spot_img
spot_img
Home Blog Page 62

កសាងភាពរឹងមាំរបស់អ្នកដើម្បីប្រឈមមុខជាមួយនឹងវិបត្តិ

ដោយសារការរីករាលនិងការជះឥទ្ធិពលយ៉ាងទូលំទូលាយនៃCovid-19 បានគ្របដណ្ដប់លើព័ត៌មានទូទាំងពិភពលោក ហើយយើងទាំងអស់គ្នាក៏បានឃើញ បានជួបប្រទះពីការរីករាលដាលនៃការព្រួយបារម្ភ ភាពភ័យខ្លាច ការថប់អារម្មណ៍ និងអស្ថិរភាពនៅក្នុងសង្គមបច្ចុប្បន។ជាការពិតនៅក្នុងវិបត្តិមួយនេះ ស្ថានភាពផ្លូវចិត្តរបស់យើងច្រើនតែ ធ្វើឲ្យស្ថានការណ៍ដែលកំពុងតែមានបញ្ហាប្រឈមកាន់តែខ្លាំងឡើងៗ ហើយវាក៏បានវិវត្តន៍ទៅជាឧបសគ្គធំមួយនៅក្នុងបញ្ហាប្រឈមនោះ។ តើអ្នកដឹងទេថា ហេតុអ្វីបានវាក្លាយទៅជាបែបហ្នឹង? ហើយតើយើងអាចផ្លាស់ប្ដូរវាបានយ៉ាងរបៀបណា?ក្នុងនាមជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលនាំមកនូវការយកចិត្តទុកដាក់ដល់ក្រុមហ៊ុន ក្នុងគោលបំណងដើម្បីស្វះស្វែងរកវិធីថ្មីនៃការគិតនិងការងារឲ្យមានប្រសិទ្ធភាព ខ្ញុំនឹងចែករំលែកពីរបៀបនៃការឆ្លើយតបទៅនឹងវិបត្តិ ដូចជាការគម្រាមកំហែងនៃជម្ងឺរាតត្បាតនេះជាដើម។

ទោះបីជាគ្មានព័ត៌មានអាក្រក់ឬគួរឲ្យព្រួយបារម្ភកើតឡើងក៏ដោយក៏ទំនោរនៃការគិតដោយធម្មជាតិរបស់អ្នកនៅតែបង្ហាញពីភាពភ័យខ្លាច និង ការរំខានពីមជ្ឈដ្ឋានខាងក្រៅដដែល។ ការសិក្សាថ្មីបំផុតរបស់យើងបានរកឃើញថា៥៨%នៃនយោជិកបានរាយការណ៍ពីភាពអសមត្ថភាពក្នុងការគ្រប់គ្រងការយកចិត្តទុកដាក់ធ្វើការរបស់ពួកគេនៅកន្លែងធ្វើការ។ ម្យ៉ាងវិញទៀតបើយោងតាមការស្រាវជ្រាវបានបង្ហាញថាអ្នកអាចនឹងងាយឆាប់ធ្លាក់ចូលទៅក្នុងលំនាំនៃការគិតអវិជ្ជមាននៅ ពេលដែលអ្នកមានអារម្មណ៍ច្របូកច្របល់លាយឡំនឹងភាពភ័យខ្លាច ដែលជាហេតុធ្វើឲ្យចិត្តរបស់អ្នកវង្វេង​ និង អារម្មណ៍មិនមូល ។ក្នុងពេលដែលយើងកំពុងតែមានវិបត្តិ ដូចជាពេលឥលូវនេះ វាបានធ្វើឲ្យចិត្តរបស់អ្នកកាន់តែមានភាពទាក់ទាញដោយការគិតដែលមិនអាចនិយាយចេញបាន អារម្មណ៍នៃភាពភ័យខ្លាច និង​ ភាពអស់សង្ឃឹម​ ហើយនៅពេលដែលគំនិតរបស់អ្នកជាប់គាំងជាមួយនឹងការគិតអវិជ្ជមានបែបនេះ វា​ប្រៀបបានទៅនឹងការយកច្រវាក់មកចងរឹតខ្លួនឯងអ៊ឺចឺង។ ភាពភ័យខ្លាចនឹងធ្វើឲ្យគំនិត និង ចក្ខុវិស័យរបស់អ្នកមានភាពតូចចង្អៀត មានគំនិតសុញសាញទៅនឹងអ្វីមួយ ដែលអ្នកមិនអាចនឹងមើលឃើញអ្វីពិតប្រាកដ និង ភាពវិជ្ជមានឡើយ។បច្ចុប្បននេះ ការពិតនៃរបៀបដែល Covid-19 បានឆ្លងរាលដាលមនុស្សទូទាំងពិភពលោក គឺវាកំពុងតែដើរតួជាអ្នកបន្លាចមនុស្សដ៏សាហាវបំផុត និងជាអ្នកធ្វើឲ្យមនុស្សមានភាពភ័យខ្លាចទៅលើមនុស្សដូចគ្នា មិនហ៊ាននៅជិតជុំគ្នា ព្រមទាំងបានបង្កើននូវអារម្មណ៍ឯកោរបស់មនុស្សបន្ថែមទៀត។លើសពីនេះទៅទៀតបញ្ហាប្រឈមទី១ ដែលយើងត្រូវជួប គឺវាបានធ្វើឲ្យមនុស្សគ្រប់គ្នាទទួលរងនូវផលប៉ះពាល់ដោយការរឹតត្បិតការធ្វើដំណើរ ការធ្លាក់ចុះតម្លៃភាគហ៊ុន និង កង្វះខាតនូវការផ្គត់ផ្គង់ជាដើម។រីឯបញ្ហាប្រឈមទី២ គឺការព្រួយបារម្ភពីការឆ្លងវីរុសដោយខ្លួនឯង ការព្រួយបារម្ភថាមនុស្សជាទីស្រលាញ់របស់យើងនឹងទទួលនូវជម្ងឺនេះ  ព្រួយបារម្ភអំពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ និង សេណារីយ៉ូដ៏ខ្មៅងងឹតដទៃទៀតដែលជន់លិចនូវព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយសង្គម។

ដូចនេះវិធីដើម្បីជំនះទំនោរធម្មជាតិនៃភាពភ័យខ្លាចរបស់ខ្លួនឯងគឺត្រូវបង្កើតភាពរឹងមាំ ភាពធន់ផ្លូវចិត្តរបស់យើងតាមរយៈការគិត។ ភាពរឹង​មាំផ្លូវចិត្តជាពិសេសនៅពេលដែលមានបញ្ហាដូចបច្ចុប្បននេះ​ មានន័យថាការគ្រប់គ្រងចិត្តខ្លួនឯងតាមវិធីមួយដែលអាចបង្កើនសមត្ថភាពយើងក្នុងការប្រឈមមុខនូវវិបិត្តទាំងនេះ មុនពេលដែលវាវាយប្រហារមកយើង។ភាពរឹងមាំវាគឺជាជំនាញមួយដែលអ្នកអាចបង្វឹកខ្លួនឯងឲ្យបាត់នូវភាពតក់ស្លុត។ខាងក្រោមនេះគឺជាយុទ្ធសាស្រ្តទាំង៣ដែលមានប្រសិទ្ធភាព៖

១. ដំបូង អ្នកត្រូវតាំងស្មារតីឲ្យស្ងប់

នៅពេលដែលអ្នកផ្ដោតទៅលើការតាំងចិត្តឲ្យស្ងប់ និង ធ្វើឲ្យខួរក្បាលរបស់អ្នកស្រលះថ្លា អ្នកអាចយកចិត្តទុកដាក់ទៅលើអ្វីដែលមានពិតជាក់ស្ដែងនៅជុំវិញអ្នក ហើយអាចធ្វើឲ្យអ្នកទទួលអ្វីដែលអ្នកនឹងទទួលបាន។ អ្នកត្រូវសង្កេតនិងគ្រប់គ្រងគំនិតរបស់អ្នកឲ្យបានល្អជៀសវាងការវិលទៅនូវគំនិតអវិជ្ជមានម្ដងទៀត។ ការប្រមូលស្មារតីឲ្យមូលគឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះវាជួយរក្សាគំនិតរបស់អ្នកឲ្យនឹងធឹង មិនវង្វេងស្មារតី ជួយកាត់បន្ថយនូវភាពតានតឹង និងកាត់បន្ថយពីក្ដីបារម្ភដែលយើងកំពុងតែជាប់គាំងឲ្យត្រលប់មកសភាពងាយស្រួលវិញ។

២. មើលទៅមឈ្ឈដ្ឋានខាងក្រៅ

ភាពអស់សង្ឃឹមនិងការភ័យខ្លាចអាចនាំឲ្យអ្នកមានប្រតិម្មហួសហេតុទៅលើរឿងអ្វីមួយដោយអចេតនា។ អ្នកនឹងមានអារម្មណ៍ប្រសើរនិងធូរស្បើយជាងមុន ប្រសិនបើអ្នកធ្វើកិច្ចការងារណាមួយដែលអ្នកមិនទាន់បំពេញរួច ជាជាងអង្គុយដកដង្ហើមវែង ពោរពេញទៅដោយក្ដីបារម្ភនៅក្នុងចិត្ត។ដូចនេះ ចូរអ្នកក្រឡេកទៅមើលមជ្ឈដ្ឋានខាងក្រៅហើយឆ្លុះបញ្ចាំងពីតថភាពទាំងនោះដើម្បីរកឃើញនូវចម្លើយកាន់តែច្បាស់អំពីវិធីល្អបំផុតដើម្បីឈានជើងទៅមុខក្នុងការដោះស្រាយបញ្ហារួម។

៣. ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃតាមរយៈក្ដីមេត្តា

ក្ដីមេត្តាគឺជាការអាណិតអាសូរ ការយល់ចិត្តគ្នា និងមានចេតនាដើម្បីផ្ដល់នូវផលប្រយោជន៍ដល់អ្នកដទៃ។ ហើយក្ដីមេត្តាករុណានេះដែរកើតឡើងដោយការចាប់ផ្ដើមសួរសំណួរឬសួរសុខទុក្ខនរណាម្នាក់ ដើម្បីបង្កើនទំនាក់ទំនងជារៀងរាល់ថ្ងៃជាមួយមនុស្សជុំវិញខ្លួន។ ជាមួយនឹងការសួរនូវសំណួរសាមញ្ញធម្មតាបែបនេះ នោះរឿងដ៏អស្ចារ្យនឹងកើតឡើង ឯចិត្តគំនិតរបស់អ្នកនឹងរីកធំឡើង ថែមទាំងធ្វើឲ្យអ្នកដឹងថានរណាដែលមានភាពពិតប្រាកដជាមួយអ្នក បារម្ភពីអ្នកពិតប្រាកដ។

 

 

 

ពាណិជ្ជកម្ម

មូលហេតុ ៥ យ៉ាងដែលនាំឲ្យកម្មវិធី Zoom ក្លាយជាកម្មវិធីដ៏សំខាន់បំផុតនៅក្នុងពិភពជំនួញ

កាលពីប៉ុន្មានឆ្នាំមុន ការជជែកកំសាន្ត ឬធ្វើកិច្ចប្រជុំនានាតាមប្រព័ន្ធអេឡិចត្រូនិកគឺមិនត្រូវបានទទូលស្គាល់ និងពេញនិយមប្រើពីសំណាក់មហាជនទូទៅឡើយ ដោយភាគច្រើនគេប្រើវាតែក្នុងករណីក្រុមហ៊ុនត្រូវធ្វើកិច្ចប្រជុំសំខាន់ជាមួយអតិថិជន ឬសមាជិកដែលនៅក្រៅប្រទេសតែ​ប៉ុណ្ណោះ។ យ៉ាងណាមិញ នៅរយៈពេលប្រមាណ ០៤ ឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាការប្រជុំ ឬធ្វើសន្និសិទ្ធតាមអនឡាញគឺមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ពិសេសកម្មវិធីជជែកតាមអនឡាញនានាបាននឹងកំពុងរីករាលដាលដូចផ្សិត នៅទូទាំងពិភពលោក។ ក្នុងនោះកម្មវិធី Zoom ត្រូវបានគេសង្កេតឃើញថាមានភាពលេចធ្លោជាងគេក្នុងចំណោមកម្មវិធីស្រដៀងគ្នាដទៃទៀត ដូចនេះគឺ​បណ្តាល​មកពីមូលហេតុចម្បងៗ ០៥ ដូចខាងក្រោម៖

១. ភាពងាយស្រួលរបស់ Zoom

អស់រយៈពេលជាយូរមកហើយ ការធ្វើកិច្ចប្រជុំតាមប្រព័ន្ធអនឡាញគឺជារឿងដែលពិបាក និងស្មុគស្មាញបំផុត ដោយវាតម្រូវឲ្យធ្វើការទាញយកប្រព័ន្ធ Software រួចលោកអ្នកត្រូវដឹងពីរបៀបក្នុងការតម្លើងដែលមានលក្ខណៈស្មុគស្មាញជាខ្លាំង។ ក៏ប៉ុន្តែចំពោះកម្មវិធី Zoom វិញលោកអ្នកគ្រាន់តែ Click ទៅលើ link តំណភ្ជាប់ដើម្បីធ្វើការអញ្ជើញ (invite) សមាជិកដែលត្រូវចូលរួម នោះលោកអ្នកនឹងអាចចាប់ផ្តើមការប្រជុំរបស់លោកអ្នកជាការស្រេច។ ហើយប្រសិនបើលោកអ្នកមិនទាន់មានកម្មវិធី Zoom នោះវានឹងនាំលោកអ្នកទៅកាន់កន្លែងដែលលោកអ្នកអាចទាញយកកម្មវិធីបានដោយឥតគិតថ្លៃ ដោយចំណាយពេលខ្លី និងងាយស្រួលមែនទែន។

២. មនុស្សគ្រប់រូបសុទ្ធតែអាចប្រើប្រាស់ Zoom បាន

ចំពោះកម្មវិធី Zoom នេះ លោកអ្នកអាចប្រើប្រាស់វានៅលើគ្រប់ឧបករណ៍ទាំងអស់ដូចជា កុំព្យូទ័រ iPad iPhone រួមទាំងឧបករណ៍ដែលដំណើរការដោយប្រព័ន្ធ Android ផងដែរ។ ហើយនេះគឺជាមូលហេតុសំខាន់មួយដែលក្រុមហ៊ុន និងម្ចាស់អាជីវកម្មគួរចាប់យកឳកាសនេះ ដោយមូលហេតុអតិថិជនគ្រប់រូបសុទ្ធតែអាចប្រើប្រាស់កម្មវិធីនេះបានផងដែរ។

៣. ការប្រើប្រាស់កម្មវិធី Zoom ដោយឥតគិតថ្លៃ

ពិតមែនហើយ! ការប្រើប្រាស់កម្មវិធីនេះគឺមិនតម្រូវឲ្យលោកអ្នកចំណាយអ្វីទាំងអស់ អ្វីដែលលោកអ្នកត្រូវធ្វើនោះគ្រាន់តែ Download កម្មវិធី Zoom ទុកនៅលើកុំព្យូទ័រ ឬទូរស័ព្ទដៃរបស់លោកអ្នកជាការស្រេច។

៤.  សុវត្ថិភាព និងភាពជឿទុកចិត្តរបស់ Zoom

ដោយសារសុវត្ថិភាពទៅលើទិន្នន័យផ្ទាល់ខ្លួន (Data Privacy) កម្មវិធី Zoom ត្រូវបានមហាជនទូទាំងពិភពលោកដោយក្នុងនោះក្រុមហ៊ុនធំៗជាច្រើនបាននឹងកំពុងប្រើប្រាស់កម្មវិធីនេះ ដើម្បីជំរុញដល់ផលិតភាពក្រុមហ៊ុន និងបុគ្គលិករបស់ខ្លួន ពិសេសគឺក្នុងកំឡុងពេលមានវីរុស កូរូណា នេះតែម្តង!

៥. ការកំសាន្តដ៏សម្បូរបែបនៅលើកម្មវិធី Zoom

បានបន្ថែមមុខងារសំខាន់ៗ និងគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជា លោកអ្នកអាចប្តូរផ្ទាំងខាងក្រោយរបស់អ្នក (Background) ឲ្យទៅជាទេសភាពមាត់សមុទ្រ ឬព្រៃភ្នំ ឬសូម្បីតែនៅក្នុងលំហរអាកាស ដែលការធ្វើបែបនេះគឺដើម្បីជួយកាត់បន្ថយភាពស្មុគស្មាញរបស់លោកអ្នកក្នុងកំឡុងពេលប្រជុំបានផងដែរ៕

ពាណិជ្ជកម្ម

វិបត្តិCovid-19 គឺជា​ឱកាសសម្រាប់ស្ថាប័នហិរញ្ញវត្ថុដើម្បីជួយ និងឆក់យកបេះដូងអតិថិជន

ស្ថានភាព​​រីករាលដាលនៃជម្ងឺCovid-19នៅតែជា​ព័ត៌មានក្តៅនៅទូទាំងពិភពលោក។ ថ្វីត្បិតតែបណ្តាប្រទេសមួយចំនួន​ដូចជាប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង​មានសភាពធូរស្រាល ប្រទេស​ជាច្រើនទៀតនៅអឺរ៉ុប សហរដ្ឋអាមេរិច អ៊ីរ៉ង និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងដុតដៃដុតជើងប្រយុទ្ធប្រឆាំង​នឹងជម្ងឺនេះទាំងថ្ងៃទាំងយប់។

ប្រទេសចិនដែលជាប្រភព​នៃការផ្ទុះនៃមេរោគកូរ៉ូណានេះកាលពីខែ​មករាកន្លងទៅ បានប្រកាស​ពីភាពជោគជ័យ​លើការយកឈ្នះមេរោគដ៏កាចសាហាវនេះ ហើយបានចាប់ផ្តើម​សកម្មភាព​ការងារឡើងវិញជាធម្មតាស្ទើរតែពេញលេញវិញទៅហើយ។ ប្រទេសជប៉ុន បន្ទាប់ពីប្រកាសអាសន្នបិទសាលារៀន​មួយរយៈមក ឥឡូវនេះ អ្វីៗបានខិតទៅរកប្រក្រតីភាព និងទីផ្សារភាគហ៊ុនរបស់ប្រទេសនេះក៏បានកើនឡើងវិញផងដែរ។

ចំណែកឯប្រទេសកម្ពុជាវិញ វិបត្តិនេះទើបតែចាប់ផ្តើម​កើតឡើងចាប់ពីដើមខែ​មីនានេះ ហើយ​រហូតមកទល់ពេលនេះ នៅមិនទាន់មានសភាពស្រាកស្រាននៅឡើយទេ ដោយសារតែករណីឆ្លងត្រូវបានរកឃើញជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះមានជិត១០០ករណី និងជាសះស្បើយ១១ករណីផងដែរ។ ទោះបីជា​ការឆ្លងនៅមិនទាន់រីករាលដាលដល់សហគមន៍ ហើយភាគច្រើននៃអ្នកឆ្លងជាជនជាតិបរទេស និងជនជាតិខ្មែរមកពីខាងក្រៅក៏ដោយ ក៏ភាពភ័យខ្លាចគឺមិនអាចដកចេញ​ពីបេះដូងប្រជាជនទូទៅឡើយ។ ភាពភ័យខ្លាចឆ្លងរាលដាល និងការអំពាវនាវរបស់រាជរដ្ឋាភិបាលមិនឱ្យចេញពីផ្ទះប្រសិនបើមិនមានករណីចាំបាច់ ធ្វើឱ្យ​ទីក្រុងដែលធ្លាប់តែកកស្ទះ​ហាក់មានសភាពស្ងប់ស្ងាត់ជាងសព្វមួយដង អាជីវកម្ម​ជាច្រើន​បានជួបប្រទះ​នឹងការធ្លាក់ចុះភ្ញៀវយ៉ាងគំហុក និងខ្លះបិទទ្វារបណ្តោះអាសន្ន​ដោយសារតែផលប៉ះពាល់នេះ។

ប្រសិនបើស្ថានភាពនេះនៅតែបន្ត​ទៅមុខទៀត ផលលំបាកជាច្រើននឹងអាចកើតមានសម្រាប់សេដ្ឋកិច្ចទាំងមូល អាជីវកម្មជាច្រើននឹងរងផលប៉ះពាល់ ហើយប្រាកដណាស់ ប្រសិនបើអាជីវកម្មប៉ះពាល់ បុគ្គលិកក្នុងស្ថាប័ននោះក៏មិនអាចចៀសរួចផងដែរ។ ហេតុនេះហើយ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការជាច្រើនដើម្បីសម្រាលបញ្ហា ដូចជាការលើកលែងពន្ធសម្រាប់អាជីវកម្មដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ លើកលែងពន្ធសម្រាប់ពន្ធប្រថាប់ត្រាលើការទិញផ្ទះទាបជាង​៧ម៉ឺន​ដុល្លារ និងធ្វើការអំពាវនាវដល់បណ្តា​គ្រឹស្ថានហិរញ្ញវត្ថុ​ឱ្យសម្រួលដល់ការបង់ប្រាក់កម្ចីដល់អតិថិជនដែលរងផលប៉ះពាល់នេះជាដើម។

ការដាក់ចេញនូវគោលការរបស់រដ្ឋាភិបាល​ខាងលើ ខ្ញុំជឿជាក់ថានឹងអាចជួយសម្រួលស្ថានភាពបានមួយចំនួនសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់។ ប៉ុន្តែ ក្រៅពីការចូលរួម​ចំណែកជួយរបស់រាជរដ្ឋាភិបាល ខ្ញុំជឿជាក់ថា ស្ថាប័នហិរញ្ញវត្ថុទាំងអស់ដែលមានទុនអាចបញ្ចេញបាន នឹងអាចចូលរួម​ជួយលើក​ស្ទួយសេដ្ឋកិច្ចឱ្យរក្សាលំនឹងបានក្នុងគ្រាដែលចំបាច់(ប្រសិនបើស្ថានភាពនេះអូសបន្លាយ ប្រែក្លាយជាវិបត្តិ)ជូនដល់​ម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្ម។ ​ប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងរ ដោយសារតែបញ្ហាឆ្លងរីករាលដាលនៅតែមាន អាជីវកម្មត្រូវបង្ខំ​ចិត្តបិទទ្វារដោយសារតែមិនមានភ្ញៀវ ច្បាស់ណាស់ បញ្ហាបង្វិលសាច់ប្រាក់នឹងកើតមានឡើង។ ប្រសិនបើអាជីវកម្មរបួសស្រាល  ម្ចាស់អាជីវកម្មមានទុនបម្រុងទប់ទល់ការចំណាយមួយរយៈនោះ គឺវាគ្រាន់តែជាការបិទទ្វារបណ្តោះអាសន្ន​រង់ចាំសភាព​ការណ៍ប្រសើរ ដើម្បីបើកដំណើរការឡើងវិញ។ ប៉ុន្តែបើក្នុងករណីរបួសធ្ងន់ ម្ចាស់អាជីវកម្មនិងសហគ្រាស​មិនមានទុនទប់ការខាតបង់ដោយសារតែមិនមានដំណើរការអាជីវកម្មនោះ ប្រាកដណាស់ អាជីវកម្មនឹងក្ស័យធន់ព្រោះគ្មានប្រាក់បង្វិល ហើយបុគ្គលិក​នៃស្ថាប័ននោះក៏មិនអាចគេផុតពីវិបត្តិផងដែរ។

📣ក្លាយជា​ម្ចាស់ផ្ទះ ដ៏ស្រសល់ស្អាត និងរឹងមាំ របស់បុរីមង្គលភ្នំពេញ!ប្រញ៉ាប់ឡើង នៅសល់ត្រឹមតែជាង​២០ផ្ទះទៀតតែប៉ុណ្ណោះ! ក្លាយជាម្ចាស់ផ្ទះ​នៅបុរីមង្គលភ្នំពេញដែលស្ថិតនៅច្បារអំពៅជាប់ផ្លូវជាតិ​លេខ១ គឺជា​តំបន់ដែលមាន​សក្តានុពលខ្ពស់!📣រំលស់បានរហូតដល់20ឆ្នាំជាមួយធនាគារ📣អាត្រាការប្រាក់ទាប📣ងាយស្រួលទទួលបានកម្ចី📣សំណង់ស្អាត រឹងមាំល្អ☎️ទំនាក់ទំនងទូរស័ព្ទលេខ: 095 90 90 90 / 015 90 90 90📍ទីតាំងលើផែនទី៖ https://goo.gl/gz3emE📍 ផែនទីទីតាំងនៅលើGoogle (https://goo.gl/gz3emE)

Posted by Borey Mongkul Phnom Penh on Thursday, March 5, 2020

ពេលវេលាវិបត្តិនេះហើយគឺជាពេលវេលាដែលគ្រឹះស្ថានហិរញ្ញវត្ថុនានាបញ្ចេញភាពក្លាហានរបស់ខ្លួនក្នុងការជួយជ្រោង​អាជីវកម្មនោះឡើងវិញ ដោយបញ្ចេញទុនរបស់ខ្លួន​បង្កើត​កញ្ចប់កម្ចីរយៈពេលខ្លីពិសេស​មួយ ​ជួយស្តារវិបត្តិ​Covid-19ដែលប៉ះពាល់ដល់ម្ចាស់អាជីវកម្មប្រសិនបើវាកើតមានឡើងមែននោះ។ កញ្ចប់កម្ចីនេះ គឺបង្កើតពិសេសសម្រាប់ម្ចាស់អាជីវកម្មដែលមានបញ្ហាលើការបង្វិលសាច់ប្រាក់ និងការទប់ទល់​ការចំណាយប្រតិបត្តិនានារយៈពេល៦ ខែដល់០១ឆ្នាំក្នុងកំឡុងពេល​មានវិបត្តិនេះ ជាមួយ​នឹងអាត្រាការប្រាក់ពិសេសមួយ។

កញ្ចប់កម្ចីនេះ នឹងជួយបន្ត​ជីវិត​ដល់អាជីវកម្មដែលឈឺ​ពេលមានវិបត្តិ ហើយត្រឡប់ជាប្រសើរវិញនៅពេលស្ថានភាព​ប្រែមកល្អឡើងវិញ។

ប្រសិនបើគ្រឹះស្ថានហិរញ្ញវត្ថុអាចបញ្ចេញ​កម្ចីពិសេសនេះក្នុងដំណាក់កាលដែលម្ចាស់អាជីវកម្ម និងសហគ្រាសរងទុក្ខនេះ និងត្រូវការបំផុត ប្រាកដណាស់គ្រឹះស្ថានហិរញ្ញវត្ថុនោះនឹងដក់ជាប់បេះដូងអតិថិជនជាអ្នកខ្ចី ដែលនឹងធ្វើឱ្យគាត់ដកហរទ័យមិនបានពីគ្រឹះស្ថាននោះ ដូចពាក្យស្លោកមួយបានពោលថា “ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”ដូច្នេះឯង ដែលពិបាកនឹងធ្វើឱ្យគាត់ភ្លេចពីជំនួយដែលបានផ្តល់ឱ្យនេះ។ ហើយប្រាកដណាស់ កេរ្តិ៍ឈ្មោះ​របស់ស្ថាប័ននោះនឹងត្រូវបាននិយាយតៗគ្នា ដែលអាចក្លាយជាយុទ្ធសាស្ត្រទីផ្សារដ៏ល្អមួយ​ ឆ្វាមក្រសោបអតិថិជនក្នុងគ្រាដែលគេត្រូវការជំនួយបំផុត។

ប្រសិនបើគ្រឹះស្ថានហិរញ្ញវត្ថុអាចបញ្ចេញ​កម្ចីពិសេសនេះក្នុងដំណាក់កាលដែលម្ចាស់អាជីវកម្ម និងសហគ្រាសរងទុក្ខនេះ និងត្រូវការបំផុត ប្រាកដណាស់គ្រឹះស្ថានហិរញ្ញវត្ថុនោះនឹងដក់ជាប់បេះដូងអតិថិជនជាអ្នកខ្ចី ដែលនឹងធ្វើឱ្យគាត់ដកហរទ័យមិនបានពីគ្រឹះស្ថាននោះ

ប្រាកដណាស់ ការបញ្ចេញ​ប្រាក់កម្ចីទៅឱ្យអាជីវកម្មដែលជួបនឹងបញ្ហាក្នុងដំណាក់កាលនេះគឺប្រាកដជាមានហានិភ័យដល់គ្រឹះស្ថានដែលផ្តល់ប្រាក់កម្ចីនោះ។ ប៉ុន្តែ ប្រសិនបើអាចមានបង្កើតគណៈកម្មការផ្តល់កម្ចីពិសេសនេះជូនដល់ម្ចាស់អាជីវកម្ម និងសហគ្រាសដែលសាកសម​នឹងទទួលបានដោយការសិក្សា​លម្អិតនិងហ្មត់ចត់នោះ ហានិយភ័យ​នឹងអាច​កាត់បន្ថយបានកម្រិតខ្ពស់ ព្រោះថា អាជីវកម្មមិនតិចទេដែលឈឺរយៈពេលខ្លីក្នុងពេលមានវិបត្តិ ហើយនឹងជាវិញបន្ទាប់ពីស្ថានការណ៍ប្រែមកប្រសើរឡើងវិញ។ ហើយគ្រឹះស្ថានដែលអាចបំពេញភារកិច្ចនេះបានល្អ និងអាចសាងកេរ្តិ៍ឈ្មោះយ៉ាងល្អជាងការចំណាយលើការធ្វើទីផ្សារបែបប្រពៃណីទៅទៀត។ ខ្ញុំជួបមិនតិចទេនូវម្ចាស់អាជីវកម្មជាច្រើនដែលបន្តយកជ្រើសរើសសេវាពីគ្រឹះស្ថានផ្តល់កម្ចីហិរញ្ញវត្ថុមួយដោយសារតែមនោសញ្ចេតនាដែលគ្រឹះស្ថាននោះធ្លាប់ជួយគាត់នៅពេលដែលគាត់ត្រូវការ ទោះបីជាដៃគូប្រកួតប្រជែងនោះមានអាត្រាការប្រាក់ទាបជាងក៏ដោយ។ ​ក្នុងករណីមិនមានគ្រឹះស្ថានណាមួយផ្តល់កញ្ចប់ពិសេសនេះ លទ្ធផលដែលអាចនឹងកើតមានគឺឥទ្ធិពលដូមីណូ ដែលនឹងប៉ះតៗគ្នា ព្រោះថាសេដ្ឋកិច្ចបច្ចុប្បន្ននេះគឺមានភាពស្មុគស្មាញ និងពឹងពាក់គ្នាទៅវិញទៅមក ហើយបើរងប៉ះពាល់មួយ ស្ថាប័នផ្សេងក៏ចៀសមិនរួចផងដែរ។

 

 

ពាណិជ្ជកម្ម

​ហ្គូហ្គល​និង​ហ្វេសប៊ុក​បិទការ​ផ្សាយ​​ម៉ាស​ ខណៈវីរុស​កូរ៉ូណា​​រីក​រាល​ដាល​

ទោះបី​ជា​ស្ថានភាព​វីរុស​កូរ៉ូណាឬកូវីត​១៩​នៅ​​​​ក្នុង​ប្រទេស​ចិនកំពុង​ត្រលប់​មករក​​ភាព​ល្អ​ប្រសើរ​វិញ​ ប៉ុន្តែ​​វីរុស​នេះនៅ​តែ​​កំពុងបន្ត​​វាយ​លុក​ប្រទេស​នៅ​ក្នុង​ទ្វីប​​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​យ៉ាង​ខ្លាំង​ដែល​ធ្វើ​​ឲ្យគេ​មាន​ការ​​ព្រួយ​បារម្ភ​។​ ជុំ​វិញការ​បារម្មណ៍ចំពោះ​​ជំងឺ​បង្ក​ដោយ​វីរុស​​នេះ​ យើង​ឃើញ​ថា​ មាន​ការ​កើន​ឡើង​ ចំនួន​អ្នក​លក់​ម៉ាស​ពេទ្យ ​តាម​ហ្វេសប៊ុក​ ហ្គូហ្គល​ និង​អាម៉ាហ្សូន​ជាដើម​ ហើយ​អ្វី​ដែលចោទ​ជាបញ្ហា​​សំខាន់​បំផុត​នោះ​គឺ​ តម្លៃ​នៃ​ម៉ាស​ពេទ្យ​ មាន​ការ​កើន​ឡើង​ ខ្ពស់​ហួសប្រមាណ។​ ​ ជាលទ្ធផល​​ក្រុមហ៊ុន​ហ្គូហ្គល ​និង​ហ្វេសប៊ុក​បាន​ចាត់​​វិធា​ន​ការណ៍​ដើម្បី​គ្រប់​គ្រង​ស្ថានការណ៍​ដោយ​ បិទរាល់​ការ​ផ្សព្វ​ផ្សាយ​​ម៉ាសពេទ្យ​។​

អ្នក​នាំ​ពាក្យ​ ក្រុមហ៊ុន​ហ្គូហ្គល​ បាន​ប្រាប់​ CNBC ឲ្យ​ដឹង​ថា៖

“ ដើម្បី​គ្រប់​គ្រង​ស្ថានការណ៍នេះ​ យើង​សម្រេច​ចិត្ត​បិ​ទ​រាល់ការ​ផ្សាយ​ពាក់​ព័ន្ធម៉ាស​ពេទ្យ​។​ យើង​កំពុង​ពិនិត្យ​មើល​ស្ថានការណ៍នេះ​ដោយ​លំអិត​និង​សកម្ម​​បំផុត​ ដើម្បី​ការពារ​​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​។​ ហើយ​យើង​ត្រៀម​ខ្លួនរួច​​ជានិច្ច​ក្នុង​ការ​ធ្វើ​សកម្ម​ភាព ប្រសិន​បើ​ចាំបាច់​។ “​​

គិត​មក​ដល់​ពេល​នេះ​ ក្រុមហ៊ុន​ហ្គូហ្គល​ បាន​បិទ ​ការ​ផ្សាយ​តែ​លើ​ម៉ាស​ពេទ្យ​ប៉ុណ្ណោះ​។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុមហ៊ុន​នេះ​​ បាន​បញ្ជាក់​ថា​នឹង​​​បន្ត​ធ្វើ​ សកម្មភាពនៅពេល​​ស្ថានភាព​តម្រូវ​ ។

ក្រុមហ៊ុន​ហ្គូហ្គល​ ​​សម្រេច​ចិត្ត​បិទការ​ផ្សាយ​ម៉ាស​ពេទ្យ​បន្ទាប់​ពី​ក្រុមហ៊ុន​ហ្វេស​ប៊ុក​បាន​បិត​ការ​ផ្សាយ​នេះ​ដែរ។​

នៅ​ដើម​ខែ​មីនា​នេះ ក្រុមហ៊ុន​ហ្វេស​ប៊ុក​ បាន​ប្រកាស​បិទ ​ការ​ផ្សាយ​ម៉ាស​ពេទ្យ​ជា​បណ្ណោះ​អាសន្ន​។ លោក​ Rob Leathern ដែល​ជា​ប្រធាន​ផ្នែក​តម្លា​ភាព ​នៃ​ការ​ផ្សព្វ​ផ្សាយ​និង​ផលិតផល ​លើ​ហ្វេសប៊ុក​ បាន​ប្រាប់​ឲ្យ​ដឹង​ថា៖

“ យើង​សម្រេច​បិទ ​ការ​ផ្សាយ​រួម​ជាមួយ​ការ​ដាក់​លក់​ម៉ាស​ពេទ្យ នៅ​លើ​ហ្វេសប៊ុក​​។​ យើង​កំពុង​ត្រួត​ពិ​និត្យ ​ស្ថានភាព​វីវុស​កូវីត​១៩​នេះ ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​ ហើយ​នឹង​ធ្វើ​បច្ចុ​ប្បន្ន​ភាព​ច្បាប់​របស់​យើង​​ឡើង​វិញ​​ ប្រសិន​បើ​យើង​ឃើញមាន​​ការ​កេង​ប្រវ័ញ្ច​ និង​ការ​ស្វែង​រក​ប្រយោជន៍​ កើត​មាន​ឡើង​ក្នុង​កំឡុង​ពេលមាន​គ្រោះ​​អាសន្ន​លើ​​សុខភាព​សាធារណៈ។ “

លោក​ Adam Mosseri នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​អ៊ិន​ស្តា​ក្រាម​ បាន​មាន​លើក​ឡើង​ថា​​៖

“ចំនួនអ្នក​ផ្គត់​ផ្គង​មាន​​តិច​ ធ្វើ​ឲ្យ​តម្លៃ​មា​នការ​កើន​ឡើង​ខ្លាំង​ ហើយ​ពួក​យើង​ប្រឆាំង​ជានិច្ច​នឹង​ការ​ទាញ​ផល​ប្រយោជន៍​ក្នុង​ខណៈ​មាន​គ្រោះ​អាសន្ន​លើ​សុខភាព​សាធារណៈ។​…”

ប្រភព​ CNBC

ពាណិជ្ជកម្ម

លោកច្រឹក​ សុខនីម៖ ស្ថាប័ន​ហិរញ្ញវត្ថុគួរ​បង្កើត​កញ្ចប់កម្ចី​រយៈពេលខ្លីដើម្បីចូលរួមដោះស្រាយវិបត្តិ

មួយរយៈចុងក្រោយនេះ គ្មានអ្វីដែលគេនិយាយច្រើនជាងបញ្ហាCovid-19នោះទេ ហើយបញ្ហា​នេះបានរីករាលដាល​ពាសពេញពិភពលោក ធ្វើឱ្យមានការព្រួយបារម្មណ៍យ៉ាងខ្លាំងអំពីការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច​ប្រសិនបើ​វា​មិនធូរស្រាល​នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ អ្នកសាព័ត៌មានអន្តរជាតិ និងអ្នកជំនាញ​សេដ្ឋកិច្ច​អន្តរជាតិ​ក៏បានព្រមានពី​វិបត្តិសេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរអាចកើតមានឡើងផងដែរ ប្រសិនបើបណ្តោយ​ឱ្យ​បញ្ហាជម្ងឺនេះនៅតែបន្ត ហើយប្រទេស​មួយចំនួននៅតែ​មិនបានយកចិត្តទុកដាក់ឱ្យបានខ្ពស់ដើម្បីប្រយុទ្ធប្រឆាំង​នឹងការរីករាលត្បាតនេះ។ ប្រទេស​កម្ពុជា​ក៏មិនខុសពី​ប្រទេស​ដ៏ទៃ​នៅក្នុងតំបន់ និងទូទាំងពិភពលោក​ដែរ ចំនួននៃការរីករាលដាល​ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្កឱ្យមានភាពភ័យខ្លាចយ៉ាងខ្លាំង។

មួយ​សប្តាហ៍ចុងក្រោយនេះ តាមផ្លូវថ្នល់ហាក់មានសភាព​ស្ងប់ស្ងាត់ ដោយសារតែការកាត់បន្ថយការចេញក្រៅដែលមិនចាំបាច់។ ការជួបជុំ ពិធីជប់លៀង ពិធីមង្គលការ និងពិធីផ្សេងៗទៀតត្រូវបានលើកពេល ដើម្បីកាត់បន្ថយហានិភ័យ​នៃការឆ្លងរីករាលដាល។ អាជីវកម្ម​ជាច្រើន​ចាប់ផ្តើម​រងផលប៉ះពាល់ ហើយអាជីវករខ្លះ​ត្រូវបង្ខំ​បិទទ្វារ ឬផ្អាកដំណើរការដោយសារតែបារម្ភខ្លាច និងបញ្ហាភ្ញៀវធ្លាក់ចុះខ្លាំង។

វិស័យ​អចលនវត្ថុក៏មិនមានវាសនា​ខុសពីវិស័យ​ដទៃទៀតដែរ ទោះបីជានៅតែមានការទិញលក់ក៏ពិត តែចំនួនហាក់ថមថយ​ខ្លាំង ហើយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនបុរីអភិវឌ្ឍន៍លំនៅដ្ឋានមួយចំនួន​ក៏​ទទួលរងផលប៉ះពាល់តិច ឬច្រើន ហើយក្រុមហ៊ុន​ខ្លះក៏ប្រឈមមុខនឹងការក្ស័យធន់ ឬផ្ទាកដំណើរដោយសារតែបញ្ហាភ្ញៀវធ្លាក់ចុះ និងការសំណូមពរ​ផ្អាកការងារមួយរយៈរបស់បុគ្គលិកដែលបញ្ហាទាំងនេះ អាចនឹងជះឥទ្ធិពល​អវិជ្ជមានខ្លាំង​លើការបង្វិលសាច់ប្រាក់របស់ក្រុមហ៊ុន។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា៖

ធនាគារ និងស្ថាប័ន​មីក្រូ​ហរិញ្ញវត្ថុ​អាច​ចូលរួម​ជួយស្រោចស្រង់ និងដោះស្រាយវិបត្តិនេះ​បានដោយការ​មានយន្តការបង្កើត​កញ្ចប់​កម្ចីពិសេស​រយៈពេលខ្លីក្នុង​សម័យ​វិបត្តិកូវីដ១៩នេះ​ជូន​ដល់​ក្រុមហ៊ុន​ភ្នាក់ងារអចលនវត្ថុ ក្រុមហ៊ុន​បុរី ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន និងអាជីវកម្មដទៃទៀតដើម្បី​ដោះស្រាយការស្ទះសាច់ប្រាក់បង្វិល​រយៈពេលខ្លីរបស់ម្ចាស់អាជីវកម្ម។ កញ្ចប់​កម្ចីពិសេស​នេះ អាចជាកម្ចីរយៈពេលខ្លី ៣ ទៅ​៦ខែ ក្នុងអាត្រាការប្រាក់ទាប ឬពិសេស​ណាមួយ។”

លោក​បានបន្តថា រាជរដ្ឋាភិបាល​ក៏បានចេញយន្តការជាច្រើនដើម្បីទប់ស្កាត់វិបត្តិ ដូចជា​ការមិនយក​ពន្ធប្រថាប់​ត្រាសម្រាប់ផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ លើកទឹកចិត្តឱ្យម្ចាស់បុរី​បញ្ចុះតម្លៃពិសេស​ដល់អតិថិជន​ក្នុង​រយៈពេលនេះ និងលើកទឹកចិត្តឱ្យស្ថាបន័ហិរញ្ញត្ថុសម្រួលការបង់ការប្រាក់ដល់អតិថិជនជាដើម ដែលយន្តការទាំងនេះចូលរួមបានយ៉ាងច្រើនក្នុងកាជួយជ្រោមជ្រែង​លើកស្ទួយ​ឱ្យវិស័យអចលនទ្រព្យអាចបន្តទៅមុខទៀតនៅក្នុង​កាលៈទេសនេះ។ ប៉ុន្តែ​ ប្រសិន​ស្ថាប័នហិរញ្ញវត្ថុដែលអាចផ្តល់ហិរញ្ញប្បទានមាន​គោលការ​បង្កើត​កញ្ចប់កម្ចីពិសេស​រយៈពេលខ្លី​ដូចបានលើកឡើង វាជា​ការចូលរួមដ៏ធំធេងដើម្បីជួយម្ចាស់អាជីវកម្ម​អាចដោះស្រាយ​ការស្ទះ​ប្រាក់បង្វិល​រយៈពេល​ខ្លី ហើយវាក៏ជាការចូលរួមដ៏ធំធេងក្នុងការជួយជ្រោងសេដ្ឋកិច្ច​ឱ្យបន្តរីកចម្រើនទៅ​ ទោះនៅក្នុងវិបត្តិជម្ងឺផ្លូវដង្ហើមថ្មីនេះ៕

ពាណិជ្ជកម្ម

វិធី៧យ៉ាងអ្នកអាចជួយមនុស្សដែលអ្នកស្រលាញ់ឬបារម្ភ នៅកំឡុងពេលដែលមានជម្ងឺរាតត្បាត

0

ចំពោះការផ្ទុះឡើងនូវវីរុសកូវីដ១៩ មនុស្សគ្រប់គ្នាមិនដែលនឹកស្មានថាវាបានផ្លាស់ប្ដូរការរស់នៅដូចដែលយើងសព្វថ្ងៃកំពុងតែជួបនោះទេ ទាំងសាលារៀន ទាំងអាជីវកម្ម និង ភោជនីយដ្ឋានមួយចំនួនត្រូវបានបិទ ដោយសារតែការឆ្លងរាលដាលនេះឯង។ ជីវិតដែលមនុស្សទាំងអស់គ្នាកំពុងតែជួបសព្វថ្ងៃនេះមើលទៅហាក់ដូចជាខុសប្លែកពីជីវិតកាលពី ពីរបីសប្តាហ៍មុនឆ្ងាយណាស់។ចំពោះភាពភ័យខ្លាច ព្រួយបារម្ភ ភាពតក់ស្លុតនៃជម្ងឺមួយនេះត្រូវបានបង្ហាញចេញមកក្រៅដោយមនុស្សជាតិគ្រប់រូប ហើយវាក៏បាននាំយកនូវអ្វីៗជាច្រើនដូចជា ឱកាសក្នុងការបង្ហាញពីការយល់ចិត្តគ្នាទៅវិញទៅមក។អ្វីដែលសំខាន់បំផុតដែលចេញពីវិបត្តិនេះគឺជាការបង្កើននូវសមត្ថភាពសម្រាប់មនុស្សក្នុ្ងងការអាណិតអាសូរអ្នកដទៃ។ដូចនេះហើយមនុស្សគ្រប់គ្នាប្រាកដជាត្រូវការនរណាម្នាក់ដើម្បីជួយអ្នកបំបាត់ភាពភ័យខ្លាចទាំងនេះជាពុំខាន។ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពមួយចំនួនដើម្បីជួយមនុស្សដែលអ្នកបារម្ភកុំឲ្យភ័យខ្លាច ទោះបីជាអ្នកជាប់ឃុំឃាំងនៅផ្ទះក៏ដោយ៖

១. កំណត់នូវពេលវេលាសប្បាយរីករាយមួយ

ការកំណត់នូវពេលវេលានេះមិនមែនមានន័យថា អ្នកត្រូវមកជួបមុខគ្នាដោយផ្ទាល់ ហើយសប្បាយរីករាយនោះទេ ប៉ុន្តែអ្នកអាចរៀបចំកម្មវិធីវីដេអូជាមួយនឹងមិត្តភិក្តរបស់អ្នក និយាយលេងជាមួយពួកគេ ឬ ពិភាក្សាពីបញ្ហាមួយចំនួនដូចជារឿងរ៉ាវផ្ទាល់ខ្លួនជាដើមតែមិនមែនជាបញ្ហាអាជីវកម្មទេ ដើម្បីបង្កើតបរិយាកាសថ្មីឲ្យមានភាពស្រស់ស្រាយក្នុងអារម្មណ៍ ព្រមទាំងបំបាត់នូវទុកកង្វល់មួយចំនួន។ដូចេ្នះហើយពេលដែលអ្នកធ្វើបែបនេះពួកគេប្រាកដជាយល់ថា មានមនុស្សយកចិត្តទុកដាក់ចំពោះពួកគេទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ។

២. បង្កើតឲ្យមានការគាំទ្រមួយយ៉ាងធំទៅកាន់ហាងឬតំបន់ណាមួយនៅពេលដែលជម្ងឺនេះស្ងប់ទៅវិញ

ចំពោះអាជីវកម្មអនឡាញ ពួកគេមិនសូវជាទទួលរងនូវផលប៉ះពាល់ខ្លាំងដូចជាអាជីវកម្មដែលត្រូវការការទំនាក់ទំនងដទៃទៀតនោះទេ ជាពិសសេនៅតាមហាង តាមភោជនីយដ្ឋាននេះតែម្ដង។ដូចនេះហើយក្នុងនាមពួកយើងជាសហគមន៍នៅក្នុងអាជីវកម្មដូចគ្នា យើងគួរតែជួយគាំទ្រអ្នកដែលរងនូវការខូតខាតខ្លាំងជាងគេ ដើម្បីគោលបំណងតែមួយគឺ អាចឆ្លងឲ្យផុតពីវិបត្តិដ៏កាចសាហាវមួយនេះ។

៣. សួរពួកគេថាតើតម្រូវការជីវិតដែលធំជាងគេបំផុតគឺជាអ្វី ហើយពួកគេអាចធ្វើអ្វីបានខ្លះ?

ជាធម្មតាសំណួរដែលនិយមតែងសួរគឺ “ តើខ្ញុំអាចជួយអ្វីអ្នកបានខ្លះ?” “ តើអ្នកសុខទុក្ខយ៉ាងណាដែរ?”…​ សំណួរដែលអ្នកតែងតែសួរទៅកាន់ពួកគេ ទោះបីជាវាមិនពិតក៏ដោយ វាគ្រាន់តែជាការសួរយកគួរក៏ដោយ ប៉ុន្តែវាអាចធ្វើឲ្យមនុស្សម្ខាងទៀតមានអារម្មណ៍ធូរស្បើយ និង មានសភាពប្រសើរជាងនេះ។ ជាពិសេសខណៈពេលដែលមានការផ្ទុះឡើងនូវវីរុសកូវីដ១៩នេះជាដើម មនុស្សម្នានាំគ្នាស្លន់ស្លោភ័យខ្លាចគ្រប់គ្នា ដូចេ្នះបើសិនជាមានអ្នកសួរសុខទុក្ខ និង ប្រាប់ពីវិធីការពារគឺរឹតតែប្រសើរទោះបីជាពួកគេបានដឹងរួចហើយក៏ដោយ។ម្យ៉ាងវិញទៀតអ្នកអាចសួរពីគោលបំណងឬ អ្វីមួយដែលសំខាន់បំផុតសម្រាប់គេគឺជាអ្វី ដើម្បីឲ្យពួកគេខិតខំធ្វើវាឲ្យបានសម្រេច និងឆាប់ទទួលបានជោគជ័យ ជាជាងឲ្យពួកគេម្ង៉ៃៗគិតតែតាមដានព័ត៌មានទាំងពិតនិងមិនពិតនៅលើបណ្ដាញសង្គម ហើយយកមកបំភៃខ្លួនឯងឲ្យកាន់តែខ្លាចលើសដើម វាមានតែធ្វើឲ្យអ្នកចំណាយពេល ឥតប្រយោជន៍ ថែមទាំងបន្លាចខ្លួនឯងបន្ថែមទៅទៀត។

៤. សួរមនុស្សថាតើអ្នកអាចជួយអ្វីដែលពួកគេបារម្ភដែរឬទេ?

ការបង្ហាញនូវក្ដីបារម្ភ និង ការយកចិត្តទុកដាក់ ជាកម្លាំងដ៏ខ្លាំងមួយដើម្បីជួយលើកទឹកចិត្តពួកគេឲ្យយកឈ្នះជាមួយនឹងវិបត្តិទាំងនេះ។ ជាក់ស្ដែងថ្មីៗនេះមានមិត្តភិក្តកម្នាក់បាននិយាយថា “ដោយសារតែជម្ងឺកូរូណាបានធ្វើឲ្យក្មេងៗមិនបានទៅសាលារៀន នាងពិតជាមានការព្រួយបារម្ភចំពោះក្មេងៗណាស់ ព្រោះពួកគេមិនសូវជាចង់ញាំអាហារខ្លួនឯងទេដោយសារតែពួកគេមិនបានញាំរបបអាហារនៅឯសាលារៀន”។ អ្នកអាចផ្ដល់ជាមតិយោបល់ទៅកាន់នាង ដើម្បីជួយដោះស្រាយនូវបញ្ហាដែលនាងកំពុងតែបារម្ភ។រីឯមតិយោបល់ទាំងនោះគឺជាការជួយកាត់បន្ថយនូវការព្រួយបារម្ភរបស់នាង។

៥. ធ្វើការទំនាក់ទំនងជាមួយមនុស្សណាដែលមិនចែករំលែកនូវព័តមានក្លែងក្លាយ ឬ​បំភៃពីជម្ងឺកូវីដ១៩នេះ

១០០%អ្នកនឹងមានអារម្មណ៍ភិតភ័យ និង ខ្លាចរអាជាមួយនឹងជម្ងឺកូវីដ១៩នេះ ដោយសារតែ អ្នកនៅតែក្នុងប្លុកមនុស្សដែលចូលចិត្តនិយាយបំភ្លៃ បំប៉ោងហួសការពិត និង នៅក្នុងប្លុកមនុស្សដែលឆាប់បាក់ស្បាត ឆាប់ភ័យខ្លាច។ វាគឺជាការពិតដែលថាជម្ងឺនេះពិតជាបានធ្វើឲ្យមនុស្សភ័យតក់ស្លុតប្រាកដមែន ក៏ប៉ុន្តែអ្នកមិនត្រូវឆាប់បាក់ស្បាត ឬ ស្លន់ស្លោ ខ្លាំងពេកនោះទេរហូតដល់ភ្លេចធ្វើអនាម័យផ្ទាល់ខ្លួន និងមើលថែសុខភាពខ្លួនឯងនោះទេ អ្វីដែលសំខាន់ដើម្បីការពារខ្លួនអ្នក គឺត្រូវលាងដៃរបស់អ្នកឲ្យបានទៀងទាត់ជាមួយនឹងជែល ឬអាកុលលាងដៃ នៅឲ្យឆ្ងាយពីអ្នកជម្ងឺ និងទីកន្លែងដែលមានច្រើនជាដើម។ដូចនេះដើម្បីកាត់បន្ថយនូវភាពភ័យខ្លាចរបស់អ្នក អ្នកគួរតែមានទំនាក់ទំនងជាមួយអ្នកដែលមិនចូលចិត្តពន្លើសព័ត៌មាន ឬ ចូលចិត្តធ្វើឲ្យអ្នកភ័យខ្លាចជាការប្រសើរណាស់ទៅហើយ។

៦. ត្រូវចងចាំថា ពួកយើងទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុងស្ថានភាពនេះដូចគ្នា

ក្នុងស្ថានភាពដែលយ៉ាប់យឺន បែបនេះ វាមិនមែនជាពេលដែលអ្នកមានការឈ្លោះប្រកែកគ្នាដោយសារបញ្ហានយោបាយឬបញ្ហាប្រព័ន្ធផ្សព្វផ្សាយនោះទេ ឬក៏វាយមកទៅលើបុគ្គលណានោះទេ តែវាគឺជាពេលដែលអ្នកត្រូវរកវិធីសាស្រ្តដោះស្រាយទាំងអស់គ្នាដើម្បីឲ្យរួចពីវិបត្តិដ៏កាចសាហាវមួយនេះ។រួមគ្នាដើម្បីកែប្រែនិង​ដោះស្រាយវិបត្តិទាំងនោះដើម្បីឲ្យអ្វីៗគ្រប់បែបយ៉ាងប្រែក្លាយមកជាធម្មតានិងល្អប្រសើរវិញ។

៧.  បង្ហាញថាអ្នកក៏ឋិតនៅក្នុងភាពងាយរងគ្រោះដូចគ្នា

នៅពេលដែលអ្នកបង្ហាញទៅកាន់អ្នកដទៃថាអ្នកក៏កំពុងតែឋិតនៅស្ថានភាពដូចពួកគេដែរនោះ ពួកគេប្រាកដជាគិតថាពួកគេមិនមែនជាមនុស្សតែម្នាក់ទេដែលជួបនឹងបញ្ហាបែបនេះ។យ៉ាងណាមិញសិស្សានុសិស្សដែលបានឈប់សម្រាកនៅផ្ទះនោះក៏ដូច្នឹងដែរ ពួកគេមិនមែនត្រូវបានឲ្យឈប់តែមួយឬពីរសាលានោះទេ ប៉ុន្តែគឺត្រូវបានឲ្យបិទទូទាំងពិភពលោក ដើម្បីចៀសផុតពីការឆ្លងរាតត្បាតជម្ងឺកូវីដ១៩នេះ ហើយអ្នកក៏មិនមែនជាមនុស្សតែម្នាក់ដែលជាប់ឃុំនៅផ្ទះដែរ ប៉ុន្តែនៅមានមនុស្សជាច្រើនទៀតដែរត្រូវបានហាមឃាត់មិនឲ្យចេញទៅខាងក្រៅផងដែរ។ចំណែកឯ ការរកស៊ីរបស់អាជីវករមួយចំនួនធំក៏ជួបនូវបញ្ហាទាំងអស់នេះដូចគ្នាដែរពោល គឺ ការរកស៊ីរបស់ពួកគេមានការធ្លាក់ចុះ ខាតឡុងចុងនិង ត្រូវបិទដោយសារតែមនុស្សមិនសូវចេញទៅក្រៅញាំអី មិនសូវជាទៅទិញរបស់របរច្រើនដូចមុន។ពេលដែលអ្នកបានដឹងថាមនុស្សគ្រប់គ្នាសុទ្ធតែត្រូវជួបនូវបញ្ហា និង ភាពលំបាកទាំងនោះ គឺវាជួយកាត់បន្ថយកុំឲ្យអ្នកមានអារម្មណ៍ថាអ្នកទទួលសម្ពាធ ឬ រងគ្រោះតែម្នាក់ឯង។

ពាណិជ្ជកម្ម

មូលដ្ឋានគ្រឹះនៃការធ្វើទីផ្សារតាមរយៈមាតិកា ភាគ២

(សូម​ចុច​ទីនេះដើម្បី​អាន​ភាគ​មុ​ន)

៣ ការ​បង្កើត​​មាតិកា​ (មាតិកា​រួម​បញ្ចូល​មាន​ ​អត្ថបទ រូបភាព​ និង​ វីដេអូ)

ការ​រៀប​រាប់​រឿង​រ៉ាវ​ គឺ​ជា​មាតិកា​ដែល​ល្អ​បំផុត​ សម្រាប់​ចែក​រំលែក​ពត៌មាន ​​ដោយ​បង្ហាញ​អំពី​បទពិសោធន៍​ ​អារម្មណ៍​ និង​​​ការយល់​​ឃើញ​ ទៅ​លើដំណោះ​ស្រាយ​​គោល​ណា​មួយ​។​ ការ​ចែក​រំលែក​មាតិកា ​ដែល​មាន​អត្ថន័យ​ជារឿយៗ​ នឹង​ធ្វើ​ឲ្យអតិថិជន​​ជឿជាក់​​និង​ស្មោះ​ត្រង់​ជាមួយ​លោក​អ្នក​។​ ក្នុង​ការ​បង្កើត​មាតិកា​ អ្នក​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​អំពី​២​ចំណុច៖

  • តើ​ដំណោះ​ស្រាយ​គោល​(ឬសារ​គោល)​ ដែល​លោក​អ្នក​ចង់​ទំនាក់​ទំនង​ទៅ​អតិថិជន​នោះ​គឺ​ជា​អ្វី?
  • តើ​លោក​អ្នក​ចង់​ឲ្យ​ពួក​គេ​ចង​ចាំ​អ្វី​ខ្លះ?

ហើយ​លោក​អ្នក​ក៏ត្រូវ​ជ្រើស​រើស​ប្រភេទ​នៃ​មាតិកា ។​ តើ​គួរ​បង្កើត​ជា​ប្រភេទ​មាតិកា​អប់​រំ? ឬ​ជា​ប្រភេទ​ការ​កម្សាន្ត?

មាតិកា​មានទម្រង់​​ច្រើន​ដូច​ជា សំណេរ​អត្ថបទ សំណេររបាយការណ៍​​ សំណេរបទបង្ហាញ​ ​ រូប​ភាព​​លើ​​ហ្វេសប៊ុក​ ផ្ទាំង​បដា ទស្សនាវដ្តី និង​ វីដេអូលើ​យូធូប​។​ ដូច្នេះ​លោក​អ្នក​ត្រូវ​ជ្រើស​រើស​​ទម្រង់​​​មាតិកាណា​ ដែល​សាកសម​ជាមួយ​​ជំនាញ​របស់​អ្នក​ និង​ត្រូវ​ជាមួយ​​ចំណាប់​អារម្មណ៍​របស់​អ្នក​តាម​ដាន។​

មាតិកា​សំដៅលើ​សំណេរ ផ្ទាំង​រូបភាព ឬ​ វីដេអូ។

ឯទម្រង់​​មាតិកា​ មាន​ដូច​ជា​​សំណេររបាយការណ៍​​ សំណេរបទបង្ហាញ​ ​ រូប​ភាព​​លើ​​ហ្វេសប៊ុក​ ផ្ទាំង​បដា ទស្សនាវដ្តី…។

៤ បង្កើន​ប្រសិទ្ធភាព​នៃ​មាតិកា​ (optimize content) 

មិន​ថា​លោក​អ្នក​កំពុង​បង្កើត​មាតិកា​ជា​សំណេរក្នុង​ទម្រង់​ជា​អត្ថបទ​លើ​វ៉េប​សាយ​ ឬ​ផ្ទាំង​រូប​ភាព​លើ​ហ្វេសប៊ុន​ក្រុមហ៊ុន​ ឬវីដេអូ​លើ​យូធូបនិង​ហ្វេសប៊ុក​ក៏​ដោយ​​ ចូរ​​​លោក​អ្នក​ មើល​លំអិត ​ទៅលើ​​មាតិកាទាំង​នោះ​ ​។​ ការ​មើល​លំអិត​បាន​ន័យ​ថា​ ការ​ពិនិត្យ​ដោយ​ចិត្ត​ទុក​ដាក់​ ដើម្បី​ឲ្យ​ប្រាកដ​ថា​ សំណេរ រូបភាព​ ឬ​វីដេអូ ដែល​អ្នក​បង្កើត​សម្រាប់​អ្នក​តាម​ដាន​ មាន​គុណ​ភាព​ និងទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​។​ ឧទាហរណ៍ តើ​គុណភាព​វីដេអូ​មើល​ឃើញ​ ច្បាស់​ត្រជាក់​ភ្នែក​ដែរឬ​ទេ​​ ឬព្រិលៗពិបាក​មើល​?​ តើ​អក្សរ​លើ​រូបភាព​ច្បាស់​ដែរ​ឬ​អត់​ ? ឬតូច​ពេក?

លោក​អ្នក​អាច​មាន ​គំនិត​វីដេអូ​ដ៏​អស្ចារ្យ ​ប៉ុន្តែ​បើ​គុណ​ភាព​វីដេអូ​ ព្រិល​ខ្លាំងពេក​ វា​នឹង​នាំ​ឲ្យ ​មនុស្ស​មើល​រំលង​​​។​

៥​ ​ការ​ចែក​ចាយ​មាតិកា ( distributing your content)

នៅ​ក្នុង​ការ​ចែក​ចា​យ​មាតិកា​ យើងមាន​៤​ច្រក​៤ធំៗ​៖

    1. ច្រក​ផ្ទាល់​ខ្លួន​ (Owned media)៖ មាន​ដូច​ជា​វ៉េបសាយ​ក្រុមហ៊ុន​ ហ្វេសប៊ុន​ផេក​ក្រុមហ៊ុន​ជាដើម។​
    2. ច្រក​​អ្នកតាម​ដាន ( Shared media)៖ អ្នក​តាម​ដាន​ធ្វើ​​ការ​ចែក​បន្ត​នូវ​មាតិកា​(សំណេរ រូបភាព​ ឬ​វីដេអូ) ទៅ​កាន់​រង្វង់​មិត្តភក្រ្ត​និង​ក្រុមគ្រួសារ​របស់​ពួក​គេ
    3. ច្រកបុគ្គល​ឬស្ថាប័ន​​ល្បី​ឈ្មោះ​ ( Earned media)៖ បុគ្គល​ល្បី​ឈ្មោះ​ឬ​ការសែត​ បាន​និយាយ​អំពី​អាជីវកម្ម​លោក​អ្នក(ដោយ​មិន​ចំណាយ​ថវិកា)​ ​នៅក្នុង​កម្មវិធីរបស់​គេ​។ ឧទាហរណ៍
        • តារាល្បីក្នុង​យូធូប​បាន​រៀវរាប់​អំពី​ហាង​សៀវភៅ​ដេល​គាត់​ចូល​ចិត្ត​ទៅ​ទាំង​១០ ទៅ​កាន់​អ្នក​តាម​ដាន​របស់​គាត់​។​
        • សារព័ត៌មាន​ កោះ​សន្តិភាព​ ​​ចុះ​ថត​​ហាង​អាហារ​ចំនួន​៥ ​សម្រាប់​ដាក់​នៅ​ក្នុង​កម្មវិធី​ អាហារ​ឆ្ងាញ់​។​
    1. ច្រក​ផ្សព្វផ្សាយ​ថវិកា​ ( Paid media )៖ លោក​អ្នក​ត្រូវ​ការ​ ​ចំណាយ​ថវិកា ​ដើម្បីអាច​​ឲ្យ​មនុស្ស​ជាច្រើន​បាន​មើល​ឃើញ​អំពី​មាតិកា( សំណេរ​ រូប​ភាព ឬ​វីដេអូ) ​របស់​លោក​អ្នក។​

ក្នុង​ចំនោម​ច្រក​ទាំង​៤​នេះ​ “ច្រក​​អ្នកតាម​ដាន” គឺ​ជា​ច្រក ​ដែលយើង​អាច​ ​ជម្រុញ​បាន ​ដោយ​មិន​ចាំបាច់​ ចំណាយ​ថវិកា​។ លោក​អ្នក​អាច​បង្កើតសំនួរ​សួរ​អំពី​ការ​យល់​ឃើញ​ ទៅ​កាន់​អ្នក​តាមដាន ​អំពី​មតិយោបល់​​ បង្កើត​ការ​ប្រកួត​ និង​និយាយ​អំពី​ពួក​គេជាដើម​។​

៦ បញ្ចូល​ មាតិកា​ ទៅ​គ្រប់​ផ្នែក​នៅ​ក្នុង​ក្រុមហ៊ុន​

​ការ​បញ្ចូល​ មាតិកា​ (សំណេរ រូប​ភាព​ និង​វីដេអូ) ជួយ​ក្រុម​នីមួយៗ ទំនាក់​ទំនង​គ្នា​ជាមួយ​អតិថិជន​បាន​ផ្ទាល់​និងល្អ​​ប្រសើរ​។ ឧទាហរណ៍​

  • ផ្នែក​សេវាអតិថិជន​ អាច​បាន​អត្ថប្រយោជន៍​អំពី​ សៀវភៅណែនាំ​ផលិតផល​ដែល​បាន​បញ្ចូល​សំនួរ​ចម្លើយ​ពេញនិយម។​
  • ​ផ្នែក​ធនធានមនុស្ស​ ត្រូវ​ការ​មាតិកា​ដូច​ជា សៀរភៅ​បង្ហាញអំពី​វប្បធម៌​ក្រុមហ៊ុន​ ​ វីដេអូប្រវត្តរូបរបស់​បុគ្គលិក​គំរូ​ប្រចាំ​ឆ្នាំ​ និង វីដេអូ​សិក្សា​សម្រាប់​បុគ្គលិក​ថ្មីជាដើម។​
  • ផ្នែក​ PR ត្រូវការ​ឯកសារ​ប្រវត្តិក្រុមហ៊ុន​ បញ្ជី​ផលិតផល​ និងខិតប័ណ្ណផ្សេងៗ សម្រាប់​បង្ហាញ​ដល់​សាធារណៈជន​។

៧ ផ្លាស់​ប្តូរ​ទម្រង់​មាតិកា​​ ( repurposing content)

ការ​ផ្លាស់​ប្តូរ​ទម្រង់​មាតិកា​សំដៅ​លើ​ការ​ យក​មាតិកា​ចាស់ៗ​ដែល​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​តាម​ដាន​ច្រើន​​ មក​ផ្លាស់​ប្តូរ​​ជា​ទម្រង់​ថ្មី​។ បើ​លោក​អ្នក​បាន​សរសេរ​​អត្ថបទ​មួយ​ដែល​មនុស្ស​ជាច្រើន​ចែក​រំលែក​ ដូច្នេះ​លោកអ្នក​អាច​ពិចារណ​បំលែង​វា​ជា​ទម្រង់​វីដេអូ​ និង​រូបភាព​ផង​ដែរ ​។​

តើ​ហេតុអ្វី​ យើង​ត្រូវ​ប្តូរ​ទម្រង់​មាតិកា?

ពី​ព្រោះ​មាតិកា​ដែល​មាន​ស្រាប់​គឺ​ជា​ធនធាន​ និង​ដើម្បី​កាត់​បន្ថយ ការ​វិនិយោគ​​​ ​ក្នុង​ការ​​បង្កើត​ឡើង​ថ្មី​ ​។ បន្ថែម​ពីលើ​នេះ​គឺ​ការ​ចែក​រំលែក​ក្នុង​ទម្រង់​ថ្មី​នឹង​អាច​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​បាន​មើល​ឃើញ​និង​ទទួល​អត្ថប្រយោជន៍ ។​

តើ​មាតិកា​ប្រភេទ​ណា​ ដែល​អាច​ផ្លាស់​ប្តូរ​ទម្រង់​បាន?

គឺ​មាតិកា​ដែល​ទទួល​បាន​ការ​ពេញនិយម​ខ្លាំង​ មាន​អត្ថន័យ​​ស៊ី​ជម្រៅ​ និង​នៅ​តែ​មាន​ប្រយោជន៍ក្នុង​ពេល​បច្ចុប្បន្ន​​។

​៧​ វាស់​ស្ទង់​ មាតិកា​ (measuring content)

រាល់​សកម្មភាព​ដែល​លោក​អ្នក​ធ្វើ​ ត្រូវ​តែ​មាន​ការ​វាស់​ស្ទង់​ដើ​ម្បី​អាច​ដឹង​អំពី​ប្រសិទ្ធភាព​និង​លទ្ធផល​។​ ក្នុង​ការ​វាស់ស្ទង់​មាតិកា​លើ​ហ្វេសប៊ុក​ លោក​អ្នក​មាន​៣​ជំហាន៖ កំណត់​រង្វាស់​ កំណត់​ឧបករណ៍វាស់​  និង​បង្កើត​របាយការណ៍។

  • លោក​អ្នក ​ត្រូវ​មាន ​រង្វាស់ (metrics) ​។ តើ​នឹង​យក​អ្វី​ មក​ធ្វើ​ជា​រង្វាស់​ ​? ចំនួន​អ្នក​ចុច​ឡាក​ ស៊ែរ នៅលើ​ហ្វេសប៊ុក?
  • បន្ទាប់​ពី​ លោក​អ្នក​ កំណត់​​រង្វាស់​ហើយ​។ លោក​អ្នក​ត្រូវ​ជ្រើសរើសឧបករណ៍ វាស់​វែង​លើ​រង្វាស់​នៃ​មាតិកា​នីមួយៗ។​ តើ​អាច​ជា Facebook Insight​? Google Analytics? តើ ត្រូវ​​ប្រើ​ សេវាកម្ម​ជំនួញ​ដែរឬទេ​? ដូចជា SEMrush? Parse.ly ? Buzzsumo?
  • លោកអ្នក​ត្រូវ​ប្រើ​ឧបករណ៍​វាស់​ដែល​បាន​ជ្រើស​រើស​ មក​បង្កើត​របាយការណ៍​។
    • តើ​មាតិកាណា​ខ្លះ ដែល​មិន​ដើរ​?
    • តើ​មាតិកា​ណា​ខ្លះ ដែល​ដើរ​ល្អ​ដូ​ច​ការ​រំពឹង​ទុក។​
    • តើ​មាតិកា​ណា​ខ្លះ ដែល​ដើរ​ល្អជាង​ការ​រំពឹង​ទុក​?

៨​ ​ចំណុច​សំខាន់​៣​

ចំណុច​សំខាន់​៣​​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​៖

  • លោក​អ្នក​គួរ​ចេញ​មាតិកា​ជារឿយ​ៗ ដើម្បី​ឲ្យ​អតិថិជន​ជឿជាក់​ និង​ទទួល​បាន​ផល​ប្រយោជន៍ពី​ការ​តាម​ដាន​។​
  • មាតិកា​ត្រូ​ស្ថិត​នៅ​ក្រោម​​ប្រធាន​បទពាក់​ព័ន្ធគ្នា។​
  • មាតិកា​អាច​ជាចម្លើយដ៏​ក្បោះ​ក្បាយ​​ទៅ​នឹង​សំនួរសំខាន់​របស់​អតិថិជន​ ( ស៊ីជម្រៅ​ សំណេរ​វែង​ ពិត​ក្នុង​ពេល​បច្ចុប្បន្ន​)​​។

(សូម​ចុច​ទីនេះដើម្បី​អាន​ភាគ​មុ​ន)

ពាណិជ្ជកម្ម

ឥទ្ធិពលដ៏អស្ចារ្យនៃការអាន

នៅក្នុងសង្គមនៃភាពជឿនលឿនសព្វថ្ងៃនេះ  ចំណេះដឹងគឺជាស្នូលដ៏សំខាន់សម្រាប់បុគ្គលគ្រប់រូបក្នុងការយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍខ្លួនឯងក៏ដូចជាសង្គមជាតិទាំងមូល។ ក្នុងនោះផងដែរ ចំណេះដឹងផ្សេងៗដែលយើងគ្រប់គ្នាសិក្សារអាចបានមកពីជីវិតនៃការរស់នៅប្រចាំថ្ងៃរបស់យើង សង្គមខាងក្រៅ មនុស្សដែលនៅជុំវិញខ្លួនយើង រួមទាំងការសិក្សារនៅក្នុងសាលារៀនផងដែរ ហើយអ្វីដែលសំខាន់បំផុតដែលយើងគ្រប់រូបមិនអាចមើលរំលងបាននោះគឺការអានសៀវភៅ។

ហេតុអ្វីបានជាការអានសៀវភៅមានសារៈសំខាន់សម្រាប់យើងគ្រប់គ្នា?

ជាក់ស្តែងយើងមើលឃើញថាបុគ្គលល្បីៗជាច្រើនដែលជាមហាសេដ្ឋីពិភពលោកពួកគេមិនបានបោះបង់នូវការអានសៀវភៅនោះទេ ព្រោះពួកគេយល់ថាការសិក្សារស្វែងយល់នូវចំណេះដឹងថ្មីៗគឺបន្ថែមនូវសារៈប្រយោជន៍និងគុណតម្លៃដ៏ប្រសើរថ្លៃថ្លា ហើយអ្វីដែលសំខាន់ជាងនោះពួកគេមើលឃើញថាពិភពលោកត្រូវដើរទៅមុខគ្រប់ពេលវេលា រឿងរ៉ាវថ្មីៗក៏នឹងកើតមានជាបន្តបន្ទាប់ដែលពួកគេមិនអាចមើលរំលងបាន និងត្រូវដើរឲ្យទាន់សម័យកាលផងដែរ។ ក្នុងនោះមានលោក Bill Gates ដែលជានាយកក្រុមហ៊ុន Microsoft ក៏ជាបុគ្គលម្នាក់ដែលចូលចិត្តអាចសៀវភៅមួយរូប បើទោះបីជាសព្វថ្ងៃនេះលោកមាន $113billion នៅក្នុងដៃគាត់ក៏ដោយក៏គាត់មិនបានបោះចោលនូវទំលាប់អានសៀវភៅនេះដែរ ហើយគាត់តែងតែចំណាយពេល៤ម៉ោងក្នុងមួយថ្ងៃក្នុងការអានសៀវភៅ ព្រោះគាត់ជឿជាក់ថាចំណេះដឹងថ្មីៗករកើតមានគ្រប់ពេលវេលាដោយអ្នកនិពន្ធគ្រប់រូបបានសិក្សាររកឃើញហើយយកមកតាក់តែងឬកែសម្រួលជាថ្មីផងដែរ។ នេះសរបញ្ជាក់ឲ្យឃើញថា ការអានសៀវភៅគឺមានសារៈសំខាន់ណាស់សម្រាប់គ្រប់គ្នា មិនថាអ្នកស្ថិតនៅក្នុងវ័យណា​ ស្ថានភាពបែបណា ក៏អ្នកទាំងអស់គ្នាមិនគួរបោះបង់នូទំលាប់អានសៀវភៅនេះដែរព្រោះវាមិនត្រឹមតែជួយខ្លួនអ្នកប៉ុន្តែសេដ្ឋកិច្ចមួយអានរីកចម្រើនទៅមុខបានអាស្រ័យលើអ្នកទាំងអស់គ្នាដែលមានចំណេះដឹង។

តើការអានមានសារៈប្រយោជន៍ខ្លាំងប៉ុណ្ណា?

ដើម្បីឲ្យអ្នកទាំងអស់គ្នាកាន់តែជ្រាបច្បាស់ពីការអានសៀវភៅថាមានសារៈប្រយោជន៍ខ្លាំងប៉ុណ្ណា មកស្វែងយល់ពីអត្ថប្រយោជន៍ខ្លះៗដែលពួកយើងនឹងលើកមកចែកជូនអ្នកទាំងអស់គ្នា។ អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថារាងកាយមនុស្សយើងតែងត្រូវការចំណីអាហារដើម្បីបំពេញកំលាំងក្នុងការធ្វើកិច្ចការផ្សេងៗឲ្យទទួលបានជោគជ័យផងដែរ តែបើទោះបីជាយើងមិនបានធ្វើអ្វីសោះក៏រាងកាយរបស់យើងត្រូវបញ្ចេញថាមពលមកក្រៅ រួមទាំងការធ្វើលំហាត់ប្រាណដើម្បីទទួលបាននូវសុខភាពល្អបន្ថែមទៀតផង។ មិនខុសគ្នាឡើយ ខួរក្បាលក៏ត្រូវការចំណីអាហារដូចគ្នា និង​ការធ្វើការដើម្បីបង្កើនសមត្ថភាពនិងដំណើរការរបស់វា ព្រោះខួរក្បាលរបស់យើងត្រូវការគិតនិងវិភាគទៅលើរឿងរ៉ាវផ្សេងៗដែលអ្នកទាំងអស់គ្នាបានជួបប្រទះ ឬត្រូវដោះស្រាយនូវបញ្ហាផ្សេងៗទៀតជាច្រើន ហេតុដូច្នេះហើយអាហារដែលយើងមើលឃើញថាល្អបំផុតសម្រាប់ខួរក្បាលគឺការអានសៀវភៅនេះឯង មិនថាបញ្ហាដែលអ្នកជួបប្រទះមានស្ថានភាពបែបណាគឺប្រាដកជាអាចរកដំណោះស្រាយបាន ព្រោះថាមានរឿងរ៉ាវនៅក្នុងសៀវភៅជាច្រើនរួមទាំងដំណោះស្រាយជាច្រើនដែលទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់គ្នាទៅតាមប្រភេទសៀវភៅនីមួយៗ។ លើសពីនេះទៀត ការអានសៀវភៅក៏ជួយកាត់បន្ថយជំងឺថប់អារម្មណ៍របស់អ្នកទាំងអស់គ្នាទៀតផង មិន​​ថាអ្ន​កថប់អា​រម្ម​​ណ៍យ៉ា​ងណាក្នុងជីវិ​តប្រ​ចាំថ្ងៃរបស់អ្ន​កឡើយ​ប៉ុ​ន្តែ​វានឹងរលុ​បបាត់ចេញពី​ខួរក្បា​លរ​បស់​អ្នកនៅ​ពេល​ដែល​អ្នកកំពុងតែ​ល​ង់ក្នុ​ង​រឿងដ៏អ​​ណ្ដែតអណ្ដូ​ង​មួយ​ឬប្រ​ធា​នបទមួយ​ដែល​អ្នកចា​ប់អា​រម្មណ៍ ដែលជាការពិតណាស់អ្នកអាចស្រមៃមើលថាបើសិនអ្នកកំពុងគិតអ្វីមួយរហូតដ៏ស្លុងអារម្មណ៍ នោះប្រាកដណាស់ថារបស់នូវជុំវិញអ្នកក៏ដូចជារឿងរ៉ាវដែលមិនល្អរបស់អ្នកអាចបំភ្លេចបានមួយខណៈផងដែរ ហើយអំឡុងពេលនោះអ្នកក៏អាចរកបាននូវដំណោះស្រាយមួយសម្រាប់បញ្ហាដែលអ្នកបានជួបផងដែរ។

ការអានជួយឱ្យអ្នកចេះ និងចាំពាក្យច្រើន

ការអានក៏ជួយជម្រុញឲ្យអ្នកចេះនឹងចាំពាក្យបានច្រើនគួរឲ្យកត់សម្គាល់ ព្រោះកាលណាអ្នកអានកាន់តែច្រើន នោះអ្នកនឹងជួបប្រទះពាក្យដដែលៗនិងស្គាល់ពីពាក្យថ្មីៗផងដែរ។ ដោយឡែកសម្រាប់អ្នកដែលរៀនភាសាបរទេសវិញ ការអាននឹងធ្វើឲ្យការប្រើប្រាស់ពាក្យរបស់ពួកគេមានភាពប្រសើរឡើងទាំងការសរសេរនិងការនិយាយទៀតផង ហើយចំពោះពាក្យបច្ចេកទេសវិញ អ្នកក៏អាចរកពាក្យណាដែលសាមញ្ញនិងងាយស្រួលយល់បានកាន់តែច្រើន។  បន្ថែមលើចំណុចនេះផងដែរ វាក៏ជួយបង្កើននូវការចងចាំដ៏អ្នកគ្រប់គ្នា ព្រោះថាការអានសៀវភៅតម្រូវឲ្យអ្នកមានការចងចាំល្អបើសិនជាសៀវភៅនោះមានលក្ខណៈវែង។ ឧទាហណ៍ការអានសៀវភៅរឿងនឹងតម្រូវឲ្យអ្នកចងចាំសាច់រឿងនិងតួអង្គក្នុងរឿងផងដែរ ដូច្នេះបានន័យថាព័ត៌មាននៃសាច់រឿងពីមួយទំព័រទៅមួយទំព័រត្រូវបានរក្សាទុកក្នុងការចងចាំរបស់អ្នករួចរាល់ផងដែរ ព្រោះហេតុដូចនេះហើយ មិនថាអ្នកអានសៀវភៅផ្សេងទៀតអ្នកអាចចាប់នូវចំណុចសំខាន់បានឆាប់រហ័ស និងអាចចំណាយពេលតិចជាងមុន។  ម៉្យាងទៀត  ការអានបានបន្ថែមកម្រិតនៃការសរសេររបស់អ្នកឲ្យកាន់តែល្អប្រសើរ ការដឹងពាក្យថ្មីៗគឺជាមូលហេតុមួយដែលអាចជួយឲ្យសំណេររបស់អ្នកមានភាពល្អ និងអាចធ្វើឲ្យអ្នកអានងាយស្រួលយល់ដើម្បីបន្ថែមការការចាប់អារម្មណ៍ពីអ្នកអានទៀតផង។ ក្រៅពីដឹងពាក្យថ្មីៗ អ្នកក៏នឹងបានយល់ច្បាស់ពីរចនាបថនៃការសរសេររបស់អ្នកនិពន្ធជាច្រើន ដូច្នេះការអានអាចនឹងជួយឲ្យអ្នកមានសមត្ថភាពដើម្បីសរសេរបានល្អជាងមុនទ្វេរដង។

ការអានគឺជាការកម្សាន្តមួយ

ក្រៅពីទទួលបានចំណេះដឹង ការអានក៏ជាកន្លែងកម្សាន្តមួយដើម្បីបំបាត់ភាពតានតឹងសម្រាប់អ្នកដែលមានក្តីសុខក្នុងពេលចាប់កាន់សៀវភៅផងដែរ ព្រោះថា​ជាឃ្លាំ​ងផ្ទុ​​កនូវរាល់ចំណេះ​ដឹងជាច្រើន ​និងការកម្សា​ន្ដដូច​ជាប្រលោ​មលោក រឿ​ងកំប្លែងថែមទៀតផង​ ហើយសព្វថ្ងៃនេះការដើរលេងឬការកម្សាន្តនានាមានតម្លៃថ្លៃខ្លាំងណាស់ បើអ្នកចំណាយពេលអានសៀវភៅច្រើននោះវាពិតជាប្រសើរខ្លាំងណាស់ ហើយអ្នកក៏ឃើញពិភពលោកបានកាន់តែឆ្ងាយ និងអាចមើលឃើញពីអនាគតដែលឈានចូលមកដល់។  ជាចុងក្រោយនេះដែរ ការអានបានផ្តល់នូវអារម្មណ៍ស្ងប់សុខដល់ផ្លូវចិត្តរបស់យើងឲ្យទទួលនូវអារម្មណ៍ធូរស្រាល ហើយអ្នកក៏អាចក្លាយជាអ្នកលើកទឹកចិត្ត និងចែករំលែកនូវអារម្មណ៍ល្អៗរបស់អ្នកដល់មនុស្សជុំវិញខ្លួនរបស់អ្នកបានទៀតផង។

សរុបមកវិញ ពួកយើងពិតជាអរគុណសម្រាប់អ្នកទាំងអស់គ្នាដែលបានចំណាយពេលអាននៅអត្ថបទខាងលើយ៉ាងយកចិត្តទុកដាក់ ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចូលរួមអានសៀវភៅទាំងអស់គ្នាដើម្បីបង្កើតជាទំលាប់ដ៏ល្អមួយ និងចែករំលែកនូវការអានសៀវភៅនេះដ៏មនុស្សជាទីស្រលាញ់របស់អ្នកគ្រប់គ្នា។

ពាណិជ្ជកម្ម

តើព័ត៌មានណាជាព័ត៌មានពិតហើយមួយណាជាព័ត៌មានក្លែងក្លាយ?

0

អ្នកប្រាកដជាដឹងហើយថាសព្វថ្ងៃនេះប្រទេសជាតិទាំងមូលបានជួបនឹងបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយ រួមមានបញ្ហានយោបាយ បញ្ហាសេដ្ឋកិច្ច ជាពិសេសគឺ ការកើតឡើងនូវជម្ងឺផ្លូវដង្ហើមដែលគេតែងហៅថា Covid-19 នេះឯង ដែលវាបានធ្វើឲ្យមនុស្សទូទាំងពិភពលោកខ្លាចរអារ និង ស្លាប់ដោយសារវាអស់ជាច្រើន។ ហើយនៅក្នុងនោះដែរយើងឃើញថានៅលើទំព័រ Facebook ពោរពេញទៅដោយព័ត៌មាន ទាំងព័ត៌មានពិត និង ព័ត៌មានមិនពិត។ ដូច្នេះអ្នកប្រាកដជាពិបាកក្នុងការវែកញែក ហើយក៏ពិបាកជឿទៅលើព័ត៌មាននោះផងដែរ។ម្យ៉ាងវិញទៀត ចំពោះគេហទំព័រមួយចំនួនដែលតែងតែចង់បានការlike ការComment និងការShare ឲ្យបានច្រើន ពួកគេបានយកព័ត៌មានខ្លះដែលហួសកាលសម័យមកធ្វើជាព័ត៌មានថ្មីៗ ហើយបំប៉ោង និង បំភ្លៃព័ត៌មាននោះដើម្បីទាក់ទាញមនុស្សឲ្យមើលកាន់តែច្រើន។ដោយសារតែឃើញមានបញ្ហាទាំងនេះហើយទើបនៅក្នុងថ្ងៃនេះ គំនិត នឹងនាំអ្នកទាំងអស់គ្នាឲ្យបានយល់ដឹងពីវិធីវិភាគនិងវែកញែកព័ត៌មានទាំងនោះបានកាន់តែច្បាស់។ ៨ចំណុចខាងក្រោមនេះនឹងធ្វើឲ្យអ្នកឆាប់ដឹងថាមួយណាជាព័តមានដែលអាចទុកចិត្តបាន៖

1. គិតពីប្រភពដើមនៃព័ត៌មាន: ចុចចូលមើលនូវរឿងរ៉ាវដើម្បីស៊ើបអង្កេតពីបេសកកម្ម និង ព័ត៌មានលម្អិតឲ្យកាន់តែច្បាស់។

2. អានឱ្យអស់: តើរឿងរ៉ាវទាំងមូលចង់និយាយពីអ្វី? ចំណងជើងអាចជាការបំប៉ោងខុសពីការពិត ឬក៏និយាយបំផ្លើសខ្លាំងពេក ក្នុងការខិតខំប្រឹងប្រែងដើម្បីទទួលបាននូវការចុចគាំទ្រ។

3. ពិនិត្យមើលប្រវត្តិអ្នកនិពន្ធ: ត្រូវធ្វើការ ស្រាវជ្រាវឲ្យបានរហ័ស ទៅលើអ្នកនិពន្ធ ថាតើគាត់ជាមនុស្សពិតប្រាកដ ដែលអាចធ្វើឲ្យយើង ជឿទុកចិត្តទៅលើគាត់បានដែរឬអត់។

4. ប្រភពគាំទ្រ: ចុចទៅលើlink ទាំងនោះ ហើយកំណត់ថាព័ត៌មានដែលទទួលបានពិតជាគាំទ្រនូវរឿងរ៉ាវទាំងនោះដែរឬទេ។

5. ពិនិត្យមើលកាលបរិច្ឆេទ: ការបង្ហោះនូវព័ត៌មានចាស់ៗនៅលើ Social media វា មិនប្រាកដថាព័ត៌មានទាំងនោះ ជាប់ទាក់ទងជាមួយនឹងបញ្ហាថ្មីៗដែលបាននឹងកំពុងកើតឡើងដែរ។

6. វាគួរឱ្យអស់់សំណើចដែរឬអត់? ប្រសិនបើវាមើលទៅហាក់ដូចជាសាហាវព្រៃផ្សៃពេក, នេះប្រហែលជាអត្ថបទរបស់អ្នកនិពន្ធដែល ចូលចិត្តលាបពណ៌ ចូលចិត្តតិះដៀលឬបំពុលសង្គមជាដើម។ ដូចនេះត្រូវស្រាវជ្រាវពីគេហទំព័រនិងឈ្មោះអ្នកនិពន្ធដើម្បីឨ្យមានភាពប្រាកដប្រជា។

7. ពិនិត្យពីភាពលំអៀងរបស់អ្នក: ត្រូវគិតថា គំនិត, ជំនឿរបស់ខ្លួនអាចមានផលប៉ះពាល់ដល់ការវិនិច្ឆ័យរបស់យើងដែរឬអត់។

8. សួរអ្នកជំនាញ: សួរបណ្ណារក្ស ឬក៏ប្រឹក្សាពីគេហទំព័រពិតប្រាកដ។

 

 

ពាណិជ្ជកម្ម

រឿង៤យ៉ាងដែលត្រូវដឹងនៅពេលប្រឈមមុខនឹងវិបត្តិសាច់ប្រាក់ក្នុងអាជីវកម្ម

0

អាជីវកម្មខ្នាតតូចនិងអាជីវកម្មដែលទើបនឹងបើក តែងតែបើកដំណើរការរកស៊ីក្រោមសភាពមិនប្រាកដប្រជា មិនបានត្រួតពិនិត្យអំពីស្ថានភាពសង្គមជាក់ស្ដែង ជាហេតុធ្វើឲ្យពួកគេខាតឡុងចុងយ៉ាងខ្លាំង។យ៉ាងណាមិញ ថ្មីៗនេះ វីរុសកូរូណា​ដែលបាននឹងកំពុងតែរាតត្បាតពិភពលោកទាំងមូលនេះ មិនត្រឹមតែធ្វើឲ្យមនុស្សឆ្លង និង មនុស្សស្លាប់ តែប៉ុណ្ណោះទេ តែវាបានផ្ដល់នូវផលប៉ះពាល់យ៉ាងខ្លាំងទៅដល់អាជីវកម្មគ្រប់ខ្នាតទាំងអស់។ ហាងជាច្រើនមិនមានសូម្បីតែអ្នកទៅញាំអាហារ ព្រោះតែពួកគេខ្លាចការប៉ះពាល់ផ្ទាល់ជាមួយនឹងសម្ភារៈនៅក្នុងហាង ជាពិសេសការជួបជុំគ្នាដែលអាចធ្វើឲ្យមានការឆ្លងជម្ងឺនេះតែម្ដង។ មិនថាការបើកអាជីវកម្មលក់រាយ អាជីវកម្មផលិតកម្ម ឬ ក្រុមហ៊ុនបច្ចេកវិទ្យានោះទេ គឺ ការផ្ទុះឡើងនូវវីរុសកូវីដ១៩នឹងផ្លាស់ប្ដូរសមត្ថភាពនៃការទទួលបានហិរញ្ញប្បទានដែលល្មមនឹងចំណាយបាន។ ដូចនេះហើយបើសិនជាអ្នកមិនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់នោះទេ អ្នកប្រាកដជាជួបនឹងបញ្ហាសាច់ប្រាក់ភា្លមៗជាក់ជាមិនខាន។ខាងក្រោមនេះគឺជាចំណុចដែលអ្នកត្រូវដឹង និង ត្រូវធ្វើដើម្បីបានដឹងពីស្ថានអាក្រក់បែបនេះឲ្យបានមុន ហើយក៏ដើម្បីបង្កាពីការជួបនឹងវិបត្តិសាច់ប្រាក់ភ្លាមៗផងដែរ៖

១. ដកចោលរាល់ការចំណាយទៅលើរបស់ដែលមិនចាំបាច់

ឥឡូវនេះមិនមែនជាពេលវេលាដើម្បីយកប្រាក់របស់អ្នកទៅវិនិយោគនោះទេ អ្នកត្រូវតែមានលុយកាន់នៅក្នុងដៃខ្លួនឯងឲ្យបានល្អ ហើយអ្នកក៏ត្រូវតែដកចោលនូវការចំណាយទៅលើអ្វីដែលអត់ប្រយោជន៍ផងដែរដើម្បីយកលុយទាំងនោះទៅទប់ទល់នឹងបញ្ហាដែលអ្នកកំពុងតែជួប។ ទាំងការចំណាយទៅលើការធ្វើដំណើរចេញទៅក្រៅ ទាំងការចំណាយទៅលើការធ្វើទីផ្សារជាដើម។នេះជាការពិតជាពិសេសសម្រាប់អាជីវកម្មលក់រាយ ដូចជាហាងភោជនីយដ្ឋាន និងបារ។ ដូចនេះអ្នកត្រូវតែសន្សំប្រាក់ទុកដើម្បីឲ្យអាជីវកម្មរបស់អ្នកនៅតែបន្តទៅមុខទៀត។

២. ការផ្ដល់ប្រាក់កម្ចីផ្អែកលើទ្រព្យសម្បត្តិនឹងត្រូវបានគេចង់បាន

បើសិនជាអាជីវកម្មរបស់អ្នកកំពុងតែជួបវិបត្តិត្រូវការលុយភ្លាមៗ​ ហើយអ្នកចង់ស្វែងរកនូវអ្នកផ្ដល់កម្ចី នោះអ្នកត្រូវតែមានទ្រព្យសម្បត្តិដើម្បីបញ្ចាំក្នុងការដោះដូរ។ ការផ្ដល់ប្រាក់កម្ចីផ្អែកលើទ្រព្យសកម្មដូចជាហិរញ្ញប្បទាន គ្រឿងបរិក្ខា និងក្លាយជាជម្រើសផ្ដល់ប្រាក់កម្ចីមួយដ៏ពេញចិត្ត។ការផ្ដល់ប្រាក់កម្ចីនឹងមិនបញ្ឈប់ទាំងស្រុងនោះទេ ប៉ុន្តែវានឹងផ្លាស់ប្ដូរឲ្យក្លាយទៅជាអាជីវកម្មដោយមានហានិភ័យទាបបំផុត។

៣. រក្សានូវទំនាក់ទំនងដ៏រឹងមាំរបស់អ្នក

ប្រសិនបើអ្នកមានប្រាក់កម្ចីរួចហើយជាមួយអ្នកឲ្យខ្ចីចូរចងចាំថាៈ វាតែងតែស្ថិតនៅក្នុងអត្រាការប្រាក់មួយដ៏ល្អបំផុតរបស់ពួកគេដែលអ្នកមិនអាចកំណត់លើប្រាក់កម្ចីរបស់អ្នក ហើយស្ថានភាពនេះដែរនឹងមិនមានករណីលើកលែងនោះទេ។អ្នកគួរតែចំណាយពេលវេលាមួយចំនួនដើម្បីទាក់ទងជាមួយអ្នកឲ្យកម្ចីរបស់អ្នក ហើយពន្យល់ពីស្ថានភាពរបស់អ្នក និងមើលថាតើការពន្យាពេលនិងការលើកលែងប្រភេទណាដែលពួកគេអាចផ្ដល់ឲ្យ។អ្នកឲ្យកម្ចី នឹងដឹងអំពីកាលៈទេសៈដ៏ពិបាកនេះ ហើយអាចធ្វើការជាមួយអ្នកប្រសិនបើអ្នកមានគំនិតចាប់ផ្ដើមជាងរង់ចាំការខកខានការបង់ប្រាក់។

៤. គិតទុកមុន​ និងត្រៀមការផ្លាស់ប្តូរលក្ខខណ្ឌកម្ចីនៅពេលណាមានវិបត្តិ

ប្រសិនបើអ្នកបានស្រាវជ្រាវ ហើយ មានគម្រោងផែនការសម្រាប់ប្រភេទប្រាក់កម្ចីណាមួយជាក់លាក់ពីមុនមកដើម្បីយកមកទ្រទ្រង់អាជីវកម្ម នោះវាគឺជាពេលដែលអ្នកត្រូវវាយតម្លៃឡើងវិនញ  ហើយរំពឹងថានឹងមានអត្រាការប្រាក់ខ្ពស់ ចំនួនប្រាក់តិច មានរយៈពេលខ្លី និងមានការពិបាកខ្ចីជាងមុន។ ប៉ុន្តែ ក្រៅពី​កន្លែង​ដែលអ្នកអាចធ្លាប់ខ្ចីពីមុន​ អ្នកអាច​ទៅស្វែង​រក​ហិរញ្ញប្បទាន​ដែលសហការជាមួយ​នឹងរដ្ឋាភិបាល​ដើម្បីជួយ​ទ្រទ្រង់សហគ្រាសក្នុងពេលមានវិបត្តិ​ដោយមានការប្រាក់ទាប​ដែលថ្មីៗនេះ រដ្ឋាភិបាលបានទម្លាក់កម្ចី​តាមធនាគារអភិវឌ្ឍន៍ជនបទ​នៃកម្ពុជា (RDB) ដើម្បីផ្តល់កម្ចី (ទំហំសរុប៥០លានដុល្លារ) ​ដល់សហគ្រាសធុនតូច និងមធ្យម​ ជាមួយ​នឹងការប្រាក់ទាបសម្រាប់សហគ្រាសក្នុងវិស័យកសិកម្ម និងធនាគារមួយ​ទៀតដែលនឹងចាប់បើកដំណើរការឆាប់ៗខាងមុខ​ដែលប្រកាសឡើងដោយរដ្ឋាភិបាលមានហរិញ្ញប្បទានចំនួន១០០លានដុល្លារសម្រាប់ទប់ទល់នឹងបញ្ហាសេដ្ឋកិច្ចដែលអាចកើតមានឡើងសម្រាប់សហគ្រាសធុនតូចនិងមធ្យម។

ដូច្នេះអ្នកត្រូវតែមានផែនការទុកជាមុនដើម្បីការពារនៅពេលដែលមានបញ្ហាទាំងនេះកើតមានឡើង គឺកាត់បន្ថយរាល់ការចំណាយឥតប្រយោជន៍ ស្វែងរកហិរញ្ញប្បទានជំនួស និងរក្សា ឬ កសាងនូវទំនាក់ទំនងឲ្យបានរឹងមាំជាមួយនឹង អ្នកផ្ដល់កម្ចីឲ្យអ្នកខ្ចី។

 

ពាណិជ្ជកម្ម

អ្វីទៅជាសេវាកម្មអតិថិជនឆ្នើម​?​

0

សេវាកម្មអតិថិជនគឺជាជំនួយ ឬដំណោះស្រាយដែលផ្តល់ដោយក្រុមហ៊ុនដល់អ្នកដែលទិញឬប្រើប្រាស់ផលិតផលឬសេវាកម្មរបស់ខ្លួន។​ ក្នុងនាមជាអ្នកផ្តល់សេវាអតិថិជន ស្ថាប័នរបស់អ្នកពឹងផ្អែកលើអ្នកដើម្បីជំនះឧបសគ្គនិងរកវិធីដើម្បីថែរក្សាអតិថិជននិងធ្វើឲ្យអតិថិជនពេញចិត្ត។​​ សេវាកម្មអតិថិជនឆ្នើមនាំទៅរកការពេញចិត្តរបស់អតិថិជន​ហើយវានាំឲ្យអាជីវកម្មរបស់អ្នករីកចម្រើនផងដែរ។​
ដូច្នេះតើអ្នកកំណត់និយមន័យសេវាកម្មអតិថិជនឆ្នើមបានយ៉ាងដូចម្តេច​?​ តើអ្នកអាចផ្តល់សេវាកម្មអតិថិជនឆ្នើមបានយ៉ាងដូចម្តេច​?

សេវាកម្មអតិថិជនឆ្នើមគឺជាសេវាកម្មដែលផ្តល់លើសពីការរំពឹងទុករបស់អតិថិជន។​ ឧទាហរណ៍ ប្រសិនបើអតិថិជនរបស់អ្នករំពឹងថាអ្នកនឹងផ្តល់នូវការបញ្ចុះតម្លៃបន្តិចបន្តួចទៅលើផលិតផលណាមួយដែលគាត់ទិញ​ ប៉ុន្តែផ្ទុយទៅវិញអ្នកមិនត្រឹមតែផ្តល់ជូនការបញ្ចុះតម្លៃទៅលើផលិតផលនោះទេ អ្នកថែមទាំងផ្តល់ជូនគាត់បន្ថែមនូវកាតសមាជិកទៀតផង។ អ្នកបានផ្តល់ជូនលើសពីអ្វីដែលអតិថិជនគិតទុក ទង្វើបែបបនេះហើយដែលអ្នកកំពុងតែផ្តល់សេវាកម្មឆ្នើមទៅដល់គាត់។ គ្រប់ពេលដែលអ្នកផ្តល់សេវាជូនអតិថិជន អ្នកត្រូវសួរខ្លួនឯង៣សំណួរនេះ​៖

១. តើអតិថិជនមិនសប្បាយចិត្តឬមិនពេញចិត្តមែនទេ?

២. តើអតិថិជនទទួលបានអ្វិដែលគេរំពឺងទុកដែរឬទេ​?

៣. តើអ្នកបានផ្តល់លើសពីអ្វីដែលអតិថិជនគិតទុកមុនដែរឬទេ​?

គិតអំពីសេវាកម្មរបស់អ្នកនិងពីទស្សនៈរបស់អតិថិជនអាចជួយអ្នកក្នុងការរកវិធីកាន់តែច្រើនក្នុងការផ្តល់សេវាកម្មឆ្នើមជូនអតិថិជន​។​ តើអ្នកធ្លាប់ឆ្ងល់ដែរទេថា ហេតុអ្វីបានជាមនុស្សជាច្រើនប្រឹងប្រែងយ៉ាងខ្លាំងដើម្បីផ្តល់សេវាកម្មឆ្នើម? គឺដោយសារតែពួកគេទទួលបានអ្វីមួយចេញពីវា! ​ការផ្តល់សេវាកម្មឆ្នើមមិនត្រឹមតែ​ផ្តល់ប្រយោជន៍ដល់អ្នកនោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតទៅដល់មិត្តរួមការងារនិងដល់ស្ថាប័នរបស់អ្នកទាំងមូលផងដែរ​។ បន្ទាប់ពីអ្នកបានផ្តល់សេវាកម្មឆ្នើម, អតិថិជនដែលទទួលបានសេវាកម្មនោះនឹងមានការយោគយល់អ្នកជាងមុន, អ្នកនឹងមានអារម្មណ៍ល្អចំពោះការងាររបស់ខ្លួន​ផងដែរ។​ ការធ្វើបែបនេះនឹងផ្តល់ថាមពលវិជ្ជមានដល់មិត្តរួមការងាររបស់អ្នក លើសពីនេះទៅទៀតស្ថាប័នរបស់អ្នកនឹងអាចបង្កើនប្រាក់ចំណូល, រក្សាអតិថិជន ថែមទាំងមានកេរ្តិ៍ឈ្មោះល្អផងដែរ។ ប៉ុន្តែមុនពេលដែលអ្នកអាចផ្តល់សេវាកម្មឆ្នើមបាន អ្នកត្រូវស្គាល់ពីអតិថិជនរបស់អ្នកនិងតម្រូវការរបស់គេឲ្យច្បាស់ជាមុនសិន។ ព្យាយាមស្វែងយល់ពីប្រភេទអតិថិជនសំខាន់ៗរបស់អ្នក ហើយព្យាយាមយល់ពីតម្រូវការរបស់គេ នោះវានឹងអាចជួយអ្នកផ្តល់សេវាកម្មល្អបំផុតសម្រាប់អតិថិជនម្នាក់ៗ។​

ជាការពិតណាស់ មនុស្សមានតម្រូវការនិងការចូលចិត្តផ្សេងៗគ្នា​ ហើយវាមិនងាយស្រួលនោះទេក្នុងការបំពេញតម្រូវការមនុស្សគ្រប់រូប។ អតិថិជនខ្លះឆាប់ខឹង, អតិថិជនខ្លះទៀតក៏ពិបាកនឹងយល់ ដែលពេលខ្លះអ្នកក៏មានអារម្មណ៍ថាមិនចូលចិត្តការងារនេះ អ្នកក៏មានអារម្មណ៍មិនល្អក្នុងពេលបំពេញការងារ​ ដូច្នេះហើយដើម្បីជាជំនួយសម្រាប់អ្នកកុំឲ្យមានអារម្មណ៍បែបនេះទៀត អ្នកគួរតែបង្កើតចក្ខុវិស័យសេវាកម្មអតិថិជនសម្រាប់ខ្លួនឯង។​ អ្នកគួរសួរខ្លួនឯងថាតើអ្នកចង់ឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍បែបណា​ តើអ្នកចង់ធ្វើអ្វីខ្លះសម្រាប់អតិថិជនរបស់អ្នក​។ សាកស្រមៃមើល បើសិនអ្នកជាអ្នកលក់សៀវភៅនិងជាអ្នកប្រឹក្សាអតិថិជនអំពីសៀវភៅ តើអ្នកចង់ផ្តល់អ្វីដល់អតិថិជនរបស់អ្នក? បង្កើតចក្ខុវិស័យមួយសម្រាប់ខ្លួនអ្នកថា ក្នុងនាមជាអ្នកប្រឹក្សាអតិថិជន អ្នកចង់ឲ្យអតិថិជនយល់ច្បាស់ពីសៀវភៅនីមួយៗមុននឹងសម្រេចចិត្តទិញ, អ្នកចង់ឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍ថាសៀវភៅដែលគាត់បានទិញសាកសមនឹងអត្តចរឹករបស់គាត់ហើយវាផ្តល់នូវគំនិតមួយចំនួនដែលគាត់អាចយកមកប្រើប្រាស់បាន​។ ពេលដែលអ្នកមានចក្ខុវិស័យបែបនេះអ្នកនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីទៅដល់ចក្ខុវិស័យនោះ។ បន្ទាប់ពីអ្នកសម្រេចចក្ខុវិស័យនោះហើយអ្នកនឹងមានអារម្មណ៍ល្អចំពោះខ្លួនឯងនិងការងារដែលខ្លួនកំពុងបំពេញ​។ វិធីមួយទៀតនោះ គឺសរសេរសំបុត្រអរគុណខ្លួនឯង ដោយដើរតួរជាអតិថិជន, សាកគិតមើលថាប្រសិនបើមានអតិថិជនណាម្នាក់សរសេរសារអរគុណអ្នកចំពោះសេវាកម្មដ៏ល្អដែលអ្នកបានផ្តល់ឲ្យតើអ្នកនឹងមានអារម្មណ៍បែបណា? នៅពេលដែលអ្នកសេរសេរបែបនេះ វាជាផ្នែកមួយដែលជួយជម្រុញនិងលើកទឹកចិត្តអ្នកក្នុងការបំពេញការងារទោះពេលខ្លះអ្នកប្រឈមនឹងបញ្ហាក៏ដោយ។

សរុបមកទាំងនេះជាវិធីសាស្រ្តមួយចំនួនដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ពីសេវាកម្មអតិថិជនឆ្នើមនិងរបៀបក្នុងការផ្តល់សេវានេះដល់អតិថិជនផងដែរ។​

 

 

 

ពាណិជ្ជកម្ម

១០ជំហានដើម្បីឈានទៅរកភាពជាអ្នកដឹកនាំក្នុងវិបត្តិ វីរុសCovid-១៩ ប្រកបដោយប្រសិទ្ធភាព

0

នៅពេលដែលអ្នកជួបនឹងវិបត្តិណាមួយ តើអ្នកនឹងងើបឡើងប្រឆាំងនឹងវា ឬមួយក៏អ្នកសុខចិត្តឲ្យវិបត្តិទាំងនោះយកឈ្នះមកលើអ្នក?

ខណៈពេលដែលជួបនូវវិបត្តិណាមួយដោយយថាហេតុ អ្នកដឹកនាំត្រូវតែដឹកនាំនិងដោះស្រាយរាល់បញ្ហាទាំងនោះឲ្យបានរួចរាល់។ រាល់ពេលដែលមានភាពវឹកវរកើតឡើងដោយអចេតនា វា​គឺជាឱកាសសម្រាប់អ្នកដឹកនាំបង្កើតអ្វីមួយដែលថ្មី ដែលប្លែកដើម្បីជួយមនុស្សឲ្យរួចផុតពីភាពគ្រោះថ្នាក់អស់ទាំងនោះ ដែលមើលទៅហាក់ដូចជាមិនអាចទៅរួច ដូចជាអ្នកពន្លត់អគ្គិភ័យប្រញាប់ប្រញាល់ចូលទៅជួយមនុស្សដែលកំពុងតែឋិតនៅក្នុងភ្នក់ភ្លើងដ៏ក្ដៅដូច្នឹងដែរ។ ដូច្នេះហើយអ្នកត្រូវតែធ្វើការសម្រេចចិត្តឲ្យបានឆាប់រហ័ស និង មានភាពត្រឹមត្រូវហើយសមហេតុផលមួយ​ ពីព្រោះ ទាំងជីវិត ទាំងការរកស៊ីរបស់អ្នក របស់ក្រុមហ៊ុន និងប្រទេសជាតិទាំងមូល គឺត្រូវពឹងផ្អែកទៅលើការសម្រេចចិត្តមួយនេះហើយ។ ខាងក្រោមនេះគឺជាវិធី១០យ៉ាងដែលអ្នកដឹកនាំអាចងើបឡើងដើម្បីប្រឆាំងតបតទៅវិញ៖

១. សម្រួចការរំពឹងទុក

នៅពេលដែលមានវិបត្តិណាមួយកើតឡើង អ្នកនឹងមិនមានចម្លើយសម្រាប់វាទាំងអស់នោះទេ ប៉ុន្តែអ្នកត្រូវដោះស្រាយនូវអ្វីដែលអ្នកមិនស្គាល់ ហើយ ត្រូវនិយាយដោយមានភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់ទើបអាចគ្រប់គ្រងស្ថានភាពអាក្រក់ទាំងនោះបាន។​ អ្នកគឺជាមនុស្សម្នាក់ដែលមនុស្សរាល់គ្នាបានដាក់ការរំពឹងទុក ថាអ្នកប្រាកដជាអាចធ្វើបាន អាចរំដោះខ្លួនឯង និង ពួកគេឲ្យរួចផុតពីបញ្ហាស្មុគស្មាញទាំងនេះបាន។ ការសម្រួចនូវការំពឹងទុក ឱ្យស្របនឹងភាពជាក់ស្ដែង គឺត្រូវការជំនាញយល់ដឹងនិងការអត់ធ្មត់ ដើម្បីឲ្យអ្វីៗគ្រប់យ៉ាងទៅតាមអ្វីដែលអ្នកកំណត់។

២. ភ្នែកទាំងអស់គឺកំពុងមើលមកអ្នក

អ្នកដឹកនាំភាគច្រើនតែងតែភ្លេចថាភ្នែកទាំងអស់គឺតែងតែចោលមកលើពួកគេនេះឯង។ នេះជាការពិតជាពិសេសនៅពេលដែលកម្លាំងអាំតង់ស៊ីតេនៃស្ថានភាពមួយកើតឡើងដោយយថាហេតុ។ នៅក្នុងកាលទេសៈនេះដែរមនុស្សចាប់ផ្ដើមងាកទៅរកមើលពីសកម្មភាព ពាក្យសម្ដី និងភាសាកាយវិការ របស់អ្នកដឹកនាំ សម្រាប់ដោះស្រាយ និង ការណែនាំ។ នេះយើងអាចប្រៀបធៀបទៅនឹងភាពចលាចល និងភាពច្របូកច្របល់មួយដែលកំពុងកើតមាននៅលើជើងហោះហើរមួយ ហើយពេលនោះមនុស្សគ្រប់គ្នានឹងចាប់ផ្ដើមក្រឡេកទៅមើលក្រុមអ្នកបម្រើការលើយន្តហោះជាមិនខាន ព្រោះពួកគេគឺជាអ្នកបញ្ជា និង គ្រប់គ្រងនូវស្ថានភាពទាំងនោះ។ ម្យ៉ាងវិញទៀត អ្នកដឹកនាំតែងស្គាល់ច្បាស់ពីខ្លួនឯង ហើយអ្នកត្រូវតែបង្ហាញ​នូវភាពជាខ្លួនអ្នក ទាំងតម្លៃ គុណភាព ភាពប៉ិនប្រសប់ និង បទពិសោធន៍ផ្សេងៗទៀត ដែលមនុស្សរាល់គ្នាបានទទួលយកនូវអ្វីដែលពួកគេមាន។ ហើយការប្រកួតប្រជែងរបស់អ្នកគឺព្រោះតែចង់ឃើញពីរូបភាពខាងក្រៅដែលអ្នកមាន និង ដើម្បីស្វែងយល់ថាអ្នកដទៃមើលមកលើអ្នកនិងស្គាល់អ្នកឲ្យដូចជាអ្នកដឹកនាំម្នាក់។ដូចនេះអ្វីដែលអ្នកដឹកនាំត្រូវអភិវឌ្ឍគឺត្រូវស្គាល់និងដឹងពីខ្លួនឯងឲ្យបានច្បាស់។

៣. មានភាពវិជ្ជមានជានិច្ច

ភាពវិជ្ជមានតែងធ្វើឲ្យកិច្ចការរបស់អ្នកប្រព្រឹត្តទៅបានយ៉ាងរលូនហើយថែមទាំងទទួលបានជោគជ័យផងដែរ។ គំនិតបែបសុទិដ្ឋិនិយម និង សកម្មភាពដែលវិជ្ជមាន គឺផ្ដោតទៅលើភាពរឹងមាំ ភាពខ្លាំង ភាពជោគជ័យ ឱកាស និង ការសហការគ្នា។ អ្នកដឹកនាំត្រូវតែបញ្ចេញមកឲ្យឃើញពីភាពជឿជាក់ សេចក្ដីទុកចិត្ត ក្ដីសង្ឃឹម និង ការគិតបែបសុទិដ្ឋិនិយម ដែលធ្វើឲ្យមានថាមពល មានការតាំងចិត្តខ្ពស់ និងគោលបំណងមួយដែលច្បាស់លាស់ដើម្បីជួយជម្រុញក្នុងការដោះស្រាយនូវវិបត្តមួយនេះ។

៤ និយាយពីការពិត

ការប្រាស្រ័យទាក់ទងគ្នាគឺជាសរសរស្តម្ភមួយដ៏រឹងមាំសម្រាប់អ្នក។ ជារឿយៗវិបត្តិរួមបញ្ចូលនូវព័ត៌មានមិនពិត ដែលនាំឲ្យមនុស្សមានការយល់ច្រឡំនិង ភ័ន្តភាំងជាមួយនឹងបញ្ហាទាំងនោះ។ និយាយពីការពិតគឺអ្នកត្រូវពន្យល់ពីបញ្ហាណាមួយឲ្យបានត្រឹមត្រូវ ទៅកាន់នរណាម្នាក់ប្រកបដោយភាពសោ្មះត្រង់ និង អាចជឿទុកចិត្តបាន ដោយពឹងផ្អែកទៅលើភាពវិជ្ជមានដើម្បីសម្រេចវាបាន។ អ្នកត្រូវជ្រើសរើសពាក្យឲ្យបានទូលាយ និយាយឲ្យបានក្បោះក្បាយ និង ច្បាស់លាស់ដើម្បីឲ្យពួកគេងាយយល់។

៥. ដឹងពីគោលពីជំហររបស់ខ្លួន

នៅពេលដែលមាននរណាម្នាក់សួរអ្នកថា ក្នុ្ងងនាមអ្នកជាអ្នកដឹកនាំម្នាក់ តើអ្នកត្រូវឈរតំណាងឲ្យអ្វី? តើអ្នកត្រូវនិយាយបែបណា? តើគោលបំណង បេសកកម្ម និង គុណតម្លៃរបស់អ្នកជាអ្វី?ទាំងនេះគឺជាសកម្មភាពមួយដែលអ្នកគួរតែឆ្លុះបញ្ចាំង។ វាមិនមែនជាការដែលអ្នកត្រូវឈរតំណាងអ្វីមួយនោះទេ ប៉ុន្តែគឺ ត្រូវឈរតំណាងឲ្យភាពខុសគ្នាដែលអ្នកបានបង្កើតនៅក្នុងពិភពលោក ហើយបោះជំហាន ចេញទៅក្រៅដើម្បីចែករំលែកពីគោលជំហររបស់អ្នក ដើម្បីលើកទឹកចិត្តមនុស្សទាំងអស់អាចធ្វើបានដូចៗគ្នា។ដូចនេះ ក្នុងនាមជាអ្នកដឹកនាំដែលពូកែម្នាក់ ត្រូវតែដឹងថា អ្នកឈរឈ្មោះតំណាងឲ្យអ្វី ហើយមានទំនួលខុសត្រូវអ្វីខ្លះ។ មេដឹកនាំគឺធ្វើ​ការផ្អែកលើ​គោលដៅ ហើយអ្វីដែលជាបេសកម្មពិសេស​របស់អ្នកដឹកនាំគឺ​ជម្រុញទឹកចិត្តឱ្យកូនក្រុមមានសកម្មភាពដើម្បីសម្រេចកិច្ចការ។ ក្នុងនាមជាអ្នកដឹកនាំ អ្នកគឺជាម៉ាកយីហោមួយ ហើយ​កុំឱ្យឱកាសនេះបាត់បង់ឱ្យសោះដើម្បីកសាង​ម៉ាកយីហោរបស់អ្នកឱ្យរឹងមាំ​ក្នុងស្ថានការណ៍​ចលាចល។​

៦ បង្ហាញពីការយល់ចិត្ត

អ្នកត្រូវ​ស្ដាប់ដើម្បីចង់ដឹងនិងស្វែងយល់ពីមូលហេតុរបស់នរណាម្នាក់ដែលចង់ឲ្យអ្នកដឹង។ អ្នកគួរតែបង្ហាញទៅកាន់អ្នកដទៃពីការបារម្ភដ៏ពិតប្រាកដមួយតាមរយៈការគិតរបស់គេ ព្រោះពេលណាដែលអ្នកនិងអ្នកដទៃមានការគិតដូចគ្នា គឺពេលនោះហើយជាពេលដែលអ្នកទាំងសងខាងមានការយល់ចិត្តគ្នា។អ្នកត្រូវចាំថា ការយល់ចិត្តនរណាម្នាក់ គឺមិនមែនជាអ្វីដែលអ្នកខ្លួនឯងចង់បាននិងត្រូវការនោះទេ ប៉ុន្តែវាគឺជាអ្វីដែលអ្នកដទៃត្រូវការ។​ដូចនេះហើយ សកម្មភាពរបស់អ្នកអាចធ្វើឲ្យពួកគេបានប្រសើរ និង មានថាមពលខ្ពស់បាន។

៧. មើលឃើញរូបភាពធំ

អ្នកដឹកនាំអាចមើលឃើញពីរូបភាពធំ និង អាចមើលឃើញពីផលប៉ះពាល់ដែលអាចកើតមានជាយូរមកហើយ មុនពេលដែលអ្នកដទៃធ្វើទៅទៀត។វាពិតជាចាំបាច់ណាស់ក្នុងការបោះជំហានទៅមុខ ដើម្បីស្វែងយល់និងសង្កេតពីស្ថានភាពដែលកំពុងតែកើតឡើង។ អ្វីដែលលំបាកបំផុតដែលត្រូវធ្វើនៅពេលមានវិបត្តិ គឺ ការបោះជំហានថយក្រោយពីការគ្រប់គ្រងបញ្ហាដែលទើបតែកើតមានឡើងថ្មីៗ ខណៈពេលដែលអ្នកឃើញមានបញ្ហាធំនៅចំពោះមុខ។

៨ ធ្វើម្ដងមួយដំណាក់កាលៗ និង ចេះអត់ធ្មត់

រក្សាស្មារតីអ្នកឲ្យបានល្អ រួចបន្តដំណើរទៅមុខទៀត ព្រោះមនុស្សចង់បានតែអារម្មណ៍មួយដែលស្ងប់ ហើយមានសុវត្ថិភាពតែប៉ុណ្ណោះ។ម្យ៉ាងវិញទៀត ការគ្រប់គ្រងរបស់អ្នកដឹកនាំគឺត្រូវតែមានភាពរហ័សរហួន និង ការអត់ធ្មត់ខ្ពស់ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃភាពមិនច្បាស់លាស់។ ដូចនេះអ្នកត្រូវយកចិត្តទុកដាក់ថែរក្សាការពារខ្លួនឯងឲ្យបានល្អ ទាំងសុខភាពផ្លូវកាយ និង សុខភាពផ្លូវចិត្ត ព្រោះវាធ្វើឲ្យអ្នកអាចអាចដោះស្រាយបញ្ហាផ្សេងៗទៀតបានល្អ និង គ្មានភាពរអាក់រអួល។

៩. មានគម្រោង

ភាពចាំបាច់ដែលអ្នកដឹកនាំត្រូវតែមានគឺត្រូវមានចក្ខុវិស័យខ្ពស់ និង គម្រោងច្បាស់លាស់។ ជាក់ស្ដែងបើសិនជាអ្នកមិនមានគោលដៅ មិនដឹងថាអ្នកចង់ទៅណា ហើយក៏មិនដឹងថាកំពុងទៅណា នោះអ្នកប្រាកដជាមិនអាចទៅដល់កន្លែងនោះឡើយ ទោះបីជាអ្នកទៅដល់ទីនោះក៏ដោយក៏វានៅតែអត់ប្រយោជន៍ដែរ ព្រោះអ្នកមិនដឹងថាអ្នកទៅកន្លែងនោះដើម្បីអ្វី។ដូច្នេះអ្នកត្រូវតែមានការផ្ដោតអារម្មណ៍ខ្ពស់ និង មាន​ច្បាប់វិន័យឲ្យបានតឹងរឹងដើម្បីបញ្ចាក់ថាអ្នកមានគោលដៅច្បាស់លាស់ក្នុងការធ្វើវា។

១០. ដឹកនាំ

ការងារដែលដឹកនាំធ្វើគឺដឹកនាំ។ ពួកគេធ្វើការចេញពីចិត្តខ្លួនឯង ធ្វើដោយភាពក្លាហាន ដោយមានបញ្ញាស្មារតី និងភាពស្មោះត្រង់ដើម្បីស្វែងរកនូវវិធីដោះស្រាយវិបត្តទាំងនោះ។ អ្នកដឹកនាំតែងតែត្រៀមខ្លួន តែមិនភ័យខ្លាច ហើយតែងតែយកចិត្តទុកដាក់​ដល់អ្នកដទៃ។ អ្នកដឹកនាំគឺជាមនុស្សធម្មតាដែលធ្វើការមិនធម្មតា។ ពួកគេគឺជាមនុស្សដែលអាចស្វែងរកឱកាសក្នុងវិបត្តិដើម្បីអាចកែប្រែស្ថានការណ៍របស់គេបាន។អាស្រ័យហេតុនេះហើយអ្នកមិនគួរខកខានឱកាសដ៏កម្រមួយនេះ ក្នុងការជួយប្រទេសជាតិ ឬជួយក្រុមហ៊ុន ឲ្យងើបឡើងវិញនោះទេ ព្រោះពិភពលោកទាំងមូលត្រូវការអ្នកដើម្បីស្រោចស្រង់។

ពាណិជ្ជកម្ម

តើអាជីវកម្ម​នឹងមានបម្រែបម្រួលបែបណា​ក្នុង​ស្ថានភាពវិបត្តិជម្ងឺCovid-19?

ជម្ងឺផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយរីរូសCovid-19បានធ្វើឱ្យពិភពលោក​រំជើបរំជួល និងព្រួយបារម្ភ​យ៉ាងខ្លាំង​ដោយសារ​តែការរាតត្បាតយ៉ាងលឿន ហើយបានឆ្លងដល់មនុស្ស​រាប់សែននាក់ស្ទើរពាសពេញពិភពលោក។ បញ្ហានេះ បានធ្វើឱ្យមនុស្សជាច្រើនចាប់ផ្តើម​កាត់បន្ថយការជួបជុំ លែងហ៊ានចេញទៅកន្លែង​ប្រជុំជន ហើយ​អាជីវកម្ម​មិនតិចទេដែលទទួលរងផលប៉ះពាល់ ឬអាចនឹងបិទទ្វារប្រសិនបើវានៅអូសបន្លាយ។ នៅខណៈពេលដែលជួបវិបត្តិនេះ មាន​អាជីវកម្មជាច្រើនកំពុងត្រដរខ្យល់ ហើយក៏មានអាជីវកម្ម​មិនតិចទេដែល​កំពុងតែមមាញឹក​នៅក្នុងកាលទេសៈដ៏ច្របូកច្របល់នេះ។ ក្នុង​គ្រោះ​ជម្ងឺ​ផ្លូវ​ដង្ហើមនេះផងដែរ វាក៏ជាមេរៀនដ៏ល្អ​ដែលបានបង្រៀនឱ្យ​ម្ចាស់អាជីវកម្ម​ចេះកែប្រែ ផ្លាស់ប្តូរម៉ូដែលអាជីវកម្ម និង​ផ្តល់សារ​ឱ្យម្ចាស់អាជីវកម្ម​ត្រៀមខ្លួន​ឱ្យបានល្អជាងមុនបន្ទាប់ពីវិបត្តិនេះបញ្ចប់នៅរយៈពេល​មិនយូរប៉ុន្មានទៀតនាពេលខាងមុខ។ ថ្ងៃនេះខ្ញុំសូមលើកយក​ចំណុច៤ ដែលទាមទារឱ្យអាជីវកម្មនៅកម្ពុជាមានការផ្លាស់ប្តូរ និងសម្របតាមស្ថានភាពពេលមានវិបត្តិ៖

១.ការលក់

ដើម្បីរក្សានិរន្តរភាព​អាជីវកម្ម​ ការផ្លាស់ប្តូរមួយពីការលក់​ជួបមុខផ្ទាល់​ទៅជាការលក់តាមអនឡាញ​គឺជាការចាំបាច់​មួយ​ដែលខានមិនបាន​ដោយសារតែភាពភ័យខ្លាច​ការជួបគ្នាផ្ទាល់អាចបង្កការចម្លងជម្ងឺ។ ការធ្វើដូចនេះ ធ្វើឱ្យអតិថិជន​មានអារម្មណ៍​សុវត្ថិភាពក្នុងការទិញទំនិញ ឬសេវាកម្ម ហើយ​ក៏អាចកាត់បន្ថយ​ហានិភ័យ​ការឆ្លងទៅកាន់បុគ្គលិកផងដែរ។ កត្តានេះ ជម្រុញឱ្យម្ចាស់អាជីវកម្មបត់បែន និងខិតខំ​ប្រឹងប្រែង​ប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើន​ក្នុងការពង្រីក និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន​ដើម្បី​អាចបន្តដំណើរការអាជីវកម្មរបស់ខ្លួនបាននៅពេលមានវិបត្តិ។ ការបន្តផ្តល់សេវាជូនអតិថិជន​តាមអនឡាញ នឹងធ្វើឱ្យម្ចាស់អាជីវកម្មរក្សាម៉ូយ និងទំនុកចិត្តបានយ៉ាងល្អ។

“ពេលវេលានេះគឺជាពេវេលាមួយដែលអាចបង្រៀនឱ្យយើងចេះជាងមុន ឆ្លាតជាងមុន និងហ៊ានផ្លាស់ប្តូរនូវអ្វីដែលថ្មីដែលយើងមិនដែលហ៊ានពីមុនមក…!”

២.​ដំណើរការប្រតិបត្តិ

ក្នុងស្ថានភាពបច្ចុប្បន្ន អាជីវកម្ម​ជាច្រើននឹងបត់តាម​កាលទេសៈដោយកាត់បន្ថយ​ការជួបមុខគ្នាផ្ទាល់ និងចាប់ផ្តើម​វិធីសាស្ត្រធ្វើការតាមអនឡាញ។ នេះគឺជា​លំហាត់ដ៏ល្អ (អាចថាលំបាក)មួយ​សម្រាប់អាជីវកម្ម​នៅក្នុងប្រទេស​កម្ពុជា​ដែលមិនមានទម្លាប់នេះនាពេលកន្លងមក។ នេះអាចនិយាយបានថាជាឱកាសមួយដើម្បីបញ្ចូលបច្ចេកវិទ្យា​នៅក្នុងប្រតិបត្តិការងារ និងបង្រៀនបុគ្គលិកនិងម្ចាស់អាជីវកម្មឱ្យចេះប្រើប្រាស់ឧបករណ៍ទាំងនេះ ដើម្បីរក្សាប្រសិទ្ធភាពការងារ​ទោះបីមិនបានមកការិយាល័យធ្វើការផ្ទាល់ក៏ដោយ។ ក្រៅពីនេះ ការរក្សាអនាម័យឱ្យបានល្អគឺជារឿងមួយដែលត្រូវតែមាន​ដើម្បីកាត់បន្ថយហានិភ័យពីវីរុស​ដែលអាច​បង្កើតជាទម្លាប់ល្អមួយ​បន្ទាប់ពីវិបត្តិនេះបញ្ចប់។

៣.ការត្រៀមទុន​បានល្អជាមុន

ជម្ងឺ​ផ្លូវដង្ហើមថ្មីគឺជា​មេរៀនដ៏ជូរចត់មួយ​សម្រាប់ម្ចាស់អាជីវកម្ម​ដែលមិនបានត្រៀមទុនបម្រុងទុកឱ្យបានល្អ។ យើងប្រាកដជាឃើញ​អាជីវកម្មមិនតិចទេដែលនឹងត្រូវបាត់សូន្យពីបញ្ជីដោយសារតែបញ្ហាខ្វះទុន ហើយអ្នកដែលអាចឈរជើងបាន គឺជាអាជីវកម្មដែលរឹងមាំ និងមាននិរន្តរភាពយូរអង្វែង។ ក្នុងស្ថានការណ៍ ខ្ញុំគិតថា អាជីវកម្មជាច្រើនត្រូវមានទុនបម្រុងប្រើប្រាស់ដើម្បីទប់ទល់លើការចំណាយប្រតិបត្តិមិនក្រោម៦ខែនោះទេ ដើម្បីអាចឱ្យស្ថានការណ៍ត្រឡប់មកសភាព​ដើមវិញ។ ប្រសិនបើម្ចាស់អាជីវកម្ម​មិនមានទុនបម្រុងនោះទេ វាគឺជាការលំហាត់មួយដល់ម្ចាស់អាជីវកម្ម​ដើម្បីស្វែងរកកម្ចីពីប្រភពផ្សេងៗមកទប់ដើម្បីកុំឱ្យការរកស៊ីនេះដួលរលំ។ ហើយវានឹងក្លាយជាមេរៀនដ៏ល្អទៅថ្ងៃក្រោយសម្រាប់ការដោះស្រាយវិបត្តិខ្វះទុននេះ និងធ្វើឱ្យយើងត្រៀមខ្លួន​បានល្អជាងនេះ។

៤.បង្កើនប្រសិទ្ធភាព និងទទួលយកការផ្លាស់ប្តូរ

ពេលមានវិបត្តិគឺជាពេលមួយដ៏លំបាក ហើយក៏ជាពេលមួយ​ដែលយើងមានពេល​ផ្តោតលើការបង្កើនប្រសិទ្ធភាពការងារដើម្បី​រស់ និងចេះធ្វើការបត់បែន​ទៅតាមស្ថានការណ៍ឱ្យបានលឿន។ ពេលវេលានេះគឺជាពេវេលាមួយដែលអាចបង្រៀនឱ្យយើងចេះជាងមុន ឆ្លាតជាងមុន និងហ៊ានផ្លាស់ប្តូរនូវអ្វីដែលថ្មីដែលយើងមិនដែលហ៊ានពីមុនមក ហើយក៏ជាពេលវេលាមួយដែលម្ចាស់អាជីវកម្មចាប់ផ្តើមឱ្យតម្លៃលើអ្នកជំនាញ អ្នកប្រឹក្សា​ដើម្បីជាជំនួយការក្នុងការដោះស្រាយវិបត្តិដែលសកម្មភាពនេះមានតិចតួចបំផុតនាពេលកន្លងមក។ ថ្វីត្បិតមានអាជីវកម្ម​មិនតិចទេដែលអាចនឹងបានមេរៀនជូរចត់ តែមេរៀននេះនឹងមានតម្លៃកាត់ថ្លៃមិនបាន​សម្រាប់​បញ្ហាប្រឈម​ជាច្រើនក្នុងដំណើរការអាជីវកម្មនាថ្ងៃខាងមុខនេះ។

ពាណិជ្ជកម្ម

វិធីទាំង៧យ៉ាងដែលអ្នកគួរតែល្មមបោះបង់វាចោលហើយនៅក្នុងឆ្នាំ២០២០ ដើម្បីទទួលបាននូវភាពជោគជ័យនៅក្នុងជីវិត

0

ពិភពលោកនេះគឺពោរពេញទៅដោយមនុស្សដែលចង់ទទួលបាននូវភាពជោគជ័យ និង ទ្រព្យសម្បត្តិជាច្រើនដើម្បីឲ្យខ្លួនឯងរស់នៅមានឱជារស និងភាពសុខស្រួលក្នុងជីវិត។ នៅលើប្រព័ន្ធអ៊ីនធើណេតមានវីដេអូ និងអត្ថបទជាច្រើន ដែលនិយាយទាក់ទងទៅនឹងវិធីសាស្រ្តដើម្បីទទួលបាននូវភាពជោគជ័យ ជោគជ័យផ្នែកសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និង ជោគជ័យផ្នែកអាជីវកម្ម ការងារជាដើម។ ហើយប្រភពនៃវីដេអូ និង អត្ថបទទាំងនេះ ពិតជាមានប្រយោជន៍ ព្រោះវាតែងតែផ្ដល់នូវសារសំខាន់ៗទៅដល់មនុស្សណាដែលចង់ផ្លាស់ប្ដូរខ្សែជីវិតខ្លួនឯងឲ្យកាន់តែប្រសើរឡើងៗ។ ខាងក្រោមនេះគឺជាចំណុចទាំង៧ដែលអ្នកគួរតែបោះបង់ចោល ប្រសិនបើអ្នកពិតជាចង់ជោគជ័យនៅក្នុងជីវិតរបស់អ្នកមែន៖

១ លះបង់ចោលនូវតម្រូវការណាដើម្បីទទួលបាននូវភាពល្អឥតខ្ចោះ

មានមនុស្សជាច្រើនដែលកំពុងតែងប់ងល់យ៉ាងនឹងការធ្វើអ្វីមួយឲ្យមានភាពអសា្ចរ្យ និងល្អឥតខ្ចោះ ដើម្បីទទួលបាននូវលទ្ធផលដ៏អសា្ចរ្យ និង ដើម្បីទទួលបាននូវការសរសើរ ការលើកតម្កើងខ្លួនឯងឲ្យខ្ពស់ជាងអ្នកដទៃ។ វាមិនមែនជាកំហុសឆ្គងនោះទេក្នុងការងប់ងល់ចំពោះភាពល្អឥតខ្ចោះនោះ ប៉ុន្តែពេលដែលអ្នករំពឹងចាំតែយកនូវលទ្ធិផលអស្ចារ្យ វានឹងធ្វើឲ្យអ្នកឆាប់បាក់ទឹកចិត្ត ឆាប់រាថយក្នុងការសាកល្បងអ្វីដែលថ្មី អ្វីដែលប្លែក ហើយអ្នកនឹងគិតថាអ្នកពិតជាគ្មានសម្ថតភាព និង ជាមនុស្សអន់ម្នាក់។ អ្នកមិនចាំបាច់ទៅធ្វើអ្វីដែលល្អឥតខ្ចោះ ដើម្បីឲ្យខ្លួនអ្នកក្លាយជាមនុស្សអស្ចារ្យអ្វីពេកនោះទេ ព្រោះថានៅលើសកលលោកនេះ គ្មាននរណាម្នាក់ដែលគ្មានកំហុស ហើយក៏​ គ្មាននរណាម្នាក់ដែលល្អឥតខ្ចោះដែរ។​ អ្នកគួរតែបញ្ឈប់នូវគំនិតដ៏អស្ចារ្យដែលបានត្រឹមតែស្រម៉ៃនិងគិត ចោលឲ្យអស់ទៅ​ ហើយងាកមករកការចាប់ផ្ដើមជាសកម្មភាព ការអនុវត្តនូវផែនការជីវិតរបស់អ្នកវិញល្អជាង វាប្រសើរជាជាងអ្នកចំណាយពេលយ៉ាងយូរក្នុងការបំពេញអ្វីមួយឲ្យល្អ១០០% តែចុងក្រោយក្លាយជាអាសារបង់ទាំងអស់។ ម្យ៉ាងវិញទៀតអ្នកមិនត្រូវអនុញ្ញាតិឲ្យភាពភ័យខ្លាចនៃការបរាជ័យរបស់អ្នកមកគ្រប់គ្រងអ្នកឲ្យចាកឆ្ងាយពីគោលដៅដែលមានសក្ដានុពលរបស់អ្នកឡើយ។

២ បោះបង់ចោលនូវការសង្ឃឹម

មានគម្រោងផែនការត្រឹមត្រូវទៅលើគោលដៅរបស់អ្នក គឺប្រសើរជាជាងអង្គុយចាំតែសង្ឃឹម ចាំតែសំណាង។បើសិនជាអ្នកចង់សម្រេចបាននូវភាពជោគជ័យអ្វីមួយ អ្នកត្រូវតែបង្កើតនូវគម្រោងមួយឲ្យបានជាក់លាក់ និងត្រឹមត្រូវ អ្នកមិនអាចអង្គុយចាំតែសង្ឃឹមនោះទេ។ អ្នកគឺជាអ្នកបង្កើត ជាអ្នកសរសេរនិងជាអ្នកតាក់តែង នូវទិសដៅជីវិតដោយខ្លួន ជារៀងរាល់ថ្ងៃ ជារៀងរាល់ខែ និងរៀងរាល់់ឆ្នាំ។អ្នកត្រូវតែបោះបង់ចោលរាល់ការសង្ឃឹមរបស់អ្នក ហើយជំនួសឲ្យការជឿជាក់មានវត្តមាននៅក្នុងជីវិតអ្នកវិញ។ ដូចដែលលោកJack Canfiel បាននិយាយ​ថា​ គោលដៅដែលមិនបានច្បាស់លាស់ វានឹងនាំឲ្យអ្នកបង្កើតឡើងនូវលទ្ធិផលមួយដែលមិនច្បាស់លាស់ដូចគ្នា។ចំពោះអ្នកខ្លះបានកំណត់គោលដៅរយៈពេលខ្លីឲ្យខ្លួនឯងដោយ កំណត់ថា ក្នុងខែនេះឬខែក្រោយខ្ញុំនឹងសម្រកគីឡូឲ្យបាន៥គីឡូ ឬមួយក៏ ខ្ញុំត្រូវតែរកលុយឲ្យបាន១០០,០០០$ នៅក្នុងខែនេះឬខែក្រោយជាដើម។អ្នកត្រូវគិតឲ្យបានច្បាស់លាស់ថាតើអ្នកចង់បានអ្វី ហើយចង់សម្រេចអ្វីខ្លះដើម្បីឲ្យក្ដីស្រម៉ៃរបស់អ្នកក្លាយជាការពិត។ត្រូវកំណត់កាលបរិច្ឆេទឲ្យបានក្រឹតក្រម ហើយត្រូវធ្វើតាមអ្វីដែលអ្នកបានកំណត់ នោះអ្នកនឹងអាចសម្រេចវាបាន១០០%។ម្យ៉ាងទៀតបើសិនជាអ្នកទាល់គំនិតមិនដឹងថាត្រូវធ្វើអ្វីទេ អ្នកគួរតែអង្គុយចុះហើយតាំងចិត្តឲ្យស្ងប់ រួចកត់ទុកនូវអ្វីដែលអ្នកនឹកឃើញ នោះវាគឺជាផ្លូវមួយដែលអាចជួយអ្នកក្នុងការស្វែងរកគោលដៅ។កុំភ្លេចថាអ្នកត្រូវរំឮកវាជារៀងរាល់ថ្ងៃនិងអនុវត្តវាជារៀងរាល់ថ្ងៃ។

៣ បោះប​ង់ចោលនូវអ្វីដែលតូចតាចនិងគ្មានប្រយោជន៍

លោក Arnold Schwarzenegger  បាននិយាយថា “តើំចំណុចអ្វីដែលអ្នកនឹងមានវត្តមានអាចឈរនៅលើភពផែនដីនេះបាន ប្រសិន​បើអ្នកជាមនុស្សម្នាក់ដែលចូលចិត្តធ្វើអ្វីតាមគេ និងចូលចិត្តធ្វើឲ្យខ្លួនឯងដូចទៅនឹងមនុស្សដ៏ទៃទៀត?”

ប្រសិនបើអ្នកចង់ទទួលបានលទ្ធផលដ៏អសា្ចរ្យ អ្នកត្រូវតែបោះបង់ចោលនូវការរឿងកំប៉ិកកុំប៉ុកឥតបានការចោលឲ្យអស់( ដើរលេង លេងហ្វេសបុក ខ្ជិល…) ហើយចាប់ផ្ដើមគិតធំ ស្រម៉ៃឲ្យធំហើយចាប់ផ្ដើមពីតូចទៅ។ម្យ៉ាងវិញទៀតបើសិនជាអ្នកមិនហ៊ានចាប់ផ្ដើមប្រឈមមុខជាមួយនឹងបញ្ហា មិនហ៊ានប្រថុយដើម្បីគោលដៅទេ នោះក្ដីស្រម៉ៃរបស់អ្នកទាំងប៉ុន្មាននឹងរលាយខ្ចាត់ខ្ចាយ ហើយស្លាប់ជាមួយអ្នកជាមិនខាន។

៤ ឈប់និយាយយកលេសដោះសារ

ការដោះសាររាល់ពេលជួបបញ្ហា វាគឺជាមេរោគដ៏សាហាវដែលរង់ចាំបំផ្លាញនូវក្ដីស្រម៉ៃ និង បំណងប្រាថ្នារ​ប​ស់អ្នកមិនឲ្យក្លាយជាការពិត។ ពេលដែលអ្នកនិយាយយកលេសរួចខ្លួនឲ្យផុតពីឧបសគ្គ ឬមួយក៏ថា​ ចាំសិន ចាំបន្ដិចទៀត ឬ ចាំស្អែកចាំធ្វើ នោះអ្នកនឹងមានអារម្មណ៍ថាធូរស្បើយផុតទុក្ខកង្វល់ ប៉ុន្តែកុំភ្លេចថាអ្នកមិនអាចគេចវេសពីបញ្ហាទាំងអស់នេះបានរហូតនោះទេ។ អ្នកអាចនឹងមានសេចក្ដីសុខនៅពេលបច្ចុប្បន្ននេះជាមួយនឹងការដោះសាររកហេតុផលរបស់អ្នក តែនាពេលអនាគតអ្នកមិនអាចឡើយរក្សាក្ដីសុខ ភាពជោគជ័យទាំងនោះឲ្យនៅស្ថិតស្ថេរនោះទេ។ ដូចនេះហើយអ្នកត្រូវតែទម្លាប់បោះបង់ចោលនូវការយកលេលដោះសារ និងការស្ដីបន្ទោសខ្លួនឯងតទៅទៀតទៅ ព្រោះវានឹងធ្វើឲ្យអ្នកស្ដាយក្រោយនៅពេលណាមួយ ព្រមទាំងធ្វើឲ្យអ្នកបរាជ័យជាច្រើនលើកច្រើនសារ។

ការដោះសាររាល់ពេលជួបបញ្ហា វាគឺជាមេរោគដ៏សាហាវដែលរង់ចាំបំផ្លាញនូវក្ដីស្រម៉ៃ និង បំណងប្រាថ្នារ​ប​ស់អ្នកមិនឲ្យក្លាយជាការពិត។ ពេលដែលអ្នកនិយាយយកលេសរួចខ្លួនឲ្យផុតពីឧបសគ្គ ឬមួយក៏ថា​ ចាំសិន ចាំបន្ដិចទៀត ឬ ចាំស្អែកចាំធ្វើ នោះអ្នកនឹងមានអារម្មណ៍ថាធូរស្បើយផុតទុក្ខកង្វល់ ប៉ុន្តែកុំភ្លេចថាអ្នកមិនអាចគេចវេសពីបញ្ហាទាំងអស់នេះបានរហូតនោះទេ។

៥ បោះបង់ចោលនូវការរស់នៅជាមួយនឹងសុខភាពមិនល្អ

សុខភាពគឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ពោលគឺសំខាន់ជាងលុយ ជាង ឡាន និង ជាងទ្រព្យសម្បត្តិដែលអ្នកមានទៅទៀត។ សុខភាពប្រៀបបានទៅនឹងលេខ ១ ឯលុយ ឡាន វីឡារបស់អ្នកប្រៀបបាននឹងលេខ ០ ដែលជាតួលេខបន្ទាប់បន្សំ ដើម្បីបន្ថែមឲ្យជីវិតរបស់អ្នកកាន់តែមានន័យតែប៉ុណ្ណោះ។ ក្នុងករណីនេះដែរ ទោះបីជាអ្នកមានលេខ០ រាប់ម៉ឺនរាប់សែននៅពីក្រោយលេខ ១ក៏ដោយ លេខ០នោះនឹងគ្មានន័យបើសិនជាអ្នកបាត់លេខ១។ អាស្រ័យហេតុនេះហើយអ្នកគួរតែបង្កើននូវសមតុល្យរវាងលេខ១និងលេខ០ តាមរយៈការហាត់ប្រាណជារៀងរាល់ព្រឹក ញាំអាហារដែលមានជីវជាតិ និងការខិតខំប្រឹងប្រែងសម្រេចនូវគោលដៅរប​ស់អ្នកដើម្បីភាពជោគជ័យរបស់អ្នក។ ពេលដែលសុខភាពរបស់អ្នកល្អ នោះការងាររបស់អ្នកនឹងល្អទៅតាមហ្នឹងដែរ។ដូចនេះសុខភាពគឺជាអាទិភាព របស់អ្នកដើម្បីឈានជើងទៅរកក្ដីស្រម៉ៃរបស់អ្នក។

៦ បោះបង់ការជឿលើភាពជោគជ័យពេញមួយយប់

ភាពជោគជ័យដែលអ្នកគិតថាអ្នកនឹងទទួលវាបានក្នុងរយៈពេលមួយយប់នោះ គឺ​វាមិនអាចទៅរួចឡើយ បើសិនជាអ្នកមិនមានសកម្មភាពអ្វីសោះនោះ។វាគ្រាន់តែជាការគិតស្រមើលស្រម៉ៃ និង គ្រាន់តែជាជំនឿសាមញ្ញមួយដែលមិនពិត ប៉ុន្ដែមនុស្សគ្រប់គ្នាតែងតែជឿទៅលើវា។ហើយមួយវិញទៀតមនុស្សដែលទទួលបានជោគជ័យគឺពួកគេមិនដែលអង្គុយសម្ងំស្ងៀម ឬយកពេលទៅស្រមើលស្រម៉ៃរឿងដែលអត់ប្រយោជន៍នោះទេ តែពួកគេយកពេលវេលាដ៏មានតម្លៃទាំងនោះទៅចាប់ផ្ដើមសកម្មភាពណាដែលមានផលប្រយោជន៍ ដល់សង្គម គ្រួសារនិង អនាគតរបស់ពួកគេផ្ទាល់។ អ្វីដែលសំខាន់គឺពួកគេមិនចូលចិត្តធ្វើអ្វីបង្ខំ ហើយក៏មិនខ្វល់ខ្វាយជាមួយនឹងជោគជ័យដ៏ឆាប់រហ័សនោះដែរ ពោលគឺពួកគេចូលចិត្តធ្វើវាម្ដងមួយដំណាក់ៗ ដើម្បីឲ្យភាពជោគជ័យរបស់គេមានភាពស្ថិតស្ថេរយូរអង្វែង។

៧ បោះបង់ចោលទំនាក់ទំនងជាមួយមនុស្សអវិជ្ជមាន និងមនុស្សដែលស្មុគស្មាញច្រើន

ប្រសិនបើអ្នកចង់ទទួលបានភាពស្រស់ស្រាយនៃជីវិត អ្នកត្រូវតែបោះជំហានឈានជើងចេញឲ្យឆ្ងាយពីប្រភេទមនុស្សទាំង២នោះ។ ពួកគេនឹងនាំតែភាពស្មុគស្មាញ ភាពអវិជ្ជមាន ការបាក់ទឹកចិត្ត និងភាពបរាជ័យមកឲ្យអ្នកតែប៉ុណ្ណោះ ហើយគោលដៅរបស់អ្នកនឹងត្រូវបង្អាក់ដោយរនាំងទាំងនោះជាមិនខាន។កាលណាអ្នកកាន់តែនៅជិតពួកគេ វាធ្វើឲ្យអ្នកកាន់តែស្មុគស្មាញ មានបញ្ហាមិនចេះចប់មិនចេះហើយ តានតឹងផ្លូវអារម្មណ៍ និងក្លាយជាមនុស្សម្នាក់ដែលឃើញអ្វីក៏អវិជ្ជមានដែរ។

ពាណិជ្ជកម្ម

Google ផ្តល់ការប្រើប្រាស់កម្មវិធីជជែកតាមOnline ដោយឥតគិតថ្លៃដើម្បីទប់ទល់និងបញ្ហាវីរុស Corona!

ដោយសង្កេតឃើញថា បញ្ហាវីរុស កូរូណា ឬ ខូវីត-១៩ នេះបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅដល់សាលារៀន និង​ក្រុមហ៊ុន​ ព្រមទាំងស្ថាប័ននានាជាច្រើនជុំវិញពិភពលោក កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយក្ស Google បានដាក់ចេញនូវវិធានការថ្មី ដោយការអនុញ្ញាតឲ្យមនុស្សគ្រប់រូប ជាពិសេសសិស្សនិស្សិត និងបុគ្គលិកបម្រើការនៅតាមស្ថាប័ននានា អាចប្រើប្រាស់កម្មវិធីជជែកតាមOnline កម្រិតខ្ពស់បំផុតរបស់ខ្លួនបានដោយសេរី និងឥតគិតថ្លៃរហូតដល់ដើមខែកក្កដា ឆ្នាំ២០២០ នេះ។

មេរោគ កូរូណា ឬខូវីដ-១៩
មេរោគ កូរូណា ឬខូវីដ-១៩

គួរបញ្ជាក់ផងដែរថា កម្មវិធីជជែកតាមវីដេអូនោះមានឈ្មោះថា Hangouts Meet គឺជាកម្មវិធីមួយដែលផលិតឡើងដោយក្រុមហ៊ុន Google ផ្ទាល់ជាមួយ​មុខងារពិសេសៗជាច្រើន ដែលអាចជួយជំរុញដល់ប្រសិទ្ធភាពការងារទៅដល់សិស្សនិស្សិត ព្រមបុគ្គលិកបម្រើការនៅគ្រប់ស្ថាប័នទាំងអស់។ ចំពោះលក្ខណៈពិសេសរបស់មុខងារកម្រិតខ្ពស់របស់វាផងនោះ គឺសមត្ថភាពដែលអាចឲ្យអ្នកចូលរួមបានចំនួន ២៥០ នាក់សម្រាប់ការតេមួយលើក និងរហូតដល់ ០១សែនសម្រាប់អ្នកទស្សនាការផ្សាយបន្តផ្ទាល់ក្នុងមួយលើក។ មិនត្រឹមតែប៉ុណ្ណោះវាក៏មានសមត្ថភាពពិសេសក្នុងការរក្សាទុកវីដេអូដែលបានថតទុកដោយស្វ័យប្រវត្តិនៅក្នុង Google Drive ផងដែរ​៕

កម្មវិធី Hangouts Meet របស់ Google
ពាណិជ្ជកម្ម

លោកឧកញ៉ា​ វេជ្ជបណ្ឌិត​ គួចម៉េងលី៖ តើគួរការពារវីរូសកូរ៉ូណា (Covid-19)ដោយវិធីណា?

0

បច្ចុប្បន្ននេះករណីនៃការឆ្លង Covid-19 បានកើនឡើងរហូតដល់ទៅ៣៣នាក់ហើយបើគិតមកដល់យប់ថ្ងៃអង្គារនេះ ។ ហើយនៅក្នុងថ្ងៃអង្គារ ទី១៧ នេះដែរ ក្រសួងសុខាភិបាលរកឃើញនូវ៦ករណីថ្មីទៀត ជាបុរសជនជាតិខ្មែរឥស្លាមដែលវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និង ៣ ករណីថ្មីជាបុរសជនជាតិម៉ាឡេស៊ី វិជ្ជមានវីរុស Covid-19 សរុបនៅក្នុងថ្ងៃអង្គារនេះគឺមានចំនួន៩នាក់ដែលមានផ្ទុកវីរុស Covid-19 នេះ។ យ៉ាងណាមិញលោក​ឧកញ៉ា​ វេជ្ជបណ្ឌិត គួច ម៉េងលីបាន​ណែនាំថា៖

“ ទោះបីជាមានការកើនឡើងនូវអ្នកផ្ទុកជម្ងឺនេះក៏ដោយ អ្នកត្រូវតែតាំងចិត្តឲ្យស្ងប់ កុំធ្វើឲ្យខ្លួនឯងភ័យខ្លាច តក់ស្លុតជាមួយវាខ្លាំងពេក ព្រោះភាពភ័យខ្លាចនឹងធ្វើឲ្យប្រព័ន្ធការពាររបស់អ្នកចុះខ្សោយ ព្រមទាំងធ្វើឲ្យអ្នកមានអារម្មណ៍វក់វីជាមួយវាគ្រប់ពេល។”

ជំនួសឲ្យការចំណាយពេលព្រួយបារម្ភនិងភ័យខ្លាចទៅលើវាឥតប្រយោជន៍ អ្នកគួរតែចំណាយពេលហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីសុខភាពនិងអង់ទីករអ្នករឹងមាំ ញាំទឹកឲ្យបានច្រើនដើម្បីបម្លាស់ប្ដូរនូវសារធាតុពុលក្នុងខ្លួនអ្នក ញាំអាហារសាច់ណាដែលមានជីវជាតិគ្រប់គ្រាន់ដើម្បីមានថាមពលគ្រប់គ្រាន់​ ឬ អ្នកអាចយកពេលទាំងនោះមកអានសៀវភៅបង្កើននូវចំណេះដឹង គឺមានភាពប្រសើរជាង។

លោក ឧកញ៉ា បណ្ឌិត​ គួច ម៉េងលី ក៏បានណែនាំ​ដល់អ្នកទាំងអស់គ្នាបង្កើននូវការប្រុងប្រយ័ត្ន ចំពោះអនាម័យផ្ទាល់ខ្លួន ជារៀងរាល់ពេល ដោយលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬ អាកុល ប៉ុន្តែចំពោះអ្នកដែលមានផ្ទៃពោះ ឬអ្នកដែលអាលែកហ្ស៊ីដៃ បើអាចអ្នកគួរតែចៀសវាងពីការប្រើប្រាស់អាកុល ដោយលាងជាមួយតែសាប៊ូក៏អាចជួយលាងសម្អាតនូវបាក់តេរីនិងវីរុសបានដែរ។ មិនមែនការប្រើប្រាស់អាកុលនេះ មានការប៉ះទង្គិចទៅដល់អ្នកមានគក៌នោះទេ គ្រាន់តែការប្រើប្រាស់អាកុលញឹកញាប់ហួសប្រមាណក្នុងមួយថ្ងៃធ្វើឲ្យដៃរបស់អ្នកស្ងួតខ្លាំង ដូចនេះហើយទើបគេអំពាវនាវឲ្យក្រសួងសុខាភិបាលនៅអាមេរិកសើរើ​​ ពីការបះទង្គិចទៅលើអ្នកមានគភ៌។ជារួមអ្នកគួរតែប្រើសាប៊ូលាងដៃឲ្យបានញឹកញាប់ជាការប្រសើរជាង។

ពាណិជ្ជកម្ម

វីរុសកូរ៉ូណា ៖ មេរៀនអំពីជំងឺគ្រុនផ្តាសាយដ៏កាចសាហាវឆ្នាំ ១៩១៨ (1918 Influenza Pandemic )

 

ក្រុម​គ្រូ​ពេទ្យ​បានរកឃើញថា អ្នកជម្ងឺផ្តាសាយធ្ងន់ ដែលបំបែក​ឲ្យ​នៅ​ខាងក្រៅ ជាសះស្បើយ​លឿន​ជាង​ អ្នកដែលបានព្យាបាលនៅក្នុងអគារ។ ការរួមបញ្ចូលគ្នានៃខ្យល់ធម្មជាតិ​និង​ពន្លឺ​ព្រះអាទិត្យ​ បានកាត់​បន្ថយ​អត្រា​នៃ​ការស្លាប់ក្នុងចំណោមអ្នកជំងឺ និងអត្រា​នៃការ​ឆ្លង​មក​បុគ្គលិកពេទ្យ។

(`Open-Air’ Treatment in 1918)

កំណត់ត្រាអំពីរោគរាតត្បាតឆ្នាំ  បានកត់ត្រា​ ​ បទពិសោធន៍នៃ​ការ​ឆ្លងកាត់​ រោគរាតត្បាត១៩១៨ និង​​ជា​រោគរាតត្បាត​ដ៏​ធំបំផុត ក្នុងប្រវត្តិសាស្រ្តកន្លង​មក​ បានកត់ត្រាទុក បច្ចេកទេសមួយ ដែលមានប្រសិទ្ធភាព សម្រាប់ដោះស្រាយជំងឺផ្តាសាយ ប្រហែល​ជានឹង​អាចជួយយើងបាន​ ក្នុងប៉ុន្មានសប្តាហ៍ឬប៉ុន្មានខែខាង​មុនទៀត​។​

នៅកំឡុង​ឆ្នាំ​១៩១៨ ជំងឺផ្តាសាយ​ឆ្លងរាលដាល ដល់ឆ្នេរសមុទ្រខាងកើត នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩១៨ ទីក្រុងបូស្តុនត្រូវបានរងគ្រោះយ៉ាងខ្លាំង។ ដូច្នេះ​​រដ្ឋាភិបាល​​បានបង្កើតមន្ទីរពេទ្យបន្ទាន់មួយ​សម្រាប់​នាវិក​ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ ។​ បុគ្គលិក​ពេទ្យ​បានកត់សម្គាល់ឃើញថាកន្លែង​សម្រាប់​នាវិកដែលមានជំងឺធ្ងន់ធ្ងរបំផុតនោះ​មិន​មានប្រព័ន្ទ​ខ្យល់​ចេញ​ចូលល្អទេ។​ ដូច្នេះ ​គាត់បានដាក់ពួកឲ្យ​គេនៅខាង​ក្រៅ​អគារ​ដើម្បីអាច​​ទទួល​បាន​ខ្យល់​អាកាស​បរិសុទ្ធ។ ហើយពេល​ណា​អាកាសធាតុល្អ ក្រុម​គ្រូពេទ្យ​នឹង​អោយ​ពួក​គេ​ចេញពីតង់ ដើម្បី ត្រូវ​ពន្លឺ​ព្រះអាទិត្យ។ នៅពេលនោះ​ ការ​អនុវត្ត​បែប​នេះ​គឺ​ជាទម្លាប់ធម្មតា។

ក្នុង​កំឡុង​ពេល​នោះ វិធី​ព្យាបាលដោយ​ប្រើ​ខ្យល់​បរិសុទ្ធ​ ត្រូវ​បានគេស្គាល់ និង​ត្រូវបានគេប្រើជាទូទៅ សម្រាប់ព្យាបាល​ជំងឺនៃការ​​ឆ្លងមេរោគផ្លូវដង្ហើម ។ អ្នកជំងឺត្រូវបានគេដាក់នៅខាងក្រៅដើម្បីស្រូប​ខ្យល់បរិសុទ្ធ ឬចំហរ​បង្អួចទាំងយប់ទាំងថ្ងៃ។ វិធីព្យាបាលនេះ​ ត្រូវ​បាន​អនុវត្ត​រហូតដល់គំហើញ​ថ្នាំអង់ទីប៊ីយោទិច ត្រូវ​បាន​រក​ឃើញ នៅទសវត្សឆ្នាំ ១៩៥០ ។

ខ្យល់អាកាស​បរិសុទ្ធ​ ពន្លឺព្រះអាទិត្យ និងម៉ាស មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ការ​ប្រយុទ្ធប្រឆាំងជំងឺគ្រុនផ្តាសាយដ៏​កាច​សាហាវ​ដែល​រាតត្បាតតាំង​​ពី​មួយសតវត្សរ៍មុន។

វេជ្ជបណ្ឌិតទាំង​ឡាយ​ ដែលមានបទពិសោធផ្ទាល់ ក្នុងការព្យាបាល ដោយប្រើ​ខ្យល់​បរិសុទ្ធ​ នៅមន្ទីរពេទ្យបូស្តុន ជឿជាក់ថា វិធីនេះ ​មានប្រសិទ្ធភាព ដោយវាកាត់បន្ថយអត្រា​នៃ​ការស្លាប់ក្នុងចំណោមអ្នកជំងឺនៅមន្ទីរពេទ្យពី ៤០ ភាគរយមកនៅត្រឹមតែ  ១៣ ភាគរយ។

ខ្យល់បរិសុទ្ធ​គឺជា​ភ្នាក់​ងារ​សម្លាប់​មេរោគដ៏មាន​ប្រសិទ្ធភាព​​ (Fresh Air is a Disinfectant)

នៅក្នុង​ទសវត្សឆ្នាំ ១៩៦០ ក្រសួងការពារវិទ្យាសាស្រ្ត​ជាតិបានបង្ហាញថាខ្យល់បរិសុទ្ធគឺជាថ្នាំសំលាប់មេរោគធម្មជាតិ។ មាន​អ្វីមួយដែល​នៅក្នុង​ខ្យល់​ ដែលពួកគេបានហៅថា កត្តាខ្យល់​បរិសុទ្ធ គឺ​មាន​លទ្ធភាព​សម្លាប់​បាក់តរី និងវីរុសផ្តាសាយ ជាងខ្យល់ក្នុងអគារ​។ ពួកគេមិនអាចបញ្ជាក់ច្បាស់ថា តើកត្តាខ្យល់​បរិសុទ្ធ​នោះ​ គឺជាអ្វីជាក់​លាក់​នោះ​ទេ។ ប៉ុន្តែពួកគេបានរកឃើញថាវាមានប្រសិទ្ធភាពទាំងពេលយប់និងពេលថ្ងៃ។

ខ្យល់បរិសុទ្ធគឺជាថ្នាំសំលាប់មេរោគធម្មជាតិ

ការស្រាវជ្រាវរបស់ពួកគេ ក៏បានបង្ហាញផងដែរថា កម្លាំង​នៃការ​សម្លាប់​មេរោគ ​របស់​ កត្តា​ខ្យល់​បរិសុទ្ធ​ អាចត្រូវបានរក្សានៅ​ខាង​ក្នុង​អគារ​ – ប្រសិនបើប្រព័ន្ទ ខ្យល់ចេញ​ចូល​ត្រូវបានរៀប​ចំ​ត្រឹម​ត្រូវ​ (ពិដានខ្ពស់និងបង្អួចធំ ៗ) ។ ប៉ុន្តែនៅពេលដែលអ្នកវិទ្យាសាស្ត្រអាច​បញ្ជាក់​អំពី​ កត្តាខ្យល់​បរិសុទ្ធបាន គំហើញ​ថ្នាំ​អង់ទីប៊ីយ៉ូទិកក៏បានកើត​ឡើង ហើយ​វាក៏​ជំនួសឲ្យ​ការព្យាបាលដោយ​ខ្យល់​បរិសុទ្ធ។ ចាប់តាំងពីពេលនោះ ប្រសិទ្ធិពល​នៃការសម្លាប់មេរោគ ដោយ​ខ្យល់បរិសុទ្ធ​មិន ត្រូវ​បានបង្ហាញនៅក្នុងការគ្រប់គ្រងជំងឺ​ឆ្លង​  ឬតាម​មន្ទីរពេទ្យទៀត​ទេ។ ប៉ុន្តែបាក់តេរីដែលបង្កគ្រោះថ្នាក់ កាន់តែមាន​ភាព​ស៊ាំទៅ​នឹង ថ្នាំអង់ទីប៊ីយោទិច ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ការ​ប្រយុទ្ធប្រឆាំងការឆ្លងជំងឺផ្តាសាយដោយប្រើ​​ពន្លឺព្រះអាទិត្យ (Sunlight and Influenza Infection)

ពន្លឺព្រះអាទិត្យ​គឺជាថ្នាំសំលាប់មេរោគដ៏​មាន​ប្រសិទ្ធិភាព

ការដាក់អ្នកជម្ងឺ នៅ​ចំ​​ថ្ងៃ នឹង​ធ្វើឱ្យវីរុសផ្តាសាយអសកម្ម។ ការ​ធ្វើ​បែប​នេះ​ក៏ជួយ​សម្លាប់បាក់តេរីនៃ​ជំងឺសួតនិង​ជំងឺ​ឆ្លងផ្សេងទៀតនៅក្នុងមន្ទីរពេទ្យផងដែរ។ ក្នុងកំឡុងសង្គ្រាមលោកលើកទី ១  គ្រូពេទ្យវះកាត់យោធា បានប្រើ ពន្លឺព្រះអាទិត្យ ដើម្បីព្យាបាលរបួសដែល​ឆ្លង​មេរោគ។ ពួកគេដឹងថាពន្លឺព្រះអាទិត្យ​គឺជាថ្នាំសំលាប់មេរោគដ៏​មាន​ប្រសិទ្ធិភាព ។ អ្វីដែលពួកគេមិនបានដឹង គឺគុណប្រយោជន៍មួយនៃការដាក់ អ្នកជំងឺ នៅខាងក្រៅ ចំពន្លឺព្រះអាទិត្យ គឺពួកគេអាចសំយោគវីតាមីន D នៅក្នុងស្បែករបស់ពួកគេ ។ ការ​សំយោគវីតាមីន Dនៅ​ក្នុង​ស្បែក​ ត្រូវបានគេរកឃើញក្នុង​ទសវត្សឆ្នាំ ១៩២០ ។ បច្ចុប្បន្ន​នេះ​ អ្នក​វិទ្យាសាស្រ្ត​​ដឹង​ថា​ កម្រិតវីតាមីន D ទាប នឹង​ធ្វើ​ឲ្យ​រាង​កាយ​ងាយ​ឆ្លងមេរោគផ្លូវដង្ហើម និង​​ជំងឺផ្តាសាយ។

ការផ្លាស់ប្តូរសារធាតុគីមី នៅ​ក្នុង​រាងកាយរបស់​យើង មាន​ឥទ្ធិពល​លើ​ ការ​​ទប់ទល់ទៅនឹងការឆ្លងវីរុស​។ ហើយ​ការស្រាវជ្រាវថ្មីក៏​បានបង្ហាញថា ការផ្លាស់ប្តូរសារធាតុគីមីនៅ​ក្នុង​រាងកាយនេះ​ ពិត​ជា​អាចផ្លាស់ប្តូរការឆ្លើយតប ចំពោះវីរុសផ្តាសាយបាន​មែន​។ ការ​ស្រាវជ្រាវ​នេះ​ពិត​ជា​គាំទ្រ​ដល់​វិធី​ព្យាបាល​ជំងឺ​ផ្តាសាយក្នុង​អតីតកាល​នា​ឆ្នាំ​១៩១៨ ដែល​ផ្នែកសំខាន់លើ​ការ​ប្រើ​ពន្លឺព្រះអាទិត្យ ដើម្បី​បង្កើត​វីតាមីន​ D នៅ​ក្នុង​ស្បែក ​ទោះបី​ជាពេល​នោះ ​មនុស្ស​ម្នា ​មិន​ទាន់​​បាន​ដឹង​ អំពី​ ការ​ផ្លាស់ប្តូរ​​សារធាតុគីមី ​នៅ​ក្នុងស្បែក​នោះ​ក្តី​​។​

អត្ថបទ​ដើម​ដោយលោកបណ្ឌិត​ Richard Hobday

ពាណិជ្ជកម្ម

ការផ្សព្វផ្សាយទីផ្សាររបស់ Starbuck

0

នៅក្នុងសត្សវត្សទី២១ នេះ យើងសង្កេតឃើញថា​ សង្គមបច្ចុប្បន្ននៅកម្ពុជាពិតជាមានការផ្លាស់ប្ដូរយ៉ាងខ្លាំង ទៅលើផ្នែកបច្ចេកវិទ្យា ព្រោះតែបច្ចេកវិទ្យាជួយសម្រួលការងារបានយ៉ាងច្រើន ទាំងការធ្វើទំនាក់ទំនងគ្នា ការរកស៊ី និងការសិក្សាទៅដល់មនុស្ស។ ដោយសារតែបច្ចេកវិទ្យាទំនើបៗនេះហើយទើបហាងកាហ្វេធំៗមួយចំនួននៅកម្ពុជាបានពង្រីកខ្លួនកាន់តែធំឡើងៗ និងមានអ្នកស្គាល់កាន់តែច្រើនតាមរយៈការធ្វើទីផ្សារបែបឌីជីថល។ ក្នុងនោះដែរ Starbucks Coffeeគឺជាហាងកាហ្វេមួយដែលល្បីល្បាញ មានគេស្គាល់ច្រើន និងពេញនិយមសម្រាប់អ្នកធ្វើការ សិស្សនិស្សិត និង ជនបរទេស។​ ក្រៅពីការសិក្សា និងការងារ សិស្សនិស្សិតនិងអ្នកធ្វើការមួយចំនួនធំចូលចិត្តទៅទីនោះដើម្បីពិភាក្សាគ្នា ពីការងារ និងការរកស៊ីជាដើម។ដូច្នេះថ្ងៃនេះយើងនឹងប្រាប់អ្នកពីការធ្វើទីផ្សាររបស់ Starbucks នៅកម្ពុជាទៅកាន់អ្នកទាំងអស់គ្នា ថាតើគេធ្វើយុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយយ៉ាងម៉េចខ្លះ៖

Starbucks Coffee ប្រើបណ្ដាញធំៗជាច្រើនដើម្បីដាក់លក់និងផ្សព្វផ្សាយផលិតផលរបស់ពួកគេនៅតាមបណ្ដាញសង្គម រួមមាន ផ្សព្វផ្សាយតាម Facebook, Instagram​ និងការធ្វើវីដេអូនៅតាមយូធូបជាដើម។ចំពោះការចំណាយទៅលើការផ្សព្វផ្សាយនីមួយៗ Starbucks Coffee ត្រូវចាយលុយយ៉ាងច្រើនដើម្បីទាក់ទាញអតិថិជន និងពង្រីកនូវមុខមាត់ ព្រមទាំងម៉ាកយីហោរបស់ខ្លួនឲ្យកាន់តែមានអ្នកស្គាល់កាន់តែច្រើន។ Starbucksបានបង្ហាញរូបរាងនិងរសជាតិគ្រប់ប្រភេទនៅលើបណ្ដាញ Facebook លាយឡំនិងការបន្ថែមរូបភាពស្អាតៗដែលធ្វើឲ្យទាក់ភ្នែករបស់អតិថិជនរបស់ពួកគេ។ រូបភាពភាគច្រើនមានភាពស៊ីគ្នាជាមួយនឹងចំណង់ចំណូលចិត្តរបស់យុវវ័យ មានរូបភាពច្បាស់ត្រជាក់ភ្នែកនិងទាន់សម័យ។

ម្យ៉ាងវិញទៀតអ្វីដែលពិសេសនោះគឺ Starbucks បានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា Starbucks Rewards ដើម្បីផ្ដល់ជូនជាពិសេសដល់អតិថិជនដែលបានមកញាំកាហ្វេនៅទីនេះ។ Starbucks Rewardsធ្វើឡើងដើម្បីធ្វើការសន្សំផ្កាយ ដើម្បីទទួលបានការផ្ដល់ជូនពិសេសៗពីគ្រប់សាខា Starbucks  នៅទូទាំងប្រទេសកម្ពុជា។

អ្វីដែលពិសេសនោះគឺ ពេលដែល Starbuck ចាប់ផ្ដើមបើកទីតាំងថ្មីម្ដងៗ ពួកគេតែងតែចែកជូនដបទឹក Starbuck ដ៏ស្រស់ស្អាតទៅកាន់អតិថិជនដំបូងប្រហែលជា១០០ទៅ២០០នាក់ និងការផ្ដល់ជូននូវរង្វាន់ផ្សេងៗទៀត។

សរុបមកពួកគេផ្ដោតទៅលើបណ្ដាញសង្គមជាខ្លាំងក្នុងការផ្សព្វផ្សាយនូវអ្វីដែលថ្មីហើយប្លែក ទៅកាន់អតិថិជន ឲ្យបានដឹងបានឮ  ហើយមានការសន្សំជាពិន្ទុ និងការចែកនូវរបស់វត្ថុអនុស្សាវរីយ៍ដោយឥតគិតថ្លៃនៅពេលដែលមានការសម្ភោធបើកទីតាំងថ្មីណាមួយនៅកម្ពុជា។

 

ពាណិជ្ជកម្ម

សហគ្រិនចំនួន៨នាក់បានចែករំលែកពីការផ្សព្វផ្សាយពីបណ្ដាញសង្គមដ៏កំពូលនៅក្នុងឆ្នាំ២០២០

0

នៅក្នុងពិភពទីផ្សារទំនើបមិនមានលក្ខណៈស្មុគស្មាញដូចជាបណ្ដាញសង្គមទេ​ វេទិកាថ្មីៗតែងតែលេចឡើងជានិច្ចជាកាល ដែលធ្វើឲ្យមនុស្សមួយចំនួនមិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីពង្រឹងនូវការផ្សព្វផ្សាយរបស់ខ្លួន។ហើយទាំងនេះគឺជាវិធីសាស្រ្តដែលនៅតែមានភាពទាន់សម័យ ទោះបីជាវាមានយូរហើយក៏ដោយ។ នេះហើយគំនិត​សូម​លើក​យកការចែករំលែក​របស់ក្រុមសហគ្រិនជោគជ័យមកចែករំលែកនូវគន្លឹះសំខាន់ៗនៃការផ្សព្វផ្សាយបណ្ដាញសង្គមឲ្យកាន់តែមានប្រសិទ្ធភាព។ដូចនេះអ្នកអាចសាកល្បងធ្វើនូវអ្វីដែលពួកគេបានផ្ដល់ឲ្យជាគំនិត ដើម្បីសម្រេចនូវការផ្សព្វផ្សាយតាមបណ្ដាញសង្គមមួយឲ្យបានកាន់តែប្រសើរឡើង និងជោគជ័យ។

១ ធ្វើឲ្យមានការសន្ទនានិងការចូលរួម

ប្រសិនបើយុទ្ធសាស្ត្រនៃការផ្សព្វផ្សាយបណ្ដាញសង្គមរបស់អ្នកផ្ដោតសំខាន់ទៅលើការចែករំលែកនូវមាតិកា នោះអ្នកនឹងបាត់បង់នូវឱកាសដ៏ធំធេងក្នុងការបង្កើតនូវការតភ្ជាប់ ឬ ទំនាក់ទំនងដ៏ល្អ។ អ្នកដែលមានឥទ្ធិពលមួយចំនួនគឺផ្ដោតទៅលើការបង្កើតមាតិកាផ្សព្វផ្សាយដោយខ្លួនឯងជំនួសឲ្យការប្រើប្រាស់បណ្ដាញសង្គម។មនុស្សដែលធ្វើឲ្យគេចាប់អារម្មណ៍ និង ទទួលបាននូវភាពទាក់ទាញបំផុតគឺនៅពេលដែល ពួកគេមានសកម្មភាពយ៉ាងសកម្ម និងមានការចូលរួមជាញឹកញាប់នៅលើវេទិកាសង្គម។

២ ផ្ដោតសំខាន់ទៅលើការកសាងបណ្ដាញនិងការកសាងទំនាក់ទំនង

ពេលណាដែលយើងនិយាយពីបណ្ដាញសង្គមគឺយើងចាប់ផ្ដើមនឹកឃើញដល់ការធ្វើទំនាក់ទំនងរវាងគ្នានិងគ្នាដោយមានភាពរហ័ស ហើយនេះគឺជាអ្វីដែលអ្នកត្រូវចងចាំនៅក្នុងចិត្ត នៅពេលដែលពួកគេចាប់ផ្ដើមបង្ហោះឬប្រកាសអ្វីមួយ គឺដើម្បីឲ្យមានអ្នកតាមដាន ចាប់អាម្មណ៍និងធ្វើតាមនេះឯង។ កាលណាដែលនៅក្នុងក្រុម ឬ ក៏សហគមន៍មួយមានការចូលរួម ការពិភាក្សា គ្នាច្រើន នោះបង្ហាញថាការកសាងនូវបណ្ដាញរបស់អ្នកឲ្យកាន់តែរីកធំឡើង។

៣ សរសេរឡើងវិញនូវមាតិកាដែលធ្លាប់ទទួលបាននូវការចាប់អារម្មណ៍ខ្លាំង

រាល់ការបង្ហោះនូវអ្វីមួយនៅក្នុងបណ្ដាញសង្គមដែលអ្នកធ្លាប់បានចែករំលែក គឺវាមិនចាំបាច់មានការបង្កើតពីដំបូងឡើយ។ចាប់ផ្ដើមយកនូវមាតិកាចាស់ៗណាដែលមានការចាប់អារម្មណ៍ច្រើនជាងគេ និងមានប្រយោជន៍ដើម្បីយកវាមកបង្ហោះសារជាថ្មីនៅក្នុងវេទិកាសង្គមផ្សេងៗគ្នា។ វានឹងមានភាពងាយស្រួលបើសិនជាយើងចាប់ផ្ដើមជាមួយនឹងធ្វើវីដេអូឲ្យក្លាយទៅជា ប្លុក ផតខេស និងក្រាហ្វិក និងដកស្រង់នូវឃ្លាខ្លីៗមួយចំនួនដែលមានន័យគ្រប់គ្រាន់ចេញពីវេទិកាផ្សេងៗគ្នា។

៤ បង្កើតនូវវីដេអូបន្តផ្ទាល់

ការធ្វើវីដេអូបន្តផ្ទាល់គឺពិតជាមានការពេញនិយមខ្លាំងមែនទែននៅលើបណ្ដាញផ្សព្វផ្សាយសង្គម។ ការធ្វើវីដេអូបន្តផ្ទាល់គឺជាសកម្មភាពមួយដែលល្អ ដោយសារតែ វាគឺជាពេលដែលអ្នកនិងអ្នកដទៃធ្វើការទំនាក់ទំនងគ្នា និង សួរដេញដោលនូវបញ្ហាអ្វីមួយ ព្រមទាំងដោះស្រាយនូវបញ្ហាភ្លាមៗតែម្ដង។

៥ បង្រួមការផ្ដោតអារម្មណ៍របស់អ្នក

ជំនួសឲ្យការផ្លាស់ប្ដូរនិន្នាការ និងការខ្ជះខ្ជាយធនធានទៅលើការសាកល្បងបណ្ដាញផ្សព្វផ្សាយ ប្រព័ន្ធផ្សព្វផ្សាយសង្គមតែមួយនៅក្នុងពេលតែមួយ សូមអ្នកជ្រើសរើសនូវបណ្ដាញពីរឬបី ដែលអតិថិជន​គោលដៅ​អ្នកប្រើប្រាស់ ព្រោះថាពួកគេនឹងបានដឹងឮកាន់តែច្រើន ហើយផលិតផលរបស់អ្នកក៏រីកសាយភាយទៅតាមនឹងដែរ។

៦ ធ្វើ​ឱ្យPage របស់អ្នកកាន់តែប្រសើរ

ប្រសិនបើ​អ្នកមិនបានបំពេញ​ព័ត៌មាន​Pageរបស់អ្នកឱ្យបានពេញលេញ ហើយ​រៀបចំមិនបានល្អទេ អ្នកកំពុងតែ​បង្ហាញ​ពីភាព​ទន់ខ្សោយបស់អ្នកទៅដល់អ្នកតាមដាន និងអតិថិជនគោលដៅ។ ចូរអ្នកចូលទៅមើលនូវ Profile របស់អ្នកម្ដងទៀតហើយលុបចោលនូវព័ត៌មានណាដែលមិនចាំបាច់ និងគ្នានប្រយោជន៍ចេញ ដើម្បីឲ្យប្រវត្តិរូបរបស់អ្នកនៅក្នុងបណ្ដាញសង្គមមានភាពស្តង់ដា។

៧ ព្យាយាមបន្ថែមគុណតម្លៃសម្រាប់ទស្សនិកជនរបស់អ្នក

អ្វីដែលល្អបំផុត ដែលអ្នកអាចធ្វើនៅលើបណ្ដាញសង្គមគឺត្រូវបន្ថែមនូវគុណតម្លៃទៅដល់ទស្សនិករបស់អ្នក។ វិធីដែលអាចទាក់ទាញអតិថិជនដ៏ល្អរបស់អ្នកគឺ អ្នកត្រូវបម្រើគុណតម្លៃដើម្បីបង្ហាញថាសេវាកម្មរបស់អ្នកឬផលិតផលរបស់អ្នកគឺជាអ្វីដែលពួកគេត្រូវការ។ អ្នកមិនត្រូវបង្ហោះអ្វីឲ្យតែបានបាន ឬក៏ឲ្យរួចតែពីដៃនោះទេ ហើយក៏មិនត្រូវចម្លងពីគំនិត យុទ្ធសាស្ត្ររបស់អ្នកដទៃដែរ ពោលគឺអ្នកត្រូវប្រាប់ពួកគេថា​ តើអតិថិជនដ៏ល្អរបស់ខ្ញុំ ត្រូវការអ្វីពីខ្ញុំនៅថ្ងៃនេះ។

៨ ត្រូវតែមានភាពត្រឹមត្រូវនិងពិតប្រាកដ

នៅក្នុងឆ្នាំ២០២០ អ្វីដែលត្រឹមត្រូវ អ្វីដែលពិត ដែលជាក់លាក់ ពិតជាមានសារៈសំខាន់នៅលើបណ្ដាញសង្គម ដែលមនុស្សគ្រប់គ្នាកំពុងស្វែងរកមើល។ ត្រូវតែមានភាពពិតប្រាកដជាមួយច្រកផ្សព្វផ្សាយដែលអ្នកបានជ្រើសរើសក្នុងការធ្វើទំនាក់ទំនង និងផ្សព្វផ្សាយ។អ្នកត្រូវតែបង្កើននូវស្តង់ដារបស់អ្នក ដើម្បីទទួលបាននូវការចាប់អារម្មណ៍ខ្ពស់ពីអតិថិជនគោលដៅរបស់អ្នក។

 

ពាណិជ្ជកម្ម

វិធីសាស្ត្រ៣យ៉ាងដើម្បីជួយស្វែងរកនូវអ្នកវិនិយោគមកបណ្តាក់ទុនក្នុងក្រុមហ៊ុនរបស់អ្នក

0

អ្នកវិនិយោគទុនមួយចំនួនតែងតែប្រុងប្រយ័ត្នមុនពេលដែលពួកគេចង់បណ្ដាក់ទុនទៅលើអាជីវកម្មរបស់ក្រុមហ៊ុនណាមួយ ព្រោះថាពួកគេត្រូវតែមើលឲ្យបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ ដើម្បីមិនចង់វិនិយោគទុនទៅលើអ្វីមួយខាតប្រយោជន៍។ ដូចនេះបើសិនជាអ្នកសម្រេចចិត្តជ្រើសរើសយក ការបណ្ដាក់ទុន នោះវាពិតជាត្រឹមត្រូវសម្រាប់អ្នកហើយ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដើម្បីចាប់យកឬទាក់យកនូវចំណាប់អារម្មណ៍របស់វិនិយោគិន៖
១ ធ្វើអ្វីឲ្យស្របទៅតាមចំណង់ចំណូលចិត្តរបស់វិនិយោគិន
វិនិយោគិនម្នាក់ៗសុទ្ធតែមានទំនោរខុសៗគ្នាទៅលើអ្វីដែលខ្លួនចូលចិត្ត ពោលគឺអ្នកវិនិយោគខ្លះមុនពេលដែលពួកគេដាក់ទុនទៅលើអ្វីមួយ ពួកគេចង់ដឹងពី ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អ្នកខ្លះចង់ដឹងពីការវិវត្តន៍នៃផលិតផល និងខ្សែសង្វាក់ផលិតកម្ម ឯអ្នកខ្លះទៀតចង់ដឹងពីវប្បធម៌និងរបៀបរបបនៃការធ្វើការងាររបស់បុគ្គលិក និងសមាជិកក្រុមថាមានប្រសិទ្ធភាពយ៉ាងណាខ្លះ។ល។ អាស្រ័យហេតុនេះហើយដើម្បីទាក់ទាញអ្នកវិនិយោគិនមកបណ្ដាក់ទុននៅក្នុងក្រុមហ៊ុនរបស់អ្នក អ្នកគួរតែសួរថាអ្វីដែលគេចង់ដឹង ចង់ស្វែងយល់ ដើម្បីងាយស្រួលក្នុ្ងងការនិយាយបកស្រាយ និងផ្ដល់ពត៌មានលម្អិតទៅកាន់វិនិយោគិនទាំងនោះ ដូច្នេះហើយទើបពួកគេឆាប់ចាប់អារម្មណ៍លើការដាក់ទុនមកលើអ្នក។

“អ្នកវិនិយោគខ្លះមុនពេលដែលពួកគេដាក់ទុនទៅលើអ្វីមួយ ពួកគេចង់ដឹងពី ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អ្នកខ្លះចង់ដឹងពីការវិវត្តន៍នៃផលិតផល និងខ្សែសង្វាក់ផលិតកម្ម ឯអ្នកខ្លះទៀតចង់ដឹងពីវប្បធម៌និងរបៀបរបបនៃការធ្វើការងាររបស់បុគ្គលិក និងសមាជិកក្រុមថាមានប្រសិទ្ធភាពយ៉ាងណាខ្លះ

២ ស្ដាប់មុន បន្ទាប់ចាំនិយាយ
ដូចដែលអ្នកបានដឹងហើយថា អ្នកចាំបាច់ត្រូវតែនិយាយរ៉ាយរ៉ាប់រៀបរាប់ពីផែនការ ពីគំរោងអាជីវកម្មរបស់អ្នកឲ្យបានច្បាស់លាស់និងលម្អិតព្រមទាំងបង្ហាញពីចក្ខុវិស័យរបស់អ្នកនាពេលអនាគត ទៅកាន់វិនិយោគិនណាដែលមានឥទ្ធិពល ព្រោះបើសិនជាគម្រោងរបស់អ្នកមើលទៅហាក់ដូចជារ៉ាក់កំផែល សាមញ្ញៗពេក ឬក៏មិនត្រូវនឹងចំណូលចិត្តរបស់ពួកគេ ក៏ពួកអ្នកវិនិយោគទាំងនោះមិនមកចំណាយពេលឥតប្រយោជន៍ជាមួយនឹងអ្នកទេ។ ម្យ៉ាងវិញទៀតបើសិនជាអ្នកកំពុងតែមានការប្រជុំ ឬ កំពុងពិភាក្សាជាមួយនិងវិនិយោគិនទាំងនោះ ចូរអ្នកកុំនិយាយលើសពី៩០វិនាទីដោយមិនឈប់ ពោលគឺអ្នកត្រូវមើលថាតើវិនិយោគិនទាំងនោះមានអ្វីជាចម្ងល់ ឬ មានសំណួរដើម្បីសួរដែរឬអត់។ទាំងនេះអាចឲ្យអ្នកអាចទទួលបាននូវវិនិយោគិនដែលមានឥទ្ទិពលជាច្រើនមកលើអាជីវកម្មរបស់អ្នក។
៣ បង្ហាញពីសាមគ្គីភាពនិងចែករំលែកការចាប់អារម្មណ៍ជាមួយក្រុមអ្នក
ប្រសិនបើអ្នកនៅក្នុងអង្គប្រជុំមួយ ហើយអ្នកមិនអនុញ្ញាត្តិឲ្យនរណានៅក្នុងក្រុមនិយាយឬក៏បញ្ចេញមតិ វាគឺជាសកម្មភាពមួយដែលមើលទៅផ្ដាច់ការពេកនិងបិទសិទ្ធទៅលើការបញ្ចេញមតិពេក ម្យ៉ាងវិញទៀតវាក៏បង្ហាញពីភាពអវិជ្ជមាន និងសញ្ញាអាក្រក់មួយផងដែរ។អ្នកត្រូវបង្ហាញពីរបៀបដែលនិយោជិកអាចសហការគ្នាប្រកបដោយប្រសិទ្ធភាពគឺជាការបន្ថែមដ៏ធំធេងសម្រាប់វិនិយោគិននីមួយៗ។លើសពីនេះទៅទៀតអ្នកក៏គួរតែបង្ហាញនូវវប្បធម៌ដ៏រឹងមាំរបស់ក្រុមអ្នកដើម្បីទទួលបានឱកាសល្អបំផុតក្នុងការវិនិយោគ ព្រោះថាគ្រប់វិនិយោគិនទាំងអស់ពួកគេមិនចង់វិនិយោគជាមួយនឹងក្រុមហ៊ុនណា ដែលមានបុគ្គលិកខ្ជិល ចូលចិត្តមើលបំណាំគ្នា ឬមួយក៏ចូលចិត្តឈ្លោះគ្នា ដែរ ព្រោះវាជាហេតុដែលធ្វើឲ្យរាំងស្ទះនូវការងារ ហើយធ្វើឲ្យខាតប្រយោជន៍ដល់ពួកគេដែលខំចំណាយលុយវិនិយោគទុន។

ពាណិជ្ជកម្ម