spot_img
spot_img
Home Blog Page 63

វិធីដើម្បីចាប់យកនូវកត់ត្រាសំខាន់ៗនិងមានតម្លៃនៅពេលប្រជុំ

0

ការប្រជុំគឺពេលមួយដែលប្រធានក្រុមនិងសមាជិកទាំងអស់ពិភាក្សាគ្នាអំពីគម្រោងផែនការអាជីវកម្ម លើកឡើងនូវបញ្ហារាំងស្ទះ ស្វែងរកដំណោះស្រាយនិងជាពេលដែលត្រូវបញ្ចេញគំនិតថ្មីៗនៅក្នុងការប្រជុំ។ ចំពោះសមាជិកក្រុមខ្លះគាត់មិនដឹងថាត្រូវកត់ត្រាពីអ្វី អ្នកខ្លះក៏មិនបានកត់ត្រា មិនយកចិត្តទុកដាក់ស្ដាប់ និងមិនយល់ពីគោលការណ៍ដែលជាហេតុធ្វើឲ្យគាត់មិនសូវដឹងព័ត៌មានបានច្បាស់។ខាងក្រោមនេះជាគំនិតមួយដែលអាចជួយឲ្យអ្នកចាប់បាននូវចំណុចសំខាន់ៗទាំងឡាយដែលមាននៅក្នុងអង្គប្រជុំ៖

១ ចាត់ឲ្យនរណាម្នាក់សរសេរនូវកំណត់ត្រារៀងរាល់ការប្រជុំ

ការដែលអ្នកចេះកត់ត្រានូវចំណុចសំខាន់ៗនៅលើក្រដាសពេលមានការប្រជុំ ឬពេលដែលគ្រូពន្យល់ គឺពិតជាប្រសើរ ហើយជាធម្មតាសិស្សនិស្សិតតែងតែធ្វើបែបនេះជារឿយៗ។តាមការស្រាវជ្រាវបានបង្ហាញថាការសរសេរចំណាំទុកនៅលើក្រដាស ជួយឲ្យមនុស្សចងចាំនូវប្រធានបទដែលស្មុគស្មាញបានល្អប្រសើរ ប៉ុន្តែវាមិនបានធ្វើឲ្យក្រុមទាំងមូលចងចាំនូវអ្វីទាំងអស់។ពេលដែលអ្នកចាត់តាំងនរណាម្នាក់ឲ្យកត់ត្រានូវអ្វីមួយ ពួកគេនឹងដើរតួជាអ្នកតំណាងនៅក្នុងក្រុមទាំងមូល។ក្រោយពីការប្រជុំចប់អ្នកតំណាងនឹងត្រូវបង្ហាញរាល់ទិន្នន័យដែលបានកត់ត្រាឲ្យសមាជិកទាំងអស់គ្នា ដើម្បីឲ្យដឹងថាការកត់ត្រានោះពិតជាទាក់ទងទៅនឹងការពិភាក្សានោះមែន ព្រមទាំងដើម្បីរំឮកនូវចំណុចសំខាន់ៗនៅក្នុងប្រធានបទនោះផងដែរ។

២ ចាប់យកតែចំណុចលម្អិតសំខាន់ៗ

ចំណុចដែលអ្នកគួរតែចាប់យកគឺទាក់ទងជាមួយនឹង

  • កាលបរិច្ឆេទនូវព្រឹត្តិការអ្វីមួយ
  • ឈ្មោះសមាជិកក្រុមថ្មី
  • បញ្ហាថ្មីដែលកំពុងតែមានការព្រួយបារម្ភ
  • គំនិតថ្មីៗ និងសមិទ្ធិផលថ្មីៗដែលទើបនឹងទទួលបាន
  • និងអ្វីផ្សេងទៀតដែលជួយអ្នកនិងក្រុមហ៊ុនអ្នកទទួលបាននូវភាពជោគជ័យ ភាពរុងរឿង​ចំរុងចម្រើន។ល។

៣ រំឮកឡើងវិញនូវអ្វីដែលបានកត់ត្រាមុនពេលដែលការប្រជុំត្រូវបញ្ចប់

ពេលដែលនៅសល់ប្រហែលជា១០នាទីនៃការប្រជុំ អ្នកត្រូវតែរំឮកឬសង្ខេបខ្លីៗឡើងវិញតាមរយៈការសួរដូចខាងក្រោម៖

  • តើការប្រជុំរប​ស់ពួកយើងមានកន្លែងចន្លោះខ្វះខាតនូវចំណុចដែលសំខាន់ឬទេ?
  • ទិន្នន័យនិងព័ត៌មានទាំងអស់នេះត្រឹមត្រូវឬទេ?
  • តើការកត់ចំណាំនីមួយៗមានភាពច្បាស់លាស់និងត្រឹមត្រូវ ដែលអាចឲ្យអ្នកដ៏ទៃទៀតយល់ឬទេ?តើអ្វីដែលយើងអាចនឹងដឹងថារយៈពេល២សប្តាហ៍ទៀតនឹងមានអ្វីកើតឡើង?

ក្រុមរបស់អ្នកអាចនឹងព្យាយាមឆ្លើយសំណួរពីរបីខាងលើ ប៉ុន្តែសំណួរចុងក្រោយនឹងធ្វើឲ្យពួកគេគិត ហើយរកមើលចម្លើយនៅក្នុងការកត់ត្រារបស់ពួកគេវិញ។

៤ ផ្សព្វផ្សាយនូវការកត់ត្រាទាំងនោះ នៅកន្លែងណាដែលមនុស្សងាយស្រួលរក

អ្នកត្រូវបិទនូវព័ត៌មាននៅកន្លែងណាដែលមនុស្សងាយនឹងឃើញ ជាពិសេសចំពោះអ្នកដែលមិនបានមកចូលរួមក្នុងការប្រជុំនេះតែម្ដង។ដូចនេះពេលដែលអ្នកចាប់បាននូវព័ត៌មាននៅក្នុងការប្រជុំ ហើយជួយបោះផ្សាយទៅកាន់អ្នកដ៏ទៃ នោះអ្នកនឹងទទួលបានតម្លៃពិតពីការប្រជុំរបស់អ្នក ព្រោះអ្នកមានការយកចិត្តទុកដាក់ខ្ពស់ និងឲ្យតម្លៃខ្ពស់ទៅលើការប្រជុំ។

 

 

ពាណិជ្ជកម្ម

មូលដ្ឋានគ្រឹះនៃការធ្វើទីផ្សារតាមរយៈមាតិកា (ភាគ១)

តើ​​លោក​អ្នក​​​មាន​កត់​សម្គាល់​ឃើញថា​ការ​ធ្វើ​ទីផ្សារបែបប្រពៃណីមាន​កាន់តែតិចទៅ ៗ និងមិនសូវមានប្រសិទ្ធភាពទេ?​​  រាល់​ថ្ងៃនេះមាន​មនុស្ស​កាន់​តែ​តិច​ទៅៗ​ដែល​មើលទូរទស្សន៍។ ដូច្នេះ​ក្នុងនាមជាលោក​អ្នក​គឺ​​ជា​អ្នក​​ធ្វើទីផ្សារឬជាអ្នក​​រកស៊ី  ​លោ​កអ្នក​​ស្វែង​រក​វិធីសាស្រ្ត​ណា​ដែល​មាន​ប្រសិទ្ធិភាព​ជាងនេះ។

តើ​មាតិកាគឺជាអ្វី? មាតិកាគឺ​ជា សំណេរ​ រូបភាព​ និង​វីដេអូ។​

តើការ​ធ្វើ​ទីផ្សារប្រើ​មាតិកាគឺជាអ្វី? ការ​ធ្វើ​ទីផ្សារ​ដែល​ផ្តល់​ជូនអតិថិជន​​របស់​លោក​អ្នក​​នូវ​អ្វី​ដែល​មាន​ប្រយោជន៍​ចំពោះ​ពួក​គេ​គឺ​ជា​ទិស​ដៅ​ដែល​លោក​អ្នក​​​គួរ​ដើរ​ទៅ​។ វាគឺ​ជាការ​ធ្វើ​ទីផ្សារដែលផ្តោតសំខាន់លើការបង្កើតនិងចែកចាយមាតិកា(សំណេរ​ រូបភាព​ និង​វីដេអូ) ដែលមានគុណតម្លៃល្អ អាចផ្សារភ្ជាប់នឹងអាជីវកម្មនិងអ្នក​​តាមដាន និង មានភាពច្បាស់លាស់ ដើម្បីទាក់ទាញនិងរក្សាអតិថិជន​គោល​ដៅ​ ដែល​នឹង​ជម្រុញ​ពួក​គេ​ក្លាយ​ជា​អតិថិជននៃ​អាជីវកម្ម​របស់​​លោក​អ្ន​ក​​​​នៅថ្ងៃ​ខាង​មុខ​។ នេះ​ហើយ​គឺ​ជា​ការ​ធ្វើ​ទីផ្សារ​ដែល​យើង​អោយ​ឈ្មោះ​ថា​ ការ​ធ្វើ​ទីផ្សារ​តាម​មាតិកា។​​​

មាតិកាគឺ​ សំណេរ​ រូបភាព​ និង​វីដេអូ។​

ចំណុចស្នូលនៃការ​ធ្វើ​ទីផ្សាររបស់លោក​អ្នក​​នា​ពេល​បច្ចុប្បន្ន​ គួរ​តែផ្តោត​លើ​ មាតិកាដែលមានប្រយោជន៍។

ឧទាហរណ៍​មួយ​ដែល​ខ្ញុំ​ចង់​លើក​ឡើង​ គឺ​ផ្កាយមីឆែល​លីន ( Michelin ) ដែល​មនុស្ស​ទូទាំង​ពិភពលោក​បាន​កំណត់​ថា ​ភោជនីយដ្ខាន​ណា​ដែល​ទទួល​បាន​ផ្កាយ​នេះ គឺជា​កន្លែងដែល​មាន​អាហារ​ឆ្ងាញ់​និង​មាន​​គុណភាពខ្ពស់​​។​ ​សេចក្តី​​ណែនាំ​ និង​ការ​វាយ​តម្លៃ​ដ៏ល្បីល្បាញ​ នេះ​ត្រូវ​បាន​បង្កើ​ត និង​ បោះពុម្ភដោយក្រុមហ៊ុនសំបកកង់បារាំង Michelin ។​ សៀវភៅ​មគ្គុទេស៍មីឆែល​លីន​ដំបូង​​ត្រូវ​បានបោះពុម្ពផ្សាយ​ដោយក្រុម​ហ៊ុន​មីឆែលលីននៅក្នុង​ឆ្នាំ ១៩០០​ និង​ត្រូវ​បាន​បង្កើត​ឡើងសម្រាប់​​ជាមធ្យោបាយទីផ្សារ​មួយដើម្បីបង្កើតតម្រូវការរថយន្តនៅក្នុង​ប្រទេសបារាំងដោយផ្តល់ផែនទីដែល​រួមបញ្ចូល​បញ្ជីភោជនីយដ្ឋាននិងដំបូន្មានសម្រាប់ការរៀប​ផែនការ​ដំណើរ​កម្សាន​​។ នៅពេលនោះមិនមានសៀវភៅមគ្គុទេសន៍​បែប​នេះ​ទេ ដូច្នេះ​ហើយ​សៀវភៅ​មគ្គុទេស៍មីឆែល​លីនបាន​​ទទួល​ការយកចិត្តទុកដាក់ពីអតិថិជនសក្តានុពលជាខ្លាំង​។​

ជំនួសឱ្យការបង្ហាញអំពី ​ផលិតផលឬសេវាកម្ម បែប​ត្រង់ៗ និង​ស្តាប់​ទៅ​មាន​ភាព​ដូចៗគ្នា ​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ៗ លោក​អ្នក​​គួរ​​បង្កើត​​មាតិកា(សំណេរ​ រូបភាព​ និង​វីដេអូ) ដែលពាក់ព័ន្ធ និងមានប្រយោជន៍យ៉ាងពិតប្រាកដ ដល់អ្នក​​​តាម​ដាន​ និងអតិថិជន ដើម្បីជួយពួកគេ​ដោះស្រាយបញ្ហា។ ការ​ធ្វើ​ទីផ្សារដោយ​ប្រើ​ប្រាស់​មាតិកាផ្តល់​ អត្ថប្រយោជន៍ ៣​យ៉ាង​សំខាន់ៗ​ សម្រាប់អាជីវកម្ម​ខ្នាត​តូច​ ធំ​ និង​មធ្យម​គួរ​តែ​ធ្វើ​​ ៖

  • បង្កើន​ការលក់ក្នុង​រយៈពេល​វែង
  • សន្សំសំចៃលើ​ការចំណាយ
  • បង្កើន​អតិថិជនស្មោះត្រង់ (loyal customer)

មាតិកា(សំណេរ​ រូបភាព​ និង​វីដេអូ)គឺជាកូន​សោរ សម្រាប់​ការ​ធ្វើ​ទីផ្សារ​ ក្នុងពេល​បច្ចុប្បន្ន និងអនាគត។ ប្រសិន​បើ​ការ​ធ្វើ​ទីផ្សារដោយ​មាតិកា មិន​ពាក់ព័ន្ធ និងមិន​មានគុណ​តម្លៃ សម្រាប់​អ្នក​​អានទេ​​ នោះវាគ្រាន់តែ​ជា​ការ​ចែក​រំលែក ​ព័ត៌មាន​ដែលមិន​​មាន​អត្ថ​​​ប្រយោជន៍សម្រាប់​អ្នក​តាម​ដាន​​។​

តើ​ត្រូវ​​​ចាប់​ផ្តើមពី​ត្រង់​ណា​ ​ក្នុង​ការ​ធ្វើ​ទីផ្សារ​តាម​មាតិកា​? 

ជំហាន​មុន​ដំបូង​គេ​ ក្នុង​ការ​ធ្វើ​ទីផ្សារ​ មិន​ថា​តាម​របៀប​ណា​ក៏​ដោយ​ លោក​អ្នក​​ត្រូវ​ចាប់​ផ្តើម​ដោយ ​បង្កើត​គោលដៅ។​ នៅ​ក្នុង​ការ​កំណត់​គោល​ដៅ លោក​អ្នក​ត្រូវ​ឆ្លើយ​សំនួរ​ទូទៅទាំង​ ​៦ Who? What? When? Where? Why? How?  សម្រាប់​នរណា ? អ្វី​? ពេល​ណា​? ទី​ណា​? ហេតុអ្វី​? ដូចម្តេច​?

១ សម្រាប់​នរណា?​​

តើ​លោក​អ្នក​​​ស្គាល់​អតិថិជន​ដែរឬទេ ​?​​ ក្នុង​ភាសា​អង់​គ្លេស​យើង​ហៅ​វា​ថា​ការ​បង្កើត​ Customer Profile សម្រាប់​អាជីវកម្ម​។​ យើង​អាច​បង្កើត​  Customer Profile ដោយ​ឆ្លើយ​នូវ​សំនួរ​មួយ​ចំនួន​ខាង​ក្រោម​៖

  • តើ​ពួក​គេ​ជា​នរណា?
  • តើ​ពួក​គេ​រស់​នៅ​ទីណា​ ?
  • តើ​ពួក​គេ​មាន​អាយុ​ប៉ុន្មាន?
  • តើ​ពួក​គេ​ស្ថិត​នៅ​ក្នុង​​ភេទ​មួយ​ណា?
  • តើ​ពួក​គេ​ធ្វើ​ការងារ​អ្វី?
  • តើ​ពួក​គេ​ជួប​បញ្ហាអ្វី​ខ្លះ​ ដែលសេវាកម្ម​ឬ​ផលិតផល​របស់​អ្នក​​អាច​ជួយ​ដោះស្រាយ?
  • តើ​ពួ​ក​គេ​ចូល​ចិត្ត​ឬ​មិន​ចូល​ចិត្ត​អ្វី​ខ្លះ?
  • តើ​ពួ​ក​គេ​ចង់បាន​អ្វី​ពី​សេវាកម្ម​ឬ​ផលិតផល​របស់​អ្នក​?

២ តើ​ប្រធាន​បទ​ប្រភេទ​ណា​ដែល​ត្រឹម​ត្រូវ​នឹង​ពួក​គេ?

នៅ​ក្នុង​ចំណុច​នេះលោក​អ្នក​​​ត្រូវ​ស្វែង​រក​ពី​បញ្ហា​ដែល​ពួកគេ​ជួប​ប្រទះ​ ហើយមួយ​ទៀត​គឺ​ការ​​កត់​ត្រា​សំនួរ​ដែល​ពួក​គេ​សួរ​ញឹក​ញាប់​។​ ឧទាហរណ៍​ ហាង​លក់​សៀវភៅ អ្នក​អាន​ ដែល​ផ្គត់​ផ្គង់​សៀវភៅ​​សម្រាប់​ការ​ដឹក​នាំនិង​ការ​ធ្វើ​ជំនួញ។​ តើលោក​អ្នក​គិត​ថា​វា​​សមស្រប​ដែរ​ទេ​ប្រសិន​បើ​ពួក​គេ ​ធ្វើ​ការ​បង្កើត​មាតិកា​ ដែល​រ៉ាយ​រ៉ាប់​អំពី​ចរាចរណ៍ ឬកសិកម្ម​?​

ចំណុចសំខាន់​បន្ទាប់​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​ ការ​បង្កើត​មាតិកា​មាន​ប្រយោជន៍ សម្រាប់​អតិថិជន ​​ត្រូវ​តែពាក់​ព័ន្ធជាមួួ​យ​អាជីវកម្ម ឬក្នុង​ផ្នែក​ដែល​ស្ថិត​នៅ​ ក្នុង​ជំនាញ​របស់​លោក​អ្នក​​​។​ តើ​ហេតុអ្វី? ព្រោះ​វា​​នឹង​ជួយ​ពង្រឹង​ម៉ាក​សញ្ញា​អាជីវកម្ម​​​ ឲ្យ​រឹង​មាំ ​និង​ទទួល​បាន​ការ​ជឿជាក់​ខ្ពស់​។​ ​ធ្វើ​ឲ្យ​ អ្នក​តាម​ដាន ​​ចង​ចាំ​ម៉ាក​សញ្ញា​!

(សូម​ចុច​ទីនេះ​ដើម្បី​អាន​ភាគ​២)

ពាណិជ្ជកម្ម

និន្នាការផ្សព្វផ្សាយថ្មីលើបណ្ដាញសង្គមចំនួន៤ដែលអ្នកត្រូវដឹងសម្រាប់ឆ្នាំ២០២០

0

 

 សព្វថ្ងៃនេះមនុស្សជាច្រើនមានភាពសកម្មនៅលើបណ្ដាញសង្គមច្រើនជាងមនុស្សពី៤០ឆ្នាំមុន គឺមានចំនួន៣,៨ពាន់លាននាក់​។ ពួកគេយកបណ្ដាញសង្គមនេះដើម្បីទាក់ទងគ្នា ស្រាវជ្រាវ រៀនសូត្រ កំសាន្ត និង ទិញទំនិញផ្សេងៗទៀតនៅលើអ៊ីនធើណេត។ខាងក្រោមនេះគឺជានិន្នាការដែលកំពុងតែកើតមាន​ដែលអ្នកគួរតែ​ចាប់អារម្មណ៍សម្រាប់ការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយ៖

១ មាតិកាដែលមានរយៈពេលខ្លី (Ephemeral)

មាតិកាដែលមានរយៈពេលខ្លីគឺជាទីផ្សារដែលនិយាយអំពី រូបភាព អត្ថបទ និង វីដេអូ ដែលធ្វើក្នុងរយៈពេលខ្លីដែលត្រូវបានបង្ហាញនៅលើបណ្ដាញសង្គមជាលក្ខណៈStory( ដូចជា Snapchat Facebook and Instagram stories) ។ ខណៈពេលដែលការរីកចម្រើនជាទូទៅនៃបណ្ដាញទំនាក់ទំនងសង្គមកំពុងកើនឡើងជាលំដាប់ ចំនួន​មនុស្សដែលចូលរួមនិងមានសកម្មនៅលើស្តរី(stories)របស់ពួកគេកំពុងតែរីករាលដាល និងកើនឡើងអ្នកទស្សនាបានកាន់តែច្រើន។

២ ធ្វើអ្វីដែលប្លែកៗដើម្បីភាពទាក់ទាញ

ត្រូវដឹងឲ្យច្បាស់ពីទស្សនិកជនរបស់អ្នក កុំខ្លាចក្នុងការសាកល្បងចំណង់របស់គេចំពោះការលេងសើច។ ការដែលអ្នកអាចធ្វើអ្វីដែលប្លែកៗ​ អ្វីដែលមិនអាចទៅរួច ឬក៏មិនគួរឲ្យជឿ វាជាវិធីដែលអាចទាក់ទាញឲ្យមានគេចាប់អារម្មណ៍ច្រើន។ មិនថាជាវីដេអូឬមួយក៏ជាពាក្យសម្ដីដែលមាននៅលើបណ្ដាញសង្គមទេ បើសិនជាវាមើលទៅហាក់ដូចជាកំប្លែង គួរឲ្យអស់សំណើច ឬមួយ ជាអ្វីដែលធ្វើឲ្យអ្នកហួសចិត្ត នោះវីដេអូទាំងនោះប្រាកដជាទទួលបាននូវប្រជាប្រិយភាពខ្លាំង។

៣ ការ​ប្រើប្រាស់​យុទ្ធសាស្ត្រទីផ្សារ​ឥទ្ធិមន្ត (Influencer Marketing)

បច្ចុប្បន្ន ម៉ាកសញ្ញាជាច្រើននៅលើពិភពលោក​បានស្វះស្វែង​រក​ជនដែលអាចជះ​ឥទ្ធិពលលើការសម្រេចចិត្ត​របស់អតិថិជន​មកផ្សព្វផ្សាយ​ឱ្យពួកគេ​ដើម្បី​បង្កើនប្រជាប្រិយភាពរបស់ម៉ាកសញ្ញា ដែលក្នុងនោះ​មានដូចជា​តារាល្បីៗ អ្នកមានប្រជាប្រិយដែលមានអ្នកតាមដានច្រើនលើបណ្តាញសង្គមជាដើម។ នៅកម្ពុជា​ក៏​មិនខុសគ្នាដែរ ក្រុមហ៊ុន​កាន់តែច្រើនឡើងបានប្រើប្រាស់វិធីនេះ ជាពិសេស​ក្នុង​វិស័យអាហា និង​ទូរគមនាគមន៍។ ក្រៅពីនេះ នៅថ្ងៃអានាគត​ឆាប់ៗខាងមុខនេះ អ្នកប្រើប្រាស់​Facebook ក៏អាច​ស្វែង​រយកពួកគេទាំងនោះកាន់តែងាយស្រួល​ ដោយសារបណ្តាញសង្គមយក្សមួយនេះ​បាន​បង្កើត​វេទិកា​ប្រមូលផ្តុំ​អ្នកមានប្រជាប្រិយភាព​នៅក្នុងបណ្តាញរបស់ខ្លួន​ក្រោម​កម្មវិធី Facebook for Creator ដើម្បី​ឱ្យក្រុមហ៊ុន និងម្ចាស់អាជីវកម្មស្វែងរក​អ្នកជួយផ្សព្វផ្សាយ ហើយ​អ្នកផ្សព្វផ្សាយ​នឹងទទួលបានកម្រៃជើងសារ​ពីកម្មវិធីផ្សព្វផ្សាយនេះផងដែរ។

៤ ការធ្វើទីផ្សារទៅលើTik Tok

Facebook, Twitter and Instagram  គឺត្រូវបានមនុស្សពេញនិយមប្រើជាច្រើន ប៉ុន្តែ Tik Tok​ ដែលជាបណ្តាញ​សង្គមដ៏ពេញចិត្តរបស់ Gen Z បានបើកដំណើរការនៅឆ្នាំ២០១៨ នៅតែបើកចំហយ៉ាងទូលំទូលាយ និងពោពេញទៅដោយឱកាស។Tik Tok គឺជាវីដេអូដែលចែករំលែកនៅលើបណ្ដាញសង្គម ដែលបង្ហាញអំពីសកម្មភាពកំប្លែងៗ របស់មនុស្សក្នុងការរំសាយទុក្ខកង្វល់ ព្រមទាំងជួយបង្កើតនូវបិរយាកាសសប្បាយៗផងដែរ។ហើយចំពោះអាជីវកម្មខ្លះក៏បានយកTik Tokនេះមកផ្សព្វផ្សាយ​ផលិតផលរបស់ខ្លួនផងដែរដើម្បីឲ្យគេបានស្គាល់បានកាន់តែច្រើន ព្រោះមនុស្សសព្វថ្ងៃមានភាពសកម្មច្រើនទៅលើវា។ អ្នកលេងដំបូងពីរបីនាក់ដូចជា ESPN, e.l.f​​  ហើយApple ក៏បានចាប់ផ្ដើមបង្កើតគណនីរបស់ខ្លួនរួចហើយដែរតាមរយៈTik Tok ។

ពាណិជ្ជកម្ម

និន្នាការរចនាផលិតផលទាំង៧នេះនឹងមានច្រើននៅឆ្នាំ២០២០

0

ជារៀងរាល់ឆ្នាំនៅលើទីផ្សារតែងតែមាននូវផលិតផលថ្មីៗនិងការច្នៃប្រឌិតប្លែកៗដើម្បីផ្គត់ផ្គង់តម្រូវការឲ្យអតិថិជនអ្នកប្រើប្រាស់។តួយ៉ាងដូចជាលក្ខណៈពិសេសរួមមាន ការចុចប៉ះនៅលើអេក្រង់(Touch Screen) ការភ្ជាប់ប៊្លូធូស និងភាពវៃឆ្លាតនៃបច្ចេកវិទ្យា បានរីកសាយភាយគ្រប់ទីកន្លែងក្នុងចំណោមផលិតផលថ្មីនារយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះ រីឯអ្នកជំនាញអាជីវកម្មក៏កំពុងតែរង់ចាំយ៉ាងអន្ទះសារដើម្បីរង់ចាំមើលនូវអ្វីដែលថ្មីដែលអស្ចារ្យចូលមក។ដើម្បីដឹងថាតើឆ្នាំ២០២០មានអ្វីខ្លះនៅក្នុងហាងយើងបានស្នើសុំឲ្យក្រុមសហគ្រិនមួយក្រុមចែករំលែកការព្យាករណ៍នៃការរចនាផលិតផលរបស់ពួកគេសម្រាប់ឆ្នាំខាងមុខ។ខាងក្រោមនេះគឺជានិន្នាការចំនួន៧ដែលពួកគេជឿជាក់ថានឹងទទួលបានលទ្ធផលធំនៅឆ្នាំ២០២០នេះ៖

១ មុខងារពិសេសដែលងាយស្រួលប្រើ

ការរួមបញ្ចូលគ្រប់ជ្រុងជ្រោយបានក្លាយទៅជានិន្នាការដ៏ធំមួយនៅទូទាំងវិស័យជាច្រើននៃអាជីវកម្មហើយការរចនាផលិតផលក៏មិនមានករណីលើកលែងដែរ។លោក Syed Balkhi នៃ WPBeginner ជឿជាក់ថាក្រុមហ៊ុនជាច្រើននឹងចាប់ផ្ដើមបញ្ចូលមុខងារពិសេសបន្ថែមទៀតដើម្បីធ្វើឲ្យផលិតផលរបស់ពួកគេអាចចូលដំណើរការបានសម្រាប់អ្នកប្រើប្រាស់ទាំងអស់ សូម្បី​តែជនពិការផងដែរ។ “ចំពោះការធ្វើបែបនេះ អាជីវកម្មអាចឈានទៅរកទីផ្សារមួយយ៉ាងអស្ចារ្យ និងរក្សាទុកនូវអតិថិជនជាច្រើន” លោកBalkhiនិយាយ។

ផលិតផលពហុមុខងារ

ពីមុន ទាំងទូរស័ព្ទ ទាំងកុំព្យូទ័រ កាម៉េរា មាស៊ីនគិតលេខ និង GPS ត្រូវបានបែងចែកជាផលិតផលផ្សេងៗគ្នា។នៅពេលមុខងារទាំងនោះបញ្ចូលគ្នាទៅក្នុងឧបករណ៍តែមួយ ផលិតផលនោះនឹងក្លាយទៅជាផលិតផលពហុមុខងារ ដែលជួយសម្រួលឲ្យអ្នក ប្រើប្រាស់វាបានកាន់តែងាយស្រួល។ លោក Andrew Scharge ម្ចាស់ក្រុមហ៊ុន Money Crashers Personal Finance មានប្រសាសន៍ថានិន្នាការនេះនឹងបន្តជូនដំណឹងដល់ការរចនាផលិតផលនៅឆ្នាំក្រោយ។នៅក្នុងស្ថានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា បច្ចុប្បន្ននេះមនុស្សគ្រាន់តែចង់បាននូវផលិតផលដែលអាចធ្វើអ្វីៗបានច្រើនជាងពីមុន រហ័សជាងមុន និងទាន់សម័យជាងមុន។

៣ ការរចនាបែបសាមញ្ញនិងមានរូបសញ្ញាតិចបំផុត

និន្នាការមីនីម៉ល(minimalism)ដែលមិនមានសញ្ញានៃការថយចុះ ហើយអតិថិជនដែលធ្វើតាមរបៀបរស់នៅបែបនេះរំពឹងថាផលិតផលរបស់ពួកគេនឹងឆ្លុះបញ្ចាំងពីសោភ័ណភាពនោះ។សហស្ថាបនិកWPFormsនិយាយថានៅពេលដែលនិន្នាការនេះនៅតែបន្តកើនឡើងចំពោះអតិថិជន នោះរូបរាងទាន់សម័យដែលមិនរញ៉េរញ៉ៃ និងមានរូបសញ្ញាតូចនៃផលិតផលនឹងបន្តភាពទាក់ទាញដើម្បីទទួលបានការចាប់អារម្មណ៍ខ្ពស់។ម្យ៉ាងវិញទៀតមនុស្សក៏កំពុងតែរកមធ្យោបាយជៀសឆ្ងាយពីភាពរញ៉េរញ៉ៃរបស់ពួកគេ ហើយចង់ឃើញការធ្វើអាជីវកម្មនិងស្លាកយីហោមានភាពដូចគ្នា។

៤ ប្រើប្រាស់វត្ថុធាតុដើមដែលមានពណ៌បៃតងប្រកបដោយនិរន្តភាព

អតិថិជនក៏កំពុងតែងាកទៅរកផលិតផលដែលត្រូវបានផលិតតាមរបៀបប្រកបដោយនិរន្តភាពនឹងបរិស្ថាន។លោកStephanie Wells ​ដែលជាស្ថាបនិកនៃWPFormsគិតថាការរចនាផលិតផលនឹងបន្ត “មានពណ៌បៃតង” នៅឆ្នាំ២០២០។នៅពេលដែលការឡើងកំដៅផែនដីនិងការផ្លាស់ប្ដូរអាកាសធាតុនៅតែបន្តជះឥទ្ធិពលដល់ភពផែនដី ក្រុមហ៊ុនជាច្រើនកំពុងចាប់ផ្ដើមងាកទៅរកការប្រើប្រាស់វត្ថុធាតុដើមនិងនិងវិធីសាស្រ្តបរិស្ថានដែលអាចកាត់បន្ថយសារធាតុកាបូន។

៥ សុវត្ថិភាពដែលអាចមើលឃើញ

យោងតាមលោកChris Maddenសហស្ថាបនិកនៃMatchnodeបានបង្ហាញថា អតិថិជនបច្ចុប្បន្នបានដឹងកាន់តែច្បាស់អំពីហានិភ័យនៃសុវត្ថិភាពក្នុងការចែករំលែកទិន្នន័យរបស់ពួកគេជាមួយអាជីវកម្ម។អ្នកប្រើប្រាស់កំពុងតែមានការព្រួយបារម្ភដោយសារតែលំហូរនៃការលេចធ្លាយទិន្នន័យដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយនិងការផ្ដោតអារម្មណ៍ទៅលើផលប៉ះពាល់ដែលបណ្ដាលមកពីការការពារទិន្នន័យធូររលុងពេក។

៦ គោលគំនិត “រំឮកអតីតកាល” (Nostalgia)

សព្វថ្ងៃនេះមានទីផ្សារធំមួយសម្រាប់ការបញ្ចូលការរំឮកអតីតកាលបញ្ចូលក្នុងផលិតផលជំនាន់ថ្មី ហើយក្រុមហ៊ុនកំពុងប្រើវានៅក្នុងការរចនាផលិតផលរបស់ពួកគេដើម្បីធ្វើឲ្យមានអារម្មណ៍នឹករំលឹកនៅក្នុងទស្សនិកជនគោលដៅរបស់ពួកគេ។កាលពីពេលថ្មីៗនេះក្រុមហ៊ុន Nintendo បានចេញនូវប្រព័ន្ធ NES ស៊េរីថ្មីរបស់ខ្លួនដែលមាន​រូបរាងស្រដៀងនឹងសេរីចាស់ ហើយក៏មានការពិភាក្សាអំពីក្រុមហ៊ុន Nokia នាំយកទូរស័ព្ទសេរីចាស់ត្រឡប់មកវិញ។ Griffin បានបន្ថែមទៀតថា “ខ្ញុំរំពឹងថាយើងនឹងឃើញនិន្នាការ នៃរំឮកអតីតកាលនេះនៅក្នុងការរចនាផលិតផលនិងទីផ្សារនៅឆ្នាំ២០២០។

៧ ជម្រើស​ប្រើប្រាស់ប្រព័ន្ធឆ្លាតវៃដើម្បីបង្កើត​អ្វីដែលចង់បាន

Kalin Kassahov ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Pro Textingជឿជាក់ថាយើងនឹងមានជម្រើសជាច្រើនទៀតសម្រាប់ផលិតផលផ្ទាល់ខ្លួន។លោក Kassabov​ មានប្រសាសន៍ថា​ “វាងាយស្រួលសម្រាប់ក្រុមហ៊ុនក្នុងការធ្វើបដិរូបកម្ម និងធ្វើការកែប្រែផលិតផលដូចជា ឧបករណ៍អេឡិចត្រូនិច ផលិផលឌីជីថល ផលិតផលផ្សព្វផ្សាយ និងរបស់ផ្សេងទៀតឱ្យស្របទៅនឹងការចង់បានរបស់អតិថិជន។

 

ពាណិជ្ជកម្ម

៥ជំហានដើម្បីធ្វើទីផ្សារឱ្យ​ខ្លួនឯង និងអួតខ្លួនឯង

Personal Branding (ការធ្វើទីផ្សារឱ្យ​ខ្លួនឯង ឬអួតខ្លួនឯង)គឺពិតជាសំខាន់ណាស់​សម្រាប់គ្រប់ៗគ្នា ដើម្បីធ្វើឱ្យ​គេទុកចិត្ត ជឿជាក់ ហើយវាក៏ជាបច្ច័យ​មួយ​យ៉ាងសំខាន់​អាចឱ្យ​យើង​ឆាប់ទៅដល់គោលដៅ​ដែលយើង​ប្រាថ្នាចង់បាន ហើយអ្វីដែលសំខាន់នោះ គឺយើងត្រូវចេះប្រើប្រាស់​បណ្តាញសង្គម (Facebook និង​ Instagram)ឱ្យមាន​ប្រយោជន៍ដើម្បីផ្សព្វផ្សាយខ្លួនឯងដើម្បីទៅដល់គោលដៅនោះ! ការបង្ហាញ​ចំណុចខ្លាំងខ្លួន ការបង្ហាញសមត្ថភាព​ឱ្យ​អស់ពីពោះចេញទៅទីសាធារណៈ គឺជា​ចំណុចខ្សោយ​របស់ប្រជាជន​ខ្មែរជាច្រើន ដោយសារតែ​ភាពអៀន និងខ្លាចគេ​គិត​មិនល្អចំពោះខ្លួនឯង។ ការមិនហានបញ្ចេញ មិនហានអួតនេះហើយ ដែលជា​របាំងរាំងស្ទះមួយ ធ្វើឱ្យអ្នកនៅជុំវិញ ដៃគូរសហការ ឬថ្នាក់ដឹកនាំពិបាកនឹងដឹងច្បាស់ថាយើងពូកែអ្វី មានសមត្ថភាពអ្វី ឬចង់ធ្វើអ្វី។ ប៉ុន្តែ អួតត្រង់នេះ​មិនមែនចង់​ជម្រុញឱ្យអួតលើសការពិតនោះទេ គឺគ្រាន់តែជាការអួតនូវអ្វីដែលយើងមាន (អួតវិជ្ជមាន និងមិនមែនអួតទ្រព្យសម្បតិ្តនោះទេ) គឺជាការអួតនូវសមត្ថភាព អួតនូវវិជ្ជាជីវៈ អួតដើម្បី​បានឱកាស!

៥ជំហានខាងក្រោមនេះ គឺជាចំណុច​ងាយៗ​ងាយស្រួលចាំ និងដែលគ្រប់គ្នាគួរ​អនុវត្ត​នោះគឺ៖

ការមិនហានបញ្ចេញ មិនហានអួតនេះហើយ ដែលជា​របាំងរាំងស្ទះមួយ ធ្វើឱ្យអ្នកនៅជុំវិញ ដៃគូរសហការ ឬថ្នាក់ដឹកនាំពិបាកនឹងដឹងច្បាស់ថាយើងពូកែអ្វី មានសមត្ថភាពអ្វី ឬចង់ធ្វើអ្វី។

១ មាន​គោលដៅច្បាស់លាស់ និង​ជាក់លាក់ៈ

តើអ្នកចង់ឱ្យអ្នកនៅជុំវិញខ្លួន​អ្នក​គិតយ៉ាងណា ឬផ្សារភ្ជាប់ខ្លួនអ្នកទៅនឹងអ្នកអំពីអ្វី? តើអ្នកចង់ឱ្យគេគិតថាអ្នកពូកែអ្វី? ជំនាញអ្វី? តើអាចជួយដល់គេអ្វីខ្លះ (ដោះស្រាយ ឬផ្តល់សេវាកម្ម​ ។ល។)។

២ ផ្តោតៈ

មិនត្រូវមានគោលដៅ​ច្រើនពេកទេ​ក្នុងពេលតែមួយ ព្យាយាម​មាន​គោលដៅតែមួយ​ ហើយ​សម្រេច​វាឱ្យបានជាមុនសិន រហូត​ទាល់​តែអ្នកជុំវិញខ្លួន​យល់ឃើញ និង​មើលឃើញនូវអ្វីដែលអ្នកចង់ឱ្យគេមើលឃើញ។ ឧទាហរណ៍ អ្នកចង់ឱ្យគេ​គិតថាអ្នកជាអ្នកជំនាញ ឬពូកែខាងរៀបចំយុទ្ធសាស្ត្រទីផ្សារ អ្នកគួរតែផ្តោតបង្ហាញភាព​ខ្លាំងរបស់អ្នកក្នុង​ជំនាញនេះ ចៀសវាង​ចេះគ្រប់មុខក្នុងពេលតែមួយ។ មានមនុស្សជាច្រើន​​ ខំព្យាយាមបង្ហាញថាខ្លួនស្អីក៏ចេះនិងមានជំនាញគ្រប់មុខ តែការបង្ហាញដូចនេះ គឺជាការបង្ហាញឱ្យគេមានអារម្មណ៍ថា គាត់មិនមែនជាអ្នកជំនាញ ហើយធ្វើឱ្យគេមិនទុកចិត្តទៅវិញ ព្រោះថាអ្នកកាន់តែចេះ គេរកអ្នកដែលចេះច្បាស់ មិនមែនរកអ្នកចេះគ្រប់មុខទេ។ 

៣ បង្ហាញ​ថាអ្នកមានជំនាញពីតប្រាកដៈ

ប្រសិន​បើអ្នកចង់​ឱ្យ​គេមើលឃើញ​ថាអ្នកពូកែអ្វី ឬចូលចិត្តអ្វី អ្នកត្រូវ​បង្ហាញ​ពីសកម្មភាពដែលគាំទ្រ​នូវគោលដៅនោះ។ ឧទាហរណ៍​ដូចជា​បង្ហាញពីការសកម្មភាព​ដោះស្រាយបញ្ហានានា ឬក៏​ការបំពាក់បំប៉នសមត្ថភាព​ឥតឈប់ឈរ​ក្នុងជំនាញ​ដែលអ្នកកំពុងតែអួត។ 

៤ មានភាព​ច្នៃប្រឌិត និងប្លែកៈ

ប្រសិនបើអ្នកធ្វើអ្វីដែលប្លែក និងមានភាពច្នៃប្រឌិត ធ្វើឱ្យ​អ្នកនៅជុំខ្លួន​អ្នកឆាប់ចាប់អារម្មណ៍ និងជឿជាក់។

៥ ធ្វើហើយធ្វើទៀតៈ

ជាទូទៅ មុននឹងអាចគេចងចាំ និងមើលឃើញអ្វីដែលអ្នកចង់ឱ្យគេមើលឃើញ​នោះគឺទាមទារឱ្យមានសកម្មភាព​ជាប់លាប់ និង​មិនតិចជាង​៦​ខែទៅ១ឆ្នាំនោះទេ។ ដូចនេះ អ្នកគួរតែព្យាយាម​បង្ហាញ​សកម្មភាព​គាំទ្រគោលដៅរបស់អ្នក​ឱ្យបាន៦ខែឡើងទៅ នោះអ្នកនឹងចាប់ផ្តើមឃើញពីលទ្ធផលបណ្តើរៗ

ពាណិជ្ជកម្ម

គន្លឹះ៣យ៉ាងដើម្បីជួលអ្នកដែលពូកែឈ្លាសវៃមកធ្វើការ

0

គ្រប់ក្រុមហ៊ុន និង​ ស្ថាប័នអាជីវកម្ម ទាំងអស់នៅពេលដែលប្រកាសជ្រើសរើសបុគ្គលិក​ ពួកគេប្រាកដជាសម្រាំងយកតែអ្នកដែលមានលក្ខណៈសម្បត្តិដែលសិក្តសមនឹងតួនាទី មានសមត្ថភាពខ្ពស់ ពូកែ ឈ្លាសវៃ រហ័សរហួន ​ និងចេះដោះស្រាយបញ្ហាទៅតាមកាលៈទេសៈ។ ការជ្រើសរើសបុគ្គលិកល្អ អ្នកត្រូវផ្ដោតសំខាន់ទៅលើបែបបទដែលពួកគេទាំងនោះបានដាក់ស្នើមក។ អ្នកត្រូវមើលពីប្រវត្តិរូបសង្ខេប បទពិសោធន៍ការងារ​ និង ជំនាញដែលមានជាដើម ជាពិសេសអ្នកត្រូវមើលទៅលើ Cover Letter រប​ស់បេក្ខជននេះតែម្ដង ព្រោះការសរសេរ Cover Letterរបស់បេក្ខជនអាចឲ្យអ្នកដឹងពីសមត្ថភាពរបស់ពួកគេបាន។ខាងក្រោមនេះគឺជាគន្លឺះមួយចំនួនដើម្បីធ្វើឲ្យអ្នកងាយស្រួលក្នុងការរើសបុគ្គលិកណាដែលមានសមត្ថភាពខ្ពស់មកធ្វើការឲ្យអ្នក៖

១ រកមើលអ្វីដែលជម្រុញពួកគេឲ្យចូលរួមក្រុមជាមួយអ្នក

បើសិនជាCover Letterរបស់បេក្ខជនមើលទៅធម្មតាពេកឬសាមញ្ញពេក ដោយមិនមានព័ត៌មានលម្អិតជាក់លាក់ទាក់ទងនឹងក្រុមហ៊ុនអ្នកទេ មានន័យថាCover Letterរបស់បេក្ខជននោះ​ តែងតែផ្ញើរទៅគ្រប់ក្រុមហ៊ុនដូចៗគ្នាទាំងអស់។ ដូចនេះអ្នកគួរតែពិនិត្យមើលទៅលើCover Letterដោយយកចិត្តទុកដាក់លើខ្លឹមសារដែលធ្វើឲ្យវាច្បាស់ថា​បេក្ខជនពិតជាចង់ធ្វើការសម្រាប់អង្គភាពរបស់អ្នកមែន។ការចែករំលែកព័ត៌មានប្រភេទនេះនៅក្នុងCover Letterមានន័យថាបេក្ខជនពិតជាបានធ្វើការស្រាវជ្រាវនិងចង់ចូលរួមជាមួយក្រុមហ៊ុនរបស់អ្នកប្រាកដមែន ហើយពួកគេក៏ជាប្រភេទបេក្ខជនដែលយើងគួរជួលមកដែរ។

២ ប្រៀបធៀបពីបទពិសោធន៍និងគោលដៅរបស់បេក្ខជនជាមួយនឹងអ្វីដែលអ្នកត្រូវការ

ដូចគ្នាទៅនឹងការលម្អិតអំពីមូលហេតុដែលពួកគេចាប់អារម្មណ៍ចង់ចូលធ្វើការនៅក្នុងក្រុមហ៊ុនរបស់អ្នក បេក្ខជនដែលចូលរួមច្រើនបំផុតនឹងរកវិធីដើម្បីតម្រឹមបទពិសោធន៍និងគោលបំណងអាជីពពីមុនរបស់គេ ឲ្យស៊ីទៅនឹងអ្វីដែលក្រុមហ៊ុនអ្នកត្រូវការ។ ឧទាហរណ៍ដូចជា​ បើសិនជាអ្នកកំពុងជ្រើសរើសបុគ្គលិកផ្នែកលក់ដែលពូកែខាងបញ្ចុះបញ្ចូល និងមានជំនាញចរចាខ្លាំង នោះប្រាកដជាមានបេក្ខជនដាក់ពាក្យមកកាន់ក្រុមហ៊ុនអ្នកដោយនិយាយទាក់ទងទៅនឹងបទពិសោធន៍ដែលពួកគេធ្លាប់ជាអ្នកលក់ដ៏ពូកែ មានជំនាញចរចា និងស្វាហាប់ម្នាក់ដែលពួកគេធ្លាប់មានពីមុនមក។ឬប្រសិនបើអ្នកជួលអ្នកគ្រប់គ្រងការិយាល័យអ្នកប្រាកដជាយកបេក្ខជនខ្លាំងម្នាក់ឲ្យចូលបម្រើការងារជាជំនួយរដ្ឋបាលដែលមានបទពិសោធន៍ប្រហែលជាពីរទៅបីឆ្នាំ ដើម្បីជួយលើកស្ទួយក្រុមហ៊ុនឲ្យរីកចម្រើន។

៣ លើកយកបញ្ហា ដើម្បី​ឱ្យបេក្ខជនសាកល្បង​រកដំណោះស្រាយ

ការលើកយកបញ្ហា ឬលំហាត់ណាមួយ​ឱ្យបេក្ខជនដោះស្រាយគឺជាវិធីល្អមួយ​ស្វែងយល់ពី​សមត្ថភាព​ដោះស្រាយបញ្ហា និងភាពរហ័សរហួនរបស់គេក្នុងការ​បំបែកបញ្ហា ឬលើកដំណោះស្រាយនានាដែលមានលក្ខណៈ​សមហេតុផល និងការគិតបែបស៊ីជម្រៅ។ ជាទូទៅ ទោះបីជាបញ្ហានោះថ្មីសម្រាប់គេ​ក៏ដោយ តែបើគេ​មានសមត្ថភាព​ខ្ពស់ និងពូកែ គេអាចលើកយក​ដំណោះស្រាយដោយប្រើអំណះអំណាងសមហេតុផល និងរបៀបគិតបែបវិភាគ​បានយ៉ាងល្អ។

ពាណិជ្ជកម្ម

វិធី៣យ៉ាង​ដើម្បីអាចប្រែក្លាយខ្លួនជាអ្នកវិនិយោគអចលនទ្រព្យជោគជ័យ

មហាសេដ្ឋី​ស្ទើរតែ​ច្រើនជាង​៩០%នៅលើពិភពលោកនេះ គឺកើតចេញពី​អ្នកវិនិយោគ​លើវិស័យអចលនវត្ថុ។ នៅប្រទេសកម្ពុជា​ក៏មិនខុសគ្នាដែរ អ្នកមាន​ភាគច្រើន​គឺកើតចេញ​ពី​ការ​ទិញលក់អចលនទ្រព្យ ឬប្រឡូក​នៅក្នុងវិស័យនេះ។ តើធ្វើដូចម្តេច​ដើម្បីអាចប្រឡូក​ចូលជាអ្នកវិនិយោគ​នៅក្នុងវិស័យនេះបាន? លោកច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ​កម្ពុជា និងជា​អគ្គនាយក​ក្រុមហ៊ុន​ Century 21 Mekongបានប្រាប់វិធី៣យ៉ាង​សម្រាប់​គ្រប់គ្នា​អាចក្លាយជាអ្នកវិនិយោគវិស័យអចលនទ្រព្យបាន។

១. ការវិនិយោគដោយខ្លួនឯង

យើងអាចប្រឡូកក្នុង​វិស័យនេះ​ជាលក្ខណៈឯកជនបានដោយធ្វើការទិញលក់អចលនវត្ថុ​ដោយខ្លួនឯង។ ប៉ុន្តែវិធីនេះទាមទារ​ឱ្យយើងមានចំណេះដឹង​ និងចំណាយពេលច្រើនស្វែងយល់ពីវិស័យនេះជាមុនសិនដើម្បីចៀសវាងហានិភ័យនានា និង​បង្កើនអត្រាជោគជ័យលើការវិនិយោគ។

២. ធ្វើការវិនិយោគជាក្រុម

នេះគឺជា​វិធីដ៏ពេញនិយម​មួយ ដោយយើងធ្វើការស្វែងរក​អ្នកដែលយល់ចិត្តគ្នា ទុកចិត្តគ្នា និងស្គាល់ចំណុចខ្លាំងគ្នាច្បាស់​ ហើយសហការគ្នា​លើការវិនិយោគរួម។ ការធ្វើដូចនេះ គឺយើងអាចប្រមូលទុនបានច្រើនដែលផ្តល់ភាពងាយស្រួល​ក្នុងការវិនិយោគ​អចលនវត្ថុបានច្រើនកន្លែង​ជាង​ការធ្វើតែម្នាក់ឯង។ ប៉ុន្តែ​ការវិនិយោគរួមនេះ ទាមទារ​ឱ្យ​មានការចង​កិច្ច​ព្រមព្រៀងឱ្យបានល្អរវាងសមាជិកក្រុម ដើម្បីការពារជម្លោះ ឬ ហានិភ័យនានា។

៣. ការវិនិយោគជាមួយស្ថាប័នធំៗ

ប្រសិនបើអ្នក​មិនមានបទពិសោធន៍ ចំណេះដឹង ឬ​មិនមានស្គាល់អ្នកណា​ម្នាក់ដែលអាចទុកចិត្តបានក្នុងការវិនិយោគ​លើអចលនវត្ថុនេះ ជម្រើស​មួយទៀត​ដែលអ្នកអាចជ្រើសរើសបានគឺធ្វើការវិនិយោគ ឬដាក់ទុនជាមួយនឹងស្ថាប័នដែលមានជំនាញ​លើការវិនិយោគដូចជាក្រុមហ៊ុនគ្រប់គ្រងមូលនិធីវិនិយោគអចលនវត្ថុណាដែលអ្នកទុកចិត្ត ព្រោះថា​ ក្រុមហ៊ុនទាំងនោះមានជំនាញក្នុងការប្រើប្រាស់មូលនិធិនោះដើម្បីវិនិយោគដើម្បី​រកផលចំណេញ​ឱ្យអតិថិជន ដោយគ្រាន់តែកាត់សេវាមួយចំនួន និងកម្រៃជើងសារប៉ុណ្ណោះ។

តើក្នុងចំណោវិធីទាំង៣ខាងលើនេះ អ្នកនឹងចង់សាកល្បងតាមវិធីណា?

ពាណិជ្ជកម្ម

១១ចំណុចដែលអ្នកត្រូវចងចាំនៅពេលដែលអ្នកគិតច្រើនពេក

0

តើហេតុអ្វីបានជាអ្នកគិតច្រើន? អ្នកគិតច្រើនទៅលើបញ្ហាអ្វីខ្លះ? ពេលដែលអ្នកគិតច្រើនតើវាមានផលប៉ះពាល់អ្វីខ្លះដល់អ្នក និងសុខភាពរប​ស់អ្នក?

ការគិតច្រើនពេកគឺបណ្ដាលមកពី ការព្រួយបារម្ភពីបញ្ហាអនាគតពេក ការគិតតែពីភាពអវិជ្ជមាន ពិបាកក្នុងការជ្រើសរើសនិងការសម្រេចចិត្តជាដើម។ ចំពោះមនុស្សដែលគិតពីបញ្ហាស្មុគស្មាញច្រើនពេក នឹងធ្វើឲ្យប៉ះពាល់ដល់ការសម្រាកលង់លក់រប​ស់ពួកគេ ពេលខ្លះធ្វើឲ្យពួកគេភ្ញាក់ទាំងកណ្ដាលអាធ្រាត្រ ដើម្បីមកអង្គុយគិតពីវាព្រោះតែនៅមានអារម្មណ៍រសាប់រសល់ជាមួយនឹងបញ្ហាទាំងនោះ។ ១១ចំណុចខាងក្រោមនេះនឹងបង្ហាញប្រាប់ពីមូលហេតុនិងផលប៉ះពាល់នៃអ្នកគិតច្រើនពេក៖

ការគិតពិចារណាហួសហេតុពេកគឺជាសម្លេងនៃការរិះគន់ដែលតែងតែព្យាយាមបំផ្លាញអ្នក ពីព្រោះវាធ្វើឲ្យមនុស្សគ្រប់គ្នានិងអ្វីៗជុំវិញអ្នកសង្ស័យ។ ហើយវាក៏ជាអ្នកធ្វើឲ្យអ្នកមានភាពស្រពិចស្រពិលមិនឈប់ដែរ ដែលជាហេតុធ្វើឲ្យយើងត្រូវតែគិតពីវាមិនចេះចប់មិនចេះហើយសោះ។ ចំពោះសម្លេងនៃការរិះគន់នេះដែរ វានឹងរារាំងអ្នកមិនឲ្យធ្វើតាមនូវអ្វីដែលជាសភាវគតិរបស់អ្នកឡើយ។

ការគិតច្រើនពេកនឹងធ្វើឲ្យអ្នកបង្កើតនូវបញ្ហាជាច្រើន ហើយវានឹងនាំឲ្យអ្នកកាន់តែស្មុគស្មាញឡើងៗ។ ភាគច្រើនសំណួរដែលតែងតែចោទសួរនោះគឺ “ចុះបើសិនជា…” “ហេតុអ្វីបានជា…”។ល។ នេះគឺជាសំណួរដែលអ្នកតែងតែសួរខ្លួនឯង នៅពេលដែលអ្នកមានភាពសង្ស័យ ភាពមិនច្បាស់លាស់ទៅលើអ្វីមួយឬក៏ទៅលើនរណាម្នាក់។

វាគឺជាសិល្បៈនៃការគិតច្រើនអំពីអ្វីដែលអ្នកបានបំផ្លាញមុនពេលវាចាប់ផ្ដើម ហើយអ្នកក៏ចាប់ផ្ដើមដាក់ទណ្ឌកម្ម ធ្វើបាបខ្លួនឯងខ្លាំងៗដោយការរំឮកវាមកគិតសារជាថ្មី។

ប្រសិនបើអ្នកគឺជាប្រភេទមនុស្សដែលគិតច្រើនហួសហេតុពេក នោះអ្នកនឹងត្រូវទូលរែកនូវបញ្ហាជាច្រើនហើយត្រូវដោះស្រាយវាទាំងអស់ ព្រោះអ្នកចង់ដឹង ចង់ឃើញ ចង់ឮ ចង់យល់ពីមូលហេតុ ហើយអ្នកចង់វិភាគនិងឆ្លុះបញ្ចាំងពីវាឲ្យបានច្បាស់(រឿងដែលអត់បានការ ឬមួយក៏ជាការស្រម៉ៃដែលមិនមែនជាការពិតជាដើម)។ មិនមែនមានន័យថាមិនឲ្យអ្នកគិត មិនឲ្យអ្នកវិភាគអ្វីនោះទេ តែអ្នកត្រូវគិតចំពោះបញ្ហាដែលសំខាន់ ដែលជួយស្រោចស្រង់សង្គមជាតិឲ្យរីកចម្រើន។

ការគិតពិចារណាហួសហេតុអាចជាប៉ារាស៊ីត ដែលធ្វើឲ្យខ្លួនអ្នកក្លាយជាជនរងគ្រោះ ហើយវាចាំបំផ្លាញសុភមង្គលរបស់អ្នក និងភាពជាម្ចាស់ការលើខ្លួនអ្នកឲ្យបាត់បង់ទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង។ ចិត្តគឺជារឿងស្មុគស្មាញនិងស្រស់ស្អាត ហើយមានមនុស្សតែម្នាក់គត់ដែលអាចបំផ្លាញខ្លួនអ្នកបាននោះគឺខ្លួនអ្នកនេះហើយ។

អ្នកគិតពីបញ្ហា ដើម្បីគ្រប់គ្រងអនាគត និងផ្លាស់ប្ដូរអតីតកាលរបស់អ្នក​​ រឿងទាំងពីរនេះគ្មានប្រយោជន៍ទេ ព្រោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ធុញថប់ បារម្ភ និងស្ដាយក្រោយជាមួយនឹងរឿងនេះលើសដើម។ ការគិតច្រើនពេកគឺជាទម្លាប់មួយដ៏អាក្រក់ ដែលវាអាចនឹងឆក់យកនូវភាពសប្បាយរីករាយ សេរីភាព ភាពជឿជាក់ ភាពក្លាហាន ហើយប​ង្កឲ្យអ្នកទទួលរងនូវភាពឈឺចាប់។

នៅពេលដែលអ្នកចង់សម្រាក ឬមួយក៏ព្យាយាមគេងឲ្យលក់ដើម្បីបំបាត់នូវទុក្ខកង្វល់ ភាពខ្វល់ខ្វាយ និងបញ្ហាស្មុគស្មាញផ្សេងៗ តែខួរក្បាលរបស់នៅតែបន្តការគិត បន្ដការធ្វើការបន្ថែម ព្រោះអារម្មណ៍ព្រួយបារម្ភរបស់អ្នកធ្វើឲ្យខួរក្បាលមិនបានសម្រាកគ្រប់គ្រាន់។

បញ្ឈប់ការគិតជ្រុលពេក បើសិនជាអ្នកមិនអាចគ្រប់គ្រងស្ថានការណ៍បាន។ម្យ៉ាងទៀតអ្នកអាចគ្រប់គ្រងបានតែអ្វីដែលកំពុងកើតឡើងនៅក្នុងគំនិតរបស់អ្នក ហើយអ្នកអាចមានឥទ្ធិពលទៅលើពិភពលោក តែអ្នកមិនអាចគ្រប់គ្រងឬផ្លាស់ប្ដូរអ្វីដែលមាននៅលើពិភពលោកនេះបានទេ។ វាអាចជារឿងដែលគួរឲ្យធុញទ្រាន់ ជាពិសេសនៅពេលអ្នកគិតថាចក្ខុវិស័យរបស់អ្នកនៅជុំវិញអ្នកគឺខ្ពស់ជាងការបញ្ចេញមតិរប​ស់អ្នកដទៃ។

ការគិតច្រើនពេកមិនបានផ្ដល់នូវអំណាចដល់អ្នកលើអ្វីៗដែលហួសពីការគ្រប់គ្រងរបស់អ្នកទេ​ នោះហើយជាមូលហេតុដែលអ្នកគួរតែអនុញ្ញាតិឲ្យខ្លួនឯងរស់នៅក្នុងបច្ចុប្បន្ន រស់នៅជាមួយនឹងភាពសប្បាយរីករាយ។

១០ ឈប់ព្រួយបារម្ភអំពីអ្វីដែលបានកើតឡើងនៅក្នុងអតីតកាល ឬ មួយក៏នឹងមានអ្វីកើតឡើងនៅថ្ងៃស្អែក ពោលគឺអ្នកគួរតែផ្ដោតទៅលើអ្វីដែលអ្នកអាចគ្រប់គ្រងបាននាពេលបច្ចុប្បន្ននេះ។ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ រីករាយនៅថ្ងៃនេះ គិតពីអ្វីដែលវិជ្ជមាន និង រំពឹងគិតថានឹងមានអ្វីដែលល្អចូលមកក្នុងជិវិតរបស់អ្នក ធ្វើឲ្យអ្នកក្លាយជាមនុស្សថ្មីម្នាក់។

១១ នៅពេលដែលអ្នកមិនអនុញ្ញាតិឲ្យខួរក្បាលរបស់អ្នកគិតពីបញ្ហាដែលអត់ប្រយោជន៍ឬ ក៏ស្មុគស្មាញ នោះអ្នកនឹងមានសន្តិភាពខាងផ្លូវអារម្មណ៍ មានភាពជឿជាក់ មានទំនុកចិត្តខ្ពស់លើខ្លួនឯង ហើយជិវិតអ្នកជួបតែភាពរីករាយនិងមានសុភមង្គល។

ដូចនេះនៅក្នុងអត្ថបទនេះមិនមែនមិនឲ្យអ្នកគិតពីរឿងអនាគត ឬរឿងអ្វីផ្សេងនោះទេ គ្រាន់តែក្រើនរំឮកដាស់តឿនដល់អ្នក កុំឲ្យគិតទៅលើបញ្ហាអ្វីមួយស្មុគស្មាញពេក ឬក៏ធ្ងន់ធ្ងរពេក ព្រោះវានឹងធ្វើឲ្យអ្នកកាន់តែវិលវល់នឹងឈឺក្បាលលើសដើម គិតអ្វីក៏មិនចេញ ធ្វើអ្វីក៏បរាជ័យដែរ។

ពាណិជ្ជកម្ម

ភាពជាអ្នកដឹកនាំរប​ស់អ្នកត្រូវតែផ្លាស់ប្ដូរ នៅពេលដែលក្រុមរបស់អ្នកកាន់តែរីកធំឡើង

0

មិនថាតែការបង្រៀន ការរកស៊ី ឬមួយក៏ការដឹកនាំទេ យើងចាំបាច់ត្រូវតែចេះផ្លាស់ប្ដូរស្ថានការណ៍អ្វីមួយឲ្យស្របទៅតាមកាលៈទេសៈរបស់វា។ បើសិនអ្នកជាអាជីវករ អ្នកត្រូវចាត់ចែងការលក់ដូររបស់អ្នកឲ្យបានត្រឹមត្រូវ មានន័យថា បើសិនជាអ្នកប្រកបអាជីវកម្មខ្នាតតូច គឺអ្នកត្រូវអ្វីតាមដែលអ្នកអាចទៅរួច តែបើសិនជាអ្នកឋិតនៅក្នុងអាជីវកម្មខ្នាតធំ អ្នកត្រូវពង្រីកទាំងមុខងារការងារ ទាំងទីតាំង និងគុណភាពនៃផលិតផលផងដែរ ដើម្បីឲ្យស្របទៅតាមស្តង់ដាក្រុមហ៊ុនរបស់អ្នក។ យ៉ាងណាមិញ ចំពោះអ្នកដឹកនាំក៏អ៊ីចឹងដែរ អ្នកត្រូវផ្លាស់ប្ដូររបៀបដឹកនាំរបស់អ្នកទៅតាមស្ថានភាព និងចំនួនសមាជិកកូនក្រុមរប​ស់អ្នក ។ ហើយចំណុចទាំង៥ខាងក្រោមនេះដែរ គឺជាភាពផ្ទុយគ្នាដ៏គួរឲ្យចាប់អារម្មណ៍បំផុតរវាងការគ្រប់គ្រងក្រុមតូចនិងក្រុមធំ៖

១ គ្រប់គ្រងដោយផ្ទាល់និងមិនផ្ទាល់

ក្នុងនាមជាអ្នកដឹកនាំ ប្រសិនបើនៅក្នុងក្រុមរប​ស់អ្នកមានគ្នាតែ៥នាក់ នោះអ្នកនឹងងាយស្រួលក្នុងការគ្រប់គ្រង រក្សាទំនាក់ទំនងបានល្អ មានភាពជិតស្និតជាមួយសមាជិកក្រុម ដឹងច្បាស់ពីទុក្ខលំបាក ផលវិបាករបស់កូនក្រុមរបស់អ្នក ថែមទាំងដឹងច្បាស់ពីគុណភាពការងាររបស់កូនក្រុមនីមួយៗថាពួកគេជំនាញលើអ្វី និងពូកែខាងអ្វីជាដើម។ ប៉ុន្តែបើសិនជាអ្នកមានសមាជិករហូតទៅដល់៣០អ្នកវិញ​តើអ្នកគួរធ្វើយ៉ាងណា? តើអ្នកត្រូវចំណាយពេលរាល់៣០នាទីជាមួយបុគ្គលិកក្នុងមួយនាក់ឬយ៉ាងណា? ពិតណាស់អ្នកមិនអាចនៅបន្តនូវសកម្មភាពអស់ទាំងនេះបានទេ ព្រោះវានឹងធ្វើឲ្យដំណើរការអាជីវកម្មរបស់អ្នករាំងស្ទះ ឬជួបបញ្ហាណាមួយដោយចៃដន្យក៏ថាបាន។គឺវាដល់ពេលដែលអ្នកត្រូវផ្លាស់ប្ដូរឥរិយាបទនៃការគ្រប់គ្រងរប​ស់អ្នកហើយ។

២ មនុស្សគិតមកលើអ្នកក្នុងផ្លូវផ្សេងគ្នា

វាមិនមែនជាបញ្ហាទេថា​តើអ្នកមើលមកខ្លួនអ្នកយ៉ាងម៉េចទេ តែនៅពេលណាដែលមនុស្សស្គាល់អ្នកមិនច្បាស់ ហើយគិតថាអ្នកមានតួនាទីធំដុំ នោះពួកគេមិនហ៊ានជាប្រាប់អ្នកអំពីកំហុស ឬភាពអាក្រក់រប​ស់អ្នកឡើយ ព្រោះពួកគេខ្លាចអ្នកអាម៉ាស់ឬមានការអន់ចិត្តចំពោះការរិះគន់ចំៗបែបនេះ ឬមួយក៏ពួកគេមិនចង់ដាក់បន្ទុកជាបញ្ហាដល់អ្នកនោះទេ។ តែជាសំណាងល្អ  អ្នកនៅមានវិធានការណ៍តបតមួយចំនួន អាចធ្វើឲ្យមនុស្សទាំងនោះប្រាប់អ្នកអំពីការពិត រួមមាន៖ អ្នកសង្កត់ធ្ងន់ថាអ្នករីករាយនឹងស្វាគមន៍រាល់មតិរិះគន់ទាំងឡាយនិងផ្ដល់ជារង្វាន់ចំពោះអ្នកដែលបានបញ្ចេញមតិ។ បង្ហាញថាអ្នកមានទំនួលខុសត្រូវរាល់កំហុសទាំងឡាយដែលបានធ្វើព្រោះអ្នកក៏ជាមនុស្សដូចពួកគេដែរ ឬមួយក៏ប្រើជាភាសានិយាយបែបទន់ភ្លន់និងគួរសមដូចជា ការនិយាយបកស្រាយរបស់ខ្ញុំប្រហែលជាមានចំណុចខុសខ្លះៗហើយ ដូចនេះបើសិនជាមានមតិផ្សេង ឬមានការមិនយល់ស្របអាចផ្ដល់ជាគំនិតផ្សេងបាន។

 

៣ ផ្លាស់ប្ដូរស្ថានភាពរាល់ពេលរាល់ថ្ងៃ

ពេលដែលខ្ញុំគ្រប់គ្រងក្រុមដែលមានចំនួនតិច គឺខ្ញុំតែងតែចំណាយពេលនាពេលរសៀលរបស់ខ្ញុំដើម្បីស្វែងរកនូវគំនិតថ្មីៗជាមួយនឹងកូនក្រុមរបស់ខ្ញុំ ហើយមានភាពច្បាស់លាស់ក្នុងការគ្រប់គ្រងពួកគេ។​ ចាប់តាំងពីមានការកើនឡើងនូវសមាជិកកាន់ច្រើនមក​ គឺខ្ញុំត្រូវការពេលវេលាយូរដើម្បីផ្ដោតលើប្រធានបទតែមួយ ហើយត្រូវមានភាពឈ្លាសវៃក្នុងការដោះស្រាយបញ្ហា ឬ បកស្រាយនូវគម្រោងណាមួយភ្លាមៗ​ ដែលវាធ្វើឲ្យខ្ញុំមានអារម្មណ៍វិលវល់ ហើយមានអារម្មណ៍ថាត្រូវធ្វើអ្វីមួយទាំងបង្ខំ និងស្រ្តេស។ ប៉ុន្តែយូរៗទៅខ្ញុំគិតថាវាគឺជាការងារ គឺខ្ញុំត្រូវតែទទួលរ៉ាប់រងទ្វេដងបីដងនិងបួនដងនៃសមត្ថភាពរបស់ខ្ញុំក្នុងការប្ដូរបរិបទមួយនេះ។ វិធីដែលធ្វើឲ្យខ្ញុំមានភាពងាយស្រួលចំពោះបញ្ហាទាំងនេះរួមមាន៖ការស្កេនប្រតិទិនរបស់ខ្ញុំរៀងរាល់ព្រឹកនិងរៀបចំការប្រជុំឲ្យមានលក្ខណៈត្រឹមត្រូវ។

៤ រើសយកនិងជ្រើសនូវការប្រយុទ្ធរបស់អ្នក

អ្នកត្រូវតែដឹងថាតើអ្វីជាជម្រើសដំបូង ឬជាអាទិភាពរបស់អ្នក? តើប្រធានបទបែបណាខ្លះដែលអ្នកយកចិត្តទុកដាក់ ហើយអ្នកនឹងគូរបន្ទាត់នៅឯណា? ខ្ញុំចំណាយពេលជាយូរដើម្បីទទួលបានប្រតិបត្តិការមួយប្រកបដោយផាសុខភាពនៅក្នុងពិភពលោកមួយដែលខ្ញុំជ្រើសរើស ហើយជ្រើសរើសអ្វីដែលសំខាន់បំផុត ឬអ្វីដែលជាបញ្ហាចម្បងដែលត្រូវដោះស្រាយបន្ទាន់។

៥ ជំនាញមនុស្សមានសារៈសំខាន់បំផុត

នៅពេលដែលអ្នកមានទំនួលខុសត្រូវខ្ពស់ អ្នកនឹងមានពេលកាន់តែតិចទៅជាមួយនឹងការងារដែលត្រូវនឹងជំនាញរបស់ខ្លួន។ អ្នកមានដែលឆ្ងល់ឬទេ ថាតើមនុស្សដែលមានតែជំនាញលក់ អាចធ្វើការគ្រប់គ្រង និងដំណើរការ​ស្ថាប័នវិស្វកម្ម ហើយ​អ្នកដែលពូកែ​ផ្នែក​ហិរញ្ញវត្ថុអាចខ្លាចជាអ្នកដឹកនាំទីផ្សារ​យ៉ាងឆ្នើមដោយវិធីណា? កិច្ចការងារមួយអាចឈានទៅរកភាពភាពជោគជ័យបាន​ ពួកគេត្រូវតែចេះអភិវឌ្ឍនិងកសាងនូវសម្ព័ន្ធភាពនៅក្នុងក្រុម ធ្វើឱ្យក្រុមការងារធ្វើការងារអស់ពីចិត្តពីថ្លើម បង្កើតក្រុមដែលពឹងផ្អែកលើខ្លួនឯង ចេះជ្រើសរើស​អ្នកដឹកនាំឆ្នើម បង្កើតចក្ខុវិស័យច្បាស់លាស់ និង មាន​ទំនាក់ទំនងល្អ។ មនុស្សដែលស្ទាត់ជំនាញទាំងនោះនឹងត្រូវបានបំពាក់យ៉ាងល្អដើម្បីដឹកនាំក្រុមគ្រប់ទំហំ មិនថាតូចឬក៏ធំឡើយ។

ពាណិជ្ជកម្ម

វិធី៨យ៉ាងដែលអ្នកប្រាថ្នាចង់មានពេលអានសៀវភៅ

0

មនុស្សគ្រប់គ្នាត្រូវតែអានសៀវភៅឲ្យបានច្រើនដើម្បីស្វែងយល់ពីមជ្ឈដ្ឋានខាងក្នុងនិងខាងក្រៅ។ ហើយពេលខ្ញុំប្រាប់ទៅដល់មនុស្សទាំងនោះ ពួកគេក៏បានឆ្លើយភ្លាមៗថា​” ពិតមែនហើយយើងត្រូវតែអានសៀវភៅឲ្យបានច្រើន” ប៉ុន្តែប្រហែលជាពីរវិនាទីក្រោយមក ពួកគេបែរជានិយាយថា” ខ្ញុំសង្ឃឹមថាខ្ញុំនឹងមានពេលអានវា” ។ ជាការពិតណាស់ មនុស្សគ្រប់គ្នាសុទ្ធតែរវល់ គ្មានពេលទំនេរដើម្បីអានទេ ពោលគឺពួកគេរវល់ជាមួយនឹងការងារ ការឆ្លើយតបសារ ការឆែកអ៊ីម៉ែល និងព័ត៌មានមួយចំនួនទៀតនៅក្នុងបណ្តាញសង្គមដែលតែងតែផ្ញើរមកកាន់អ្នកជារៀងរាល់ថ្ងៃ។​ជាមួយនឹងព័ត៌មាន និង អត្ថបទបែបនេះ​ តើពួកគេមានពេលឯណាទៅអានសៀវភៅនោះ។ ដូចនេះហើយបើសិនជាអ្នកចង់មានពេលអានសៀវភៅគ្រប់គ្រាន់ អ្នកអាចអនុវត្តទៅតាមវិធីខាងក្រោមទាំង៨នេះ សង្ឃឹមថាអ្នកអាចនឹងប្រសើរឡើង៖

១ រស់នៅក្នុងពិភពនៃសៀវភៅ

អ្នកនិពន្ធជនជាតិអាហ្សង់ទីនលោក Jorge Luis Borges បាននិយាយថា” ខ្ញុំមិនអាចដេកលក់បានទេ បើសិនជាមិនមានសៀវភៅនៅហ៊ុមព័ទ្ធក្បែរខ្ញុំ”។ នេះគឺជារបៀបដែលយើងជ្រើសរើសរស់នៅ។ទោះបីជាផ្ទះរបស់អ្នកមិនមានទីធ្លាធំទូលាយក៏ដោយ តែអ្នកអាចទៅបណ្ណាល័យឬទៅកន្លែងណាដែលមានសៀវភៅដើម្បីអានវា ហើយនៅពេលដែលអ្នកអានរួចរាល់ហើយ ​អ្នកអាចយកវាមកប្រគល់ឲ្យគេវិញបាន។

២ ដាក់ភ្លើងក្រហមលើក្បាលដំណេក

ហេតុអ្វីត្រូវជាពណ៌ក្រហម?លោកMichael Breus អ្នកនិពន្ធសៀវភៅ The Power Of When និយាយថាជំនួយពន្លឺពណ៌ក្រហមជួយដល់ផលិតកម្មមេឡាទីន។ពន្លឺភ្លឺពេកឬអេក្រង់ភ្លឺអាចធ្វើឲ្យអ្នកមានអារម្មណ៍ប្រុងប្រយ័ត្នជាងមុន មានន័យថាអ្នកនឹងមិនងាយនឹងឆាប់លង់លក់ឡើយ ខណៈពេលដែលអ្នកអាន។ដូចនេះការដែលយើងអាននៅពេលយប់វានឹងធ្វើឲ្យយើងបានសម្រាក មិនមែនធ្វើឲ្យយើងមានអារម្មណ៍តានតឹងឬក៏វិលវល់នោះទេ។

៣ កាត់បន្ថយការញៀននៃទូរស័ព្ទរបស់អ្នក

ទូរស័ព្ទគឺជាគ្រឿងម៉ាស៊ីនដែលតែងតែរំខានអ្នកជាញឹកញាប់ ហើយក៏ជាមេរោគដ៏សាហាវចាំបំផ្លាញអារម្មណ៍អ្នក នៅពេលដែលអ្នកដាក់ចិត្តថានឹងអានសៀវភៅ ព្រោះវាធ្វើឲ្យអ្នកចាប់អារម្មណ៍ទៅលើវាខ្លាំងជាងចាប់អារម្មណ៍ទៅលើការអានសៀវភៅ។ ដូចនេះហើយដើម្បីកុំឲ្យទូរស័ព្ទរបស់អ្នកអូសទាញផ្លូវចិត្តអ្នកបាន អ្នកគួរតែដាក់សម្លេងវានៅក្នុងសភាពស្ងៀមស្ងាត់ និង បិទរាល់ការជូនដំណឹងទាំងឡាយពីក្នុងទូរស័ព្ទ។

៤ ប្រើប្រព័ន្ធ Dewey Decimal System

តើអ្វីទៅជា Dewey Decimal System?

Dewey Decimal System គឺជាការរៀបចំសៀវភៅតាមលំដាប់លំដោយទៅតាមមុខវិជា្ជ ហើយវាដាក់សៀវភៅនៅលើធ្នើតាមមុខវិជ្ជានីមួយៗដោយប្រើលេខចាប់ពីលេខ០០០ ដល់៩៩៩។ តើអ្នករៀបចំសៀវភៅរបស់អ្នកតាមរបៀបណា? រៀបចំវាទៅតាមពណ៌? ទៅតាមលេខរៀង? ឬក៏ទុកវាគ្រប់ទីកន្លែង? ទាំងនេះគឺជាមូលហេតុមួយដែល គ្រប់បណ្ណាល័យទាំងអស់គេប្រើ Dewey Decimal System ដើម្បីរៀបចំសៀវភៅឲ្យមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ល្អ។យោងទៅតាម Dewey Decimal System ខ្ញុំបានចំណាយពេលនៅថ្ងៃសៅរ៍ដើម្បីរៀបចំសៀវភៅរបស់ខ្ញុំបានយ៉ាងមានរបៀបរៀបរយល្អ។ចាប់តាំងពីប្រើនេះមក ខ្ញុំពិតជាងាយស្រួលក្នុងការរកសៀវភៅអាន ហើយរកវាឃើញបានលឿនជាងសព្វដង។

៥ ប្រើ Book Tube ឬតាមដានទំព័រហ្វេសប៊ុកអ្នកអានដើម្បីដោះស្រាយភាពលំបាកនៃ​ការរកសៀវភៅអាន

តើខ្ញុំគួរអានអ្វីបន្ថែមទៀត? នេះគឺជាបញ្ហាធំមួយសម្រាប់អ្នកចង់អាន តែមិនមានអ្នកណែនាំ​ថាតើគួរអានសៀវភៅអ្វី។ Book Tube គឺជាវេទិការរបស់ Youtube បង្កើតឡើងសម្រាប់ណែនាំពីសៀវភៅដែលល្បី និងសៀវភៅដែលអ្នកគួរអានបន្ទាប់។ ក្រៅពីនេះ អ្នកអាច​តាមដានទំព័រ Facebook របស់អ្នកអាន ដើម្បី​តាមដានការណែនាំនានាពីសៀវភៅដែលអ្នកអាចអានបាន។

៦ ដកការតាមដានព័ត៌មានបណ្តាញសង្គម

តើអ្នកដឹងថាកន្លែងណាដែលព័ត៌មានតែងតែរំខានខ្ញុំពីការអានសៀវភៅដែរឬទេ? កន្លែងនោះគឺ បណ្តាញព័ត៌មានសង្គមនេះឯង។អ្នកគួរតែដកហូតរាល់គេហទំព័រព័ត៌មាននៅលើបណ្ដាញសង្គមណាដែលមិនមានប្រយោជន៍ ហើយលុបកន្លែងរក្សាទុកទាំងអស់នៃអាសយដ្ឋានគេហទំព័រព័ត៌មានដែលធ្វើឱ្យអ្នកខាតពេលវេលា និងមិនមាន​គុណតម្លៃ ។ ពេលនោះអ្នកនឺងមិនមានការរំខានទៀតឡើយ អ្នកនឹងមានពេលគ្រប់គ្រាន់ដើម្បីអានសៀវភៅ។

៧ អានជាមួយអ្វីដែលមិនរំខានអ្នកឱ្យធ្វើអ្វីផ្សេងទៀត

ក្នុងនាមជាអ្នកនិពន្ធ បានប្រាប់ខ្ញុំនៅក្នុងបទសម្ភាសន៍មួយថា”មនុស្សកម្រអានសៀវភៅមួយនៅក្នុងសៀវភៅ iBooks ព្រោះពួកគេរវល់តែចុចទៅលើការពិនិត្យអ៊ីម៉ែលរបស់ពួកគេ”។ ពួកគេនឹងបញ្ឈប់ការអានសៀវភៅប្រសិនបើមានការរំខាន ឬមានការផ្ដល់សារជូនដំណឹងពីទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិច។អ្នកត្រូវចាំថាមានតែសៀវភៅពិតៗតែប៉ុណ្ណោះដែលអាចឲ្យអ្នកធ្វើជាអ្នកដឹកនាំការសម្ដែងបានពេញលេញ។គ្មានសម្លេងណាជំនួសសម្លេងផ្លូវចិត្តរបស់អ្នកឡើយ ហើយក៏គ្មានទ្រង់ទ្រាយណាអាចប៉ះពាល់ដល់បំណងរបស់អ្នកនិពន្ធដែរ។

៨ និយាយជាមួយអ្នកលក់សៀវភៅក្នុងតំបន់របស់អ្នក

បើអ្នកចង់បានសៀវភៅមួយដែលល្អ ដែលអាចជួយក្នុងការបណ្តុះគំនិតអ្នកឲ្យបានកាន់តែប្រសើរ ឬចង់បានសៀវភៅណាមួយដែលអាចជួយដោះស្រាយនូវទុក្ខលំបាករបស់អ្នក ចូរអ្នកនិយាយឬសួរទៅកាន់អ្នកលក់ ពេលនោះអ្នកលក់នឹងបង្ហាញថាសៀវភៅមួយណាដែលល្អសម្រាប់អ្នកក្នុងការដោះស្រាយវា។ ការត្រួតពិនិត្យប្រចាំឆ្នាំនៃចិត្តវិទ្យាបាននិយាយថា ការអាននឹងធ្វើឲ្យណឺរ៉ូនកញ្ចក់របស់ពួកយើងកើនឡើង ហើយជួយបើកឲ្យខួរក្បាលមានការទទួលខុសត្រូវក្នុងការអភិវឌ្ឍការយល់ចិត្ត ការអាណិតអាសូរ និងការយល់ដឹង។ការអាននឹងធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំល្អ ជាឪពុកម្ដាយល្អ គ្រូបង្រៀនល្អ សិស្សល្អ និងជាបងប្អូនបង្កើតល្អ។

អ្នកគួរតែចាប់ផ្ដើមធ្វើតេស្តសមត្ថភាពក្នុងការអានរបស់អ្នក ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ និងពីមួយឆ្នាំទៅមួយឆ្នាំ ថា​តើអ្នកអានសៀវភៅបានប៉ុន្មានក្បាល ហើយអ្នករីកចម្រើនបានប៉ុណ្ណាដែរ។រៀនអនុវត្តវាម្ដងមួយជំហានម្ដងមួយជំហានដើម្បីឲ្យក្លាយជាមនុស្សម្នាក់ដែលអាចអានសៀវភៅបាន១០០ក្បាលឬក៏លើសពី១០០ នៅក្នុងមួយឆ្នាំ។

 

ពាណិជ្ជកម្ម

អត្ថប្រយោជន៍ទាំង១០នៃការអានសៀវភៅ

0

ហេតុអ្វីបានជាយើងត្រូវអានសៀវភៅជារៀងរាល់ថ្ងៃ?តើវាបានផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់យើង?សព្វថ្ងៃនេះមនុស្សមួយចំនួន ចូលចិត្តអានសៀវភៅ ចូលចិត្តវិនិយោគលុយទៅលើសៀវភៅដោយសារតែ សៀវភៅអាចជួយបញ្ចៀសបញ្ហា ឬជួយដោះស្រាយបញ្ហាឲ្យពួកគេ ប៉ុន្តែក៏នៅមានមនុស្សមួយភាគធំដែលនៅតែមិនចូលចិត្តអានសៀវភៅ ហើយតែងតែចំណាយពេលទៅលើរឿងឥតប្រយោជន៍ នេះមកពីពួកគេមិនទាន់យល់ពីគុណតម្លៃ និងសារៈប្រយោជន៍របស់សៀវភៅ។ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង១០ចំណុចនៃការអានសៀវភៅ៖

គ្មានមនុស្សជោគជ័យឯណា ដែលថាមិនអានសៀវភៅនោះទេ ហើយក៏គ្មានអ្នកប្រាជ្ញឯណាដែលមិនចេះអានសៀវភៅនោះដែរ

១ រំញោចផ្លូវចិត្ត

តាមការសិក្សាបានបង្ហាញថាការរំញោចផ្លូវចិត្តអាចធ្វើឲ្យ ដំណើរការនៃការវង្វេងវង្វាន់របស់មនុស្សធា្លក់ចុះ ដោយសារតែខួរក្បាលមានសកម្មភាពក្នុងការគិតពេលដែលយើងអាន ហើយការរំញោចនោះដែរ បានជួយការពារខួរក្បាលពីការបាត់បង់នូវថាមពល។ដូចសាច់ដុំដទៃទៀតដែលមាននៅក្នុងរាងកាយ  ខួរក្បាលតម្រូវឲ្យមានការធ្វើលំហាត់ប្រាណ ដើម្បីឲ្យវាមានភាពរឹងមាំនិងមានសុខភាពល្អ។ហើយក្នុងនោះដែរគេក៏សង្កេតឃើញថាការលេងល្បែងផ្គុំរូប និងលេងល្បែងដូចជាអុក គឺត្រូវបានគេរកឃើញថាវាមានប្រយោជន៍ជាមួយនឹងការរំញោចការយល់ដឹងរបស់មនុស្ស។

២ កាត់បន្ថយភាពតានតឹង(ស្ត្រេស)

មិនថាអ្នកមានភាពតានតឹងខ្លាំងប៉ុណ្ណានៅកន្លែងការងារ នៅក្នុងទំនាក់ទនងផ្ទាល់ខ្លួនឬ បញ្ហាផ្សេងទៀតរាប់មិនអស់ដែលត្រូវប្រឈមមុខក្នុងជិវិតប្រចាំថ្ងៃក៏ដោយ ប៉ុន្តែនៅពេលដែលអ្នកអានសៀវភៅ ដូចជាសៀវភៅប្រលោមលោក សៀវភៅកំប្លែង ឬក៏សៀវភៅណាមួយដែលអ្នកចូលចិត្ត ពេលនោះអារម្មណ៍របស់អ្នកនឹងអន្លង់អន្លោចទៅតាមសាច់រឿងដែលអ្នកកំពុងអាន ហើយទុកឲ្យអារម្មណ៍ធុញថប់របស់អ្នករសាត់ចេញពីខ្លួនដែលធ្វើឲ្យអ្នកអាចសម្រាក និងបំភ្លេចទុក្ខកង្វល់។

៣ ចំណេះដឹង

ប្រាកដណាស់សៀវភៅគឺជាឃ្លាំងសម្រាប់ផ្ទុក ចំណេះដឹង និង បទពិសោធន៍ថ្មីៗ។ ពេលណាដែលអ្នកកាន់តែអាន នោះអ្នកនឹងកាន់តែមានការគិត និង ការយល់ដឹងបានជ្រៅជ្រះ។ អ្នកអាចប្រើចំណេះដឹងដែលទទួលបានពីការអានសៀវភៅ ទៅធ្វើការរកស៊ី ឬមួយក៏យកវាទៅដោះស្រាយនូវបញ្ហាដែលកើតមានជាដើម។អ្វីដែលអ្នកត្រូវចាំគឺ ទោះបីជាអ្នកជួបបញ្ហាលំបាកខ្លាំង អ្នកបាត់បង់ទ្រព្យសម្បត្តិ បាត់បង់លុយកាក់ បាត់បង់ការងារ យ៉ាងណាក៏ដោយ ក៏អ្នកនៅតែអាចរស់បានដែរបើសិនជាអ្នកមានចំណេះដឹង។​ចំណេះដឹងរបស់អ្នកនឹងនាំយកអ្វីៗដែលអ្នកបាត់បង់ត្រឡប់មកវិញជាមិនខាន។

៤ ពង្រីកនូវវាក្យស័ព្ទ

ពេលអ្នកអានកាន់តែច្រើន នោះអ្នកនឹងទទួលបានពាក្យថ្មីៗ ស្គាល់ពាក្យថ្មីៗបានកាន់តែច្រើន ហើយវាក៏ជួយបង្កើននូវសមត្ថភាពនិយាយជាសាធារណៈដល់អ្នកផងដែរ រីឯការសន្ទនារវាងអ្នកនឹងដៃគូសន្ទនាក៏កាន់តែមានភាពស៊ីចង្វាក់គ្នាថែមទៀត។

៥ បង្កើនការចងចាំ

នៅពេលដែលអ្នកអានសៀវភៅ អ្នកត្រូវចងចាំអំពីការចាត់ថ្នាក់នៃតួអង្គ ចងចាំអំពីប្រវត្តិសាវតា ចាំអំពីដំណើររឿង និងខ្លឹមសារនៃរឿង។ ការអានជួយឲ្យ ខួរក្បាលរបស់អ្នកមានភាពបត់បែនលឿន គិតបានរហ័ស និង បង្កើននូវអង្គចងចាំបានល្អ ។

៦  មានជំនាញគិតនិងវិភាគខ្លាំង                                                         

ពេលដែលអ្នកអាន អ្នកត្រូវតែផ្ចង់អារម្មណ៍ ផ្ចង់ស្មារតី ឲ្យមូល ដើម្បីវិភាគនូវទស្សនៈ គំនិត ឬដំបូន្មានដែលមាននៅក្នុងសៀវភៅ ព្រោះថាទស្សនៈខ្លះរបស់អ្នកនិពន្ធបង្កប់ន័យជ្រៅ មិនមែនអានម្ដងនឹងយល់នោះទេ ដូចនេះអ្នកត្រូវតែចំណាយពេលខ្លះទៅវិភាគ ទៅពិចារណា ឲ្យបានល្អិតល្អន់ទើបយល់ពីអត្ថន័យរបស់អ្នកនិពន្ធចង់សំដៅទៅអ្វី។ បន្ទាប់ពីនោះអ្នកអានហើយ អ្នកអាចយកអត្ថបទ ឬ ក៏ទស្សនៈណាមួយទៅពិភាក្សាជាមួយដៃគូ ព្រោះវាធ្វើឲ្យការគិតរបស់អ្នកកាន់តែរីកចម្រើន។ ពេលនោះហើយ គឺជាពេលដែលខួរក្បាលរបស់អ្នកធ្វើសកម្មភាព ធ្វើលំហាត់ប្រាណខួរក្បាលឲ្យចេះវិភាគ ចេះវែកញែក និងចេះដោះស្រាយបញ្ហា និងមានគំនិតទូលំទូលាយ។

៧ បង្កើនឡើងនូវការផ្ដោតអារម្មណ៍

នៅពេលដែលអ្នកអានសៀវភៅ អារម្មណ៍ដែលអ្នកមានទាំងប៉ុន្មាននឹងត្រូវផ្ដោតទៅលើដំណើររឿងនៅក្នុងសៀវភៅទាំងអស់ រីឯរឿងផ្សេងៗទៀតនឹងត្រូវរសាយរសាត់ទៅតាមវាយោអស់។

៨ មានជំនាញសរសេរបានល្អ

ជាការពិតណាស់អានសៀវភៅច្រើន នឹងចម្រើននូវសមត្ថភាពខួរក្បាលរបស់អ្នកឲ្យមានការចងចាំនូវពាក្យ និង ចងចាំនូវការសរសេររបស់ពាក្យនីមួយៗបានយ៉ាងល្អ។ ពេលដែលអ្នកឧស្សាហ៍អាន អ្នកនឹងចេះសរសេរសំណេរបានយ៉ាងក្បោះក្បាយ និងត្រូវតាមអក្ខរក្រម ​ហើយពេលខ្លះពាក្យណាដែលអ្នកមិនដែលជួបក៏អ្នកអាចសរសេរបានដែរ។

៩ ភាពស្ងប់ស្ងាត់

បន្ថែមលើការសម្រាកលំហែកាយ ដែលអមទៅនឹងការអានសៀវភៅល្អ វាអាចនាំមកនូវភាពធូរស្រាលក្នុងចិត្ត និងមានភាពស្ងប់ស្ងាត់ផ្លូវអារម្មណ៍ មកឲ្យអ្នក។ អ្នកគួររកកន្លែងណាដែលស្ងប់ស្ងាត់ដើម្បីអានសៀវភៅ ចៀសវាងពីការរំខាននៅខាងក្រៅ។ ផ្លូវវិញ្ញាណរបស់អ្នកអាចជួយកាត់បន្ថយសម្ពាធឈាមនិងនាំមកនូវអារម្មណ៍ស្ងប់ស្ងាត់ខណៈពេលដែលអ្នកអានសៀវភៅ។

១០ ជាការកម្សាន្តដោយឥតគិតថ្លៃ

អានសៀវភៅធ្វើឲ្យអារម្មណ៍អ្នកស្រស់ស្រាយ ផុតទុក្ខកង្វល់ និងមានចំណេះដឹងកាន់តែច្រើន។ អ្នកអាចទៅបណ្ណាល័យដើម្បីលំហែខួរក្បាល លំហែអារម្មណ៍របស់អ្នកបាន ព្រោះនៅទីនោះសម្បូរទៅដោយសៀវភៅគ្រប់ប្រភេទ អ្នកចង់អានអ្វីក៏បានដោយមិនចាំបាច់អស់ថវិកា។

ជាសារចុងក្រោយអ្នកគួរតែពងឹ្រងការអានរបស់អ្នកឲ្យបានខ្លាំង ព្រោះការអាននឹងនាំអ្នកទៅរកអនាគតភ្លឺថ្លាត្រចះត្រចង់។ម្យ៉ាងទៀត អ្នកត្រូវចេះជ្រើសរើសសៀវភៅណាដែលល្អ ដែលមានប្រយោជន៏ ហើយអ្នកចូលចិត្តអាន។ បើអ្នករើសសៀវភៅខុស អ្នកនឹងមានអារម្មណ៍ឆាប់ធុញជាមួយនឹងការអាន។អ្នកត្រូវចាំថា គ្មានមនុស្សជោគជ័យឯណា ដែលថាមិនអានសៀវភៅនោះទេ ហើយក៏គ្មានអ្នកប្រាជ្ញឯណាដែលមិនចេះអានសៀវភៅនោះដែរ

ពាណិជ្ជកម្ម

មើលលើ៥ចំណុចនេះដើម្បីទិញផ្ទះបានចំណេញ

DCIM100MEDIADJI_0713.JPG

ផ្ទះគឺជាទីជម្រកដែលមិនអាចខ្វះបាន​នៅក្នុងជីវិតយើងនេះ ហើយវាក៏ជាការវិនិយោគដ៏ធំមួយផងដែរ។ បច្ចុប្បន្ននេះ នៅពេលដែលគេនិយាយដល់ការទិញផ្ទះ ក្រៅពីជាជម្រើសសម្រាប់ផ្តល់ទីជម្រក​ដ៏កក់ក្តៅដល់គ្រួសារ ភាគច្រើនគេតែងតែរំពឹងដល់ផលចំណេញ​ដែលអាចទទួលបានទៅថ្ងៃខាងមុខផងដែរ។ តើយើងត្រូវគិតពិចារណាទៅលើ​អ្វីខ្លះ ដើម្បីធ្វើការសម្រេចទិញផ្ទះមួយដែលអាចចំណេញ​ទៅថ្ងៃខាងមុខបាន?

១ ទីតាំង

អ្នកដែលធ្លាប់​មានបទពិសោធន៍ច្រើនក្នុងការទិញផ្ទះ គាត់តែងតែនិយាយថា “ទិញផ្ទះ អ្វីដែលសំខាន់បំផុតគឺទីតាំង ទីតាំង ទីតាំង”។ ព្រោះថា ទីតាំងគឺជាកត្តាដ៏សំខាន់មួយដែលជះឥទ្ធិពលលើការឡើងថ្លៃតម្លៃអចលនវត្ថុនោះ។ ប្រសិនបើផ្ទះរបស់អ្នកស្ថិតនៅទីតាំងដែល​សមប្រកប ទីដែលមានមនុស្សឆ្លងកាត់ច្រើន ទោះបីជាស្ថានភាព​ទីផ្សារអចលនវត្ថុ​ធ្លាក់ចុះ ឬនៅត្រឹង ក៏នឹងមិនអាច​ទាញទម្លាក់តម្លៃរបស់អចលនវត្ថុអ្នកដែរ។

ដូចនេះ ប្រសិនបើអ្នក​រំពឹងចង់បានចំណេញច្រើនពីផ្ទះដែលអ្នកបានទិញនោះ នៅពេលដែលអ្នកសម្រេចចិត្តទិញផ្ទះណាមួយ អ្វីដែលអ្នកត្រូវគិតពិចារណានោះគឺ​ជ្រើសរើស​ទីតាំងដែលល្អ។ ធ្វើដូចនេះទើបអ្នកអាចទទួលបានផលចំណេញច្រើនពីការវិនិយោគទិញផ្ទះនេះ។

២ កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុនបុរី ឬអ្នកសាងសង់

ហេតុអ្វីនៅពេលទិញផ្ទះ អ្នកត្រូវ​​ការជ្រើសរើសទិញជាមួយ​នឹងបុរី ឬម្ចាស់សំណង់ដែលមានកេរ្តិ៍ឈ្មោះល្បី និងមានប្រវតិ្តល្អ? ព្រោះថា វាដូចជាការទិញទំនិញអញ្ចឹង នៅពេលដែលអ្នកទិញទំនិញដែល​មានម៉ាកសញ្ញាល្អ អ្នកប្រាកដជា​មាន​ទំនុកចិត្តនូវគុណភាពរបស់វា ហើយការទិញផ្ទះក៏ដូចគ្នាដែរ។ បុរី ឬម្ចាស់គម្រោងដែលមានកេរ្តិ៍ឈ្មោះល្អ ពួកគាត់តែងតែផ្ចិតផ្ចង់ជាងដើម្បីរក្សាកេរ្តិ៍ឈ្មោះខ្លួនឱ្យបានល្អ និងផ្តោតលើការរក្សាស្តង់ដារគុណភាព ហើយពួកគាត់​នឹង​មិនងាយ​នឹងបោះបង់​គម្រោងចោលកណ្តាលទីនោះទេ ដែលប្រៀបដូចជាអ្នក​បានទិញប័ណ្ណធានារ៉ាប់រងយ៉ាងដូច្នេះដែរ។

ដូចនេះ មុននឹងទិញផ្ទះ​ពីគម្រោងណាមួយ អ្នកគួរតែធ្វើការសិក្សាស្វែងយល់ពីគម្រោងនោះឱ្យបានដិតដល់ ព្រោះការទិញផ្ទះ​គឺជាការវិនិយោគដ៏មានតម្លៃមួយ។

៣ មើលពីសក្តានុពលតំបន់ ឬផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល

មុននឹងទិញផ្ទះ អ្នកគួរតែសិក្សាស្វែងយល់ពីតំបន់នោះ ស្វែងរកព័ត៌មាននានាលើសារព័ត៌មាន ចូលសួរព័ត៌មានលម្អិតពីតំបន់នោះពីអ្នកលក់ ដើម្បីដឹងពីសន្ទុះវិវឌ្ឍក្នុងតំបន់នោះ។ ប្រសិនបើអ្នកចង់ចំណេញក្នុងការវិនិយោគទិញផ្ទះ អ្នកគួរតែតាមដាន​ផែនការអភិវឌ្ឍន៍របស់​រាជរដ្ឋាភិបាល ផែនការអភិវឌ្ឍន៍ក្រុង ឬក៏តាមដានមើលពីសន្ទុះនៃការវិនិយោគរបស់ក្រុមហ៊ុនឯកជននានាទៅលើតំបន់នោះ។

ប្រសិនបើអ្នកចង់ទិញផ្ទះចំណេញ អ្នកគួរតែដាក់កាលវិភាគ​ក្នុងការ​ជិះមើលតំបន់នានាជាប្រចាំ ដើម្បីមើលទីសន្ទុះទិសដៅនៃការអភិវឌ្ឍន៍ និងការប្រែប្រួលនានា។

៤ មើលពីគុណភាពសេវាកម្មគ្រប់គ្រងបុរី

បច្ចុប្បន្ន និងអនាគតខាងមុខ មនុស្ស​កាន់តែច្រើនឡើងនឹងជ្រើសរើស​ការទិញផ្ទះ និងរស់នៅ នៅក្នុងបុរី ព្រោះវាជា​ការរស់នៅបែបថ្មី ដែលមានផាសុខភាព និងសុវត្ថិភាព។ ដូចនេះហើយ នៅពេលអ្នកទិញផ្ទះពីគម្រោងណាមួយ អ្នកក៏ត្រូវផ្តោតលើសេវាថែទាំ និងសេវាកម្មសន្តិសុខ​បុរីផងដែរ។ ហេតុអ្វី? ព្រោះថា ប្រសិនមិនមានការគ្រប់គ្រងល្អទេ មិនមានសុខសុវត្ថិភាពទេ ការរស់នៅនឹងមិនមានការកក់ក្តៅ និងផាសុខភាព ដែលជះឥទ្ធិពលខ្លាំង​ទៅលើកេរ្តិ៍ឈ្មោះតំបន់ដែលអ្នករស់នៅ និងទាញតម្លៃអចលនវត្ថុនៅទីនោះ​មិនឱ្យងើបបាន។ ចូរអ្នកស្រមៃមើល ប្រសិនបើទីធ្លាបុរីមិនស្អាត មិនមានរបៀប រញ៉េរញ៉ៃ ចូលទៅងងឹតស្លុង​ ហើយមិនមានសុវត្ថិភាព អ្នកនឹងចង់ទិញ ឬចូលរស់នៅក្នុងផ្ទះនៅតំបន់នោះដែរឬទេ?

៥ ម៉ូដផ្ទះ

ម៉ូដផ្ទះគឺប្រៀបដូចជាការស្លៀកពាក់ និងការតុបតែងកាយ និងមុខយ៉ាងដូច្នេះដែរ វាគឺជាសម្រស់សម្រាប់ទាក់ទាញ មិនថាតែអ្នកផ្ទាល់ទេ គឺរួមបញ្ចូលអ្នកទិញតពីអ្នកផងដែរ។ ប្រសិនបើអ្នកមានបទពិសោធន៍ទិញផ្ទះនោះ អ្នកប្រាកដជាដឹងច្បាស់ថា​តើផ្ទះប្រភេទណាដែលមានសន្ទុះឡើង​ខ្ពស់ជាង ហើយប្រភេទណាពិបាកលក់ចេញ។ ប្រសិនបើម៉ូដផ្ទះ​មិនស្អាត មិនស៊ីវីល័យ មានព័ណ៌មិនទាក់ទាញនោះ តម្លៃរបស់វាក៏នឹងពិបាកនឹងឡើងផងដែរ។ ក្រៅពីសម្រស់ខាងក្រៅ រូបរាងខាងក្នុងក៏ជា​កត្តាសំខាន់ដែលមិនអាចមើលរំលងបាន។ មុននឹងទិញផ្ទះ អ្នកគួរសួរខ្លួនឯងថា ពេលចូលទៅក្នុង អ្នកចង់ស្នាក់នៅឬទេ? វាមានពន្លឺគ្រប់គ្រាន់ឬទេ? វាមានលំហរធំទូលាយដែរឬទេ? អ្នកមានអារម្មណ៍ស្រស់ស្រាយទេនៅក្នុងផ្ទះនោះ?ទាំងនេះ សុទ្ធតែជាកត្តាដែលជះឥទ្ធិពលដល់តម្លៃផ្ទះនៅថ្ងៃខាងមុខ។

ពាណិជ្ជកម្ម

៤ជំហានដើម្បីបង្កើតនូវវប្បធម៌ឈ្នះៗក្នុងក្រុមហ៊ុន

0

វប្បធម៌បានកំណត់នូវមូលដ្ឋានគ្រឹះនៃភាពជោគជ័យ ប៉ុន្តែតើអ្វីជាវប្បធម៌ឈ្នះៗ?ពាក្យថាវប្បធម៌ គឺសំដៅទៅលើ ជំនឿ គំនិត គុណតម្លៃ ច្បាប់វិន័យ និងក្រមសីលធម៌នៅក្នុងអង្គភាពឬស្ថាប័នណាមួយ ហើយវប្បធម៌នេះដែរបានប​ង្ហាញពីរបៀបដែលមនុស្ស គិត​ អារម្មណ៍ដែលមនុស្សមាន និងសកម្មភាពដែលមនុស្សធ្វើជាក់ស្ដែង។ ក្រុមហ៊ុនមួយដែលមានការកំណត់នូវវប្បធម៌មួយជាក់លាក់ ច្បាស់លាស់ និងម៉ឺងមាត់ នោះសមិទ្ធផលដែលពួកគេនឹងទទួលបានក៏ល្អប្រសើរទៅតាមគោលការណ៍ទាំងអស់នេះដែរ។ ប្រសិនជាអង្គភាពមានវិន័យតឹងរឹង គោរពពេលវេលាជាមួយនឹងបុគ្គលិក នោះ អាកប្បកិរិយានៃការមកបំពេញការងារក៏ទៀងទាត់ដែរ ហើយបើសិនជាវប្បធម៌ក្នុងក្រុមហ៊ុនបានកំណត់ ពីសីលធម៌ គុណធម៌ គុណតម្លៃ និងមាន​គោលដៅជាក់លាក់ នោះប្រសិទ្ធភាពការងាររបស់បុគ្គលិករបស់អ្នកក៏កើនឡើងដែរ។ វប្បធម៌ដែលឈ្នះគឺជាវប្បធម៌ដែលបានកំណត់នូវឥរិយាបទត្រឹមត្រូវ វិជ្ជមាន និងមានការរំពឹងទុកខ្ពស់ដើម្បីទទួលបាននូវភាពជោគជ័យ។ដូចនេះ ទើបការកំណត់វប្បធម៌នូវក្នុងក្រុមហ៊ុនពិតជាមានសារៈសំខាន់ វាជួយបង្កើននូវភាពខ្លាំង និងការលូតលាស់របស់ក្រុមហ៊ុន។ខាងក្រោមនេះគឺជាជំហានទាំង៤ដែលខ្ញុំធ្លាប់ប្រើក្នុងនាមជាសហគ្រិនដើម្បីដោះស្រាយនឹងបញ្ហាប្រឈមទូទៅទាំងនេះ៖

១ បង្កើតនូវចក្ខុវិស័យហើយចែករំលែកវា

អ្នកត្រូវតែបង្ហាញនូវចក្ខុវិស័យរបស់អ្នក ហើយចែករំលែកទៅកាន់កូនក្រុមរបស់អ្នកដើម្បីឲ្យពួកគេយល់ច្បាស់ពីគោលដៅរបស់ក្រុមហ៊ុន។អ្នកត្រូវប្រាកដថាការបង្ហាញនូវចក្ខុវិស័យរបស់អ្នកត្រូវបញ្ចូលទាំងក្ដីសង្ឃឹម ក្ដីស្រមៃ និងការលើកទឹកចិត្តទៅដល់ពួកគេជាដើម។ លោក Elon Musk បានបង្ហាញពីចក្ខុវិស័យដ៏រស់រវើកនៅឯ SpaceX : បង្កើតយានអាវកាសមួយដែលអាចនាំមនុស្សទូទៅទៅកាន់ភពព្រះអង្គារ។ជាលទ្ធិផលអ្នករាល់គ្នាដែលធ្វើការនៅក្នុងក្រុមហ៊ុន SpaceX ដឹងថាបេសកកម្មនោះជាអ្វីហើយយល់ពីតួនាទីរបស់ពួកគេបានយ៉ាងច្បាស់លាស់ក្នុងការសម្រេចវា។វាគឺជាប្រភេទចក្ខុវិស័យមួយដែលជួយធ្វើឲ្យក្រុមហ៊ុនទទួលបានជោគជ័យ។

២ ដឹងពីមូលហេតុដែលនៅពីក្រោយអាជីវកម្មរបស់អ្នក

ប្រសិនបើចក្ខុវិស័យរបស់អ្នកគឺជាអ្វី នោះជំនឿរបស់អ្នកគឺជាមូលហេតុ។ ប្រព័ន្ធជំនឿរបស់អ្នកត្រូវតែជាផ្នែកមួយនៃការប្រាប់ពីចក្ខុវិស័យរបស់អ្នក។ កូនក្រុមរបស់អ្នកត្រូវតែយល់ដឹងពីមូលហេតុរបស់អ្នក ថាហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះអ្នក។ដូចជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនSalesforceលោកMarc Benioffបានកំណត់ចក្ខុវិស័យរបស់គាត់ចំពោះក្រុមហ៊ុនហើយបាននិយាយអំពីគំរូបច្ចេកវិទ្យាថ្មី(Cloud)និងគំរូអាជីវកម្មថ្មី(Subscription service)ដែលហៅថា1-1-1ទៅកាន់កូនក្រុមដើម្បីឲ្យគេបានយល់ពីចក្ខុវិស័យរបស់ក្រុមហ៊ុនឲ្យបានកាន់តែច្បាស់លាស់ ហើយខិតខំបំពេញការងារឲ្យបានល្អ។

៣ ប្រាប់ពីការរំពឹងទុក

ដើម្បីធ្វើឲ្យដំណើរការ ការងារដែលអ្នកផ្ដល់ទៅឲ្យកូនក្រុមរបស់អ្នកប្រព្រឹត្តទៅបានយ៉ាងរលូន អ្នកត្រូវតែពន្យល់ពួកគេឲ្យយល់ពីអ្វីដែលអ្នកនឹងធ្វើ ហើយបង្ហាញពីភាពច្បាស់លាស់នូវអ្វីដែលអ្នករំពឹងទុកថានឹងទទួលបាន។ បន្ទាប់មកចូលរួមជាមួយពួកគេក្នុងការកំណត់នូវអ្វីដែលពួកគេនឹងធ្វើ ហើយនឹងត្រូវធ្វើវាឡើងនៅពេលណា។​ភាពច្បាស់លាស់នេះគឺចាំបាច់សម្រាប់ភាពជោគជ័យរប​ស់ពួកគេ និងក្រុមហ៊ុនទាំងមូល។ឧទាហរណ៍ដូចជាបុគ្គលិកគ្រប់រូបនៅAmazonត្រូវយល់ដឹងអំពីការរំពឹងទុករបស់Jeff Bezosទៅលើពួកគេ។ជាក់ស្ដែងនៅឆ្នាំ ១៩៩៧គាត់បានសរសេរជាលាយលក្ខណ៍អក្សរទៅម្ចាស់ភាគហ៊ុនAmazon ថា “នៅពេលដែលខ្ញុំសម្ភាសន៍មនុស្សខ្ញុំប្រាប់ពួកគេថា អ្នកអាចធ្វើការបានយូរ មានការព្យាយាម ឬក៏ឆ្លាត ប៉ុន្តែអ្នកមិនអាចជ្រើសរើសពីរនៅក្នុងចំណោមបីបានទេ”។ខ្ញុំចង់និយាយថាការរំពឹងរបស់Jeff Bezosគឺច្បាស់លាស់ ហើយមកដល់សព្វថ្ងៃនេះក្រុមហ៊ុនត្រូវបានគេស្គាល់ចំពោះក្រមសីលធម៌ការងារ។

៤ ធ្វើឲ្យមនុស្សគ្រប់គ្នាមានទំនួលខុសត្រូវខ្ពស់

ជាមួយនឹងការកំណត់នូវការរំពឹងទុក គឺជាពេលដែលត្រូវណែនាំកូនក្រុមទាំងអស់ឲ្យមានទំនួលខុសត្រូវជាមួយនឹងការងារ។ អ្នកត្រូវជួយក្រុមរបស់អ្នក រៀនពីរបៀបរក្សាពិន្ទុសម្រាប់ខ្លួនឯង អភិវឌ្ឍសមត្ថភាពខ្លួនឯង និងលើកកម្ពស់ខ្លួនឯងឲ្យកាន់តែមានតម្លៃនិងមានការទទួលខុសត្រូវខ្ពស់។ទាំងនេះវាគឺជាវប្បធម៌ឈ្នះមួយ ដែលអ្នកអាចពង្រឹងនូវឥរិយាបទខ្លួនឯង និងជួយឲ្យដំណើរការអាជីវកម្មកាន់តែទៅមុខយ៉ាងរលូន។អ្នកត្រូវដឹងថាមនុស្សដែលអ្នករាល់គ្នាឲ្យតម្លៃនិងផ្ដល់នូវការគោរពកោតសរសើរ គឺជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ មានភាពម៉ឹងម៉ាត់ និងហ្មត់ចត់ជាមួយនឹងការងារ។

 

ពាណិជ្ជកម្ម

អ្វីដែលគួរនិងមិនគួរធ្វើនៅពេលដែលអ្នកមិនយល់ស្របជាមួយនឹងអ្នកដែលមានអំណាចជាងអ្នក

0

        បុគ្គលិកក្រុមហ៊ុនភាគច្រើនពួកគេពុំសូវជាហ៊ាននិយាយប្រឆាំងតវ៉ាជាមួយនឹងអ្នកមានអំណាចប៉ុន្មានទេ ព្រោះអ្វី? គឺព្រោះតែពួកគេមានឋានៈតូចទាប ពួកគេខ្លាចបាត់បង់ការងារ ពួកគេខ្លាចទទួលបាននូវការស្ដីបន្ទោសពីថ្នាក់លើ ដូច្នេះហើយទោះបីជាពួកគេមានគំនិតល្អណាមួយដែលអាចជួយឲ្យក្រុមហ៊ុនលូតលាស់ក៏ពួកគេមិនហ៊ាននិយាយបញ្ចេញមតិដែរ។ក៏ប៉ុន្តែក៏មានបុគ្គលិកខ្លះទៀតពេលដែលមានអង្គប្រជុំម្ដងៗពួកគេមានអាកប្បកិរិយា និងការនិយាយស្ដី ឆ្គាំឆ្គងលើសលស់ពាក្យសម្ដីជាមួយនឹងអ្នកដែលមានអំណាចជាងខ្លួន។តួយ៉ាងទោះបីជាមតិរបស់យើងមានភាពល្អឥតខ្ចោះជាងគេនៅក្នុងអង្គប្រជុំក៏ដោយ ក៏យើងមិនត្រូវបង្ហាញនូវភាពក្រអឺតក្រទម ឬការនិយាយដោយគ្មានសីលធម៌ ដើម្បីឆ្លើយតបទៅនឹងបុគ្គលនោះឡើយ។ដូចនេះហើយថ្ងៃនេះ”គំនិត”នឹងលើកយកចំណុចសំខាន់ៗដែលទាក់ទងទៅនឹងអ្វីដែលយើងគួរធ្វើឬមិនគួរធ្វើនៅពេលដែលចង់ជំទាស់មតិជាមួយនឹងអ្នកដែលមានអំណាចខ្លាំងជាងយើង។

១ អ្វីដែលគួរធ្វើ

  • អ្នកត្រូវប្រាប់ពួកគេថាអ្នកមានមតិដែលថ្មី ដែលប្លែក រួចហើយសួរទៅកាន់គាត់ថា តើខ្ញុំអាចមានសិទ្ធក្នុងការបញ្ចេញមតិយោបលល់របស់ខ្ញុំបានដែរឬទេ? បើសិនជាពួកគេចង់ដឹងពីមតិដ៏ល្អរប​ស់អ្នកពួកគេនឹងផ្ដល់ឱកាសទៅដល់អ្នក។
  • បញ្ជាក់ឡើងវិញនូវចំណុចទស្សនៈឬការសម្រេចចិត្តដើមរបស់អ្នក ដូច្នេះអ្នកនឹងយល់ពីវាបានកាន់តែច្បាស់។
  • និយាយយឺតៗ និយាយដោយសម្លេងគួរសម ហើយច្បាស់ៗ ការធ្វើដូចនេះនឹងធ្វើឱ្យអ្នក​ និងអ្នកដទៃ​មិនមានអារម្មណ៍តឹងតែង។

២ កុំធ្វើអ្វីដែលមិនគួរធ្វើ

  • កុំសន្មត់ថាការនិយាយ ឬ ការផ្ដល់នូវមតិផ្ទុយគ្នាជាការមិនចុះសម្រុងគ្នាឲ្យសោះ ហើយក៏មិនត្រូ​វគិតថាវានឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងឬក៏អាជីពរបស់អ្នកឡើយ ពោលគឺមានន័យថាអ្នកត្រូវនិយាយពាក្យសម្ដីដែលគោរពទៅកាន់អ្នកដ៏ទៃ ហើយផ្ដល់នូវមតិរបស់អ្នកទៅដៃគូម្ខាងទៀតដោយមានលក្ខណៈតថៈ។
  • កុំបញ្ចាក់មតិរបស់អ្នកជាអង្គហេតុ ដោយគ្រាន់តែបង្ហាញពីទស្សនៈរបស់អ្នកហើយចាប់ផ្ដើមនូវការពិភាក្សាអំពីមតិទាំងនោះ។
  • ​កុំប្រើពាក្យវិនិច្ឆ័យដូចជា ប្រញាប់ ល្ងីល្ងើខុស ព្រោះវាធ្វើឲ្យភាគីម្ខាងទៀតមានភាពអាក់អន់ស្រពន់ចិត្តជាមួយនឹងពាក្យទាំងនោះ។
ពាណិជ្ជកម្ម

មេរៀនភាពជាអ្នកដឹកនាំរបស់សត្វស្រមោច

0

ភាពជាអ្នកដឹកនាំនរណាក៏មានដែរ ប៉ុន្តែមិនមែនគ្រប់គ្នាអាចដឹកនាំជីវិត ឬក៏ក្រុមហ៊ុនទៅបានយ៉ាងរលូននោះទេ តែអ្វីដែលសំខាន់គឺនៅលើខ្លួនយើង យើងជាអ្នកកំណត់ថា យើងត្រូតែប្រើវា ឬមួយក៏ទុកវាចោល។បើយើងក្រឡេកទៅមើលសត្វស្រមោចក៏ដឹងដែរទោះបីជាវាមានរាងតូចល្អិត មើលទៅដូចជាគ្មានកម្លាំង ក៏វាមានភាពជាអ្នកដឹកនាំនៅក្នុងខ្លួនដែរ។ ចុះចំណែកឯមនុស្សយើងវិញ មានមាឌធំ មានប្រាជ្ញាវាងវៃ មានអវៈយវៈគ្រប់គ្រាន់ ហេតុអ្វីបានជាយើងមិនព្រមអភិវឌ្ឍ សមត្ថភាពក្នុងការដឹកនាំរបស់យើង?ហើយហេតុអ្វីបានជាយើងមិនដឹកនាំជីវិតរបស់ខ្លួនឲ្យមានភាពល្អប្រសើរដូចសត្វស្រមោចទៅ?ខាងក្រោមនេះគឺជារឿងមួយដែលបង្ហាញពីសកម្មភាព និងអំពីភាពជាអ្នកដឹកនាំរបស់សត្វស្រមោច៖

នៅពេលមានស្រមោចមួយឃើញអាហារ ស្រមោចផ្សេងទៀតនឹងទៅប្រមូលនូវអាហារទាំងនោះភ្លាមៗដើម្បីយកទៅស្ដុកទុកបរិភោគពេលក្រោយ។ទាំងនេះគឺជាភាពសាមគ្គីគ្នាយ៉ាងរឹងមាំរបស់សត្វស្រមោច ពួកគេចេះជួយគ្នាទៅវិញទៅមក និងមិនដែលរត់ចោលគ្នាពេលមានបញ្ហាឡើយ។ នៅពេលដែលយើងបានមើលសកម្មភាពរបស់ពួកគេ វានឹងឆ្លុះបញ្ចាំងមកលើគំនិតរបស់យើង តើវាមិនល្អទេឬដែលជឿទុកចិត្តលើអ្នកដទៃដើម្បីជួយអ្នក?ខាងក្រោមនេះគឺជាមេរៀនភាពជាអ្នកដឹកនាំដែលយើងអាចរៀនពីស្រមោច៖

១ សត្វស្រមោចបានធ្វើការជាក្រុម៖

សត្វស្រមោចវាអាចបំពេញកិច្ចការងារបានយ៉ាងរលូន និងជោគជ័យ គឺវាប្រកាន់នូវទស្សនៈមួយគឺ សាមគ្គីភាពគឺជាភាពជោគជ័យដ៏ធំរាល់កិច្ចការទាំងអស់។ ដូចនេះយើងអាចនឹងបង្កើតក្រុមមួយដែលដឹកនាំដោយអ្នកជំនាញរួមគ្នា ធ្វើការរួមគ្នា បញ្ចេញមតិយោបល់រួមគ្នា និងទទួលបានជោគជ័យរួមគ្នា។

២ សត្វស្រមោចទុកចិត្តគ្នាទៅវិញទៅមក៖

សត្វស្រមោចមានលក្ខណៈពិសេសរបស់វាគឺវាមិនក្បត់គ្នាជាដាច់ខាត ពួកវាតែងតែទុកចិត្តគ្នាទៅវិញទៅមក ហើយក៏មិនចេះលាក់លៀម។ សកម្មភាពរបស់សត្វស្រមោចបានធ្វើឲ្យយើងយកគំរូតាមពីភាពបោះបង់ចោលការយល់ឃើញ ថា​ មានតែការធ្វើការម្នាក់ឯងទេទើបខ្ញុំអាចធានាបាននូវគុណភាព និងប្រសិទ្ធភាពខ្ពស់។

៣ សត្វស្រមោចជាមនុស្សដែលចេះបើកចិត្ត

មានន័យថានៅពេលស្រមោចបានរកឃើញអាហារពួកគេបានជូនដំណឹងនេះទៅកាន់ស្រមោចផ្សេងទៀតដើម្បីមកជួយជញ្ជូនទៅស្ដុកទុក។ ចំណែកឯយើងផ្ទាល់ យើងអាចចែករំលែកគំនិតដែលយើងមាន ជាមួយនឹងមនុស្សដែលមានគំនិតដូចគ្នា។ ដូនេះយើងគួរតែរៀនបើកចិត្តទទួលគំនិតថ្មីៗពីមនុស្សជុំវិញខ្លួន។

៤ ស្រមោចគឺជាដៃគូហើយមានទំហំខុសៗគ្នា

“ខ្ញុំនឹងនាំជំនួយហើយធ្វើការងារទាំងនេះជាគម្រោងសម្រាប់ពួកយើងទាំងអស់គ្នា តែមិនមែនសម្រាប់តែខ្ញុំម្នាក់” នេះគឺជាចំណុចមួយដែលយើងគួរតែរៀនពីស្រមោច ។ តាមតែអាចធ្វើទៅបាន សមាជិកក្រុមនីមួយៗនឹងទទួលបានការងារដោយផ្អែកលើសមត្ថភាពរបស់ពួកគេ។

“ខ្ញុំនឹងនាំជំនួយហើយធ្វើការងារទាំងនេះជាគម្រោងសម្រាប់ពួកយើងទាំងអស់គ្នា តែមិនមែនសម្រាប់តែខ្ញុំម្នាក់”

៥ ស្រមោចជាប្រភេទសត្វដែលឧស្សាហ៍ព្យាយាម និង​ផ្ដោតអារម្មណ៍ខ្ពស់

ស្រមោចចូលចិត្តធ្វើអ្វីម្ដងបន្តិចៗ ហើយធ្វើវាតាមសម្រួល មិនបង្ខំ។វាតែងតែពាំនាំយកនូវស្បៀងជាច្រើនមកទុក ទាំងធ្ងន់និងស្រាល ពោលគឺពួកគេមិនចេះត្អូញត្អែជាមួយបញ្ហាទេ។ យ៉ាងណាមិញ ក្នុងក្រុមការងារត្រូវតែបន្តធ្វើការទោះជាយឺតក៏ដោយ អ្វីដែលសំខាន់គឺត្រូវផ្ដោតអារម្មណ៍ធ្វើវាឲ្យបានល្អឥតខ្ចោះ។

៦ ស្រមោចចេះប្រមូលផ្ដុំគ្នា

“ខ្ញុំនឹងបើកចិត្តយ៉ាងទូលាយដើម្បីទទួលបាននូវគំនិត និង ការច្នៃប្រឌិតថ្មីៗ ប្រសិនបើគំនិតបច្ចុប្បន្នមិនដំណើរការ។”

ខ្ញុំជឿជាក់ថា ប្រសិនបើអ្នកយកគំរូខាងលើដើម្បីអនុវត្តនៅក្នុងស្ថាប័ន ខ្ញុំជឿជាក់ថា អ្នកនឹងទទួលបានផលច្រើនពីការប្រតិបត្តិនេះ។ ដូចនេះដើម្បីប្រមូលផ្ដុំមនុស្សទាំងអស់គ្នានៅក្នុងស្ថាប័ន ឬក៏ក្រុមហ៊ុនណាមួយ យើងត្រូវចេះជឿជាក់ ចេះទុកចិត្តគ្នាទៅវិញទៅមក ត្រូវហ៊ានក្នុងការសុំនូវជំនួយ និងត្រូវចេះផ្ដល់ឳកាសដល់គ្នា ទើបការងារយើងទទួលបានជោគជ័យទាំងអស់គ្នា។អ្នកត្រូវចាំថា​ ៖ កូនភ្នំមិនត្រូវបានសាងសង់ដោយសត្វដំរីទេ តែវាជាការខិតខំប្រឹងប្រែងរួមរបស់ស្រមោចដែលត្រូវបានគេបដិសេធ។

កែសម្រួលពី៖https://hbr.org/
ពាណិជ្ជកម្ម

វិធីដ៏កម្រ៥យ៉ាងចំពោះអ្នកលក់ដែលមានបញ្ញាវាងវៃធ្វើដើម្បីស្វែងរកភាពជោគជ័យ

0

អ្នកលក់ដែលពូកែម្នាក់ គឺមនុស្សដែលពូកែខាងនិយាយបញ្ចុះបញ្ចូល មានចិត្តសាស្រ្តដើម្បីនិយាយលួងលោមនិងទាក់ចិត្តអតិថិជនឲ្យជាវនូវទំនិញឬសេវាកម្មរបស់ខ្លួន។យុទ្ធសាស្រ្តលក់ដ៏មានប្រសិទ្ធភាពមួយត្រូវការភាពវាងវៃខាងអារម្មណ៏ មានថាមពលក្នុងការនិយាយ ហើយអ្នកត្រូវស្រលាញ់នូវអ្វីដែលអ្នកកំពុងលក់។ខាងក្រោមនេះគឺជាគន្លឹះ៥យ៉ាងដែលនិយាយអំពីវិធីដែលអាចអនុវត្តភាពវាងវៃខាងអារម្មណ៍ដើម្បីក្លាយជាអ្នកលក់ដែលប្រសើរជាងមុននៅឆ្នាំ២០២០។

១ រៀនសិក្សាស្វែងយល់ដោយខ្លួនឯងពីវិធីសាស្ត្រនៃការលក់ឲ្យដាច់

អ្នកត្រូវតែស្វែងយល់ពីតិចនិច ពីយុទ្ធសាស្ត្រ ឬរៀនពីអ្នកណាម្នាក់ដែលជំនាញខាងលក់ មកអនុវត្តមកលើខ្លួនឯងផ្ទាល់។អ្នកត្រូវសួរខ្លួនឯងនូវសំណួរមួយចំនួ​នដូចជា៖ ដើម្បីលក់នូវផលិតនេះបានច្រើន តើខ្ញុំគួរធ្វើដូចម្ដេច? គួរនិយាយយ៉ាងម៉េចខ្លះទៅកាន់អតិថិជន?ហើយ ត្រូវប្រើអាកប្បកិយាយ៉ាងម៉េចទៅកាន់ពួកគេ?ដូចនេះអ្វីដែលសំខាន់គឺអ្នកត្រូវតែចេះសង្កេត និង​តាមដាន ពីវិធីនៃការលក់របស់ក្រុមហ៊ុនផ្សេង ឬក៏អ្នកជុំវិញខ្លួនដែលពូកែខាងលក់ ហើយអ្នកត្រូវតែដឹងថាក្នុងនាមជាអ្នកលក់អ្នកគួរនិយាយស្ដីយ៉ាងម៉េច ប្រើអារម្មណ៍យ៉ាងម៉េច ឬក៍ប្រតិកម្មតបទៅអតិថិជនភ្លាមៗយ៉ាងរបៀបម៉េច។

២ រក្សានូវកម្រិតថាមពលរប​ស់អ្នកឲ្យខ្ពស់

វាមានភាពងាយស្រួលនៅពេលដែលអ្នកចូលចិត្តអ្វីដែលអ្នកលក់។ នៅពេលដែលអ្នកកំពុងនិយាយជាមួយអតិថិជនតាមទូរស័ព្ទ អ្នកត្រូវតែបង្ហាញពីអាកប្បកិរិយារម្យទម សុភាពរាបសារ និងស្នាមញញឹមទៅកាន់ពួកគេតាមរយៈការនិយាយនៅលើបណ្ដាញខ្សែទូរស័ព្ទវាហាក់បីដូចជាអ្នកកំពុងនិយាយទល់មុខជាមួយគេអឹចឹងដែរ។ការដែលអ្នកលក់ធ្វើបែបនេះអាចនឹងទាក់ចិត្តអតិថិជនមួយចំនួនធំចង់ទិញនូវផលិតផលរបស់អ្នក ព្រោះដោយសារតែការប្រើពាក្យសម្ដីសមរម្យ ការប្រើអារម្មណ៍ទន់ភ្លន់ទៅពួកគេ។អតិថិជនស្ទើរតែ១០០% មិនចង់ឭនូវពាក្យគំរោះគំរើយ ទ្រគោះបោះបោកចេញពីមាត់អ្នកលក់ទេ ព្រោះពាក្យសម្ដីទាំងនេះនឹងធ្វើឲ្យខឹង និងមានអារម្មណ៍មិនល្អ ទោះបីជាផលិតផលរបស់អ្នកល្អយ៉ាងណាក៏ដោយ មានគុណភាពខ្ពស់យ៉ាងណាក៏ដោយ ក៏ពួកគេមិនទិញទំនិញរបស់អ្នកដែរ។

៣ យកចិត្តទុកដាក់និងប្រឈមជាមួយនឹងជំនាញស្ដាប់របស់អ្នក

ការលក់របស់អ្នកនឹងកើនឡើងជាលំដាប់ ហើយថែមទាំងមានអានុភាពនិងប្រសិទ្ធភាពខ្ពស់ នៅពេលដែលអ្នកមានជំនាញខាងស្ដាប់ ហើយស្ដាប់យ៉ាងយកចិត្តទុកដាក់នូវអ្វីដែលអតិថិជនបាននិយាយអំពីផលិតផលរបស់អ្នក ដូច្នេះសូមប្រកួតប្រជែងខ្លួនអ្នកឲ្យក្លាយជាអ្នកស្ដាប់ដែលសកម្មជាងមុនដោយប្រើទាំងសម្ដី តែមិនមែនជាសម្ដីដើម្បីបង្ហាញថាអ្នកបានចូលរួមនោះទេ។អ្នកត្រូវចងចាំថាសមាមាត្រស្តង់ដារសម្រាប់ការសន្ទនាទាក់ទងនឹងការលក់ដែលទទួលបានជោគជ័យគឺ៥០/៥០រវាងអ្នកលក់និងអតិថិជន ដូចនេះអ្នកត្រូវយកចិត្តទុកដាក់ស្ដាប់នូវគំនិត ការសរសើរ និងការត្អូញត្អែរបស់គេជាដើម។

៤ កុំលក់អ្វីដែលអ្នកមិនមាន

បើអ្នកមិនមានទំនិញឲ្យគេទេ អ្នកមិនត្រូវនិយាយថាមានដើម្បីបង្កើនអតិថិជនរបស់អ្នកឲ្យកាន់តែច្រើនឡើយ។ បើអ្នកមិនអាចដឹកជញ្ជូនទំនិញឬសេវាកម្មឲ្យគេទេ ចូរអ្នកកុំសន្យាខ្យល់ជាមួយអតិថិជន ព្រោះការធ្វើបែបនេះវានឹងធ្វើឲ្យក្រុមហ៊ុនរបស់អ្នកកាន់តែថយចុះ ព្រមទាំងប្រឈមមុខនូវការរិះគន់ចំៗយ៉ាងខ្លាំងទៀតផង។ អ្នកត្រូវធ្វើអ្វីដែលមានសច្ចៈភាព មានសីសធម៌ និងភាពស្មោះត្រង់ ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់ពីអតិថិជន។ពេលណាដែលអ្នកមានភាពស្មោះត្រង់ នោះផលនៃសេចក្ដីស្មោះត្រង់នឹងហុចឲ្យអ្នកភ្លាមៗ។

អ្នកត្រូវធ្វើអ្វីដែលមានសច្ចៈភាព មានសីសធម៌ និងភាពស្មោះត្រង់ ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់ពីអតិថិជន។

៥ ប្រើភាពស្ងៀមស្ងាត់ដើម្បីផលប្រយោជន៍របស់អ្នក

តើភាពស្ងៀមស្ងាត់ផ្ដល់ផលប្រយោជន៍អ្វីខ្លះទៅកាន់អ្នក?

ភាពស្ងៀមស្ងាត់ជាជំនាញមួយដ៏លំបាកធ្វើបំផុត ព្រោះមនុស្សម្នាក់ៗមិនអាចមិននិយាយស្ដី មិនអាចមិនឆ្លើយតបទៅនឹងអ្វីដែលកើតឡើងនោះទេ។ ប៉ុន្តែភាពស្ងៀមស្ងាត់នៅត្រង់ចំណុចនេះ វានឹងជួយឲ្យអ្នកទទួលបាននូវផលប្រយោជន៍ច្រើនចំពោះខ្លួនឯងនិងក្រុមហ៊ុន។ឧទាហរណ៍ថា៖ បើសិនជាអតិថិជនអ្នក មានការខឹងសម្បារយ៉ាងខ្លាំងជាមួយនឹងទំនិញដែលបានទិញពីកន្លែងរបស់អ្នក ហើយគេក៏បានទៅស្ដីបន្ទោសអ្នកយ៉ាងចាស់ដៃ តើអ្នកគួរធ្វើយ៉ាងណា? អ្នកប្រតិកម្មតបទៅអតិថិជននោះភា្លមៗ?ឬមួយក៏សម្ងំស្ងៀមហើយប្រើទឹកមុខញញឺមទៅកាន់ពួកគេវិញ? នៅត្រង់ចំណុចនេះអ្នកគួរតែស្ងៀមស្ងាត់កុំទាន់តប ត ទៅវិញ អី អ្នកត្រូវរង់ចាំឲ្យអតិថិជនរបស់អ្នកនិយាយបកស្រាយឲ្យអស់សិន មិនមែនមានន័យថាអ្នកត្រូវឲ្យគេស្ដីបន្ទោសគ្រប់ពេលមានបញ្ហានោះទេ តែចង់មានន័យថា​អ្នកត្រូវធ្វើជាអ្នកស្ដាប់ដ៏ពូកែម្នាក់សិន បន្ទាប់មកចាំដោះស្រាយនូវវិធីមួយនេះ។នេះគឺជាវិធីខាងផ្លូវអារម្មណ៍មួយដែលអាចជួយកាត់បន្ថយនូវកំហឹង និងជួយដោះស្រាយវិធីបានយ៉ាងមានសន្តិភាព។

ពាណិជ្ជកម្ម

ហេតុអ្វីបានជាមេដឹកនាំដែលមានប្រសិទ្ធភាពខ្ពស់បរាជ័យ?

0

តើអ្នកដឹងទេថាហេតុអ្វីបានមាននាមជាមេដឹកនាំមួយដែលមានប្រសិទ្ធភាព តែបែរជាបរាជ័យទៅវិញ?

ជាមួយនឹងការទាមទារដែលចេះតែកើនឡើងនៅកន្លែងធ្វើការសម្រាប់ទាំងថ្នាក់កណ្ដាលនិងថ្នាក់ដឹកនាំជាន់ខ្ពស់ សមត្ថភាពក្នុងការប្រតិបត្តិនិងការសម្រេចបានលទ្ធផលគឺជាកត្តាជំរុញដ៏សំខាន់ដើម្បីទទួលបាននូវភាពជោគជ័យ។ប៉ុន្តែទីបំផុតវាអាចក្លាយទៅជាការធ្លាក់ចុះរប​ស់អ្នកដឹកនាំ ដោយអចេតនាសម្រាប់ខ្លួនឯង ក៏ដូចជាក្រុមនិងអង្គភាពរបស់ពួកគេ។ ភាគច្រើនដើម្បីទទួលបានជោគជ័យ មេដឹកនាត្រូវត្រូវចំណាយពេលផ្ដោតទៅលើមនុស្សឲ្យកាន់តែច្រើន ដូចជាការកសាងទំនាក់ទំនង ការជម្រុញទឹកចិត្តកូនក្រុម ការអភិវឌ្ឍអ្នកដ៏ទៃ និងការបង្ហាញការយល់ចិត្ត ។មេដឹកនាំដែលមានប្រសិទ្ធភាពខ្ពស់ ជារឿយៗបាត់បង់ការយកចិត្តទុកដាក់លើមនុស្សដោយសារជំនឿដែលកំណត់ថាសកម្មភាពផ្ដោតទៅលើមនុស្សកាន់តែច្រើននិងធ្វើឲ្យពួកគេយឺតនិងរារាំងសមត្ថភាពក្នុងការប្រតិបត្តិ។អ្នកដឹកនាំឆ្នើមអាចថ្លឹងថ្លែងការងារបានល្អ ពោលគឺពួកគេថ្លឹងថ្លែងការងារដោយការផ្ដោតអារម្មណ៍ខ្លួនឯងទៅនឹងការផ្ដោតអារម្មណ៍របសមនុស្ស។អ្នកដឹកនាំដែលផ្ដោតលើការងារខ្ពស់មានទំនោរទៅរកចក្ខុវិស័យក្នុងលទ្ធផលរបស់ពួកគេ។មេដឹកនាំដែលផ្ដោតទៅលើការងារច្រើនពេក គឺមានទំនោរទៅរកការងាយប្រតិកម្មច្រើនជាងមុន ធ្វើការប្រតិបត្តិការដោយផ្អែកលើភាពភ័យខ្លាច ហើយជារឿយៗបង្ហាញឥរិយាបទដែលធ្វើឲ្យអ្នកដទៃមិនពេញចិត្តចំពោះក្រុម។

ដូចនេះប្រសិនបើអ្នកយល់ថាអ្នកអាចផ្ដោតលើការងារច្រើនពេក នេះគឺជាយោបល់មួយដែលអាចជួយកំណត់អាទិភាពឲ្យអ្នកបាន៖

១ ទទួលយកនូវមតិត្រឡប់

សួរអ្នកពាក់ព័ន្ធសំខាន់ៗថាតើពួកគេគិតថាអ្នកថ្លឹងថ្លែងការផ្ដោតអារម្មណ៍របស់អ្នកនិងអ្នកដ៏ទៃយ៉ាងមិចដែរ។សួរពួកគេឲ្យថ្លឹងថ្លែងវា ក្នុងចំណោម១០០ពិន្ទុតើអ្នកវាយតម្លៃមកលើការងារនិងមនុស្សជុំវិញខ្លួនយ៉ាងម៉េចដែរ?ឬ អ្នកអាចសួរថា តើខ្ញុំអាចធ្វើអ្វីបានដើម្បីបង្ហាញការផ្ដោតអារម្មណ៍របស់មនុស្សឲ្យបានកាន់តែច្រើន?ទាំងនេះគឺជាការសួរដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯងថា ខ្លួនជាមួយការងារនិងមនុស្ស មួយណាមានទំនោរខ្លាំងជាង។

២ កំណត់វិធីដែលមានគុណតម្លៃខ្ពស់ដើម្បីផ្ដោតទៅលើមនុស្ស

បញ្ចូលមតិយោបល់ដែលអ្នកទទួលបានដើម្បីកំណត់ពីទម្លាប់ទៀងទាត់មួយចំនួនដើម្បីអនុវត្តនៅក្នុងដំណើរការអាជីវកម្មដូចជា មានការសន្ទនាក្នុងអភិវឌ្ឍអាជីពតាមកាលកំណត់ជាមួយនឹងរបាយការណ៍ផ្ទាល់ និង លុបបំបាត់ការរំខានក្នុងពេលសន្ទនា ដូចនេះអ្នកអាចផ្ដោតអារម្មណ៍ទៅលើដៃគូរសន្ទនាបានយ៉ាងល្អ ព្រោះគ្មានការរំខានពីមជ្ឈដ្ឋានខាងក្រៅ​ ឬក៏ញ៉ាំកាហ្វេជាមួយមិត្តរួមការងារដើម្បីស្គាល់គ្នាឱ្យកាន់តែច្បាស់។។ការខិតខំប្រឹងប្រែងទាំងនេះគួរតែពិតប្រកដដោយពុំមានការបង្ខិតបង្ខំអ្វីឡើយ ទោះបីជាអ្នកមានអារម្មណ៍ថាឆ្គាំឆ្គងបន្តិចក៏ដោយ។ ការកសាងទំនាក់ទំនងផ្ទាល់ខ្លួនឲ្យកាន់តែស៊ីជម្រៅអាចធ្វើឲ្យអ្នកដ៏ទៃមានអារម្មណ៍ល្អប្រសើរ ឬ ពួកគេអាចគិតថាពួកគេពិតជាមានតម្លៃគ្រប់គ្រាន់។

៣ ចូលរួមសង្កេតនិងឆ្លុះបញ្ចាំងពីខ្លួនឯង

អ្នកត្រូវចេះតាមដានសកម្មភាពខ្លួនឯង និងរៀនកត់សម្គាល់នូវអ្វីដែលខ្លួនមិនដែលធ្វើ តាមដានទាំងការគិត ការនិយាយ និងអារម្មណ៍របស់ខ្លួនឯងផ្ទាល់។ ម្យ៉ាងវិញទៀតអ្នកអាចចោទជាសំណួរឆ្លុះបញ្ចាំងមកកាន់ខ្លួនឯងដើម្បីជួយឲ្យមានការយល់ដឹងអំពីអ្វីដែលជំរុញឥរិយាបទរបស់អ្នក ដូចជា តើខ្ញុំកំពុងតែជៀសវាងពីអ្វី? ឬ តើអ្វីជាការភ័យខ្លាចរបស់ខ្ញុំ?

៤ កុំលង់នឹងជំនឿដែលមានដែនកំណត់របស់អ្នក

មនុស្សភាគច្រើនមិនដែលទទួលស្គាល់ថាគំនិត ឬជំនឿរបស់ពួកគេខុសឡើយ។ ពួកគេចូលចិត្តធ្វើអ្វីដែលខ្លួនរបស់គេគិតថាត្រូវ គិតថាល្អ និង គិតថាសមហេតុផល ដោយមិនព្រមស្ដាប់នូវមតិអ្នកដទៃ។ ការដែលជឿតែជំនឿរបស់ខ្លួនតែមួយមុខ ដោយមិនចេះថ្លឹងថ្លែង ឬក៏ប្រៀបធៀប ពីជំនឿ និង ការគិតរបស់អ្នកដ៏ទៃ វានិងមិនល្អសម្រាប់អ្នកនោះទេ។ អ្នកគួរតែពិភាក្សាជាមួយនឹងអ្នកផ្សេង ដើម្បីប្រមូលព័ត៌មានយកមកគាំទ្រនឹងការបោះបង់ចោលនូវជំនឿដែលមានមិនត្រឹមត្រូវដែលជះឥទ្ធិពល​លើឥរិយាបថរបស់អ្នក។ វាអាចជាការជជែកលេងជាមួយអ្នកដែលអ្នកគិតថាខ្លាំងខាងថ្លឹងថ្លែងបានល្អ រវាងការផ្តោតលើកិច្ចការងារ និងផ្តោតលើមនុស្ស ដើម្បីធ្វើការស្វែងយល់ថាពួកគេធ្វើវាបានដោយរបៀបណាដើម្បីទទួលបានជោគជ័យ។

៥ អនុវត្តចំពោះការគ្រប់គ្រប់ខ្លួនឯង

បង្កើនការយល់ដឹងពីខ្លួនឯងឲ្យកាន់តែប្រសើរក្នុងពេលបច្ចុប្បន្ន ហើយក៏ត្រូវរៀនគ្រប់គ្រងខ្លួនឯងឲ្យបានល្អផងដែរ។ តើយើងត្រូវគ្រប់គ្រងខ្លួនឯងយ៉ាងម៉េចទៅ? គឺត្រូវគ្រប់គ្រងតាមរយៈ ការជ្រើសរើស ឬក៏ កត់សម្គាល់នូវសកម្មភាពណាមួយដែលអ្នកត្រូវកែប្រែ​ ឬ តាមរយៈការលើកទឹកចិត្តខ្លួនឯងជាដើម។

 

ពាណិជ្ជកម្ម

តើធ្វើដូចម្ដេចដើម្បីបំផុសគំនិតផលិតផលបន្ទាប់ឬ គំនិតអស្ចារ្យ?      

0

វិធីមួយដើម្បីបង្កើតការចាប់ផ្ដើមអាជីវកម្មមួយដ៏ជោគជ័យគឺត្រូវបង្កើតផលិតផលប្រកបដោយភាព​ច្នៃប្រឌិតពិតប្រាកដ។ពេលនិយាយទៅវាដូចជាងាយស្រួល តែពេលធ្វើគឺមិនដូចជាការនិយាយនោះទេ​ ហើយការងារនេះគឺសម្រាប់ “យុវវ័យ​ដែលមាន​គំនិត​ខ្លាំងនិងអស្ចារ្យ” នា​ពេលបច្ចុប្បន្ននេះ។ ដំបូន្មានទាំងបីពិតជាមានសារៈសំខាន់សម្រាប់គំនិតដ៏ធំនិងអស្ចារ្យមួយមិនថាក្រុមហ៊ុនរបស់អ្នកកំពុងតែកែលម្អផលិតផលដែលមាននៅលើទីផ្សាររួចហើយ ឬ ចំពោះអ្នកជាសហគ្រិនកំពុងត្រៀមខ្លួនដើម្បីអភិវិឌ្ឍសមត្ថភាពខ្លួនជាលើកដំបូង ។

វិធីផ្សេងទៀតក្នុងការច្នៃប្រឌិតនូវផលិតផលថ្មីគឺអ្នកត្រូវបញ្ចូលការគិតបែបគន់គូរទៅក្នុងដំណាក់កាលបង្កើតវា។ ការគិតបែបគន់គូរត្រូវបានឱ្យនិយមន័យថា គឺជា​ដំណើរការដោះស្រាយបញ្ហាដោយភាពច្នៃប្រឌិត។ វាជាគិតដោយការដោះស្រាយ ផ្អែកលើជ្រុងផ្សេងៗនៃបញ្ហា។

១ ដឹកនាំដោយការចង់ដឹងចង់ឃើញជាជាងការមានភាពមិនជាក់ច្បាស់

ផលិតផលដែលច្នៃប្រឌិតថ្មីៗវា​ហាក់ដូចជានៅការគិតក្រៅប្រអប់អីចឹង មានន័យថា ផលិតផលទាំងនោះបានធ្វើឲ្យមនុស្សទាំងអស់គិតថាវាជារឿងឆ្កួត នៅគ្រាដំបូង។ ផលិតផលដែលមានដែលល្បីពាសពេញពិភពលោកគឺ ទូរសព្ទអាយហ្វូន​(Iphone)ដែលពេលមិនទាន់ចេញមកក្រៅទីផ្សារមើលទៅដូចជាមិនទំនើងសោះ។ទាំងនេះគឺជាសិល្បៈនៃការច្នៃប្រឌិតនូវបច្ចេកវិទ្យាថ្មីៗ ដែលពីមុនមកមិនដែលមានឡើយ។ ដូច្នេះអ្នកត្រូវការអនុវត្តភាពចង់ដឹងចង់ឭចង់ឃើញ ចំពោះវិធីសាស្ត្ររប​ស់អ្នកហើយស្រមៃមើលផលិតផលនៅខាងក្រៅព្រំដែននៃទីផ្សារបច្ចុប្បន្ន។

២ កុំផ្អែកលើការបង្កើតផលិតផលរបស់អ្នកដោយផ្អែកលើផលិតដទៃ

វិធីទូទៅមួយដែលមនុស្សជាច្រើនមានទស្សនៈ តាមរយៈការងាកទៅមើលផលិតផលដែលមានភាពខុសគ្នាបន្តិចបន្តួចដទៃទៀត ជាជាងបង្កើតផលិតផលមួយថ្មីដែលមានប្រកួតប្រជែងជាមួយផលិតផលចាស់ ។ប៉ុន្តែនេះមិនមែនជាវិធីដើម្បីបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិតពិតប្រាកដនោះទេ។ លោក Jeremy Delk គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនDelk Enterprises ដែលជាក្រុមហ៊ុនវិនិយោគជាមួយក្រុមហ៊ុនផលប័ត្រដូចជា​ 23andMe និង CelebrityMD។លោកបានកត់សម្គាល់ថានៅពេលពួកគេកំពុងសម្លឹងរកមើលការវិនិយោគឬបង្កើតផលិតផលថ្មីមួយ ពួកគេធ្វើឡើងដោយមិនបានគិតឱ្យបានល្អិតល្អិន ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយឡើយ ។ ការធ្វើឱ្យផលិតផលរបស់អ្នក​ខុសប្លែកខ្លាំងពីផលិតផលដទៃ​គឺជា​ការបង្ហាញពីសមត្ថភាពរបស់អ្នកទទួលបានផលចំណេញខុសពីគេ។

៣ ការបញ្ចូលការគិតបែបគន់គូរ (Design Thinking)

វិធីផ្សេងទៀតក្នុងការច្នៃប្រឌិតនូវផលិតផលថ្មីគឺអ្នកត្រូវបញ្ចូលការគិតបែបគន់គូរទៅក្នុងដំណាក់កាលបង្កើតវា។ ការគិតបែបគន់គូរត្រូវបានឱ្យនិយមន័យថា គឺជា​ដំណើរការដោះស្រាយបញ្ហាដោយភាពច្នៃប្រឌិត។ វាជាគិតដោយការដោះស្រាយ ផ្អែកលើជ្រុងផ្សេងៗនៃបញ្ហា។

វាខុសពីការគិតធម្មតាត្រង់ថា វិធីនេះគឺតែងតែគិតពីមនុស្ស​ជាចម្បង ហើយដើម្បីប្រើប្រាស់វិធីនេះ អ្នកត្រូវចាប់ផ្តើមឡើងដោយបង្កើត​ផលិតផលគំរូ ហើយធ្វើការស្វែងរកមតិយោបល់ពីអតិថិជនគោលដៅរបស់អ្នក។ វាជាដំណាក់កាលដ៏សំខាន់មួយដោយសារតែ ប្រសិន​អ្នកមិនដឹងថាអតិថិជនគោលដៅពិតជាពេញចិត្ត​ផលិតរបស់អ្នកឬក៏អត់ផងនោះ អ្នកប្រាកដជាមិនអាចបង្កើតផលិតផលមួយដែលគេចង់បាននោះទេ។

 

ពាណិជ្ជកម្ម

វិធី៤យ៉ាងដែលជួយអភិវឌ្ឍយុទ្ធសាស្រ្តនៃជំនាញគិតរបស់អ្នកបានល្អ និងមានប្រសិទ្ធភាពខ្ពស់

0

ជំនាញគិតគឺជាអ្វី?វាមានភាពងាយស្រួលដែរឬទេ?ហើយធ្វើយ៉ាងម៉េចដើម្បីឲ្យគិតបានលឿន បានរហ័ស ត្រឹមត្រូវ និងមានភាពឈ្លាសវៃ?ការគិត គឺជាពាក្យមួយដែលងាយស្រួលនិយាយ ស្រួលសរសេរ។យ៉ាងណាមិញ គ្រប់ការគិតរបស់មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែត្រឹមត្រូវនោះទេ ហើយក៏មិនមែនសុទ្ធតែខុសដែរ។ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលអាចជួយឲ្យការគិតរបស់អ្នកកាន់តែខ្លាំង និង ជំនាញក្នុងការដោះស្រាយបញ្ហាយ៉ាងមានប្រសិទ្ធភាព។

ដើម្បីឲ្យមានយុទ្ធសាស្រ្តអ្នកត្រូវការ ការយល់ដឹងឲ្យច្បាស់អំពីបរិបទឧស្សាហកម្ម ពីនិន្នាការ និងកត្តាជំរុញអាជីវកម្ម។​

១ ដឹង(​សង្កេតនិងស្វែងរកនិន្នាការ​​)

ដើម្បីឲ្យមានយុទ្ធសាស្រ្តអ្នកត្រូវការ ការយល់ដឹងឲ្យច្បាស់អំពីបរិបទឧស្សាហកម្ម ពីនិន្នាការ និងកត្តាជំរុញអាជីវកម្ម។​ ការទទួលបាននូវទិន្នន័យ និងនិន្នាការថ្មីៗ គឺវាមិនគ្រប់គ្រាន់ទេ ពោលគឺអ្នកត្រូវតែមាន៣ចំណុចដូចខាងក្រោម៖

  • ធ្វើឲ្យវាក្លាយជាលំហាត់ធម្មតាដើម្បីស្វែងរកនិងសំយោគនិន្នាការខាងក្នុងនៅក្នុងការងារប្រចាំថ្ងៃរបស់អ្នក។ជាក់ស្ដែងអ្នកគួរតែយកចិត្តទុកដាក់លើបញ្ហាដែលបានកើតឡើងម្ដងហើយម្ដងទៀតនៅក្នុងអង្គភាពរបស់អ្នកហើយចាប់ផ្ដើមសំយោគឧបសគ្គ នោះអ្នកនឹងដឹងពីវិធីដោះស្រាយយ៉ាងងាយ ហើយការគិតរបស់អ្នកនឹងរីកចម្រើនផងដែរ។
  • មានភាពសកម្មអំពីការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិទាំងនៅក្នុងអង្គភាពនិង​ នៅក្នុងឧស្សាហកម្មរបស់អ្នក ដើម្បីយល់ដឹងពីការធ្វើទីផ្សារ ឬការធ្វើអាជីវកម្មរបស់ពួកគេ។ដូចនេះហើយអ្នកគួរតែចេះសង្កេតពីបរិស្ថានជុំវិញអ្នកទើបធ្វើឲ្យអ្នកក្លាយជាមនុស្សដែលខ្លាំងនៅក្នុងការគិត និង ការវិភាគ។
  • ស្វែងយល់ពីព័ត៌មាននិងទស្សនៈតែមួយគត់ហើយ កំណត់នូវផលប៉ះពាល់របស់វាទៅលើយុទ្ធសាស្ត្រកម្រិតសាជីវកម្ម។

២ គិត(ចេះបង្កើតសំណួរសួរមកលើខ្លួនឯង)

ការដែលតែងតែបង្កើតនូវសំណួរមកចោទសួរលើខ្លួនឯង វាគឺជាយុទ្ធសាស្ត្រមួយដើម្បីពង្រីកនូវចំណេះដឹងរបស់អ្នកឲ្យកាន់តែវិវត្តទៅមុខ។អ្នកត្រូវដឹងថាសំណួរ វាគឺជាការចោទសួររាល់បញ្ហាទាំងអស់ដែលបានកើតឡើង ហើយសំណួរក៏ជាអ្នកដែលធ្វើឲ្យយើងមានមន្ទិលសង្ស័យ ចង់ដឹងចង់់ឭចង់ស្គាល់ ថាអ្វីជាអ្វី ហើយពេលនោះហើយគឺជាពេលដែល ខួរក្បាលរបស់អ្នកតាមស្វែងរកចម្លើយ​តាមរយៈការរុករក ការស្រាវជ្រាវ និងការសួរមនុស្សជុំវិញខ្លួននេះជាដើម។ដូចនេះហើយអ្នកត្រូវតែមានយុទ្ធសាស្ត្រក្នុងពង្រឹងការគិតរបស់អ្នកតាមរយៈ ការសួរសំណួរជាច្រើនដែលកំពុងស្ថិតនៅក្នុងខួរក្បាលរបស់អ្នក។

សំណួរដែលអ្នកគួរតែសួរមកលើខ្លួនឯងគឺ​ តើខ្ញុំគួរតែពង្រីកនូវអ្វីដែលខ្ញុំគិតតាមវិធីណាទៅ? តើហេតុអ្វីបានជា……? ​ការបង្កើតសំណួរកាន់តែច្រើនអ្នកកាន់តែអភិវឌ្ឍនូវចិត្តគំនិតរបស់អ្នកឈានទៅរកវឌ្ឍនភាពកាន់តែខ្លាំង។

ម្យ៉ាងវិញទៀតបើចំពោះអ្នកដែលមានការងារធ្វើវិញ អ្នកគួរតែចោទជាសំណួរដើម្បីសួរខ្លួនឯង ដូចជា៖ តើខ្ញុំនឹងក្លាយទៅជាអ្វីនៅរយៈពេល ១ឆ្នាំ ២ឆ្នាំ ឬក៏ ៥ឆ្នាំទៅមុខទៀត? តើរាល់ថ្ងៃនេះខ្ញុំបានធ្វើអ្វីសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិខ្លះ? ឬ តើខ្ញុំអាចទទួលបានជោគជ័យដោយរបៀបណា? តាមិធីណាខ្លះ? ពេលដែលអ្នកតែងតែសួររាល់សំណួរទាំងនេះ អ្នកនឹងដឹងថាអ្វីដែលអ្នកត្រូវធ្វើដើម្បីជីវិតរបស់ខ្លួនខ្លះ។

៣ និយាយ( យុទ្ធសាស្រ្តនៃការនិយាយ)

យុទ្ធសាស្ត្ររបស់អ្នកដែលពូកែគិតគឺដឹងពីរបៀបនិយាយឲ្យមានប្រសិទ្ធភាព។ មនុស្សដែលខ្លាំង មនុស្សដែលពូកែ ពេលនិយាយគេតែងដឹងថាអ្វីដែលខ្លូនកំពុងធ្វើ ឬ ក៏នឹងរៀបនឹងធ្វើ។ហេតុអ្វីបានជាគេយកចិត្តទុកដាក់ទៅលើពាក្យសម្ដីម្លេះ? គឺព្រោះតែ ពាក្យសម្ដីដែលបានខ្ជាក់ចេញមកក្រៅហើយ យើងមិនអាចលេបចូលវិញទេ។ បើយើងហ៊ាននិយាយគឺយើងត្រូវតែហ៊ានធ្វើ បើអ្នកមិនគោរពពាក្យសម្ដីរបស់អ្នកទេ មានន័យថាអ្នកមិនបានផ្ដល់តម្លៃដល់ខ្លួនឯងទេ ហើយអ្នកដ៏ទៃក៏មិនគោរពកោតខ្លាចយើងដែរ។ដូចនេះហើយអ្នកត្រូវតែមានយុទ្ធសាស្ត្រនិងបែបបទក្នុងការនិយាយ។

៤ សកម្មភាព(រកពេលសម្រាប់គិតនិងទទួលយកនូវទំនាស់ដែលកើតមាន)

ការស្វែងរកនូវជំនាញយុទ្ធសាស្ត្រណាមួយឲ្យពិតប្រាកដ វាពិតជាមិនមានភាពងាយស្រួលឡើយសម្រាប់យើង។ ពេលខ្លះចក្ខុវិស័យរបស់យើងអាចនឹងស្រពិចស្រពិលនៅពេលដែលអ្នកយកអារម្មណ៍របស់អ្នកជាអាទិភាពក្នុងការដោះស្រាយបញ្ហាទាំងនោះ។ ជាតួយ៉ាងបើសិនជាអ្នកកំពុងតែមានអារម្មណ៍ស្មុគស្មាញ កើតទុក្ខ ឬ​ធុញទ្រាន់ អ្នកមិនគួរធ្វើការសម្រេចចិត្តអ្វីភា្លមៗឡើយ ព្រោះវានឹងធ្វើឲ្យអ្នកស្ដាយក្រោយចំពោះអ្វីដែលអ្នកបានសម្រេចចិត្តនោះឯង។

ពាណិជ្ជកម្ម

៤ សំណួរដែលជួយពន្លឿនការធ្វើទីផ្សាររប​ស់អ្នកនៅតាមបណ្តាញសង្គម

0

សព្វថ្ងៃនេះក្រុមហ៊ុនគ្រប់ខ្នាតទាំងអស់បាននឹងកំពុងបង្កើនការអភិវឌ្ឍយុទ្ធសាស្រ្តទីផ្សារនៅតាមបណ្តាញសង្គមឲ្យកាន់តែមានប្រសិទ្ធភាព។យុទ្ធសាស្រ្តឌីជីថលដែលទទួលបានជោគជ័យមិនមែនមកពីសោភ័ណ្ឌភាពឬស្ទីលនោះទេ ប៉ុន្តែជាជាការរួមបន្សំរវាងអ្វីដែលយីហោរបស់អ្នកសន្យាថានឹងផ្តល់ជូន។ ខាងក្រោមនេះគឺជាសំណួរដែលអ្នកត្រូវ​សួរខ្លួនឯងដើម្បីឲ្យការធ្វើទីផ្សាររបស់អ្នកបានជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់៖

១. តើអ្វីខ្លះជាគោលដៅរបស់អ្នក?

អ្នកត្រូវដឹងថាគោលដៅរបស់អ្នកគឺជាអ្វីសិនទើបអ្នកអាចសម្រេចផែនការទៅបានយ៉ាងរលូន។ គោលដៅវាគឺជា​បង្គោលមួយដែលជួយប្រាប់យើងថាត្រូវដើរដល់ត្រឹមណា ធ្វើដល់ត្រឹមណា និងត្រូវគិតយ៉ាងមិចដើម្បីទទួលបានវា។ម៉្យាងវិញទៀតគោលដៅវាមានភាពជាក់លាក់ និងប្រាកដប្រជាដូចជាការជំរុញការលក់ ការពង្រីកភូមិសាស្រ្ត ការបង្កើនការលក់ឲ្យមានគុណភាពល្អជាដើម។នៅពេលដែលអ្នកបានកំណត់គោលដៅរបស់អ្នកហើយ អ្នកត្រូវតែសួរខ្លួនឯងថា តើខ្លួនឯងចូលចិត្តការស្រាវជ្រាវ ការរុករកដែរឬទេ?តើអ្នកចូលចិត្តធ្វើការទំនាក់ទំនងតាមបណ្តាញសង្គម ដែរឬទេ?តើអ្នកចង់ជម្រុញឲ្យមានការផ្លាស់ប្តូរដែរឬទេ? ទាំងនេះវាគឺជាលំនាំមួយដែលជួយឲ្យការធ្វើទីផ្សាររបស់អ្នកបានជោគជ័យ។

២. តើយើងគួរប្រើច្រកផ្សព្វផ្សាយអ្វីខ្លះ?

ការធ្វើការសម្រេចចិត្តជុំវិញជ្រើសរើសបណ្តាញសង្គមត្រូវតែចាក់ឬសចំពោះការយល់ដឹងពីអត្តសញ្ញាណនិងចំណង់ចំណូលចិត្តរប​ស់អតិថិជន។ បណ្តាញសង្គមខុសគ្នា នាំឲ្យមានចំនួនអតិថិជន និងប្រភេទអតិថិជនក៏ខុសគ្នាដែរ ដូចនេះហើយអ្នកត្រូវតែធ្វើការស្រាវជ្រាវដើម្បីឲ្យដឹងថាអតិថិជនគោលដៅរបស់អ្នក ថាតើពួកគាត់តែងតែចំណាយពេលជាមួយ​បណ្តាញសង្គមមួយណាច្រើនជាងគេ។​ឧទាហរណ៍ជាក់ស្តែងដូចជា យុវវ័យភាគច្រើនចូលចិត្តលេងកម្សាន្តនៅក្នុងកម្មវិធី Tik Tok, You Tube, Facebook, Instargram …។ពេលដែលយើងដឹងថាអតិថិជនយើងចូលចិត្តបណ្តាញសង្គមអ្វីហើយ យើងនឹងងាយស្រួលក្នុងការធ្វើទីផ្សារបានយ៉ាងមានប្រសិទ្ធភាព។

៣. តើមាតិការបស់អ្នកគឺជាអ្វី?

បើអ្នកចង់ធ្វើទីផ្សារឲ្យកាន់តែមានប្រសិទ្ធភាព អ្នកត្រូវតែដឹងថាតើមាតិកាមានអ្វីខ្លះ?ដូចជា អត្ថបទ វីដេអូ រូបភាពជាដើមដែលជួយជម្រុញឲ្យអតិថិជនយល់ដឹងច្បាស់ពីផលិតផលរបស់យើង។ម្យ៉ាងវិញទៀតមាតិការប​ស់អ្នកត្រូវតែប្លែក ល្អដាច់គេមានតែមួយគត់នៅក្នុងតំបន់ និង មានប្រយោជន៍ថែមទៀត។ ប្រសិនបើមាតិការបស់អ្នកមានលក្ខណៈទាក់ទាញ ហើយជាចំណុចរសើបមួយដែលអាចទាក់ចិត្តអតិថិជនបាន នោះយុទ្ធសាស្រ្តរបស់អ្នកនឹងជោគជ័យដោយមានប្រសិទ្ធភាពខ្ពស់ អាជីវកម្មក៏រីកចម្រើន។

មាតិការប​ស់អ្នកត្រូវតែប្លែក ល្អដាច់គេមានតែមួយគត់នៅក្នុងតំបន់ និង មានប្រយោជន៍ថែមទៀត។

៤. តើអ្នកត្រៀមខ្លួនក្នុងការនិយាយជាមួយអតិថិជនរបស់អ្នកហើយឬនៅ?

ការដែលយើងចំណាយពេលនិយាយជាមួយអតិថិជន វាគឺជាការស៊ើបសួរពីការពេញចិត្ត ឬមិនពេញចិត្ត របស់អតិថិជនមកលើផលិតផលយើង ដើម្បីធ្វើការកែប្រែនូវចំណុចខ្វះខាតទៅជាចំណុចដែលល្អឥតខ្ចោះ។ អាជីវកម្មមួយបោះជំហានទៅមុខបានល្អ គឺត្រូវបង្កើនទំនាក់ទំនងឲ្យជិតស្និទ្ធ ជាមួយនឹងអតិថិជន ដើម្បីពួកគេមានទំនុកចិត្តមក​លើផលិតផល ថាផលិតផលនោះពិតជាមានគុណភាពល្អប្រាកដមែន។ជាពិសេស អ្នកត្រូវឆ្លើយតបទៅនឹងតម្រូវការ ឬបញ្ហាដែលពួកគេចោទសួរឲ្យបានរហ័សទាន់ចិត្ត ព្រោះសកម្មភាពបែបនេះអាចជួយបន្ថែមតម្លៃឲ្យអាជីវកម្មរបស់ខ្លួនបាន ថែមទាំងបង្ហាញពីទំនួលខុសត្រូវយ៉ាងរឹងមសទៀតផង។

សំណួរខាងលើនេះនឹងជួយឲ្យយុទ្ធសាស្រ្តទីផ្សារអាជីវកម្មរបស់នឹងអ្នកទទួលបានជោគជ័យបានយ៉ាងឆាប់។

ពាណិជ្ជកម្ម