spot_img
spot_img
Home Blog Page 32

តើម្ចាស់អាជីវកម្មគួររក្សាបុគ្គលិកឆ្នើមបែបណា?

0
តើម្ចាស់អាជីវកម្មគួររក្សាបុគ្គលិកឆ្នើមបែបណា?

ក្នុងនាមជាម្ចាស់អាជីវកម្ម តែងតែចង់រក្សាបុគ្គលិកឆ្នើមឱ្យបានច្រើនឱ្យនៅធ្វើការនៅក្នុងក្រុមហ៊ុន ព្រោះពួកគេអាចជួយជំរុញប្រតិបត្តិការអាជីវកម្មឱ្យកាន់តែរីកចម្រើន។ ទោះជាបែបនេះក៏ដោយ ក៏ការរក្សាបុគ្គលិកឆ្នើមឱ្យនៅធ្វើការជាមួយយើងបានយូរអង្វែង វាមិនមែនជារឿងដែលងាយស្រួលនោះទេ ដូច្នេះតើត្រូវធ្វើបែបណា ដើម្បីអាចរក្សាបុគ្គលិកឆ្នើមបាន?

ខាងក្រោមនេះ ជាយុទ្ធសាស្រ្ត​មួយចំនួន ដែលម្ចាស់អាជីវកម្មគ្រប់រូបអាចសាកល្បងអនុវត្តន៍បាន៖

1. ទំនួលខុសត្រូវ

បង្ហាញបុគ្គលិករបស់អ្នកឱ្យបានដឹងថា អ្នកជឿជាក់លើពួកគេដោយផ្តល់ឱ្យពួកគេនូវទំនួលខុសត្រូវដែលអនុញ្ញាតឱ្យពួកគេរីកចម្រើននិងជាការងារមួយដែលមានសារៈសំខាន់ខ្លាំងក្នុងក្រុមហ៊ុន។ ធ្វើបែបនេះ ក្នុងគោលបំណងឱ្យពួកគេបានដឹងថា ពួកគេមានតម្លៃខ្លាំងសម្រាប់ក្រុមហ៊ុន ហើយពួកគេក៏មានឱកាសរីកចម្រើនកាន់តែខ្លាំងដែលធ្វើការងារនោះ។

បន្ថែមពីនេះ អ្នកក៏ត្រូវជំរុញ ​និងលើកទឹកចិត្តពួកគេឱ្យទទួលបានជំនាញថ្មីៗ និងផ្តល់ឱកាសសិក្សាបន្តផ្សេងៗទៀត ព្រមទាំងអនុញ្ញាត​ឱ្យពួកគេសាកល្បងនូវអ្វីដែលពួកគេគិតថាល្អ និងចូលរួមយ៉ាងសកម្មក្នុងការបង្កើតថ្មីដែលពោរពេញដោយភាពច្នៃប្រឌិតដែលពួកគេមាន។

ម្ចាស់អាជីវកម្ម ត្រូវចងចាំថា បុគ្គលិកឆ្នើម តែងតែជាបុគ្គលិកចូលចិត្តធ្វើអ្វីថ្មី និងហ៊ានសាកល្បងនូវអ្វីដែលពួកគេគិតថាល្អ ព្រមទាំងពួកគេចូលចិត្តបន្តការរៀនសូត្រជានិច្ច ពីព្រោះពួកគេចង់ធ្វើឱ្យសមត្ថភាពរបស់ពួកគេមានការរីកចម្រើនរហូត និងតែងតែចង់ចេះចង់ដឹងនូវរឿងអ្វីដែលថ្មី ដូច្នេះក្នុងនាមជាម្ចាស់ក្រុមហ៊ុន ត្រូវតែរៀនផ្ដល់ឱកាសសម្រាប់ពួកគេក្នុងការបញ្ចេញនូវសមត្ថភាព។

2. ផ្ដល់ការគោរពនិងឱ្យតម្លៃ

គ្រប់បុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកឆ្នើម តែងតែចង់ដឹងថាពួកគេត្រូវបានគេគោរព ឱ្យតម្លៃ និងកោតសរសើរកម្រិតណា។ ដូចពាក្យថា មនុស្សអាចភ្លេចរឿងដែលអ្នកបាននិយាយ ប៉ុន្តែពួកគេនឹងចងចាំជានិច្ចនូវរបៀបដែលអ្នកធ្វើឱ្យពួកគេមានអារម្មណ៍ ដូច្នេះក្នុងនាមជាអ្នកដឹកនាំ ត្រូវតែធ្វើឱ្យបុគ្គលិកឆ្នើមដែលអ្នកចង់រក្សានោះ មានអារម្មណ៍កក់ក្ដៅ មានអារម្មណ៍ថាខ្លួនឯងមានតម្លៃខ្លាំង និងមានអារម្មណ៍ថាពួកគេមានការគោរពនិងកោតសរសើរពួកថ្នាក់ដឹកនាំជាច្រើន។

3. ចែករំលែកប្រាក់ចំណូល

ប្រសិនបើបុគ្គលិកឆ្នើមនោះ បានចូលរួមយ៉ាងសកម្មក្នុងការបង្កើតប្រាក់ចំណូលដល់ក្រុមហ៊ុន នោះក្នុងនាមជាម្ចាស់អាជីវកម្ម អាចគិតពិចារណាក្នុងការចែករំលែកប្រាក់ចំណូលដែលទទួលបាននោះ កាត់ឱ្យពួកគេមួយចំនួនតាមការកំណត់របស់អ្នក។ ធ្វើបែបនេះ ពួកគេកាន់តែចង់បន្តធ្វើសកម្មភាពឱ្យកាន់តែល្អ និងរីកចម្រើនជាងមុនដើម្បីបង្កើតប្រាក់ចំណូលដល់ក្រុមហ៊ុន ហើយពួកគេក៏បានទទួលប្រាក់ចំណេញមួយចំនួនតូចដែលអ្នកបានផ្ដល់ជូនពួកគេ។

4. ផ្ដល់ប្រាក់រង្វាន់

ក្នុងចំណុចនេះ ម្ចាស់អាជីវកម្មក៏ត្រូវរៀបចំនូវប្រាក់រង្វាន់ លិខិតសរសើរ និងអាចអញ្ចើញអាហារថ្ងៃត្រង់ ឬផ្សេងៗទៀត ចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកដែលមានភាពលេចធ្លោរជាងគេ ដើម្បីធ្វើឱ្យពួកគេកាន់តែមានមោទនភាពចំពោះខ្លួនឯងកាន់តែខ្លាំង។

5. ពេលវេលាសម្រាក

ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែមានការរៀបចំនូវថ្ងៃឈប់សម្រាកសម្រាប់បុគ្គលិក ទាំងថ្ងៃបុណ្យជាតិធំៗ ថ្ងៃដែលបុគ្គលិកមានការឈឺ និងអាចផ្ដល់ជាពេលវេលាពិសេសដើម្បីដឹកនាំបុគ្គលិកក្នុងការដើរលេងកម្សាន្ត។ ធ្វើបែបនេះ ធ្វើឱ្យបុគ្គលិកមានអារម្មណ៍ខ្លួនឯងមិនសូវមានសម្ពាធខ្លាំង និងមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាក។

ពាណិជ្ជកម្ម

ទិដ្ឋភាពក្នុងការតាំងពិព័រណ៌យន្ដហោះ និងបច្ចេកវិទ្យា

0
ក្រោយពីខកខានរយៈពេលមួយឆ្នាំដោយសារតែកូវីដ-១៩ នៅថ្ងៃទី១៧-១៨-១៩ ​ខែធ្នូ ឆ្នាំ​ ២០២១ កន្លងទៅនេះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងបានរៀបចំធ្វើការតាំងពិព័រណ៌យន្ដហោះ និងបច្ចេកវិទ្យាឡើងវិញនៅឯនៅឯមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង ដោយនៅក្នុងការតាំងពិព័រណ៌នេះ គឺត្រូវបានគេដាក់បង្ហាញនូវយន្តហោះ និងឧទ្ធម្ភាគចក្រជាច្រើន ដើម្បីឲ្យសាធារណជនចូលរួមទស្សនា ក៏ដូចជាថតរូបកម្សាន្ត។ This image has an empty alt attribute; its file name is image-1024x683.png ហើយសាធារណជនក៏អាចចូលទៅអង្គុយក្នុងកៅអីអ្នកបើកបរដោយផ្ទាល់បាន និងសិក្សាឈ្វែងយល់បន្ថែមទៀតពីអ្នកជំនាញបើកបរប្រចាំការនៅតាមឧទ្ធម្ភាគចក្រនីមួយៗផងដែរ។ This image has an empty alt attribute; its file name is image-7-1024x683.png ក្រៅពីការដាក់តាំងបង្ហាញនូវ យន្តហោះ និងឧទ្ធម្ភាគចក្រ ក៏មានការដាក់តាំងបង្ហាញពីស្នាដៃសិស្សានុសិស្ស​មកពីវិទ្យាល័យ មហាវិទ្យាល័យ រាជធានី-ខេត្ត ដើម្បីទាក់ទាញចំណាប់អារម្មណ៍សិស្សមក​ទស្សនានូវ​ស្នាដៃរបស់កូនខ្មែរដែល​មាន​គំនិត​ក្នុងការច្នៃប្រឌិតនូវគម្រោងថ្មីៗ ក៏ដូចជាលើកទឹកចិត្ត និងបំផុសគំនិតដល់យុវជន​ដែល​មាន​ទេពកោសល្យខាងបច្ចេកវិទ្យាដើម្បីមានភាពជឿជាក់ក្នុងការបញ្ចេញនូវស្នាដៃរបស់ខ្លួនទៅដល់សារធារណជន។ This image has an empty alt attribute; its file name is image-5-1024x683.png អ្វីដែលពិសេសជាងគេ និងមានភាពខុសប្លែកពីឆ្នាំមុនៗនៅក្នុងកម្មវិធីកម្មវិធីពិព័រណ៍យន្ដហោះ និងបច្ចេកវិទ្យាលើកទី៣ នោះ គឺខាងកម្មវិធីបាន​រៀបចំការប្រកួតប្រជែង Humanoid Robot ដែល​មានបក្ខជនប្រកួតរហូតដល់ទៅ ១០ ក្រុមដែលមកពីវិទ្យាល័យ និងមហាវិទ្យាល័យរាជធានី-ខេត្តផ្សេងៗគ្នា ។ This image has an empty alt attribute; its file name is image-6-1024x683.png ក្រោយពីការប្រកួតនៅលើសង្វៀនប្រកួតយ៉ាងក្តៅគគុក យើងក៏បានស្វែងរកម្ចាស់ជ័យលេភីចំនួន ៣ក្រុម៖
  • ម្ចាស់ជ័លេភីលេខ១ បានទៅលើក្រុម EMT ទទួលបានពានរង្វាន់ ១ មេដាយម្នាក់១ សញ្ញាប័ត្រម្នាក់១ និងទឹកប្រាក់ចំនួន ១​ ៨០០​ ០០០រៀល
  • ម្ចាស់ជ័យលេភីលេខ២ បានទៅលើក្រុម TME មេដាយម្នាក់១ សញ្ញាប័ត្រម្នាក់១ និងទឹកប្រាក់ចំនួន ១​ ៤០០​ ០០០រៀល
  • ម្ចាស់ជ័យលេភីលេខ៣ បានទៅលើក្រុម CYBORG TECH DIVISION ទទួលបានមេដាយម្នាក់១ សញ្ញាប័ត្រម្នាក់១ និងទឹកប្រាក់ចំនួន ១​ ០០០​ ០០០រៀល
  • ម្ចាស់ជ័យលេភីដែលទទួលបានរង្វាន់នៃការរចនា HUMANOID ROBOT លេចធ្លោជាងគេគឺបានទៅលើក្រុម THE THERMINATOR ទទួលបានសញ្ញាប័ត្រចំនួន១ ។
  • ម្ចាស់ជ័យលេភីដែលទទួលបានរង្វាន់នៃការធ្វើបទបង្ហាញលេចធ្លោជាងគេបានទៅលើក្រុម 2gether ទទួលបានសញ្ញាប័ត្រចំនួន១ ។
This image has an empty alt attribute; its file name is image-1-1024x683.png ហើយម៉្យាងវិញទៀត ក្នុងអំឡុងដំណើរការកម្មវិធីនេះក៏មានការប្រកួតយន្តហោះកៅស៊ូ ជាប្រភេទយន្តហោះដែល​ហោះដោយប្រើប្រាស់ឈើជាឆ្អឹងរបស់តួយន្តហោះ និងប្រើប្រាស់ការរង្វិលរបស់កៅស៊ូដើម្បីឲ្យយន្តហោះនោះអាច​ហោះបាន​។ ហើយចំណែកឯម្ចាស់ជ័យលេភីនៃការប្រកួតប្រជែងទៅលើវិញ្ញាសាយន្តហោះកៅស៊ូនេះបានទៅលើក្រុមចំនួន៣គឺ៖ This image has an empty alt attribute; its file name is image-3-1024x683.pngម្ចាស់ជ័លេភីលេខ១ បានទៅលើក្រុម យន្តហោះឥតស្រមោល ទទួលបានពានរង្វន់ ១ មេដាយម្នាក់១ និងសញ្ញាប័ត្រម្នាក់១
  • ម្ចាស់ជ័លេភីលេខ២ បានទៅលើក្រុម THE​​DUO ទទួលបានមេដាយម្នាក់១ និងសញ្ញាប័ត្រម្នាក់១
  • ម្ចាស់ជ័លេភីលេខ២ បានទៅលើក្រុម SIDE QUEST ទទួលមេដាយម្នាក់១ និងសញ្ញាប័ត្រម្នាក់១
  • ម្ចាស់ជ័យលេភីដែលទទួលបានរង្វន់នៃការធ្វើរចនាលេចធ្លោរជាងគេបានទៅលើក្រុម DEFENDER មក ទទួលបានសញ្ញាប័ត្រចំនួន១ ។
  • ម្ចាស់ជ័យលេភីដែលទទួលបានរង្វន់នៃការធ្វើបទបង្ហាញលេចធ្លោរជាងគេបានទៅលើក្រុម AEROទទួលបានសញ្ញាប័ត្រចំនួន១ ៕This image has an empty alt attribute; its file name is image-4-1024x683.png
ពាណិជ្ជកម្ម

របៀបសហការជាមួយមនុស្សដែលអ្នកមិនចូលចិត្ត

0
របៀបសហការជាមួយមនុស្សដែលអ្នកមិនចូលចិត្ត

នៅកន្លែងធ្វើការ ច្បាស់ណាស់នឹងមានបុគ្គលិកមិនសូវចុះសម្រុងជាមួយគ្នា ហើយពេលខ្លះអាចមិនចុះសម្រុងជាមួយនឹងប្រធានផ្នែក និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលពួកគេមិនពេញចិត្តនឹងគ្នា។ ដូច្នេះតើត្រូវធ្វើដូចម្ដេចដើម្បីអាចសហការធ្វើការជាមួយគ្នាបានជាមួយនឹងមនុស្សដែលអ្នកមិនចូលចិត្ត ឬពិបាកចុះសម្រុង?

បើយោងតាមគេហទំព័ររបស់ Harvard Business Review បានបង្ហាញអំពីយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពមួយចំនួន ដើម្បីអាចជួយអ្នកឱ្យធ្វើការសហការជាមួយគ្នាកាន់តែប្រសើរឡើងជាមួយមនុស្សដែលអ្នកមិនចូលចិត្តឬពិបាកចុះសម្រុង។

ហើយយុទ្ធសាស្រ្តទាំងនោះ រួមមាន៖

1. គិតអំពីមូលហេតុនៃភាពតានតឹង និងរបៀបដែលអ្នកកំពុងឆ្លើយតបចំពោះវា

ជំហានដំបូង អ្នកត្រូវតែហ៊ានទទួលយកនិងធ្វើការឆ្លុះបញ្ចាំង បន្ទាប់មកត្រូវរំលឹកខ្លួនអ្នកថា អ្នកមិនអាចចុះសម្រុងឬពេញចិត្តចំពោះមនុស្សគ្រប់គ្នាបានទេ ប៉ុន្តែរាល់អន្តរកម្មជាមួយនឹងអ្នកដទៃគឺវាមានគុណតម្លៃខ្លាំងណាស់ ដោយអ្នកអាចរៀនពីមនុស្សស្ទើរតែទាំងអស់ដែលអ្នកបានជួប ឬកំពុងធ្វើការជាមួយនឹងអ្នក។

លើសពីនេះ អ្នកក៏ត្រូវពិនិត្យមើលដោយស្មោះត្រង់នូវអ្វីដែលបណ្តាលឱ្យអ្នកមានភាពតានតឹង និងតួនាទីដែលអ្នកកំពុងដើរតួក្នុងការបង្កើតវា ហើយស្វែងរកឫសគល់ដែលធ្វើឱ្យអ្នកគ្មានអារម្មណ៍ និងមិនចូលចិត្តសហការជាមួយបុគ្គលណាម្នាក់ បន្ទាប់មកអ្នកត្រូវរៀនទទួលយកវា និងរៀនមើលអំពីកំហុសឬសកម្មភាពរបស់ខ្លួនឯងផង។

2. ព្យាយាមឈ្វេងយល់ពីទស្សនៈរបស់អ្នកដទៃ

អ្នកត្រូវតែចំណាយពេលគិតដោយចេតនាអំពីទស្សនៈរបស់អ្នកដទៃ ជាពិសេសប្រសិនបើបុគ្គលនោះមានសារៈសំខាន់ចំពោះភាពជោគជ័យរបស់អ្នក។

សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​បុគ្គល​នេះ​ប្រព្រឹត្ត​បែប​នេះ? តើអ្វីអាចជំរុញទឹកចិត្តពួកគេ? តើពួកគេមើលមកខ្ញុំឃើញបែបណា? តើពួកគេអាចចង់បាន និងត្រូវការអ្វីខ្លះពីខ្ញុំ?

3. ធ្វើជាអ្នកដោះស្រាយបញ្ហា ជាជាងការរិះគន់ ឬប្រជែងអ្នកដទៃ

ការដែលអាចធ្វើការជាមួយគ្នាឱ្យកាន់តែប្រសើរឡើង អ្នកត្រូវតែផ្លាស់ប្ដូរផ្នត់គំនិតពីការចង់ប្រកួតប្រជែង ទៅជាការសហការគ្នាវិញ។ លើសពីនេះ ត្រូវតែចូលរួមសកម្មភាពធ្វើការជាមួយពួកគេផ្ទាល់ និងត្រូវរៀនបើកចំហចិត្តក្នុងការធ្វើការជាមួយពួកគេ។ ហើយអ្នកក៏អាចសួរមកខ្លួនឯងថា តើ​អ្នក​គិត​អ្វី? តើ​អ្នក​មាន​គំនិត​សម្រាប់​របៀប​ដែល​យើង​អាច​ធ្វើ​ការ​បាន​ល្អ​ជាមួយ​គ្នា​ទេ? បន្ទាប់មកធ្វើសកម្មភាពណាដែលអ្នកគិតថាល្អ និងអាចសហការជាមួយពួកគេដើម្បីសម្រេចនូវគោលដៅការងារ។

4. សួរសំណួរបន្ថែម

នៅក្នុងកិច្ចសហការគ្នា អ្នកត្រូវតែសួរសំណួរឱ្យបានច្រើន បន្ទាប់មករៀនស្ដាប់ពីមតិយោបល់របស់អ្នកដទៃ និងបើមានអ្វីកែអាចចូលរួមផ្ដល់ជាមតិយោបល់កែលម្អ ជាជាងនិយាយរិះគន់បន្ថែម ឬការនិយាយខ្វែងគំនិតគ្នានឹងគ្នា។ លើសពីនេះ អ្នកក៏អាចស្នើសុំឱ្យមានជំនួយពីពួកគេ ដើម្បីអាចចាប់ផ្ដើមបង្កើតទំនាក់ទំនងរវាងអ្នកនិងពួកគេឱ្យកាន់តែល្អ ទោះបីជាការចាប់ផ្ដើមដំបូងរៀងពិបាកបន្ដិចក៏ដោយ។

5. យល់អំពីបុគ្គលិកលក្ខណៈរបស់អ្នកដទៃ

មនុស្សម្នាក់ៗតែងតែមានបុគ្គលិកលក្ខណៈផ្សេងៗគ្នា សូម្បីតែចំណង់ចំណូលចិត្ត ស្ទាយផ្ទាល់ខ្លួន និងអត្តចរិតជាដើម ដូច្នេះអ្នកត្រូវតែរៀនយល់អំពីពួកគេឱ្យបានច្រើន ដើម្បីចៀសវាងធ្វើឱ្យអ្នកកាន់តែមានភាពតានតឹងខ្លាំងនៅពេលធ្វើការសហការជាមួយពួកគេ ហើយពួកគេធ្វើសកម្មភាពណាមួយដែលអ្នកមិនពេញចិត្តជាដើម។ បន្ទាប់មក អ្នកត្រូវរៀនសម្របខ្លួន និងចេះយោគយល់គ្នាទៅវិញទៅមក។

ពាណិជ្ជកម្ម

របៀបដែលបុគ្គលិកអាចផ្លាស់ប្តូរផ្នត់គំនិតនៅក្នុងក្រុមហ៊ុន

0
របៀបដែលបុគ្គលិកអាចផ្លាស់ប្តូរផ្នត់គំនិតនៅក្នុងក្រុមហ៊ុន

បុគ្គលិកភាគច្រើនចង់ក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងក្រុមហ៊ុន ប៉ុន្តែដើម្បីធ្វើបែបនេះបាន លុះត្រាតែពួកគេមានការផ្លាស់ប្ដូរខ្លួនឯងឱ្យមានផ្នត់គំនិតរីកចម្រើន មានភាពបត់បែនខ្លាំង និងមានសមត្ថភាពខ្លាំងពូកែជាងមុន។

ហេតុដូច្នេះនៅក្នុងអត្ថបទមួយនេះនឹងបង្ហាញអ្នក អំពីរបៀបក្នុងការផ្លាស់ប្ដូរផ្នត់គំនិតនៅក្នុងក្រុមហ៊ុន ដើម្បីធ្វើឱ្យអ្នកខ្លួនឯងកាន់តែមានភាពរីកចម្រើន ព្រមទាំងធ្វើឱ្យសមត្ថភាពផ្ទាល់ខ្លួនកាន់តែប្រសើរជាងមុន។

ប្រសិនបើអ្នកកំពុងធ្វើការឱ្យក្រុមហ៊ុនណាមួយ ហើយអ្នកកំពុងចង់ធ្វើឱ្យខ្លួនឯងមានផ្នត់គំនិតរីកចម្រើនជាងមុន ដូច្នេះអ្នកអាចអនុវត្តន៍តាមវិធីសាស្រ្តខាងក្រោម៖

1. ធ្វើឱ្យខ្លួនឯងមានភាពច្បាស់លាស់

អ្នកត្រូវតែបណ្ដុះខ្លួនឯងឱ្យមានឆន្ទៈច្បាស់លាស់ និងមានទស្សនវិស័យវែងឆ្ងាយដែលមានភាពជាក់លាក់ បន្ទាប់មកអ្នកក៏ត្រូវធ្វើឱ្យខ្លួនឯងមានឥទ្ធិពលទៅកាន់មនុស្សជុំវិញ ដោយមនុស្សគ្រប់គ្នាដែលជាមិត្តរួមការងាររបស់អ្នកជឿជាក់លើសមត្ថភាពរបស់អ្នក ហើយភាគច្រើននៅពេលអ្នកនិយាយអ្វីក៏ពួកគេទុកចិត្តនិងដើរតាមអ្នកដែរ។

នៅពេលដែលអ្នកអាចធ្វើឱ្យខ្លួនឯងមានភាពច្បាស់លាស់ហើយ ភាពផ្លាស់ប្ដូរ និងភាពរីកចម្រើនជាបន្តបន្ទាប់នឹងកើតមានសម្រាប់អ្នក។ លើសពីនេះ អ្នកក៏ត្រូវធ្វើឱ្យខ្លួនឯងមានផ្នត់គំនិតថា អ្នកជាបុគ្គលមួយរូបដែលសំខាន់ក្នុងការចូលរួមចំណែកក្នុងការជួយក្រុមហ៊ុនឱ្យមានភាពរឹងមាំ និងភាពរីកចម្រើនទៅបានខ្លាំងនាពេលអនាគតផងដែរ។

2. ការកសាងជំនាញតាមលំដាប់លំដោយ

នៅពេលអ្នកធ្វើការនៅក្នុងក្រុមហ៊ុន តែងតែមានទាំងកិច្ចការងារដែលមានទំនួលខុសត្រូវតិចតួច ហើយក៏មានកិច្ចការងារខ្លះដែលទាមទារឱ្យអ្នកមានទំនួលខុសត្រូវខ្ពស់ ហើយសូម្បីតែបញ្ហាក៏ដូចគ្នា មានទាំងបញ្ហាតូច និងបញ្ហាធំដែលអាចកើតមានឡើងចំពោះអ្នកនិងចំពោះក្រុមហ៊ុនទាំងមូល។ ដូច្នេះដើម្បីធ្វើឱ្យខ្លួនឯងកាន់តែមានសមត្ថភាពខ្លាំង អ្នកត្រូវតែមានផ្នត់គំនិតថា ទោះបីជាការងារនោះជាប្រភេទអ្វីក៏ដោយ មិនថាជាការងារតូចឬការងារធំនោះទេ អ្នកត្រូវតែបំពេញការងារតាមសម្រួល ដោយធ្វើតាមលំដាប់លំដោយនៃអាទិភាពការងារនីមួយៗ។

ចូរពង្រឹងសមត្ថភាពខ្លួនឯង ឱ្យចេះបែងចែកការងារ និងអាចគ្រប់គ្រងការបំពេញការងារឱ្យបានល្អតាមលំដាប់លំដោយ ព្រមទាំងពង្រឹងសមត្ថភាពខ្លួនឯង ក៏ដូចជាជំនាញរបស់អ្នកឱ្យមានភាពខ្លាំងទៅតាមពេលវេលា និងតាមការកំណត់ចង់បានរបស់អ្នក ពីព្រោះអ្វីៗសុទ្ធតែត្រូវការពេលវេលា និងភាពតស៊ូព្យាយាមរបស់អ្នក ដូច្នេះមិនអាចចង់បានអ្វី ឬចង់សម្រេចអ្វីបានលឿនៗដោយគ្មានលំដាប់លំដោយនោះទេ។

3. ផ្តោតអារម្មណ៍ និងប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាព

ការផ្ដោតអារម្មណ៍ និងការបេ្តជ្ញាចិត្តជារឿងដ៏ចាំបាច់ដែលអ្នកត្រូវតែមាន ពីព្រោះវាជាផ្នែកមួយជួយឱ្យអ្នកមានផលិតភាពការងារខ្ពស់ ព្រមទាំងធ្វើឱ្យអ្នករីកចម្រើននៅក្នុងការងារ តួនាទីរបស់អ្នកបានឆាប់រហ័ស។

ចូរធ្វើឱ្យខ្លួនឯងមានភាពផ្ដោតអារម្មណ៍ ដើម្បីសម្រេចលើកិច្ចការងារណាមួយជាចម្បង ដោយកុំធ្វើឱ្យខ្លួនឯងមានភាពបែកអារម្មណ៍ក្នុងការធ្វើអ្វីមួយដោយសារកត្តារារាំងផ្សេងទៀត។ បន្ទាប់មក ត្រូវតែមានការប្តេជ្ញាចិត្ត ដើម្បីធ្វើឱ្យខ្លួនឯងមិនងាយបោះបង់។ ការធ្វើបែបនេះ នោះអ្នកនឹងធ្វើឱ្យខ្លួនឯងមានផ្នត់គំនិតរីកចម្រើន និងធ្វើការមានផលិតភាពខ្ពស់ជាងមុនៗដោយមិនដឹងខ្លួន។

4. ជួយជ្រោមជ្រែងអ្នកជុំវិញ

ការជួយជ្រោមជ្រែងដល់អ្នកជុំវិញឱ្យមានភាពប្រសើរឡើង និងរីកចម្រើនជាងមុន ជារឿងមួយដែលអ្នកមិនអាចមើលរំលងបានឡើយ ពីព្រោះនៅពេលអ្នកបានជួយអ្នកជុំវិញឱ្យមានសមត្ថភាពខ្លាំង នោះអ្នកក៏កាន់តែរីចកម្រើនខ្លាំងជាងមុនទ្វេដងដែរ ហើយនៅពេលអ្នកមានចំណុចខ្វះខាតអ្វី នោះអ្នកជុំវិញនឹងជួយកែតម្រូវនិងជួយអ្នកត្រឡប់មកវិញ។

ពាណិជ្ជកម្ម

របៀបកសាងទំនុកចិត្តដល់អតិថិជន

0
របៀបកសាងទំនុកចិត្តដល់អតិថិជន

ទំនុកចិត្តរបស់អតិថិជន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីធ្វើឱ្យអាជីវកម្មជោគជ័យ ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែមានយុទ្ធសាស្រ្តយ៉ាងណាបង្កើតទំនុកចិត្តដល់អតិថិជនទាំងអស់ឱ្យបានខ្លាំងតាមដែលអាចធ្វើបាន។

សារៈសំខាន់នៃការធ្វើឱ្យអតិថិជនមានទំនុកចិត្ត

នៅពេលដែលអ្នកអាចកសាងទំនុកចិត្តដល់អតិថិជនបានកាន់តែខ្លាំង នោះអាជីវកម្មរបស់អ្នកក៏កាន់តែរីកចម្រើន ព្រមទាំងអាចកាត់បន្ថយលើការចំណាយក្នុងការធ្វើទីផ្សារផងដែរ តាមរយៈ៖

  • អតិថិជននឹងរីករាយក្នុងការផ្សព្វផ្សាយអំពីផលិតផលសេវាកម្មរបស់ក្រុមហ៊ុនអ្នក
  • អតិថិជននឹងហ៊ានចំណាយច្រើនលើផលិតផលសេវាកម្មរបស់អ្នក
  • អតិថិជននឹងហ៊ានក្នុងនិយាយណែនាំទៅកាន់មនុស្សជុំវិញ
  • អតិថិជននឹងស្មោះស្ម័គ្រក្នុងការប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នកជារៀងរហូត
  • អតិថិជននឹងផ្ដល់ការបញ្ចេញមតិយោបល់ដ៏ស្មោះត្រង់ ដើម្បីឱ្យអ្នកមានការកែលំអឱ្យមានភាពល្អប្រសើរជាងមុន

ហើយខាងលើនេះ ជាសារៈសំខាន់មួយចំនួនដែលអាជីវកម្មរបស់អ្នកនឹងទទួលបានត្រឡប់មកវិញ ក្រោយពីអ្នកអាចបង្កើនទំនុកចិត្តដល់អតិថិជន ប៉ុន្តែសំណួរសួរថា តើត្រូវធ្វើដូចម្ដេច ដើម្បីអាចកសាងទំនុកចិត្តដល់អតិថិជនបានល្អ?

របៀបកសាងទំនុកចិត្តដល់អតិថិជន

ម្ចាស់អាជីវកម្មគ្រប់រូប អាចសាកល្បងអនុវត្តន៍តាមវិធីខាងក្រោម៖

1. បង្ហាញពីភាពត្រឹមត្រូវ

ភាពត្រឹមត្រូវ ជាវិធីមួយដែលអាចយកឈ្នះចិត្តអតិថិជនរបស់អ្នកបានខ្លាំងជាងគេ តាមរយៈការបើកចំហអំពីអាជីវកម្មរបស់អ្នក ថាអ្នកកំពុងធ្វើអ្វី? មានបេសកកម្មបែបណា? ហើយអាជីវកម្មរបស់អ្នកជាអ្វីពិតប្រាកដ? ព្រមទាំងផ្ដល់នូវភាពស្មោះត្រង់ជាមួយនឹងអតិថិជន។

បន្ថែមពីនេះ ក្នុងនាមជាម្ចាស់អាជីវកម្មក៏ត្រូវជំរុញឱ្យបុគ្គលិកផ្នែកពាក់ព័ន្ធទាំងអស់ ចេះបង្កើតទំនាក់ទំនងល្អជាមួយនឹងអតិថិជនឱ្យបានច្រើន និងបង្ហាញដល់អតិថិជនថា​យើងនឹងជួយពួកគេឱ្យមានភាពប្រសើរឡើងតាមរយៈទំនាក់ទំនង។

2. បង្កើតភាពពេញនិយម

អ្នកត្រូវតែធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពពេញនិយម ដោយធ្វើឱ្យមនុស្សជាច្រើនទាំងក្រៅ និងក្នុងប្រព័ន្ធបណ្ដាញសង្គមកំពុងតែប្រើប្រាស់ផលិតផលសេវាកម្មនៅក្នុងក្រុមហ៊ុនរបស់អ្នក ហើយពួកគេមានភាពជឿជាក់យ៉ាងខ្លាំងមកកាន់ក្រុមហ៊ុនរបស់អ្នក។ ធ្វើបែបនេះ នោះមនុស្សផ្សេងទៀតដែលជាអតិថិជនគោលដៅថ្មីៗរបស់អ្នកនឹងចាប់ផ្ដើមចាប់ផ្ដើម និងសាកល្បងប្រើប្រាស់ដែរ បន្ទាប់មកប្រសិនបើពួកគេពេញចិត្ត នោះពួកគេនឹងក្លាយជាអតិថិជនដ៏ស្មោះត្រង់របស់អ្នក។

ហើយត្រង់ចំណុចនេះដែរ ម្ចាស់អាជីវកម្មត្រូវចងចាំថា គ្រប់ផលិតផលដែលកំពុងលក់សុទ្ធតែមានគុណភាពល្អដូចនឹងអ្វីដែលបានផ្សព្វផ្សាយ ព្រោះការពារកុំឱ្យធ្វើឱ្យអតិថិជនខកចិត្ត និងបាត់បង់ទំនុកចិត្តកាន់តែខ្លាំងមកលើក្រុមហ៊ុនរបស់អ្នក។

3. បង្កើត About Us ដ៏អស្ចារ្យ នៅក្នុងផេកផ្លូវការរបស់អ្នក

ការដែលសរសេរបំពេញត្រង់កន្លែង About Us (អំពីយើង) ក៏ជាចំណុចមួយដែលម្ចាស់អាជីវកម្មមិនគួរមើលរំលងឡើយ ពីព្រោះវាក៏ជាផ្នែកមួយក្នុងការជួយឱ្យអតិថិជនស្គាល់អំពីអាជីវកម្មរបស់អ្នកកាន់តែច្បាស់ជាងមុន និងជឿជាក់លើក្រុមហ៊ុនរបស់អ្នកផងដែរ។

ហើយត្រង់កន្លែង About Us នោះអ្នកអាចបញ្ចូលព័ត៌មាននៃការចាប់ផ្ដើមក្រុមហ៊ុនរបស់អ្នកដោយសង្ខេប បញ្ចូលទស្សនវិស័យ បេសកកម្ម និងចំណុចសំខាន់ៗមួយចំនួនទៀតដែលអ្នកចង់បង្ហាញទៅកាន់អ្នកអានទាំងអស់។

4. ផ្ដល់ជូនសេវាកម្មអតិថិជនដ៏ល្អបំផុត

ការផ្ដល់ជូននូវសេវាកម្មអតិថិជនដ៏ល្អ ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្តមកកាន់ក្រុមហ៊ុនរបស់អ្នក ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្មត្រូវតែរៀបយុទ្ធសាស្រ្តក្នុងការផ្ដល់ជូននូវសេវាកម្មអតិថិជនឱ្យបានល្អបំផុតតាមដែលអាចធ្វើបាន។

ផ្ដល់សេវាកម្មល្អ អតិថិជននឹងសប្បាយចិត្ត ហើយពួកគេនឹងមករកអ្នកម្ដងទៀត។

5. បង្ហាញពីគុណភាពនិងគុណតម្លៃលើផលិតផល

ក្នុងនាមម្ចាស់អាជីវកម្ម ត្រូវធ្វើឱ្យប្រាកដថា ផលិតផលរបស់ខ្លួនត្រូវតែមានគុណភាពខ្ពស់ និងមានគុណប្រយោជន៍ខ្លាំងក្នុងការជួយដោះស្រាយនូវបញ្ហាអ្វីមួយតាមការកំណត់បានយ៉ាងល្អ និងក៏ត្រូវបង្ហាញពីគុណតម្លៃដែលមានក្នុងផលិតផល។ ធ្វើបែបនេះ អតិថិជនកាន់តែរីករាយជាមួយនឹងផលិតផលរបស់អ្នក និងកាន់តែមានភាពជឿទុកចិត្តលើក្រុមហ៊ុនរបស់អ្នកកាន់តែខ្លាំងផងដែរ។

ពាណិជ្ជកម្ម

របៀបកសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យមានទីផ្សារធំទូលាយជាងមុន

0
របៀបកសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យមានទីផ្សារធំទូលាយជាងមុន

ការបង្កើតអាជីវកម្មជាចំណុចចាប់ផ្ដើមមួយដ៏អស្ចារ្យ បន្ទាប់មកអ្វីដែលកាន់តែអស្ចារ្យជាងនេះ គឺការកសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យកាន់តែមានភាពល្បីល្បាញ និងមានទីផ្សារធំទូលាយជាងមុន។ ត្រង់ចំណុចនេះ ម្ចាស់អាជីវកម្មទាំងអស់ ត្រូវចាំថា ការធ្វើសកម្មភាពរបស់អ្នក រួមផ្សំជាមួយនឹងអ្វីដែលមនុស្សចងចាំនិងនិយាយបន្តគ្នាអំពីក្រុមហ៊ុនរបស់អ្នក នោះស្មើនឹងអ្នកបានកសាងកេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់អ្នក។ ហើយសូមបញ្ជាក់ផងដែរថា ការកសាងកេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក ត្រូវតែមានភាពល្អ មានគុណតម្លៃខ្លាំង និងមានប្រយោជន៍ដល់អតិថិជនរបស់អ្នក។

ប៉ុន្តែ! សំណួរសួរថា មុននឹងអាចកសាងកេរ្តិ៍ឈ្មោះអាជីវកម្មបាន តើត្រូវចាប់ផ្ដើមពីចំណុចណា? ត្រង់ចំណុចនេះ ម្ចាស់អាជីវកម្មអាចគិតពិចារណាលើចំណុចសំខាន់ៗដូចខាងក្រោម៖

  • ធ្វើអ្វីដែលអ្នកនិយាយថាអ្នកនឹងធ្វើ
  • ពង្រឹងគុណភាពផលិតផលឱ្យមានភាពល្អនិងមិនប៉ះពាល់ខ្លាំង
  • វប្បធម៌ក្រុមហ៊ុន & គុណតម្លៃក្រុមហ៊ុន
  • រៀបចំប្រព័ន្ធនៃការផ្ដល់សេវាកម្មដ៏ល្អ
  • បណ្ដុះគំនិតខ្លួនឯងក្នុងការជួយអ្នកដទៃឱ្យរីកចម្រើន
  • ធ្វើអ្វីដែលអ្នកដទៃមើលឃើញថាល្អ
  • ធ្វើសកម្មភាពនៃការផ្ដល់ជូនអ្វីមួយលើសពីការរំពឹងទុកទៅកាន់អ្នកពាក់ព័ន្ធ
  • ចូលរួមជាមួយសមាគមន៍របស់អ្នក
  • ពង្រីកបណ្ដាញឱ្យបានច្រើន

ក្រៅពីអ្នកបានគិតពិចារណាលើចំណុចសំខាន់ខាងលើនេះហើយ ជំហានបន្ទាប់អ្នកអាចចាប់ផ្ដើមរៀបចំផែនការសកម្មភាពដើម្បីកសាងកេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក ដោយរួមបញ្ចូលនូវចំណុចមួយចំនួនដូចខាងក្រោមបន្ថែមទៀត៖

1. បុព្វហេតុនៃការចាប់ផ្ដើមអាជីវកម្ម
  • តើមានកត្តាសំខាន់អ្វីខ្លះដែលនាំឱ្យអ្នកចាប់ផ្ដើមអាជីវកម្មឬបង្កើតផលិតផលមួយនេះ?
  • តើមានហេតុការណ៍សំខាន់ៗអ្វីខ្លះ ដែលអាចផ្លាស់ប្ដូរការគិត ក៏ដូចជាលើកទឹកចិត្តអ្នក?
  • តើមេរៀនជីវិតអ្វីខ្លះ ដែលជះឥទ្ធិពលដល់អាជីវកម្មរបស់អ្នក?
  • តើអ្វីជាកត្តាជំរុញទឹកចិត្តអ្នក ឱ្យខិតខំធ្វើការនៅក្នុងអាជីវកម្មរបស់អ្នកដោយគ្មានភាពនឿយហត់?
  • តើផលិតផលនិងសេវាកម្មរបស់អ្នកនឹងជួយដោះស្រាយអ្វីខ្លះ?

លើសពីនេះ អ្នកក៏អាចបង្កើតសំណួរជាច្រើនផ្សេងទៀត បន្ទាប់មកអាចឆ្លើយតបតាមរយៈធ្វើជាវីដេអូរៀបរាប់ ដើម្បីទាក់ទាញចិត្តអ្នកទស្សនា។ ធ្វើបែបនេះ មនុស្សកាន់តែចាប់អារម្មណ៍ និងស្គាល់ម៉ាកយីហោរបស់អ្នកកាន់តែច្រើន ហើយកេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នកនឹងល្បីរន្ទឺគ្រប់ទិសទីមិនខាន។

2. បង្កើតយុទ្ធនាការផ្សព្វផ្សាយ ដើម្បីសួរអតិថិជនសម្រាប់មតិកែលម្អដោយស្មោះត្រង់

ការធ្វើបែបនេះ ជាវិធីជោគជ័យបំផុតក្នុងការផ្សព្វផ្សាយរូបភាពម៉ាកយីហោរបស់អ្នកនៅលើប្រព័ន្ធអ៊ីនធឺណេត ហើយនឹងទទួលបានភាពជឿជាក់កាន់តែខ្លាំងពីអតិថិជនគោលដៅ និងអនាគតអតិថិជនរបស់អ្នក ពីព្រោះមនុស្សជឿជាក់ជាង 70% លើការពិនិត្យតាមដាននៅតាមអ៊ីនធឺណេត។

នៅពេលដែលអ្នកអាចធ្វើឱ្យអតិថិជនរបស់អ្នក មានភាពជឿទុកចិត្តបានកាន់តែច្រើន អាជីវកម្មរបស់អ្នកក៏កាន់តែមានកេរ្តិ៍ឈ្មោះល្អ និងមានទីផ្សារកាន់តែធំជាងមុន  តាមរយៈមនុស្សគ្រប់គ្នាបានទទួលស្គាល់ថា ម៉ាកយីហោរបស់អ្នកមានភាពល្អដែលអាចទុកចិត្តបាន។

3. ធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពពេញនិយម

ម្ចាស់អាជីវកម្មត្រូវតែស្វែងរកជំនួយ ដូចជាអ្នកពូកែធ្វើទីផ្សារនៅលើបណ្ដាញសង្គម រកInfluencer រកContent writer រកContent Marketing រកContent Creator និងបង្កើតកម្មវិធីផ្សេងទៀត។ ធ្វើបែបនេះ ដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពសកម្មខ្លាំង និងពេញនិយមសម្រាប់ក្រុមមនុស្សដែលជាអតិថិជនគោលដៅរបស់អ្នក។

4. បង្ហាញគុណតម្លៃនៅក្នុងផលិតផល

នៅក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែនាំមកនូវគុណតម្លៃពិតប្រាកដ ដើម្បីទទួលបានការចាប់អារម្មណ៍ និងអភិវឌ្ឍន៍កេរ្តិ៍ឈ្មោះឱ្យកាន់តែខ្លាំងនៅក្នុងអាជីវកម្មរបស់ខ្លួន។ ហេតុនេះ អ្នកត្រូវតែបង្ហាញឱ្យឃើញពីគុណតម្លៃរបស់អ្នកនៅក្នុងផលិតផលរបស់អ្នក តាមរយៈការបង្កើតទីផ្សារ ការផ្សាយពាណិជ្ជកម្ម និងសម្ភារៈផ្សេងៗដែលអ្នកកំពុងលក់ ដើម្បីគូសបញ្ជាក់ឱ្យបានលម្អិតពីរបៀបដែលផលិតផលរបស់នឹងផ្ដល់ជូនដល់អតិថិជនរបស់អ្នក។

ពាណិជ្ជកម្ម

ហេតុអ្វីម្ចាស់អាជីវកម្ម ត្រូវតែមានចំណេះដឹងហិរញ្ញវត្ថុ?

0
ហេតុអ្វីម្ចាស់អាជីវកម្ម ត្រូវតែមានចំណេះដឹងហិរញ្ញវត្ថុ?

នៅពេលម្ចាស់អាជីវកម្មមានចំណេះដឹងហិរញ្ញវត្ថុ នោះអាជីវកម្មកាន់តែដំណើរការបានល្អ ហើយបុគ្គលិកឬអ្នកពាក់ព័ន្ធផ្សេងៗទៀត ក៏មិនសូវហ៊ានធ្វើអ្វីដែលខ្ជះខ្ជាយឬមិនងាយអាចកេងបន្លំបានឡើយ។ លើសពីនេះ ម្ចាស់អាជីវកម្មក៏មាន​សមត្ថភាពក្នុងការយល់ដឹងអំពីតារាងតុល្យការ របាយការណ៍ប្រាក់ចំណេញ-ខាត និងអាចប្រើប្រាស់ជំនាញហិរញ្ញវត្ថុជាច្រើន រួមទាំងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការគ្រប់គ្រងចំណាយប្រតិបត្តិការនៅក្នុងក្រុមហ៊ុន ការគ្រប់គ្រងលំហូរសាច់ប្រាក់ ចេះរៀបចំផែនការហិរញ្ញវត្ថុបានល្អ និងការវិនិយោគ។

ក្រៅពីសារៈសំខាន់ដែលបានរៀបរាប់មួយចំនួនខាងលើ ដូច្នេះដើម្បីកាន់តែលម្អិតបន្ថែមទៀត ខ្លឹមសារខាងក្រោមនេះនឹងពន្យល់បង្ហាញថា នៅពេលម្ចាស់អាជីវកម្មមានចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ តើនឹងចំណេញអ្វីខ្លះ?

1. ធ្វើឱ្យមានកញ្ចប់ថវិកា​ត្រឹមត្រូវ

សហគ្រិនដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ តែងតែតាមដានអំពីស្ថានភាពថវិកានៅក្នុងក្រុមហ៊ុនពេញមួយឆ្នាំ ដើម្បីអាចសម្រេចបាននូវគោលដៅដែលបានកំណត់ជាមុន ថាតើទាំងនេះជាប្រាក់ចំណេញ ចំណូល ឬជាចំណាយ? ដើម្បីការពារកុំឱ្យការចំណាយច្រើនជាងចំណូល។ លើសពីនេះ គាត់ក៏តែងតែមានការព្យាករណ៍នៅក្នុងអាជីវកម្មដែរ ដើម្បីដឹងថា ផ្នែកណាអាចមានហានិភ័យ ឬអាចខ្វះខាតលុយ បន្ទាប់មកគាត់តែងតែត្រៀមដំណោះស្រាយជាមុន ក្នុងការរៀបចំផែនការប្រើប្រាស់កញ្ចប់ថវិកាឱ្យបានត្រឹមត្រូវ។

2. អាចគ្រប់គ្រងបំណុលបានល្អ

ការដែលអាចមានរបៀបគ្រប់គ្រងបំណុលបានល្អ វាទាមទារឱ្យយើងមានចំណេះដឹងហិរញ្ញវត្ថុ ដោយអ្នកអាចគ្រប់គ្រងបំណុលនោះ ដោយប្រើប្រាស់នូវគោលបំណងមួយដ៏សមស្រប ហើយត្រូវកំណត់ពេលវេលាដើម្បីធ្វើយ៉ាងណាឱ្យអ្នកមានការបង្វិលសងគេវិញបានទាន់ពេលវេលា និងអ្នកអាចប្រើប្រាស់ប្រាក់កម្ចីនោះមកធ្វើអ្វីដែលកាន់តែជួយអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន។

3. សម្រេចចិត្តដោយផ្អែកលើការវិភាគត្រឹមត្រូវ

សហគ្រិនដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ តែងតែអាចមានសមត្ថភាពក្នុងការអានរបាយការណ៍ប្រាក់ចំណូល តារាងតុល្យការ លំហូសាច់ប្រាក់ និងសមាមាត្រហិរញ្ញវត្ថុបានត្រឹមត្រូវ ហើយស្ថិតនៅក្នុងស្ថានភាពល្អ។ ហើយការសម្រេចចិត្តមួយដ៏ល្អ ក៏ទាមទារឱ្យពឹងផ្អែកលើចំណេះដឹងមួយត្រឹមត្រូវនៃអាជីវកម្ម រួមផ្សំជាមួយនឹងស្ថានភាពហិរញ្ញវត្ថុល្អ ដើម្បីធ្វើសមាមាត្រគ្នា ហើយធ្វើការសម្រេចចិត្តដើម្បីសម្រេចលើគោលដៅណាមួយក្នុងអាជីវកម្មរបស់អ្នក។

4. ជួយអាជីវកម្មឱ្យកាន់តែរីកចម្រើន

នៅពេលដែលម្ចាស់អាជីវកម្មអាចគ្រប់គ្រងលំហូរសាច់ប្រាក់បានល្អ និងអាចរៀបចំផែនការហិរញ្ញវត្ថុមួយដ៏រឹងមាំ នោះការដែលធ្វើឱ្យអាជីវកម្មដំណើរការរលូន និងឆាប់រីកចម្រើន គឺជារឿងងាយស្រួលនោះទេ ប៉ុន្តែក៏ទាមទារឱ្យម្ចាស់អាជីវកម្មចាំបាច់ត្រូវតែមានចំណេះដឹងផ្នែកនេះជាមុនសិនដែរ។

ពាណិជ្ជកម្ម

ហេតុអ្វីអ្នកមាននៅតែមាន អ្នកក្រនៅតែក្រ?

0
ហេតុអ្វីអ្នកមាននៅតែមាន អ្នកក្រនៅតែក្រ?

ហេតុអ្វីអ្នកមាននៅតែមាន អ្នកក្រនៅតែក្រ? ជាសំណួរមួយដ៏អស្ចារ្យ ហើយក៏ជាសំណួរមួយដែលនាំឱ្យយើងទាំងអស់គ្នាបានគិតពិចារណាអំពីភាពពិតជាក់ស្ដែងផងដែរ ពីស្ថានភាពរស់នៅរបស់អ្នកមាន និងស្ថានភាពរស់នៅរបស់អ្នកក្រ។

មនុស្សគ្រប់គ្នាកើតមកទាំងអស់ សុទ្ធតែចង់មានជីវិតមួយដ៏ល្អ និងមិនចង់ក្លាយជាអ្នកក្រដែលរកព្រឹកខ្វះល្ងាច ឬរកបានតែមួយរស់នោះទេ។ ដូច្នេះនៅក្នុងអត្ថបទមួយនេះនឹងបង្ហាញអ្នក អំពីហេតុផលមួយចំនួនដូចខាងក្រោម ដែលបង្ហាញថា ហេតុអ្វីអ្នកមាននៅតែមាន ហើយអ្នកក្រនៅតែក្រ?

1. បរិបទរស់នៅ

អ្នកមាន តែងតែធ្វើឱ្យខ្លួនឯងមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដោយអាចគ្រប់គ្រងលុយបានល្អ ព្រមទាំងអាចប្រើប្រាស់លុយបង្កើតលុយបានទៀតផង។ លើសពីនេះ អ្នកមានចូលចិត្តធ្វើការឱ្យខ្លួនឯងជាជាងធ្វើការឱ្យអ្នកដទៃ ចូលចិត្តផ្ដោតលើឱកាសច្រើន មានផ្នត់គំនិតរីកចម្រើន ដើរទាន់សម័យកាល ហ៊ានប្រថុយប្រថាន និងធ្វើអ្វីដែលផ្ដល់តម្លៃឬលទ្ធផលល្អ។

អ្នកក្រ ខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ចូលចិត្តធ្វើការឱ្យអ្នកដទៃជាងធ្វើការឱ្យខ្លួនឯង ហើយចូលចិត្តផ្ដោតខ្លាំងឧបសគ្គ និងហានិភ័យ ព្រមទាំងចូលចិត្តរងចាំអ្វីដែលនឹងកើតឡើង ដោយមិនចូលចិត្តធ្វើអ្វីឱ្យកើតឡើងដោយខ្លួនឯងនោះទេ។

2. ចំណេះដឹង

អ្នកមាន តែងតែបានទៅសាលាល្អៗ ដែលបង្រៀនទាំងចំណេះដឹងផ្នែកបច្ចេសទេសនិងជំនាញទន់ដែលអាចឱ្យពួកគេមានការគិត និងការធ្វើសកម្មភាពបានកាន់តែល្អប្រសើរ ហើយអ្នកមានចូលចិត្តបន្តការរៀនសូត្រពេញមួយជីវិត។ ខណៈពេលដែលអ្នកក្រ ពេលខ្លះមិននឹងបានចូលសាលារៀនផងនិងបើបានចូលរៀន ក៏ចូលសាលាដែលជួយបង្វឹកជំនាញមូលដ្ឋានមួយចំនួន និងព្យាយាមឱ្យពួកគេខិតខំខ្លួនឯងបន្ថែមទៀត ប្រសិនបើចង់ក្លាយជាអ្នកជំនាញលើផ្នែកណាពិតប្រាកដ។ ​​​​

3. ផ្នត់គំនិត

អ្នកមាន តែងតែមានផ្នត់គំនិតធ្វើជាសហគ្រិន រស់នៅក្នុងទស្សនវិស័យ និងបេសកកម្មផ្ទាល់ខ្លួន ជាពិសេសចូលចិត្តចាប់យកឱកាស និងច្នៃវិបត្តិមកក្លាយជាឱកាស។ លើសពីនេះ អ្នកមាន ចូលចិត្តគិតអ្វីដែលមនុស្សធម្មតាគិតមិនឃើញ និងរៀនសាកល្បងអ្វីថ្មីៗជាច្រើន។ អ្វីដែលកាន់តែសំខាន់ អ្នកមានចូលចិត្តបណ្ដុះខ្លួនឯងឱ្យមានជំនាញជាច្រើន ដែលសាលាភាគច្រើនមិនបានបង្រៀនឡើយ ដូចជាចំណេះដឹងហិរញ្ញវត្ថុ ការច្នៃប្រឌិត ភាពបទបែន ចំណេះដឹងផ្នែកសេដ្ឋកិច្ច និងជំនាញបង្កើតឱកាសជាដើម។

រីឯអ្នកក្រ តែងតែមានផ្នត់គំនិតធ្វើការឱ្យគេ ចង់បានប្រាក់ខែខ្ពស់ និងមានផ្នត់គំនិតចាស់កំរិលជាច្រើន ហើយថែមទាំង ចូលចិត្តរស់នៅក្នុងស្ថានភាពជីវិតដដែលៗ និងមិនចូលចិត្តចាកចេញពីតំបន់សុខស្រួលរបស់ខ្លួនឡើយ។

ពាណិជ្ជកម្ម

គន្លឹះបម្លែងអាជីវកម្មខ្នាតតូច មកជាអាជីវកម្មខ្នាតធំ

0
គន្លឹះបម្លែងអាជីវកម្មខ្នាតតូច មកជាអាជីវកម្មខ្នាតធំ

ការដែលអាចធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន ក៏ដូចជាអាចពង្រីកឱ្យកាន់តែធំជាងមុន គឺទាមទារឱ្យមានផែនការនិងជំនាញធំទូលាយ ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកត្រូវតែពង្រីកសកម្មភាពអាជីវកម្មរបស់អ្នក និងបង្កើតបណ្តាញអាជីវកម្មមួយចំនួនធំបន្ថែមទៀត ដើម្បីប្រាកដថាអ្នកកំពុងជំរុញកំណើនអាជីវកម្មរបស់អ្នកក្នុងទិសដៅដ៏ត្រឹមត្រូវ។​​​​

បន្ថែមពីនេះ ដើម្បីកាន់តែស៊ីជម្រៅក្នុងការធ្វើយ៉ាងណាឱ្យអ្នកអាចបម្លែងអាជីវកម្មខ្នាតតូច មកជាអាជីវកម្មខ្នាតធំបាន ក្នុងនាមជាម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់អាចសាកល្បងអនុវត្តន៍តាមវិធីខាងក្រោម៖

1. កំណត់​គោលដៅដើម្បីរៀបចំផែនការអាជីវកម្ម

ការដែលមានគោលដៅច្បាស់លាស់ ជារឿងមួយសំខាន់ ដើម្បីអាចធ្វើឱ្យអាជីវកម្មរីកចម្រើនបាន ហើយនៅពេលមានការកំណត់គោលដៅ នោះច្បាស់ជាទាមទារឱ្យការរៀបចំផែនការបន្តទៀត។ លើសពីនេះ ក្នុងនាមជាម្ចាស់អាជីវកម្មខ្នាតតូច អ្នកត្រូវតែមានការយល់ដឹងគ្រប់គ្រាន់ដើម្បីស្គាល់ច្បាស់ពីឱកាសទីផ្សារដើម្បីអាចចាប់យកឱកាសនោះមកពង្រីកអាជីវកម្មបានលឿន។ លើសពីនេះ ផលិតផលរបស់អ្នកគួរតែផ្តល់អត្ថប្រយោជន៍ជាក់លាក់និងច្បាស់លាស់ដល់អតិថិជន ព្រមទាំងអនុវត្តន៍តាមផែនការដែលអ្នកបានកំណត់ទាំងរយៈពេលខ្លី និងរយៈពេលវែង ដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់អ្នកដំណើរការបានរលូន រហូតអាចពង្រីកអាជីវកម្មកាន់តែធំជាងមុនទៅតាមផែនការ។

2. ផ្តោតលើការបែងចែកទីផ្សារ

អាជីវកម្មខ្នាតតូចតែងតែជួបការលំបាកក្នុងទីផ្សារធំ ដូច្នេះអាចពិបាកពង្រីក ពីព្រោះវាស្ទើរតែមិនអាចប្រកួតប្រជែងជាមួយម៉ាកធំៗបាន។ ហេតុនេះ អ្នកត្រូវតែវាយតម្លៃកន្លែងម៉ាកយីហោរបស់អ្នកឡើងវិញនៅក្នុងទីផ្សាររបស់អ្នក ហើយបង្រួមគោលដៅរបស់អ្នក ដើម្បីបែងចែកទីផ្សារ។

ការបែងចែកទីផ្សារ ពាក់ព័ន្ធនឹងការបែងចែកទីផ្សារទូលំទូលាយទៅជាក្រុមតូចៗ ដោយផ្អែកលើព័ត៌មានប្រជាសាស្រ្ត ឬទម្លាប់នៃការទិញរបស់អតិថិជនដែលមានស្រាប់។ បន្ទាប់មក អ្នកអាចជ្រើសរើសផ្នែកមួយក្នុងចំណោមផ្នែកទាំងនេះ ជាអតិថិជនគោលដៅរបស់អ្នក។ ធ្វើបែបនេះ ទើបកាន់តែងាយស្រួលក្នុងការធ្វើទីផ្សារទៅកាន់ក្រុមមនុស្សជាក់លាក់ខ្ពស់នៃអតិថិជនសក្តានុពល ថែមទាំងអាចផ្សព្វផ្សាយបានកាន់តែទូលំទូលាយទៅកាន់ក្រុមមនុស្សក្នុងទម្រង់ធំជាងមុន។

3. បង្កើតបណ្តាញអាជីវកម្មឱ្យបានច្រើន

ការបង្កើតបណ្ដាញអាជីវកម្មឱ្យបានច្រើនមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មខ្នាតតូច ដើម្បីមានឱកាសក្នុងការពង្រីកអាជីវកម្មឱ្យកាន់តែធំជាងមុន។

ដូច្នេះដើម្បីអាចបង្កើតបណ្ដាញឱ្យបានច្រើន ក្នុងនាមជាម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់ ត្រូវតែ៖

  • បង្ហាញថា អ្នកគឺជានរណា៖ អ្នកអាចចាប់ផ្ដើមផ្សព្វផ្សាយអំពីខ្លួនឯង និងអាជីវកម្មរបស់អ្នកនៅកន្លែងជួបជុំណាមួយ ដើម្បីឱ្យម្ចាស់អាជីវកម្មផ្សេងទៀតបានស្គាល់អំពីអ្នក និងបានស្គាល់អំពីសក្ដានុពលនៃអាជីវកម្មរបស់អ្នក។ លើសពីនេះ អ្នកក៏អាចចាប់ផ្ដើមបង្កើតបណ្ដាញតាមប្រព័ន្ធសង្គម ដូចជា Facebook, TikTok និងផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យមនុស្សទទួលស្គាល់ពីម៉ាកយីហោរបស់អ្នក និងស្វែងរកអ្នកដើម្បីចាប់ដៃគូសហការជាមួយនឹងអ្នកជាដើម។
  • កសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យរឹងមាំ៖ ទោះបីជាអាជីវកម្មរបស់អ្នកនៅតូចក៏ដោយ ក៏អ្នកត្រូវតែធ្វើឱ្យអាជីវកម្មមានគុណតម្លៃខ្លាំង និងមានអ្នកទទួលស្គាល់ច្រើន ជាពិសេសរំលេចនូវចំណុចខ្លាំង និងនិតិវិធីដ៏មានប្រសិទ្ធភាពនានាក្នុងអាជីវកម្ម។ ធ្វើបែបនេះ ក្នុងគោលបំណង បង្កើតការទាក់ទាញចិត្តមនុស្សកាន់តែខ្លាំង ហើយសហគ្រិនខ្លាំងៗមួយចំនួននឹងមករកអ្នកដើម្បីសហការគ្នា។
  • ជួយមនុស្សជុំវិញអ្នក៖ ការជួយអ្នកដទៃក្នុងបណ្តាញអាជីវកម្មរបស់អ្នក នោះអ្នកកាន់តែរឹងមាំ ព្រោះអ្នកក៏អាចទទួលយកជំនួយពីពួកគេផងដែរ។
  • ជួបមនុស្សថ្មីៗឱ្យបានច្រើន៖ ការដែលមានសមត្ថភាពក្នុងការជួបមនុស្សថ្មីៗ នោះវាក៏ជួយដល់ការពង្រីកបណ្តាញអាជីវកម្មរបស់អ្នកផងដែរ។ ហើយការជួបមនុស្សថ្មីៗនេះ អ្នកអាចចាប់ផ្ដើមដោយការសុំប្រឹក្សាយោបល់ពីពួកគេ និងធ្វើយ៉ាងណាឱ្យពួកគេបានមើលឃើញថា អ្នកមានប្រយោជន៍ខ្លាំងដល់គេនៅពេលចាប់ដៃគូសហការជាមួយអ្នក។ ហើយដើម្បីអាចជួបមនុស្សថ្មី អ្នកអាចជួបបាននៅតាមព្រឹត្តិការណ៍នានា កិច្ចប្រជុំអាជីវកម្ម និងសន្និសីទជាដើម។
  • បង្កើតទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធឱ្យបានច្រើន៖ ត្រង់ចំណុចនេះ អ្នកត្រូវដឹងថា តើអាជីវកម្មរបស់អ្នកត្រូវការផ្នែកណាខ្លះដើម្បីជួយជ្រោមជ្រែងអ្នកឱ្យកាន់តែដំណើរអាជីវកម្មល្អ និងអាចពង្រីកអាជីវកម្មបានលឿនជាងមុន? ឧទាហរណ៍៖ អ្នកជំនាញផ្នែកច្បាប់ អ្នកជំនាញផ្នែកធ្វើទីផ្សារ និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជាដើម។

4. ជ្រើសរើសដៃគូសហការឱ្យត្រូវ

ក្រោយពីអាចបង្កើតបណ្ដាញបានច្រើនហើយ អ្វីដែលអ្នកត្រូវគិតបន្ទាប់ទៀតនោះ គឺការជ្រើសរើសដៃគូសហការឱ្យបានត្រឹមត្រូវ។ ប៉ុន្តែសំណួរសួរថា តើត្រូវធ្វើដូចម្ដេចទើបអាចជ្រើសរើសដៃគូឱ្យបានត្រឹមត្រូវ? ខាងក្រោមនេះ អ្នកអាចធ្វើការវាយតម្លៃលើដៃគូសហការរបស់អ្នកបាន ថាតើត្រឹមត្រូវ ឬមិនត្រឹមត្រូវ?

  • តើបុគ្គលនោះមានជំនាញជាក់លាក់ដែលអាចជួយបំពេញនូវបេសកកម្មក្នុងអាជីវកម្មរបស់អ្នកឱ្យរីកចម្រើនទៅមុខឬទេ?
  • តើបុគ្គលនោះមានបុគ្គលិកលក្ខណៈដូចនឹងអ្វីដែលយើងចង់បានកម្រិតណា?
  • តើបុគ្គលនោះ ជាមនុស្សដែលអាចទុកចិត្តបានកម្រិតណា?

5. បន្តស្រាវជ្រាវ និងអភិវឌ្ឍន៍អាជីវកម្មជានិរន្ត

ម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់ ត្រូវតែព្យាយាមសិក្សាស្រាវជ្រាវរកអ្វីថ្មីៗ ឬស្រាវជ្រាវលើផលិតផលសេវាកម្មរបស់ខ្លួន ដើម្បីដឹងថា តើគួរពង្រឹងត្រង់ចំណុចណា និងធ្វើបែបណាទើបឱ្យផលិតផលសេវាកម្មរបស់ខ្លួនមានការវិវត្តន៍ជាបន្តបន្ទាប់ ដោយធានាទាំងគុណភាពល្អជាងមុន និងមានភាពច្នៃប្រឌិតរហូត? ធ្វើបែបនេះ ទើបអាចធ្វើឱ្យអតិថិជនដែលមានស្រាប់កាន់តែមិនងាយដកចិត្តពីអាជីវកម្មរបស់អ្នក ថែមទាំងទាក់ទាញចិត្តអតិថិជនថ្មីៗបានកាន់តែច្រើន។

នៅពេលអតិថិជនមានកាន់តែច្រើន នោះតម្រូវការក៏កាន់តែមានច្រើនដែរ ដូច្នេះអ្នកនឹងមានឱកាសក្នុងពង្រីកអាជីវកម្មឱ្យកាន់តែធំ។

ពាណិជ្ជកម្ម

ហេតុអ្វីអាជីវកម្មរបស់អ្នក មិនសូវមានភ្ញៀវចូលមកទិញ?

0
ហេតុអ្វីអាជីវកម្មរបស់អ្នក មិនសូវមានភ្ញៀវចូលមកទិញ?

ការចាប់ផ្ដើមអាជីវកម្ម តែងតែចង់ទទួលបានប្រាក់ចំណេញខ្ពស់ ប៉ុន្តែដើម្បីសម្រេចគោលដៅមួយនេះ ទាល់តែលក់ដាច់ ហើយដើម្បីលក់ដាច់ ទាល់តែអាជីវកម្មរបស់អ្នកមានអ្នកស្គាល់ច្រើន និងមានភ្ញៀវចូលមកក្នុងក្រុមហ៊ុនឬហាងរបស់អ្នកដើម្បីទិញឱ្យច្រើនដូចគ្នា។

ត្រង់ចំណុចនេះ អ្វីដែលជាបញ្ហាចោទនោះគេថា ហេតុអ្វីបានជាអាជីវកម្មមួយចំនួន មិនសូវមានភ្ញៀវចូលមកទិញសោះ? ហើយខាងក្រោមនេះ ជាមូលហេតុមួយចំនួន ដើម្បីជួយម្ចាស់អាជីវកម្មទាំងអស់ដើម្បីកែតម្រូវ ដោយធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់ខ្លួនកាន់តែមានភ្ញៀវចូលមកទិញច្រើនជាងមុន។

1. ផ្ដល់បទពិសោធន៍មិនល្អដល់អតិថិជន

នៅពេលអតិថិជនបានទៅទិញអ្វីមួយពីក្រុមហ៊ុនឬហាងរបស់អ្នក ប៉ុន្តែអ្នកបែរជាបង្កើតកំហុសមួយដោយផ្ដល់បទពិសោធន៍មិនល្អដល់ពួកគេ ដូចជាសេវាកម្មយឺត សម្ដីអ្នកលក់មិនសូវល្អ បរិយាកាសជុំវិញអាប់អួរ និងហេតុការណ៍ផ្សេងៗដែលធ្វើឱ្យអតិថិជនមានអារម្មណ៍មិនល្អ ហើយរៀងចាល់ដោយមិនចង់មកម្ដងទៀត។ ពេលខ្លះពួកគេបាននិយាយផ្សព្វផ្សាយពីចំណុចមិនល្អទាំងឡាយដែលក្រុមហ៊ុនរបស់អ្នកមាន ទៅកាន់មិត្តភក្តិ បងប្អូន និងអ្នកជុំវិញដែលពួកគេបានស្គាល់ទៀតផង។

2. ការផ្ដល់ផលិតផលឬសេវាកម្មមិនដូចការរំពឹងទុករបស់អតិថិជន

ពេលខ្លះក្រុមហ៊ុនរបស់អ្នកបានផ្សព្វផ្សាយរឿងរ៉ាវជាច្រើន ទាំងគុណប្រយោជន៍ និងចំណុចល្អៗលើផលិតផលសេវាកម្មរបស់អ្នកនៅលើបណ្ដាញសង្គម ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ អតិថិជនបានទិញផលិតផល និងប្រើសេវាកម្មរបស់អ្នកហើយ បែរជាមិនដូចការរំពឹងទុករបស់ពួកគេទៅវិញ។ ហេតុនេះអតិថិជនដែលខកចិត្តលើបញ្ហានេះ ពួកគេទំនងជាចែករំលែកការខកចិត្តរបស់ពួកគេជាមួយមិត្តភក្តិនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ហើយ​អតិថិជន​ដែល​ខឹងខ្លាំង ​នឹង​បង្ហោះ​ការ​វាយតម្លៃទាំងឡាយទៅកាន់មនុស្សជាច្រើនទៀត ជាពិសេស​​អនាគត​អតិថិជនថ្មីៗរបស់អ្នកផ្សេង​ទៀតឱ្យបាន​មើលនិងឃើញ។

3. អតិថិជនមិនពេញចិត្តនឹងតម្លៃដែលអ្នកបានកំណត់

ការកំណត់តម្លៃ ជារឿងសំខាន់ណាស់ ពីព្រោះបើយើងកំណត់តម្លៃមួយដែលធ្វើឱ្យអតិថិជនគោលដៅមានអារម្មណ៍ថាថ្លៃពេក ឬតម្លៃមិនល្អ ឬតម្លៃហួសពីការស្មានរបស់ពួកគេ នោះអាជីវកម្មរបស់អ្នកនឹងបាត់បង់អតិថិជនមួយចំនួនធំមិនខាន ហើយពួកគេក៏មិនហ៊ានចូលមកកាន់ក្រុមហ៊ុន ឬហាងរបស់អ្នកម្ដងទៀតដែរ (ករណីថាអតិថិជនធ្លាប់ចូលមកទិញម្ដងហើយ) ។

4. ជ្រើសរើសទីតាំងខុស

ការជ្រើសរើសទីតាំង ក៏ជារឿងមួយសំខាន់ដែរ ពីព្រោះបើអ្នកជ្រើសរើសទីតាំងខុស ដោយជាទីតាំងមិនសូវអំណោយផល ជាទីតាំងដែលមិនមែនសម្បូរអតិថិជនគោលដៅរបស់អ្នក និងជាទីតាំងមួយដែលពិបាករកជាដើម។ ហើយកត្តានេះហើយ ក៏ជាហេតុធ្វើឱ្យមនុស្សមិនសូវចូលហាង ឬក្រុមហ៊ុនរបស់អ្នកឡើយ។

5. ខ្សោយយុទ្ធសាស្រ្តធ្វើទីផ្សារ

ប្រសិនបើអាជីវកម្មរបស់អ្នក មិនសូវមានការធ្វើទីផ្សារឱ្យខ្លាំងទេ នោះមនុស្សក៏មិនសូវស្គាល់ពីម៉ាកយីហោរបស់អ្នកដែរ ដូច្នេះទាមទារឱ្យអ្នកត្រូវតែខ្លាំងក្នុងការធ្វើទីផ្សារលើអាជីវកម្ម ក្នុងគោលបំណងផ្សព្វផ្សាយឱ្យមនុស្សបានស្គាល់ច្រើន និងយល់ច្បាស់ថាអាជីវកម្មរបស់អ្នកកំពុងលក់អ្វី និងផ្ដល់តម្រូវការអ្វីដល់ពួកគេជាដើម។

ពាណិជ្ជកម្ម

តើអ្វីជា Market Research?

0
តើអ្វីជា Market Research?

Market Research បើបកជាភាសាខ្មែរ គឺការស្រាវជ្រាវទីផ្សារ ហើយវាជាដំណើរការនៃការកំណត់លទ្ធភាពជោគជ័យនៃសេវាកម្មឬផលិតផលថ្មី តាមរយៈការស្រាវជ្រាវដែលធ្វើឡើងដោយផ្ទាល់ជាមួយអតិថិជនគោលដៅ។ ការស្រាវជ្រាវទីផ្សារ អនុញ្ញាតឱ្យក្រុមហ៊ុនរកឃើញពីទីផ្សារគោលដៅ និងទទួលបានមតិកែលម្អផ្សេងទៀតពីអតិថិជនអំពីចំណាប់អារម្មណ៍របស់ពួកគេចំពោះផលិតផលឬសេវាកម្ម។

លទ្ធផលនៃការស្រាវជ្រាវទីផ្សារ ដែលជាធម្មតាត្រូវបានសង្ខេបនៅក្នុងរបាយការណ៍មួយ បន្ទាប់មកត្រូវបានប្រើដើម្បីជួយម្ចាស់អាជីវកម្មធ្វើការសម្រេចចិត្តដោយមានព័ត៌មានបន្ថែម អំពីយុទ្ធសាស្ត្រ ប្រតិបត្តិការ និងមូលដ្ឋានអតិថិជនគោលដៅរបស់ក្រុមហ៊ុន។

គោលបំណងនៃការស្រាវជ្រាវទីផ្សារ
  • ដើម្បីរកមើលទីផ្សារដែលទាក់ទងជាមួយទំនិញឬសេវាកម្មជាក់លាក់ណាមួយ ដើម្បីបញ្ជាក់ថាតើអតិថិជននឹងទទួលបានវាយ៉ាងដូចម្តេច? ហើយអាចរួមបញ្ចូលការប្រមូលព័ត៌មានសម្រាប់គោលបំណងនៃការបែងចែកទីផ្សារ និងភាពខុសគ្នានៃផលិតផល ដែលអាចត្រូវបានប្រើដើម្បីកែសម្រួលកិច្ចខិតខំប្រឹងប្រែងផ្សាយពាណិជ្ជកម្ម ឬកំណត់លក្ខណៈណាមួយដែលត្រូវបានគេមើលឃើញថាជាអាទិភាពសម្រាប់អ្នកប្រើប្រាស់។
  • ជួយក្រុមហ៊ុនឬការអភិវឌ្ឍន៍អាជីវកម្ម តាមរយៈការរៀបចំផែនការបានត្រឹមត្រូវ ទាំងការគ្រប់គ្រងធនធានមនុស្ស និងសម្ភារៈ ហើយអាចបំពេញតម្រូវការជាក់លាក់ទាំងអស់នៅក្នុងទីផ្សារតាមពេលវេលាត្រឹមត្រូវ។
  • ជួយបំពេញតម្រូវការជាក់លាក់ដល់អតិថិជន តាមរយៈផលិតផលឬសេវាកម្មដែលពួកគេត្រូវការ។ ផលិតផលឬសេវាកម្មគួរតែគោរពតាមតម្រូវការ និងចំណូលចិត្តរបស់អតិថិជន នៅពេលដែលផលិតផលត្រូវបានប្រើប្រាស់។
  • កំណត់កម្រិតសេដ្ឋកិច្ចនៃភាពជោគជ័យឬបរាជ័យ ដែលក្រុមហ៊ុនអាចមានក្នុងអំឡុងពេលមានទីផ្សារថ្មីឬការណែនាំផលិតផលឬសេវាកម្មថ្មីៗ ដើម្បីអាចផ្តល់ភាពប្រាកដប្រជាចំពោះសកម្មភាពទាំងអស់ដែលត្រូវអនុវត្តន៍។
ប្រភេទនៃការស្រាវជ្រាវទីផ្សារ

1. ការស្រាវជ្រាវបឋម (Primary research)

ការស្រាវជ្រាវបឋម គឺជាការស្រាវជ្រាវដែលអ្នកប្រមូលដោយខ្លួនឯង ប៉ុន្តែទៅដោយផ្ទាល់ទៅកាន់ទីផ្សារគោលដៅតាមរយៈវិធីសាស្រ្តជាច្រើន ដូចជាស្រាវជ្រាវជាក្រុម ធ្វើការសម្ភាសន៍មួយទល់នឹងមួយ និងការស្ទង់មតិជាដើម។ ដោយសារតែវាជាទិន្នន័យដែលអ្នកបង្កើត ដូច្នេះអ្នកជាម្ចាស់សំណុំនៃទិន្នន័យ។ ហើយអាចទទួលបាននូវលទ្ធផល 2 ប្រភេទ គឺព័ត៌មានរុករក (កំណត់លក្ខណៈនៃបញ្ហាដែលមិនទាន់ត្រូវបានកំណត់ច្បាស់លាស់) និងព័ត៌មានសរុប (អនុវត្តន៍ដើម្បីដោះស្រាយបញ្ហាដែលការស្រាវជ្រាវបានកំណត់អត្តសញ្ញាណ)។

2. ការស្រាវជ្រាវបន្ទាប់បន្សំ (Secondary research)

ការស្រាវជ្រាវបន្ទាប់បន្សំ គឺជាការប្រើប្រាស់ទិន្នន័យដែលបានប្រមូល វិភាគ និងផ្សព្វផ្សាយពីមុន ដូចជាការស្រាវជ្រាវលើកុំព្យូទ័រ ដែលនេះអាចជាទិន្នន័យដែនសាធារណៈពីក្រុមអ្នកគិត ស្ថិតិរដ្ឋាភិបាល ឬមជ្ឈមណ្ឌលស្រាវជ្រាវផ្សេងៗជាដើម។

3. ការស្រាវជ្រាវគុណភាព (Qualitative research)

ការស្រាវជ្រាវទីផ្សារគុណភាព គឺជាការប្រមូលទិន្នន័យបឋម ឬទិន្នន័យបន្ទាប់បន្សំ ដើម្បីសង្ខេបនិងសន្និដ្ឋាន ជាជាង​កំណត់​ចំណុច​ពិត​ប្រាកដ​ដែលធ្វើឡើងដោយទីផ្សារគោលដៅ។ ឧទាហរណ៍ ការស្រាវជ្រាវទីផ្សារប្រកបដោយគុណភាព អាចត្រូវបានធ្វើដើម្បីស្វែងរកប្រតិកម្មរបស់ទីផ្សារគោលដៅថ្មីចំពោះផលិតផលថ្មី ដើម្បីបកប្រែប្រតិកម្មទៅជាការពន្យល់ច្បាស់លាស់សម្រាប់ក្រុមហ៊ុន។

4. ការស្រាវជ្រាវបរិមាណ (Quantitative research)

ការស្រាវជ្រាវទីផ្សារបរិមាណ ជាការប្រមូលទិន្នន័យបឋម ឬទិន្នន័យបន្ទាប់បន្សំ ដើម្បីប្រៀបធៀបជាប្រវត្តិសាស្ត្រ ដោយផ្អែកលើការពិតនិងភស្តុតាងជាតួលេខ ហើយវាអាចបង្កើតមូលដ្ឋានគ្រឹះនៃចំណេះដឹងដែលត្រូវការដោយអ្នកស្រាវជ្រាវ ដើម្បីស៊ើបអង្កេតសម្មតិកម្មបន្ថែមទៀត តាមរយៈការស្រាវជ្រាវទីផ្សារប្រកបដោយគុណភាព។

5.ការស្រាវជ្រាវម៉ាកយីហោ (Branding research)

ការស្រាវជ្រាវទីផ្សារម៉ាកយីហោ ជួយក្រុមហ៊ុនក្នុងការបង្កើត ការគ្រប់គ្រង និងអាចរក្សាម៉ាកយីហោរបស់ក្រុមហ៊ុន។ នេះអាចទាក់ទងទៅនឹងសម្លេង ម៉ាកយីហោ រូបភាព តម្លៃ ឬអត្តសញ្ញាណរបស់ក្រុមហ៊ុន។

គោលបំណងនៃការស្រាវជ្រាវផ្នែកនេះ គឺដើម្បីឈ្វេងយល់ពីរបៀបដើម្បីដឹងថា ៖

  • តើម៉ាករបស់អ្នកកំពុងដំណើរការទាក់ទងនឹងដៃគូប្រកួតប្រជែងផ្សេងទៀតទេ?
  • តើមានផ្នែកដើម្បីកែលម្អសកម្មភាពម៉ាកយីហោរបស់អ្នកទេ?
  • តើមានភាពវិជ្ជមានក្នុងការបង្ហាញ ដើម្បីបង្កើនរូបភាពម៉ាកយីហោរបស់អ្នកទេ?

6. ការស្រាវជ្រាវអតិថិជន (Customer research)

គោលបំណងនៃការស្រាវជ្រាវនេះ គឺដើម្បីស្គាល់អតិថិជនគោលដៅរបស់អ្នក និងបន្តសិក្សាអំពីរបៀបដែលពួកគេប្រាស្រ័យទាក់ទងជាមួយក្រុមហ៊ុន ដូចជាកម្រិតនៃការពេញចិត្តរបស់អតិថិជន អតិថិជនស្មោះត្រង់ និងការស្រាវជ្រាវនៃការបែងចែកក្រុមអតិថិជនជាដើម។

7. ការស្រាវជ្រាវរបស់ដៃគូប្រកួតប្រជែង (Competitor research)

ការស្រាវជ្រាវទីផ្សារដៃគូប្រកួតប្រជែង ដើម្បីឱ្យដឹងថាការប្រកួតប្រជែងរបស់អ្នកជានរណា និងការយល់ដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ពួកគេ ដោយប្រៀបធៀបទៅនឹងស្ថាប័នរបស់អ្នក។

គោលបំណងនៃការស្រាវជ្រាវនេះ​ គឺដើម្បីស្វែងរកវិធីដើម្បីធ្វើឱ្យស្ថាប័នរបស់អ្នកកាន់តែលេចធ្លោ និងការធ្វើផែនការរយៈពេលវែង និងការស្វែងរកចំណង់ចំណូលចិត្តរបស់អតិថិជនបន្ថែម។

8. ការស្រាវជ្រាវផលិតផល (Product research)

ការស្រាវជ្រាវទីផ្សារផលិតផលគឺជាមធ្យោបាយសំខាន់មួយដើម្បីធ្វើឱ្យប្រាកដថាផលិតផល និងសេវាកម្មរបស់អ្នកមានភាពសក្តិសមសម្រាប់ការដាក់លក់នៅលើទីផ្សារ ហើយកំពុងដំណើរការបានល្អតាមដែលអាចធ្វើបាន។ ហើយមានវីធីចំនួន 4 ដើម្បីអាចសិក្សាស្រាវជ្រាវបាន រួមមាន៖

  • ម៉ាកផលិតផល
  • ការធ្វើតេស្តលក្ខណៈផលិតផល
  • គំនិតរចនាផលិតផល
  • ទីផ្សារផលិតផល
ពាណិជ្ជកម្ម

យុទ្ធសាស្ត្រទីផ្សារសំខាន់ចំនួន 9 សម្រាប់ការចាប់ផ្តើមអាជីវកម្មដំបូង

0
យុទ្ធសាស្ត្រទីផ្សារសំខាន់ចំនួន 9 សម្រាប់ការចាប់ផ្តើមអាជីវកម្មដំបូង

ការដែលអាចមានសមត្ថភាពក្នុងការចាប់ផ្ដើមអាជីវកម្ម ជារឿងមួយដ៏ល្អបំផុត ប៉ុន្តែទោះជាយ៉ាងណា ដើម្បីធ្វើឱ្យអាជីវកម្មនោះអាចដំណើរការបានរលូន និងមានមនុស្សស្គាល់ច្រើន គឺទាមទារឱ្យមានការធ្វើទីផ្សារ។ ​ការធ្វើទីផ្សារ មានសារៈសំខាន់ណាស់សម្រាប់គ្រប់អាជីវកម្មទាំងអស់ ជាពិសេសអាជីវកម្មទើបតែចាប់ផ្ដើម។

ការចាប់ផ្ដើមអាជីវកម្មដំបូង ច្បាស់ណាស់ថាគ្មាននរណាបានស្គាល់ឡើយ បើស្គាល់ក៏មានចំនួនតិចដែរ ដូច្នេះនៅក្នុងអត្ថបទមួយនេះ នឹងបង្ហាញអ្នកនូវយុទ្ធសាស្រ្តទីផ្សារសំខាន់ៗចំនួន 9 ដែលអ្នកអាចសាកល្បងអនុវត្តន៍ក្នុងអាជីវកម្មរបស់អ្នកបាន។

1. ការជ្រើសរើសទីផ្សារ

ដើម្បីអាចជ្រើសរើសទីផ្សារបានត្រឹមត្រូវ ខាងក្រោមនេះមានកត្តាសំខាន់ៗចំនួន4 ដែលត្រូវពិចារណា៖

  • ទំហំទីផ្សារ៖ តើអ្នកកំណត់គោលដៅប្រជាសាស្រ្តក្នុងតំបន់ណា? ហើយកំណត់ក្រុមមនុស្សដែលអ្នកចង់ផ្ដោតលើ និងដឹងច្បាស់ថាតើអតិថិជនសក្តានុពលប៉ុន្មាននាក់នៅក្នុងទីផ្សារគោលដៅរបស់អ្នក?
  • ការប្រកួតប្រជែងទីផ្សារ៖ តើទីផ្សារឆ្អែតទេ? ដូច​ជា​នៅ​ក្នុង​នោះ​មាន​គូ​ប្រជែង​ច្រើន​ជាដើម។
2. ការកំណត់ថវិកា

ក្នុងនាមជាម្ចាស់អាជីវកម្ម មុននឹងធ្វើទីផ្សារ ត្រូវតែគិតថា តើ​អ្នក​អាច​ចំណាយ​កញ្ចប់លុយ​ប៉ុន្មាន​ទៅ​លើ​យុទ្ធសាស្ត្រ​ទីផ្សារ​ពេល​ចាប់ផ្ដើម​របស់​អ្នក? បន្ទាប់មក ត្រូវតែរៀបផែនការចំណាយឱ្យបានត្រឹមត្រូវ។

3. ការជ្រើសរើសបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមត្រឹមត្រូវ

អ្នកត្រូវតែជ្រើសរើសបណ្ដាញសង្គមណាដែលកំពុងពេញនិយម ហើយប្រមូលម្ដុំដោយអតិថិជនគោលដៅរបស់អ្នកដែលមាននៅទីនោះ ដូចជា Facebook, Instagram, TikTok និងផ្សេងទៀត។ បន្ទាប់មក អ្នកក៏ត្រូវដឹងថា តើភាគច្រើនអតិថិជនរបស់អ្នក ចូលចិត្តអ្វីខ្លាំងជាងគេនៅលើបណ្ដាញសង្គមនោះ? និងត្រូវឈ្វេងយល់លើប្រភេទនៃបណ្ដាញសង្គមនោះឱ្យបានច្រើនផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យការផ្សព្វផ្សាយរបស់អ្នកកាន់តែមានប្រសិទ្ធភាពខ្ពស់។

អ្វីដែលកាន់តែសំខាន់ទៀតនោះ អ្នកក៏ត្រូវកំណត់ពេលវេលាល្អបំផុតដើម្បីផ្សព្វផ្សាយ ប្រើបញ្ជីពាក្យគន្លឹះ និងជ្រើសរើសអ្នកមានឥទ្ធិពលនៅលើបណ្ដាញសង្គមដើម្បីសហការគ្នាជាដើម។

4. ការបង្កើតមាតិកា

ដើម្បីអាចធ្វើទីផ្សារឱ្យកាន់តែទទួលបានលទ្ធផលល្អ ក៏ទាមទារឱ្យមានការបង្កើតមាតិកាដែលមានឥទ្ធិពលខ្ពស់ដើម្បីធ្វើការផ្សព្វផ្សាយដែរ។ ដើម្បីអាចបង្កើតមាតិកាបាន អ្នកអាច៖

  • ការបង្កើតបញ្ជីប្រធានបទ៖ មុនពេលចាប់ផ្ដើមប្រតិបត្តិការ អ្នកត្រូវតែបង្កើតបញ្ជីប្រធានបទជាមុនសិន ហើយដើម្បីអាចបង្កើតបញ្ជីប្រធានបទបានល្អ គឺវាពឹងផ្អែកលើពាក្យគន្លឹះសំខាន់ៗរបស់អ្នកសម្រាប់គោលបំណង SEO។ ការប្រើប្រាស់ពាក្យគន្លឹះសំខាន់ៗរបស់អ្នកនៅក្នុងប្លក់ ឬវេបសាយ ឬទំព័រហ្វេសប៊ុករបស់អ្នក ត្រូវតែបង្កើតភាពជឿជាក់នៃការចាប់ផ្ដើមជាមួយនឹងម៉ាស៊ីនស្វែងរក ដែលមនុស្សអាចស្វែងរកឃើញលឿន។
  • ដឹងពីប្រភេទនៃមាតិកាដែលត្រូវផ្សព្វផ្សាយ៖ អ្នកត្រូវដឹងថា តើប្រភេទមាតិកាណាត្រូវជាមួយនឹងផលិតផលសេវាកម្មរបស់អ្នក និងត្រូវជាមួយនឹងចំណង់ចំណូលអតិថិជនរបស់អ្នក ដូចជាការធ្វើវីដេអូកម្សាន្ត ការសរសេរអត្ថបទចែករំលែក ធ្វើ Infographic ។ល។
5. លក់ដំណោះស្រាយ

ម្ចាស់អាជីវកម្មដែលទើបតែចាប់ផ្ដើមអាជីវកម្មដំបូង ភាគច្រើនផ្ដោតតែលើការលក់ផលិតផលសេវាកម្មរបស់ពួកគេ តែភ្លេចគិតរឿងមួយ គឺការលក់ដំណោះស្រាយជូនអតិថិជន។ ការលក់ដំណោះស្រាយនេះ អ្នកអាចបង្ហាញទៅកាន់អតិថិជនឱ្យបានឃើញថា រាល់ផលិតផលសេវាកម្មរបស់អ្នកភាគច្រើនជួយដោះស្រាយលើបញ្ហាអ្វី និងមានចំណុចពិសេសទាក់ទាញអ្វី។ ម្យ៉ាងទៀតអាចធ្វើខ្លួនជាទីប្រឹក្សាយោបល់ជាមួយនឹងអតិថិជន ដើម្បីជួយផ្ដល់ដំណោះស្រាយជូនពួកគេឱ្យបានល្អបំផុត។

ចូរចងចាំថា ការលក់ដំណោះស្រាយជូនអតិថិជន ជាចំណុចមួយដែលទាក់ទាញអតិថិជនឱ្យជឿជាក់លើក្រុមហ៊ុនរបស់អ្នក។

6. មានរឿងគួរឱ្យទាក់ទាញអារម្មណ៍

ការនិទានរឿង (Storytelling) ជាឧបករណ៍លក់មួយដ៏មានឥទ្ធិពលខ្លាំង មានន័យថា ម្ចាស់អាជីវកម្មអាចបង្កើតសាច់រឿងណាដែលគួរឱ្យទាក់ទាញអារម្មណ៍អតិថិជន រួមបញ្ចូលជាមួយនឹងគុណតម្លៃអាជីវកម្មរបស់អ្នក ព្រមទាំងផ្ដល់ជាប្រយោជន៍ជូនអតិថិជន នោះមនុស្សជាច្រើននឹងកាន់តែស្គាល់ម៉ាកយីហោ និងចងចាំអាជីវកម្មរបស់អ្នកមិនខាន។

7. ប្រើការផ្សាយពាណិជ្ជកម្មស្វែងរកបង់ប្រាក់

ការស្វែងរកដោយបង់ប្រាក់បានក្លាយជាបណ្តាញផ្សាយពាណិជ្ជកម្មដ៏ពេញនិយមសម្រាប់ការចាប់ផ្តើមអាជីវកម្ម ដោយវាអនុញ្ញាតឱ្យម្ចាស់អាជីវកម្មទិញយករាល់សកម្មភាពដែលអតិថិជនគោលដៅស្វែងរកនៅក្នុង Google និង Bing។

Google AdWords និង Bing Ads គឺជាបណ្តាញស្វែងរកបង់ប្រាក់ឈានមុខគេ ដែលផ្នែកទាំងពីរនេះមានមុខងារកំណត់គោលដៅពាក្យគន្លឹះជាមួយនឹងគំរូតម្លៃថ្លៃដើមក្នុងមួយចុច។ លើសពីនេះ អ្នកអាចបង្កើតការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួនសម្រាប់ការចាប់ផ្តើមរបស់អ្នកដែលបង្ហាញនៅក្នុងលទ្ធផលស្វែងរក នៅពេលដែលនរណាម្នាក់ស្វែងរកពាក្យគន្លឹះដែលទាក់ទងនឹងអាជីវកម្មរបស់អ្នក។

8. Run ads សម្រាប់លទ្ធផលរយៈពេលខ្លី

ការ Run ads ជាការផ្សាយពាណិជ្ជកម្មរបស់អ្នកឱ្យទៅដល់ក្រុមមនុស្សដែលអ្នកបានកំណត់ ហើយពួកគេនឹងបានឃើញពីការផ្សព្វផ្សាយរបស់អ្នកបានភ្លាមៗ។ ដូច្នេះត្រង់ចំណុចនេះ អ្នកអាចជ្រើសរើសបុគ្គលិកណាដែលមានជំនាញផ្នែក Run ads ឬ Boosting ដើម្បីឱ្យពួកគេធ្វើរឿងនេះជំនួសអ្នក ក្នុងករណីថាអ្នកមិនចេះផ្នែកនេះ។

9. ប្រើយុទ្ធសាស្រ្ត រុញ និង ទាញ

ជំហានដំបូងម្ចាស់អាជីវកម្ម អាចប្រើនូវយុទ្ធសាស្រ្ត រុញ ដោយព្យាយាមធ្វើយ៉ាងណាយកផលិតផលរបស់ខ្លួនឱ្យទៅដល់អតិថិជន ដើម្បីធ្វើឱ្យពួកគេចាប់ផ្ដើមស្គាល់បន្តិចម្ដងៗ តាមរយៈការចែកចាយទៅកាន់អ្នកលក់រាយឱ្យបានច្រើន ហើយបញ្ចូលបន្តឱ្យទៅដល់អតិថិជន ឬម្យ៉ាងទៀតអាចជាការចែកប្រើប្រាស់សាកល្បង ឬការលេងហ្គេមជាដើម។ បន្ទាប់មក ក្រោយពីបានប្រើយុទ្ធសាស្រ្តរុញហើយ (ត្រូវធានាថាអតិថិជនបានស្គាល់ច្រើន និងកំពុងចង់ដឹងចង់លឺអំពីម៉ាកយីហោរបស់អ្នក) អ្នកអាចចាប់ផ្ដើមប្រើយុទ្ធសាស្រ្តទាញ ដោយអូសទាញឱ្យអតិថិជនរបស់អ្នកចង់បាន និងមករកផលិតផលរបស់អ្នកកាន់តែច្រើន។

ជារួមមក នៅពេលប្រើយុទ្ធសាស្រ្តនេះ អ្នកអាចចាប់ផ្ដើមរុញផលិតផលរបស់អ្នកទៅកាន់អតិថិជន ដើម្បីធ្វើឱ្យពួកគេបានស្គាល់កាន់តែច្រើន និងបានប្រើប្រាស់ បន្ទាប់មក ទាញប្រយោជន៍ពីការប្រើយុទ្ធសាស្រ្តរុញ ដើម្បីទាញឱ្យអតិថិជនមានអារម្មណ៍ចង់បាន និងជឿជាក់លើផលិតផលរបស់អ្នក រហូតអាជីវកម្មរបស់អ្នក កាន់តែមានទីផ្សារធំទូលាយជាងមុន។

ពាណិជ្ជកម្ម

ជំនាញមូលដ្ឋានទាំង 9 ដែលម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់គួរតែមាន!

0
ជំនាញមូលដ្ឋានទាំង 9 ដែលម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់គួរតែមាន!

នាពេលបច្ចុប្បន្ននេះ ​ពិភពលោកកំពុងមានការវិវត្តន៍ខ្លាំងលើបច្ចេកវិទ្យា ហើយមនុស្សជាច្រើនក៏បានស្គាល់ និងពេញនិយមប្រើប្រាស់ក៏កាន់តែច្រើនដែរ ក្រោយពីទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីត-19 មក ដូច្នេះមានជំនាញថ្មីៗជាច្រើនដែលម្ចាស់អាជីវកម្មខ្នាតតូចត្រូវតែរៀន ដើម្បីទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្មផ្ទាល់ខ្លួននាពេលសម័យនេះ។

ម្ចាស់អាជីវកម្មខ្នាតតូចគ្រប់រូប ដែលចង់ជោគជ័យក្នុងការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃនៅក្នុងក្រុមហ៊ុន ចាំបាច់ត្រូវមានជំនាញមូលដ្ឋានចំនួន 9 ហើយរៀនពីជំនាញនោះឱ្យបានត្រឹមត្រូវ។

នៅក្នុងខ្លឹមសារអត្ថបទមួយនេះ អ្នកដឹកនាំចំនួន 9 នាក់ មកពីក្រុមប្រឹក្សាសហគ្រិនវ័យក្មេងបានពិនិត្យមើលជំនាញដែលពួកគេចាត់ទុកថាសំខាន់បំផុតសម្រាប់ការគ្រប់គ្រងអាជីវកម្មខ្នាតតូចឱ្យបានត្រឹមត្រូវ និងមូលហេតុដែលជំនាញទាំងនោះមានសារៈសំខាន់ក្នុងការរក្សាក្រុមហ៊ុនឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព។ ហើយនេះបើយោងតាមគេហទំព័រ Forbes

Small businesses

1. ជំនាញគណៈប្រតិភូ

ម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់ត្រូវតែអាចធ្វើជាគណៈប្រតិភូកម្ម (តំណាងឱ្យក្រុមហ៊ុនទាំងមូល) ដើម្បីឱ្យអាជីវកម្មរបស់ពួកគេទទួលបានជោគជ័យ ដោយធ្វើជាអ្នកដឹកនាំគ្រប់គ្រងចាត់ចែង និងត្រួតពិនិត្យព័ត៌មានលម្អិតទាំងអស់នៅក្នុងក្រុមហ៊ុន ប៉ុន្តែវាអាចរៀងពិបាកបន្ដិច។ ទោះបីជាយ៉ាង ក្នុងនាមជាម្ចាស់ ក៏ត្រូវបង្កើតឱ្យមានក្រុម និងបង្កើតដំណើរការសម្រាប់ក្រុមរបស់ពួកគេដើម្បីបំពេញតាមការរំពឹងទុកដោយជោគជ័យ។

2. សមត្ថភាពក្នុងការធ្វើតាម

ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែមានគំនិតដ៏អស្ចារ្យ និងភាពវៃឆ្លាត ដើម្បីដឹកនាំក្រុមបុគ្គលិកឱ្យឆាប់ទទួលបានសមិទ្ធផល។ លើសពីនេះ ក៏អាចជ្រើសរើសសកម្មភាពណាមួយនៃការដឹកនាំក្រុមហ៊ុនរបស់បុគ្គលណាម្នាក់ ឬច្រើននាក់ ដើម្បីមកអនុវត្តន៍តាម ប៉ុន្តែដើម្បីធ្វើតាម អ្នកត្រូវជឿជាក់លើខ្លួនឯង និងមានក្រុមដ៏អស្ចារ្យនៅពីក្រោយអ្នក។

3. ជំនាញទំនាក់ទំនង

ម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់ គួរតែដឹងឱ្យច្បាស់នូវចំណេះដឹងផ្នែកបច្ចេកវិទ្យា ប្រព័ន្ធគណនេយ្យ និងក្របខ័ណ្ឌច្បាប់ជាមូលដ្ឋាននៃអាជីវកម្មរបស់ខ្លួន។ ទោះយ៉ាងណាក៏ដោយ ជំនាញទំនាក់ទំនង គឺជាគន្លឹះក្នុងការគ្រប់គ្រងផ្នែកផ្លាស់ទីទាំងអស់។ ហេតុនេះ ប្រសិនបើម្ចាស់អាជីវកម្មខ្នាតតូចអាចមានសមត្ថភាពក្នុងការទំនាក់ទំនងដ៏ល្អនិងត្រឹមត្រូវ នោះវាអាចជួយដល់ដំណើរការ និងនិតិវិធីដែលត្រូវអនុវត្តន៍ជាមួយនឹងអ្នកជំនាញផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនរបស់ខ្លួនមិនខាន ហើយនេះជាគន្លឹះមួយនៃការជួយឱ្យអាជីវកម្មជោគជ័យ។ លើសពីនេះ ការដែលមានជំនាញទំនាក់ទំនងឱ្យខ្លាំង វាជាតួនាទីរបស់ម្ចាស់អាជីវកម្ម ដើម្បីអាចរកមនុស្សជាច្រើនដើម្បីជួយពួកគេឱ្យកាន់តែរីកចម្រើន និងអាចទំនាក់ទំនងឱ្យអាជីវកម្មរបស់ខ្លួនកាន់តែមានទីផ្សារជាដើម។

4. ការច្នៃប្រឌិត

ការច្នៃប្រឌិត គឺជាជំនាញដែលសហគ្រិននិងម្ចាស់អាជីវកម្ម ចាំបាច់ត្រូវតែមាន ពីព្រោះការធ្វើអាជីវកម្ម តែងតែអាចរងនូវផលប៉ះពាល់គ្រប់កន្លែង ដូច្នេះទាមទារឱ្យម្ចាស់អាជីវកម្ម និងសហគ្រិនគ្រប់រូបមានគំនិតដែលច្នៃប្រឌិតនិងគិតបានលឿន ដើម្បីស្វែងរកដំណោះស្រាយដែលបង្កើតលទ្ធផលល្អបំផុតសម្រាប់ទាំងអតិថិជន និងអាជីវកម្មក្នុងរយៈពេលវែង។

5. ជំនាញប្រព័ន្ធផ្សព្វផ្សាយសង្គម

ប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាជំនាញមូលដ្ឋានមួយដែលម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់គួរតែមាន ដើម្បីគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃនៅក្នុងក្រុមហ៊ុនឱ្យទទួលបានភាពជោគជ័យ។ ដូច្នេះក្នុងនាមជាម្ចាស់ ត្រូវតែដឹងអំពីប្រព័ន្ធផ្សព្វផ្សាយសង្គម របៀបភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ ការបង្ហោះ និងការចូលរួមនៅលើបណ្ដាញសង្គម។ ហើយដើម្បីអាចយល់ដឹងពីជំនាញនេះ អ្នកអាចរៀនអនុវត្តន៍ជាក់ស្ដែង និងរៀននៅក្នុងវគ្គសិក្សាខ្លីៗបាន ហើយអ្វីដែលកាន់តែសំខាន់ ម្ចាស់អាជីវកម្មទាំងអស់ អាចចាប់ផ្ដើមរៀនពីរបៀបដំណើរការប្រព័ន្ធផ្សព្វផ្សាយសង្គម របៀបចូលទៅកាន់ទំព័រអាជីវកម្មរបស់ខ្លួនឯង និងតាមដានវាជារៀងរាល់ថ្ងៃ។ នេះជារបៀបដែលអ្នកទៅដល់មនុស្សកាន់តែច្រើន និងជារបៀបដែលអ្នកធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែមានសុពលភាព។

6. ការគិតបែបវិភាគ

ម្ចាស់អាជីវកម្មខ្នាតតូច គួរតែអាចគិតបែបវិភាគ ដើម្បីគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេដោយជោគជ័យ ដោយមានសមត្ថភាពក្នុងការសំយោគព័ត៌មានដែលបានមកពីអតិថិជន និងអ្នកលក់ បន្ទាប់មកគិតវិភាគដើម្បីស្វែងរកចំណុចក្នុងការអភិវឌ្ឍក្នុងក្រុមហ៊ុន។ លើសពីនេះ អាចគិតអំពីបញ្ហាប្រតិបត្តិការកើតឡើងដោយហេតុផលណាមួយ បន្ទាប់មកធ្វើការកំណត់ថា តើហេតុផលនោះជាអ្វី?ហើយអ្វីជាបញ្ហាឫសគល់របស់វា? បន្ទាប់មកស្វែងរកដំណោះស្រាយ។

ចូរចងចាំថា ការគិតវិភាគឱ្យបានត្រឹមត្រូវ (និងកែលម្អជាបន្តបន្ទាប់) ប្រតិបត្តិការប្រចាំថ្ងៃនឹងបង្កើនគុណតម្លៃនៃអាជីវកម្មរបស់អ្នកកាន់តែល្អប្រសើរដូចគ្នា។

7. ជំនាញគ្រប់គ្រងពេលវេលា

ការគ្រប់គ្រងពេលវេលា គឺជាជំនាញសំខាន់បំផុតដើម្បីធ្វើជាម្ចាស់សម្រាប់អ្នកដឹកនាំអាជីវកម្ម។ ពេលវេលា គឺជាធនធានមួយដែលយើងមិនអាចត្រឡប់មកវិញបានទេ។ ការចេះគ្រប់គ្រងពេលវេលារបស់អ្នកឱ្យមានប្រសិទ្ធភាព គឺជាកត្តាចាំបាច់សម្រាប់អ្នកដឹកនាំ។

ក្នុងនាមជាម្ចាស់អាជីវកម្ម និងជាអ្នកគ្រប់គ្រង ការងាររបស់អ្នកគឺដើម្បីសម្របសម្រួលក្រុមរបស់អ្នកដើម្បីធានាថាគោលដៅត្រូវបានសម្រេច និងបានបំពេញតាមកាលកំណត់។ លើសពីនេះ ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងទិដ្ឋភាពនៃការគ្រប់គ្រងពេលវេលានេះ អ្នកត្រូវតែមានការគ្រប់គ្រងដ៏ល្អលើការប៉ាន់ស្មាននៃការបញ្ចប់គម្រោងណាមួយ ក៏ដូចជាឈ្វេងយល់ពីប្រភេទបុគ្គលិកលក្ខណៈផ្សេងៗនៃសមាជិកក្រុមរបស់អ្នក ពីព្រោះប្រសិនបើអ្នកមិនមានសមត្ថភាពក្នុងការប៉ាន់ស្មាន់នៃការបញ្ចប់គម្រោងណាមួយ ឬមិនស្គាល់ពីបុគ្គលិកលក្ខណៈរបស់សមាជិកក្រុមទេ នោះវានឹងអាចប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការធានាថា ពេលវេលាត្រូវបានចំណាយយ៉ាងមានប្រសិទ្ធភាពដូចដែលបានកំណត់ទុក។

8. សមត្ថភាពក្នុងការកំណត់អាទិភាព

ការដែលមានសមត្ថភាពក្នុងការកំណត់អាទិភាពការងារជាប្រចាំថ្ងៃ ជារឿងមួយដ៏សំខាន់ ពីព្រោះអ្នកអាចដឹងថា ការងារណាដែលសំខាន់ និងបន្ទាន់ ហើយអ្នកអាចកំណត់ពីផលប៉ះពាល់ប្រសិនបើមិនអាចបញ្ចប់តាមពេលកំណត់ ឬគុណប្រយោជន៍ដែលនឹងទទួលបានប្រសិនបើបញ្ចប់ការងារនោះទាន់ពេលវេលា។ ធ្វើបែបនេះ ទើបម្ចាស់អាជីវកម្ម អាចធ្វើឱ្យបុគ្គលិកដឹងថា គាត់ត្រូវធ្វើអ្វីមុននិងផ្ដោតសំខាន់លើអ្វី ទាំងកាព្វកិច្វ និងអ្វីដែលត្រូវសម្រេច។ លើសពីនេះ ក៏ត្រូវកំណត់ពេលដើម្បីប្រជុំក្រុមដែរ ដើម្បីតាមដានស្ថានភាព និងអាចដោះស្រាយលើបញ្ហាណាមួយឱ្យទាន់ពេលវេលា។

9. ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ជំនាញមួយដែលអ្នកដឹកនាំអាជីវកម្មមិនអាចខ្វះបាន គឺចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ អ្នកដឹកនាំគ្រប់រូបត្រូវតែសិក្សាលំហូរសាច់ប្រាក់របស់ពួកគេ និងតាមដានការចំណាយ ព្រមទាំងធ្វើការសម្រេចចិត្តសំខាន់ៗសម្រាប់សុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរបស់ពួកគេដោយផ្អែកលើទិន្នន័យ។

លើសពីនេះ ម្ចាស់អាជីវកម្មក៏គួរតែជួលគណនេយ្យករ ឬអ្នកប្រឹក្សាពន្ធសម្រាប់ការងារបច្ចេកទេសខ្ពស់ ប៉ុន្តែក្នុងនាមជាម្ចាស់ក៏ត្រូវតែអាចយល់ពីអ្វីដែលពួកគេកំពុងធ្វើ និងរបៀបធ្វើការជាមួយពួកគេផងដែរ។

ចូរចងចាំថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់ ប្រសិនបើអ្នកចង់ជួយអាជីវកម្មរបស់អ្នកឱ្យកាន់តែរីកចម្រើន។

ពាណិជ្ជកម្ម

សញ្ញាទាំង 21 បង្ហាញថាអ្នកមានស្មារតីរឹងមាំខ្លាំង

0
សញ្ញាទាំង 21 បង្ហាញថាអ្នកមានស្មារតីរឹងមាំខ្លាំង

ការដែលធ្វើឱ្យស្មារតីមានភាពរឹងមាំខ្លាំងបាន គឺត្រូវការរយៈពេលយូរដើម្បីអភិវឌ្ឍន៍ ដោយទាមទារឱ្យមានការអនុវត្តប្រចាំថ្ងៃ ដើម្បីជំរុញខ្លួនឯងឱ្យរីកចម្រើនកាន់តែខ្លាំង រក្សាសុទិដ្ឋិនិយមជាក់ស្តែង និងកំណត់ព្រំដែនដែលមានសុខភាពល្អ។ លើសពីនេះ មនុស្ស​ដែល​មាន​ស្មារតី​រឹងប៉ឹងភាពច្រើន ​មិន​ធ្វើ​រឿង ​ដូចជា​ខ្ជះខ្ជាយ​ពេល​វេលា ភាព​សោកស្ដាយ​ ឬ​លះបង់​អំណាច​ទៅ​អ្នក​ដទៃ​ឡើយ។

តើយើងអាចដឹងដោយរបៀបណាថាយើងមានស្មារតីរឹងមាំខ្លាំង? បើយោងតាមអ្នកជំនាញព្យាបាលចិត្តសាស្ត្រ Amy Morin ដែលជាអ្នកនិពន្ធសៀវភៅ “13 យ៉ាងដែលមនុស្សរឹងមាំផ្លូវចិត្តមិនធ្វើ” បានបង្ហាញពីសញ្ញាចំនួន 21 ដែលអ្នកមានភាពរឹងមាំខាងផ្លូវចិត្តតែងតែមាន។

1. ការធ្វើឱ្យមានតុល្យភាពអារម្មណ៍ជាមួយនឹងតក្កវិជ្ជា

មនុស្សដែលមានស្មារតីរឹងមាំ គឺយល់ពីរបៀបដែលអារម្មណ៍របស់ពួកគេអាចមានឥទ្ធិពលលើការគិតរបស់ពួកគេ។ ដូច្នេះរាល់ការសម្រេចចិត្ត តែងតែល្អបំផុតដែលអាចធ្វើទៅបាន ដោយពួកគេធ្វើឱ្យមានតុល្យភាពអារម្មណ៍ជាមួយនឹងតក្កវិជ្ជា។

ចំណាំ៖ តក្កវិជ្ជា មានន័យថា វិធីត្រឹមត្រូវ ឬសមហេតុផលនៃការគិតអំពីអ្វីមួយ។

2. ការជ្រើសរើសអាកប្បកិរិយាប្រកបដោយផលិតភាព

ជាបុគ្គលដែលតែងតែប្រកាន់ខ្ជាប់នូវអាកប្បកិរិយាដែលមានផលិតភាព ទោះបីជាស្ថិតនៅក្នុងខណៈទេសៈណាក៏ដោយ ហើយជាបុគ្គលមានសតិបញ្ញា ដោយមិនសូវខ្ជះខ្ជាយពេលវេលារបស់ខ្លួនទៅធ្វើសកម្មភាពណាដែលមិនមានផលិតភាពឡើយ។

3. ជឿជាក់លើសមត្ថភាពខ្លួនឯងក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ

មនុស្សដែលមានស្មារតីរឹងមាំ តែងតែជឿជាក់លើសមត្ថភាពរបស់ពួកគេក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ជាជាងទប់ទល់នឹងវា ទោះបីជាការផ្លាស់ប្ដូរនោះលំបាកប៉ុណ្ណាក៏ដោយ។

4. ប្រឈមមុខនឹងភាពភ័យខ្លាចដែលរារាំងពួកគេ

មនុស្សដែលមានស្មារតីរឹងមាំ មិនចាំបាច់យកឈ្នះលើការភ័យខ្លាចនោះទេ ដោយសារតែពួកគេមានអ្វីមួយដើម្បីបញ្ជាក់ដល់អ្នកដទៃប្រកបដោយភាពជឿជាក់ និងហ៊ានប្រឈមមុខគ្រប់ភាពភ័យខ្លាចទាំងអស់ ដើម្បីធ្វើយ៉ាងណាកុំឱ្យភាពភ័យខ្លាចទាំងនោះរារាំងពួកគេក្នុងការសម្រេចអ្វីមួយ។

5. រៀនពីកំហុសរបស់ខ្លួនឯង

មនុស្សដែលមានស្មារតីរឹងមាំ មិន​លាក់លៀម ឬ​ដោះសារពី​កំហុស​របស់​ខ្លួន​ឡើយ ប៉ុន្តែផ្ទុយមកវិញ ពួកគេតែងតែហ៊ានប្រឈមមុខរាល់កំហុសដែលពួកគេបានធ្វើឱ្យកើតមាន បន្ទាប់មករៀនអំពីកំហុសនោះដើម្បីកែលម្អឱ្យមានភាពប្រសើរឡើងវិញ។

6. ថ្លឹងថ្លែងការទទួលយកខ្លួនឯងជាមួយនឹងការកែលម្អខ្លួនឯង

មនុស្សដែលមានស្មារតីរឹងមាំ តែងតែទទួលយកខ្លួនឯងថាពួកគេជានរណា? មានចំណុចខ្លាំង និងចំណុចខ្សោយអ្វី? ព្រមទាំងទទួលស្គាល់ពីតម្រូវការរបស់ខ្លួនឯងដើម្បីអភិវឌ្ឍន៍លើចំណុចខ្វះខាតទាំងនោះទៀតផង។

7. អបអរភាពជោគជ័យរបស់អ្នកដទៃ

ជាបុគ្គលដែលចូលចិត្តភាពសហការគ្នា ជាជាងប្រកួតប្រជែងជាមួយអ្នកជុំវិញខ្លួន។ ពួកគេ​មិន​មាន​អារម្មណ៍​ថា​ជោគជ័យ​របស់​អ្នក​ដទៃ​ធ្វើ​ឱ្យ​សមិទ្ធផល​របស់​ខ្លួន​ធ្លាក់​ចុះ​នោះ​ទេ ថែមទាំងជួយអបអរសាទរចំពោះភាពជោគជ័យរបស់អ្នកដទៃទៀតផង។

8. រស់នៅជាមួយនឹងតម្លៃផ្ទាល់ខ្លួន

មនុស្សដែលមានស្មារតីរឹងមាំ គឺធ្វើការសម្រេចចិត្តដោយភាពងាយស្រួល ពីព្រោះពួកគេយល់ពីអាទិភាពរបស់ពួកគេ ហើយពួកគេរស់នៅតាមតម្លៃរបស់ពួកគេ។

9. ផ្តោតលើការធ្វើឱ្យជំនាញផ្ទាល់ខ្លួនកាន់តែខ្លាំងនិងជាក់លាក់ ជាជាងបង្ហាញ

ខណៈពេលដែលមនុស្សមួយចំនួនស្វែងរកការបញ្ជាក់ពីអ្នកដទៃ មនុស្សដែលមានស្មារតីរឹងមាំមិនសូវខ្វល់ខ្វាយអំពីការទទួលបានការទទួលស្គាល់នោះទេ។ ផ្ទុយ​ទៅ​វិញ ពួកគេព្យាយាមជំរុញចិត្តខ្លួនឯងឱ្យ​ក្លាយ​ជា​មនុស្ស​កាន់​តែ​ប្រសើរជាងមុន។

10. រស់នៅក្នុងជីវិតពិត

មនុស្ស​មាន​ស្មារតី​រឹងប៉ឹង តែងតែធ្វើអ្វីដែលជាភាពពិតរបស់ខ្លួនឯង និងរស់នៅក្នុងជីវិតពិត មិនមែនរស់ក្នុងជីវិតមួយដែលពោរពេញដោយភាពសម្ដែង ឬក្លែងក្លាយឡើយ។ ហើយរាល់ពាក្យសម្ដីរបស់ពួកគេ គឺស្របជាមួយនឹងអាក្បកិរិយារបស់ពួកគេ។

11. ចាត់ទុកការលំបាកក្នុងជីវិតជាឱកាសសម្រាប់ការរីកចម្រើន

ខណៈ​ពេល​ដែល​ការ​លំបាក​ធ្វើ​ឱ្យ​មនុស្ស​ខ្លះ​មាន​ភាព​ជូរចត់ក៏ពិតមែន តែមនុស្ស​ដែល​មាន​ចិត្ត​គំនិត​រឹង​មាំ គឺតែងតែចាត់​ទុក​ឱ្យ​ភាព​លំបាក​ធ្វើ​ឱ្យ​ពួក​គេកាន់តែ​ប្រសើរ​ឡើង។

12. តម្លៃ​ខ្លួន​ឯង​អាស្រ័យ​លើ​អ្នក​ជា​នរណា មិន​មែន​ជា​អ្វី​ដែល​អ្នក​សម្រេច​បាន

មនុស្ស​មាន​ស្មារតី​រឹងប៉ឹង តែងតែមានអារម្មណ៍ល្អចំពោះ​ខ្លួន​ឯង ដោយមិនដែលគិត​ថា​ឈ្នះ​ឬ​ចាញ់។

13. អនុវត្តន៍លើយុទ្ធសាស្រ្ត ពន្យាពេលនៃការពេញចិត្ត

មនុស្សដែលមានស្មារតីរឹងមាំ ចាត់ទុកគោលដៅរបស់ពួកគេថាជាការរត់ម៉ារ៉ាតុង មិនមែនជាការរត់ប្រណាំងនោះទេ។ ពួកគេសុខចិត្តទ្រាំនឹងការឈឺចាប់រយៈពេលខ្លី ដើម្បីទទួលបានផលចំណេញរយៈពេលវែង។

ចំណាំ៖ យុទ្ធសាស្រ្តពន្យាពេលនៃការពេញចិត្ត មានន័យថា លះបង់នូវសមិទ្ធផលដែលទទួលបានរយៈពេលខ្ចី និងព្យាយាមធ្វើយ៉ាងណាឱ្យសម្រេចនូវគោលដៅរយៈពេលវែង។

14. ច្នៃភាពបរាជ័យឱ្យក្លាយជាឱកាស

មនុស្សរឹងមាំផ្លូវចិត្ត មិនចាត់ទុកការបរាជ័យជាទីបញ្ចប់នៃផ្លូវនោះទេ។ ផ្ទុយទៅវិញ ពួកគេប្រើភាពបរាជ័យរបស់ពួកគេនោះមកជាឱកាស ដើម្បីទទួលបានចំណេះដឹង ដែលនឹងបង្កើនឱកាសជោគជ័យរបស់ពួកគេនាពេលអនាគត។

15. ជាអ្នកសុទិដ្ឋិនិយមជាក់ស្តែង

មនុស្សដែលមានស្មារតីរឹងមាំ អាចរកមើលស្រទាប់ប្រាក់និងគិតលើផ្នែកភ្លឺ ប៉ុន្តែពួកគេមិនអនុញ្ញាតឱ្យមានទំនោរសុទិដ្ឋិនិយមរបស់ពួកគេធ្វើឱ្យពួកគេងងឹតភ្នែកទៅនឹងការពិតនោះទេ។

16. ទទួលខុសត្រូវរាល់ជម្រើសរបស់ខ្លួនឯង

មនុស្ស​ដែល​មាន​ស្មារតី​រឹងប៉ឹង មិនដែលស្ដាយក្រោយនូវអ្វីដែលខ្លួនបានសម្រេចចិត្តក្នុងការធ្វើឡើយ ប៉ុន្តែ​ពួកគេ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ទង្វើ​របស់​ខ្លួនឯង។

17. បង្ហាញការដឹងគុណ

មនុស្សដែលមានស្មារតីរឹងមាំ តែងតែទទួលស្គាល់ថាពួកគេមានរឿងរ៉ាវជាច្រើនជាងអ្វីដែលពួកគេត្រូវការ ដូច្នេះពួកគេក៏ត្រូវមនុស្សជាច្រើនដើម្បីជួយគេឱ្យសម្រេចបាននូវគោលដៅ និងតែងតែដឹងគុណចំពោះអ្នកទាំងនោះ។

18. ផ្តោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន

​មនុស្សដែលមានស្មារតីរឹងមាំ តែងតែធ្វើអ្វីឱ្យមានប្រសិទ្ធភាពនិងផលិតភាពក្នុងជីវិត ដោយសារពួកគេលះបង់ធនធានរបស់ពួកគេចំពោះអ្វីដែលពួកគេអាចគ្រប់គ្រងបាន។

19. ចូលរួមក្នុងការដោះស្រាយបញ្ហាយ៉ាងសកម្ម

មនុស្សរឹងមាំផ្លូវចិត្ត មិនផ្អែកផ្ដួលខ្លាំងលើបញ្ហានោះទេ ផ្ទុយទៅវិញ ពួកគេចូលចិត្តស្វែងរក និងបង្កើតដំណោះស្រាយ។

20. បើកចំហដើម្បីរៀនបន្ថែមពីអ្វីៗទាំងអស់ដែលនៅជុំវិញអ្នក

មនុស្សដែលមានស្មារតីរឹងមាំ ​តែង​តែ​រៀន​គ្រប់​ស្ថានភាព​របស់​ខ្លួន និងរៀនពី​មនុស្ស​ដែល​ពួកគេ​ជួប​ជា​រៀង​រាល់​ថ្ងៃ។

21. កែលំអរាល់ចំណុចខ្វះខាត ជាជាងព្យាយាមបិទបាំង

ខណៈពេលដែលមនុស្សជាច្រើនខិតខំប្រឹងប្រែងបិទបាំងរាល់ចំណុចខ្សោយរបស់ខ្លួនឯង តែមនុស្សដែលមានស្មារតីរឹងមាំ បានវិនិយោគថាមពលរបស់ពួកគេក្នុងការកែលម្អចំណុចខ្វះខាតរបស់ពួកគេ។

ពាណិជ្ជកម្ម

ប្រភពដើមទុនដែលអ្នកចង់ចាប់ផ្ដើមអាជីវកម្មដំបូង គួរតែដឹង!

0
ប្រភពដើមទុនដែលអ្នកចង់ចាប់ផ្ដើមអាជីវកម្មដំបូង គួរតែដឹង!

នៅពេលគិតអំពីការចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន បញ្ហាប្រឈមដ៏ធំបំផុតមួយ គឺការខ្វះដើមទុន ហើយមិនដឹងថាស្វែងរកដើមទុនមកពីណាដើម្បីចាប់ផ្តើម។ ដូច្នេះនៅក្នុងអត្ថបទមួយនេះ នឹងបង្ហាញពីប្រភពដើមទុនមួយចំនួនដែលអ្នកអាចស្វែងរកដើមទុនដើម្បីចាប់ផ្ដើមគម្រោងអាជីវកម្មរបស់អ្នកបាន។

1. ការវិនិយោគផ្ទាល់ខ្លួន

នៅពេលដែលចាប់ផ្តើមអាជីវកម្ម ទុនវិនិយោគដំបូងបំផុត គឺជាទុនផ្ទាល់ខ្លួនរបស់អ្នក ទាំងសាច់ប្រាក់សុទ្ធ ឬទ្រព្យសម្បត្តិនានារបស់អ្នក។ លើសពីនេះ អ្នកក៏អាចបង្កើតលំហូរសាច់ប្រាក់ផ្ទាល់ខ្លួនដើម្បីធ្វើជាដើមទុនផងដែរ ដូចជាលក់សេវាកម្មផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ មានន័យថា រាល់ចំណេះជំនាញដែលអ្នកមានស្រាប់ គឺអ្នកអាចប្រើការបានក្នុងការបង្កើតលុយ។ ឧទាហរណ៍៖ អ្នកមានជំនាញផ្នែកទីផ្សារ ដូច្នេះអ្នកអាចលក់សេវាកម្មប្រឹក្សាយោបល់ទៅកាន់ម្ចាស់អាជីវកម្មផ្សេងៗលើការធ្វើទីផ្សារជាដើម។

2. មិត្តភក្តិ និងក្រុមគ្រួសារ

អ្នកអាចបង្ហាញពីគំនិតអាជីវកម្មរបស់អ្នកទៅកាន់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក ដើម្បីធ្វើយ៉ាងណាឱ្យពួកគេមានចំណាប់អារម្មណ៍ និងជឿជាក់លើអ្នក បន្ទាប់មកពួកគេច្បាស់ជាសម្រេចចិត្តដាក់វិនិយោគជាមួយនឹងអ្នកមិនខាន។ សូមបញ្ជាក់ផងដែរថា អ្នកខ្លួនឯងក៏ត្រូវប្រាកដក្នុងចិត្តផងដែរក្នុងការចាប់ផ្ដើមអាជីវកម្មមួយនេះ ដើម្បីចៀសវាងក្នុងការចាប់ផ្ដើមទាំងគ្មានភាពជឿជាក់លើខ្លួនឯង និងគ្មានភាពច្បាស់លាស់ជាដើម។ ធ្វើបែបនេះ ទើបអាចមានភាគរយច្រើនក្នុងការចាប់ផ្ដើមអាជីវកម្មបានរលូន និងមិនធ្វើឱ្យទំនាក់ទំនងរវាងអ្នកជាមួយនឹងមិត្តភក្តិ ឬក្រុមគ្រួសារមានភាពមិនល្អ និងមិនទុកចិត្តគ្នា។

3. ប្រាក់កម្ចីធនាគារ

ប្រសិនបើអ្នកមានបំណងចង់ចាប់ផ្ដើមអាជីវកម្មខ្នាតតូច ឬមធ្យម ជម្រើសដ៏ល្អ គឺអ្នកអាចធ្វើការខ្ចីប្រាក់ពីធនាគារ ដើម្បីធ្វើជាដើមទុនក្នុងការចាប់ផ្ដើមបាន។ ប៉ុន្តែក្នុងចំណុចនេះ ទាមទារឱ្យអ្នកមានផែនការអាជីវកម្មមួយដ៏រឹងមាំ និងអ្នកខ្លួនឯងត្រូវតែប្រាកដថា អ្នកអាចមានលទ្ធភាពក្នុងការបង្វិលប្រាក់សំណងវិញជាមួយនឹងធនាគារ។ បន្ថែមពីនេះ អ្នកក៏ត្រូវជ្រើសរើសធនាគារណាដែលផ្ដល់អត្ថប្រយោជន៍ល្អសម្រាប់ការខ្ចីរបស់អ្នកក្នុងការចាប់ផ្ដើមអាជីវកម្មផងដែរ។

4. អ្នកវិនិយោគទុន

អ្នកអាចធ្វើគំរូអាជីវកម្មមួយដ៏ល្អសម្រាប់ការធ្វើអាជីវកម្មរបស់អ្នក ដើម្បីបង្ហាញទៅកាន់វិនិយោគិនណាម្នាក់ឬច្រើននាក់ ដោយធ្វើយ៉ាងណាឱ្យពួកគេបានមើលឃើញពីសក្ដានុពលក្នុងគំរូអាជីវកម្មរបស់អ្នក បន្ទាប់មកពួកគេនឹងចាប់ផ្ដើមដាក់វិនិយោគទុនជាមួយនឹងអ្នកមិនខាន។

5. ភាពជាដៃគូ

ភាពជាដៃគូ សំដៅលើបុគ្គលពីរនាក់ដែលប្រមូលផ្តុំធនធានគ្នា ឬចូលហ៊ុនគ្នាដើម្បីប្រើប្រាស់ក្នុងការផ្តល់ដើមទុនដល់គំនិតអាជីវកម្មរបស់ពួកគេ។ ប៉ុន្តែនៅពេលចាប់ដៃគូគ្នាក្នុងការរកស៊ី ក៏ទាមទារឱ្យមានភាពជឿជាក់លើគ្នា និងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នាឱ្យបានត្រឹមត្រូវផងដែរ ដើម្បីចៀសវាងថ្ងៃក្រោយមានបញ្ហាជម្លោះគ្នាលើការបែងចែកប្រាក់ចំណេញ និងបញ្ហាផ្សេងៗទៀត។

 6. ដាក់សំណើរសុំជំនួយសម្រាប់អាជីវកម្មខ្នាតតូច

សំដៅលើ ការដាក់សំណើរសុំដើមទុនវិនិយោគ ប្រាក់កម្ចី ដោយទទួលបានការប្រាក់ទាប និងជំនួយឥតសំណង ពីរដ្ឋាភិបាលឬកន្លែងណាដែលផ្ដល់ជូនបែបនេះដល់អ្នកក្នុងការចាប់ផ្ដើមអាជីវកម្មខ្នាតតូចបាន។

ពាណិជ្ជកម្ម

គន្លឹះក្នុងការត្រៀមខ្លួនដើម្បីទទួលបានការងារមួយដ៏ល្អ

0
គន្លឹះក្នុងការត្រៀមខ្លួនដើម្បីទទួលបានការងារមួយដ៏ល្អ

អ្នកណាក៏ចង់ទទួលបាននូវការងារមួយដែលល្អដែរ ប៉ុន្តែសួរថា តើយើងត្រូវធ្វើបែបណាដើម្បីអាចទទួលបាននូវការងារមួយនោះបាន? ត្រូវត្រៀមនូវចំណុចអ្វីខ្លះ?

ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលអាចជួយអ្នកត្រៀមខ្លួនឲ្យបានល្អ មុនពេលទទួលបានការងារមួយដ៏ល្អ៖

១. មានគោលដៅការងារច្បាស់លាស់

ជាទូទៅ នៅពេលដែលជ្រើសរើសបុគ្គលិកឲ្យចូលបម្រើការងារនៅក្នុងស្ថាប័នរបស់ខ្លួន អ្នកគ្រប់គ្រងធនធានមនុស្សភាគច្រើន តែងស្វែងរកបេក្ខជនណាដែលមានចំណង់ចំណូលចិត្ត ឬមានភាពងប់ងល់ទៅលើការធ្វើការងារនូវមុខតំណែងនោះដោយមិនមានការត្អូញត្អែរ ឬលួចខ្ជិលកំឡុងពេលធ្វើការជាដើម ជាពិសេសនោះអ្នកគ្រប់គ្រងសង្ឃឹមថា បុគ្គលិកប្រភេទនេះនឹងអាចបន្តធ្វើការនៅក្រុមហ៊ុនឲ្យបានយូរដើម្បីជួយឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនឡើងៗ។ ដូចនេះប្រសិនបើអ្នកមិនអាចបង្ហាញអំពីមូលហេតុដែលអ្នកចង់ធ្វើការនៅក្រុមហ៊ុននោះបានច្បាស់លាស់ទេ អ្នកប្រហែលជាត្រូវបានអ្នកគ្រប់គ្រងនៅក្នុងហ៊ុននោះឆូតឈ្មោះចោលក៏ថាបាន។ ដែលនេះហើយគឺជាមូលហេតុដែលអ្នកចាំបាច់ត្រូវមានគោលដៅនៃការងារមួយឲ្យបានច្បាស់លាស់។ គោលដៅនៃការងារ គឺវាគឺជាអ្វីដែលយើងចង់សម្រេចនៅពេលដែលយើងបានធ្វើការនោះ។ មួយវិញទៀតការកំណត់គោលដៅការងារជាក់លាក់ វាផ្ដល់ភាពងាយស្រួលដល់អ្នកក្នុងការស្វែងរកនូវអ្វីដែលអ្នកចូលចិត្តពិតប្រាកដ។

២. រៀបចំ Resume និង Cover Letter ឲ្យបានល្អ

Crop anonymous ethnic woman passing clipboard to office worker with laptop during job interview

បន្ទាប់ពីអ្នកមានគៅលដៅការងារច្បាស់លាស់ហើយ អ្នកគួរតែរៀបចំ Resume ព្រមទាំ Cover Letter របស់ឲ្យបានល្អ និងមានភាពច្បាស់ជាក់ទៅលើការងារណាមួយ ដើម្បីបង្កើនភាពទាក់ទាញ និងបង្ហាញពី ចំណេះ ជំនាញ ក៏ដូចជាសមត្ថភាពផ្សេងៗទៀតដែលអ្នកមានពាក់ព័ន្ធជាមួយនឹងការងារដែលអ្នកកំពុងតែដាក់ពាក្យនេះ។ ដូចនេះ នៅពេលដែលអ្នកសម្ភាសន៍ គាត់បានពិនិត្យមើលអំពីប្រវត្តិរូបសង្ខេប ក៏ដូចជាប្រវត្តិការងាររបស់អ្នករួចហើយ អ្នកប្រាកដជាអាចមានឱកាសជាប់ច្រើនជាងបេក្ខជនផ្សេងៗទៀត ព្រោះអ្នកដឹងហើយថា អ្វីដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកសម្ភាសន៍នាពេលដំបូងបាន គឺការរៀបចំ Resume និង Cover Letter របស់អ្នកនេះឯងឲ្យមានសោភ័ណ្ឌភាព និងភាពច្បាស់លាស់។

៣. ត្រៀមខ្លួនក្នុងការសម្ភាសន៍ការងារ

Person in White Long Sleeve Shirt Holding a Clipboard with Resume

ជំហានបន្ទាប់នោះគឺ អ្នកត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ (Be Prepared)

ក្នុងការសម្ភាសន៍ តាមរយៈត្រៀមសំណួរទុកសួរខ្លួនឯង ការហាត់សមឆ្លើយសំណួរ និងរៀនអំពីរបៀបនៃការបង្កើននូវភាពជឿជាក់លើខ្លួនឯងកំឡុងពេលសម្ភាសន៍។ នៅក្នុងដំណាក់នេះ អ្នកសម្ភាសន៍ គឺគាត់ចង់ដឹងអំពីរបៀបនៃការណែនាំខ្លួនរបស់អ្នក ចំណេះដឹងពាក់ព័ន្ធទៅនឹងវិស័យការងារដែលអ្នកកំពុងតែដាក់ពាក្យ ព្រមទាំងចង់ដឹងថាតើអ្នកបានសិក្សាស្រាវជ្រាវពីក្រុមហ៊ុនរបស់ពួកគេបានកម្រិតណា និងដឹងអ្វីខ្លះពីក្រុមហ៊ុនរបស់ពួកគេជាដើម។ ដូចនេះនៅខណៈពេលដែលអ្នកសម្ភាន៍ អនុញ្ញាតិឲ្យអ្នកណែនាំពីខ្លួនឯង ក្រៅពីការណែនាំឈ្មោះ ទីកន្លែងរស់នៅ គឺអ្នកគួរតែនិយាយឲ្យបានច្រើនពាក់ព័ន្ធជាមួយនឹងប្រវត្តិការងារ ចំណេះជំនាញ និងសមត្ថភាពដែលអ្នកមាន ជាពិសេសនោះ អ្នកគួរតែបន្ថែមអំពីពត៌មានរបស់ក្រុមហ៊ុនខ្លះៗដែរ ថាអ្នកស្គាល់ក្រុមហ៊ុននេះតាមរយៈអ្វី ហើយក្រុមហ៊ុនលក់ឬបម្រើសេវាកម្មអ្វីជាដើម។ អ្វីដែលអ្នកមិនត្រូវភ្លេចនោះគឺ ត្រូវបង្ហាញពីសារណាមួយដែលបង្ហាញថា អ្នកពិតជាចង់ធ្វើការងារមួយនោះ នៅក្នុងតួនាទីមួយនោះពិតមែន។

៤. បង្កើនសមត្ថភាព Soft Skills របស់អ្នក

ប្រសិនបើអ្នកមានតែជំនាញរឹងតែមួយមុខ(Hard skills) ក៏នៅតែមិនទាន់គ្រប់គ្រាន់ដែរ ពោលគឺអ្នកត្រូវការជំនាញមួយទៀត ដែលហៅថាជំនាញទន់ (Soft Skills) ដោយជំនាញទន់នេះគឺផ្ដោតខ្លាំងទៅលើការណ៍ដែលអ្នកអាចគ្រប់គ្រងអារម្មណ៍ ការគិតជាចិត្តសាស្ត្រ ភាពរួសរាយ ក៏ដូចជារបៀបដែលមនុស្សទំនាក់ទំនងគ្នាជាដើម។ រវាងជំនាញទាំងពីរនេះគឺត្រូវការជាចាំបាច់ទាំងនៅកន្លែងធ្វើការ ការទំនាក់ទំនងនៅក្នុងការរស់នៅប្រចាំថ្ងៃនេះ។ ចំពោះអ្នកខ្លះ គាត់មានជំនាញរឹង គាត់ពូកែខ្លាំងទៅលើជំនាញរបស់គាត់ ប៉ុន្តែគាត់ខ្សោយក្នុងការទំនាក់ទំនង និងខ្សោយក្នុងការគ្រប់គ្រងអារម្មណ៍របស់គាត់ជាដើម តែក៏មានមនុស្សមួយចំនួនទៀតគាត់ខ្លាំងទាំងពីរជាហេតុធ្វើឲ្យគាត់មានភាពលេចធ្លោ និងទទួលបានឱកាសច្រើនជាងគេ។ ដូចនេះប្រសិនបើអ្នកកំពុងតែខ្វះខាតនូវជំនាញណាមួយ អ្នកគួរតែស្វះស្វែងបំពេញចំណុចខ្វះខាតទាំងនោះដើម្បីទទួលបានឱកាសការងារច្រើនជាងគេ។ ប៉ុន្តែសួរថា តើធ្វើយ៉ាងណាដើម្បីបង្កើនសមត្ថភាព Soft Skills របស់ខ្ញុំ?

  • ទទួលយកការរិះគន់ដើម្បីកែកម្អពីចំណុចខ្វះខាតរបស់ខ្លួនឯង
  • មានការភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃ និងក្រុមការងារ
  • ដើរចេញពីតំបន់សុវត្ថិភាពដែលអ្នកកំពុងតែស្ថិតនៅ
  • ត្រៀមខ្លួនក្នុងការរៀនអ្វីដែលថ្មីៗ
  • រៀនសង្កេតពីមជ្ឈដ្ឋានជុំវិញខ្លួនអ្នក
  • ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង

ដូចនេះដើម្បីត្រៀមខ្លួនដើម្បីអាចទទួលបាននូវការងារដ៏ល្អបាន អ្នកគួរតែមានគោលដៅការងារច្បាស់លាស់ ដឹងថាខ្លួនឯងជំនាញអ្វីឲ្យពិតប្រាកដ រៀបចំ Resume និង Cover Letter ឲ្យបានល្អ ត្រៀមខ្លួនឲ្យរួចជាស្រេចក្នុងការសម្ភាសន៍ ព្រមទាំងព្យាយាអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងឲ្យកាន់តែខ្លាំងជាងមុន។

ប្រភព៖ Looking for a new job? Preparation is key! 6 Tips to Becoming Work Ready – Cape Breton Local Immigration Partnership (newtocapebreton.com)

ពាណិជ្ជកម្ម

ហេតុអ្វីបានជាក្រុមហ៊ុន Starbucks មានភាពល្បីល្បាញខ្លាំងម្ល៉េះ?

0
ហេតុអ្វីបានជាក្រុមហ៊ុន Starbucks មានភាពល្បីល្បាញខ្លាំងម្ល៉េះ?

ក្រុមហ៊ុន Startbucks ជាហាងកាហ្វេធំជាងគេនៅក្នុងពិភពលោក ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ 1971 នៅទីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិក ដែលមានស្ថាបនិកចំនួន 3 នាក់ គឺលោក Jerry Baldwin លោក Gordon Bowker និង លោក Zev Siegl។​ ក្រោយមក លោក Howard Schultz បានកាន់កាប់ក្រុមហ៊ុន Starbucks ក្នុងទសវត្សរ៍ឆ្នាំ 1980 ហើយបានប្រែក្លាយក្រុមហ៊ុនកាហ្វេក្នុងតំបន់ទៅជាម៉ាកយីហោកំពូលមួយរបស់ពិភពលោក។ ត្រង់ចំណុចនេះ អ្នកទាំងអស់គ្នាប្រហែលឆ្ងល់ហើយ ថាតើមានអ្វីជាអាថ៌កំបាំងទើបធ្វើឱ្យក្រុមហ៊ុន Starbucks មានភាពល្បីល្បាញទូទាំងពិភពលោក?

ដូច្នេះខ្លឹមសារខាងក្រោម នឹងបង្ហាញពីហេតុផលមួយចំនួនដែលធ្វើឱ្យក្រុមហ៊ុនលំដាប់មួយនេះមានភាពល្បីល្បាញខ្លាំង រួមមាន៖

1. កាហ្វេខ្លួនឯង

នៅពេល Starbucks មិនទាន់បង្កើតឡើង អំឡុងពេលនោះអ្នកដែលនិយមផឹកកាហ្វេ គឺកម្រមាននៅក្នុងសហរដ្ឋអាមេរិកណាស់ ហើយ espresso ក៏កម្ររកបាននៅខាងក្រៅភោជនីយដ្ឋានអ៊ីតាលីដែរ។ មានមនុស្សតិចណាស់ដែលដឹងពីភាពខុសគ្នារវាង espresso និងកាហ្វេ។ នៅតាមហាងកាហ្វេ អាហារថ្ងៃត្រង់ និងហាងនំដូណាត់ទូទាំងប្រទេស មនុស្សបានផឹកកាហ្វេធម្មតា ហើយជារឿយៗញ៉ាំកាហ្វេខ្សោយ។ ក្រោយមកនៅពេលបង្កើតឱ្យមានហាងកាហ្វេ Starbucks គឺបានផ្លាស់ប្ដូរជនជាតិអាមេរិកយ៉ាងខ្លាំងក្នុងការងាកមកចាប់អារម្មណ៍នឹងកាហ្វេរបស់ Starbucks។

ចាប់ពីពេលនោះមក ជនជាតិអាមេរិកជាច្រើនជំនាន់ ឥឡូវនេះបានជ្រើសរើស Starbucks ជាជម្រើសដ៏ល្អរបស់ខ្លួនក្នុងការផឹកកាហ្វេឆ្ងាញ់ៗ។

2. Starbucks App

ក្នុងឆ្នាំ 2011 Starbucks បានបើកដំណើរការ Starbucks App ដោយផ្តល់ឱ្យអតិថិជនរបស់ខ្លួនអាចបញ្ជាទិញ បង់ប្រាក់ និងទទួលយកភេសជ្ជៈរបស់ពួកគេដោយមិនចាំបាច់រង់ចាំក្នុងជួរ ឬត្រូវបានពន្យារពេលដោយសហការីដែលមិនច្បាស់លាស់។

ហើយការបង្កើតដំណើរការកម្មវិធីនេះឡើង គឺជាភាពជោគជ័យមួយផ្នែក ដោយនៅឆ្នាំ 2016 ប្រតិបត្តិការរបស់ Starbucks មានកំណើនច្រើនជាងមួយភាគប្រាំដែលត្រូវបានធ្វើឡើងតាមរយៈកម្មវិធីនេះ។

3. តារាល្បីៗ + Starbucks

តារាល្បីៗជាច្រើនរូប តែងតែបង្ហោះបទពិសោធន៍របស់ពួកគេអំពី Starbucks ឬគ្រាន់តែបង្ហោះរូប Selfie នៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ ដែលបណ្តាលឱ្យមានការចូលរួមខ្ពស់ បង្កើនប្រជាប្រិយភាពរបស់យីហោ។

ការចែករំលែករបស់ Starbucks នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយតារាល្បីៗគឺគ្មានអ្វីក្រៅពីវេទមន្តសម្រាប់ម៉ាកយីហោនោះទេ ហើយនោះហើយជាមូលហេតុដែល Starbucks មិនត្រូវបានគេស្គាល់ថាសម្រាប់ការសហការជាមួយតារាល្បីៗសម្រាប់ការផ្សាយពាណិជ្ជកម្ម ខណៈដែលមនុស្សជាច្រើនកំពុងផ្សព្វផ្សាយពួកគេដោយមិនចាំបាច់សួរ។ និយាយឱ្យត្រង់ទៅ តារាល្បីៗបានធ្វើឱ្យ Starbucks ក្លាយជានិមិត្តសញ្ញាឋានៈមួយ។

ពាណិជ្ជកម្ម

ទម្លាប់ 3 ដើម្បីពង្រឹងការគិត​ពិចារណាសម្រាប់អ្នកដឹកនាំ

0
ទម្លាប់ 3 ដើម្បីពង្រឹងការគិតពិចារណាសម្រាប់អ្នកដឹកនាំ

អ្នកដឹកនាំធុរកិច្ច មិនមែនចេះតែវែកញែកលើបញ្ហាដោយគ្មានការគិតពិចារណាឱ្យបានត្រឹមត្រូវនោះទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នរបស់ពួកគេ។ ដូច្នេះបើយោងតាមគេហទំព័រ Harvard Business Review បានឱ្យដឹងថាមានទម្លាប់សាមញ្ញចំនួនបី ដែលអ្នកដឹកនាំអាចធ្វើបានដើម្បីហ្វឹកហាត់ខ្លួនឯងឱ្យក្លាយជាអ្នកគិតពិចារណាប្រកបដោយប្រសិទ្ធភាពជាងមុន។ ទម្លាប់ទាំង 3 នោះ រួមមាន៖

1. ការសាកសួរការសន្មត់

ការសាកសួរការសន្មត់ ជាការស្វែងរកថាតើពេលណាត្រូវចោទសួរដើម្បីការសន្មត់? ដោយជាក់ស្តែង វិធីសាស្រ្តសួរសំណួរ គឺមានប្រយោជន៍ណាស់ ជាពិសេសនៅពេលដែលអ្នកមានភាគហ៊ុនច្រើន។

ដូច្នេះប្រសិនបើអ្នកកំពុងពិភាក្សាអំពីយុទ្ធសាស្ត្រក្រុមហ៊ុនរយៈពេលវែង ទាំងការខិតខំប្រឹងប្រែង និងការចំណាយពេលដែលត្រូវសម្រេច អ្នកត្រូវតែសួរសំណួរជាមូលដ្ឋានអំពីជំនឿរបស់អ្នក ដូចជា៖

  • តើអ្នកដឹងទេថាអាជីវកម្មរបស់អ្នកនឹងកើនឡើងដោយរបៀបណា?
  • តើអ្នកនឹងស្រាវជ្រាវអ្វីខ្លះ អំពីការរំពឹងទុករបស់អ្នកនិងអនាគតនៃទីផ្សារ?
  • តើអ្នកបានឆ្លៀតពេលដើម្បីអូសទាញចិត្តអតិថិជនឱ្យមកទិញផលិតផលរបស់អ្នកឬទេ?

ម្យ៉ាងទៀត ដើម្បីសួរការសន្មត់របស់អ្នក គឺត្រូវពិចារណាលើជម្រើសផ្សេងៗ ដោយអ្នកអាចសួរថា៖

  • ចុះបើអតិថិជនរបស់យើងបានផ្លាស់ប្តូរ?
  • ចុះបើអ្នកផ្គត់ផ្គង់របស់យើងឈប់ធ្វើអាជីវកម្ម?

ហើយសំណួរប្រភេទនេះជួយឱ្យអ្នកទទួលបានទស្សនៈថ្មីនិងសំខាន់ដែលជួយឱ្យការគិតរបស់អ្នកមានភាពប្រសើរឡើង។

2. ហេតុផលត្រូវតែមានភាពតក្ក

មានន័យថា ហេតុផលដែលបានបង្កើតឡើងឬការវាយតម្លៃទាំងអស់របស់អ្នកដឹកនាំ ត្រូវតែមានគោលការណ៍ជាក់លាក់ និងច្បាស់លាស់ ពីព្រោះរាល់ការគិតរបស់អ្នកដឹកនាំទាំងអស់​ មិនមែនសុទ្ធតែអាចសន្មត់ថាត្រឹមត្រូវទាំងអស់ឡើយ។ ជាឧទាហរណ៍ អ្នកគ្រប់គ្រងអាចជឿថាភ្នាក់ងារលក់របស់ពួកគេអាចបង្កើនការលក់កាន់តែច្រើននៅនិទាឃរដូវ ដោយសារតែក្នុងខែកុម្ភៈនឹងមានការផ្តល់ជូនប្រាក់រង្វាន់នៃការលក់ប្រចាំឆ្នាំ ប៉ុន្តែរហូតដល់ការសន្មត់នេះត្រូវបានសាកល្បង វាមិនមានវិធីណាដើម្បីឱ្យអ្នកដឹកនាំអាចដឹងថាតើជំនឿរបស់ពួកគេត្រឹមត្រូវឬអត់?

ហេតុដូចនេះនៅក្នុងក្រុមហ៊ុនរបស់អ្នក សូមយកចិត្តទុកដាក់ចំពោះ “ខ្សែសង្វាក់” នៃតក្កវិជ្ជាដែលបង្កើតឡើងដោយសំណុំនៃហេតុផលជាក់លាក់មួយ ដោយសួរខ្លួនឯងថា៖

  • តើសំណុំនៃហេតុផលទាំងអស់ត្រូវបានគាំទ្រនៅគ្រប់ចំណុចដោយភស្តុតាងឬទេ?
  • តើ​ភស្តុតាង​ទាំង​អស់​ត្រូវ​បាន​បង្កើត​ឡើង​ ដោយមានការ​សន្និដ្ឋាន​ត្រឹមត្រូវ​ឬទេ?

3. ស្វែងរកភាពចម្រុះនៃការគិត និងការសហការ

ប្រសិនបើមនុស្សដែលនៅជុំវិញយើងមានការគិតដូចយើង នោះយើងកាន់តែមានភាពរឹងប៉ឹងក្នុងការគិត ហើយទំនងជាមិនសូវផ្លាស់ប្តូរជំនឿរបស់យើងដោយផ្អែកលើព័ត៌មានថ្មីៗឡើយ។ ដូច្នេះដើម្បីធ្វើឱ្យខ្លួនឯងកាន់តែមានការគិតចម្រុះ និងចាកចេញពីការគិតធម្មតាៗរបស់ខ្លួនឯង ចូរសេពគប់មនុស្សដែលខុសពីអ្នក ឧទាហរណ៍ ប្រសិនបើអ្នកកំពុងធ្វើការផ្នែកគណនេយ្យ ចូរបង្កើតមិត្តភក្តិដែលធ្វើការផ្នែកទីផ្សារជាដើម។

ការដែលសេពគប់ជាមួយនឹងក្រុមមនុស្សផ្សេងៗ វាអាចផ្តល់ឱ្យអ្នកនូវឱកាសដើម្បីទទួលយកការផ្តល់យោបល់របស់ពួកគេ ដើម្បីជាជំនួយដល់ការគិតរបស់អ្នកបន្ថែមទៀត។

ពាណិជ្ជកម្ម

បញ្ហាប្រឈមធំបំផុតរបស់ម្ចាស់អាជីវកម្មខ្នាតតូច

0
បញ្ហាប្រឈមធំបំផុតរបស់ម្ចាស់អាជីវកម្មខ្នាតតូច

អាជីវកម្មខ្នាតតូច ជាប្រភេទអាជីវកម្មដែលមានកង្វះខាតលើចំណុចជាច្រើនជាងអាជីវកម្មដែលមានលក្ខណៈស្ដង់ដារ ដូច្នេះនៅក្នុងអត្ថបទមួយនេះ នឹងបង្ហាញពីបញ្ហាប្រឈមមួយចំនួន និងផ្ដល់ជាដំណោះស្រាយដើម្បីផ្ដល់ជាគំនិតនិងជាគន្លឹះសម្រាប់បងប្អូនដែលជាម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការចៀសវាងរាល់បញ្ហាប្រឈមទាំងឡាយ និងអាចពង្រឹងអាជីវកម្មខ្នាតតូចឱ្យរីកចម្រើន ព្រមទាំងអាចបម្លែងអាជីវកម្មរបស់ខ្លួនឱ្យមានលក្ខណៈស្ដង់ដារជាងមុន។

ខាងក្រោមនេះ ជាបញ្ហាប្រឈមមួយចំនួនដែលអាជីវកម្មខ្នាតតូចអាចប្រឈមមុខ រួមមាន៖

1. ការស្វែងរកអតិថិជន

រាល់ការធ្វើអាជីវកម្ម តែងតែទាមទារឱ្យមានអតិថិជនមកចូលទិញឱ្យបានច្រើន ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមរបស់អាជីវកម្មខ្នាតតូច គឺពិបាកក្នុងការស្វែងរកអតិថិជនឱ្យបានច្រើន ដោយមនុស្សមិនសូវស្គាល់ និងសូវជឿទុកចិត្តលើម៉ាកយីហោ ព្រោះជាអាជីវកម្មខ្នាតតូច។

ជាដំណោះស្រាយ ម្ចាស់អាជីវកម្មគួរតែ៖

  • កំណត់ប្រភេទអតិថិជនគោលដៅ
  • សិក្សាស្រាវជ្រាវទីផ្សារបន្ថែម
  • សម្រុកធ្វើទីផ្សារឱ្យសមស្របជាមួយនឹងក្រុមអតិថិជនគោលដៅ
2. ការកសាងការយល់ដឹងអំពីម៉ាកយីហោ

បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីអតិថិជន ម្ចាស់អាជីវកម្មគ្រប់រូបក៏ចង់ធ្វើឱ្យប្រាកដថាពួកគេចងចាំអាជីវកម្មរបស់ខ្លួន ហើយត្រលប់មកម្តងទៀត។ ជំហាននេះ ការកសាងការយល់ដឹងអំពីម៉ាកយីហោ គឺជាកន្លែងដែលអាជីវកម្មជាច្រើនជួបការលំបាក ជាពិសេសនៅក្នុងទីផ្សារនៃអាជីវកម្មខ្នាតតូច។

ជាដំណោះស្រាយ ម្ចាស់អាជីវកម្មគួរតែ៖

  • ធ្វើឱ្យម៉ាកយីហោអាជីវកម្មមានភាពរឹងមាំ
  • អភិវឌ្ឍន៍អត្តសញ្ញាណម៉ាកយីហោ និងរឿងរ៉ាវរបស់អាជីវកម្ម ឬរបស់អ្នកផ្ទាល់
  • ការធ្វើទីផ្សារដោយផ្សារភ្ជាប់នឹងការធ្វើទំនាក់ទំនងជាមួយអតិថិជន
3. ពិបាកជួលបុគ្គលិកខ្លាំងពូកែ

បញ្ហាសំខាន់បំផុតដែលប្រឈមមុខនឹងអាជីវកម្មខ្នាតតូច គឺគុណភាពការងារ ហើយនៅពេលអាជីវកម្មខ្នាតតូចមានភាពរីកចម្រើន នោះក៏តម្រូវឱ្យម្ចាស់អាជីវកម្មជ្រើសរើសបុគ្គលិកថ្មីម្នាក់ឬច្រើននាក់ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះ គឺពិបាកស្វែងរកមនុស្សដែលមានសមត្ថភាពខ្លាំងឬសក្តិសមនឹងមុខតំណែងដែលកំពុងជ្រើសរើស។

ជាដំណោះស្រាយ ម្ចាស់អាជីវកម្មគួរតែ៖

  • ស្វែងរកអ្នកដែលមានសមត្ថភាពនិងមានអាកប្បកិរិយាល្អៗឱ្យបានច្រើន ដោយធ្វើយ៉ាងណាឱ្យពួកគេមើលឃើញពីបេសកកម្មក្រុមហ៊ុនឬគុណតម្លៃដែលពួកគាត់ចង់បាន ព្រមទាំងធ្វើឱ្យពួកគាត់បានមើលឃើញថា គាត់អាចរីកចម្រើននៅកន្លែងក្រុមហ៊ុនរបស់អ្នក
  • បង្កើតឱ្យមានដំណើរការជ្រើសរើសបុគ្គលិកដ៏ល្អ និងការចាប់ផ្តើមដែលមានគុណតម្លៃខ្ពស់
  • កំណត់បុគ្គលិកលក្ខណៈសម្រាប់បុគ្គលិក ដើម្បីងាយស្រួលក្នុងការជ្រើសរើស
4. ការធ្វើផែនការហិរញ្ញវត្ថុ

ការដែលមានដើមទុនច្រើននៅក្នុងអាជីវកម្ម គឺជួយបង្កើនសមត្ថភាព ប្រសិទ្ធភាព និងគុណភាពនៅក្នុងអាជីវកម្ម។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមចំពោះអាជីវកម្មខ្នាតតូច គឺការពិបាកក្នុងការធ្វើផែនការហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់ ដូចជាពិបាកក្នុងការប្រើប្រាស់សាច់ប្រាក់ឱ្យបានល្អ និងពិបាកក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់។

ជាដំណោះស្រាយ ម្ចាស់អាជីវកម្មគួរតែ៖

  • មានចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងជំនាញគណនេយ្យ
  • ជ្រើសរើសបុគ្គលិកដែលជាអ្នកជំនាញផ្នែកគណនេយ្យ និងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ឬអាចស្វែងរកអ្នកប្រឹក្សាហិរញ្ញវត្ថុ ដើម្បីអាចជួយក្នុងការវិភាគស្ថានភាពហិរញ្ញវត្ថុនិងជួយអ្នកឱ្យសម្រេចចិត្តបានល្អជាងមុន
5. កង្វះដើមទុន និងបញ្ហាលំហូរសាច់ប្រាក់

ការដែលមានដើមទុននិងលំហូរសាច់ប្រាក់នៅក្នុងអាជីវកម្មល្អ គឺជាសរសៃឈាមជីវិតរបស់អាជីវកម្ម ដោយផ្តល់ទាំងសាច់ប្រាក់ប្រតិបត្តិការ និងអាចពង្រីកឬច្នៃប្រឌិតបន្ថែមនៅក្នុងអាជីវកម្ម ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមដ៏ធំបំផុតដែលអាជីវកម្មខ្នាតតូចប្រឈមមុខ គឺកង្វះដើមទុននិងបញ្ហាលំហូរសាច់ប្រាក់។

ជាដំណោះស្រាយ ម្ចាស់អាជីវកម្មគួរតែ៖

  • ស្វែងរកដើមទុនពីដៃគូសហការ ឬផ្សេងៗទៀត
  • ចេះគ្រប់គ្រងដើមទុន និងលំហូរសាច់ប្រាក់ឱ្យមានដំណើរការល្អ
6. កង្វះបច្ចេកវិទ្យា

នៅក្នុងសម័យនេះ បច្ចេកវិទ្យាមានសារៈសំខាន់ណាស់សម្រាប់ប្រើប្រាស់នៅក្នុងគ្រប់ប្រភេទអាជីវកម្ម ដូច្នេះអាជីវកម្មខ្នាតតូច ក៏ត្រូវការបច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃដែរ។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមចំពោះអាជីវកម្មខ្នាតតូចនោះ គឺកង្វះបច្ចេកវិទ្យា ដែលជាហេតុធ្វើឱ្យបាត់បង់នូវការបង្កើតទំនាក់ទំនងដ៏មានប្រសិទ្ធភាពជាមួយអតិថិជន ធ្វើឱ្យប្រតិបត្តិការដំណើរការមិនរលូន ពិបាកបត់បែនក្នុងប្រតិបត្តិការអាជីវកម្ម និងមានការចំណាយច្រើនលើការធ្វើទីផ្សារជាដើម។

ជាដំណោះស្រាយ ម្ចាស់អាជីវកម្មគួរតែ៖

  • ត្រូវតែមានចំណេះដឹងឱ្យបានច្រើនពាក់ព័ន្ធនឹងបច្ចេកវិទ្យា
  • ជ្រើសរើសបុគ្គលិកដែលមានជំនាញខ្លាំងលើបច្ចេកវិទ្យា
  • សេពគប់ជាមួយបុគ្គលដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាឱ្យបានច្រើននិងអាចប្រឹក្សាឬសហការជាមួយនឹងពួកគេ
ពាណិជ្ជកម្ម

តើអ្នកដឹកនាំ អាចកាត់បន្ថយភាពតានតឹងរបស់បុគ្គលិកដោយរបៀបណា?

0
តើអ្នកដឹកនាំ អាចកាត់បន្ថយភាពតានតឹងរបស់បុគ្គលិកដោយរបៀបណា

ក្នុងនាមជាម្ចាស់អាជីវកម្ម និងជាអ្នកដឹកនាំក្រុមហ៊ុន តែងតែមានគោលបំណងធំមួយ គឺចង់បង្កើតប្រាក់ចំណេញឱ្យបានច្រើន។ លើសពីនេះ ក៏ចង់ឱ្យក្រុមការងារទាំងអស់មានសមត្ថភាពខ្លាំង និងជាបុគ្គលដែលមានគុណភាពផងដែរ។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺថា ក្រុមការងារទាំងអស់ក៏អាចមានភាពតានតឹងជាមួយនឹងការងារខ្លះដែរ ដូចជាការធ្វើការងារមិនបានល្អ មានលក្ខខណ្ឌការងារខ្លះមិនពេញចិត្ត និងខ្វះការគាំទ្រពីមិត្តរួមការងារជាដើម ដូច្នេះក្នុងនាមជាអ្នកដឹកនាំ តើគួរតែធ្វើអ្វី ដើម្បីកាត់បន្ថយភាពតានតឹងរបស់បុគ្គលិក?

តើអ្នកដឹកនាំ អាចកាត់បន្ថយភាពតានតឹងរបស់បុគ្គលិកដោយរបៀបណា

តិចនិកដែលអ្នកដឹកនាំអាចជួយកាត់បន្ថយភាពតានតឹងរបស់បុគ្គលិក

1. ដើរពិភាក្សាជាមួយបុគ្គលិក អំពីតុល្យភាពការងារនិងជីវិត

ចាប់ផ្ដើមរកពេលវេលាដ៏សក្តិសមមួយដើម្បីដើរពិភាក្សាជាមួយនឹងក្រុមបុគ្គលិក ឬជាលក្ខណៈបុគ្គល ដើម្បីជជែកគ្នាអំពីស្ថានភាពការងារ និងគោលបំណងជីវិតនានា ដើម្បីអាចយល់អំពីបុគ្គលិកកាន់តែច្បាស់ ហើយបុគ្គលិកក៏អាចមានឱកាសដើម្បីចែករំលែករឿងរ៉ាវក្នុងចិត្តមកកាន់ថ្នាក់ដឹកនាំផងដែរ។ ធ្វើបែបនេះ ក៏ជាការចូលរួមចំណែកដើម្បីធ្វើឱ្យបុគ្គលិកកាន់តែមានភាពជឿជាក់ និងសប្បាយចិត្តជាងមុន។

បន្ថែមពីនេះ អ្នកដឹកនាំក៏ត្រូវចងចាំដែរថា រៀងរាល់ចុងសប្ដាហ៍ សូមកុំផ្ញើសារ ឬអ៊ីមែលការងារទៅកាន់បុគ្គលិក ព្រោះវាក៏ជាដើមហេតុធ្វើឱ្យពួកគាត់មានភាពតានតឹងក្នុងចិត្តផងដែរ។

2. ដឹកនាំដោយធ្វើជាគំរូ

ក្នុងនាមជាអ្នកដឹកនាំ ត្រូវតែធ្វើជាគំរូដល់បុគ្គលិកគ្រប់រូប ពីព្រោះនៅពេលដែលសកម្មភាពរបស់អ្នក បានធ្វើឱ្យបុគ្គលិកមានការកោតសរសើរ និងបង្ហាញថាអ្នកបានធ្វើឱ្យជីវិតឈានដល់ចំណុចមួយដែលជោគជ័យ នោះគ្រប់បុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកវ័យក្មេងៗ ពួកគាត់នឹងដើរតាមគន្លង និងធ្វើតាមអ្នកមិនខាន។ ប៉ុន្តែប្រសិនបើអ្នកដឹកនាំបង្ហាញសញ្ញានៃភាពតានតឹងវិញ នោះបុគ្គលិកនឹងមានអារម្មណ៍កាន់តែអាក្រក់ទៅៗ ដូច្នេះចូរវាយតម្លៃពីរបៀបដែលអ្នកកំពុងមានអារម្មណ៍ និងចាត់វិធានការដើម្បីកាត់បន្ថយការអស់កម្លាំងរបស់អ្នក ដោយអាច​ឆ្លៀតពេល​សម្រាប់​ខ្លួន​ឯង ការ​សម្រាក​លំហែកាយ និង​សម្រាក​មួយថ្ងៃ។

ចូរចងចាំថា គ្រប់សកម្មភាពទាំងអស់របស់អ្នកដឹកនាំ សុទ្ធតែអាចជះឥទ្ធិពលដល់បុគ្គលិក ដូច្នេះរាល់ការធ្វើអ្វី ចូរធ្វើជាគំរូដល់បុគ្គលិក។

3. ផ្តល់ភាពច្បាស់លាស់ និងផ្ដោតលើការងារអាទិភាព

អ្នកដឹកនាំនិងក្រុមការងារទាំងអស់ ត្រូវតែមានភាពច្បាស់លាស់នៅក្នុងការងារ ព្រមទាំងផ្ដោតសំខាន់ខ្លាំងលើការងារណាដែលមានអាទិភាពខ្ពស់។ លើសពីនេះ អ្នកដឹកនាំ ក៏ត្រូវតែធ្វើយ៉ាងណាឱ្យបុគ្គលិកទាំងអស់ដឹងយ៉ាងច្បាស់ថា គាត់កំពុងទទួលបន្ទុកការងារអ្វី និងកំពុងផ្ដោតសំខាន់លើការងារអ្វី។ ធ្វើបែបនេះ ដើម្បីធ្វើឱ្យបុគ្គលិកកាន់តែមានស្ថានភាពល្អក្នុងការបំពេញការងារ និងមិនមានភាពស្មុគស្មាញច្រើនឡើយ។

4. ជូនដំណឹងដល់ក្រុមបុគ្គលិកអំពីការអនុវត្តល្អបំផុត

អ្នកដឹកនាំ អាចជូនដំណឹងឱ្យបុគ្គលិកទាំងអស់បានដឹងថា ម៉ោងការងារដែលក្រុមហ៊ុនបានកំណត់នោះ បុគ្គលិកមិនចាំបាច់ផ្ដោតសម្រុកធ្វើការរហូតនោះទេ ប៉ុន្តែអាចសម្រាក ឬរំហែរអារម្មណ៍ខ្លះ ដើម្បីធ្វើយ៉ាងណាឱ្យតែផលិតភាពការងារល្អ និងមានលទ្ធផលខ្ពស់ (តែមិនមែនឱ្យយកពេលនោះធ្វើរឿងដែរគ្មានប្រយោជន៍ទេ តែអាចធ្វើអ្វីដែលធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ដោយអាចបំពេញការងារបានល្អ និងធ្វើការងារដោយចេញពីចិត្តពិតប្រាកដ។

5. កំណត់ពេលវេលាដើម្បីប្រជុំមួយទល់នឹងមួយ

អ្នកដឹកនាំ អាចកំណត់ពេលវេលាណាមួយ ដើម្បីជួបប្រជុំជាមួយនឹងបុគ្គលិកមួយទល់នឹងមួយ ដើម្បីសិក្សាពីភាពតានតឹងរបស់បុគ្គលិក និងអាចជួយដោះស្រាយបាន។ ធ្វើបែបនេះ ដើម្បីចៀសវាង ធ្វើឱ្យបុគ្គលិកមានភាពតានតឹងកាន់តែខ្លាំង រហូតធ្វើឱ្យគាត់សម្រេចចិត្តលាឈប់ ឬអស់អារម្មណ៍ធ្វើការជាមួយនឹងយើងបន្តទៀត។

6. ត្រូវមានតម្លាភាព និងជួយបុគ្គលិកឱ្យយល់ពីគោលដៅជីវិត

នៅពេលអ្នកដឹកនាំ បានធ្វើឱ្យបុគ្គលិកបានយល់ពីគោលដៅជីវិតផ្ទាល់ខ្លួន និងអាចស្រមៃឃើញពីរូបភាពច្បាស់ៗនៅក្នុងអនាគតរបស់ខ្លួន នោះពួកគេនឹងធ្វើការងារដោយផ្សារភ្ជាប់ជាមួយនឹងការងារប្រចាំថ្ងៃ និងធ្វើការងារដោយភាពពេញចិត្ត។

ចំណាំ៖ ដើម្បីកាត់បន្ថយភាពតានតឹងរបស់បុគ្គលិក គឺអ្នកដឹកនាំអាចប្រើប្រាស់វិធីសាស្រ្តជាច្រើនទៀត ដោយវាអាស្រ័យលើស្ថានភាពជាក់ស្ដែង ដោយអ្នកដឹកនាំអាចគិតផ្តោតលើសារៈសំខាន់នៃសុខភាពផ្លូវចិត្តរបស់បុគ្គលិក លើកទឹកចិត្តបុគ្គលិកឱ្យនិយាយអំពីភាពតានតឹងនិងស្វែងរកជំនួយ ការលើកទឹកចិត្តបុគ្គលិកឱ្យសប្បាយចិត្តនៅកន្លែងធ្វើការ និងធ្វើឱ្យបុគ្គលិកចេះធ្វើការងារដោយភាពឆ្លាតវៃជាដើម។
ពាណិជ្ជកម្ម