spot_img
spot_img
Home Blog Page 29

យុទ្ធសាស្ត្រទីផ្សារឌីជីថល

0
No. ឈ្មោះឯកសារ ទាញយក
1 ប្រតិទិនសម្រាប់តាមដានមាតិកាផ្សព្វផ្សាយ ( Content Calendar ) ទាញយក
2 វីដេអូបង្រៀនពីចំនុចសំខាន់ៗ( Video Tutorial ) ទាញយក
3 សៀវភៅជាសម្លេងសម្រាប់ជំនួយដល់ការអាន( Audio Book ) ទាញយក
4 គន្លឹះក្នុងការរៀបចំផែនការសម្រាប់យុទ្ធនាការផ្សព្វផ្សាយ ទាញយក
5 គេហទំព័រល្បីៗ ដែលជាប្រភពនៃមេរៀនអំពីការធ្វើទីផ្សារឌីជីថលបន្ថែម ទាញយក
6 សៀវភៅល្អៗ ដែលនិយាយអំពីការធ្វើទីផ្សារឌីជីថល ទាញយក
ពាណិជ្ជកម្ម

តើធ្វើដូចម្ដេចទើបមានមនុស្សកាន់តែច្រើនស្គាល់ពីអាជីវកម្មរបស់អ្នក?

0
តើធ្វើដូចម្ដេចទើបមានមនុស្សកាន់តែច្រើនស្គាល់ពីអាជីវកម្មរបស់អ្នក?

នៅពេលដែលមានគំនិតចង់ចាប់ផ្ដើមអាជីវកម្ម ហើយអាចដំណើរការអាជីវកម្មបានវាជារឿងជោគជ័យមួយជំហាន ប៉ុន្តែអ្វីដែលអ្នកគួរតែគិតពិចារណាបន្ថែមទៀតនោះ គឺការដែលអាចមានសមត្ថភាពក្នុងការធ្វើឱ្យមនុស្សកាន់តែច្រើនស្គាល់ពីអាជីវកម្មរបស់អ្នក។

គំនិត

ដូច្នេះដើម្បីកសាងកេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នកឱ្យមនុស្សស្គាល់ច្រើន អ្នកត្រូវតែ៖

  1. កសាងទំនុកចិត្ត ក៏ដូចជាផ្ដល់ភាពជឿជាក់ដល់អតិថិជន តាមរយៈការធ្វើឱ្យអាជីវកម្មរបស់អ្នកមានឡូហ្គោលជាក់លាក់ មានការឌីហ្សាញគួរឱ្យទាក់ទាញ មានព័ត៌មានក្រុមហ៊ុនច្បាស់លាស់ និងផលិតផលសេវាកម្មរបស់អ្នកមានគុណភាពល្អដែលមិនធ្វើឱ្យអតិថិជនខកចិត្ត។
  2. ពង្រឹងឱ្យខ្លាំងលើការផ្ដល់សេវាកម្មល្អ ដោយធ្វើយ៉ាងណាឱ្យក្រុមការងារទាំងអស់ចេះពីរបៀបក្នុងការធ្វើឱ្យអតិថិជនដែលបានចូលមកកាន់ក្រុមហ៊ុនឬហាងរបស់អ្នក ទទួលបាននូវបទពិសោធន៍ល្អៗ និងមានភាពស្រស់ស្រាយ។ ត្រូវចងចាំថា ប្រសិនបើការផ្ដល់សេវាកម្មល្អ និងមានផលិតផលដែលផ្ដល់ជូនមានគុណភាពទៀត អតិថិជននឹងពេញចិត្តជួយផ្សព្វផ្សាយឱ្យអ្នកដោយឯកឯង។
  3. វាយលុកទីផ្សារតាមប្រព័ន្ធអនឡាញ ដោយអ្នកត្រូវតែធ្វើឱ្យមនុស្សចូលចិត្តនឹងអ្វីដែលក្រុមហ៊ុនឬហាងរបស់អ្នកផ្ដល់ជូន ដូច្នេះពួកគេនឹងនាំគ្នាចែករំលែកព័ត៌មានអំពីក្រុមហ៊ុនរបស់អ្នកជាច្រើននៅលើប្រព័ន្ធអនឡាញ។ ម្យ៉ាងទៀតអ្នកអាចសហការជាមួយបុគ្គលដែលមានកេរ្តិ៍ឈ្មោះល្អ ហើយល្បីនៅលើប្រព័ន្ធអ៊ីនធឺណិតដើម្បីជួយក្នុងការផ្សព្វផ្សាយអំពីក្រុមហ៊ុននិងហាងរបស់អ្នក។
  4. បង្កើតពាក្យស្លោក ឬអត្តសញ្ញាណអំពីក្រុមហ៊ុនរបស់អ្នក ដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍ខ្លាំង និងចងចាំ។
  5. ជ្រើសរើសវេទិការផ្សព្វផ្សាយឱ្យចំទិសដៅជាមួយនឹងអតិថិជនគោលដៅរបស់អ្នក
  6. ព្យាយាមធ្វើឱ្យអាជីវកម្មរបស់អ្នកកំពុងមានភាពពេញនិយម និងមានភាពលេចធ្លោខុសពីអាជីវកម្មដទៃដែលពួកគេមិនអាចធ្វើដូចអ្នក ឬមិនមានដូចអ្នក
ពាណិជ្ជកម្ម

បើគ្មានបទពិសោធន៍ ប៉ុន្តែចង់ចាប់ផ្ដើមអាជីវកម្ម តើត្រូវធ្វើដូចម្ដេច?

0
បើគ្មានបទពិសោធន៍ ប៉ុន្តែចង់ចាប់ផ្ដើមអាជីវកម្ម តើត្រូវធ្វើដូចម្ដេច

​លោកស្រីសុង ស្រីនាង ម្ចាស់ហាងព្រះខ័នឬទ្ធិ លក់គ្រឿងសង្ហារឹម ដែលបើកដំណើរការជាង 20ឆ្នាំ ព្រមទាំងកំពុងមានការគាំទ្រខ្លាំងពីសំណាក់ម្ចាស់អាជីវកម្មផ្សេងទៀត ឬបងប្អូនដែលចង់បានសម្ភារៈដើម្បីលំអរហាង និងផ្ទះផ្ទាល់ខ្លួនឱ្យបានស្អាត ហើយទទួលបានគ្រឿងសង្ហារឹមដែលមានគុណភាពខ្ពស់។ លើសពីនេះ លោកស្រី ស្រីនាង បានបញ្ជាក់ថា អំឡុងពេលឆ្នាំ2020 ដែលប្រទេសកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ធ្ងន់ពីជំងឺ Covid-19 ក៏ហាងរបស់លោកស្រីនៅតែអាចដំណើរការបានធម្មតា ថែមទាំងអាចពង្រីកសាខាថ្មីមួយទៀតបាន។

Praskhanrith Furniture

ឆ្លងតាមបទពិសោធន៍នៃការចាប់ផ្តើមអាជីវកម្មនេះ លោកស្រីបានផ្ដល់ដំបូន្មានមួយចំនួនសម្រាប់បងប្អូនដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនមួយ ប៉ុន្តែគ្មានបទពិសោធន៍ ហើយមិនដឹងថាត្រូវធ្វើដូចម្ដេច ដូច្នេះលោកស្រីបានមានប្រសាសន៍ថា៖

  1. ប្រសិនបើមិនទាន់មានបទពិសោធន៍ ត្រូវតែចូលធ្វើការនៅក្នុងវិស័យការងារណាដែលពាក់ព័ន្ធនឹងអ្វីដែលខ្លួនចង់ចាប់ផ្ដើមអាជីវកម្ម ដើម្បីរៀនសូត្របន្ថែម ក្នុងគោលបំណងពង្រឹងចំណេះជំនាញឱ្យខ្លាំង ព្រមទាំងរៀនយកបទពិសោធន៍នានាដែលកើតមាននៅក្នុងការធ្វើការនោះ។
  2. រៀនសូត្រពីសហគ្រិនជោគជ័យផ្សេងទៀត ដើម្បីធ្វើជាបទពិសោធន៍ផ្ទាល់ខ្លួន និងពង្រឹងចំណេះជំនាញសមត្ថភាពឱ្យល្អប្រសើរជាងមុន
  3. រៀនសូត្រពីរបៀបដំណើរការអាជីវកម្ម
  4. ត្រៀមខ្លួនដើម្បីទទួលយកហានិភ័យ និងចេះចាប់យកឱកាស
ពាណិជ្ជកម្ម

ពីអ្នកចូលចិត្តដើរលេង មកចាប់ផ្ដើមបង្កើត Uot App ដ៏មានសក្ដានុពល

0
ពីអ្នកចូលចិត្តដើរលេង មកចាប់ផ្ដើមបង្កើត Uot App ដ៏មានសក្ដានុពល

លោក ពេជ សូវៀត ជាអគ្គនាយក និងជាសហស្ថាបនិកនៃ Uot App ដែលជាសហគមន៍ទេសចរណ៍ឌីជីថលសម្រាប់អ្នកចូលចិត្តដើរលេង ដែលអាចឱ្យមនុស្សស្វែងរកទីកន្លែងដើម្បីធ្វើដំណើរកំសាន្តជាច្រើននៅក្នុងប្រទេសកម្ពុជា ព្រមទាំងអាចធ្វើឱ្យបុគ្គលដែលជាអ្នកស្រឡាញ់ និងចូលចិត្តការធ្វើដំណើរផ្សងព្រេងនោះអាចបង្កើតក្តីសុបិន និងបទពិសោធន៍ដ៏រីករាយរបស់ពួកគេទៅកាន់ទីកន្លែងដែលពួកគេប្រាថ្នាបានយ៉ាងងាយស្រួលជាមួយ Uot App នេះ។

អួត App

នៅក្នុង Uot App មានមុខងារចំនួន 4៖
  1. អួតតគ្នា៖ ជាបន្តុំព័ត៌មានសម្រាប់អ្នកស្រលាញ់ការដើរលេង ដោយបង្ហាញពីទីកន្លែងស្អាតៗ ហើយងាយស្រួល សប្បាយ និងចាយលុយតិច។
  2. អួត៖ សម្រាប់​ចែករំលែកបទពិសោធន៍ល្អៗ ទៅកាន់សហគមន៍អ្នកស្រលាញ់ការដើរលេង។
  3. ផ្សព្វផ្សាយ៖ សម្រាប់ការផ្សាយពាណិជ្ជកម្ម ដោយម្ចាស់អាជីវកម្មដែលមានផលិតផលឬសេវាកម្មទាក់ទងនឹងទេសចរណ៍ដើម្បីផ្សព្វផ្សាយលក់។
  4. ណាត់គ្នាដើរ៖ ជាបន្តុំពត៌មានសម្រាប់មិត្តភក្ត័ និងម្ចាស់អាជីវកម្មទេសចរណ៍កក់ការដើរលេងជាក្រុមដោយខ្លួនឯង។

ប៉ុន្តែទម្រាំអាចបង្កើត Uot App នេះបានលោកសូវៀត បានបង្ហាញថាក្រុមរបស់លោកបានចូលរួមការប្រកួតប្រជែងជាច្រើនដើម្បីអាចទទួលបានដើមទុនក្នុងការដំណើរការ ដោយក្នុងនោះ Uot App ទទួលបានពានរង្វាន់សហគ្រិនខ្មែរក្នុងធុរកិច្ចបង្កើតថ្មីដែលទទួលបានជ័យលាភីលេខពីរ និងពានរង្វាន់បញ្ជាក់ពីការសសើរទាក់ទងទៅនឹងទេសចរណ៍បៃតងដែលផ្ដល់ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លើសពីនេះ ក៏រួមផ្សំជាមួយនឹងក្ដីស្រលាញ់និងឆន្ទៈដែលលោកមានចំពោះអាជីវកម្មមួយនេះ ដោយសារលោកជាអ្នកចូលចិត្តដើរលេង ហើយសង្កេតឃើញថានៅប្រទេសកម្ពុជាក៏មានកន្លែងដំណើរកំសាន្តជាច្រើនដែរ ហើយសុទ្ធស្អាតៗ គ្រាន់តែពេលខ្លះអ្នកដែលចូលចិត្តដើរលេងមួយចំនួនធំ គឺពិបាកស្វែងរកទីកន្លែងនោះ ឬមិនស្គាល់តែម្ដង ដូច្នេះទើបលោកសម្រេចចិត្តរួមដៃគ្នាជាមួយនឹងដៃគូម្នាក់ទៀតដែលមានជំនាញលើការបង្កើត App និងបង្កើតក្រុមដើម្បីបង្កើត Uot App ឡើង។

ឆ្លងតាមបទពិសោធន៍នៃការបង្កើត Uot App មក លោកសូវៀតបានផ្ដល់ជាដំបូន្មានមួយចំនួនដើម្បីជួយដល់អ្នកដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្មបង្កើតថ្មីផ្ទាល់ខ្លួន ត្រូវតែដឹង។
  1. ត្រូវតែមានក្ដីស្រលាញ់ និងឆន្ទៈក្នុងការចាប់ផ្ដើមអាជីវកម្មណាមួយពិតប្រាកដ
  2. ត្រូវតែមានទស្សនវិស័យ និងបេសកកម្មជាក់លាក់ដើម្បីចាប់ផ្ដើម
  3. ត្រូវតែមានដៃគូសហការដែលមានជំនាញនៅក្នុងការចាប់ផ្ដើម ដើម្បីបំពេញឱ្យគ្នា
  4. ត្រូវហ៊ានដកដើមទុនផ្ទាល់ខ្លួន ដើម្បីចាប់ផ្ដើម ហើយត្រូវចេះគ្រប់គ្រងក្នុងការចំណាយ
  5. ត្រូវហ៊ានចូលរួមប្រកួតនានាដែលពាក់ព័ន្ធនឹងការចាប់ផ្ដើមអាជីវកម្ម ដើម្បីទទួលការបណ្ដុះបណ្ដាលបន្ថែម និងអាចទទួលបានដើមទុនពីកម្មវិធីប្រកួតនោះ ប្រសិនបើឈ្នះការប្រកួត
  6. ត្រៀមចិត្តដើម្បីទទួលយករាល់បញ្ហា ឬឧបសគ្គដែលនឹងកើតឡើងនៅពេលចាប់ផ្ដើម
  7. ត្រូវចេះកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនឱ្យអ្នកវិនិយោគ និងអតិថិជនជឿជាក់
ពាណិជ្ជកម្ម

យកសមត្ថភាពដែលមាន មកចាប់ផ្ដើមអាជីវកម្មចំនួន 2 បានយ៉ាងរលូន

0
យកសមត្ថភាពដែលមាន មកចាប់ផ្ដើមអាជីវកម្មចំនួន 2 បានយ៉ាងរលូន

លោក សោម សិរីវឌ្ឍន៍ ជាស្ថាបនិកនៃភោជនីយដ្ឋានសក្កបាន្ត និងជាស្ថាបនិកនៃក្រុមហ៊ុនសក្កបាន្តឌីហ្សាញ។ ចំពោះអាជីវកម្មភោជនីយដ្ឋានរបស់លោក ទោះបីជាទើបតែបង្កើតថ្មីនៅក្នុងឆ្នាំ2021ក៏ដោយ ក៏កំពុងមានការគាំទ្រជាខ្លាំងនៅក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ននេះ។​ រីឯអាជីវកម្មសក្កបាន្តឌីហ្សាញវិញ បានបង្កើតឡើងដំបូងនៅឆ្នាំ 2016 ហើយរហូតមកទល់ពេលនេះ ទទួលបានសមិទ្ធផលជាច្រើន ដូចជាភោជនីយដ្ឋានសក្កបាន្តផ្ទាល់ ភ្នំកាហ្វេនៅភ្នំ1500 ផ្ទះវីឡាទោល ហាងតែR&B Cambodia ហាងGomu Sandwich និងផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា លោកសិរីវឌ្ឍន៍ គឺជាស្ថាបត្យករ ដែលបញ្ចប់ការសិក្សានៅប្រទេសម៉ាឡេស៊ី ហើយលោកពិតជាមានឆន្ទៈ ក្ដីស្រលាញ់ និងមានជំនាញនៅក្នុងវិស័យស្ថាបត្យកម្មនេះជាខ្លាំង ដូច្នេះក្រោយបញ្ចប់ការសិក្សាលោកក៏ចាប់ផ្ដើមសម្រេចចិត្តបង្កើតសក្កបាន្តឌីហ្សាញជាលក្ខណៈតូច រហូតពង្រីកឱ្យកាន់តែប្រសើរជាងមុន ហើយបង្កើតលក្ខណៈគ្រុបសក្កបាន្ត ដោយក្នុងនោះលោកក៏បានបញ្ចូលអាជីវកម្ម ភោជនីយដ្ឋានសក្កបានមួយទៀត ហើយថ្ងៃអនាគត លោកនឹងមានគម្រោងបង្កើតអាជីវកម្មជាបន្តបន្ទាប់នៅក្នុងបុត្រសម្ព័ន្ធសក្កបាន្ត។ ទាំងនេះ សុទ្ធតែជាការយកសមត្ថភាពដែលលោកមាន ជាពិសេសក្ដីស្រលាញ់និងឆន្ទៈរបស់លោក ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន ហើយចូលរួមចំណែកក្នុងការជួយដល់មនុស្សជាតិ និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។

SAKABAN RESTAURANT

ភោជនីយដ្ឋានសក្កបាន្ត

Sakaban Design

ឆ្លងតាមបទពិសោធន៍នៃការចាប់ផ្ដើមអាជីវកម្មចំនួន 2 ដោយយកចំណេះជំនាញ និងសមត្ថភាពដែលលោកមានមកបង្កើតអាជីវកម្មទាំងពីរឱ្យដំណើរការបាន គឺវាមានកត្តាសំខាន់ៗរួមបញ្ចូលគ្នាដូចជា៖

1. មានជំនាញក្នុងវិស័យដែលខ្លួនចង់ចាប់ផ្ដើមអាជីវកម្ម ៖ ដោយជាក់ស្ដែងលោកមានជំនាញក្នុងវិស័យស្ថាបត្យកម្មស្រាប់ រួមផ្សំជាមួយនឹងក្ដីស្រលាញ់ដែលចង់ចាប់ផ្ដើមអាជីវកម្មនៅក្នុងវិស័យនេះទើបធ្វើឱ្យការចាប់ផ្ដើមពោរពេញទៅដោយក្ដីសង្ឃឹម និងមិនឆាប់បោះបង់នៅពេលជួបឧបសគ្គនានា។

2. សិក្សាអំពីទីផ្សារបន្ថែម៖ ត្រង់ចំណុចនេះ លោកក៏បានបញ្ជាក់ផងដែរថា ទោះបីជាយើងមានសមត្ថភាព មានចំណេះជំនាញ និងមានបទពិសោធន៍ក្នុងវិស័យដែលយើងចង់ចាប់ផ្ដើមអាជីវកម្មក៏ដោយ ក៏យើងមិនត្រូវមើលរំលងក្នុងការសិក្សាស្រាវជ្រាវបន្ថែមទៀតអំពីទីផ្សារ ដើម្បីធ្វើឱ្យប្រាកដថាទីតាំងកន្លែងណាអំណោយផលល្អ ការរៀបចំបែបណាទើបត្រូវនឹងតម្រូវការអតិថិជនរបស់យើង និងធានាថានៅពេលចាប់ផ្ដើមដំណើរការអាជីវកម្មគឺវាត្រូវនឹងតម្រូវការដែលមនុស្សកំពុងត្រូវការស្រាប់។ល។

3. កសាងក្រុមមួយដ៏ខ្លាំង៖ ក្រុមជាកត្តាសំខាន់នៅក្នុងការដំណើរការអាជីវកម្ម ដូច្នេះយើងចាប់ផ្ដើមស្វែងរកដៃគូសហការដែលអាចជួយលោកក្នុងការរួមដំណើរជាមួយគ្នាបានល្អ ព្រមទាំងអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ជាពិសេសជ្រើសរើសក្រុមការងារដែលមានឆន្ទៈខ្ពស់ក្នុងការធ្វើការងារ និងបណ្ដុះបណ្ដាលពួកគាត់ឱ្យមានសមត្ថភាពខ្លាំង។

4. រៀបចំផែនការឱ្យបានច្បាស់លាស់៖ ផែនការជាកត្តាសំខាន់ដែលធ្វើឱ្យយើងអាចដំណើរការអ្វីមួយឱ្យដំណើរការបានល្អ និងស្របជាមួយនឹងអ្វីដែលយើងចង់បាន ដូច្នេះលោកសិរីវឌ្ឍន៍ បានរំលឹកអ្នកជំនាន់ក្រោយ ប្រសិនបើចង់ចាប់ផ្ដើមអាជីវកម្ម ត្រូវតែរៀបចំផែនការឱ្យច្បាស់លាស់ដើម្បីចាប់ផ្ដើម ទោះបីជាយើងកំពុងមានជំនាញលើវិស័យដែលខ្លួនកំពុងចង់ចាប់ផ្ដើមក៏ដោយ។

5. មានទស្សនវិស័យ និងបេសកកម្មជាក់លាក់៖ ការធ្វើអាជីវកម្ម ប្រសិនបើគ្មានទស្សនវិស័យ និងបេសកកម្មជាក់លាក់សម្រាប់ខ្លួនឯងទេ ច្បាស់លាស់នៅពេលណាមួយនឹងឆាប់បោះបង់មិនខាន។

6. សមត្ថភាពដឹកនាំគ្រប់គ្រងចាត់ចែង៖ ទោះបីជាមានជំនាញក្នុងវិស័យដែលខ្លួនចង់ធ្វើអាជីវកម្មនោះក៏ដោយ ក៏យើងត្រូវតែហ្វឹកហាត់ខ្លួនឯងឱ្យមានជំនាញដឹកនាំ ជំនាញគ្រប់គ្រង និងជំនាញចាត់ចែងក្រុមដើម្បីធ្វើសកម្មភាពរួមគ្នាឱ្យបានល្អដែរ។

ពាណិជ្ជកម្ម

ពីអ្នកលក់តាមរទេះ មកក្លាយជាម្ចាស់ប្រេនតែគុជ Queen Bee ដ៏ល្បី

0
ពីអ្នកលក់តាមរទេះ មកក្លាយជាម្ចាស់ប្រេនតែគុជ Queen Bee ដ៏ល្បី

លោកស្រីញៀ​វ យិ​ន​ហ្គេ​ច ជាម្ចាស់ប្រេនតែគុជ Queen Bee ដែលកំពុងតែមានការគាំទ្រខ្លាំងពីមនុស្សជាច្រើននៅកម្ពុជា។ អ្វីដែល Queen Bee ធ្វើឱ្យមនុស្សមានការពេញចិត្តខ្លាំងនោះ គឺរសជាតិ ដែលមានភាពប្លែកនិងឆ្ញាញ់ លើសពីនេះក៏ការផ្ដល់ជូននូវសេវាកម្មល្អ និងអាចកម្ម៉ង់ញុំាបានតាមរយៈអនឡាញ ឬអាចទៅហាងផ្ទាល់អំឡុងពេលកំពុងផ្ទុះជំងឺរាតត្បាត Covid-19។

Queen Bee

អ្វីដែលយើងគួរឱ្យកត់សម្គាល់នោះគឺពីមុនហាងតែគុជ Queen Bee មិនទាន់នឹងមានហាងស្រួលបួលនៅឡើយនោះទេ គឺលក់តាមរទេះនៅលើចញ្ចើមផ្លូវ ប៉ុន្តែបន្ទាប់មកលោកស្រី យិនហ្គេចក៏ចាប់ផ្ដើមបម្លែងខ្លួនយ៉ាងរហ័សដោយអាចពង្រីកសាខាជាបន្តបន្ទាប់ចំនួន 10សាខា ចាប់ពីឆ្នាំ2016 ដល់ ឆ្នាំ2019 ហើយក៏មានការពង្រីកសាខាជាបន្តបន្ទាប់ដែរក្នុងពេលបច្ចុប្បន្ននេះ។

Queen Bee

នៅត្រង់ចំណុចនេះ ច្បាស់ជាយើងមានចម្ងល់ថា ហេតុអ្វីបានជា លោកស្រី យិនហ្គេច អាចបម្លែងខ្លួនបានរហ័សយ៉ាងនេះ? ហើយចំពោះសំណួរនេះ លោកស្រីក៏ធ្លាប់បានពន្យល់បកស្រាយតាមកិច្ចសម្ភាសន៍ជាច្រើនដែរ ដោយលោកស្រីបានមានប្រសាសន៍ថា “Queen Bee អាចរីកចម្រើនបានរហូតដល់ពេលបច្ចុប្បន្ននេះ គឺដោយសារតែជាក្ដីស្រលាញ់ដែលចង់ចាប់ផ្ដើមធ្វើវាឱ្យកើតឡើង ហើយផ្ដោតខ្លាំងលើរសជាតិដែលជារូបមន្តផ្ទាល់ខ្លួន ការផ្ដល់សេវាកម្មល្អ យល់ច្បាស់ពីតម្រូវការអតិថិជន និងបន្តការរៀនសូត្រដើម្បីកែលម្អហាងឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់”។

ពាណិជ្ជកម្ម

មានដើមទុនក៏ដោយ ក៏ត្រូវមានកត្តាសំខាន់ 7 ទៀត ដើម្បីចាប់ផ្ដើមអាជីវកម្មបាន

0

លោកឃន ឈុនដារ៉ា ជាអគ្គនាយកក្រុមហ៊ុន KOI Thé Cambodia និងជាស្ថាបនិក Tube Café ដែលកំពុងមានការគាំទ្រខ្លាំងនាពេលបច្ចុប្បន្ន ជាពិសេសយុវជនកម្ពុជានៅរាជធានីភ្នំពេញ។

ជាក់ស្ដែងលោកឈុនដារ៉ា កើតនៅក្នុងត្រកូលអ្នកមានជីវភាពល្អ ព្រមទាំងមានឪពុកម្ដាយជាអ្នករកស៊ីស្រាប់ ដូច្នេះប្រសិនបើលោកចង់ចាប់ផ្ដើមអាជីវកម្ម គឺវាអាចងាយស្រួលច្រើន ព្រោះអាចយកដើមទុនពីឪពុកម្ដាយបាន ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ក៏លោកឈុនដារ៉ា បានបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការចាប់ផ្ដើមអាជីវកម្ម ដោយវាពឹងផ្អែកលើកត្តាជាច្រើនលើសពីលុយ ហើយទាមទារឱ្យយើងត្រូវតែមានដើម្បីអាចដំណើរការអាជីវកម្មមួយបានសម្រាប់ខ្លួនឯងបាន។

  1. ក្ដីស្រលាញ់ចង់ចាប់ផ្ដើមអាជីវកម្មលើផ្នែកណាមួយជាក់លាក់ ដោយជាក់ស្ដែងលោកបានចាប់អារម្មណ៍និងមានក្ដីស្រលាញ់ចង់ធ្វើអាជីវកម្មលើវិស័យតែកាហ្វេយ៉ាងខ្លាំងតាំងពីដើម ហើយក៏ចាប់ផ្ដើមបើកដំណើរការលើកដំបូងនៅពេលលោកមានអាយុ 24ឆ្នាំ
  2. ត្រូវតែចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនឱ្យបានល្អ ការពារកុំឱ្យមានការខ្ជះខ្ជាយច្រើនលើអ្វីដែលមិនចាំបាច់ ពីព្រោះកត្តាលុយនៅក្នុងការរកស៊ីវាក៏ជារឿងសំខាន់
  3. ស្គាល់ខ្លួនឯងច្បាស់ មានភាពក្លាហាន និងមានទំនុកចិត្តលើខ្លួនឯងឱ្យខ្លាំង
  4. កំណត់គោលដៅ និងទស្សនវិស័យ បេសកកម្មដែលខ្លួនចង់ឃើញនាពេលអនាគតឱ្យមានភាពជាក់លាក់ ព្រមទាំងរៀបចំផែនការមួយឱ្យច្បាស់លាស់ ហើយចងចាំក្នុងចិត្តថា អ្វីក៏យើងអាចធ្វើបាន នោះអ្នកនឹងធ្វើបាន និងមិនឆាប់បោះបង់
  5. ត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកហានិភ័យនានាដែលនឹងអាចកើតមានឡើង
  6. បន្តការរៀនសូត្រទាំងក្នុងសាលា និងរៀនសូត្រពីបទពិសោធន៍របស់អ្នករកស៊ីជោគជ័យផ្សេងៗទៀតដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំង
  7. ចេះស្រាវជ្រាវបន្ថែមទៀត ដើម្បីធ្វើឱ្យការសម្រេចចិត្តក្នុងការធ្វើអ្វីមួយឱ្យបានល្អ និងមានភាពត្រឹមត្រូវជាងមុនក្នុងធ្វើអាជីវកម្មឱ្យដំណើរការល្អ ហើយត្រូវនឹងតម្រូវការក្នុងទីផ្សារ
ពាណិជ្ជកម្ម

ចំណេះដឹងទាំង៩ ដែលអ្នកគួរតែចេះ មុនពេលចាប់ផ្ដើមអាជីវកម្មខ្លួនឯង

0
ចំណេះដឹងទាំង៩ ដែលអ្នកគួរតែចេះ មុនពេលចាប់ផ្ដើមអាជីវកម្មខ្លួនឯង

ការចាប់ផ្ដើមអាជីវកម្មមិនមែនជារឿងងាយស្រួលដែលនរណាៗក៏អាចនឹកឃើញធ្វើក៏ធ្វើនោះទេ​ គឺវាទាមទារអ្នកឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគិត ការគ្រប់គ្រងពេលវេលា មានភាពអត់ធ្មត់ ឆ្លាតនិងអាចបត់បែនទៅតាមស្ថានភាព។ ហើយអ្នកក៏ត្រូវមានទំនួលខុសត្រូវច្រើនជាងមុនផងដែរទៅលើការងារមួយចំនួនដូចជា ការប្រកាសជ្រើសរើសបុគ្គលិក ការដឹកនាំក្រុម ចាត់ចែងការងារ ការរៀបចំគម្រោង ការសម្រេចចិត្ត ការគ្រប់គ្រងហិរញ្ញវត្ថុ និងការដោះស្រាយបញ្ហាជូនអតិថិជនជាដើម។

ដូចនេះខាងក្រោមនេះ គឺសុទ្ធសឹងតែជាចំណុចដែលអ្នកត្រូវដឹង ហើយក៏ត្រូវតែចេះដែរ មុនពេលចាប់ផ្ដើមអាជីវកម្មខ្លួនឯងដើម្បីអាចដឹកអាជីវកម្មឆ្ពោះទៅរកភាពជោគជ័យបានៈ

១.  ចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ (Fiancial Management)

ជាដំបូងអ្នកត្រូវមានការយល់ដឹងឲ្យបានស៊ីជម្រៅពាក់ព័ន្ធជាមួយនឹងមូលដ្ឋានគ្រឹះក្នុងការរៀបចំចាត់ចែងហិរញ្ញវត្ថុរបស់ជាមុនសិន ដូចជាដឹងពីរបៀបក្នុងការចំណាយថវិកាក្នុងគម្រោងនីមួយៗ និងត្រូវចេះអំពីរបៀបគណនាចំណូលចំណាយ ដើម្បីអាចបង្កើនប្រាក់ចំណេញជាអតិបរមា និងកាត់បន្ថុយហានិភ័យដែលអាចនឹងកើតមានឡើងនៅពេលដែលអ្នកចាប់ផ្ដើមចេញរកស៊ីខ្លួនឯង។

This image has an empty alt attribute; its file name is business-man-counting-dollar-banknote-online-business-concept-1024x683.jpg

២. ជំនាញក្នុងការវិភាគទិន្នន័យ (Data Analytics)

ជំនាញនេះមិនមែនតម្រូវឲ្យអ្នកធ្វើវាដោយខ្លួនឯង(បើចេះរឹតតែល្អ) ឬចេះដូចអ្នកឯកទេសតែម្ដងនោះទេ តែយ៉ាងហោចណាស់ អ្នកក៏គួរតែដឹងអំពីមូលដ្ឋានគ្រឹះនៃការវិភាគទិន្នន័យ ក៏ដូចជាអាចមើលយល់អំពីគំនូសតាង និងក្រាហ្វិចនេះដោយខ្លួនឯង និងអាចធ្វើការសម្រេចចិត្តបានល្អប្រសើរសម្រាប់អាជីវកម្មរបស់អ្នក។ ដូច្នេះអ្នកនឹងមានភាពងាយស្រួលដឹងអំពីស្ថានភាពអាជីវកម្មរបស់ យ៉ាងម៉េចៗខ្លះ នៅពេលដែលបុគ្គលិករបស់អ្នកយកទិន្នន័យដែលពាក់ព័ន្ធទៅនឹងអាជីវកម្មរបស់អ្នកទាំងមូលមកបង្ហាញអ្នក។

This image has an empty alt attribute; its file name is businesspeople-meeting-plan-analysis-graph-company-finance-strat-1024x477.jpg

៣. ជំនាញក្នុងការធ្វើទីផ្សារ (Marketing)

 ប្រសិនបើអ្នកមានចំណេះដឹងច្រើនពាក់ព័ន្ធជាមួយនឹងទីផ្សារច្រើន មានបទពិសោធន៍លើការងារផ្នែកនេះយូរឆ្នាំ និងដឹងអំពីទំនោរនៃអ្នកប្រើប្រាស់ នោះអ្នកប្រាកដជាអាចគិតឃើញនូវយុទ្ធសាស្ត្រថ្មីៗដែលគួរឲ្យចាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយ អាចទាក់ទាញអតិថិជនឲ្យមកបេតីជាមួយនឹងផលិតផលរបស់អ្នក ជាពិសេសនោះគឺអាចធ្វើឲ្យកិត្តិនាមនៃម៉ាកយីហោរបស់អ្នកមានវត្តមាននៅលើទីផ្សារបានយូរជាមិនខាន។

៤. ជំនាញក្នុងការចរចារ (Negotiation)

ក្នុងនាមអ្នកជាម្ចាស់អាជីវកម្ម អ្នកត្រូវតែចេះអំពីរបៀបក្នុងការចរចារគ្នា ជាមួយនឹងដៃគូអាជីវកម្មរបស់អ្នក ដើម្បីអាចទទួលបានកញ្ចប់ថវិកាវិនិយោគបន្ថែមទៀត ក្រៅពីនេះជំនាញចរចានេះដែរ នឹងជួយអ្នកដោះស្រាយបញ្ហាពាក្យសម្ដីផ្សេងៗដែលអាចកើតមានឡើងរវាងក្រុមហ៊ុនអ្នកនិងអតិថិជន ឬក្រុមហ៊ុននិងបុគ្គលិកជាដើម។ ប្រសិនបើអ្នកពូកែទៅលើផ្នែកចរចារនេះ អ្នកនឹងទទួលបានលក្ខខណ្ឌដ៏សមប្រកបមួយ និងដំណោះស្រាយដ៏ល្អប្រសើរពីដៃគូអាជីវកម្ម ក៏ដូចជាអតិថិជនរបស់អ្នកផ្ទាល់។

៥. ជំនាញក្នុងការសរសេរ (Writing)

នៅពេលដែលអ្នកចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯង អ្នកនឹងត្រូវសរសេរនូវគម្រោងស្នើរសុំ ត្រូវសរសេររបាយការណ៍ ក៏ដូចជាសរសេរអ៊ីម៊ែលជាច្រើន ដើម្បីផ្ញើរទៅកាន់ម្ចាស់ក្រុមហ៊ុនធំៗ ផ្ញើរទៅកាន់ដៃគូសហការ ក៏ដូចជាអតិថិជនរបស់អ្នក។ ដូចនេះប្រសិនបើអ្នកនៅស្ទើរត្រង់ការសរសេរនេះនៅឡើយទេ អ្នកគួរចាប់ផ្ដើមហ្វឹកហាត់សរសេរពីឥលូវនេះឲ្យហើយ។

៦. សមត្ថភាពក្នុងការគ្រប់គ្រងគម្រោង (Project Management)

មិនមែនអ្នកគ្រប់គ្រងគម្រោងទាំងអស់សុទ្ធតែជាសហគ្រិនទាំងអស់នោះទេ ប៉ុន្តែ គ្រប់សហគ្រិនទាំងអស់ត្រូវតែជាអ្នកគ្រប់គ្រងគម្រោង ប្រសិនបើពួកគេចង់ឲ្យអាជីវកម្មមានដំណើរការទៅមុខបានរលូន។

ជំនាញគ្រប់គ្រងគម្រោងនេះ អាចជួយស្ថាបនិក និងម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងការកំណត់គោលដៅ កំណត់យុទ្ធសាស្ត្រ រៀបចំផែនការ និងគូសបញ្ជាក់សកម្មភាពផ្សេងៗទៀតដែលត្រូវធ្វើ ហើយបន្ទាប់មកកំណត់អាទិភាពប្រចាំសប្តាហ៍ និងតាមដានសកម្មភាពរហូតដល់ការគម្រោងទទួលបានជោគជ័យ។

៧. សមត្ថភាពក្នុងការចាត់ចែងពេលវេលា (Time Management)

បញ្ហាចម្បងដែលសហគ្រិនថ្មីៗតែងតែប្រឈមមុខនោះគឺ កង្វះខាតពេលវេលា។ ដោយសារតែនៅពេលដែលអ្នកក្លាយខ្លួនទៅអ្នកម្ចាស់អាជីវកម្ម គឺអ្នកប្រាកដជាមានភាពមមាញឹកខ្លាំងមែនទែនទៅលើការគិតអំពីយុទ្ធសាស្ត្រ ក៏ដូចជាតិចនិកក្នុងការជម្រុញការលក់ឲ្យកាន់តែដាច់ និងមានអ្នកគាំទ្រច្រើន។ ចំណែកការងារនីមួយៗនោះទៀតសោត ក៏ត្រូវឆាប់បញ្ចប់នៅពេលវេលាជាលាក់មួយ ផងដែរ ហើយប្រសិនបើអ្នកមិនចេះចាត់ចែងពេលវេលាទៀតនោះ  កិច្ចការរបបស់អ្នកប្រាកដជាចាក់គលើគ្នា និងមិនអាចចេញជាលទ្ធផលបានឡើយ។​ដោយសារតែ

៨. សមត្ថភាពក្នុងការនិយាយជាសាធារណៈ (Public Speaking)

This image has an empty alt attribute; its file name is business-woman-giving-lecture-1024x683.jpg

មុនពេលអ្នកចង់ក្លាយទៅជាសហគ្រិនវ័យក្មេងដ៏ឆ្នើមម្នាក់ អ្នកត្រូវមានសមត្ថភាពក្នុងការនិយាយជាសាធារណៈ ត្រូវនិយាយពោរពេញទៅដោយភាពជឿជាក់ ភាពច្បាស់លាស់ និងភាពត្រឹមត្រូវ។ ព្រោះតែអ្នកត្រូវឧស្សាហ៍ចេញទៅក្រៅទៅជួបគ្នាជាមួយនឹងអតិថិជន ឬដៃគូសហការរបស់ ដើម្បីធ្វើការបញ្ចុះបញ្ចូល និងធ្វើបទបង្ហាញនូវគម្រោងថ្មី។ ដោយសារតែហេតុនេះហើយទើបក្នុងនាមជាសហគ្រិនម្នាក់ អ្នកចាំបាច់ត្រូវពូកែក្នុងការនិយាយ និងនិយាយប្រកបទៅដោយសីល៌ធម៌។

ប្រសិនបើនិយាយទាក់ទងទៅនឹងក្រុមការងារវិញ អ្នកត្រូវតែជាមនុស្សម្នាក់ដែលមិនត្រឹមតែពូកែនិយាយ ពូកែចរចារតែប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវចេះអំពីវិធីសាស្ត្រនៃការនិយាយលើកទឹកចិត្តកូនក្រុម ឬបុគ្គលិករបស់អ្នក បូករួមនឹងតិចនិកក្នុងការផ្ដល់នូវមតិត្រឡប់ប្រកបទៅដោយប្រសិទ្ធភាព និងការខិតខំប្រឹងប្រែងជាងមុន។

៩. សមត្ថភាពក្នុងការគ្រប់គ្រងស្ត្រេស (Stress Management)

 ចំណុចចុងក្រោយគឺសមត្ថភាពក្នុងការគ្រប់គ្រងស្រេ្តស និងសមត្ថភាពដែលអាចបត់បែនបានទៅតាមកាលៈទេសៈ (Be flexible) ពីព្រោះនៅពេលដែលអ្នកចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯង អ្នកចាប់ផ្ដើមមានទំនួលខុសត្រូវច្រើនជាងមុន គិតច្រើនជាងមុនទៅលើដំណើរការអាជីវកម្មរបស់អ្នក។ ការ​បើក​អាជីវកម្ម​ដោយខ្លួនឯងនៅដំណាក់កាលដំបូង អាច​មាន​ភាព​តានតឹង​មិន​គួរ​ឱ្យ​ជឿ ហើយ​ប្រសិន​បើ​អ្នក​មិន​ប្រុង​ប្រយ័ត្ន និងមិនបានផ្ដោតខ្លាំងទៅលើអាជីវកម្មរបស់អ្នកទេ អ្នកអាចនឹងមានហានិភ័យខ្ពស់ និងខាតប្រាក់ជាច្រើន។  ដូចនេះអ្នកត្រូវដឹងអំពីវិធីសាស្ត្រក្នុងការកាត់បន្ថុយស្ត្រេសរបស់ តាមរយៈសម្រាក ឬចំណាយពេលធ្វើអ្វីដែលអ្នកស្រលាញ់។

This image has an empty alt attribute; its file name is frustrated_employee_working_pressure_about_deadline_using_computer-1024x576.jpg

 

 

ពាណិជ្ជកម្ម

បើចង់ឈប់ធ្វើការឱ្យគេ ហើយចង់ចាប់ផ្ដើមរកស៊ី តើត្រូវធ្វើដូចម្ដេច?

0
បើចង់ឈប់ធ្វើការឱ្យគេ ហើយចង់ចាប់ផ្ដើមរកស៊ី តើត្រូវធ្វើដូចម្ដេច

លោកចាន់ បូរីម៉ា ជាស្ថាបនិកនៃក្រុមហ៊ុន Nham24 ដែលបច្ចុប្បន្ននេះកំពុងតែមានការគាំទ្រ និងមានភាពល្បីល្បាញជាខ្លាំងនៅប្រទេសកម្ពុជា។ Nham24 គឺជាវេទិកាបញ្ជាទិញ និងដឹកជញ្ជូនអាហារតាមអ៊ីនធឺណិត ដែលប្រតិបត្តិការនៅក្នុងរាជធានីភ្នំពេញ។ លើសពីនេះ មិនថាតាមរយៈគេហទំព័រ ឬកម្មវិធីទូរស័ព្ទនោះទេ អ្នកប្រើប្រាស់ទាំងអស់អាចស្វែងរកការដឹកជញ្ជូនអាហារ និងភេសជ្ជៈពីភោជនីយដ្ឋានដែលនៅក្បែរទីតាំងរបស់អ្នក ហើយអ្នកក៏មានជម្រើសក្នុងការទូទាត់ជាសាច់ប្រាក់នៅពេលដឹកជញ្ជូន ឬប្រើការទូទាត់តាមអេឡិចត្រូនិក។

Nham24

គួរបញ្ជាក់ផងដែរថា ឆ្លងតាមបទពិសោធន៍ផ្ទាល់របស់លោកបូរីម៉ា ទម្រាំសម្រេចចិត្តចាប់ផ្ដើមក្រុមហ៊ុន Nham24 គឺលោកបានធ្វើការនៅក្រុមហ៊ុនបរទេសមួយចំនួន ដូចជាថ្នាំជក់ 555 របស់ប្រទេសអាមេរិក-អង់គ្លេស ក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុនទូរស័ព្ទ Mfone និងក្រុមហ៊ុនក្នុងស្រុកមួយចំនួនផ្សេងទៀតអស់រយៈពេល 20ឆ្នាំ ដោយភាគច្រើនលោកកាន់តួនាទីលើផ្នែកលក់និងទីផ្សារ ហើយបើគិតអំពីប្រាក់ខែដែលលោកទទួលបានគឺខ្ទង់ប្រហែល 6000$ក្នុងមួយខែ។ បន្ទាប់មក លោកក៏សម្រេចចិត្តបោះបង់ប្រាក់ខែខ្ទង់ពាន់ ហើយមកចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន។

សកម្មភាពនេះហើយ ដែលធ្វើឱ្យមនុស្សជាច្រើនតែងតែសួរមកកាន់លោកថា ហេតុអ្វីបានជាសម្រេចចិត្តបោះបង់ប្រាក់ខែរាប់ពាន់ហើយមកចាប់ផ្ដើមអាជីវកម្ម? និងសំណួរមួយទៀតបានសួរលោកដែរថា តើធ្វើដូចម្ដេចទើបអាចធ្វើឱ្យខ្លួនឯងសម្រេចចិត្តបានត្រឹមត្រូវ មុនពេលឈប់ធ្វើការឱ្យគេ ហើយមកបើកអាជីវកម្មខ្លួនឯងបាន? ហេតុនេះលោក ចាន់ បូរីម៉ា ធ្លាប់បានបកស្រាយ និងលើកឡើងនូវហេតុផលមួយចំនួន នៅតាមកិច្ចសម្ភាសន៍មួយ ដោយលោកបានមានប្រសាសន៍ថា “ការចាប់ផ្ដើមអាជីវកម្មមួយវាមិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលសម្រេចចិត្តបោះបង់ការងារដែលមានប្រាក់ខែខ្ពស់ ហើយមកចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួននេះ គឺមានកត្តាសំខាន់ៗ ចំនួន 2” ។

1. ក្ដីស្រលាញ់លើការចង់ចាប់ផ្ដើមអាជីវកម្ម

ក្ដីស្រលាញ់ដែលចង់ចាប់ផ្ដើមអាជីវកម្មនេះ គឺលោកមានតាំងពីនៅរៀន ដោយលោកចាប់អារម្មណ៍ខ្លាំងជាងគេគឺលើវិស័យ e-commerce ប៉ុន្តែដោយសារតែអំឡុងពេលនោះ លោកមានជីវភាពមិនល្អដែលមិនអាចមានលទ្ធភាពក្នុងការចាប់ផ្ដើមបាន រួមផ្សំជាមួយនឹងកត្តាទីផ្សារមិនអំណោយផលទៀត ដូច្នេះទើបលោកសម្រេចចិត្តធ្វើការសន្សំលុយ សន្សំចំណេះជំនាញ និងបទពិសោធន៍ឱ្យខ្លាំងជាមុនសិន។ តាមរយៈការខិតខំធ្វើការជាច្រើនកន្លែងទាំងនៅក្រុមហ៊ុនតូច និងក្រុមហ៊ុនធំៗនៅបរទេស ហើយថែមទាំងទទួលបានការបណ្ដុះបណ្ដាលផ្សេងៗនៅកន្លែងការងារបានជាច្រើនដែលធ្វើឱ្យលោកមានចំណេះជំនាញខ្លាំង និងមានការឈ្វេងយល់បានច្រើនពីកន្លែងការងារ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែក្ដីស្រលាញ់ និងឆន្ទៈដែលលោកមានកន្លងមក វានៅតែធ្វើឱ្យលោកនៅតែបន្តចង់ចាប់ផ្ដើមអាជីវកម្មខ្លួនឯង។ កត្តានេះហើយ ទើបធ្វើឱ្យលោកសម្រេចចិត្តលាឈប់ធ្វើការ ហើយសម្រេចចិត្តបង្កើតអាជីវកម្មលើវិស័យ e-commerce ដែលជាក្ដីស្រលាញ់ និងជាក្ដីស្រមៃដែលលោកចង់ធ្វើវាឡើងតាំងពីនៅសិក្សាមកម្ល៉េះ។

2. យល់ច្បាស់ពីបរិបទទីផ្សារដែលចង់ចាប់ផ្ដើម

បន្ថែមពីនេះ លោកក៏បានបន្តទៀតថា មុននឹងពេលលោកសម្រេចចិត្តលាឈប់ពីការងារ ហើយចាប់ផ្ដើមក្រុមហ៊ុន Nham24 នេះ ក៏លោកបានសង្កេតមើលពីបរិបទទីផ្សារ ថាតើទីផ្សារអំណោយផលសម្រាប់អាជីវកម្មបែប e-commerce របស់លោកឬទេ? ព្រមទាំងលោកព្យាករណ៍អំពីលទ្ធភាព ថាតើលោកអាចចាប់ផ្ដើមលើវិស័យ e-commerce នេះអាចទៅមុខបានឬទេ?

ប៉ុន្តែជាក់ស្ដែងអំឡុងពេលនោះ លោកបានសង្កេតឃើញថា ទីផ្សារគឺមានអំណោយផលល្អប្រសិនបើ ចាប់យកការកម្ម៉ង់អាហារតាមអនឡាញ ទោះបីជាពេលនោះមនុស្សកំពុងមានការយល់ដឹង និងអាចប្រើប្រាស់សេវាកម្មកម្ម៉ង់អាហារ និងទទួលយកការដឹកជញ្ចូនតាមរយៈការប្រើប្រាស់អ៊ីនធឺណិតនៅមានកម្រិតក៏ដោយ។ លើសពីនេះ មនុស្សក៏មិនទាន់យល់ដឹងទូលំទូលាយខ្លាំងលើការកម្ម៉ង់ ការទទួលសេវាកម្មដឹក និងទូទាត់តាមអនឡាញដែរ ប៉ុន្តែដោយសារតែឆន្ទៈចង់ចាប់ផ្ដើម លោកក៏នៅតែបន្តសិក្សាអំពីទីផ្សារ ហើយលោកបានសន្មត់ថាពេលនោះមនុស្សជាច្រើនមានទូរស័ព្ទដៃទំនើបស្ទើគ្រប់គ្នា ព្រមទាំងមានអ៊ីនធឺណិតប្រើប្រាស់ ដូច្នេះទើបលោកចាប់ផ្ដើមគិតថា នឹងធ្វើអ្វីដើម្បីឱ្យមនុស្សយល់ដឹងបន្ថែមទៀតដើម្បីប្រើប្រាស់ក្នុងការកម្ម៉ង់អាហារតាមអនឡាញ អាចទូទាត់តាមអនឡាញ និងជឿជាក់លើការដឹកជញ្ជូន ព្រមទាំងអាចបញ្ជាអាហារដែលខ្លួនចង់បាន ដោយមិនចាំបាច់ទៅហាងផ្ទាល់។ល។ ហើយរហូតមកទល់ពេលនេះ លោកក៏អាចសម្រេចក្ដីស្រលាញ់បាន ដោយមនុស្សជាច្រើនបានស្គាល់ Nham24 និងកាន់តែមានការពេញនិយមខ្លាំងក្នុងការប្រើប្រាស់។

ពាណិជ្ជកម្ម

៣សំណួរដែលអ្នកគួរតែសួរខ្លួនឯង នៅពេលដែលអ្នកមិនដឹងថាត្រូវធ្វើអ្វីឲ្យប្រាកដ (វង្វេងគោលដៅ)

0
3សំណួរដែលអ្នកត្រូវសួរខ្លួនឯងនៅពេលអ្នកវង្វេងគោលដៅ

ខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ឆ្លងកាត់នូវអារម្មណ៍ ដែលថាមិនដឹងថាត្រូវធ្វើអ្វីបន្តនេះជាក់ជាមិនខាន។ អារម្មណ៍បែបនេះតែងតែកើតមានឡើងនៅពេលដែលយើងបានសម្រេចជ្រើសរើសអ្វីមួយដែលមិនមែនជាចំណង់ចំណូលចិត្តរបស់យើង ឬមួយអាចមកពី ការណ៍ដែលយើងមិនអាចសម្រេចកិច្ចការដែលអ្នកចង់ធ្វើជាដើម ដែលជាហេតុធ្វើឲ្យក្នុងខ្លួនរបស់អ្នកចេះតែវីវល់ ពិបាកចិត្ត និងមិនដឹងធ្វើអ្វីបន្ត។ សំណួរទាំង៣ខាងក្រោមនេះនឹងចូលរួមចំណែកក្នុងការកាត់បន្ថយអារម្មណ៍ស្រពិចស្រពិលរបស់អ្នកបាន!

១. តើអ្វីដែលខ្ញុំងប់ងល់នឹងធ្វើវាជាងគេ

២. តើក្ដីស្រមៃរបស់ខ្ញុំមានរូបរាងបែបណា?

៣. តើការងារណាមួយដែលសាកសមនឹងខ្ញុំជាងគេ?

Photo of Woman in Yellow Shirt Thinking Deeply

ប្រសិនបើអ្នកឧស្សាហ៍ជួបជាមួយនឹងអារម្មណ៍មិនប្រាកដជាបែបនេះអ្នកគួរតែព្យាយាមសួរសំណួរមួយនេះមកកាន់ខ្លួនឯងឲ្យបានញឹកញាប់ថាតើរាល់ថ្ងៃនេះខ្ញុំចូលចិត្តធ្វើអ្វីជាងគេ ខ្ញុំចង់សម្រេចកិច្ចការណាខ្លះ ហើយតើកិច្ចការងារណាមួយដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយ និងរំភើបនៅពេលដែលខ្ញុំបានធ្វើវា?

ពេលនោះអ្នកអាចនឹងរកឃើញអំពីចំណង់ចំណូលចិត្តរបស់អ្នកបានខ្លះៗជាមិនខាន និងអាចបន្តធ្វើកិច្ចការទាំងនោះម្ដងទៀតជាមួយនឹងគោលដៅមួយដ៏ជាក់លាក់។

ឧទាហរណ៍ថាអ្នកបានសម្រេចចិត្តជ្រើសរើសរៀនជំនាញA ឬជំនាញណាមួយផ្សេងទៀត ដែលជាជំនាញមួយកំពុងតែមានការពេញនិយម និងអាចទទួលបានប្រាក់ខែច្រើន  ប៉ុន្តែអ្នកក៏សម្រេចចិត្តបោះបង់ការរៀននូវជំនាញនោះពាក់កណ្ដាលទី ដោយផ្លាស់ប្ដូរទិសដៅនិងគោលដៅរបស់អ្នកទៅរៀនជំនាញមួយផ្សេងទៀតទៅវិញ។

មែនទែនទៅ តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យអ្នកសម្រេចចិត្តបោះបង់បែបនេះ? អាចមកពីអ្នកខ្លួនឯងមិនច្បាស់ថាចំណង់ចំណូលចិត្តរបស់ខ្លួនឯងជាអ្វី? ឬអាចមកពីបរិយាកាសជុំវិញអ្នក?

ចម្លើយប្រាកដជាដោយសារតែអ្នកមិនមានចំណង់ចំណូលចិត្ត អ្នកមិនចូលចូលការណ៍ដែលមានសម្ពាធខ្លាំង ឬអាចនិយាយបានថា អ្នកមិនមានទេពកោសល្យទៅលើការរៀនជំនាញមួយនេះ  ដែលជាហេតុធ្វើឲ្យអ្នកមិនដឹងថាគួរតែបន្តរៀនជំនាញនេះ ឬមួយក៏ត្រូវផ្លាស់ប្ដូរទៅរៀនអ្វីថ្មីទៀត។ ចំណែកឯការងារវិញក៏មិនខុសគ្នាដែរ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលចូលចិត្តឈ្វេងយល់អ្វីដែលថ្មីៗ ចូលចិត្តការងារដែលប្រើគំនិតគិតជាយុទ្ធសាស្ត្រ ចូលចិត្តបែបការងាររស់រវើក មានសកម្មភាពច្រើន និងចូលចិត្តការងារដែលមានការភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួន ប៉ុន្តែអ្នកបែរជាទទួលបានការងារមួយដែលអង្គុយតែមួយកន្លែង ធ្វើតែការងារដដែលៗពីមួយថ្ងៃទៅមួយថ្ងៃ ជាការងារដែលអ្នកមិនចូលចិត្ត ជាពិសេសនោះមើលទៅការងារបច្ចុប្បន្នរបស់អ្នកហាក់ដូចជាមិនមានអ្វីដែលថ្មី អាចប្រកួតជែងសមត្ថភាពខ្លួនឯង ឬអាចអភិវឌ្ឍន៍ខ្លួនឯងបានទាល់តែសោះ នោះអ្នកប្រាកដជាជួបស្ថានភាពមួយដោយ អ្នកខ្លួនឯងផ្ទាល់មិនដឹងថាត្រូវធ្វើអ្វីបន្តជាមិនខាន ហើយចេះតែមានអារម្មណ៍រសាប់រសល់មិនដឹងថាគួរធ្វើអ្វីជាដើម ដែលជាក់ស្ដែងនេះគឺអ្នកត្រូវបង្ហើយកិច្ចការច្រើនមែនទែន។

Person Holding Smartphone while using Laptop

ដូចនេះដើម្បីកាត់បន្ថយនូវអារម្មណ៍មិនច្បាស់លាស់ អារម្មណ៍ដែលមិនដឹងថាខ្លួនឯងត្រូវធ្វើអ្វីបន្ត អ្នកត្រូវឧស្សាហ៍តាមដានរាល់ការគិតក៏ដូចជាសកម្មភាពរបស់អ្នក ព្រមទាំងឧស្សាហ៍សួរសំណួរទាំង៣ខាងលើនេះ ដើម្បីពញ្ញាក់ស្មារតីរបស់អ្នកឲ្យរឹងប៉ឹង និងនឹងធឹងជាងមុន ជាពិសេសនោះបើអាចអ្នកគួរតែព្យាយាមចូលប្រឡូកការងារឲ្យបានច្រើនមុខ ដើម្បីវាស់ស្ទង់ពីសមត្ថភាព និងអាចដឹងអំពីចំណង់ចំណូលចិត្តរបស់ខ្លួនឯងឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការកើតមាននូវអារម្មណ៍មិនច្បាស់លាស់ វង្វេងគោលដៅ។

 

ពាណិជ្ជកម្ម

ហេតុអ្វីហាងព្រះខ័នឬទ្ធិ អាចពង្រីកសាខាថ្មីបាន អំឡុងពេលផ្ទុះ Covid-19?

0

លោកស្រីសុង ស្រីនាង ម្ចាស់ហាងព្រះខ័នឬទ្ធិ លក់គ្រឿងសង្ហារឹម បានផ្ដល់កិច្ចសម្ភាសន៍ជាមួយក្រុមការងារគំនិត ដោយលោកស្រីបានមានប្រសាសន៍ថា ទោះបីជាប្រទេសកំពុងទទួលរងនូវវិបត្តិ Covid-19 យ៉ាងណាក៏ដោយ ក៏ហាងព្រះខ័នឬទ្ធិ លក់គ្រឿងសង្ហារឹម នៅតែអាចពង្រីកសាខាថ្មីមួយទៀតបាន កាលពីឆ្នាំ2020។

លោកស្រីក៏បានបន្តទៀតដែរថា កត្តាសំខាន់ 3 ដែលធ្វើឱ្យហាងព្រះខ័នឬទ្ធិ នៅតែអាចដំណើរការបាន និងអាចពង្រីកសាខាថ្មីអំឡុងពេលប្រទេសកំពុងស្ថិតនៅក្នុងស្ថានភាពមិនល្អ។

1.អាជីវកម្មចាប់ផ្ដើមពីក្ដីស្រលាញ់

លោកស្រីមានប្រសាសន៍ថា ការចាប់ផ្ដើមអាជីវកម្មដ៏ល្អ គឺត្រូវចាប់ផ្ដើមពីក្ដីស្រលាញ់ពិតប្រាកដ ទើបយើងមិនងាយឆាប់បោះបង់នៅពេលជួបឧបសគ្គណាមួយ ដោយជាក់ស្ដែងនៅពេលប្រទេសកំពុងរងវិបត្តិខ្លាំងពីជំងឺ Covid-19 គឺលោកស្រីមិនព្រមឱ្យអាជីវកម្មដែលជាក្ដីស្រលាញ់នេះត្រូវដួលរលំបានឡើយ ដូច្នេះលោកស្រីព្យាយាមស្វែងរកដំណោះស្រាយតាមរយៈការសិក្សាបន្ថែម និងសុំការប្រឹក្សាយោបល់ពីមនុស្សជុំវិញ ដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់លោកស្រីនៅតែអាចដំណើរការបានល្អទោះបីជាស្ថានភាពនៅក្នុងប្រទេសបែបណាក៏ដោយ។

2. ការត្រៀមខ្លួនជាមុន

ការត្រៀមខ្លួនជាមុនជារឿងសំខាន់ណាស់ ដូច្នេះលោកស្រីបានបន្ថែមត្រង់ចំណុចនេះថា ការធ្វើអាជីវកម្មតែងតែជួបបញ្ហាជាច្រើន 360o ហេតុនេះត្រូវមានការត្រៀមខ្លួនទុកមុនដើម្បីការពារបញ្ហានោះកើតឡើង គឺយើងមានដំណោះស្រាយរួចជាស្រេច។ ម្យ៉ាងទៀតពេលខ្លះ បញ្ហាមួយចំនួនយើងមិនបានដឹងមុននោះទេ ដូច្នេះជាបទពិសោធន៍របស់លោកស្រីផ្ទាល់ ដើម្បីត្រៀមខ្លួនទុកមុនឱ្យបានល្អ គឺទាមទារឱ្យយើងរៀនសូត្រពីបញ្ហាមុនៗដែលធ្លាប់ជួបប្រទះហើយគិតពិចារណាថា ប្រសិនបើបញ្ហានោះកើតឡើងម្ដងទៀត តើត្រូវធ្វើដូចម្ដេច? ហើយលោកស្រីតែងតែព្យាយាមស្វែងរកវីធីសាស្រ្តដើម្បីបម្លែងអាជីវកម្មយ៉ាងណាឱ្យមានភាពបត់បែនទៅតាមស្ថានភាព និងអាចដំណើរការបានបន្តទៀត។ លើសពីនេះ ក៏ត្រូវបន្តការសិក្សាបន្ថែមដើម្បីកែលម្អនូវរាល់ចំណុចខ្វះខាតនៅក្នុងអាជីវកម្ម និងស្វែងរកអ្នកប្រឹក្សាយោបល់ដើម្បីផ្ដល់ជាគំនិតនិងផ្ដល់ជាដំណោះស្រាយត្រៀមឱ្យបានរួចរាល់ផងដែរ។

3. ចាប់ឱកាស

អំឡុងពេលផ្ទុះ Covid-19 ខ្លាំង ទីតាំងដីដែលជាសាខាថ្មីរបស់ហាងព្រះខ័នឬទ្ធិគឺមានតម្លៃធូរថ្លៃមែនទៀត​ បើរកជួលដីដែលមានតម្លៃបែបនោះនាពេលបច្ចុប្បន្នគឺមិនអាចនោះទេ ដូច្នេះហើយលោកស្រីបានមើលឃើញឱកាសល្អ ក៏ចាប់យកឱកាសនោះដើម្បីជួលដីដែលមានតម្លៃល្អ ហើយមានទីតាំងក៏ល្អ ដោយយកមកពង្រីកសាខាថ្មី។ លោកស្រីក៏បានបន្តទៀតថា ទោះបីជាស្ថានភាពបែបណាក៏ដោយ វាតែងតែមានឱកាសនៅក្នុងនោះ ដូច្នេះកុំមើលឃើញតែពីបញ្ហាពេក ប៉ុន្តែ​ក៏ត្រូវរៀនរកមើលឱកាស និងចាប់យកឱកាសនោះដែរ​។

ផេកហាងព្រះខ័នឬទ្ធិ៖ Praskhanrith Furniture

ពាណិជ្ជកម្ម

កត្តាដែលធ្វើឱ្យភោជនីយដ្ឋានសក្កបាន្ត មានការគាំទ្រខ្លាំង

0
កត្តាដែលធ្វើឱ្យភោជនីយដ្ឋានសក្កបាន្ត មានការគាំទ្រខ្លាំង

លោកសោម សិរីវឌ្ឍន៍ ស្ថាបនិកនៃភោជនីយដ្ឋានសក្កបាន្ត បានផ្ដល់កិច្ចសម្ភាសន៍ជាមួយក្រុមការងារគំនិត ដោយលោកបានបង្ហាញពីភាពលេចធ្លោសំខាន់ចំនួន 4 ដែលធ្វើឱ្យសក្កបាន្តអាចឈរជើងនៅលើទីផ្សារ និងអាចទាក់ទាញចិត្តមនុស្សជាច្រើននាក់ឱ្យចូលមកកាន់ភោជនីយដ្ឋានរបស់លោក ទោះបីជាភោជនីយដ្ឋាននោះទើបតែបង្កើតកាលពីឆ្នាំ 2021ក៏ដោយ។

Sakaban Restaurant
បរិយាកាសពេលថ្ងៃ
Sakaban Restaurant
បរិយាកាសនៅពេលយប់

 

1. បង្វឹកក្រុមការងារឱ្យខ្លាំង

លោកសោម សិរីវឌ្ឍន៍ មានប្រសាសន៍ថា ក្រុមការងារគឺជាកត្តាសំខាន់ណាស់ ពីព្រោះពួកគាត់ជាកម្លាំងចលករដ៏សំខាន់ដែលអាចធ្វើឱ្យភោជនីយដ្ឋានអាចដំណើរការបានល្អរហូតមកទល់ពេលនេះ។ លោកបានបញ្ជាក់ថា គ្រប់សមាជិកក្រុមការងារទាំងអស់ សុទ្ធតែត្រូវបានបណ្ដុះបណ្ដាលចាប់តាំងពីដំណាក់កាលជ្រើសរើសលើកដំបូងដើម្បីធានាថា ពួកគាត់អាចធ្វើការងារប្រកបដោយផលិតភាព ព្រមទាំងអាចផ្ដល់ជូននូវសេវាកម្មដ៏ល្អសម្រាប់អតិថិជនដែលបានចូលមកកាន់ភោជនីយដ្ឋាន។

2. ពង្រឹងលើការផ្ដល់សេវាកម្មឱ្យល្អ

ក្រោយពីក្រុមការងារទទួលបានការបណ្ដុះបណ្ដាលបានយ៉ាងល្អ គឺក្រុមការងារទាំងអស់សុទ្ធតែដឹងអំពីតួនាទី និងភារកិច្ចសំខាន់របស់ខ្លួនក្នុងការទទួលខុសត្រូវ ព្រមទាំងព្យាយាមធ្វើយ៉ាងណាឱ្យអតិថិជនទាំងអស់ដែលបានចូលមកកាន់ភោជនីយដ្ឋានទទួលបាននូវបទពិសោធន៍ល្អៗ និងមានអាចស្រស់ស្រាយ រួមផ្សំជាមួយនឹងការពេញចិត្តជាមួយនឹងសេវាកម្មដែលផ្ដល់ជូន និងមានម្ហូបអាហារដ៏ឆ្ងាញ់នៅលើតុ។

3. ផ្ដល់នូវបរិយាកាសដ៏ល្អ

បរិយាកាសនៅភោជនីយដ្ឋានសក្កបាន្ត ជាទីតាំងដ៏ល្អ សម្រាប់ការជួបជុំក្រុមគ្រួសារ ក្រុមការងារ និងមនុស្សជាទីស្រលាញ់ ដើម្បីទទួលយកភាពស្រស់ស្រាយ និងធូរស្បើយអារម្មណ៍ដោយបំបាត់នូវរាល់ទុកកង្វល់។ បរិយាកាសនៅពេលថ្ងៃ ជាពេលវេលាដែលអាចជជែកពិភាក្សាការងារ និងធ្វើកិច្ចការអ្វីផ្សេងទៀតនៅទីនោះ ហើយនៅពេលយប់មានពន្លឺភ្លើងដែលទាក់ទាញអារម្មណ៍ ដោយអមជាមួយក្រុមតារា Cover Original Song ច្រៀងកំដរអារម្មណ៍ទៀតផង។ លើសពីនេះ ការរៀបចំភោជនីយដ្ឋានក៏មិនចាញ់នៅភោជនីយដ្ឋានផ្សេងៗឡើយ។

4. ធ្វើឱ្យម្ហូបអាហារមានរសជាតិឆ្ញាញ់ និងមានអត្ថន័យ

លោកសិរិវឌ្ឍន៍ បានបន្តថា គ្រប់មុខម្ហូបទាំងអស់ គឺរក្សានូវអនាម័យខ្ពស់ និងធានានូវរសជាតិឆ្ងាញ់ប្លែកអារម្មណ៍។ បន្ថែមពីនេះ មុខម្ហូបទាំងអស់ សុទ្ធតែមានអត្ថន័យ និងមានរឿងរ៉ាវរបស់វា ដែលធ្វើឱ្យយើងបរិភោជអាហារដោយឆ្ញាញ់ផង និងដឹងពីអត្ថន័យរបស់វាផង។

ទីតាំងភោជនីយដ្ឋាន៖ https://maps.app.goo.gl/7oT3oJP9VZd2gfTH9

ពាណិជ្ជកម្ម

កំហុសឆ្គងនៃការថតវីដេអូ ដែលអ្នកគួរយល់ដឹងបន្ថែម

0
កំហុសឆ្គងនៃការថតវីដេអូ ដែលអ្នកគួរយល់ដឹងបន្ថែម

កាលពីថ្ងៃទី4 ខែមីនាថ្មីៗនេះ លោក Dennis Yu ជាអ្នកជំនាញទីផ្សារឌីជីថល នៅសហរដ្ឋអាមេរិក បានបង្ហាញវីដេអូឃ្លីបចំនួន 8 របស់លោក Gavin Lira ដែលគាត់ព្យាយាមថតវីដេអូឱ្យមានភាពល្អឥតខ្ចោះ ប៉ុន្តែទម្រាំថតចប់ គាត់ត្រូវចំណាយពេលថតឡើងវិញចំនួន 8 ដង ស្មើនឹង 8 វីដេអូ។

ហេតុនេះហើយ លោក Dennis Yu បានលើកយកបទពិសោធន៍នៃការថតវីដេអូបែបនេះ ដើម្បីបង្ហាញដល់យើងអំពីកំហុសឆ្គងដែលគួរឈ្វេងយល់បន្ថែម និងកែតម្រូវ។

កំហុសឆ្គងទាំងនោះរួមមាន៖

  1. មិនបានណែនាំខ្លួនឯងឱ្យគេស្គាល់ថាខ្លួនជានរណា ដូច្នេះ​ “រាល់ពេលដែលអ្នកចាប់ផ្ដើមថតវីដេអូលើកដំបូង អ្នកត្រូវតែព្យាយាមណែនាំខ្លួនឯងឱ្យអ្នកទស្សនាបានដឹងថា អ្នកជានរណាជាមុនសិន មុនពេលនិយាយខ្លឹមសារសំខាន់ៗដើម្បីឱ្យមនុស្សចាប់ផ្ដើមយកចិត្តទុកដាក់ជាមួយ។
  2. ថតបង្ហាញទេសភាពជុំវិញច្រើនជាងថតឃើញរូប គឺវាមើលទៅមិនសូវមានភាពទាក់ទាញ ដូច្នេះនៅពេលថត សូមព្យាយាមថតផ្ដោតលើរូបរបស់អ្នកឱ្យបានច្រើន។
  3. ព្យាយាមនិយាយលក់ មុនពេលផ្ដល់ការកំសាន្ត និងការចែករំលែកចំណេះដឹង
  4. ប្រើមីក្រូហ្វូនរបស់ទូរស័ព្ទដៃ ជំនួសឱ្យការប្រើឧបករណ៍ខាងក្រៅ
  5. ព្យាយាមអានស្រ្គីបមួយពាក្យៗដែលធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ថាមិនគួរឱ្យចាប់អារម្មណ៍
  6. សម្លឹងមើលខ្លួនឯង ដោយមិនព្យាយាមសម្លឹងមើលកាំមេរ៉ា ដែលសកម្មភាពនេះនឹងធ្វើឱ្យអ្នកផ្ទាល់ និងអ្នកទស្សនាពិបាកមានទំនាក់ទំនងគ្នា
  7. យកដៃដាក់ក្នុងហោប៉ៅ ឬធ្វើសកម្មភាពនានាដែលមើលទៅមិនសមរម្យ ហើយមិនស៊ីសង្វាក់គ្នាជាមួយនឹងកម្រិតនៃការបញ្ចេញសម្លេង
  8. គិតថា នឹងថតវីដេអូមួយឱ្យមានភាពល្អឥតខ្ចោះ ដែលនឹងធ្វើឱ្យអ្នកខាតពេលច្រើន ពីព្រោះចង់បានល្អឥតខ្ចោះ នៅពេលថតខុស ក៏ព្យាយាមនិយាយនិងថតឡើងវិញ

ហេតុដូចនេះហើយ រាល់កំហុសឆ្គងទាំង​ 8 ខាងលើ លោក Dennis Yu ចង់ឱ្យអ្នកទាំងអស់គ្នាព្យាយាមឈ្វេងយល់ហើយសិក្សាបន្ថែម និងកែតម្រូវកំហុសឆ្គងខ្លួនឯង បន្ទាប់មកធ្វើយ៉ាងណាព្យាយាមថតវីដេអូដែលមើលទៅដូចជាអ្នកកំពុងនិយាយបែបធម្មជាតិរបស់អ្នក ដោយមិនសម្ដែងខ្លាំងពេក ឬព្យាយាមចង់ថតម្ដងឱ្យល្អឥតខ្ចោះនោះទេ។ ប្រសិនបើជាលើកដំបូងនៃការថតវីដេអូរបស់អ្នក ចូរព្យាយាមថតបន្តរហូតដល់ចប់ ប៉ុន្តែប្រសិនបើនិយាយខុស ឈប់បន្ដិចហើយនិយាយបន្ត ដោយកុំព្យាយាមនិយាយខុសហើយ ក៏ចាប់ផ្ដើមថតឡើងវិញឱ្យសោះ។

Credit: Dennis Yu

ពាណិជ្ជកម្ម

ការចាប់ផ្ដើម និងលក្ខណៈពិសេសរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ

0
ការចាប់ផ្ដើម និងលក្ខណៈពិសេសរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ

លោកឧកញ៉ា សួរ វីរៈ អគ្គនាយក​ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេសដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និង​បញ្ញើរឥវ៉ាន់ដែលកំពុងមានការនិយមខ្លាំងនៅប្រទេសកម្ពុជា។ នៅឆ្នាំ2021 ក្រុមហ៊ុនវីរៈប៊ុនថាំមានសាខារហូតជាង 300 ព្រមទាំងមានសាខានៅប្រទេសថៃ​ វៀតណាម និងចិន ហើយនេះបើយោងតាមប្រសាសន៍របស់លោកឧកញ៉ា វីរៈ នៅលើឆានែលផ្លូវការរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ។

ការចាប់ផ្ដើមអាជីវកម្មវីរៈប៊ុនថាំអាចដំណើរការទៅបាន គឺពឹងផ្អែកស្ទើរទាំងស្រុងលើបច្ចេកវិទ្យា​ ដើម្បីធ្វើយ៉ាងណាផ្ដល់សេវាកម្មដ៏ល្អដល់អតិថិជន ព្រមទាំងធ្វើឱ្យអតិថិជនមានភាពងាយស្រួលតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដើម្បីភ្ជាប់ទំនាក់ទំនងរវាងអតិថិជនជាមួយក្រុមហ៊ុន។ សូម្បីតែនៅគ្រប់ឡានដឹកអ្នកដំណើរទាំងអស់សុទ្ធតែបំពាក់នូវ GPS ដើម្បីតាមដានល្បឿនថាការបើកបរលើសល្បឿនដែរឬទេ និងអាចគ្រប់គ្រងការឈប់របស់អ្នកបើកបរថាគាត់ឈប់ប៉ុន្មានដងផងដែរ។

ប៉ុន្តែ! ទម្រាំទទួលបានភាពជោគជ័យលើវិស័យដឹកជញ្ជូននេះ ក៏មិនមែនទទួលបានដោយភាពងាយស្រួលដែរ គឺវាកើតចេញពីការខិតខំ និងកើតចេញពីក្ដីស្រលាញ់ ព្រមទាំងការចេះចាប់យកឱកាសបង្កើតថ្មីរបស់លោកឧកញ៉ាផ្ទាល់។ ជាក់ស្ដែងដំបូងឡើយកាលពីអាយុ14 ឆ្នាំលោកគ្រាន់តែជាអ្នកលក់ការ៉េមកី បន្ទាប់មកក៏ជាអ្នកលក់ផ្លែឈើ ជាអ្នកណែនាំភ្ញៀវទេសចរណ៍ដើរកំសាន្ត ជាអ្នកជួលកន្លែងស្នាក់នៅឱ្យភ្ញៀវទេសចរណ៍ រហូតក្នុងឆ្នាំ 2004 លោកក៏សម្រេចចិត្តបង្កើតក្រុមហ៊ុនវីរៈប៊ុនថាំនេះឡើង ដោយទិញរថយន្តសម្រាប់ដឹកភ្ញៀវទេសចរណ៍ ដោយអំឡុងពេលនោះ លោកមានដើមទុនត្រឹមតែ 4000$ ប៉ុណ្ណោះក្នុងការទិញរថយន្តដឹកអ្នកដំណើរ។

ជារួមមក ការចាប់ផ្ដើមបង្កើតក្រុមហ៊ុនវីរៈប៊ុនថាំនេះឡើង គឺជាដំណាក់កាលនៅពេលលោកឧកញ៉ាធ្វើការជាអ្នកណែនាំភ្ញៀវទេសចរណ៍ដើរកំសាន្ត និងជួលកន្លែងស្នាក់នៅ បន្ទាប់មកក៏ចាប់ផ្ដើមមានគំនិតបើកក្រុមហ៊ុនដឹកអ្នកដំណើរ រហូតនាពេលបច្ចុប្បន្ន និងផ្ដល់សេវាកម្មដាក់បញ្ជើឥវ៉ាន់ទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។

លក្ខណៈពិសេសរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ

1. មាន App ផ្ទាល់របស់ក្រុមហ៊ុន

អ្នកដំណើរអាចកក់សំបុត្រធ្វើដំណើរ ដោយអាចកំណត់ទាំងទិសដៅចេញដំណើរ គោលដៅដែលត្រូវទៅដល់ ថ្ងៃចេញដំណើរ និងអាចជ្រើសរើសលេខកៅអីបានទៀត។ លើសពីនេះ អតិថិជនក៏អាចប្រើប្រាស់កម្មវិធីវីរៈប៊ុនថាំ ដើម្បីតាមដានគ្រប់ទំនិញដែលបានដាក់ផ្ញើអំពីស្ថានភាពថាបានទៅដល់ណាហើយ។

2. ធ្វើការដោយមានគោលដៅរួម

លោកឧកញ៉ាវីរៈបានមានប្រសាសន៍ថា អ្វីដែលជាមោទនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុនវីរៈប៊ុននោះគឺការធ្វើការដោយមានគោលដៅរួម ដោយមានរចនាសម្ព័ន្ធធ្វើការច្បាស់លាស់ និងក្រុមការងារទាំងអស់គឺធ្វើការរួមគ្នាជាចង្កោមតែមួយ។ លើសពីនេះ ក្រុមហ៊ុនវីរៈប៊ុនថាំតែងតែផ្ដល់សេវាកម្មដល់អតិថិជនចេញពីចិត្ត និងបេះដូង ព្រមទាំងមានភាពស្មោះត្រង់ជាមួយនឹងអតិថិជនជានិច្ច។

3. ផ្ដោតលើគុណភាព

ក្រុមហ៊ុនវីរៈប៊ុនថាំមានការផ្ដោតនិងយកចិត្តទុកដាក់លើសុខភាព សុវត្ថិភាព អនាម័យ និងទៀងទាត់ពេលវេលាជូនដល់អតិថិជន។

4. ទំនួលខុសត្រូវ

ក្រុមហ៊ុនវីរៈប៊ុនថាំនឹងមានការធានានូវការទទួលខុសត្រូវរាល់ការបាត់បង់ឥវ៉ាន់ទាំងឡាយរបស់អតិថិជន និងមានការផ្ដល់ជាដំណោះស្រាយប្រសិនបើមានការដឹកទំនិញមានភាពយឺតយ៉ាវ ឬជួបបញ្ហារាំងស្ទះផ្សេងៗ។

ពាណិជ្ជកម្ម

ឈ្វេងយល់អំពី Business Plan

0
ឈ្វេងយល់អំពី Business Plan

Business Plan បកជាភាសាខ្មែរថា “ផែនការអាជីវកម្ម” ហើយវាសំដៅលើឯកសារជាលាយលក្ខណ៍អក្សរដែលពិពណ៌នាអំពីលក្ខណៈនៃអាជីវកម្ម របៀបចាប់ផ្ដើមអាជីវកម្ម យុទ្ធសាស្ត្រលក់ យុទ្ធសាស្រ្តទីផ្សារ និងប្រវត្តិហិរញ្ញវត្ថុ ព្រមទាំងមានរបាយការណ៍ប្រាក់ចំណេញនិងខាតដែលបានព្យាករណ៍រួច ព្រមទាំងសរសេរបង្ហាញពីអ្វីដែលអាចសម្រេចបានស្របតាមគោលដៅរបស់ក្រុមហ៊ុន។

គោលគំនិតចម្បងមុននឹងអាចបង្កើតផែនការអាជីវកម្មបាន

នៅពេលដែលអ្នកចង់ចាប់ផ្ដើមសរសេរផែនការអាជីវកម្មមួយសម្រាប់ខ្លួនឯងឱ្យបានល្អ អ្វីដែលអ្នកត្រូវតែដឹងនោះគឺថា មុននឹងអាចសរសេរផែនការអាជីវកម្មមួយបានល្អបាន លុះត្រូវតែអ្នកមាន គំនិតអាជីវកម្មដ៏ល្អមួយសិន

គំនិតអាជីវកម្ម សំដៅលើគំនិតដែលអាចប្រើបានដើម្បីបង្កើតប្រាក់ចំណេញ ជាការបង្កើតថ្មីលើអ្វីមួយស្របជាមួយនឹងក្ដីស្រមៃរបស់អ្នកដោយអាចផ្តោតលើផលិតផល ឬសេវាកម្មដែលអ្នកនឹងផ្ដល់ជូនក្រុមមនុស្សគោលដៅក្នុងគោលបំណងណាមួយ។ ដូច្នេះអ្នកត្រូវតែស្វែងរកគំនិតអាជីវកម្មមួយសម្រាប់ខ្លួនឯង ហើយវាជាអ្វីដែលអ្នកចង់ចាប់ផ្ដើមពិតប្រាកដ និងចង់បង្កើតវាឡើងដោយក្ដីស្រលាញ់។ បន្ទាប់ពីអ្នកអាចមានគំនិតអាជីវកម្មហើយ នោះអ្នកអាចចាប់ផ្ដើមសរសេរផែនការអាជីវកម្មបានហើយ។

ផ្នែកសំខាន់ៗក្នុងផែនការអាជីវកម្ម

នៅពេលដែលអ្នកចាប់ផ្ដើមសរសេរផែនការអាជីវកម្ម ចូរកុំរំលងនូវផ្នែកសំខាន់ៗដូចខាងក្រោមដើម្បីដាក់បញ្ចូលក្នុងផែនការរបស់អ្នក។ នេះបើយោងតាមគេហទំព័រ Forbes

1. ការសង្ខេបនៃការប្រតិបត្តិនៅក្នុងក្រុមហ៊ុន

ផ្នែកនេះជាការសរសេររៀបរាប់អំពីក្រុមហ៊ុនជាលក្ខណៈសង្ខេប ហើយក៏ទាមទារឱ្យអ្នកសរសេរដោយមានការប្រុងប្រយ័ត្នផងដែរ។ ការសរសេរសង្ខេបនេះ អ្នកត្រូវតែសរសេរបង្ហាញអំពី៖

  • ពិពណ៌នាថាក្រុមហ៊ុនរបស់អ្នកជាអ្វី
  • ទស្សនវិស័យ និងបេសកកម្មក្រុមហ៊ុន
  • ផ្ដោតលើផលិតផល ឬសេវាកម្មអ្វី
  • អ្វីដែលក្រុមហ៊ុនរបស់អ្នកនឹងផ្ដល់ជាដំណោះស្រាយដល់អតិថិជន
  • អ្វីដែលអ្នកវិនិយោគចង់ដឹង និងចង់បាន
  • អ្វីដែលទាក់ទាញអ្នកអានឱ្យចាប់អារម្មណ៍លើក្រុមហ៊ុន

ជារួមមក អ្នកត្រូវតែសរសេរពិពណ៌នាអំពីក្រុមហ៊ុនរបស់អ្នកលើចំណុចដែលលេចធ្លោនិងគួរទីទាក់ទាញរបស់ក្រុមហ៊ុនដែលជាអ្វីដែលអ្នកចង់បង្ហាញ។  ផ្នែកនេះ គឺស្ថិតនៅក្នុងសេចក្តីថ្លែងការណ៍នៃការចំណុចចាប់ផ្ដើមបន្ទាត់ ដោយពន្យល់អំពីអាជីវកម្មក្នុងប្រយោគមួយ ឬពីរ បន្ទាប់មកទើបបង្ហាញពីទិដ្ឋភាពទូទៅរបស់ក្រុមហ៊ុន។

2. ទិដ្ឋភាពទូទៅរបស់ក្រុមហ៊ុន

សំដៅលើការរាយបញ្ជីទំនិញ និងសេវាកម្មដែលក្រុមហ៊ុននឹងផ្តល់ ទីផ្សារដែលវានឹងបម្រើ គោលដៅរយៈពេលខ្លី និងវែងសម្រាប់កំណើន និងប្រវត្តិសង្ខេបនៃការបង្កើតក្រុមហ៊ុន និងការអនុវត្តកន្លងមក។ ជារួមមក ត្រង់ចំណុចនេះ ជាការពន្យល់ពីសន្ទុះណាមួយដែលក្រុមហ៊ុនបានធ្វើរហូតមកដល់បច្ចុប្បន្ន និងផែនការអនាគត។

3. ផលិតផល និងសេវាកម្ម

ផ្នែកនេះអនុញ្ញាតឱ្យអ្នកមានការពន្យល់ពេញលេញបន្ថែមទៀតអំពីប្រភេទទំនិញ ឬសេវាកម្មដែលអាជីវកម្មនឹងលក់ ឬផ្តល់ ដោយពិពណ៌នាលម្អិតពីផលិតផល ឬសេវាកម្មរបស់អ្នក និងគុណសម្បត្តិប្រកួតប្រជែងរបស់អ្នកលើទីផ្សារប្រកួតប្រជែង។ បន្ទាប់មកត្រូវតែធ្វើឱ្យការពិពណ៌នាគួរឱ្យទាក់ទាញបំផុត។

4. ការវិភាគទីផ្សារ

សំដៅលើការបង្ហាញព័ត៌មានលម្អិតអំពីអតិថិជនសក្តានុពលរបស់អ្នក និងបង្ហាញពីការស្រាវជ្រាវ និងចំណេះដឹងដែលក្នុងនាមជាម្ចាស់ក្រុមហ៊ុនបានសិក្សាអំពីទីផ្សារ ដោយពន្យល់ពីរបៀបដែលទីផ្សាររបស់អ្នកកំពុងរីកចម្រើនតាមពេលវេលាកំណត់ជាក់លាក់ និងពន្យល់ពីរបៀបដែលអាជីវកម្មរបស់អ្នកមានទីតាំងដើម្បីទាញយកអត្ថប្រយោជន៍ពីការផ្លាស់ប្តូរដែលរំពឹងទុកនៅក្នុងឧស្សាហកម្មរបស់អ្នក។

5. យុទ្ធសាស្ត្រ​ទីផ្សារ

ផ្នែកនេះ អ្នកអាចបង្ហាញពីផែនការសម្រាប់បណ្តាញទីផ្សារដែលបានរំពឹងទុកទាំងអស់ រាប់ពីការផ្សាយពាណិជ្ជកម្មបែបប្រពៃណី រហូតដល់ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ លើសពីនេះ អ្នកក៏ត្រូវបង្ហាញបន្ថែមទៀតអំពីការប្រើប្រាស់កញ្ចប់ថវិកា និងយុទ្ធសាស្រ្តទីផ្សារដែលអ្នកនឹងប្រើប្រាស់ ដើម្បីជំរុញការលក់ឱ្យខ្លាំង។

6. ការរៀបចំនិងការគ្រប់គ្រង

សំដៅលើការពន្យល់ពីមូលហេតុដែលអ្នក និងក្រុមរបស់អ្នកមានសមត្ថភាពក្នុងការប្រតិបត្តិគោលដៅ និងគោលបំណងអាជីវកម្ម។ លើសពីនេះ ក៏ត្រូវបង្ហាញពីរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនដើម្បីឱ្យអ្នកមើល ឬជាពិសេសអ្នកវិនិយោគបានដឹងថា របៀបនៃការដឹកនាំចាត់ចែងក្នុងក្រុមហ៊ុនរបស់អ្នកបែបណាដែរ។

7. ការព្យាករណ៍ហិរញ្ញវត្ថុ

អ្នកត្រូវចងចាំថា រាល់ផែនការទាំងអស់ដែលអ្នកបានរៀបចំឡើង ត្រូវតែបង្ហាញពីទិន្នន័យហិរញ្ញវត្ថុ ដោយក្នុងនោះមានការព្យាករណ៍នៃការចំណាយបានត្រឹមត្រូវ និងព្យាករណ៍ដែលនឹងអាចទទួលបានប្រាក់ចំណូលប៉ុន្មាន។ លើសពីនេះ ក៏ត្រូវបង្ហាញពីទិដ្ឋភាពទូទៅនៃស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់ក្រុមហ៊ុនផងដែរ។

ការព្យាករណ៍ហិរញ្ញវត្ថុសំខាន់ៗរួមមាន៖

  • ការព្យាករណ៍ពីការលក់និងប្រាក់ចំណូល
  • របាយការណ៍ប្រាក់ចំណេញនិងខាត
  • របាយការណ៍លំហូរសាច់ប្រាក់
  • តារាងតុល្យការ
  • ផ្នែកដែលត្រូវការការវិនិយោគបន្ថែម
ពាណិជ្ជកម្ម

ឈ្វេងយល់ពី  Market Research

0
ឈ្វេងយល់ពី  Market Research

Market Research បកជាភាសាខ្មែរថា “ការស្រាវជ្រាវទីផ្សារ” ដោយវាសំដៅលើដំណើរការដែលក្រុមហ៊ុនប្រមូលព័ត៌មានអំពីទីផ្សារគោលដៅ និងអតិថិជនសក្ដានុពលដើម្បីវាយតម្លៃលទ្ធភាពនៃផលិតផល ឬសេវាកម្មថ្មីដែលអាចបំពេញតម្រូវការទីផ្សារ និងផ្ដល់នូវអ្វីដែលអតិថិជនចង់បាន ព្រមទាំងអាចដំណើរការអាជីវកម្មបានប្រកបដោយប្រសិទ្ធភាព។ បន្ថែមពីនេះ ការស្រាវជ្រាវទីផ្សារ ក៏ជាវិធីដ៏ល្អមួយដើម្បីឈ្វេងយល់បន្ថែមអំពីឧស្សាហកម្មរបស់អ្នក ស្វែងរកអ្វីដែលអ្នកមិនបានពិចារណាអំពីអាជីវកម្មផ្ទាល់ខ្លួន ហើយអាចបញ្ចូលអាជីវកម្មទៅក្នុងនិន្នាការនៃតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងទទួលបានគំនិតអំពីអ្វីដែលអនាគតអាចនឹងកើតឡើង។

ឈ្វេងយល់ពីគោលបំណងនិងប្រភេទនៃការស្រាវជ្រាវទីផ្សារបន្ថែមទៀតតាមតំណភ្ជាប់នេះ៖ https://kumnit.com/%E1%9E%8F%E1%9E%BE%E1%9E%A2%E1%9F%92%E1%9E%9C%E1%9E%B8%E1%9E%87%E1%9E%B6-market-research/

ហេតុអ្វីត្រូវធ្វើ Market Research មុនចាប់ផ្ដើមអាជីវកម្ម?

ការដែលមានគំនិតក្នុងការចាប់ផ្ដើមអាជីវកម្ម វាជារឿងល្អ ហើយបើអ្នកមានលទ្ធភាពក្នុងការដំណើរការអាជីវកម្មទៀត វាកាន់តែជារឿងល្អ ប៉ុន្តែអ្វីដែលអ្នកមិនអាចមើលរំលងមុននឹងចាប់ផ្ដើមអាជីវកម្ម អ្នកត្រូវតែស្រាវជ្រាវទីផ្សារជាមុនសិន ពីព្រោះមិនប្រាកដថា មានគំនិតអាជីវកម្ម និងមានលទ្ធភាពក្នុងការដំណើរការអាជីវកម្ម ដឹងតែជោគជ័យនោះទេ ប៉ុន្តែវាទាមទារឱ្យអ្នកមានចំណេះដឹងផ្សេងៗទៀតដើម្បីរួមផ្សំគ្នា ហើយក្នុងនោះក៏មានការធ្វើ Market Research ផងដែរ។ ដូច្នេះសំណួរសួរថា ហេតុអ្វីត្រូវធ្វើការស្រាវជ្រាវទីផ្សារមុនចាប់ផ្ដើមអាជីវកម្ម? ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលឆ្លើយតបនឹងសំណួរនេះ ហើយក៏ជាអ្វីដែលអ្នកចាំបាច់ត្រូវតែដឹងផងដែរ។

1. អាចកំណត់អត្តសញ្ញាណអតិថិជនសក្ដានុពល

នៅពេលចាប់ផ្ដើមអាជីវកម្ម គឺទាមទារឱ្យអ្នកស្គាល់ច្បាស់ថាអតិថិជនសក្ដានុពលរបស់អ្នកគឺជានរណា​? នៅទីណា? ដូច្នេះដើម្បីដឹង អ្នកត្រូវតែបង្កើតសំណួរសួរមកកាន់ខ្លួនឯង ហើយចាប់ផ្ដើមធ្វើការស្រាវជ្រាវបន្ថែម។ សំណួរទាំងនោះ រួមមាន៖

  • តើអ្នកណានឹងប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នក?
  • តើអ្នកនឹងផ្ដោតលើអតិថិជនជាមនុស្សស្រី ឬមនុស្សប្រុស?
  • តើអតិថិជនរបស់អ្នកមានអាយុចាប់ពីប៉ុន្មានឆ្នាំ?
  • តើអតិថិជនរបស់អ្នកភាគច្រើនរស់នៅទីណា?
  • តើកម្រិតប្រាក់ចំណូលរបស់អតិថិជនរបស់អ្នកបែបណា (ប្រាក់ចំណូលខ្ពស់ ឬមធ្យម ឬទាប)?
  • តើអតិថិជនរបស់អ្នកមានស្ថានភាពគ្រួសារបែបណា (នៅលីវ ឬរៀបការរួច)?
  • តើអតិថិជនរបស់អ្នកមានចំណង់ចំណូលចិត្តបែបណា?
  • តើអតិថិជនគោលដៅរបស់អ្នកចង់បានអ្វី ឬមានតម្រូវការអ្វី?
  • និងសំណួរផ្សេងៗទៀតដែលអ្នកអាចបង្កើតឡើង ហើយចាប់ផ្ដើមប្រមូលព័ត៌មានអំពីអតិថិជនរបស់អ្នក។

ធ្វើបែបនេះ អ្នកនឹងកាន់តែមានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីអតិថិជនសក្ដានុពលរបស់អ្នក ហើយអ្នកអាចកំណត់បានយ៉ាងជាក់លាក់ថា តើអតិជនគោលដៅរបស់អ្នកគឺជានរណា?

2. បានស្គាល់អតិថិជនដែលមានស្រាប់

ចំណុចនេះ វាស្រដៀងនឹងចំណុចទីមួយដែរ គ្រាន់តែនៅក្នុងចំណុចនេះ ចង់ឱ្យអ្នកបានដឹងបន្ថែមទៀតថា ប្រភេទអាជីវកម្មរបស់អ្នកក៏កំពុងតែមានអ្នកត្រូវការមួយចំនួនដែរ ឬអាចនិយាយបានថា ផលិតផលឬសេវាកម្មរបស់អ្នកគឺមានទីផ្សារស្រាប់ក្រោយពីបានធ្វើ Market Research ដូច្នេះអ្នកត្រូវតែគិតពិចារណានិងស្រាវជ្រាវបន្ថែមទៀត ដោយអមជាមួយនឹងសំណួរខាងក្រោម៖

  • ហេតុអ្វីអតិថិជនដែលមានស្រាប់នោះ គួរតែជ្រើសរើសផលិតផលរបស់អ្នក?
  • តើអតិថិជនរបស់អ្នក អាចប្រើផលិតផលរបស់អ្នកដោយរបៀបណា?
  • តើផលិតផលរបស់អ្នក អាចដោះស្រាយបញ្ហាប្រឈមដោយរបៀបណា?
  • តើអ្នកណា ឬអ្វីមានឥទ្ធិពលលើការសម្រេចចិត្តទិញរបស់ពួកគេ?
  • តើអតិថិជនរបស់អ្នកចូលចិត្តធ្វើអ្វីក្នុងពេលទំនេរ មើលអ្វី និងអានអ្វី?
  • និងអាចបង្កើតសំណួរផ្សេងទៀត ដើម្បីឆ្លើយតបនឹងការបំពេញចិត្ត ឬទាក់ទាញអតិថិជនដែលមានស្រាប់នោះ មកជឿជាក់ និងសម្រេចចិត្តប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នក។

ចូរឈ្វេងយល់ពីរបៀបដែលអតិថិជនដែលមានស្រាប់ប្រើប្រាស់ផលិតផលរបស់អ្នក ក៏ដូចជាបញ្ហាប្រឈមអ្វីខ្លះដែលផលិតផលឬសេវាកម្មរបស់អ្នកអាចដោះស្រាយបាន។ ធ្វើបែបនេះ នឹងជួយឱ្យអ្នកអាចកែលម្អផលិតផលឬសេវាកម្មឱ្យមានភាពល្អប្រសើរ និងអាចកំណត់ឱកាសក្នុងការលក់បន្តជាមួយអតិថិជនដែលមានស្រាប់។

3. កំណត់គោលដៅជាក់ស្តែងសម្រាប់អាជីវកម្មរបស់អ្នក

ក្រោយពីបានប្រមូលព័ត៌មានអំពីអតិថិជនសក្ដានុពល និងអតិថិជនដែលមានស្រាប់រួចហើយ នោះអ្នកនឹងអាចប្រើទិន្នន័យនោះដើម្បីកំណត់គោលដៅដែលអាចសម្រេចបាន និងគោលដៅដែលអាចកំណត់បានតាមភាពជាក់ស្តែងក្នុងការកែលម្អជាបន្តបន្ទាប់នៅក្នុងអាជីវកម្ម និងធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែមានសន្ទុះនៅក្នុងទីផ្សារជាក់ជាមិនខាន។

4. អាចបង្កើតឱកាសពង្រីកអាជីវកម្មរបស់អ្នក

ការស្រាវជ្រាវទីផ្សារ នឹងជួយអ្នកដើម្បីកំណត់តំបន់ណាមួយជាក់លាក់សម្រាប់ការពង្រីកអាជីវកម្មរបស់អ្នក ព្រមទាំងអាចផ្តល់ឱកាសដើម្បីសាកល្បងទីផ្សារក្នុងការកំណត់ថាតើមានកន្លែងសម្រាប់ផលិតផលឬសេវាកម្មថ្មីឬទេ? លើសពីនេះ អ្នកក៏អាចធ្វើការស្រាវជ្រាវទីផ្សារដើម្បីស្វែងរកទីតាំងល្អបំផុតដើម្បីបើកហាងថ្មី ឬក្រុមហ៊ុនថ្មីរបស់អ្នក។

5. កាត់បន្ថយហានិភ័យនៃភាពបរាជ័យ

នៅពេលធ្វើការស្រាវជ្រាវទីផ្សារ វានឹងជួយអ្នកឱ្យដឹងថាការអនុវត្តន៍សកម្មភាពអ្វីខ្លះដែលនឹងនាំឱ្យអ្នកទទួលរងនូវផលប៉ះពាល់ ឬអាចប្រឈមមុខនឹងភាពបរាជ័យ ដូច្នេះវានឹងធ្វើឱ្យអ្នកកាន់តែងាយស្រួលក្នុងការសម្រេចចិត្តថា នឹងត្រូវធ្វើសកម្មភាពអ្វីខ្លះសម្រាប់ការចាប់ផ្ដើមអាជីវកម្មថ្មីរបស់អ្នក។ លើសពីនេះ ការស្រាវជ្រាវទីផ្សារ ក៏អាចធ្វើឱ្យអ្នកដឹងពីវិធីឬបង្ហាញពីភស្តុតាងសំខាន់ៗមួយចំនួនក្នុងការធ្វើសកម្មភាពឆ្ពោះទៅកាន់ភាពជោគជ័យក្នុងការចាប់ផ្ដើមអាជីវកម្មរបស់អ្នកផងដែរ។

6. យល់ដឹងពីការប្រកួតប្រជែងរបស់អ្នក

ការស្រាវជ្រាវទីផ្សារ នឹងជួយបង្ហាញអ្នកឱ្យស្គាល់ថានរណាជាដៃគូប្រកួតប្រជែងរបស់អ្នក ហើយពួកគេភាគច្រើនស្ថិតនៅទីតាំងកន្លែងណា។ លើសពីនេះ វាក៏ជួយឱ្យអ្នកបានដឹងទៀតថា ការរចនាផលិតផល សេវាកម្ម ការកំណត់តម្លៃ និងទីផ្សារប្រកួតប្រជែងរបស់អ្នកនឹងអាចជះឥទ្ធិពលដែលធ្វើឱ្យអ្នករងនូវផលប៉ះពាល់កម្រិតណា។ ម្យ៉ាងទៀត តើអាជីវកម្មរបស់អ្នកនឹងអាចទទួលបានចំណែកទីផ្សារឬទេ? ហើយអាជីវកម្មរបស់អ្នកអាចទាញយកការប្រកួតប្រជែងនៅលើទីផ្សារនោះ មកកែច្នៃដើម្បីធ្វើឱ្យមានភាពខុសប្លែកពីដៃគូប្រកួតប្រជែង និងបំពេញតម្រូវការមនុស្សបែបណា។ល។

ជារួមមក ការធ្វើការស្រាវជ្រាវទីផ្សារមុនពេលចាប់ផ្ដើមអាជីវកម្ម នឹងជួយឱ្យអ្នកទទួលបាននូវព័ត៌មានជាក់លាក់ជាច្រើនលើសពី6ចំណុចដែលបានលើកឡើងខាងលើ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប។ ហើយការស្រាវជ្រាវទីផ្សារនេះដែរ នឹងធ្វើឱ្យអ្នកកាន់តែមានភាពច្បាស់លាស់ក្នុងការចាប់ផ្ដើម ព្រមទាំងចាប់ផ្ដើមអាជីវកម្មប្រកបដោយទំនុកចិត្តខ្ពស់ ដោយមិនបារម្ភថា នៅពេលបើកអាជីវកម្មគ្មាននរណាគាំទ្រ គ្មានទីផ្សារ ជ្រើសរើសទីតាំងខុស ធ្វើយុទ្ធសាស្រ្តទីផ្សារខុសគោលដៅ មិនដឹងលក់ឱ្យនរណា ។ល។

មុនពេលស្រាវជ្រាវទីផ្សារ តើយើងត្រូវធ្វើអ្វីខ្លះ?

ដើម្បីអាចធ្វើឱ្យការស្រាវជ្រាវទីផ្សាររបស់អ្នកមានដំណើរល្អ និងមានប្រសិទ្ធភាពខ្ពស់ មុននឹងចាប់ផ្ដើមស្រាវជ្រាវទីផ្សារអ្នកត្រូវតែអនុវត្តន៍តាមវិធីខាងក្រោម៖

1. កំណត់គោលបំណងនៃការស្រាវជ្រាវទីផ្សាររបស់អ្នក

អ្នកត្រូវដឹងឱ្យបានច្បាស់ថា តើអ្នកចង់ដឹងអ្វីខ្លះ? បន្ទាប់មកកត់ត្រានូវរាល់គោលបំណងសំខាន់ៗដែលអ្នកចង់ធ្វើការស្រាវជ្រាវ។ អ្នកត្រូវចងចាំថា ប្រសិនបើអ្នកគញមានគោលបំណងច្បាស់លាស់នោះទេ នោះការស្រាវជ្រាវរបស់អ្នកក៏មិនមានភាពច្បាស់លាស់ដូចគ្នា។

គោលបំណងនៃការស្រាវជ្រាវទីផ្សារ អាចជា៖

  • ចង់ទាក់ទាញវិនិយោគិន
  • ចង់ស្វែងរកគំនិតល្អមួយដើម្បីកែលម្អអាជីវកម្ម
  • ចង់ស្គាល់ការប្រកួតប្រជែងក្នុងអាជីវកម្មរបស់អ្នកឮ
  • ចង់ដឹងពីអ្វីដែលអតិថិជនចង់បាន ឬជាតម្រូវការចាំបាច់របស់ពួកគេ
  • ចង់ដឹងពីផលិតផលឬសេវាកម្មរបស់អ្នក អាចនឹងបំពេញតម្រូវការទីផ្សារបានឬទេ ។ល។
2. សិក្សាពីប្រភេទនៃការស្រាវជ្រាវទីផ្សារ

មុននឹងចាប់ផ្ដើមស្រាវជ្រាវទីផ្សារ អ្នកក៏ត្រូវយល់ដឹងអំពីប្រភេទនីមួយៗនៃការស្រាវជ្រាវទីផ្សារដែរ ហើយអ្នកអាចសិក្សាបន្ថែមបានតាមតំណរភ្ជាប់ ដែលបានបង្ហាញនៅផ្នែកខាងលើនៃអត្ថបទមួយនេះបាន។ ហេតុអ្វីត្រូវសិក្សាប្រភេទរបស់វា? គឺដើម្បីធ្វើឱ្យអ្នកកាន់តែមានគំនិតបន្ថែម ថាត្រូវស្រាវជ្រាវទីផ្សារតាមរបៀបណា? ហើយអ្នកនឹងអាចដឹងថា ត្រូវជ្រើសរើសយុទ្ធសាស្រ្តណាខ្លះក្នុងចំណោមប្រភេទទាំងអស់នៃការស្រាវជ្រាវទីផ្សារ ដើម្បីអនុវត្តន៍។

3. បង្កើតសំណួរដែលអ្នកចង់ដឹងបន្ថែមក្នុងវិស័យរបស់អ្នក

ជាឧទាហរណ៍នៃសំណួរដែលអ្នកអាចបង្កើតបានរួមមាន៖

  • តើទីផ្សារសក្តានុពលរបស់អ្នកមានទំហំប៉ុនណា?
  • តើទីផ្សារនេះអាចរីកចម្រើនបានទេ?
  • តើអ្វីជាលក្ខណៈស្រដៀងនៃផលិតផលសេវាកម្មរបស់អ្នក?
  • តើនរណាជាគូប្រជែងសំខាន់របស់អ្នក?
  • តើ​ចំណែក​ទីផ្សារ​នៃ​ដៃគូ​ប្រកួតប្រជែង​របស់​អ្នកម្នាក់ៗ​មាន​អ្វីខ្លះ?
  • តើមានទីផ្សារពិសេសដែលអ្នកអាចបំពេញបានទេ?
  • តើអ្វីដែលអ្នកអាចបង្កើតឱ្យមានភាពលេធធ្លោដែលអ្នកផ្សេងទៀតមិនទាន់បានបង្កើត?
  • ។ល។
ពាណិជ្ជកម្ម

តើគួរធ្វើការបណ្ដើរ និងចាប់ផ្ដើមរកស៊ីបណ្ដើរឬទេ?

0
តើគួរធ្វើការបណ្ដើរ និងចាប់ផ្ដើមរកស៊ីបណ្ដើរឬទេ

យុវជនជាច្រើន តែងតែមានបំណងប្រាថ្នាចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន ដោយពេលខ្លះមិននឹងទាន់ដឹងថា ចង់រកស៊ីអ្វីផង ហើយពេលខ្លះកំពុងតែនៅរៀន នៅធ្វើការនៅឡើយ។ ដូច្នេះសំណួរសួរថា ប្រសិនបើកំពុងធ្វើការ តើអាចធ្វើការបណ្ដើរ និងរកស៊ីបណ្ដើរបានដែរឬទេ? ចម្លើយនោះគឺ អាចផង និងមិនអាចផង ហេតុអ្វី? ខាងក្រោមនេះ នឹងពន្យល់ដល់អ្នក។

មិនអាច

អ្នកមិនអាចធ្វើការផង និងរកស៊ីផងនោះទេ ប្រសិនបើអ្នកមានចំណុចមួយចំនួនដូចខាងក្រោម៖

  • មិនដឹងថារកស៊ីលើផ្នែកអ្វីពិតប្រាកដ ប៉ុន្តែនឹងចាប់ផ្ដើមរកស៊ីចាប់គេតាមឯង ដោយមានហេតុផលថាចង់បង្កើនប្រាក់ចំណូលខ្លួនឯង
  • មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការរកស៊ី
  • មិនទាន់យល់ច្បាស់ ឬមានចំណេះដឹងដែលអាចរកស៊ីបាន
  • គ្មានពេលវេលាគ្រប់គ្រាន់ក្នុងការបែងចែកថា ពេលណាផ្ដោតធ្វើការ និងពេលណាផ្ដោតលើការរកស៊ីផ្ទាល់ខ្លួនផង
  • កំពុងវង្វេងគោលដៅខ្លួនឯង
  • គ្មានដើមទុនគ្រប់គ្រាន់ក្នុងការចាប់ផ្ដើមរកស៊ីលើវិស័យដែលខ្លួនឯងចង់ធ្វើ
  • គ្មានអ្នកជួយជ្រោមជ្រែង ឬក្រុមការងារដើម្បីចាប់ផ្ដើមបានត្រឹមត្រូវ
  • មិនយល់ថា អ្វីជាការរកស៊ីផង
  • មិនដឹងពីរបៀបចាប់ផ្ដើម និងអាចដំណើរការអាជីវកម្មបានល្អផង ហើយកំពុងច្របូកច្របល់រឿងការងារ

អាច

អ្នកអាចចាប់ផ្ដើមបាន ប្រសិនបើអ្នកមានចំណុចដូចខាងក្រោម៖

  • ដឹងយ៉ាងច្បាស់ថា ខ្លួនឯងចង់រកស៊ីអ្វី
  • ខិតខំព្យាយាមធ្វើការងារដែលអ្នកចង់រកស៊ី ហើយកសាងកេរ្តិ៍ឈ្មោះខ្លួនឯង
  • ចាប់ផ្ដើមយកចំណេះជំនាញដែលខ្លួនឯង ដើម្បីលក់សេវាកម្មដល់អ្នកពាក់ព័ន្ធ ដោយជ្រើសរើសពេលវេលាបានត្រឹមត្រូវ ដោយមិនប៉ះពាល់ដល់ការងារ ឧទាហរណ៍​ផ្ដល់ប្រឹក្សាយោបល់លើការធ្វើទីផ្សារ ការបង្កើតមាតិកា ។ល។
  • អ្នកអាចចាប់ផ្ដើមលក់អនឡាញលើផលិតផលដែលល្អ និងមានទីផ្សារស្រាប់ ដោយត្រូវមានអ្នកជួយជ្រោមជ្រែងពីក្រោយ ដូចជាបងប្អូន និងគ្រួសារជាដើម

ជារួមមក ទោះបីជាអ្នកកំពុងធ្វើការក៏ដោយ អ្នកក៏អាចចាប់ផ្ដើមរកស៊ីបានដែរ ប៉ុន្តែត្រូវរកស៊ីលើប្រភេទអាជីវកម្មតូចៗ ហើយមានហានិភ័យទាប ដោយយកចំណេះជំនាញរបស់អ្នកមករកស៊ីតាមរយៈការលក់សេវាកម្ម ឬជាប្រភេទ Freelancer ហើយជ្រើសរើសពេលវេលាមួយដ៏ល្អក្នុងការធ្វើវាដែលមិនប៉ះពាល់ដល់ការងារ។ ធ្វើបែបនេះ ទើបធ្វើឱ្យអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីផ្ដោតលើការងារផង និងការរកស៊ីរបស់អ្នកផង។

ពាណិជ្ជកម្ម

របៀបគ្រប់គ្រងលំហូរសាច់ប្រាក់ក្នុងក្រុមហ៊ុន

0
របៀបគ្រប់គ្រងលំហូរសាច់ប្រាក់ក្នុងក្រុមហ៊ុន

ម្ចាស់អាជីវកម្ម និងសហគ្រិនជាច្រើនគឺមានការយល់ច្បាស់ពីសារៈសំខាន់នៃការលក់ និងប្រាក់ចំណេញ ប៉ុន្តែពួកគេមិនយល់ពីមូលហេតុដើម្បីរក្សាលំហូរសាច់ប្រាក់នោះទេ។ ការយល់ដឹងអំពីលំហូរសាច់ប្រាក់ប្រតិបត្តិការ គឺចាំបាច់សម្រាប់អាជីវកម្មដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយបំណុលដែលនៅសេសសល់។

ហេតុដូចនេះ ដើម្បីជួយម្ចាស់អាជីវកម្មគ្រប់រូបឱ្យមានការគ្រប់គ្រងលំហូរសាច់ប្រាក់ប្រតិបត្តិការអាជីវកម្មឱ្យបានល្អ ចូរអនុវត្តន៍តាមក្បួនខាងក្រោមនេះ។

1. ចាប់ផ្ដើមសិក្សាពីលំហូរសាច់ប្រាក់ និងផលប៉ះពាល់របស់វា

លំហូរសាច់ប្រាក់ ជាអ្វីដែលម្ចាស់អាជីវកម្មគួរតែតាមដាន ទាំងលំហូរសាច់ប្រាក់ចូល និងចេញ ពីព្រោះវាមានឥទ្ធិពលរាល់ការសម្រេចចិត្តក្នុងការធ្វើអ្វីមួយរបស់អ្នក។ ហើយអ្នកក៏ត្រូវចងចាំដែរថា ប្រសិនបើក្រុមហ៊ុនរបស់អ្នកអស់សាច់ប្រាក់ នោះអាជីវកម្មរបស់អ្នកក៏ត្រូវចប់ដែរ ដូច្នេះចូរកុំមើលរំលងអំពីចំណេះដឹងនៃការគ្រប់គ្រងលំហូរសាច់ប្រាក់ឱ្យបានល្អ។ ម្យ៉ាងទៀត លំហូរសាច់ប្រាក់នឹងមានផលប៉ះពាល់ដល់តម្លៃផលិតផល ការទូទាត់របស់អតិថិជន សំណងដល់បុគ្គលិក និងជាច្រើនទៀត។ ប៉ុន្តែ! ប្រសិនបើអ្នកយល់ច្បាស់អំពីរឿងទាំងនេះ ហើយពង្រឹងវាឱ្យបានរឹងមាំ នោះដំណើរការអាជីវកម្មក៏រីកចម្រើនតាមនោះដែរ។

2. ប្រៀបធៀបរវាងការលក់ និងលំហូរសាច់ប្រាក់

លំហូរសាច់ប្រាក់ ជាសាច់ប្រាក់ដែលចូលមកក្នុងក្រុមហ៊ុនតាមរយៈការលក់ និងប្រាក់ដែលចេញដើម្បីទូទាត់ការចំណាយ។ ត្រង់ចំណុចនេះ ក៏ចង់បញ្ជាក់ដល់ម្ចាស់អាជីវកម្មថ្មីៗឱ្យបានដឹងថា ប្រសិនបើការលក់បានច្រើន កុំទាន់គិតថាលំហូរសាច់ប្រាក់ល្អប្រសើរជាងមុនឱ្យសោះ ពីព្រោះការលក់កើនឡើង ចំណាយក៏កើនឡើងដូចគ្នា។ ហើយពេលខ្លះ ទោះបីជាការលក់កើនខ្លាំងក៏ដោយ ក៏អាចនាំឱ្យអាជីវកម្មមានការជាប់គាំងសម្រាប់សាច់ប្រាក់ផងដែរ ឧទាទាហរណ៍ លក់ទំនិញអស់ តែសាច់ប្រាក់ដែលទទួលបានគឺតិច ដោយសារមានអ្នកជំពាក់ខ្លះ ។ល។  ដូច្នេះនេះជាអ្វីដែលអ្នកត្រូវដឹង ហើយត្រូវធ្វើការប្រៀបធៀបរវាងការលក់ និងលំហូរសាច់ប្រាក់ដែលទទួលបាន ហើយគិតវិភាគដើម្បីកុំឱ្យមានការជាប់គាំងសាច់ប្រាក់។

3. ធ្វើការព្យាករណ៍សាច់ប្រាក់ប្រចាំសប្តាហ៍

ម្ចាស់អាជីវកម្ម គួរតែបង្កើតទម្លាប់ធ្វើការព្យាករណ៍សាច់ប្រាក់ប្រចាំសប្តាហ៍ រយៈពេល 13 សប្តាហ៍ នោះអ្នកនឹងមានការគ្រប់គ្រងសាច់ប្រាក់កាន់តែប្រសើរឡើង ហើយអាចកំណត់អាទិភាពដើម្បីបង្កើតលំហូរសាច់ប្រាក់នាំចូលមកកាន់ក្រុមហ៊ុន និងដឹងយ៉ាងច្បាស់ថាលំហូរសាច់ប្រាក់ចេញយ៉ាងមិចដែរ។

4. បន្តធ្វើបច្ចុប្បន្នភាពការព្យាករណ៍ 13 សប្តាហ៍

ម្ចាស់អាជីវកម្មត្រូវតែបន្តធ្វើការព្យាករណ៍សាច់ប្រាក់ក្នុងក្រុមហ៊ុនឱ្យបាន 13សប្ដាហ៍ ហើយរាល់សប្ដាហ៍ ត្រូវតែធ្វើបច្ចុប្បន្នភាពនៃការព្យាករណ៍ដោយផ្អែកលើអ្វីដែលបានកើតឡើងពីសប្ដាហ៍មុន និងបន្ថែមការព្យាករណ៍សម្រាប់សប្ដាហ៍បន្ទាប់ទៀត។ ធ្វើបែបនេះ អ្នកនឹងអាចតាមដានបានជាប់លាប់ពីស្ថានភាពនៃសាច់ប្រាក់ចូលក្នុងក្រុមហ៊ុន និងសាច់ប្រាក់ចេញពីក្រុមហ៊ុន។ ហើយអ្នកនឹងអាចមានវិធានការថ្មីៗ ដើម្បីធ្វើឱ្យមានភាពសកម្មជាងមុនក្នុងការដោះស្រាយរាល់វិបត្តិសាច់ប្រាក់នានាក្នុងក្រុមហ៊ុន។

5. កាត់បន្ថយថ្លៃដើមអថេរ

ដើម្បីអាចរក្សាប្រាក់ចំណូលឱ្យបានល្អ និងកាត់បន្ថយបញ្ហាសាច់ប្រាក់ គឺអ្នកត្រូវតែកាត់បន្ថយថ្លៃដើមអថេរ (Variable Costs) ។ ថ្លៃដើមអថេរនោះ អាចជាការចំណាយលើការផ្សព្វផ្សាយច្រើនលើសលប់ ថ្លៃដើមនៃទំនិញដែលបានលក់ វត្ថុធាតុដើម ធាតុចូលផលិតកម្ម ការវេចខ្ចប់ ប្រាក់ឈ្នួល កម្រៃជើងសារ និងឧបករណ៍ប្រើប្រាស់មួយចំនួន។ល។ ហេតុនេះ ក្នុងនាមជាម្ចាស់អាជីវកម្មត្រូវតែពិនិត្យមើលថាតើចំណាយលើអ្វីទើបសំខាន់ ហើយគួរកាត់បន្ថយចំណាយណាខ្លះដែលមិនចាំបាច់។

6. ស្វែងរកហិរញ្ញប្បទាន

ការដែលធ្វើឱ្យលំហូរសាច់ប្រាក់មានភាពល្អ ជារឿងសំខាន់ណាស់ដើម្បីអាចទទួលបានហិរញ្ញប្បទាន និងការពង្រីកអាជីវកម្មរបស់អ្នក។ ដូច្នេះម្ចាស់អាជីវកម្ម ត្រូវតែប្រើការព្យាករណ៍សាច់ប្រាក់របស់ខ្លួនដើម្បីកំណត់ពេលវេលាត្រឹមត្រូវក្នុងការស្វែងរកហិរញ្ញប្បទាន។

7. បង្កើតឧបករណ៍ព្យាករណ៍ផ្ទាល់ខ្លួន

ពិចារណាលើការបង្កើតឧបករណ៍ព្យាករណ៍លំហូរសាច់ប្រាក់ ដោយមុនពេលអ្នកភ្ជាប់វាទៅក្នុងសារពើភ័ណ្ឌបន្ថែម ឬការទូទាត់បំណុលដែលមិនចាំបាច់ ឬការចំណាយលើអ្វីផ្សេងទៀត សូមប្រើឧបករណ៍ព្យាករណ៍របស់អ្នកដើម្បីបង្ហាញសាច់ប្រាក់បច្ចុប្បន្នរបស់អ្នកនៅក្នុងដៃ ដូច្នេះអ្នកអាចធ្វើការសម្រេចចិត្តបានល្អ និងសម្រេចចិត្តថាតើអ្នកអាចបង្កើតដើមទុនថ្មីបានឬអត់។

ពាណិជ្ជកម្ម

របៀបសន្សំប្រាក់ នៅពេលដែលប្រាក់ចំណូលរបស់អ្នកទាប និងគ្រប់គ្រាន់សម្រាប់តែការចំណាយរបស់អ្នក

0
របៀបសន្សំប្រាក់ នៅពេលដែលប្រាក់ចំណូលរបស់អ្នកទាប និងគ្រប់គ្រាន់សម្រាប់តែការចំណាយរបស់អ្នក

តើខ្ញុំគួរសន្សំលុយដោយរបៀបណា បើសិនជាប្រាក់ខែដែលខ្ញុំទទួលបានមកហ្នឹងគ្រប់តែការចាយវាយ?

ស្ទើរតែគ្រប់ពេលទាំងអស់ ខ្ញុំតែងតែឮមនុស្សជុំវិញខ្លួនខ្ញុំនិយាយថា ពួកគាត់ពិតជាចង់ចាប់ផ្ដើមសន្សំលុយខ្លាំងណាស់ទុកគ្រាន់ទិញរបស់របសខ្លះពេលដែលមានការចាំបាច់ ប៉ុន្តែគាត់នៅតែមិនអាចសន្សំបាន ដោយសារតែប្រាក់ខែដែលបើកបានមកហ្នឹង គឺបានមួយគ្រប់ៗសម្រាប់ការចាយវាយប្រចាំថ្ងៃតែប៉ុណ្ណោះ ពោលគឺគ្រាន់តែថ្លៃទឹក ថ្លៃភ្លើង ថ្លៃបន្ទប់ជួល និងថ្លៃសាំងហ្នឹង បូកសរុបទៅ អស់ប្រហែលជាលើស50% នៃប្រាក់ខែដើមទៅហើយ។ ហើយជារៀងរាល់ខែក៏ពុំដែលឃើញលុយសល់អ្វីដែរ អ្នកខ្លះចុងខែសល់តែបំណុលជុំទិសក៏មាន ដោយសារតែចំណាយចាយត្រឹមឬលើសចំណូលដែលខ្លួនរកបាន។

 មែនទែនទៅតើយើងគួរធ្វើបែបណាទើបអាចដកលុយមួយចំនួនសម្រាប់សន្សំបានទៅ?

ខាងក្រោមនេះគឺជាគន្លឺះមួយចំនួនដែលអាចជួយអ្នកអាចសន្សំលុយបានខ្លះ បើទោះបីជាប្រាក់ខែរបស់អ្នកតិចក៏ដោយ៖

1. កាត់បន្ថយការចំណាយដ៏ច្រើនលើសលប់របស់អ្នក

This image has an empty alt attribute; its file name is closeup-shot-entrepreneur-working-from-home-his-personal-finances-savings-1024x683.jpg

ការព្យាយាមសន្សំលុយ ខណៈពេលដែលអ្នកទទួលបានប្រាក់ខែតិចឬល្មមសម្រាប់តែការចាយវាយប្រចាំថ្ងៃនេះ វាអាចជារឿងមួយដែលពិបាកសម្រាប់អ្នក ហើយពេលខ្លះទៀតនោះសូម្បីតែដកលុយសន្សំមួយដុល្លារឬពីរក្នុងមួយខែហ្នឹង ក៏សឹងតែមិនអាចផង។ ប៉ុន្តែអ្នកក៏នៅតែអាចសន្សំលុយបានមួយចំណែកដែរ ដោយកាត់បន្ថយការញ៉ាំបាយ ឬការទិញទឹកសុទ្ធនៅខាងក្រៅ ជំនួសឲ្យការញ៉ាំបាយនៅឯផ្ទះ ឬវេចបាយដាក់ទឹក យកមកញ៉ាំនៅកន្លែងធ្វើការ ហើយប្រសិនបើមានមិត្តភក្តិចង់បបួលអ្នកទៅដើរលេងឬទៅញ៉ាំអីនៅខាងក្រៅ ពេលខ្លះអ្នកក៏គួរតែរៀននិយាយបដិសេធខ្លះប្រសិនបើអ្នកចង់សល់លុយ ប៉ុន្តែមិនមែនមានន័យថាគ្រប់ពេលដែលគេបបួលអ្នកបដិសេធរហូតនោះទេ។

អ្នកឃើញទេ ប្រសិនបើអ្នកអាចធ្វើបែបនេះជារៀងរាល់ថ្ងៃ អ្នកក៏អាចសល់លុយខ្លះៗទុកសន្សំដែរ ពីព្រោះប្រសិនបើយើងគិតជាទឹកលុយដែលយើងត្រូវចំណាយតែទៅលើការញ៉ាំអាហារពេលព្រឹក និងពេលថ្ងៃនៅខាងក្រៅ ក៏អស់ប្រហែលជា 3$ ទៅ 4$ ដែរ។ ហើយ ប្រសិនជារបស់ណាដែលមិនចាំបាច់ក្នុងការចាយវាយទេ កុំទិញវានាំតែជាប់បំណុលច្រើនពេកអី អ្នកត្រូវប្រាប់ខ្លួនឯងថា “ទប់អារម្មណ៍ៗ កុំទិញ អស់លុយ”។

2. កំណត់គោលដៅសន្សំ

This image has an empty alt attribute; its file name is image.png

តើចំនួនទឹកប្រាក់ប៉ុន្មានដែលអ្នកចង់សន្សំឲ្យបាន? ហើយដើម្បីឲ្យការសន្សំរបស់អ្នកឆាប់ដល់ចំនួនទឹកប្រាក់ដែលអ្នកចង់បាននោះ អ្នកគួរតែរៀបចំចាត់ចែងដោយរបៀបណាខ្លះ?

ជាឧទាហរណ៍បញ្ជាក់៖ ប្រសិនបើ គោលដៅរបស់អ្នកគឺចង់សន្សំលុយឲ្យបាន$2,000 ក្នុងរយៈពេល១ឆ្នាំ។ ដូចនេះប្រាក់ខែរបស់អ្នកគួរតែ ស្ថិតនៅក្នុងចន្លោះ $300-$400 ព្រោះប្រសិនបើអ្នកចង់សន្សំលុយឲ្យបានខ្ទង់$2,000ក្នុង១ឆ្នាំ អ្នកត្រូវដកលុយប្រហែលជា $166.66 ក្នុងមួយខែសម្រាប់ការសន្សំ តែបើសិនជាគិតជាថ្ងៃវិញ គឺអ្នកត្រូវដកលុយ $6 ($5.965ដើម្បីសន្សំជារៀងរាល់ថ្ងៃ ហើយនៅសល់ប៉ុន្មានទៀត អ្នកអាចយកទៅចំណាយទៅលើការរស់នៅប្រចាំថ្ងៃរបស់អ្នក។

មួយឆ្នាំ : $2,000

មួយខែ : $166.66 ($167)

មួយសប្ដាហ៍ : $41.66

មួយថ្ងៃ : $5.95 = $6

ដូចនេះប្រសិនបើអ្នកចង់សល់លុយខ្លះ អ្នកត្រូវដឹងអំពីចំនួនលុយដែលអ្នកត្រូវចាយជារៀងរាល់ខែ ដើម្បីអាចដឹងពីចំនួនលុយដែលនៅសល់ និងអាចដកសន្សំបានខ្លះ។

ពាណិជ្ជកម្ម

តើធ្វើដូចម្ដេចទើបខ្ញុំអាចដណ្ដើមយកចំណែកទីផ្សារបានច្រើនជាងដៃគូប្រកួតប្រជែង?

0
តើធ្វើដូចម្ដេចទើបខ្ញុំអាចដណ្ដើមយកចំណែកទីផ្សារបានច្រើនជាងដៃគូប្រកួតប្រជែង

តើលោកអ្នកធ្លាប់ឆ្ងល់ទេ ថាហេតុអ្វីបានជាប្រកបអាជីវកម្មដូគ្នា ប៉ុន្តែហេតុអ្វីបានជាដៃគូប្រកួតប្រជែងខ្ញុំទទួលបានជោគជ័យ ខណៈពេលអាជីវកម្មរបស់ខ្ញុំធ្លាក់ចុះចំនួននៃការលក់បែបនេះទៅវិញ?

តោះ! មកឈ្វេងយល់អំពីមូលហេតុដែលធ្វើឲ្យដៃគូប្រកួតប្រជែងជាមួយនឹងយើងទាំងអស់គ្នា! ដៃគូប្រកួតប្រជែងរបស់អ្នកទទួលបានជោគជ័យជាងក៏ព្រោះតែគេ៖

Woman in White Top Sitting Outside the Artichore Shop Staring at Her Laptop in the Table

១. ប្រើយុទ្ធសាស្ត្រឲ្យបានត្រឹមត្រូវ

ប្រសិនបើអាជីវកម្មរបស់អ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលលក់ពុំសូវដាច់ខណៈពេលដែលដៃគូប្រជែងរបស់អ្នកអាចរកចំណូលបានច្រើនពីការលក់ អ្នកគួរតែងាកមកមើលពីយុទ្ធសាស្ត្រដែលអ្នកបានដាក់ចេញហ្នឹងម្ដងទៀត ថាតើរបៀបដែលអ្នករចនារូបភាព ក៏ដូចជាមាតិកាដែលអ្នកផ្សព្វផ្សាយចេញទៅនេះស្ថិតនៅក្នុងកម្រិតណា? មានភាពទាក់ទាញដែលឬទេ? មានការចូលរួមពីសំណាក់អតិថិជនដែរឬទេ? ហើយប្រភេទអតិថិជនគោលដៅរបស់អ្នកជាអ្នកណា? ជាយុវវ័យ ឬក៏មនុស្សចាស់? ស្រ្តីឬក៏បុរស? និងពិនិត្យមើលឡើងវិញទាក់ទងទៅនឹងច្រកផ្សព្វផ្សាយរបស់អ្នក ថាតើវេទិកាដែលអ្នកកំពុងផ្សព្វផ្សាយនេះមានប្រសិទ្ធភាពឬអត់ជាដើម?

People Discuss About Graphs and Rates

មែនទែនទៅដៃគូប្រជែងរបស់អ្នក លក់ដាច់ជាងអ្នក គឺដោយសារតែពួកគេ បានកំណត់យ៉ាងច្បាស់ថានរណាជាអតិថិជនគោលដៅរបស់ពួកគេ រួចចាប់ផ្ដើមរៀបចំយុទ្ធសាស្ត្រក៏ដូចជាធ្វើយុទ្ធនាការបែបណាដើម្បីទាក់ទាញអតិថិជនឲ្យមកចាប់អារម្មណ៍ជាមួយនឹងផលិតផលរបស់ខ្លួន តាមរយៈការបង្កើតមាតិកាដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន ទាក់ទងទៅនឹងផលិតផលរបស់ខ្លួន ដូចជាការហៅ Influencer ឲ្យមកជួយផ្សព្វផ្សាយ ដោយផ្ដោតទៅលើគុណភាពនៃការឌីហ្សាញរូបភាព វីដេអូណែនាំ បូករួមនឹងការសរសេរព័ត៌មានខ្លីខ្លឹមរបស់ផលិតផល ដើម្បីជាសារចែកជូនទៅឲ្យអតិថិជនបានដឹង បានស្គាល់ និងចង់សាកល្បងប្រើប្រាស់កាន់តែច្រើន។  អ្វីដែលសំខាន់មួយទៀតនៃភាពជោគជ័យរបស់ដៃគូប្រកួតប្រជែងរបស់អ្នកនោះគឺ ការចេះស្វែងរកអ្នកដែលមានឥទ្ធិពលដែលមានប្រជាប្រិយភាព មានជំនាញដើម្បីហៅមកជួយផ្សព្វផ្សាយផលិតផលរបស់ខ្លួនឲ្យកាន់តែផ្ទុះជាងមុន។

២. សេវាកម្មល្អ

Woman Bartender Smiling While Mixing Liqueurs

ចំណុចមួយទៀតដែលធ្វើឲ្យផលិតផលរបស់អ្នកលក់ពុំសូវដាច់ដូចគេ គឺវាអាចមកពីការផ្ដល់នូវសេវាកម្មរបស់អ្នកនៅខ្សោយនៅឡើយ ទាំងផ្នែកដឹកជញ្ជូន និងសេវាកម្មក្នុងហាង។

ដូចនេះអ្នកគួរតែត្រឡប់ទៅពិនិត្យមើលការផ្ដល់សេវាកម្មរបស់ក្រុមហ៊ុនអ្នកឡើងវិញ ថាតើអតិថិជនមិនមករកអ្នកដោយសារតែចំណុចនេះឬយ៉ាងណា ប្រសិនបើនៅមានចន្លោះខ្វះខាតពិតមែន អ្នកត្រូវតែកែតម្រូវវាឲ្យបានរហ័ស មិនថា​សេវាកម្មក្នុងការទទួលរាក់ទាក់ភ្ញៀវ ឬសេវាជួសជុល សេវាថែទាំ និងសេវាកម្មដឹកជញ្ជូននោះទេ។

៣. ការបំពេញចិត្តអតិថិជន

តើអ្ន​កគួរយកចិត្តអតិថិជនដោយរបៀបណា? ហើយអាជីវកម្មរបស់អ្នកមានបានបង្ហាញពីការយកចិត្តទុកដាក់ និងការព្រួយបារម្ភទៅលើអតិថិជនដែរឬទេ?

ដៃគូប្រកួតប្រជែងរបស់អ្នកអាចយកឈ្នះអ្នកបានគឺស្ថិតនៅត្រង់ចំណុចនេះឯង ប្រសិនបើអ្នកមិនចាប់អារម្មណ៍ទៅលើការបំពេញចិត្តអតិថិជនទេ នោះអ្នកនឹងបាត់បង់ឱកាសក្នុងការទទួលបានអតិថិជនថ្មីៗជាមិនខាន។

៤. បុគ្គលិកលក់យល់ច្បាស់ពីព័ត៌មានរបស់ផលិតផល

ការណ៍ដែលបុគ្គលិកលក់ មិនដឹងច្បាស់អំពីផលិតផល មិនដឹងថាផលិតផលដែលខ្លួនកំពុងតែលក់នោះនាំចូលមកពីណា មិនដឹងថាវាមានអត្ថប្រយោជន៍បែបណាខ្លះ និងរឹតតែមិនដឹងអំពីរបៀបនៃការនិយាយណែនាំ និយាយបញ្ចុះបញ្ចូលអតិថិជនទៀតនោះ ការលក់របស់អ្នកប្រាកដជាធ្លាក់ចុះជាមិនខាន។

កត្តាដែលធ្វើឲ្យអាជីវកម្មរបស់ដៃគូប្រកួតប្រជែងរបស់អ្នកលេចធ្លោជាងអ្នក និងមានអ្នកគាំទ្រជាងអ្នក គឺដោយសារតែបុគ្គលិករបស់គេ ម្នាក់ៗត្រូវបានបណ្ដុះបណ្ដាលឲ្យបានដឹងយ៉ាងច្បាស់អំពីផលិតផលនីមួយៗ ថាវាមកនាំចូលមកពីប្រទេសណា មានអត្ថប្រយោជន៍បែបណាខ្លះ និងដឹងអំពីរបៀបប្រាស្រ័យទាក់ទងជាមួយនឹងអតិថិជន ដូចនេះនៅពេលដែលអតិថិជនគេមកទិញ គឺអតិថិជនមានអារម្មណ៍ល្អ  ព្រោះបានដឹងនូវព័ត៌មានលម្អិតអំពីផលិតផលនីមួយៗ។

This image has an empty alt attribute; its file name is young-asian-businesswoman-manager-wearing-face-mask-warehouse-using-digital-tablet-checking-inventory-1024x576.jpg

ពាណិជ្ជកម្ម