spot_img
spot_img
Home Blog Page 24

ហេតុអ្វីត្រូវបង្វឹកបុគ្គលិកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ?

0
ហេតុអ្វីត្រូវបង្វឹកបុគ្គលិកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ?

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សំដៅលើការយល់ដឹងស៊ីជម្រៅពាក់ព័ន្ធនឹងរបៀបគ្រប់គ្រងចំណាយចាំបាច់ជាប្រចាំថ្ងៃ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការចេះសន្សំ ការបង្កើតហិរញ្ញវត្ថុ ឥណទាន និងការគ្រប់គ្រងបំណុលចាំបាច់ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ព្រមទាំងយល់ដឹងពីការអនុវត្តផ្សេងៗដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ហិរញ្ញវត្ថុ។ លើសពីនេះ ក៏អាចដឹកនាំអ្នកឱ្យឆ្ពោះទៅរកជីវិតដែលមានសេរីភាពផ្នែកហិរញ្ញវត្ថុ និងឆ្លាតវៃក្នុងការប្រើប្រាស់ហិរញ្ញវត្ថុ។

Financial Literacy

ចំពោះនៅក្នុងក្រុមហ៊ុនវិញ ក្នុងនាមជាអ្នកដឹកនាំ ម្ចាស់អាជីវកម្ម ឬប្រធានផែ្នក ប្រសិនបើចង់ចូលរួមចំណែកក្នុងការជួយឱ្យអ្នកនៅក្រោមបង្គាប់របស់ខ្លួនក្លាយជាមនុស្សមានសេរីភាពផ្នែកហិរញ្ញវត្ថុ ដោយមិនមានបញ្ហារឿងហិរញ្ញវត្ថុ ដូច្នេះគួរតែផ្ដោតលើការបណ្ដុះបណ្ដាលពួកគេឱ្យមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

អ្នកដឹងទេថា បើអ្នកបង្វឹកបុគ្គលិករបស់អ្នកឱ្យមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ តើវាមានសារៈសំខាន់បែបណា? ដូច្នេះខាងក្រោមនេះ យើងនឹងបង្ហាញពីសារៈសំខាន់មួយចំនួន ដែលអ្នកនឹងទទួលត្រឡប់មកវិញ បើសិនជាអ្នកបានបណ្ដុះបណ្ដាលបុគ្គលិកនៅក្រោមបង្គាប់របស់អ្នកឱ្យមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

  1. កាត់បន្ថយស្រ្តេសរបស់បុគ្គលិកលើរឿងបញ្ហាហិរញ្ញវត្ថុ ដោយពួកគេអាចគ្រប់គ្រងហិរញ្ញវត្ថុផ្តាល់ខ្លួនបានយ៉ាងល្អជាកញ្ចប់ថវិកា តាមរយៈការចេះបែងចែកចំណែកនៃការផ្គត់ផ្គង់ និងការចំណាយជាប្រចាំថ្ងៃរបស់ពួកគេបានយ៉ាងល្អ មិនថាពួកគេកំពុងស្ថិតនៅជីវិតលីវ ឬមានគ្រួសារឡើយ។
  2. ជួយបុគ្គលិកឱ្យបង្កើនផលិតភាពការងារខ្ពស់ជាងមុន ដោយពួកគេឈប់មានកង្វល់ច្រើនលើបញ្ហាហិរញ្ញវត្ថុបន្តទៀត​ ដែលធ្វើឱ្យពួកគេមានអារម្មណ៍ល្អ និងមានផលិតភាពនៅកន្លែងការងារ។
  3. ជួយបុគ្គលិកឱ្យកាន់តែពេញចិត្តនឹងការងារដែលខ្លួនកំពុងធ្វើ និងព្យាយាមធ្វើយ៉ាងអស់ពីចិត្ត តាមរយៈការគ្មានកង្វល់ច្រើនលើរឿងហិរញ្ញវត្ថុ និងយល់ថាក្រុមហ៊ុនបានជួយ ព្រមទាំងឱ្យតម្លៃលើភាពរីកចម្រើនរបស់ពួកគេទាំងនៅកន្លែងការងារ និងជីវិតផ្ទាល់ខ្លួន។
  4. កាត់បន្ថយអាត្រានៃការជំពាក់បំណុលច្រើនរបស់បុគ្គលិក តាមរយៈការមិនងាយនឹងខ្ចី ឬក៏ខ្ចីហិរញ្ញវត្ថុពីកន្លែងណាមួយដោយមានគោលបំណង និងការកំណត់បែងចែកជាក់លាក់ ដោយមិនធ្វើឱ្យខ្លួនឯងធ្លាក់ក្នុងស្ថានភាពជាប់បំណុលច្រើន។
  5. ជួយបុគ្គលិកឱ្យចេះសន្សំលុយបានយ៉ាងល្អ ដោយអាចសល់លុយជារៀងរាល់ខែ ព្រមទាំងអាចប្រើប្រាស់លុយទាំងនោះលើរឿងចាំបាច់នានា ដូចជាបង់រំលស់ផ្ទះ និងតម្រូវការផ្សេងៗអាស្រ័យលើបុគ្គលម្នាក់ៗ។
  6. ជួយលើកតម្កើងកេរ្តិ៍ឈ្មោះក្រុមហ៊ុនបានកាន់តែល្អ តាមរយៈបុគ្គលិកគ្រប់គ្នាមានភាពរីកចម្រើនទាំងរឿងការងារ និងផ្នែកហិរញ្ញវត្ថុ ថែមទាំងជួយធ្វើឱ្យក្រុមហ៊ុនពោរពេញដោយធនធានមនុស្សល្អៗ
ពាណិជ្ជកម្ម

ហេតុអ្វីបានជាការធ្វើយុទ្ធនាការទីផ្សារអ្នកបរាជ័យ?

0
ហេតុអ្វីបានជាការធ្វើយុទ្ធនាការទីផ្សារអ្នកបរាជ័យ?

១. មិនបានកំណត់អត្តសញ្ញាណរបស់អតិថិជនគោលដៅបានត្រឹមត្រូវ

ការកំណត់អត្តសញ្ញាណរបស់អតិថិជន គឺតម្រូវឲ្យអ្នកចំណាយពេលវេលាជាច្រើនដើម្បីធ្វើការស្រាវជ្រាវ អំពីចំណង់ចំណូលចិត្តក៏ដូចជាទំនោរនៃការប្រើប្រាស់របស់ពួកគេ។ ជាងនេះទៅទៀត អ្នកក៏ត្រូវពិចារណាទៅលើកត្តាមួយចំនួនទៀតផងដែរ រួមមាន តើនរណាគឺជាអតិថិជនគោលដៅរបស់អ្នក”? តើនរណាដែលអាចមើលឃើញការផ្សព្វផ្សាយនៃផលិតផលអ្នក? តើផលិតផលរបស់អ្នកនឹងជួយ ឬអាចដោះស្រាយអ្វីបានខ្លះ ដល់អតថិជន?តើទំហំនៃការប្រកួតប្រជែងនៅលើទីផ្សារបច្ចុប្បន្ននេះស្ថិតក្នុងកម្រិតណា?ជាដើម។

នៅពេលដែលអ្នកបានកំណត់ អត្តសញ្ញាណរបស់អតថិជនរួច និងមានគំនិតក្នុងការធ្វើទីផ្សារបែបនេះហើយ អ្នកត្រូវចាប់ផ្ដើមបង្កើតជារឿងរ៉ាវ ការស្ទង់មតិ ឬវីដេអូផ្សេងៗ ដើម្បីវាស់ស្ទង់មើល ពីចំណាប់អារម្មណ៍ ទម្លាប់ និងការសម្រេចចិត្តទិញរបស់អតិថិជន។ ដូចនេះ ការយល់ដឹងច្បាស់អំពីអតិថិជនគោលដៅ និងទំនោររបស់អ្នកប្រើប្រាស់ នឹងធ្វើឲ្យការធ្វើយុទ្ធនាការទីផ្សាររបស់អ្នកទទួលបានជោគជ័យ។

 ២. ការកំណត់ទីតាំងពុំបានច្បាស់លាស់(Unclear Positioning)

This image has an empty alt attribute; its file name is image-1024x1024.png

ប្រសិនបើអ្នកមិនបានដឹងច្បាស់ថាអ្នកចង់ផ្ដល់អ្វីទៅកាន់អតិថិជនទេនោះ តើធ្វើយ៉ាងណាទើបអ្នកអាចបង្ហាញពីគុណតម្លៃ និងលក្ខណៈពិសេសនៃអាជីវកម្មរបស់អ្នកបានទៅ? ព្រោះអតិថិជនមិនមែនសុខៗគាត់ចុចចូលមើលទំព័រហ្វេសបុក ឬគេហទំព័ររបស់អ្នកនោះទេ ទាល់តែពួកគេដឹងអំពីអាជីវកម្ម ថាតើអាជីវកម្មរបស់អ្នកនេះអាចជួយ និងអាចដោះស្រាយអ្វីដល់ពួកគេបានខ្លះ ទើបពួកគេព្យាយាមស្វែងរកអ្នក។ ហើយពេលខ្លះទៀតគឺមានភាគតិចណាស់ដែលអតិថិជនដែលមានសក្ដានុពលរបស់អ្នកចង់ចុចមើលលើការផ្សព្វផ្សាយរបស់អ្នក តែភាគច្រើនអាចនឹងចេញពីគេហទំព័ររបស់អ្នកច្រើនជាង ដោយសារតែពួកគេមិនបានដឹងច្បាស់អំពីអ្វីដែលអ្នកនឹងផ្ដល់ឲ្យនោះឯង។ ដូចនេះ អ្នកគប្បីកំណត់ទីតាំងអាជីវកម្មរបស់អ្នកឲ្យបានច្បាស់លាស់ ទាំងគោលបំណង ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ ក៏ដូចជាដៃគូប្រកួតប្រជែងរបស់អ្នកជាដើម។

៣. ពុំមានកញ្ចប់ថវិកាគ្រប់គ្រាន់

ពេលខ្លះបើទោះបីជាអ្នកមានគំនិតអស្ចារ្យ បានរៀបចំលំហូរការងារនៃការចាប់ផ្ដើមយុទ្ធនាការទីផ្សារនោះហើយក៏ដោយ ប្រសិនបើអ្នកកញ្ចប់ថវិកាតិចពេក នោះការធ្វើយុទ្ធនាការទីផ្សាររបស់អ្នកប្រាកដជាបរាជ័យដដែល៖

  • ការធ្វើយុទ្ធនាការទីផ្សាររបស់អ្នកនឹងមានវត្តមានបានតែមួយរយៈពេលខ្លី ឬអាចនឹងបញ្ឈប់ពាក់កណ្ដាលទី ដោយសារតែខ្វះខាតថវិកាក្នុងការធ្វើបន្តទៀត។ជាហេតុធ្វើយុទ្ធនាការរបស់អ្នកនេះមិនត្រឹមតែខាតពេលវេលា ថែមទាំងមិនអាចរករកចំណូលត្រឡប់មកវិញបាននោះទេ។

ដូចនេះ ប្រសិនបើអ្នកចង់ធ្វើឲ្យយុទ្ធនាការទទួលបានប្រសិទ្ធភាពខ្ពស់ អ្នកគប្បីថ្លឹងថ្លែងឲ្យវាមានភាពស្មើរគ្នា រវាងគោលដៅយុទ្ធនាការដែលអ្នកចង់ធ្វើ និងថវិកាដែលអ្នកកំពុងតែមានកាន់នៅនឹងដៃនេះ ចៀសវាងធ្វើលើសហួសមាឌ វាអាចបណ្ដាលឲ្យអ្នកបរាជ័យ។

៤. បង្កើតសារខុស ទៅកាន់ Audience  របស់អ្នក (You Create the wrong messages of your audience)

This image has an empty alt attribute; its file name is 5264880-1024x1024.jpg

យុទ្ធនាការទីផ្សាររបស់អ្នកបរាជ័យអាចបណ្ដាលមកពី សារដែលអ្នកបង្កើត នោះធ្វើឲ្យមនុស្សមិនចាប់អារម្មណ៍ អានមិនយល់ថាអ្នកចង់លក់អ្វី ចង់ផ្សាយពីអ្វី ឬជាប្រភេទសារធម្មតាៗ ដែលអាជីវកម្មណាក៏ប្រើជាដើម (unclear Call to action)។ ដូចនេះអ្នកគួរតែបង្កើតសារបែបណាឲ្យមានភាពទាក់ទាញ ងាយអាន ងាយយល់ និងមានខុសប្លែកពីគេ ដើម្បីធ្វើឲ្យមនុស្សពេលបានឃើញឬអានសារនេះហើយចង់ទិញ ឬចង់ដឹងបន្ថែមពីផលិតផលរបស់អ្នក។ ហើយដើម្បីអាចធ្វើបែបនេះបាន រាល់ពេលដែលអ្នកធ្វើយុទ្ធនាការទីផ្សារនេះ អ្នកត្រូវប្រាកដក្នុងចិត្តថា អ្នកបានដឹងច្បាស់អំពីអត្តសញ្ញាណនិងបុគ្គលិកលក្ខណៈរបស់អតិថិជនគោលដៅរបស់អ្នក។

៥. មិនមានភាពលេចធ្លោ

 ដើម្បីអាចធ្វើឲ្យយុទ្ធនាការទីផ្សាររបស់អ្នកអាចទៅមុនបានរលូនបាននោះគឺ បង្កើតនូវយុទ្ធនាការមួយដែលប្លែក គួរឲ្យចាប់អារម្មណ៍ និងបង្កប់នូវសារនៃអាជីវកម្មរបស់អ្នកនៅក្នុងនោះដែរ។ ចៀសវាងការបង្កើតយុទ្ធនាការដដែលៗ វិធីសាស្ត្រដដែលៗ ឬជាយុទ្ធនាការដែលក្រុមហ៊ុនជាច្រើនបានប្រើរួចហើយជាដើម។ ភាពដដែលៗនឹងធ្វើឲ្យមនុស្សឆាប់ណាយចិត្ត និងអូសរំលងចោលនូវការផ្សព្វផ្សាយរបស់អ្នក។

 ៦. ពឹងផ្អែកតែទៅលើច្រកផ្សព្វផ្សាយតែមួយ

Modern social media lower third icons collection template Free Vector

យើងមិនអាចដាក់ពងមាន់នៅក្នុងកន្រ្តកតែមួយបាននោះទេ ចំណែកឯការធ្វើទីផ្សារនោះទៀតសោតក៏ដូច្នឹងដែរ យើងគប្បីបង្កើតច្រកផ្សព្វផ្សាយឲ្យបានច្រើន មិនថានៅលើបណ្ដាញសង្គម Tik Tok, Youtube, Facebook ឬ Instagram  ដើម្បីអាចឲ្យមនុស្សបានឃើញ និងស្គាល់នូវផលិតផលរបស់អ្នកឲ្យកាន់តែច្រើន។ ម្យ៉ាងវិញទៀត ដោយសារតែនៅក្នុងច្រកផ្សព្វផ្សាយនីមួយៗសុទ្ធតែមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន ទើបជាមូលហេតុដែលតម្រូវឲ្យអ្នកត្រូវមានច្រកផ្សព្វផ្សាយច្រើន។ចៀសវាងករណីដែលច្រកផ្សព្វផ្សាយណាមួយមិនដំណើរការ គឺអ្នកអាចនៅសល់ច្រកផ្សព្វផ្សាយផ្សេងទៀតដែលអាចជួយយឹតយោងគ្នាបាន។

ពាណិជ្ជកម្ម

ភាពខុសគ្នារវាង សេវាកម្មអតិថិជនល្អ និងសេវាកម្មអតិថិជនឆ្នើម

0
ភាពខុសគ្នារវាង សេវាកម្មអតិថិជនល្អ និងសេវាកម្មអតិថិជនឆ្នើម

សេវាកម្មអតិថិជន មានសារៈសំខាន់ណាស់សម្រាប់គ្រប់ក្រុមហ៊ុនទាំងអស់ ជាពិសេសក្រុមហ៊ុនដែលផ្ដោតលើការលក់ផលិតផល ឬផ្ដល់សេវាកម្មផ្នែកណាមួយដល់អតិថិជន។ បន្ថែមពីនេះ ការផ្ដល់សេវាកម្មអតិថិជន តែងតែមានមិនល្អ ល្អ និងឆ្នើម ឬល្អឥតខ្ចោះ ដោយអាស្រ័យលើបុគ្គលិកទាំងផ្នែកលក់ ឬផ្នែកសេវាកម្មអតិថិជនមានភាពប៉ិនប្រសប់ និងទទួលបានការបណ្ដុះបណ្ដាលបានល្អ។ ម្យ៉ាងទៀតក្នុងនាមជាម្ចាស់អាជីវកម្មក៏ត្រូវដឹងដែរថា ប្រសិនបើក្រុមហ៊ុនរបស់អ្នកផ្ដល់នូវសេវាកម្មអតិថិជនដ៏ល្អបំផុតតាមដែលអាចធ្វើបាន នោះក្រុមហ៊ុនរបស់អ្នកក៏កំពុងចាប់យកអតិថិជនបានកាន់តែច្រើនបន្តិចម្ដង និងក៏មានឱកាសបង្កើតប្រាក់ចំណូលជាបន្តបន្ទាប់ផងដែរ។

តើអ្វីជាការផ្ដល់សេវាកម្មអតិថិជន?

ការផ្ដល់សេវាកម្មអតិថិជន សំដៅលើការចេះជួយដោះស្រាយបញ្ហារបស់អតិថិជន ការបង្រៀនអតិថិជនពីរបៀបប្រើប្រាស់ផលិតផលសេវាកម្ម ការឆ្លើយតបរាល់ចម្ងល់របស់អតិថិជន និងអាចបំពេញតម្រូវការអតិថិជន។ បន្ថែមពីនេះ អ្នកច្បាស់ជាកាន់តែមានចម្ងល់ចង់ដឹងបន្ថែមទៀត ថាតើការផ្ដល់សេវាកម្មអតិថិជនល្អ និងការផ្ដល់សេវាកម្មអតិថិជនឆ្នើម វាមានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេច?

ភាពខុសគ្នារវាង សេវាកម្មអតិថិជនល្អ និង សេវាកម្មអតិថិជនឆ្នើម

នៅក្នុងចំណុចនេះ យើងនឹងបង្ហាញឱ្យអ្នកបានកាន់ច្បាស់ និងយល់បន្ថែមអំពីភាពខុសគ្នានៃការផ្ដល់សេវាកម្មល្អ និងឆ្នើម ដើម្បីអ្នកអាចអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងបានកាន់តែល្អ បើអ្នកជាបុគ្គលិកផ្នែកលក់ឬផ្នែកសេវាកម្មអតិថិជន និងដើម្បីឱ្យអ្នកបានបណ្ដុះបណ្ដាលបន្ថែមដល់ក្រុមបុគ្គលិករបស់អ្នក បើអ្នកជាអ្នកដឹកនាំ ឬជាប្រធានផ្នែកលក់។

សេវាកម្មអតិថិជនល្អ
  • តែងតែផ្តោតលើការផ្តល់ជូនឱ្យសមស្របជាមួយនឹងតម្រូវការ និងការរំពឹងទុករបស់អតិថិជន ព្រមទាំងអាចផ្ដល់ជូនលើសពីអ្វីដែលអតិថិជនរំពឹងទុកពីក្រុមហ៊ុន
  • អាចជួយធ្វើឱ្យអតិថិជនមានការពេញចិត្ត និងអាចរក្សាអតិថិជនបានយ៉ាងល្អទាំងចាស់ ទាំងថ្មី
  • យល់ដឹងអំពីរបៀបដែលស្វាគមន៍ និងប្រព្រឹត្តចំពោះអតិថិជនតាមរបៀបដ៏ល្អ និងត្រឹមត្រូវ ដែលជាផ្នែកមួយធ្វើឱ្យអតិថិជនសប្បាយចិត្ត
  • អាចជួយណែនាំពីផលិតផលសេវាកម្មឱ្យសមស្របជាមួយនឹងតម្រូវការរបស់អតិថិជន និងអាចដោះស្រាយបញ្ហានានារបស់អតិថិជន
  • តាមដានទាំងមតិវិជ្ជមាន និងអវិជ្ជមានដែលទទួលបានពីអតិថិជន ដើម្បីធ្វើការកែលម្អឱ្យមានភាពប្រសើរជាងមុន
សេវាកម្មអតិថិជនឆ្នើម
  • បម្លែងខ្លួនឯងឱ្យក្លាយជាអ្នកជំនាញលើអ្វីដែលខ្លួនឯងកំពុងលក់ ដោយមានការយល់ដឹងច្បាស់អំពីផលិតផលសេវាកម្មដែលកំពុងលក់ និងអាចពន្យល់ណែនាំបានយ៉ាងល្អជូនដល់អតិថិជន
  • តែងតែបង្ហាញដល់អតិថិជនបានយ៉ាងល្អបំផុតលើភាពដាច់ដោយឡែក និងភាពខុសគ្នារវាងម៉ាកយីហោរបស់ក្រុមហ៊ុនដៃគូប្រកួតប្រជែង ឬផលិតផលស្រដៀងគ្នា ជាមួយនឹងក្រុមហ៊ុនរបស់ខ្លួន
  • ជាបុគ្គលមានភាពស្ទាត់ជំនាញលើការទំនាក់ទំនងជាមួយអតិថិជន និងជំនាញដោះស្រាយបញ្ហាបានយ៉ាងល្អបំផុត
  • មានភាពប៉ិនប្រសប់ និងឆ្លាតវៃលើការយល់ដឹងអំពីតម្រូវការ និងការរំពឹងទុករបស់អតិថិជន
  • តែងតែផ្ដល់ជូននូវអ្វីដែលលើពីការរំពឹងទុកដល់អតិថិជនជានិច្ច តាមរយៈការបំពេញចិត្តអតិថិជនបានយ៉ាងល្អ​ ផ្ដល់នូវបទពិសោធន៍ល្អៗដល់អតិថិជន និងតែងតែធ្វើឱ្យអតិថិជនរំភើបឬភ្ញាក់ផ្អើលនូវអ្វីដែលពួកគេទទួលបានដោយលើសពីការរំពឹងទុករបស់ពួកគេ
ពាណិជ្ជកម្ម

កម្មវិធី CRM ឥតគិតថ្លៃល្អបំផុត ដែលណែនាំពីលោក Neil Patel

0
កម្មវិធី CRM ឥតគិតថ្លៃល្អបំផុត ដែលណែនាំពីលោក Neil Patel

Neil Patel គឺជាអ្នកជំនាញផ្នែកទីផ្សារឌីជីថល ដោយភាគច្រើនគាត់ចែករំលែកផ្ដោតលើម៉ាស៊ីនស្វែងរក “SEO” និងទីផ្សារមាតិកា។ បន្ថែមពីនេះ គាត់ក៏ជាអ្នកមានឥទ្ធិពលផ្នែកឌីជីថលលំដាប់ទី10 ផងដែរ នេះបើយោងតាមការផ្សព្វផ្សាយរបស់ទស្សនាវដ្តី Forbes។ ភាគច្រើន Neil ចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងទីផ្សារច្រើននៅក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួន ប៉ុន្តែនៅក្នុងអត្ថបទនេះ យើងនឹងដកស្រង់បង្ហាញពីការចែករំលែកក៏ដូចជាការណែនាំអំពីកម្មវិធី CRM (កម្មវិធីគ្រប់គ្រងទំនាក់ទំនងអតិថិជន) ដែលឥតគិតថ្លៃល្អបំផុតពី Neil។

1. HubSpot

គេហទំព័រ HubSpot មានកម្មវិធីច្រើន ប៉ុន្តែអ្វីដែល Neil ចង់ណែនាំខ្លាំងនោះ គឺកម្មវិធី CRM ដែលផ្ដោតលើទីផ្សារដោយប្រើប្រាស់ឥតគិតថ្លៃ ដោយសក្តិសមបំផុតក្នុងការប្រើប្រាស់សម្រាប់អ្នកទីផ្សារ ពីព្រោះ HubSpot បានភ្ជាប់ទៅនឹងកិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សាររបស់អ្នកទាំងអស់ ដូចជាអ៊ីមែល ទម្រង់បែបបទ ទំព័រចុះចត ការផ្សាយពាណិជ្ជកម្ម ឆាត និងផ្តល់ព័ត៌មានច្បាស់លាស់អំពីបណ្តាញ និងយុទ្ធសាស្ត្រផ្សេងៗដែលជំរុញឱ្យមានដំណើរការល្អ។ លើសពីនេះ HubSpot ក៏រួមបញ្ចូលជាមួយ G Suite, Gmail និងកំណែជាច្រើននៃOutlook ព្រមទាំងមានឧបករណ៍ទីផ្សារជាច្រើនទៀត រួមមាន៖

  • ការតាមដានសកម្មភាពគេហទំព័រ
  • រូបយន្តសន្ទនា (Conversational bots)
  • Deal Pipelines
  • អ្នកគ្រប់គ្រងកិច្ចការ និងសកម្មភាព
  • កាលវិភាគណាត់ជួប
  • ការបែងចែកបញ្ជី
  • ការតាមដានអ៊ីមែល
  • VoIP ដោយផ្ទាល់ពី CRM

ចុចតំណរភ្ជាប់នេះ ដើម្បីចុះឈ្មោះប្រើប្រាស់ឥតគិតថ្លៃ៖ https://app.hubspot.com/signup

គួរបញ្ជាក់ផងដែរ HubSpot CRM ជាកម្មវិធី CRM ឥតគិតថ្លៃច្រើនបំផុតដូចជាការលក់ ការធ្វើទីផ្សារ និងសេវាកម្មអតិថិជន ព្រមទាំងអនុញ្ញាតឱ្យមានអ្នកប្រើប្រាស់គ្មានដែនកំណត់ទៀតផងដែរ។

2. Agile CRM

គេហទំព័រ Agile CRM ផ្ដល់នូវការប្រើប្រាស់កម្មវិធី CRM ដោយឥតគិតថ្លៃជាលក្ខណៈជាក្រុមបាន(ក្រុមអាចមានចំនួន 10នាក់) ដែលល្អបំផុតសម្រាប់ដំណោះស្រាយ CRM សេវាកម្មអតិថិជន។ ជាពិសេសវាក៏ផ្ដល់នូវការរាយការណ៍សម្រាប់ការអនុវត្តបានយ៉ាងល្អ ដោយជួយផ្នែកសេវាកម្មអតិថិជនអាចរក្សាបាននូវការតាមដាន និងគ្រប់គ្រងព័ត៌មាននានាដែលបានបញ្ចូលក្នុងប្រព័ន្ធ CRM។

ចុចតំណរភ្ជាប់នេះ ដើម្បីចុះឈ្មោះប្រើប្រាស់ឥតគិតថ្លៃ៖ https://my.agilecrm.com/register

គួរបញ្ជាក់ផងដែរថា Agile CRM មិនបានផ្ដោតខ្លាំងលើលក្ខណៈពិសេសផ្នែកលក់ និងទីផ្សារដ៏ល្អអស្ចារ្យដូចខាងក្រោមនោះទេ។

  • កិច្ចព្រមព្រៀងគ្មានដែនកំណត់
  • ពិន្ទុនៃការនាំមុខ
  • កាលវិភាគណាត់ជួប
  • ការតាមដានអ៊ីមែល
  • យុទ្ធនាការតាមអ៊ីមែល
  • ការតាមដានសកម្មភាពគេហទំព័រ
  • អ្នកបង្កើតទំព័រចុះចត (Landing page)
3. Apptivo

គេហទំព័រ Apptivo ល្អបំផុតសម្រាប់ការគ្រប់គ្រងអាជីវកម្មកម្រិតមូលដ្ឋាន ព្រមទាំងអាចបង្កើតកម្មវិធី CRM ដែលមានតម្លៃសមរម្យ និងផ្តល់នូវផែនការចាប់ផ្ដើមដោយឥតគិតថ្លៃជារៀងរហូត ថែមទាំងអាចជួយដល់កិច្ចការរដ្ឋបាល ដូចជាព័ត៌មានអតិថិជនរបស់អ្នកទាំងអស់ ហើយអនុញ្ញាតឱ្យអ្នកបង្កើត និងគ្រប់គ្រងវិក្កយបត្រ ការប៉ាន់ស្មាន ការបញ្ជាទិញ និងសំណើទាំងអស់ទៀតផង។

ចុចតំណរភ្ជាប់នេះ ដើម្បីចុះឈ្មោះប្រើប្រាស់ឥតគិតថ្លៃ៖ https://partner-forms.softwareadvice.com/

4. Really Simple Systems

គេហទំព័រ Really Simple Systems ផ្ដល់នូវការប្រើប្រាស់កម្មវិធី CRM ដោយឥតគិតថ្លៃជាមួយនឹងទំនាក់ទំនងគ្មានដែនកំណត់ ហើយវាសក្តិសមបំផុតសម្រាប់ការលក់ ដោយអ្នកអាចតាមដានលំហូរនៃការលក់បានយ៉ាងល្អ ថែមទាំងអាចដឹងអំពីឱកាសនៃការលក់បានទៀតផង។

ចុចតំណរភ្ជាប់នេះ ដើម្បីចុះឈ្មោះប្រើប្រាស់ឥតគិតថ្លៃ៖ https://www.reallysimplesystems.com/

បន្ថែមពីនេះ វាក៏មានប្រព័ន្ធដ៏សាមញ្ញក្នុងការអនុញ្ញាតឱ្យអ្នកតាមដានរង្វាស់ដែលអ្នកត្រូវការ និងផ្តល់នូវមុខងារ CRM ដ៏សម្បូរបែបដែលមានប្រយោជន៍ខ្លាំងសម្រាប់ក្រុមលក់របស់អ្នក ក្នុងនោះរួមមានចំណុចសំខាន់ៗមួយចំនួន ដូចជា៖

  • ការគ្រប់គ្រងបំពង់ (Pipeline management)
  • បណ្តាញលក់
  • តារាងពេលវេលារបស់អតិថិជន
  • ប្រវត្តិនៃឱកាស
  • ការ​ចុះ​បញ្ជី​និង​ការ​ព្យាករ​ការ​លក់​
  • ការចូលប្រើ API
  • រួមបញ្ចូលជាមួយ Google Contacts និង Outlook
ពាណិជ្ជកម្ម

ហេតុ​អ្វី​​គ្រប់​បុគ្គលិក​ផ្នែកលក់ ​ក៏​ជា​តំណាង​ផ្នែក​សេវា​អតិថិជន​ដែរ?

0
ហេតុអ្វីគ្រប់បុគ្គលិកផ្នែកលក់ ក៏ជាតំណាងផ្នែកសេវាអតិថិជនដែរ

ជាទូទៅក្រុមហ៊ុនភាគច្រើន តែងតែមានការបែងចែករវាងក្រុមបុគ្គលិកផ្នែកលក់ ដើម្បីធ្វើការបិទការលក់ និងបង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុនតាមការរំពឹងទុក ហើយមួយក្រុមទៀតគឺជាក្រុមបុគ្គលិកផ្នែកសេវាកម្មអតិថិជន ដើម្បីជួយសម្រួលដល់អតិថិជនដែលមានស្រាប់ នៅពេលពួកគេមានបញ្ហា ឬមានសំណួរនានា។ បន្ថែមពីនេះ ក៏មានក្រុមហ៊ុនមួយចំនួនប្រើប្រាស់ឧបករណ៍ CRM ក្នុងការជួយដល់ក្រុមបុគ្គលិកទាំងផ្នែកលក់ និងផ្នែកសេវាកម្មអតិថិជន ដើម្បីចូលប្រើប្រាស់ព័ត៌មានអតិថិជនបានយ៉ាងងាយស្រួល ដោយក្នុងនោះមានទាំងឈ្មោះអតិថិជន កាលបរិច្ឆេទកិច្ចសន្យា បរិមាណបញ្ជាទិញ និងទំនាក់ទំនងជាមួយអតិថិជនចុងក្រោយជាដើម។

ចំណាំ៖ CRM មកពីពាក្យពេញ Customer Relationship Management មានន័យថា ការគ្រប់គ្រងទំនាក់ទំនងអតិថិជន។ អ្នកអាចចូលមើលគំរូ និងអាចយកប្រើប្រាស់នៃឧបករណ៍ CRM តាមតំណរភ្ជាប់នេះ https://salesflare.com/

ភាពពាក់ព័ន្ធរវាងផ្នែកលក់ និងផ្នែកសេវាកម្មអតិថិជន

ក្រុមអ្នកលក់ ជាទូទៅចំណាយពេលវេលាត្រឹមតែ 37% ប៉ុណ្ណោះក្នុងការលក់របស់ពួកគេ ដោយពេលវេលានៅសេសសល់ គឺពួកគេចំណាយលើការថែរក្សានូវទំនាក់ទំនងជាមួយអតិថិជនទាំងអស់ តាមរយៈការហៅទូរស័ព្ទ ផ្ញើសារតាមឆាតឬអ៊ីម៊ែល និងកំណត់ពេលជួបជាមួយអតិថិជនជាដើម ក្នុងគោលបំណងស្ដាប់ការព្រួយបារម្ភរបស់អតិថិជន ដោះស្រាយតម្រូវការដល់អតិថិជន និងតាមដានជាប្រចាំលើចំណាប់អារម្មណ៍នូវអ្វីដែលពួកគេទទួលបានពីក្រុមហ៊ុនដែលផ្ដល់ជូន។ ហើយទាំងនេះសុទ្ធតែបានមកពីការសិក្សាស្រាវជ្រាវកាលពីឆ្នាំ 2017 របស់ InsideSales.com។

ចំណុចខាងលើនេះ អ្នកច្បាស់ជាគិតថា អ្វីដែលក្រុមអ្នកលក់ធ្វើសកម្មភាព វាហាក់បីដូចជាផ្នែកសេវាកម្មអតិថិជនកំពុងតែធ្វើដែរ។ ហើយវាជាការពិត ទាំងផ្នែកលក់ និងផ្នែកសេវាកម្មអតិថិជន ទាំងពីរនេះ មានសារៈសំខាន់ដូចគ្នា ពីព្រោះវាជាផ្នែកមួយដែលអាចចងចិត្តអតិថិជន និងអាចបិទការលក់ជាមួយអតិថិជន។ ដូច្នេះក្នុងនាមជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុន អ្នកក៏ត្រូវបណ្ដុះបណ្ដាលផ្នែកអ្នកលក់ទាំងអស់ឱ្យចេះនូវជំនាញសេវាកម្មអតិថិជន ដើម្បីធ្វើជាតំណាងផ្នែកសេវាកម្មអតិថិជន ក្នុងការអាចផ្ដល់សេវាកម្មដ៏ល្អជូនអតិថិជន ព្រមទាំងអាចធ្វើឱ្យការបិទការលក់មានប្រសិទ្ធខ្ពស់ជាងមុន ទោះបីជាក្រុមហ៊ុនរបស់អ្នកកំពុងមានផ្នែកសេវាកម្មអតិថិជនមួយក្រុមហ៊ុនក៏ដោយ។

ផ្នែកសំខាន់ក្នុងការបង្រៀនដល់ក្រុមអ្នកលក់ទាំងអស់

ក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវតែផ្ដល់ការបណ្ដុះបណ្ដាលលើផ្នែកសំខាន់ចំនួនពីរឱ្យក្រុមអ្នកលក់របស់អ្នកទាំងអស់បានយល់ដឹងបន្ថែម ដើម្បីធ្វើឱ្យពួកគេក្លាយជាអ្នកលក់ដ៏ល្អផង និងក្លាយជាតំណាងផ្នែកសេវាកម្មអតិថិជនដ៏ល្អផង ដោយលុបបំបាត់នូវការគិតរបស់អ្នកលក់ទាំងអស់ថា ខ្លួនឯងមិនត្រឹមជាអ្នកលក់នោះទេ ប៉ុន្តែក៏ជាអ្នកផ្ដល់សេវាកម្មអតិថិជនដ៏ល្អផងដែរ។

1. ការលក់ គឺជាការផ្ដល់សេវាកម្មអតិថិជនយ៉ាងសកម្មបំផុត

អ្នកត្រូវបណ្ដុះបណ្ដាលដល់ក្រុមអ្នកលក់ទាំងអស់ឱ្យបានដឹងថា ការលក់ គឺជាផ្នែកមួយដែលសំខាន់ ព្រមទាំងក៏ជាផ្នែកមួយដែលត្រូវផ្ដល់សេវាកម្មអតិថិជនដ៏ល្អយ៉ាងសកម្មភាពជាងគេ ពីព្រោះការលក់បានជោគជ័យ លុះត្រាតែអាចធ្វើឱ្យអតិថិជនជឿជាក់ អាចដោះស្រាយនូវតម្រូវការរបស់ពួកគេ និងមានទំនាក់ទំនងល្អជាមួយពួកគេផងដែរ។ បន្ថែមពីនេះ អ្នកផ្តល់សេវាអតិថិជនល្អបំផុត គឺជាអ្នកដោះស្រាយបញ្ហាដែលអត់ធ្មត់ខ្លាំងបំផុត ដែលធ្វើឱ្យអតិថិជនពេញចិត្ត ហើយរឿងទាំងនេះ ភាគច្រើនក្រុមអ្នកលក់ជួបច្រើនជាមួយអតិថិជន និងក៏ត្រូវដោះស្រាយជូនអតិថិជនផងដែរ។

ចូរចងចាំថា អ្នកត្រូវតែបង្ហាញឱ្យក្រុមអ្នកលក់ដឹងថា ការលក់ គឺជាប់ពាក់ព័ន្ធខ្លាំងជាមួយការផ្ដល់សេវាកម្មអតិថិជន ដូច្នេះត្រូវតែយកចិត្តទុកដាក់ទាំងជំនាញលក់ និងជំនាញផ្ដល់សេវាកម្មអតិថិជនឱ្យបានខ្លាំងដំណើរគ្នា ទើបអាជីពក៏រីកចម្រើន និងប្រាក់ចំណូលផ្ទាល់ខ្លួនក៏កាន់តែកើន ព្រមទាំងក្រុមហ៊ុនក៏ជោគជ័យផងដែរ។

2. បង្វឹកអ្នកលក់របស់អ្នកឱ្យគិតដូចអ្នកបម្រើសេវាអតិថិជន

នៅក្នុងចំណុចនេះ ក្នុងនាមជាអ្នកដឹកនាំត្រូវតែឱ្យក្រុមអ្នកលក់ទាំងអស់ចេះរៀនសង្កេតរាល់ការគិត និងទស្សនៈផ្សេងៗរបស់អ្នកផ្ដល់សេវាកម្មអតិថិជន ដូចជាអ្នកផ្ដល់សេវាកម្មអតិថិជនតែងតែព្យាយាមយល់អំពីអតិថិជនទាំងបញ្ហា តម្រូវការ និងទុក្ខកង្វល់នានា ដោយធ្វើជាអ្នកស្ដាប់ដ៏ល្អ បន្ទាប់មកព្យាយាមដោះស្រាយជូនអតិថិជន។ល។ បន្ថែមពីនេះ អ្នកក៏ត្រូវបង្រៀនដល់ក្រុមអ្នកលក់ពីរបៀបនៃការផ្ដល់សេវាកម្មដ៏ល្អ និងរបៀបយល់ចិត្តអតិថិជនជាដើម ដោយមិនមែនគ្រាន់តែគិតថា ក្នុងនាមជាអ្នកលក់ គ្រាន់តែបញ្ចុះបញ្ចូលអតិថិជនឱ្យបង់លុយទិញទៅបានហើយ។

ពាណិជ្ជកម្ម

4ជំហាន បង្កើតមាតិកាបង្កើនកេរ្តិ៍ឈ្មោះក្នុងសម័យឌីជីថល

PERSONAL BRANDING ជាការលក់ខ្លួនឯងមែន?
ក្នុងសម័យឌីជីថលនាពេលបុច្ចប្បន្ននេះ ការបង្កើតកេរ្តិ៍ឈ្មោះឲ្យខ្លួនឯង គឺជារឿងធម្មតា ដែលនរណាៗក៏អាចធ្វើទៅបានដោយអាស្រ័យលើការតាំងចិត្ត និងគោលបំណង់ច្បាស់លាស់ ហើយនេះជាឧទាហរណ៍ងាយៗក្នុងការស្វែងយល់បន្ថែម

១. បង្ហាញនូវអ្វីដែលជារបស់ខ្លួន (Be Yourself)
LAO leangchae គឺជាគេហទំព័រផ្លូវកាដែលចែករំលែក បំផុសគំនិត និងបង្កើនជំនាញក្នុងវិស័យអាជីវកម្ម ជាពិសេសសម្រាប់អ្នកដែលចង់ស្វែងយល់អំពីការធ្វើ មាតិកាក្នុងបណ្តាញសង្គម (Social Media Content Marketing) និងម្ចាស់អាជីវកម្មដែលចង់ដឹងអំពីតិចនិចថ្មីៗបន្ថែម មុននឹងឈានដល់ការប្រើសេវាកម្ម ភ្ញាក់ងារទីផ្សារ (Marketing Agency) សម្រាប់អាជីវកម្មរបស់ខ្លួន។

២. គុណតម្លៃដែលមិនដូចអ្នកដទៃ (Unique Value)
បើយើងមានជំនាញច្រើន ចង់លក់អ្វី បង្ហាញអ្វីក៏មិនសំខាន់ តែក្នុងសម័យឌីជីថលចំណេះដឹងទូលំទូលាយបែបនេះ តម្រូវការរបស់អ្នកទិញ/ស្តាប់ គឺត្រូវតែជាក់លាក់ ច្បាស់លាស់ និងអាចទុកចិត្តបាន។គេហទំព័រផ្លូវកាមួយនេះ នឹងផ្តល់ជូននូវមាតិកាដែលផ្តល់ឲ្យនូវ Quality ច្រើនជាង Quantity ដោយផ្អែកទៅលើគោលជំហរ ៣ចំណុចគឺ “ចែករំលែក បំផុសគំនិត និងបង្កើនជំនាញក្នុងវិស័យអាជីវកម្ម”។

៣. អតិថិជនគោលដៅ (Define your Audience)
ត្រូវប្រាកដថាអ្នកបានស្វែងយល់ (Customer Research) អំពីប្រភេទនៃអតិថិជនរបស់អាជីវកម្មអ្នក មុននឹងង្កើតសេវាកម្ម/ផលិតផល​ ដើម្បីបង្ការការចំណាយពេលធ្វើតែមិនទទួលបានលទ្ធផល ឬចំណាយពេលយូរពេក បាត់បង់ការតាំងចិត្ត ដែលអាចឈានទៅដល់ការ CLOSE។

៤. អត្តសញ្ញាណនៃអាជីវកម្ម (Brand Identity)
មិនថាអ្នកលក់អ្វី បង្ហាញអ្វីនោះទេ ធ្វើយ៉ាងណាកុំឲ្យបាត់នូវអត្តសញ្ញាណនៃអាជីវកម្មរបស់ខ្លួន។ ដែលក្នុងនោះរួមបញ្ចូល ការប្រើប្រាស់ពាក្យ- របៀបក្នុងការ Design ទៅលើ Artwork- ការប្រើប្រាស់ពណ៌- ការប្រើប្រាស់ Front …ជាដើម។

កុំភ្លេច Like ឬ Follow Facebook Page របស់គំនិត
សម្រាប់មាតិកាថ្មីៗ!

ពាណិជ្ជកម្ម

ភាពខុសគ្នារវាង ចៅហ្វាយនាយ “Boss” និង អ្នកដឹកនាំ “Leader”

0
ភាពខុសគ្នារវាង ចៅហ្វាយនាយ “Boss” និង អ្នកដឹកនាំ “Leader”

ការដឹកនាំក្រុមមួយ តែងតែមានគោលបំណង និងមានបេសកកម្ម ដើម្បីធ្វើសកម្មភាពទាំងឡាយណាក្នុងការសម្រេចបាននូវអ្វីដែលបានកំណត់នោះ។ ទោះបីជាយ៉ាងនេះក្ដី ក៏ការដឹកនាំដើម្បីឆ្ពោះទៅកាន់ការសម្រេចបាននូវគោលដៅរួមបានលឿន និងល្អ វាក៏ពឹងអាស្រ័យលើការដឹកនាំល្អផងដែរ។

បន្ថែមពីនេះ អ្នកក៏ត្រូវដឹងផងដែរថា នៅក្នុងការដឹកនាំក្រុមមួយ តែងតែមានអ្នកដែលមានដំណែងខ្ពស់ ឬមានតួនាទីដឹកនាំក្រុម​ តាំងខ្លួនឯងជាចៅហ្វាយនាយ និងអ្នកខ្លះក៏តាំងខ្លួនឯងជាអ្នកដឹកនាំ។ ដូច្នេះនៅក្នុងចំណុចនេះ សួរថា តើការដឹកនាំដោយតាំងខ្លួនឯងជាចៅហ្វាយនាយ និងជាអ្នកដឹកនាំ ដើម្បីដឹកនាំក្រុមក្នុងការសម្រេចបាននូវគោលដៅ និងបេសកកម្មរួម មួយណាល្អជាង?

ដើម្បីស៊ីជម្រៅនៃភាពខុសគ្នារវាងចៅហ្វាយនាយ និងអ្នកដឹកនាំ ខាងក្រោមនេះនឹងពន្យល់បកស្រាយ ហើយបន្ទាប់មកអ្នកអាចពិនិត្យមើលខ្លួនឯងបន្ថែមប្រសិនបើអ្នកកំពុងមានតួនាទីជាអ្នកដឹកនាំក្រុម ថាតើរាល់ថ្ងៃនេះអ្នកកំពុងតាំងខ្លួនឯងជាចៅហ្វាយនាយ ឬជាអ្នកដឹកនាំ ក្នុងការដឹកនាំក្រុម?

Boss Vs Leader

អំពី ចៅហ្វាយនាយ “Boss”

ចរិតលក្ខណៈនៃការដឹកនាំរបស់អ្នកដែលតាំងខ្លួនឯងជាចៅហ្វាយនាយ

  • សម្រុកធ្វើការតែឆ្ពោះទៅរកគោលដៅដែលបានកំណត់ដោយថ្នាក់លើរបស់ពួកគេឱ្យបានល្អ
  • ចូលចិត្តនិយាយបញ្ជាច្រើនទៅកាន់អ្នកនៅក្រោមបង្គាប់ ជាជាងការដឹកនាំបង្ហាញផ្លូវ
  • តែងតែគិតផ្ដោតខ្លាំងលើការចង់បានប្រាក់ចំណេញ និងគិតប្រយោជន៍បុគ្គលច្រើនជាងប្រយោជន៍ រួមរបស់ក្រុមទាំងមូល
  • ចូលចិត្តធ្វើអ្វីដោយគិតឃើញតែលទ្ធផលរយៈពេលខ្លី ជាជាងគិតអំពីលទ្ធផលរយៈពេលវែង
  • ចូលចិត្តតាំងខ្លួនឯងជា “មេ”
  • គិតផ្ដោតលើលទ្ធផលដំបូងគេ ដោយមិនសូវខ្វល់អំពីមតិយោបល់របស់អ្នកផ្សេងទៀត
  • ចង់ដឹងតែពីរបៀបធ្វើការងារឱ្យបានសម្រេចតាមការគ្រោងទុកប៉ុណ្ណោះ
  • តែងតែព្យាយាមធ្វើជាអ្នកគ្រប់គ្រងអ្នកនៅក្រោមបង្គាប់ ជាជាងការជួយជំរុញលើកទឹកចិត្តពួកគេឱ្យបង្កើតគំនិតច្នៃប្រឌិត និងព្យាយាមធ្វើការឱ្យបានល្អស្របតាមទេពកោសល្យ
  • មិនសូវបង្កើតទំនាក់ទំនងល្អក្នុងការធ្វើការជាមួយអ្នកក្រោមបង្គាប់ឡើយ ដោយព្យាយាមសម្រេចចិត្តតែតាមការយល់ឃើញផ្ទាល់
អំពី អ្នកដឹកនាំ “Leader”

ចរិតលក្ខណៈនៃការដឹកនាំរបស់អ្នកដែលតាំងខ្លួនឯងជាអ្នកដឹកនាំ

  • អ្នកដឹកនាំតែងតែទទួលយកនូវផ្នត់គំនិតរីកចម្រើន ដោយជាមនុស្សបើកចិត្ត និងរៀនពីគំនិតថ្មីៗពីអ្នកនៅក្រោមបង្គាប់ ព្រមទាំងសាកល្បងធ្វើតាមនូវគំនិតរបស់ពួកគេ
  • តែងតែជំរុញលើកទឹកចិត្តអ្នកនៅក្រោមបង្គាប់ឱ្យមានគំនិតច្នៃប្រឌិតជានិច្ច
  • តែងតែធ្វើជាអ្នកស្ដាប់ដ៏ល្អ និងមានការកំណត់ការរំពឹងទុកបានច្បាស់លាស់
  • ជំរុញទឹកចិត្តបុគ្គលិកនៅក្រោមបង្គាប់ឱ្យរក្សានូវមហ្ឆិចតាផ្ទាល់ខ្លួន និងបន្តធ្វើអ្វីដែលកាន់តែល្អ​
  • តែងតែរៀបចំជាប្រព័ន្ធការងារ រួមជាមួយនឹងដំណើរការនៃការបំពេញការងារបានយ៉ាងល្អ ព្រមទាំងផ្តល់ភាពងាយស្រួលដល់បុគ្គលិកក្នុងការសម្រេចចិត្តដោយខ្លួនឯងក្នុងការធ្វើសកម្មភាពនានា
  • ចូលចិត្តត្រួសត្រាយផ្លូវដល់អ្នកនៅក្រោមបង្គាប់ក្នុងការបំពេញការងារឱ្យទទួលបានជោគជ័យ
  • តែងតែគិតពីផលប្រយោជន៍រួម និងគិតដល់ភាពរីកចម្រើនរបស់អ្នកនៅក្រោមការដឹកនាំខ្លួនរបស់ខ្លួនឯង
  • ជាបុគ្គលដែលចូលចិត្តផ្ដោតលើដំណោះស្រាយ និងលទ្ធផលរយៈពេលវែង
ពាណិជ្ជកម្ម

គេហទំព័រល្អបំផុត ក្នុងការតាមដានព័ត៌មានបច្ចេកវិទ្យា

0

នៅក្នុងពិភពលោកយើងនេះ គេហទំព័រចែករំលែកចំណេះដឹងមានច្រើន ប៉ុន្តែនៅក្នុងខ្លឹមសារអត្ថបទខាងក្រោមនេះ នឹងបង្ហាញនូវគេហទំព័រមួយចំនួនដែលល្អបំផុត ដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាឱ្យទាន់សម័យកាល។

1. TechCrunch

គេហទំព័រ TechCrunch ត្រូវបានបង្កើតឡើងនៅថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2005 ដោយវាគឺជាគេហទំព័រព័ត៌មានដែលផ្ដោតលើចំណេះដឹងទាក់ទងនឹងទិដ្ឋភាពបច្ចេកវិទ្យា ព្រមទាំងផ្តល់ជូននូវព័ត៌មានបច្ចេកវិទ្យាថ្មីៗ គំនិតថ្មីៗ និងការវិភាគអំពីក្រុមហ៊ុនបច្ចេកវិទ្យានៅជុំវិញពិភពលោក។

គួរបញ្ជាក់ផងដែរថា គេហទំព័រ TechCrunch គឺជាមគ្គុទ្ទេសក៍លេខមួយសម្រាប់ការផ្ដល់នូវចំណេះដឹងផ្នែកបច្ចេកវិទ្យា។

ចុចទីនេះ ដើម្បីចូលទៅកាន់គេហទំព័រ TechCrunch៖ https://techcrunch.com/

2. Gizmodo

គេហទំព័រ Gizmodo នឹងផ្ដល់នូវចំណេះដឹងពីការ Review អំពីទូរស័ព្ទ ទូរទស្សន៍ កុំព្យូទ័រយួរដៃ កម្មវិធី ភាពយន្តចុងក្រោយបង្អស់ និងព័ត៌មានចុងក្រោយបំផុតអំពីគោលការណ៍ឯកជនភាព បច្ចេកវិទ្យា បរិស្ថាន និងកម្លាំងពលកម្ម។ គួរបញ្ជាក់ផងដែរ គេហទំព័រនេះមានគោលបំណងធំបំផុតគឺគ្របដណ្តប់លើពិភពនៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការកម្សាន្តប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ ការលេងសើចសប្បាយ។

ចុចទីនេះ ដើម្បីចូលទៅកាន់គេហទំព័រ Gizmodo៖ https://gizmodo.com/

3. The Verge

គេហទំព័រ The Verge ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011 ដោយស្ថិតនៅក្នុងភាពជាដៃគូជាមួយ Vox Media ព្រមទាំងផ្ដល់នូវចំណេះដឹងដោយផ្ដោតខ្លាំងលើបច្ចេកវិទ្យា វិទ្យាសាស្រ្ត សិល្បៈ និងវប្បធម៌។ បន្ថែមពីនេះ វាក៏ផ្ដល់នូវការបង្ហាញអំពីរបៀបដែលបច្ចេកវិទ្យានឹងផ្លាស់ប្ដូរបរិបទនៃការរស់នៅរបស់មនុស្សនាពេលអនាគតផងដែរ។

ចុចទីនេះ ដើម្បីចូលទៅកាន់គេហទំព័រ The Verge៖ https://www.theverge.com/

4. VentureBeat

គេហទំព័រ VentureBeat គឺជាប្រភពឈានមុខគេសម្រាប់ការផ្ដល់ព័ត៌មាន និងព្រឹត្តិការណ៍បច្ចេកវិទ្យា ភាពបំប្លែងដែលអាចផ្តល់នូវបរិបទស៊ីជម្រៅ ដើម្បីជួយដល់ម្ចាស់អាជីវកម្មធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃ និងបន្តរក្សាព័ត៌មានទាន់ហេតុការណ៍។

ចុចទីនេះ ដើម្បីចូលទៅកាន់គេហទំព័រ VentureBeat៖ https://venturebeat.com/

5. WIRED

គេហទំព័រ WIRED នឹងផ្ដល់នូវព័ត៌មានបច្ចេកវិទ្យា និងរបៀបដែលបច្ចេកវិទ្យាមានឥទ្ធិពលលើជីវិតប្រចាំថ្ងៃរបស់យើង ព្រមទាំងផ្តល់នូវអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងនៅក្នុងពិភពបច្ចេកវិទ្យា។ បន្ថែមពីនេះ ក្រៅពីចំណេះដឹងបច្ចេកវិទ្យា គេហទំព័រ Wired ក៏ផ្ដល់នូវចំណេះដឹងលើប្រធានបទជាច្រើន ដូចជាចំណេះដឹងអាជីវកម្ម វិទ្យាសាស្រ្ត ឧបករណ៍ ប្រព័ន្ធសុវត្ថិភាព ការដឹកជញ្ជូន និងផ្សេងទៀត។

ចុចទីនេះ ដើម្បីចូលទៅកាន់គេហទំព័រ WIRED៖ https://www.wired.com/

6. Mashable

Mashable គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្តទូទាំងពិភពលោក ដោយផ្ដោតលើការចែករំលែកចំណេះដឹងអំពីការកម្សាន្ត វប្បធម៌ បច្ចេកវិទ្យា វិទ្យាសាស្រ្ត វេទិកាប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ។

ចុចទីនេះ ដើម្បីចូលទៅកាន់គេហទំព័រ Mashable៖ https://mashable.com/

7. The Information

គេហទំព័រ The Information ផ្ដោតខ្លាំងលើការចែករំលែកស៊ីជម្រៅលើឧស្សាហកម្មច្ចេកវិទ្យា ដោយព័ត៌មានភាគច្រើនមានលក្ខណៈទម្រង់ខ្លឹមសារវែង សរសេរដោយអ្នកសារព័ត៌មានប្រកបដោយគុណភាព ដើម្បីផ្តល់នូវទិដ្ឋភាព 360 ដឺក្រេនៃព័ត៌មានបច្ចេកវិទ្យា។

ចុចទីនេះ ដើម្បីចូលទៅកាន់គេហទំព័រ The Information៖ https://www.theinformation.com/

8. The Next Web

គេហទំព័រ The Next Web គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលផ្តោតលើបច្ចេកវិទ្យា និងផ្ដល់នូវគំនិតផ្តួចផ្តើមជាច្រើនដែលផ្តោតលើព័ត៌មានបច្ចេកវិទ្យាអន្តរជាតិ អាជីវកម្ម និងវប្បធម៌។

ចុចទីនេះ ដើម្បីចូលទៅកាន់គេហទំព័រ The Next Web៖ https://thenextweb.com/

ពាណិជ្ជកម្ម

ស្ត្រីវ័យ 75 ឆ្នាំ ដែលមានជាងគេនៅសហរដ្ឋអាមេរិក

0
ស្ត្រីវ័យ 75 ឆ្នាំ ដែលមានជាងគេនៅសហរដ្ឋអាមេរិក

នៅសហរដ្ឋអាមេរិក ជាប្រទេសរីកចម្រើនខ្លាំង ហើយក៏មានមហាសេដ្ឋី និងសហគ្រិនជាច្រើនរូប ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី នៅក្នុងខ្លឹមសារអត្ថបទមួយនេះ យើងនឹងបង្ហាញពីស្រ្ដីមួយរូបដែលមានវ័យ 75 ឆ្នាំ ជនជាតិអាមេរិក ដែលជាប់ឈ្មោះក្នុងទស្សនាវដ្ដី Forbes ជាស្រ្តីដែលមានទ្រព្យសម្បត្តិសុទ្ធច្រើនជាងគេក្នុងចំណោមស្ដ្រីជនជាតិអាមេរិកចំនួន 100នាក់ ដែលជាអ្នកបង្កើតអាជីវកម្មដោយខ្លួនឯង។

បើយោងតាមការធ្វើបច្ចុប្បន្នភាពថ្មីនៅថ្ងៃទី19 ខែមិថុនា ឆ្នាំ 2022នេះ នៅក្នុងការផ្សព្វផ្សាយរបស់ទស្សនាវដ្ដី Forbes គឺលោកស្រី Diane Hendricks មានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន 11ពាន់លានដុល្លារ ដោយមានប្រភពចំណូលធំៗមកពីក្រុមហ៊ុនចែកចាយដំបូល។ បន្ថែមពីនេះ លោកស្រីក៏សហស្ថាបនិកអ្នកចែកចាយសម្ភារៈសំណង់ ABC Supply Co. Inc. (ABC) ដែលជាអ្នកចែកចាយលក់ដុំដ៏ធំបំផុតមួយ នៃសម្ភារៈដំបូលនៅក្នុងសហរដ្ឋអាមេរិក និងជាអ្នកចែកចាយឈានមុខគេនៃផ្នែកចំហៀង បង្អួច លូ ក្តារជញ្ជាំង ស៊ុមដែក ក្បឿងពិដាន និងក្រឡាចត្រង្គ ហើយមានសហការីជាង 15,000 នាក់ និងទីតាំង 811។ ក្រុមហ៊ុននេះ នាងបានបង្កើតវានៅក្នុងឆ្នាំ 1982 ជាមួយប្តីរបស់នាងឈ្មោះ Ken ដែលជាអ្នកជំនាញផ្នែកដំបូល នៅ Beloit រដ្ឋ Wisconsin ។ ចំពោះក្រុមហ៊ុន ABC Supply ក៏ធ្លាប់បានទទួលពានរង្វាន់ Gallup Exceptional Workplace Awards ចំនួន 15 និងពានរង្វាន់ជ្រើសរើសបុគ្គលិក Glassdoor ចំនួនពីរសម្រាប់កន្លែងធ្វើការល្អបំផុតសម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើតវប្បធម៌ចូលរួមជាមួយបុគ្គលិក។

នៅក្នុងឆ្នាំ 2010 លោកស្រី Diane Hendricks ក៏បានទិញយក Bradco ដែលជាក្រុមហ៊ុនរបស់ដៃគូប្រកួតប្រជែង និងក្លាយជាអ្នកចែកចាយសម្ភារៈសំណង់ L&W Supply ក្នុងឆ្នាំ 2016 ហើយក្រុមហ៊ុនរបស់លោកស្រីក៏ចាប់ផ្ដើមមានសាខាជិត 800 និងប្រាក់ចំណូលជិត 15 ពាន់លានដុល្លារក្នុងឆ្នាំ 2021។

លើសពីនេះ លោកស្រីក៏ជាប្រធានក្រុមហ៊ុន Hendricks Holding Co., Inc. (HHC) ដែលធ្វើជាអធិបតីលើផលប័ត្រអាជីវកម្មចម្រុះ រួមមានការផលិត ការចែកចាយ ការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ ការកែច្នៃ និងវិទ្យាសាស្ត្រជីវិត ព្រមទាំង​ជា​ប្រធាន​ក្រុមហ៊ុន NorthStar Medical Technologies LLC ដែល​ជា​អ្នក​ច្នៃប្រឌិត​សកល​ក្នុង​ការ​ផលិត និង​ចែកចាយ​អ៊ីសូតូប​វិទ្យុសកម្ម​ដែល​ប្រើ​សម្រាប់​រូបភាព​វេជ្ជសាស្ត្រ។

ការបង្កើតអាជីវកម្ម និងការដឹកនាំប្រតិបត្តិការដោយខ្លួនឯងនេះ គឺជាគំរូដ៏ល្អមួយសម្រាប់ស្រ្តីទូទាំងពិភពលោកដែលអាចសិក្សារៀនសូត្របន្ថែមពីលោកស្រី និងមានភាពក្លាហានមួយក្នុងការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន ដោយហ៊ានដើរតាមក្ដីស្រមៃផ្ទាល់ខ្លួន។ ហើយក៏ជាគំរូក្នុងការឱ្យស្រី្តៗផ្លាស់ប្ដូរ​ផ្នត់គំនិតថា ស្រ្តីមិនអាចក្លាយជាអ្នកដឹកនាំ មិនអាចដើរតាមក្ដីស្រមៃ មិនអាចក្លាយជាមហាសេដ្ឋី។ល។

ពាណិជ្ជកម្ម

មហាសេដ្ឋីលំដាប់លេខ 1 ទូទាំងពិភពលោកប្រចាំឆ្នាំ 2022

0
មហាសេដ្ឋីលំដាប់លេខ 1 ទូទាំងពិភពលោកប្រចាំឆ្នាំ 2022

បើយោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថាការធ្វើបច្ចុប្បន្នភាពថ្ងៃទី16 ខែមិថុនា ឆ្នាំ2022 នេះ ទ្រព្យសម្បត្តិសុទ្ធសរុបរបស់លោក Elon Musk មានចំនួន 215.6 ពាន់លានដុល្លារ ដែលជាចំនួនកើនឡើងលើសទ្រព្យសម្បត្តិសុទ្ធសរុបរបស់លោក Bernard Arnault ចំនួន 80 ពាន់លានដុល្លារ និងលើសទ្រព្យសម្បត្តិសុទ្ធសរុបរបស់ Jeff Bezos ចំនួន 82.2 ពាន់លានដុល្លារ។ ចំពោះការធ្វើបច្ចុប្បន្នភាពថ្មីក្នុងឆ្នាំ 2022 នេះ ជាទិន្នន័យមួយបង្ហាញថា លោក Elon Musk មានចំនួនទ្រព្យសម្បត្តិសុទ្ធច្រើនជាងមហាសេដ្ឋីនានាទូទាំងពិភពលោក ដូចជា Bill Gates, Warren Buffett, Larry Ellison, Mukesh Ambani, Gautam Adani, Larry Page, Sergey Brin និងជាច្រើនរូបទៀត។

គួរបញ្ជាក់ផងដែរថា ទ្រព្យសម្បត្តិដែល Elon Musk ទទួលបានច្រើនជាងគេ គឺបានមកពីប្រភពចំណូលចំនួនពីរ រួមមាន Tesla និង SpaceX។ លើសពីនេះ Elon Musk ក៏កំពុងធ្វើការដើម្បីធ្វើបដិវត្តការដឹកជញ្ជូនទាំងនៅលើផែនដីតាមរយៈក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងនៅក្នុងលំហ តាមរយៈក្រុមហ៊ុនផលិតរ៉ុក្កែត SpaceX។ ម្យ៉ាងទៀត គាត់បានកាន់កាប់ភាគហ៊ុន Tesla ចំនួនប្រហែល 25% និង SpaceX ដែលជាក្រុមហ៊ុនរ៉ុក្កែតរបស់ Musk ក៏មានតម្លៃ 100 ពាន់លានដុល្លារ បន្ទាប់ពីការផ្តល់មូលនិធិក្នុងខែធ្នូ ឆ្នាំ 2021។ ហើយទាំងនេះ ជាផ្នែកសំខាន់ត្រួសៗអំពីប្រភពចំណូលរបស់ Musk។

បន្ថែមពីនេះ ភាពជោគជ័យរបស់ Elon Musk មិនមែនកើតឡើងដោយងាយស្រួលនោះឡើង ប៉ុន្តែវាកើតចេញពីក្ដីស្រលាញ់ក្នុងការបង្កើតអ្វីថ្មីៗ និងដើរតាមក្ដីស្រមៃរបស់ខ្លួនឯង រួមផ្សំជាមួយនឹងភាពឆ្លាតវៃ និងសមត្ថភាព ឆន្ទៈរបស់លោកផ្ទាល់ក្នុងការតស៊ូជំនះរហូតទទួលបាននូវអ្វីដែលលោកចង់ឃើញ។ លើសពីនេះ លោកក៏បន្តស្វែងរកអ្វីថ្មីៗក្នុងការបង្កើតវាឡើង ដើម្បីដើរតាមក្ដីស្រមៃ និងជួយពិភពលោកឱ្យកាន់តែជឿនលឿនផងដែរ។ ម្យ៉ាងវិញទៀត ការខិតខំរបស់លោកមិនមែនមនុស្សគ្រប់គ្នាអាចធ្វើតាមបានឡើយ ដោយលោកក៏ធ្លាប់ព្យាយាមធ្វើការរហូត 120ម៉ោង ក្នុងមួយសប្ដាហ៍ក៏មាន ដែលនេះជារឿងគួរឱ្យនឹកស្មានមិនដល់ថាគាត់អាចធ្វើបាន។

ពាណិជ្ជកម្ម

សៀវភៅហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលសិស្សនិស្សិតគួរតែអាន!

0
សៀវភៅហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលសិស្សនិស្សិតគួរតែអាន!

មនុស្សជាច្រើន ជាពិសេសនៅក្នុងវ័យជំទង់តែងតែចង់ទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ពីព្រោះវ័យនេះ ជាវ័យដែលប្រាក់ចំណូលទាប ប៉ុន្តែចំណង់នៃការចង់ចំណាយមានច្រើន ដូច្នេះហើយដើម្បីអាចធ្វើឱ្យខ្លួនឯងមានសេរីភាពហិញ្ញវត្ថុ អ្នកអាចជ្រើសរើសអានសៀវភៅចំនួន 4 ខាងក្រោម។

1. សៀវភៅ Your Money Life: Your 20s និពន្ធដោយ Peter Dunn

សៀវភៅនេះ នឹងបង្រៀនមនុស្សពីការសងប្រាក់កម្ចីសម្រាប់សិស្សនិស្សិត ដោយជៀសវាងការជាប់បំណុលច្រើនលើរឿងមិនចាំបាច់ ព្រមទាំងផ្ដល់នូវយុទ្ធសាស្រ្តក្នុងការប្រើប្រាស់សាច់ប្រាក់ឱ្យបានល្អ ដោយបង្ហាញពីវិធីកាត់បន្ថយចំណាយលើការរស់នៅប្រចាំថ្ងៃ និងបង្ហាញពីរបៀបកំណត់ភាគរយនៃប្រាក់ចំណូលរបស់អ្នក ដែលអាចត្រូវចំណាយលើគ្រឿងទេស លើការស្នាក់នៅ និងផ្សេងៗជាដើម។ លើសពីនេះ ក៏បង្ហាញឱ្យអ្នកចេះពីរបៀបត្រៀមលុយទុកសម្រាប់ការប្រើប្រាស់លើភាពចាំបាច់ ឬការចំណាយលើតម្រូវការរបស់អ្នកនាពេលខាងមុខ។ល។

ទិញសៀវភៅ៖ https://www.amazon.com/gp/product/0983458855/ref=as_li_tl

2. សៀវភៅ Financial Freedom និពន្ធដោយ Grant Sabatier

សៀវភៅនេះ នឹងបង្រៀនអ្នកឱ្យក្លាយជាមនុស្សមានសេរីភាពផ្នែកហិរញ្ញវត្ថុ ដោយអ្នកអាចគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនបានយ៉ាងល្អ ព្រមទាំងអាចដឹងថាខ្លួនឯងត្រូវបែងចែកចំណាយផ្ទាល់ខ្លួនបែបណា និងត្រូវលុបបំបាត់រាល់ចំណាយលើអ្វីមិនចាំបាច់បែបណា។ល។

ទិញសៀវភៅ៖ https://www.amazon.com/gp/product/0525540881/ref

3. សៀវភៅ The Total Money Makeover និពន្ធដោយ Dave Ramsey

សៀវភៅនេះ នឹងផ្តល់នូវគន្លឹះ និងដំបូន្មានជាច្រើនដើម្បីគេចផុតពីការជំពាក់បំណុលគេ ជៀសវាងភាពលំបាកនៃកំណើនសាច់ប្រាក់ និងការចេះបង្កើតថវិកាដ៏រឹងមាំដែលអាចឆ្ពោះទៅរកភាពជោគជ័យផ្នែកហិរញ្ញវត្ថុក្នុងរយៈពេលវែង។

ទិញសៀវភៅ៖ https://www.amazon.com/gp/product/1595555277/ref

4. សៀវភៅ Your Money or Your Life និពន្ធដោយ Vicki Robin and Joe Dominguez

សៀវភៅនេះ នឹងបង្ហាញពីរបៀបចំនួន9 ដើម្បីធ្វើឱ្យអ្នកមានសេរីភាពផ្នែកហិរញ្ញវត្ថុក្នុងរយៈពេលវែង ព្រមទាំងបង្ហាញពីរបៀបចៀសវាងពីការជំពាក់បំណុល និងបង្កើតទម្លាប់ហិរញ្ញវត្ថុល្អៗនៅក្នុងជីវិត ដោយអាចចៀសវាងពីការចំណាយដោយភាពរឹតត្បិតច្រើន។

ទិញសៀវភៅ៖ https://www.amazon.com/gp/product/0143115766/ref

ពាណិជ្ជកម្ម

កន្លែងល្អបំផុត ដើម្បីអាចរៀនជំនាញថ្មីៗ

0
កន្លែងល្អបំផុត ដើម្បីអាចរៀនជំនាញថ្មីៗ

បច្ចេកវិទ្យាកាន់តែជឿនលឿន ហើយមនុស្សក៏កាន់តែត្រូវការដើម្បីសិក្សានូវជំនាញថ្មីៗផងដែរ ដោយមិនអាចរក្សានូវអ្វីដដែលៗបានឡើយ ពីព្រោះអ្នកអាចនឹងដើរមិនទាន់សម័យកាលនាពេលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត បច្ចុប្បន្ននេះ ក៏កាន់តែមានភាពងាយស្រួលសម្រាប់មនុស្សក្នុងការសិក្សានូវជំនាញថ្មីៗដោយមិនចាំបាច់ទៅសាលាផ្ទាល់ ដោយអាចសិក្សានៅផ្ទះតាមប្រព័ន្ធអនឡាញបាន។ ដូច្នេះខាងក្រោមនេះ យើងក៏នឹងបង្ហាញនូវគេហទំព័រល្អៗមួយចំនួនដែលអ្នកអាចជ្រើសរើសដើម្បីសិក្សានូវជំនាញថ្មីៗបានតាមរយៈអនឡាញ។

1. Udemy

Udemy មានវគ្គបណ្តុះបណ្តាលជាវីដេអូចំនួន 183,000 ដោយផ្ដោតលើជំនាញដែលមានចាប់ពីការរចនា ផ្នែកតន្ត្រី ការថតរូប IT កម្មវិធី និងអាជីវកម្ម។ លើសពីនេះ មិនថាអ្នកចង់ពង្រឹងជំនាញ ផ្នែក Photoshop ឬអភិវឌ្ឍន៍សមត្ថភាពរបស់អ្នកក្នុងការសរសេរកម្មវិធី និង machine learning នោះទេ គេហទំព័រនេះពិតជាមានវគ្គសិក្សាដែលអ្នកត្រូវការជាច្រើន ដើម្បីឆ្ពោះទៅការសម្រេចបាននូវគោលដៅអាជីពរបស់អ្នក។

គេហទំព័រ Udemy: https://www.udemy.com/

2. Coursera

គេហទំព័រ Coursera ផ្តល់ជូននូវវគ្គសិក្សាតាមអ៊ីនធឺណិតជាច្រើនប្រភេទ ដោយក្នុងនោះក៏មានថ្នាក់សិក្សាដែលមានការគាំទ្រដោយសាកលវិទ្យាល័យនានា ដែលអាចផ្ដល់នូវសញ្ញាបត្រជូនអ្នកក្រោយពីបញ្ចប់ការសិក្សា និងផ្ដល់វគ្គសិក្សាផ្សេងទៀតដើម្បីបង្កើនជំនាញរបស់អ្នក។ វគ្គសិក្សានីមួយៗភាគច្រើនផ្ដោតលើ វិទ្យាសាស្ត្រកុំព្យូទ័រ ឬទិន្នន័យ អាជីវកម្ម IT និងការអភិវឌ្ឍន៍ខ្លួនឯង។

គេហទំព័រ Coursera: https://www.coursera.org/

3. Skillshare

ការផ្តល់ជូនវគ្គសិក្សារបស់ Skillshare បានបញ្ចូលនូវកម្មវិធីរាប់ពាន់ ដោយអាចជួយអ្នកក្នុងការអភិវឌ្ឍផ្នែកអាជីវកម្ម បច្ចេកវិទ្យា និងជំនាញច្នៃប្រឌិតជាច្រើន ក្នុងនោះក៏មានវគ្គសិក្សាវិទ្យាសាស្ត្រទិន្នន័យ និងការអភិវឌ្ឍន៍ទូរស័ព្ទទៅទីផ្សារ ភាពជាសហគ្រិន និងការរចនាក្រាហ្វិក។ បន្ថែមពីនេះ វគ្គសិក្សារបស់ Skillshare ត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ជំនាញដោយផ្ដោតលើសិស្សនិស្សិត។

គេហទំព័រ Skillshare: https://www.skillshare.com/

4. LinkedIn Learning

LinkedIn Learning គឺជាគេហទំព័រដែលផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាលច្រើនជាង 10,000 ដើម្បីឱ្យសិស្សនិស្សិតទទួលបាននូវជំនាញថ្មីៗស្របតាមតម្រូវការរបស់ពួកគេ។

គេហទំព័រ LinkedIn Learning: https://www.linkedin.com/learning/

5. Alison

Alison ផ្ដល់នូវថ្នាក់សិក្សាអនឡាញឥតគិតថ្លៃជាច្រើន ដោយវគ្គសិក្សានីមួយៗផ្ដោតលើបច្ចេកវិទ្យា ភាសា វិទ្យាសាស្ត្រ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំនាញផ្ទាល់ខ្លួន ជំនាញទន់ ភាពជាសហគ្រិន និងជាច្រើនផ្សេងទៀត។ បន្ថែមពីនេះ គេហទំព័រនេះក៏ផ្តោតលើអ្នកសិក្សាគ្រប់ប្រភេទ ចាប់ពីអ្នកជំនាញ អ្នកគ្រប់គ្រង រហូតដល់គ្រូបង្រៀន និងអ្នកធ្វើការឯករាជ្យ។ អ្នកក៏អាចស្វែងរកវគ្គសិក្សាតាមអាជីពដែលអ្នកមាន ឬចង់ស្វែងរកវគ្គសិក្សាផ្សេងទៀតដែលអ្នកគិតថាមានប្រយោជន៍បំផុតសម្រាប់អ្នកបានផងដែរ។

គេហទំព័រ Alison: https://alison.com/

6. Codecademy

Codecademy ផ្តល់ទាំងវគ្គសិក្សាឥតគិតថ្លៃ និងការបង់ប្រាក់ ដែលជួយអ្នកប្រើប្រាស់ក្នុងការអភិវឌ្ឍជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យា ហើយក៏មានវគ្គសិក្សាដែលបង្រៀនអ្នកពីរបៀបសរសេរកូដផងដែរ។

គេហទំព័រ Codecademy: https://www.codecademy.com/

7. Masterclass

ប្រសិនបើអ្នកពិតជាចង់រៀនពីអ្នកជំនាញដើម្បីពង្រឹងជំនាញថ្មីៗរបស់អ្នក នោះ Masterclass គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក ដោយក្នុងនោះវគ្គសិក្សានឹងបង្រៀនដោយ Gordon Ramsay, Neil Gaiman, និងChris Voss។

គេហទំព័រ MasterClass: https://www.masterclass.com/

8. FutureLearn

FutureLearn ភាគច្រើនសម្បូរទៅដោយវគ្គសិក្សាដោយឥតគិតថ្លៃស្ទើរទាំងស្រុង។ អ្នកអាចស្វែងរកប្រភេទវគ្គសិក្សាជាច្រើនដែលបង្រៀនដោយសាកលវិទ្យាល័យ និងក្រុមហ៊ុនល្អៗជាច្រើន ដែលផ្ដោតលើជំនាញ ដូចជាអាជីវកម្មអេឡិចត្រូនិច ការគ្រប់គ្រង សិល្បៈច្នៃប្រឌិត ប្រព័ន្ធផ្សព្វផ្សាយ ច្បាប់ IT វិទ្យាសាស្ត្រកុំព្យូទ័រ ការថែទាំសុខភាព វិស្វកម្ម នយោបាយ ចិត្តវិទ្យា និងជាច្រើនទៀត។

គេហទំព័រ FutureLearn:

https://www.futurelearn.com/courses?filter_availability=upcoming

ពាណិជ្ជកម្ម

តើត្រូវរៀនជំនាញអ្វីបន្ថែម សម្រាប់ឆ្នាំ 2022 នេះ?

0
តើត្រូវរៀនជំនាញអ្វីបន្ថែម សម្រាប់ឆ្នាំ 2022 នេះ?

ពិភពលោកកាន់តែជឿនលឿនជាលំដាប់ ហើយបច្ចេកវិទ្យាក៏កាន់តែរីកចម្រើនជាខ្លាំង ដូច្នេះក៏ទាមទារឱ្យបុគ្គលម្នាក់ៗមានការអភិវឌ្ឍន៍សមត្ថភាពឱ្យខ្លាំង និងតាមឱ្យទាន់សម័យកាល។ ម្យ៉ាងទៀត អ្នកក៏ត្រូវ បង្កើនចំណេះដឹងថ្មីៗឱ្យបានច្រើនអំពីការវិឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសអ្នកត្រូវចាប់ផ្ដើមស្គាល់នូវបច្ចេកវិទ្យាដែលបានប្រើប្រាស់នៅក្នុងស្ថានប័នរបស់អ្នក បច្ចេកវិទ្យាដែលមនុស្សជុំវិញអ្នកតែងតែប្រើប្រាស់ និងតែងតែនិយាយអំពីវា ហើយសង្គមខាងក្រៅក៏កំពុងមានការប្រើប្រាស់ច្រើន។

អ្នកអាចតាមដានគេហទំព័រមួយចំនួន ដើម្បីអាចតាមទាន់ព័ត៌មានចុងក្រោយនៃបច្ចេកវិទ្យាថ្មីៗ ដូចជា TechCrunch, Gizmodo, TheVerge, VentureBeat, Digital Trends, The Information និងGadget Review។ បន្ថែមពីនេះ ក្រៅពីតាមដានឱ្យទាន់នៃការរីកចម្រើននៃបច្ចេកវិទ្យា អ្នកក៏ត្រូវគិតអំពីការរៀននូវជំនាញបន្ថែមសម្រាប់ខ្លួនឯង ហើយខាងក្រោមនេះ នឹងបង្ហាញអំពីជំនាញមួយចំនួនដែលអ្នកត្រូវរៀនបន្ថែម ដើម្បីអាចដឹង និងអាចបម្លែងខ្លួនឯងឱ្យក្លាយជាអ្នកជំនាញផ្នែកនីមួយៗផងដែរ។

1. ការរចនា UX/UI

បទពិសោធន៍អ្នកប្រើប្រាស់ (UX) និងការរចនាចំណុចទាក់ទាញដល់អ្នកប្រើប្រាស់ (UI) គឺជាផ្នែកនៃការអភិវឌ្ឍន៍គេហទំព័រ ឬកម្មវិធីទូរស័ព្ទចល័ត ដោយផ្តោតលើការធានាថាអ្នកប្រើប្រាស់អាចទទួលបាននូវគុណតម្លៃច្រើនបំផុតពីការចូលមើលគេហទំព័រ ឬកម្មវិធីដែលពួកគេកំពុងប្រើប្រាស់។ បន្ថែមពីនេះ ក្រុមហ៊ុនជាច្រើនក៏កំពុងស្វែងរកជួលបុគ្គលិកពេញម៉ោងលើផ្នែកមួយនេះផងដែរ ឬជាភ្នាក់ងាររចនាUX/UI ដើម្បីរចនា និងជួយធ្វើឱ្យបទពិសោធន៍ និងផលិតផលរបស់ក្រុមហ៊ុនពួកគេ កាន់តែមានភាពងាយស្រួលប្រើប្រាស់ដោយសមស្របជាមួយនឹងតម្រូវការនៃផលិតផល និងសេវាកម្មរបស់ពួកគេ។ បន្ថែមពីនេះ បើអ្នកមិនចង់ចាប់ផ្នែកនេះជាអាជីពផ្ទាល់ខ្លួនទេ អ្នកក៏ត្រូវសិក្សាឈ្វេងយល់ផងដែរ ដើម្បីអាចយល់ និងជាចំណេះដឹងថ្មីសម្រាប់អ្នក។

អ្នកអាចសិក្សាជំនាញនេះដោយឥតគិតថ្លៃ តាមតំណរភ្ជាប់នេះ៖

https://www.udemy.com/topic/user-experience-design/free/

https://www.workshopper.com/post/free-ux-ui-courses

2. ការអភិវឌ្ឍន៍ Blockchain

ពិភពលោកកាន់តែមានភាពជឿនលឿនយ៉ាងឆាប់រហ័ស ហើយសូម្បីតែបច្ចេកវិទ្យា blockchain ក៏បានក្លាយជាឧស្សាហកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារផងដែរ។ ហេតុនេះ អ្នកក៏មិនត្រូវមើលរំលងនៃការចង់ចេះចង់ដឹងអំពីបច្ចេកវិទ្យា blockchain ដែរ យ៉ាងហោចណាស់អ្នកក៏អាចយល់អំពីវាខ្លះ ដើម្បីការពារថ្ងៃខាងមុខមានការវិឌ្ឍន៍ទៅមុខទៀត អ្នកដើរមិនទាន់គេ។

អ្នកអាចសិក្សាជំនាញនេះដោយឥតគិតថ្លៃ តាមតំណរភ្ជាប់នេះ៖

http://tech.seas.harvard.edu/free-blockchain

3. ជំនាញធ្វើផែនការយុទ្ធសាស្រ្ត

ការធ្វើផែនការយុទ្ធសាស្រ្ត គឺជាដំណើរការមួយដែលអ្នកដឹកនាំគ្រប់ស្ថាប័នទាំងអស់ អាចកំណត់ចក្ខុវិស័យរបស់ពួកគេសម្រាប់ពេលអនាគត និងអាចព្យាករណ៍ហានិភ័យ ព្រមទាំងអាចមានវិធីសាស្រ្តការពារខ្លួនទុកជាមុន និងអាចកំណត់គោលដៅសម្រាប់ក្រុមហ៊ុនរបស់ពួកគេផងដែរ។ បន្ថែមពីនេះ គ្រប់ម្ចាស់អាជីវកម្ម ក៏ត្រូវការបុគ្គលណាដែលមានជំនាញផ្នែកនេះ ដើម្បីជួយពួកគេផងដែរ។ ម្យ៉ាងវិញទៀត ជំនាញនេះ ក៏ជាជំនាញមួយដែលទីផ្សារត្រូវការយ៉ាងខ្លាំង បើអ្នកពិតជាមានសមត្ថភាព ហើយអ្នកក៏អាចបង្កើតវាជាអាជីវកម្មផ្ទាល់ខ្លួនក្នុងការផ្ដល់សេវាកម្មផ្នែករៀបចំផែនការយុទ្ធសាស្រ្តទៅកាន់ស្ថាប័ននានាផងដែរ។

អ្នកអាចសិក្សាជំនាញនេះដោយឥតគិតថ្លៃ តាមតំណរភ្ជាប់នេះ៖

https://alison.com/course/strategic-planning-skills

4. ជំនាញដោះស្រាយបញ្ហា

នៅក្នុងពិភពលោកនេះ ក៏ដូចជានៅក្នុងតំបន់ដែលអ្នកកំពុងរស់នៅបច្ចុប្បន្ន គឺពោរពេញដោយបញ្ហា ហើយចំពោះអ្នកជុំវិញអ្នក និងអ្នកផ្ទាល់ក៏សុទ្ធតែមានបញ្ហាដែលត្រូវដោះស្រាយ ហើយក៏មានបញ្ហានានាផងដែរ ដោយបញ្ហាខ្លះក៏បង្កប់នូវឱកាសផងដែរ។ សូមចងចាំថា ប្រសិនបើអ្នកមានជំនាញដោះស្រាយបញ្ហា នោះជីវិតរបស់អ្នកគឺកាន់តែល្អប្រសើរ ដោយមិនរស់នៅរុំព័ន្ធដោយបញ្ហាច្រើន ដោយអាចដោះស្រាយបានដោយភាពឆ្លាតវៃ ភាពត្រឹមត្រូវ និងច្បាស់លាស់។ ម្យ៉ាងវិញទៀត ជំនាញនេះ នឹងជួយអ្នកឱ្យកាន់តែរីកចម្រើននៅក្នុងអាជីពផ្ទាល់ខ្លួន។ បន្ថែមពីនេះ នៅក្នុងក្រុមហ៊ុន និងកន្លែងផ្សេងៗ សុទ្ធតែត្រូវការមនុស្សណាដែលអាចដោះស្រាយបញ្ហារបស់ពួកគេផងដែរ ហើយនេះជាឱកាស ប្រសិនបើអ្នកចេះចាប់យក ក៏ដូចជាបម្លែងវាឱ្យជាអាជីវកម្មផ្ទាល់ខ្លួនសម្រាប់អ្នកក្នុងការផ្ដល់សេវាកម្មដោះស្រាយបញ្ហា ដោយផ្ដោតលើផ្នែកមួយជាដើម។ល។

អ្នកអាចសិក្សាជំនាញនេះដោយឥតគិតថ្លៃ តាមតំណរភ្ជាប់នេះ៖

https://www.coursera.org/learn/creative-thinking-techniques-and-tools-for-success

https://www.coursera.org/courses?query=problem%20solving

5. ការនិយាយជាសាធារណៈ

ជំនាញនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ទាំងនៅក្នុងជីវិតរស់នៅរបស់បុគ្គលម្នាក់ៗ និងអាជីពផ្ទាល់ខ្លួនរបស់អ្នក ពីព្រោះវានឹងជួយអ្នកឱ្យកាន់តែបង្កើតបណ្ដាញទំនាក់ទំនងបានកាន់តែច្រើន អាចនិយាយនូវអ្វីដែលអ្នកចង់និយាយបានយ៉ាងល្អចំពោះមុខមនុស្សជាច្រើន និងជាច្រើនទៀត។

លើសពីនេះ ប្រសិនបើអ្នកអាចធ្វើឱ្យខ្លួនឯងមានជំនាញមួយនេះកាន់តែខ្លាំង នោះសមត្ថភាពនិយាយរបស់អ្នកទៅកាន់មនុស្សផ្សេងៗមិនថាពួកគេមានឋានៈអ្វី ក៏អ្នកអាចនិយាយ ឬធ្វើបទបង្ហាញដោយទាញចំណាប់អារម្មណ៍ពួកគេឱ្យជឿជាក់លើអ្វីដែលអ្នកនិយាយ និងពួកគេអាចយល់ស្របតាមតម្រូវការរបស់អ្នកផងដែរ។

អ្នកអាចសិក្សាជំនាញនេះដោយឥតគិតថ្លៃ តាមតំណរភ្ជាប់នេះ៖

https://collegeinfogeek.com/public-speaking-tips/

https://alison.com/course/public-speaking

 

ពាណិជ្ជកម្ម

តើអ្នកជំនាញទីផ្សារឌីជីថលណាខ្លះ ដែលអ្នកអាចរៀនសូត្របន្ថែម?

0
តើអ្នកជំនាញទីផ្សារឌីជីថលណាខ្លះ ដែលអ្នកអាចរៀនសូត្របន្ថែម?

ក្រោយពីពិភពទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ-19 មក មនុស្សចាប់ផ្ដើមចាប់ផ្ដើមខ្លាំងលើជំនាញទីផ្សារឌីជីថល ហើយសូម្បីតែនៅក្នុងក្រុមហ៊ុនក៏ត្រូវការជួលបុគ្គលិកផ្នែកទីផ្សារឌីជីថលជាច្រើននាក់ផងដែរ។ ទោះបីជាយ៉ាងនេះក្ដី ក៏បច្ចុប្បន្ននេះក៏មានអ្នកជំនាញ ក៏ដូចជាអ្នកមានឥទ្ធិពលច្រើននាក់ផងដែរនៅលើប្រព័ន្ធអនឡាញដែលយើងអាចរៀនសូត្រពីពួកគេបាន។ ហេតុនេះ ខ្លឹមសារអត្ថបទខាងក្រោមនឹងបង្ហាញពីអ្នកជំនាញផ្នែកឌីជីថលមួយចំនួនដែលអ្នកអាចសិក្សារៀនសូត្រតាមបណ្ដាញសង្គមរបស់ពួកគេក្នុងការពង្រឹងចំណេះដឹងផ្នែកទីផ្សារឌីជីថលឱ្យបានកាន់តែប្រសើរ និងអាចអភិវឌ្ឍន៍អាជីពការងាររបស់អ្នកឱ្យកាន់តែរីកចម្រើន។

1. Gary Vaynerchuk

Gary Vaynerchuk គឺជាអ្នកជំនាញផ្នែកទីផ្សារឌីជីថលដ៏ល្បីម្នាក់ ហើយក៏ជាមនុស្សម្នាក់ដែលស្ថិតនៅក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក និងជាអ្នកមានឥទ្ធិពលផ្នែកទីផ្សារដំបូងគេដែលរីកចម្រើននៅលើ Youtube ។ បន្ថែមពីនេះ គាត់ក៏ជាអ្នកនិពន្ធផ្នែកទីផ្សារដែលលក់ដាច់បំផុត អ្នកវិនិយោគទេវតា ជាអ្នកនិយាយសាធារណៈ និងជាម្ចាស់ទីភ្នាក់ងារទីផ្សារឌីជីថល VaynerMedia ផងដែរ។

ចូលសិក្សាបន្ថែមជាមួយ Gary Vaynerchuk៖

YouTube: https://www.youtube.com/c/garyvee/featured

Facebook:  https://www.facebook.com/gary

Twitter: https://twitter.com/garyvee

Podcast: https://linktr.ee/garyvee

Website: https://www.garyvaynerchuk.com/

2. Neil Patel

Neil Patel គឺជាអ្នកជំនាញផ្នែកទីផ្សារឌីជីថល ដោយភាគច្រើនគាត់ចែករំលែកផ្ដោតលើម៉ាស៊ីនស្វែងរក “SEO” និងទីផ្សារមាតិកា។ បន្ថែមពីនេះ គាត់ក៏ជាអ្នកមានឥទ្ធិពលផ្នែកឌីជីថលលំដាប់ទី10 ផងដែរ នេះបើយោងតាមការផ្សព្វផ្សាយរបស់ទស្សនាវដ្តី Forbes។

គួរបញ្ជាក់ផងដែរថា រាល់អ្វីដែលលោក Neil Patel ចែករំលែកនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនដូចជាគេហទំព័រ ហ្វេសប៊ុក ឆានែល YouTube និង Twitter ជាដើម គឺភាគច្រើនគាត់លើកឡើងនូវអ្វីដែលជាភាពពិតជាក់ស្ដែង ដែលគាត់បានសាកល្បង និងបានអនុវត្តន៍រួចជាស្រេច ជាពិសេសគាត់បានបង្រៀនក្នុងការអនុវត្តក្នុងនាមជាសហស្ថាបនិកនៅ Crazy Egg, HelloBar, Kissmetrics និងច្រើនទៀត។ ក្រៅ​ពី​អាជីវកម្ម​ផ្ទាល់​ខ្លួន គាត់ក៏បាន​ប្រឹក្សា​យោបល់ និង​ជាអ្នកវិភាគ ជាអ្នកប្រើយុទ្ធសាស្រ្តច្នៃប្រឌិតនានាដោយផ្ដោតលើ​ក្រុមហ៊ុន​ដូច​ជា Amazon, General Motors, Hewlett Packard និង NBC។

អ្វីដែលពិសេសទៀតនោះ គេហទំព័ររបស់ Neil Patel គឺតែងតែល្អសម្រាប់អ្នកទីផ្សារឌីជីថលក្នុងការសិក្សា ក៏ដូចជាតាមដាន ពីព្រោះគាត់បានបង្ហាញពីអត្ថបទស៊ីជម្រៅ និងឧបករណ៍ SEO ដ៏អស្ចារ្យ។

ចូលសិក្សាបន្ថែមជាមួយ Neil Patel៖

YouTube: https://www.youtube.com/channel/UCl-Zrl0QhF66lu1aGXaTbfw

Facebook: https://www.facebook.com/neilkpatel

Twitter: https://twitter.com/neilpatel

Podcast: https://marketingschool.io/

Website: https://neilpatel.com/blog/

3. Ryan Deiss

Ryan Deiss គឺជាអ្នកបង្កើតយុទ្ធសាស្ត្របង្កើនគុណតម្លៃអតិថិជន ដែលជាអ្នកជំនាញក្នុងការបង្កើនប្រាក់ចំណូលសម្រាប់ក្រុមហ៊ុនអនឡាញ។ លើសពីនេះ គាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ DigitalMarketer.com ដោយគាត់ក៏ជាអ្នកដឹកនាំម្នាក់ក្នុងការអប់រំផ្នែកទីផ្សារឌីជីថល ហើយក្រុមហ៊ុនរបស់គាត់ក៏ជាកន្លែងផ្តល់នូវការបណ្តុះបណ្តាល និងផ្ដល់នូវឧបករណ៍សម្រាប់អ្នកទីផ្សារឌីជីថលផងដែរ។

ចូលសិក្សាបន្ថែមជាមួយ Ryan Deiss៖

YouTube: https://www.youtube.com/channel/UCWkaYdz5OWL_z1Ij96sYmhQ

Facebook: https://www.facebook.com/ryandeiss

Twitter:  https://twitter.com/ryandeiss

Podcast: https://www.digitalmarketer.com/podcast/

Website: https://www.digitalmarketer.com/blog/

4. Rand Fishkin

Rand Fishkin គឺជាអតីតនាយកប្រតិបត្តិនៃ MOZ និងជាអ្នកបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរកដ៏កំពូល និងមានឥទ្ធិពលលើផ្នែកទីផ្សារ។ លើសពីនេះ Rand Fishkin គាត់បានចាប់ផ្តើមធ្វើជាអ្នកសរសេរប្លុក តាំងពីឆ្នាំ 2003 មកម្ល៉េះ។ បន្ទាប់មកគាត់ក៏បានបើកក្រុមហ៊ុនប្រឹក្សាយោបល់ និងផ្លាស់ប្តូរទៅជាក្រុមហ៊ុនសូហ្វវែរដែលបានបង្កើតឧបករណ៍ SEO ដ៏ល្អបំផុតនៅលើទីផ្សារ។

ចូលសិក្សាបន្ថែមជាមួយ Rand Fishkin៖

YouTube: https://www.youtube.com/user/MozHQ

Facebook: https://www.facebook.com/rand.fishkin

Twitter:  https://twitter.com/randfish

Website: https://moz.com/community/q/user/randfish

5. Larry Kim

Larry Kim គឺជាអ្នកមានឥទ្ធិពលផ្នែកទីផ្សារ អ្នកជំនាញទីផ្សារអនឡាញ គ្រូបង្វឹកទីផ្សារឌីជីថល ក៏ដូចជានាយកប្រតិបត្តិ និងជាស្ថាបនិកនៃ MobileMonkey និងWordStream។ លើសពីនេះ គាត់ក៏ជាផ្នែកមួយនៃការផ្សាយពាណិជ្ជកម្ម Facebook ដ៏ល្អបំផុត Google Ads និងអ្នកមានឥទ្ធិពលផ្នែក SEO ផងដែរ។

ចូលសិក្សាបន្ថែមជាមួយ Larry Kim៖

Facebook: https://www.facebook.com/ws.larrykim

Twitter: https://twitter.com/larrykim

Website: https://larrykim.medium.com/

6. Pam Moore

Pam Moore គឺជាអ្នកមានឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយសង្គមកំពូលម្នាក់ ដោយផ្ដោតលើទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម និងការបង្កើនប្រសិទ្ធភាពការបម្លែង។ លើសពីនេះ Pam Moore ក៏បានចែករំលែកអំពីយុទ្ធសាស្ត្រ បច្ចេកទេសដ៏ល្អបំផុតសម្រាប់ការជំរុញម៉ាកយីហោ ការលក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ការអភិវឌ្ឍម៉ាកយីហោ ការបង្កើនប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយសង្គម និងជាច្រើនទៀត។

ចូលសិក្សាបន្ថែមជាមួយ Pam Moore៖

YouTube: https://www.youtube.com/c/PamMoore/featured

Facebook: https://www.facebook.com/PamMooreMktgNut

Twitter:  https://twitter.com/PamMktgNut

Podcast: https://soundcloud.com/socialzoomfactor

Website: https://www.pammarketingnut.com/

7. Kim Garst

Kim Garst គឺជាអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមកំពូលម្នាក់ ហើយទស្សនាវដ្ដី Forbes ក៏បានដាក់បញ្ចូលនាងក្នុងបញ្ជីមនុស្សកំពូលទាំង 10 ដែលមានឥទ្ធិពលលើទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ នាងក៏ជាវាគ្មិនដ៏ពេញនិយមម្នាក់ ជាអ្នកនិពន្ធដែលលក់ដាច់បំផុត និងជាអ្នកប្រឹក្សាសម្រាប់ក្រុមហ៊ុន ដូចជា IBM, MasterCard និង Microsoft ។ លើសពីនេះ Kim Garst ក៏មានសមត្ថភាពអាចជួយធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមមានចរាចរណ៍ឡើងវិញ ព្រមទាំងអាចធ្វើឱ្យមនុស្សចាប់ផ្ដើមពេញចិត្តលើម៉ាកយីហោរបស់ក្រុមហ៊ុនណាមួយដែលពួកគេត្រូវការនាងក្នុងការជួយ។

ចូលសិក្សាបន្ថែមជាមួយ Kim Garst៖

YouTube: https://www.youtube.com/c/KimGarstBiz

Facebook: https://www.facebook.com/kimgarst

Twitter: https://twitter.com/kimgarst?ref_src=twsrc%5Egoogle%7Ctwcamp%5Eserp%7Ctwgr%5Eauthor

Podcast:  https://pod.casts.io/people/kim-garst

Website: https://kimgarst.com/

8. Scott Stratten

​​ Scott Stratten គឺជាអតីតអ្នកទីផ្សារផ្នែកឧស្សាហកម្មតន្ត្រី និងជាអ្នកមានឥទ្ធិពលកំពូលម្នាក់ពាក់ព័ន្ធនឹងទីផ្សារវីដេអូ។ លើសពីនេះ គាត់ក៏ជាអ្នកទីផ្សារដ៏ប៉ិនប្រសប់ ជាអ្នកនិពន្ធសៀវភៅផ្ដោតលើជំនួញ និងទីផ្សារដែលលក់ដាច់ច្រើនបំផុត ហើយគាត់ធ្លាប់ជាអ្នកប្រឹក្សាយោបល់ឱ្យក្រុមហ៊ុនដូចជា PepsiCo, Walmart, Microsoft និង Adobe ។ ប្រធានបទសំណព្វរបស់ Scott គឺការរំខាននៅក្នុងទីផ្សារ។

ចូលសិក្សាបន្ថែមជាមួយ Scott Stratten៖

YouTube: https://www.youtube.com/channel/UCJrtsemAerL0v6R4_SgCWQA

Twitter: https://twitter.com/unmarketing

Website:  https://unmarketing.com/

9. Leonard Kim

Leonard Kim គឺជាអ្នកជំនាញផ្នែកម៉ាកយីហោ និងជាអ្នកមានឥទ្ធិពលផ្នែកទីផ្សារឌីជីថលកំពូលម្នាក់ ហើយគាត់ក៏ជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិន TED ដែលមានការតាមដានច្រើនជាងគេផងដែរ ដោយគាត់បង្រៀនពីផ្នត់គំនិតអាជីវកម្ម ម៉ាកយីហោផ្ទាល់ខ្លួន ទីផ្សារឥទ្ធិពល វិធីសាស្រ្តចាប់ផ្តើម ទីផ្សារ Linkedin និងជាច្រើនទៀត។

ប្រសិនបើអ្នកចង់ដឹងអំពីព័ត៌មានទីផ្សារឌីជីថល ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុត និន្នាការ និងបច្ចេកទេសដំណើរការល្អបំផុតនោះ អ្នកអាចតាមដានលោក Leonard Kim ។

ចូលសិក្សាបន្ថែមជាមួយ Leonard Kim ៖

Facebook: https://www.facebook.com/LeonardKim

Twitter: https://twitter.com/mrleonardkim

Website: https://leonardkim.com/

10. Donna Moritz

Donna Moritz គឺជាអ្នកជំនាញផ្នែកទីផ្សារឌីជីថល ប្រព័ន្ធផ្សព្វផ្សាយសង្គម និងមាតិកា ហើយក៏ជាឯកអគ្គរដ្ឋទូតម៉ាកយីហោសម្រាប់ក្រុមហ៊ុនជោគជ័យជាច្រើនផងដែរ។ នាង ក៏ជាអ្នកជំនាញក្នុងការអភិវឌ្ឍន៍យុទ្ធសាស្ត្រខ្លឹមសារ និងការនិទានរឿងដ៏ល្អម្នាក់។

ចូលសិក្សាបន្ថែមជាមួយ Donna Moritz៖

YouTube: https://www.youtube.com/channel/UCMpHcmv-ztjmDDfWXAQ9AdA

Twitter: https://twitter.com/SociallySorted?ref_src=twsrc%5Egoogle%7Ctwcamp%5Eserp%7Ctwgr%5Eauthor

Website: https://www.sociallysorted.com.au/blog/

 

ពាណិជ្ជកម្ម

គំនិតអាជីវកម្មក្នុងការចាប់ផ្ដើមសម្រាប់អ្នកមានដើមទុនតិច

0
គំនិតអាជីវកម្មក្នុងការចាប់ផ្ដើមសម្រាប់អ្នកមានដើមទុនតិច

ការចាប់ផ្ដើមអាជីវកម្មមួយឱ្យដំណើរការបានជោគជ័យ និងអាចពង្រីកខ្លួនបានកាន់តែធំនាពេលខាងមុខ វាជាបំណងប្រាថ្នាធំបំផុតសម្រាប់យុវជនដែលចង់ក្លាយជាសហគ្រិនជាពេលអនាគត។ ទោះបីជាយ៉ាងនេះក្ដី ចំពោះយុវជនមួយចំនួន ភាគច្រើនតែងតែជួបនូវបញ្ហាមួយ គឺការខ្វះដើមទុន ឬមានដើមទុនបន្តិចបន្ដួច ដូច្នេះហើយពួកគេមានការជាប់គាំង និងបញ្ឈប់នូវក្ដីស្រមៃដោយមិនចង់ចាប់ផ្ដើមអាជីវកម្មវិញ។

ការគិតបែបនេះ ជាកំហុសដ៏ធំមួយ ពីព្រោះការចាប់ផ្ដើមអាជីវកម្មនីមួយៗ មិនមែនចាប់ផ្ដើមពីធំតែម្ដងនោះទេ ប៉ុន្តែវាសុទ្ធតែចាប់ផ្ដើមពីតូចៗ ដោយមានដំណាក់កាលរបស់វា រួមផ្សំជាមួយនឹងឆន្ទៈ និងការមានផែនការអាជីវកម្មច្បាស់លាស់ ព្រមទាំងមានកត្តាជំរុញផ្សេងទៀតដើម្បីជួយបន្ថែមដោយវាអាស្រ័យលើប្រភេទអាជីវកម្ម មុននឹងអាចទទួលបានភាពជោគជ័យបាន។

បន្ថែមពីនេះ អ្នកក៏ត្រូវដឹងថានៅក្នុងទីផ្សារនៅតំបន់ដែលអ្នកកំពុងរស់នៅ សុទ្ធតែពោរពេញដោយបញ្ហា និងឱកាសជាច្រើន ដោយវាទាមទារឱ្យសហគ្រិនជំនាន់ក្រោយដូចអ្នកចាប់ផ្ដើមបង្កើតអ្វីថ្មីៗបន្តទៀតដើម្បីបំពេញតម្រូវការទីផ្សារ និងដើរតាមក្ដីស្រមៃរបស់អ្នក។ នៅក្នុងនោះ ក៏មានអាជីវកម្មខ្លះចាប់ផ្ដើមដោយចំណាយដើមទុនច្រើន និងអាជីវកម្មខ្លះចំណាយដើមទុនតិច។ ចំពោះខ្លឹមសារអត្ថបទខាងក្រោម នឹងបង្ហាញគំនិតអាជីវកម្មមួយចំនួន ដែលអ្នកអាចគិតពិចារណាក្នុងការចាប់ផ្ដើម ប្រសិនបើអ្នកពេញចិត្ត ឬមានជំនាញរបស់អ្នកដែរ ដើម្បីអាចចាប់ផ្ដើមបាន ដោយស្ថិតនៅក្នុងទំហំនៃការប្រើប្រាស់ដើមទុនតិច និងទាមទារឱ្យអ្នកច្បាស់លាស់ ហើយមានសមត្ថភាព។

1. ការបង្កើតមាតិកា

សម័យនេះ ជាសម័យដែលមនុស្សកំពុងពេញនិយមជាមួយបច្ចេកវិទ្យាថ្មីៗ ជាពិសេសការយល់ដឹងកាន់តែច្រើនលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដូច្នេះប្រសិនបើអ្នកមានគំនិត ក៏ដូចជាមានចំណាប់អារម្មណ៍លើការបង្កើតមាតិកា នេះជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកក្នុងការចាប់ផ្ដើម។

ចំណុចនេះ អ្នកអាចប្រើទេពកោសល្យរបស់អ្នកដើម្បីបង្កើតមាតិកាដែលមានគុណភាពខ្ពស់ ដោយអាចចែករំលែកនូវចំណេះដឹងនានាសម្រាប់អាជីវកម្ម និងនៅលើប្រព័ន្ធផ្សព្វផ្សាយ ក្នុងគោលបំណងដើម្បីកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន បន្ទាប់មកបម្លែងខ្លួនឱ្យក្លាយជាអ្នកផ្ដល់សេវាកម្ម អ្នកធ្វើការឯករាជ្យ និងក្លាយជាអ្នកមានឥទ្ធិពលលើផ្នែកណាមួយនៃជំនាញរបស់អ្នក ហើយរកប្រាក់ចំណូលពីផ្នែកទាំងនោះតាមដែលអ្នកអាចធ្វើបាន។

2. ទីប្រឹក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម

បច្ចុប្បន្ននេះ​ ភាគច្រើនអាជីវកម្មទើបតែចាប់ផ្ដើម អាជីវកម្មខ្នាតតូច និងមធ្យមតែងតែត្រូវការនរណាដែលមានចំណេះដឹង និងជាអ្នកជំនាញលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីធ្វើជាទីប្រឹក្សាសម្រាប់ពួកគេ ដើម្បីជំរុញម៉ាកយីហោរបស់ពួកគេឱ្យមានដំណើរការល្អនៅលើបណ្ដាញសង្គម។ លើសពីនេះ ពួកគេក៏ត្រូវការជាលក្ខណៈជួលជាភ្នាក់ងារ ឬជាបុគ្គលិកពេញម៉ោង ដើម្បីធ្វើឱ្យអាជីវកម្មរបស់ពួកគេមានលក្ខណៈល្អប្រសើរ ទាំង Facebook, TikTok និងបណ្ដាញសង្គមកំពុងពេញនិយមនានា តាមរយៈការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយឱ្យបានល្អ ការជួយប្រឹក្សាលើការបង្កើតយុទ្ធសាស្រ្តទីផ្សារលើបណ្ដាញសង្គមឱ្យមានភាពអស្ចារ្យដោយចំគោលដៅ និងមានការចូលរួមសកម្មភាពពីអតិថិជនគោលដៅជាច្រើន ។ល។

ហេតុដូចនេះ ប្រសិនបើអ្នកមានការយល់ដឹងច្រើន ឬក៏កំពុងមានជំនាញលើផ្នែកនេះស្រាប់ អ្នកអាចពិចារណាលើការបម្លែងខ្លួនឱ្យក្លាយជាទីប្រឹក្សាដល់ម្ចាស់អាជីវកម្មទាំងខ្នាតតូច និងខ្នាតមធ្យម ដើម្បីបង្កើតប្រភពចំណូលផ្ទាល់ខ្លួន ដោយការចាប់ផ្ដើមជាមួយដើមទុនតិចតួចក្នុងការផ្សព្វផ្សាយកសាងទំនុកចិត្ត និងកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន។

3. ផ្ដល់សេវាកម្មផ្នែកទីផ្សារឌីជីថល

ប្រសិនបើអ្នកមានបទពិសោធន៍ក្នុងវិស័យទីផ្សារ ឬធ្លាប់ធ្វើជាភ្នាក់ងារទីផ្សារឌីជីថល ឬកំពុងធ្វើការផ្នែកនេះ ហើយអ្នកចង់បង្កើនប្រភពចំណូល និងចង់បម្លែងខ្លួនឯងដើម្បីចាប់ផ្ដើមអាជីវកម្មខ្នាតតូច អ្នកអាចពិចារណាលើការផ្ដល់សេវាកម្មផ្នែកទីផ្សារឌីជីថល។ ផ្នែកនេះ ក៏កំពុងមានតម្រូវការខ្ពស់ផងដែរ ដូច្នេះអ្នកអាចចាប់ផ្ដើមវា ប្រសិនបើអ្នករួចរាល់ក្នុងការចាប់ផ្ដើម។

4. រចនា​ក្រាហ្វិក

ក្រុមហ៊ុននីមួយៗ សុទ្ធតែត្រូវការអ្នករចនាក្រាហ្វិក ដូច្នេះប្រសិនបើអ្នកមានជំនាញផ្នែកនេះ អ្នកអាចគិតពិចារណាចាប់ផ្ដើមផ្ដល់សេវាកម្មផ្នែកនេះ នៅលើបណ្ដាញអនឡាញបាន ដោយធ្វើជាអ្នកធ្វើការឯករាជ្យលើផ្នែករចនាក្រាហ្វិក ដោយសហការធ្វើការជាមួយក្រុមហ៊ុនមួយឬច្រើន ទៅតាមលទ្ធភាពដែលអ្នកអាចធ្វើបាន។ នៅក្នុងនោះអ្នកអាចផ្ដល់សេវាកម្មរចនា ដូចជា៖

  • ឡូហ្គោ
  • ខិត្តប័ណ្ណ
  • ក្រាហ្វិកអាវយឺត
  • Infographics
  • Poster
  • ។ល។
5. អ្នកសរសេរប្រវត្តិរូបសង្ខេប

នាពេលបច្ចុប្បន្ននេះ មិនមានមនុស្សច្រើនទេដែលពូកែសរសេរប្រវត្តិរូបសង្ខេបដើម្បីដាក់ពាក្យសុំធ្វើការ ដូច្នេះប្រសិនបើអ្នកចាប់អារម្មណ៍លើផ្នែកមួយនេះ អ្នកអាចផ្ដល់សេវាកម្មក្នុងការសរសេរប្រវត្តិរូបសង្ខេបដល់យុវជនដែលមិនចេះសរសេរ ឬត្រូវការដើម្បីដាក់ពាក្យសុំធ្វើការ។ បន្ថែមពីនេះ អ្នកខ្លួនឯងក៏អាចពង្រឹងសមត្ថភាពសរសេរបន្ថែមផងដែរ។

គួរបញ្ជាក់ផងដែរថា អ្នកអាចស្វែងរកគេហទំព័រណាដែលអាចផ្ដល់ឱកាសការងារឯករាជ្យក្នុងការសរសេរប្រវត្តិរូបសង្ខេប ដូចជា Fiverr ឬ Upwork និងផ្សេងទៀត។ បន្ថែមពីនេះ អ្នកអាចផ្សព្វផ្សាយខ្លួនឯងនៅលើបណ្ដាញសង្គម និងបង្កើតមធ្យោបាយងាយស្រួលដល់អតិថិជនគោលដៅរបស់អ្នកដើម្បីស្នើសុំការទទួលសេវាកម្មនៃការសរសេរប្រវត្តិរូបសង្ខេបពីអ្នក។

6. អ្នកផលិតវីដេអូ

បច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើន អ្នកមានឥទ្ធិពល និងតារាល្បីនៅលើ YouTube ឬ TikTok ដ៏មានសក្តានុពល ដែលចង់ផលិតវីដេអូរបស់ពួកគេឱ្យកាន់តែល្អខ្លាំងថែមទៀត ព្រមទាំងអាចទាញចំណាប់អារម្មណ៍បានច្រើនជាបន្តបន្ទាប់ ប៉ុន្តែពួកគេគ្មានជំនាញ ឬឧបករណ៍សម្រាប់ផលិតវីដេអូគុណភាពខ្ពស់ ដូច្នេះពួកគេត្រូវការបន្ថែមនូវអ្នផលិតវីដេអូដែលមានសមត្ថភាពដើម្បីបង្រៀន ឬធ្វើវីដេអូដល់ពួកគេ។ ដូច្នេះប្រសិនបើមានបទពិសោធន៍ជាអ្នកផលិតវីដេអូដ៏ល្អ មានផលប័ត្រដ៏រឹងមាំ និងមានសមត្ថភាពខ្លាំងក្នុងការផលិតវីដេអូ នោះអ្នកអាចចាប់ផ្ដើមធ្វើការជាអ្នកឯករាជ្យដើម្បីទទួលបានប្រភបចំណូលបន្ថែម។

7. ផ្ដល់សេវាកម្មបកប្រែ

ប្រសិនបើអ្នកចេះភាសាអង់គ្លេស​ ឬភាសាចិនស្ទាត់ជំនាញ ដូច្នេះអ្នកអាចផ្ដល់សេវាកម្មលើការបកប្រែ មិនថាជាការនិយាយបកប្រែ ឬជាលាយលក្ខណ៍អក្សរនៅកន្លែងណាមួយ មិនថាជាក្រុមហ៊ុនឯកជន ឬក្រុមហ៊ុនរដ្ឋនោះទេ អ្នកអាចសាកល្បងស្វែងរកដើម្បីចុះកិច្ចព្រមព្រៀងផ្ដល់សេវាកម្មបកប្រែ។​

8. អាជីវកម្មផ្នែកសម្រស់

ផ្នែកសម្រស់ជាកត្តាសំខាន់ ហើយក៏ជាផ្នែកដែលមនុស្សត្រូវការផងដែរ ដូច្នេះប្រសិនបើអ្នកមានបទពិសោធន៍ និងស្រលាញ់ផ្នែកនេះដោយផ្ដោតលើចំណុចណាមួយនៃសម្រស់ អ្នកអាចផ្ដើមផ្សព្វផ្សាយពីខ្លួនឯងដើម្បីបង្កើនទំនុកចិត្ត និងចាប់ផ្ដើមផ្ដល់សេវាកម្មប្រឹក្សាយោបល់ ឬជួយទិញផលិតផលមានគុណភាពជាដើម។ ឧទាហរណ៍អ្នកចង់ផ្ដោតលើសុខភាពរាងកាយ អ្នកអាចផ្ដល់ជាវគ្គបង្វឹក និងការប្រឹក្សាលើការញុំាអាហារឱ្យបានត្រឹមត្រូវ និងការហាត់ប្រាណយកសុខភាពល្អ ឬយករាងស្អាតជាដើម ដោយអ្នកបង្ហាញជាលក្ខណៈអនឡាញ។ ម្យ៉ាងទៀត បើអ្នកចង់ផ្ដោតលើមុខ អ្នកអាចផ្ដល់ជាគន្លឹះ និងការបណ្ដុះបណ្ដាលលើការថែរក្សាមុខជាមួយផលិតផលមានគុណភាព ហើយអ្នកអាចធ្វើការបញ្ជាទិញជូនអតិថិជន ឬអ្នកជាអ្នកលក់ផ្ទាល់ជាដើម។

9. អ្នករៀបចំផែនការព្រឹត្តិការណ៍

ប្រសិនបើអ្នកជាមនុស្សដែលមានសមត្ថភាពលើការរៀបចំកម្រិតល្អខ្លាំង ហើយចូលចិត្តតការរៀបចំពិធីជប់លៀង និងព្រឹត្តិការណ៍នានា នេះជាជម្រើសល្អសម្រាប់អ្នក ដោយអ្នកអាចចាប់ផ្ដើមផ្សព្វផ្សាយអំពីខ្លួនឯង និងចាប់ផ្ដើមផ្ដល់សេវាកម្មក្នុងការរៀបចំផែនការព្រឹត្តិការណ៍សម្រាប់កម្មវិធីនានា ដូចជាកម្មវិធីពិធីមង្គលការ ជប់លៀងខួបកំណើត និងជាច្រើនទៀត។

10. អ្នករៀបចំផែនការធ្វើដំណើរ

មនុស្សគ្រប់គ្នាតែងតែចង់ធ្វើដំណើរកំសាន្តមួយដែលចំណាយលុយសមរម្យ និងទៅកន្លែងប្រាថ្នាឱ្យបានច្រើនតាមដែរអាចធ្វើបាន ក្រោយពីសម្រាកពីការងារ ជាពិសេសទទួលបាននូវបទពិសោធន៍ល្អៗ ។ ហេតុដូចនេះ ពួកគេតែងតែស្វែងរកអ្នកដែលមានជំនាញក្នុងការជួយរៀបចំផែនការ ក៏ដូចជាសម្របសម្រួលក្នុងការធ្វើការដំណើរកំសាន្តរបស់ពួកគេឱ្យបានល្អ ដោយពួកគេមិនចង់រៀបចំដោយខ្លួនឯង ឬពេលខ្លះពួកគេមិនដឹងថាត្រូវធ្វើបែបណា និងទៅទីណាដែលល្អនៅក្នុងតំបន់ដែលពួកគេចង់ទៅកំសាន្តនោះទេ។ ដូច្នេះត្រង់ចំណុចនេះ អ្នកអាចធ្វើជាភ្នាក់ងារទេសចរណ៍ និងបម្លែងខ្លួនឯងឱ្យក្លាយជាអ្នកជំនាញក្នុងការរៀបចំផែនការវិស្សមកាលដ៏ល្អឥតខ្ចោះជាមួយនឹងសណ្ឋាគារដ៏ស្រស់ស្អាត ទីតាំងដ៏ល្អ និងភោជនីយដ្ឋានឆ្ងាញ់ៗ ព្រមទាំងបញ្ចូលនូវកន្លែងល្អៗ និងផែនការក្នុងការកំសាន្តពោរពេញដោយការចងចាំល្អៗសម្រាប់អតិថិជន។

11. អ្នកធ្វើការឯករាជ្យ

ចាប់តាំងពីជំងឺកូវីដ-19​ បានវាយលុកនៅក្នុងពិភពលោកមក កំណើននៃអ្នកធ្វើការពីផ្ទះ ក៏ដូចជាឱកាសនៃការធ្វើការឯករាជ្យលើជំនាញដែលខ្លួនឯងមាន គឺមានកាន់តែច្រើនឡើង។ ហេតុដូចនេះ ប្រសិនបើអ្នកមានជំនាញណាមួយជាក់លាក់ ហើយអ្នកយល់ច្បាស់អំពីវា នោះអ្នកអាចចាប់ផ្ដើមធ្វើការបែបឯករាជ្យជូនក្រុមហ៊ុនណាដែលកំពុងមានតម្រូវការ។ ការងារឯករាជ្យមានច្រើន ដូចជាអ្នកសរសេរមាតិកា អ្នករៀបចំឯកសារផ្លូវច្បាប់ អ្នកប្រឹក្សាលើផ្នែកទីផ្សារ អ្នករចនាក្រាហ្វិក អ្នកសរសេរកូដកម្មវិធី និងអ្នកអភិវឌ្ឍន៍កម្មវិធីជាដើម។

12. ការអភិវឌ្ឍន៍កម្មវិធី

ការអភិវឌ្ឍន៍កម្មវិធី គឺជាគំនិតអាជីវកម្មខ្នាតតូចមួយដែលរកប្រាក់ចំណេញបានល្អបំផុត ដោយសារតែមានក្រុមហ៊ុនជាច្រើនត្រូវការកម្មវិធី។ លើសពីនេះ អាចប្រើកម្មវិធីដូចជា OmniGraffle ឬ Sketch ដើម្បីបង្កើត wireframes និង mockups មុនពេលអ្នកសម្រេចចិត្តបង្កើតកម្មវិធីនោះចេញជារូបរាង។ លើសពីនេះ ប្រសិនបើអ្នកមានបទពិសោធន៍ ក៏ដូចជាកំពុងសិក្សាស៊ីជម្រៅលើផ្នែកនេះ វាជាជម្រើសកាន់តែល្អសម្រាប់អ្នកក្នុងការចាប់ផ្ដើម។

13. មេរៀននិយាយជាសាធារណៈ

ប្រសិនបើអ្នកជាមនុស្សដែលស្រលាញ់ការនិយាយសាធារណៈ និងមានបទពិសោធន៍ច្រើនក្នុងការបញ្ចេញសមត្ថភាពនិយាយសាធារណៈ អ្នកអាចចាប់ផ្ដើមបង្កើតមេរៀន ឬវគ្គខ្លីៗនៅលើអនឡាញ ដើម្បីផ្សព្វផ្សាយលក់វីដេអូ ឬធ្វើជាលក្ខណៈបណ្ដុះបណ្ដាលផ្ទាល់ អាស្រ័យលើចំណង់ចំណូលចិត្ត និងភាពអាចទៅរួចរបស់អ្នក។ ការនិយាយសាធារណៈនេះ មនុស្សជាច្រើនក៏កំពុងត្រូវការ និងចង់រីកចម្រើន មិនថាជាសិស្សនិស្សិត អ្នកធ្វើការ និងម្ចាស់អាជីវកម្មនោះទេ សុទ្ធតែត្រូវការចេះនូវជំនាញមួយនេះ ដូច្នេះអ្នកអាចចាប់ផ្ដើមផែនការអាជីវកម្មខ្នាតតូចរបស់អ្នកលើការបង្កើតមេរៀននិយាយជាសាធារណៈនេះឡើង ដើម្បីបង្កើតប្រភពចំណូលសម្រាប់អ្នក។

ពាណិជ្ជកម្ម

ពិបាកផ្ដោតអារម្មណ៍ធ្វើការ និងគ្មានផលិតភាពការងារ តើត្រូវធ្វើដូចម្ដេច?

0
ពិបាកផ្ដោតអារម្មណ៍ធ្វើការ និងគ្មានផលិតភាពការងារ តើត្រូវធ្វើដូចម្ដេច

លោក Michael Sim ជាអ្នកអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ Android ដែលមានអាយុ 33 ឆ្នាំ រស់នៅ និងធ្វើការក្នុងរដ្ឋកាលីហ្វ័រញ៉ា។ បើយោងតាមកិច្ចសម្ភាសន៍​រវាងលោក ជាមួយនឹងក្រុមការងារ Insider បានបង្ហាញឱ្យឃើញថា​ លោក Michael Sim មានបញ្ហាក្នុងការពិបាកផ្ដោតអារម្មណ៍នៅកន្លែងធ្វើការ និងគ្មានផលិតភាពការងារសោះឡើយ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី លោកក៏បានអនុវត្តន៍នូវក្បួនមួយចំនួនដែលធ្វើឱ្យលោកមានការផ្លាស់ប្ដូរ ព្រមទាំងអាចបញ្ចប់ការងារប្រកបដោយភាពពេញចិត្ត និងមានលទ្ធផលល្អជាប្រចាំ។

ជាក់ស្ដែងមនុស្សជាច្រើន តែងតែទទួលនូវការរំខានពីអ្វីផ្សេងៗក្នុងការធ្វើឱ្យពួកគេពិបាកផ្ដោតអារម្មណ៍ និងមិនអាចបំពេញកិច្ចការងារផ្ទាល់ខ្លួនបានល្អឡើយ ទោះបីជាពួកគេព្យាយាមផ្ដោតអារម្មណ៍យ៉ាងណា ឬកំពុងធ្វើការនៅទីណានោះទេ។ ហេតុដូចនេះ ប្រសិនបើអ្នកកំពុងអានអត្ថបទមួយនេះ កំពុងមានបញ្ហាពិបាកផ្ដោតអារម្មណ៍នៅកន្លែងធ្វើការ និងគ្មានលទ្ធភាពការងារ អ្នកទាំងអស់គ្នាអាចសាកល្បងអនុវត្តន៍តាមវិធីរបស់លោក Michael Sim ដើម្បីទទួលបាននូវលទ្ធផលល្អនៅកន្លែងការងារ។

1. ធ្វើរឿងដ៏មានអត្ថន័យមួយជាប្រចាំថ្ងៃ

ជំនួសឱ្យការព្យាយាមកំណត់ការងារតូចៗដែលត្រូវធ្វើជាប្រចាំថ្ងៃ មកជាការព្យាយាមធ្វើការងារណាដែលជារឿងដ៏មានអត្ថន័យសម្រាប់អ្នកឱ្យបានជាប្រចាំថ្ងៃវិញ មានន័យថា អ្នកមិនត្រូវផ្ដោតលើតែការបំពេញការងារដើម្បីតែបញ្ចប់តួនាទីជាប្រចាំនោះទេ ប៉ុន្តែអ្នកត្រូវបញ្ចប់ការងារនោះដោយមោទនភាពសម្រាប់ខ្លួនឯង និងមានក្ដីសុខសម្រាប់ថ្ងៃនេះ។

បន្ថែមពីនេះ ដើម្បីបង្កើនប្រសិទ្ធភាព លោក Michael Sim បានណែនាំឱ្យអ្នកសរសេរការងារដ៏មានអត្ថន័យសម្រាប់អ្នកហើយក៏ជាអ្វីដែលអ្នកត្រូវធ្វើ មកសរសេរនៅលើក្រដាសមួយសន្លឹក ដោយកុំព្យាយាមសរសេរកត់ចំណាំនូវអ្វីដែលអ្នកត្រូវធ្វើនៅលើកុំព្យូទ័រ ឬទូរស័ព្ទដៃ។​ ធ្វើបែបនេះ ចៀសវាសការរំខាន នៅពេលអ្នកបំពេញការងារ និងមើលបញ្ជីការងារដែលអ្នកត្រូវបំពេញនោះ ហើយអ្នកនឹងមានអារម្មណ៍ផ្ដោតធ្វើការងារបានល្អ។

កត់ចំណាំ ទោះបីជាការងាររបស់អ្នកទាមទារការផ្ដោតខ្លាំងយ៉ាងណាក៏ដោយ ក៏ប៉ុន្តែអ្នកក៏ត្រូវមានពេលវេលាមួយចំនួនដើម្បីសម្រាកលំហែរបន្ដិចដែរ ដោយកុំព្យាយាមដាក់សម្ពាធលើខ្លួនឯងខ្លាំងក្នុងការផ្ដោតលើការងារទាំងស្រុងពេក នោះវានឹងមិនមានលទ្ធផលល្អត្រឡប់មកវិញឡើយ។

2. កុំព្យាយាមបង្ខំខ្លួនឯងឱ្យធ្វើការ ប៉ុន្តែត្រូវធ្វើការតាមបែបធម្មជាតិរបស់អ្នក

នៅក្នុងចំណុចនេះ លោក Michael Sim ចង់ឱ្យអ្នកប្រៀបធៀបស្ថានភាពនៃការផ្ដោតអារម្មណ៍ធ្វើការងារនោះ ឱ្យដូចជាពេលវេលាដ៏ល្អមួយដែលអ្នកមានសម្រាប់ក្រុមគ្រួសារ មិត្តភក្តិជាដើម។ ធ្វើបែបនេះ អ្នកនឹងផ្ដោតអារម្មណ៍ធ្វើការបានយ៉ាងរលូន ជាមួយនឹងអារម្មណ៍សប្បាយរីករាយ ដែលមិនមែនជាអារម្មណ៍ថា វាជាការបង្ខំខ្លួនឯងឱ្យផ្ដោតក្នុងការធ្វើការ ឬការដាក់សម្ពាធនោះឡើយ។ ជាពិសេសអ្នកនឹងផ្ដោតធ្វើការដោយអារម្មណ៍រីករាយ អារម្មណ៍គ្មានការរំខាន និងមិនសូវចាប់ផ្ដើមពីពេលវេលាដែលកំពុងដើរទៅមុខឡើយ ហើយពេលបញ្ចប់ការងារនោះ អ្នកនឹងមានអារម្មណ៍ពិសេសខុសប្លែកជាងរាល់ដងមិនខាន។

ជាក់ស្ដែងលោក Michael Sim គឺជាអ្នកបង្កើតប្រព័ន្ធប្រតិបត្តិការ Android ដោយគាត់ត្រូវសរសេរកូដកម្មវិធីសម្រាប់ឧបករណ៍ Android ដូច្នេះវាទាមទារឱ្យមានការផ្ដោតអារម្មណ៍ខ្លាំង ដូច្នេះគាត់បានព្យាយាមធ្វើឱ្យការផ្ដោតអារម្មណ៍ធ្វើការ ឱ្យដូចនឹងអារម្មណ៍កំពុងធ្វើរឿងដ៏សំខាន់សម្រាប់ជីវិត និងអាចបញ្ចប់វាបានដោយគ្មានការរំខាន។

3. កុំព្យាយាមផ្ដោតអារម្មណ៍ធ្វើការច្រើនក្នុងពេលតែមួយ

ការបំពេញការងារបានល្អ និងការកើតមានគំនិតច្នៃប្រឌិតថ្មីៗ វាកើតចេញពីការផ្ដោតអារម្មណ៍បំពេញការងារដ៏សំខាន់មួយនៅក្នុងមួយថ្ងៃ មិនមែនជាការធ្វើការងារបាន15នាទី ហើយនឹកឃើញចង់បំពេញការងារមួយផ្សេងទៀតនោះឡើយ ព្រោះវានឹងនាំអ្នកឱ្យបែកអារម្មណ៍ ហើយជាលទ្ធផលគឺគ្មានលទ្ធផលល្អបានមួយសោះឡើងសម្រាប់មួយថ្ងៃ។

ជាបទពិសោធន៍ជាក់ស្ដែង លោក Michael Sim គឺគាត់បានព្យាយាមផ្ដោតអារម្មណ៍ខ្លាំងលើកិច្ចការងារដែលមានចំពោះមុខសម្រាប់មួយថ្ងៃ ដូចជាការងារសរសេរកូដរបស់គាត់។ ក្រៅពីការផ្ដោតអារម្មណ៍សរសេរកូដ គាត់ក៏បានស្ដាប់ចម្រៀងបន្ថែម ដើម្បីជាការជំរុញការផ្ដោតអារម្មណ៍ល្អដោយគ្មានការរំខាន (ចំណាំ៖ ជ្រើសរើសបទចម្រៀងឬភ្លេងដែលមិនធ្វើឱ្យអ្នកបែកអារម្មណ៍ ប៉ុន្តែបង្កើនការផ្ដោតអារម្មណ៍ល្អវិញ)។ ហើយចំពោះអ្នកក៏ដូចគ្នា គឺគាត់បាននិយាយថា មិនចាំបាច់ស្ដាប់ចម្រៀងដូចគាត់ក៏បាន ពីព្រោះមនុស្សគ្រប់គ្នាអាចធ្វើសកម្មភាពផ្សេងទើបមានផលិតភាពការងារ ដោយអ្នកអាចធ្វើអ្វីផ្សេងក្រៅពីស្ដាប់ចម្រៀង តាមរយៈការសាកល្បងអនុវត្តន៍លើសកម្មភាពនានា បន្ទាប់មកសួរខ្លួនឯងថាតើវាមានប្រសិទ្ធភាពដល់អ្នកឬទេ? បើចម្លើយថាមាន អ្នកអាចបន្ត ប៉ុន្តែបើអត់ អ្នកអាចស្វែងរកសកម្មភាពថ្មី។

ពាណិជ្ជកម្ម

ការចាប់ផ្ដើមអាជីវកម្មកំពូលៗ លើផ្នែក “លទ្ធកម្ម (Procurement) ”

0
ការចាប់ផ្ដើមអាជីវកម្មកំពូលៗ លើផ្នែក “លទ្ធកម្ម (Procurement) ”

លទ្ធកម្ម (Procurement) គឺជាដំណើរការនៃការទិញទំនិញ សេវាកម្ម ឬវត្ថុធាតុដើមសម្រាប់អាជីវកម្មពីអ្នកលក់ ឬអ្នកផ្គត់ផ្គង់។ បន្ថែមពីនេះ វាក៏រួមបញ្ចូលរាល់សកម្មភាពដែលពាក់ព័ន្ធ និងចាំបាច់សម្រាប់ការស្វែងរកប្រភពនៃទំនិញ ឬសេវាកម្មផងដែរ។ ដំណើរការលទ្ធកម្មជាផ្លូវការ គឺជួយក្រុមអ្នកទិញដែលបានដាក់ស្នើសុំ ការអនុម័ត តាមដានរាល់ការទិញ និងគ្រប់គ្រងការចំណាយរបស់អាជីវកម្ម ដើម្បីវាយតម្លៃអ្នកផ្គត់ផ្គង់ ផលិតផល សេវាកម្ម និងការចរចាកិច្ចសន្យា ព្រមទាំងធានាថាការទិញដែលបានអនុម័តនោះមានការសន្សំសំចៃដោយមានតម្លៃសមរម្យបំផុត ប្រកបដោយគុណភាពខ្ពស់ និងទាន់ពេលវេលា។

អ្វីដែលកាន់តែពិសេសទៀតនោះ ចំពោះអ្នកដែលកំពុងសិក្សាស៊ីជម្រៅ ឬចាប់អារម្មណ៍លើផ្នែកលទ្ធកម្មនេះ ច្បាស់ជាកំពុងតែគិតថា តើការសិក្សាលើផ្នែកមួយនេះអាចធ្វើអ្វីបានខ្លះ? តើអាចចាប់ផ្ដើមអាជីវកម្មបែបណាខ្លះ? ហេតុដូចនេះ ខ្លឹមសារខាងក្រោមនឹងបង្ហាញនូវការចាប់ផ្ដើមអាជីវកម្មមួយចំនួនដែលកំពុងមានអ្នកចាប់ផ្ដើមនៅលើទីផ្សាររួចជាស្រេច ដើម្បីអ្នកអាចសិក្សាបន្ថែមក្នុងការស្វែងរកគំនិតថ្មីសម្រាប់ខ្លួនឯងក្នុងការចាប់ផ្ដើមនៅតំបន់ណាមួយដែលអ្នកគិតថាជាឱកាសសម្រាប់អ្នក។

1. Archlet

Archlet គឺជាកម្មវិធី B2B SaaS ដែលផ្តល់អាទិភាពដល់អ្នកប្រើប្រាស់ដើម្បីធ្វើការវិភាគ និងមានសមត្ថភាពសម្រេចចិត្តបានកាន់តែលឿន និងច្បាស់លាស់ តាមរយៈការផ្តល់ជូននូវកម្មវិធីដំណោះស្រាយដែលដំណើរការដោយ AI ក្នុងការធ្វើស្វ័យប្រវត្តិកម្មដំណើរការប្រភពទៅផ្នែកសំខាន់របស់ក្រុមហ៊ុន។ គួរបញ្ជាក់ផងដែរថា Archlet បង្កើតឡើងដោយមនុស្ស 3 នាក់ រួមមាន Jakob Manz, Lukas Wawrla និងTim Grunow។

ចូលទៅកាន់គេទំព័រ៖ https://www.archlet.io/

2. Approve.com

Approve គឺជាវេទិកាស្វ័យប្រវត្តិកម្មលទ្ធកម្ម ដែលមានការផ្តល់នូវឧបករណ៍ដើម្បីធ្វើឱ្យលំហូរការងារប្រព្រឹត្តិទៅដោយស្វ័យប្រវត្តិនៃការទិញ និងការអន្តរកម្មរបស់អ្នកលក់។ Approve បង្កើតឡើងដោយមនុស្ស 3 នាក់ ដូចជា Amit Mittelman, Bar Winkler, Shlomy Amsalem។

ចូលទៅកាន់គេទំព័រ៖ https://www.approve.com/

3. PAAS

ទីប្រឹក្សា PAAS គឺជាក្រុមហ៊ុនវិភាគលទ្ធកម្ម ដែលមានមូលដ្ឋាននៅលើ AI SaaS ហើយមានលោក Eric V Cunningham ជាស្ថាបនិក។

ចូលទៅកាន់គេទំព័រ៖ https://www.paasadvisors.com/

4. Tropic

Tropic គឺជាវេទិកាផ្តល់នូវលទ្ធភាពឱ្យអ្នកទិញ ដើម្បីធ្វើឱ្យដំណើរការទិញកម្មវិធីមានភាពងាយស្រួល និងមានតម្លាភាព។ Tropic ត្រូវបានបង្កើតឡើងដោយ David Campbell និងJustin Etkin។

ចូលទៅកាន់គេទំព័រ៖ https://tropicapp.io/

5. BuyHive Ltd

BuyHive គឺជាកន្លែងអនុញ្ញាតឱ្យអ្នកទិញទូទាំងពិភពលោកអាចស្វែងរកផលិតផល និងអ្នកផ្គត់ផ្គង់ប្រកបដោយទំនុកចិត្ត តម្លាភាព និងការសម្រេចចិត្តបានត្រឹមត្រូវ។ ក្រុមហ៊ុន BuyHive បង្កើតឡើងដោយមនុស្ស 3 នាក់ រួមមានBrent Barnes, Michael Hung និង Minesh Pore។

ចូលទៅកាន់គេហទំព័រ៖ https://thebuyhive.com/

6. Procurated

Procurated គឺជាវេទិកាដែលអនុញ្ញាតឱ្យក្រុមហ៊ុនលើវិស័យសាធារណៈ អាចបញ្ចូលការវាយតម្លៃពីមិត្តភក្តិនៅក្នុងដំណើរការជ្រើសរើសអ្នកផ្គត់ផ្គង់របស់ពួកគេ។ វេទិកានេះ ត្រូវបានបង្កើតឡើងដោយ David Yarkin។

ចូលទៅកាន់គេទំព័រ៖ https://www.procurated.com/

7. White Label Advisory

White Label Advisory គឺជាវេទិកា B2B សម្រាប់ការទិញ និងការចេញវិក្កយបត្រនៃទីប្រឹក្សាគុណភាពខ្ពស់ ហើយវាត្រូវបានបង្កើតឡើងដោយ Philipp Maier និងPhilipp Weber។

ចូលទៅកាន់គេទំព័រ៖ https://www.whitelabeladvisory.de/

ពាណិជ្ជកម្ម

កំពូលមហាសេដ្ឋីលំដាប់លេខ 1 នៃប្រទេសចិន

0
កំពូលមហាសេដ្ឋីលំដាប់លេខ 1 នៃប្រទេសចិន

ប្រទេសចិន គឺជាប្រទេសមួយដែលកំពុងមានសន្ទុះនៃការរីកចម្រើនយ៉ាងខ្លាំងលើវិស័យសហគ្រិនភាព និងបច្ចេកវិទ្យាទំនើបៗ ដូច្នេះហើយនៅប្រទេសនោះក៏សម្បូរធនធានខ្លាំងៗ និងមានមហាសេដ្ឋីជាច្រើនរូបផងដែរ។ ទោះបីជាយ៉ាងនេះ ក៏មានមហាសេដ្ឋីមួយរូបដែលជាកំពូលមហាសេដ្ឋីលំដាប់លេខ 1 ប្រចាំប្រទេសចិនផងដែរ គឺលោក Zhong Shanshan ដែលមានទ្រព្យសម្បត្តិសុទ្ធសរុប 65 ពាន់លានដុល្លារ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពថ្មីរបស់ទស្សនាវដ្ដី Forbes កាលពីថ្ងៃទី12 ខែមិថុនា ឆ្នាំ2022។ គួរបញ្ជាក់ផងដែរថា ទ្រព្យសម្បត្តិទាំងនេះ គឺទទួលបានប្រភពចំណូលធំបំផុតពីភេសជ្ជៈ និងឱសថ។

លោក Zhong Shanshan គឺជាអ្នកផលិតទឹកដប និងភេសជ្ជៈតែ Nongfu Spring ហើយក៏ជាប្រធាន Beijing Wantai Biological Pharmacy ហើយក៏ជាអ្នកបង្កើតឧបករណ៍ធ្វើតេស្ត Covid-19 និងជាអ្នកគ្រប់គ្រងឱសថស្ថានជីវសាស្ត្រ Beijing Wantai ដែលបានផ្សព្វផ្សាយជាសាធារណៈនៅលើផ្សារហ៊ុននៃក្រុងសៀងហៃ កាលពីខែមេសា ឆ្នាំ 2020។

អ្វីដែលយើងនឹកស្មានមិនដល់នៃរឿងរ៉ាវរបស់លោក Zhong Shanshan គឺមុនពេលដែលលោកចាប់ផ្ដើមអាជីវកម្ម ហើយអាចទទួលបានភាពជោគជ័យក្លាយជាមហាសេដ្ឋីប្រចាំប្រទេសបែបនេះ កាលពីដើមឡើយលោក​ Zhong ធ្លាប់ធ្វើការ​ងារជា​កម្មករ​សំណង់ ជាអ្នក​យក​ព័ត៌មាន ជាអ្នក​កាសែត និង​ជា​ភ្នាក់ងារ​លក់​ភេសជ្ជៈ។ ដូច្នេះហើយនៅក្នុងចំណុចនេះ សរបញ្ជាក់ឱ្យបានដឹងថា មុននឹងទទួលបានភាពជោគជ័យក្នុងអាជីវកម្ម លោក Zhong គឺចាប់ផ្ដើមពីចំណុចសូន្យដោយការធ្វើការឱ្យគេ បន្ទាប់មកពង្រឹងសមត្ថភាពដើម្បីចាប់ផ្ដើមយកឱកាសក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន រួមបញ្ចូលជាមួយនឹងការតស៊ូ និងទស្សនវិស័យវែងឆ្ងាយធ្វើឱ្យគាត់អាចក្លាយជាជនគំរូរសម្រាប់សហគ្រិនជាច្រើននាក់ទាំងក្នុងប្រទេស និងពិភពលោក។

ពាណិជ្ជកម្ម

Apps ទីផ្សារសំខាន់ៗសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច

0
Apps ទីផ្សារសំខាន់ៗសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច

អាជីវកម្មខ្នាតតូច ទាមទារឱ្យមានការធ្វើទីផ្សារដ៏ល្អដើម្បីឈានដល់ភាពរីកចម្រើនពីមួយកម្រិតទៅមួយកម្រិត។ ម្យ៉ាងទៀតការយល់ឃើញនៃការធ្វើទីផ្សារ ក៏មានជម្រើសច្រើន ថែមទាំងមាន apps ក៏ច្រើនដើម្បីប្រើប្រាស់ក្នុងការផ្ដល់ជំនួយនានា ប៉ុន្តែជាទូទៅម្ចាស់អាជីវកម្មមិនសូវហ៊ានចំណាយច្រើនលើការធ្វើទីផ្សារខ្លាំង ឬចង់មានភាពសន្សំសំចៃលើការធ្វើទីផ្សារ ហើយចង់ទទួលបានលទ្ធផលល្អដូចគេដែរ។ ហេតុដូចនេះ នៅខ្លឹមសារខាងក្រោម យើងនឹងណែនាំកម្មវិធីចំនួន 5 ដែលម្ចាស់អាជីវកម្មខ្នាតតូចអាចគិតពិចារណាក្នុងការប្រើប្រាស់ដើម្បីផ្ដល់ជាជំនួនពាក់ព័ន្ធនឹងការធ្វើទីផ្សារ។

1. Proofhub

ProofHub គឺជាការគ្រប់គ្រងគម្រោង និងដំណោះស្រាយទំនាក់ទំនងក្រុម ដែលនឹងជួយអ្នកក្នុងការគ្រប់គ្រងគម្រោងទីផ្សារ និងក្រុមរបស់អ្នកឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។ បន្ថែមពីនេះ វាផ្តល់នូវឧបករណ៍ទាំងអស់ដែលអ្នកត្រូវការដើម្បីរៀបចំផែនការ ការទំនាក់ទំនង ការគ្រប់គ្រង និងការបញ្ចប់គម្រោងទាន់ពេលវេលាជាមួយគ្នានៅកន្លែងតែមួយ។

អ្នកអាចធ្វើការទាញយក App នេះ តាមតំណរភ្ជាប់ខាងក្រោម៖

2. Trello

Trello គឺជាកម្មវិធីគ្រប់គ្រងការងារដែលអាចបត់បែនបាន ក្រុមការងារអាចកំណត់ផែនការ សហការលើគម្រោង រៀបចំលំហូរការងារ និងអាចតាមដានវឌ្ឍនភាពការងារ។ ការគ្រប់គ្រងនេះ ចាប់ពីការបំផុសគំនិតរហូតដល់ការគ្រោងទុក និងឈានដល់ការប្រតិបត្តិ។ លើសពីនេះកម្មវិធី Trello ក៏អាចគ្រប់គ្រងព្រឹត្តិការណ៍ធំៗ និងកិច្ចការប្រចាំថ្ងៃក្នុងការធ្វើការជាមួយគ្នា និងសម្រេចកិច្ចការផ្សេងៗ។ ជាពិសេស ការងារទីផ្សារដែលនឹងពាក់ព័ន្ធការគ្រប់គ្រងគម្រោងជាច្រើន។

អ្នកអាចធ្វើការទាញយក App នេះ តាមតំណរភ្ជាប់ខាងក្រោម៖

3. Canva

កម្មវិធី Canva ល្អបំផុតសម្រាប់ការបង្កើតក្រាហ្វិកបានភ្លាមៗយ៉ាងងាយស្រួលដោយមិនចាំបាច់ត្រូវការរចនានៅក្នុងកម្មវិធី Photoshop ឬជួលអ្នកជំនាញផ្នែករចនាឡើយ ពីព្រោះអ្នកអាចបង្កើតវាបានដោយខ្លួនឯងយ៉ាងងាយស្រួលសម្រាប់យុទ្ធនាការរបស់អ្នក ការជំរុញលើការផ្សព្វផ្សាយលើបណ្ដាញសង្គម ឬការបង្ហោះប្លុកជាដើម។

គួរបញ្ជាក់ផងដែរថា Canva គឺជា platform រចនាតាមអ៊ីនធឺណិតដោយឥតគិតថ្លៃក្នុងការប្រើប្រាស់ ប៉ុន្តែក៏មាន platform មួយចំនួន ដូចជា Canva pro គិតប្រាក់ផងដែរ។ បន្ថែមពីនេះ Canva ក៏មានគំរូ (templates) ជាច្រើនទម្រង់សម្រាប់អ្នកប្រើប្រាស់ក្នុងការជ្រើសរើសដើម្បីធ្វើជា Poster, logo, Flyers, Presentations និងជាច្រើនទៀតក្នុងការផ្សព្វផ្សាយ ឬតាមតម្រូវការជាក់ស្ដែង។

គេហទំព័រ Canva ដែលអ្នកអាចប្រើប្រាស់នៅក្នុងកុំព្យូទ័រ https://www.canva.com/

អ្នកអាចធ្វើការទាញយក App នេះ តាមតំណរភ្ជាប់ខាងក្រោម៖

4. Buffer

Buffer គឺជាកម្មវិធីមួយដែលអាចគ្រប់គ្រងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកបាន ដោយវាផ្ដល់នូវសមត្ថភាពក្នុងការកំណត់ពេលវេលាផ្សព្វផ្សាយនៅក្នុង Twitter, Facebook, Instagram និង LinkedIn ក៏ដូចជាការវិភាគលទ្ធផល និងការចូលរួមជាមួយបណ្ដាញសង្គមទាំងនេះផងដែរ។

គេហទំព័រ Buffe ៖ https://buffer.com/

អ្នកអាចធ្វើការទាញយក App នេះ តាមតំណរភ្ជាប់ខាងក្រោម៖

5. Mention

Mention ជាឈុតទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម ​(Social Media Marketing Suite) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជំរុញការសន្ទនា ដោយ Mention ជួយអ្នកក្នុងការដឹងពីអ្វីដែលមនុស្សកំពុងនិយាយ អំពីម៉ាក ឬផលិតផលរបស់អ្នកតាមរយៈការវិភាគឧស្សាហកម្មនៅលើប្រព័ន្ធអ៊ីនធឺណិត។

គេហទំព័រ Mention៖ https://mention.com/en/

ពាណិជ្ជកម្ម

Ant Group របស់មហាសេដ្ឋី Jack Ma បានបើកដំណើរការ “ធនាគារឌីជីថល” ក្នុងប្រទេសសិង្ហបុរី

0
Ant Group របស់មហាសេដ្ឋី Jack Ma បានបើកដំណើរការ “ធនាគារឌីជីថល” ក្នុងប្រទេសសិង្ហបុរី

Ant Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុដ៏ធំមួយនៅប្រទេសចិនដែលគ្រប់គ្រងដោយលោក Jack Ma កំពុងធ្វើការប្រកាសជាសាធារណៈកាលពីថ្ងៃច័ន្ទ ទី6 ខែមិថុនា ឆ្នាំ2022ថ្មីៗនេះ ថាខ្លួននឹងបើកដំណើរការធនាគារលក់ដុំបែបឌីជីថលនៅក្នុងប្រទេសសិង្ហបុរី មានឈ្មោះថា ធនាគារ ANEXT។ ធនាគារ ANEXT បង្កើតឡើងដោយផ្តោតលើការផ្តល់សេវាហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ជាពិសេសក្រុមហ៊ុនដែលមានប្រតិបត្តិការឆ្លងព្រំដែន។ គួរបញ្ជក់ផងដែរថា ក្រុមហ៊ុន Ant Group និង ធនាគារ ANEXT បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ANEXT បានទទួលការយល់ព្រមពីអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ដើម្បីចាប់ផ្តើមអាជីវកម្មជាផ្លូវការនៅថ្ងៃទី 2 ខែមិថុនា ឆ្នាំ2022 ។

ANEXT Bank

បើយោងតាមទស្សនាវដ្តី Forbes លោក Sopnendu Mohanty ប្រធានផ្នែកហិរញ្ញវត្ថុរបស់ MAS បានមានប្រសាសន៍ថា “នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងដំណើរអភិវឌ្ឍន៍ធនាគារឌីជីថលរបស់ប្រទេសសិង្ហបុរី ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីធានាឱ្យវិស័យធនាគារនៅតែមានភាពរីកចម្រើន មានការប្រកួតប្រជែងជាសកល និងមានភាពរស់រវើក” ។

ចំពោះលោក Toh Su Mei នាយកប្រតិបត្តិនៃធនាគារ Anext មានប្រសាសន៍ថា៖ “អំឡុងពេលកំពុងមានសន្ទុះយ៉ាងឆាប់រហ័សនៅក្នុងសេដ្ឋកិច្ចឌីជីថល គំរូអាជីវកម្មក៏កំពុងផ្លាស់ប្តូរដើម្បីឈានរកបច្ចេកវិទ្យាបែបឌីជីថល។ ហេតុដូចនេះ សេវាហិរញ្ញវត្ថុត្រូវតែមានការវិវឌ្ឍ និងជាកន្លែងដែលសហគ្រាសធុនតូច និងមធ្យម អាចបម្លែងជីវកម្មរបស់ពួកគេតាមបែបប្រព័ន្ធឌីជីថល“។

ពាណិជ្ជកម្ម