spot_img
spot_img
Home Blog Page 14

ស្វែងយល់ពី ប្រភេទមាតិកាអប់រំ (Educational Content)

ចែករំលែកត្រូវចិត្ត ទាក់អារម្មណ៍ឲ្យចាំតាមដានមាតិកាបន្ទាប់…ទោះមិនប្រាប់ថាមានសេវាកម្មធ្វើមាតិកា ក៏មានអ្នកចាប់អារម្មណ៍ចង់បានសេវាកម្មតាមរយៈការចែករំលែកនេះ…

លើវិស័យទីផ្សារមាតិកានាពេលបុច្ចប្បន្ន អាជីវកម្មស្ទើរតែគ្រប់ប្រភេទ គឺចាប់ផ្តើមងាកមកធ្វើមាតិកាចែករំលែក ច្រើនជាងការផ្តោតតែលើការលក់តែមួយមុខ។

អ្នកនឹងទិញប្រសិនបើផលិតផលនោះផ្តល់ប្រយោជន៍ដល់អ្នក ចុះបើអ្នកមិនត្រូវការផង ឃើញមាតិកាហើយអូសរំលងត្រូវអត់? Why not?? ខ្ញុំអានតែអ្វីដែលមានប្រយោជន៍សម្រាប់ខ្ញុំតែប៉ុណ្ណោះ…

ដើម្បីតម្រូវតាមតម្រូវការរបស់មនុស្សទូទៅ ការចែករំលែកចំណេះដឹង​​ ចាត់ចូលជាមាតិកាដែលល្អបំផុតក្នុងការធ្វើទីផ្សារឌីជីថលលើបណ្តាញសង្គម។​ “អាជីវកម្មអ្នកលក់អ្វីមិនសំខាន់ តែបើមានមាតិកាដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកអាន មិនបាច់ Buy Ads ក៏មានអ្នកមករកដល់កន្លែង ហើយទោះមិនទិញភ្លាម ក៏ទិញនៅពេលក្រោយដែរ”៕

កុំភ្លេច Like ឬ Follow Facebook Page របស់គំនិត
សម្រាប់មាតិកាថ្មីៗ!

ពាណិជ្ជកម្ម

តិចនិចទាំង3 ប្រាកដអ្នកអាចពាំនាំព័ត៌មានទៅដល់គ្រែគេង​អ្នកអាន (Target Customer) បានយ៉ាងងាយ

Caption សោះ​ ខ្វល់ច្រើនធ្វើអី សរសេរខ្លីៗ​ដាក់ Emoji Cute Cute តិចមករួចហើយ…កុំអញ្ចឹងមើល៍!!

ការបង្កើត​ Content ជាផ្នែកមួយក្នុងការធ្វើទីផ្សារ​ មិនថា Content បែបណានោះទេ​ គោលបំណង​ ​គឺលក់ឲ្យដាច់​តាមរយៈ​ការទំលាក់លេខ ទម្លាក់ទីតាំង ឬ​ React, Comment, Mention ជាដើម។

“ការដែលអាចពាំនាំព័ត៌មានទៅដល់គ្រែគេង​អ្នកអាន (Target Customer) គឺជាចំណុចសំខាន់បំផុត ដែលគួរតែមាននៅក្នុង Caption”

តិចនិក​ទាំង​3​ ដើម្បីប្រាកដថា Caption នៃមាតិការបស់អ្នកពិតជាផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងជាក់លាក់ទៅកាន់អតិថិជនរបស់ខ្លួន

1. ប្រយោគទាក់ចិត្ត (Hook Statement)
ជាប្រយោគដំបូងដែលធ្វើឲ្យអ្នកអានស្តាប់ហើយជាប់ចិត្តចង់អានបន្ត។

2.​ ហេតុផលដែលអតិថិជនគួរជ្រើសរើស/ទិញ (Product/ Service Information)
ជាខ្លឹមសារដែលផ្តោតសំខាន់លើចំណុចដែលអ្នកលក់ ចង់លក់ទៅឲ្យអតិថិជន តាមរយៈអត្ថប្រយោជន៍នៃផលិតផលក្រោយពេល​ និងមុនពេលប្រើ ឬក៏​ការបញ្ចុះតម្លៃដែលមិនធ្លាប់មានពីមុន…ជាដើម។

3.​ មធ្យោបាយ​នៃតម្រូវការ (Important Information)
អតិថិជនចាប់អារម្មណ៍ចង់ទិញ ប៉ុន្តែលេខ Call មិនចូល កម្ម៉ង់ហើយពិបាកបង់លុយ…ជាដើម។ ត្រូវប្រាកដថា អ្នកបានបង្កើតនូវជម្រើសឲ្យអតិថិជន ជាមួយមុខងារដែលស្រួល និងរហ័ស ស្របតាមតម្រូវការនាពេលបច្ចុប្បន្ន៕

កុំភ្លេច Like ឬ Follow Facebook Page របស់គំនិត
សម្រាប់មាតិកាថ្មីៗ!

ពាណិជ្ជកម្ម

4ចំណុច ក្លាយខ្លួនជា Graphic Design នាសម័យឌីជីថល

ចំពោះខ្ញុំផ្ទាល់ នៅពេលបង្កើតមាតិកាមិនថាក្រោមរូបភាពជា Poster ឬ Video នោះទេ បើគ្មានអ្នក Design (GraphicDesign) នោះជិវិត គឺមិនធូរធាឡើយ…

សរុបជារួមភាពជោគជ័យរបស់អ្នកបង្កើតមាតិកា (ដូចខ្ញុំផ្ទាល់) គឺជាការដែលឃើញស្នាដៃរបស់ខ្លួនមានអ្នក Engage ច្រើន ហើយការ Engage ទាំងនោះអាចជាការ Like, React, Comment, Share ជាដើម។ បន្ថែមពីនេះ រូបភាពទាំងនោះអាចកើតឡើងបានអាស្រ័យលើអ្នករចនា (Graphic Design) នេះហើយ។

អ្នករចនា (Graphic Design) ជាអ្នកដែលយកនូវការស្រមោលស្រមៃដែលគ្មានដែនកំណត់របស់ អ្នកបង្កើតមាតិកា (Content Creator/ Content Marketing) មកបំលែកជារូបភាព និងបន្ថែមនូវគំនិតច្នៃប្រឌិតរបស់ខ្លួនឲ្យកាន់តែរស់រវើកជាងមុន។

4 ចំណុច ដែលអ្នករចនា (Graphic Design) គួរមាន៖
• យល់ពីគោលបំណង់នៃការបង្កើតមាតិកា
• ចាប់ឲ្យជាប់ពី Concept of Content ដែលអ្នកបង្កើតមាតិកាចង់បាន
• ត្រូវដឹងពី អត្ថន័យនៃ Key Message (មិនមែនចេះតែ Copy, Past នោះទេ)
• កាន់តែសំខាន់គឺ Brand Identity (Color, Font, Logo)

មានជំនាញ​ Design បន្ថែមជាមួយចំណេះដឹងខាង Digital Marketing ជីវភាពប្រាកដជាធូរធាក្នុងវិស័យការងារ…

កុំភ្លេច Like ឬ Follow Facebook Page របស់គំនិត
សម្រាប់មាតិកាថ្មីៗ!

ពាណិជ្ជកម្ម

3ចំណុច បង្កើតមាតិកាឲ្យមានអ្នកអាន

មាតិកានរណាក៏អាចបង្កើតបាន តែសួរថា​​ “ចង់បានមាតិកាដែលល្អគួរមានអ្វីខ្លះ”​ ខាងក្រោមនេះជាការយល់ឃើញសម្រាប់ខ្ញុំ
តាមបទពិសោធន៍ រួមបញ្ចូលការស្វែងយល់បន្ថែម ដើម្បីបង្កើតមាតិកាដ៏ល្អមួយ​ គឺត្រូវមានការចូលរួមពី
• Key Message
• Caption
• Artwork

តោះមកស្វែងយល់លម្អិត ពីរបៀបបង្កេីតតាមរយៈតំណភ្ជាប់ខាងក្រោម
1). ការសេរសេរ Key Message
https://www.facebook.com/leangchaelao/photos/a.109639765112952/120679594008969/

2). ការសេរសេរ Caption
ផ្នែកទី1
https://www.facebook.com/leangchaelao/photos/a.109639765112952/120680254008903/

ផ្នែកទី2
https://www.facebook.com/leangchaelao/photos/a.109639765112952/120679257342336/

3). ភាពស៊ីមេទ្រីរវាង Key Message, Caption, Artwork (Poster)
https://www.facebook.com/leangchaelao/photos/a.109639765112952/122406417169620

កុំភ្លេច Like ឬ Follow Facebook Page របស់គំនិត
សម្រាប់មាតិកាថ្មីៗ!

ពាណិជ្ជកម្ម

ចាប់ផ្តើមអាជិពជាអ្នកទីផ្សារ ឬអ្នកបង្កើតមាតិកា គួរដឹងពីប្រភេទមាតិកាទាំងនេះ

ឆ្ងល់!! ចង់ឲ្យគេស្គាល់ពីអាជីវកម្មខ្លួន គួរចេញ Content ណាមុន??
អត្ថបទថ្ងៃនេះ គឺផ្តោតសំខាន់លើប្រភេទនៃមាតិកា ដែលអាចប្រើប្រាស់បានគ្រប់ទម្រង់នៃអាជីវកម្ម អាស្រ័យលើយុទ្ធសាស្រ្តដែលកំណត់។ 

ប្រសិនបើមិនទាន់ប្រាកដថាគួរចេញ Content បែបណា ឲ្យត្រូវជាមួយតម្រូវការ តោះ…ស្វែងយល់ជាមួយគ្នាខ្ញុំសូមណែនាំប្រភេទនៃមាតិកាចំនួន 2ធំៗ

រួមមាន៖
1. មាតិកាបង្កើនការលក់ (Earn Profit Content) 
• Sale Content (Promotion) ជាមាតិកាដែលផ្តោតទៅលើតម្លៃនៃសេវាកម្ម ឬផលិតផល ក្នុងនោះការធ្វើប្រូម៉ូសិនក៏រាប់បញ្ចូលដូចគ្នា។ ម្យ៉ាងទៀត Content ផ្សេងទៀតមិនបង្ហាញពីតម្លៃតែនិយាយពីអត្ថប្រយោជន៍នៃផលិតផលនោះសុទ្ធជាដើម។ 

2. មាតិកាបង្កើនកេរ្តិ៍ឈ្មោះ (Engagement Content) 
• Branding Content • Educational Content
• Engagement Content (Promotion, Giveaways, Meme,….)
• Lifestyle Content ជាប្រភេទមាតិកាដែលធ្វើឲ្យ Audience ចង់ Engage ជាមួយតាមរយៈការចែករំលែកចំណេះដឹង ការបង្ហោះសារកំប្លែងៗ ការណែនាំពីសេវាកម្មដែលអាជីវកម្មអ្នកមាន និងទំនុកចិត្តដែលអតិថិជនគួរជ្រើសរើសអាជីវកម្មអ្នកជាដើម។ 

បេីសួរថា មួយណាល្អ ជាង ខ្ញុំនឹងប្រាប់ថា “ជំហានដំបូងត្រូវស្វែងយល់ពីអាជីវកម្មរបស់ខ្លួន រកឲ្យឃើញពីចំណុចខ្លាំង និងតម្រូវការ” បន្ទាប់មកអ្នកនឹងដឹងថាមួយណាក៏សំខាន់ ៕

កុំភ្លេច Like ឬ Follow Facebook Page របស់គំនិត
សម្រាប់មាតិកាថ្មីៗ!

ពាណិជ្ជកម្ម

តើធ្វើយ៉ាងណាទើបខ្ញុំអាចក្លាយទៅជាអ្នកបង្កើតមាតិកាជំនាញម្នាក់បានទៅ??

0
តើធ្វើយ៉ាងណាទើបខ្ញុំអាចក្លាយទៅជា អ្នកបង្កើតមាតិកា ជំនាញម្នាក់បានទៅ??

ការពិតទៅ ដើម្បីអាចក្លាយជាអ្នកជំនាញបង្កើតមាតិកាម្នាក់ គឺទាមទារការលះបង់ ការខិតខំប្រឹងប្រែង ឆន្ទៈក្នុងការរៀន មានអំណត់អត់ធ្មត់ ចង់ចេះ ចង់ដឹង ចង់ធ្វើអ្វីថ្មីៗ និងត្រូវចេះបត់បែបខ្លួនទៅតាមកាលៈទេសៈ​ ។ ហើយខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដើម្បីជួយអ្នកបង្កើនជំនាញបង្កើតមាតិការបស់អ្នកបាន!

១. ដឹងពីគោលបំណងច្បាស់លាស់៖ ដឹងថាខ្លួនអ្នកពូកែផ្នែកអ្វី ចង់ចែករំលែកផ្នែកអ្វី ហើយក៏ត្រូវដឹងដែរថាតើនរណាគឺជាអ្នកទស្សនារបស់អ្នកពិតប្រាកដដែរ (Your Target Audiences)។​ ដឹងពីអ្នកទស្សនារបស់អ្នកបានច្បាស់ បង្ហោះមាតិកាបានទៀតទាត់ បូករួមនឹងរៀបចំយុទ្ធសាស្ត្រទីផ្សារត្រូវ នោះអ្នកនឹងទទួលបានអ្នកគាំទ្រច្រើន។

២. ស្វែងរកប្រភេទមាតិការ៖ ជាដំបូងអ្នកអាច កំណត់ប្រធានបទណាដែលអ្នកពេញចិត្ត និងប្រភេទមាតិកាដែលអ្នកចូលចិត្តបង្កើតច្រើនបំផុត និងមានប្រយោជន៍សម្រាប់អ្នកដទៃ ដើម្បីចែករំលែកនៅក្នុង​បណ្ដាញ​សង្គម​។

៣.​​ រៀបចំផែនការមាតិការបស់អ្នក៖ បង្កើតប្រតិទិនមាតិកា (Content Calendar) ដើម្បីធានាថាអ្នកបានបង្ហោះមាតិកាថ្មីៗបានជាប់លាប់។ ហើយការបង្កើតប្រតិទិនមាតិកានេះទៀតសោត វានឹងជួយអ្នកឱ្យរក្សារបៀបរៀបរយ ផ្តោតអារម្មណ៍លើការងារ។

៤. ផ្តោតលើគុណភាព៖ ព្យាយាមបង្កើតមាតិកាណាដែលមានគុណភាពខ្ពស់ ខ្លឹមសារពោរពេញទៅដោយអត្ថន័យ អានមិនចេះធុញ មើលមិនចេះជិនណាយ។ និយាយរួមគឺជាប្រភេទមាតិកាណាដែល មានប្រយោជន៍សម្រាប់ទស្សនិកជនរបស់អ្នក។​មួយវិញទៀតអ្នកគប្បីប្រើវេយ្យាករណ៍ អក្ខរាវិរុទ្ធ ហើយធានាថាខ្លឹមសាររបស់អ្នកត្រូវបានស្រាវជ្រាវយ៉ាងល្អ និងត្រឹមត្រូវ។

៥. មានភាពស្មោះត្រង់៖ រក្សាភាពស្មោះត្រង់ និងរក្សាតម្លៃរបស់អ្នក។ ទស្សនិកជនរបស់អ្នកនឹងពេញចិត្តចំពោះភាពស្មោះត្រង់ និងភាពត្រឹមត្រូវដែលអ្នកបានចែករំលែកទៅកាន់ពួកគេ។

៦. ចូលរួមជាមួយទស្សនិកជនរបស់អ្នក៖ ឆ្លើយតបទៅនឹងមតិយោបល់ និងសារពីអ្នកតាមដានរបស់អ្នក ហើយសុំមតិកែលម្អលើខ្លឹមសាររបស់អ្នក។ វានឹងជួយអ្នកក្នុងការកសាងខ្លឹមសារមាតិការ និងបង្កើនជំនាញរបស់អ្នក។

៧. ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម៖ ចែករំលែកខ្លឹមសាររបស់អ្នកនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីទៅដល់ទស្សនិកជនកាន់តែទូលំទូលាយ។ ប្រើ hashtags និង tags ដើម្បីបង្កើនភាពមើលឃើញដល់ទស្សនិកជនគោលដៅរបស់អ្នក

៨. បន្តការរៀនសូត្រ៖ រៀននូវអ្វីថ្មីៗបន្ថែមទៀត ក្នុងគោលបំណងទទួលបានគំនិតល្អ អាចយកទៅកែច្នៃ ដើម្បីចែករំលែកទៅកាន់ទស្សនិកជនរបស់អ្នក។ ចូលរួមសិក្ខាសិលា អានសៀវភៅ និងអត្ថបទ ឬទទួលយកវគ្គសិក្សាតាមអ៊ីនធឺណិតដើម្បីបង្កើនជំនាញរបស់អ្នក។

ពាណិជ្ជកម្ម

ភោជនីយដ្ឋានដំបូងគេនៅភ្នំពេញដែរមានម្ហូបធ្វើពី Jelly fish (មឹកចាហួយ)

jelly

ថ្ងៃនេះក្រុមការងារទំនងតើនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់មុខម្ហូបប្លែកមួយមុខដែរធ្វើពីមឹកចាហួយហើយមានលក់នៅភោជនីយដ្ឋាន បោះតង់ Restaurant-Bar & Drink នៅទួលគោករាជធានីភ្នំពេញ។

jelly fish

មឹកចាហួយ ឬ jelly fish គឺជាមឹកមួយប្រភេទដែររស់នៅក្នុងទឹកសមុទ្រដែរមានរូបរាងមូលថ្លា ៗទន់ៗស្រដៀងនឹងចាហូយ។ យើងតែងតែលឺតៗគ្នា និងឃើញពត៌មានអំពីមឹកចាហួយនេះថានៅពេលដែរអ្នកទៅលេងសមុទ្រហើយឃើញមឹកប្រភេទនេះគឺហាមទៅចាប់លេងព្រោះមឹកនេះមានជាតិពិសជាពិសេសនៅត្រង់ដៃរបស់វា នៅពេលដែលប៉ះស្បែកយើងវាបណ្ដាលឲ្យឡើងរោលក្រហម រលាក​​​​​​​​​​​​​​​​​​​ខ្លាំងប៉ះពាល់ដល់ចរន្ដឈាម។

jelly fish

ប៉ុន្តែនៅប្រទេសជិតខាងយើងមឹកនេះគេអាចច្នៃជាម្ហូបបានដោយអ្នកជំនាញមិនប៉ះពាល់អាចញុាំបានហើយឥឡូវក៏មានលក់នៅភ្នំពេញដែរគឺនៅ ​បោះតង់ Restaurant-Bar & Drink

camping

ដែរគេយកមកធ្វើជា BBQ អាំងដោតចង្កាក់។ សម្រាប់រសជាតិសាច់មឹកច្រុបៗ ជ្រល់ជាមួយទឹកត្រីកោះកុងឆ្ងាញ់ម្យ៉ាង ហើយអត់មានការប៉ះពាល់ទេព្រោះគេធ្វើស្អាតដោយចុងភៅជំនាញ។​ ចឹងបើចង់សាករសជាតិអាចមកសាកនៅភោជនីយដ្ឋានបោះតង់បាន។

ហាម: បើមិនមានជំនាញធ្វើហាមធ្វើញុាំនៅផ្ទះ

ហាង: បោះតង់ Restaurant-Bar & Drink

​បើកម៉ោង 4ល្ងាច ដល់ 11យប់

081543724

ទីតាំង: ផ្លូវ 568 ​ទួលគោក​ ភ្នំពេញ(ក្រោយសាលាឥន្រ្ទទេវី​)

ផែនទី:​​ https://maps.app.goo.gl/fDdfF2A5YjfWREYG9?g_st=ic

ពាណិជ្ជកម្ម

អ្វីដែលខ្ញុំគប្បីដឹងមុនពេលខ្ញុំចាប់ផ្ដើមអាជីវកម្មខ្លួនឯង-Ryan Serhant

0
អ្វិដែលខ្ញុំគប្បីដឹងមុនពេលខ្ញុំចាប់ផ្ដើមអាជីវកម្មខ្លួនឯង

១. Hire fast, fire faster, promote fastest.

ក្រុមការងាររបស់អ្នកប្រៀបដូចជាសរសៃឈាមរបស់ក្រុមហ៊ុនរបស់អ្នកអញ្ចឹង ក្រុម​ការងារអ្នកខ្លាំង អាជីវកម្មអ្នកនឹងស្ទុះងើបឡើងលឿន។ ក្រុមការងារអ្នក​ខ្សោយ​ ឬពូកែរអ៊ូរទាំច្រើន អាជីវកម្មរបស់អ្នកនឹងនៅនឹងថ្កល់ ឬទន់ខ្សោយ​ជាង​មុន​ជា​មិនខាន។ រក្សាទុកអ្នកខ្លាំង ដកចេញអ្នកខ្សោយ ហើយតម្លើង​តំណែង​​សម្រាប់អ្នកខិតខំ ឬអ្នក​ខ្លាំងពិតប្រាកដ។

២. ថែរក្សាអតិថិជនអ្នកឲ្យបានល្អ

នៅពេលអាជីវកម្មរបស់អ្នកបានដើរដល់ចំណុចមួយល្អប្រសើរហើយ មាន​ចំណូល​ចូលច្រើន​ហើយ កុំភ្លេចថែរក្សាអតិថិជនចាស់ៗ អតិថិជនទ្រព្យរបស់អ្នក និង​​កុំទុកពួកគាត់ចោលដោយមិនខ្វល់ និងមិនព្យាយាមបង្កើតអ្វីៗថ្មីៗដល់គាត់។ រក្សាពួកគាត់ បំពេញតម្រូវការរបស់ពួកគាត់ និងបង្ហាញភាព​ស្មោះត្រង់​របស់​អាជីវកម្ម​​អ្នកដល់ពួកគាត់។

៣. កុំចង់បានលុយឆាប់រហ័សពេក

បង្កើតគុណតម្លៃ និងកសាងទំនុកចិត្តពីអតិថិជន មិនមែនផ្ដោត​ទៅលើ​រឿង​លុយ​តែ​មួយមុខនោះទេ (ព្រោះវានឹងមកតាមក្រោយនៅពេលដែល​​អតិថិជន​ជឿ​ជាក់​លើ​​អ្នក​) ត្រូវមានភាពអត់ធ្មត់ ដើម្បី​គោលដៅរ​យៈ​​ពេលវែងរបស់អាជីវកម្មអ្នក ជាជាងការទទួលបានផល ឬទទួលបានលាភបានតែមួយរយៈពេលខ្លី!

៤. មានគំនិតច្រើន តែមិនរៀបចំផែនការ និង មិនប្រតិបត្តិការ គឺស្មើរសូន្យ!

គិតច្រើនហូរហែរ មានគំនិតច្រើនរាប់មិនអស់ ប៉ុន្តែបើអ្នកមិន​ព្រមយក​គំនិត​ទាំងអស់​នោះមកធ្វើជាសកម្មភាពទេ  គំនិតល្អរបស់អ្នកនឹងក្លាយជាអាសារបង់ និងគ្មានប្រយោជន៍!

៥. អភិវឌ្ឍខ្លួនអ្នកជាប្រចាំដើម្បីឆ្ពោះដល់គោលដៅ

គោលដៅគឺជាចំណុចគោលមួយដែលអ្នកចង់ដើរទៅដល់។ ហើយការ​មាន​គោល​ដៅគឺជា​​រឿងមួយដែលសំខាន់!! ប៉ុន្តែកុំបង្ខំ កុំឈ្លក់វង្វេងនឹងវាខ្លាំងពេក សន្សឹមៗ បន្តិចម្ដងៗ ដល់ពេលអ្នកគង់តែទៅដល់ទេ អ្វីដែសំខាន់គឺ​ត្រូវ​ពង្រឹង​សមត្ថ​ភាព​ខ្លួនឯង​​ឲ្យខ្លាំងជារៀងរាល់ថ្ងៃ!

៦. បញ្ឈប់ការប្រៀបធៀប បែរងាកមកបង្កើតវាម្ដង

កុំអនុញ្ញាតិឲ្យការប្រៀបធៀបធ្វើឲ្យអ្នកបាក់ទឹកចិត្ត និងធ្វើឲ្យអ្នកថម​ថយ​នូវ​គំនិត​ច្នៃប្រឌិតអី! ទទួលស្គាល់ពីភាពខ្លាំង ភាពខ្សោយរបស់អ្នក រួចចាប់​ផ្ដើម​កសាង​​ឡើងនូវអ្វីដែលអ្នកចង់បាន និងគោលដៅដែលអ្នកចង់ឆ្ពោះទៅរក!

៧.​​បត់បែន និងរវៀសរវៃ

កុំអនុញ្ញាតិឲ្យភាពឥតខ្ចោះមកធ្វើជាសត្រូវ និងមកធ្វើជារនាំងដល់ការអភិវឌ្ឍខ្លួន ឬអាជីវកម្មរបស់អ្នកខ្លាំងពេក។ ត្រូវបត់បែន រវៀសរវៃ និងហ៊ានសាកល្បង​គ្រប់​ទិដ្ឋ​​ភាពនៃស្ថានភាពអាជីវកម្មរបស់អ្នក!

៨. មនុស្សគ្រប់រូបគួរតែមានលក្ខណៈសម្បត្តិពិសេសដើម្បីធ្វើការជាមួយអ្នក

កុំគ្រាន់តែជួលមនុស្សឆ្លាត ឬខ្លាំងតែមួយមុខ ; ជួលអ្នកដែលមានលក្ខណៈសម្បត្តិពិសេស ស្មោះត្រង់ និងខិតខំប្រឹងប្រែងអស់ពី​សមត្ថភាពដើម្បី​ភាព​រីក​លូត​លាស់​ទាំង​អស់គ្នាក្នុងកន្លែងការងារ។

៩. MIT: Market Idea Team

Market ៖ វិភាគរកមើលរាល់ឱកាសអាជីវកម្ម តាមរយៈការពិចារណាទៅ​លើទី​ផ្សារ​ ថាតើអ្វីជាទីផ្សា​រ? តើវាធំប៉ុណ្ណា?

Idea៖ តើអ្វីជាគំនិត? តើគំនិតមួយណាដែលល្អជាងគេ គួរតែយកទៅអនុវត្តន៍??

Team៖ តើនរណាដែលនឹងមកធ្វើ ឬគ្រប់គ្រងការងារទាំងអស់នោះ?

3 ចំណុចនេះសុទ្ធតែជាកត្តាដែលសំខាន់ដើម្បីទទួលបានជោគជ័យ​ក្នុងអាជីវ​កម្ម​

១០. ផ្ដល់នូវអ្វីដែលអតិថិជនត្រូវការ មិនមែនជាអ្វីដែលអ្នកគិតថាគាត់​នឹងត្រូវការ​នោះ​ទេ!

កុំសន្និដ្ឋានថាអ្នកដឹងគ្រប់យ៉ាងអំពីតម្រូវការអតិថិជននោះ សួរពួកគាត់ទៅ​ដើម្បី​ដឹង​ច្បាស់​​​! យករាល់ Feedback​ ដែលអតិថិជនមានដើម្បីផ្ដល់​ជូននូវ​ដំណោះស្រាយ​​ជូនគាត់ ឬបង្កើតអ្វីដែលថ្មីជូនគាត់តែម្ដង។

១១.​​សម្ដែងការគោរពនិងឲ្យតម្លៃដល់មនុស្សជុំវិញខ្លួន

សូម្បតែអតិថិជនដែលពិបាកផ្គាប់ចិត្តបំផុត និងបុគ្គលិកដែលពិបាកបំផុត ក៏ត្រូវការការគោរពពីមនុស្សជុំវិញខ្លួនដែរ។ ដូច្នេះបង្ហាញពីការគោរព​ទៅកាន់​មនុស្ស​គ្រប់គ្នាឲ្យស្មើភាពគ្នាទៅ ទោះអ្នកដទៃមិន​ឃើញពី​តម្លៃនៃការគោរព​របស់​អ្នក​​ ក៏អ្នកមើលឃើញដែរ!

 

ពាណិជ្ជកម្ម

Sorryy Coffee បរិយាកាសល្អ!! ស័ក្ដិសមបំផុតសម្រាប់អ្នកចូលចិត្តធ្វើការតាមហាងកាហ្វេ

ហាងកាហ្វេ

Sorryy Coffee ជាហាងកាហ្វេដែលមានការរៀបចំយ៉ាងទាន់សម័យពណ៌សខ្មៅមើលមកឡើងទំនើបតែម្ដង។

ហាងកាហ្វេហាងកាហ្វេ

សម្រាប់កន្លែងអង្គុយខាងក្នុងបែបតុតែឯងក៏មានបែបជាក្រុមក៏មាន ហើយនៅនេះក៏មានកន្លែងអង្គុយខាងក្រៅសម្រាប់ភ្ញៀវចង់ទទួលបានខ្យល់បរិយាកាសខាងក្រៅដែរ។

ហាងកាហ្វេ

ហាងកាហ្វេ

រីឯភេសជ្ជៈមាន Signature Sorryy Latte ដែរជាប្រភេទកាហ្វេឈ្ងុយ​។ បើអ្នកអត់ចេះកាហ្វេអាចកម្មង់ ​ Ice matcha latte​ រសជាតិប្លែកឈ្ងុយតែពេញមាត់ តែបើចង់ជូរៗហៅ Sunset soda និង​Passion soda ជូរៗស្រស់ៗតែម្ដង ចង់ត្រជាក់ដល់បេះដូងនេះ Strawberry yogurt ត្រជាក់ផ្អែមជូរៗតិច best best ប្រចាំហាងម៉ង។

ហាងកាហ្វេ

ហាងកាហ្វេ

នៅនេះក៏មានជាប្រភេទនំ Croissants ផងដែរសំខាន់ទន់ឈ្ងុយមិនសូវផ្អែមឆ្ងាញ់។ 

ហាង: Sorryy Coffee

ទីតាំង: ផ្លូវ 516 ទួលគោក ភ្នំពេញ

ផែនទី: shorturl.at/glILV

ពាណិជ្ជកម្ម

ភាពខុសគ្នា រវាង Content creator និង Content strategist

0
Content Creator និង Content strategist

អ្នកបង្កើតមាតិកាមានទំនួលខុសត្រូវក្នុងការផលិត និងបង្កើតមាតិកាដូចជាវីដេអូ (អប់រំ កម្សាន្ត) និងអត្ថបទ ដើម្បីធ្វើការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុក និងវេទិកាផ្សេងៗទៀតដូចជា IG, TikTok។

ការធ្វើបែបនេះគឺជាការចាប់ផ្ដើមកសាងនូវម៉ាកយីហោឲ្យខ្លួនឯង ដើម្បីបង្ហាញឲ្យទស្សនិកជនបានដឹង និងស្គាល់ថា គាត់ម្នាក់នេះ គឺជាអ្នកជំនាញក្នុងផ្នែកA ដែលយើងអាចជឿទុកចិត្តបាន និងអាចស្រូបយកចំណេះដឹងថ្មីៗតាមរយៈវីដេអូ និងអត្ថបទរបស់គាត់។
អ្នកផលិតផលមាតិកា ពួកគាត់អាចមានជំនាញក្នុងផ្នែកមួយ ឬច្រើនក្នុងការបង្កើតមាតិកា ដូចជាការសរសេរ ការរចនាក្រាហ្វិក ការផលិតវីដេអូ ឬការថតរូបដើម។

Free photo digital content creator recording video in living room studio while tweaking knobs on mixer. internet live broadcast talk show host talking at microphone with audience while using audio equipment.បើយើងក្រឡេកមើល Content Strategist ពួកគាត់មានទំនួលខុសត្រូវក្នុងការអភិវឌ្ឍន៍ និងអនុវត្តយុទ្ធសាស្រ្តមាតិកា ដែលជួយឱ្យសម្រេចបាននូវគោលដៅរយៈពេលវែង និងគោលបំណងរបស់ក្រុមហ៊ុន។

Content Strategist គឺជាអ្នកធ្វើការស្រាវជ្រាវដើម្បីកំណត់អំពីតម្រូវការ ក៏ដូចជាចំណង់ចំណូលចិត្តរបស់ទស្សនិកជនគោលដៅ បង្កើតផែនការសម្រាប់បង្កើត និងចែកចាយមាតិកា និងធ្វើការជាមួយសមាជិកផ្សេងទៀតនៃក្រុមទីផ្សារ ក្រុមអ្នកបង្កើតមាតិកា និងក្រុមអ្នកលក់ដើម្បីយកផែនកាទាំងនោះយកទៅអនុវត្តឲ្យចេញជាលទ្ធផលមកវិញ។

ជាពិសេសនោះ Content Strategist ក៏មានទំនួលខុសត្រូវក្នុងការវាស់វែងអំពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្រដែលខ្លួនបានអនុវត្ត មានតួនាទីក្នុងការវិភាគទិន្នន័យ វិភាគរកមើលថាតើច្រកផ្សព្វផ្សាយមួយណា និងប្រភេទមាតិកាបែបណាដែលទទួលបានការចូលរួមច្រើនជាងគេ រួចចាប់ផ្ដើមធ្វើការកែតម្រូវបន្ថែម ឬផ្លាស់ប្ដូរផែនការតែម្ដង ករណីផែនការចាស់មិនដំណើរការ។

សរុបមក អ្នកបង្កើតមាតិកាផ្តោតលើការផលិតមាតិកា ខណៈពេលដែលអ្នកយុទ្ធសាស្រ្តមាតិកាផ្តោតលើការបង្កើតផែនការសម្រាប់បង្កើត និងចែកចាយមាតិកា ដើម្បីសម្រេចបាននូវគោលដៅជាក់លាក់មួយ។

Free photo group of asia young creative people meeting brainstorming ideas conducting business presentation ideas mobile application software design project colleagues in modern office. coworker teamwork concept

ពាណិជ្ជកម្ម

ភាពខុសគ្នារវាង Content Writer និង Copy Writing!

0
ភាពខុសគ្នារវាង Content Writer និង Copy Writing! តោះឈ្វេងយល់ជាមួយគ្នា!

អ្នកសរសេរមាតិកាគឺជាអ្នកជំនាញក្នុងការសរសេរដែលមានគុណភាព និងមានប្រយោជន៍ ដើម្បីដាក់បញ្ចូលទៅ​ក្នុងគេហទំព័រ ប្លុក ឬសរសេរចែករំលែកនូវចំណេះដឹងល្អៗនៅលើបណ្ដាញសង្គម ជាដើម។ ហើយគោលដៅចម្បងសម្រាប់អ្នកសរសេរមាតិកានេះផងដែរ គឺផ្ដោតទៅលើការបង្កើតនូវប្រភេទមាតិកាណាដែលអាចជម្រុញឲ្យមានអ្នកចូលរួមច្រើន ជាប្រភេទមាតិការបែបចែករំលែកចំណេះដឹង និងមានប្រយោជន៍សម្រាប់អ្នកទស្សនា។

អ្នកសរសេរមាតិកាអាចសរសេរបានគ្រប់ទម្រង់ មិនថាការសរសេរជាប្រភេទអត្ថបទអប់រំ (អាជីវកម្ម ទីផ្សារ ហិរញ្ញវត្ថុ ការងារ ស្នេហា ការលើកទឹកចិត្ត និងអភិវឌ្ឍខ្លួន)  ព័ត៌មាន ការកម្សាន្ត ឬជាការសរសេរពណ៌នាពីផលិតផលណាមួយជាដើម។

ហើយពួកគេក៏ត្រូវតែជាប្រភេទមនុស្សដែលអាចបត់បែនបានគ្រប់កាលៈទេសៈ ជាពិសេសនោះគឺត្រូវតែមានជំនាញផ្នែកសរសេរ និងស្រាវជ្រាវបន្ថែមទៀត បូករួមជាមួយនឹងការអត់ធ្មត់ផងដែរ ដើម្បីអាចសរសេរបាននូវអត្ថបទមួយដែលមានគុណភាព និងផ្ដល់ជាគុណប្រយោជន៍ទៅដល់អ្នកអាន។

ព្រោះរាល់ការសរសេរនីមួយៗ ពុំមែនគ្រាន់តែសរសេរឲ្យតែហើយៗនោះទេ គឺត្រូវអាននូវព័ត៌មានឬចំណេះដឹងដែលពាក់ព័ន្ធជាច្រើន ដើម្បីយកមកគិតពិចារណាបន្ថែមពីលើមួយតង់ទៀត ព្រមទាំងត្រូវពិនិត្យមើលម្ដងហើយម្ដងទៀតរាល់អក្ខរាវិរុទ្ធ អានហើយអានទៀត ដើម្បីបញ្ជាក់ថាការសរសេរអត្ថបទចែករំលែករបស់យើងវាមានភាពត្រឹមត្រូវ និងមានភាពប្រាកដប្រជា ដើម្បីទទួលបាននូវទំនុកចិត្តពីទស្សនិកជនគោលដៅរបស់យើង។

ចុះអ្នកទាំងអស់គ្នាមានដែលឆ្ងល់អត់ ថាតើ Content Writer ហើយ Copy Writer វាមានភាពខុសគ្នាត្រង់ចំណុចណាខ្លះ?? តោះមកអានទាំងអស់គ្នា!

* Content Writer:
1. ជាប្រភេទនៃការសរសេរបែបអប់រំ ចែករំលែកចំណេះដឹងថ្មីៗ ទូទៅ ឬពាក់ព័ន្ធទៅនឹងជំនាញណាមួយជាដើម។ Ex: អត្ថបទពាក់ព័ន្ធនឹងការធ្វើទីផ្សារ ការបង្កើតមាតិកា ឬការបង្កើតធុរកិច្ចថ្មី។ល។

2. សរសេរឡើងមិនមែនដើម្បីបញ្ចុះបញ្ចូលនរណាម្នាក់ទេ តែសរសេរដើម្បីចែករំលែកនូវគំនិត ចំណេះដឹង ទៅកាន់មនុស្សជុំវិញខ្លួនឲ្យបានដឹងអំពីប្រធានបទមួយនេះឬមួយនោះ។
3. សរសេរសម្រាប់មនុស្សទូទៅ ដើម្បីផ្ដល់ជាគំនិតក្នុងការធ្វើរឿងអ្វីមួយ។

Free photo blond woman pointing at a laptop screen
* Copy Writer:
1. ជាប្រភេទនៃការសរសេរបែបណែនាំនូវប្រភេទផលិតផល ឬប្រភេទសេវាកម្មណាមួយទៅកាន់អតិថិជនគោលដៅ ដើម្បីជម្រុញដល់ការលក់
2.​ សរសេរដោយការលេងពាក្យសម្ដី ដើម្បីបន្ទន់ចិត្ត ឬបញ្ចុះបញ្ចូលអ្នកអានឲ្យចង់ទិញផលិតផល
3. សរសេរផ្ដោតទៅលើក្រុមអតិថិជននៃប្រភេទអាជីវកម្ម

ពាណិជ្ជកម្ម

ផែនទីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ខេត្តសៀមរាបរយៈពេល 5 ថ្ងៃ

អង្គរសង្រ្កាន្ត

យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia​ បានបង្ហាញពីផែនទី និងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាថ្ងៃខាងមុខនេះ។​  តោះ!​ មកដឹងពីផែនទី​ និ​ងព្រឹត្តិការណ៍ទាំងអស់គ្នា៖

May be an image of map and outdoors

ថ្ងៃទី 11 ខែ មេសា​​ ឆ្នាំ 2023

    • ម៉ោង 16:00​ កម្មវិធីបំបែកឯតទគ្កកម្ម​ បេះដូងច្រើនជាងគេលើពិភពលោក

ថ្ងៃទី 13 ខែ មេសា​ ឆ្នាំ 2023

    • ម៉ោង 7:42 ពិធីបួងសួងសុំសេចក្ដីសុខសួស្ដី
    • ម៉ោង 18:12 ពិធីសមាធិ

ថ្ងៃទី 14 ខែ មេសា​ ឆ្នាំ 2023

    • ម៉ោង 8:00 ពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
    • ម៉ោង ​10:30 កម្មវិធីទាញព្រ័ត្រមិត្តភាពអង្គរសង្រ្កាន្ត
    • ម៉ោង 15:00 កម្មវិធីទទួលទេវតាឆ្នាំថ្មី ( ទេវតាយាងចុះម៉ោង 4:00 រសៀល)
    • ម៉ោង 18:00 កម្មវិធីបណ្ដែតគោមបួងសួងចម្រើនសេចក្ដីសុខ
    • ម៉ោង 19:00 កម្មវិធីទស្សនីយភាព ”រឿងរាមកេរិ៍”

ថ្ងៃទី 15 ខែ មេសា ឆ្នាំ​ ​2023

    • ម៉ោង 8:00 កម្មពិធីបំបែកឯតទគ្កកម្មពិភពលោករាំម៉ាឌីហ្សូន
    • ម៉ោង 9:00 ពិធីទោវត្ត និងវាលុកចេតិយ
    • ម៉ោង 16:00 កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត ”ក្ដីស្រមៃ និងក្ដីសង្ឃឹម”
    • ម៉ោង 17:10 កម្មវិធីទស្សនីយភាពសម្ដែងក្បាច់គុន ល្បុក្កតោ
    • ម៉ោង 17:20 កម្មវិធី ”នេះមិនមែនជាសុបិន”
    • ម៉ោង 18:30 កម្មវិធីមហោស្រពសិល្បៈវប្បធម៌បុរាណ

ថ្ងៃទី 16 ខែ មេសា ឆ្នាំ ​2023

    • ម៉ោង 8:00​​ កម្មវិធីប្រកួតអុកចត្រង្ក អបអរសាទរអង្គរសង្រ្គាន្ត 2023 ”វគ្គផ្ដាច់ព្រ័ត្រ”
    • ម៉ោង 10:00 កម្មវិធីតោះតោះលេងទឹករួមគ្នា
    • ម៉ោង 11:00 ពិធីប្រគល់ជ័យលាភីប្រកួតប្រជែងរូបថត ”សែលហ្វីអង្គរសង្រ្កាន្ត”
    • ម៉ោង 13:12​ ពិធីដង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះ
    • ម៉ោង 15:30 កម្មវិធីប្រណាំងរទេះគោ និងក្របី ”វគ្គផ្ដាច់ព្រ័ត្រ” (អង្គរឃ្យូងយូ)
    • ម៉ោង 18:30 កម្មវិធីតន្រ្តីអង្គរសង្រ្កាន្ត ”ក្ដីស្រមៃ​ និងក្ដីសង្ឃឹម”

” កម្មវិធីនៅតំបន់មួយៗ (ម៉ោង 8:00 ​- 21:00)

  • កម្មវិធីផ្សារស្ទឹងសៀមរាប​៖​ ផ្សារបណ្ដែតទឹក, អុំទូកកម្សាន្ដ, ពិព័រណ៍, ប្រគំតន្រ្តីបណ្ដែតទឹក (ដងស្ទឹងសៀមរាប)
  • កម្មវិធីពិព័រណ៍ពាណិជ្ជកម្ម (សួនច្បារមុខព្រះរាជដំណាក់)
  • កម្មវិធីប្រណាំងរទេះគោ/ក្របី, កម្មវីធីធ្នូបុរាណខ្មែរ (អង្គរឃ្យូងយូ)
  • កម្មវិធីប្រគំតន្រ្តី (សួនច្បារមុខព្រះរាជដំណាក់ ផាប់ស្រ្ទីត និង king’s Road)

 

ពាណិជ្ជកម្ម

រឿងមួយចំនួនដែលអ្នកគួរតែដឹង នៅក្នុងសង្គមសព្វថ្ងៃ!

0
រឿងមួយចំនួនដែលអ្នកគួរតែដឹង នៅក្នុងសង្គមសព្វថ្ងៃ!
1. អ្នកចង់និយាយអី្វក៏បាន តែកុំកុហក និងបោកប្រាស់គេឲ្យសោះ ពីព្រោះនៅពេលគេចាប់បាន អ្នកនឹងក្លាយទៅជាមនុស្សដែលគ្មានតម្លៃអ្វីទាំងអស់នៅក្នុងក្រសែភ្នែករបស់គេ។
2. ថ្ងៃទាំងអស់វានៅតែជាថ្ងៃ មិនមានអ្វីដែលប្រែប្រួលទេ ដែលផ្លាស់ប្ដូរនោះគឺចិត្តនិងអារម្មណ៍របស់អ្នកទៅវិញទេ មើលថែវាឲ្យបានល្អ កុំឲ្យវាឡើងចុះច្រើនពេក។
3. ចំណេះវិជ្ជាដែលរៀននៅសាលាមិនប្រាកដថាអ្នកត្រូវតែយកមកប្រើប្រាស់ទាំងអស់នោះទេ តែបើអ្នកមិនរៀន អ្នកក៏មិនអាចចេះអ្វីដែរ។
4. មនុស្សដែលចេះតែកាន់តែច្រើន គេក៏ដាក់ខ្លួនកាន់តែខ្លាំងដូចគ្នា។
5. អ្នកអាចនឹងមើលងាយចំណេះវិជ្ជា ព្រោះរៀនហើយមិនឃើញចេញអ្វីជាដុំកំភួន តែនៅពេលដែលអ្នកជួបនឹងមនុស្សអវិជ្ជា អ្នកនឹងអរគុណចំណេះវិជ្ជាដែលអ្នកកំពុងមានជាមិនខាន។
6. កុំសើចយំគេ ពេលឃើញគេខំព្រឹកខំល្ងាច យើងគួរភ័យនិងគិតពីខ្លួនឯងវិញថា នៅពេលចាស់ទៅយើងអាចមានសល់អីឬអត់។
7. ក្រុមមួយអាចដំណើរការទៅបាន ក៏ព្រោះតែភាពសាមគ្គីគ្នា និងភាពប្រឹងប្រែងរបស់សមាជិកម្នាក់ៗដែលខំបំពេញនូវតួនាទីរបស់ខ្លួនបានយ៉ាងពេញលេញ មិនមែនព្រោះតែមានយើងជាអ្នកគ្រប់គ្រង និយាយមួយម៉ាត់ពីរហើយក៏ជោគជ័យនោះទេ។
8. មានពេលខ្លះ យើងមិនចាំបាច់ត្រូវយល់ដឹងពេកទេ គ្រាន់តែធ្វើឲ្យបានល្អ និងខំឲ្យអស់ពីចិត្តទៅបានហើយ។
9. រឿងខ្លះ យើងកុំដឹងក៏ល្អដែរ ជៀសវាងការអន់ចិត្ត និងឈឺចាប់។
10. បើអ្នកឃើញគេអាក្រក់ហើយ អ្នកខំប្រឹងឲ្យលើសជាងគេទៀត បានន័យថាអ្នកក៏មិនខុសពីគេប៉ុន្មានដែរ។
11. រៀនរស់ កុំកំណាញ់នឹងនាំសេចក្ដីសុខ និងស្នាមញញឹមដល់អ្នកដទៃពេក ព្រោះយើងមិនដឹងទេថា ក្នុងមួយថ្ងៃៗ ពួកគេម្នាក់ៗបានជួបអ្វីមកខ្លះ។
12. កុំទម្លាប់រៀននិយាយកុហក និងយកលេសច្រើនពេក ព្រោះពេលមានបញ្ហាគ្មានអ្នកណាគេជឿយើងទេ។
13. មនុស្សមិនចេះខ្វះពាក្យថាទេ តែអ្នកមានសិទ្ធិបិទត្រចៀកមិនឲ្យស្ដាប់លឺបាន។
14. មនុស្សមិនមែនជាព្រះទេ គ្មានអ្នកណាដែលថាមិនចេះខឹងអន់ចិត្ត តែដែលអស្ចារ្យនោះអ្នកចេះគ្រប់គ្រងមិនឲ្យវារបូតធ្លាយចេញមកក្រៅបាន។
15. បើមនុស្សសុទ្ធតែមានសំណាងដូចគ្នាទាំងអស់ ម្ល៉េះមិនចាំបាច់មានកម្រិតជីវភាពនោះទេ។
ពាណិជ្ជកម្ម

ជំនាញដែលមានតម្រូវការច្រើននៅក្នុងអាជីពទីផ្សារឌីជីថល!

0
អាជីពទីផ្សារឌីជីថល!

១. អ្នកវិភាគ និងបកប្រែទិន្នន័យ៖
ជាមួយនឹងការកើនឡើងនៃការប្រើប្រាស់ទិន្នន័យនៅក្នុងទីផ្សារឌីជីថល ក្រុមហ៊ុននីមួយៗតែងត្រូវការអ្នកដែលជំនាញក្នុងការវិភាគ និងបកស្រាយទិន្នន័យដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ចៀសវាងហានិភ័យណាមួយកើតឡើងដោយយថាហេតុ មុនពេលចង់ចាប់ផ្ដើមអនុត្តន៍ ផែនការអាជីវកម្មថ្មីមួយ។

២. ចេះប្រើបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាពការងារ

នៅក្នុងយុគសម័យនេះ ប្រសិនបើអ្នកខ្វះចំណេះដឹង និងពុំចេះប្រើបច្ចេកវិទ្យាដើម្បីធ្វើការឲ្យទេ ការងាររបស់ អ្ន​ក​​នឹងមានភាពស៊ាំញ៉ាំជាងមុន និងត្រូវចំណាយពេលយូរជាងមុន​ទើបអាចបញ្ចប់​ការងារមួយៗ​បាន។  ដូចបច្ចុប្បន្ននេះដូច្នឹងដែរ មនុស្សបានចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីធ្វើជាទីប្រឹក្សា និងជួយសម្រួល​ដល់ការងារ​​ប្រចាំ​ថ្ងៃរបស់ខ្លួនដើម្បីឲ្យមានភាពរហ័សជាងមុន។

ដូច្នេះយើងគ្រប់គ្នាកំពុងតែរស់នៅក្នុងសម័យបច្ចេកវិទ្យា ទោះបីជាមិនមានជំនាញផ្នែកបច្ចេកវិទ្យា យ៉ាងហោចណាស់ក៏ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនផលិតភាពការងារដែរ។

៣.​ Content Marketing: ទីផ្សារមាតិកា

Content Marketing ត្រូវបានគេស្គាល់ថា ជាទីផ្សារមាតិកា ដែលតម្រូវឲ្យអ្នកទីផ្សារព្យាយាមស្វែងរក​គំនិត​បែបណាដើម្បីអាចទាក់ទាញអ្នកទស្សនាឲ្យពេញចិត្ត និងចង់តាមដានបន្ថែមអំពីមាតិការបស់អ្នក។ ដូច្នេះអ្នកដែលមានសមត្ថភាពក្នុងការធ្វើ Content Marketing ដែលពោរពេញ​ទៅដោយគំនិត​ច្នៃប្រឌិត​ខ្ពស់ គឺមានតម្រូវការច្រើន។

៤. Video Marketing: ទីផ្សារវីដេអូ

ទីផ្សារវីដេអូ គឺផ្ដោតទៅលើការផលិតវីដេអូដើម្បីផ្សព្វផ្សាយផលិតផល តាមរយៈការបង្កើតជារឿងរ៉ាវណា មួយដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនាឲ្យចង់មើលរហូតដល់ចប់ ដោយបង្កប់ នូវការផ្សព្វ ផ្សាយផលិតផល។ ការបង្កើមាតិកាវីដេអូនេះ គឺកំពុងតែមានការពេញនិយមខ្លាំងមែនទែន ហើយក៏មានអ្នកចូលរួមមើលច្រើនជាងប្រភេទមាតិកាផ្សេងៗផងដែរ។

៥.​ ទីផ្សារបណ្ដាញសង្គម

ដោយយោងទៅតាមគេហទំព័រ Datarepotal​ https://datareportal.com/reports/digital-2022-cambodia បានបង្ហាញឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម​នៅក្នុងប្រទេសកម្ពុជានៅដើមឆ្នាំ 2022 នេះមាន៖ Facebook មាន 11.60 million, Instargram មាន 2.05 million, និង TikTok មានចំនួន 6.68 million​។

ដូច្នេះប្រសិនបើអ្នកមានចំណេះដឹង និងជំនាញក្នុង​ការបង្កើតមាតិកា​នៅលើបណ្ដាញ​សង្គម​ឲ្យ​មាន​ភាពទាក់ទាញ និងមាន​ការចូលរួម​ច្រើន​ពីទស្សនិកជន, ចេះបង្កើតយុទ្ធនាការផ្សព្វផ្សាយ និងចេះវិភាគ ទិន្នន័យដែល ទទួលបាន នោះអ្នកនឹងមានឱកាសច្រើនក្នុងការរកចំណូលបន្ថែមពីជំនាញមួយនេះ។

៦. Search Engine Optimization:

អ្នកជំនាញ SEO នេះគឺចង់សំដៅទៅលើអ្នកដែលមានជំនាញក្នុងការរៀបចំពាក្យគន្លឺះដាក់នៅលើគេហទំព័រ ឲ្យស្ថិតនៅលើគេបង្អស់ដើម្បីបង្កើនភាពទុកចិត្ត និងភាពងាយស្រួល​ដល់អ្នកស្វែងរកក្នុ​ងការ​រុករក​ព័ត៌មាន​ណា​មួយ ឬដើម្បីចុចចូលអាននៅក្នុងលីងគេហទំព័រឲ្យបានច្រើនជាងគេ។ ព្រោះអ្នកទាំង​អស់គ្នាដឹង​ស្រាប់ហើយថា នៅពេលដែលអ្នកទាំងអស់គ្នាចង់ធ្វើការស្រាវជ្រាវ ឬអានអត្ថបទណាមួយ ដំបូង​គេ​បង្អស់​អ្នក​ទាំងអស់គ្នាប្រាកដជាចុចនៅលើគេហទំព័រលើគេជាមិនខាន ព្រោះវាគឺជាគេហទំព័រដែល មនុស្សគ្រប់គ្នាតែងតែចូលមើល ចូលអាន និងអាចជឿជាក់បាន។ ដូច្នេះប្រសិន​​បើអ្ន​ក​មាន​ជំនាញមួយនេះ នៅក្នុងវិស័យទីផ្សារឌីជីថល អ្នកនឹងមានឱកាសច្រើនពីក្រុមហ៊ុនផ្សេងៗ។

៧. អ្នកជំនាញផ្នែក Media Buying

Media Buying ឬAd Buyer គឺជាអ្នកបច្ចេកទេស​ដែលធ្វើការទិញការផ្សព្វផ្សាយពាណិជ្ជកម្មធំៗនៅលើ វេទិកាផ្សេងៗ ដូចជា Google Ads, Facebook Ads Tiktok និង LinkedIn Ads ដើម្បីជម្រុញឲ្យ ផលិតរបស់អ្នកឲ្យចំអតិថិជនគោលដៅ និងសួរទិញច្រើន ។ បន្ថែមពីនេះ អ្នកជំនាញផ្នែក Media Buying នេះផងដែរ ចាំបាច់ត្រូវចេះ៖

– Analytical skills ៖ ធ្វើការវិភាគ វិភាគរកមើលពីភាពមិនប្រក្រតីនៃការផ្សព្វផ្សាយ
– Strategic thinking៖ មានការគិតបែបយុទ្ធសាស្ត្រដើម្បីធ្វើឲ្យយុទ្ធនាការផ្សព្វផ្សាយរបស់ខ្លួនមាន ប្រសិទ្ធភាព និងទទួលបានជោគជ័យ

– Adaptability៖ ចេះបត់បែន និងគិតរិះរកមធ្យោបាយបានរហ័ស ដើម្បីដោះស្រាយនៅពេល Ad​ ណាមួយមិនដំណើរការ ព្រមទាំងតាមដានរកមើលពីភាពមិនប្រាកដប្រជានៃការផ្សព្វផ្សាយផងដែរ។

– Communication skills៖ Media Buyer​ ត្រូវពូកែទំនាក់ទំនង និងចរចាតម្លៃ ដើម្បីងាយស្រួលក្នុងការនិយាយជាមួយនឹងភ្ញៀវ និងធ្វើឲ្យការផ្សព្វផ្សាយនោះមានប្រសិទ្ធភាពខ្ពស់។ ដូច្នេះសម្រាប់អ្នកដែលមានជំនាញនេះនឹងទទួលបានឱកាសការងារច្រើនពីក្រុមហ៊ុនអាជីវកម្មផងដែរ។

ប្រភព៖ ChatGPT

ពាណិជ្ជកម្ម

ទម្លាប់ទាំង១២ដែលយើងអាចរៀនពីមនុស្សជោគជ័យពិតប្រាកដបាន!

0
ដែលយើងអាចរៀនពីមនុស្សជោគជ័យពិតប្រាកដបាន!

ទម្លាប់ទាំង១២ដែលយើងអាចរៀនពីមនុស្សជោគជ័យពិតប្រាកដបាន!

មនុស្សជោគជ័យនៅក្នុងអត្ថបទនេះ គឺយើងសំដៅទៅលើអ្នកដែលជោគជ័យពិតៗ បានសម្រេចកិច្ចការទាំងធំទាំងតូច ទាំងទៅលើការងារ អាជីវកម្ម និងជីវិតរបស់គាត់ផ្ទាល់ យើងពុំបានសំដៅលើអ្នកជោគជ័យបានតែទ្រឹស្ដី ខ្វះការអនុវត្តជាក់ស្ដែងនោះទេ!

តើអ្នកទាំងអស់គ្នាដឹងទេ ថាតើមនុស្សជោគជ័យគាត់មានទម្លាប់អ្វីខ្លះទើបបណ្ដាលឲ្យគាត់មានខ្សែជីវិតល្អប្រសើរបានយ៉ាងនេះ?? តោះមកអាចចំណុចខាងក្រោមនេះទាំងអស់គ្នា!

1. គាត់ចូលចិត្តដាក់ខ្លួន រៀនពីមនុស្សជុំវិញខ្លួន

  1. មានទំនួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង ការងារ និងមនុស្សជុំវិញខ្លួន
  2. មានគោលបំណងច្បាស់លាស់
  3. ផ្ដោតលើការអនុវត្តជាជាងទ្រឹស្ដី
  4. ប្រើពេលធ្វើកិច្ចការដែលមានប្រយោជន៍
  5. មិនខ្វល់ពីការដ្រាម៉ាច្រើន
  6. ចូលចិត្តផ្លាស់ប្ដូរ មិនចូលចិត្តភាពដដែលៗ
  7. ថែរក្សាសុខភាព និងខួរក្បាល
  8. ចូលចិត្តបង្កើតទំនាក់ទំនងជាមួយអ្នកជុំវិញ
  9. ផ្ដោតលើរឿងអាទិភាពជាចម្បង
  10. មិនឃុំខ្លួនឯងឲ្យនៅតែមួយកន្លែងទេ
ពាណិជ្ជកម្ម

Pub ម្ហូបច្រើន កន្លែងធំទូលាយមាននៅ Chiru – ឈីរ៉ូ កាំកូ

0

កំពុងរកកន្លែង chill យប់នឹងមែន? តោះ! ថ្ងៃនឹង​ admin នាំអ្នកទាំងអស់គ្នាមកស្គាល់កន្លែង chill មួយកន្លែងនៅម្ដុំកាំកូមានឈ្មោះថា Chiru – ឈីរ៉ូ

null

Chiru – ឈីរ៉ូជាភោជនីដ្ឋានមួយកន្លែងដែលមានចំងាយប្រហែល3នាទីពីរង្វង់មូលកាំកូ។ ពេលចូលមកដល់អ្នកទាំងអស់គ្នានឹងឃើញរបងឬស្សីខ្ពស់ៗជាមួយកន្លែងចតឡានចតម៉ូតូយ៉ាងធំទូលាយ។ ចូលដល់ក្នុងក៏ទូលាយកន្លែងអង្គុយមានគម្លាតល្មមមើលទៅមិនចង្អៀត មិនទើសស្រលះ​ល្អ​ជាមួយខ្យល់អាកាសបែបធម្មជាតិ។ ហើយនៅចំហៀងៗមានផ្ទាំងគំនូរលើជញ្ចាំងបែប Old Town និង បោះតង់ចម្រុះពណ៌ស្រស់ស្អាតមែនទែន។

null

សម្រាប់ម្ហូបមានច្រើនមុខ​ ច្រើនប្រភេទមែនទែន មិនថាម្ហូបគ្រឿងក្លែម ឆា បំពង អាំង គ្រឿងសមុទ្រមា​នគ្រប់មុខរាប់មិនចង់អស់​។ បើចង់សាកម្ហូបប្រចាំហាងក៏បាន គឺ Steak Australia សាច់ផុយកាត់អោយស្រាច់ មានដំឡូងបំពងមកជាមួយ។​ បើសាច់អាំងនិងបំពងគឺគាត់បានបន្ថែមជ្រកស្ពៃមកជាមួយធ្វើអោយបង្កើនរសជាតិកាន់តែឆ្ងាញ់។
null

នៅទីនេះស័ក្ដិសមបំផុតសម្រាប់អ្នកដែរហត់នឿយនឹងការងារចង់សម្រាកខួរក្បាលអង្គុយ ស្ដាប់ភ្លេង ឬក៏មានការជួបជុំមិត្តភក្ដិសប្បាយមកទីនេះដឹងតែត្រូវម៉ង។ សំខាន់អ្នកនៅនេះរសរាយណាស់យាយមែនឡើង cute cute !

ហាង: Chiru – ឈីរ៉ូ

☎️016 970 975 / 061 970 975

????ទីតាំង: ម្ដុំកាំកូ សែនសុខ ភ្នំពេញ

????ផែនទី: https://maps.app.goo.gl/8mAZ7BMRLPtaq1si9

 

ពាណិជ្ជកម្ម

បង្កើនជំនាញលក់របស់អ្នក បើទោះបីជាអ្នកមិនមែនជាអ្នកលក់ក៏ដោយ!

0
បង្កើនជំនាញលក់របស់អ្នក បើទោះបីជាអ្នកមិនមែនជាអ្នកលក់ក៏ដោយ!

បើទោះបីជាអ្នកមិនមែនជាអ្នកលក់ នៅក្នុងអាជីពការងាររបស់អ្នកក៏ដោយ ក៏អ្នកត្រូវតែចេះលក់ដែរព្រោះនេះគឺជាជំនាញមូលដ្ឋានមួយដែលមនុស្សគ្រប់គ្នាគួរតែចេះ ដោយសារតែការលក់នេះអាចជួយឲ្យលោកអ្នកអាចរកប្រាក់ចំណូលបានមួយភាគដែរ។

លោក Thomas Steenburgh ដែលជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យពាណិជ្ជកម្មនៃសាកលវិទ្យាល័យ Virginia Darden លោកបានមានប្រសាសន៍ថា “ការលក់វាគឺជាការនិយាយរៀបរាប់ ឬបកស្រាយយ៉ាងណាដើម្បីបញ្ចុះបញ្ចូលឲ្យអតិថិជនទិញនូវផលិតផលរបស់ខ្លួន ប៉ុន្តែមានមនុស្សច្រើនណាស់តែងប្រាប់ខ្ញុំថា លក់ គឺជាអ្វីដែលពួកគេមិនចូលចិត្ត ហើយក៏មិនដែលគិតថាចង់ក្លាយទៅជាអ្នកលក់សូម្បីតែម្ដងដែរនៅក្នុងអាជីពការងារ”។

លោកក៏បានបន្ថែមទៀតថា “ការពិតទៅ លក់ គឺជាជំនាញមូលដ្ឋានមួយដែលយើងគួរតែចេះ ដែលវាអាចជួយឲ្យយើងមានភាពរវាសរវៃ និងមានភាពវៃឆ្លាតទាំងចំពោះការងារនិងការរកស៊ីប្រចាំថ្ងៃ។

ដូចនេះដើម្បីអាចបង្កើនសមត្ថភាពផ្នែកលក់បាន អ្នកត្រូវដឹងថាអ្វីទៅជាការលក់?យើងត្រូវផ្ដោតទៅលើអ្វីខ្លះ? ហើយត្រូវនិយាយបែបណាដើម្បីឲ្យពួកគេទិញទំនិញរបស់អ្នក ដោយសុទ្ធចិត្ត?ដែលមិនមែនជាការបង្ខំ? តើក្នុងនាមជាអ្នកលក់ អ្នកអាចជួយដោះស្រាយបញ្ហាឲ្យអតិថិជនបានដោយរបៀបណា?

មែនទែនទៅ ការលក់ មិនមែនជាអ្វីដែលយើងត្រូវតែដាក់កំហិតខ្លួនឯងថាត្រូវនិយាយៗដោយឥតឈបឈរឬចាប់បង្ខំឲ្យគេទិញនោះទេ បើសិនជាទំនិញរបស់អ្នកល្អ អ្នកមិនចាំបាច់និយាយច្រើនក៏អតិថិជននៅតែមកទិញកន្លែងអ្នកដែរ។

ជាអ្នកលក់ យើងត្រូវមានអាកប្បកិរិយាល្អ ចេះគោរព ឲ្យតម្លៃអតិថិជន រហ័សរហួន មានភាពជឿជាក់លើខ្លួនឯង មានភាពអត់ធ្មត់ សម្ដីទន់ភ្លន់ ឆ្លាតវាងវៃ និងចេះយល់ពីស្ថានការណ៍ផ្សេងៗដែលបានកើតឡើង។

អ្នកលក់ដែលល្អ គឺពួកគេយល់ពីអតិថិជនបានច្បាស់ ថាពួកគេត្រូវការអ្វី ចង់បានអ្វីដើម្បីបំពេញតម្រូវការដល់ពួកគេ និងធ្វើឲ្យពួកគេមានអារម្មណ៍ថាអ្នកយកចិត្តទុកដាក់ជាមួយនឹងពួកគេជាពិសេស។ លក្ខណៈសម្បត្តិខាងលើនេះគឺសុទ្ធតែជាអ្វីដែលអ្នកអាចចេះដោយមិនចាំបាច់រៀនពីជំនាញនៃការលក់នេះ ព្រោះវាជាជំនាញមូលដ្ខានដែលនរណាក៏មាន។

ពាណិជ្ជកម្ម

តើធ្វើដូចម្តេចទើបយើងមានគំនិតច្នៃប្រឌិត??

0
ធ្វើដូចម្តេចទើបមានគំនិតច្នៃប្រឌិត??

ការរក្សាភាពច្នៃប្រឌិតឲ្យបាននៅស្ថិតស្ថេរ វាមិនមែនងាយស្រួលទេសម្រាប់យើង។ ប៉ុន្តែក៏នៅមានរឿងមួយចំនួនដែលយើងអាចធ្វើបាន ដើម្បីរក្សាភាពច្នៃប្រឌិតរបស់យើងដែរ៖

១. កំណត់ពេលវេលាសម្រាប់ការច្នៃប្រឌិត៖ អ្នកខ្លះចាប់ផ្ដើមមានគំនិតច្នៃប្រឌិតកំឡុងពេលធ្វើការ អ្នកខ្លះកើតមានឡើងកំឡុងពេលជិះម៉ូតូ ងូតទឹក ឬពេកយប់កណ្ដាលអាធ្រាត្រចឹងទៅ។ ដូច្នេះហើយរកពេលវេលាមួយដែលសក្តិសមនឹងអ្នក ហើយសួរខ្លួនឯងមើលហ៍ ថាតើពេលណាដែលគំនិតរបស់អ្នកតែងតែលេចឡើងនៅក្នុងខួរក្បាល??

២. សាកល្បងអ្វីដែលថ្មី៖ ពិសោធន៍ជាមួយបទពិសោធន៍ថ្មីៗ ចំណូលចិត្ត និងសកម្មភាព។ តាមរយៈការសាកល្បងអ្វីដែលថ្មី អ្នកនឹងជំរុញខួរក្បាលរបស់អ្នកឱ្យគិតតាមរបៀបផ្សេងៗ និងពង្រីកការច្នៃប្រឌិតរបស់អ្នក។

៣. ស្វែងរកការបំផុសគំនិត៖ ព្យាយាមហ៊ុំព័ទ្ធខ្លួនអ្នកជាមួយនឹងអ្វីដែលជំរុញទឹកចិត្តអ្នក។ វាអាចជាសិល្បៈ តន្ត្រី អក្សរសិល្ប៍ ឬអ្វីក៏ដោយដែលធ្វើឲ្យអ្នកមានគំនិតថ្មីៗរហូត។

៤.​ សម្រាក៖ ទុកពេលឱ្យខួរក្បាលរបស់អ្នកសម្រាកខ្លះ និងធ្វើឱ្យមានកម្លាំងឡើងវិញ។ សម្រាកពីការងាររបស់អ្នក ហើយអនុញ្ញាតឱ្យខ្លួនអ្នកបញ្ចូលថាមពលឡើងវិញ។

៥.​ សហការ៖ សហការជាមួយការច្នៃប្រឌិតផ្សេងទៀត មិនថានៅក្នុងវិស័យរបស់អ្នក ឬក្នុងវិស័យផ្សេងទៀត។ តាមរយៈ​ការ​ធ្វើ​ការ​ជាមួយ​អ្នក​ដទៃ ដោយអ្នក​អាច​បញ្ចេញ​គំនិត​ទៅ​វិញ​ទៅ​មក និង​ទទួល​បាន​ទស្សនៈ​ថ្មីៗ។

សរសេរចូលរាល់គំនិតថ្មីៗចូលក្នុងកូនសៀវភៅរបស់អ្នក៖ សរសេរគំនិត និងការបំផុសគំនិតរបស់អ្នកនៅក្នុងសៀវភៅកត់ត្រា។ វានឹងជួយអ្នករៀបចំគំនិតរបស់អ្នក និងតាមដានវឌ្ឍនភាពរបស់អ្នក។

៦. អនុវត្តជាប្រចាំ៖ អ្នកអនុវត្តកាន់តែច្រើន អ្នកទំនងជានឹងបង្កើតគំនិតថ្មីៗ និងមានភាពច្នៃប្រឌិតកាន់តែខ្លាំង។

ការច្នៃប្រឌិតគឺជាដំណើរការមួយ ហើយវាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍ។ តាមរយៈការបញ្ចូលគន្លឹះទាំងនេះទៅក្នុងទម្លាប់របស់អ្នក អ្នកប្រាកដជាអាចរក្សាភាពច្នៃប្រឌិតរបស់អ្នកបាន។

Free vector illustration of light bulb ideas

ពាណិជ្ជកម្ម

ការសង្ខេបឡើងវិញនូវពាក្យសម្ដីមួយចំនួនរបស់វាគ្មិនក្នុងកម្មវិធី Ignite Cambodia

0
ការសង្ខេបឡើងវិញនូវពាក្យសម្ដីមួយចំនួនរបស់វាគ្មិនក្នុងកម្មវិធី

1. Topic: ឈោងខ្ពស់
បង ហេង វិសាល គាត់ថា៖ “ជីវិតស្រួលទេ តែមកពីយើងធ្វើឲ្យវាពិបាក បានវាពិបាកបែបហ្នឹង!!”

May be an image of 1 person and text

ហើយគាត់ក៏បាននិទានរឿងមួយអំពី ក្មេងប្រុសម្នាក់ ឈ្មោះ “ឈោង” គឺជានិស្សិតម្នាក់ដែលមានជីវិតភាពមិនសូវចាធូរធារប៉ុន្មានទេ ខ្វះមុខខ្វះក្រោយអីចឹងទៅ! ប៉ុន្តែគឺគាត់ចង់រស់ស្រួល គាត់ចង់មាន គាត់ចង់ទទួលបានអ្វីដែលគាត់ចង់បាន។ ដោយដំបូងហ្នឹង ឈោង គាត់ចង់បានតែមីញ៉ាំឲ្តតែឆ្អែតៗ ឲ្យតែរស់ៗសិនទេ ហើយចង់បានម៉ូតូមួយទុកគ្រាន់ជិះម៉ូតូទៅរៀន ទៅធ្វើការរាល់ថ្ងៃ។ 

ហើយប៉ុន្មានឆ្នាំក្រោយមក គាត់មានអារម្មណ៍សប្បាយចិត្ត ដោយសារតែគាត់អាចសម្រេចគោលដៅដែលគាត់បានដាក់ហ្នឹង មានន័យថាពីមុនមានតែមី មានតែម៉ូតូកញ្ជាស់ទេ ប៉ុន្តែឥលូវនេះ មានលុយអាចទិញរបស់ឆ្ងាញ់ៗញ៉ាំ មានម៉ូតូអូតូល្អជិះទៀត។ បន្ទាប់មក ឈោង ឃើញមិត្តភក្តិរបស់ខ្លួន មានលុយ មានឡាន មានផ្ទះនៅ ឈោងក៏ចង់បានដូចគេដែរ ព្រោះគាត់គិតថាវាអាចជួយឲ្យគាត់ហ្នឹងមានសុភមង្គល មានសេចក្ដីសុខជាងមុនមួយកម្រិតទៀត។ 

ប៉ុន្តែយូរៗទៅក៏កាន់តែយូរៗ មុខក៏ចាស់ ហត់ៗក៏ហត់ ហើយគាត់មានអារម្មណ៍ថា ហេតុអីបានជាសារហ្នឹងដូចពិបាកក្នុងការសម្រេចម៉េស?? តែឈោងនៅតែអាចសម្រេចគោលដៅនោះបាន គ្រានតែថា គាត់មានបន្ទុកកាន់តែច្រើនជាងមុន អារម្មណ៍មិនសូវសប្បាយ ហើយមុខចាស់ជាងមុនតែប៉ុណ្ណឹង។ 

និយាយទៅគឺថា មនុស្សចង់បានអត់ចេះចប់អត់ចេះហើយ មាន A​ ហើយចង់បាន B មាន Bហើយចង់បាន C ទៀត តែនេះគឺជាធម្មជាតិរបស់មនុស្សទៅហើយ ព្រោះយើងម្នាក់ៗមិនចង់បានអ្វីដែលដដែលៗទេ។ 

ចុះអ្នកទាំងអស់គ្នាឆ្ងល់អត់ថា ហេតុអ្វីបានជាពីមុខមានរបស់តិចតួចសោះ ម៉េចក៏ពេលនុងសប្បាយម៉េស?? តែឥលូវនេះមានរបស់របរច្រើនជាងមុន តែម៉េចបានអត់សប្បាយចិត្តចឹង?? ហេតុអី??  គឺមកពីយើងអត់ធ្វើឲ្យខ្លួនឯងមានអារម្មណ៍សប្បាយក្នុងការធ្វើកិច្ចការទាំងអស់នោះ គិតតែពីដាក់សម្ពាធឲ្យខ្លួនឯងរហូត បន្ទោសខ្លួនឯងរហូតអត់ចេះឈប់សោះ!

 អញ្ចឹងយើងគប្បីព្យាយាមធ្វើរឿងអ្វីដែលយើងសប្បាយ ហើយធ្វើឲ្យយើងកាន់តែរីកចម្រើន និងអាចសម្រេចគោលដៅ! Enjoy the process!! ខ្ញុំចាប់អត្ថន័យបានតែប៉ុណ្ណឹងទេ!!

2. Topic: Level Up Business Communication with AI writing tool.

May be an image of 1 person and text

នៅក្នុង session មួយនេះ លោកសុខ សុភមង្គលគាត់បានលើកយកនូវបច្ចេកវិទ្យាថ្មីមួយដើម្បីធ្វើការបកស្រាយ ពាក់ព័ន្ធជាមួយនឹង Chat GPT និងលក្ខណៈពិសេសមួយចំនួនដែលបច្ចេកវិទ្យាមួយអាចជំនួសមនុស្សបាន។ លោកបានបន្ថែមថា បច្ចុប្បន្ននេះបច្ចេកវិទ្យាគឺកាន់តែទំនើបជាងមុន ថ្មីជាងមុន និងអស្ចារ្យជាងមុន ដែលវាអាចធ្វើអ្វីៗបានដូចមនុស្ស និងពូកែជាងមនុស្សទៅទៀត! ដូច្នេះហើយ ប្រសិនបើយើងមិនព្យាយាមដុសខាត់សមត្ថភាពខ្លួនឯងឲ្យបានខ្លាំង មិនទម្លាប់ឲ្យខ្លួនឯងធ្វើការស្រាវជ្រាវ និងមិនបណ្ដុះខ្លួនឯងឲ្យមានចំណេះដឹងផ្នែកបច្ចកវិទ្យាទេនោះ នោះយើងនឹងដើរក្រោយគេជាមិនខាន ហើយឱកាសការងារនេះទៀតសោតក៏ពុំសូវមានច្រើនដូចពីមុនដែរ។

ហើយបច្ចុប្បន្ននេះយើងឃើញស្រាប់ហើយថា ឥលូវនេះគឺយើងអាចឲ្យបច្ចេកវិទ្យា​ Chat GPT ផ្ដល់ជូននូវចម្លើយមួយដែលយើងចង់បាន និងត្រូវការ ព្រមទាំងអាចឲ្យវាសរសេរនូវអ៊ីម៉ែល សរសេរ Caption, Description នៃផលិតផលណាមួយ ជាពិសេសនោះ គឺវាអាចថតជាវីដេអូន និងសរសេរជាទំនុកភ្លេងបានទៀតផង ហើយនៅមានច្រើនទៀត ដែល AI អាចធ្វើបាន!
សរុបមក ក្នុងសម័យឌីជីថលនេះ អ្នកគប្បីត្រូវយល់ដឹងខ្លះៗពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យា ទើបធ្វើឲ្យយើងមិនដើរថយក្រោយ។  បច្ចេកវិទ្យា នឹងមិនមកជំនួសអ្នកទាំងស្រុងនោះទេ ប្រសិនបើអ្នកចេះប្រើប្រាស់វា ដើម្បីធ្វើឲ្យការងារអ្នកកាន់តែងាយស្រួលជាងមុន និងរហ័សជាងមុន។

3. Topic: Eating Failures as Desserts! យកភាពបរាជ័យធ្វើជាបង្អែម!

May be an image of 1 person and textនៅក្នុងការចែករំលែកកាលពីម្សិលមិញនេះ លោក Chin Tomith ដែលជា CEO/Founder IDEN Agency គាត់បានផ្ដល់ដំបូន្មានជាច្រើនដល់ទស្សនិកជនដែលបានចូលរួមកម្មវិធី Ignite

មិនខ្វល់ថាអ្នកទាំងអស់គ្នាមានក្ដីស្រមៃធំប៉ុណ្ណាទេ គឺអ្នកទាំងអស់គ្នាអាចធ្វើបាន ឲ្យតែអ្នកប្ដេជ្ញាចិត្តថា  ខ្ញុំនឹងសម្រេចវា! អ្វីដែលនាងខ្ញុំចាប់អត្ថន័យរបស់គាត់បាននោះគឺគាត់បាននិយាយថា៖ គ្រប់ជំហានដែលយើងម្នាក់ៗអាចឆ្ពោះទៅរកភាពជោគជ័យដែលយើងប្រាថ្នាចង់បាននោះ គឺយើងគេចមិនផុតឡើយពីភាពបរាជ័យ ការស្ដីបន្ទោស ការរិះគន់ និងអ្វីផ្សេងៗជាច្រើនទៀត!

ប៉ុន្តែសួរថាប្រសិនបើយើងនៅតែបន្ទោសខ្លួនឯង នៅតែលិចលង់រស់នៅតែជាមួយភាពបរាជ័យ មិនព្រមក្រោកឡើងទេនោះ អ្នកប្រាកដជាបរាជ័យពេញមួយជីវិត ទទួលការមើលងាយពីមនុស្សជុំវិញខ្លួនពេញមួយជីវិត! ដូច្នេះជម្រើសគឺស្ថិតលើអ្នក ថាតើបន្ទាប់ពីអ្នកដួលហើយ អ្នកចង់ក្រោកឈរ ឬចង់ដេកចាំភ័ព្វសំណាង ឬចាំគេបោះដៃជួយ?? ពីព្រោះភាពបរាជ័យនេះ អ្នកមិនមែនជួបតែម្ដងហើយចប់នោះទេ គឺនៅមានច្រើនបន្តកន្ទុយគ្នាទៀត។

ការដែលយើងឆាប់ទុកចិត្តគេពេក វានឹងធ្វើឲ្យយើងគ្រោះថ្នាក់ តែវារឹតតែគ្រោះថ្នាក់ជាងនេះទៀត នៅពេលដែលជីវិតរបស់យើងពោរពេញទៅដោយភាពមន្ទិលសង្ស័យ។

មានតែសុទិដ្ឋិនិយមនេះហើយ ដែលជម្រុញឲ្យយើងនៅតែព្យាយាមបន្តធ្វើវា ក្រាញននៀលជាមួយវាម្ដងហើយ ម្ដងទៀតៗ។

4. Topic: ឱកាស

May be an image of 1 person and text

ឱកាស មានគ្រប់កន្លែង ប៉ុន្តែយើងចាប់វាដោយរបៀបណា??តាមរយៈលោក ជីសុផាត គាត់បានឲ្យនិយមន័យទៅលើឱកាសថា​៖
– ឱកាស គឺជាពេលវេលា
– ឱកាស គឺជាស្រូបយកនូវចំណេះដឹង ឬជាការយកអ្វីមួយពីអ្នកដទៃ
– ឱកាស ជាហេតុបង្កើតផ្លូវ ដើម្បីរកស៊ី ហើយក៏ជាវិធីក្នុងការដោះស្រាយរបៀបនៃការដោះស្រាយ។

ដូច្នេះឱកាសវាអត់ដែលនៅថេរទេ ប៉ុន្តែយើងអាចបង្កើតឱកាសថ្មីសម្រាប់ខ្លួនឯងបាន រៀនសម្លឹងមើលឱកាសដើម្បីបង្កើតឱកាសឲ្យខ្លួនឯង!! ធ្វើខុសចេះកែ គឺជាការបង្កើតឱកាសមួយសម្រាប់ខ្លួនឯងដើម្បីបោះជំហានឈានទៅរកភាពរីកចម្រើន!

5. Topic: How to deal with imposter sydrome តើធ្វើយ៉ាងណាទើបអាចដោះស្រាយជាមួយនឹងរោគសញ្ញាក្លែងក្លាយបាន?

May be a cartoon of 1 person and textImposter syndrome គឺជារោគសញ្ញាមួយដែលធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងគ្មានសមត្ថភាពខ្លាំងដូចគេ មានអារម្មណ៍ថាឆាប់ភ័យខ្លាច ឆាប់បាក់ស្បាត ចេះតែងសង្ស័យនេះ សង្ស័យនោះ មានអារម្មណ៍ថាមិនច្បាស់ជាមួយនឹងខ្លួនឯង មិនហ៊ានសាកល្បងធ្វើអ្វីដែលធំដុំ ជាដុំកំភួនអីនោះទេ ហើយក៏មិនហ៊ានបញ្ចេញសមត្ថភាពពិតឲ្យគេដឹងដែរ ព្រោះខ្លាចគេថាអន់ ខ្លាចគេខ្លួនឯងមិនពូកែដូចជាអ្វីដែលខ្លួនបានបង្ហាញនៅទីសាធារណៈ ឬនៅលើបណ្ដាញសង្គមជាដើម និយាយរួមគឺជាធ្វើពុតជាមនុស្សម្នាក់ទៀតដែលមិនមែនជាខ្លួនឯង។

ហើយនៅក្នុងកម្មវិធី Ignite Cambodia​ កាលពីថ្ងៃ 26 កុម្ភៈ 2023នេះ បងស្រី Cheryl  ដែលជា Incubator Manager Platform impact គាត់បាននិយាយអំពីរបៀបនៃការរំដោះខ្លួនពីភាពមិ​នមែនជាខ្លួនឯង ឬភាពក្លែងក្លាយនៃខ្លួនឯង​នេះផង​ដែរ។ គឺយើងត្រូវដឹងអំពី​ពី​ជំនាញ​​របស់ខ្លួនឯង! ដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង! ដឹងអំពីបុគ្គលិកលក្ខណៈរបស់ខ្លួនឯង!! ហើយឲ្យយើងគិត និងសរសេរវាចូលទៅក្នុងកន្លែងកត់ត្រា ដើម្បីសម្រាំង ឬសំយោគរកមើល ថាតើខ្លួនឯងមែនទែនទៅគឺជាមនុស្សបែបណា??

តាមរយៈការស្រាវជ្រាវ រោគសញ្ញាមួយនេះអាចបណ្ដាលឲ្យយើងមានអារម្មណ៍មិនសូវល្អ ឆាប់បាក់ទឹកចិត្ត ឫអស់កម្លាំងកាយកម្លាំងចិត្ត ហើយមានអារម្មណ៍ថាមិនចង់ធ្វើអ្វីទាំងអស់។

6. Topic: គតិបណ្ឌិតបុរាណ សម្រាប់ចិត្តសម័យទំនើប

May be an image of 1 person and text

លោក នឹម ឈុន្នី គាត់នឹងចែករំលែកចំណេះដឹងមួយចំនួនពាក់ព័ន្ធទៅនឹងសុខភាពផ្លូវចិត្ត ដែលគាត់លើកយក៣ចំណុច
១. សមាធិ៖ ពេលធ្វើសមាធិ គឺវាបានផ្ដល់ឱកាសក្នុងការផ្សារភ្ជាប់ជាមួយនឹងអ្នកខ្លួនឯង អាចស្វែងយល់ពីខ្លួនឯងបានច្រើនជាងមុន និងជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ជាងមុនផងដែរ។ បុគ្គលដែលមានសមត្ថភាពយល់ពីចិត្តរបស់ខ្លួនឯងបាន បុគ្គលដែលមានសមត្ថភាពគ្រប់គ្រងខ្លួនឯងបាន គឺជាមនុស្សដែលអាចគ្រប់គ្រង និងអាចដោះស្រាយបញ្ហាដែលមាននៅជុំវិញខ្លួនបានយ៉ាងងាយស្រួល!

២. ទម្លាប់៖ គាត់បានលើកសុភាសិតបុរាណមួយដើម្បីមកបង្ហាញទៅកាន់ទស្សនិកជននៅក្នុងកម្មវិធី ignite ​ថា ”តក់ៗពេញបំពង់” គ្រប់កិច្ចការងារទាំងអស់ដែលយើងធ្វើនោះ គឺមិនមែនធ្វើមួយថ្ងៃហើយជោគជ័យនោះទេ ហើយក៏មិនមែនរៀនមួយថ្ងៃចេះនោះដែរ មានន័យថា គឺវាតម្រូវឲ្យយើងហ្នឹង សន្សំវាម្ដងបន្តិចៗ ធ្វើវាម្ដងមួយជំហានៗ ដើម្បីឲ្យវាឆាប់ពីបំពង់ ឆាប់ដល់គោលដៅដែលអ្នកបានកំណត់នោះ។

ទម្លាប់តូចៗដែលយើងធ្វើរាល់ថ្ងៃ វានឹងធ្វើឲ្យយើងមានការផ្លាស់ប្ដូរ តែវាអាស្រ័យទៅលើរឿងដែរយើងត្រូវធ្វើដែរ។ បើយើងសេពគប់ជាមួយមនុស្សល្អ មានចំណេះដឹង ហើយចង់ចេះចង់ដឹង នោះជីវិតអ្នកនឹងកាន់តែល្អប្រសើរ ប៉ុន្តែបើរាប់មិត្តខុស ជីវិតអ្នកនឹងចប់!

គាត់ថា ក្នុងពេលមួយថ្ងៃប្រសិនបើយើងអាចបង្កើតរឿងល្អៗ ឬចាប់ធ្វើសកម្មភាពណាមួយដែលពោរពេញទៅថាមពល នោះក្នុងម៉្ងៃហ្នឹងអ្នកនឹងទទួលបានអារម្មណ៍ល្អ ហើយទទួលបានលទ្ធផលល្អទៀត ប៉ុន្តែបើយើងចាប់ផ្ដើមថ្ងៃថ្មីដោយភាពខ្ជិលច្រអូស ឬមិនដឹងច្បាស់ថាខ្លួនឯងនឹងធ្វើអ្វីទេ នោះពេញមួយថ្ងៃនេះ អ្នកប្រាកដជាចំណាយពេលឥតប្រយោជន៍ជាក់ជាពុំខាន។

៣. ការដឹងគុណ៖ ផឹកទឹកឲ្យមើលប្រភព មានន័យថាយើងគប្បីចេះដឹងគុណចំពោះអ្នកដែលធ្លាប់បានជួយអ្នក និងជួយអ្នកដែលនៅជុំវិញបន្តទៀត។

 7. Topic: Use your fullest potential

May be an image of 1 person and text

លោកស្រី យឹម សុធារី គាត់គឺជាមនុស្សម្នាក់ដែលរវល់ ត្រូវមើលកូនផង ត្រូវថែសួនផ្កាទៀត ប៉ុន្តែ ហេតុអ្វីបានជាគាត់អាចញញឹមបាន?? មែនទែនទៅគឺគាត់មានវិធីសាស្ត្ររបស់គាត់។ អ្នកអានប្រហែលឆ្ងល់ដូចខ្ញុំអ្នកសរសេរហ្នឹងដែរហ្អីថា ចុមគ្រាន់តែញញឹមសោះមានវិធីសាស្ត្រទៀត??

លោកស្រី យឹម សុធារី គាត់មានវិធីមួយសម្រាប់ខ្លួនគាត់គឺ SelfCare​ ដែលគាត់តែងធ្វើគឺ បង្កើតបរិយាកាដែលគាត់ចូលចិត្ត ធ្វើការជាមួយមនុស្សដែលគាត់ចូលចិត្ត ចំណាយពេលជាមួយគ្រួសារ ចំណែកឯ ពេលធ្វើការគឺគាត់រក្សាលំនឹងចិត្តរបស់គាត់ មានន័យថា គាត់ផ្ដោតតែទៅលើអ្វីដែលគាត់ធ្វើទេ ហើយមួយទៀតនោះគឺ ការបង្កើតឥរិយាបថមួយដែលត្រឹមត្រូវដើម្បីតបតជាមួយនឹងបញ្ហាដែលកំពុងតែកើតឡើងនេះ ពោលគឺត្រូវដឹងថាពេលដែលជួបបញ្ហាមួយនេះតើយើងមូម៉ៅ? ឆេរឆាវ?? តក់ក្រហល់?? ឬមួយក៏ស្រែកដាក់បញ្ហាទាំងនោះ??

ដោយសារតែយើងម្នាក់ៗចៀសមិនផុតទេពីបទពិសោធន៍នៃការឈឺចាប់កាលពីអតីតកាល អញ្ចឹងលោកស្រីគាត់បានលើកយកនូវ៣ចំណុចដើម្បីប្រាប់យើងឲ្យដឹងថា៖ ចង់ចៀសផុតពីការឈឺចាប់ គឺ

១. ត្រូវយកអតីតកាលមកធ្វើជាមិត្ត មានន័យថា​រៀនទទួលយកនូវអ្វីដែលបានកើតឡើងកន្លងមក រៀនយកភាពឈឺចាប់ទាំងនោះធ្វើជាមេរៀន ហើយបន្តដំណើរទៅមុខទៀត។

២.​ ស្វែងរកចំណង់ចំណូលចិត្តរបស់អ្នក សួរខ្លួនឯងថាតើអ្នកចង់បានអ្វីឲ្យពិតប្រាកដ?? រកអ្នកជួយណែនាំអ្នកប្រសិនបើអ្នកនៅតែរកមិនឃើញពីចំណង់ចំណូលចិត្តនោះ។

៣. ការសម្រេចចិត្ត៖ ធ្វើការសម្រេចចិត្តថា ខ្ញុំចង់ក្លាយជាអ្នកណា?? ចង់បានអ្វី?? សម្រេចដោយរបៀបណា?? ហើយចាប់ផ្ដើមធ្វើវាទៅ!!

ពាណិជ្ជកម្ម

ប្រើប្រាស់ AI ដើម្បីជម្រុញឲ្យអាជីកម្មអ្នកឲ្យកាន់តែរីកចម្រើនជាងមុន!!

0
 ប្រើប្រាស់ AI ដើម្បីជម្រុញឲ្យអាជីកម្មអ្នកឲ្យកាន់តែរីកចម្រើនជាងមុន!!

ប្រើប្រាស់ AI ដើម្បីជម្រុញឲ្យអាជីកម្មអ្នកឲ្យកាន់តែរីកចម្រើនជាងមុន!!May be an image of 1 person, standing, indoor and text that says 'Level up With Al Writing To Success BY SOPHEAKMONKOL'

កាលពីថ្ងៃអាទិត្យ ទី 26 កុម្ភៈ លោក សុខ សុភមង្គល ដែលជា CEO& Co-founder Codingate Techonology គាត់បានលើកយកនូវបច្ចេកវិទ្យាថ្មីមួយដើម្បីធ្វើការបកស្រាយ ពាក់ព័ន្ធជាមួយនឹង Chat GPT និងលក្ខណៈពិសេសមួយចំនួនដែលបច្ចេកវិទ្យាមួយអាចជំនួសមនុស្សបាន។ លោកបានបន្ថែមថា បច្ចុប្បន្ននេះបច្ចេកវិទ្យាគឺកាន់តែទំនើបជាងមុន ថ្មីជាងមុន និងអស្ចារ្យជាងមុន ដែលវាអាចធ្វើអ្វីៗបានដូចមនុស្ស និងពូកែជាងមនុស្សទៅទៀត! 

ដូច្នេះហើយ ប្រសិនបើយើងមិនព្យាយាមដុសខាត់សមត្ថភាពខ្លួនឯងឲ្យបានខ្លាំង មិនទម្លាប់ឲ្យខ្លួនឯងធ្វើការស្រាវជ្រាវ និងមិនបណ្ដុះខ្លួនឯងឲ្យមានចំណេះដឹងផ្នែកបច្ចកវិទ្យាទេនោះ នោះយើងនឹងដើរក្រោយគេជាមិនខាន ហើយឱកាសការងារនេះទៀតសោតក៏ពុំសូវមានច្រើនដូចពីមុនដែរ។ 

ហើយបច្ចុប្បន្ននេះយើងឃើញស្រាប់ហើយថា ឥលូវនេះគឺយើងអាចឲ្យបច្ចេកវិទ្យា​ Chat GPT ផ្ដល់ជូននូវចម្លើយមួយដែលយើងចង់បាន និងត្រូវការ ព្រមទាំងអាចឲ្យវាសរសេរនូវអ៊ីម៉ែល សរសេរ Caption, Description នៃផលិតផលណាមួយ ជាពិសេសនោះ គឺវាអាចថតជាវីដេអូនិងអាចសរសេរជាទំនុកភ្លេងបានទៀតផង ហើយនៅមានច្រើនទៀត ដែល AI អាចធ្វើបាន!

សរុបមក ក្នុងសម័យឌីជីថលនេះ អ្នកគប្បីត្រូវយល់ដឹងខ្លះៗពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យា ទើបធ្វើឲ្យយើងមិនដើរថយក្រោយ។  បច្ចេកវិទ្យា នឹងមិនមកជំនួសអ្នកទាំងស្រុងនោះទេ ប្រសិនបើអ្នកចេះប្រើប្រាស់វា ដើម្បីធ្វើឲ្យការងារអ្នកកាន់តែងាយស្រួលជាងមុន និងរហ័សជាងមុន។

 

ពាណិជ្ជកម្ម