spot_img
spot_img
Home Blog Page 23

Sorryy Coffee បរិយាកាសល្អ!! ស័ក្ដិសមបំផុតសម្រាប់អ្នកចូលចិត្តធ្វើការតាមហាងកាហ្វេ

ហាងកាហ្វេ

Sorryy Coffee ជាហាងកាហ្វេដែលមានការរៀបចំយ៉ាងទាន់សម័យពណ៌សខ្មៅមើលមកឡើងទំនើបតែម្ដង។

ហាងកាហ្វេហាងកាហ្វេ

សម្រាប់កន្លែងអង្គុយខាងក្នុងបែបតុតែឯងក៏មានបែបជាក្រុមក៏មាន ហើយនៅនេះក៏មានកន្លែងអង្គុយខាងក្រៅសម្រាប់ភ្ញៀវចង់ទទួលបានខ្យល់បរិយាកាសខាងក្រៅដែរ។

ហាងកាហ្វេ

ហាងកាហ្វេ

រីឯភេសជ្ជៈមាន Signature Sorryy Latte ដែរជាប្រភេទកាហ្វេឈ្ងុយ​។ បើអ្នកអត់ចេះកាហ្វេអាចកម្មង់ ​ Ice matcha latte​ រសជាតិប្លែកឈ្ងុយតែពេញមាត់ តែបើចង់ជូរៗហៅ Sunset soda និង​Passion soda ជូរៗស្រស់ៗតែម្ដង ចង់ត្រជាក់ដល់បេះដូងនេះ Strawberry yogurt ត្រជាក់ផ្អែមជូរៗតិច best best ប្រចាំហាងម៉ង។

ហាងកាហ្វេ

ហាងកាហ្វេ

នៅនេះក៏មានជាប្រភេទនំ Croissants ផងដែរសំខាន់ទន់ឈ្ងុយមិនសូវផ្អែមឆ្ងាញ់។ 

ហាង: Sorryy Coffee

ទីតាំង: ផ្លូវ 516 ទួលគោក ភ្នំពេញ

ផែនទី: shorturl.at/glILV

ពាណិជ្ជកម្ម

ភាពខុសគ្នា រវាង Content creator និង Content strategist

0
Content Creator និង Content strategist

អ្នកបង្កើតមាតិកាមានទំនួលខុសត្រូវក្នុងការផលិត និងបង្កើតមាតិកាដូចជាវីដេអូ (អប់រំ កម្សាន្ត) និងអត្ថបទ ដើម្បីធ្វើការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុក និងវេទិកាផ្សេងៗទៀតដូចជា IG, TikTok។

ការធ្វើបែបនេះគឺជាការចាប់ផ្ដើមកសាងនូវម៉ាកយីហោឲ្យខ្លួនឯង ដើម្បីបង្ហាញឲ្យទស្សនិកជនបានដឹង និងស្គាល់ថា គាត់ម្នាក់នេះ គឺជាអ្នកជំនាញក្នុងផ្នែកA ដែលយើងអាចជឿទុកចិត្តបាន និងអាចស្រូបយកចំណេះដឹងថ្មីៗតាមរយៈវីដេអូ និងអត្ថបទរបស់គាត់។
អ្នកផលិតផលមាតិកា ពួកគាត់អាចមានជំនាញក្នុងផ្នែកមួយ ឬច្រើនក្នុងការបង្កើតមាតិកា ដូចជាការសរសេរ ការរចនាក្រាហ្វិក ការផលិតវីដេអូ ឬការថតរូបដើម។

Free photo digital content creator recording video in living room studio while tweaking knobs on mixer. internet live broadcast talk show host talking at microphone with audience while using audio equipment.បើយើងក្រឡេកមើល Content Strategist ពួកគាត់មានទំនួលខុសត្រូវក្នុងការអភិវឌ្ឍន៍ និងអនុវត្តយុទ្ធសាស្រ្តមាតិកា ដែលជួយឱ្យសម្រេចបាននូវគោលដៅរយៈពេលវែង និងគោលបំណងរបស់ក្រុមហ៊ុន។

Content Strategist គឺជាអ្នកធ្វើការស្រាវជ្រាវដើម្បីកំណត់អំពីតម្រូវការ ក៏ដូចជាចំណង់ចំណូលចិត្តរបស់ទស្សនិកជនគោលដៅ បង្កើតផែនការសម្រាប់បង្កើត និងចែកចាយមាតិកា និងធ្វើការជាមួយសមាជិកផ្សេងទៀតនៃក្រុមទីផ្សារ ក្រុមអ្នកបង្កើតមាតិកា និងក្រុមអ្នកលក់ដើម្បីយកផែនកាទាំងនោះយកទៅអនុវត្តឲ្យចេញជាលទ្ធផលមកវិញ។

ជាពិសេសនោះ Content Strategist ក៏មានទំនួលខុសត្រូវក្នុងការវាស់វែងអំពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្រដែលខ្លួនបានអនុវត្ត មានតួនាទីក្នុងការវិភាគទិន្នន័យ វិភាគរកមើលថាតើច្រកផ្សព្វផ្សាយមួយណា និងប្រភេទមាតិកាបែបណាដែលទទួលបានការចូលរួមច្រើនជាងគេ រួចចាប់ផ្ដើមធ្វើការកែតម្រូវបន្ថែម ឬផ្លាស់ប្ដូរផែនការតែម្ដង ករណីផែនការចាស់មិនដំណើរការ។

សរុបមក អ្នកបង្កើតមាតិកាផ្តោតលើការផលិតមាតិកា ខណៈពេលដែលអ្នកយុទ្ធសាស្រ្តមាតិកាផ្តោតលើការបង្កើតផែនការសម្រាប់បង្កើត និងចែកចាយមាតិកា ដើម្បីសម្រេចបាននូវគោលដៅជាក់លាក់មួយ។

Free photo group of asia young creative people meeting brainstorming ideas conducting business presentation ideas mobile application software design project colleagues in modern office. coworker teamwork concept

ពាណិជ្ជកម្ម

ភាពខុសគ្នារវាង Content Writer និង Copy Writing!

0
ភាពខុសគ្នារវាង Content Writer និង Copy Writing! តោះឈ្វេងយល់ជាមួយគ្នា!

អ្នកសរសេរមាតិកាគឺជាអ្នកជំនាញក្នុងការសរសេរដែលមានគុណភាព និងមានប្រយោជន៍ ដើម្បីដាក់បញ្ចូលទៅ​ក្នុងគេហទំព័រ ប្លុក ឬសរសេរចែករំលែកនូវចំណេះដឹងល្អៗនៅលើបណ្ដាញសង្គម ជាដើម។ ហើយគោលដៅចម្បងសម្រាប់អ្នកសរសេរមាតិកានេះផងដែរ គឺផ្ដោតទៅលើការបង្កើតនូវប្រភេទមាតិកាណាដែលអាចជម្រុញឲ្យមានអ្នកចូលរួមច្រើន ជាប្រភេទមាតិការបែបចែករំលែកចំណេះដឹង និងមានប្រយោជន៍សម្រាប់អ្នកទស្សនា។

អ្នកសរសេរមាតិកាអាចសរសេរបានគ្រប់ទម្រង់ មិនថាការសរសេរជាប្រភេទអត្ថបទអប់រំ (អាជីវកម្ម ទីផ្សារ ហិរញ្ញវត្ថុ ការងារ ស្នេហា ការលើកទឹកចិត្ត និងអភិវឌ្ឍខ្លួន)  ព័ត៌មាន ការកម្សាន្ត ឬជាការសរសេរពណ៌នាពីផលិតផលណាមួយជាដើម។

ហើយពួកគេក៏ត្រូវតែជាប្រភេទមនុស្សដែលអាចបត់បែនបានគ្រប់កាលៈទេសៈ ជាពិសេសនោះគឺត្រូវតែមានជំនាញផ្នែកសរសេរ និងស្រាវជ្រាវបន្ថែមទៀត បូករួមជាមួយនឹងការអត់ធ្មត់ផងដែរ ដើម្បីអាចសរសេរបាននូវអត្ថបទមួយដែលមានគុណភាព និងផ្ដល់ជាគុណប្រយោជន៍ទៅដល់អ្នកអាន។

ព្រោះរាល់ការសរសេរនីមួយៗ ពុំមែនគ្រាន់តែសរសេរឲ្យតែហើយៗនោះទេ គឺត្រូវអាននូវព័ត៌មានឬចំណេះដឹងដែលពាក់ព័ន្ធជាច្រើន ដើម្បីយកមកគិតពិចារណាបន្ថែមពីលើមួយតង់ទៀត ព្រមទាំងត្រូវពិនិត្យមើលម្ដងហើយម្ដងទៀតរាល់អក្ខរាវិរុទ្ធ អានហើយអានទៀត ដើម្បីបញ្ជាក់ថាការសរសេរអត្ថបទចែករំលែករបស់យើងវាមានភាពត្រឹមត្រូវ និងមានភាពប្រាកដប្រជា ដើម្បីទទួលបាននូវទំនុកចិត្តពីទស្សនិកជនគោលដៅរបស់យើង។

ចុះអ្នកទាំងអស់គ្នាមានដែលឆ្ងល់អត់ ថាតើ Content Writer ហើយ Copy Writer វាមានភាពខុសគ្នាត្រង់ចំណុចណាខ្លះ?? តោះមកអានទាំងអស់គ្នា!

* Content Writer:
1. ជាប្រភេទនៃការសរសេរបែបអប់រំ ចែករំលែកចំណេះដឹងថ្មីៗ ទូទៅ ឬពាក់ព័ន្ធទៅនឹងជំនាញណាមួយជាដើម។ Ex: អត្ថបទពាក់ព័ន្ធនឹងការធ្វើទីផ្សារ ការបង្កើតមាតិកា ឬការបង្កើតធុរកិច្ចថ្មី។ល។

2. សរសេរឡើងមិនមែនដើម្បីបញ្ចុះបញ្ចូលនរណាម្នាក់ទេ តែសរសេរដើម្បីចែករំលែកនូវគំនិត ចំណេះដឹង ទៅកាន់មនុស្សជុំវិញខ្លួនឲ្យបានដឹងអំពីប្រធានបទមួយនេះឬមួយនោះ។
3. សរសេរសម្រាប់មនុស្សទូទៅ ដើម្បីផ្ដល់ជាគំនិតក្នុងការធ្វើរឿងអ្វីមួយ។

Free photo blond woman pointing at a laptop screen
* Copy Writer:
1. ជាប្រភេទនៃការសរសេរបែបណែនាំនូវប្រភេទផលិតផល ឬប្រភេទសេវាកម្មណាមួយទៅកាន់អតិថិជនគោលដៅ ដើម្បីជម្រុញដល់ការលក់
2.​ សរសេរដោយការលេងពាក្យសម្ដី ដើម្បីបន្ទន់ចិត្ត ឬបញ្ចុះបញ្ចូលអ្នកអានឲ្យចង់ទិញផលិតផល
3. សរសេរផ្ដោតទៅលើក្រុមអតិថិជននៃប្រភេទអាជីវកម្ម

ពាណិជ្ជកម្ម

ផែនទីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ខេត្តសៀមរាបរយៈពេល 5 ថ្ងៃ

អង្គរសង្រ្កាន្ត

យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia​ បានបង្ហាញពីផែនទី និងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាថ្ងៃខាងមុខនេះ។​  តោះ!​ មកដឹងពីផែនទី​ និ​ងព្រឹត្តិការណ៍ទាំងអស់គ្នា៖

May be an image of map and outdoors

ថ្ងៃទី 11 ខែ មេសា​​ ឆ្នាំ 2023

    • ម៉ោង 16:00​ កម្មវិធីបំបែកឯតទគ្កកម្ម​ បេះដូងច្រើនជាងគេលើពិភពលោក

ថ្ងៃទី 13 ខែ មេសា​ ឆ្នាំ 2023

    • ម៉ោង 7:42 ពិធីបួងសួងសុំសេចក្ដីសុខសួស្ដី
    • ម៉ោង 18:12 ពិធីសមាធិ

ថ្ងៃទី 14 ខែ មេសា​ ឆ្នាំ 2023

    • ម៉ោង 8:00 ពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
    • ម៉ោង ​10:30 កម្មវិធីទាញព្រ័ត្រមិត្តភាពអង្គរសង្រ្កាន្ត
    • ម៉ោង 15:00 កម្មវិធីទទួលទេវតាឆ្នាំថ្មី ( ទេវតាយាងចុះម៉ោង 4:00 រសៀល)
    • ម៉ោង 18:00 កម្មវិធីបណ្ដែតគោមបួងសួងចម្រើនសេចក្ដីសុខ
    • ម៉ោង 19:00 កម្មវិធីទស្សនីយភាព ”រឿងរាមកេរិ៍”

ថ្ងៃទី 15 ខែ មេសា ឆ្នាំ​ ​2023

    • ម៉ោង 8:00 កម្មពិធីបំបែកឯតទគ្កកម្មពិភពលោករាំម៉ាឌីហ្សូន
    • ម៉ោង 9:00 ពិធីទោវត្ត និងវាលុកចេតិយ
    • ម៉ោង 16:00 កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត ”ក្ដីស្រមៃ និងក្ដីសង្ឃឹម”
    • ម៉ោង 17:10 កម្មវិធីទស្សនីយភាពសម្ដែងក្បាច់គុន ល្បុក្កតោ
    • ម៉ោង 17:20 កម្មវិធី ”នេះមិនមែនជាសុបិន”
    • ម៉ោង 18:30 កម្មវិធីមហោស្រពសិល្បៈវប្បធម៌បុរាណ

ថ្ងៃទី 16 ខែ មេសា ឆ្នាំ ​2023

    • ម៉ោង 8:00​​ កម្មវិធីប្រកួតអុកចត្រង្ក អបអរសាទរអង្គរសង្រ្គាន្ត 2023 ”វគ្គផ្ដាច់ព្រ័ត្រ”
    • ម៉ោង 10:00 កម្មវិធីតោះតោះលេងទឹករួមគ្នា
    • ម៉ោង 11:00 ពិធីប្រគល់ជ័យលាភីប្រកួតប្រជែងរូបថត ”សែលហ្វីអង្គរសង្រ្កាន្ត”
    • ម៉ោង 13:12​ ពិធីដង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះ
    • ម៉ោង 15:30 កម្មវិធីប្រណាំងរទេះគោ និងក្របី ”វគ្គផ្ដាច់ព្រ័ត្រ” (អង្គរឃ្យូងយូ)
    • ម៉ោង 18:30 កម្មវិធីតន្រ្តីអង្គរសង្រ្កាន្ត ”ក្ដីស្រមៃ​ និងក្ដីសង្ឃឹម”

” កម្មវិធីនៅតំបន់មួយៗ (ម៉ោង 8:00 ​- 21:00)

  • កម្មវិធីផ្សារស្ទឹងសៀមរាប​៖​ ផ្សារបណ្ដែតទឹក, អុំទូកកម្សាន្ដ, ពិព័រណ៍, ប្រគំតន្រ្តីបណ្ដែតទឹក (ដងស្ទឹងសៀមរាប)
  • កម្មវិធីពិព័រណ៍ពាណិជ្ជកម្ម (សួនច្បារមុខព្រះរាជដំណាក់)
  • កម្មវិធីប្រណាំងរទេះគោ/ក្របី, កម្មវីធីធ្នូបុរាណខ្មែរ (អង្គរឃ្យូងយូ)
  • កម្មវិធីប្រគំតន្រ្តី (សួនច្បារមុខព្រះរាជដំណាក់ ផាប់ស្រ្ទីត និង king’s Road)

 

ពាណិជ្ជកម្ម

រឿងមួយចំនួនដែលអ្នកគួរតែដឹង នៅក្នុងសង្គមសព្វថ្ងៃ!

0
រឿងមួយចំនួនដែលអ្នកគួរតែដឹង នៅក្នុងសង្គមសព្វថ្ងៃ!
1. អ្នកចង់និយាយអី្វក៏បាន តែកុំកុហក និងបោកប្រាស់គេឲ្យសោះ ពីព្រោះនៅពេលគេចាប់បាន អ្នកនឹងក្លាយទៅជាមនុស្សដែលគ្មានតម្លៃអ្វីទាំងអស់នៅក្នុងក្រសែភ្នែករបស់គេ។
2. ថ្ងៃទាំងអស់វានៅតែជាថ្ងៃ មិនមានអ្វីដែលប្រែប្រួលទេ ដែលផ្លាស់ប្ដូរនោះគឺចិត្តនិងអារម្មណ៍របស់អ្នកទៅវិញទេ មើលថែវាឲ្យបានល្អ កុំឲ្យវាឡើងចុះច្រើនពេក។
3. ចំណេះវិជ្ជាដែលរៀននៅសាលាមិនប្រាកដថាអ្នកត្រូវតែយកមកប្រើប្រាស់ទាំងអស់នោះទេ តែបើអ្នកមិនរៀន អ្នកក៏មិនអាចចេះអ្វីដែរ។
4. មនុស្សដែលចេះតែកាន់តែច្រើន គេក៏ដាក់ខ្លួនកាន់តែខ្លាំងដូចគ្នា។
5. អ្នកអាចនឹងមើលងាយចំណេះវិជ្ជា ព្រោះរៀនហើយមិនឃើញចេញអ្វីជាដុំកំភួន តែនៅពេលដែលអ្នកជួបនឹងមនុស្សអវិជ្ជា អ្នកនឹងអរគុណចំណេះវិជ្ជាដែលអ្នកកំពុងមានជាមិនខាន។
6. កុំសើចយំគេ ពេលឃើញគេខំព្រឹកខំល្ងាច យើងគួរភ័យនិងគិតពីខ្លួនឯងវិញថា នៅពេលចាស់ទៅយើងអាចមានសល់អីឬអត់។
7. ក្រុមមួយអាចដំណើរការទៅបាន ក៏ព្រោះតែភាពសាមគ្គីគ្នា និងភាពប្រឹងប្រែងរបស់សមាជិកម្នាក់ៗដែលខំបំពេញនូវតួនាទីរបស់ខ្លួនបានយ៉ាងពេញលេញ មិនមែនព្រោះតែមានយើងជាអ្នកគ្រប់គ្រង និយាយមួយម៉ាត់ពីរហើយក៏ជោគជ័យនោះទេ។
8. មានពេលខ្លះ យើងមិនចាំបាច់ត្រូវយល់ដឹងពេកទេ គ្រាន់តែធ្វើឲ្យបានល្អ និងខំឲ្យអស់ពីចិត្តទៅបានហើយ។
9. រឿងខ្លះ យើងកុំដឹងក៏ល្អដែរ ជៀសវាងការអន់ចិត្ត និងឈឺចាប់។
10. បើអ្នកឃើញគេអាក្រក់ហើយ អ្នកខំប្រឹងឲ្យលើសជាងគេទៀត បានន័យថាអ្នកក៏មិនខុសពីគេប៉ុន្មានដែរ។
11. រៀនរស់ កុំកំណាញ់នឹងនាំសេចក្ដីសុខ និងស្នាមញញឹមដល់អ្នកដទៃពេក ព្រោះយើងមិនដឹងទេថា ក្នុងមួយថ្ងៃៗ ពួកគេម្នាក់ៗបានជួបអ្វីមកខ្លះ។
12. កុំទម្លាប់រៀននិយាយកុហក និងយកលេសច្រើនពេក ព្រោះពេលមានបញ្ហាគ្មានអ្នកណាគេជឿយើងទេ។
13. មនុស្សមិនចេះខ្វះពាក្យថាទេ តែអ្នកមានសិទ្ធិបិទត្រចៀកមិនឲ្យស្ដាប់លឺបាន។
14. មនុស្សមិនមែនជាព្រះទេ គ្មានអ្នកណាដែលថាមិនចេះខឹងអន់ចិត្ត តែដែលអស្ចារ្យនោះអ្នកចេះគ្រប់គ្រងមិនឲ្យវារបូតធ្លាយចេញមកក្រៅបាន។
15. បើមនុស្សសុទ្ធតែមានសំណាងដូចគ្នាទាំងអស់ ម្ល៉េះមិនចាំបាច់មានកម្រិតជីវភាពនោះទេ។
ពាណិជ្ជកម្ម

ជំនាញដែលមានតម្រូវការច្រើននៅក្នុងអាជីពទីផ្សារឌីជីថល!

0
អាជីពទីផ្សារឌីជីថល!

១. អ្នកវិភាគ និងបកប្រែទិន្នន័យ៖
ជាមួយនឹងការកើនឡើងនៃការប្រើប្រាស់ទិន្នន័យនៅក្នុងទីផ្សារឌីជីថល ក្រុមហ៊ុននីមួយៗតែងត្រូវការអ្នកដែលជំនាញក្នុងការវិភាគ និងបកស្រាយទិន្នន័យដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ចៀសវាងហានិភ័យណាមួយកើតឡើងដោយយថាហេតុ មុនពេលចង់ចាប់ផ្ដើមអនុត្តន៍ ផែនការអាជីវកម្មថ្មីមួយ។

២. ចេះប្រើបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាពការងារ

នៅក្នុងយុគសម័យនេះ ប្រសិនបើអ្នកខ្វះចំណេះដឹង និងពុំចេះប្រើបច្ចេកវិទ្យាដើម្បីធ្វើការឲ្យទេ ការងាររបស់ អ្ន​ក​​នឹងមានភាពស៊ាំញ៉ាំជាងមុន និងត្រូវចំណាយពេលយូរជាងមុន​ទើបអាចបញ្ចប់​ការងារមួយៗ​បាន។  ដូចបច្ចុប្បន្ននេះដូច្នឹងដែរ មនុស្សបានចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីធ្វើជាទីប្រឹក្សា និងជួយសម្រួល​ដល់ការងារ​​ប្រចាំ​ថ្ងៃរបស់ខ្លួនដើម្បីឲ្យមានភាពរហ័សជាងមុន។

ដូច្នេះយើងគ្រប់គ្នាកំពុងតែរស់នៅក្នុងសម័យបច្ចេកវិទ្យា ទោះបីជាមិនមានជំនាញផ្នែកបច្ចេកវិទ្យា យ៉ាងហោចណាស់ក៏ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនផលិតភាពការងារដែរ។

៣.​ Content Marketing: ទីផ្សារមាតិកា

Content Marketing ត្រូវបានគេស្គាល់ថា ជាទីផ្សារមាតិកា ដែលតម្រូវឲ្យអ្នកទីផ្សារព្យាយាមស្វែងរក​គំនិត​បែបណាដើម្បីអាចទាក់ទាញអ្នកទស្សនាឲ្យពេញចិត្ត និងចង់តាមដានបន្ថែមអំពីមាតិការបស់អ្នក។ ដូច្នេះអ្នកដែលមានសមត្ថភាពក្នុងការធ្វើ Content Marketing ដែលពោរពេញ​ទៅដោយគំនិត​ច្នៃប្រឌិត​ខ្ពស់ គឺមានតម្រូវការច្រើន។

៤. Video Marketing: ទីផ្សារវីដេអូ

ទីផ្សារវីដេអូ គឺផ្ដោតទៅលើការផលិតវីដេអូដើម្បីផ្សព្វផ្សាយផលិតផល តាមរយៈការបង្កើតជារឿងរ៉ាវណា មួយដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនាឲ្យចង់មើលរហូតដល់ចប់ ដោយបង្កប់ នូវការផ្សព្វ ផ្សាយផលិតផល។ ការបង្កើមាតិកាវីដេអូនេះ គឺកំពុងតែមានការពេញនិយមខ្លាំងមែនទែន ហើយក៏មានអ្នកចូលរួមមើលច្រើនជាងប្រភេទមាតិកាផ្សេងៗផងដែរ។

៥.​ ទីផ្សារបណ្ដាញសង្គម

ដោយយោងទៅតាមគេហទំព័រ Datarepotal​ https://datareportal.com/reports/digital-2022-cambodia បានបង្ហាញឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម​នៅក្នុងប្រទេសកម្ពុជានៅដើមឆ្នាំ 2022 នេះមាន៖ Facebook មាន 11.60 million, Instargram មាន 2.05 million, និង TikTok មានចំនួន 6.68 million​។

ដូច្នេះប្រសិនបើអ្នកមានចំណេះដឹង និងជំនាញក្នុង​ការបង្កើតមាតិកា​នៅលើបណ្ដាញ​សង្គម​ឲ្យ​មាន​ភាពទាក់ទាញ និងមាន​ការចូលរួម​ច្រើន​ពីទស្សនិកជន, ចេះបង្កើតយុទ្ធនាការផ្សព្វផ្សាយ និងចេះវិភាគ ទិន្នន័យដែល ទទួលបាន នោះអ្នកនឹងមានឱកាសច្រើនក្នុងការរកចំណូលបន្ថែមពីជំនាញមួយនេះ។

៦. Search Engine Optimization:

អ្នកជំនាញ SEO នេះគឺចង់សំដៅទៅលើអ្នកដែលមានជំនាញក្នុងការរៀបចំពាក្យគន្លឺះដាក់នៅលើគេហទំព័រ ឲ្យស្ថិតនៅលើគេបង្អស់ដើម្បីបង្កើនភាពទុកចិត្ត និងភាពងាយស្រួល​ដល់អ្នកស្វែងរកក្នុ​ងការ​រុករក​ព័ត៌មាន​ណា​មួយ ឬដើម្បីចុចចូលអាននៅក្នុងលីងគេហទំព័រឲ្យបានច្រើនជាងគេ។ ព្រោះអ្នកទាំង​អស់គ្នាដឹង​ស្រាប់ហើយថា នៅពេលដែលអ្នកទាំងអស់គ្នាចង់ធ្វើការស្រាវជ្រាវ ឬអានអត្ថបទណាមួយ ដំបូង​គេ​បង្អស់​អ្នក​ទាំងអស់គ្នាប្រាកដជាចុចនៅលើគេហទំព័រលើគេជាមិនខាន ព្រោះវាគឺជាគេហទំព័រដែល មនុស្សគ្រប់គ្នាតែងតែចូលមើល ចូលអាន និងអាចជឿជាក់បាន។ ដូច្នេះប្រសិន​​បើអ្ន​ក​មាន​ជំនាញមួយនេះ នៅក្នុងវិស័យទីផ្សារឌីជីថល អ្នកនឹងមានឱកាសច្រើនពីក្រុមហ៊ុនផ្សេងៗ។

៧. អ្នកជំនាញផ្នែក Media Buying

Media Buying ឬAd Buyer គឺជាអ្នកបច្ចេកទេស​ដែលធ្វើការទិញការផ្សព្វផ្សាយពាណិជ្ជកម្មធំៗនៅលើ វេទិកាផ្សេងៗ ដូចជា Google Ads, Facebook Ads Tiktok និង LinkedIn Ads ដើម្បីជម្រុញឲ្យ ផលិតរបស់អ្នកឲ្យចំអតិថិជនគោលដៅ និងសួរទិញច្រើន ។ បន្ថែមពីនេះ អ្នកជំនាញផ្នែក Media Buying នេះផងដែរ ចាំបាច់ត្រូវចេះ៖

– Analytical skills ៖ ធ្វើការវិភាគ វិភាគរកមើលពីភាពមិនប្រក្រតីនៃការផ្សព្វផ្សាយ
– Strategic thinking៖ មានការគិតបែបយុទ្ធសាស្ត្រដើម្បីធ្វើឲ្យយុទ្ធនាការផ្សព្វផ្សាយរបស់ខ្លួនមាន ប្រសិទ្ធភាព និងទទួលបានជោគជ័យ

– Adaptability៖ ចេះបត់បែន និងគិតរិះរកមធ្យោបាយបានរហ័ស ដើម្បីដោះស្រាយនៅពេល Ad​ ណាមួយមិនដំណើរការ ព្រមទាំងតាមដានរកមើលពីភាពមិនប្រាកដប្រជានៃការផ្សព្វផ្សាយផងដែរ។

– Communication skills៖ Media Buyer​ ត្រូវពូកែទំនាក់ទំនង និងចរចាតម្លៃ ដើម្បីងាយស្រួលក្នុងការនិយាយជាមួយនឹងភ្ញៀវ និងធ្វើឲ្យការផ្សព្វផ្សាយនោះមានប្រសិទ្ធភាពខ្ពស់។ ដូច្នេះសម្រាប់អ្នកដែលមានជំនាញនេះនឹងទទួលបានឱកាសការងារច្រើនពីក្រុមហ៊ុនអាជីវកម្មផងដែរ។

ប្រភព៖ ChatGPT

ពាណិជ្ជកម្ម

ទម្លាប់ទាំង១២ដែលយើងអាចរៀនពីមនុស្សជោគជ័យពិតប្រាកដបាន!

0
ដែលយើងអាចរៀនពីមនុស្សជោគជ័យពិតប្រាកដបាន!

ទម្លាប់ទាំង១២ដែលយើងអាចរៀនពីមនុស្សជោគជ័យពិតប្រាកដបាន!

មនុស្សជោគជ័យនៅក្នុងអត្ថបទនេះ គឺយើងសំដៅទៅលើអ្នកដែលជោគជ័យពិតៗ បានសម្រេចកិច្ចការទាំងធំទាំងតូច ទាំងទៅលើការងារ អាជីវកម្ម និងជីវិតរបស់គាត់ផ្ទាល់ យើងពុំបានសំដៅលើអ្នកជោគជ័យបានតែទ្រឹស្ដី ខ្វះការអនុវត្តជាក់ស្ដែងនោះទេ!

តើអ្នកទាំងអស់គ្នាដឹងទេ ថាតើមនុស្សជោគជ័យគាត់មានទម្លាប់អ្វីខ្លះទើបបណ្ដាលឲ្យគាត់មានខ្សែជីវិតល្អប្រសើរបានយ៉ាងនេះ?? តោះមកអាចចំណុចខាងក្រោមនេះទាំងអស់គ្នា!

1. គាត់ចូលចិត្តដាក់ខ្លួន រៀនពីមនុស្សជុំវិញខ្លួន

  1. មានទំនួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង ការងារ និងមនុស្សជុំវិញខ្លួន
  2. មានគោលបំណងច្បាស់លាស់
  3. ផ្ដោតលើការអនុវត្តជាជាងទ្រឹស្ដី
  4. ប្រើពេលធ្វើកិច្ចការដែលមានប្រយោជន៍
  5. មិនខ្វល់ពីការដ្រាម៉ាច្រើន
  6. ចូលចិត្តផ្លាស់ប្ដូរ មិនចូលចិត្តភាពដដែលៗ
  7. ថែរក្សាសុខភាព និងខួរក្បាល
  8. ចូលចិត្តបង្កើតទំនាក់ទំនងជាមួយអ្នកជុំវិញ
  9. ផ្ដោតលើរឿងអាទិភាពជាចម្បង
  10. មិនឃុំខ្លួនឯងឲ្យនៅតែមួយកន្លែងទេ
ពាណិជ្ជកម្ម

Pub ម្ហូបច្រើន កន្លែងធំទូលាយមាននៅ Chiru – ឈីរ៉ូ កាំកូ

0

កំពុងរកកន្លែង chill យប់នឹងមែន? តោះ! ថ្ងៃនឹង​ admin នាំអ្នកទាំងអស់គ្នាមកស្គាល់កន្លែង chill មួយកន្លែងនៅម្ដុំកាំកូមានឈ្មោះថា Chiru – ឈីរ៉ូ

null

Chiru – ឈីរ៉ូជាភោជនីដ្ឋានមួយកន្លែងដែលមានចំងាយប្រហែល3នាទីពីរង្វង់មូលកាំកូ។ ពេលចូលមកដល់អ្នកទាំងអស់គ្នានឹងឃើញរបងឬស្សីខ្ពស់ៗជាមួយកន្លែងចតឡានចតម៉ូតូយ៉ាងធំទូលាយ។ ចូលដល់ក្នុងក៏ទូលាយកន្លែងអង្គុយមានគម្លាតល្មមមើលទៅមិនចង្អៀត មិនទើសស្រលះ​ល្អ​ជាមួយខ្យល់អាកាសបែបធម្មជាតិ។ ហើយនៅចំហៀងៗមានផ្ទាំងគំនូរលើជញ្ចាំងបែប Old Town និង បោះតង់ចម្រុះពណ៌ស្រស់ស្អាតមែនទែន។

null

សម្រាប់ម្ហូបមានច្រើនមុខ​ ច្រើនប្រភេទមែនទែន មិនថាម្ហូបគ្រឿងក្លែម ឆា បំពង អាំង គ្រឿងសមុទ្រមា​នគ្រប់មុខរាប់មិនចង់អស់​។ បើចង់សាកម្ហូបប្រចាំហាងក៏បាន គឺ Steak Australia សាច់ផុយកាត់អោយស្រាច់ មានដំឡូងបំពងមកជាមួយ។​ បើសាច់អាំងនិងបំពងគឺគាត់បានបន្ថែមជ្រកស្ពៃមកជាមួយធ្វើអោយបង្កើនរសជាតិកាន់តែឆ្ងាញ់។
null

នៅទីនេះស័ក្ដិសមបំផុតសម្រាប់អ្នកដែរហត់នឿយនឹងការងារចង់សម្រាកខួរក្បាលអង្គុយ ស្ដាប់ភ្លេង ឬក៏មានការជួបជុំមិត្តភក្ដិសប្បាយមកទីនេះដឹងតែត្រូវម៉ង។ សំខាន់អ្នកនៅនេះរសរាយណាស់យាយមែនឡើង cute cute !

ហាង: Chiru – ឈីរ៉ូ

☎️016 970 975 / 061 970 975

????ទីតាំង: ម្ដុំកាំកូ សែនសុខ ភ្នំពេញ

????ផែនទី: https://maps.app.goo.gl/8mAZ7BMRLPtaq1si9

 

ពាណិជ្ជកម្ម

បង្កើនជំនាញលក់របស់អ្នក បើទោះបីជាអ្នកមិនមែនជាអ្នកលក់ក៏ដោយ!

0
បង្កើនជំនាញលក់របស់អ្នក បើទោះបីជាអ្នកមិនមែនជាអ្នកលក់ក៏ដោយ!

បើទោះបីជាអ្នកមិនមែនជាអ្នកលក់ នៅក្នុងអាជីពការងាររបស់អ្នកក៏ដោយ ក៏អ្នកត្រូវតែចេះលក់ដែរព្រោះនេះគឺជាជំនាញមូលដ្ឋានមួយដែលមនុស្សគ្រប់គ្នាគួរតែចេះ ដោយសារតែការលក់នេះអាចជួយឲ្យលោកអ្នកអាចរកប្រាក់ចំណូលបានមួយភាគដែរ។

លោក Thomas Steenburgh ដែលជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យពាណិជ្ជកម្មនៃសាកលវិទ្យាល័យ Virginia Darden លោកបានមានប្រសាសន៍ថា “ការលក់វាគឺជាការនិយាយរៀបរាប់ ឬបកស្រាយយ៉ាងណាដើម្បីបញ្ចុះបញ្ចូលឲ្យអតិថិជនទិញនូវផលិតផលរបស់ខ្លួន ប៉ុន្តែមានមនុស្សច្រើនណាស់តែងប្រាប់ខ្ញុំថា លក់ គឺជាអ្វីដែលពួកគេមិនចូលចិត្ត ហើយក៏មិនដែលគិតថាចង់ក្លាយទៅជាអ្នកលក់សូម្បីតែម្ដងដែរនៅក្នុងអាជីពការងារ”។

លោកក៏បានបន្ថែមទៀតថា “ការពិតទៅ លក់ គឺជាជំនាញមូលដ្ឋានមួយដែលយើងគួរតែចេះ ដែលវាអាចជួយឲ្យយើងមានភាពរវាសរវៃ និងមានភាពវៃឆ្លាតទាំងចំពោះការងារនិងការរកស៊ីប្រចាំថ្ងៃ។

ដូចនេះដើម្បីអាចបង្កើនសមត្ថភាពផ្នែកលក់បាន អ្នកត្រូវដឹងថាអ្វីទៅជាការលក់?យើងត្រូវផ្ដោតទៅលើអ្វីខ្លះ? ហើយត្រូវនិយាយបែបណាដើម្បីឲ្យពួកគេទិញទំនិញរបស់អ្នក ដោយសុទ្ធចិត្ត?ដែលមិនមែនជាការបង្ខំ? តើក្នុងនាមជាអ្នកលក់ អ្នកអាចជួយដោះស្រាយបញ្ហាឲ្យអតិថិជនបានដោយរបៀបណា?

មែនទែនទៅ ការលក់ មិនមែនជាអ្វីដែលយើងត្រូវតែដាក់កំហិតខ្លួនឯងថាត្រូវនិយាយៗដោយឥតឈបឈរឬចាប់បង្ខំឲ្យគេទិញនោះទេ បើសិនជាទំនិញរបស់អ្នកល្អ អ្នកមិនចាំបាច់និយាយច្រើនក៏អតិថិជននៅតែមកទិញកន្លែងអ្នកដែរ។

ជាអ្នកលក់ យើងត្រូវមានអាកប្បកិរិយាល្អ ចេះគោរព ឲ្យតម្លៃអតិថិជន រហ័សរហួន មានភាពជឿជាក់លើខ្លួនឯង មានភាពអត់ធ្មត់ សម្ដីទន់ភ្លន់ ឆ្លាតវាងវៃ និងចេះយល់ពីស្ថានការណ៍ផ្សេងៗដែលបានកើតឡើង។

អ្នកលក់ដែលល្អ គឺពួកគេយល់ពីអតិថិជនបានច្បាស់ ថាពួកគេត្រូវការអ្វី ចង់បានអ្វីដើម្បីបំពេញតម្រូវការដល់ពួកគេ និងធ្វើឲ្យពួកគេមានអារម្មណ៍ថាអ្នកយកចិត្តទុកដាក់ជាមួយនឹងពួកគេជាពិសេស។ លក្ខណៈសម្បត្តិខាងលើនេះគឺសុទ្ធតែជាអ្វីដែលអ្នកអាចចេះដោយមិនចាំបាច់រៀនពីជំនាញនៃការលក់នេះ ព្រោះវាជាជំនាញមូលដ្ខានដែលនរណាក៏មាន។

ពាណិជ្ជកម្ម

តើធ្វើដូចម្តេចទើបយើងមានគំនិតច្នៃប្រឌិត??

0
ធ្វើដូចម្តេចទើបមានគំនិតច្នៃប្រឌិត??

ការរក្សាភាពច្នៃប្រឌិតឲ្យបាននៅស្ថិតស្ថេរ វាមិនមែនងាយស្រួលទេសម្រាប់យើង។ ប៉ុន្តែក៏នៅមានរឿងមួយចំនួនដែលយើងអាចធ្វើបាន ដើម្បីរក្សាភាពច្នៃប្រឌិតរបស់យើងដែរ៖

១. កំណត់ពេលវេលាសម្រាប់ការច្នៃប្រឌិត៖ អ្នកខ្លះចាប់ផ្ដើមមានគំនិតច្នៃប្រឌិតកំឡុងពេលធ្វើការ អ្នកខ្លះកើតមានឡើងកំឡុងពេលជិះម៉ូតូ ងូតទឹក ឬពេកយប់កណ្ដាលអាធ្រាត្រចឹងទៅ។ ដូច្នេះហើយរកពេលវេលាមួយដែលសក្តិសមនឹងអ្នក ហើយសួរខ្លួនឯងមើលហ៍ ថាតើពេលណាដែលគំនិតរបស់អ្នកតែងតែលេចឡើងនៅក្នុងខួរក្បាល??

២. សាកល្បងអ្វីដែលថ្មី៖ ពិសោធន៍ជាមួយបទពិសោធន៍ថ្មីៗ ចំណូលចិត្ត និងសកម្មភាព។ តាមរយៈការសាកល្បងអ្វីដែលថ្មី អ្នកនឹងជំរុញខួរក្បាលរបស់អ្នកឱ្យគិតតាមរបៀបផ្សេងៗ និងពង្រីកការច្នៃប្រឌិតរបស់អ្នក។

៣. ស្វែងរកការបំផុសគំនិត៖ ព្យាយាមហ៊ុំព័ទ្ធខ្លួនអ្នកជាមួយនឹងអ្វីដែលជំរុញទឹកចិត្តអ្នក។ វាអាចជាសិល្បៈ តន្ត្រី អក្សរសិល្ប៍ ឬអ្វីក៏ដោយដែលធ្វើឲ្យអ្នកមានគំនិតថ្មីៗរហូត។

៤.​ សម្រាក៖ ទុកពេលឱ្យខួរក្បាលរបស់អ្នកសម្រាកខ្លះ និងធ្វើឱ្យមានកម្លាំងឡើងវិញ។ សម្រាកពីការងាររបស់អ្នក ហើយអនុញ្ញាតឱ្យខ្លួនអ្នកបញ្ចូលថាមពលឡើងវិញ។

៥.​ សហការ៖ សហការជាមួយការច្នៃប្រឌិតផ្សេងទៀត មិនថានៅក្នុងវិស័យរបស់អ្នក ឬក្នុងវិស័យផ្សេងទៀត។ តាមរយៈ​ការ​ធ្វើ​ការ​ជាមួយ​អ្នក​ដទៃ ដោយអ្នក​អាច​បញ្ចេញ​គំនិត​ទៅ​វិញ​ទៅ​មក និង​ទទួល​បាន​ទស្សនៈ​ថ្មីៗ។

សរសេរចូលរាល់គំនិតថ្មីៗចូលក្នុងកូនសៀវភៅរបស់អ្នក៖ សរសេរគំនិត និងការបំផុសគំនិតរបស់អ្នកនៅក្នុងសៀវភៅកត់ត្រា។ វានឹងជួយអ្នករៀបចំគំនិតរបស់អ្នក និងតាមដានវឌ្ឍនភាពរបស់អ្នក។

៦. អនុវត្តជាប្រចាំ៖ អ្នកអនុវត្តកាន់តែច្រើន អ្នកទំនងជានឹងបង្កើតគំនិតថ្មីៗ និងមានភាពច្នៃប្រឌិតកាន់តែខ្លាំង។

ការច្នៃប្រឌិតគឺជាដំណើរការមួយ ហើយវាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍ។ តាមរយៈការបញ្ចូលគន្លឹះទាំងនេះទៅក្នុងទម្លាប់របស់អ្នក អ្នកប្រាកដជាអាចរក្សាភាពច្នៃប្រឌិតរបស់អ្នកបាន។

Free vector illustration of light bulb ideas

ពាណិជ្ជកម្ម

ការសង្ខេបឡើងវិញនូវពាក្យសម្ដីមួយចំនួនរបស់វាគ្មិនក្នុងកម្មវិធី Ignite Cambodia

0
ការសង្ខេបឡើងវិញនូវពាក្យសម្ដីមួយចំនួនរបស់វាគ្មិនក្នុងកម្មវិធី

1. Topic: ឈោងខ្ពស់
បង ហេង វិសាល គាត់ថា៖ “ជីវិតស្រួលទេ តែមកពីយើងធ្វើឲ្យវាពិបាក បានវាពិបាកបែបហ្នឹង!!”

May be an image of 1 person and text

ហើយគាត់ក៏បាននិទានរឿងមួយអំពី ក្មេងប្រុសម្នាក់ ឈ្មោះ “ឈោង” គឺជានិស្សិតម្នាក់ដែលមានជីវិតភាពមិនសូវចាធូរធារប៉ុន្មានទេ ខ្វះមុខខ្វះក្រោយអីចឹងទៅ! ប៉ុន្តែគឺគាត់ចង់រស់ស្រួល គាត់ចង់មាន គាត់ចង់ទទួលបានអ្វីដែលគាត់ចង់បាន។ ដោយដំបូងហ្នឹង ឈោង គាត់ចង់បានតែមីញ៉ាំឲ្តតែឆ្អែតៗ ឲ្យតែរស់ៗសិនទេ ហើយចង់បានម៉ូតូមួយទុកគ្រាន់ជិះម៉ូតូទៅរៀន ទៅធ្វើការរាល់ថ្ងៃ។ 

ហើយប៉ុន្មានឆ្នាំក្រោយមក គាត់មានអារម្មណ៍សប្បាយចិត្ត ដោយសារតែគាត់អាចសម្រេចគោលដៅដែលគាត់បានដាក់ហ្នឹង មានន័យថាពីមុនមានតែមី មានតែម៉ូតូកញ្ជាស់ទេ ប៉ុន្តែឥលូវនេះ មានលុយអាចទិញរបស់ឆ្ងាញ់ៗញ៉ាំ មានម៉ូតូអូតូល្អជិះទៀត។ បន្ទាប់មក ឈោង ឃើញមិត្តភក្តិរបស់ខ្លួន មានលុយ មានឡាន មានផ្ទះនៅ ឈោងក៏ចង់បានដូចគេដែរ ព្រោះគាត់គិតថាវាអាចជួយឲ្យគាត់ហ្នឹងមានសុភមង្គល មានសេចក្ដីសុខជាងមុនមួយកម្រិតទៀត។ 

ប៉ុន្តែយូរៗទៅក៏កាន់តែយូរៗ មុខក៏ចាស់ ហត់ៗក៏ហត់ ហើយគាត់មានអារម្មណ៍ថា ហេតុអីបានជាសារហ្នឹងដូចពិបាកក្នុងការសម្រេចម៉េស?? តែឈោងនៅតែអាចសម្រេចគោលដៅនោះបាន គ្រានតែថា គាត់មានបន្ទុកកាន់តែច្រើនជាងមុន អារម្មណ៍មិនសូវសប្បាយ ហើយមុខចាស់ជាងមុនតែប៉ុណ្ណឹង។ 

និយាយទៅគឺថា មនុស្សចង់បានអត់ចេះចប់អត់ចេះហើយ មាន A​ ហើយចង់បាន B មាន Bហើយចង់បាន C ទៀត តែនេះគឺជាធម្មជាតិរបស់មនុស្សទៅហើយ ព្រោះយើងម្នាក់ៗមិនចង់បានអ្វីដែលដដែលៗទេ។ 

ចុះអ្នកទាំងអស់គ្នាឆ្ងល់អត់ថា ហេតុអ្វីបានជាពីមុខមានរបស់តិចតួចសោះ ម៉េចក៏ពេលនុងសប្បាយម៉េស?? តែឥលូវនេះមានរបស់របរច្រើនជាងមុន តែម៉េចបានអត់សប្បាយចិត្តចឹង?? ហេតុអី??  គឺមកពីយើងអត់ធ្វើឲ្យខ្លួនឯងមានអារម្មណ៍សប្បាយក្នុងការធ្វើកិច្ចការទាំងអស់នោះ គិតតែពីដាក់សម្ពាធឲ្យខ្លួនឯងរហូត បន្ទោសខ្លួនឯងរហូតអត់ចេះឈប់សោះ!

 អញ្ចឹងយើងគប្បីព្យាយាមធ្វើរឿងអ្វីដែលយើងសប្បាយ ហើយធ្វើឲ្យយើងកាន់តែរីកចម្រើន និងអាចសម្រេចគោលដៅ! Enjoy the process!! ខ្ញុំចាប់អត្ថន័យបានតែប៉ុណ្ណឹងទេ!!

2. Topic: Level Up Business Communication with AI writing tool.

May be an image of 1 person and text

នៅក្នុង session មួយនេះ លោកសុខ សុភមង្គលគាត់បានលើកយកនូវបច្ចេកវិទ្យាថ្មីមួយដើម្បីធ្វើការបកស្រាយ ពាក់ព័ន្ធជាមួយនឹង Chat GPT និងលក្ខណៈពិសេសមួយចំនួនដែលបច្ចេកវិទ្យាមួយអាចជំនួសមនុស្សបាន។ លោកបានបន្ថែមថា បច្ចុប្បន្ននេះបច្ចេកវិទ្យាគឺកាន់តែទំនើបជាងមុន ថ្មីជាងមុន និងអស្ចារ្យជាងមុន ដែលវាអាចធ្វើអ្វីៗបានដូចមនុស្ស និងពូកែជាងមនុស្សទៅទៀត! ដូច្នេះហើយ ប្រសិនបើយើងមិនព្យាយាមដុសខាត់សមត្ថភាពខ្លួនឯងឲ្យបានខ្លាំង មិនទម្លាប់ឲ្យខ្លួនឯងធ្វើការស្រាវជ្រាវ និងមិនបណ្ដុះខ្លួនឯងឲ្យមានចំណេះដឹងផ្នែកបច្ចកវិទ្យាទេនោះ នោះយើងនឹងដើរក្រោយគេជាមិនខាន ហើយឱកាសការងារនេះទៀតសោតក៏ពុំសូវមានច្រើនដូចពីមុនដែរ។

ហើយបច្ចុប្បន្ននេះយើងឃើញស្រាប់ហើយថា ឥលូវនេះគឺយើងអាចឲ្យបច្ចេកវិទ្យា​ Chat GPT ផ្ដល់ជូននូវចម្លើយមួយដែលយើងចង់បាន និងត្រូវការ ព្រមទាំងអាចឲ្យវាសរសេរនូវអ៊ីម៉ែល សរសេរ Caption, Description នៃផលិតផលណាមួយ ជាពិសេសនោះ គឺវាអាចថតជាវីដេអូន និងសរសេរជាទំនុកភ្លេងបានទៀតផង ហើយនៅមានច្រើនទៀត ដែល AI អាចធ្វើបាន!
សរុបមក ក្នុងសម័យឌីជីថលនេះ អ្នកគប្បីត្រូវយល់ដឹងខ្លះៗពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យា ទើបធ្វើឲ្យយើងមិនដើរថយក្រោយ។  បច្ចេកវិទ្យា នឹងមិនមកជំនួសអ្នកទាំងស្រុងនោះទេ ប្រសិនបើអ្នកចេះប្រើប្រាស់វា ដើម្បីធ្វើឲ្យការងារអ្នកកាន់តែងាយស្រួលជាងមុន និងរហ័សជាងមុន។

3. Topic: Eating Failures as Desserts! យកភាពបរាជ័យធ្វើជាបង្អែម!

May be an image of 1 person and textនៅក្នុងការចែករំលែកកាលពីម្សិលមិញនេះ លោក Chin Tomith ដែលជា CEO/Founder IDEN Agency គាត់បានផ្ដល់ដំបូន្មានជាច្រើនដល់ទស្សនិកជនដែលបានចូលរួមកម្មវិធី Ignite

មិនខ្វល់ថាអ្នកទាំងអស់គ្នាមានក្ដីស្រមៃធំប៉ុណ្ណាទេ គឺអ្នកទាំងអស់គ្នាអាចធ្វើបាន ឲ្យតែអ្នកប្ដេជ្ញាចិត្តថា  ខ្ញុំនឹងសម្រេចវា! អ្វីដែលនាងខ្ញុំចាប់អត្ថន័យរបស់គាត់បាននោះគឺគាត់បាននិយាយថា៖ គ្រប់ជំហានដែលយើងម្នាក់ៗអាចឆ្ពោះទៅរកភាពជោគជ័យដែលយើងប្រាថ្នាចង់បាននោះ គឺយើងគេចមិនផុតឡើយពីភាពបរាជ័យ ការស្ដីបន្ទោស ការរិះគន់ និងអ្វីផ្សេងៗជាច្រើនទៀត!

ប៉ុន្តែសួរថាប្រសិនបើយើងនៅតែបន្ទោសខ្លួនឯង នៅតែលិចលង់រស់នៅតែជាមួយភាពបរាជ័យ មិនព្រមក្រោកឡើងទេនោះ អ្នកប្រាកដជាបរាជ័យពេញមួយជីវិត ទទួលការមើលងាយពីមនុស្សជុំវិញខ្លួនពេញមួយជីវិត! ដូច្នេះជម្រើសគឺស្ថិតលើអ្នក ថាតើបន្ទាប់ពីអ្នកដួលហើយ អ្នកចង់ក្រោកឈរ ឬចង់ដេកចាំភ័ព្វសំណាង ឬចាំគេបោះដៃជួយ?? ពីព្រោះភាពបរាជ័យនេះ អ្នកមិនមែនជួបតែម្ដងហើយចប់នោះទេ គឺនៅមានច្រើនបន្តកន្ទុយគ្នាទៀត។

ការដែលយើងឆាប់ទុកចិត្តគេពេក វានឹងធ្វើឲ្យយើងគ្រោះថ្នាក់ តែវារឹតតែគ្រោះថ្នាក់ជាងនេះទៀត នៅពេលដែលជីវិតរបស់យើងពោរពេញទៅដោយភាពមន្ទិលសង្ស័យ។

មានតែសុទិដ្ឋិនិយមនេះហើយ ដែលជម្រុញឲ្យយើងនៅតែព្យាយាមបន្តធ្វើវា ក្រាញននៀលជាមួយវាម្ដងហើយ ម្ដងទៀតៗ។

4. Topic: ឱកាស

May be an image of 1 person and text

ឱកាស មានគ្រប់កន្លែង ប៉ុន្តែយើងចាប់វាដោយរបៀបណា??តាមរយៈលោក ជីសុផាត គាត់បានឲ្យនិយមន័យទៅលើឱកាសថា​៖
– ឱកាស គឺជាពេលវេលា
– ឱកាស គឺជាស្រូបយកនូវចំណេះដឹង ឬជាការយកអ្វីមួយពីអ្នកដទៃ
– ឱកាស ជាហេតុបង្កើតផ្លូវ ដើម្បីរកស៊ី ហើយក៏ជាវិធីក្នុងការដោះស្រាយរបៀបនៃការដោះស្រាយ។

ដូច្នេះឱកាសវាអត់ដែលនៅថេរទេ ប៉ុន្តែយើងអាចបង្កើតឱកាសថ្មីសម្រាប់ខ្លួនឯងបាន រៀនសម្លឹងមើលឱកាសដើម្បីបង្កើតឱកាសឲ្យខ្លួនឯង!! ធ្វើខុសចេះកែ គឺជាការបង្កើតឱកាសមួយសម្រាប់ខ្លួនឯងដើម្បីបោះជំហានឈានទៅរកភាពរីកចម្រើន!

5. Topic: How to deal with imposter sydrome តើធ្វើយ៉ាងណាទើបអាចដោះស្រាយជាមួយនឹងរោគសញ្ញាក្លែងក្លាយបាន?

May be a cartoon of 1 person and textImposter syndrome គឺជារោគសញ្ញាមួយដែលធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងគ្មានសមត្ថភាពខ្លាំងដូចគេ មានអារម្មណ៍ថាឆាប់ភ័យខ្លាច ឆាប់បាក់ស្បាត ចេះតែងសង្ស័យនេះ សង្ស័យនោះ មានអារម្មណ៍ថាមិនច្បាស់ជាមួយនឹងខ្លួនឯង មិនហ៊ានសាកល្បងធ្វើអ្វីដែលធំដុំ ជាដុំកំភួនអីនោះទេ ហើយក៏មិនហ៊ានបញ្ចេញសមត្ថភាពពិតឲ្យគេដឹងដែរ ព្រោះខ្លាចគេថាអន់ ខ្លាចគេខ្លួនឯងមិនពូកែដូចជាអ្វីដែលខ្លួនបានបង្ហាញនៅទីសាធារណៈ ឬនៅលើបណ្ដាញសង្គមជាដើម និយាយរួមគឺជាធ្វើពុតជាមនុស្សម្នាក់ទៀតដែលមិនមែនជាខ្លួនឯង។

ហើយនៅក្នុងកម្មវិធី Ignite Cambodia​ កាលពីថ្ងៃ 26 កុម្ភៈ 2023នេះ បងស្រី Cheryl  ដែលជា Incubator Manager Platform impact គាត់បាននិយាយអំពីរបៀបនៃការរំដោះខ្លួនពីភាពមិ​នមែនជាខ្លួនឯង ឬភាពក្លែងក្លាយនៃខ្លួនឯង​នេះផង​ដែរ។ គឺយើងត្រូវដឹងអំពី​ពី​ជំនាញ​​របស់ខ្លួនឯង! ដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង! ដឹងអំពីបុគ្គលិកលក្ខណៈរបស់ខ្លួនឯង!! ហើយឲ្យយើងគិត និងសរសេរវាចូលទៅក្នុងកន្លែងកត់ត្រា ដើម្បីសម្រាំង ឬសំយោគរកមើល ថាតើខ្លួនឯងមែនទែនទៅគឺជាមនុស្សបែបណា??

តាមរយៈការស្រាវជ្រាវ រោគសញ្ញាមួយនេះអាចបណ្ដាលឲ្យយើងមានអារម្មណ៍មិនសូវល្អ ឆាប់បាក់ទឹកចិត្ត ឫអស់កម្លាំងកាយកម្លាំងចិត្ត ហើយមានអារម្មណ៍ថាមិនចង់ធ្វើអ្វីទាំងអស់។

6. Topic: គតិបណ្ឌិតបុរាណ សម្រាប់ចិត្តសម័យទំនើប

May be an image of 1 person and text

លោក នឹម ឈុន្នី គាត់នឹងចែករំលែកចំណេះដឹងមួយចំនួនពាក់ព័ន្ធទៅនឹងសុខភាពផ្លូវចិត្ត ដែលគាត់លើកយក៣ចំណុច
១. សមាធិ៖ ពេលធ្វើសមាធិ គឺវាបានផ្ដល់ឱកាសក្នុងការផ្សារភ្ជាប់ជាមួយនឹងអ្នកខ្លួនឯង អាចស្វែងយល់ពីខ្លួនឯងបានច្រើនជាងមុន និងជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ជាងមុនផងដែរ។ បុគ្គលដែលមានសមត្ថភាពយល់ពីចិត្តរបស់ខ្លួនឯងបាន បុគ្គលដែលមានសមត្ថភាពគ្រប់គ្រងខ្លួនឯងបាន គឺជាមនុស្សដែលអាចគ្រប់គ្រង និងអាចដោះស្រាយបញ្ហាដែលមាននៅជុំវិញខ្លួនបានយ៉ាងងាយស្រួល!

២. ទម្លាប់៖ គាត់បានលើកសុភាសិតបុរាណមួយដើម្បីមកបង្ហាញទៅកាន់ទស្សនិកជននៅក្នុងកម្មវិធី ignite ​ថា ”តក់ៗពេញបំពង់” គ្រប់កិច្ចការងារទាំងអស់ដែលយើងធ្វើនោះ គឺមិនមែនធ្វើមួយថ្ងៃហើយជោគជ័យនោះទេ ហើយក៏មិនមែនរៀនមួយថ្ងៃចេះនោះដែរ មានន័យថា គឺវាតម្រូវឲ្យយើងហ្នឹង សន្សំវាម្ដងបន្តិចៗ ធ្វើវាម្ដងមួយជំហានៗ ដើម្បីឲ្យវាឆាប់ពីបំពង់ ឆាប់ដល់គោលដៅដែលអ្នកបានកំណត់នោះ។

ទម្លាប់តូចៗដែលយើងធ្វើរាល់ថ្ងៃ វានឹងធ្វើឲ្យយើងមានការផ្លាស់ប្ដូរ តែវាអាស្រ័យទៅលើរឿងដែរយើងត្រូវធ្វើដែរ។ បើយើងសេពគប់ជាមួយមនុស្សល្អ មានចំណេះដឹង ហើយចង់ចេះចង់ដឹង នោះជីវិតអ្នកនឹងកាន់តែល្អប្រសើរ ប៉ុន្តែបើរាប់មិត្តខុស ជីវិតអ្នកនឹងចប់!

គាត់ថា ក្នុងពេលមួយថ្ងៃប្រសិនបើយើងអាចបង្កើតរឿងល្អៗ ឬចាប់ធ្វើសកម្មភាពណាមួយដែលពោរពេញទៅថាមពល នោះក្នុងម៉្ងៃហ្នឹងអ្នកនឹងទទួលបានអារម្មណ៍ល្អ ហើយទទួលបានលទ្ធផលល្អទៀត ប៉ុន្តែបើយើងចាប់ផ្ដើមថ្ងៃថ្មីដោយភាពខ្ជិលច្រអូស ឬមិនដឹងច្បាស់ថាខ្លួនឯងនឹងធ្វើអ្វីទេ នោះពេញមួយថ្ងៃនេះ អ្នកប្រាកដជាចំណាយពេលឥតប្រយោជន៍ជាក់ជាពុំខាន។

៣. ការដឹងគុណ៖ ផឹកទឹកឲ្យមើលប្រភព មានន័យថាយើងគប្បីចេះដឹងគុណចំពោះអ្នកដែលធ្លាប់បានជួយអ្នក និងជួយអ្នកដែលនៅជុំវិញបន្តទៀត។

 7. Topic: Use your fullest potential

May be an image of 1 person and text

លោកស្រី យឹម សុធារី គាត់គឺជាមនុស្សម្នាក់ដែលរវល់ ត្រូវមើលកូនផង ត្រូវថែសួនផ្កាទៀត ប៉ុន្តែ ហេតុអ្វីបានជាគាត់អាចញញឹមបាន?? មែនទែនទៅគឺគាត់មានវិធីសាស្ត្ររបស់គាត់។ អ្នកអានប្រហែលឆ្ងល់ដូចខ្ញុំអ្នកសរសេរហ្នឹងដែរហ្អីថា ចុមគ្រាន់តែញញឹមសោះមានវិធីសាស្ត្រទៀត??

លោកស្រី យឹម សុធារី គាត់មានវិធីមួយសម្រាប់ខ្លួនគាត់គឺ SelfCare​ ដែលគាត់តែងធ្វើគឺ បង្កើតបរិយាកាដែលគាត់ចូលចិត្ត ធ្វើការជាមួយមនុស្សដែលគាត់ចូលចិត្ត ចំណាយពេលជាមួយគ្រួសារ ចំណែកឯ ពេលធ្វើការគឺគាត់រក្សាលំនឹងចិត្តរបស់គាត់ មានន័យថា គាត់ផ្ដោតតែទៅលើអ្វីដែលគាត់ធ្វើទេ ហើយមួយទៀតនោះគឺ ការបង្កើតឥរិយាបថមួយដែលត្រឹមត្រូវដើម្បីតបតជាមួយនឹងបញ្ហាដែលកំពុងតែកើតឡើងនេះ ពោលគឺត្រូវដឹងថាពេលដែលជួបបញ្ហាមួយនេះតើយើងមូម៉ៅ? ឆេរឆាវ?? តក់ក្រហល់?? ឬមួយក៏ស្រែកដាក់បញ្ហាទាំងនោះ??

ដោយសារតែយើងម្នាក់ៗចៀសមិនផុតទេពីបទពិសោធន៍នៃការឈឺចាប់កាលពីអតីតកាល អញ្ចឹងលោកស្រីគាត់បានលើកយកនូវ៣ចំណុចដើម្បីប្រាប់យើងឲ្យដឹងថា៖ ចង់ចៀសផុតពីការឈឺចាប់ គឺ

១. ត្រូវយកអតីតកាលមកធ្វើជាមិត្ត មានន័យថា​រៀនទទួលយកនូវអ្វីដែលបានកើតឡើងកន្លងមក រៀនយកភាពឈឺចាប់ទាំងនោះធ្វើជាមេរៀន ហើយបន្តដំណើរទៅមុខទៀត។

២.​ ស្វែងរកចំណង់ចំណូលចិត្តរបស់អ្នក សួរខ្លួនឯងថាតើអ្នកចង់បានអ្វីឲ្យពិតប្រាកដ?? រកអ្នកជួយណែនាំអ្នកប្រសិនបើអ្នកនៅតែរកមិនឃើញពីចំណង់ចំណូលចិត្តនោះ។

៣. ការសម្រេចចិត្ត៖ ធ្វើការសម្រេចចិត្តថា ខ្ញុំចង់ក្លាយជាអ្នកណា?? ចង់បានអ្វី?? សម្រេចដោយរបៀបណា?? ហើយចាប់ផ្ដើមធ្វើវាទៅ!!

ពាណិជ្ជកម្ម

ប្រើប្រាស់ AI ដើម្បីជម្រុញឲ្យអាជីកម្មអ្នកឲ្យកាន់តែរីកចម្រើនជាងមុន!!

0
 ប្រើប្រាស់ AI ដើម្បីជម្រុញឲ្យអាជីកម្មអ្នកឲ្យកាន់តែរីកចម្រើនជាងមុន!!

ប្រើប្រាស់ AI ដើម្បីជម្រុញឲ្យអាជីកម្មអ្នកឲ្យកាន់តែរីកចម្រើនជាងមុន!!May be an image of 1 person, standing, indoor and text that says 'Level up With Al Writing To Success BY SOPHEAKMONKOL'

កាលពីថ្ងៃអាទិត្យ ទី 26 កុម្ភៈ លោក សុខ សុភមង្គល ដែលជា CEO& Co-founder Codingate Techonology គាត់បានលើកយកនូវបច្ចេកវិទ្យាថ្មីមួយដើម្បីធ្វើការបកស្រាយ ពាក់ព័ន្ធជាមួយនឹង Chat GPT និងលក្ខណៈពិសេសមួយចំនួនដែលបច្ចេកវិទ្យាមួយអាចជំនួសមនុស្សបាន។ លោកបានបន្ថែមថា បច្ចុប្បន្ននេះបច្ចេកវិទ្យាគឺកាន់តែទំនើបជាងមុន ថ្មីជាងមុន និងអស្ចារ្យជាងមុន ដែលវាអាចធ្វើអ្វីៗបានដូចមនុស្ស និងពូកែជាងមនុស្សទៅទៀត! 

ដូច្នេះហើយ ប្រសិនបើយើងមិនព្យាយាមដុសខាត់សមត្ថភាពខ្លួនឯងឲ្យបានខ្លាំង មិនទម្លាប់ឲ្យខ្លួនឯងធ្វើការស្រាវជ្រាវ និងមិនបណ្ដុះខ្លួនឯងឲ្យមានចំណេះដឹងផ្នែកបច្ចកវិទ្យាទេនោះ នោះយើងនឹងដើរក្រោយគេជាមិនខាន ហើយឱកាសការងារនេះទៀតសោតក៏ពុំសូវមានច្រើនដូចពីមុនដែរ។ 

ហើយបច្ចុប្បន្ននេះយើងឃើញស្រាប់ហើយថា ឥលូវនេះគឺយើងអាចឲ្យបច្ចេកវិទ្យា​ Chat GPT ផ្ដល់ជូននូវចម្លើយមួយដែលយើងចង់បាន និងត្រូវការ ព្រមទាំងអាចឲ្យវាសរសេរនូវអ៊ីម៉ែល សរសេរ Caption, Description នៃផលិតផលណាមួយ ជាពិសេសនោះ គឺវាអាចថតជាវីដេអូនិងអាចសរសេរជាទំនុកភ្លេងបានទៀតផង ហើយនៅមានច្រើនទៀត ដែល AI អាចធ្វើបាន!

សរុបមក ក្នុងសម័យឌីជីថលនេះ អ្នកគប្បីត្រូវយល់ដឹងខ្លះៗពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យា ទើបធ្វើឲ្យយើងមិនដើរថយក្រោយ។  បច្ចេកវិទ្យា នឹងមិនមកជំនួសអ្នកទាំងស្រុងនោះទេ ប្រសិនបើអ្នកចេះប្រើប្រាស់វា ដើម្បីធ្វើឲ្យការងារអ្នកកាន់តែងាយស្រួលជាងមុន និងរហ័សជាងមុន។

 

ពាណិជ្ជកម្ម

ហាងកាហ្វេពណ៌សទាំង 5 កន្លែងនៅភ្នំពេញ

ហាងកាហ្វេដែរមានការរៀបចំបែបផ្ទៃជញ្ជាំងពណ៌សមើលទៅឡើងលេចម៉ងលាយឡំជាមួយធម្មជាតិតិចៗ សម្រាប់ការដេគ័រគឺប្លែកៗពីគ្នា។

  1. Kayas Cafe

Kayas Cafe ជាហាងកាហ្វេនៅម្ដុំបឹងកេងកង។ មើលមកពីក្រៅយើងឃើញអគារពណ៌សមាន2ជាន់យ៉ាងលេច បើខាងក្នុងចូលទៅត្រជាក់ភ្នែកជាមួយជញ្ជំាងផ្ទៃសលាត ហើយមានកន្លែងអង្គុយតុមូលបែបតែឯងនិងតុជ្រុងជាក្រុម។ នៅនេះក៏មានអាហារបែបអឺរ៉ុបនិងភេសជ្ជៈជាច្រើនផងដែរ។

ហាងកាហ្វេ

  1. The Bakehouse

The Bakehouse ជាហាងមានលក់នំប័ុង​ ខេក ព្រមទាំងមានភេសជ្ជៈកាហ្វេផ្សេងៗនៅម្ដុំទួលគោក​។ អាហារនៅទីនេះឆ្ងាញ់ ជាពិសេស​អាហារពេលព្រឹក។​ នៅទីនេះស្អាត អនាម័យ មានកន្លែងអង្គុយខាងក្នុងមានម៉ាស៊ីនត្រជាក់​និងខាងក្រៅជាមួយបរិយាកាសធម្មជាតិនៅក្រោមដើមឈើ។

ហាងកាហ្វេ

3. ស្រយាល – Sroyal Café & Pub

ហាងកាហ្វេស្រយាលមានចម្ងាយប្រហែល 30 នាទីពីភ្នំពេញ។ និយាយពីបរិយាកាសគឺស្រស់ស្រាយតែម្តងជាមួយទីធ្លាដ៏ធំទូលាយ បែបធម្មជាតិ​ និងការដេគ័រយ៉ាងស្រស់ស្អាត។ អូ…បើនៅពេលល្ងាចវិញហាស៎!​ អ្នកទាំងអស់គ្នាអាចមើលព្រះអាទិត្យលិចបានទៀតហស៎។

ហាងកាហ្វេ

4​. White Night Cafe&Lounge

White night Cafe&Lounge ជាហាងការកាហ្វេនៅពេលព្រឹក ពេលល្ងាចជា ​lounge ដែរយើងអាចមក cheer ជាមួយមិត្តភក្ដិបាន។​​​ រសជាតិភេសជ្ជៈប្លែក បរិយាកាសស្ងប់ស្ងាត់ មានកន្លែងអង្គុយខាងក្នុង​ និងក្រៅជាមួយការដេគ័រផ្សេងៗគ្នា។ ការរៀបចំកន្លែងអង្គុយមានបែបជាបោះតង់ បែបកូរ៉េសៗ បែបជាហាងកាហ្វេចិនផងដែរ។ សម្រាប់អ្នកចូលចិត្តថតរូបហាងប្លែកៗត្រូវតែម្ដងថតបានគ្រប់ប្លង។

ហាងកាហ្វេ

5. Chortean – ឆ ទា ន

ជាហាងកាហ្វេដែលកែពីសំណង់ចាស់អោយក្លាយជាហាងកាហ្វេយ៉ាងទាក់ទាញ។ ជញ្ជាំងពណ៌សត្រូវបានទំលុះពីម្ខាងទៅម្ខាងមើលទៅប្លែកភ្នែកជាមួយផ្ទាំងគំនូរទៀតផង។​​ នៅទីនេះមានទាំងកាហ្វេហើយពេលល្ងាចអ្នកទាំងអស់គ្នាអាចជួបជុំគ្នាសប្បាយៗបាន។ហាងកាហ្វេ

ពាណិជ្ជកម្ម

អនាគតនៃអចលនទ្រព្យនៅកម្ពុជានឹងមានទំនោរយ៉ាងណា?

អនាគតនៃអចលនទ្រព្យនៅកម្ពុជាមើលទៅនៅតែមានសញ្ញាវិជ្ជមាន និងមានសក្តានុពល ដែលជំរុញដោយកំណើនសេដ្ឋកិច្ច ចំនួនប្រជាជនវ័យក្មេងវ័យក្មេងច្រើន និងការកើនឡើងនៃកំណើនប្រជាជន ការកើនឡើងនៃវិនិយោគពីបរទេស និងការផ្តួចផ្តើមគំនិតរបស់រដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគពីបរទេសកាន់តែច្រើន។ ខាងក្រោម​នេះ​ជា​និន្នាការ មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ទីផ្សារ​អចលន​ទ្រព្យ​នៅ​កម្ពុជានៅតែ​មានសក្តានុពល៖

នគរូបនីយកម្ម៖ នៅពេលដែលប្រជាជនកម្ពុជាកាន់តែច្រើនធ្វើចំណាកស្រុកទៅកាន់ទីក្រុងដើម្បីទទួលបានឱកាសការងារ និងកម្រិតជីវភាពកាន់តែប្រសើរ តម្រូវការលំនៅដ្ឋាន និងកន្លែងពាណិជ្ជកម្មនៅក្នុងតំបន់ទីក្រុងនឹងមានការកើនឡើង។ ទំនោរនេះនឹងនាំឱ្យមានការអភិវឌ្ឍន៍សំណង់លំនៅដ្ឋានបន្ថែម​ អគារខ្ពស់ៗ ខុនដូ និងការអភិវឌ្ឍន៍អចលនទ្រព្យប្រើប្រាស់ចម្រុះ។

វិស័យទេសចរណ៍៖ ប្រទេសកម្ពុជាគឺជាគោលដៅទេសចរណ៍ដែលកំពុងរះឡើង ហើយរដ្ឋាភិបាលបាននឹងកំពុងខិតខំជំរុញវិស័យទេសចរណ៍ឲ្យមានការកើនឡើង ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។ ការសម្រេចបានគោលដៅនេះ នឹងនាំឱ្យមានការអភិវឌ្ឍន៍សណ្ឋាគារ និងរមណីយដ្ឋាន ក៏ដូចជាអចលនទ្រព្យពាណិជ្ជកម្ម ដើម្បីគាំទ្រដល់ឧស្សាហកម្មទេសចរណ៍។

ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ៖ រដ្ឋាភិបាលកំពុងវិនិយោគយ៉ាងច្រើនក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវហាយវេថ្មី ព្រលានយន្តហោះ និងកំពង់ផែសមុទ្រ។ កត្តានេះនឹងនាំឱ្យមានការកើនឡើងនៃតម្រូវការសម្រាប់អចលនទ្រព្យឧស្សាហកម្ម និងភស្តុភារ ក៏ដូចជាអចលនទ្រព្យពាណិជ្ជកម្មនៅជិតមជ្ឈមណ្ឌលដឹកជញ្ជូន។

ការវិនិយោគបរទេស៖ កម្ពុជាបានទាក់ទាញការវិនិយោគបរទេសយ៉ាងច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសពីប្រទេសចិន។ ការ​វិនិយោគ​នេះ​បាន​និង​កំពុង​ជំរុញ​ការ​សាងសង់​នូវ​ការ​អភិវឌ្ឍ​ទ្រង់ទ្រាយ​ធំ​ដូច​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារ​លំនៅឋាន និង​សណ្ឋាគារជាដើម។

បរិយាកាសនិយតកម្ម៖ រដ្ឋាភិបាលកម្ពុជាបានអនុវត្តកំណែទម្រង់ដើម្បីកែលម្អបរិយាកាសបទប្បញ្ញត្តិសម្រាប់ការវិនិយោគអចលនទ្រព្យ និងវិស័យផ្សេងៗ រួមទាំងការដាក់ឱ្យប្រើប្រាស់ច្បាប់ថ្មីៗជាច្រើនដែលជួយសម្រួលដល់វិនិយោគិន និងពាណិជ្ជករពីក្រៅប្រទេស។ ការនេះបានធ្វើឲ្យប្រសើរឡើងនូវតម្លាភាព និងទាក់ទាញការវិនិយោគបរទេសបន្ថែមទៀតនៅក្នុងវិស័យសក្តានុពលជាច្រើន។

ជារួម ទីផ្សារអចលនទ្រព្យនៅកម្ពុជានៅតែមានសក្ដានុពល និងកំណើនគួរឱ្យកត់សម្គាល់។ ប៉ុន្តែក៏មានហានិភ័យ និងបញ្ហាប្រឈមផងដែរ សម្រាប់ការវិនិយោគគម្រោងអចលនទ្រព្យមួយចំនួនដែលមិនច្បាស់លាស់ ដែលនាំឲ្យខាតបង់​ប្រាក់ ដោយសារតែការបំផុសបំផុលខុសពីការពិត។ វិនិយោគិនគួរតែវាយតម្លៃដោយប្រុងប្រយ័ត្ននូវកត្តាទាំងនេះមុនពេលធ្វើការវិនិយោគណាមួយ ហើយត្រូវមានចំណេះដឹង ឬប្រឹក្សាអ្នកដែលមានជំនាញដែលគួរឲ្យទុកចិត្ត។

 

ពាណិជ្ជកម្ម

នារីដែលនៅពីក្រោយ Chat GPT!! តើជានរណា??

0
នារីដែលនៅពីក្រោយ Chat GPT

តើអ្នកទាំងអស់គ្នាមានដឹងដែរឬទេ ថាតើនរណាដែលនៅពីក្រោយការបង្កើត Chat GPT នេះ?? កុំភ្លេចអានដល់ចប់ ដើម្បីទទួលបាននូវចម្លើយទាំងនេះ៖

Mira Murati គឺជានារីដែលនៅពីក្រោយ Chat GPT ដែលមានអាយុ 35​ឆ្នាំ និងមាន​ដើម​កំណើតមកពីប្រទេសឥណ្ឌា។ Mira Murati កំពុងតែមាន​មនុស្ស​ចាប់អារ​ម្មណ៍​ច្រើន​មែនទែនពាក់ព័ន្ធទៅនឹងការបង្កើតនូវបច្ចេកវិទ្យាថ្មីនេះ។ សព្វថ្ងៃនេះ Mira Murati បាន​ធ្វើ​ការ​ជា CFO (Chief Technology Officer) នៃក្រុមហ៊ុន Open AI​ ដែលនាង​គឺជា​អ្នកដឹក​​​នាំ​ក្រុមផ្ទាល់តែម្ដងក្នុងការបង្កើត Chat PGT នេះ។ បន្ទាប់ពី Chat GPT បាន​បង្ហាញ​​ខ្លួន​នៅចុងខែវិច្ឆិកានេះ មនុស្សគ្រប់គ្នាគឺមានការភ្ញាក់ផ្អើល និងមាន​ការចាប់​អារម្មណ៍​យ៉ាង​​​ខ្លាំងទៅ​លើការបង្កើតថ្មីនៃបច្ចេកវិទ្យាមួយនេះ។ ហើយស្របពេលជាមួយគ្នានេះផងដែរ​ ក៏មានសាលាមួយចំនួន បានហាមប្រាមមិនឲ្យប្រើប្រាស់ ដោយសារតែខ្លាចប៉ះ​ពាល់ដល់​កម្រិត​​​​​នៃការសិក្សា និងការយល់ដឹងរបស់សិស្ស និស្សិត។

ខណៈពេលដែល Chat GPT ចាប់ផ្ដើមលេចមុខមាត់ ក្រុមហ៊ុន Microsoft បានប្រកាស​ថា​ខ្លួននឹង វិនិយោគក្នុងទឹកប្រាក់ចំនួន 10​ ប៊ីលានដុល្លារ ជាមួយនឹងក្រុមហ៊ុន OpenAI ​នេះ។ ហើយចំណែកឯ ក្រុមហ៊ុន Google​ ឯណោះវិញ ក៏ត្រូវប្រឈមមុខនូវបញ្ហាមួយចំនួនផងដែរ ព្រោះមនុស្សនឹងចាប់ផ្ដើមមានទំនោរទៅលើការប្រើប្រាស់បច្ចេកវិទ្យា Chat GPT នេះ ច្រើនជាង ការស្រាវជ្រាវព័ត៌មាននៅលើ Google ។ ប៉ុន្តែដើម្បីបញ្ចៀសនូវបញ្ហាមួយនេះ ក្រុមហ៊ុន Google​ ក៏កំពុងតែរៀបចំគម្រោងចង់ចាប់ផ្ដើមបង្កើតនូវ “BARD AI”​ ថ្មី​បន្ថែ​ម​ទៀត​ ដើម្បីប្រកួតប្រជែងជាមួយនឹង Chatbot​ ម៉ូឌែលថ្មីមួយនេះ!

📌 Mira Murati នឹងក្លាយទៅជា មនុស្សស្រីអស្ចារ្យម្នាក់ក្នុងចិត្តអ្នក ដែល​អាច​ជម្រុញ​ទឹកចិត្ត​ឲ្យ​មនុស្ស​ស្រីគ្រប់រូបចាប់ផ្ដើមហ៊ានចូលប្រឡូកនៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​បាន​កាន់​​តែ​​ច្រើនជាងមុន។

Women You Should Know: Mira Murati, CTO of Open A.I. — In Vibrant Company

ពាណិជ្ជកម្ម

ស្រ្តីដែលមានជាងគេនៅក្នុងសហរដ្ឋអាមេរិច (2023)

0
ស្រ្តីដែលមានជាងគេនៅក្នុងសហរដ្ឋអាមេរិច (2023)

Alice Walton គឺត្រូវបានគេស្គាល់ថាជាស្ត្រីដែលល្អបំផុតក្នុងការប្រមូលផ្ដុំស្នាដៃសិល្បៈ​សហសម័យ ជាស្ត្រីដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងលះបង់​ច្រើន​​លើការលើកកម្ពស់ផ្នែកសិល្បៈនៅក្នុងប្រទេស និងជាសប្បុរសជនដ៏ល្បី​ល្បា​ញ​​​​មួយរូបនៅសហរដ្ឋអាមេរិក។

លោកស្រី Alice Walton គឺជាកូនស្រីរបស់​​ស្ថា​ប​​​និកក្រុមហ៊ុន Walmart លោក Sam Walton និងជាស្ត្រីដែលមានជាងគេបំផុតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2023 ជាមួយនឹងទ្រព្យសម្បត្តិសរុបជាង 59.3​ ពាន់លានដុល្លារ និងជាមហាសេដ្ឋីទី 21 នៅលើពិភពលោក នេះ​បើយោង​ទៅ​តាមទស្សនាវដ្តី Forbes

La increíble historia de Sam Walton, el emprendedor que fundó Walmart

បន្ទាប់ពីលោកឪពុករបស់គាត់បានទទួលមរណៈ លោកស្រីបានទទួលមរតក​​​​​​​ជាភាគហ៊ុន 13% នៅក្នុង Walmart ដោយសារតែ​មានការ​ទុក​ចិត្ត​ពី​សំណាក់​​គ្រួសាររបស់លោកស្រី។ លោកឪពុក​​របស់លោកស្រីបានបំបែកកម្មសិទ្ធិភាគហ៊ុនរបស់គាត់នៅក្នុង Walmart ស្មើៗគ្នាទៅឲ្យលោកស្រីផ្ទាល់ និងបងប្អូន 3 នាក់របស់គាត់។ ចំណែកឯលោកស្រី Alice Walton ក៏បានរកប្រាក់បានរាប់ពាន់លានពីការលក់ភាគហ៊ុនដើមមួយចំនួនរបស់គាត់ និងពីភាគលាភដែលគាត់ទទួលបានក្នុងរយៈពេលជាច្រើនឆ្នាំ។

គិតត្រឹមថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2022។ លោកស្រី Alice Walton នៅតែកាន់កាប់ភាគហ៊ុនជាង 350,000 នៃភាគហ៊ុន Walmart Inc ដែលមានតម្លៃជាង 50.7 ពាន់លានដុល្លារដដែរ។ ហើយក្នុងរយៈពេល 11 ឆ្នាំចុងក្រោយនេះ Alice បានលក់ភាគហ៊ុន Walmart របស់គាត់ដែលមានតម្លៃជាង $22,657,​136​,​4​7​4​។

#ខាងក្រោមនេះគឺជាដំណើរជីវិតខ្លះៗរបស់លោកស្រី៖

ដូចដែលបាននិយាយខាងលើនេះ លោកស្រីគឺជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Walmart Inc. ឈ្មោះ Samuel Walton ជាគ្រួសារដែលឱ្យតម្លៃខ្លាំង​ទៅ​​លើសិល្បៈ និងអាជីវកម្ម។ លោកស្រី​មាន​បងប្អូន 4 នាក់រួមមានលោកស្រី និងបងប្អូនប្រុសបីនាក់ទៀតគឺ Sam Rob​son​, Walton, John Walton និង Jim Walton ។ លោកស្រី គឺជាមនុស្សម្នាក់ដែលមានមហិច្ឆតាខ្ពស់ មាន​គោល​​ដៅ​​ធំសម្រាប់ខ្លួនឯង ហើយលោកស្រីក៏តែងតែបណ្ដុះខ្លន​ឯងជាមួយ​នឹង​ទម្លាប់​មួយ​​​​​ចំនួនផងដែរដែលទាក់ទងទៅនឹងសិល្បៈនេះ។

បើក្រឡេកមកមើលអាជីពការងាររបស់លោកស្រីវិញ ការងារដំបូងរបស់ លោក​​ស្រី គឺទទួលបានជោគជ័យក្នុងនាមជាអ្នកវិភាគសមធម៌ (Equity Analys​t​​) និងជាអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ (Money Manager)សម្រាប់ ក្រុមហ៊ុនសាជីវកម្ម។​ ហើយក្រោយមកបានដឹកនាំសកម្មភាពវិនិយោគនៅធនាគារ Arvest Bank Group ក្នុងនាមជាប្រធាន និង​នាយក​ប្រតិបត្តិ។​ ក្រៅពីនេះ លោកស្រី​គឺជា​អ្នក​​ស្រលាញ់សិល្បៈ ដែល​ឈរ​ក្នុង​នាម​ជា​ម្ចាស់​ជើង​ឯក​សិល្បៈ​ដ៏​ក្លៀវក្លា និង​អស្ចា​រ្យ​ ដោយ​បាន​ចូល​រួម​ចំណែក​យ៉ាង​ច្រើនដល់ស្ថាប័ន​មួយ​ចំនួន​ដែល​​​ប្ដេជ្ញា​​ក្នុង​ការ​គាំទ្រ និង​ថែរក្សា​សិល្បៈ។

A Peek Inside Walmart Heiress Alice Walton's $59 Billion Empire

 

 

 

ពាណិជ្ជកម្ម

ឈ្វេងយល់បន្ថែមពី Chat GPT ជាមួយនឹងសំណួរចម្លើយខាងក្រោមនេះ!

0
ឈ្វេងយល់បន្ថែមពី Chat GPT ជាមួយនឹងសំណួរចម្លើយខាងក្រោមនេះ!

ពាក្យពេញនៃ Chat GPT គឺ Generative Pre-trained Transformer ដែលស្ថិតនៅក្នុង​ Model GPT 3.5។

១. តើអ្នកដឹងទេថានៅពីក្រោយការបង្កើតនូវបច្ចេកវិទ្យា Open AI Chat GPT​ នេះមាន​ន​រណា​ចូល​រួម​ខ្លះ​​??

អ្នកដែលបានចូលរួមបង្កើត Open AI Chat GPT​ នេះរួមមាន៖ ក្រុមហ៊ុន Microsoft, សហស្ថាបនិក Linkedin លោក Reid Hoff man និង Khosla Venture។ ក្នុងនោះផងដែរ Elon musk ក៏ជួយបង្កើតក្រុមហ៊ុននេះឡើងវិញនៅឆ្នាំ 2015 ផងដែរ។ ក្រុមហ៊ុនបានបើកកម្មវិធី ChatGPT នេះសម្រាប់ការធ្វើតេស្តជាសាធារណៈនៅក្នុងខែវិច្ឆិកា ឆ្នាំ 2022។

ដោយយោងតាម​នាយក​​ប្រតិបត្តិរបស់ OpenAI លោក Sam Altman បានឲ្យដឹងថា “ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ គំរូបញ្ញាសិប្បនិម្មិតនេះបានប្រមូលផ្តុំអ្នកប្រើប្រាស់ជាងមួយលាននាក់ទៅហើយ” ហើយនៅចុង ខែមករា នេះ ChatGPT មានអ្នកទស្សនាជាមធ្យមប្រហែល 13 លាននាក់ក្នុងមួយថ្ងៃឯណោះ។

២. មែនទែនទៅតើ Chat GPT នេះមានអត្ថប្រយោជន៍យ៉ាងណាខ្លះ?

ChatGPT គឺជាផ្នែកមួយនៃវិស័យដែលកំពុងរីកចម្រើននៃ AI ដែលគេស្គាល់ថាជា AI ជំនាន់ថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតខ្លឹមសារថ្មីរួមមានវីដេអូ តន្ត្រី អត្ថបទ និងអាច​ជួយស្វែងរកប្រធានបទ​ថ្មីៗ​សម្រាប់​អ្នក​ ករណីអ្នក​ជាប់​គាំង​​គំនិតគិតមិនចេញ។ ជាពិសេសនោះគឺមានសមត្ថភាពក្នុងការឆ្លើយ​​តប​រាល់​​សំណួរ​​ចម្លើយទាំង​ប៉ុន្មាន​ដែលយើង​សួរ​បាន​យ៉ាងល្អ និងរហ័ស​ដែល​ចំណាយត្រឹមតែប៉ុន្មាននាទី​តែ​ប៉ុណ្ណោះ!​

តាមប្រសាសន៍របស់លោកស្រី Naomi Baron ដែលជាសាស្ត្រាចារ្យបង្រៀនផ្នែកភាសាវិទ្យា​​នៅសកលវទ្យាល័យ American​ បានប្រាប់ថា Chat GPT គឺពិតជាពូកែមែនទែន ដែលវាអាចមាន​សមត្ថ​ភាពសរសេរបានល្អជាអត្ថបទ ដែលគាត់ទទួលបានពីសិស្ស​ៗ​របស់គាត់​ទៅ​​ទៀត។ ដូច្នេះ Chat GPT  ​នឹងក្លាយ​ទៅជា​ផ្នែក​មួយដែលសំខាន់ និងអាចជួយសម្រួលការងារមួយចំនួនផងដែរ។

៣. ប៉ុន្តែតើអ្នកទាំងអស់គ្នាមានឆ្ងល់ដែរឬទេ? ថាតើ Chat GPT អាចផ្ដល់ចម្លើយ​ដែល​យើង​ចង់​បាន​នោះ​ដោយ​របៀបណា??តើវាមានចំណេះដឹងទាំងនោះមកពីណា??

ការពិត Chat GPT គឺត្រូវបានគេចងក្រងនូវសំណុំឯកសារ ដាក់បញ្ចូលនូវទិន្នន័យ និងចំណេះដឹងទូទៅ​ជាច្រើន​​ទៀតដើម្បីងាយស្រួលក្នុងការផ្ដល់មកវិញនូវចម្លើយដ៏ត្រឹមត្រូវមកកាន់យើងវិញ។ ប៉ុន្តែ Chat GPT ក៏ពុំអាចឆ្លើយ រាល់សំណួរទាំងអស់ដែលយើងបានសួរដែរ ប្រសិនបើសំណួរនិងចម្លើយ​ទាំង​នោះ​គ្មាន​នៅ​ក្នុង​អង្គ​​ចងចាំវាទេនោះ។

៤. តើ Chat GPT ខុសគ្នាពី Chatbot យ៉ាងដូចម្ដេចខ្លះ?

អ្នកទាំងអស់គ្នាបានដឹងបានស្គាល់ហើយអំពី Chatbot​ ហើយក៏បានប្រើប្រាស់វាជាញឹកញាប់ផងដែរ។ Chatbot​ ត្រូវបានគេបង្កើតឡើង ដើម្បីជួយសម្រួល​ដល់ការឆ្លើយតបទៅកាន់ភ្ញៀវ​ជំនួស​ឲ្យមនុស្ស​ដោយ​ស្វ័យប្រ​វត្តិ តែប៉ុណ្ណោះ។ ប៉ុន្តែវាខុសពី Chat GPT ដែល Chat GPT នេះគឺគេបង្កើតឡើងដើម្បី​ជួយ​ការងារ​ជា​ច្រើន​មនុស្ស​ក្នុង​ការ​ស្វែងរកនូវចំណេះដឹង ហើយវាក៏មានភាពស្មុគស្មាញជាង Chatbot ដែរ ព្រោះ​ត្រូវ​ដាក់​បញ្ចូលនូវ​ព័ត៌​មាន​ច្រើន​ទៅ​ក្នុង​ប្រព័ន្ធ។

៥. បើ Chat GPT អាចឆ្លើយអាចផ្ដល់ចម្លើយបានស្ទើរតែទាំងអស់បែបនេះ តើវាអាចឆ្លើយនូវសំណួរ​ដែល​មាន​​​ហា​និ​ភ័យ​បានដែរឬអត់? ​ចុះកម្រិតនៃការ​សិក្សារបស់​សិស្ស​និស្សិត​នឹង​ទៅ​ជា​យ៉ាងណា??

បើទោះបីជា Chat GPT អាចឆ្លើយសំណួរបានច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែវា មិនអាចផ្ដល់ជូន​នូវចម្លើយ​ដែល​មិន​ស្រប​ច្បាប់ ឬមានហានិភ័យបាននោះទេ។ ចំណែកឯងការអប់រំក៏ដូចគ្នាដែរ នេះបើយោងទៅតាម CNBC បានឲ្យដឹងថា សិស្សនិស្សិត គឺនៅតែធ្វើការប្រឡង និងសរសេររបាយការណ៍ ដោយផ្ទាល់ដៃ ជូនដល់លោកគ្រូអ្នកគ្រូ ឬសាស្ត្រាចារ្យ​ដដែល ដោយពុំអនុញ្ញាតិឲ្យប្រើ Chat GPT នេះទេ ដើម្បីងាយ​ស្រួល​វាស់ស្ទ​ង់ពី​សម​ត្ថ​ភាព​និង​ការយល់​ដឹង​របស់​ពួក​គេពិតប្រាកដ ពុំមែនវាស់ស្ទង់ពីសមត្ថភាពរបស់បច្ចេកវិទ្យានោះទេ​។

៦. តើអ្នកគិតថា Open AI Chat GPT​ នឹងដើរតួនាទី និងមានឥទ្ធិពលយ៉ាងដូចម្ដេចខ្លះនា​ពេល​អនា​គត​?? ​តើការងារ​របស់មនុស្សយើងនឹងជំនួសដោយ Open AI Chat GPT​ មែនទេ?

ការពិតទៅប្រសិនបើយើងគ្មានសមត្ថភាពទេ បច្ចេកវិទ្យាមួយនេះនឹងមកជំនួសយើងជាក់ជាពុំខាន។ ហើយ ប្រភេទ​ ការងារ​ដែល​អាចប៉ះពាល់នោះរួមមាន៖ ការងារជាអ្នកកាសែត ច្បាប់ អ្នកបកប្រែ ជាដើម។

ប៉ុន្តែ​ដោយយោង​ទៅ​តាម​​លោក Jordon Novel ដែលជាអ្នកយកការណ៍ផ្នែកបច្ចេកវិទ្យានៅ CNBC បាននិយាយថា “​បច្ចេកវិទ្យានេះ​មិនមែន​មក​ជំនួ​ស​​ ឬដណ្ដើមការងាររបស់អ្នកបានទេ តែអាចចាត់ទុកថាជាល្បែងស៊ីសងទៅចុះ!” មានន័យថា ប្រសិនបើ​អ្នក​ចេះ​ប្រើ​ប្រាស់​​វា និងអាចគ្រប់គ្រងវាបាន ទាញយកវាមកជាប្រយោជន៍ នោះអ្នកនឹងឈ្នះ ហើយអ្នកនឹង​អាចធ្វើការ់ងា​រ​បាន​កាន់​តែ​​ងាយស្រួល និងរហ័សជាងមុន។ ប៉ុន្តែបើអ្នកមិនអាច យកឈ្នះវាបានទេ បច្ចេកវិ​ទ្យា​ទាំង​នោះ​ នឹងមកដណ្ដើម​ការងារ​​អ្នកជាមិនខាន។

What is Chat GPT open Ai & How to Use Chat GPT?

 

 

 

 

ពាណិជ្ជកម្ម

ហាងនៅថៃបានផ្លាស់ប្ដូរមីនុយជាភាសាចិន ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកាន់តែច្រើន

shop

ដោយយោងទៅតាម South China Morning Post បានឲ្យដឹងថា សព្វថ្ងៃនេះហាងកញ្ឆាក្នុងប្រទេសថៃកំពុងស្វាគមន៍ភ្ញៀវទេសចរចិនយ៉ាងកក់ក្ដៅ តាមរយៈដាក់នូវម៉ឺនុយជាភាសាចិន និងដាក់រូបសញ្ញានៃផលិតផលណាមួយរបស់ខ្លួន ជាពិសសេនោះគឺដាក់បញ្ចូលឲ្យប្រើប្រាស់នូវឧបករណ៍បកប្រែ និងខិតប័ណ្ណដែលណែនាំអំពី ផលិតផល និងការប្រើប្រាស់របស់វាផងដែរ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរចិនមកស្សនាបានកាន់តែច្រើន ជាងមុន។ លោក Nat Phongthanatthanakorn ដែលជានាយកប្រតិបត្តិនៃហាងកញ្ឆា RG420 បាននិយាយថា “មូលហេតុដែលយើងចាប់យកជនជាតិចិនជាអតិថិជនគោលដៅនៃហាងរបស់យើងគឺដោយសារតែប្រទេសចិនមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកដែលអាចជំរុញឱ្យមានការរីកចម្រើននៅក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ”។

គួរបញ្ចាក់ផងដែរ ប្រទេសថៃគឺជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលបានប្រើប្រាស់កញ្ឆាស្របច្បាប់សម្រាប់ការ ប្រើប្រាស់ផ្នែកវេជ្ជសាស្រ្តក្នុងឆ្នាំ 2018 និងត្រូវបានរដ្ឋាភិបាលបានជំរុញឱ្យអភិវឌ្ឍឧស្សាហកម្មនេះ នៅខែមិថុនាឆ្នាំ 2022។ បន្ថែមពីនេះទៅទៀត យើងឃើញថាបច្ចុប្បន្ននេះប្រទេសថៃបានចាប់ផ្ដើមបន្ធូរបន្ថយច្បាប់ស្តីពីជំងឺ កូវីដ សម្រាប់ភ្ញៀវទេសចរក្នុងខែមករា ខណៈដែលប្រទេសចិនបានចាប់ផ្តើមបើកព្រំដែនឡើងវិញដែលនឹងរំពឹងថានឹងមានភ្ញៀវទេសចរបរទេសយ៉ាងហោចណាស់ 30 លាននាក់នៅឆ្នាំ 2023 ដែលមានប្រហែល 25% គឺមកពីប្រទេសចិន។

បើតាមសម្ដីរបស់អ្នកនាង Louise Wong ដែលជាភ្ញៀវទេសចរហុងកុងបានបង្ហាញអំពីចំណាប់របស់ខ្លននៅពេលបានមកលេងប្រទេសថៃថា “ខ្ញុំមានអារម្មណ៍ថាហាងនេះបានបង្ហាញពីការស្វាគមន៍ដ៏កក់ក្ដៅមកកាន់ ពួកយើងដែលជាភ្ញៀវទេសចរចិន ដោយបានបង្ហាញពីសញ្ញានៃផលិតផល និងមានមីនុយជាភាសាចិនដែលជាហេតុធ្វើឲ្យខ្ញុំមានអារម្មណ៍ថាគ្មានភាពភ័យខ្លាចនឹងការចូលមកទិញនោះទេ៕

ពាណិជ្ជកម្ម

តិចនិក ក្នុងកំណត់ឱកាសទីផ្សារដើម្បីពង្រឹកអាជីវកម្ម

tips For marketing

មុនពេលដែលអ្នកចាប់ផ្ដើមអាជីវកម្ម វាជារឿងសំខាន់សម្រាប់អ្នកក្នុងការយល់ដឹងឱ្យបានស៊ីជម្រៅអំពីទិសដៅអាជីវកម្ម ធនធាន ភាពខ្លាំង និងសមត្ថភាព ព្រោះការដែលយើងមើលឃើញបានច្បាស់ពីដំណើរការរបស់ក្រុមហ៊ុននោះគឺជាគន្លឹះនៅក្នុងការវិភាគទៅលើទិន្នន័យឱ្យបានល្អប្រសើរ។ ជាពិសេស អ្នកអាចវាយតម្លៃទីផ្សារ វាយតម្លៃតម្រូវការអ្នកប្រើប្រាស់ និងរបៀបដែលក្រុមហ៊ុនត្រូវបំពេញបន្ថែមសម្រាប់អតិថិជននាពេលបច្ចុប្បន្ននេះ។ តើមានចំណុចសំខាន់ៗអ្វីខ្លះ? យោងតាមគេហទំព័រ EUROMONITOR INTERNATIONAL បានឱ្យដឹងដូចខាងក្រោម៖

១. ការបែងចែកអ្នកប្រើប្រាស់

ក្នុងនាមយើងជាម្ចាស់អាជីវកម្ម ការបែងចែកអ្នកប្រើប្រាស់គឺជារឿងសំខាន់ណាស់ ព្រោះវាអាចជួយអ្នកកំណត់គោលដៅអតិថិជនឱ្យត្រឹមត្រូវតាមវិធីដែលប្រកបដោយប្រសិទ្ធភាព។  ហើយដើម្បីអាចកំណត់អ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវនោះ យើងត្រូវដឹងចំណុចពីរយ៉ាងគឺ កត្ដាប្រជាជន និងកត្ដាភូមិសាស្រ្ត។​ កត្ដាទាំងពីរនេះហើយដែលជួយឱ្យយើងអាចកំណត់អ្នកប្រើប្រាស់បានទៅតាមប្រភេ អាយុ ភេទ ទីកន្លែងរស់នៅ ការអប់រំ មុខរបរ និងប្រាក់ចំណូលរបស់គ្រួសារនីមួយៗជាដើម លើសពីនេះទៀត យើងអាចវាយតម្លៃទៅតាមរបៀបរស់នៅ អាកប្បកិរិយា និងការទិញបានផងដែរ។

២. ការវិភាគស្ថានភាពការទិញ

មានកត្តាជាច្រើនអាចប៉ះពាល់ដល់ស្ថានភាពរបស់អ្នកប្រើប្រាស់ទៅលើដំណើរការទិញរបស់ពួកគេដូចជាពេលវេលា និងទីកន្លែងជាដើម។ ដូច្នេះអ្នកត្រូវតែយល់ពីគំរូនៃការទិញរបស់អតិថិជនរបស់អ្នក ទើបអ្នកអាចផ្លាស់ប្តូររបៀបនៃការផ្តល់សេវាកម្មទៅឱ្យអតិថិជននៅក្នុងការសម្រេចចិត្តទិញផលិតផល ឬសេវាកម្ម ហើយនេះជាសំណួរមួយចំនួនដែលត្រូវសួរដើម្បីកំណត់គំរូនៃការទិញរបស់អតិថិជនគឺ៖ 

  • តើនៅពេលណាដែលមនុស្សទិញផលិតផល ឬសេវាកម្មរបស់យើង? 
  • តើមនុស្សធ្វើការទិញនៅឯណា? 
  • តើ​ពួក​គេ​បង់​ប្រាក់​ដោយ​របៀប​ណា?

៣. ការវិភាគដៃគូប្រគួតប្រជែងដោយផ្ទាល់

ដើម្បីកំណត់ដៃគូរប្រកួតប្រជែងបាន យើងត្រូវតែធ្វើការស្រាវជ្រាវអំពីកន្លែងដែលអាជីវកម្មដែលកំពុងដំណើរការនៅក្នុងទីផ្សារ ហើយនឹងដឹងពីអ្វីដែលដៃគូរបស់អ្នកកំពុងធ្វើដើម្បីបង្កើតការប្រកួតប្រជែងនៅលើទីផ្សារផងដែរ។ បន្ទាប់មក ស្វែងយល់ពីកម្រិតនៃរបៀបដែលពួកគេប្រកួតប្រជែងនឹងអាជីវកម្មរបស់អ្នក ដោយភ្ជាប់នៅសំណួរសំខាន់ៗគឺ៖  

  • តើម៉ាកណាដែលកំពុងរីកចម្រើន ហើយហេតុអ្វី? 
  • តើពួកគេធ្វើទីផ្សាររបស់ពួកគេយ៉ាងដូចម្តេច? 
  • តើ​យើង​មាន​គុណសម្បត្តិ​ប្រកួតប្រជែង​អ្វី​ជាង​ពួកគេ​?

ឧទារហណ៍៖ ដៃគូប្រកួតប្រជែងផ្ទាល់ផ្តល់ជូននូវផលិតផល ឬសេវាកម្មស្រដៀងគ្នា ដូចជា Coca-Cola និង Pepsi ឬ Netflix និង Hulu ជាដើម។  

៤. ការវិភាគដៃគូប្រកួតប្រជែងដោយប្រយោល

ការវិភាគអំពីអ្វីដែលក្រុមហ៊ុនកំពុងធ្វើនៅក្នុងឧស្សាហកម្មជំនួស ឬប្រភេទ អាចជួយកែលម្អការផ្តល់សេវាកម្មរបស់អ្នក និងឈានដល់អតិថិជនថ្មីបន្ថែមទៀត។  

ឧទាហរណ៍៖ ក្រុមហ៊ុនអាកាសចរណ៍ដែលអាចស្វែងរកឱកាសនៅក្នុងការកំណត់អ្នកប្រើប្រាស់ដែលបច្ចុប្បន្នផ្គត់ផ្គង់ដោយមធ្យោបាយដឹកជញ្ជូនផ្សេងៗគ្នាជាច្រើន ដោយអាចផ្ដើមចេញពីសំណួរដូចខាងក្រោម៖ 

  • តើមានមនុស្សប៉ុន្មាននាក់ធ្វើដំណើរផ្លូវឆ្ងាយតាមឡានក្រុង និងរថភ្លើង? 
  • តើផ្លូវណាដែលមានតម្រូវការច្រើនបំផុត? 
  • តើ​អ្នក​ធ្វើ​ដំណើរ​បង់​ថ្លៃ​សំបុត្រ​ប៉ុន្មាន? 

៥. ការវិភាគផលិតផល និងសេវាកម្មបន្ថែម

ជាការពិត អ្នកគួរតែតាមដានការអនុវត្តផលិតផល និងសេវាកម្មដែលបំពេញបន្ថែមដល់អាជីវកម្មរបស់អ្នកឱ្យបាបជាក់លាក់។  

ឧទាហរណ៍៖ កំណើរនៃរសជាតិផ្អែម និងម៉ាកប័រផ្សេងៗដែលជាកត្តាអាចជួយដល់ការវិភាគទៅលើទីផ្សារនំបុ័ង និងនំមានជាតិផ្អែមជាដើម តាមរយៈការអនុវត្តការស្រាវជ្រាវប្រភេទនេះ អ្នកនឹងអាច៖  

  • ស្វែងយល់ពីរបៀបដែលអតិថិជនរបស់អ្នកប្រើផលិតផលរបស់អ្នកដោយភ្ជាប់ជាមួយផលិតផលអ្នកដទៃ 
  • ស្វែងរកតម្រូវការ ឱកាស និងការគំរាមកំហែងថ្មីៗ 
  • បង្កើតការផ្តល់ជូនថ្មី ឬរចនាផលិតផលរបស់អ្នកឡើងវិញ 
  • លក់កាន់តែមានប្រសិទ្ធភាព 

៦. ការវិភាគទីផ្សារបរទេស

ប្រសិនបើក្រុមហ៊ុនរបស់អ្នកដំណើរការនៅក្នុងទីផ្សារចាស់ទុំ ឬឆ្អែត ការរុករកប្រទេសផ្សេងទៀតអាចជួយអ្នកឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់អ្នក។ ទីផ្សារនៅក្នុងប្រទេសផ្សេងៗគ្នារីកចម្រើនក្នុងល្បឿនខុសៗគ្នា ដោយសារភាពខុសគ្នានៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទម្លាប់ក្នុងស្រុក។ បន្ថែមពីលើនេះ ការយល់ដឹងពីការវិវត្តន៍នៃការប្រើប្រាស់របស់មនុស្សម្នាក់ៗទៅលើផលិតផលដែលបានផ្គត់ផ្គង់នៅក្នុងប្រទេសនីមួយៗអាចដើរតួជាសូចនាករនៃភាពចាស់ទុំនៃដំណើរការរបស់ផលិតផល។ ហើយកាន់តែពិសេសជាងនេះទៀត ការយល់ដឹងអំពីទំហំនៃទីផ្សារ និងដៃគូប្រកួតប្រជែង វាអាចជួយប៉ាន់ប្រមាណសក្តានុពលអាជីវកម្ម និង​ទម្លាប់​នៃ​ការ​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​នីមួយៗ ។ ឧទាហរណ៍: 

  • តើ​ភាគរយ​នៃ​អ្នក​ប្រើ​ទូរស័ព្ទ​ទំនើប​ក្នុង​ការ​ចំណាយ​លើ​ការ​ទិញ​របស់​ខ្លួន​មាន​ប៉ុន្មាន​ភាគរយ?  

៧. ការវិភាគអំពីបរិស្ថាន

ចំណុចចុងក្រោយជាផ្នែកមួយសំខាន់ទៅលើការវិភាគកត្តាខាងក្រៅដែលអាចប៉ះពាល់ដល់អាជីវកម្មរបស់អ្នកបាន ព្រោះវារួមបញ្ចូលទាំងស្ថានភាពសេដ្ឋកិច្ច ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយ ការផ្លាស់ប្តូរបទប្បញ្ញត្តិ ការអភិវឌ្ឍន៍បច្ចេកវិទ្យា និងកត្តាបរិស្ថានដូចជាការប្រែប្រួលអាកាសធាតុជាដើម។ ការយកចិត្តទុកដាក់លើធាតុផ្សំទាំងនេះនឹងជួយអ្នកវាយតម្លៃភាពទាក់ទាញទីផ្សារ និងបង្កើតយុទ្ធសាស្ត្រឈ្នះៗ។

 

ពាណិជ្ជកម្ម

ឱកាសល្អសម្រាប់កម្ពុជាអាចនាំចេញផលិតផលទៅកាន់ទីផ្សារអនឡាញបរទេស

Jack Ma

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកនេះ ក្រសួងពាណិជ្ជកម្ម បានធ្វើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba ក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេស។

ឯកឧត្តម ប៉ាន សូរស័ក្តិ

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានខិតខំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន Alibaba ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ហើយជាលទ្ធផលបឋម ក្រុមការងារបានចូលរួមប្រជុំចំនួនបីលើក ជាមួយក្រុមហ៊ុន Alibaba រហូតដល់ឈានដល់ការសម្រេចនូវសេចក្ដីព្រាងនៃចុះអនុស្សរណៈនៃការយោគយល់គ្នានេះ។ 

អ្នកចូលរួម

ទន្ទឹមនឹងការត្រៀមចូល eWPT (eLearnSecurity Web Application Penetration Tester) របស់ Alibaba ក្រសួងពាណិជ្ជកម្មបានសហការជាមួយវិស័យឯកជន ដោយបាននាំចេញផ្លៃមៀនទៅប្រទេសចិនដោយដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba ដែលជាលទ្ធផល ត្រឹមតែរយៈពេលតែ ៣ ថ្ងៃប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់ ១៨ តោន៕

Longan

ពាណិជ្ជកម្ម