Apps ទីផ្សារសំខាន់ៗសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច

46
Apps ទីផ្សារសំខាន់ៗសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច

អាជីវកម្មខ្នាតតូច ទាមទារឱ្យមានការធ្វើទីផ្សារដ៏ល្អដើម្បីឈានដល់ភាពរីកចម្រើនពីមួយកម្រិតទៅមួយកម្រិត។ ម្យ៉ាងទៀតការយល់ឃើញនៃការធ្វើទីផ្សារ ក៏មានជម្រើសច្រើន ថែមទាំងមាន apps ក៏ច្រើនដើម្បីប្រើប្រាស់ក្នុងការផ្ដល់ជំនួយនានា ប៉ុន្តែជាទូទៅម្ចាស់អាជីវកម្មមិនសូវហ៊ានចំណាយច្រើនលើការធ្វើទីផ្សារខ្លាំង ឬចង់មានភាពសន្សំសំចៃលើការធ្វើទីផ្សារ ហើយចង់ទទួលបានលទ្ធផលល្អដូចគេដែរ។ ហេតុដូចនេះ នៅខ្លឹមសារខាងក្រោម យើងនឹងណែនាំកម្មវិធីចំនួន 5 ដែលម្ចាស់អាជីវកម្មខ្នាតតូចអាចគិតពិចារណាក្នុងការប្រើប្រាស់ដើម្បីផ្ដល់ជាជំនួនពាក់ព័ន្ធនឹងការធ្វើទីផ្សារ។

1. Proofhub

ProofHub គឺជាការគ្រប់គ្រងគម្រោង និងដំណោះស្រាយទំនាក់ទំនងក្រុម ដែលនឹងជួយអ្នកក្នុងការគ្រប់គ្រងគម្រោងទីផ្សារ និងក្រុមរបស់អ្នកឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។ បន្ថែមពីនេះ វាផ្តល់នូវឧបករណ៍ទាំងអស់ដែលអ្នកត្រូវការដើម្បីរៀបចំផែនការ ការទំនាក់ទំនង ការគ្រប់គ្រង និងការបញ្ចប់គម្រោងទាន់ពេលវេលាជាមួយគ្នានៅកន្លែងតែមួយ។

អ្នកអាចធ្វើការទាញយក App នេះ តាមតំណរភ្ជាប់ខាងក្រោម៖

2. Trello

Trello គឺជាកម្មវិធីគ្រប់គ្រងការងារដែលអាចបត់បែនបាន ក្រុមការងារអាចកំណត់ផែនការ សហការលើគម្រោង រៀបចំលំហូរការងារ និងអាចតាមដានវឌ្ឍនភាពការងារ។ ការគ្រប់គ្រងនេះ ចាប់ពីការបំផុសគំនិតរហូតដល់ការគ្រោងទុក និងឈានដល់ការប្រតិបត្តិ។ លើសពីនេះកម្មវិធី Trello ក៏អាចគ្រប់គ្រងព្រឹត្តិការណ៍ធំៗ និងកិច្ចការប្រចាំថ្ងៃក្នុងការធ្វើការជាមួយគ្នា និងសម្រេចកិច្ចការផ្សេងៗ។ ជាពិសេស ការងារទីផ្សារដែលនឹងពាក់ព័ន្ធការគ្រប់គ្រងគម្រោងជាច្រើន។

អ្នកអាចធ្វើការទាញយក App នេះ តាមតំណរភ្ជាប់ខាងក្រោម៖

3. Canva

កម្មវិធី Canva ល្អបំផុតសម្រាប់ការបង្កើតក្រាហ្វិកបានភ្លាមៗយ៉ាងងាយស្រួលដោយមិនចាំបាច់ត្រូវការរចនានៅក្នុងកម្មវិធី Photoshop ឬជួលអ្នកជំនាញផ្នែករចនាឡើយ ពីព្រោះអ្នកអាចបង្កើតវាបានដោយខ្លួនឯងយ៉ាងងាយស្រួលសម្រាប់យុទ្ធនាការរបស់អ្នក ការជំរុញលើការផ្សព្វផ្សាយលើបណ្ដាញសង្គម ឬការបង្ហោះប្លុកជាដើម។

គួរបញ្ជាក់ផងដែរថា Canva គឺជា platform រចនាតាមអ៊ីនធឺណិតដោយឥតគិតថ្លៃក្នុងការប្រើប្រាស់ ប៉ុន្តែក៏មាន platform មួយចំនួន ដូចជា Canva pro គិតប្រាក់ផងដែរ។ បន្ថែមពីនេះ Canva ក៏មានគំរូ (templates) ជាច្រើនទម្រង់សម្រាប់អ្នកប្រើប្រាស់ក្នុងការជ្រើសរើសដើម្បីធ្វើជា Poster, logo, Flyers, Presentations និងជាច្រើនទៀតក្នុងការផ្សព្វផ្សាយ ឬតាមតម្រូវការជាក់ស្ដែង។

គេហទំព័រ Canva ដែលអ្នកអាចប្រើប្រាស់នៅក្នុងកុំព្យូទ័រ https://www.canva.com/

អ្នកអាចធ្វើការទាញយក App នេះ តាមតំណរភ្ជាប់ខាងក្រោម៖

4. Buffer

Buffer គឺជាកម្មវិធីមួយដែលអាចគ្រប់គ្រងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកបាន ដោយវាផ្ដល់នូវសមត្ថភាពក្នុងការកំណត់ពេលវេលាផ្សព្វផ្សាយនៅក្នុង Twitter, Facebook, Instagram និង LinkedIn ក៏ដូចជាការវិភាគលទ្ធផល និងការចូលរួមជាមួយបណ្ដាញសង្គមទាំងនេះផងដែរ។

គេហទំព័រ Buffe ៖ https://buffer.com/

អ្នកអាចធ្វើការទាញយក App នេះ តាមតំណរភ្ជាប់ខាងក្រោម៖

5. Mention

Mention ជាឈុតទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម ​(Social Media Marketing Suite) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជំរុញការសន្ទនា ដោយ Mention ជួយអ្នកក្នុងការដឹងពីអ្វីដែលមនុស្សកំពុងនិយាយ អំពីម៉ាក ឬផលិតផលរបស់អ្នកតាមរយៈការវិភាគឧស្សាហកម្មនៅលើប្រព័ន្ធអ៊ីនធឺណិត។

គេហទំព័រ Mention៖ https://mention.com/en/