spot_img
spot_img
Home Blog Page 51

អាថ៌កំបាំងកសាងក្រុមការងារដ៏អស្ចារ្យ

0
អាថ៌កំបាំងកសាងក្រុមការងារដ៏អស្ចារ្យ

ការបង្កើតឱ្យមានក្រុម ពិតជាងាយស្រួលជាងការកសាងក្រុមឱ្យមានភាពអស្ចារ្យ មានភាពរឹងមាំយូរអង្វែង និងមានផលិតភាពការងារខ្ពស់ ដូច្នេះបើយោងតាមគេហទំព័រ Harvard Business Review បានបង្ហាញនូវគន្លឹះចំនួន 6 ដែលជាអាថ៌កំបាំងដើម្បីកសាងក្រុមការងារឱ្យមានភាពអស្ចារ្យបាន។ គន្លឹះទាំងនោះ រួមមាន៖

1. បង្កើតច្បាប់ និងលក្ខខណ្ឌអនុញ្ញាត

សំដៅលើ ការឈ្វេងយល់លម្អិតពីបរិយាកាសណាដែលអាចបង្កើតផលិតភាពក្រុមនីមួយ បន្ទាប់មកបង្កើតជាច្បាប់ និងលក្ខខណ្ឌនានាដើម្បីជួយដល់ក្រុមទាំងមូល។

2. ផ្ដោតលើគោលដៅដោយមានការប្រកួតប្រជែងខ្ពស់

មូលដ្ឋានគ្រឹះនៃក្រុមដ៏អស្ចារ្យទាំងអស់ គឺជាទិសដៅដែលផ្តល់ថាមពលនិងការចូលរួមពីសមាជិកក្រុមទាំងអស់។ សមាជិកក្រុមមិនអាចត្រូវបានបំផុសគំនិតទេ ប្រសិនបើពួកគេមិនដឹងថាពួកគេកំពុងធ្វើអ្វី ហើយមិនមានគោលដៅច្បាស់លាស់។ ដូច្នេះគោលដៅទាំងនោះគួរតែមានការប្រកួតប្រជែង ដោយធ្វើកិច្ចការងារពោរពេញដោយភាពពេញចិត្ត និងមានមហិ្ឆចតាខ្លាំង ដើម្បីបម្លែងខ្លួនឯងជាបុគ្គលដែលមានលទ្ធផល និងមានផលិតភាពការងារខ្ពស់។

3. បង្កើតឱ្យមានរចនាសម្ព័ន្ធក្រុមដ៏ខ្លាំង

ការបង្កើតរចនាសម្ព័ន្ធ​ ដើម្បីឱ្យសមាជិកក្រុមទាំងអស់ បានស្គាល់ច្បាស់ពីចំនួនសមាជិកក្រុម ស្គាល់ច្បាស់ពីតួនាទី ទំនួលខុសត្រូវរៀងៗខ្លួន និងស្គាល់ច្បាស់ពីដំណើរការនៃការបំពេញការងារឱ្យមានប្រសិទ្ធភាពជាងមុន។

4. បង្កើតឱ្យមានបរិបទនៃការគាំទ្រគ្នា

ការបង្កើតឱ្យមានប្រព័ន្ធនៃការផ្ដល់ព័ត៌មានលម្អិត ផ្ដល់នូវជំនួយ និងការផ្ដល់ជាមតិយោបល់ឱ្យមានភាពរហ័ស និងងាយស្រួលទៅកាន់ក្រុមការងារដើម្បីបំពេញកិច្ចការងារឱ្យមានប្រសិទ្ធភាពខ្ពស់។ ធ្វើបែបនេះ ក្នុងគោលបំណងឱ្យក្រុមការងារមានផលិតភាពការងារ បំពេញការងារជាលក្ខណៈប្រព័ន្ធ មិនងាយខ្វះនូវព័ត៌មាន និងកាត់បន្ថយនូវបញ្ហានានា។

5. ចែករំលែកនូវផ្នត់គំនិតគ្នា

សំដៅលើ ការជួយដោះស្រាយបញ្ហារបស់ក្រុម និងចែករំលែកនូវចំណេះដឹងឱ្យគ្នាទៅវិញទៅមក ដោយមិនប្រកាន់បក្សពួក​ ព័ណ៌សម្បុរ សាសនា និងជាតិសាសន៍ជាដើម។ លើសពីនេះ បង្កើតទំនាក់ទំនងល្អជាមួយនឹងក្រុមការងារ និងធ្វើឱ្យក្រុមការងារមានផ្នត់គំនិតរីកចម្រើន។

6. វាយតម្លៃក្រុម

នៅពេលដែលបានកំណត់នូវដំណាក់កាលដើម្បីសម្រេចនូវគោលដៅរបស់ក្រុម ជំហានបន្ទាប់ ប្រធានក្រុម ត្រូវតែមានការវាយតម្លៃលើក្រុម ដោយផ្ដោតលើលទ្ធផល សមត្ថភាព សហការ និងការអភិវឌ្ឍន៍សមត្ថភាពរបស់បុគ្គលម្នាក់ៗ។ ធ្វើបែបនេះ ដើម្បីដឹងពីស្ថានភាពការងារ និងស្ថានភាពរបស់ក្រុម ដើម្បីអាចដោះស្រាយបញ្ហារាំងស្ទះណាមួយបានទាន់ពេលវេលា និងឆាប់បានសម្រេចគោលដៅ ជាពិសេសអាចដឹងពីសមត្ថភាព និងពង្រឹងសមត្ថភាពរបស់ក្រុមម្នាក់ៗ។

ពាណិជ្ជកម្ម

រឿង 3 យ៉ាង Jack Ma មិនចង់ឱ្យអ្នកខ្វល់ឡើយ

0
រឿង 3 យ៉ាង Jack Ma មិនចង់ឱ្យអ្នកខ្វល់ឡើយ

ម្ចាស់អាជីវកម្ម និងយុវជនជាច្រើនរូប តែងតែចង់ទទួលបានភាពរីកចម្រើន និងភាពជោគជ័យ ក្នុងការសម្រេចបាននូវគោលដៅផ្ទាល់ខ្លួន។ ប៉ុន្តែអ្វីជាបញ្ហាចោទនោះគឺថា មនុស្សបានខ្វល់ខ្លាំងលើរឿង 3 យ៉ាងដែលជាបញ្ហារារាំងដ៏ធំ ថែមទាំងជាការបង្អាក់ដំណើរពួកគេដើម្បីឈានដល់ភាពល្អប្រសើរ។

នៅក្នុង YouTube ឆាណែល ឈ្មោះ Motivation Room 励志小屋 លោក Jack Ma បានចែករំលែកនូវរឿងសំខាន់3 យ៉ាង ដែលម្ចាស់អាជីវកម្ម ក៏ដូចជាយុវជនទាំងអស់ មិនគួរធ្វើឱ្យខ្លួនឯងខ្វល់ខ្វាយច្រើនពេកទេ។ រឿងទាំង 3 នោះ រួមមាន៖

1. គូប្រកួតប្រជែង

ចូរកុំភ័យខ្លាច ឬព្រួយបារម្ភពីគូប្រកួតប្រជែងថានឹងមកវាយប្រហារអ្នក ពីព្រោះគូប្រកួតប្រជែងនោះ ក៏កំពុងភ័យខ្លាច និងព្រួយបារម្ភពីអ្នកដែរ។ ដៃគូប្រកួតប្រជែង គឺពិតជាសំខាន់នៅក្នុងការធ្វើអាជីវកម្ម ហើយពួកគេនឹងមិនដែរវាយប្រហារអ្នកបានទេ ប៉ុន្តែមានតែអ្នកប៉ុណ្ណោះដែលអាចវាយប្រហារខ្លួនឯងឱ្យធ្លាក់ ដោយសារអ្នកមិនបានផ្ដោតលើការផ្ដល់សេវាកម្មដ៏ល្អប្រសើរទៅកាន់អតិថិជនរបស់អ្នក។

ចំពោះនៅក្នុងជីវិតប្រចាំថ្ងៃវិញ ទាំងនៅក្នុងសង្គមជាក់ស្ដែង នៅសាលារៀន និងកន្លែងធ្វើការ តែងតែមានគូប្រកួតប្រជែង ដូច្នេះចូរអ្នកកុំខ្វល់ពីគេ ឬប្រៀបធៀបខ្លួនជាមួយគេ ដោយព្យាយាមប្រកួតប្រជែងជាមួយនរណាម្នាក់ដោយចាត់ទុកគេជាដៃគូប្រកួតប្រជែងស្លាប់រស់ និងចង់ឈ្នះចង់ចាញ់។ ធ្វើបែបនេះ មិនល្អទេ ប៉ុន្តែអ្វីដែលល្អនោះគឺ អ្នកត្រូវផ្ដោតលើខ្លួនឯងឱ្យបានច្រើន ដោយព្យាយាមហ្វឹកហាត់ខ្លួនឯងឱ្យមានសមត្ថភាពខ្លាំង​ មានភាពរីកចម្រើន និងបង្កើតទំនាក់ទំនងល្អ ក៏ដូចជារៀនសូត្រពីមនុស្សជុំវិញខ្លួន។

2. លុយ

កុំបារម្ភច្រើនពេកលើរឿងនេះ ពីព្រោះលុយដើរតាមមនុស្ស ដូច្នេះមនុស្សគួរតែដើរតាមក្ដីសុបិន្តខ្លួនឯង ហើយក្ដីសុបិន្តរបស់អ្នកនឹងដើរតាមការអនុវត្តជាក់ស្ដែង និងសមត្ថភាពដែលអ្នកមាន។ បន្ទាប់មក លុយនឹងវិលត្រឡប់មករកអ្នកវិញឯកឯងមិនខានឡើយ។

3. កំហុស

កុំព្រួយបារម្ភថា អ្នកនឹងបង្កើតឱ្យមានកំហុសណាមួយឱ្យសោះ ប៉ុន្តែអ្នកគ្រាន់តែចាប់ផ្ដើមធ្វើវា និងបន្តដំណើរទៅមុខ។ ការធ្វើអ្វីទាំងអស់ តែងតែមានកំហុសកើតឡើង ដូច្នេះអ្នកត្រូវរៀនពីកំហុស និងកែតម្រូវដើម្បីឱ្យមានភាពល្អប្រសើរវិញ។

សរុបជារួមមក អ្នកត្រូវធ្វើឱ្យពេលវេលានេះ ជាវេលាដ៏ល្អបំផុតសម្រាប់អ្នកនៅក្នុងសម័យកាលនេះ​ ដោយអ្នកអាច ធ្វើឱ្យខ្លួនឯងមានទ្រព្យសម្បត្តិ និងសម្រេចគោលបំណងទាំងវ័យក្មេង។

ចូរកុំធ្វើជាមនុស្សចូលចិត្តត្អូញត្អែរពីបញ្ហា ពីព្រោះមនុស្សប្រភេទនេះ ភាគច្រើនបរាជ័យ ដូច្នេះកុំព្យាយាមនិយាយច្រើន ប៉ុន្តែត្រូវគិតពីរបៀបធ្វើសកម្មភាពឱ្យល្អប្រសើរ និងខុសប្លែកពីអ្នកដទៃ និងប្រើខួរក្បាលដើម្បីគិត ក្នុងការធ្វើអ្វីមួយពោរពេញដោយភាពច្នៃប្រឌិត និងភាពអាចទៅរួចជាដើម។ លើសពីនេះ ធ្វើការដើម្បីខ្លួនឯងឱ្យបានច្រើន ដោយមិនខ្វល់ពីរឿងដែលមិនចាំបាច់ ឬមិននាំភាពរុងរឿងដល់អ្នក។

 

ពាណិជ្ជកម្ម

គន្លឹះចាប់យកឱកាស របស់ Jack Ma

0
គន្លឹះចាប់យកឱកាស របស់ Jack Ma

Jack Ma បាននិយាយចែករំលែកនៅក្នុង YouTube ឆាណែល ឈ្មោះ Motivation Room 励志小屋 ថា ទោះបីជាអ្នកមានសញ្ញាបត្របណ្ឌិត ឬសញ្ញាប័ត្រអនុបណ្ឌិត ឬបរិញ្ញាបត្រ ក៏វាគ្រាន់តែជាបង្កាន់ដៃដែលអ្នកបានបង់ថ្លៃសិក្សាអស់ជាច្រើន និងបញ្ជាក់ពីអ្វីដែលអ្នកបានរៀនពិតប្រាកដប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលអ្នកប្រឡូកនៅក្នុងសង្គមជាក់ស្ដែង អ្នកនឹងជួបរឿងរ៉ាវថ្មីៗដែលអ្នកមិនដែលជួបទាល់តែសោះ។ ហេតុដូច្នេះ អ្នកកុំព្យាយាមនិយាយបង្អួតគេ ដោយនិយាយថា ខ្ញុំជាបណ្ឌិត ខ្ញុំជាវេជ្ជបណ្ឌិត… ដូច្នេះខ្ញុំមិនចង់បន្តការរៀនទៀតទេឱ្យសោះ ព្រោះវាជាការបំបិទផ្លូវរីកចម្រើនរបស់ខ្លួនឯងទៅតាមសម័យកាល។

លោក Jack Ma បានមានប្រសាសន៍ទៀតថា “ខ្ញុំពិតជាចូលចិត្តមនុស្សដែលរស់នៅជាមួយនឹងឆន្ទៈខ្ពស់ (Passion) ត្រៀមខ្លួនដើម្បីរៀន និងជាមនុស្សមិនងាយបោះបង់” ព្រោះពួកគេនឹងមិនងាយទទួលបានភាពជោគជ័យនៅក្នុងជីវិត។

ការគិតខុស

មនុស្សជាច្រើន រួមទាំងលោក Jack Ma ផ្ទាល់ផងដែរ ក៏ធ្លាប់គិតថា គ្មានឱកាសការងារទៀតទេ បើបុគ្គលជោគជ័យជាច្រើនរូបបានយកការងារអស់ហើយ ពីព្រោះពួកគេសុទ្ធសឹងតែជាមនុស្សអស្ចារ្យ និងបានក្លាយជាមហាសេដ្ឋីមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងសកលលោក។

ប៉ុន្តែក្រោយពីលោក Jack Ma បានស្គាល់លោក Bill Gates, Warren Buffett, Jack Welch, Larry Page, Mark Zuckerberg និងជាច្រើនរូបទៀត លោកបានឆ្លុះបញ្ចាំងមកវិញថា៖

  • បុគ្គលទាំងនោះពួកគេតែងតែមានសុទិដ្ឋិនិយមចំពោះអនាគត
  • មិនដែលត្អូញត្អែរពីបញ្ហានានាច្រើនឡើយ ប៉ុន្តែពួកគេតែងតែព្យាយាមរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហារបស់អ្នកដទៃ។

ហើយនេះ ជាឱកាសជោគជ័យរបស់ពួកគេ ក្នុងការបង្កើតអ្វីថ្មីៗ ដើម្បីដោះស្រាយបញ្ហារបស់អ្នកដទៃ រហូតធ្វើឱ្យពួកគេទទួលបានភាពជោគជ័យដល់សព្វថ្ងៃ។ នេះជាហេតុផលមួយ ដែលបណ្ដុះគំនិតលោក Ma បន្តនូវឆន្ទៈ និងរិះរកគ្រប់មធ្យោបាយ ដើម្បីបង្កើតអ្វីមួយដោយខ្លួនឯងដែរ ដើម្បីដោះស្រាយបញ្ហារបស់មនុស្ស។

វិធីចាប់យកឱកាស

ទី1. ត្រង់ចំណុចណាដែលមនុស្សជាច្រើនកំពុងតែជួបបញ្ហា និងមានការត្អូញត្អែរជាញឹកញាប់ គឺវាជាឱកាស៖ លោក Jack Ma ផ្ដល់យោបល់បន្ថែមថា “ត្រង់ចំណុចនេះ ប្រសិនបើអ្នកគិតថា អ្នកអាចរកដំណោះស្រាយបាន នោះវាជាច្រកសម្រាប់អ្នក ដើម្បីឆ្ពោះទៅកាន់ឱកាសជោគជ័យលើផ្នែកណាមួយសម្រាប់ខ្លួនឯង។ ប៉ុន្តែត្រូវប្រាកដថា អ្នកស្រលាញ់ និងមិនងាយបោះបង់ក្នុងការធ្វើវាឱ្យចេញជារូបរាង” ។

ទី2. ប្រុងប្រយ័ត្នលើការគិត និងស្វែងរកមនុស្សខ្លាំង ព្រមទាំងមានការជឿជាក់ថាអាចសម្រេចវាបាន និងមានគោលដៅរួម ដើម្បីធ្វើការជាមួយគ្នាឱ្យទទួលបានជោគជ័យទាំងអស់គ្នា។

ចូរចងចាំថា បើអ្នកសម្រេចចិត្តអ្វីមួយហើយ អ្នក និងក្រុមរបស់អ្នក ត្រូវតែជឿជាក់លើកិច្ចការងារនោះ ដោយកុំខ្វល់ថា មិត្តភក្តិ ឪពុកម្ដាយ បងប្អូន និងមនុស្សជុំវិញ មិនជឿជាក់ថាវាអាចទៅរួចក៏ដោយ

ពាណិជ្ជកម្ម

សញ្ញានៃភាពខុសប្លែកទាំង 5 របស់សហគ្រិនជោគជ័យ

0
សញ្ញានៃភាពខុសប្លែកទាំង 5 របស់សហគ្រិនជោគជ័យ

សហគ្រិនជោគជ័យ តែងតែមានផ្នត់គំនិត និងធ្វើសកម្មភាពខុសប្លែកពីមនុស្សធម្មតា ហើយភាគច្រើនអ្វីដែលពួកគេគិត ពួកគេបានធ្វើ  គឺសុទ្ធតែទទួលបានលទ្ធផលត្រឡប់មកវិញស្ទើតែមិនគួរឱ្យជឿ។

តើអ្វីជាសញ្ញាសំខាន់ៗនៃភាពខុសប្លែករបស់សហគ្រិនជោគជ័យ? ខាងក្រោមនេះ ជាចម្លើយ៖

1. ចរិតលក្ខណៈ

សហគ្រិនជោគជ័យ ភាគច្រើនតែងតែមានចរិតលក្ខណៈ ដូចជា៖

  • គំនិតច្នៃប្រឌិត
  • បម្លែងខ្លួនឯងឱ្យក្លាយជាសហគ្រិនដ៏ល្អ
  • ត្រៀមខ្លួនជាស្រេចដើម្បីទទួលយកបញ្ហា និងដោះស្រាយបញ្ហា
  • មានមហ្ឆិចតាខ្ពស់
  • មានគោលដៅធំ
  • មានផែនការច្បាស់លាស់
  • មានចំណេះជំនាញខ្លាំង
  • បង្កើតបណ្ដាញ និងចំណងទាក់ទងដ៏រឹងមាំ
  • បើកចំហរចិត្តធំទូលាយ
  • រៀនពីកំហុស និងកែកំហុស
  • ចេះបទបែនគ្រប់ស្ថានការណ៍
  • យល់ចិត្តមនុស្សជុំវិញ
2. ជំនាញលក់ខ្លាំង

សហគ្រិនជោគជ័យ សុទ្ធតែជាបុគ្គលដែលមានជំនាញលក់ខ្លាំង ដោយអាចបង្វឹកឱ្យផ្នែកលក់ឱ្យមានសមត្ថភាពខ្លាំងក្នុងការលក់ ចេះពីរបៀបលក់ និងរបៀបបិទការលក់បានលឿនជាដើម។ ជំនាញលក់ ជាផ្នែកមួយដ៏សំខាន់ ពីព្រោះវាជាផ្នែកដែលអាចស្វែងរកប្រាកចំណូលបានច្រើនជាងគេបំផុត។

3. ជឿជាក់

សហគ្រិនជោគជ័យ ជាបុគ្គលដែលមានភាពជឿជាក់លើខ្លួនឯង និងធ្វើអ្វីក៏ពោរពេញទៅដោយភាពជឿជាក់ដែរ។ ភាពជឿជាក់ ធ្វើឱ្យមនុស្សធ្វើអ្វីក៏មានក្ដីសង្ឃឹម មានភាពតស៊ូ មិនងាយបោះបង់ និងអាចធ្វើឱ្យអ្នកជុំវិញជឿទុកចិត្តបាន។

4. រស់នៅក្នុងទស្សនវិស័យ

សហគ្រិនជោគជ័យ តែងតែបង្កើតឱ្យមានទស្សនវិស័យផ្ទាល់ខ្លួនជាក់លាក់មួយ និងរស់នៅដើម្បីរិះរកគ្រប់មធ្យោបាយក្នុងការធ្វើយ៉ាងណាឱ្យទស្សនវិស័យរបស់ពួកគេក្លាយជាការពិតនិងសម្រេចជោគជ័យ។ ហើយភាគច្រើន ទស្សនវិស័យរបស់ពួកគេ គឺមើលបានវែងឆ្ងាយណាស់។

5. ហ៊ានលះបង់គ្រប់យ៉ាង

សហគ្រិនជោគជ័យ ជាបុគ្គលដែលហ៊ានលះបង់គ្រប់យ៉ាង ដើម្បីសម្រេចបាននូវអ្វីដែលពួកគេបានកំណត់។ ការលះបង់របស់ពួកគេ គឺធំធេងណាស់ដែលមនុស្សធម្មតាស្ទើតែមិនហ៊ានធ្វើតាម។ បន្ថែមពីនេះ សហគ្រិនជោគជ័យ គឺស្គាល់ពីរបៀបដើម្បីសម្រេចគោលដៅ មានន័យថា នៅពេលដែលពួកគេរៀបចំផែនការចង់សម្រេចអ្វីមួយ គឺតែងតែរិះរកគ្រប់មធ្យោបាយ កំណត់នូវផែនការ និងកំណត់ពីរបៀបធ្វើសកម្មភាពយ៉ាងជាក់លាក់ ដើម្បីសម្រេចបានជោគជ័យលើផែនការដែលបានកំណត់។

ពាណិជ្ជកម្ម

រឿង6 យ៉ាង សាលាមិនដែលបង្រៀនអ្នកទេ!

0
រឿង6 យ៉ាង សាលាមិនដែលបង្រៀនអ្នកទេ!

នៅសាលា មានគ្រូ និងមានមេរៀនជាច្រើនរាប់មិនអស់ ដែលបានបង្រៀនដល់មនុស្សគ្រប់គ្នា ដើម្បីក្លាយជាអ្នកជំនាញលើផ្នែកណាមួយ និងធ្វើឱ្យមនុស្សចាកចេញពីភាពល្ងង់ខ្លៅ ដោយបានផ្លាស់ប្ដូរជីវិតរបស់មនុស្សឱ្យទទួលបានភាពសុខសាន្ត ភាពរីកចម្រើន និងមានភាពជោគជ័យ។

ប៉ុន្តែ! មានមេរៀន ចំនួន 6 យ៉ាង ដែលសាលាមិនងាយនឹងបង្រៀនមនុស្សឡើយ គឺមានតែខ្លួនឯងទេ ដែលរៀនសូត្រ និងហ្វឹកហាត់ខ្លួនឯងឱ្យមានចំណេះដឹង និងជំនាញទាំងនោះ តាមរបៀបខុសៗគ្នា។ មេរៀនទាំងនោះ រួមមាន៖

1. របៀបស្ដាប់

ការស្ដាប់ជាជំនាញមួយដ៏សំខាន់ណាស់ ដូច្នេះទាមទារឱ្យមនុស្សមានជំនាញលើការស្ដាប់ ដោយយោងតាមសំណួរដូចខាងក្រោម៖

  • តើធ្វើបែបណាទើបអាចក្លាយជាអ្នកស្ដាប់ដ៏ល្អប្រសើរ?
  • តើការស្ដាប់បែបណាទើបទទួលបានប្រសិទ្ធភាពក្នុងការសិក្សា ការងារ និងប្រកបមុខរបរ?

2. របៀបកត់ត្រា

ជំនាញកត់ត្រា ជាអ្វីដែលមនុស្សគ្រប់រូបត្រូវការជាចាំបាច់ ប៉ុន្តែកម្រមានសាលាណាបង្រៀនណាស់ ដូច្នេះទាមទារឱ្យមនុស្សគ្រប់រូប សិក្សា និងរៀនដោយខ្លួនឯង ដោយស្របជាមួយនឹងកាលៈទេសៈនោះ យោងតាមសំណួរខាងក្រោម៖

  • តើការកត់ត្រាបែបណា ទើបមានប្រសិទ្ធភាពក្នុងការសិក្សា ការងារ និងធ្វើអាជីវកម្ម?
  • តើតិចនិកកត់ត្រាបែបណាទើបមានប្រសិទ្ធភាពចំពោះអ្នកផ្ទាល់ ដើម្បីងាយយល់ និងអាចក្ដោបព័ត៌មានបានគ្រប់ជ្រុងជ្រោយ?
  • តើការកត់ត្រាបែបណា ទើបល្អបំផុត?

3. របៀបអានឱ្យបានលឿន

ការអាន ជាជំនាញចាំបាច់ ដែលមនុស្សគ្រប់រូបត្រូវតែមានតិចនិកអានរៀងៗខ្លួន ដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់ឱ្យស្របនឹងគោលដៅដែលចង់បាន ដោយយោងតាមសំណួរខាងក្រោម៖

  • តើអានបែបណាទើបងាយចងចាំ និងងាយយល់?
  • តើការអានបែបណាទើបមានប្រសិទ្ធភាពខ្ពស់ចំពោះអ្នក?
  • តើគួរអានបែបណាទើបល្អបំផុតទាំងការសិក្សា ការងារ និងប្រកបអាជីវកម្មនានា?

4. របៀបរៀនដ៏វៃឆ្លាត

ការរៀន នរណាៗក៏ចាំបាច់ត្រូវតែរៀនដែរ ដើម្បីទទួលបានចំណេះដឹង និងមានជំនាញជាក់លាក់ ប៉ុន្តែការរៀន ក៏ត្រូវមានក្បួនដែរ ទើបអាចទទួលបាននូវលទ្ធផលល្អ ដោយយោងតាមសំណួរខាងក្រោម៖

  • តើរៀនបែបណាទើបទទួលបានលទ្ធផលខ្ពស់ចំពោះអ្នក?
  • តើរៀនបែបណាទើបហៅថា អ្នករៀនបែបវៃឆ្លាត?
  • តើក្បួនរៀនបែបណា ទើបក្លាយជាអ្នកជំនាញក្នុងការរៀនអ្វីក៏ឆាប់ចេះ?

5. របៀបផ្ដោតអារម្មណ៍

អ្វីក៏ដោយ ក៏ទាមទារឱ្យមានការផ្ដោតអារម្មណ៍និងផ្ដោតលើអ្វីមួយ បើគ្មានការផ្ដោតទេ ធ្វើអ្វីក៏គ្មានលទ្ធផលល្អដែរ ហើយមនុស្សភាគច្រើនតែងតែជួបបញ្ហាខ្វះការផ្ដោត ដោយមិនដឹងថា ធ្វើបែបណាផ្ដោតអារម្មណ៍ល្អ និងយោងតាមសំណួរដូចខាងក្រោម៖

  • តើផ្ដោតអារម្មណ៍បែបណាទើបទទួលបានប្រសិទ្ធភាពក្នុងការសិក្សា និងគ្រប់កិច្ចការទាំងអស់?
  • តើធ្វើបែបណា ទើបអាចបែងចែកអារម្មណ៍ ដើម្បីរក្សាការផ្ដោតបានគ្រប់កាលៈទេសៈ?

6. របៀបចងចាំនូវអ្វីមួយបានល្អ

មនុស្សគ្រប់រូបតែងតែចង់បានការចងចាំមួយដ៏ល្អ ប៉ុន្តែពិបាក លុះត្រាតែមានការហ្វឹកហាត់ដោយខ្លួនឯង ដោយយោងតាមសំណួរដូចខាងក្រោម៖

  • តើធ្វើបែបណាទើបចងចាំលើអ្វីមួយបានលឿននិងបានយូរ?
  • តើធ្វើបែបណា ទើបមានការចងចាំបានច្រើនរឿងក្នុងពេលតែមួយ?
  • តើធ្វើបែបណា ទើបក្លាយជាអ្នកចងចាំដ៏ល្អ?
ពាណិជ្ជកម្ម

សមត្ថភាពទាំង6 អ្នកដឹកនាំល្អចាំបាច់ត្រូវតែមាន

0
សមត្ថភាពទាំង6 អ្នកដឹកនាំល្អចាំបាច់ត្រូវតែមាន

មនុស្សគ្រប់គ្នា សុទ្ធតែអាចក្លាយជាអ្នកដឹកនាំ ប៉ុន្តែដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អ គឺមិនងាយស្រួលឡើយ ដូច្នេះដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អ ចាំបាច់ត្រូវតែពង្រឹងខ្លួនឯងឱ្យមានសមត្ថភាពលើជំនាញទាំង6 ខាងក្រោម៖

1. ទំនាក់ទំនងល្អ

ការទំនាក់ទំនងជារឿងសំខាន់ណាស់សម្រាប់អ្នកដឹកនាំដ៏ល្អ។ ហើយដើម្បីបង្កើតទំនាក់ទំនងដ៏ល្អជាមួយនឹងក្រុមការងារបាន ជំហានដំបូងអ្នកត្រូវតែស្គាល់ច្បាស់ពីគោលដៅធំ និងភារកិច្ចរបស់ពួកគេ បន្ទាប់មក អ្នកអាចបង្កើតទំនាក់ទំនងតាមរយៈការជួយប្រឹក្សាយោបល់ ជួយដោះស្រាយបញ្ហា ជួយឱ្យពួកគេមានភាពរីកចម្រើនជាងមុន ជួយពួកគេឱ្យមានផលិតភាពការងារជាងមុន និងអាចធ្វើឱ្យពួកគេមានអារម្មណ៍ជិតស្និតជាមួយអ្នក។

2. ជំនាញសង្គម

អ្នកដឹកនាំ ជាបុគ្គលម្នាក់ដែលជួបជាមួយនឹងមនុស្សថ្មីៗជាច្រើន ដើម្បីពិភាក្សាអំពីកិច្ចការងាររបស់បុគ្គលិក និងរឿងរ៉ាវអាជីវកម្ម ក្នុងការធ្វើឱ្យមានភាពប្រសើរឡើង។ ជំនាញសង្គមដែលអ្នកដឹកនាំល្អ ត្រូវតែមាន គឺការស្ដាប់មនុស្សជុំវិញ តាមដាននិងរំលឹកក្រុមការងារ ចងចាំឈ្មោះអ្នកពាក់ព័ន្ធសំខាន់ៗ ចងចាំរឿងរ៉ាវសំខាន់របស់ក្រុមការងារ មានភាពស្មោះត្រង់ ចេះសិល្បៈនៃការនិយាយទាក់ទាញនិងធ្វើឱ្យមនុស្សជឿទុកចិត្ត មានទំនួលខុសត្រូវខ្ពស់ មានភាពជាអ្នកដឹកនាំខ្លាំង ជួយក្រុមការងារ និងផ្សេងទៀត។

3. ជំនាញស្ដាប់

អ្នកដឹកនាំដ៏ល្អ គឺជាបុគ្គលដែលមានសមត្ថភាពក្នុងការស្ដាប់នូវបញ្ហានានារបស់ក្រុមការងារ បន្ទាប់មកដោះស្រាយបញ្ហាទាំងនោះដោយភាពឆ្លាតវៃ។

4. ការធ្វើការងារជាក្រុមដ៏ល្អ

អ្នកដឹកនាំល្អ មានសមត្ថភាពក្នុងការដឹកនាំក្រុមឱ្យដើរតាមយុទ្ធសាស្រ្ត ដើរតាមផែនការ និងធ្វើឱ្យក្រុមឆាប់សម្រេចបានជោគជ័យ។ លើសពីនេះ ធ្វើឱ្យក្រុមការងារ បំពេញការងារបានល្អ និងមានទំនាក់ទំនងគ្នាក្នុងការធ្វើការងារជាលក្ខណៈប្រព័ន្ធ។

5. ការតាំងចិត្តខ្ពស់

អ្នកដឹកនាំល្អ ប្រសិនបើគាត់មានការរំពឹងទុក និងមានផែនការអ្វីហើយ គឺតែងតែមានការតាំងចិត្តខ្ពស់ណាស់​ដោយមិនងាយបោះបង់ឡើយ ទោះបីជាជួបនូវហេតុការណ៍បែបណាក៏ដោយ។

6. មានភាពជឿជាក់ខ្លាំង

អ្នកដឹកនាំល្អ តែងតែមានភាពជឿជាក់លើសមត្ថភាពខ្លួនឯង និងជឿជាក់លើអ្វីដែលបានរៀបចំផែនការ ដើម្បីសម្រេចជោគជ័យ។

ពាណិជ្ជកម្ម

មេរៀនដំបូងសម្រាប់សហគ្រិនថ្មីថ្មោង

0
មេរៀនដំបូងសម្រាប់សហគ្រិនថ្មីថ្មោង

តើយើងអាចធ្វើអ្វីខ្លះ ដើម្បីក្លាយជាផ្នែកមួយនៃភាពឆ្លាតវៃរបស់អ្នកមាននិងទទួលជោគជ័យ 1% នៅក្នុងពិភពលោក? ចំណុចចាប់ផ្ដើម យើងត្រូវតែទទួលយកថាវានឹងក្លាយជាដំណើរដ៏វែងឆ្ងាយដោយទាមទារឱ្យមានការខិតខំ និងការលះបង់ជាច្រើន។

ជំហានបន្ទាប់ អ្នកត្រូវអនុវត្តន៍តាមវិធីខាងក្រោម ដើម្បីទទួលបានភាពរីកចម្រើន និងភាពជោគជ័យនៅក្នុងជីវិតជាងមុន។

1. ផ្នត់គំនិតនិងអាកប្បកិរិយា

ធម្មជាតិរបស់មនុស្ស គឺងាយចុះចំណោម និងទាញយកនូវអ្វីដែលអ្នកដទៃមានចំណុចរួមដូចជាខ្លួនឯង ដូច្នេះនៅពេលដែលសេពគប់មិត្តភក្តិ ឬនរណាផ្សេងទៀត ទោះបីជាក្នុងនាមជាអ្វីក៏ដោយ ក៏ត្រូវចេះសម្របខ្លួន​ សម្របផ្នត់គំនិត និងសម្របអាកប្បកិរិយារបស់ខ្លួនឯង។ បន្ទាប់មក ត្រូវសង្កេតមើលថា តើមិត្តភាព និងទំនាក់ទំនងទាំងនោះមានលក្ខណៈបែបណា? ប្រសិនបើមានភាពយូរអង្វែង មានន័យថា អ្វីដែលអ្នកបានសម្របនោះក៏ជាផ្នែកមួយនៃបុគ្គលិកលក្ខណៈរបស់អ្នកដែរ។

លើសពីនេះ អ្នកក៏ត្រូវតែសេពគប់ជាមួយនរណាដែលមានផ្នត់គំនិតរីកចម្រើន ផ្នត់គំនិតវែងឆ្ងាយ និងមានអាកប្បកិរិយាល្អ ដើម្បីនៅពេលអ្នកសេពគប់ ផ្នត់គំនិតនិងអាក្បកិរិយារបស់អ្នកក៏កាន់តែរីកចម្រើនបន្ថែមទៀត។

2. បង្កើតបណ្ដាញ

អ្នកអាចមានសក្តានុពលខ្លាំងដើម្បីទទួលបានឱកាសដ៏អស្ចារ្យជាច្រើននាពេលអនាគត ប្រសិនបើអ្នកបង្កើតបណ្តាញជាមួយគ្រួសារ មិត្តភក្តិ និងមនុស្សផ្សេងទៀតដែលមានចំណុចរួមដូចអ្នក ឬមានចំណុចស្រដៀងគ្នានឹងអ្នក។

ហើយបើអ្នកចង់ក្លាយជាសហគ្រិនជោគជ័យ ត្រូវតែធ្វើយ៉ាងណាសេពគប់ជាមួយមនុស្សជុំវិញខ្លួនអ្នក ដែលជាសហគ្រិនចង់ជោគជ័យនិងជាអ្នកជោគជ័យស្រាប់ឱ្យបានច្រើន។ បន្ទាប់មក ស្តាប់រឿងរបស់ពួកគេ ចែករំលែកជាមួយពួកគេ ធ្វើការជាមួយពួកគេ និងធ្វើបែបនេះរហូតទាល់តែអ្នកអាចបង្កើតបានអ្វីមួយចេញជារូបរាង ហើយមានភាពជោគជ័យ។  លើសពីនេះ ចូរធ្វើពុតថា អ្នកបានជោគជ័យរួចទៅហើយ។

3. ធ្វើជាអ្នកស្ដាប់ដ៏ល្អដើម្បីកែតម្រូវ

បើកចិត្តឱ្យធំទូលាយ ដើម្បីស្ដាប់នូវទស្សនៈ និងមតិយោបល់ពីមនុស្សជុំវិញខ្លួន។ លើសពីនេះ ត្រូវតែចេះស្ដាប់នូវអ្វីដែលអ្នកដទៃបាននិយាយកែតម្រូវនូចំណុចខ្វះខ្វាតរបស់យើង ដើម្បីកែតម្រូវ និងធ្វើឱ្យខ្លួនឯងមានភាពប្រសើរ ហើយរីកចម្រើនជាងមុន។

ពាណិជ្ជកម្ម

ក្បួនសន្សំសំចៃរបស់មហាសេដ្ឋី Warren Buffett

0
ក្បួនសន្សំសំចៃរបស់មហាសេដ្ឋី Warren Buffett

ការសន្សំសំចៃ ជារឿងចាំបាច់ណាស់ដែលមនុស្សគ្រប់គ្នា ត្រូវតែចេះ​ ដូច្នេះនៅក្នុងអត្ថបទមួយនេះ នឹងបង្ហាញពីក្បួនសំខាន់ៗរបស់មហាសេដ្ឋី លោក Warren Buffett ដែលអ្នកអាចអនុវត្តបាន ទោះបីជាមិនទាន់មានលុយច្រើនក៏ដោយ​។ ក្បួនទាំងនោះ រួមមាន៖

1. កុំចំណាយលុយច្រើនពេក លើការទិញផ្ទះ

មហាសេដ្ឋី លោក Warren Buffett និងភរិយារបស់គាត បានចំណាយលុយសម្រាប់ទិញផ្ទះផ្ទាល់ខ្លួន ក្នុងតម្លៃ 31,500$ ដែលមានបន្ទប់គេង 6 បន្ទប់ទឹក 2 ហើយគាត់មិនដែលផ្លាស់ប្ដូរផ្ទះថ្មីទេ។ ដូច្នេះនៅក្នុងចំណុចនេះ លោកចង់បង្រៀនឱ្យយើងដឹងថា ត្រូវទិញផ្ទះតែម្ដងរួចជាច្រើន ដោយកុំព្យាយាមចំណាយលុយច្រើនដងក្នុងការផ្លាស់ប្ដូរផ្ទះថ្មី។

2. ទិញអ្វីដែលមានការបញ្ចុះតម្លៃ

ចំណុចនេះ ចង់បង្រៀនអ្នកថា អ្នកអាចជ្រើសរើសការទិញអ្វីដែលមានគុណភាព ហើយក៏មានការបញ្ចុះតម្លៃ ដូច្នេះកុំភ័យខ្លាច ឬអៀនខ្មាសក្នុងការប្រើគូប៉ុងបញ្ចុះតម្លៃ ព្រោះវាជាវិធីក្នុងការសន្សំលុយរបស់អ្នក។

3. កុំជក់បារី និងផឹកគ្រឿងដែលមានជាតិអាល់កុល

ការជក់បារី និងការផឹកគ្រឿងដែលមានជាតិអាល់កុល គឺមានផលប៉ះពាល់ជាខ្លាំងដល់សុខភាព​ ហើយរឿងទាំង2 នេះ គឺលោក Buffett មិនដែលប្រព្រឹត្តិឡើយ ហេតុនេះហើយទើបគាត់មានសុខភាពល្អរហូតមានអាយុ 90ឆ្នាំ។

4. កុំលេងល្បែងស៊ីសង

លោក Warren Buffett គាត់បាននិយាយថា ល្បែងស៊ីសងគឺជាពន្ធលើភាពល្ងង់ខ្លៅ ដូច្នេះកុំធ្វើឱ្យខ្លួនឯងលង់នឹងការលេងល្បែង ដោយមិនខ្វល់ពីការសប្បាយ និងមានផ្នត់គំនិតថា លេងល្បែងដើម្បីចង់ក្លាយជាអ្នកមានឱ្យសោះ ព្រោះគ្មានអនាគតល្អវែងឆ្ងាយឡើយ។

5. កុំចំណាយលើអ្វីដែលគ្មានភាពចាំបាច់ច្រើនពេក

កុំព្យាយាមទិញរបស់របរដែលគ្មានភាពចាំបាច់ច្រើនពេក ដូចជា ខោអាវ ទូរស័ព្ទ ស្បែកជើង ឡានស៊េរីថ្មី និងជាច្រើនទៀត ដើម្បីតែភាពឡូយឆាយ ព្រោះវាមិននាំភាពចម្រុងចម្រើនដល់ជីវិតផ្ទាល់ខ្លួនរបស់អ្នកឡើយ។

6. ញុំាដើម្បីសុខភាព

នៅពេលមានសុខភាពល្អ មនុស្សអាចធ្វើអ្វីៗក៏ទទួលបានលទ្ធផលល្អដូចគ្នា ដូច្នេះនៅពេលញុំាអ្វីក៏ត្រូវគិតពីសុខភាពដែរ ដើម្បីអាចមានអាយុវែង និងមានផលិតភាពក្នុងជីវិតប្រចាំថ្ងៃ។

7. កុំខ្ជះខ្ជាយលុយលើពិធីមង្គលការខ្លាំងពេក

នៅក្នុងជីវិតរបស់មនុស្ស ការរៀបមង្គលការ ជាថ្ងៃពិសេសបំផុត ប៉ុន្តែសូមកុំព្យាយាមចំណាយលុយច្រើនខ្លាំងពេកក្នុងការរៀបចំដំណើរកម្មវិធីទាំងមូល។

ពាណិជ្ជកម្ម

រោងចក្រដំឡើងរថយន្តទាំងអស់ នៅប្រទេសកម្ពុជា

0
រោងចក្រដំឡើងរថយន្តទាំងអស់ នៅប្រទេសកម្ពុជា

ប្រទេសកម្ពុជា កាន់តែមានភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំទៅលើវិស័យនានា ហើយអ្វីដែលសំខាន់នោះ មកទល់បច្ចុប្បន្ននៃឆ្នាំ2021 នេះ កម្ពុជាមានរោងចក្រនៃការដំឡើងរថយន្តសរុប ចំនួន 5 ដោយសរុបជាមួយនឹង រោងចក្ររបស់ក្រុមហ៊ុន RAM ដែលគ្រោងនឹងបញ្ចប់ការសាងសងនៅឆ្នាំ2022ខាងមុខនេះ។

រោងចក្រដំឡើងរថយន្ត នៅកម្ពុជា រួមមាន៖

​1. ក្រុមហ៊ុន Hyundai

ជារបស់ប្រទេសកូរ៉េ ហើយបានដំឡើងរោងចក្ររបស់ខ្លួនកាលពីឆ្នាំ2011 នៅតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តកោះកុង ដោយមានការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Hyundai KH Motors និង ក្រុមហ៊ុនលីយ៉ុងផាត់ (ខេមបូឌា)។ ក្រុមហ៊ុននេះ ផលិតរថយន្ត Palisade, រថយន្តប្រភេទ SUV និង រថយន្តប្រភេទ 12 កៅអី។

ផេកផ្លូវការ៖ https://www.facebook.com/HyundaiCamko/

2. ក្រុមហ៊ុន Tan Choug Group

ជារបស់ប្រទេសម៉ាឡេស៊ី ហើយមានប្រវត្តិក្នុងការដំឡើងរថយន្ត រយៈពេល 60 ឆ្នាំមកហើយព្រមទាំងមានបទពិសោធន៍ក្នុងការផលិតបំណែករបស់រថយន្ត អស់រយៈពេល45 ឆ្នាំផងដែរ។ ក្រុមហ៊ុននេះ ផលិតរថយន្ត Nissan, Infinity និង Datsun។ ហើយកាលពីឆ្នាំ 2016 លោក Tan Heng Chew ប្រធានក្រុមហ៊ុន Tan Chong Group បានដាក់ស្នើសុំដល់រដ្ឋាភិបាលកម្ពុជា ដើម្បីតំឡើងរោងចក្ររបស់ខ្លួន ហើយសំណើរនេះ ក៏បានសម្រេច។

3. ក្រុមហ៊ុន International VCV Industry CO,.ltd

យោងតាមសេដ្ឋីប្រកាស នៃគេហទំព័រ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលពីឆ្នាំ 2018 បានអនុញ្ញាតលើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន International VCV Industry CO,.ltd ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម (អតីតភូមទឹកថ្លា សង្កាត់ទឹកថ្លា) ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងមានទុនវិនិយោគប្រមាណ 407លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 820កន្លែង។

4. ក្រុមហ៊ុន Daehan

បានដំឡើងរោងចក្រមានឈ្មោះថា Daehan Auto Cambodia កាលពីឆ្នាំ 2018 ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស Intervia Automobile Industry Complex ក្នុងក្រុ​ងបាវិត ខេត្តស្វាយរៀង។ក្រុមហ៊ុននេះ ផលិតរថយន្តដូចជា រថយន្តតូច​សម្រាប់​គ្រួសា​ រថយន្ត​សម្រាប់ដឹកភ្ញៀវ​ រថយន្ត​សម្រាប់​ដឹក​ឥវ៉ាន់​ ​រថយន្តសម្រាប់ដឹកកម្មករនិងប្រភេទផ្សេងៗទៀត។ហើយ Daehan ក៏គ្រោងផលិតរថយន្តប្រភេទដឹកជញ្ជូន​និងទេសចរណ៍ឱ្យបាន2ម៉ឺនគ្រឿង​ក្នុងមួយឆ្នាំផងដែរ។

5. ក្រុមហ៊ុន RMA Cambodia

ជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុននឹងបង្កើតរោងចក្រដំឡើងរថយន្តលើកដំបូងនៅប្រទេសកម្ពុជា។ នៅថ្ងៃទី 14 ខែកញ្ញា ឆ្នាំ2021ថ្មីៗនេះ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RAM បានបង្ហាញឱ្យដឹងថា រោងចក្រនេះនឹងដំឡើងយីហោរថយន្ត 2 របស់ Ford គឺ Ford Ranger និង Ford Everest ដោយមានចំនួនជាង 10 000 គ្រឿងក្នុងមួយឆ្នាំ។ សូមបញ្ជាក់ផងដែរថា គម្រោងនៃការបញ្ចប់ការសាងសងរោងចក្រ នៅឆ្នាំ 2022 ដោយមានទីតាំងនៅឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

 

ពាណិជ្ជកម្ម

យុទ្ធសាស្រ្តបង្រៀនក្រុមការងារឱ្យខ្លាំង របស់លោក Steve Jobs

0
យុទ្ធសាស្រ្តបង្រៀនក្រុមការងារឱ្យខ្លាំង របស់លោក Steve Jobs

ការដឹកនាំ និងរបៀបបង្រៀនក្រុមការងារឱ្យមានសមត្ថភាពខ្លាំង សហគ្រិននីមួយៗតែងតែមានក្បួន មានតិចនិក និងវិធីសាស្រ្តខុសៗគ្នា។

ចំពោះលោក Steve Jobs វិញ ការបង្រៀនក្រុមការងារឱ្យខ្លាំង និងអាចមានសមត្ថភាពធ្វើអ្វីដែលអស្ចារ្យ លើសពីអ្វីដែលពួកគេមិនធ្លាប់ធ្វើ តាមយុទ្ធសាស្រ្តមួយចំនួន ដូចខាងក្រោម៖

1. បណ្ដុះការចេះរិះគិតដោយខ្លួនឯង

លោកSteve jobs តែងតែផ្ដល់ឱកាសឱ្យបុគ្គលិកមានការរិះគិតដោយខ្លួនឯងបន្ថែម ដើម្បីស្វែងរកដំណោះស្រាយល្អប្រសើរ និងធ្វើអ្វីឱ្យកាន់តែមានភាពជោគជ័យជាងមុន ដោយកុំពឹងផ្អែកតែលើប្រធាន ឬថ្នាក់ដឹកនាំក្នុងការជួយទាំងស្រុង។ ត្រង់ចំណុចនេះ មានន័យថា បុគ្គលិកត្រូវហ៊ានបញ្ចេញមតិយោបល់​ ហ៊ានដោះស្រាយបញ្ហាដោយខ្លួនឯងលើបញ្ហាមួយចំនួន និងដឹងច្បាស់ថាអ្វីគួរធ្វើ និងមិនមិនគួរធ្វើជាដើម។

2. មិនឱ្យបុគ្គលមើលងាយពីអ្វីដែលខ្លួនកំពុងមានឡើយ

នៅពេលដែលបុគ្គលិកណាម្នាក់ មានការមើលងាយនូវអ្វីដែលខ្លួនឯងកំពុងតែមាន ឬមិនពេញចិត្តនូវអ្វីជាបច្ចុប្បន្នភាពរបស់ខ្លួនឯង លោក Steve Jobs តែងតែធ្វើសកម្មភាពផ្សេងៗ ដើម្បីធ្វើឱ្យបុគ្គលិកមានការគិតម្ដងទៀត និងដឹងដោយខ្លួនឯងថា មិនគួរបន្តធ្វើបែបនេះ និងហ្វឹកហាត់សមត្ថភាព ក៏ដូចជាជឿជាក់លើអ្វីដែលខ្លួនកំពុងមាន ដើម្បីធ្វើឱ្យមានភាពប្រសើរជាងមុន។

3. ផ្ដល់នូវមេរៀនជាក់ស្ដែង

លោក Steve Jobs តែងតែធ្វើសកម្មភាព ក៏ដូចជាផ្ដល់នូវមេរៀនដល់បុគ្គលិកលើកិច្ចការងារណាដែលបុគ្គលិកមិនជឿជាក់លើខ្លួនឯង បង្កើតកំហុសច្រើនដង និងគ្មានលទ្ធផលការងារ។ ធ្វើបែបនេះ ក្នុងគោលបំណងឱ្យបុគ្គលិកមានភាពឈឺចាប់ មានការរិះគិត ទទួលបាននូវបទពិសោធន៍ជីវិតថ្មី ចេះដោះស្រាយបញ្ហាដោយខ្លួនឯង និងធ្វើឱ្យខ្លួនឯងកាន់តែរឹងមាំ កាន់តែរីកចម្រើនក្នុងអាជីពការងារ ព្រមទាំងអាចយកទៅអនុវត្តន៍នៅក្នុងជីវិតជាក់ស្ដែង ដើម្បីទទួលបានភាពជោគជ័យនាពេលអនាគត។

4. បណ្ដុះផ្នត់គំនិតរីកចម្រើន

លោក Steve Jobs តែងតែធ្វើឱ្យបុគ្គលិកមានការភ័យខ្លាចលើគាត់ ក្នុងការធ្វើអ្វីខុសឆ្គងលើការងារ ពីព្រោះបើបុគ្គលិកធ្វើខុសច្រើន ឬធ្វើការងារមិនបានសម្រេច គាត់តែងតែខឹង ដូច្នេះបុគ្គលិកគ្រប់គ្នា តែងតែព្យាយាមធ្វើការងារ មានការប្រយ័ត្នប្រយែងខ្ពស់ និងមានការយកចិត្តទុកដាក់ផ្ដោតខ្លាំង ដើម្បីចៀសវាងនូវការសាងនូវកំហុសច្រើនលើលទ្ធផលការងារ និងឆាប់សម្រេចតាមផែនការកំណត់។

ហេតុផលនេះហើយ បុគ្គលិកម្នាក់ៗមានផ្នត់គំនិតធ្វើការឱ្យមានផលិតភាពខ្ពស់លើការងារ និងមានផ្នត់គំនិតធ្វើអ្វីដែលមានប្រយោជន៍ ថែមទាំងធ្វើអ្វីដែលជាជំនាញ ជាសមត្ថភាពផ្ទាល់ខ្លួន ដើម្បីបង្កើតជាប្រយោជន៍ និងរីកចម្រើនទាំងនៅក្នុងអាជីពការងារ និងជីវិតរស់នៅប្រចាំថ្ងៃ ដូចជា Andy Cunningham ដែលធ្លាប់ជាបុគ្គលិករបស់ Steve Jobs ដោយបច្ចុប្បន្ននេះ លោកស្រីអាចមានសមត្ថភាព បើកក្រុមហ៊ុនប្រឹក្សាផ្នែកទីផ្សារដោយខ្លួនឯង និងជាអ្នកតែងនិពន្ធផងដែរ។

ពាណិជ្ជកម្ម

តិចនិករៀនជំនាញថ្មី ឆាប់ចាប់បានលឿន

0
តិចនិករៀនជំនាញថ្មី ឆាប់ចាប់បានលឿន

សម័យនេះ ជាសម័យដែលមនុស្សចង់ចេះ ចង់ដឹង និងចង់អភិវឌ្ឍន៍ជំនាញថ្មីៗ ប៉ុន្តែអ្វីដែលសំខាន់ មនុស្សជួបនូវបញ្ហាមួយ គឺពិបាកក្នុងការចាប់ជំនាញទាំងនោះឱ្យបានលឿន។ ហេតុដូច្នេះហើយ ខាងក្រោមនេះ ជាតិចនិកមួយចំនួន ដែលជាជម្រើសល្អបំផុតសម្រាប់អ្នកចង់រៀនជំនាញថ្មីៗ ឆាប់ចាប់បានលឿន។

1/. បញ្ចូលនូវអារម្មណ៍រៀន

នៅពេលកំពុងទទួលយកព័ត៌មានចំណេះដឹងអំពីជំនាញថ្មីនោះ អ្នកត្រូវតែបញ្ចូលអារម្មណ៍នៅក្នុងនោះបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការចាប់យកចំណេះដឹង និងមានការចងចាំបានលឿនបំផុត។

2/. ត្រៀមខ្លួនដើម្បីរៀន

សំដៅលើការត្រៀមចិត្ត ត្រៀមកាយ ដើម្បីទទួលបានចំណេះជំនាញថ្មី និងមានការរៀបចំឱ្យមានប៊ិក សៀវភៅ ដើម្បីកត់ត្រាទុកជាដើម។

3/. ការផ្ដោតអារម្មណ៍​

គ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងឱ្យបានល្អ ដើម្បីកុំឱ្យមានគំនិតឬអារម្មណ៍រញ៉ែរញ៉ៃច្រើនមករំខាន។ អ្វីដែលសំខាន់ គឺត្រូវផ្ដោតអារម្មណ៍លើអ្វីដែលអ្នកកំពុងតែធ្វើ ឬកំពុងតែរៀនឱ្យបានច្រើនបំផុត។

4/. ភ្ជាប់គោលបំណងក្នុងការរៀន

ដើម្បីអាចរៀនអ្វីមួយឆាប់ទទួលបានលទ្ធផលល្អ ចូរអ្នកកំណត់គោលបំណងដែលអ្នកចង់បាន ចង់ចេះ លើមុខជំនាញនោះ។ នៅពេលអ្នកមានគោលបំណងចង់បានអ្វីហើយ នោះអ្នកនឹងមានចិត្តពុះកញ្ជ្រោលក្នុងការរៀន និងឆាប់ចាប់បានលឿនបំផុត។

5/. ផ្នត់គំនិតវិជ្ជមាន

ត្រូវមានគំនិតវិជ្ជមាន ដោយគិតថាអាចទៅរួច និងអាចធ្វើបាន នោះអ្នកនឹងមានអារម្មណ៍កក់ក្ដៅ និងរៀនអ្វីដោយយកចិត្តទុកដាក់ ជាពិសេសមានការតស៊ូជំនះដើម្បីអាចទទួលបានសម្រេចជោគជ័យលើជំនាញទាំងនោះ ដោយអាចយកប្រើការបាន។

6/. ធ្វើលំហាត់ប្រាណ

មុននឹងរៀនអ្វី អ្នកអាចធ្វើសកម្មភាពលោតតិចៗ ដកដង្ហើមចេញចូល និងបិទភ្នែកសមាធិបន្តិច ដើម្បីឱ្យប្រាកដចិត្តថា អ្នកមានអារម្មណ៍ស្រស់ស្រាយ មានអារម្មណ៍ពុះកញ្ជ្រោលក្នុងការចង់ចេះ ចង់ដឹង និងមានអារម្មណ៍មូលល្អ។

7/. សាកល្បងអនុវត្តឱ្យច្រើន

រៀនអ្វីក៏ដោយ ត្រូវតែរៀនសាកល្បងអនុវត្តឱ្យបានច្រើន ដើម្បីដឹងពីតិចនិក និងមានភាពច្នៃប្រឌិតបន្តក្នុងការធ្វើឱ្យមានភាពល្អប្រសើរ។ សាកល្បងអនុវត្តឱ្យបានច្រើនដង ភាពចងចាំ និងចំណេះជំនាញកាន់តែរីកចម្រើន។

8/. សង្ខេប

ព្យាយាមសង្ខេបនូវអ្វីដែលខ្លួនបានរៀន និងបានចងចាំឡើងវិញ​ ដោយរំលឹកពីចំណុចសំខាន់ៗ។ ក្នុងចំណុចនេះ អ្នកអាចនិយាយសង្ខេបឡើងវិញនៅមុខកញ្ចក់ ឬនិយាយម្នាក់ឯង ឬមានដៃគូ ឬមានក្រុមជជែកគ្នា ដើម្បីសង្ខេបឡើងវិញនូវអ្វីដែលបានរៀនអំពីជំនាញនោះ។ បន្ទាប់មកអាចបង្កើតជាសំណួរលើចំណុចណាមិនទាន់ច្បាស់ ឬចង់បានព័ត៌មានលម្អិតបន្ថែមទៀត។

ពាណិជ្ជកម្ម

របៀបឈ្វេងយល់ពីដៃគូប្រកួតប្រជែងក្នុងការរកស៊ី

0
របៀបឈ្វេងយល់ពីដៃគូប្រកួតប្រជែងក្នុងការរកស៊ី

សារៈសំខាន់នៃការស្គាល់ដៃគូប្រកួតប្រជែង

នៅពេលដែលអ្នកបានស្គាល់ច្បាស់ពីដៃគូប្រកួតប្រជែង នោះអ្នកនឹងអាច៖

  1. កំណត់តម្លៃប្រកួតប្រជែងរបស់អ្នកនិងជួយអ្នកក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការទីផ្សារគូប្រកួតប្រជែងជាមួយនឹងគំនិតផ្តួចផ្តើមផ្ទាល់ខ្លួន
  2. បង្កើតយុទ្ធសាស្រ្តទីផ្សារដែលទាញយកអត្ថប្រយោជន៍ពីចំណុចខ្សោយរបស់ដៃគូប្រកួតប្រជែងរបស់អ្នកនិងធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែប្រសើរឡើង
  3. វាយតម្លៃការគំរាមកំហែងណាមួយដែលអាចបង្កឡើង
  4. មានភាពប្រាកដនិយមអំពីរបៀបដែលអ្នកអាចជោគជ័យនៅក្នុងអាជីវកម្ម
  5. កំណត់គោលដៅក្នុងការខិតខំប្រឹងប្រែងរបស់អ្នកនៅលើទីផ្សារ ដើម្បីធ្វើឱ្យទីផ្សារកាន់តែប្រសើរ និងបង្កើនប្រសិទ្ធផលនៃការលក់

អ្វីដែលអ្នកត្រូវដឹងអំពីដៃគូប្រកួតប្រជែង

  1. ផលិតផលឬសេវាកម្មដែលពួកគេផ្ដល់ជូនអតិថិជន
  2. របៀបដែលពួកគេធ្វើទីផ្សារទៅកាន់អតិថិជន
  3. តម្លៃដែលពួកគេបានកំណត់
  4. របៀបដែលពួកគេចែកចាយ និងដឹកជញ្ជូន
  5. ម៉ាកយីហោ និងការរចនានូវគុណតម្លៃរបស់ពួកគេ
  6. ឧបករណ៍ដែលពួកគេប្រើ ដើម្បីបង្កើនចំនួនអតិថិជនដ៏ស្មោះត្រង់ និងអ្វីដែលពួកគេផ្តល់ជូននូវសេវាកម្មបម្រុងទុកនានា
  7. ភាពច្នៃប្រឌិតថ្មីៗរបស់ពួកគេ
  8. ប្រភេទបណ្ដាញសង្គមដែលពួកគេមានសកម្មច្រើន
  9. ចំនួនបុគ្គលិករបស់ពួកគេ និងបុគ្គលិកទាំងនោះមានចំណុចលេចធ្លោរខ្លាំងលើអ្វី
  10. នរណាជាម្ចាស់ក្រុមហ៊ុន និងសង្ខេមពីប្រវត្តិរូបរបស់គេ
  11. ស្គាល់ពីទស្សនវិស័យ និងបេសកកម្មរបស់ពួកគេ
  12. របៀបដោះស្រាយបញ្ហាដល់អតិថិជន

របៀបស្គាល់ច្បាស់ពីដៃគូប្រកួតប្រជែង

  1. រៀបបញ្ជីអាជីវកម្មក្នុងស្រុកនៅក្នុងវិស័យរបស់អ្នក
  2. ស្វែងរកតាមអ៊ីនធឺណេតសម្រាប់ផលិតផលឬសេវាកម្មស្រដៀងគ្នា
  3. ព័ត៌មានដែលផ្តល់ដោយអតិថិជន (សួរអតិថិជន)
  4. ស្វែងរកផលិតផលដែលមានប៉ាតង់ស្រាប់ដែលស្រដៀងនឹងរបស់អ្នក
  5. ស្វែងរកតាមរយៈអ្នកផ្គត់ផ្គង់របស់អ្នក
  6. ធ្វើការស្ទង់មតិយោបល់នានាតាមប្រព័ន្ធអនឡាញ
  7. កត់ចំណាំដៃគូប្រកួតប្រជែង
  8. រៀបកម្រងសំណួរដើម្បីឈ្វេងយល់ពីដៃគូប្រកួតប្រជែង
  9. សិក្សាស្រាវជ្រាវលម្អិតអំពីយុទ្ធសាស្រ្តទីផ្សារ ការកំណត់តម្លៃ ការរៀបចំផលិតផល ការផ្ដល់សេវាកម្ម និងផ្សេងៗទៀត ដោយប្រើយុទ្ធសាស្រ្តវិភាគ SWOT (S=Strengths ស្គាល់ពីចំណុចខ្លាំងរបស់គេ W=Weaknesses ស្គាល់ពីចំណុចខ្សោយរបស់គេ O=Opportunities ស្គាល់ពីឱកាសនានាដែលពួកគេនឹងអាចបង្កើតឱ្យមាន និង T= Threats ស្គាល់ពីអ្វីដែលនឹងមកគំរាមគំហែងដល់អាជីវកម្មរបស់ពួកគេ)
ពាណិជ្ជកម្ម

តួនាទីចាំបាច់ទាំង3 របស់ HR ក្នុងយុគសម័យនេះ

0
តួនាទីចាំបាច់ទាំង3 របស់ HR ក្នុងយុគសម័យនេះ

នៅក្នុងយុគសម័យនេះ បច្ចេកវិទ្យាកាន់តែមានភាពជឿនលឿន និងបរិបទនៃការរស់នៅរបស់មនុស្សក៏មានការផ្លាស់ប្ដូរស្ទើទាំងស្រុង ដោយមនុស្សមានការស្គាល់ និងយល់ដឹងពីបច្ចេកវិទ្យាច្រើន។ ហេតុដូច្នេះ ចំពោះនៅក្នុងអង្គភាព ដើម្បីទទួលបានភាពរីកចម្រើន ផ្នែកធនធានមនុស្សក៏ត្រូវមានការបម្លែងខ្លួន ដោយពង្រឹងសមត្ថភាព និងឈ្វេងយល់ពីតួនាទីថ្មីចំនួន 3 ដើម្បីធ្វើយ៉ាងណា ជួយដល់ផលិតភាពការងាររបស់បុគ្គលិកគ្រប់ផ្នែក និងសម្រេចបាននូវគោលដៅរួមរបស់អង្គភាពទាំងបច្ចុប្បន្ន ហើយបន្តរីកចម្រើននាពេលអនាគត។

ជំនាញចាំបាច់ចំនួន 3 ខាងក្រោមនេះ ដែលផ្នែកធនធានមនុស្សត្រូវមាន៖

1. បណ្ដុះជំនាញថ្មីដល់ក្រុមការងារ

នៅតាមសម័យកាលនីមួយៗ តែងតែមានការផ្លាស់ប្ដូរ និងមានភាពជឿនលឿនជាបន្តបន្ទាប់ ដូច្នេះវាទាមទារ​ឱ្យមនុស្សត្រូវមានជំនាញថ្មីៗ។

ហេតុនេះ ទាមទារ​ឱ្យអ្នកដឹកនាំផ្នែកធនធានមនុស្ស ត្រូវតែជួយបណ្ដុះបណ្ដាលបុគ្គលិកម្នាក់ៗឱ្យទទួលបាននូវជំនាញថ្មីៗតាមរយៈ៖

  • ការមានសមត្ថភាពយល់និងវិភាគពីវិធីល្អៗដើម្បីជួយបណ្ដុះបណ្ដាលជំនាញថ្មី
  • មានជំនាញទន់ឱ្យបានច្រើន និងជំនាញបង្វឹក
  • យល់ដឹងពីគម្លាតជំនាញបច្ចុប្បន្ន និងបញ្ចូលការសិក្សាប្រកបដោយប្រសិទ្ធភាពទៅក្នុងលំហូរការងាររបស់បុគ្គលិក
  • កំណត់ពេលវេលាជាក់លាក់ដើម្បីបានបង្ហាត់បង្រៀននិងអាចរៀនបានដោយភាពសប្បាយរីករាយតាមរយៈកម្រងសំណួរ។

2. រៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនថ្មី

សំដៅលើការផ្លាស់ប្ដូររបៀបធ្វើការ ការបន្ថែមការងារ តួនាទីថ្មីជាដើម ប៉ុន្តែត្រូវធានាថា ក្រុមការងារបានយល់ច្បាស់ពីកិច្ចការងារទាំងអស់នោះ  ដោយមានផលិតភាពការងារស្របតាមតម្រូវការរបស់អង្គភាព និងមានការពេញចិត្តសហការពីក្រុមការងារ។

3. ផ្ដោតលើជំនាញភាពជាអ្នកដឹកនាំ

ជំនាញភាពជាអ្នកដឹកនាំ នឹងជួយក្នុងការបង្ហាញដល់ក្រុមការងារនូវការជឿជាក់ ភាពសុវត្ថិភាព ​និងការជួយជ្រោមជ្រែងយ៉ាងពេញលេញដល់ពួកគេឱ្យកាន់តែមានភាពកក់ក្ដៅ ព្រមទាំងធ្វើឱ្យពួកគេមានកម្លាំងចិត្ត និងមានទំនួលខុសត្រូវខ្ពស់ ដើម្បីសម្រចគោលដៅរបស់អង្គភាព។

 

ប្រភព៖ https://www.entrepreneur.com/article/372075

 

ពាណិជ្ជកម្ម

Apple ប្រកាសចេញទូរស័ព្ទស៊េរីថ្មី iPhone 13 នៅក្នុងតម្លៃមិនគួរឱ្យជឿ

0
Apple ប្រកាសចេញទូរស័ព្ទស៊េរីថ្មី iPhone 13 នៅក្នុងតម្លៃមិនគួរឱ្យជឿ

iPhone 13 ស៊េរីថ្មីនេះ មានលក្ខណៈពិសេសខុសប្លែកពី iPhone ស៊េរីមុនៗ ដោយមានបំពាក់កំាំមេរ៉ាដែលថតរូបច្បាស់ល្អជាងមុន មានទំហំផ្ទុកទិន្នន័យធំ ថ្មីកាន់បានយូរ និងមានគុណភាពខ្ពស់ជាងមុន។

នៅឆ្នាំ 2021 នេះ ក្រុមហ៊ុន Apple បានចេញម៉ាកទូរស័ព្ទដៃ iPhone ចំនួន 4 រួមមាន ៖

  1. iPhone 13
  2. iPhone 13 mini
  3. iPhone 13 Pro
  4. iPhone 13 Pro Max

អំពី iPhone 13 និង iPhone 13 mini

ទូរស័ព្ទ iPhone 13 មានទំហំ 6.1 អ៊ីញ និង iPhone 13 mini មានទំហំ 5.4 អ៊ីញ ដោយភ្ជាប់មកជាមួយនឹងបន្ទះ chip A15 Bionic ដូចគ្នានឹងខ្សែ Pro ដែរ។ វាក៏មានប្រព័ន្ធកំាមេរ៉ាភ្លោះដែលត្រូវបានរៀបចំតាមអង្កត់ទ្រូងនិងមានថ្មប្រើបានយូរជាងមុន។ ក្រុមហ៊ុន Apple បាននិយាយថា iPhone 13 នឹងមានរយៈពេល 2.5 ម៉ោង យូរជាង iPhone 12 ហើយ iPhone 13 mini នឹងប្រើបានយូរជាង 1.5 ម៉ោង។

លើសពីនេះ ក៏មានការបង្ហាញដែលមានប្រសិទ្ធភាពជាងមុន ដោយមានបន្ទះChip 5G ថ្មី និងឧបករណ៍មួយដែលមានឈ្មោះថា Cinematic Mode ដែលដូចជាមុខងារ Portrait mode ដែលពេញនិយម ប៉ុន្តែសម្រាប់វីដេអូ។

  • iPhone 13 mini តម្លៃ 699$ ដោយមានទំហំ 128 GB
  • iPhone 13 តម្លៃ 799$ ដោយមានទំហំ 128 GB

ស្មាតហ្វូននេះ មាន 5 ព័ណ៌ថ្មី គឺពណ៌ផ្កាឈូក ខៀវ ខ្មៅ ស និងក្រហម។

អំពី iPhone 13 Pro និង iPhone 13 Pro Max

ទូរស័ព្ទ iPhone 13 Pro មានទំហំ 6.1 អ៊ីញ និង iPhone 13 Pro Max មានទំហំ 6.7 អ៊ីញ។

លក្ខណៈពិសេសថ្មីរបស់ក្រុមហ៊ុន Apple មានថាមពល A15 Bionic ដោយ Apple បាននិយាយថា ជា CPU លឿនបំផុតនៅក្នុងចំណោមស្មាតហ្វូនផ្សេងៗ  ដោយវានឹងផ្តល់ឱ្យ iPhone នូវសមត្ថភាព Machine learning ដូចជាការវិភាគវីដេអូតាមពេលវេលាជាក់ស្ដែងនិងសមត្ថភាពវិភាគអត្ថបទនៅក្នុងរូបថត។

ប្រព័ន្ធកាមេរ៉ាក៏ទទួលបានភាពស្រស់ស្រាយ ដោយភ្ជាប់មកជាមួយ Len ទំហំ 77 មីលីម៉ែត្រ និងការពង្រីកអុបទិក 3 ដង ព្រមទាំងកាំមេរ៉ាមានលក្ខណៈធំទូលាយ និងកំាំមេរ៉ា បែប ultrawide។

  • iPhone 13 Pro តម្លៃ 999$
  • iPhone 13 Pro Max តម្លៃ 1099$
ពាណិជ្ជកម្ម

ភាពខុសគ្នារវាង មនុស្ស​ IQ ខ្ពស់ VS មនុស្ស EQ ខ្ពស់

0
ភាពខុសគ្នារវាង មនុស្ស IQ ខ្ពស់ VS មនុស្ស EQ ខ្ពស់

និយមន័យ IQ និង EQ

IQ = Intelligence Quotient គឺជាការវាស់ស្ទង់កម្រិតសមត្ថភាពតាមរយៈពិន្ទុដែលកំណត់ដោយតេស្តស្តង់ដារ ហើយត្រូវបានរចនាឡើង ដើម្បីវាយតម្លៃភាពវៃឆ្លាតរបស់បុគ្គលម្នាក់ៗ។

EQ =Emotional Quotient ឬ Emotional Intelligence គឺជាការកំណត់សមត្ថភាពរបស់បុគ្គលម្នាក់ៗ ដើម្បីកំណត់អារម្មណ៍ទាំងអារម្មណ៍ផ្ទាល់ខ្លួននិងរបស់អ្នកដទៃ។

បុគ្គលិកលក្ខណៈរបស់មនុស្សមាន IQ ខ្ពស់

  1. ជាមនុស្សដែលមានភាពបទបែនបានលឿន
  2. រៀនអ្វីថ្មីៗឆាប់ចេះបានលឿន
  3. ជាមនុស្សចង់ចេះ ចង់ដឹង គ្រប់ពេលវេលាដោយគ្មានដែនកំណត់
  4. ជាមនុស្សបើកចិត្តដោយទទួលយកគំនិត និងឱកាសថ្មីៗ
  5. ជាមនុស្សចូលចិត្តបង្កើតអ្វីជារបស់ផ្ទាល់ខ្លួន
  6. ជាមនុស្សអាចគ្រប់គ្រងខ្លួនឯងបានខ្ពស់
  7. ជាមនុស្សមានទំនោរចូលចិត្តលេងសើច
  8. ជាមនុស្សដែលអាចដឹងពីបទពិសោធន៍របស់អ្នកដទៃ ដូចជាដឹងថា នរណាកំពុងគិតពីអ្វី? មានអារម្មណ៍បែបណា? ជាដើម

បុគ្គលិកលក្ខណៈរបស់មនុស្សមាន EQ ខ្ពស់

  1. អាចយល់ដឹងដោយខ្លួនឯង
  2. អាចគ្រប់គ្រងខ្លួនឯងបាន ដូចជាគ្រប់គ្រងអារម្មណ៍ខ្លួន​​​​​​​​ឯង ការចេះសម្របខ្លួន ធ្វើឱ្យមានភាពប្រសើរដើម្បីសម្រេចគោលដៅ និងមានចក្ខុវិស័យវិជ្ជមាន
  3. អាចយល់ដឹងពីសង្គម ដូចជា មានការយល់ចិត្តអ្នកដទៃ និងបរិយាកាសជុំវិញបានលឿន
  4. អាចគ្រប់គ្រងទំនាក់ទំនងបានយ៉ាងល្អ ដូចជា អាចធ្វើជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ជាគ្រូបង្វឹក ជាអ្នកតម្រង់ទិសអ្នកដទៃ គ្រប់គ្រងជម្លោះនានា ធ្វើការងារជាក្រុមបានល្អ និងមានភាពជាអ្នកដឹកនាំ ដើម្បីអាចជំរុញឱ្យមនុស្សមានកម្លាំងចិត្តខ្ពស់ក្នុងការធ្វើការងារឱ្យសម្រេចបានលឿនដូចទៅនឹងអ្វីដែលបានរំពឹងទុក។
  5. មានសមត្ថភាពអាចស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយខ្លួនឯងបានលឿន
  6. ជាមនុស្សអាចលើកទឹកចិត្តខ្លួនឯងនិងអ្នកដទៃបានយ៉ាងល្អ
ពាណិជ្ជកម្ម

ហេតុអ្វីបុគ្គលិកភាគច្រើន ស្អប់ HR?

0
ហេតុអ្វីបុគ្គលិកភាគច្រើន ស្អប់ HR?

ផ្នែកធនធានមនុស្ស (HR) មានតួនាទីសំខាន់នៅក្នុងអង្គភាព ប៉ុន្តែអ្វីដែលជាបញ្ហា ផ្នែកនេះត្រូវបានបុគ្គលិកជាច្រើនមានការមិនចូលចិត្ត ស្អប់ និងមិនចង់សហការជាមួយ។ ហេតុអ្វីបានជាមានបញ្ហានេះកើតឡើង?

ខាងក្រោមនេះ ជាចម្លើយ៖

1/. កំហុសឆ្គងរបស់ផ្នែកធនធានមនុស្ស
  • គ្មានចំណេះដឹងគ្រប់គ្រាន់លើផ្នែកហិរញ្ញវត្ថុ ផ្នែករដ្ឋបាល ផ្នែកបច្ចេកវិទ្យា និងចំណេះដឹងផ្នែកគ្រប់គ្រងធនធានមនុស្ស
  • ផ្តោតតែការដឹកនាំធ្វើប្រតិបត្តិការ ជាជាងផ្ដោតលើការលើកគុណតម្លៃក្រុមការងារ
  • គ្មានជំនាញឈ្វេងយល់ពីសមត្ថភាព ទេពកោសល្យរបស់ក្រុមការងារ
  • គ្មានសមត្ថភាពប្រើប្រាស់ធនធានមនុស្សបានត្រឹមត្រូវ ដើម្បីបង្កើនផលិតភាពការងារ
  • គ្មានក្បួនជ្រើសរើសបុគ្គលិក និងបណ្ដុះបណ្ដាលបុគ្គលិកថ្មី
  • គ្មានសមត្ថភាពដោះស្រាយបញ្ហា និងជំនាញបង្វឹកមនុស្ស
  • គ្មានជំនាញភាពជាអ្នកដឹកនាំ
  • គ្មានជំនាញទំនាក់ទំនងជាមួយមនុស្ស និងខ្វះខាតនូវចំណុចជាច្រើនទៀតទៅតាមអង្គភាពនីមួយៗ។
2/. កំហុសឆ្គងរបស់ថ្នាក់ដឹកនាំ
  • ជ្រើសរើសមនុស្សមកកាន់ផ្នែកនេះ ដោយគ្មានភាពត្រឹមត្រូវ
  • ថ្នាក់ដឹកនាំ មិនបានបណ្ដុះបណ្ដាលជំនាញថ្មីៗពាក់ព័ន្ធនឹងភាសានិយាយបែបចិត្តសាស្រ្ត និងជំនាញផ្សេងៗទៀតដើម្បីអាចដឹកនាំមនុស្សបាន
  • គ្មានការបង្វឹកបន្ថែមលើ HR ឱ្យយល់ដឹងបន្ថែមពីច្បាប់ទម្លាប់ យល់ដឹងពីផ្នែកសំខាន់ៗ និងអ្វីដែលអង្គភាពចង់បានជាដើម
3/. ដំណោះស្រាយ

ដើម្បីធ្វើឱ្យបុគ្គលិកបញ្ឈប់ការស្អប់ផ្នែកធនធានមនុស្ស ហើយប្ដូរចិត្តមកស្រលាញ់ស្មោះស្ម័គ្រជាមួយនឹងអង្គភាព និងសហការជាមួយផ្នែកធនធានមនុស្សដោយភាពពេញចិត្ត ដូច្នេះផ្នែកធនធានមនុស្សនិងអ្នកដឹកនាំក្រុមហ៊ុនត្រូវឈប់ផ្ដោតខ្លាំងលើរឿងតូចតាច ហើយចាប់ផ្តើមសួរសំណួរធំៗដូចជា៖

ទី1. ហេតុអ្វីបុគ្គលមានសមត្ថភាពខ្លាំងៗ ចង់ក្លាយជាផ្នែកមួយនៃអង្គភាពរបស់អ្នកតាំងពីដំបូង?

ទី2. នៅពេលអ្នកឃើញបុគ្គលមានសមត្ថភាពខ្លាំងៗ តើអ្នកស្គាល់ពួកគេដែរឬទេ?

ទី3. តើអ្នកពូកែបង្វឹកមនុស្សពីរបៀបដែលអង្គភាពដំណើរការ និងជោគជ័យដែរឬទេ?

ទី4. តើអង្គភាពរបស់អ្នកមានដំណើរការខុសប្លែកពីដៃគូប្រកួតប្រជែងដែរឬទេ?

ទី5. តើក្រុមការងារគួរតែមានអាកប្បកិរិយាបែបណានៅកន្លែងធ្វើការ? ហើយគួរបង្កើតភាសាចិត្តសាស្រ្តនិងវប្បធម៌រួមបែបណានៅក្នុងអង្គភាព?

ទី6. តើគួរផ្ដោតលើយុទ្ធសាស្រ្តអ្វី ដើម្បីគ្រប់គ្រងធនធានមនុស្សឱ្យកាន់តែមានផលិតភាពការងារខ្ពស់ និងមិនងាយចាកចេញពីអង្គភាព?

 

ពាណិជ្ជកម្ម

ដំបូន្មានរបស់លោក លីកាស៊ីង “កុំបណ្ដោយខ្លួនឲ្យដើរជាមួយអ្នកខ្ជិលពេក ព្រោះមិនយូរមិនឆាប់អ្នកប្រាកដជាខ្ជិលតាម! “

0

លោក លីកាស៊ីង គឺជាមហាសេដ្ឋីដែលមានជាងគេនៅហុងកុង ហើយគាត់ក៏ត្រូវបានគេឲ្យឈ្មោះថា ជាបុរសខ្លាំងបំផុតនៅអាស៊ីផងដែរ។សព្វថ្ងៃនេះលោកមានអាយុ៩២ឆ្នាំ និងមានទ្រព្យសម្បត្តិរហូតដល់ ៣៥.៤ពាន់លានដុល្លារ។ លោក លីកាស៊ីង គាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តក្នុងការសិក្សារៀនសូត្រនូវអ្វីដែលថ្មី ពោលគឺ បើទោះបីជាគាត់មានអាយុច្រើនហើយក៏ដោយ ក៏គាត់នៅតែមានចំណាប់អារម្មណ៍ទៅលើការវិវត្តន៍នៃបច្ចេកវិទ្យានិងការវិនិយោគផ្សេងៗ មិនចាញ់ក្មេងៗប៉ុន្មាននោះទេ។

This image has an empty alt attribute; its file name is image.png

ពេលមួយលោកបាននិយាយគ្នាជាមួយនឹងនិស្សិតនៃសាកលវិទ្យាល័យមួយនៅទីក្រុងហុងកុង ហើយលោកក៏បានផ្ដល់ជាដំបូន្មានទៅដល់សិស្សនិស្សិតទាំងនោះថា “យុវជនគួរតែមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសមិត្តភក្តិឲ្យដើរជាមួយ ចៀសវាងការសេពគប់ជាមួយនឹងមនុស្សដែលខ្ជិល ព្រោះប្រសិនបើយើងនៅតែបន្តដើរជាមួយនឹងមនុស្សបែបនោះ មិនយូរមិនឆាប់យើងប្រាកដជាខ្ជិលដូចជាពួកគេជាមិនខាន”។

ការពិតទៅ មនុស្សខ្ជិលមិនមែនជាមនុស្សអាក្រក់នោះទេ ប៉ុន្តែមនុស្សខ្ជិលអាចជះឥទ្ធិពលអាក្រក់របស់ពួកគេមកដល់យើងបាន។ ដោយសារតែមនុស្សខ្ជិល ពួកគេមិនចូលចិត្តគិតច្រើន មិនចូលចិត្តរៀនច្រើន មិនចូលចិត្តធ្វើការច្រើន មិនចូលចិត្តធ្វើអ្វីដែលថ្មីៗដើម្បីអភិវឌ្ឍខ្លួនឯងអ្វីច្រើននោះទេ  ហើយពួកគេតែងតែបង្កើតទម្លាប់ខ្ជិល ទម្លាប់ដែលរស់ជាមួយនឹងភាពសុខស្រួល ទើបធ្វើឲ្យពួកគេមិនខិតខំប្រឹងប្រែងធ្វើអ្វីដែលជាប្រយោជន៍សម្រាប់ខ្លួនឯងនិងសង្គមជាតិបែបនេះ។ ហើយលទ្ធផលដែលពួកគេនឹងទទួលបាននៅថ្ងៃក្រោយនោះគឺ ភាពលំបាក និងភាពទទេ។

This image has an empty alt attribute; its file name is ty-phu-ly-gia-thanh-2.jpg

នៅពេលដែលយើងនៅក្មេង យើងមានសុខភាពល្អ មានរាងកាយមាំមួន គិតបានរហ័ស និងអាចរៀនអ្វីថ្មីៗបានលឿនជាងមនុស្សចាស់ ដូចនេះហើយយើងគប្បីចំណាយពេលវេលាដ៏មានតម្លៃដែលយើងមាននេះ ដើម្បីផ្ដោតទៅលើការធ្វើការងារដែលយើងស្រលាញ់ពេញចិត្ត ព្រមទាំងរៀននូវជំនាញថ្មីៗដើម្បីអភិវឌ្ឍខ្លួនឯងឲ្យក្លាយទៅជាមនុស្សម្នាក់ដែលកាន់តែខ្លាំង និងពូកែជាងមុន ជាជាងចំណាយពេលច្រើនទៅលើការលេងហ្គេម និងការដើរលេងជាមួយនឹងមិត្តភក្តិបងភឿនច្រើនពេក។

ការដែលយើងជួបជុំញ៉ាំអ្វីជុំគ្នា មើលរឿង ដើរកម្សាន្តឬលេងហ្គេម វាមិនមែនជារឿងមិនល្អនោះទេ ព្រោះមនុស្សពេលខ្លះគឺត្រូវការភាពរីករាយ និងការសម្រាកលំហែរកាយខ្លះដល់ជីវិត ប៉ុន្តែយើងក៏មិនត្រូវយកពេលវេលារបស់យើងទៅចំណាយទៅលើការងារបែបនោះច្រើនពេក រហូតដល់ភ្លេចការរៀនសូត្រ ការធ្វើការងារ និងការប្រកបរបររកស៊ីរបស់យើងដែរ ពោលគឺយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យមានតុល្យភាពរវាងការងារនិងការកម្សាន្ត។

យើងម្នាក់ៗមានពេល២៤ម៉ោងក្នុងមួយថ្ងៃដូចៗគ្នា ដូច្នេះហើយយើងគប្បីចេះលៃលកកែខៃពេលវេលាដែលយើងមាននោះ ទៅធ្វើការងារដែលយើងចូលចិត្ត ទៅរៀនជំនាញណាដែលយើងចង់ចេះ ឬ យកពេលទាំងនោះទៅអានព័ត៌មានឬអត្ថបទណាដែលអ្នកចាប់អារម្មណ៍ ដូចជាព័ត៌មានទាក់ទងទៅនឹងបច្ចេកវិទ្យា ការធ្វើជំនួញ អចលនទ្រព្យ សេដ្ឋកិច្ច ឬព័ត៌មានរាក់ទងទៅនឹងនយោបាយជាដើម។

សាកស្រមៃមើលថា ប្រសិនបើយើងមានពេល១០ទៅ១៥នាទី អាចញ៉ាំកាហ្វេ និងនិយាយគ្នាជាមួយនឹងអ្នកដែលចូលចិត្តរកស៊ី អ្នករវល់ជាមួយនឹងការងារ ជាមួយនឹងអ្នកដែលមានគំនិតថ្មីៗច្រើន ជាមួយអ្នកដឹកនាំ ឬនិយាយគ្នាជាមួយនឹងអ្នកជំនួញដ៏ពូកែៗបាន គឺវាពិតជាមានកត្តិយស និងមានតម្លៃខ្លាំងមែនទែនសម្រាប់អ្នក ជាជាងអ្នកចំណាយពេលជាច្រើនម៉ោងជាមួយនឹងមនុស្សដែលមិនចូលចិត្តធ្វើអ្វីជាដុំកំភួនសោះ។ សម្រាប់អ្នកមានផ្ទាល់ ពួកគេពុំដែលចំណាយពេលវេលាឥតប្រយោជន៍នោះទេ ពោលគឺពួកគេតែងតែប្រើពេលដែលពួកគេនៅសល់ទាំងប៉ុន្មាននោះ ទៅធ្វើរឿងដែលមានប្រយោជន៍ ដូចជាយកពេលទំនេរនោះទៅរៀន ទៅអាននូវអ្វីថ្មីដើម្បីបង្កើនចំណេះដឹងដល់ខ្លួនឯង។

ដូចនេះ ប្រសិនបើអ្នកចង់ឲ្យជីវិតអ្នកមានភាពរីកចម្រើន និងមានការវិវត្តន៍ខ្លួនខ្ពស់ អ្នកគប្បីគួរចៀសវាងដើរជាមួយនឹងមនុស្សខ្ជិលបន្តទៀត ព្រោះមនុស្សខ្ជិលនឹងទាញអ្នកឲ្យមានទម្លាប់ខ្ជិលដូចជាពួកគេជាមិនខាន។

https://bit.ly/3kbYknx

 

ពាណិជ្ជកម្ម

៥ ជំហានសំខាន់ៗសម្រាប់ការវិនិយោគផ្ទះលើកដំបូង !

៥ ជំហានសំខាន់ៗសម្រាប់ការវិនិយោគផ្ទះលើកដំបូង !
ការទិញផ្ទះ គឺជាការវិនិយោគមួយដ៏សំខាន់បំផុតដែលទាមទារឲ្យបងប្អូនត្រូវតែគិតគូរឲ្យបានល្អិតល្អន់ខ្លាំងណាស់មុនពេលដែលធ្វើការសម្រេចចិត្តវិនិយោគ។
ពិសេសសម្រាប់បងប្អូនដែលមានបំណងចង់ទិញផ្ទះលើកដំបូង នោះបងប្អូនអាចនឹងមានការព្រួយបារម្ភខ្លាំងមែនទែន ដោយសារតែគាត់មិនមានបទពិសោធន៍នៅក្នុងការទិញដែលជាហេតុធ្វើឲ្យគាត់ខ្លាចខាត ខ្លាចទិញហើយ មិនត្រូវនឹងតម្រូវការរបស់គាត់ ហើយអាចថាទិញហើយនឹងធ្វើឲ្យគាត់អស់ដើមទុននៅក្នុងការវិនិយោគបន្តទៀតតែម្តង ។
ដូច្នេះនៅក្នុងអត្ថបទនេះ ខ្ញុំសូមធ្វើការចែករំលែកនូវ ៥ ជំហានដើម្បីជួយដល់បងប្អូនក្នុងការយកទៅធ្វើជាគំនិតពិចារណាដែលអាចជួយឲ្យការវិនិយោគរបស់បងប្អូនប្រកបដោយប្រសិទ្ធភាព ។

១ . កំណត់តម្រូវការរបស់បងប្អូនឲ្យបានច្បាស់លាស់

ជំហានដំបូងបំផុតបងប្អូនត្រូវតែកំណត់តម្រូវការឲ្យបានច្បាស់លាស់ជាមុនសិន ។ ថាតើបងប្អូនទិញផ្ទះដើម្បីអ្វី ​? អាចថាបងប្អូនទិញផ្ទះ ដើម្បីវិនិយោគ ទុកលក់ចេញវិញចង់ប្រាក់ចំណេញ ឬ ដាក់ជួលដើម្បីយកចំណូលប្រចាំខែ ដើម្បីប្រកបអាជីវកម្ម ឬ ដើម្បីស្នាក់នៅ ។

២ . គិតអំពីហិរញ្ញវត្ថុ

បងប្អូនត្រូវតែគិតនិងកំណត់ពីហិរញ្ញវត្ថុរបស់ខ្លួនឯងឲ្យបានច្បាស់លាស់ ថាតើបងប្អូនមានលុយសុទ្ធដើម្បីទៅទិញផ្ទះ ឬ ក៏មានត្រឹមតែ ២០% ទៅ ៣០% ដើម្បីធ្វើការកក់ប្រាក់ ហើយ សល់ ៧០ % ទៀតគឺយើងធ្វើការរំលស់បន្តជាមួយធនាគារ ។ ម្យ៉ាងវិញទៀតបើសិនជាយើងមិនមានលុយទាល់តែសល់នោះ តែយើងមានចំណូលប្រចាំខែថេរ នោះយើងអាចជ្រើសរើសយកលក្ខខណ្ឌរំលស់សុទ្ធបានផងដែរ ។

៣ . ស្វែងរកប្រភេទអចលនវត្ថុដែលសក្ដិសម

មកដល់ដំណាក់កាលនេះគឺបងប្អូនអាចធ្វើការស្វែងរកនូវប្រភេទអចលនវត្ថុដែលសក្ដិសមជាមួយនឹងតម្រូវការនិងទំហំសាច់ប្រាក់របស់បងប្អូន ។ ជាក់ស្តែងបងប្អូនអាចធ្វើការទិញផ្ទះបែប Secondary ដែលមានន័យថា បងប្អូនទិញពីម្ចាស់ផ្ទាល់ដែលគាត់ទិញពីបុរីហើយគាត់ដាក់លក់ចេញវិញ ឬក៏ទិញផ្ទះពីបុរីផ្ទាល់តែម្តង ។
បន្ថែមពីនេះបងប្អូនត្រូវតែស្វែងរកអចលនវត្ថុឲ្យសមស្របទៅតាមតម្រូវការរបស់បងប្អូន ។ ប្រសិនបើបងប្អូនទិញផ្ទះ ដើម្បីវិនិយោគបងប្អូនអាចស្វែងរកតំបន់ដែលមានតម្រូវការខ្ពស់នាពេលអនាគតដែលងាយស្រួលនៅក្នុងការដាក់លក់ឬក៏ដាក់ជួល ។ ដោយឡែកបើសិនជាបងប្អូនទិញផ្ទះ ដើម្បីប្រកបអាជីវកម្មនោះបងប្អួនអាចស្វែងរកតំបន់ណាដែលមានមនុស្សអ៊ូអ៊រច្រើន  តំបន់អភិវឌ្ឍន៍និងមានសក្តានុពលខ្លាំង ដែលធ្វើឲ្យអាជីវកម្មរបស់យើងទទួលបាននូវភាពជោគជ័យខ្ពស់ ។ យ៉ាងណាមិញប្រសិនបើបងប្អូនទិញផ្ទះដើម្បីស្នាក់នៅយើងអាចរកទីតាំងណាដែលនៅក្បែរកន្លែងការងាររបស់យើងដើម្បីងាយស្រួលនៅក្នុងការចេញចូលហើយយើងត្រូវស្វែងរកទីតាំងណាដែលសុវត្ថិភាពមិនថាពេលយប់ឬក៏ពេលថ្ងៃ ។
មិនត្រឹមតែប៉ុណ្ណោះបងប្អូនក៏ត្រូវតែពិនិត្យមើលលើទំហំសាច់ប្រាក់ឲ្យត្រូវជាមួយផ្ទះដែលយើងមើលនោះផងដែរ ។ ពីព្រោះបើសិនជាទំហំសាច់ប្រាក់យើងមានតែ ១០ ម៉ឺនដុល្លារតែយើង ទៅមើលផ្ទះដែលមានតម្លៃ ប្រហែលនេះ ហើយបងប្អូនក៏អាចសិក្សាមើលអំពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋ និងគុណភាពសំណង់នៃបុរីដែលបងប្អូនកំពុងតែមើលនោះផង ។

៤ . ការជ្រើសរើសលក្ខខណ្ឌបង់ប្រាក់

ទាក់ទងនឹងការជ្រើសរើសលក្ខខណ្ឌបង់ប្រាក់នេះ គឺបងប្អូនត្រូវជ្រើសរើសឲ្យសមនឹងលំហូរសាច់ប្រាក់របស់យើង ។ នៅក្នុងករណីដែលបងប្អូនទិញផ្ទះបែប Secondary ដែលបងប្អូនទិញបន្តពីម្ចាស់ផ្ទះនោះគឺគាត់គ្មាននូវ លក្ខខណ្ឌបង់រំលស់ទេ ដោយសារតែគាត់ត្រូវការលុយយកទៅប្រើការហើយគាត់មិនមានក្រុមការងារដូចជានៅបុរីដែលគេរងចាំ​ទទួលលក្ខខណ្ឌបង់រំលស់ជាមួយយើងទេ ។ ចំពោះការបង់ប្រាក់គឺមាន២ជម្រើសសម្រាប់បងប្អូន គឺទី១ បើសិនជាមានលុយសុទ្ធគឺងាយស្រួលទេដោយបងប្អូនអាចបង់ផ្តាច់តែម្តងនៅពេលផ្ទេរកម្មសិទ្ធិរួចរាល់ហើយ។
វិធីទី ២ គឺបងប្អូនអាចធ្វើការរំលស់ជាមួយធនាគារ ដែលជាដំបូងបងប្អូនត្រូវកក់ប្រាក់ ២០% ទៅ ៣០% ទៅឲ្យម្ចាស់ផ្ទះហើយបន្ទាប់ពីផ្ទេរសិទ្ធិមកដាក់ឈ្មោះបងប្អូនហើយនោះ បងប្អូនអាចយកប្លង់នោះទៅដាក់ជាមួយធនាគារ ដើម្បីយកម្ចីទៅឲ្យខាងម្ចាស់ផ្ទះដើម ។ ហើយនៅក្នុងករណីដែលបងប្អូនទិញពីបុរីវិញ បងប្អូនអាចបង់ផ្តាច់តែម្តង ប្រសិនបើបងប្អូនមានលុយសុទ្ធដែលអាចទទួលបាននូវលក្ខខណ្ឌល្អៗហើយក៏អាចទទួលបាននូវការបញ្ជុះតម្លៃជាពិសេសផងដែរ ។

៥ . ស្វែងរកក្រុមហ៊ុនអចលនវត្ថុដែលមានបទពិសោធន៍

បងប្អូនគួរតែស្វែងរកក្រុមហ៊ុនអចលនវត្ថុណាដែលមានបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យច្រើនដើម្បីធ្វើការប្រឹក្សាយោបល់ ពីព្រោះពួកគាត់អាចសិក្សាទាំងតម្លៃហាងឆេងទីផ្សារ ហើយគាត់ក៏អាចជួយនៅក្នុងការជ្រើសរើស ទីតាំងផ្ទះល្អៗ ជូនដល់បងប្អូននិងអាចជួយនៅក្នុងការប្រៀបធៀបកេរ្តិ៍ឈ្មោះពីបុរីមួយ ទៅបុរីមួយថា តើបុរីណាដែលមានកេរ្តិ៍ឈ្មោះល្អជាងគេនិងងាយស្រួលនៅក្នុងការដាក់លក់ ។ មិនត្រឹមតែប៉ុណ្ណោះពួកគាត់ក៏អាចជួយប្រឹក្សាទាក់ទងនឹងការជ្រើសរើសលក្ខខណ្ឌបង់ប្រាក់ដែលសមស្របទៅតាមស្ថានភាពហិរញ្ញវត្ថុរបស់បងប្អូនបានយ៉ាងត្រឹមត្រូវផងដែរ ។
បន្ទាប់ពីបងប្អូនបានប្រមូលនៅព័ត៌មានមិនថា ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានខាងក្រៅបូករួមនឹងការប្រឹក្សាយោបល់ជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យ ដែលមានអាជីពហើយអ្វីដែលបងប្អូនចាំចាច់ត្រូវតែធ្វើមុនពេលដែលបងប្អូនសម្រេចចិត្តនៅក្នុងការទិញ បងប្អូនត្រូវតែមើលលើកុងត្រាកិច្ចសន្យាទិញលក់ឲ្យបានច្បាស់លាស់ ផ្ទៀងផ្ទាត់ហើយផ្ទៀងផ្ទាត់ទៀតដើម្បីកុំឲ្យមានចន្លោះខ្វះខាតដែលធ្វើឲ្យយើងមានហានិភ័យទៅថ្ងៃក្រោយ ។
ពាណិជ្ជកម្ម

កម្រងសំណួរជ្រើសរើសបុគ្គលិកឱ្យបានត្រឹមត្រូវ

0
កម្រងសំណួរជ្រើសរើសបុគ្គលិកឱ្យបានត្រឹមត្រូវ

ការជ្រើសរើសបុគ្គលិក ជារឿងសំខាន់ណាស់សម្រាប់អង្គភាពនីមួយៗ ពីព្រោះបើអង្គភាពជ្រើសរើសបុគ្គលិកមិនបានត្រឹមត្រូវ ហើយទទួលបានបុគ្គលិកដែលគ្មានសមត្ថភាព ដោយមានតែទ្រឹស្ដី គឺមិនអាចជួយជំរុញឱ្យមានភាពរីកចម្រើន ឬឆាប់ទទួលបានភាពជោគជ័យលើគោលដៅដែលបានកំណត់ទុកឡើយ ដូច្នេះនៅពេលដែលថ្នាក់ដឹកនាំ ឬផ្នែកធនធានមនុស្សធ្វើការសម្ភាសន៍ជ្រើសរើសបុគ្គលិក គួរតែឆ្លងកាត់នូវកម្រងសំណួរខាងក្រោម៖

 

សំណួរចាប់ផ្ដើម

1/. ផ្ដល់ឱកាសឱ្យពួកគេ ណែនាំខ្លួនត្រួសៗ

2/. តើអ្នកស្គាល់អ្វីខ្លះពីក្រុមហ៊ុនរបស់ខ្ញុំ?

3/. ហេតុអ្វីបានជាអ្នកសម្រេចចិត្តចង់ធ្វើការនៅទីនេះ?

4/. ហេតុអ្វីអ្នកសម្រេចចិត្តចាកចេញពីការងារនៅកន្លែងចាស់?

5/. តើអ្វីជាជំនាញ និងចំណុចខ្លាំង ដែលអ្នកធ្វើបានល្អបំផុតនៅក្នុងមុខតំណែងមួយនេះ?

6/. តើចំណុចសំខាន់ៗ ដែលតំណែងនេះត្រូវធ្វើ មានអ្វីខ្លះ?

សំណួរដើម្បីបញ្ជាក់ថា បុគ្គលិកនោះសាកសមនឹងកន្លែងអ្នក

1/. តើអ្វីជាសមិទ្ធផលដ៏ធំដែលអ្នកបានសម្រេចជោគជ័យ?

2/. ដើម្បីមានផលិតភាពការងារល្អ តើអ្នកគិតថាត្រូវធ្វើដូចម្ដេចខ្លះ?

3/. តើធ្វើការតែម្នាក់ឯង និងធ្វើជាក្រុម មួយណាអ្នកធ្វើបានល្អជាង? ហេតុអ្វី?

4/. តើកន្លងមក អ្នកធ្លាប់ដោះស្រាយបញ្ហានៅកន្លែងការងារដោយរបៀបណា?

5/. តើអ្វីជាចំណង់ចំណូលចិត្តរបស់អ្នក?

6/. តើភាគច្រើន អ្នកកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនដោយរបៀបណានៅកន្លែងការងារ? ហេតុអ្វីវាមានសារៈសំខាន់?

7/. តើអ្វីជាគោលបំណងដ៏ធំដែលអ្នកចង់បាននៅក្នុងជីវិត?

សំណួរបញ្ចប់

1/. តើអ្វីជាក្ដីរំពឹងទុករបស់អ្នកដែលចូលមកធ្វើការនៅទីនេះ?

2/. នៅពេលធ្វើការនៅក្រុមហ៊ុនមុនៗ តើប្រាក់ខែរបស់អ្នកប៉ុន្មាន?

3/. តើអ្នករំពឹងចង់បានប្រាក់ខែប៉ុន្មានពីកន្លែងខ្ញុំ?

4/. តើអ្នកមានសំណួរអ្វីសួរមកកាន់ខ្ញុំទេ?

 

ពាណិជ្ជកម្ម

ក្រុមហ៊ុន Xiaomi បានប្រកាសបង្ហាញជាផ្លូវការពី វ៉ែនតាវៃឆ្លាត Xiaomi

0
Introducing Xiaomi Smart Glasses

ថ្ងៃទី14 ខែកញ្ញា ឆ្នាំ2021 នាពេលព្រឹកនេះ ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការដោយបង្ហាញពីវ៉ែនតាវៃឆ្លាត Xiaomi ដែលមានមុខងារសំខាន់ៗជាច្រើននៅលើផេកផ្លូវការរបស់ខ្លួន។

វ៉ែនតាវៃឆ្លាត Xiaomi គឺគ្រាន់តែជាផ្នត់គំនិតនៃការបង្កើត ដោយពុំទាន់បានប្រកាសពីពេលវេលាជាក់លាក់ក្នុងការចេញលក់ឡើយ។

យោងតាមផេកផ្លូវការរបស់ក្រុមហ៊ុន Xiaomi បានបង្ហាញថា វ៉ែនតាវៃឆ្លាត Xiaomi មានសមត្ថភាពរួមបញ្ចូលប្រព័ន្ធរូបភាព និងឧបករណ៍ចាប់សញ្ញាចូលទៅក្នុងវ៉ែនតាដោយប្រើបច្ចេកវិទ្យាមីក្រូវ៉េវអុបទិក។ លើសពីនេះ មានរលកពន្លឺអេក្រង់ខ្នាតតូច  និងមានទម្ងន់ត្រឹមតែ 51 ក្រាមប៉ុណ្ណោះ។ វ៉ែនតាវៃឆ្លាតនេះ អាចបង្ហាញសារ ការជូនដំណឹង អាចខលទាក់ទងគ្នា អាចចាប់យករូបភាពច្បាស់ៗ និងបកប្រែអត្ថបទភ្លាមៗនៅចំពោះមុខរបស់អ្នក។

លក្ខណៈពិសេសរួមរបស់ វ៉ែនតាឆ្លាតវៃ Xiaomi

  1. Calling៖ អាចខលទំនាក់ទំនងគ្នាបានយ៉ាងងាយស្រួល ដោយយើងអាចឃើញលេខរបស់ភាគីម្ខាងទៀតដោយផ្ទាល់កំឡុងពេលហៅចូល ហើយប្រើមីក្រូហ្វូននិងឧបករណ៍បំពងសំឡេងពីរដែលមានភ្ជាប់មកជាមួយដើម្បីឱ្យភាគីទាំងពីរអាចស្តាប់គ្នាបាន។
  2. Viewing៖ អាចទស្សនា និងមើលរូបភាពនានានៅក្នុងវ៉ែនតានោះ
  3. Navigating៖ អាចរុករកអ្វីដែលអ្នកចង់ស្វែងរកទោះបីជាអ្នកកំពុងបើកបរឬជិះកង់ ជាពិសេសការស្វែងរកទីតាំង ដោយវ៉ែនតាវៃឆ្លាត Xiaomi នេះ អាចបង្ហាញផ្លូវនិងផែនទីក្នុងពេលជាក់ស្តែង ដូច្នេះអ្នកអាចធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងមានលក្ខណៈងាយស្រួលជាងមុន។

Xiaomi Smart Glasses

4. Camera៖ អ្នកក៏អាចថតរូបបានរហ័សនិងថតរូបដើម្បីបកប្រែផងដែរ ដោយប្រើម៉ៃក្រូហ្វូនភ្ជាប់នៅនឹងវ៉ែនតា និងប្រើឧបករណ៍ម៉ាស៊ីនបកប្រែ AI ដោយអ្នកអាចស្ដាប់ការបកប្រែជាសំឡេងតាមពេលវេលាជាក់ស្តែង ហើយអាចបម្លែងពាក្យរបស់ភាគីម្ខាងទៀតទៅជាអត្ថបទនិងបកប្រែតាមពេលវេលាជាក់ស្តែងដែលងាយស្រួលនៅពេលធ្វើដំណើរ។

5. អាចទទួល ឬផ្ញើសារ និងការជូនដំណឹង

6. អាចបកប្រែជាភាសានានាបានភ្លាមៗ ដោយឃើញការបកប្រែនោះនៅហ្នឹងភ្នែក

Xiaomi Smart Glasses

លើសពីនេះ ដោយសារតែលក្ខណៈពិសេសនៃវ៉ែនតាវៃឆ្លាតនេះ ក្រុមហ៊ុន Xiaomi ក៏បានបង្កើតនូវតក្កវិជ្ជាអន្តរកម្មសំខាន់ៗដើម្បីជៀសវាងការរំខានជាច្រើនតាមដែលអាចធ្វើទៅបាននៅក្នុងពេលវេលាធម្មតារបស់មនុស្សដោយមិនបានប្រើប្រាស់ និងដើម្បីបង្ហាញព័ត៌មានសំខាន់ៗទាន់ពេលវេលានៅគ្រាដ៏សំខាន់។

សរុបមក ដើម្បីសម្រេចបាននូវមុខងារដែលបានរៀបរាប់ខាងលើ វ៉ែនតាវៃឆ្លាតនេះ ចាំបាច់ត្រូវតែរួមបញ្ចូលជាមួយ អ្នកដំណើរការ ARM quad-core, ថ្ម, Touchpad, ម៉ូឌុល Wi-Fi/Bluetooth និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android ជាដើម។

ពាណិជ្ជកម្ម