spot_img
spot_img
Home Blog Page 40

ដំណឹងល្អសម្រាប់និស្សិតដែលមានបំណងចង់រៀនជំនាញផ្នែក Digital & Technology

0
ដំណឹងល្អសម្រាប់និស្សិតដែលមានបំណងចង់រៀនជំនាញផ្នែកឌីជីថល

ដើម្បីបង្កភាពងាយស្រួលដល់និស្សិតដែលមានជីវភាពខ្វះខាត តែមានបំណងចង់សិក្សាទៅលើជំនាញ Digital & Technology  និងដើម្បីបណ្ដុះធនធានមនុស្សជំនាញឌីជីថលនេះឲ្យបានកាន់តែច្រើន។ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ  នៅមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ពិធីចុះអនុស្សរណៈនៃការយោគយល់ស្ដីពី “កម្មវិធីកម្ចី សិក្សាបច្ចេកវិទ្យាឌីជីថល រវាង បណ្ឌិត្យ សភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងធនាគារហ្វីលីព ភីអិលស៊ី” បានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ This image has an empty alt attribute; its file name is image-2.png

*ចំពោះគោលបំណងនៃកម្មវិធីកម្ចីសិក្សាបច្ចេកវិទ្យាឌីជីថលនេះដែរគឺធ្វើឡើងដើម្បី

ផ្ដល់ឱកាសដល់និស្សិតដែលពុំមានលទ្ធភាពក្នុងការបង់ថ្លៃសិក្សា និងនិស្សិតដែលមានបំណងចង់អភិវឌ្ឍន៍ខ្លួនឯងឲ្យកាន់តែខ្លាំងទៅលើវិស័យឌីជីថល ឲ្យមានឱកាសបានសិក្សានៅថ្នាក់ឧត្តមសិក្សា និងដើម្បីជំរុញឱ្យមានកំណើននិស្សិតចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាថ្ងៃអនាគត។

បើយោងតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា លោកបានលើកឡើងថាកម្ចីសិក្សាបច្ចេកវិទ្យាឌីជីថលនេះគឺធ្វើឡោះង ដើម្បីជួយសម្រួល ផ្នែកហិរញ្ញវត្ថុចំពោះនិស្សិតដែលមានជីវភាពខ្វះខាតឲ្យមានឱកាសអាចបន្ដការសិក្សាបាន ដោយសាលនឹងផ្តល់លក្ខខណ្ឌអនុគ្រោះដូចខាងក្រោម៖

  • និស្សិតដែលបានប្រឡងជាប់ចូលសិក្សានៅ CADT ពួកគាត់នឹងទទួលបានកម្ចីសិក្សាពីធនាគារហ្វីលីពក្នុងចំនួនទឹកប្រាក់រហូតដល់ ប្រាំមួយពាន់ដុល្លារសម្រាប់មួយចប់ថ្នាក់បរិញ្ញាបត្រ ហើយសាលាក៏មិនតម្រូវឱ្យនិស្សិតសងប្រាក់ដើម និងការប្រាក់ឡើយកំឡុងពេលសិក្សាដែរ ជាពិសេសនោះ គឺនិស្សិតពុំចាំបាច់មានទ្រព្យអ្វីដើម្បីបញ្ជាំដែរ ពោលគឺនិស្សិតអាចទូទាត់ប្រាក់កម្ចីសិក្សាមកកាន់សាលាវិញបាន ក្រោយពេលបញ្ចប់ការសិក្សា និងនៅពេលដែលនិស្សិតទទួលបានប្រាក់ខែល្អ អាចទូទាត់សំណងជាមួយសាលាបាន។

This image has an empty alt attribute; its file name is image.png លោក ចាន់ ម៉ាច ដែលជាអគ្គនាយកធនាគារហ្វីលីព បានមានប្រសាសន៍ថានៅក្នុងកម្មវិធី “ដោយសារតែប្រទេសកម្ពុជានៅមានភាពខ្វះខាតលើធនធានមនុស្សក្នុងវិស័យឌីជីថល ហើយប្រទេសក៏ចេះតែវិវឌ្ឍន៍ទៅរកឌីជីថល ទើបធ្វើឲ្យធនាគារហ្វីលីពបានសម្រេចចិត្តផ្ដល់ជាកម្ចីដល់និស្សិតមានបំណងចង់បណ្ដុះសមត្ថភាពលើជំនាញឌីជីថល ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនផ្នែកឌីជីថល និងបច្ចេកវិទ្យានេះផងដែរ។

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងធនាគារហ្វីលីពជឿជាក់ថា និស្សិតដែលបាន បញ្ចប់ការសិក្សានៅ CADT នឹងមានសមត្ថភាពខ្លាំង អាចទទួលបានការងារល្អៗ ប្រាក់ខែខ្ពស់ និងមានលទ្ធភាពគ្រប់គ្រាន់អាចសងកម្ចី ត្រឡប់មកសាលាវិញបាន។ នៅក្នុងករណីនេះដែរ ប្រសិនបើនិស្សិតបានបញ្ចប់ការសិក្សាសិក្សាហើយ ប៉ុន្តែពុំមានសមត្ថភាពអាចរកការងារធ្វើបានទេ សាលានឹងមិនតម្រូវឱ្យ និស្សិតសងកម្ចីត្រឡប់មកវិញឡើយដោយខាងសាលានឹងទទួលខុសត្រូវលើកម្ចី ជំនួសនិស្សិតវិញ។ នេះបង្ហាញថា សាលាពិតជាបានប្ដេជ្ញាចិត្តដ៏មុតមាំមែនទែនក្នុងការជម្រុញឲ្យមានកំណើននិស្សិតជំនាញបច្ចេកវិទ្យា ដើម្បីធ្វើឲ្យវិស័យមួយនេះកាន់តែរីកដុះដាលជាងមុន និងមានអ្នកជំនាញនៅក្នុងវិស័យបច្ចេកវិទ្យានេះឲ្យបានកាន់តែច្រើនជាងមុន។ 

ប្រភព៖ https://fb.watch/b1Np56CG73/

 

ពាណិជ្ជកម្ម

មូលហេតុនៃការខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងមួយថ្ងៃរបស់ Meta

0
មូលហេតុនៃការខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងមួយថ្ងៃរបស់ Meta

ស្ថាបនិក Facebook និងជានាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានធ្លាក់ពីមហាសេដ្ឋីទាំង 10 ដែលមានបំផុតនៅលើពិភពលោក មកលេខ 12 វិញ បន្ទាប់ពីក្រុមហ៊ុន Meta បានទទួលរងនូវការបាត់បង់តម្លៃ 230 ពាន់លានដុល្លារនៃតម្លៃរបស់ក្រុមហ៊ុន និងបង្កើតកំណត់ត្រាសម្រាប់ការខាតបង់ដ៏ធំបំផុតក្នុងរយៈពេលតែមួយថ្ងៃ។ ហើយនេះ ជាការខាតបង់ដ៏ធំមួយដែលមានធ្លាប់មានក្នុងទីផ្សារនៃក្រុមហ៊ុនសហរដ្ឋអាមេរិក។

បុព្វហេតុនៃការខាតបង់

Zuckerberg បាននិយាយកាលពីឆ្នាំ 2020 ដែលគាត់រំពឹងថានឹងវិនិយោគនៅក្នុង Reality Labs ដែលជាហេតុធ្វើឱ្យមានការខាតបង់ក្នុងឆ្នាំ 2021 ហើយនាពេលថ្មីៗក្នុងថ្ងៃទី2 កុម្ភៈ ឆ្នាំ2022 នេះ គឺកាន់តែមានចំនួននៃការខាតបង់កាន់តែខ្លាំង។ ហើយនេះ ជារឿងមួយដែល Zuckerberg បានដឹងរួចជាស្រេចថានឹងមានថ្ងៃនេះ។

តើអ្វីជា Reality Labs?៖ Reality Labs គឺជាការផ្សព្វផ្សាយ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ផ្នែកសិប្បនិម្មិតរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម (VR= Virtual Reality, AR= Augmented Reality)។ លើសពីនេះ Reality Labs ប្រមូលផ្តុំក្រុមអ្នកស្រាវជ្រាវ អ្នកអភិវឌ្ឍន៍ និងវិស្វករលំដាប់ពិភពលោក ដើម្បីបង្កើតឧបករណ៍ដែលជួយមនុស្សឱ្យមានអារម្មណ៍ទាក់ទងគ្នាគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនាពេលអនាគតនៅក្នុងពិភពសិប្បនិម្មិត។

តើ Meta ចំណាយប្រាក់លើអ្វី?

CFO របស់ក្រុមហ៊ុនបានសន្មត់ថាការខាតបង់ចំនួន 4.2 ពាន់លានដុល្លារចំពោះការចំណាយលើប្រាក់ខែបុគ្គលិក ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងការចំណាយលើទំនិញដែលបានលក់។ ហើយហិរញ្ញវត្ថុរបស់ Reality Labs ក៏បង្ហាញពីអត្ថប្រយោជន៍របស់ Meta ក្នុងការកសាង metaverse ផងដែរ។ វាមានចំនួនទឹកប្រាក់គ្មានដែនកំណត់ក្នុងការចំណាយលើគម្រោងទាំងនេះប្រកបដោយប្រសិទ្ធភាព មិនដូចគូប្រជែងតូចៗដូចជា Roblox ឬ Epic Games នោះទេ។ Zuckerberg ក៏បាននិយាយបន្ថែមថា ការចំណាយទាំងនេះ អាចមានរយៈពេលរហូតដល់ 15 ឆ្នាំ ដើម្បីសម្រេចបានពេញលេញនូវចក្ខុវិស័យរបស់ពួកគេ។ ហើយនោះ​គឺ​ច្រើន​ជាង​ពេល​វេលា​​សម្រាប់ Meta ដើម្បី​ឈាន​ទៅ​រក​យុទ្ធសាស្ត្រ​ថ្មី ខណៈ​ដែល​វា​ស្វែងរក​ប្រភព​នៃ​កំណើន​ថ្មី។

ទោះជាយ៉ាងណា ការចំណាយទាំងនោះបានធ្វើឱ្យភាគហ៊ុនបានធ្លាក់ចុះជាង 20% ក្នុងការប្រតិបត្តិការបន្ទាប់ពី Meta ខកខានការប៉ាន់ប្រមាណប្រាក់ចំណេញ និងការខាតបង់របស់ Reality Labs ។

 

ពាណិជ្ជកម្ម

គោលបំណងនៃការធ្វើផែនការទីផ្សារ និងចំណុចសំខាន់ដែលត្រូវសរសេរ

0
គោលបំណងនៃការធ្វើផែនការទីផ្សារ

គោលបំណងនៃផែនការទីផ្សារនេះដែរ គឺ៖

១. ដើម្បីកំណត់ឲ្យបានច្បាស់អំពីគោលបំណងទីផ្សារអាជីវកម្មរបស់អ្នក ដើម្បីឲ្យវាស៊ីគ្នាជាមួយនឹងចក្ខុវិស័យព្រមទាំងបេសកកម្មដែលអង្គភាពបានកំណត់។ ហើយគោលបំណងទីផ្សារនេះ អាចជួយឲ្យអង្គភាពឃើញអំពីកន្លែងដែលខ្លួនអាចឈរជើងនៅលើទីផ្សារបាននាពេលអនាគត។

២. ដើម្បីជួយឲ្យអ្នកដឹងអំពីរបៀបនៃការបង្កើននូវចំណែកទីផ្សារ ការបោះជំហានចូលទៅក្នុងទីផ្សារថ្មី ព្រមទាំងជួយបង្កើននូវការយល់នៃម៉ាកសញ្ញារបស់ក្រុមហ៊ុនផងដែរ

៣. ផែនការទីផ្សារនឹងបញ្ជាក់អំពីចំនួនថវិកា និងធនធានដ៏ជាក់លាក់មួយ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកក្នុងការរៀបចំសកម្មភាពទីផ្សារឲ្យមានប្រសិទ្ធភាព។

៤. ផែនការទីផ្សារជំរុញឲ្យមានការពិនិត្យនូវស្ថានភាពអាជីវកម្មរបស់អ្នកឡើងវិញ និងចាប់ផ្ដើមធ្វើការវិភាគទៅលើបរិយាកាសទីផ្សារ ដែលរួមបញ្ចូលទាំងការស្រាវជ្រាវទីផ្សារ ការវាយតម្លៃនៃតម្រូវការអតិថិជន ការវិភាគគូប្រជែង ការវិភាគ PEST(Politic Economic Social Technology)  និងការសិក្សាអំពីនិន្នាការអាជីវកម្មថ្មីៗជាដើម។

៥. រៀបចំឲ្យគ្រប់ផ្នែកទាំងអស់មានភាពស៊ីចង្វាក់គ្នា ជាពិសេស ផ្នែកលក់ ផ្នែកផលិតកម្ម ផ្នែកហិរញ្ញវត្ថុ ផ្នែកធនធានមនុស្ស និងផ្នែកទីផ្សារ។

៦. រៀនអំពីរបៀបនៃការសរសេរអំពីផែនការទីផ្សារ នឹងធ្វើឲ្យអ្នកគិតបានល្អិតល្អន់ គ្រប់ចំណុច គ្រប់ជំហានទាំងអស់ ដែលវាជួយធ្វើឲ្យយុទ្ធសាស្ត្រទីផ្សាររបស់អ្នក។ ហើយការរៀបចំផែនការទីផ្សារ នឹងជួយអ្នកឲ្យមានការផ្ដោតទៅលើទីផ្សារគោលដៅ។

ជាធម្មតាចំណុចសំខាន់ដែលត្រូវបានគេសរសេរនៅក្នុងផែនការទីផ្សារមានដូចជា៖

១.​ ទិដ្ឋភាពទូទៅនៃគោលដៅទីផ្សារ និងការផ្សាយពាណិជ្ជកម្មរបស់អាជីវកម្មរបស់អ្នក។

២. ពិពណ៌នាអំពីស្ថានភាពទីផ្សារបច្ចុប្បន្នរបស់អាជីវកម្មទាំងមូលរបស់អ្នក

៣. ការកំណត់នូវរយៈពេលដែលយុទ្ធសាស្ត្ររបស់អ្នកត្រូវបានបញ្ចប់

៤. បង្ហាញអំពីសូចនាករប្រតិបត្តិការសំខាន់ៗ

៥. ពណ៌នាអំពីទីផ្សារគោលដៅនៃអាជីវកម្ម ព្រមទាំងបង្ហាញអំពីតម្រូវរបស់អតិថិជនគោលដៅរបស់អ្នក។

How to Create a Marketing Plan for a Small Business That Works |  OutboundEngine

 

 

 

 

 

 

ពាណិជ្ជកម្ម

តើអ្វីជាផែនការទីផ្សារ? តើវាខុសគ្នាជាមួយនឹងផែនការអាជីវកម្ម​យ៉ាងដូចម្ដេចខ្លះ?

0
តើអ្វីជាផែនការទីផ្សារ

តើអ្វីជាផែនការទីផ្សារ? តើវាខុសគ្នាជាមួយនឹងផែនការអាជីវកម្ម​យ៉ាងដូចម្ដេចខ្លះ?

ផែនការទីផ្សារគឺជាឯកសារប្រតិបត្តិការដែលគូសបញ្ជាក់អំពីយុទ្ធសាស្ត្រក្នុងការផ្សាយពាណិជ្ជកម្មដែលអង្គភាពនឹងអនុវត្តដើម្បីបង្កើតការនាំមុខ និងឈានដល់ទីផ្សារគោលដៅរបស់ខ្លួនជាពិសេសនោះគឺរៀបចំឡើងដើម្បីតាមដានអំពីដំណើរការយុទ្ធសាស្ត្រទីផ្សាររបស់ពួកគេក្នុងរយៈពេលដែលបានកំណត់។ នៅក្នុងផែនការទីផ្សារនេះផងដែរ នឹងរៀបរាប់លម្អិតអំពីយុទ្ធនាការផ្សព្វផ្សាយ និង ទំនាក់ទំនងជាសាធារណៈដែលអង្គភាពត្រូវអនុវត្តក្នុងរយៈពេលមួយដើម្បីធ្វើការផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួនទៅកាន់អតិថិជនគោលដៅ។

ភាពខុសគ្នារវាងផែនការទីផ្សារ និងផែនការអាជីវកម្ម

ផែនការអាជីវកម្មនឹងបញ្ជាក់ប្រាប់អ្នក អំពីរបៀបដែលអង្គភាពប្រតិបត្តិការ និងបែងចែកមុខងារទាំងមូល ពោលគឺផែនការអាជីវកម្មគ្របដណ្ដប់ទៅលើផ្នែកទាំងអស់នៅក្នុងអង្គភាព រួមមានគោលដៅ បេសកកម្ម ចក្ខុវិស័យ ផែនការហិរញ្ញវត្ថុ ទីផ្សារគោលដៅការលក់ ដៃគូប្រកួតប្រជែង ផលិតផល សេវាកម្ម យុទ្ធសាស្ត្រ និងប្រតិបត្តិការផ្សេងៗទៀតរបស់អង្គភាព។ ចំណែកឯ ផែនការទីផ្សារគឺផ្ទុយពីផែនការអាជីវកម្ម គឺផ្ដោតតែទៅលើការគិតជាយុទ្ធនាការ​ ឬនិន្នការថ្មីៗ និងចេញជាយុទ្ធសាស្ត្រទីផ្សារដោយធ្វើយ៉ាងណាឲ្យមនុស្សមានចំណាប់អារម្មណ៍ទៅលើផលិតផល (ដូចជាការបញ្ចុះតម្លៃ ការប្រម៉ូសិន ការបង្ហោះនៅលើបណ្ដាញសង្គម ឬការជួលអ្នកដែលមានឥទ្ធិពលមកជួយផ្សព្វផ្សាយជាដើម) ការកំណត់យកនូវទីផ្សារគៅលដៅ ការរៀបចំម៉ាឃីតមិច (Marketing Mix)  និង ការប្រើសារឲ្យមានភាពទាក់ទាញ។

https://bit.ly/3J1EogK

ពាណិជ្ជកម្ម

តើចាប់ផ្ដើមអាជីវកម្មបែបណា ទើបមានហានិភ័យទាប?

0
តើចាប់ផ្ដើមអាជីវកម្មបែបណា ទើបមានហានិភ័យទាប?

ការចាប់ផ្ដើមអាជីវកម្ម សុទ្ធតែអាចកើតមានហានិភ័យ គ្រាន់តែអាជីវកម្មខ្លះមានហានិភ័យទាប និងអាជីវកម្មខ្លះមានហានិភ័យខ្ពស់។ ដូច្នេះប្រសិនបើអ្នកចង់ចាប់ផ្ដើមអាជីវកម្មដែលមានកម្រិតហានិភ័យទាប អ្នកអាចអនុវត្តន៍ ក៏ដូចជាយកគំនិតដែលបកស្រាយនៅខាងក្រោម ដើម្បីគិតពិចារណាបន្ថែម។

1. ចាប់ផ្ដើមលើប្រភេទអាជីវកម្មដែលមានហានិភ័យទាប

ដើម្បីចាប់ផ្ដើមអាជីវកម្មដែលមានហានិភ័យទាប ហើយអាចពង្រីកសក្ដានុពលអាជីវកម្មនោះឱ្យមានភាពរីកចម្រើននាពេលអនាគត អ្នកអាចគិតពិចារណាក្នុងការចាប់ផ្ដើមលើប្រភេទអាជីវកម្មដូចជា៖

  • ការប្រឹក្សាយោបល់៖ អ្នកអាចប្រើទេពកោសល្យ និងជំនាញដែលអ្នកមានស្រាប់ ដើម្បីជួយផ្ដល់សេវាកម្មលើផ្នែកប្រឹក្សាយោបល់ជូនទៅកាន់ក្រុមអតិថិជនដែលអ្នកបានកំណត់ ក្នុងគោលបំណងជួយពួកគេឱ្យកាន់តែឆាប់សម្រេចបាននូវគោលដៅ ក៏ដូចជាអ្នកអាចរកប្រាក់ចំណូលបន្ថែមសម្រាប់ខ្លួនឯង។ ឧទាហរណ៍ អ្នកមានជំនាញផ្នែកធ្វើយុទ្ធសាស្រ្តទីផ្សារ ដូច្នេះអ្នកអាចធ្វើការប្រឹក្សាយោបល់ជូនម្ចាស់អាជីវកម្មខ្នាតតូច មធ្យម ដើម្បីប្រឹក្សាយោបល់លើយុទ្ធសាស្រ្តធ្វើទីផ្សារឱ្យមានភាពល្អ។
  • ការបង្រៀន៖ ប្រសិនបើអ្នកមានជំនាញ​និងសមត្ថភាពលើផ្នែកណាមួយដែលអ្នកអាចបង្រៀនបាន ដូច្នេះអ្នកអាចចាប់ផ្ដើមវាឡើងបាន មិនថាបង្រៀននៅក្នុងថ្នាក់ ឬតាមអនឡាញឡើយ។ ម្យ៉ាងវិញទៀត អ្នកក៏អាចមើលគំរូរបស់គ្រូបង្វឹកមួយចំនួនដែលពួកគេបើកវគ្គសិក្សា ហើយរកប្រាក់ចំណូលពីការបង្រៀននោះ។
  • ផ្ដល់សេវាកម្មអាជីវកម្ម៖ ចំណុចនេះសំដៅលើការផ្ដល់សេវាកម្មផ្លូវច្បាប់ ដូចជារៀបចំឯកសារច្បាប់ របៀបចុះឈ្មោះបញ្ជីក្រុមហ៊ុន និងផ្សេងៗទៀតដែលពាក់ព័ន្ធនឹងអាជីវកម្ម ហើយអ្នកមានចំណេះដឹងផ្នែកណាមួយដែលអាចផ្ដល់ជាសេវាកម្មជួយដល់ម្ចាស់អាជីវកម្ម ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែមានភាពស្របច្បាប់ មានប្រាក់ចំណូលខ្ពស់ និងអាចដំណើរការអាជីវកម្មបានយូរអង្វែង។
  • ទិញ Franchise៖ អ្នកអាចជ្រើសរើសប្រភេទអាជីវកម្មលក់ Franchise ណាដែលអាចទុកចិត្តបាន ជាប្រភេទអាជីវកម្មដែលមានការគ្រប់គ្រងល្អ មានភាពរឹងមាំ និងជួយអ្នកបន្ថែមក្នុងការបើកដំណើរការអាជីវកម្ម ក្រោយពីបានទិញ Franchise ពីកន្លែងណាមួយ។ ការទិញ Franchise គឺមិនសូវចំណាយដើមទុនច្រើន ដូចដែលបើកដំណើរការអាជីវកម្មដោយខ្លួនឯងឡើយ ជាពិសេសអាជីវកម្មនោះមាននៅលើទីផ្សារស្រាប់ ដូច្នេះអ្នកមិនហត់ក្នុងការធ្វើទីផ្សារច្រើនឡើយ។
2. ចាប់ផ្ដើមដោយមានផែនការអាជីវកម្មច្បាស់លាស់

ផែនការអាជីវកម្ម គឺមានសារៈសំខាន់ណាស់ ព្រោះវាប្រៀបដូចជាក្បួនមួយដែលដឹកនាំអ្នកឱ្យដំណើរអាជីវកម្មបានល្អ ដោយអាចមើលឃើញពីហានិភ័យ មានការត្រៀមខ្លួនទុកជាមុន ដឹងថាអ្នកត្រូវធ្វើអ្វី ខ្វះខាតអ្វី និងមិនធ្វើសកម្មភាពណាដែលចាកឆ្ងាយពីទស្សនវិស័យ បេសកកម្មរបស់ក្រុមហ៊ុន។ ប៉ុន្តែប្រសិនបើអ្នកមិនមានផែនការអាជីវកម្ម នោះនៅពេលចាប់ផ្ដើម អ្នកនឹងពិបាក ដោយមិនដឹងចាប់ផ្ដើមពីចំណុចណា ហើយបញ្ចប់នៅត្រង់ចំណុចណាឡើយ។

3. យល់អំពីបរិបទនៃការធ្វើអាជីវកម្ម

នៅពេលដែលអ្នកបានប្រឡូកក៏ដូចជាបានស្គាល់អំពីបរិបទនៃការធ្វើអាជីវកម្ម ធ្វើឱ្យអ្នកដឹងថា ធ្វើអាជីវកម្មបែបណាទើបល្អ ឬមិនល្អ។ ដូច្នេះទាមទារឱ្យអ្នកបានស្គាល់អំពីបរិបទក្នុងការធ្វើអាជីវកម្មលើវិស័យដែលអ្នកកំពុងចាប់ផ្ដើម។ ហើយនៅក្នុងចំណុចនេះ គឺចង់ឱ្យអ្នកប្រឡូក ក៏ដូចជាធ្វើឱ្យខ្លួនឯងមានបទពិសោធន៍ និងចំណេះជំនាញក្នុងការធ្វើអាជីវកម្មឱ្យបានច្រើន។ ធ្វើបែបនេះ ទើបនៅពេលចាប់ផ្ដើមអាជីវកម្មខ្លួនឯង អ្នកមិនសូវរងនូវហានិភ័យខ្ពស់។

ពាណិជ្ជកម្ម

ទង្វើមិនល្អ នៅពេលចាប់ផ្ដើមអាជីវកម្មលើកដំបូង

0
ទង្វើមិនល្អ នៅពេលចាប់ផ្ដើមអាជីវកម្មលើកដំបូង

ការចាប់ផ្ដើមអាជីវកម្មឱ្យបានជោគជ័យសុទ្ធតែមានយុទ្ធសាស្រ្តក្នុងការចាប់ផ្ដើម ហើយវាក៏អាចបរាជ័យនៅពេលដែលអ្នកបានប្រព្រឹត្តិកំហុសណាមួយ។ តើអ្នកមានដឹងទេថា មានទម្លាប់មិនល្អអ្វីខ្លះដែលអ្នកគួរជៀសវាងនៅពេលចាប់ផ្ដើមអាជីវកម្មលើកដំបូង?

ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញពីទម្លាប់មិនល្អមួយចំនួនដែលអ្នកគួរជៀសវាង៖

1. ផ្ដោតលើកិច្ចការច្រើនពេកក្នុងពេលតែមួយ

នៅពេលចាប់ផ្ដើមអាជីវកម្មលើកដំបូងតែងតែមានរឿងរ៉ាវជាច្រើនដែលត្រូវធ្វើ ហើយភាគច្រើនម្ចាស់អាជីវកម្មតែងតែគិតផ្ដោតធ្វើតែម្នាក់ឯង ដោយកាន់តួនាទីស្ទើរគ្រប់ផ្នែក មានការទទួលខុសត្រូវច្រើន និងការបង្កើតគំនិតថ្មី ឬយុទ្ធសាស្រ្តនានា ដែលធ្វើឱ្យពួកគេមានការមមាញឹកខ្លាំង។

ការដែលធ្វើបែបនេះ ប្រសិទ្ធភាពការងារមិនសូវល្អទេ ដូច្នេះម្ចាស់អាជីវកម្មទាំងអស់គួរតែគិតពិចារណាឡើងវិញ ដោយធ្វើយ៉ាងណាត្រូវតែបង្រួមការផ្ដោតអារម្មណ៍លើការងារអាទិភាពដ៏សំខាន់បំផុតឱ្យបានច្រើន និងស្វែងរកជំនួយដើម្បីជួយលើផ្នែកណាដែលមិនសូវសំខាន់ខ្លាំង ឬជាការងារដែលអ្នកដទៃអាចធ្វើបាន។

2. បារម្ភរឿងលុយកាក់ច្រើនពេក

ការធ្វើអាជីវកម្ម តែងតែចង់ទទួលបានប្រាក់ចំណេញខ្ពស់ ហើយខ្វល់ខ្វាយច្រើនអំពីលុយកាក់ ពីព្រោះវាក៏ជាកត្តាសំខាន់ក្នុងការធ្វើអាជីវកម្មដែរ ប៉ុន្តែកំហុសមួយដែលម្ចាស់អាជីវកម្មបានប្រព្រឹត្តិ គឺព្រួយបារម្ភខ្លាំងពេកអំពីរឿងលុយកាក់។

ហើយត្រង់ចំណុចនេះ មិនមែនមិនឱ្យអ្នកគិតផ្ដោតលើរឿងលុយកាក់ទេ ដោយអ្នកអាចតាមដានអំពីលំហូរសាច់ប្រាក់ និងខ្វល់អំពីប្រាក់ចំណេញខាតបាន ដើម្បីរៀបយុទ្ធសាស្រ្តកែតម្រូវឱ្យល្អ ប៉ុន្តែសូមកុំខ្វល់ខ្វាយច្រើនពេករហូតធ្វើឱ្យប៉ះពាល់លើផ្នែកផ្សេង ដោយមិនបានខ្វល់អំពីគុណភាពផលិតផល និងភាពពាក់ព័ន្ធផ្សេងទៀត។

ចូរកុំដោយសារចង់បានប្រាក់ចំណេញរហូតភ្លេចគិតអំពីផលប៉ះពាល់ដល់អ្នកដទៃ និងគុណភាពផលិតផលដែលអ្នកកំពុងលក់។

3. ជ្រើសរើសបុគ្គលិកខុស

ការចាប់ផ្ដើមអាជីវកម្មដ៏ល្អ គឺម្ចាស់អាជីវកម្មគួរតែចេះជ្រើសរើសយកបុគ្គលិកដែលមានសមត្ថភាព និងជាបុគ្គលដែលអាចរីកចម្រើនជាមួយគ្នាបាន។ ការដែលចាប់ផ្ដើមកសាងក្រុមដែលមានភាពខ្លាំងតាំងពីចំណុចចាប់ផ្ដើម ជារឿងជោគជ័យមួយជំហាន។ ប៉ុន្តែអ្វីដែលជាកំហុស គឺភាគច្រើនម្ចាស់អាជីវកម្មមិនចេះជ្រើសរើសបុគ្គលិកឱ្យបានត្រឹមត្រូវ មិនចេះមើលពីសមត្ថភាពរបស់បុគ្គលម្នាក់ៗដែលមកសម្ភាសន៍ និងតែងតែជ្រើសរើសខុស។

4. ពឹងផ្អែកខ្លាំងលើការសម្រេចចិត្តរួម

ការដែលយកការសម្រេចចិត្តរួម វាជាការល្អ ប៉ុន្តែមិនមែនគ្រប់កាលៈទេសៈនោះទេ ពីព្រោះប្រសិនបើរងចាំការយល់ស្របទាំងអស់គ្នារវាងដៃគូសហការ នោះវាអាចត្រូវការពេលវេលាយូរ ហើយវាអាចបាត់បង់ឱកាសមួយចំនួន ជាពិសេសមិនអាចប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែងបានឡើយ។ ដូច្នេះម្ចាស់អាជីវកម្មដែលទើបចាប់ផ្ដើមអាជីវកម្មដំបូង ចូរជៀសវាងរាល់ការរងចាំការសម្រេចចិត្តរួម ប៉ុន្តែត្រូវធ្វើសេចក្ដីសម្រេចចិត្តដែលមានព័ត៌មានគ្រប់ជ្រុងជ្រោយ និងព័ត៌មានចម្រុះ ហើយចាប់ផ្ដើមធ្វើការសម្រេចចិត្តជាឯកច្ឆន្ទប្រកបដោយភាពច្បាស់លាស់និងត្រឹមត្រូវ ទោះបីជាអំឡុងពេលនោះមានការបដិសេដក៏ដោយ ឬក៏អាចសម្រេចចិត្តយកមតិរួមច្រើន។

ពាណិជ្ជកម្ម

របៀបគ្រប់គ្រងហានិភ័យក្រុមហ៊ុននៃអាជីវកម្មខ្នាតតូច

0
របៀបគ្រប់គ្រងហានិភ័យក្រុមហ៊ុននៃអាជីវកម្មខ្នាតតូច

ការធ្វើអាជីវកម្មទាំងអស់ មិនថាអាជីវកម្មនោះស្ថិតនៅក្នុងប្រភេទអាជីវកម្មទំហំប៉ុណ្ណានោះទេ គឺតែងតែអាចកើតមានហានិភ័យ គ្រាន់តែទំហំនៃហានិភ័យទាំងនោះមានលក្ខណៈខុសគ្នា។ ដូច្នេះដើម្បីចៀសវាងនូវហានិភ័យឱ្យកើតមានតិចបំផុត ម្ចាស់អាជីវកម្មត្រូវដឹងពីរបៀបគ្រប់គ្រងហានិភ័យ ពីព្រោះការគ្រប់គ្រងហានិភ័យ គឺជាវិធីមួយដែលអាចការពារធនធានធុរកិច្ច ប្រាក់ចំណូល និងអត្ថប្រយោជន៍ផ្សេងទៀតពីការខាតបង់។

ចំពោះអាជីវកម្មខ្នាតតូច ដើម្បីអាចគ្រប់គ្រងហានិភ័យក្រុមហ៊ុនបានល្អ ម្ចាស់អាជីវកម្មត្រូវតែ៖

1. កំណត់ហានិភ័យ

ត្រង់ចំណុចនេះ ម្ចាស់អាជីវកម្មត្រូវតែចាប់ផ្ដើមកំណត់ហានិភ័យដែលអាចកើតមានដែលទាក់ទងនឹងអាជីវកម្មរបស់ខ្លួន។ ប៉ុន្តែតើត្រូវធ្វើដូចម្ដេចដើម្បីអាចកំណត់ហានិភ័យបាន? គឺអ្នកត្រូវតែ៖

  • ចាប់ផ្ដើមប្រជុំជាមួយសមាជិកក្រុម និងអ្នកពាក់ព័ន្ធដើម្បីស្វែងរកប្រភពនៃហានិភ័យ
  • អាចគិតមើលពីហានិភ័យដែលធ្លាប់កើតមានពីមុន និងសង្កេតមើលពីស្ថានភាពបច្ចុប្បន្ន
  • សិក្សាពីកត្តាផ្សេងៗនៅក្នុងអាជីវកម្មដែលអាចមានផលអវិជ្ជមាននៅក្នុងក្រុមហ៊ុន
  • បន្ទាប់មកកំណត់ឈ្មោះហានិភ័យដែលក្រុមហ៊ុនអាចកើតមានឡើង
  • ពិចារណាលើហានិភ័យខាងក្រៅផ្សេងទៀត ដែលនឹងអាចមានឥទ្ធិពលនៅក្នុងអាជីវកម្ម

ដើម្បីជាជំនួយបន្ថែម អ្នកទាំងអស់គ្នាអាចគិតពិចារណាលើសំណួរខាងក្រោម៖

  • តើស្ថានភាពក្រុមហ៊ុនរបស់អ្នកបច្ចុប្បន្នយ៉ាងមិចដែរ?
  • តើហិរញ្ញវត្ថុមានស្ថេរភាពឬទេ?
  • តើប្រតិបត្តិការអាជីវកម្មល្អទេ?
  • តើការដឹកនាំគ្រប់គ្រងចាត់ចែងផ្ទៃក្នុងយ៉ាងណាដែរ?
  • តើអាចមានបញ្ហាខាងក្រៅ ដូចជាបញ្ហាសេដ្ឋកិច្ច ទីផ្សារ និងបញ្ហាខាងក្រៅផ្សេងទៀតដែលអាចជះឥទ្ធិពលនៅក្នុងក្រុមហ៊ុនរបស់អ្នកឬទេ?
  • និងមានសំណួរផ្សេងទៀត ដែលអ្នកអាចចោទសួរបន្ថែម ដើម្បីស្វែងរកប្រភពនៃហានិភ័យដែលនឹងអាចកើតមានឡើង។
2. វាយតម្លៃហានិភ័យ

អ្នកអាចវាយតម្លៃហានិភ័យនីមួយៗដែលបានកំណត់ពីខាងលើមក ដោយអាចវាយតម្លៃតាមវិធីដូចខាងក្រោម៖

  • លទ្ធភាពនៃការកើតឡើង៖ អ្នកត្រូវតែគិតវិភាគមើលថា នៅតាមឈ្មោះហានិភ័យនីមួយៗ តើនឹងអាចកើតមានកម្រិតណា ដោយអ្នកអាចកំណត់តួលេខពី1-5 ក៏បាន ដោយបើកើតត្រឹមកម្រិតលេខមួយយ៉ាងមិចដែរ ឬបើវាអាចកើតមានខ្លាំង អាចដល់លេខ 4 ឬ5 ជាដើម។
  • ប្រសិនបើវាកើតឡើង តើមានផលវិបាកអ្វី?៖ បន្ទាប់មក អ្នកត្រូវកត់ចំណុចសំខាន់ៗ ថាតើបើបញ្ហានោះពិតជាកើតមែន នោះនឹងមានផលវិបាកអ្វីខ្លះមកលើក្រុមហ៊ុនរបស់អ្នក?
3. គ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យពាក់ព័ន្ធនឹងការបង្កើតជម្រើសដែលមានប្រសិទ្ធភាពក្នុងការចំណាយ ដូច្នេះដើម្បីដោះស្រាយជាមួយបញ្ហាដែលអាចកើតមាន អ្នកអាចអនុវត្តន៍តាមវិធីខាងក្រោម៖

  • ការជៀសវាងហានិភ័យ៖ ដោយផ្លាស់ប្តូរដំណើរការអាជីវកម្ម ឧបករណ៍ ឬសម្ភារៈរបស់អ្នក ដើម្បីសម្រេចបានលទ្ធផលស្រដៀងគ្នា ប៉ុន្តែមានហានិភ័យតិចជាង។ ជារួមមក ផ្លាស់ប្ដូររបៀបធ្វើសកម្មភាព និងអនុវត្តន៍សកម្មភាពណាដែលទទួលបានលទ្ធផលដែលក្រុមហ៊ុនចង់បាន ហើយអាចមានហានិភ័យកើតឡើងតិចបំផុត។
  • កាត់បន្ថយហានិភ័យ៖ ប្រសិនបើហានិភ័យមិនអាចជៀសវាងបាន ដូច្នេះអាចស្វែងរកវិធីថ្មីដើម្បីកាត់បន្ថយលទ្ធភាពដែលហានិភ័យអាចកើតមាន និងមិនសូវរងផលវិបាកធ្ងន់ធ្ងរ។ លើសពីនេះ ដើម្បីកាត់បន្ថយហានិភ័យបាន​ ម្ចាស់អាជីវកម្មអាចរួមបញ្ចូលការបណ្តុះបណ្តាលបុគ្គលិក នីតិវិធី និងគោលនយោបាយ ការអនុលោមតាមច្បាប់ ការថែរក្សាឧបករណ៍ ការអនុវត្តនីតិវិធីសង្គ្រោះបន្ទាន់ ការរក្សាកំណត់ត្រាប្រកបដោយសុវត្ថិភាព និងការធ្វើផែនការបន្ទាន់ជាដើម។
  • ផ្ទេរហានិភ័យ៖ ផ្ទេរហានិភ័យខ្លះ ឬទាំងអស់ទៅភាគីផ្សេងទៀតតាមរយៈកិច្ចសន្យា ការធានារ៉ាប់រង ភាពជាដៃគូ ឬការបណ្តាក់ទុនរួមគ្នា។
  • ទទួលយកហានិភ័យ៖ ត្រង់ចំណុចនេះ គឺអ្នកត្រូវតែទទួលស្គាល់ និងទទួលយកការពិតថាហានិភ័យនោះនឹងកើតមាន បន្ទាប់មកស្វែងរកដំណោះស្រាយ និងអាចស្វែងរកមើលឱកាសដើម្បីទាញយកប្រយោជន៍ពីហានិភ័យទាំងនោះ។
4. ត្រួតពិនិត្យ និងតាមដាន

អ្នកគួរតែត្រួតពិនិត្យ និងតាមដានមើលផែនការគ្រប់គ្រងហានិភ័យរបស់អ្នកឱ្យបានទៀងទាត់ ហើយធានាថាវិធានការត្រួតពិនិត្យ និងការធានារ៉ាប់រង គឺគ្រប់គ្រាន់ ហើយត្រឹមត្រូវ។ លើសពីនេះ ពិភាក្សាអំពីផែនការគ្រប់គ្រងហានិភ័យរបស់អ្នកជាមួយក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នក ដើម្បីពិនិត្យមើលការធានារ៉ាប់រងរបស់អ្នក។

ពាណិជ្ជកម្ម

របៀបធ្វើយុទ្ធសាស្រ្តទីផ្សារជំរុញឱ្យអតិថិជនសម្រេចចិត្តទិញលឿន

0
របៀបធ្វើយុទ្ធសាស្រ្តទីផ្សារជំរុញឱ្យអតិថិជនសម្រេចចិត្តទិញលឿន

ការចាប់ផ្ដើមអាជីវកម្មទាំងអស់ សុទ្ធតែចង់ធ្វើយ៉ាងណាឱ្យមនុស្សបានស្គាល់ និងបានចូលមកកាន់ក្រុមហ៊ុន ឬហាងរបស់ខ្លួនឱ្យបានច្រើន ដើម្បីបង្កើនការលក់ឱ្យកាន់តែខ្លាំង។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺថា ម្ចាស់អាជីវកម្មមួយចំនួនបានកសាងកំហុសមួយចំនួនដែលធ្វើឱ្យអតិថិជនខ្លាចរអាក្នុងការចូលទិញ ឬកំហុសធ្វើឱ្យអតិថិជនមិនមានការពេញចិត្តជាដើម។ លើសពីនេះ ពួកគេក៏មិនបានដឹងពីរបៀបធ្វើយុទ្ធសាស្រ្តទីផ្សារជំរុញឱ្យអតិថិជនសម្រេចចិត្តទិញលឿនផងដែរ។

ដូច្នេះនៅខាងក្រោមនេះ នឹងបង្ហាញពីយុទ្ធសាស្រ្តទីផ្សារមួយចំនួនដើម្បីជួយដល់ម្ចាស់អាជីវកម្មគ្រប់រូបក្នុងការជំរុញការលក់ និងអាចធ្វើឱ្យអតិថិជនមានការសម្រេចចិត្តលឿនក្នុងការទិញផលិតផលសេវាកម្មរបស់អ្នក។

1. ស្គាល់អតិថិជនរបស់អ្នកជានរណា?

ជំហានដំបូង ក្នុងនាមជាម្ចាស់អាជីវកម្មត្រូវតែស្គាល់ច្បាស់ថា តើអតិថិជនរបស់ខ្លួនជានរណា? ប៉ុន្តែប្រសិនបើមិនទាន់ស្គាល់ច្បាស់ទេ អាចចាប់ផ្ដើមកំណត់ថានរណាជាអតិថិជនសក្ដានុពលរបស់ខ្លួនតាមវិធីខាងក្រោម៖

  • តើអតិថិជនរបស់អ្នកមានអាយុចន្លោះពីប៉ុន្មានទៅប៉ុន្មានឆ្នាំ?
  • តើអតិថិជនរបស់អ្នកភាគច្រើនជាស្រី ឬប្រុស?
  • តើអតិថិជនរបស់អ្នកមានស្ថានភាពគ្រួសារបែបណា? (នៅលីវឬមានគ្រួសារ)
  • តើអតិថិជនរបស់អ្នកមានជីវភាពបែបណា? (ប្រាក់ខែប៉ុន្មាន ជាអ្នកមាន ឬជាអ្នកមធ្យម)
  • តើអតិថិជនរបស់អ្នកមានបុគ្គលិកលក្ខណៈបែបណា?
  • តើអ្វីជាអាទិភាពដែលអតិថិជនរបស់អ្នកចាប់អារម្មណ៍?…
2. ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន

ក្រោយពីស្គាល់ថា អតិថិជនរបស់អ្នកជានរណាហើយ បន្ទាប់មកត្រូវប្រើយុទ្ធសាស្រ្តតាមរយៈការបង្កើតមាតិកាដែលមានភាពជាប់ទាក់ទងនឹងផលិតផលសេវាកម្មរបស់អ្នក និងអ្វីដែលអតិថិជនរបស់អ្នកចាប់អារម្មណ៍ ហើយមានតម្រូវការ។ ធ្វើបែបនេះ ដើម្បីអ្នកអាចភ្ជាប់ទំនាក់ទំនងរវាងអតិថិជនរបស់អ្នក ជាមួយផលិតផលរបស់អ្នក ហើយមិនយូរប៉ុន្មានពួកគេនឹងស្គាល់ និងយល់អំពីក្រុមហ៊ុនរបស់អ្នក។

ជំហានបន្ទាប់ទៀត អ្នកក៏ត្រូវព្យាយាមធ្វើយ៉ាងណាឱ្យការភ្ជាប់ទំនាក់ទំនងនេះមានគុណប្រយោជន៍ខ្លាំង ដោយធ្វើឱ្យអតិថិជនមិនងាយនឹងបំភ្លេចអ្នក ព្រមទាំងជឿជាក់លើក្រុមហ៊ុនរបស់អ្នក។

3. ផ្ដល់គុណតម្លៃដល់អតិថិជន

ក្រោយពីអាចធ្វើឱ្យអតិថិជនបានស្គាល់ផលិតផលសេវាកម្មរបស់អ្នករួចហើយ បន្ទាប់មកអ្នកត្រូវតែធ្វើឱ្យអតិថិជនកាន់តែមានភាពសប្បាយរីករាយជាមួយនឹងក្រុមហ៊ុនរបស់អ្នក តាមរយៈការផ្ដល់គុណតម្លៃជូនពួកគេ ដូចជាការផ្ដល់សេវាកម្មដ៏ល្អ យកចិត្តទុកស្ដាប់មតិយោបល់របស់អតិថិជនដើម្បីកែតម្រូវ ផ្ដល់ជូនលើសពីការរំពឹងទុកដល់អតិថិជន ព្យាយាមផ្ដល់ដំណោះស្រាយ ផ្ដល់ជម្រើសដ៏ល្អដល់អតិថិជន និងលក់គុណតម្លៃដែលអាចជួយធ្វើឱ្យអតិថិជនកាន់តែមានភាពប្រសើរ ជាជាងចាប់បង្ខំឱ្យអតិថិជនទិញផលិតផល។

4. បង្ហាញពីផលិតផលដែលមានប្រសិទ្ធភាព

ត្រង់ចំណុចនេះ ម្ចាស់អាជីវកម្មត្រូវតែជ្រើសរើសផលិតផលដែលមានគុណភាព​ និងចេះផ្សព្វផ្សាយ ដោយបង្ហាញពីអ្វីដែលផលិតផលរបស់អ្នកមានគុណភាពនោះទៅកាន់អតិថិជនរបស់អ្នកទាំងផ្ទាល់ និងនៅលើបណ្ដាញសង្គម។

ការបង្ហាញនោះ អ្នកអាចបង្ហាញពីប្រសិទ្ធភាពដែលអ្វីដែលអ្នកកំពុងលក់នោះពិតជាដូចនឹងអ្វីដែលអ្នកបានផ្សព្វផ្សាយ ហើយផលិតផលរបស់អ្នកមានការទទួលស្គាល់ខ្លាំង ព្រមទាំងមានភាពស្ដង់ដារ។ លើសពីនេះ អ្នកក៏ត្រូវបង្ហាញពីតម្លៃដែលមានភាពច្បាស់លាស់ និងបង្ហាញពីអ្វីដែលផលិតផលរបស់អ្នកពិតជាអាចជួយដល់អតិថិជនរបស់អ្នកបានពិតប្រាកដ។

ពាណិជ្ជកម្ម

របៀបធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពលេចធ្លោជាងគេ

0
របៀបធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពលេចធ្លោជាងគេ

ការធ្វើអាជីវកម្មតែងតែមានការប្រកួតប្រជែងគ្នា ដូច្នេះប្រសិនបើអ្នកចង់បន្ដជីវិតអាជីវកម្មរបស់អ្នកឱ្យមានឈ្មោះនៅលើទីផ្សារបានយូរអង្វែង ក៏ដូចជាធ្វើឱ្យមនុស្សនៅតែមានការគាំទ្រលើអាជីវកម្មរបស់អ្នករហូត ចូរចាប់ផ្ដើមកសាងអាជីវកម្មឱ្យមានភាពលេចធ្លោជាងគេ ជាពិសេសដៃគូប្រកួតប្រជែងរបស់អ្នក។

តើធ្វើបែបណាខ្លះដើម្បីធ្វើឱ្យអាជីវកម្មមានភាពលេចធ្លោ?

1. ធ្វើជាអ្នកជំនាញនៅក្នុងវិស័យរបស់អ្នក

ប្រសិនបើអ្នកកំពុងតែរកស៊ីផ្នែកអ្វី ចូរបម្លែងខ្លួនឱ្យក្លាយជាអ្នកជំនាញនៅលើផ្នែកនោះ ឧទាហរណ៍ អ្នកកំពុងធ្វើអាជីវកម្មលើផ្នែកកសិកម្ម ដូច្នេះអ្នកត្រូវតែបង្វឹកខ្លួនឯងឱ្យក្លាយជាអ្នកជំនាញលើផ្នែកកសិកម្ម។ ធ្វើបែបនេះ ដើម្បីអាចទាញចំណាប់អារម្មណ៍ ក៏ដូចជាភាពទុកចិត្តកាន់តែខ្លាំងពីសំណាក់អតិថិជន និងអ្នកពាក់ព័ន្ធពទាំងអស់។

ក្នុងនាមជាម្ចាស់អាជីវកម្ម ចូរចាប់ផ្ដើមធ្វើឱ្យខ្លួនឯងឱ្យក្លាយជាអ្នកជំនាញក្នុងវិស័យដែលអ្នកកំពុងរកស៊ីនោះ តាមរយៈប្រឡូកក្នុងវិស័យរបស់អ្នកឱ្យមានជំនាញដែលអាចជឿជាក់បាន ហើយចាប់ផ្ដើមសរសេរប្លុក សរសេរអត្ថបទផ្សព្វផ្សាយលើផេកឬវេបសាយដើម្បីបង្ហាញពីចំណេះដឹងរបស់អ្នក ក៏ដូចជាថតវីដេអូអប់រំខ្លីៗជាដើម។

2. ពង្រឹងលើសេវាកម្មអតិថិជន

សេវាកម្មអតិថិជន គឺជាកត្តាជំរុញដ៏ធំបំផុតមួយនៅក្នុងអាជីវកម្មនាពេលបច្ចុប្បន្ននេះ ហើយក៏មានអាជីវកម្មមួយចំនួនក៏បានមើលរំលងនៃការផ្ដល់ជូនសេវាកម្មអតិថិជនដ៏ល្អផងដែរ។ ហេតុដូចនេះ ដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពលេចធ្លោកាន់តែខ្លាំង ក្នុងនាមជាម្ចាស់អាជីវកម្មត្រូវតែមានរៀបការផ្ដល់សេវាកម្មអតិថិជនឱ្យបានល្អបំផុត ដោយធ្វើយ៉ាងណាឱ្យគ្រប់អតិថិជនទាំងអស់ដែលបានចូលមកកាន់ក្រុមហ៊ុន ឬហាងរបស់អ្នកតែងតែមានភាពពេញចិត្ត និងទទួលបានបទពិសោធន៍ល្អៗពីការផ្ដល់សេវាកម្មរបស់អ្នក។

ហើយដើម្បីអាចធ្វើបែបនេះបាន លុះត្រាតែអ្នកមានការបណ្ដុះបណ្ដាលបង្វឹកដែលពាក់ព័ន្ធទាំងអស់ក្នុងការលក់ និងការផ្ដល់សេវាកម្មផ្សេងៗឱ្យចេះពីរបៀបនៃការផ្ដល់ជូននូវអ្វីដែលអតិថិជនពេញចិត្ត និងចៀសវាងរាល់កំហុសនានា។

3. គុណភាពផលិតផល

ទោះបីជាអ្នកកំពុងតែធ្វើអាជីវកម្មលើផ្នែកអ្វីក៏ដោយ ក៏ត្រូវតែផ្ដោតលើគុណភាពឱ្យបានខ្លាំង ដើម្បីធ្វើឱ្យអតិថិជនរបស់អ្នកសប្បាយចិត្ត និងទុកចិត្តជាមួយនឹងផលិតផលរបស់អ្នក។ ប្រសិនបើអ្នកជាអ្នករកស៊ីផ្នែកម្ហូបអាហារវិញត្រូវតែរក្សារសជាតិឆ្ងាញ់ប្លែកខុសពីគេ និងអនាម័យជាដើម។

លើសពីនេះ អ្នកក៏ត្រូវស្វែងរកចំណុចពិសេសលេចធ្លោលើអ្វីដែលអ្នកកំពុងធ្វើអាជីវកម្ម ថាតើអ្វីដែលជាចំណុចសំខាន់ជាងគេ ដែលនៅកន្លែងផ្សេងទៀតមិនអាចធ្វើបានដូចអ្នកឡើយ។ ឧទាហរណ៍ ក្រុមហ៊ុន Apple ដោយមនុស្សគ្រប់គ្នាភាគច្រើនចង់បានទូរស័ព្ទម៉ាកនេះ ដោយសារពួកគេចូលចិត្តភាពថ្លៃថ្នូរ ទាន់សម័យជាដើម។

អ្វីដែលម្ចាស់អាជីវកម្មគួរតែពិចារណាបន្ថែមទៀតនោះគឺថា ក្រៅពីគុណភាពផលិតផលល្អហើយ ក៏ត្រូវផ្ដោតលើការអភិវឌ្ឍន៍ផលិតផលរបស់អ្នករហូត ដើម្បីមានអ្វីថ្មីៗជាបន្តបន្ទាប់និងប្លែក ដើម្បីបំពេញចិត្តអតិថិជនរបស់អ្នក។

4. វិនិយោគលើការធ្វើទីផ្សារ

ការធ្វើទីផ្សារគឺមានសារៈសំខាន់ណាស់ ពីព្រោះប្រសិនបើផលិតផលរបស់អ្នកមានគុណភាព ការផ្ដល់សេវាកម្មល្អ ប៉ុន្តែខ្វះការធ្វើទីផ្សារ ក៏រៀងពិបាកដែរនៅក្នុងសម័យនេះ។ ដូច្នេះអ្នកត្រូវតែស្វែងរកអ្នកជំនាញផ្នែកទីផ្សារ ឬអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីជួយជំរុញក្នុងការធ្វើទីផ្សារលើអាជីវកម្មរបស់អ្នក។

កុំភ័យខ្លាចក្នុងការវិនិយោគលើការធ្វើទីផ្សារ ប៉ុន្តែប្រសិនបើហ៊ានវិនិយោគហើយ ក៏ត្រូវចេះវិនិយោគឱ្យបានត្រឹមត្រូវ ដោយអាចធ្វើទីផ្សារដែលចំគោលដៅខ្ពស់។

ពាណិជ្ជកម្ម

របៀបសរសេរផែនការអាជីវកម្មខ្នាតតូច និងមធ្យម

0
របៀបសរសេរផែនការអាជីវកម្មខ្នាតតូច និងមធ្យម

អាជីវកម្មនីមួយៗតែងតែចាប់ផ្តើមដោយមានផែនការអាជីវកម្មមួយ ដែលក្នុងផែនការនឹងពិពណ៌នាយ៉ាងសំខាន់អំពីក្រុមហ៊ុន អ្វីដែលគ្រោងនឹងធ្វើ និងរបៀបដែលយើងមានគម្រោងធ្វើវា។ លើសពីនេះ វាក៏បង្ហាញពីគោលបំណង គោលដៅ យុទ្ធសាស្រ្ត សក្តានុពលរបស់ក្រុមហ៊ុន វិធីដោះស្រាយបញ្ហា និងអ្វីដែលវាត្រូវការផ្នែកហិរញ្ញវត្ថុដើម្បីដំណើរការអាជីវកម្មរបស់អ្នក (គិតវិភាគតាមយុទ្ធសាស្រ្ត SWOT)។

ហេតុអ្វីបានជាអ្នកត្រូវការផែនការអាជីវកម្ម?

នៅពេលដែលម្ចាស់អាជីវកម្មបង្កើតឱ្យមានផែនការអាជីវកម្ម គឺវាមានសារៈសំខាន់ដូចជា៖

  • បង្ហាញចក្ខុវិស័យរបស់អ្នកទៅកាន់វិនិយោគិនសក្តានុពល ដើម្បីទាក់ទាញមូលនិធិ
  • ការរំពឹងទុកសម្រាប់អាជីវកម្មថ្មី
  • ឈ្វេងយល់ពីរបៀបគ្រប់គ្រងក្រុមហ៊ុនរបស់អ្នកឱ្យកាន់តែប្រសើរឡើង ដោយមនុស្សគ្រប់គ្នានៅក្នុងក្រុមហ៊ុនយល់យ៉ាងច្បាស់ថាក្រុមហ៊ុនកំពុងធ្វើអ្វី មានគោលបំណងអ្វី និងអតិថិជនជានរណាជាដើម
  • តាមដានស្ថានភាពនៃការដំណើរការអាជីវកម្ម និងដឹងយ៉ាងច្បាស់អំពីលទ្ធភាពនៃការធ្វើអាជីវកម្ម ព្រមទាំងមានការត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយបញ្ហាដែលនឹងអាចកើតមាន
  • ជួយអ្នកឱ្យដឹងថា អ្នកកំពុងធ្វើអាជីវកម្មនោះដើម្បីអ្វី និងចង់សម្រេចអ្វីនាពេលខាងមុខ

តើត្រូវសរសេរផែនការអាជីវកម្មខ្នាតតូច និងមធ្យមបែបណាទើបល្អ?

1. កំណត់គោលបំណងនៃអាជីវកម្ម

អ្នកត្រូវស្វែងរកគោលបំណងដែលអ្នកនឹងបង្កើតក្រុមហ៊ុនឡើង ឧទាហរណ៍ អ្នកបង្កើតអាជីវកម្មនេះឡើង ដើម្បីរកប្រាក់ចំណូលអកម្ម ដើម្បីជួយបង្កើតការងារធ្វើឱ្យមនុស្សកាន់តែច្រើន ដើម្បីជួយសេដ្ឋកិច្ចប្រទេសជាតិឱ្យកាន់តែរីកចម្រើន ដើម្បីជួយលើកស្ទួយវិស័យណាមួយ និងផ្សេងៗទៀតតាមគោលបំណងជាក់ស្ដែងរបស់អ្នក ហើយត្រូវធ្វើយ៉ាងណាឱ្យគោលបំណងនោះមានភាពជាក់លាក់។

2. ការបែងចែកអតិថិជន

ការបែងចែកអតិថិជន សំដៅលើការអនុវត្តនៃការបែងចែកមូលដ្ឋានអតិថិជនទៅជាក្រុមបុគ្គលដែលមានលក្ខណៈស្រដៀងគ្នាក្នុងវិធីជាក់លាក់ ដូចជាអាយុ ភេទ ចំណាប់អារម្មណ៍ និងទម្លាប់នៃការចំណាយ។ ហើយដើម្បីកាន់តែលម្អិត អ្នកអាចពិចារណានៃការបែងចែកអតិថិជនតាមវិធីខាងក្រោម៖

  • តើអ្នកនឹងដោះស្រាយបញ្ហាសម្រាប់ក្រុមមនុស្សណាច្រើនជាងគេ?
  • តើការងារ ភារកិច្ច និងកាតព្វកិច្ចរបស់ពួកគេ (អតិថិជនរបស់អ្នក) មានអ្វីខ្លះ?
  • តើ​អ្វី​ទៅ​ជា​ក្ដី​សង្ឃឹម ក្ដី​សុបិន និង​ក្ដី​ប្រាថ្នា​របស់​ពួក​គេ (អតិថិជនរបស់អ្នក)?
  • តើអ្វីជាជំនឿស្នូលសំខាន់ និងទស្សនៈរបស់ពួកគេ (អតិថិជនរបស់អ្នក)?
  • តើ​ពួក​គេ​មាន​ការ​យល់​ដឹង​ច្បាស់​ពី​របៀប​ដែល​​អាច​ទទួល​បាន​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បានឬទេ?
  • តើគុណតម្លៃនៃអាជីវកម្មរបស់អ្នក អាចទាក់ទាញក្រុមមនុស្សវ័យណា?

ជារួមមក អ្នកត្រូវស្គាល់ច្បាស់ពីក្រុមអតិថិជនសក្ដានុពលរបស់អ្នកឱ្យបានច្បាស់។

3. សំណើគុណតម្លៃ

សំណើគុណតម្លៃ គឺជាការកំណត់គុណតម្លៃដែលអាចទាក់ទាញចិត្តអតិថិជនឱ្យសម្រេចចិត្តទិញឬប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នក។ ដើម្បីកាន់តែយល់ច្បាស់អ្នកអាច ពិចារណាលើសំណួរដូចខាងក្រោម៖

  • តើអ្វីជាការចាប់អារម្មណ៍ខ្លាំងលើសំណើក្នុងអាជីវកម្មរបស់អ្នក?
  • ហេតុអ្វីបានជាអតិថិជនត្រូវទិញផលិតផលរបស់អ្នក?
4. ទំនាក់ទំនងអតិថិជន

ទំនាក់ទំនងអតិថិជន សំដៅលើការកំណត់ពីរបៀបដែលអាជីវកម្មអាចទាក់ទងជាមួយអតិថិជនរបស់ខ្លួន។ ដូច្នេះត្រង់ចំណុចនេះ អ្នកត្រូវគិតពិចារណាលើ៖

  • ​តើ​អ្នកនឹង​ជួប​ជាមួយអតិថិជនរបស់អ្នកដោយ​​ផ្ទាល់​ ឬតាមទូរស័ព្ទ ឬអាជីវកម្មរបស់អ្នកភាគច្រើនដំណើរការលើអ៊ីនធឺណិត? តើត្រូវទំនាក់ទំនងជាមួយអតិថិជននៅលើអ៊ីនធឺណិតឬទេ?
  • បន្ទាប់មក អ្នកត្រូវបង្កើតផែនទីដំណើរការនៃអ្នកប្រើប្រាស់របស់អតិថិជនរបស់អ្នក នៅពេលដែលពួកគេធ្វើអន្តរកម្មជាមួយអាជីវកម្មរបស់អ្នក។
5. ឆានែល (Channels)

ឆានែល ត្រូវបានកំណត់ថាជាមធ្យោបាយដែលអតិថិជនរបស់អ្នកចូលមកទាក់ទងជាមួយអាជីវកម្មរបស់អ្នក ហើយក្លាយជាផ្នែកមួយនៃវដ្តនៃការលក់របស់អ្នក។ ត្រង់ចំណុចនេះ អ្នកអាចគិតពិចារណាលើ៖

  • តើអ្នកនឹងប្រាប់ក្រុមអតិថិជនរបស់អ្នកអំពីសំណើគុណតម្លៃអាជីវកម្មដោយរបៀបណា?
  • តើអតិថិជនរបស់អ្នកនៅឯណា?
  • តើអតិថិជនរបស់អ្នកភាគច្រើនៅលើបណ្តាញសង្គមទេ?
  • តើអតិថិជនរបស់អ្នកចំណាយពេលនៅលើអ្វីច្រើនជាងគេ?

ជារួមមក អ្នកត្រូវដឹងថា តើភាគច្រើនអតិថិជនរបស់អ្នកភាគច្រើនចូលចិត្តឆានែលបែបណា? ហើយអ្នកគួរធ្វើបែបណាដើម្បីអាចទំនាក់ទំនងជាមួយអតិថិជនរបស់អ្នកតាមឆានែលនោះ?

6. សកម្មភាពសំខាន់ៗ

សកម្មភាពសំខាន់ៗនៃអាជីវកម្មឬផលិតផលរបស់អ្នក គឺជាសកម្មភាពដែលអាជីវកម្មរបស់អ្នកអនុវត្តន៍ដើម្បីសម្រេចបាននូវសំណើគុណតម្លៃដ៏ល្អសម្រាប់អតិថិជនរបស់អ្នក។ ដើម្បីឈ្វេងយល់កាន់តែច្បាស់ អ្នកអាចគិតពិចារណានូវចំណុចដូចខាងក្រោម៖

  • តើអាជីវកម្មគួរធ្វើសកម្មភាពអ្វីខ្លះក្នុងការសម្រេចបាននូវសំណើគុណតម្លៃសម្រាប់អតិថិជន?
  • តើធនធានអ្វីខ្លះដែលនឹងត្រូវបានប្រើប្រាស់?
  • តើពេលណាទើបធ្វើសកម្មភាព? ហើយបញ្ចប់នៅពេលណា?
  • តើគួរមានជំនាញអ្វីខ្លះ?
  • តើគួរចែកចាយផលិតផលរបៀបណា?
  • តើត្រូវអភិវឌ្ឍន៍បច្ចេកទេសបែបណា?
  • តើត្រូវប្រើយុទ្ធសាស្រ្តអ្វីខ្លះ?
  • តើត្រូវផ្ដល់នូវធនធានអ្វីបន្ថែម?

ជាឧទាហរណ៍នៃការធ្វើសកម្មភាពមួយចំនួន

  • ការជួយផ្ដល់ប្រឹក្សាយោបល់ជាមួយអតិថិជន
  • ការអភិវឌ្ឍន៍គេហទំព័រអាជីវកម្ម
  • ……
7. ធនធានសំខាន់ៗ

អ្នកគួរតែគិតពិចារណាអំពីធនធានដែលមានតម្រូវការជាក់ស្តែង ដើម្បីសម្រេចបាននូវសកម្មភាពសំខាន់ៗ នៃអាជីវកម្ម? ហើយធនធានសំខាន់ៗទាំងនោះ អាចជា៖

  • កន្លែងការិយាល័យ
  • កុំព្យូទ័រ
  • បុគ្គលិក
  • ការភ្ជាប់អ៊ីនធឺណិត
  • និងផ្សេងៗទៀត
8. ដៃគូសំខាន់ៗ

ដៃគូសំខាន់ៗ គឺជាបញ្ជីនៃក្រុមហ៊ុន អ្នកផ្គត់ផ្គង់ និងភាគីខាងក្រៅផ្សេងទៀតដែលអ្នកប្រហែលជាត្រូវការដើម្បីសម្រេចបាននូវសកម្មភាពសំខាន់ៗរបស់អ្នក និងផ្តល់គុណតម្លៃដល់អតិថិជន។

9. រចនាសម្ព័ន្ធចំណាយ

អ្នកត្រូវធ្វើរចនាសម្ព័ន្ធថ្លៃដើមអាជីវកម្មរបស់អ្នក ដោយកំណត់ជាថ្លៃដើមប្រតិបត្តិការនៅពេលដំណើរការអាជីវកម្មរបស់អ្នក។ ហើយចំណាយថ្លៃដើមទាំងនោះ អ្នកអាចគិតពិចារណាត្រួសៗលើ៖

  • តើវាចំណាយអស់ប៉ុន្មានដើម្បីសម្រេចបាននូវសកម្មភាពសំខាន់ៗរបស់អាជីវកម្មរបស់អ្នក?
  • តើការចំណាយលើធនធានសំខាន់ៗរបស់អ្នក និងភាពជាដៃគូសំខាន់ៗមានអ្វីខ្លះ?
  • តើវាមានតម្លៃប៉ុន្មានដើម្បីសម្រេចបាននូវសំណើគុណតម្លៃសម្រាប់អតិថិជនរបស់អ្នក?
  • តើមានការចំណាយបន្ថែមក្នុងការដំណើរការអាជីវកម្មដែរឬទេ?
  • ដើម្បីអាចធ្វើអាជីវកម្មឱ្យស្របច្បាប់ តើត្រូវចំណាយលុយប៉ុន្មាន?
  • តើអាជីវកម្មរបស់អ្នក ត្រូវការចំណាយលើធានារ៉ាប់រងឬទេ?
  • តើអាជីវកម្មរបស់អ្នកមានតម្លៃប៉ុន្មាន?
  • តើអ្នកបានជួលអ្វីខ្លះ ហើយចំណាយអស់ថ្លៃប៉ុន្មាន?
10. ស្ទ្រីមប្រាក់ចំណូល

ស្ទ្រីមប្រាក់ចំណូល ត្រូវបានកំណត់ថាជាមធ្យោបាយដែលអាជីវកម្មរបស់អ្នកអាចបំប្លែងសំណើគុណតម្លៃរបស់អ្នក ឬដំណោះស្រាយចំពោះបញ្ហារបស់អតិថិជនទៅជាប្រាក់ចំណេញផ្នែកហិរញ្ញវត្ថុ។ ជារួមមក ជាប្រភពនៃប្រាក់ចំណូល និងប្រាក់ចំណេញដែលទទួលបានអាជីវកម្មរបស់អ្នក។

ដើម្បីកាន់តែច្បាស់ អ្នកអាចមើលគំរូនៃការប្រាក់ចំណូលដូចខាងក្រោម៖

  • បង់ក្នុងមួយផលិតផល
  • ថ្លៃសេវា
  • អត្រាថេរ
  • ការទិញរបស់អតិថិជន
  • ភាគលាភ
  • ប្រាក់ចំណេញ

អ្នកអាចចាប់ផ្ដើមសរសេរ ដោយប្រើគំរូនេះ The Business Model

ពាណិជ្ជកម្ម

របៀបបង្កើតឈ្មោះ និង Logo ក្រុមហ៊ុនឱ្យត្រឹមត្រូវ

0
របៀបបង្កើតឈ្មោះ និង Logo ក្រុមហ៊ុនឱ្យត្រឹមត្រូវ

ការបង្កើតឈ្មោះ និង Logo សម្រាប់ក្រុមហ៊ុនដែលអ្នកនឹងបង្កើតថ្មី ជារឿងសំខាន់ណាស់ ពីព្រោះផ្នែកទាំងពីរនេះ ជាសញ្ញាមួយដែលធ្វើឱ្យមនុស្សបានស្គាល់ និងចងចាំអំពីក្រុមហ៊ុនរបស់អ្នក។ លើសពីនេះ ក៏ជាអត្តសញ្ញាណមួយដើម្បីងាយស្រួលទំនាក់ទំនងជាមួយនឹងអតិថិជនរបស់អ្នក ក៏ដូចជាការឆ្លុះបញ្ចាំងអំពីម៉ាក់យីហោក្រុមហ៊ុនរបស់អ្នកផងដែរ។

ប៉ុន្តែអ្វីដែលជាកង្វល់របស់សហគ្រិនមួយចំនួននោះគឺថា តើគួរបង្កើតឈ្មោះ និង Logo សម្រាប់ក្រុមហ៊ុនបែបណាទើបល្អ? ដូច្នេះដើម្បីជាដំណោះស្រាយ ខាងក្រោមនេះនឹងបង្ហាញគន្លឹះមួយចំនួនដើម្បីជួយអ្នកក្នុងការបង្កើតឈ្មោះ និង logo ឱ្យបានត្រឹមត្រូវ។

ការបង្កើតឈ្មោះក្រុមហ៊ុន

ការបង្កើតឈ្មោះគឺងាយស្រួលនោះទេ ប៉ុន្តែអ្វីដែលមិនងាយស្រួលនោះគឺថា តើឈ្មោះបែបណាទើបអតិថិជនងាយចងចាំ? តើឈ្មោះបែបណាទើបមានគុណតម្លៃពិសេស? តើឈ្មោះបែបណាទើបសក្តិសមនៅក្នុងអាជីវកម្មរបស់អ្នក? ដូច្នេះដើម្បីកាន់តែមានភាពងាយស្រួលក្នុងការកំណត់ឈ្មោះ អ្នកអាចជ្រើសរើសឈ្មោះណាដែលអ្នកជឿជាក់ថា វាជាឈ្មោះអាចតំណាងឱ្យគុណតម្លៃសម្រាប់ក្រុមហ៊ុនរបស់អ្នក ឬជាគំនិតដែលអាចឆ្លើយតបនឹងអតិថិជនរបស់អ្នក។

បន្ថែមពីនេះ អ្នកអាចជ្រើសរើសឈ្មោះប្រកបដោយភាពត្រឹមត្រូវ ដោយប្រើវិធីដូចខាងក្រោម៖

  • នៅពេលដែលអ្នកកំណត់ឈ្មោះក្រុមហ៊ុនដែលអ្នកពេញចិត្ត អ្នកក៏ត្រូវប្រាកដក្នុងចិត្តថា ឈ្មោះនោះមិនត្រូវបានគេយកមកប្រើប្រាស់នោះទេ ដូច្នេះទាមទារឱ្យអ្នកចាប់ផ្ដើមស្រាវជ្រាវឱ្យបានច្រើន អំពីឈ្មោះដែលអ្នកនឹងដាក់នៅក្នុងក្រុមហ៊ុនរបស់អ្នក។
  • កំណត់ឈ្មោះដោយគិតអំពីប្រវែង ថាតើឈ្មោះរបស់អ្នកគួរដាក់ប្រវែងប៉ុណ្ណា? ប៉ុន្តែត្រូវចងចាំថា ឈ្មោះក្រុមហ៊ុន ត្រូវតែកុំវែងពេក ហើយត្រូវធ្វើយ៉ាងណាដើម្បីឱ្យអតិថិជនរបស់អ្នកងាយស្រួលអាន ងាយស្រួលចងចាំ និងសក្ដិសមសម្រាប់ក្រុមហ៊ុនរបស់អ្នក។
  • កំណត់ឈ្មោះដែលអាចធ្វើឱ្យមនុស្សប្រតិកម្មរហ័ស ដោយអ្នកអាចចាប់ផ្ដើមធ្វើតាមគំរូរបស់ក្រុមហ៊ុន Apple ហើយត្រូវដឹងថា ហេតុអ្វីបានជាអ្នកដាក់ឈ្មោះនេះ? ហើយអ្វីជាបុព្វហេតុ ឬរឿងរ៉ាវនៃការបង្កើតឈ្មោះនេះ?
  • ប្រមូលការបំផុសគំនិតពីប្រភពផ្សេងៗគ្នា ដើម្បីអាចមានគំនិតច្នៃប្រឌិតមួយដ៏ល្អសម្រាប់អ្នក មិនថាជាគំនិតពីគ្រួសារ មិត្តភក្តិ និងអ្នកជុំវិញ។
  • សាកល្បងឈ្មោះនោះជាមួយអតិថិជនរបស់អ្នក តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីអាចមានគំនិតបន្ថែមទៀតអំពីអ្នកដែលបានពេញចិត្ត និងអ្នកដែលមិនពេញចិត្ត។

ការបង្កើត Logo ក្រុមហ៊ុន

ការរចនាឡូហ្គោដែលបង្កប់នូវម៉ាកយីហោរបស់អ្នកអាចជួយអ្នកឱ្យរីកចម្រើនបានកាន់តែប្រសើរ ប៉ុន្តែការធ្វើវាឱ្យត្រឹមត្រូវគឺមានសារៈសំខាន់ផងដែរ។ ដូច្នេះខាងក្រោមនេះ នឹងបង្ហាញពីរបៀបរចនាឡូហ្គោដ៏ល្អឥតខ្ចោះសម្រាប់ក្រុមហ៊ុនរបស់អ្នក។

  • ចាប់ផ្តើមជាមួយនឹងរឿងរ៉ាវរបស់អ្នក៖ មុននឹងអ្នកគិតថា តើ Logo នេះ នឹងទៅជាយ៉ាងណា សូមចំណាយពេលខ្លះដើម្បីសួរខ្លួនឯងថា តើរឿងរ៉ាវនៅពីក្រោយក្រុមហ៊ុនរបស់អ្នកគឺជាអ្វី? បន្ទាប់មក បង្ហាញពីមូលហេតុដែលអ្នកធ្វើវាឡើង។ ហើយនេះ គឺជាហេតុផលដែលជារឿងរ៉ាវរបស់អ្នក បន្ទាប់មកទៀតអ្នកនឹងដឹងថា តើគួរជ្រើសរើសព័ណ៌ រូបរាង និងពុម្ពអក្សរនៃ Logo របស់អ្នកបែបណាហើយ។
  • បំផុសគំនិតពាក្យពេចន៍ដែលពិពណ៌នាអំពីម៉ាករបស់អ្នក៖ ស្វែងរកពាក្យ 5 ទៅ 10 ដែលអាចពិពណ៌នាមិនត្រឹមតែអ្វីដែលអ្នកធ្វើប៉ុណ្ណោះទេ ប៉ុន្តែនឹងបង្ហាញពីហេតុអ្វីបានជាអ្នកចាប់ផ្ដើមពីឡើង?
  • គូសវាសគោលគំនិតសម្រាប់និមិត្តសញ្ញារបស់អ្នក៖ ចាប់ផ្ដើមយកខ្មៅដៃ និងក្រដាសស ដើម្បីគូសវាសនូវរាល់គំនិតដែលអ្នកបានគិតស្រមៃឃើញ បន្ទាប់មកអ្នកក៏ត្រូវចងចាំដែរថា ត្រូវរក្សារូបរាងសាមញ្ញ និងជ្រើសរើសព័ណ៌កុំលើសពី 3 ដោយព័ណ៌ដែលអ្នកជ្រើសរើសត្រូវតែមានភាពលេចធ្លោជាងគូប្រកួតប្រជែងរបស់អ្នក។
  • សាកល្បងនូវគំនូរព្រាងនៃ Logo របស់អ្នកជាមួយនឹងអ្នកទិញរបស់អ្នកជាលក្ខណៈបុគ្គល មិត្តភក្តិ គ្រួសារ និងមិត្តរួមការងារដែលអាចទុកចិត្តបានជាដើម ដើម្បីអាចមានគំនិតកែលម្អថ្មីៗឱ្យកាន់តែមានភាពល្អជាងមុនទ្វេដង។
  • កែលម្អគំនូរព្រាងដែលអ្នកបានជ្រើសរើស ហើយដើម្បីចាប់ផ្តើមកែលម្អរូបសញ្ញារបស់អ្នក សូមក្រឡេកមើលពាក្យដែលអ្នកបានកំណត់ បន្ទាប់មកសួរខ្លួនឯងថា តើពាក្យណាមួយដែលគំនូរព្រាងនេះមិនទាន់ចាប់យក? ក្រោយមកប្រើពួកវាដើម្បីអភិវឌ្ឍន៍គំនូរព្រាងរបស់អ្នកបន្ថែមទៀត ហើយបន្ថែមលក្ខណៈដែលអ្នកពេញចិត្តបំផុតអំពីការរចនាដែលអ្នកមិនបានជ្រើសរើសសម្រាប់ការកែលម្អ។
  • បង្កើតប្លង់ឡូហ្គោរបស់អ្នកនៅលើវេទិការចនាណាមួយដែលឥតគិតថ្លៃ
  • ជ្រើសរើសព័ណ៌ចម្រុះ ចៀសវាងជ្រើសរើសតែមួយព័ណ៌
  • ជ្រើសរើសពុម្ពអក្សរសម្រាប់ដាក់បញ្ចូលក្នុង Logo របស់អ្នក
  • ផ្នែកនីមួយៗនៃ Logo របស់អ្នកគួរតែអាចអានបាន ដោយមិនគិតពីទំហំរបស់ឡូហ្គោនោះទេ
ពាណិជ្ជកម្ម

តើយើងរៀនអ្វីបានខ្លះពីរឿងលុយពីSQUID GAME?

កាលពីចុងឆ្នាំ២០២១ រឿងភាគរបស់កូរ៉េដែលដាក់បញ្ចាំងនៅលើNetflixបានអង្រួនពិភពលោករហូតមកដល់ពេលបច្ចុប្បនេះដោយសារតែល្បែងមរណៈនៅក្នុងសាច់រឿង។ វាជាខ្សែររឿងមួយដ៏ជក់ចិត្ត និងមានឈុតឆាកជាច្រើនដែលឆ្លុះបញ្ចាំងពីតថភាពសង្គម សារជាតិ និងចិត្តសាស្ត្ររបស់មនុស្ស។ សាច់រឿង​នេះ​បានក្លាយទៅជាផ្ទុះពាសពេញបណ្តាញសង្គម ហើយរហូតដល់អ្នកតាមដានរឿងបានយកហ្គេមដែលមាននៅក្នុងសាច់រឿងមកលេង ហើយក៏មានក្រុមហ៊ុនមិនតិចទេដែលបានបញ្ចូលហ្គេមទាំងនោះនៅក្នុងការធ្វើទីផ្សាររបស់ខ្លួន។

ក្រៅពីភាពជក់ចិត្ត រំជើបរំជួល និងអារម្មណ៍ផុងផុតដោយសារសាច់រឿងនោះ ខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នាអាច​រៀនបានមេរៀនជាច្រើន ហើយក្នុងនោះខ្ញុំសូមលើកយករឿង២ពាក់ព័ន្ធនឹងរឿងលុយមកចែករំលែក។

១. ក្លាយជាអ្នកមានលឿនគឺជាអន្ទាក់

រឿងSQUID GAMEគឺជា​ឧទាហរណ៍ដ៏ល្អដែលឆ្លុះបញ្ចាំងពីសង្គមជាក់ស្តែងដែលយើងកំពុងតែរស់នៅនេះ ថាការអាចក្លាយជា​អ្នកមានលឿនដូចផ្លេកបន្ទរ គឺមិនមានទេនៅក្នុងលោកនេះ ហើយគ្មានផ្លូវកាត់ណាដែល​នាំ​យើងទៅរកភាពមានបានដោយគ្មានការខិតខំប្រឹងប្រែងនោះទេ។ នៅក្នុងសាច់រឿង មានអ្នកចូលរួមលេងហ្គេមជាច្រើនបានស្ម័គ្រចិត្ត​ចូលរួមលេងហ្គេមនេះដោយសារតែរំពឹងថានឹងអាចបានលុយរាប់លានក្នុងពេលមួយប៉ប្រិ​ចភ្នែកយ៉ាងងាយៗ។ ចូរចងចាំថា អ្វីដែលមានបានលឿន អ្វីដែលគេធ្វើជាធ្នាក់ដើម្បីឲ្យយើងជឿជាក់ថារកលុយបានស្រួល ឬការទាក់ទាញទៅភ្នាល់ល្បែងដើម្បីមានឱកាសឈ្នះលុយមហាសាលគឺជា​វិធីឆ្ពោះទៅរកផ្នូរកប់ខ្លួនឯង និងអស់គូថខោ ឬក៏បង្កើនបំណុលជាក់ជាក់មិនខាន ដែលលទ្ធផលអាចនឹងធ្វើឲ្យយើងហ៊ានធ្វើរឿងអបាយមុខដើម្បីអាច​ស្រង់ដើមឡើងវិញ។

២. អ្នកមិនគួរលាក់បាំងបញ្ហាលុយរហូតដល់ផុងខ្លួននោះទេ

តួរអង្គនៅក្នុងរឿងSQUID GAMEសុទ្ធតែជាអ្នកព្យាយាមមិនទទួលស្គាល់ពីការផុងខ្លួនរបស់ខ្លួនកាន់តែជ្រៅទៅៗនៃបញ្ហាលុយ។ ហើយពួកគេសុទ្ធតែព្យាយាមលាក់បាំងរឿងនេះពីអ្នកជុំវិញខ្លួនរហូតដល់វាយឺតពេលស្រោច​ស្រង់លេងបាន។ ពិតមែនហើយ ការទៅរកជំនួយពីបញ្ហានេះមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែការហ៊ានសួរនាំយកយោបល់ពីអ្នកជិតស្និត ឬអ្នកជំនាញតាំងពីដំបូងគឺជារឿងមួយដែលជួយឲ្យអ្នក​គេចផុតពីជ្រោះមរណៈ និងអាចស្រោចស្រង់បានមុននឹងទុកវារហូតដល់យឺតពេល។ ដូចនេះ ប្រសិន​បើអ្នកជួបស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុ អ្នកគួរតែប្រឹក្សាពីមិត្តភក្តិ បងប្អូនដើម្បីស្វែងរកដំណោះស្រាយ ជាជាង​ទុកខ្លួនឲ្យកាន់តែផុងទៅ រហូតដល់ហ៊ានប្រព្រឹត្តរឿងគ្រប់យ៉ាងទាំងអស់ដើម្បីស្រោចស្រង់ស្ថានភាពដែលមិនអាចស្រោចស្រង់បាន!

ពាណិជ្ជកម្ម

តើកំហុសទីផ្សារបែបណាខ្លះដែលអ្នកគួរតែចៀសវាង?

0

យុទ្ធនាការទីផ្សារដែលខ្លាំងនឹងផ្សារភ្ជាប់អ្នកជាមួយនឹងក្រុមអតិថិជនដែលត្រឹមត្រូវ អាចធ្វើឲ្យពួកគេនិយាយអំពីក្រុមហ៊ុន ឬនិយាយអំពីម៉ាកសញ្ញារបស់អ្នកមិនដាច់ពីមាត់ ក៏ដូចជាជួយផ្សព្វផ្សាយផលិតផលរបស់អ្នកទៅកាន់បណ្ដាញសង្គម ព្រមទាំងជួយធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើនជាងមុនទ្វេដងទៅទៀត។ ប៉ុន្តែប្រសិនបើអ្នកពុំដឹងអំពីទិចនិចក្នុងការធ្វើទីផ្សារទេ នោះអាជីវកម្មរបស់អ្នកប្រាកដជាបាត់បង់នូវប្រាក់ចំណូលច្រើន ហើយចំណាយច្រើនជាមិនខាន។

តើអ្នកកំពុងតែជួបប្រទះជាមួយនឹងកំហុសទីផ្សារទាំង៥ចំណុចខាងក្រោមនេះដែរឬទេ?

ប្រសិនបើពិតមែនអ្នកគប្បីចៀសវាង និងរកវិធីសាស្ត្របែបណាដើម្បីធ្វើឲ្យអ្វីៗត្រឡប់មកដូចដើមវិញ។

១. សន្និដ្ឋានដោយគ្មានការស្រាវជ្រាវទីផ្សារច្បាស់លាស់

This image has an empty alt attribute; its file name is image-16-1024x683.png

ការស្រាវជ្រាវអំពីស្ថានភាពទីផ្សារ គឺជារឿងមួយដែលសំខាន់ខ្លាំងមែនទែនចំពោះអ្នកដែលទើបតែចូលប្រឡូកនៅក្នុងពិភពធុរកិច្ច ពីព្រោះអ្នកមិនអាចចេះតែស្មានៗ សន្និដ្ឋានឲ្យតែហើយៗដោយពឹងផ្អែកតាមផ្នែកតូចមួយដែលអ្នកឃើញនោះទេ។ ជាពិសេសនោះ ការស្រាវជ្រាវទីផ្សារ នឹងជួយអ្នកកាត់បន្ថយទៅលើការចំណាយទាំងមូលនៅក្នុងក្រុមហ៊ុន ដោយអ្នកអាចដឹងថាតើ ក្រុមហ៊ុនគួរតែដាក់លក់ផលិតផលបែបណាទើបមានអ្នកប្រើប្រាស់ច្រើន ហើយត្រូវធ្វើការផ្សព្វផ្សាយបែបណាដើម្បីអាចឲ្យអតិថិជនគោលដៅបានឃើញ តាមរយៈការវាស់ស្ទង់នូវចំនួនអ្នកប្រើប្រាស់ផ្ទាល់នៅលើទីផ្សារនេះឯង។

ហើយការស្រាវជ្រាវទីផ្សារ អាចជាត្រីវិស័យមួយដែលអាចជួយបង្ហាញអ្នកឲ្យដឹងអំពីអ្វីដែលអ្នកគួរឬពុំគួរចំណាយនៅក្នុងការចាប់ផ្ដើមចេញរកស៊ីដំបូងផងដែរ។

ដូចនេះមុនពេលសន្និដ្ខានអ្វីមួយដែលវាអាចនឹងជះឥទ្ធិពលអវិជ្ជមានមកលើអាជីវកម្មរបស់អ្នក អ្នកគប្បីសិក្សាឈ្វេងអំពីទីផ្សារឲ្យបានលម្អិតជាមុនសិន ថាតើទីផ្សារបច្ចុប្បន្ននេះគេកំពុងតែត្រូវការអ្វីជាងគេ តាមរយៈការវិភាគទៅលើ SWOT ( ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគម្រាមកំហែង)។

២. មិនខ្វល់ខ្វាយអំពីការត្អូញត្អែររបស់អតិថិជន

ជាមួយនឹងភាពជឿនលឿនរបស់បច្ចេកវិទ្យា ក៏ដូចជាភាពរហ័សនៃការទទួលបាននូវព័ត៌មាននៅលើបណ្ដាញសង្គម ក្រុមហ៊ុនរបស់អ្នកងាយណាស់ នឹងទទួលរងនូវឥទ្ធិពលអវិជ្ជមានណាមួយពីក្រុមអតិថិជន ក្នុងករណីដែលក្រុមហ៊ុនអ្នកធ្វើឲ្យអតិជនមិនពេញចិត្តជាមួយនឹងសេវាកម្ម គុណភាពនៃផលិតផល ឬមិនព្រមចេញមុខដោះស្រាយបញ្ហាជូនអតិថិជនជាដើម។ ម្យ៉ាងវិញទៀត នៅពេលដែលអ្នកមិនបានយកចិត្តទុកដាក់ជាមួយនឹងការត្អូញត្អែររបស់អតិថិជន ឱកាសនៃការរីកចម្រើននៅក្នុងការរកស៊ីរបស់អ្នកនឹងត្រូវអន់ថយជាងដៃគូរប្រកួតប្រជែងជាមិនខាន ក៏ព្រោះក្រុមហ៊ុនរបស់អ្នកពុំមានការធ្វើបច្ចុប្បន្នភាពនៃផលិតផលឬសេវាកម្មឲ្យទាន់ស្ថានភាព និងពុំមានអ្វីដែលថ្មីៗជាងគេនេះឯង។

៣. ខ្វះការផ្ដោតសំខាន់ទៅលើតម្រូវការរបស់អតិថិជនសក្ដានុពល

This image has an empty alt attribute; its file name is image-15-1024x621.png

តើអ្នកដឹងអំពីតម្រូវការអតិថិជន ព្រមទាំងបញ្ហាដែលពួកគេចង់ឲ្យអ្នកដោះស្រាយឲ្យ បានដល់កម្រិតណា?

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល នោះគឺ មានអាជីវកម្មមួយចំនួនតូចតែប៉ុណ្ណោះដែលបានចំណាយពេលគិតវិភាគអំពីអ្វីដែលក្រុមអតិថិជនរបស់ពួកគេត្រូវការ និងចង់បានពិតប្រាកដ។

ហើយអាថ៌កំបាំងក្នុងការចៀសវាងនូវបញ្ហាមួយនេះគឺសាមញ្ញៗទេ ប៉ុន្តែវាក៏មិនមែនជារឿងងាយស្រួលខ្លាំងណាស់ដែរ ក្នុងការស្វែងរកអំពីតម្រូវការជាក់លាក់ណាមួយរបស់អតិថិជន រួចធ្វើឲ្យអាជីវកម្មអ្នកមានភាពលេចធ្លោជាងដៃគូប្រកួតប្រជែងផ្សេងទៀតដែរ។

ដើម្បីអាចដឹងថាក្រុមអតិថិជនគោលដៅរបស់អ្នកត្រូវការអ្វី ជាដំបូងគឺអ្នកនៅតែត្រូវធ្វើការសិក្សាស្រាវជ្រាវ និងធ្វើតេស្តសាកល្បងនៅលើទីផ្សារ។ ហើយនៅពេលដែលអ្នកដឹងច្បាស់ថាអតិថិជនត្រូវការ និងចង់បានអ្វីហើយ អ្នកក៏មានភាពងាយស្រួលក្នុងការបង្កើនប្រាក់ចំណូល និងអាចធ្វើឲ្យម៉ាកសញ្ញារបស់អ្នកមានប្រជាប្រិយភាពនៅលើទីផ្សារទាំងមូលផងដែរ ព្រមទាំងអាចទាក់ទាញបាននូវអតិថិជនថ្មីៗបន្ថែមទៀតផង។

៤. បង្កើតមាតិកាផ្សព្វផ្សាយដែលផ្ទុយពីអាជីវកម្មរបស់ខ្លួន

ការបង្កើតមាតិកាដែលផ្ទុយពីអាជីវកម្មរបស់ខ្លួននេះ ក៏ជាកំហុសមួយដែលអ្នកគួរតែចៀសវាងដែរ។ អ្នកខ្លះគាត់គិតថា បង្ហោះមាតិកាប្រភេទអ្វីក៏បានដែរ ឲ្យតែ FacebookPage របស់គាត់មានការចូលរួមច្រើន (Engagement) គឺគាត់អាចរកចំណូលបានហើយ។ ប៉ុន្តែភាពពិតជាក់ស្ដែង បើទោះបីជាមាតិកាទាំងនោះទទួលបានការចាប់អារម្មណ៍ ការចូលចិត្ត (Like) ការបញ្ចេញមតិ(Comments) និងការចែករំលែក (Share)ច្រើននៅលើបណ្ដាញសង្គមក៏ដោយ ប៉ុន្តែសួរថាតើអាជីវកម្មរបស់អ្នកអាចទទួលបានចំណូលពីមាតិកាទាំងអស់ទេ? តើអតិថិជនរបស់អ្នកដឹងថាអ្នកកំពុងតែលក់អ្វីដែរឬទេ?

ជាក់ស្ដែង យើងឃើញមានម្ចាស់អាជីវកម្មមួយចំនួនគាត់តែងតែធ្វើមាតិកា បែបកំប្លែងៗ ជាវីដេអូ Quotes (Life Quotes/ Sucess Quotes) និងមាតិកាផ្សេងៗទៀតដែលវាមិនទាក់ទងគ្នាទាល់តែសោះជាមួយនឹងប្រភេទអាជីវកម្មដែលគាត់កំពុងតែធ្វើ ហើយយូរៗទៅ អ្នកដែលប្រើប្រាស់នៅលើបណ្ដាញសង្គម បានស្គាល់អ្នកត្រឹមតែជាកន្លែងដែលកំសាន្ត ចែករំលែកQuotes និងវីដេអូសប្បាយៗតែប៉ុណ្ណោះ  ប៉ុន្តែគេមិនបានដឹងថាអ្នកលក់ផលិតផល ឬផ្ដល់សេវាកម្មអ្វីនោះទេ។ ត្រង់ចំណុចនេះ ពុំមែនមានន័យថា ឲ្យតែការបង្ហោះQuotes Meme ឬវីដេអូកំប្លែងៗជាមាតិកាមិនល្អនោះទេ ប៉ុន្តែអ្នកគួរប្រើមាតិកាទាំងនោះមកច្នៃបែបណាឲ្យវាស៊ីគ្នាជាមួយនឹងអាជីវកម្ម។ Ex: ប្រសិនបើអ្នកជាហាងលក់សៀវភៅ អ្នកគប្បីបង្ហោះអ្វីដែលអ្នកកំពុងតែលក់ និងប្រើQuote ណាដែលស៊ីគ្នាជាមួយនឹងការអាន។

ដូចនេះអ្នកគប្បីគិតអំពីប្រភេទមាតិកាបែបណាដែលវាទាក់ទងជាមួយនឹងអាជីវកម្មរបស់អ្នក ទើបមនុស្សអាចដឹងថាអ្នកលក់អ្វីបាន។

៥. មិនបានបង្ហាញអំពីលក្ខណៈពិសេសរបស់អ្នកទៅកាន់អតថិជន

តើអ្វីជា USP របស់អ្នក?

This image has an empty alt attribute; its file name is image-12-1024x618.png

USP (Unique selling point) គឺជាលក្ខណៈពិសេសប្លែកពីគេ ដែលដៃគូប្រកួតប្រជែងរបស់អ្នកមិនអាចយកឈ្នះបាន ទាំងគុណភាព ទាំងសេវាកម្ម បូករួមនឹងរបៀបដែលអ្នកអាចដោះស្រាយបញ្ហា ការផ្ដល់នូវទំនិញដែលអតិថិជនត្រូវការ ការផ្ដល់ទំនុកចិត្តក្នុងការប្រើប្រាស់ ឬផ្ដល់ជូននូវតម្លៃពិសេសណាមួយ ទៅកាន់អតិថិជន ដែលដៃគូប្រកួតប្រជែងរបស់អ្នកមិនអាចធ្វើបានដូចអ្នក។

ហើយប្រសិនបើអ្នកមិនបានបង្ហាញអំពីលក្ខណៈពិសេសរបស់អាជីវកម្មអ្នកទៅកាន់អតិថិជនគោលដៅទេ អត្រានៃភាពរីកលូតលាស់របស់ធុរកិច្ចរបស់អ្នកនឹងធ្លាក់ទាបជាងដៃគូប្រកួតប្រជែងជាមិនខាន។

ដូចនេះ ដើម្បីចៀសវាងពីភាពមិនប្រក្រតីក្នុងការធ្វើទីផ្សារ អ្នកត្រូវបង្កើតនូវចំណុចពិសេសណាមួយដែលអ្នកដទៃគ្មាន និងចាប់ផ្ដើមបង្ហាញអំពី USP របស់អ្នកទៅកាន់អតិថិជនគោលដៅអ្នក។ ដែលនេះវាអាចជួយធ្វើឲ្យអតិថិជនបានយល់កាន់តែច្បាស់ ថាហេតុអ្វីបានជាពួកគេត្រូវការ អាជីវកម្មរបស់អ្នក ។

ជារួម បើទោះបីជាអ្នកបានរៀបចំផែនការទីផ្សារបានល្អយ៉ាងណាក៏ដោយក៏កំហុសនៅតែអាចកើតមានឡើងដែរ។ ហើយប្រសិនបើផែនការទីផ្សាររបស់អ្នកមើលទៅហាក់ដូចជា នៅតែពុំប្រសិទ្ធភាពទេ អ្នកគួរតែចំណាយពេលខ្លះ ពិនិត្យទៅលើអ្វីដែលជាចំណុចខ្វះខាត និងឈ្វេងយល់អំពីតម្រូវការដ៏ពិតប្រាកដរបស់អតិថិជនអ្នក។

This image has an empty alt attribute; its file name is image-13-1024x683.png

 

 

 

 

 

 

 

 

 

ពាណិជ្ជកម្ម

អ្វីដែលអ្នកគួរដឹងមុនបើកអាជីវកម្មហាងកាហ្វេ

0
អ្វីដែលអ្នកគួរដឹងមុនបើកអាជីវកម្មហាងកាហ្វេ

អ្នកដែលចាប់អារម្មណ៍ ក៏ដូចជាអ្នកដែលកំពុងចាប់ផ្ដើមបើកដំណើរការអាជីវកម្មហាងកាហ្វេក៏មានច្រើនដែរនៅក្នុងប្រទេសកម្ពុជា។ ចំពោះអ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មហាងការហ្វេដែរ តើគួរដឹងអ្វីខ្លះ និងត្រូវដំណើរការបែបណា?

ដូច្នេះគន្លឹះខាងក្រោមនេះ នឹងជួយបង្ហាញផ្លូវបន្ថែម៖

1. គំនិតនៃការចាប់ផ្ដើម

មុននឹងចាប់ផ្ដើមអាជីវកម្មហាងកាហ្វេ អ្នកត្រូវតែគិតលម្អិតថា​

  • តើអ្នកចង់រចនាហាងបែបណា? ឈ្មោះអ្វី?
  • អតិថិជនគោលដៅរបស់អ្នកជានរណា?
  • តើអ្វីដែលអ្នកនឹងរំលេចចេញនៅក្នុងអាជីវកម្មរបស់អ្នកឱ្យមានភាពលេចធ្លោ?
  • តើអ្នកនឹងជ្រើសរើសទីតាំងនៅកន្លែងណា?
  • តើអ្នកនឹងទិញ Franchise ពីអ្នកដទៃសិន ដើម្បីបានគំនិតបន្ថែមឬយ៉ាងណា?
  • បើចង់ចាប់ផ្ដើមដោយខ្លួនឯង តើនរណាជាអ្នកផ្គត់ផ្គង់របស់អ្នក? (ត្រង់ចំណុចនេះ អ្នកត្រូវតែជ្រើសរើសអ្នកផ្គត់ផ្គងណាដែលល្អ ដោយអាចទុកចិត្តបាន និងអាចរួមដំណើរឆ្ពោះទៅកាន់ភាពរីកចម្រើនទាំងអស់គ្នា)
  • តើអ្នកនឹងធ្វើទីផ្សារបែបណាមុននឹងបើកហាងលើកដំបូង ដើម្បីទាក់ទាញចិត្តមនុស្សឱ្យស្គាល់?
2. ស្រាវជ្រាវអាជីវកម្មកាហ្វេ

ការ​បើក​ហាង​កាហ្វេ​ត្រូវ​ចំណាយ​ទុន​ច្រើន ​ទាំង​ពេលវេលា​និង​លុយកាក់ ហើយមានដៃគូប្រកួតប្រជែងច្រើនដែរនៅក្នុងទីផ្សារ ដូច្នេះទាមទារឱ្យអ្នកស្រាវជ្រាវអំពីការធ្វើអាជីវកម្មបើកហាងកាហ្វេនេះឱ្យបានច្រើន ទាំងតម្រូវការនៃការចាប់ផ្ដើម ប្រភេទកាហ្វេ របៀបដំណើរការ និងអ្វីដែលមិនអាចដំណើរការបានរលូន ហើយដើមទុនដែលត្រូវនឹងចំណាយ និងដើមទុនដែលនឹងត្រៀមទុកបម្រុងសម្រាប់ខ្លួនឯង។ លើសពីនេះ ត្រូវសិក្សា ក៏ដូចជាពិចារណាពីអ្វីដែលអ្នកនឹងយកបទពិសោធន៍ ឬតិចនិករបស់ហាងកាហ្វេរបស់ដៃគូប្រកួតប្រជែង និងអ្វីដែលអ្នកនឹងបង្ហាញពីភាពលេចធ្លោខុសពីហាងដទៃ។

3. កំណត់ចក្ខុវិស័យរបស់អ្នក

មិនថាជាការបើកអាជីវកម្មបែបហាងកាហ្វេនោះទេ ការបើកអាជីវកម្មប្រភេទផ្សេងទៀតក៏ទាមទារឱ្យអ្នកចេះកំណត់ចក្ខុវិស័យរបស់អ្នកដើម្បីធ្វើអាជីវកម្មឱ្យកាន់តែជោគជ័យ។ កាលណាមានចក្ខុវិស័យ អ្នកនឹងដឹងថា អ្នកបង្កើតអាជីវកម្មនេះ ក្នុងគោលបំណងអ្វី ហើយធ្វើបែបណាទើបអាចសម្រេចគោលបំណងរបស់អ្នកនៅក្នុងអាជីវកម្មនោះ។

4. បង្កើតផែនការអាជីវកម្ម

ដំណើរការនៃការសរសេរផែនការអាជីវកម្មជួយឱ្យអ្នកយល់កាន់តែច្បាស់អំពីទីផ្សារក្នុងស្រុក និងតម្រូវការដើម្បីអាចដំណើរការអាជីវកម្មឱ្យកាន់តែរីកចម្រើន ហើយអាចជោគជ័យ។ ដូច្នេះមុននឹងចាប់ផ្ដើមអាជីវកម្មហាងកាហ្វេ អ្នកត្រូវរៀនពីរបៀបសរសេរផែនការអាជីវកម្ម ក៏ដូចជាចាប់ផ្ដើមសរសេរផែនការអាជីវកម្មផ្ទាល់ខ្លួន ពីព្រោះកាលណាមានផែនការ អ្នកនឹងងាយស្រួលក្នុងការគ្រប់គ្រងដឹកនាំចាត់ចែងអភិវឌ្ឃន៍ ក៏ដូចជាអាចដំណើរការអាជីវកម្មបានរលូនពីមួយដំណាក់កាលទៅមួយដំណាក់កាល។

អ្វីដែលសំខាន់មួយចំនួន ដែលចាំបាច់បញ្ចូលនៅក្នុងផែនការអាជីវកម្ម រួមមា៖

  • សេចក្តីសង្ខេបអំពីអាជីវកម្មរបស់អ្នក
  • ការវិភាគទីផ្សារក្នុងស្រុក ដើម្បីស្គាល់អតិថិជនសក្ដានុពល និងដៃគូប្រកួតប្រជែងជាដើម
  • ផែនការទីផ្សារ
  • តើអ្នកត្រូវការសាច់ប្រាក់ប៉ុន្មានដើម្បីចាប់ផ្តើម ហើយប្រភពដើមទុនមានមកពីណាខ្លះ?
  • ការព្យាករណ៍ហិរញ្ញវត្ថុ៖ ប្រាក់ចំណេញ ឬប្រាក់ខាតបង់ និងលំហូរសាច់ប្រាក់
  • ទីតាំង ។ល។
ពាណិជ្ជកម្ម

ដើម្បីអាចធ្វើទីផ្សារក្នុងអាជីវកម្មបានល្អ តើត្រូវដឹងអ្វីខ្លះ?

0
ដើម្បីអាចធ្វើទីផ្សារក្នុងអាជីវកម្មបានល្អ តើត្រូវដឹងអ្វីខ្លះ?

ការធ្វើទីផ្សារនៅក្នុងអាជីវកម្ម ជារឿងមួយដែលម្ចាស់អាជីកម្មត្រូវគិត និងមិនអាចមើលរំលងបានឡើយ ពីព្រោះការធ្វើទីផ្សារមានសារៈសំខាន់ដូចជា៖

  • ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការទាក់ទាញចិត្តអតិថិជនសក្ដានុពល
  • ជួយកសាង និងរក្សាកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន
  • ជួយបង្កើតទំនាក់ទំនងរវាងអាជីវកម្ម និងអតិថិជនរបស់ខ្លួន
  • ជួយផ្ដល់ជាដំណឹងសំខាន់ៗជូនដល់អតិថិជន
  • ជួយជំរុញការលក់ឱ្យកាន់តែខ្លាំង
  • ជំនួយក្នុងការផ្តល់ការយល់ដឹងអំពីអាជីវកម្មរបស់អ្នក
  • ជួយអាជីវកម្មរបស់អ្នកឱ្យរក្សាភាពពាក់ព័ន្ធសំខាន់ៗ
  • បង្កើតជម្រើសប្រាក់ចំណូលបានកាន់តែច្រើន

ទោះបីជាការធ្វើទីផ្សារមានសារៈសំខាន់ខ្លាំងបែបនេះក៏ដោយ ប៉ុន្តែដើម្បីអាចធ្វើទីផ្សារក្នុងអាជីវកម្មបានល្អ ម្ចាស់អាជីវកម្មត្រូវដឹងអ្វីខ្លះ? ខាងក្រោមនេះ នឹងបង្ហាញជូនអ្នក៖

1. ការស្រាវជ្រាវទីផ្សារ

ការស្រាវជ្រាវទីផ្សារ គឺជាផ្នែកសំខាន់នៃការធ្វើយុទ្ធសាស្រ្តទីផ្សារក្នុងអាជីវកម្មរបស់អ្នក ពីព្រោះវាជាការប្រមូលព័ត៌មានដែលផ្តល់នូ​វការយល់ដឹងពីអតិថិជនរបស់អ្នកទាំងការគិត ដំណើរការនៃការទិញ និងទីតាំង។ លើសពីនេះ ការស្រាវជ្រាវទីផ្សារ ក៏អាចជួយអ្នកឱ្យធ្វើការព្យាករណ៍ការលក់ដំបូង តាមដាននិន្នាការទីផ្សារ និងតាមដាននូវអ្វីដែលគូប្រកួតប្រជែងរបស់អ្នកកំពុងធ្វើដែរ។

2. ការកំណត់ទីផ្សារគោលដៅ

ការកំណត់ទីផ្សារគោលដៅ ជាការកំណត់ក្រុមមនុស្សដែលជាអតិថិជនសក្ដានុពលនៅក្នុងអាជីវកម្មរបស់អ្នក ដើម្បីងាយស្រួលធ្វើទីផ្សារឱ្យចំគោលដៅដែលចង់បាន ដោយមិនចាំបាច់ត្រូវផ្សព្វផ្សាយអំពីផលិតផលសេវាកម្មរបស់ខ្លួនទៅកាន់មនុស្សគ្រប់គ្នាឡើយ។

ការកំណត់អតិថិជនគោលដៅឱ្យបានត្រឹមត្រូវ អ្នកអាចអនុវត្តន៍តាមវិធីខាងក្រោម៖

  • ភូមិសាស្ត្រ៖ សំដៅលើការសិក្សាស្វែងរកទីតាំងរស់នៅ​ និងកន្លែងធ្វើការ ដែលអតិថិជនសក្ដានុពលរបស់អ្នកកំពុងស្ថិតនៅច្រើនជាងគេ។
  • ប្រជាសាស្រ្ត៖ សំដៅលើការកំណត់ភេទស្រី/ប្រុស អាយុ កម្រិតនៃការអប់រំ មុខរបរ និងប្រាក់ចំណូលរបស់អតិថិជនសក្ដានុពលដែលអ្នកចង់បាន។
  • អាកប្បកិរិយា៖ សំដៅលើការឈ្វេងយល់អំពីមូលហេតុចម្បងដែលអតិថិជនរបស់អ្នកប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នក យល់ពីអ្វីដែលទាក់ទាញអតិថិជនអំពីម៉ាកយីហោជាក់លាក់របស់អ្នក យល់ពីអ្វីដែលជាអត្រាប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នក យល់ពីប្រភពទីកន្លែងដែលភាគច្រើនអតិថិជនរបស់អ្នកប្រើប្រាស់ហើយអាចទទួលបាន ឬមើលឃើញអំពីការផ្សព្វផ្សាយផលិតផលសេវាកម្មរបស់អ្នក។ល។
  • របៀបរស់នៅ និងគុណតម្លៃ៖ សំដៅលើការឈ្វេងយល់អំពីស្ថានភាពរស់នៅ គុណតម្លៃក្នុងជីវិត ចំណង់ចំណូលចិត្ត ការចាប់អារម្មណ៍ និងស្ថានភាពគ្រួសារ (លីវឬមានគ្រួសារ)របស់អតិថិជនសក្ដានុពលរបស់អ្នក។
3. ស្គាល់អាជីវកម្មរបស់ខ្លួនឯងច្បាស់

ដើម្បីអាចធ្វើទីផ្សារឱ្យបានកាន់តែល្អ នៅក្នុងចំណុចនេះអ្នកត្រូវតែស្គាល់ឱ្យបានច្បាស់ថា តើអាជីវកម្មរបស់អ្នកជាប្រភេទអ្វី? ផ្ដោតលក់លើអ្វី? ហើយអ្នកចង់បានអ្វីពីការលក់របស់អ្នក? អតិថិជនជានរណា? ដៃគូប្រកួតប្រជែងមានកន្លែងណាខ្លះ? អ្វីជាផែនការអាជីវកម្មរបស់ក្រុមហ៊ុនរបស់អ្នក? ស្គាល់ពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់អាជីវកម្មរបស់ខ្លួនឯង? បន្ថែមពីនេះ ត្រូវដឹងថា អ្វីជាទស្សនវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុនបានច្បាស់?

បន្ទាប់ពីស្គាល់ច្បាស់ពីអាជីវកម្មរបស់ខ្លួនឯង នោះអ្នកនឹងកាន់តែងាយស្រួលក្នុងការធ្វើទីផ្សារ និងដឹងយ៉ាងច្បាស់អំពីគោលបំណងដែលអ្នកចង់ទទួលបានច្បាស់លាស់ ហើយក៏ងាយស្រួលក្នុងការធ្វើផែនការទីផ្សារឱ្យចំគោលដៅ ព្រមទាំងអាចកំណត់កញ្ចប់ថវិកាបានត្រឹមត្រូវ។

ពាណិជ្ជកម្ម

យុទ្ធសាស្រ្តកំណត់តម្លៃ ដែលម្ចាស់អាជីវកម្មគួរដឹង

0
យុទ្ធសាស្រ្តកំណត់តម្លៃ ដែលម្ចាស់អាជីវកម្មគួរដឹង

ផលវិបាករបស់ម្ចាស់អាជីវកម្ម ជាពិសេសម្ចាស់អាជីវកម្មថ្មីថ្មោង ភាគច្រើនគឺមិនដឹងថា គួរកំណត់តម្លៃទីផ្សារផលិតផលរបស់ខ្លួនបែបណាទើបល្អ និងអាចទាក់ទាញអតិថិជន? ហើយកាន់តែមិនដឹងថា តើគួរកំណត់តម្លៃបែបណាទើបមានភាពត្រឹមត្រូវ?

ហេតុដូចនេះ ដើម្បីជាជំនួយដល់ម្ចាស់អាជីវកម្មក្នុងការកំណត់តម្លៃទីផ្សារលើផលិតផលរបស់ខ្លួនឱ្យបានល្អ ម្ចាស់អាជីវកម្មគួរតែដឹង និងឈ្វេងយល់អំពីដំណាក់កាលកំណត់តម្លៃដូចខាងក្រោម៖

1. ធ្វើការស្រាវជ្រាវទីផ្សារ

មធ្យោបាយដ៏ល្អបំផុតដើម្បីកំណត់តម្លៃ គឺធ្វើការស្រាវជ្រាវទីផ្សារ ដោយយកគំរូទីផ្សារគោលដៅរបស់អ្នក តាមរយៈសង្កេតមើល ថាតើទីផ្សារគោលដៅ ដែលមានអតិថិជនសក្ដានុពលរបស់អ្នកនោះ ភាគច្រើនពួកគេចំណាយលើអ្វីសម្រាប់សេវាកម្ម ឬផលិតផលរបស់អ្នក? ម្យ៉ាងទៀត តើពួកគេចំណាយលើអ្វីចំពោះផលិតផលសេវាកម្មដែលស្រដៀងនឹងអ្នក? បន្ទាប់មក ចាប់ផ្ដើមឈ្វេងយល់ថា តើតម្លៃអ្វីដែលអ្នកកំពុងនាំយកពីអតិថិជនសក្ដានុពលរបស់អ្នក? ហើយត្រូវព្យាយាមឈ្វេងយល់ ដើម្បីស្វែងរកចម្លើយ និងយល់អ្វីដែលមានប្រសិទ្ធភាពបំផុត ដោយមានការសាកល្បងគំនិតដ៏ល្អបំផុតដែលអ្នកមានក្នុងការកំណត់តម្លៃ។

2. សង្កេតមើលដៃគូប្រកួតប្រជែងរបស់អ្នក

ការសង្កេតមើលដៃគូប្រកួតប្រជែងរបស់អ្នក គឺដើម្បីអាចដឹងថា តើពួកគេកំពុងកំណត់តម្លៃផលិតផល ឬសេវាកម្មរបស់ពួកគេបែបណា? បន្ទាប់មកសង្កេតមើលអំពីប្រាក់ចំណេញផ្ទាល់ខ្លួន ហើយប្រៀបធៀបនឹងតម្លៃដែលដៃគូប្រជែងរបស់អ្នកបានកំណត់។ ធ្វើបែបនេះ ដើម្បីដឹងថា តើគួរកំណត់តម្លៃឱយដូចគូប្រជែងរបស់អ្នក ឬមិនគួរ? ហើយបើកំណត់តម្លៃដូច តើអ្នកទទួលបានផលចំណេញកម្រិតណា? ហើយបើមិនកំណត់ដូច តើអ្នកទទួលបានផលចំណេញកម្រិតណា?

ចូរប្រៀបធៀប ហើយគិតពិចារណាឱ្យបានល្អិតល្អន់ និងត្រូវធ្វើយ៉ាងណាឱ្យការកំណត់តម្លៃរបស់ខ្លួនមានភាពល្អ និងអាចបត់បែនតាមវេលាបាន។

3. នាំមុខជាមួយនឹងគុណតម្លៃផ្អែកលើតម្លៃផលិតផល

ដើម្បីធ្វើឱ្យមានភាពនាំមុខគេចំពោះអាជីវកម្មរបស់អ្នក គឺអ្នកត្រូវតែធ្វើឱ្យមានភាពនាំមុខជាមួយនឹងការកំណត់តម្លៃដែលពោរពេញដោយគុណតម្លៃខ្ពស់ លើសពីគុណប្រយោជន៍ដែលផលិតផលរបស់អ្នកមាន។ ធ្វើបែបនេះ ទើបធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែមានភាពរីកចម្រើនក្នុងការរយៈពេលវែង។ ឧទាហរណ៍ ផលិតផលរបស់អ្នកមានសារៈប្រយោជន៍ជាច្រើន ប៉ុន្តែអ្នកក៏បានកំណត់តម្លៃមួយដែលធ្វើឱ្យអតិថិជនកាន់តែមានភាពភាពចិត្ត តាមរយៈកំណត់តម្លៃជាមួយនឹងគុណតម្លៃ ដូចជាតម្លៃដែលមានស្ដង់ដារ តម្លៃដែលមានការប្រម៉ូសិនច្បាស់លាស់ តម្លៃដែលធ្វើឱ្យអតិថិជនហ៊ានចំណាយ តម្លៃដែលអតិថិជនគិតថាសមរម្យ តម្លៃដែលសាកសមនឹងគុណភាពផលិតផល និងផ្សេងៗទៀត។

បន្ថែមពីរបៀបកំណត់តម្លៃខាងលើម្ចាស់អាជីវកម្ម ក៏ត្រូវឈ្វេងយល់ពីយុទ្ធសាស្រ្តកំណត់តម្លៃខាងក្រោមផងដែរ រួមមាន៖

1. ការក្លែងបន្លំតម្លៃ (Price skimming)

យុទ្ធសាស្រ្តនេះ គឺពាក់ព័ន្ធនឹងការកំណត់តម្លៃខ្ពស់នៅពេលដែលផលិតផលមួយត្រូវបានផ្សព្វផ្សាយបន្ទាប់មកបន្ទាបតម្លៃបន្តិចម្តងៗនៅពេលដៃគូប្រកួតប្រជែងកាន់តែមានច្រើនចូលក្នុងទីផ្សារ។ ហើយប្រភេទនៃការកំណត់តម្លៃនេះ គឺល្អសម្រាប់អាជីវកម្មដែលកំពុងចូលទៅក្នុងទីផ្សារកំពុងរីកចម្រើន។

2. តម្លៃនៃការជ្រៀតចូលទីផ្សារ

ការកំណត់តម្លៃសម្រាប់ការជ្រៀតចូលទីផ្សារ ជាការដាក់តម្លៃពីទាបទៅខ្ពស់ មានន័យថា កំណត់តម្លៃទាបដើម្បីធ្វើឱ្យមនុស្សបានស្គាល់ និងអាចកាត់បន្ថយគូប្រជែង ព្រមទាំងអាចបង្កើតភាពទុកចិត្តដល់អតិថិជនបានច្រើន បន្ទាប់មកអ្នកអាចដំឡើងតម្លៃ។

3. តម្លៃពិសេស (Premium pricing)

យុទ្ធសាស្ត្រនេះ គឺសម្រាប់អាជីវកម្មដែលបង្កើតផលិតផលដែលមានគុណភាពខ្ពស់ និងធ្វើទីផ្សារសម្រាប់បុគ្គលដែលមានប្រាក់ចំណូលខ្ពស់ ដោយអាចធ្វើឱ្យអតិថិជនចាត់ទុកថាផលិតផលរបស់អ្នកមានតម្លៃខ្ពស់ ហ៊ានពួកគេហ៊ានចំណាយ ទោះបីជាស្ថិតនៅ។

4. តម្លៃសេដ្ឋកិច្ច

យុទ្ធសាស្ត្រកំណត់តម្លៃសេដ្ឋកិច្ច គឺពាក់ព័ន្ធនឹងការកំណត់គោលដៅអតិថិជនដែលចង់សន្សំប្រាក់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបានលើអ្វីដែលល្អ ឬសេវាកម្មដែលពួកគេកំពុងទិញ។ ឧទាហរណ៍នៃគំរូតម្លៃសេដ្ឋកិច្ច ដូចជា Walmart និង Costco។

5. តម្លៃកញ្ចប់

នៅពេលដែលក្រុមហ៊ុនផ្គូផ្គងផលិតផលជាច្រើនជាមួយគ្នា ហើយលក់វាក្នុងតម្លៃតិចជាងផលិតផលនីមួយៗ វាត្រូវបានគេស្គាល់ថាជាកញ្ចប់តម្លៃ។

6. គុណតម្លៃផ្អែកលើតម្លៃ (Value-based pricing)

យុទ្ធសាស្រ្តនេះ ក្រុមហ៊ុនមួយផ្អែកលើតម្លៃរបស់វាទៅលើចំនួនដែលអតិថិជនជឿថាផលិតផលនោះមានតម្លៃ។ គំរូតម្លៃនេះ គឺល្អបំផុតសម្រាប់ពាណិជ្ជករដែលផ្តល់ជូននូវផលិតផលតែមួយគត់ ជាជាងទំនិញ។

7. តម្លៃថាមវន្ត (Dynamic pricing)

យុទ្ធសាស្រ្តនេះ អនុញ្ញាតឱ្យអ្នកអាចផ្លាស់ប្តូរតម្លៃនៃទំនិញរបស់អ្នកដោយផ្អែកលើតម្រូវការទីផ្សារនៅពេលណាមួយ។ ការកើនឡើងតម្លៃរបស់ Uber គឺជាឧទាហរណ៍ដ៏អស្ចារ្យនៃការកំណត់តម្លៃថាមវន្ត។

ពាណិជ្ជកម្ម

សំណួរទាំង៤ដែលអ្នកគួរតែសួរខ្លួនឯងមុនពេលអ្នកចង់កំណត់យកអតិថិជនគោលដៅថ្មី

0
សំណួរដែលអ្នកគួរតែសួរខ្លួនឯងមុនពេលអ្នកចង់កំណត់យកអតិថិជនថ្មី១

ប្រសិនបើអ្នកមានឱកាសបានជួបជាមួយនឹងម្ចាស់អាជីវកម្ម១០ទៅ់២០នាក់ ហើយសួរពួកគាត់ ទាក់ទងជាមួយនឹងអ្វីដែលគាត់ចង់បានជាងគេដើម្បីឲ្យធុរកិច្ចរបស់ពួកគាត់រីកចម្រើនឡើង នោះពួកគាត់ប្រាកដជានិយាយប្រាប់អ្នកក្នុងចម្លើយប្រហាក់ប្រហែលគ្នាជាមិនខាន ពោលគឺចង់ឲ្យមានអតិថិជនប្រើប្រាស់នូវសេវាកម្មក៏ដូចជាផលិតផលរបស់គាត់ឲ្យបានច្រើនជាងមុន ដែលចំណុចនេះគឺជាគោលដៅចម្បងរបស់អាជីវកម្មមួយៗ។ ប៉ុន្តែមុនពេលដែលអ្នកចង់ស្វែងរកអតិថិជនឲ្យប្រើសប្រាស់នូវផលិតផលរបស់អ្នកបន្ថែមទៀត ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកគប្បីសួរខ្លួនសំណួរទាំង៤នេះជាមុនសិន។

១. តើខ្ញុំមានលទ្ធភាពអាចទ្រាំទ្ររាល់ការចំណាយទៅលើការកំណត់អតិថិជនថ្មីឬនៅ?

This image has an empty alt attribute; its file name is image-5-1024x545.png

យុទ្ធសាស្ត្រទីផ្សារដែលសាមញ្ញមួយក្នុងការកំណត់យកនូវអតិថិជនថ្មីៗដែលអ្នកគិតថាពួកគេអាចជាអតិថិជនគោលដៅរបស់អ្នកនោះ គឺហ៊ានចំណាយទៅលើការផ្សព្វផ្សាយក៏ដូចជាលក់បញ្ចុះតម្លៃ ព្រមទាំងមានការទិញមួយថែមមួយជាដើម ដោយធ្វើយ៉ាងណាឲ្យអតិថិជនថ្មីរបស់អ្នកនោះ មានការចាប់អារម្មណ៍ងាកមកទិញនូវផលិតផលនៅក្នុងក្រុមហ៊ុនរបស់អ្នក។ យើងឃើញថាបើទោះបីជាយុទ្ធសាស្ត្រទីផ្សារបែបនេះ មានប្រសិទ្ធភាពអាចទាក់ទាញអ្នកប្រើប្រាស់បានច្រើនក៏ពិតមែន ប៉ុន្តែអ្នកក៏ត្រូវតែពិនិត្យមើលទៅលើចំនួនកញ្ចប់ថវិកាដែលអ្នកត្រូវចំណាយយផងដែរ ថាតើអ្នកអាចទ្រាំទ្ររាល់ការចំណាយទៅលើការផ្សព្វផ្សាយនិងការប្រម៉ូសិនជាច្រើនទាំងអស់នោះបានដែរឬអត់ ក្នុងគោលបំណងដើម្បីចៀសវាងពីការក្ស័យធុនរបស់ក្រុមហ៊ុន។

មួយវិញទៀត ប្រសិនបើអ្នកកំពុងតែមានគម្រោងចង់កំណត់នូវអតិថិជនគោលដៅថ្មីបន្ថែមទៀត  ដែលគ្រាន់តែជាអតិថិជន ហ៊ានចំណាយលុយទិញនូវផលិតផលរបស់អ្នកនៅពេលតែមានការប្រម៉ូសិនតែមួយខណៈពេលទេ  តើអ្នកគិតថា អ្នកគួរតែពង្រីកយកអតិថិជនបែបនេះដែរឬទេ? ហើយពួកគេអាចជួយឲ្យអាជីវកម្មរបស់អ្នករីកចម្រើនបានយូរអង្វែងដែរឬទេ?  ទាំងនេះគឺជាសំណួរខ្លះៗដែលអ្នកគប្បីសួរខ្លួនឯង មុន ពេលដែលអ្នកចង់កំណត់អតិថិជនគោលដៅថ្មី។

២. តើអតិថិជនបច្ចុប្បន្នរបស់ខ្ញុំពេញចិត្តចំពោះអ្វីដែលខ្ញុំផ្ដល់ឲ្យឬនៅ?

This image has an empty alt attribute; its file name is image-8-1024x532.png

សម្រាប់អតិថិជនឬអ្នកប្រើប្រាស់ផ្ទាល់ បើពេលណាគាត់ទទួលបានបទពិសោធមិនល្អកំឡុងពេលដែលប្រើប្រាស់នូវសេវាកម្ម ឬមួយក៏ផលិតផលរបស់អ្នកហើយ ពួកគេប្រាកដជាមិនត្រឡប់មករកអ្នកវិញនោះទេ ថែមទាំងផ្សព្វផ្សាយនូវព័ត៌មានមិនល្អមួយចំនួនទាក់ទងទៅលើគុណភាពផលិតផលឬសេវាកម្មរបស់អ្នកទៅកាន់អ្នកដទៃទៀតផង។ ដូចនេះ ប្រសិនបើអតិថិជនបច្ចុប្បន្នរបស់អ្នក មិនទាន់ពេញចិត្តនូវសេវាកម្ម ឬផលិតផលដែលអ្នកផ្ដល់ឲ្យនៅឡើយទេ អ្នកគួរតែចំណាយពេលទៅលើការគិតយុទ្ធសាស្ត្របែបណាដើម្បីធ្វើឲ្យអតិថិជនចាស់ៗរបស់អ្នកត្រឡប់មកជឿទុកចិត្ត និងប្រែក្លាយទៅជាអតិថិជនស្មោះស្ម័គ្រជាមួយនឹងក្រុមហ៊ុនអ្នកវិញ ជាជាងចាប់ផ្ដើមកំណត់នូវអតិថិជនគោលដៅថ្មី ទាំងដែលក្រុមអតិថិជនគោលដៅចាស់មានភាពមិនពេញចិត្តនិងមានបញ្ហាច្រើនជាមួយនឹងអ្នក។ ដូច្នេះអ្នកត្រូវតែពង្រឹងទៅលើគុណភាពនៃផលិតផល ព្រមទាំងគុណភាពនៃសេវាកម្មអតិថិជនឲ្យបានល្អ។

៣. តើខ្ញុំតែងតែទទួលយកនូវមតិរិះគន់ពីសំណាក់អថិជនដែរឬទេ?

This image has an empty alt attribute; its file name is image-6-1024x583.png

ដើម្បីប្រាកដក្នុងចិត្តថា អតិថិជនរបស់អ្នកនៅតែបន្តប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នកបានរយៈពេលវែង អ្នកគប្បីរៀបចំនូវការគ្រប់គ្រងអាជីវកម្ម ព្រមទាំងការគ្រប់គ្រងអតិថិជនរបស់អ្នកឡើងវិញ ដោយត្រូវចេះទទួលយកមតិណាមួយរបស់អតិថិជនយកទៅអនុវត្តន៍ ដើម្បីធ្វើឲ្យដំណើរការអាជីវកម្មរបស់អ្នកកាន់តែរីកដុះដាល និងមានអ្នកគាំទ្រច្រើនជាងមុន។ ដូចនេះប្រសិនបើអ្នកអាចទទួលយកទាំងមតិវិជ្ជមាន និងអវិជ្ជមានពីអតិថិជនបាន និងចេះសម្រាំងយកគំនិតណាដែលអាចជួយឲ្យអាជីវកម្មកាន់តែរីកចម្រើនបានហើយ នោះឱកាសក្នុងការកំណត់នូវអតិថិជនគោលដៅថ្មីសម្រាប់ក្រុមហ៊ុនរបស់អ្នកក៏ល្អដែរ ព្រោះអ្នកចេះបត់បែន និងចេះទាញប្រយោជន៍ពីការបញ្ចេញមតិរបស់អតិថិជន។

៤. តើអាជីវកម្មដែលខ្ញុំកំពុងតែកាន់កាប់រាល់ថ្ងៃនេះមានលំនឹងហើយឬនៅ? ត្រៀមខ្លួនរួចរាល់សម្រាប់ការពង្រីកនូវអតិថិជនថ្មីបានឬនៅ?

This image has an empty alt attribute; its file name is image-9-1024x683.png

ប្រសិនបើបច្ចុប្បន្ននេះ អាជីវកម្មរបស់អ្នកនៅមិនទាន់រួចរាល់ទេ ពោលគឺនៅផុតដៃផុតជើងនៅឡើយ ហើយអ្នកចង់កំណត់អតិថិជនគោលដៅថ្មីបន្ថែមទៀតនោះ អ្នកត្រូវតែប្រយ័ត្នប្រយែងបន្តិច និងគួរតែពិចារណាឡើងវិញថាតើខណៈពេលនេះក្រុមហ៊ុនគួរតែចាប់ផ្ដើមស្វែងរកប្រភេទអតិថិជនថ្មីទៀតឬយ៉ាងណា ដើម្បីចៀសវាធ្វើឲ្យក្រុមហ៊ុនខាតបង់កាន់តែច្រើន។

ជារួមមកប្រសិនបើចម្លើយនៃសំណួរទាំង៤ខាងលើរបស់អ្នក

១. តើខ្ញុំមានលទ្ធភាពអាចទ្រាំទ្ររាល់ការចំណាយទៅលើការកំណត់អតិថិជនថ្មីឬនៅ?

២. តើអតិថិជនបច្ចុប្បន្នរបស់ខ្ញុំពេញចិត្តចំពោះអ្វីដែលខ្ញុំផ្ដល់ឲ្យឬនៅ?

៣. តើខ្ញុំតែងតែទទួលយកនូវមតិរិះគន់ពីសំណាក់អថិជនដែរឬទេ?

៤. តើអាជីវកម្មដែលខ្ញុំកំពុងតែកាន់កាប់រាល់ថ្ងៃនេះមានលំនឹងហើយឬនៅ? ត្រៀមខ្លួនរួចរាល់សម្រាប់ការពង្រីកនូវអតិថិជនថ្មីបានឬនៅ?

សុទ្ធតែអូខេ គ្មានបញ្ហាទេ នោះជាពេលដែលអ្នកអាចចាប់ផ្ដើមកំណត់យកនូវអតិថិជនគោលដៅថ្មីបានហើយ។

 

 

ពាណិជ្ជកម្ម

របៀបពង្រឹងលើជំនាញហិរញ្ញវត្ថុរបស់អ្នក

0
របៀបពង្រឹងលើជំនាញហិរញ្ញវត្ថុរបស់អ្នក

ជំនាញហិរញ្ញវត្ថុ មានសារៈសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ការបំពេញការងារ និងការប្រកបអាជីវកម្ម ដូច្នេះប្រសិនបើអ្នកខ្សោយលើជំនាញនេះជារឿងពិបាក។ មនុស្សមួយចំនួនបាននិយាយថា ពួកគេស្អប់តួលេខ ដូច្នេះធ្វើឱ្យពួកគេមិនចូលចិត្តរៀនលើជំនាញនេះ។

ចំពោះម្ចាស់អាជីវកម្ម ប្រសិនបើពួកគេមិនចេះជំនាញហិរញ្ញវត្ថុ នោះពួកគេនឹងពិបាកយល់អំពីរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុន មិនដឹងពីប្រាក់ចំណេញ ឬខាតបង់ឡើយ។ ដូច្នេះដើម្បីធ្វើជាម្ចាស់អាជីវកម្មក្នុងការដឹកនាំក្រុមហ៊ុនឱ្យដំណើរបានរលូន អ្នកត្រូវតែយល់ដឹង ក៏ដូចជាពង្រឹងលើជំនាញនេះ ទោះបីជាបច្ចុប្បន្នអ្នកមិនចូលចិត្តសិក្សាអ្វីដែលមានតួរលេខ។

តើធ្វើបែបណាដើម្បីពង្រឹងលើជំនាញហិរញ្ញវត្ថុឱ្យកាន់តែល្អ? ខាងក្រោមនេះ ជាចម្លើយ៖

1. យកឈ្នះការភ័យខ្លាចរបស់អ្នក

ឈប់គេចពីការសិក្សាលើជំនាញហិរញ្ញវត្ថុ ដោយមានលេសថា មិនចូលចិត្តរៀនអំពីតួរលេខ ប៉ុន្តែអ្នកត្រូវគិតមកវិញថា “ហិរញ្ញវត្ថុគឺជាវិធីសាស្រ្តមួយដែលធ្វើឱ្យអាជីវកម្មរីកចម្រើនដោយសារមានលំហូរសាច់ប្រាក់ល្អ”។ លើសពីនេះ ក៏មានភាពងាយស្រួលក្នុងការវាស់ស្ទង់ភាពរីកចម្រើនតាមរយៈដំណើរការហិរញ្ញវត្ថុ។ ចូរគិតអំពីហិរញ្ញវត្ថុ និងគណនេយ្យ ក្នុងភាពងាយស្រួល ដោយកុំព្យាយាមគិតអ្វីដែលមានភាពស្មុគស្មាញខ្លាំងពេក។ បន្ទាប់មក ត្រូវមានការចាប់ផ្ដើមក្នុងការសិក្សាអំពីវា។

2. ចាប់ផ្ដើមស្វះស្វែងរៀន

ប្រសិនបើអ្នកកំពុងធ្វើការ ហើយកន្លែងក្រុមហ៊ុនផ្ដល់ការបណ្ដុះបណ្ដាលលើជំនាញហិរញ្ញវត្ថុដល់អ្នក ដូច្នេះអ្នកត្រូវចេះទាញយកប្រយោជន៍ពីវា ប៉ុន្តែបើគ្មានទេអ្នកអាចស្វែងរកវគ្គខ្លីៗនិងស្វែងរកសៀវភៅដែលបង្រៀនអំពីជំនាញនោះ។

ហើយចំពោះម្ចាស់អាជីវកម្ម ក៏ត្រូវចេះស្វែងរកវគ្គសិក្សាដែលបណ្ដុះបណ្ដាលលើជំនាញហិរញ្ញវត្ថុ និងស្វែងរកសៀវភៅដែលនិយាយពាក់ព័ន្ធលើជំនាញនេះមកអានឱ្យបានច្រើន ដើម្បីធ្វើយ៉ាងណាបណ្ដុះឱ្យខ្លួនឯងមានចំណេះដឹងលើហិរញ្ញវត្ថុ និងអាចមើលយល់ពីរបាយការណ៍សំខាន់ៗរបស់ហិរញ្ញវត្ថុ និងគណនេយ្យ។

3. ដោះស្រាយតារាងតុល្យការ

ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែអាចមើលយល់ពីរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុន និងផ្ដោតលើតារាងតុល្យការឱ្យបានច្រើន។ ធ្វើបែបនេះ ដើម្បីអាចដឹងថា តើក្រុមហ៊ុនត្រូវចំណាយលើអ្វី? អាចរកប្រាក់ចំណូលបន្ថែមនៅកន្លែងណា? ហើយចំណាយអស់ប៉ុន្មាន? ខ្វះខាតប៉ុន្មាន? បើខ្វះខាតត្រូវរកប្រាក់បំពេញនៅទីណាខ្លះ? ហើយទាំងនេះ នឹងធ្វើឱ្យដំណើរការអាជីវកម្មកាន់តែរីកចម្រើន និងអាចឆាប់សម្រេចគោលដៅបានកាន់តែធំ និងដល់គោលដៅដែលបានកំណត់។

4. ផ្តោតលើរង្វាស់សំខាន់ៗ

ការដែលអាចជំរុញលើជំនាញហិរញ្ញវត្ថុរបស់អ្នកឱ្យកាន់តែប្រសើរ ទាមទារឱ្យអ្នកស្វែងរករង្វាស់សំខាន់ៗដើម្បីអាចវាស់វែងពីភាពជោគជ័យក្នុងក្រុមហ៊ុន។ លើសពីនេះ អ្នកត្រូវចងចាំថា គោលដៅរបស់អ្នកក្នុងការរៀនជំនាញនេះ គឺដើម្បីយល់ពីភាពជាប់ទាក់ទងគ្នារវាងប្រាក់ចំណេញ និងការខាតបង់។ នៅក្នុងក្រុមហ៊ុន អ្វីដែលសំខាន់ដែលអ្នកត្រូវដឹង និងតាមដាន គឺចំណូល ចំណាយ ចំណេញឬខាត បំណុល និងទុនរបស់ម្ចាស់។ លើសពីនេះ ត្រូវដឹងអំពីប្រសិទ្ធភាពនៃប្រតិបត្តិការ និងតាមដានអំពីតារាតុល្យការ ហើយអ្វីដែលអាចរកចំណូលបន្ថែមសម្រាប់ក្រុមហ៊ុនរបស់អ្នក។

5. លេងអ្វីដែលពាក់ព័ន្ធនឹងលេខឱ្យបានច្រើន

នៅពេលដែលអ្នកយល់ច្បាស់អំពីតារាងតុល្យការ និងអ្វីដែលជំរុញឱ្យក្រុមហ៊ុនរបស់អ្នករីកចម្រើន។ ជំហានបន្ទាប់ អ្នកត្រូវតែសាកល្បង និងលេខជាមួយនឹងលេខឱ្យបានច្រើន ឧទាហរណ៍ ចុះបើតម្លៃទាបជាង ចំណូលខ្ពស់ជាង ហើយបើថ្លៃដើមធ្លាក់ចុះឬឡើង តើត្រូវធ្វើដូចម្ដេច? ធ្វើបែបនេះ ដើម្បីព្យាយាមធ្វើឱ្យខ្លួនឯងកាន់តែមានភាពស្ទាត់ជំនាញ ក៏ដូចជាកាន់តែយល់ច្បាស់នូវអ្វីដែលជាភាពសំខាន់ និងពាក់ព័ន្ធជាមួយនឹងហិរញ្ញវត្ថុ។

6. ស្វែងរកអ្នកណែនាំផ្នែកហិរញ្ញវត្ថុ

អ្នកអាចចាប់ផ្ដើមស្វែងរករៀមច្បងណាម្នាក់ ឬច្រើននាក់ដែលមានចំណេះដឹង ក៏ដូចជាខ្លាំងលើផ្នែកហិរញ្ញវត្ថុ ដើម្បីទំនាក់ទំនងជាមួយពួកគេក្នុងការសុំជំនួយឱ្យពួកគេជួយណែនាំ និងបង្រៀនដល់អ្នកបន្ថែមទៀត។ ពេលនោះ ពួកគេនឹងជួយពន្យល់អំពីគោលគំនិត និងប្រឹក្សាយោបល់ដល់អ្នកបានល្អក្នុងការសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុណាមួយដែលត្រូវការប្រតិបត្តិការក្នុងអាជីវកម្មរបស់អ្នក ឬលើផ្សេងទៀតទៅតាមតម្រូវការរបស់អ្នកឱ្យមានភាពត្រឹមត្រូវ។

7. គិតអំពីរឿងផ្ទាល់ខ្លួន

ត្រង់ចំណុចនេះ មានន័យថា ប្រសិនបើបច្ចុប្បន្ននេះអ្នកជាបុគ្កលិកធ្វើការឱ្យក្រុមហ៊ុនណាមួយ ហើយទទួលបានប្រាក់ខែតិច ឬមិនទាន់គ្រប់គ្រាន់សម្រាប់អ្នក។ ដូច្នេះអ្នកត្រូវគិតធ្វើយ៉ាងណាដើម្បីចូលរួមចំណែកក្នុងការជួយជំរុញឱ្យក្រុមហ៊ុនកាន់តែមានប្រាក់ចំណូលច្រើន និងកាត់បន្ថយចំណាយឱ្យនៅមានកម្រិតទាប។ លើសពីនេះ អ្នកក៏ត្រូវតែពង្រឹងអំពីសកម្មភាពធ្វើការប្រចាំថ្ងៃរបស់អ្នក ថាតើទទួលបានផលកម្រិតណា? ហើយបានចូលរួមចំណែកជួយក្នុងតួនាទីជាមួយនឹងអ្នកដទៃឬទេ? បន្ថែមពីនេះ អ្នកក៏ត្រូវចេះផ្ដោតលើបញ្ហាដែលអាចគ្រប់គ្រងបាន ដើម្បីមានផលិតភាពកាន់តែល្អ។

ពាណិជ្ជកម្ម

ហេតុអ្វីបុគ្គលិកខ្លាំងមិនអាចឈានដល់សក្តានុពលរបស់ពួកគេ?

0
ហេតុអ្វីបុគ្គលិកខ្លាំងមិនអាចឈានដល់សក្តានុពលរបស់ពួកគេ?

តាមការពិសោធន៍ មនុស្សភាគច្រើនមិនព្យាយាមអស់ពីសមត្ថភាពរបស់ពួកគេទេ បន្ទាប់ពីពួកគេបានធ្វើការលើសពីប្រាំមួយខែ។ ហេតុអ្វីបានជាដូច្នេះ? មានមូលហេតុទូទៅ ចំនួន 3 យ៉ាង គឺដោយសារ៖

  1. ភាពមិនសមប្រកប៖ បុគ្គលិកដែលមានសមត្ថភាព ជ្រើសរើសក្រុមហ៊ុនខុស ដោយក្រុមហ៊ុននោះ អាចជាមិនសូវចេះវាយតម្លៃអំពីសមត្ថភាពរបស់បុគ្គលិក និងមិនចេះបែងចែកតួនាទីឱ្យសមស្របជាមួយនឹងសមត្ថភាពរបស់ពួកគេ ហើយសមជាមួយនឹងអ្វីដែលក្រុមហ៊ុនចង់បាន។
  2. ការមិនចុះសម្រុងគ្នា៖ ជារឿយៗដោយសារតែខ្សោយភាពជាអ្នកដឹកនាំ។
  3. កាលៈទេសៈផ្ទាល់ខ្លួន៖ មិនថាអ្នកណាម្នាក់មានជំនាញ និងមានទេពកោសល្យយ៉ាងណានោះទេ គុណវិបត្តិផ្ទាល់ខ្លួន និងការបរាជ័យជាញឹកញាប់នឹងរំខានដល់ភាពជោគជ័យក្នុងអាជីពរបស់ពួកគេ។

ហើយមូលហេតុទាំង3 នេះ ក៏ជាផ្នែកមួយដែលធ្វើឱ្យបុគ្គលិកខ្លាំងៗដែលមានទេពកោសល្យ តែងតែមិនអាចឈានដល់សក្ដានុពលរបស់ពួកគេ ដោយមិនបានធ្វើអ្វីដែលអាចសម្រេចបាននូវសមិទ្ធផលធំៗ។ ដូច្នេះដើម្បីកាន់តែលម្អិតបន្ថែមទៀត អ្នកអាចឈ្វេងយល់អំពីមូលហេតុនីមួយៗដូចខាងក្រោម៖

1. ភាពមិនសមប្រកប

ទេពកោសល្យរបស់មនុស្សម្នាក់ៗ គឺជាបុគ្គលិកលក្ខណៈចម្បងដែលបញ្ជាក់ពីភាពប៉ិនប្រសប់ក្នុងការបំពេញការងារ និងអាចធ្វើការងារបានល្អប្រសើរ ហើយភាគច្រើនក្រុមហ៊ុនធំៗតែងតែចង់បានពួកគេ។ ប៉ុន្តែអ្វីដែលជាបញ្ហាត្រង់ចំណុចនេះ ក្រុមហ៊ុនមួយចំនួនមិនសូវបានយកចិត្តទុកដាក់ក្នុងការវាយតម្លៃអំពីសមត្ថភាពរបស់បុគ្គលិកម្នាក់ៗទាំងការជ្រើសរើសបុគ្គលិកដំបូង និងវាយតម្លៃលទ្ធផលបុគ្គលិកដែលកំពុងធ្វើការជាមួយ ព្រមទាំងមិនបានវាយតម្លៃឱ្យសមស្របជាមួយនឹងវប្បធម៌ក្រុមហ៊ុនឱ្យបានត្រឹមត្រូវឡើយ។ ជាហេតុធ្វើឱ្យបុគ្គលិកដែលមានទេពកោសល្យខ្លាំង និងបុគ្គលិកផ្សេងទៀតមិនបានមើលឃើញពីតួនាទីផ្ទាល់ខ្លួន និងគោលដៅដែលស្ថាប័នចង់សម្រេចបានច្បាស់ឡើយ។

ជាដំណោះស្រាយ៖

មុននឹងសម្រេចចិត្តចូលធ្វើការនៅក្រុមហ៊ុនណាមួយ អ្នកត្រូវតែធ្វើការពិនិត្យឱ្យបានប្រុងប្រយ័ត្នអំពីក្រុមហ៊ុននោះ ដើម្បីធានាថាអ្នកបានយល់ច្បាស់ពីការងារ ក៏ដូចជាអ្វីដែលក្រុមហ៊ុននោះនឹងផ្ដល់ត្រឡប់មកវិញសម្រាប់អ្នក។ ហើយនៅពេលដែលអ្នកកំពុងបម្រើការនៅទីនោះ អ្នកក៏ត្រូវរៀនសង្កេតអំពីរបៀបនៃការវាយតម្លៃរបស់ក្រុមហ៊ុននោះ ថាតើមានទម្រង់នៃការវាយតម្លៃមានប្រសិទ្ធភាពឬទេ? តើការវាយតម្លៃនោះត្រឹមត្រូវឬទេ? តាមរយៈការវាយតម្លៃនោះ វាជួយដល់អ្នកកម្រិតណា? ធ្វើបែបនេះ ដើម្បីធ្វើយ៉ាងណាឱ្យសមត្ថភាព ក៏ដូចជាទេពកោសល្យរបស់អ្នក កាន់តែមានសក្ដានុពល ដើម្បីបញ្ចេញសមត្ថភាពលើតួនាទី និងតំណែងឱ្យសមស្របនឹងអ្វីដែលអ្នកចង់បាន និងឆាប់ទទួលបានភាពរីកចម្រើនលឿន។

2. ការមិនចុះសម្រុងគ្នា

ហេតុផលចម្បងដែលធ្វើឱ្យមនុស្សគ្មានការចុះសម្រុងគ្នាដើម្បីបំពេញការងារ គឺដោយសារពួកគេខ្វះភាពជាអ្នកដឹកនាំ។

ជាទូទៅ នៅពេលចូលធ្វើការលើកដំបូង អាចមិនទាន់មានភាពបញ្ហានេះទេ ប៉ុន្តែធ្វើការយូរៗទៅកាន់តែស្គាល់គ្នាច្រើន បញ្ហាក៏មានច្រើន និងអាចមានទំទាស់ខ្លះៗ ឬដោយសារហេតុផលជាច្រើនទៀត ដែលធ្វើឱ្យមនុស្សគ្មានភាពចុះសម្រុងគ្នា មិនថាបុគ្គលនោះមានសមត្ថភាពកម្រិតណានោះទេ ដូច្នេះតើធ្វើបែបណា ដើម្បីដោះស្រាយនូវបញ្ហានេះបាន?

ដំណោះស្រាយ៖
  • ជំហានដំបូង អ្នកអាចស្វែងរកបុគ្គលម្នាក់ ឬច្រើននាក់ ដើម្បីបំផុសគំនិតសម្រាប់អ្នក និងអាចជួយណែនាំដល់អ្នកបន្ថែម ព្រមទាំងជួយកែលម្អអ្នកប្រកបដោយគោលបំណងច្បាស់លាស់ និងស្ថាបនាលើអ្វីដែលអ្នកកំពុងអនុវត្តន៍នោះឱ្យកាន់តែមានភាពប្រសើរឡើង។
  • ចាប់ផ្ដើមបង្កើតឱកាស ក៏ដូចជាស្វែងរកពេលវេលាល្អសម្រាប់ខ្លួនឯង ក្នុងការចង់ចេះចង់ដឹង និងរៀនអ្វីថ្មីៗបន្ថែមទៀតនៅកន្លែងធ្វើការ។
  • រៀនភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមការងារឱ្យបានច្រើន ព្រមទាំងរៀនទទួលស្គាល់ថាមនុស្សមានភាពខុសគ្នា ដូច្នេះរៀនស្ដាប់ និងទទួលយកអ្វីដែលពួកគេមាន ព្រមទាំងបើកចិត្តរៀនសូត្រពីពួកគេ និងសហការ ក៏ដូចជាហ៊ានសុំជំនួយពីមិត្តរួមការងារទាំងអស់។
  • ហ៊ានប្រឹក្សា ក៏ដូចជាហ៊ានប្រាប់ចៅហ្វាយរបស់អ្នក អំពីអ្វីដែលអ្នកអាចជួយ និងចង់ធ្វើកិច្ចការងារណាមួយ ទោះបីជាពេលនោះចៅហ្វាយរបស់អ្នកពុំទាន់មើលឃើញពីទេពកោសល្យរបស់អ្នកក៏ដោយ។

3. កាលៈទេសៈផ្ទាល់ខ្លួន

ទោះបីជាមនុស្សម្នាក់ៗកំពុងមានអាជីពការងារដែលត្រូវធ្វើក៏ដោយ ក៏ពួកគេតែងតែមានជីវិតផ្ទាល់ខ្លួន និងឯកជនភាពដែរ។ ដូច្នេះប្រសិនបើជីវិតផ្ទាល់ខ្លួនរបស់ពួកគេមានបញ្ហា ឬជួបវិបត្តិនានា នោះវាក៏មានឥទ្ធិពលដល់ភាពជោគជ័យក្នុងអាជីពការងារដែរ។

ក្នុងចំណុចនេះ ចង់បង្ហាញថា ទោះបីជាបុគ្គលនោះមានសមត្ថភាពខ្លាំងពូកែ និងមានទេពកោសល្យល្អក្នុងការបំពេញការងារ ក៏ពួកគេក៏អាចមានបញ្ហានៅក្នុងជីវិតផ្ទាល់ខ្លួន ហើយអាចប៉ះពាល់ដល់គុណភាពការងារផ្ទាល់ខ្លួនរបស់ពួកគេដែរ។

ជាដំណោះស្រាយ៖
  • បុគ្គលខ្លួនឯងត្រូវតែចេះបែងចែករវាងជីវិតផ្ទាល់ខ្លួន និងការងារ ដើម្បីអា​ចបន្តដំណើរឆ្ពោះទៅកាន់ភាពជោគជ័យលើអាជីពការងារ
  • ចេះស្វែងរកជំនួយ ដើម្បីជួយដោះស្រាយលើបញ្ហានានា មិនថាជាបញ្ហាជីវិត និងបញ្ហាការងារឱ្យបានទាន់ពេលវេលា
  • សុំការប្រឹក្សាយោបល់ជាមួយនឹងថៅហ្វាយនាយ ដើម្បីឱ្យគាត់ផ្ដល់ជាដំណោះស្រាយ និងជួយអ្នកលើចំណុចណាមួយ ដើម្បីកាត់បន្ថយសម្ពាធ ហើយបន្តបង្កើនផលិតភាពការងារ
  • ថៅហ្វាយនាយ ត្រូវតែចេះឈ្វេងយល់អំពីកាលៈទេសៈរបស់និយោជិត ដើម្បីធ្វើយ៉ាងណាឱ្យពួកគេកាន់តែមានផលិតភាពការងារ និងអាចដោះស្រាយបញ្ហាជីវិតផ្ទាល់ខ្លួន

 

ខ្លឹមសារដកស្រង់ចេញពី HARVARD BUSINESS REVIEW និងបញ្ចូលបទពិសោធន៍ផ្ទាល់ខ្លួនមួយចំនួន!

ពាណិជ្ជកម្ម

អត្ថប្រយោជន៍ និងរបៀបពង្រឹងជំនាញស្វ័យសិក្សាឱ្យខ្លាំង

0
អត្ថប្រយោជន៍ និងរបៀបពង្រឹងជំនាញស្វ័យសិក្សាឱ្យខ្លាំង

ជំនាញស្វ័យសិក្សា សំដៅលើការសិក្សាដោយខ្លួនឯង តាមរយៈការចេះបង្កើតវិធីសាស្រ្តរៀនដោយខ្លួនឯង និងចេះសិក្សាស្រាវជ្រាវបន្ថែម។ ហើយជំនាញនេះ មានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា​ជាពិសេសសិស្សនិស្សិត អ្នកធ្វើការ ម្ចាស់អាជីវកម្ម និងផ្សេងៗទៀត។

អត្ថប្រយោជន៍ នៅពេលអ្នកមានជំនាញស្វ័យសិក្សាខ្លាំង

  • ទទួលបានលទ្ធផលការសិក្សា និងការងារមានប្រសិទ្ធភាពខ្ពស់
  • ទទួលបានចំណេះដឹង និងព័ត៌មានបានកាន់តែច្រើន ហើយទូលំទូលាយ ដើម្បីពង្រីកការគិតបានល្អ និងគិតបានលឿនជាងមុន
  • ងាយស្រួលក្នុងការដោះស្រាយបញ្ហានានាបានច្បាស់លាស់ និងត្រឹមត្រូវ
  • សមត្ថភាពកាន់តែរីកចម្រើនខុសពីធម្មតា
  • អភិវឌ្ឍន៍ជំនាញដែលអ្នកស្រលាញ់បានលឿន
  • ផ្ដល់ឱ្យអ្នកនូវសមត្ថភាពក្នុងការរៀនដោយសេរីដោយគ្មានដែនកំណត់
  • ធ្វើឱ្យអ្នកកាន់តែមានភាពជឿជាក់ និងទំនុកចិត្តលើខ្លួនឯង
  • ទទួលបានឱកាសរីកចម្រើនច្រើនជាងមុន
  • ។ល។

របៀបពង្រឹងជំនាញស្វ័យសិក្សាឱ្យខ្លាំង

1. កំណត់គោលដៅជាក់លាក់

អ្នកត្រូវដឹងថា តើអ្នកមានគោលដៅអ្វីសម្រាប់ខ្លួនឯង? ឧទាហរណ៍ បើអ្នកជាសិស្សវិទ្យាល័យ អ្វីជាគោលដៅជាក់លាក់សម្រាប់អ្នក? អាចជាការចង់បាននិទ្ទេស A ឬ ប្រសិនបើកំពុងធ្វើការ តើជំនាញអ្វីដែលអ្នកចង់ពង្រឹង ហើយអ្វីជាគោលដៅចម្បងសម្រាប់អ្នកក្នុងអាជីពការងារ? ឬមានគោលដៅផ្សេងៗទៀតតាមបុគ្គលម្នាក់ៗ ដូច្នេះអ្នកត្រូវកំណត់គោលដៅជាក់លាក់សម្រាប់ខ្លួនឯង។

ការកំណត់គោលដៅជាក់លាក់ ជារឿងសំខាន់ ពីព្រោះវាកាន់តែងាយស្រួលសម្រាប់អ្នកដើម្បីស្វែងរកវិធីសាស្រ្តនានា ដើម្បីចាប់ផ្ដើមកំណត់ផែនការ បន្ទាប់មកស្វ័យសិក្សាឱ្យចំគោលដៅដែលអ្នកចង់បាន។

ស្វ័យសិក្សាដែលមានគុណភាពខ្ពស់ គឺការស្វ័យសិក្សាដោយផ្ដោតលើការចង់សម្រេចលើគោលដៅជាក់លាក់ដែលអ្នកបានកំណត់នោះ។

2. ស្វែងរកអ្វីដែលមានប្រសិទ្ធភាពសម្រាប់អ្នក

ការស្វ័យសិក្សា មានវិធីសាស្រ្តច្រើនណាស់ ដូច្នេះអ្នកត្រូវតែស្វែងរកវិធីសាស្រ្តណាដែលមានប្រសិទ្ធភាពសម្រាប់អ្នក។ ហើយត្រង់ចំណុចនេះ ទាមទារឱ្យអ្នកមានការសាកល្បងឱ្យបានច្រើន ដើម្បីអាចដឹងថា តើការរៀនដោយខ្លួនឯងតាមវិធីសាស្រ្តដែលអ្នកទទួលបានលទ្ធផលល្អ? ហើយវិធីសាស្រ្តនោះ អាចជួយអ្នកឱ្យឆាប់សម្រេចគោលដៅដែលអ្នកចង់បាន។

3. ស្វែងរកជំនួយបានត្រឹមត្រូវ

ត្រង់ចំណុចនេះ អ្នកត្រូវដឹងថា តើប្រភពណាខ្លះដែលអាចជួយអ្នកឱ្យកាន់តែប្រសើរ? ឧទាហរណ៍ អ្នកចង់ក្លាយជាធ្វើទីផ្សារម្នាក់ដ៏ពូកែ ដូច្នេះអ្នកត្រូវស្វែងរកប្រភពវេបសាយ ឬវគ្គសិក្សាខ្លីៗៗណាដែលអាចទុកចិត្តបាន និងមានគេទទួលស្គាល់ច្រើន ដើម្បីសិក្សាបន្ថែម។ ម្យ៉ាងទៀត អ្នកអាចស្វែងរកបុគ្គលម្នាក់ ឬច្រើននាក់ ដើម្បីផ្ដល់ជាមតិយោបល់សម្រាប់អ្នកបន្ថែម (ត្រូវចាំថា បុគ្គលនោះ ត្រូវតែជាអ្នកដែលកំពុង ឬប្រឡូកក្នុងវិស័យដែលអ្នកចង់ចេះយូរហើយ)។

4. រៀបចំបរិយាកាសសិក្សារបស់អ្នកឱ្យល្អ

នៅពេលដែលចាប់ផ្ដើមធ្វើស្វ័យសិក្សាលើអ្វីមួយ អ្នកត្រូវតែធ្វើឱ្យប្រាកដថា បរិយាកាសជុំវិញអ្នកមានសភាពល្អ និងអាចធ្វើឱ្យអារម្មណ៍របស់អ្នកមានការផ្ដោតល្អ ហើយទទួលបានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ ត្រូវរៀបចំកន្លែងសិក្សារបស់អ្នក ឱ្យមានភាពរៀបរយ ដោយអាចធ្វើឱ្យអ្នកកាន់តែមានភាពស្វាហាប់ និងធ្វើស្វ័យសិក្សាដោយភាពរីករាយបំផុត។

ពាណិជ្ជកម្ម