spot_img
spot_img
Home Blog Page 64

អនុវត្តតាមវិធី៥យ៉ាងដើម្បីបណ្តុះសម្ថតភាពខ្លួនឯងឲ្យក្លាយជាអ្នកដឹកនាំមួយយ៉ាងមានប្រសិទ្ធភាព

0

តើអ្នកដឹងទេថាដើម្បីឲ្យខ្លួនឯងក្លាយទៅជាមនុស្សម្នាក់ដែលអស្ចារ្យ ដែលឆ្លាត និងពូកែខាងដឹកនាំ តើយើងគួរធ្វើដូចម្តេច? ជាទូទៅមុននឹងក្លាយទៅជាអ្នកពូកែខាងដឹកនាំ អ្នកពូកែខាងរកស៊ី ពូកែខាងការតាក់តែងនិពន្ធ និងពូកែខាងជំនាញផ្សេងៗទៀត ពូកគេត្រូវតែហ៊ានលះបង់កម្លាំងញើសឈាមរបស់ខ្លួន ហ៊ានលះប​ង់នូវភាពខ្ជិលច្រអូស ភាពស្រណុកសុខស្រួលដើម្បីអភិវឌ្ឍខ្លួនឯងឲ្យក្លាយទៅជាមនុស្សម្នាក់ដែលខ្លាំង ពូកែ​ អស្ចារ្យនិង ជាមនុស្សដែលមានកិត្តិនាមល្អក្នុងសង្គមរស់នៅ ជាពិសេសនោះគឺការសម្រេចគោលដៅ ក្តីស្រមៃ ដែលខ្លួនមានតាំងតែពីក្មេង ជាកត្តាដែលជំរុញឲ្យពួកគេហ៊ានលះបង់ និងផ្លាស់ខ្លួនឯងបែបនេះ។ដូចនេះហើយទើបការផ្លាស់ប្តូរខ្លួនឯងពិតជាសំខាន់ណាស់នៅក្នុងជីវិត​ ពោលគឺផ្លាស់ខ្លួនពីមនុស្សកម្ជិលម្នាក់ ទៅជាមនុស្សដែលឧស្សាហ៍ព្យាយាម ផ្លាស់ពីមនុស្សឥតបានការម្នាក់ឲ្យក្លាយទៅជាមនុស្សម្នាក់ដែលសង្គមត្រូវការ។ទាំងនេះគឺជាលំនាំមួយនៃការបណ្តុះខ្លួនឯងឲ្យក្លាយជាអ្នកដឹកនាំយ៉ាងមានប្រសិទ្ធភាពម្នាក់។ វិធីទាំង៥ខាងក្រោមនេះនឹងជួយឲ្យអ្នកផ្លាស់ប្តូរខ្លួនឯងបានយ៉ាងឆាប់រហ័សព្រមទាំងក្លាយជាមេដឹកនាំម្នាក់ដ៏ពូកែ។

១ វាស់ស្ទង់នូវសមត្ថភាពរបស់ខ្លួនឯង

អ្នកដឹកនាំពិតប្រាកដ ពួកគេមិនដែលពេញចិត្តនូវអ្វីដែលពួកគេបានដឹងអំពីភាពជាអ្នកដឹកនាំឡើយហើយក៏មិនសម្ងំនៅតែក្នុងការិយាល័យរបស់គេដែរ។អ្នកដឹកនាំដែលខ្លាំងគឹជាអ្នកដឹកនាំដែលចូលចិត្តរៀនសូត្រនូវអ្វីៗដែលថ្មីៗ ប្លែកៗ និងអាចជួយឲ្យក្រុមហ៊ុនឬការធ្វើអាជីវកម្មមានដំណើរការទៅយ៉ាងរលូន។លើសពីនេះទៅទៀតពួកគេតែងតែចំណាយពេលឬក៏ឆ្លៀតពេលរប​ស់ខ្លួនដើម្បីចូលរួមសិក្ខាសិលា ឬក៏ការប្រជុំ ដើម្បីស្វែងយល់ឲ្យបានកាន់តែច្បាស់ពីដំណើរការរបស់ក្រុមហ៊ុនឬក៏អាជីវកម្ម ហើយក៏ដើម្បីបង្កើននូវភាពស្និទ្ធស្នាលជាមួយនឹងកូនក្រុមរបស់ខ្លួនផងដែរ។

អ្នកដឹកនាំដែលខ្លាំងគឹជាអ្នកដឹកនាំដែលចូលចិត្តរៀនសូត្រនូវអ្វីៗដែលថ្មីៗ ប្លែកៗ និងអាចជួយឲ្យក្រុមហ៊ុនឬការធ្វើអាជីវកម្មមានដំណើរការទៅយ៉ាងរលូន។

២ កុំខ្លាចក្នុងការបង្ហាញនូវភាពទន់ខ្សោយបស់ខ្លួនឲ្យគេដឹង

គ្មាននរណាម្នាក់ដែលអស្ចារ្យ គ្មានកំហុស គ្មានចំណុចខ្សោយ​នោះទេ ហើយក៏ពុំមាននរណាម្នាក់ដែលល្អគ្រប់ដប់ដែរ ដូចនេះក្នុងនាមជាអ្នកដឹកនាំអ្នកមិនត្រូវខ្លាចក្នុងការបង្ហាញនូវចំណុចអន់ ចំណុចខ្សោយឲ្យគេដឹងឡើយ។ ការបង្ហាញនូវចំណុចខ្សោយរបស់ខ្លួនឲ្យគេដឹងវាមិនមែនជាភាពល្ងង់ខ្លៅទេ តែវា​​អាចជួយអភិវឌ្ឍចំណុចខ្សោយរបស់អ្នកទៅជាចំណុចខ្លាំង។​ ទោះបីជាត្រូវទទួលរងនូវការរិះគន់ ការមើលងាយបន្តិចពីអ្នកដ៏ទៃក្តី ពោលគឺវាប្រសើរជាជាងយើងនៅតែមានចំណុចខ្សោយដដែល។ អ្នកមិនអាចមើលមកខ្លួនឯងបានគ្រប់ជ្រុងជ្រោយបានទេ ដូច្នេះហើយអ្នកត្រូវតែបើកចិត្តអភិវឌ្ឍសម្ថតភាព ដោយការយកការទិទៀនរបស់អ្នកដ៏ទៃមកធ្វើជាកម្លាំងចិត្តកសាងខ្លួនឲ្យខ្លាំងពូកែ។

បង្ហាញពីការយល់ចិត្ត យល់អារម្មណ៍ ទៅដល់កូនក្រុមគ្រប់ៗគ្នា

អ្នកដឹកនាំត្រូវចេះយល់ចិត្ត យោគយល់ និងត្រូវមានក្តីមេត្តាធម៌ទៅដល់កូនក្រុមខ្លួនទើបប្រសើរ។ ការធ្វើបែបនេះ​ វាអាចជួយឲ្យកូនក្រុមអ្នកមានភាពកក់ក្ដៅ មានអ្នកយល់ពីទុក្ខធុរៈ។​​ ពេលណាដែលកូនក្រុមគ្មានសម្ពាធខាងផ្លូវអារម្មណ៍ហើយ ពួកគេនឺងបំពេញការងារយ៉ាងស្វាហាប់និងមានប្រសិទ្ធភាពខ្ពស់ទៀតផង រីឯគម្រោងអាជីវកម្មរបស់អ្នកក៏ល្អប្រសើតាមនឺងដែរ។

៤ បង្កើនភាពស្និទ្ធស្នាលជាមួយនឹងសមាជិកក្រុម

រឿងមួយដែលល្អបំផុតសំរាប់អ្នកដឹកនាំអាចធ្វើបានដើម្បីបង្កើនទំនាក់ទំនងជាមួយសមាជិកក្រុមគឺត្រូវផ្ដោតលើការកសាងទំនាក់ទំនងបស់ខ្លួនឲ្យរឹងមាំ និងបង្កើតទំនាក់ទំនងជាមួយកូនក្រុម។​ម្យ៉ាងវិញទៀត អ្នកដឹកនាំគួរតែផ្ដល់នៅតួនាទី ឬ ឋានៈ ណាមួយដែលស័ក្តសមនឹងសមត្ថភាពរបស់ពួកគេ ព្រោះនេះគឺជាការលើកទឹកចិត្ត ហើយ​ក៏ជា​ការបង្ហាញពីលទ្ធផលការងាររបស់ពួកគេដែរ។

៥ ត្រូវដឹងថាអ្វីដែលអ្នកអាចរ៉ាប់រងបាន និងត្រូវទទួលស្គាល់នូវអ្វីដែលអ្នកមិនអាចរ៉ាប់រងបាន

ពុំមានមេដឹកនាំណាមានសមត្ថភាពអាចគ្រប់គ្រងនូវបញ្ហាគ្រប់កាលៈទេសៈទាំងអស់បានទេ មិនថាជានយោបាយក្តី  ជាប្រជាជនក្តី ឬសេដ្ឋកិច្ចក្តី។ដូចនេះអ្នកដឹកនាំត្រូវតែដឹងថាអ្វីដែលខ្លួនអាចធ្វើនិងមិនអាចធ្វើ ហើយព្រមទទួលយកវា។អ្នកដឹកនាំល្អម្នាក់មិនដែលត្អូញត្អែរពីអ្វីដែលខ្លួនមិនអាចគ្រប់គ្រងបានទេ ហើយក៏មិនដែលទាមទារលទ្ធផល ឬ មុខមាត់ ចាត់ទុកជារបស់ខ្លួនតែឯងដែរ។

 

ពាណិជ្ជកម្ម

៥យ៉ាងដែលវីរុសកូរូណាកំពុងផ្លាស់ប្តូររបៀបដែលប្រទេសចិនប្រើប្រាស់បច្ចេកវិទ្យា

0

​​ការផ្ទុះឡើងនៃវីរុសឆ្លងកូរូណា(Corona Virus)នៅប្រទេសចិនបានធ្វើឲ្យមនុស្សរាប់លាននាក់ជាប់ឃុំនៅក្នុងផ្ទះដែលជាហេតុបង្កការបំផ្លិចបំផ្លាញដល់ឧស្សាហកម្មជាច្រើនហើយអាចប៉ះពាល់ដល់សេដ្ឋកិច្ចចិនក្នុងរយៈពេលយូរ។​ ក្នុងស្ថានភាពដ៏អាក្រក់នេះ មនុស្សម្នាលែងហ៊ានចេញមកខាងក្រៅដោយខ្លាចរអានឹងជម្ងឺកូរូណានេះ ហើយវាក៏បានផ្លាស់ប្តូររបៀបដែលមនុស្សប្រើបច្ចេកវិទ្យាដែរ។ក្រុមហ៊ុនបច្ចេកវិទ្យាត្រូវតែបង្ខំខ្លួនស្វែងរកគំនិតថ្មីៗដើម្បីបញ្ជៀសនូវបញ្ហារាំងស្ទះទាំងនេះដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាកម្មទៅដល់អតិថិជនរបស់ពួកគេ។ហើយនេះគឺជាការផ្លាស់ប្តូរមួយដ៏ធំបំផុតនៅក្នុងបច្ចេកវិទ្យាចិនក្នុងរយៈពេលមួយខែចុងក្រោយនេះ។

១ ការដឹកជញ្ជូនម្ហូបដោយមិនប្រាស្រ័យទាក់ទងនឹងអ្នកដឹកជញ្ចូន

ដោយសារតែមនុស្សជាប់គាំងនៅក្នុងផ្ទះក្នុងរយៈពេលយូរ ហើយខ្លាចការផ្គត់ផ្គង់ស្បៀងមិនគ្រប់គ្រាន់ ពួកគេត្រូវទៅទិញនិងដឹកជញ្ជូនទំនិញមកស្តុកទុកដោយខ្លួនឯង។ កំឡុងពេលដែលផ្ទុះវិរុសកូរូណាដែលកាចសាហាវមួយនេះឡើងមក តម្រូវការនៃការប្រើប្រាស់ទំនិញបានកើនឡើងយ៉ាងគំហុក ប្រជាជនចិនម្នាក់ៗនាំគ្នាស្រវ៉ាស្រទិញទំនិញទុកប្រើគ្រប់ៗគ្នា។ក្នុងនោះ ម៉ាស់គឺជាផលិតផលដែលប្រជាជនមានតម្រូវការច្រើនបំផុត ព្រោះវាអាចជួយបង្ការក្នុងការឆ្លងមេរោគនេះពីម្នាក់ទៅម្នាក់។

បច្ចុប្បន្ននេះ ក្រុមហ៊ុន​កម្ម៉ង់អាហារម៉ីធាន់ (Meituan) ដែលប្រហាក់ប្រហែលនឹងញ៉ាំ២៤នៅកម្ពុជាដែលនោះបានចាប់ផ្តើម​សេវាកម្មបែបថ្មីរបស់ខ្លួន​គឺ​ការដឹកជញ្ជូនម្ហូបដោយមិនជួបផ្ទាល់ជាមួយនឹងដឹកជញ្ជូន គឺមានន័យថា អតិថិជននឹងមិនជួបអ្នកដឹកជញ្ជូនផ្ទាល់ទេ គឺ​ទម្លាក់ម្ហូបដែលពួកគេបានកម្ម៉ង់នៅកន្លែងណាមួយដើម្បីឱ្យអតិថិជនទៅយកខ្លួនឯង។ ក្រុមហ៊ុនក៏បានតម្លើងទូដាក់ម្ហូបអាហារនៅតាមមន្ទីរពេទ្យសម្រាប់មន្ត្រីពេទ្យ​នៅទីក្រុងអ៊ូហានផងដែរ។

សប្តាហ៍នេះ ក្រុមហ៊ុន KFC Pizza Hutក៏ចាប់ផ្តើម​ផ្តល់សេវាកម្ម​ដឹកជញ្ចូនបែបនេះផងដែរ។ ក្រៅពីនេះ​ក៏មាន​ក្រុមហ៊ុនលក់តាមអនឡាញមួយចំនួនទៀតក៏ចាប់ផ្តើមផ្តល់សេវាកម្មដឹកជញ្ចូនដែលមិនជួបមុខគ្នាផងដែរ បើយោងតាម​ក្រសួងពាណិជ្ជកម្មចិន។

២ ថ្នាក់រៀនតាមអ៊ីនធើណេត

ជាធម្មតាសិស្ស និស្សិត ត្រូវតែទៅរៀននៅឯសាលាព្រោះវាមានផាសសុខភាពជាងរៀននៅផ្ទះ ប៉ុន្តែបើយើងស្រម៉ៃទៅលើការរៀនរបស់សិស្ស និស្សិតចិនវិញយ៉ាងមិចដែរ ពោលគឺ ពួកគេត្រូវបង្ខំខ្លួនឈប់ទៅរៀននៅសាលាមួយរយៈដើម្បីជៀសវាងការឆ្លងវីរុសកូរូណាពីមជ្ឈដ្ឋានខាងក្រៅ។ដូច្នេះតើពួកគេរៀននៅឯណាទៅវិញបើពួកគេមិនហ៊ានទៅសាលាផងនោះ? ពួកគេបានប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀនសូត្រ និង ទំនាក់ទំនងគ្នាទៅវិញទៅមកតាមរយៈ បណ្តាញសង្គមYouTube ហើយវាក៏ផ្តល់ផលងាយស្រួលទៅដល់សិស្ស និស្សិតផងដែរ ដោយពួកគេមិនចាំបាច់ចំណាយពេលទៅសាលារៀន ជាពិសេសកាត់បន្ថយនូវការឆ្លងនូវវីរុសដ៏កាចសាហាវនេះផងដែរ។ម្យ៉ាងទៀតក៏មានក្រុមហ៊ុនអប់រំតាមអ៊ីនធើណេតផ្សេងទៀតក៏បានផ្ដល់ជូនថ្នាក់រៀនដោយឥតគិតថ្លៃក្នុងកំឡុងពេលនៃការរីករាលដាលនៃជម្ងឺនេះផងដែររួមមាន ក្រុម New Oriental Group ជាក្រុមហ៊ុនអប់រំឯកជនធំជាងគេនៅក្នុងប្រទេសចិន និងការយកចិត្តទុកដាក់លើការសិក្សាភាសាអង់គ្លេស(VIPKid)។ ជាពិសេសខណៈពេលដែលក្លឹបហាត់ប្រាណត្រូវបានបិទ ដោយសារតែវីរុសកូរូណានេះ​ បានធ្វើឲ្យ ក្លឹបហាត់ប្រាណបង្កើតកម្មវិធីថ្មីមួយរៀនតាមវីឌីអូដូចជានៅលើបណ្តាញសង្គមតូវអ៊ីន (Douyin) ដែលខ្មែរយើងស្គាល់ថាទីកតុក(Tik Tok)។

៣ ការមើលកុនតាមអនឡាញ ជំនួសឲ្យការទៅរោងកុន

ឥលូវនេះប្រជាជនចិននាំគ្នាផ្លាស់ប្តូរមកមើលរឿងកុន​ដែលជាទូទៅត្រូវដាក់បញ្ចាំងនៅក្នុងរោងភាពយន្តតាមរយៈ​អនឡាញវិញ​ដូចជា​តាម iQiyi, Tencent Video, Baidu Video(ដែលវាប្រហាក់ប្រហែលនឹងYoutube ឬNetflix ហើយស្ថាប័នទាំងនេះបានទិញសិទ្ធចាក់បញ្ចាំងកុនថ្មីៗនៅពេលដែលមានការវាយលុកពីវីរុស ដាក់បញ្ចាំងតាមអនឡាញវិញ)ជាដើម ជំនួសឱ្យការចំណាយពេលនិងលុយទៅមើលរឿងនៅឯរោងកុន ព្រោះការមើលរឿននៅលើបណ្តាញទាំងនោះវាជួយកាត់បន្ថយការជួបមុខគ្នាជៀសវាងការឆ្លងរាលដាលនូវវីរុសកូរូណានេះផងដែរ ហើយវាថែមតែផ្ដល់នូវផាសសុខភាពទៀតផង។

៤​​ ការប្រើប្រាស់បច្ចេកវិទ្យា VR(Virtual Reality) ក្នុងការលក់ទិញផ្ទះ

ការទៅទិញ និង ទៅមើលផ្ទះដោយផ្ទាល់ៗ គឺវាជាសកម្មភាពមួយធម្មតាទៅហើយ ។​ហើយដោយសារតែស្ថានភាពបែបនេះ មនុស្ស​​លែងហ៊ានចេញក្រៅផ្ទះ ក្រុមហ៊ុនអចលនទ្រព្យក៏សង្ឃឹមថា នឹងធ្វើឲ្យបច្ចេកវិទ្យាពេញនិយមផងដែរ ដោយឥលូវនេះចិនបានបានចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាទំនើបៗថ្មីៗជំនួសការមកមើលទិញផ្ទះដោយផ្ទាល់វិញម្ដងដោយការប្រើប្រាស់បច្ចេកវិទ្យា VR(Virtual Reality) ក្នុងការលក់ទិញផ្ទះ។ការប្រើVR វាធ្វើឲ្យយើងមានអារម្មណ៍ថាយើងបានទៅមើលគេហដ្ឋានពិតៗ ដោយការពិតយើងពុំចាំបាច់ទៅមើលផ្ទាល់ឡើយ  VR ភាគច្រើនត្រូវបានក្រុមហ៊ុនអចលនទ្រព្យប្រើប្រាស់ក្នុងការផ្សព្វផ្សាយទៅដល់អតិថិជនដែលចង់ដឹងពីទិដ្ឋភាពនៅក្នុងផ្ទះមានលក្ខណៈយ៉ាងមិចខ្លះ។​

ក្រៅពីសេវាកម្មនេះ ក៏មានសេវាកម្មផ្សេងទៀតបានបម្លែងខ្លួន​ទៅតាមអនឡាញផងដែរដូចជាការណាត់ពេទ្យ​ពិនិត្យមើលអាការៈ ឬប្រឹក្សាជាមួយពេទ្យថាតើគេមានមេរោគកូរូណាឬទេតាមអនឡាញផងដែរតាមរយៈ​បណ្តាញសង្គមផ្ញើរសារWeChat និងតាមមធ្យោបាយផ្សេងៗទៀត។

៥ អ្នកលេងសម្រុកលេងហ្គេមដើម្បីបំបាត់ភាពអផ្សុក

អ្នកប្រាកដជាឆ្ងល់ហើយថាចំពោះអ្នកដែលមិនហ៊ានចេញមកខាងក្រៅ នៅតែក្នុងផ្ទះ ពិតជាអផ្សុកណាស់ហើយមែនទេ? ប្រាកដណាស់ពួកគេពិតជាធុញ ព្រមទាំងអផ្សុកខ្លាំងណាស់ ក៏ប៉ុន្តែពួកគេអាចបំបាត់ភាពអផ្សុករបស់ខ្លួនបានតាមរយៈលេងហ្គេមនៅក្នុងទូរស័ព្ទដៃ និង​ កុំព្យូទ័រជាដើម ដោយសារតែបណ្តាញសង្គមទាំងអស់បានស្ថិតនៅបច្ចេកវិទ្យាទំនើបនេះឯង។ល។ ពួកគេអាចបំបាត់ការអផ្សុក ដោយការលេងហ្គេមជាច្រើន ហើយហ្គេមអនឡាញក៏បានក្លាយទៅជាការពេញនិយមយ៉ាងខ្លាំងសម្រាប់យុវវ័យ និង ក្មេងៗផងដែរ។

ប្រភព៖https://www.techinasia.com/

ពាណិជ្ជកម្ម

ច្បាប់ទាំង៣ដែលអាចទាក់ទាញអតិថិជនថ្មីៗបាន

0
ច្បាប់ទាំង៣សម្រាប់ទាក់ទាញអតិថិជន

នៅក្នុងមុខជំនួញ ​ ក្រុមហ៊ុននីមួយៗតែងតែមានយុទ្ធសាស្រ្ត យុទ្ធវិធីផ្សេងៗគ្នាក្នុងការទាក់ទាញអតិថិជនថ្មីឲ្យបានច្រើនដើម្បីបង្កើននូវប្រាក់ចំណូលនៅក្នុងការធ្វើអាជីវកម្ម។មានច្បាប់ជាច្រើនដែលអាចឆក់យកដួងចិត្តរបស់អតិថិជនថ្មីៗបានយ៉ាងច្រើន ប៉ុន្តែថ្ងៃនេះយើងនឹងលើច្បាប់តែ៣ប៉ុណ្ណោះមកធ្វើការបកស្រាយ ហើយច្បាប់ទាំង៣នេះដែរពិតជាមានប្រសិទ្ទខ្ពស់ក្នុងការទាក់ទាញអតិថិជនឲ្យបានកាន់តែច្រើន។

. បង្ហាញនូវមាតិកាដែលពួកគេអាចនឹងមានចំណាប់អារម្មណ៍

តើគួរបង្ហាញមាតិកាយ៉ាងណាដើម្បីទាក់ចិត្តអតិថិជនបានច្រើនទៅ?

តើគួរធ្វើយ៉ាងណាដើម្បីឲ្យអតិថិនចងចាំនូវផលិតផលរបស់យើង?

កត្តាដែលសំខាន់បំផុតក្នុងការទាក់ទាញអតិថិជនថ្មីៗបានកាន់តែច្រើននោះគឺផ្តោតសំខាន់ទៅលើការធ្វើមាតិការទីផ្សារ (Content Marketing)​។ ប៉ុន្តែអ្វីទៅជាមាតិការទីផ្សារ? មាតិការទីផ្សារ គឺជាផ្នែកមួយនៃការធ្វើទីផ្សារ​ ដែលវាផ្តោតទៅលើការបង្កើត ផ្សាយនិងចែកចាយនូវព័ត៌មានដែលមានដូចជារូបភាព អត្ថបទខ្លីឬវែង វីដេអូ រូបភាព សម្លេង ។ល។ ទៅកាន់អតិថិជននៅលើបណ្តាញសង្គម( Facebook, YouTube, Instagram ។ល។) ឬគេហទំព័រ ឬតាមរូបភាពផ្សេងៗទៀត។ ជាធម្មតាអាជីវកម្មសម័យទំនើបតែងតែផ្តោតលើការប្រើប្រាស់ មាតិកាទីផ្សារ នេះឯងដើម្បីផ្សព្វផ្សាយនូវព័ត៌មាន ផលិតផល ក្នុងការទាមទារចំណាប់អារម្មណ៍ពីអតិថិជន។ ហើយអ្វីដែលសំខាន់បំផុតនោះគឺត្រូវផ្សព្វផ្សាយយ៉ាងណាដើម្បីឲ្យអតិថិជននៅចងចាំព្រមទាំងពេញចិត្តនូវផលិតផលរបស់ខ្លួន។ដូចនេះហើយអាជីវកម្មនីមួយៗត្រូវពូកែខាងផលិតមាតិការទីផ្សារ ព្រោះវាគឺជាកាតាលីករដ៏សំខាន់មួយក្នុងការរុញច្រានអាជីវកម្មរបស់យើងកាន់តែប្រសើរ ព្រមទាំងជួយបង្កើននូវអតិថិជនថ្មីៗទៀតផង។

. ប្រើប្រាស់បណ្តាញសង្គមក្នុងការធ្វើទំនាក់ទំនង

សព្វថ្ងៃនេះគឺជាអាយុកាលនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ពោលគឺយើងប្រើតែម្រាមដៃតែបុណ្ណោះក្នុងការប្រាស្រ័យទាក់ទងគ្នា ដែលយើងអាចនិយាយបានថាពិភពលោកគឺឋិតនៅក្នុងកណ្តាប់ដៃរបស់មនុស្សគ្រប់គ្នា។ជាក់ស្តែងសម័យកាលនេះហើយ ទាំងសិស្ស និស្សិត អ្នករកស៊ី កំពុងតែយកបណ្តាញសង្គមដើម្បីសិក្សារៀនសូត្រ ធ្វើអាជីវកម្ម បង្កើនទំនាក់ទំនងនិងរាប់អានមិត្តថ្មីៗ ឬ សម្រាប់កម្សាន្តដោយការមើល YouTube ជាដើម។ អាជីវករត្រូវតែចេះប្រើ​ បណ្តាញសង្គមទាំងនោះឲ្យបានត្រឹមត្រូវ ដើម្បីទំនាក់ទំនង ចៀសវាងការប្រើប្រាស់ដោយអសីលធម៌។ យ៉ាងណាមិញការរកស៊ីក៏ដូច្នោះដែរ​ ដើម្បីឲ្យអាជីវកម្មអ្នកមានវឌ្ឍនភាពល្អ អ្នកត្រូវតែចេះបង្កើនភាពស្និទ្ធស្នាលរវាងអ្នកនិងអតិថិជន ហើយផ្ដល់ការយកចិត្តទុកដាក់ទៅកាន់អតិថិជនទាំងក្នុងបណ្តាញសង្គម និងក្រៅបណ្តាញសង្គម។

.​ យកចិត្តទុកដាក់ពីអតិថិជនដ៏ល្អបំផុតរបស់អ្នក

អ្នកត្រូវតែបង្ហាញឲ្យអតិថិជនរបស់អ្នកបានដឹងថា​អ្នកពិតជាយកចិត្តទុកដាក់ បារម្ភ និង​ខ្វល់ខ្វាយទៅលើពួកគេយ៉ាងពិតប្រាកដ តាមរយៈការឆ្លើយតបភ្លាមៗនូវសំណួរឬបញ្ហាផ្សេងៗ រួមទាំងសកម្មភាពមួយចំនួនដូចជាការប្រឹក្សាយោបល់ បំរើសេវាកម្មរហ័សទាន់ចិត្ត ការគោរពដោយភាពទន់ភ្លន់ និង​ការផ្ដល់ឬណែនាំនូវផលិតផលល្អៗទៅកាន់ពួកគេ ដាច់ខាតអ្នកមិនត្រូវផ្តល់ចម្លើយទាំងកំហឹង គំហុក និង គម្រោះគម្រើយទៅកាន់ភ្ញៀវរបស់អ្នកឡើយ។ លើសពីនេះទៅទៀតភាពស្មោះត្រង់គឺជាអ្វីដែលអតិថិជនពេញចិត្តនិងត្រូវការ​ ពីក្រុមហ៊ុន។ បើសិនជាអ្នកស្មោះត្រង់និងអតិថិជន នោះអតិថិជននិងស្មោះត្រង់នឹងអ្នកវិញជាក់ជាពុំខាន ពេលខ្លះអតិថិជនអាចជួយរកអតិថិជនឬផ្សព្វផ្សាយ​ នូវផលិតផលរបស់យើងក៏ថាបាន ដែលជាហេតុធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកសុះសាយឡើងៗ ហើយអ្នកណាៗក៏ស្គាល់នូវស្លាកយីហោរបស់អ្នកដែរ។

 

ពាណិជ្ជកម្ម

យុទ្ធសាស្រ្តទាំង៣ដើម្បីលើកទឹកចិត្តកូនក្រុមរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង

0

​​​​​        ពាក្យថាអ្នកដឹកនាំគេមួយម៉ាត់ គឺសំដៅទៅលើអ្នកត្រួសត្រាយផ្លូវនិងជាអ្នកនាំមុខគេរាល់កិច្ចការទាំងឡាយ វាមិនមែនជាការងារស្រួលដូចជាពាក្យដែលយើងគ្រប់គ្នានិយាយឡើយ។​ ដើម្បីក្លាយជាមេដឹកនាំម្នាក់ដ៏ឈ្លាសវៃ ដ៏ពូកែ​ ដ៏រឹងមាំ ខ្លាំងក្លាម្នាក់ ពួកគាត់ត្រូវតែចេះពីយុទ្ធសាស្រ្ត ចិត្ត​សាស្រ្ត ដើម្បីស្វែងយល់អំពីតម្រូវការ​ និង អារម្មណ៍របស់បុគ្គលិក ជាពិសេសនោះគឺ បង្វឹកបុគ្គលិកពីបុគ្គលិកដែលគ្មានសម្ថតភាពទៅជាបុគ្គលិកឆ្នើម​ ដែលអាចជួយជំនួសកិច្ចការរបស់ខ្លួនបានយ៉ាងល្អពេលដែលខ្លួនមិននៅ។​ អ្នកដឹកនាំត្រូវតែជាអ្នកប្រឹក្សា អ្នកកំណត់វិន័យ ថែមទាំងជាអ្នកលើកទឹកចិត្ត និង អ្នកផ្តល់កម្លាំងចិត្តម្នាក់ទៅដល់បុគ្គលិកឬកូនក្រុមទៀតផង។ ការកំណត់នូវការរំពឹងទុកមួយដែលខ្ពស់ វាមិនមែនត្រឹមតែលើកទឹកចិត្តដល់បុគ្គលិកតែប៉ុណ្ណោះទេ តែវាក៏ជាកាតាលីករមួយយ៉ាងសំខាន់ដែលអាចធ្វើឲ្យអាជីវកម្ម និងដំណើរការរបស់ក្រុមហ៊ុនវិវត្តន៍ទៅមុខយ៉ាងរលូន។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗមួយចំនួនដែលជួយលើកទឹកចិត្តបុគ្គលិកឬកូនក្រុមរបស់អ្នកឲ្យខិតខំធ្វើការងារយ៉ាងមានប្រសិទ្ទភាពខ្ពស់ ដើម្បីភាពជោគជ័យទាំងអស់គ្នា:

១.ជួយបុគ្គលិកឬក្រុមរបស់អ្នកដោយចេះពិភាក្សាគ្នាអំពីអាជីពការងារ

គម្រោងការងារមួយអាចសម្រេចទៅបានជោគជ័យ គឺពឹងផ្អែកទៅលើសាមគ្គីភាព និងការសហការគ្នា រវាងអ្នកដឹកនាំនិងបុគ្គលិក បុគ្គលិកនិងបុគ្គលិក។ ដូចនេះហើយក្នុងនាមយើងគឺជាអ្នកដឹកនាំ ប្រៀបដូចជាម្តាយម្នាក់​ដូច្នឹងឯង ត្រូវចេះតម្រែតម្រង់ទិសដៅឲ្យបុគ្គលិករបស់ខ្លួនខិតខំធ្វើការងារ ឲ្យពួកគាត់ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ព្រោះបុគ្គលិកគឺជាកម្លាំងស្នូលមួយយ៉ាងសំខាន់របស់ក្រុមហ៊ុន។មិនត្រឹមតែប៉ុណ្ណឹងទេ យើងគួរតែចេះចំណាយពេលវេលាខ្លះៗ​ ដើម្បីពិភាក្សាអំពីអាជីពការងារ ពីគោលដៅរួមដើម្បីសម្រេចកិច្ចការងារធំឲ្យបានជោគជ័យទាំងអស់គ្នា។​ ការពិភាក្សាគ្នាធ្វើឲ្យការគិតរបស់បុគ្គលនិមួយៗកាន់តែរីកចម្រើន និងមានគំនិតថ្មីៗច្រើន​ ព្រោះពេលដែលយើងពិភាក្សាគឺមានមតិជាច្រើនបានចោទសួរ។កាន់តែពិភាក្សាគ្នាពីអាជីពការងារ គឺធ្វើឲ្យបុគ្គលិកយល់ច្បាស់ពីចក្ខុវិស័យរបស់ក្រុមហ៊ុនហើយ ពួកគេនិងព្យាយាមធ្វើការងារនោះដោយមិនខ្លាចភាពនឿយហត់ និងគ្មានការត្អូញត្អែរឡើយ។​ដូច្នេះហើយក្នុងនាមជាអ្នកដឹកនាំល្អម្នាក់ គឺត្រូវតែចេះចែករំលែក ចែករំលែកពីភាពជោគជ័យ ភាពបរាជ័យ ពីផែនការអាជីកម្ម ចក្ខុវិស័យ ព្រមទាំងចែករំលែកនូវក្តីស្រលាញ់របស់ខ្លួនទៅកាន់បុគ្គលិករបស់ខ្លួនផងដែរ។

២.ត្រូវចេះចាប់យកឱកាសរៀនសូត្រ

ត្រូវចេះលើកទឹកចិត្តបុគ្គលិករបស់អ្នកឲ្យចេះរៀនពីការងារ​ ទោះជាការងារល្អក្តីអាក្រក់ក្តី។ ពួកគេនឹងមានសមត្ថភាពកាន់តែរីកចម្រើនពេលដែលគេចេះបម្លែងការងារ​ ទៅជាការរៀនសូត្រ។យ៉ាងណាមិញអ្នកដឹកនាំត្រូវតែប្រាប់បុគ្គលិកឲ្យចេះតាមដាន ចេះសង្កេត​មើលបញ្ហាដែលមាននៅចំពោះមុខ ដូចជាជំរុញឲ្យបុគ្គលិកចូលរួម​ វគ្គបណ្តុះបណ្ដាល សិក្ខាសិលាជាដើម។​ ហើយនេះគឺជាការបង្វឹក ការបណ្តុះបណ្តាល ទៅដល់បុគ្គលិកដើម្បីឲ្យពួកគេចេះត្រួតពិនិត្យ ព្រមទាំងពិនិត្យពិច្ច័យរាល់បញ្ហាតូចៗនៅចំពោះមុខ បើពួកគេមិនចាប់អារម្មណ៍នូវបញ្ហាតូចៗទេ​នោះបញ្ហាធំៗនិងកើតឡើងជាក់ជាពុំខាន។

៣.បង្កើននូវមិត្តភាព(រវាងមេដឹកនាំនិងបុគ្គលិកការងារ)

នៅក្នុងអង្គភាពមួយចំនួនភាគច្រើនចូលចិត្តបែងចែកវណ្ណៈ បុណ្យស័ក្តិ តួនាទី ទើបធ្វើឲ្យទំនាក់ទំនងរវាងអ្នកដឹកនាំនិងបុគ្គលិកឃ្លាតឆ្ងាយដាច់ពីគ្នា ហើយវាក៏ជាមូលហេតុដែលជម្រុញឲ្យការងារអាជីវកម្មរបស់ពួកគេធ្លាក់ចុះផងដែរ។ អាស្រ័យហេតុនេះហើយ គ្រប់មេដឹកនាំទាំងអស់គួរតែបង្កើនភាពស្និទ្ធស្នាល និងបង្ហាញពីការបារម្ភ ការយកចិត្តទុកដាក់ដល់បុគ្គលិក​ ដើម្បីបង្កើននិងពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ។ ពេលដែលទំនាក់ទំនងកាន់តែកើនឡើង សន្ទុះនៃការងាររបស់អ្នកក៏កើនឡើងតាមហ្នឹងដែរ ហើយអាជីវកម្មរបស់អ្នកក៏ទៅបានយ៉ាងរលូនផងដែរ។ជាចុងក្រោយអ្វីដែលអាចទាក់ចិត្ត ល្បួងចិត្តមនុស្សបានគឺជាការស្រលាញ់ ពេលដែលយើងបង្កើននូវការស្រលាញ់ ផ្តល់នូវការស្រលាញ់ដល់មនុស្សជុំវិញខ្លួនហើយ អ្នកដែលនៅជុំវិញខ្លួននឹងផ្ដល់វាត្រលប់មកវិញ ដោយការខិតខំប្រឹងប្រែងធ្វើការ និងជួយសម្រេចផែនការអាជីវកម្មរបស់អ្នក។

ពាណិជ្ជកម្ម

លោកឈឹម បញ្ញា៖ បើកអាជីវកម្មឱ្យជោគជ័យមិនមែនត្រូវពឹងតែលើដើមទុននោះទេ!

0
ឈឹម បញ្ញា

អត្ថបទដើមដោយលោក ឈឹម បញ្ញា  នាយកគ្រប់គ្រងបុរី ChanCastle

ជាការពិតណាស់អាជីវកម្មមួអាចឈានជើងទៅមុខបានគឺចាំបាច់ត្រូវតែមានមូលធនគ្រប់គ្រាន់ ដើម្បីបុកគ្រឹះអាជីវកម្មឱ្យរឹងមាំ  ប៉ុន្តែចុះបើសិន ជាយើងពុំមានដើមទុនគ្រប់គ្រាន់តើយើងអាចចេញរកស៊ីបានដែរឬទេ? ទាំងនេះគឺជាសំណួររបស់អ្នកដែលមានបំណងចង់បើកអាជីវកម្ម តែងតែចោទសួរចំពោះការបើកអាជីវកម្មដោយមិនមានដើមទុនគ្រប់គ្រាន់ ពិតណាស់ ការបើកអាជីវកម្មនីមួយៗត្រូវការលុយជាចាំបាច់ដើម្បីឱ្យក្រុមហ៊ុនមានដំណើរការទៅយ៉ាងរលូន ព្រោះយើងត្រូវចំណាយប្រាក់ដើម្បីទិញសំភារៈផ្សេងៗជាច្រើនមកប្រើប្រាស់។ ប៉ុន្តែការបើកអាជីវកម្មមួយដែលរីកលូតលាស់ គឺមិនមែនពឹងផ្អែកទៅលើលុយតែមួយមុខនោះទេ គឺវាពឹងផ្អែកទៅលើគំនិត ការតាំងចិត្ត ស្មារតី និងភាពអត់ធ្មត់របស់យើងដែរ។ អ្នកខ្លះមានលុយតែគ្មានវិធី ឬយុទ្ធសាស្ត្រ,គ្មានគំនិតនិងគ្មានមហិច្ឆតា ដើម្បីធ្វើឱ្យអាជីវកម្មរបស់ខ្លួន មានវឌ្ឍនភាពឡើយ។ វាគឺជាហេតុដែលអ្នកវិនិយោគទុនខ្លះមានដើមទុនច្រើនតែពួកគេតែងតែបរាជ័យដោយសារតែមូលហេតុទាំងនេះ មិនមែនមកពីពួកគេគ្មានដើមទុននោះទេ ពោលគឺពួកគេមិនទាន់យល់ច្បាស់ពី ថាអ្វីទៅជាដើមទុន  ពេលដែលពួកគេគិតទៅដល់ការធ្វើអាជីវកម្ម អ្វីដែលគេដឹងគឺដឹងត្រឹមថា ដើមទុនគឺជាលុយ លុយអាចជួយឲ្យដំណើរការអាជីវកម្មពួកគេទៅបានយ៉ាងជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់។ ដើមទុនដែលមិន មែនជាលុយហើយយើងគួរតែដឹងនោះគឺ ខ្លួនឯង។ហេតុអ្វីបាជាយើងត្រូវសង្កត់ធ្ងន់លើខ្លួនឯងហើយហេតុអ្វីបានខ្លួនឯងជាដើមទុនទៅវិញ? 

ខ្លួនឯងគឺជាប្រភពដើមទុនដែលយើងនឹងអាចទទួលបានជោគជ័យពេលយើងចង់បង្កើតអាជីវកម្មដោយខ្លួនឯង ឥលូវនេះយើងនឹងបកស្រាយថាហេតុអ្វីបានជាស្គាល់ខ្លួនឯងជាដើមទុនចម្បងហើយសំខាន់ជាងលុយអីចឹង។  

មុនពេលដែលអ្នកចង់បើកអាជីវកម្ម អ្នកត្រូវសួរខ្លួនឯងថា

  • អ្នកបានត្រៀមចិត្តត្រៀមកាយក្នុងការបើកអាជីវកម្មនឹងឬនៅ? 
  •  តើទេពកោសល្យរបស់់ខ្លួនគឺជាអ្វី? មានសមត្ថភាពគ្រប់គ្រាន់ឬនៅ? 
  • តើអ្នកចង់រកស៊ីពីអ្វី ហើយ ហេតុអ្វីបានជាចង់រកស៊ី 
  • អ្នកស្គាល់ពីទីផ្សារច្បាស់លាស់ឬនៅ? 
  • តើអ្នកចេះចាប់យកឱកាសដែលមាន ហើយឬនៅ? 

ខ្លួនឯងគឺជាប្រភពដើមទុនដែលយើងនឹងអាចទទួលបានជោគជ័យពេលយើងចង់បង្កើតអាជីវកម្មដោយខ្លួនឯង

ទាំងនេះគឺជាសំណួរខ្លីៗដែលអ្នកអាចសួរពីខ្លួនឯងឱ្យបានដឹងកាន់តែច្បាស់។ ម្យ៉ាងទៀតវាក៏ជាសូចនាករដើម្បីចង្អុលបង្ហាឲ្យយើងដឹងថាចំណង់ចំណូលចិត្តរបស់យើងជាអ្វី។ដូចេ្នះហើយពេលដែលអ្នកចាប់ផ្តើមរកស៊ី អ្នកនឹងទទួលបានលទ្ធផលមួយដែលអ្នកប្រាថ្នាចង់បាន ព្រោះអ្វី?គឺព្រោះតែអ្នកស្គាល់ពីគោលដៅរបស់ខ្លួនច្បាស់ ហើយក៏ដឹងថាខ្លួនត្រូវដើរតាមផ្លូវណាដែរ។ ដូចនេះអ្នកមិនងាយវង្វេងផ្លូវឡើយ ហើយអាជីវកម្មក៏មានដំំណើរការល្អផងដែរ 

ពេលអ្នកយល់ច្បាស់ពីទិសដៅ ពីខ្លួនរបស់អ្នកហើយ អ្នកត្រូវចាប់ផ្តើមស្វែងរកដើមទុនបន្ថែមទៀត ដើមទុននោះគឺអ្នកគួរតែស្វែងរកការងារធ្វើដើម្បី បានលុយ និងបទពិសោធន៍។ បទពិសោធន៍ការងារវារជួយយើងច្រើនណាស់ ជួយបង្វឹកស្មារតីឱ្យរឹងមាំ ឲ្យមានភាពក្លាហាន និង ចេះបត់បែនខ្លួនទៅតាមកាលៈទេសៈ ជាពិសេសបទពិសោធន៍ការងារជួយអ្នកឲ្យយល់ពីសង្គមបានកាន់តែច្បាស់។ ដូចនេះហើយអ្នកត្រូវតែស្វែងរកការងារធ្វើ ព្រោះពេលអ្នកមានការងារធ្វើអ្នកនឹងមានលុយ ហើយពេលដែលអ្នកមានលុយអ្នកនឹងអាចបង្កើតអាជីវកម្មដែលអ្នកចង់បាន។ បើអ្នកពិតជាចង់ ចេញរកស៊ីដោយខ្លួនឯង ពោលគឺអ្នកគួរតែខិតខំប្រឹងប្រែង សង្វាតរកចំណេះដឹងឲ្យបានច្រើន ជាពិសេសរៀនជំនាញ អ្វីដែលសាលាមិនដែលបង្រៀន 

ជារួមវិធីសាស្ត្រ មានច្រើនណាស់ អ្វីដែលសំខាន់គឺយើងត្រូវគិតនិងរៀបចំគំរោងអាជីវកម្មឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងសមស្រប ទៅតាមកាលៈទេសៈ។ 

សម្រួលអត្ថបទដើមដោយ៖ កញ្ញា ហាណាវី

ពាណិជ្ជកម្ម

ឱកាសមាសសម្រាប់យុវជនក្នុងវិស័យអចលនទ្រព្យពីក្រុមហ៊ុនម៉ាកយីហោខ្នាតយក្សពីសហរដ្ឋអារមេរិក

0

ក្រុម​ហ៊ុន Century 21 Zillion Holding ​ជា​ក្រុម​ហ៊ុន​​អចលន​ទ្រព្យដំ​បូង​គេ​នៅ​កម្ពុជា​ដែលនឹង​មាន​ការិយា​ល័យ​នៅ​ទូ​ទាំង​ប្រទេស​ ហើយកំ​ពុងតែ​ត្រូវ​ការភ្នាក់​ងារ​អចលន​ទ្រព្យរហូតដល់ទៅ​ ៣ ៨០០ នាក់​បន្ថែមទៀត​​​ដើម្បីដំ​ណើរ​ការ​​សេវា​អចលន​ទ្រព្យ​នៅ​តាម​​​ការិយា​ល័យ​ថ្មី​ទាំង ៣៨ របស់​ខ្លួន​។

ក្រុម​ហ៊ុន​នឹង​រៀប​ចំ​ព្រឹត្ត​ការ​ណ៍ជ្រើស​រើស​ភ្នាក់​ងារ​ទ្រង់​ទ្រាយ​ធំ​លើកទី១របស់ខ្លួន ដែលបើកឱ្យចូលរួមដោយឥតគិតថ្លៃចំនួន​ជិត៦០០កន្លែង ដែលនឹងប្រព្រឹត្តទៅនៅ​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈឆ្នាំ ២០២០ ខាង​មុខ​​នៅ​សណ្ឋាគារ ភ្នំពេញ (Grand Ballroom) ។

លោក​ស្រី ហ្គ្រែស រចនីហ្វុង គឺជា អគ្គនាយិកា​ក្រុម​ហ៊ុន Century 21 Cambodia ដែល​ជា​ក្រុម​ហ៊ុន​មេ គ្រប់​គ្រង​សិទ្ធធ្វើ​អាជីវ​កម្មលើ​​ម៉ាក​យី​ហោ Century 21 នៅ​កម្ពុជា​ បាន​លើក​ឡើង​ថាភ្នាក់​ងារ​អចលន​ទ្រព្យ​ទាំង ៣ ៨០០ នាក់​នឹង​រួម​ចំ​ណែក​ជា​មួយ​ក្រុម​ហ៊ុន​ដើម្បី​ផ្តល់​សេវា​អចលន​ទ្រព្យ​​​​ឲ្យបាន​​​​គ្រប​​ដណ្តប់​នៅ​គ្រប់​ច្រក​ល្ហក ចាប់ពីឆ្នាំ ២០២០​ នេះ​តទៅ។ ភ្នាក់​ងា​រថ្មី​ទាំង​ ៣ ៨០០ នាក់​ត្រូវ​ជ្រើស​រើ​ស​សម្រាប់​ការិយា​ល័យ​ទាំង ៣៨ ដែល​ការិយាល័យថ្មីមួយ ត្រូវ​ការភ្នាក់​ងារ​ ១០០ នាក់។

លោក​ស្រី​ថ្លែង​ថា៖ «យើង​ចង់​ចាប់​ដៃគ្នា​រយៈ​ពេល​វែង​ជា​មួយ​ម្ចាស់​អចលនទ្រព្យ​ និង​អ្នក​រស់​នៅ​តាម​បណ្តា​ខណ្ឌ​ទាំង​ ១៤ នៅ​ភ្នំពេញ និង​បណ្តាខេត្ត​ក្រុង​ទាំង ​២៤ នៅ​កម្ពុជា។ យើង​ជា​ក្រុមហ៊ុន​ដែល​មាន​ឯក​ទេស​ខាង​វិ​ស័យ​ដី​ធ្លី អ៊ីចឹង​យើង​អាច​សហ​ការ​គ្នា ចាប់​ដៃគ្នា​ជា​មួយ​ពួក​គាត់​​ក្នុង​ការ​អភិវឌ្ឍន៍វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជាឲ្យ​បាន​កាន់​តែ​រីក​ចម្រើន​​បន្ត​ទៀត»។

នៅ​ក្នុង​ព្រឹត្ត​ការណ៍ជ្រើស​រើស​ភ្នាក់​ងារនា​ថ្ងៃ​ទី ១៩ កុម្ភៈ​ខាង​មុខ ក្រុម​ហ៊ុន​ Century 21 Zillion Holding ក៏​​​បានអញ្ជើញ​អ្នក​ជំ​នាញផ្នែក​ផ្តល់​យោបល់​ខាង ​​អាជីព​ និង​កា​ងារ​​​​ល្បីៗ​នៅ​កម្ពុ​ជា​ចំ​នួ​​ន ៧ រូប​ ដើម្បី​ធ្វើ​ការចែក​រំ​លែក​ចំ​ណេះដឹង​ជំនាញ​ល្អ​ៗ​ដល់អ្នក​ចូល​រួម​។ សិក្ខា​សា​លា​នេះ​នឹង​ផ្តោត​សំ​ខាន់​លើការ «បណ្តុះ​​ភាព​ជោគ​ជ័យ​សម្រាប់​ភ្នាក់​ងា​រ ៣ ៨០០ នាក់​ដំ​បូង​ក្នុង​វិ​ស័យ​អចលន​ទ្រព្យ​»។

អ្នក​ចូល​រួម​នឹង​អាច​ស្វែង​យល់​លម្អិតពី​លក្ខណ័្ឌ​ដើម្បី​ក្លាយ​ជា​ភ្នាក់​ងារ​អចលន​ទ្រព្យ​អាជីព​ អត្ថ​ប្រ​យោជន៍​ដែល​ទទួល​បាន និងចំ​ណេះនិងចំណេះដឹងជំនាញផ្សេងៗទៀត។

​ដូចនេះហើយបើបេក្ខជនមានចំណាប់អារម្មណ៍ក្នុងការទទួលបានឱកាសកា​ងារ​ជា​ភ្នាក់​ងារ​ជា​មួយ​ក្រុម​ហ៊ុន​លំ​ដាប់​អន្ត​រជាតិ​ ត្រូវ​ចូល​​​​ចុះ​ឈ្មោះ​ និង​បំ​ពេញ​បែប​បទមួយ​ចំ​នួន​​​តាម​អន​ឡាញជា​មុន​សិន​​។ (សូម​ចុច​តំ​ណរ​ភ្ជាប់​នេះ៖ https://www.eventbrite.com/e/90110961311ដើម្បី​ចូល​ទៅ​កាន់​ទំ​ព័រ​ចុះ​ឈ្មោះ​ចូល​រួម​)។

ពាណិជ្ជកម្ម

តើឆ្នាំ២០២០នេះមានអ្វីខ្លះត្រូវដឹងសម្រាប់ការផ្សព្វផ្សាយលើFacebook?

Facebook បានចូលរួមចំណែកជាច្រើន​ក្នុងពិភព​អាជីវកម្ម និងសហគ្រិនភាពនៅប្រទេសកម្ពុជា ដោយសារតែបណ្តាញសង្គម​យក្សមួយនេះបានផ្តល់ឱកាស​ឱ្យមនុស្សគ្រប់ៗគ្នា ម្ចាស់អាជីវកម្មគ្រប់ៗគ្នា​មិនថាតូចធំ អាចធ្វើការ​ផ្សព្វផ្សាយ​លើបណ្តាញរបស់ខ្លួន​ដោយ​មិនរើសអើង និងអាច​ចាប់ផ្តើម​ការចំណាយ​តិចតួចបំផុត ដែលអនុញ្ញាតិឱ្យ​អាជីវកម្ម​តូចៗ​ និងមធ្យមអាចមានលទ្ធភាពធ្វើការបង្ហាញខ្លួន​នៅលើទីផ្សារ និងមានប្រសិទ្ធភាពបំផុត។ មិនត្រឹមតែ​សហគ្រិន​ប៉ុណ្ណោះទេ សូម្បី​តែបុគ្គលមួយចំនួន​បានទទួលភាពល្បីល្បាញដោយសារFacebook ហើយអ្នកខ្លះ​អាចរកចំណូល​ពី​ភាពល្បីល្បាញដោយសារការបង្ហោះមាតិការ (ក្លាយជាការងារពេញម៉ោង) ហើយអ្នកខ្លះ​បានកសាងខ្លួន​ឱ្យទៅជា​ជនឥទ្ធមន្ត (Influencer)ទៀតផង។ តើឆ្នាំ២០២០​នេះ​មានអ្វីខ្លះដែលអ្នកត្រូវដឹង?

២០២០​នេះនៅតែជា​ឆ្នាំ​សម្រាប់វីដេអូ

មិនខុសពីឆ្នាំ២០១៩​នោះទេ វីដេអូនឹងក្លាយជាមាតិកាដែលពេញនិយម និងមានប្រសិទ្ធភាពបំផុត (អាច​ទៅដល់មនុស្សច្រើនជាង​រូបភាពឬអក្សរ)សម្រាប់ឆ្នាំកុរនេះ។ ហេតុអ្វី? Facebook ចង់ធ្វើការប្រកួតប្រជែងជាមួយ​នឹង Youtubeដែលជាបណ្តាញមើលវីដេអូធំជាងគេនៅលើពិភពលោក ដូចនេះ​មិនមានអ្វីចម្លែកទេ​ដែលFacebookចង់​លើកទឹកចិត្តអ្នកដែលបង្ហោះវីដែអូ ឬមាតិការជាបែបវីដេអូ​ដើម្បីអាចទទួលបានផលខ្ពស់ជាង​ប្រភេទមាតិការផ្សេងៗទៀត។

ក៏ប៉ុន្តែ​​​​​ មិនមែនវីដេអូ​ទាំងអស់​សុទ្ធតែទទួលបាន​ប្រសិទ្ធភាព និងទទួលបានផលខ្ពស់នោះទេ។ វីដេអូ​មានលក្ខណៈពាណិជ្ជកម្មសុទ្ធសាធ នឹងនៅតែត្រូវបានគេអូសរំលង ហើយបានផលតិចតួចដោយសារតែអ្នកប្រើប្រាស់បច្ចុប្បន្ន​មិនចូលចិត្តមើលការផ្សាយពាណិជ្ជកម្មនោះទេ។ ​ប្រៀបដូចជាយើងកំពុងមើលទូរទ្សន៍អញ្ចឹង នៅពេលដែល​ដល់ពេលផ្សាយពាណិជ្ជកម្ម យើងនឹងចុចដូរប៉ុស្តិ៍មិនខាន។

ការLive Video នៅតែទទួលបានផលខ្ពស់

មិនខុសពីឆ្នាំ២០១៩​នោះទេ ឆ្នាំ២០២០ការ​ Live Video នៅតែល្អ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់បណ្តាញសង្គមយក្សមួយនេះដោយសារតែ Facebook ចង់បើកការប្រកួតប្រជែង​ជាមួយ​ស្ថានីយទូរទស្ស ហើយជម្រុញឱ្យ​ក្រុមហ៊ុន និង​អ្នកប្រើប្រាស់​បង្កើត​Channel ឬ Pageសម្រាប់ការផ្សព្វផ្សាយដូចជា​ស្ថានីយទូរទស្សន៍។ មិនតែប៉ុណ្ណោះ ដើម្បីទាក់ទាញការប្រើប្រាស់ រាល់ការLiveម្តងៗ Facebookតែងតែ​ផ្ញើរដំណឹងទៅដល់អ្នកដែលតាមដានPageរបស់អ្នកអំពីការLive Video ដើម្បីទាក់ទាញមនុស្សឱ្យចូលមើល ដើម្បីជាធ្នាក់ទាក់ចិត្តឱ្យយើងបន្តការផ្សាយបន្តផ្ទាល់នេះ។

Facebook Page ដែលមានម៉ាកសញ្ញាត្រឹមត្រូវ និងមានគុណតម្លៃ​និង​កាន់តែប្រសើរ

តាំងពីដើមឆ្នាំ២០១៩ គឺជាឆ្នាំ​ដែលមានការជជែកយ៉ាងច្រើន​អំពី​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មានបំប៉ោងដែលកើតមាន​ឡើងព្រោងព្រាតនៅលើបណ្តាញសង្គមមួយនេះ។ ហេតុនេះហើយ Facebook បានខិតខំយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហានេះដើម្បីទប់ស្កាត់​បញ្ហានានាដែលអាចកើតមានឡើងពីការចែកចាយ​ព័ត៌មានឥតមានប្រភពច្បាស់លាស់នេះ។ ដូចនេះហើយ មួយរយៈចុងក្រោយនេះ យើងឃើញមាន​Page និងគណនី​មួយចំនួនធំត្រូវបានលុបចោល ជាពិសេស​គណនី និងPage ដែល​មានការបង្ហោះ​មាតិការមិនសមរម្យ និងក្លែងក្លាយ ឬគណនី និងPageដែល​ប្រើប្រាស់មាតិការរបស់អ្នកផ្សេងយកមកបង្ហោះ​ដែលគ្មានការអនុញ្ញាតិ សម្រាប់បម្រើប្រយោជ៍របស់ខ្លួន (ដើម្បីបង្កើនចំនួន Like)។ នៅពេលដ៏ខ្លីខាងមុខនេះ នៅពេលដែលបច្ចេកវិទ្យា​បញ្ញាសុប្បនិម្មិត​កាន់តែប្រសើរ Pageដែលគ្មានម៉ាកសញ្ញាត្រឹមត្រូវ ឬ Page ដែលបង្ហោះមាតិការមិនបានការទាំងនោះ​នឹងត្រូវ​បាត់សូន្យ​ចេញពីពិភពគុន​នេះ ហើយPageដែលបង្កើតឡើងដើម្បីម៉ាកសញ្ញាឬគោលបំណងច្បាស់លាស់នឹងអាចឋិតឋេរ ហើយទទួលបានផលប្រសើរជាង។​

កុំរំពឹងថា Like, Share & Comment គឺបានច្រើនដូចមុន

ប្រសិនបើអ្នកមាន Page ហើយនៅពេល​ដែលបង្ហោះ​ម្តងៗកាន់តែ​មានការ Like Share ឬ Commentកាន់តែតិចទៅៗនោះ មិនបាច់ឆ្ងល់នោះទេ ព្រោះថា​តាំងពីឆ្នាំ២០១៧មក ចំនួន​ខាងលើនេះគឺធ្លាក់ចុះជាលំដាប់​ដោយសារការកែប្រែ​ការកំណត់របស់ Facebook ហើយបណ្តាញសង្គម​មួយនេះចង់​ជម្រុញ​ឱ្យម្ចាស់ Pageបង្កើតមាតិការដែលមានភាពច្នៃប្រឌិត និងគួរឱ្យទាក់ទាញ​ដើម្បីទទួលបានការ  Like Share និងComment ច្រើន។​ ហើយមួយវិញទៀត បណ្តាញមួយនេះ​ចង់ជម្រុញ​ឱ្យយើងចាយលុយផ្សព្វផ្សាយដើម្បីអាច​ទៅដល់មនុស្សកាន់តែច្រើនដើម្បីទទួលបាន Like Share និងCommentច្រើន។

ដូចនេះ ប្រសិនបើអ្នកចង់បានLike Comment និងShareច្រើននោះ អ្នកត្រូវតែខិតខំបង្កើតមាតិការណាដែលល្អ ទាក់ទាញ និងមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់Facebookដើម្បីអាច​ទៅដល់មនុស្សកាន់តែច្រើន។

ការចាយលុយផ្សព្វផ្សាយគឺកាន់តែចំណាយច្រើន

អ្នកបង្កើតPageគឺមានកាន់តែច្រើន អ្នករកស៊ីតាមFacebookមានការកើនឡើងយ៉ាងគំហុក ហើយអ្នកមានលុយចាយសម្រាប់ផ្សព្វផ្សាយវិញគឺរាប់សិបម៉ឺននាក់ ដែលធ្វើឱ្យការផ្សព្វផ្សាយ​កាន់តែមានការប្រកួតប្រជែង និងកាន់តែថ្លៃទៅៗ។ កាលពី​ឆ្នាំ២០១២-២០១៥​ ការផ្សព្វផ្សាយ​គឺមានតម្លៃទាប និងមិនមានការប្រកួតប្រជែងច្រើននោះទេ ហើយប្រសិនប្រៀបធៀបជាមួយនឹងបច្ចុប្បន្នវិញ ការចំណាយលើការផ្សព្វផ្សាយលើFacebookគឺឡើងថ្លៃជាងមុនពី៣ ទៅ៥ដងឯណោះ ហើយវានឹងបន្តកើនឡើងនៅថ្ងៃខាងមុខ។

ការផ្សព្វផ្សាយមានប្រសិទ្ធភាពគឺត្រូវផ្តោត​លើមាតិកាផ្សព្វផ្សាយ

ដើម្បី​កាត់បន្ថយ​ថ្លៃចំណាយផ្សព្វផ្សាយ​ជាអតិបរិមា និងធ្វើឱ្យម៉ាកយីហោអ្នកមានគេចូលចិត្តហើយចាប់អារម្មណ៍ អ្នកផ្សព្វផ្សាយ ឬម្ចាស់អាជីវកម្ម​ត្រូវមានភាព​វៃឆ្លាត​ក្នុងការបង្កើតមាតិការផ្សព្វផ្សាយឱ្យមានភាពទាក់ទាញ ដើម្បី​ជម្រុញ​ឱ្យមានការទាក់ភ្នែកអ្នកប្រើប្រាស់បណ្តាញសង្គមនេះ ងាយស្រួលក្នុងការទទួលបាន Like Share និង Comment ព្រោះថាទីនេះគឺជា​បណ្តាញសង្គមដែលទាមទារឱ្យមានទំនាក់ទំនងរវាង​មនុស្ស​និងមនុស្ស រវាងPageនិងFan ឬអ្នកប្រើប្រាស់គណនីបណ្តាញសង្គមមួយនេះ។

ការបង្កើតមាតិកាផ្សព្វផ្សាយល្អ ពិតជាមិនងាយស្រួលមែន ប៉ុន្តែប្រសិនបើអ្នកហ៊ានចំណាយធនធានដើម្បីធ្វើវាឱ្យបានល្អ អ្នកនឹងទទួលបានផលមកគាប់ប្រសើរជាមិនខាន។

ការផ្សព្វផ្សាយតាម Facebook Messengerនៅតែបន្តមានប្រសិទ្ធភាពខ្ពស់ (Chatbot)

មានម្ចាស់អាជីវកម្ម និងអ្នកទីផ្សារតិចតួចប៉ុណ្ណោះដែលដឹងឬស្គាល់ការផ្សព្វផ្សាយតាមMessengerមួយនេះ។ បើនិយាយទៅ វាស្រដៀង​នឹងការធ្វើទីផ្សារដោយការផ្ញើរអ៊ីម៉ែល (Email Marketing) តែវាមានប្រសិទ្ធភាព​ខ្ពស់ជាង​ឆ្ងាយណាស់ដោយសារតែនៅក្នុងសង្គម​ខ្មែរយើងមិនសូវមានអ្នកប្រើប្រាស់អ៊ីម៉ែលនោះទេ តែភាគច្រើនគឺមាន Messengerដើម្បីធ្វើការទំនាក់ទំនង​គ្នា។ វានឹងក្លាយជាឧបករណ៍​ផ្សព្វផ្សាយ​នៅដែលFacebookដែលអស្ចារ្យ​ និងមានប្រសិទ្ធភាពខ្ពស់បន្តទៀត​នៅឆ្នាំនេះដោយស្ថិតិនៃការបើកមើលគឺមានកម្រិតច្រើនជាង៨៥% ហើយ​អាជីវកម្មកាន់តែច្រើនឡើងៗនឹងចាប់ផ្តើម​បញ្ចូល​ការផ្សព្វផ្សាយនេះ​នៅក្នុងគម្រោងផ្សព្វផ្សាយរបស់ខ្លួន។  ប៉ុន្តែ អ្នកត្រូវតែដឹងពីការប្រើប្រាស់វាឱ្យបានល្អ ដោយមិនត្រូវផ្សព្វផ្សាយច្រើនពេកទេដើម្បីកុំឱ្យអតិថិជនអ្នកធុញទ្រាន់ និងឈប់ចង់ទទួលបានសារពីអ្នក ហើយត្រូវ​ផ្ញើរសារណាដែលមានប្រយោជន៍ជូនដល់អតិថិជនរបស់អ្នក។

ការប្រើប្រាស់វាគឺគ្រាន់តែអ្នកភ្ជាប់​ជាមួយ​នឹង Chatbot Platform នានាដូចជា Chatfuel ឬ Manychat នោះអ្នកនឹងអាច​ប្រើប្រាស់ការផ្សព្វផ្សាយនេះដោយមិនគិតថ្លៃ (អ្នកនឹងត្រូវចំណាយប្រសិនបើអ្នកចង់ប្រាស់ ឧបករណ៍កម្រិតខ្ពស់មួយចំនួន)។

ពាណិជ្ជកម្ម

ដំណើរ​ការបង្កើតផលិតផលថ្មីមួយមានអ្វីខ្លះ?

អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថាហេតុអ្វី បានជាមានវត្តមានទំនិញឬសេវាកម្មប្លែកៗមិនចេះឈប់ឈរជាច្រើន​​ ដែលកំពុងមានវត្តមាននៅលើទីផ្សារឡើយ នេះក៏ព្រោះតែអ្នកចាប់អារម្មណ៍តែលើមុខងារនិងសារៈប្រយោជន៍បស់វា។  តែបើសិនជាអ្នកជាមនុស្សដែលមានគំនិតច្នៃប្រឌិតនោះ អ្នកនឹងមិនត្រឹមតែចាប់អារម្មណ៍ពីវត្តមានរបស់វានោះទេ អ្នកថែមទាំងគិតថាវានៅមានចំណុចខ្វះខាតរបស់ទំនិញណាមួយ ឬគិតពីទំនិញណាមួយដែលអ្នកចង់ឱ្យមានរូបរាងតែវាមិនទាន់មានរូបរាងក្នុងទីផ្សារនៅឡើយ។ ចុះបើអ្នកមើលឃើញពីចំណុចនេះហើយ ចុះហេតុអ្វីអ្នកមិនបង្កើតវាឱ្យមានរូបរាងក្នុងទីផ្សារតែម្ដងទៅ! ដើម្បីជាគន្លឹះក្នុងការបង្កើតផលិតផលថ្មី ក្នុងថ្ងៃនេះយើងនិងបង្ហាញអ្នកពីជំហានទាំង៦ក្នុងការបម្លែង ផលិតផល ដែលអ្នកមានក្នុងគំនិតរបស់អ្នកឱ្យមានរូបរាងក្នុងទីផ្សារពិតប្រាកដ៖

  1. គំនិត៖ ជាដំបូងអ្នកត្រូវមានគំនិតជាមុនសិន ដើម្បីមានគំនិតបង្កើតថ្មីឬច្នៃប្រឌិតអ្វីមួយបានអ្នកត្រូវមើលឱ្យឃើញពី៖ បញ្ហារបស់អតិថិជនដូចជាបញ្ហាកង្វះឧបករណ៍ណាមួយក្នុងការរស់នៅ (ឧទាហរណ៍៖ មនុស្សពីមុនមានបញ្ហាក្នុងការទាក់ទងគ្នា នោះនាំឱ្យមនុស្សបង្កើតទូរស្ទ័ពដើម្បីសម្រួលក្នុងការទំនាក់ទំនងគ្នាផ្លូវឆ្ងាយ។ នេះមានន័យថាមនុស្សមើលឃើញបញ្ហាក្នុងការទំនាក់ទំនងរវាងគ្នានឹងគ្នា) ,អ្វីមួយដែលជាផលិតផលជំនួស ដែលអាចជំនួសផលិតផលមានសម្រាប់នៅលើទីផ្សារ ឬចនោ្លះខ្វះខាតនូវផលិតផលណាមួយហើយរកអ្វីមកជួយបំពេញផលិតផលនោះ។
  2. ស្រាវជ្រាវ៖ បន្ទាប់ពីអ្នកមានគំនិតនៅក្នុងការចង់បង្កើតផលិតផលថ្មីមួយ នោះអ្នកប្រាកដជាចង់ឱ្យលេចចេញជារូបរាងពិតប្រាកដ (តែអ្នកត្រូវតែប្រាកដចិត្តថាផលិតផលរបស់អ្នកនិងត្រូវតម្រូវការទីផ្សារនិងការនិយមរបស់ទីផ្សារ)។ ដូច្នេះជំហានបន្ទាប់គឺការស្រាវជ្រាវ ការចែកចាយគំនិតជាមួយគ្រួសារឬមនុស្សជុំវិញខ្លួន ចំណាយពេលវេលាដើម្បីស្វែងយល់តាមប្រពន្ធ័សង្គមដើម្បីធ្វើការយល់ដឹងពីតម្រួវការរបស់មនុស្សបញ្ហារបស់មនុស្ស។
  3. រៀបចំផែនការ៖ នៅពេលដែលអ្នកប្រាកដថាផលិតផលអ្នកអាចទៅរួច ឬអាចបំពេញចិត្តរបស់អតិថិជនបាន ជំហានបន្ទាប់គឺការរៀបចំផែនការមុននិងការធ្វើគំរូ។ ការរៀបចំផែនការដំបូងអ្នកអាច សរសេររៀបរាប់ឬគូរូប ពីមុខងាររបស់ផលិតផល រូបរាង(មានអ្វីខ្លះដែលអ្នកត្រូវការវាយកមកផ្គុំជារូបរាង។
  4. បង្គើតគំរូ៖ ការបង្កើតគំរូជាចំណុចពិបាកបំផុតដែលអ្នកត្រូវសម្រចឱ្យបាន ដើម្បីឈានទៅរកចំណុចបន្ទាប់។ គោលបំណងក្នុងការបង្គើតគំរូ គឺដើម្បីឱ្យផលិតផលលេចចេញរូបរាងពិតប្រាក ហើយអ្នកពេញចិត្តបន្ទាប់មកយកវាមកធ្វើជាគំរូក្នុងការដំណើរការផលិតផលិតផល។
  5. ធនធាន៖ កាលដែលអ្នកមានគំរូផលិតផលរួចរាល់ហើយ នោះវគ្គបន្ទាប់នោះជាធនធានក្នុងការផលិត ហើយអ្វីដែលអ្នកត្រូវតែចំបាច់រកនោះគឺអ្នកផ្គត់ផ្គង់។ អ្នកត្រូវតែរកអ្នកផ្គត់ផ្គង់ដែលអាចជាជឿទុកចិត្តនិងអាចក្លាយជាដៃគូរសហការរបស់អ្នកបានក្នុងថ្ងៃអានាគត។
  6. ថ្លៃដើម៖ គឺជារឿងសំខានចុងក្រោយដែលអ្នកត្រូវធ្វើក្នុងការដំណើរការនៃការបង្កើតឬច្នៃប្រឌិតផលិតផលថ្មីៗ។ អ្នកត្រូវតែការកំណត់ថ្លៃដើមដោយមានធនធានដើមក្នុងការផលិតផលិតផល រួមបញ្ចូលជាមួយពន្ធ ថ្លៃដឹកជញ្ជួន ប្រាក់ខែបុគ្គលក ដើម្បីឈានទៅដល់ការកំណត់ថ្លៃលក់រាយ។ លើសពីនេះការកំណត់ថ្លៃលក់រាយអ្នកក៏ត្រូវគិតទៅលើ ថ្លៃផលិតផលគូរប្រគួតប្រជែង ថ្លៃផលិតផលជំនួស ដែលមាននៅក្នុងទីផ្សារ។

ឧទាហណ៍៖ អ្នកបង្កើតភេសជ្ជៈដែលមានរសជាតិថ្មីមួយ នោះដៃគូរប្រគួតប្រជែងអ្នកមិនទាន់មានទេ ព្រោះផលិតផលរបស់អ្នកមិនទាន់វាយលុកទីផ្សារឬមានអ្នកស្គាល់ឡើយ តែអ្នកអាចប្រមើលដៃគូរប្រគូតប្រជែងនៅថ្ងៃអានាគតបាន ដោយការដាក់តម្លៃស្រដៀងគ្នាបាន។

ពាណិជ្ជកម្ម

តើគួរឱ្យកាដូអ្វីសម្រាប់​ថ្ងៃ​ឆ្លងឆ្នាំ?

ឆ្នាំ២០២០​ជិតចូលមកដល់ឆាប់ៗខាងមុខនេះហើយ! វាជាពេលវេលាមួយដ៏ល្មួយអ​សម្រាប់ការទិញកាដូជូនគ្នាដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ ឬក៏ទិញកាដូសម្រាប់ខ្លួនឯងដើម្បីជាការលើកទឹកចិត្ត និងរំឮកថា ចាប់ផ្តើមឆ្នាំថ្មីហើយ។

តាមពិតទៅ ការទិញកាដូជូនគ្នា ឬឱ្យខ្លួនឯង​មិនមែនជារឿងថ្មីឡើយ​សម្រាប់ការឆ្លង។ វាជា​ទម្លាប់មួយទៅហើយសម្រាប់​យុវជនសម័យថ្មី និងមនុស្សសម័យថ្មីនេះ។ អ្នកដែលមានធនធានច្រើន គេអាចនឹងទិញរបស់ថ្លៃៗ ឬប្លែកៗដើម្បីជាកាដូរ។ ប៉ុន្តែខ្ញុំគិតថា មានកាដូពិសេសមួយដែលមនុស្សមួយចំនួនមិនសូវបានគិតដល់សម្រាប់ជាកាដូឆ្នាំថ្មី។

ខ្ញុំគិតថា សៀវភៅគឺជាកាដូដ៏វិសេសសម្រាប់ទិញឱ្យទៅមនុស្សដែលយើងស្រឡាញ់ ឬសម្រាប់ខ្លួនឯងនាឱកាសឆ្នាំថ្មីខាងមុខនេះ។ ហេតុអ្វី? ព្រោះ​ថា​ សៀវភៅនឹងដិតជាប់ឋិតឋេរជានិរន្ត​ ហើយថែមទាំងផ្តល់នូវគុណតម្លៃ ចំណេះដឹងថ្មីៗដល់​មនុស្ស​ជាទី​ស្រឡាញ់របស់អ្នក​និងខ្លួនអ្នកផ្ទាល់។ សៀវភៅអាចជម្រុញ និងលើកទឹកចិត្ត ធ្វើឱ្យយើងមានគំនិតល្អៗ បង្រៀន​និងអប់រំ ផ្តល់ការកម្សាន្តអារម្មណ៍ បំភ្លឺជីវិត​ និង​ពង្រឹងការគិតរបស់យើងផងដែរ។ សៀវភៅ​គឺជា​ដូដែលមានតម្លៃ​ទាប តែមានគុណតម្លៃខ្ពស់ឥតគិតថ្លៃបាន ហើយវាក៏អាចជា​ស្ពានផ្លាស់ប្តូរជីវិត និងអាជីព​ឱ្យកាន់តែល្អប្រសើរ។ មិនតែប៉ុណ្ណោះ រាល់អ្នកជោគជ័យដែលពឹងលើសមត្ថភាពទាំងអស់ គ្មានអ្នកណាមួយដែល​មិនឱ្យ​តម្លៃ ឬមិនអានសៀវភៅឡើយ។

យើងឃើញថា ទំនោរ​ប៉ុន្មានឆ្នាំចុងក្រោយនេះ មានមនុស្សកាន់តែច្រើនទៅៗឱ្យតម្លៃលើការអានសៀវភៅ ជាពិសេស​អ្នកជំនួញ អ្នកដឹកនាំ និងអ្នកដែលបានដឹងពីគុណតម្លៃរបស់សៀវភៅ ហើយពួកគាត់តែងតែចំណាយលុយឥតស្តាយឡើយសម្រាប់ការទិញសៀវភៅនេះ។ តែនេះទោះជាយ៉ាងណាក៏ដោយ ក៏នៅមានមនុស្ស​មួយចំនួនទៀតមិនសូវចាប់អារម្មណ៍លើការពង្រឹងសមត្ថភាពខ្លួនឯងលើការអានសៀវភៅ  ហើយវាក៏ជាកត្តាមួយដ៏សំខាន់សម្រាប់បែងចែក​ក្រុមអ្នកមានឱកាសជោគជ័យ​ច្រើន និង​អ្នកដែលរស់នៅតាមយថាកម្មផងដែរ ព្រោះថា ប្រសិនបើយើងធ្វើដូចគេដូចឯង យើងប្រាកដមានស្ថានភាពដូចអ្នកទាំងនោះផងដែរ។ ប៉ុន្តែ មនុស្សមួយក្រុមដែលឱ្យតម្លៃលើសៀវភៅ ហើយទិញសៀវភៅឱ្យអ្នកដែលខ្លួនស្រឡាញ់ ឬខ្លួនឯងផ្ទាល់ គាត់គឺជាអ្នកបង្ហាញផ្លូវ និងជួយជម្រុញ​ឱ្យមនុស្សដែលគាត់ស្រឡាញ់មានភាពលេចធ្លោ និងដើរលឿនជាងអ្នកដទៃ ព្រមទាំង​ផ្តល់ឱកាសខ្លួនឯង ឬមនុស្សដែលគាត់ស្រឡាញ់មានភាគរយជោគជ័យខ្ពស់។

វាគឺជាពេលវេលាមួយសមរម្យដែលយើងគួរតែ​ផ្លាស់ប្តូរ និងទិញសៀវភៅជាកាដូសម្រាប់បង្ហាញពីក្តីស្នេហ៍ឬក្តីស្រឡាញ់របស់យើងសម្រាប់មនុស្សដែលនៅជិតខ្លួន និងខ្លួនឯង។កុំភ្លេចឱ្យឱកាសខ្លួនឯងឈានឆ្ពោះទៅរកភាពជោគជ័យដោយការពង្រឹងសមត្ថភាព!

បច្ចុប្បន្នគឺជាសម័យកាលឌីជីថលដែលទាមទារឱ្យយើងមានចំណេះដឹងខ្ពង់ខ្ពស់​ដើម្បី​អាចរស់បានសុខស្រួល​ និងដើរលឿនជាងគេបាន។ អាស្រ័យ​ហេតុនេះ ការឱ្យកាដូជាសៀវភៅគឺជាជម្រើសដ៏ប្រសើរបំផុតដែល​ប្រៀបដូចជាយើងឱ្យគុណតម្លៃ ឱ្យចំណេះដឹង និងធ្វើជា​ពលរដ្ឋគំរូផងដែរ ព្រោះ​ថា​ ប្រទេស​កម្ពុជាត្រូវការអ្នកចេះដឹង ត្រូវការអ្នកឆ្លាតវៃ ត្រូវការអ្នកដើរតាមទាន់សម័យបច្ចេកវិទ្យាដើម្បីភាពរីកលូតលាស់លឿន និងដើម្បីភាពរីកចម្រើនជានិរន្ត។

ពាណិជ្ជកម្ម

មនុស្ស​៧​ប្រភេទដែលមិនអាចទិញអចលនទ្រព្យបាន ទោះក្នុង​ស្ថានភាពណាក៏ដោយ

វិស័យ​អចលនវត្ថុគឺកំពុងតែមានភាពផុសផុលក្នុងមួយរយៈពេលចុងក្រោយនេះ ហើយមានមនុស្សជាច្រើនចង់ចាប់ផ្តើមចង់សាកល្បងវិនិយោគដើម្បីប្រាក់ចំណេញ ហើយក៏មានមនុស្សជាច្រើនដល់ពេលត្រូវការ​ទីជម្រកទីមួយរបស់ខ្លួនសម្រាប់កសាងគ្រួសារថ្មីផងដែរ។ អ្នកខ្លះក៏ទទួលបានផលច្រើនពីទីផ្សារនេះ អ្នកខ្លះក៏មិនសមប្រកប ហើយអ្នកខ្លះទៀត​ចង់ចូលប្រឡូកដែរតែមិនទាន់ហ៊ាន។

ទោះជាយ៉ាងណាក៏ដោយ មានមនុស្ស៧ប្រភេទ ដែលមួយជីវិតគាត់អាចនឹងមិនអាចទិញអចលនទ្រព្យ​បាននោះទេ ទោះបីជាទីផ្សារក្តៅ ឬត្រជាក់ក៏ដោយ!

១. អ្នកដែលតែងតែគិតថា​ អចលនទ្រព្យ​នឹងធ្លាក់ថ្លៃច្រើននៅថ្ងៃខាងមុខ

មានមនុស្សមិនតិចទេដែលតែងតែមានគំនិតបែបនេះ ហើយតែងតែទន្ទឹងរង់ចាំថា អចលនទ្រព្យធ្លាក់ថ្លៃច្រើនទើបគាត់ទិញ។ ឧបមាថា ប្រសិនបើមានករណី​នឹងកើតឡើងមែន តម្លៃធ្លាក់ថ្លៃ​រហូតដល់ទាបមែនទែន ម្នាក់ៗអាចទិញ​បានគ្រប់ៗគ្នា គាត់ប្រាកដជាអាចនឹងចាំរហូតដល់ថ្ងៃដែលវាធ្លាក់ថ្លៃជាងនឹងទៀត ឬក៏លែងគិតចង់ទិញ ដោយសារតែអ្នកណាក៏អាចទិញបាន។ ដូចយ៉ាង​ក្នុង​ឆ្នាំ​២០០៨ នៅពេលដែល​តម្លៃដីធ្លីនៅត្រឹង អ្នកចាំធ្លាក់ថ្លៃ នៅតែមិនហ៊ានទិញ ព្រោះពួកគាត់គិតថា នឹងអាចធ្លាក់ថ្លៃបន្តទៀត ហើយ​អ្នកដែលហ៊ានទិញ​គឺនៅតែហ៊ានទិញព្រោះពួកគាត់ដឹងថានេះជាឱកាសល្អដើម្បីចំណេញ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាព​អចលវត្ថុ​ត្រឹង ឬធ្លាក់ថ្លៃ គ្មានអ្នកជំនាញណាអាចមើលឃើញមុនបានឡើយ ហើយ​អ្នកវិភាគពីបញ្ហានេះ គឺបានដឹង និងវិភាគ​បន្ទាប់ពី​ស្ថានភាពនោះ​កើតឡើងរួចហើយទៅ។

២. អ្នកដែលសម្រេចចិត្តយឺត

នៅពេលដែលគាត់ទៅមើលអចលនទ្រព្យ​រួចហើយ មានអារម្មណ៍ថាអចលនទ្រព្យនោះល្អហើយ ប៉ុន្តែបន្ទាប់មក​គឺនៅចាំ​គិតមើលសិន ចាំទៅពិភាក្សា​ជាមួយអ្នកផ្ទះមួយរយៈសិន (តែខាងក្នុងចិត្តគិតថា ឥឡូវមិនទាន់គិតសម្រេចចិត្តចង់ទិញ​ទេ គឺចាំដើររកមើល​អចលនទ្រព្យ​ដែល​ល្អជាងនឹង ល្អជាងនឹងសិនថា​វាមានឬទេ?)។ តែចុងក្រោយ ដី ឬផ្ទះដែលបានទៅមើលគឺត្រូវអ្នកផ្សេងទិញបាត់ ហើយស្តាយក្រោយ។ ឆ្លងតាមបទពិសោធន៍ជា​ភ្នាក់ងារ​អចលនទ្រព្យ ខ្ញុំបានជួបករណីនេះជាច្រើន ដោយការសម្រេចចិត្តយឺត ត្រូវបានគេ​ទិញមុនបាត់ ហើយពួកគាត់​តែងតែឱ្យក្រុមការងារ​រក​អចលនវត្ថុ​ដែលប្រហាក់ប្រហែល និងតម្លៃដូចគ្នា តែនៅលើទិផ្សារ តម្លៃចេះតែកើនឡើងឥតឈប់ឈរ។ ជាក់ស្តែង​នៅទីក្រុងភ្នំពេញ តម្រូវការ​ទិញ​មាន​ខ្ពស់ អចលនវត្ថុដែលអ្នកទៅមើល អ្នកផ្សេងក៏ទៅមើល អ្នកពេញចិត្ត គេក៏ពេញចិត្ត ហើយប្រសិនបើអ្នកមិនសម្រេចចិត្តលឿន គេនឹងយកបាត់។

៣. អ្នកចូលចិត្តមើល​តែមិនទិញ

ពួកគាត់ចូលចិត្ត​ដើរមើលច្រើន ហើយគិតថាមើលឱ្យច្រើនសិនចាំគិតថាមួយណាសាកសម​ជាង ធូរថ្លៃជាង និងល្អជាង (ហើយមានពេលខ្លះមើលយូរពេក រហូតមកចាប់អារម្មណ៍អចលនទ្រព្យ​ដែលធ្លាប់មើលពីមុនវិញ តែវាបានឡើងថ្លៃទៅហើយ)។ ចុងក្រោយមានអារម្មណ៍ថា តម្លៃចេះតែឡើងឥតឈប់ឈរ ហើយក៏សម្រេច​ចិត្ត​មិនទាន់ទិញ​ ហើយដើរមើលទៀតក្រែងបានពើបប្រទះ​នូវតម្លៃ​ដែលធូរថ្លៃដូចខ្លួនបានគិត។ តែជាក់ស្តែង​ ស្ថានភាពនេះដូចជាពិបាក​នឹងជួបប្រទះណាស់។

៤. អ្នកដែលតែងតែមិនទុកចិត្ត​ភ្នាក់ងារ

គាត់​ទុកចិត្ត​តែខ្លួនឯង​តែប៉ុណ្ណោះ ហើយ​គិតថា​គ្មាន​អ្នកចេះជាងគាត់ និង​មានសមត្ថភាពរកអចលនទ្រព្យដែលគាត់ចង់បាន។ គាត់គិតថា​ រាល់ក្រុមហ៊ុន​ទាំងអស់សុទ្ធតែកុហក និងចង់បានតែលុយ ហើយ​គាត់មិនជឿ​អ្នកទាំងនោះ​ថា​កំពុងតែលក់អចលនទ្រព្យ​តម្លៃល្អ​ឱ្យគាត់នោះទេ។ ពិតមែនហើយ ភ្នាក់ងារ​ទាំងនោះត្រូវការលុយ តែពួកគាត់​ត្រូវការ​ដោយ​ផ្អែក​លើ​ក្រមសីលធម៌វិជ្ជាជីវៈ ដោយការ​ប្តូរនូវការផ្តល់សេវាកម្ម និងព័ត៌មានទីផ្សារ​ពិតប្រាកដ ហើយធ្វើដើម្បីអតិថិជន ព្រោះគាត់ដឹងថា នៅពេលដែលអតិថិជនចំណេញ ពួកគាត់នឹងមករកសេវា​អចលនទ្រព្យទៀត។ ក្រុមហ៊ុនដែលមិនល្អ ឬគិតតែលុយជាធំមិនខ្វល់ពីអតិថិជនពិតជាមាន​ តែមិនមែនមានន័យថា​មនុស្សគ្រប់រូប និងក្រុមហ៊ុនទាំងនោះសុទ្ធតែដូច្នេះនោះទេ។ ជាក់ស្តែង​ មានអតិថិជនមិនតិចទេដែល​មិនមានបទពិសោធន៍វិនិយោគអចលនវត្ថុ​ បានផល់ចំណេញជាច្រើននៅពេលដែលគាត់​ប្រើប្រាស់សេវា​ពីក្រុមហ៊ុនដែលមានជំនាញវិជ្ជាជិវៈច្បាស់លាស់។

៥. អ្នកដែលតែងតែ​ជឿជាក់​ទាំងស្រុង​ទៅលើអ្នកជំនាញ​គ្រប់រូប

នៅលើសារព័ត៌មាន​ មាន​ព័ត៌​មាន​មិនតិចទេដែលតែងតែ​សម្ភាសន៍អ្នកជំនាញនេះ អ្នកជំនាញ​នោះ​ពីស្ថានភាព​អចលនវត្ថុ។ តើអ្នកជឿទេ នៅពេលដែលអ្នកជំនាញ​ណាមួយ​ថា​អចលនវត្ថុ​ធ្លាក់ថ្លៃ​ វានឹងធ្លាក់ថ្លៃ? ជាក់ស្តែង​កាលពីឆ្នាំ២០១៦ មានព័ត៌មានមិនតិចទេ អ្នកវិភាគ​មិនតិចទេថាឆ្នាំ២០១៧នឹងជួបបញ្ហា បន្ទាប់មក២០១៨ បន្ទាប់ថានឹងមានក្នុងឆ្នាំ២០១៩ ហើយ​ក៏និយាយ​ថា២០២០ នឹងមានបញ្ហា។ តើកន្លងមក​តម្លៃ​បានចុះថ្លៃទេ? យោងតាមស្ថានភាព​សេដ្ឋកិច្ច​ប្រទេសកម្ពុជាសព្វថ្ងៃ ឱកាស​វិនិយោគ​នៅមានសក្តានុពលខ្លាំងក្លា ហើយ​បើ​និយាយ​ថា អាច​នឹងមានបញ្ហាមែននោះ វាគ្រាន់តែជាបញ្ហារយៈពេលខ្លីតែប៉ុណ្ណោះ ព្រោះថា តម្លៃដីធ្លីនៅប្រទេសយើងមានតម្លៃធូរថ្លៃនៅឡើយប្រៀបធៀបប្រទេសដទៃទៀត។

៦. អ្នកដែលរង់ចាំតម្លៃអចលនទ្រព្យធ្លាក់ដល់បាត

ពួកគាត់តែងតែនឹកចាំដល់ថ្ងៃ​ដែលតម្លៃធ្លាក់ដល់បាតទើបចង់ទិញ តើអ្នកណាខ្លះអាចដឹងថានៅតំបន់ណាដែលអចលនទ្រព្យធ្លាក់ដល់បាត? សូម្បីតែអ្នកជំនាញ​ ឬអ្នករកស៊ីរាប់ឆ្នាំក៏មិនប្រាកដជាអាចដឹងថា​តម្លៃដល់បាតគឺមានកម្រិតណាដែរ។ ឧទាហរណ៍​ថា​នឹងមាន​ការធ្លាក់តម្លៃ​កើតឡើងក្នុងទីផ្សារមែននោះ ពួកគាត់​នឹងនៅតែមិនសម្រេចចិត្តទិញ ព្រោហ​គាត់នឹងគិតថា វាអាចនឹងធ្លាក់បន្តទៀត ព្រោះមិនទាន់ដល់បាត។ ហេតុដូចនេះហើយ ដើម្បី​ចង់ចំនេញក្នុងវិស័យនេះ កុំចាំ​ដល់ធ្លាក់ដល់បាតអី ព្រោះគ្មានអ្នកណាដឹងថា​ពេលណានឹងកើតឡើងឡើយ ឬក៏មិនអាចនឹងកើតឡើងក៏ថាបាន។ គួរតែ​ផ្អែកលើលទ្ធភាព និងតម្រូវការជាក់ស្តែង ហើយធ្វើការសម្រេចចិត្តទិញ ទើបអ្នកអាច​មានឱកាសទិញអចលនទ្រព្យបាន។

៧. អ្នកដែលចង់ទិញអចលនទ្រព្យដែលល្អឥតខ្ចោះ

អ្នកទាំងនោះ​ភាគច្រើនគឺជាអ្នកដែលមានកញ្ចប់ថវការមានកំណត់ តែតែងតែចង់បានអចលនវត្ថុ​ដែលល្អឥតខ្ចោះ។ ជាក់ស្តែង អ្នកណាក៏ចង់បាន​ភាពល្អឥតខ្ចោះផងដែរ ដូចជាមានទីតាំងល្អ ទេសភាពស្អាត សំណង់ល្អ ទំនើប​មានសួន ជិតកន្លែងពាណិជ្ជកម្ម អាចរកស៊ីបាន តម្លៃធូរថ្លៃ ។ល។ ប៉ុន្តែ ល្អគ្រប់ដប់ហើយធូរថ្លៃពិតជា​មិនមានទេនៅក្នុងពិភពលោកនេះ ហើយទោះខំរកយ៉ាងណាក៏រកមិនបានដែរ។ ដូចនេះ​គួរតែមើលតាមលទ្ធភាពជាក់ស្តែង ហើយស្វែងរកអចលនវត្ថុដែលសាកសម​នឹងខ្លួនយើង ហើយមានតម្លៃល្អនោះជាការប្រសើរបំផុត។

សរុបមក អនាគត​តម្លៃ​អចលនទ្រព្យ​ឡើង​ឬចុះ​គឹ​ពិតជា​មិនសំខាន់ខ្លាំង​នោះទេ តែអ្វីដែលសំខាន់បំផុតគឺអាស្រ័យលើតម្រូវការ​ និងគោលដៅរបស់យើង។ ប្រសិនបើអ្នកមានតម្រូវការហើយ អាចកម្ចីបានពីស្ថាប័ន​ហិរញ្ញវត្ថុហើយ អចលនវត្ថុដែលអ្នកបានមើលគឺល្អគ្រប់គ្រាន់ ទីតាំងក៏គ្រាន់បើ តម្លៃក៏អាចទទួលយកបាន នោះជាពេលដែលអ្នកគួរទិញហើយ!

ពាណិជ្ជកម្ម

ការពារគណនី Facebook របស់អ្នកពីការ Hack

បណ្តាញសង្គម Facebook ត្រូវបានមហាជនខ្មែរនិយមប្រើប្រាស់ក្នុងការទំនាក់ទំនង ផ្សព្វផ្សាយ ធ្វើពាណិជ្ជកម្ម តាមដានព័ត៌មានប្រចាំថ្ងៃ និងការកំសាន្តជាដើម។ ក៏ប៉ុន្តែ​មួយរយៈ​​ចុងក្រោយ​​នេះ​​ យើង​សង្កេត​​ឃើញថា​គណនី​​Facebook​​ជាច្រើន​​ ត្រូវបាន​គេ​Hack​​ចូល​ និង​ប្រើប្រាស់​ក្នុងផ្លូវអប្បាយមុខនានា ដូចជាឆបោកប្រាក់ ក្នុងរូបភាពខ្ចីប្រាក់អ្នកដែលស្គាល់គ្នា​ ឬទាញយក​ទិន្នន័យ​ផ្សេងៗ ដើម្បីប្រើប្រាស់ក្នុងផ្លូវអាក្រក់​ ពិសេសចំពោះថ្នាក់ដឹកនាំ ឬបុគ្គលសំខាន់ៗ ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះ​របស់បុគ្គលនោះ។ ថ្ងៃនេះ គំនិត សូមបង្ហាញពីវិធីសាស្ត្រ   ក្នុងការការពារគណនី Facebook របស់អ្នកពីការ Hackចូល។

១. ប្រើប្រាស់លេខសម្ងាត់ (Password) ដែលពិបាកក្នុងការទាយ

ជាការពិតណាស់ ការដាក់លេខសម្ងាត់ដែលពិបាកទាយគឺជាវិធីសាស្ត្រដ៏ងាយស្រួល និងសាមញ្ញមួយក្នុងការរក្សាគណនីរបស់អ្នកឲ្យមានសុវត្ថិភាព។ ប៉ុន្តែមនុស្សភាគច្រើនបានដាក់នូវលេខសម្ងាត់ដែលពួកគេងាយស្រួលចាំនៅពេលបង្កើតគណនីដំបូង ដូចជាលេខថ្ងៃ ខែ ឆ្នាំកំណើត ជាដើមដែលមានការងាយស្រួលក្នុងការ Hackចូលយ៉ាង​ខ្លាំង​។ ដូច្នេះប្រសិនបើលោកអ្នកយល់ថាលេខសម្ងាត់របស់អ្នកមានលក្ខណៈដូចដែលបានរៀបរាប់ គំនិត សូមណែនាំឲ្យលោកអ្នកផ្លាស់ប្តូរវាចេញ ដោយជំនួសមកវិញនូវ​ លេខសម្ងាត់ដែលខ្លាំង និងពិបាកក្នុងការទាយ។

គម្រូ Password ដែលខ្លាំង

២. ជៀសវាងការរក្សាទុកលេខសម្ងាត់នៅទីសាធារណៈ

អ្នកដែលប្រើប្រាស់បណ្តាញសង្គមនៅទីសាធារណៈ ជាពិសេសគឺកុំព្យូទ័រនៅតាមហាងកាហ្វេ ឬកន្លែងដែលផ្តល់សេវាអ៊ីនធឺណេតតែម្តង ព្រោះថាគេអាចនឹងទាញយកទិន្នន័យពីអ្នកបានដោយងាយ។ ហេតុដូចនេះអ្នក ចាំបាច់ត្រូវធ្វើការចាកចេញ (Log Out) នៅពេលប្រើប្រាស់រួច ព្រមទាំងលុបចោលនូវសកម្មភាពអ្វីដែលអ្នកបានប្រើរួច (Clear History)។

៣. កុំលេងល្បែងប្រភេទ Instant App នៅលើបណ្តាញសង្គម

ល្បែងប្រភេទ Instant App នៅលើបណ្តាញសង្គមជាច្រើន ដូចជាល្បែងទស្សន៍ទាយចរិក ឬទស្សន៍ទាយថ្ងៃអនាគត​ និងប្រភេទកម្មវិធីផ្លាស់ប្តូរមុខទៅតាមអាយុផ្សេងៗសុទ្ធតែអាចធ្វើឲ្យអ្នកបាត់បង់ទិន្នន័យ ក៏ដូចជាគណនីដោយមិនដឹងខ្លួន។ ព្រោះនៅពេលដែលអ្នកលេងប្រភេទ Instant App ទាំងនោះប្រៀបបានដូចជាអ្នកអនុញ្ញាតឲ្យគេយកព័ត៌មានពីអ្នករួចទៅហើយ។

៤. ប្រើប្រាស់ប្រព័ន្ធចាក់សោពីរជាន់ (Two-factor authentication)

ប្រព័ន្ធចាក់សោពីរជាន់ ឬ Two-factor authentication នេះគឺជាប្រព័ន្ធមុខងារសុវត្ថិភាពមួយដែលក្រុមហ៊ុន Facebook បានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ ២០១៧កន្លងម្ល៉េះ។  ដោយប្រព័ន្ធសុវត្ថិភាពនេះទាមទារឲ្យអ្នកដាក់នូវលេខកូដចំនួន០៦ខ្ទង់ និងដាក់លេខទូរស័ព្ទ ឬ Email ដែលអ្នកប្រើប្រាស់ចូល ហើយវានឹងលោតជាសារនៅលើទូរស័ព្ទ ឬ Email របស់អ្នកនៅពេលដែលមានមនុស្ស ឬ Device ប្លែកមុខដូច (កុំព្យូទ័រ Smart Phone…)ចង់ចូលទៅកាន់គណនីរបស់អ្នក​។

ពាណិជ្ជកម្ម

តើសៀវភៅបានផ្តល់ប្រយោជន៍អ្វីខ្លះដល់អ្នកអាន?

 

ការអានសៀវភៅពិតជាមានសារៈសំខាន់ ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសម្បូរបែបដល់អ្នកដែលចូលចិត្តអានវា ព្រោះថានៅក្នុងសកលភាវូបនីយកម្មនេះ វាចាំបាច់ទាមទារឲ្យបុគ្គលម្នាក់ៗ ពិសេសអ្នកដែលមានមុខរបរជាអ្នកជំនួញ ម្ចាស់អាជីវកម្ម និងសហគ្រិនជាដើមរៀនសូត្រពីចំនេះដឹងថ្មីៗ ដែលអាចជម្រុញដល់ការរកស៊ីរបស់ខ្លួន។ ជាការពិតណាស់ រាល់របស់របរនានាដែលមនុស្សបានបង្កើត សុទ្ធសឹងតែកើតចេញពីចំណេះដឹង និងសមត្ថភាពរបស់ពួកគេ ដែលមួយភាគធំបានមកពីការអាននេះឯង។ ថ្ងៃនេះ គំនិត សូមនាំលោកអ្នកមកស្វែងយល់ពីអត្ថប្រយោជន៍ផ្សេងៗទៀតនៃការអានសៀវភៅ៖

១. ការអានជួយឲ្យយើងគិតបានវែងឆ្ងាយ

ការអានអាចជួយបំផុសគំនិតរបស់អ្នកដែលអានសៀវភៅ ឲ្យគិតបានវែងឆ្ងាយ និងចេះវិភាគរកហេតុផលបានល្អជាងអ្នកដែលមិនអានសៀវភៅ មិនត្រឹមតែប៉ុណ្ណោះ ការអានសៀវភៅព្រមទាំងបានជួយដល់ការប្រើប្រាស់ភាសារបស់យើង ឲ្យសមស្របនៅក្នុងការទំនាក់ទំនងជាមួយបុគ្គលដែលមានឋានៈ តួនាទី និងវ័យផ្សេងគ្នាផងដែរ។

២. ការអានជាដំណោះស្រាយចំពោះបញ្ហាយ៉ាងមានប្រសិទ្ធភាព

ការអាន​អាចជួយឲ្យអ្នក​ដោះស្រាយ​បញ្ហានានា​ប្រកបដោយ​ប្រសិទ្ធភាព​ ដោយអ្នកនិពន្ធ​សៀវភៅ​ភាគច្រើ​ន​បានបញ្ជូលនូវ​បញ្ហានានា​ដែលខ្លួនគេផ្ទាល់​បានជួបប្រទះ​ និងវិធីសាស្ត្រនានា​ដែលបានជួយឲ្យពួកគេ​ដោះស្រាយ​បញ្ហាទាំងនោះ​។ ជាពិសេស​ សៀវភៅ​ដែលទាក់ទងនឹង​ការធ្វើ​អាជីវកម្ម​ ដែលសហគ្រិន​តូចធំភាគច្រើន​តែងទទួល​បាននូវ​ចំណេះដឹងក្នុងការ​ដោះស្រាយបញ្ហា​ដែលពួកគេ​កំពុងជួបប្រទះ​កំឡុងពេល​ប្រកប​អាជីវកម្ម​។ លើសពីនេះ​ទៅទៀត​ បុគ្គលជោគជ័យ​ភាគច្រើន​មិនមើល​តែភាព​ជោគជ័យ​នោះទេ​ ហើយពួកគេ​ក៏ពុំដែល​បោះបង់ឳកាស​បរាជ័យ​នោះដែរ។​ ជាក់ស្តែង​លោក ជេកម៉ា​ធ្លាប់មាន​ប្រសាសន៍ថា​៖ “អ្នកណាក៏មានកំហុសដែរ​ ប៉ុន្តែអ្វីដែលសំខាន់តើយើងគួររៀន​ និងកែកំហុសនោះដោយរបៀបណា”​។

៣. ការអានជួយឲ្យអ្នកជោគជ័យក្នុងជីវិត

ការអានអាចជួយឲ្យអ្នកមានឳកាសជោគជ័យក្នុងជីវិតច្រើនជាងបុគ្គលទូទៅធម្មតា ក៏ព្រោះតែការអានសៀវភៅបានចូលរួមចំណែកក្នុងការបណ្តុះគំនិតអ្នកអានទៅលើចំណេះដឹង វិជ្ជាជីវៈ មុខរបរ និងជំនាញថ្មីៗមានប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃ។ ជាក់ស្តែងបុគ្គលជោគជ័យជាច្រើនក្នុងពិភពលោកដូចជាលោក Bill Gates, Elon Musk, Jack Ma, Mark Zuckerberg ជាដើម តែងតែលើកពីប្រយោជន៍នៃការអាន ដែលជំរុញឲ្យពួកគាត់ទទួលបានជោគជ័យដូចសព្វថ្ងៃ។

លោក Bill Gates កំពុងអានសៀវភៅ Business Adventures  (សៀវភៅមួយក្នុងចំនោមប្រាំ ដែលគាត់ចូលចិត្តបំផុត)

៤. ការអានក៏ជាការកំសាន្តផងដែរ

សៀវភៅក៏អាចប្រើជាការអានកំសាន្តនៅពេលទំនេរ លំហែអារម្មណ៍ បន្លប់ទុក្ខកង្វល់នៅក្នុងចិត្តបានផងដែរ ក៏ព្រោះសៀវភៅភាគច្រើនបានរួមបញ្ជូលនូវស្នាដៃសិល្បៈ ដោយមានទាំងអត្ថន័យ អត្ថរស អត្ថរូប ដែលជួយបំពេរអារម្មណ៍អ្នកអាន ឲ្យលន្លង់លន្លោចទៅតាមស្នាដៃរបស់អ្នកនិពន្ធ។ លើសពីនេះទៅទៀត សៀវភៅក៏អាចបង្កើនចំណេះដឹងអ្នកអានយ៉ាងទូលំទូលាយ ចម្រើនសតិប្រាជ្ញា ឲ្យដឹងច្បាស់ អំពី អ្វីល្អី អ្វីអាក្រក់ ភាពទទួលខុសត្រូវ វិន័យ គុណធម៌ និងសីលធម៌ បង្កើនចំណេះដឹង ផ្នែកអក្សរសាស្រ្តស្គាល់ពាក្យកាន់តែច្រើន ពាក្យចាស់ពាក្យថ្មី ពាក្យពិរោះ ពាក្យប្រសើរៗ ដើម្បីយកមកប្រើប្រាស់ក្នុងការនិយាយ និងការសរសេរឲ្យបានកាន់តែល្អមួយកម្រិតថែមទៀត។

No photo description available.

ខាងក្រោមនេះគឺជា សម្តីដកស្រង់ចេញពីបុគ្គលជោគជ័យល្បីៗនៅជុំវិញពិភពលោក៖

១. ប្រធានាធិបតីទី៣៣ របស់សហរដ្ឋអាមេរិក លោក Harry Truman ធ្លាប់មានប្រសាសន៍ថា៖ “មិនមែនឲ្យតែអ្នកអានគឺសុទ្ធតែក្លាយជាអ្នកដឹកនាំនោះទេ តែអ្នកដឹកនាំទាំងអស់គឺសុទ្ធតែជាអ្នកអាន”។

២. មហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុនយក្ស SpaceX លោក Elon Musk បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន័៍មួយ នៅពេលដែលគេចោទសួរថា តើគាត់រៀនបង្កើតយានអាវកាសបានដោយរបៀបណា លោកក៏បានតបយ៉ាងខ្លីវិញថា៖ “ខ្ញុំអានសៀវភៅ”។

៣. ប្រធានាធិបតីទី៤៤ របស់សហរដ្ឋអាមេរិក លោក Barack Obama ធ្លាប់មានប្រសាសន៍ថា៖ “ការអានគឺពិតជាមានសារៈសំខាន់ណាស់ ប្រសិនបើអ្នកយល់ពីរបៀបនៃការអាន នោះពិភពលោកទាំងមូល នឹងបើកទូលាយសម្រាប់អ្នក”។

៤. មហាសេដ្ឋីលេខរៀងទី០២ ពិភពលោក គឺលោក Bill Gates តែងលើកឡើងពីសារៈប្រយោជន៍នៃការអានថា៖ “ការអានគឺជាវិធីសាស្ត្រដ៏សំខាន់មួយ ដែលខ្ញុំអាចរៀនពីចំណេះដឹងថ្មីៗ និងធ្វើតេស្តសម្ថភាពនៃការយល់របស់ខ្ញុំ”។

 

 

 

ពាណិជ្ជកម្ម

តើបង្កើតក្រុមយុទ្ធសាស្ត្រទីផ្សារឌីជីថលសម្រាប់ក្រុមហ៊ុនគួរមានប៉ុន្មាននាក់?

ក្រុមហ៊ុនកាន់តែច្រើនឡើង​ៗចាប់ផ្តើម​យកចិត្តទុកដាក់​បណ្តាក់ទុន និង​បង្កើនការចំណាយលើ​ការធ្វើទីផ្សារ​នៅ​តាមប្រព័ន្ធឌីជីថលនានាដោយសារតែពួកគាត់​ចាប់ផ្តើម​យល់ពីតម្លៃ និង​ប្រសិទ្ធភាព​របស់វា។ ទំនោរ​មួយ​នេះ គឺកើតឡើង​ដោយសារតែអតិថិជន និង​អ្នកប្រើប្រាស់ទូទៅ បានចំណាយពេលកាន់តែច្រើនឡើងជាមួយ​នឹង​ច្រកឌីជីថល​នានាដូចជា​បណ្តាញសង្គម Facebook Instagram Youtube និងគេហទំព័រព័ត៌មាន ហើយ​កាន់តែតិចទៅៗជាមួយ​នឹង​ច្រកផ្សព្វផ្សាយ​ជំនាន់មុន​ដូចជា​ទូរទស្សន៍ វិទ្យុ ទស្សនាវដ្តី ឬកាសែតជាដើម។ទំនោរមួយនេះ នឹងកាន់តែវិវឌ្ឍន៍​ទៅមុខយ៉ាងឆាប់រហ័ស មិនមានល្បឿនថមថយឡើយ ហើយ​ច្រកឌីជីថល​ជាច្រើនថ្មីៗទៀត​នឹង​លេចចេញជាបន្តបន្ទាប់ ដែលតម្រូវឱ្យ​ក្រុមហ៊ុន និងសហគ្រាស​សម័យថ្មីនេះត្រូវតែតាមដាន និងធ្វើបច្ចុប្បភាពយុទ្ធសាស្ត្រទីផ្សារ​របស់ខ្លួនជានិច្ច។

ដោយសារ​តែភាពចាំបាច់​ក្នុង​ការបង្ហាញវត្តមាននៅលើ​ប្រព័ន្ធឌីជីថល និង​ចេះរៀបចំយុទ្ធសាស្ត្រ​ទីផ្សារ​ឌីជីថល​ឱ្យទាន់ទំនោរសង្គម ក្រុមហ៊ុន និង​ម្ចាស់អាជីវកម្មជាច្រើន​បាន​សម្រេចចិត្ត​ជាវសេវាកម្មឱ្យក្រុមហ៊ុនភ្នាក់ងារ​យុទ្ធសាស្ត្រទីផ្សារ​ឌីជីថល​ជួយសម្របសម្រួល និង​បង្កើត​យុទ្ធសាស្ត្រសម្រាប់ផលិតផល​និង​សេវាកម្មរបស់ខ្លួនផ្សព្វផ្សាយ​លើបណ្តាញសង្គមនានា ជាពិសេស​ Facebook និង Instagram។ នៅពេលដែលក្រុមហ៊ុនតូច និង​មិនទាន់មានធនធានមនុស្សគ្រប់គ្រាន់ ការជាវសេវាកម្មពីភ្នាក់ងារ​ទីផ្សារឌីជីថល គឺជា​ជម្រើសមួយ​ដ៏ប្រសើរ។ ប៉ុន្តែ នៅពេលដែលក្រុមហ៊ុន​មានចំណូល​សមរម្យ​មួយ និងមានកញ្ចប់ថវិការ​ដើម្បីពង្រីកខ្លួននៅលើទីផ្សារ បង្កើត​ក្រុមយុទ្ធសាស្ត្រទីផ្សារ​ឌីជីថលនៅក្នុងក្រុមហ៊ុនគឺជា​ជម្រើស​មួយ​ដែលមិនអាច​មើលរំលង​បាន ហើយខ្ញុំជឿជាក់ថា នៅពេលដែល​អ្នកមាន​ក្រុមការងារ​ខ្លួនឯង អ្នកនឹងមានប្រៀបជាង​អ្នកដែលជួលសេវាកម្មពីខាងក្រៅ និង​អាចធ្វើទីផ្សារបានស៊ីជម្រៅជាងដៃគូរអាជីវកម្មរបស់អ្នក។ តើក្រុមការងារយុទ្ធសាស្ត្រទីផ្សារឌីជីថល​គួរមានប៉ុន្មានអ្នក និង​មានតួរនាទីអ្វីខ្លះ?

ដើម្បីបង្កើតក្រុមយុទ្ធសាស្ត្រទីផ្សារឌីជីថល​ឱ្យបានពេញលេញមួយគួរមានតួរនាទី​និង​ទំនួលខុលត្រូវ​ដូចខាងក្រោម៖

  • អ្នកគ្រប់គ្រងក្រុម (អ្នកដឹកនាំក្រុម)៖ ដើម្បីឱ្យក្រុមដំណើរទៅមុខបានរលូន នៅក្នុង​ក្រុមយុទ្ធសាស្ត្រទីផ្សារឌីជីថលគួរមានអ្នកដឹកនាំម្នាក់ដែលមានចំណេះដឹងល្អលើ​ជំនាញនេះ​ដើម្បីអាច​ដាក់គោលដៅ និងទិសដៅយុទ្ធសាស្ត្រទីផ្សារឌីជីថល រួមទាំង​ជាអ្នក​សម្របសម្រួល​ឱ្យក្រុមការងារ​អាចធ្វើការជាមួយ​គ្នាបានល្អ និង​ជាអ្នកសម្រេចចិត្តនៅក្នុងក្រុមថាតើគួរធ្វើអ្វី ជ្រើសរើស​ជម្រើសមួយណា ហើយនិង​ជាអ្នកដាក់ការងារ​ឱ្យ​កូនក្រុមធ្វើ។
  • អ្នកយុទ្ធសាស្ត្រ៖ ប្រសិនបើក្រុមនៅតូចនៅឡើយ អ្នកដឹកនាំក្រុមអាចជា​អ្នកយុទ្ធសាស្ត្រ​ទីផ្សារឌីជីថល​តែម្នាក់គត់​ តែនៅពេលដែលក្រុមហ៊ុនកាន់តែធំទៅៗ អ្នកនឹងត្រូវការ​មនុស្ស​ជាច្រើនទៀត​មកជួយការងារនេះ ព្រោះថា​ស​ម្រាប់​ផ្នែកយុទ្ធសាស្ត្រទីផ្សាឌីជីថលនេះ គឺមានច្រកផ្សព្វផ្សាយជាច្រើនដែលទាមទារ​ឱ្យ​មាន​ការបត់បែនយុទ្ធសាស្ត្រផ្សេងៗគ្នា​ដែលមានដូចជា៖
    • យុទ្ធសាស្ត្រទីផ្សារ​បណ្តាញសង្គម (Faceboo, Instagram, Linkedin, Tiktok, ។ល។)
    • Search Engine Optimization (នៅលើGoogle ឬម៉ាស៊ីស្វែងរកដទៃទៀត)
    • អ្នកយុទ្ធសាស្ត្រមាតិកា (Content Marketing)
    • ការផ្សព្វផ្សាយនៅលើ Google, Youtube និងច្រកស្រដៀងគ្នាផ្សេងៗទៀត
    • យុទ្ធសាស្តទីផ្សារឥទ្ធិមន្ត (Influencer marketing)
    • Email Marketing
    • សេវាបម្រើអតិថិជនអនឡាញ
  • អ្នកច្នៃប្រឌិត និងអ្នកប្រតិបត្តិ

អ្នកយុទ្ធសាស្ត្រគឺធ្វើជា​ផែនការ និងគម្រោង ហើយអ្នកដែលមានភាពច្នៃប្រឌិត និងអ្នកប្រតិបត្តិគឺបកប្រែកផែនការនោះទៅជា​សកម្មភាព។ គាត់អាចជា៖

    • អ្នកសរសេរ​(សរសេរអត្ថបទ សេវាការផ្សព្វផ្សាយ និង​សរសេរ​ជាលក្ខណៈPR)
    • អ្នករចនាក្រាហ្វិច គឺជាអ្នកច្នៃ​ និង​បង្កើតរូបភាពផ្សព្វផ្សាយមានភាពទាក់ទាញ និង​ស្រស់ស្អាត។ ហើយជាទូទៅនៅប្រទេសកម្ពុជា ម្ចាស់អាជីវកម្ម​ភាគច្រើនបាន​យកគាត់ទៅទទួល​ខុសត្រូវ​លើ​ការធ្វើយុទ្ធសាស្ត្រទីផ្សារ​ឌីជីថល​ទាំងមូល ដែលខុសពីដែនសមត្ថភាព និងជំនាញ​របស់គាត់​ដោយសារតែការយល់ច្រឡំថាគាត់អាចធ្វើបានអ្វីៗទាំងអស់។
    • ក្រុមថតរូបនិងវីដេអូ គឺជាអ្នកជំនាញបង្កើតរូបភាព និងវីដេអូ​សម្រាប់ផ្សព្វផ្សាយ ហើយ​ជំនាញនេះកំពុងតែមានទីផ្សារខ្លាំង​ដោយសារតែបណ្តាញសង្គមជាច្រើន​បានជម្រុញ​ទឹកចិត្ត​ឱ្យអ្នកប្រើប្រាស់ និងក្រុមហ៊ុន​បង្ហោះមាតិកាជាវីដេអូ​ដើម្បីទទួលបាន​ការមើលច្រើន។ សម្រាប់ក្រុមតូច អ្នករចនា​ក្រាហ្វិចមួយចំនួនអាចទទួល​កិច្ច​នេះបានក្នុង​កម្រិត​ណាមួយ​។
    • អ្នកវិភាគទិន្នន័យ គឺជាអ្នកដែលចេះត្រួតពិនិត្យ វាយតម្លៃ និង​វិភាគ​ព័ត៌មានលើការផ្សព្វផ្សាយ​កន្លង​មកថាតើមានប្រសិទ្ធភាព និង​ទទួលបាន​ផលកម្រិតណាដើម្បី​យកទៅ​វាយតម្លៃ និងធ្វើការ​កែតម្រូវ​លើ​ការ​ផ្សព្វផ្សាយ​នៅពេលក្រោយទៀត។ សម្រាប់ក្រុម​តូច អ្នកគ្រប់គ្រង និង​ដឹកនាំក្រុមអាចធ្វើកិច្ចការនេះ​បាន។

សរុបមក យ៉ាងហោចណាស់​ក៏មានគ្នា២នាក់ដែរសម្រាប់ក្រុមយុទ្ធសាស្ត្រទីផ្សារឱ្យមានដំណើរការទៅមុខល្អដែលក្នុងនោះអាចមានម្នាក់ជាអ្នកដឹកនាំហើយមានទំនួលខុសត្រូវលើការគិតយុទ្ធសាស្ត្រ  និងវិភាគទិន្នន័យ និងម្នាក់ទៀតជាអ្នកច្នៃប្រឌិត(អ្នករចនាក្រាហ្វិច) ឬអ្នកបម្លែងយុទ្ធសាស្ត្រ និងផែនការទៅជាសកម្មភាព។ ហើយនៅពេលដែលអាជីវកម្មកាន់តែរីកដុះដាល ម្ចាស់អាជីវកម្មគួរតែពង្រីកក្រុមទៅតាមតម្រូវការជាក់ស្តែង​ដូចមានរៀបរាប់ខាងលើ។

 

ពាណិជ្ជកម្ម

ហេតុអ្វីទំព័រFacebookរបស់អ្នកធ្លាក់ចំនួនLike?

ចំនួនLikeគឺជា​ប្រធានបទដ៏ទាក់ទាញមួយ​សម្រាប់អ្នករាល់គ្នាដែលមានPage ឬចង់មានPageរបស់​ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebookមួយនេះរហូតដល់​មានភ្នាក់ងារធ្វើទីផ្សារ Facebook ទាំងជាលក្ខណៈបុគ្គល និងក្រុមហ៊ុន​បានប្រើប្រាស់​ចំណុច​មួយ​នេះ​ដើម្បីធ្វើការទាក់ទាញអតិថិជន ហើយក៏មាន​Pageខ្លះ មានផ្តល់សេវាទិញ​Page ដែលមានចំនួន Like ច្រើនស្រាប់ៗផងដែរ។

ប៉ុន្តែមួយរយៈនេះ ខ្ញុំបានជួបម្ចាស់Page និងម្ចាស់អាជីវកម្មដែលមានFacebook មិនតិចទេដែលរអូរថា​Page របស់គាត់មិនមាន​ការកើនឡើងLike ទេ តែបែជា​មានការថមថយ​ចុះទៅវិញ។ តើមូលហេតុអ្វី?

មួយរយៈចុងក្រោយ​នេះ Facebookបានព្យាយាម​យ៉ាងខ្លាំង​ដើម្បីធ្វើយ៉ាងណាឱ្យបណ្តាញសង្គមមួយនេះកាន់តែមានភាព​ប្រសើរជាងមុន ដូចជា​ព្យាយាម​លុបបំបាត់​ព័ត៌មានក្លែងក្លាយដោយប្រើបច្ចេកវិទ្យា​បញ្ញា​និមិត្ត លុបបំបាត់​Facebook Page ណាដែលមាន​សកម្មភាពមិនល្អ និង​លុបគណនី​ខ្មោចព្រមទាំងគណនីរបស់អ្នកប្រើប្រាស់ណាដែលមាន​សកម្មភាព​ប្រាស់ចាកពីគោលការណ៍របស់Facebook។

ហេតុដូចនេះហើយ Page ណាដែលមានចំនួន​Likeចេញពីគណនីខ្មោច ឬគណនី​របស់អ្នកប្រើប្រាស់ណាដែលធ្វើខុសគោលការណ៍​របស់បណ្តាញសង្គមនេះ នឹងមានការធ្លាក់ចុះចំនួន​ដោយសារតែគណនីទាំងនោះត្រូវបាន​លុបចោលដោយFacebook។

តើធ្វើដូចម្តេចដើម្បីដឹងថា​ ចំនួនLikeទាំងនោះធ្លាក់ចុះដោយសារតែ​បញ្ហាខាងលើ?

ប្រសិនបើអ្នកទិញFacebook Pageដែលមាន​អ្នកLikeជាគណនីខ្មោចអ្នកនឹងអាចប្រឈមុខនឹង​ធ្លាក់ចំនួនLikeយ៉ាងគំហុក អាចរហូតដល់រាប់ពាន់ រាប់ម៉ឺន​ក្នុងមួយប៉ព្រិចភ្នែក។ អ្នកអាចធ្វើការតាមដាន​បញ្ហានេះតាមរយៈការចូលទៅក្នុង Insight-à Likeàចុចនៅលើ​ក្រាហ្វិចពណ៌ក្រហម (ដែលជាក្រាហ្វបង្ហាញ​ចំនួន​អ្នកLikeថយចុះ) រួចមកវានឹងបង្ហាញ​ព័ត៌មាន​ថា​ហេតុអ្វី​បានជាការLikeធ្លាក់ចុះដូចជា​ធ្លាក់ចុះដោយសារតែគេ Unlikeដោយខ្លួនឯង ឬដោយសារតែFacebookដកចេញគណនីនោះចោល។

ដូចនេះ សូមម្ចាស់អាជីវកម្ម ឬអ្នកដែលមាន ឬចង់មានPageទាំងអស់គួរជៀសឱ្យឆ្ងាយពីការទិញ​Likeដែលមានប្រភពមិនច្បាស់លាស់ ដែលនាំឱ្យខាតបង់ថវិកានិង​កម្លាំង ព្រោះថាបណ្តាញសង្គមយក្ស​Facebookមួយនេះ នឹងធ្វើការរឹតបន្ទឹងកាន់តែខ្លាំងជាងមុន​ដោយលុបចោលគណនី​ខ្មោច ឬគណនីដែលធ្វើខុសគោលការណ៍ ដើម្បីរក្សាគុណភាព​បណ្តាញសង្គម​របស់ខ្លួន។

ពាណិជ្ជកម្ម

កំហុស​ធំ​បំផុតរបស់អ្នកចង់ដាក់ពាក្យធ្វើការ

បច្ចុប្បន្ន ឱកាសការងារមានច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែមានមនុស្សជាច្រើន​បែជាមិនមានការងារធ្វើ។ យើងឃើញយុវជនជាច្រើន​តែងជួបជុំគ្នា​និយាយពីរឿង​លំបាកក្នុងការរកការងារ ឯម្ចាស់អាជីវកម្ម និងថ្នាក់ដឹកនាំក្រុមហ៊ុន​ក៏ជួបជុំគ្នារអ៊ូ​រឿងពិបាករកមនុស្សមកបំពេញ​កិច្ចការក្នុងក្រុមហ៊ុនខ្លួនទៅវិញ។ ហេតុអ្វី?

ហេតុផលដែលងាយស្រួលយល់គឺតម្រូវការ និងការផ្គត់ផ្គង់​មិនស៊ីគ្នា។ ផលិតផលកម្លាំងពលកម្មមានច្រើន​នៅក្នុងទីផ្សារ ប៉ុន្តែមិនស៊ីនឹងត្រូវការដែលគេចង់បាន សូម្បីតែតម្រូវការបឋមបំផុត គឺការដាក់ពាក្យធ្វើការក៏អ្នករកការងារមិនទាន់ស្របនឹងតម្រូការផងដែរ។

មានឃើញ​ការផ្សព្វផ្សាយជាច្រើននៅលើបណ្តាញសង្គមអំពីឱកាសការងារ ហើយ​នៅក្នុងការផ្សព្វផ្សាយ​មានការរៀបរាប់លម្អិតយ៉ាងណាក៏ដោយ​អំពីលក្ខខណ្ឌតម្រូវឱ្យបេក្ខជនដាក់ពាក្យធ្វើ ដូចជាផ្ញើរប្រវត្តិរូបសង្ខេប​មកកាន់ក្រុមហ៊ុនជាដើម ប៉ុន្តែស្ទើរមួយភាគធំនៃបក្ខេជនទាំងនោះ​នៅតែសួរសំណួរដែលមានចម្លើយនៅលើការផ្សព្វផ្សាយ ហើយ​មិនធ្វើការផ្ញើរប្រវត្តិរូបរបស់ខ្លួន តែបែជាគ្រាន់តែដាក់លេខទូរសព្ទរបស់ខ្លួនឯងទៅវិញ។ ខ្ញុំ        បានជួបម្ចាស់អាជីវកម្ម និងថ្នាក់ដឹកនាំជាច្រើនដែលរអ៊ូអំពីបញ្ហានេះ រអ៊ូថាពិបាក​រកមនុស្ស​មកបំពេញការងារ រអ៊ូថាសូម្បី​តែរកបេក្ខជនមកសម្ភាសន៍ក៏ពិបាកដែរ ដោយសារតែអ្នកចង់ធ្វើការភាគច្រើន​មិនទាំងចេះរៀបចំដាក់ពាក្យ​ផង តើឱ្យក្រុមហ៊ុនប្រគល់ភារកិច្ច និងទំនួលខុសត្រូវយ៉ាងណា?

អាចទេគេនឹងហៅមកសម្ភាសន៍​ដោយគ្រាន់តែដាក់លេខទូរសព្ទ? អាចទេ គេនឹងចាប់អារម្មណ៍​ចង់បានមកធ្វើការជាមួយ​សូម្បីតែ​ជំហានបឋមបំផុត​ បេក្ខជន​មិនអាចធ្វើបានផង? ខ្ញុំគិតថា វាអាច​ប្រសិន​បើការងារ​នោះ​គឺជាការងារ​ដែលមិនសមទំនង និងមិនមានអនាគត តែភាគរយស្មើនឹងសូន្យប្រសិនបើនោះជាក្រុមហ៊ុនត្រឹមត្រូវ និងគេចង់បានអ្នកមានសមត្ថភាព​មកបំពេញការងារឱ្យគេ។ ដូចនេះ​ ប្រិសិនបើគ្រាន់តែដាក់លេខទូរសព្ទឱ្យគេ អ្នកនឹងមិនមានឱកាសទទួលបានការងារជារៀងរហូត ព្រោះអ្នកជាមនុស្ស​ចាំឱកាស​ មិនមែនជាមនុស្សរត់រកឱកាស ហើយឱកាសទាំងនោះ នឹងមិនរត់ទៅរកអ្នកឡើយ ព្រោះថាឱកាសទាំងនោះ​មិនដឹងថាហុចឱ្យអ្នកដោយវិធីណាដែរ ដោយសារសូម្បីតែឱកាសក៏មិនដឹងថាអ្នកចេះអី ឬចង់ធ្វើអ្វី។ ដូច្នេះ គួរតែរៀនរៀបចំប្រវត្តិរូបសង្ខេប​ជាមុនសិន ដើម្បី​អាចទទួលបានការងារសមរម្យណាមួយដែលសក្តិសម​នឹង​សមត្ថភាពរបស់អ្នក ព្រោះបើអ្នកគ្រាន់តែឱ្យលេខទូរសព្ទគេ គេនឹងមិនដឹងថាអ្នកចេះអ្វី ឬចង់ធ្វើការអ្វីនោះទេ។

ពាណិជ្ជកម្ម

តើអ្នកមើលថែបុគ្គលិកដូចកូនង៉ែត ឬក៏ហ្វឹកហាត់ពួកគាត់?

តើអ្នក​ឆ្លើយ​នឹងសំណួរ​ដែលអាចស្វែងរកតាមGoogleញឹកញ៉ាប់​ប៉ុណ្ណា? មែនទែនទៅ​ ក្រុមការងាររបស់អ្នក​ចង់បានការមើលថែដូចកូនក្មេង ប៉ុន្តែអ្វីដែលពួកគេត្រូវការជាចាំបាច់គឺការបង្វឹក។ បើតាមលោក Jeff Foxworthyបានលើកឡើងថាប្រសិន​បើអ្នកធ្វើសកម្មភាពខាងក្រោមនេះ អ្នកកំពុងមើលថែបុគ្គលិកអ្នកដូចកូនង៉ែត៖

  • ឆ្លើយនូវសំណួរ​ដែលគេអាចស្វែងរក​តាម​ Google
  • ធ្វើការបង្ហាញដដែល​រាប់រយ ឬរាប់ពាន់ដង
  • ធ្វើការបំពេញការងារជំនួសពួកគាត់ ជាជាងធ្វើការជាមួយ​ពួកគាត់។

មានសុភាសិត​ចិន​មួយបានលើកឡើងថា “ឱ្យត្រីមួយទៅបុរសកំសត់ អ្នកអាច​ធ្វើឱ្យគាត់រស់បានមួយថ្ងៃ! បង្រៀនគាត់​ឱ្យចេះ​ស្ទូចត្រី អ្នកបានឱ្យជំនាញ និងការងារ​គាត់អាចធ្វើឱ្យគាត់ចិញ្ចឹម​ខ្លួនឯងបានមួយជីវិត!

នៅពេលដែលអ្នក​ជម្រុញ​និងបណ្តុះបណ្តាល​ក្រុមរបស់អ្នក ធ្វើឱ្យគាត់មានភាពជឿជាក់​និង​មានសមត្ថភាព ពួកគាត់​នឹងមានឱកាស​ជោគជ័យ​ក្នុងការងារ និងជីវិត។ ដូច្នេះ ដើម្បីអាចធ្វើកិច្ចការនេះបាន មុនដំបូងអ្នកត្រូវ​តែ​ស្វែងយល់​អំពី​បុគ្គលិករបស់អ្នកពីភាពចាស់ទុំ​របស់គាត់ ការបណ្តុះបណ្តាលដែលគាត់ត្រូវការ និងភាពសោ្មះត្រង់របស់គាត់។ ប្រសិនបើពួកគាត់មិនចាស់ទុំទេ គាត់នឹងមិនមានទំនួលខុសត្រូវ មិនសូវទាន់ចេះធ្វើការ និងភាពមោះមុត។នៅពេលដែលយើងដឹងពីបុគ្គលិកលក្ខណៈរបស់គាត់ និងភាពខ្វះខាតរបស់គាត់ យើង​អាចរៀបចំបែបផែនដើម្បី​បង្វឹកគាត់ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើ​គឺបង្វឹកគាត់​ឱ្យចេះរកដំណោះស្រាយដោយខ្លួនឯងឱ្យអស់ពីលទ្ធភាព មុននឹងឱ្យចម្លើយដល់ពួកគាត់ ព្រោះថាមនុស្សម្នាក់ៗគឺរៀនដោយសារការអនុវត្តន៍។

“ចូរកុំភ្លេច​ថា ចង់ឱ្យគាត់រីកចម្រើន គឺត្រូវឱ្យគាត់រៀនរកដំណោះស្រាយដោយខ្លួនឯង និងបង្រៀនពីវិធីរកដំណោះស្រាយឱ្យគាត់ ហើយ​មិនត្រូវឆ្លើយនូវសំណួរណាដែលអាចរកបាននៅលើGoogleឡើយ!

ពាណិជ្ជកម្ម

សំណួរទាំង១៣ដែលធ្វើឱ្យអាជីវកម្ម​អ្នកកាន់តែរីកចម្រើន

អាជីវកម្មអាចទៅមុខបានលឿនលុះត្រាតែម្ចាស់អាជីវកម្ម និងក្រុមការងារ​អាចស្វែងរកបញ្ហា និងបង្កើតជាសំណួរដើម្បីដោះស្រាយដើម្បី​ធ្វើឱ្យក្រុមហ៊ុនដើរទៅមុខ​ និងមានការវិវឌ្ឍន៍រីកចម្រើនបាន។ សម្រាប់អ្នកវិញ តើក្រុមការងាររបស់អ្នកមានទម្លាប់ធ្វើដូចនេះដែរទេ? តើមានបុគ្គលិក ឬថ្នាក់ដឹកនាំប៉ុន្មានអ្នកដែលតែងតែលើកជាសំណួរ​បែបយុទ្ធសាស្ត្រដើម្បីឱ្យក្រុមការងាររបស់ខ្លួន​ស្វែងរកដំណោះស្រាយបែបច្នៃប្រឌិតនោះ? ប្រសិនបើមិនសូវមានទេ អ្នកគួរតែដើរតួរជាអ្នកចាប់ផ្តើម​លើកនូវចំណុចសំខាន់ ដើម្បីឱ្យក្រុមការងារអ្នក​ជួយស្វែងរកវិធីដោះស្រាយ​។

ការសួរសំណួរដែលប្លែក និងចំចំណុចខុសៗគ្នា និងធ្វើឱ្យ​មានការផ្លាស់ប្តូរដ៏ធំ។ ហើយខាងក្រោមនេះ គឺមាន១៣សំណួរដែលអ្នកអាចយក​ទៅអនុវត្តសាកល្បងដើម្បី​ឱ្យក្រុមហ៊ុនផ្លាស់ប្តូរពីធម្មតាទៅអស្ចារ្យ​បាន ប្រសិនបើអ្នកអាចរកវិធីដោះស្រាយបាន៖

១. តើយើងអាច​បំពេញចិត្តអតិថិជន និងធ្វើឱ្យពួកគាត់ភ្ញាក់ផ្អើលដោយវិធីណា?

២. តើយើងធ្វើយ៉ាងម៉េចដើម្បីឱ្យ​ការទិញរបស់អតិថិជនម្នាក់ៗមានការកើនឡើង?

៣. តើយើងធ្វើយ៉ាងណាដើម្បីឱ្យអតិថិជនគោលដៅយើងទាំងអស់​ស្គាល់ម៉ាកសញ្ញារបស់យើង?

៤.​ តើអាជីវកម្ម ឬក្រុមហ៊ុនណាមួយដែលមើលទៅប្រកបដោយភាពច្នៃប្រឌិត និងជោគជ័យដែលអ្នកបានឮ ឬស្គាល់រយៈពេល២ឆ្នាំចុងក្រោយនេះ? តើយើងអាចប្រើប្រាស់​វិធីសាស្ត្រ​របស់គេមកអនុវត្តបានយ៉ាងម៉េច?

៥. តើយើងធ្វើយ៉ាងម៉េចដើម្បីឱ្យបុគ្គលិកទាំងអស់មានមោទនភាពក្នុងការធ្វើការងារនៅទីនេះ?

៦. តើយើងធ្វើយ៉ាងម៉េចដើម្បី​ឱ្យបុគ្គលិកគ្រប់ជាន់ថ្នាក់អាចធ្វើការសម្រេចចិត្តបានលឿន?

៧. ប្រសិនបើយើងចង់បានចំណូលគុណនឹង២ តើអ្វីដែលសំខាន់ជាងគេដែលយើងត្រូវការផ្លាស់ប្តូរ? ហើយយើង​ត្រូវធ្វើដោយវិធីណា?

៨. ប្រសិនបើយើងចង់កាត់បន្ថយការចំណាយឱ្យបាន៥០% និងរក្សាចំណូលឱ្យនៅដដែល តើយើងធ្វើយ៉ាងម៉េច?

៩.ប្រសិនបើយើងមិនខ្លាចបរាជ័យ តើអ្វីដែលយើងគួរតែធ្វើសាកល្បង?

១០.តើគោលការណ៍អ្វីដែលដៃគូរប្រជែង​យើងតែងតែគោរព​ធ្វើតាម? បើយើងធ្វើខុសពីនោះ តើយើងនឹងបានផលអ្វី?

១១. ប្រសិនបើយើងទើបតែឈានជើងចូលនៅក្នុងទីផ្សារនេះ ហើយយើងចង់ក្លាយជាម៉ាកសញ្ញាដែលគ្រប់គ្រងទីផ្សារនេះ តើយើងត្រូវធ្វើ​ដោយវិធីណា?

១២. តើយើងធ្វើយ៉ាងណាដើម្បីជម្រុញឱ្យក្រុមការងារទាំងអស់​មាន​អារម្មណ៍ និងសកម្មភាពជាសហគ្រិន ហើយហ៊ានប្រឈមមុខនឹងហានិភ័យ?

១៣. តើអតិថិជនរបស់យើង​ត្រូវការអ្វី និងមិនចូល​ចិត្តអ្វី? តើ២ឆ្នាំទៀត តើពួកគាត់នឹងអាចប្រែចិត្តឬទេ?

សំណួរទាំងនេះអាចនឹងមានប្រយោជន៍​ប្រសិនបើអ្នកលើកឡើងក្នុងអង្គប្រជុំ និងឱ្យពួកគាត់គិតរកមធ្យោបាយ​ដើម្បីដោះស្រាយ និងយុទ្ធវិធីនានា​ ហើយប្រមូលគំនិតទាំងនោះរួមបញ្ចូលគ្នា និងជ្រើសរើសគំនិត​ដែលល្អបំផុតសម្រាប់យកមកអនុវត្ត។ ការប្រជុំគំនិតគ្នាដូចនេះ នឹងធ្វើឱ្យយើងកាន់តែបែកគំនិត និងគិតចេញនូវអ្វីប្លែកៗ ដែលយើងនឹកស្មានមិនដល់។

ពាណិជ្ជកម្ម

តើគួរដឹងអ្វីខ្លះពី Facebook សម្រាប់ម្ចាស់អាជីវកម្មក្នុងឆ្នាំកុរនេះ?

Facebook បានចូលរួមចំណែកជាច្រើន​ក្នុងពិភព​អាជីវកម្ម និងសហគ្រិនភាព ដោយសារតែបណ្តាញសង្គម​យក្សមួយនេះបានផ្តល់ឱកាស​ឱ្យមនុស្សគ្រប់ៗគ្នា ម្ចាស់អាជីវកម្មគ្រប់ៗគ្នា​មិនថាតូចធំ អាចធ្វើការ​ផ្សព្វផ្សាយ​លើបណ្តាញរបស់ខ្លួន​ដោយ​មិនរើសអើង និងអាច​ចាប់ផ្តើម​ការចំណាយ​តិចតួចបំផុត ដែលអនុញ្ញាតិឱ្យ​អាជីវកម្ម​តូចៗ​ និងមធ្យមអាចមានលទ្ធភាពធ្វើការបង្ហាញខ្លួន​នៅលើទីផ្សារ និងមានប្រសិទ្ធភាពបំផុត។ មិនត្រឹមតែ​សហគ្រិន​ប៉ុណ្ណោះទេ សូម្បី​តែបុគ្គលមួយចំនួន​បានទទួលភាពល្បីល្បាញដោយសារFacebook ហើយអ្នកខ្លះ​អាចរកចំណូល​ពី​ភាពល្បីល្បាញដោយសារការបង្ហោះមាតិការ (ក្លាយជាការងារពេញម៉ោង) ហើយអ្នកខ្លះ​បានកសាងខ្លួន​ឱ្យទៅជា​ជនឥទ្ធមន្ត (Influencer)ទៀតផង។ តើឆ្នាំ២០១៩​នេះ​ ដែលបច្ចុប្បន្នស្ថិតនៅក្នុងឆ្នាំកុរនេះ មានអ្វីខ្លះដែលអាចកើតឡើង?


២០១៩​នេះគឺជា​ឆ្នាំ​សម្រាប់វីដេអូ

មិនខុសពីឆ្នាំ២០១៨​នោះទេ វីដេអូនឹងក្លាយជាមាតិកាដែលពេញនិយម និងមានប្រសិទ្ធភាពបំផុត (អាច​ទៅដល់មនុស្សច្រើនជាង​រូបភាពឬអក្សរ)សម្រាប់ឆ្នាំកុរនេះ។ ហេតុអ្វី? Facebook ចង់ធ្វើការប្រកួតប្រជែងជាមួយ​នឹង Youtubeដែលជាបណ្តាញមើលវីដេអូធំជាងគេនៅលើពិភពលោក ដូចនេះ​មិនមានអ្វីចម្លែកទេ​ដែលFacebookចង់​លើកទឹកចិត្តអ្នកដែលបង្ហោះវីដែអូ ឬមាតិការជាបែបវីដេអូ​ដើម្បីអាចទទួលបានផលខ្ពស់ជាង​ប្រភេទមាតិការផ្សេងៗទៀត។ ថ្មីៗនេះអ្នកក៏ប្រហែលជាឃើញការផ្លាស់ប្តូរនៅលើAPP របស់ Facebook ផងដែរ​ដោយ​មានបន្ថែមប៊ូតុង​ខាងក្រោម​មួយ​សម្រាប់​ផ្តាច់វីដេអូ​ពី Newsfeedសម្រាប់ឱ្យអ្នកប្រើប្រាស់​អាចមើលវីដែអូ​សុទ្ធដាច់ដោយឡែកបាន។

ក៏ប៉ុន្តែ​​​​​ មិនមែនវីដេអូ​ទាំងអស់​សុទ្ធតែទទួលបាន​ប្រសិទ្ធភាព និងទទួលបានផលខ្ពស់នោះទេ។ វីដេអូ​មានលក្ខណៈពាណិជ្ជកម្មសុទ្ធសាធ នឹងនៅតែត្រូវបានគេអូសរំលង ហើយបានផលតិចតួចដោយសារតែអ្នកប្រើប្រាស់បច្ចុប្បន្ន​មិនចូលចិត្តមើលការផ្សាយពាណិជ្ជកម្មនោះទេ។ ​ប្រៀបដូចជាយើងកំពុងមើលទូរទ្សន៍អញ្ចឹង នៅពេលដែល​ដល់ពេលផ្សាយពាណិជ្ជកម្ម យើងនឹងចុចដូរប៉ុស្តិ៍មិនខាន។

ក្រៅពីការបង្ហោះវីដេអូ ប្រភេទវីដេអូមួយទៀត​ដែលមាន​ប្រសិទ្ធភាពខ្ពស់នោះគឺជាការ Live វីដេអូដើម្បីទាក់ទាញ​អ្នកប្រើប្រាស់ឱ្យចូលមើលកាន់តែច្រើន និងមានការ Comment ឬ​ Likeច្រើនជាង​មាតិការផ្សេងៗទៀត។


Facebook Page ដែលមានម៉ាកសញ្ញាត្រឹមត្រូវ និងមានគុណតម្លៃ​និង​កាន់តែប្រសើរ

ដើមឆ្នាំ២០១៩ គឺជាឆ្នាំ​ដែលមានការជជែកយ៉ាងច្រើន​អំពី​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មានបំប៉ោងដែលកើតមាន​ឡើងព្រោងព្រាតនៅលើបណ្តាញសង្គមមួយនេះ។ ហេតុនេះហើយ Facebook បានខិតខំយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហានេះដើម្បីទប់ស្កាត់​បញ្ហានានាដែលអាចកើតមានឡើងពីការចែកចាយ​ព័ត៌មានឥតមានប្រភពច្បាស់លាស់នេះ។ ដូចនេះហើយ មួយរយៈចុងក្រោយនេះ យើងឃើញមាន​Page និងគណនី​មួយចំនួនធំត្រូវបានលុបចោល ជាពិសេស​គណនី និងPage ដែល​មានការបង្ហោះ​មាតិការមិនសមរម្យ និងក្លែងក្លាយ ឬគណនី និងPageដែល​ប្រើប្រាស់មាតិការរបស់អ្នកផ្សេងយកមកបង្ហោះ​ដែលគ្មានការអនុញ្ញាតិ សម្រាប់បម្រើប្រយោជ៍របស់ខ្លួន (ដើម្បីបង្កើនចំនួន Like)។ នៅពេលដ៏ខ្លីខាងមុខនេះ នៅពេលដែលបច្ចេកវិទ្យា​បញ្ញាសុប្បនិម្មិត​កាន់តែប្រសើរ Pageដែលគ្មានម៉ាកសញ្ញាត្រឹមត្រូវ ឬ Page ដែលបង្ហោះមាតិការមិនបានការទាំងនោះ​នឹងត្រូវ​បាត់សូន្យ​ចេញពីពិភពគុន​នេះ ហើយPageដែលបង្កើតឡើងដើម្បីម៉ាកសញ្ញាឬគោលបំណងច្បាស់លាស់នឹងអាចឋិតឋេរ ហើយទទួលបានផលប្រសើរជាង។​


Like, Share & Comment គឺកាន់តែតិចទៅៗ

ប្រសិនបើអ្នកមាន Page ហើយនៅពេល​ដែលបង្ហោះ​ម្តងៗកាន់តែ​មានការ Like Share ឬ Commentកាន់តែតិចទៅៗនោះ មិនបាច់ឆ្ងល់ទេ ព្រោះថា​តាំងពីឆ្នាំ២០១៧មក ចំនួន​ខាងលើនេះគឺធ្លាក់ចុះជាលំដាប់​ដោយសារការកែប្រែ​ការកំណត់របស់ Facebook ហើយបណ្តាញសង្គម​មួយនេះចង់​ជម្រុញ​ឱ្យម្ចាស់ Pageបង្កើតមាតិការដែលមានភាពច្នៃប្រឌិត និងគួរឱ្យទាក់ទាញ​ដើម្បីទទួលបានការ  Like Share និងComment ច្រើន​ ហើយមួយវិញទៀត បណ្តាញមួយនេះ​ចង់ជម្រុញ​ឱ្យយើងចាយលុយផ្សព្វផ្សាយដើម្បីអាច​ទៅដល់មនុស្សកាន់តែច្រើនដើម្បីទទួលបាន Like Share និងCommentច្រើន។

ដូចនេះ ប្រសិនបើអ្នកចង់បានLike Comment និងShareច្រើននោះ អ្នកត្រូវតែខិតខំបង្កើតមាតិការណាដែលល្អ ទាក់ទាញ និងមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់Facebookដើម្បីអាច​ទៅដល់មនុស្សកាន់តែច្រើន។


ការចាយលុយផ្សព្វផ្សាយគឺកាន់តែចំណាយច្រើន

អ្នកបង្កើតPageគឺមានកាន់តែច្រើន អ្នករកស៊ីតាមFacebookមានការកើនឡើងយ៉ាងគំហុក ហើយអ្នកមានលុយចាយសម្រាប់ផ្សព្វផ្សាយវិញគឺរាប់សិបម៉ឺននាក់ ដែលធ្វើឱ្យការផ្សព្វផ្សាយ​កាន់តែមានការប្រកួតប្រជែង និងកាន់តែថ្លៃទៅៗ។ កាលពី​ឆ្នាំ២០១២-២០១៥​ ការផ្សព្វផ្សាយ​គឺមានតម្លៃទាប និងមិនមានការប្រកួតប្រជែងច្រើននោះទេ ហើយប្រសិនប្រៀបធៀបជាមួយនឹងបច្ចុប្បន្នវិញ ការចំណាយលើការផ្សព្វផ្សាយលើFacebookគឺឡើងថ្លៃជាងមុនពី៣ ទៅ៥ដងឯណោះ ហើយវានឹងបន្តកើនឡើងនៅថ្ងៃខាងមុខ។

ដូចនេះ ដើម្បី​កាត់បន្ថយ​ថ្លៃចំណាយផ្សព្វផ្សាយ​ជាអតិបរិមា អ្នកផ្សព្វផ្សាយ ឬម្ចាស់អាជីវកម្ម​ត្រូវមានភាព​វៃឆ្លាត​ក្នុងការបង្កើតមាតិការផ្សព្វផ្សាយឱ្យមានភាពទាក់ទាញ ដើម្បី​ជម្រុញ​ឱ្យមានការ Like Share និង Commentពីសំណាក់អ្នកប្រើប្រាស់ Facebook ព្រោះថាទីនេះគឺជា​បណ្តាញសង្គមដែលទាមទារឱ្យមានទំនាក់ទំនងរវាង​មនុស្ស​និងមនុស្ស រវាងPageនិងFan ឬអ្នកប្រើប្រាស់គណនីបណ្តាញសង្គមមួយនេះ។


ការផ្សព្វផ្សាយតាម Facebook Messengerចាប់ផ្តើមកម្រើកឡើង

មានម្ចាស់អាជីវកម្ម និងអ្នកទីផ្សារតិចតួចប៉ុណ្ណោះដែលដឹងឬស្គាល់ការផ្សព្វផ្សាយតាមMessengerមួយនេះ។ បើនិយាយទៅ វាស្រដៀង​នឹងការធ្វើទីផ្សារដោយការផ្ញើរអ៊ីម៉ែល (Email Marketing) តែវាមានប្រសិទ្ធភាព​ខ្ពស់ជាង​ឆ្ងាយណាស់ដោយសារតែនៅក្នុងសង្គម​ខ្មែរយើងមិនសូវមានអ្នកប្រើប្រាស់អ៊ីម៉ែលនោះទេ តែភាគច្រើនគឺមាន Messengerដើម្បីធ្វើការទំនាក់ទំនង​គ្នា។ វានឹងក្លាយជាឧបករណ៍​ផ្សព្វផ្សាយ​នៅដែលFacebookដែលអស្ចារ្យ​ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់​នៅឆ្នាំនេះ ហើយ​អាជីវកម្មកាន់តែច្រើនឡើងៗនឹងចាប់ផ្តើម​បញ្ចូល​ការផ្សព្វផ្សាយនេះ​នៅក្នុងគម្រោងផ្សព្វផ្សាយរបស់ខ្លួន។

ពាណិជ្ជកម្ម

សេវាកម្មជួលឪពុកម្តាយ

ចិនគឺជាប្រទេស​មួយដែល​ល្បីល្បាញខាងមានសេវាកម្មជួលមិត្តប្រុស ឬមិត្តស្រី ហើយនាពេលបច្ចុប្បន្ននេះ ក៏មានសេវាកម្ម​មួយប្រភេទទៀតគឺសេវាកម្មជួលឪពុកម្តាយសម្រាប់សិស្សណាដែលមិនហ៊ាន​ឱ្យឪពុកម្តាយខ្លួនពិតប្រាកដ​ទៅជួប​គ្រូ ឬ​ក៏សង្សាររបស់ខ្លួន។

ការផ្តល់សេវាកម្មជួល​ឪពុកម្តាយសុប្បនិមិត្តនេះវាជួយ​ឱ្យអ្នកជាវសេវា​នូវការជួយ​សម្រួលផ្លូវអារម្មណ៍​ ដូចជា​អារម្មណ៍ភ័យព្រួយ​អាច កើតមាន​ស្ថានភាពមិនល្អណាមួយកើតឡើងនៅពេលដែលជួបមនុស្សពិតរវាង​គ្រូ និងអាណាព្យាបាល ឬ​ជាមួយ​នឹង​សង្សារ បើមិនអាចជួយបានរហូត យ៉ាងហោចណាស់ក៏អាចជួយ​បណ្តោះអាសន្នដែរ។

ការផ្សាយពាណិជ្ជកម្មសេវាកម្មនេះគឺប្រើប្រាស់ការផ្សព្វផ្សាយបែបជាសំណួរ “តើអ្នកមានសង្សារដែលចង់ទៅជួប​ឪពុកម្តាយ​អ្នក តែអ្នកមិនចង់ឱ្យជួបដែរឬទេ?” ដើម្បីធ្វើការទាក់ទាញចំណាប់អារម្មណ៍អតិថិជន។សម្រាប់អ្នកចង់ជួលសេវានេះ គឺត្រូវការបង់ប្រាក់គិតជាម៉ោងដែលគិតជាមធ្យមប្រមាណ ៩ដុល្លារអាមេរិច​ក្នុងមួយម៉ោង។

ពាណិជ្ជកម្ម

កត្តា​បឋមបីយ៉ាង​សម្រាប់អ្នកលក់ជោគជ័យ

អាជីពជាអ្នកលក់គឺជាការងារមួយដែលពោពេញទៅដោយសក្តានុពល និងអាច​រកប្រាក់ចំណូលបានខ្ពស់​ប្រសិនបើយើង​ខិត​ខំប្រឹងប្រែង តស៊ូ និង​ចេះតិចនិច​ក្នុងការចរចារ ឬលក់។ នៅប្រទេសជឿន​លឿន​ អាជីពអ្នកលក់​គឺជាអាជីពមួយដែលគេលើកតម្កើង ហើយ​មានអ្នកល្បីៗលំដាប់ពីភពលោកមិនតិចអ្នកទេដែល​ល្បីដោយសារតែ​អាជីព​លក់នេះដូចជា​លោក Joe Girard លោក Zig Ziglar លោក Dale Carnegie ជាដើម។ តើកត្តា​អ្វីខ្លះ​ដែលដែលអាចជួយ​ឱ្យ​អ្នកលក់ជោគជ័យបាន?

លោកអ៊ុង​ សុឆិកា ដែលជាប្រធានផ្នែកលក់ និង​ជានាយក​ផ្នែកបណ្តុះបណ្តាល​របស់ក្រុមហ៊នធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិឡាយហ្វ៍បានលើកឡើង​យ៉ាង​សាមញ្ញថា អ្នកលក់ជោគជ័យតំបូង​ត្រូវ​មានមានកត្តាបឋមបី គឺ៖

១) ពេញចិត្តនឹងក្រុមហ៊ុន ផលិតផល និងជឿជាក់ថាវិស័យ និងក្រុមហ៊ុនដែលគាត់កំពុងធ្វើនឹងរីកចម្រើនទៅមុខ មិនមែនដោយសារលុយ ឬចំណូលតែមួយមុខនោះទេ។

២) មានគោលដៅហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុច្បាស់លាស់ដែលចង់ជោគជ័យនៅក្នុងវិស័យលក់នេះពិតប្រាកដ។ ឧទាហរណ៍៖ គោលដៅរបស់អ្នកលក់អចលនទ្រព្យ គឺផ្តល់ដី និងគេហដ្ឋានដ៏ល្អនៅ​ក្នុង​ក្តី​សុបិន​របស់​អតិថិជន​ដើម្បី​ឲ្យគាត់មានសុភមង្គលបំផុតជាមួយក្រុមគ្រួសារជាមួយនឹងតម្លៃសមរម្យដែលគាត់អាចទទួលយកបាន។

៣) មានវិន័យ និងស្រលាញ់ការរៀនសូត្រ ហើយចូលចិត្តចែករំលែកមិនលាក់អ្វីដែលខ្លួនធ្វើបាន និងអ្វីដែលជាការលំបាករបស់ខ្លួននៅនឹងខ្លួនឯងឡើយ។ ការលក់​មិនមែន​ស្រួលនោះទេ វាជាការលំបាក ដូច្នេះបើទុកក្នុងខ្លួន គឺអាចនឹងស្ទះស្លាប់ ដូច្នេះយើងចាំបាច់ត្រូវធ្វើការងារជាក្រុម ចែករំលែក ភាពជោគជ័យ និង​ការលំបាក​ផ្សេងៗ​រវាងគ្នា​ និងគ្នា និងអ្នកដឹកនាំផ្នែកលក់ជានិច្ច។

ពាណិជ្ជកម្ម