អាជីវកម្ម គឺជាអង្គការ ឬអង្គភាពសហគ្រាស ដែលជាការធ្វើសកម្មភាពពាណិជ្ជកម្ម ឧស្សាកម្ម ឬវិជ្ជាជីវៈ។ ម្យ៉ាងទៀត ជាសកម្មភាពសេដ្ឋកិច្ចដែលទាក់ទងនឹងការផលិត និងការចែកចាយទំនិញនិងសេវាកម្ម ដើម្បីបំពេញតម្រូវការរបស់មនុស្ស ឬដល់សង្គមជាតិទាំងមូល។
អាជីវកម្ម អាចជាការធ្វើប្រតិបត្តិការរកប្រាក់ចំណូលពីការធ្វើពាណិជ្ជកម្ម ឬជាការបង្កើតជាអង្គការមិនរកប្រាក់ចំណូលឡើយដោយធ្វើឡើងដើម្បីបំពេញបេសកកម្មសប្បុរសធម៌ឬបុព្វហេតុសង្គមបន្ថែមទៀត។
ការធ្វើអាជីវកម្ម មាន 4 ប្រភេទ៖
ទី1. ក្រុមហ៊ុនឯកកម្មសិទ្ធិ (Sole Proprietorship)
ទី2. ក្រុមហ៊ុនសហកម្មសិទ្ធិ (Partnership)
ទី3. ក្រុមហ៊ុនសាជីវកម្ម (Corporation)
ទំហំអាជីវកម្ម
ទី1. ធ្វើអាជីវកម្មលក្ខណៈគ្រួសារ
ទី2. អាជីវកម្មលក្ខណៈតូច
ទី3. អាជីវកម្មលក្ខណៈស្ដង់ដារ
វិស័យអាជីវកម្ម
ការធ្វើអាជីវកម្ម គឺមានគ្រប់វិស័យ ដូចជា៖
- វិស័យអប់រំ
- វិស័យអចលនទ្រព្យ
- វិស័យឧស្សាហកម្ម
- វិស័យកសិកម្ម
- វិស័យទេសចរណ៍
- វិស័យសំណង់
- វិស័យដឹកជញ្ជូន
- វិស័យបច្ចេកវិទ្យា
- និងវិស័យផ្សេងៗទៀត។