spot_img
spot_img
Home Blog Page 73

តោះ! បោះឆ្នោតឱ្យម៉ាកកាហ្វេដែលអ្នកចូលចិត្ត!

តោះ! បោះឆ្នោត​រក​ហាងកាហ្វេដែលពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា!

ពាណិជ្ជកម្ម

ឱកាស​ហ្វឹកហាត់ការងារដើម្បីបង្កើនគំនិតច្នៃប្រឌិត

 

Internship Opportunity

Position: Business Creative

Part-Time

ផលប្រយោជន៍៖

  • ទទួលបានការហ្វឹកហាត់ការងារជាក់ស្តែង
  • ទទួលវគ្គបណ្តុះបណ្តាលដើម្បីអភិវឌ្ឍសមត្ថភាព នៅក្នុងផ្នែកធុរកិច្ច (ម៉ាឃីធីង ផ្នែកលក់ ឌីជីថលម៉ាឃីធីង ផ្នែកសរសេរ យុទ្ធសាស្ត្រធុរកិច្ច)
  • រៀនធ្វើការជាក្រុម រៀនធ្វើការដោយឯករាជ្យ និងស្វែងរកភាពខ្លាំងរបស់ខ្លួន
  • រៀនប្រើប្រាស់សមត្ថភាពច្នៃប្រឌិត
  • ទទួលបានការឧបត្ថម្ភលើការធ្វើដំណើរ
  • ឱកាសស្វែងរកសក្តានុពលសមត្ថភាពរបស់អ្នក!

លក្ខខណ្ឌ៖

  • មិនទាមទារបទពិសោធន៍
  • កំពុងសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍, ទំនាក់ទំនង, ពាណិជ្ជកម្ម ឬផ្នែកផ្សេងៗដែលពាក់ព័ន្ធ
  • មានចិត្តអំណត់ និងស្វះស្វែងដើម្បីពង្រឹងសមត្ថភាព
  • មានលទ្ធភាពអាចសរសេរសំណេរជាភាសាខ្មែរនិងអង់គ្លេសបានល្អ
  • អាចធ្វើការរយៈពេល 4 ម៉ោងក្នុងមួយថ្ងៃសម្រាប់4ខែ

អ្នកដែលមានចំណាប់អារម្មណ៍ សូមផ្ញើរ CVមកកាន់  hr@kumnit.com

 អាស័យដ្ឋាន: អគារ PPIU, ជាន់ទី11, ផ្លូវ169, សង្កាត់ វាលវង់, ខ័ណ្ឌ 7 មករា, ភ្នំពេញ | 010 296072

ឈប់ទទួល CV 12 មករា 2017

 

ពាណិជ្ជកម្ម

គម្រូ​យុទ្ធសាស្រ្តឌីជីថល​ម៉ាឃីតធីង​ដើម្បី​​បង្កើន​អត្រា​មនុស្ស​ស្គាល់អាជីវកម្ម​(Brand Awareness)

ខាងក្រោមនេះគឺជាគម្រូយុទ្ធសាស្រ្តឌីជីថលម៉ាឃីតធីងដើម្បីបង្កើនអត្រាមនុស្សស្គាល់អាជីវកម្ម(raising brand awareness) កសាងជំនឿ ចិត្ត និងទំនាក់ទំនងជាមួយពួកគាត់។

ពីចំនុចមួយទៅមួយបង្ហាញពីដំណើរការរួមគ្នារបស់ឌីជីថលម៉ាឃីតធីងtoolដើម្បីទាញអតិថិជនឲ្យចាប់អារម្មណ៍ ធ្វើការសាកសួរនិងចែករំលែកបន្ត
សូមចុចលើរូបដើម្បីពង្រីក

%e1%9e%87%e1%9e%b6%e1%9e%97%e1%9e%b6%e1%9e%9f%e1%9e%b6%e1%9e%81%e1%9f%92%e1%9e%98%e1%9f%82%e1%9e%9a

ពាណិជ្ជកម្ម

ហ្វេសបុកបន្ថែមកម្មវិធីថ្មីដើម្បីជំរុញការចែកចាយនូវព័ត៏មានផ្ទាល់ខ្លួនរបស់អ្នកប្រើ

fb-cards%e2%80%8b-%e1%9e%87%e1%9e%b6%e2%80%8b%e1%9e%97%e1%9e%b6%e1%9e%9f%e1%9e%b6%e1%9e%81%e1%9f%92%e1%9e%98%e1%9f%82%e1%9e%9a
ក្នុងពេលថ្មីៗនេះ ព័ត៌មានលេចចេញពីប្រភពសារព័ត៌ The Information (សារព័ត៌មានស្ថិតនៅទីក្រុងសានហ្វ្រាន់ស៊ីស្កូ ដែលរាយការណ៍អំពីឧស្សាហកម្មបច្ចេកវិទ្យា)បានឲ្យដឹងថា ការចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន(Personal Sharing)ដូចជាការយល់ឃើញនិងរូបថតនៅលើហ្វេសបុកកំពុងតែមានការធ្លាក់ចុះ។ ក្នុងរយៈពេលមួយឆ្នាំតួរលេខនៃការធ្លាក់ចុះនេះស្មើរនឹង ២០% គិតចាប់ពីពាក់កណ្តាលឆ្នាំ២០១៤មកដល់ពាក់កណ្តាលឆ្នាំ២០១៥។ ទោះបីជាព័ត៌មាននេះមិនទាន់ទទួលបានការបញ្ជាក់ជាថ្លូវការពីក្រុមហ៊ុនហ្វេសបុកក្តី លោក Adam Mosseri ដែលជាអនុប្រធានក្រុមហ៊ុនបានឲ្យដឹងថា ការចែករំលែកContentមានស្រាប់មានការរីកចម្រើនក្នុងអត្រាលឿនជាងការដាក់បញ្ចូលContentផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ លោកបន្តថារឿងនេះបានធ្វើឲ្យលោកមានក្តីបារម្មណ៍ព្រោះប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជាក្រុមហ៊ុនលោក គឺត្រូវពឹងទាំងស្រុងទៅលើចំណេះអំពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដែលទទួលបានតាមរយៈអន្តរកម្មរបស់ពួកគេនៅលើហ្វេសបុក។
ដើម្បីស្វែងរកវិធានការដោះស្រាយបញ្ហាដែលគេសំដៅដោយ”context collapse”នេះ ហ្វេសបុកបានបើកកិច្ចប្រជុំក្រុមដែលមានការចូលរួមដោយលោក Mark Zuckerberg ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន។ គោលបំណងរបស់ពួកគេគឺស្វែងរកគំនិតថ្មីនិងច្នៃប្រឌិតណាអាចជំរុញទៅលើការចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន(Personal Sharing)។ ដូច្នេះហើយទើបថ្មីៗ អ្នកឧស្សាហ៍ឃើញការរំឮក‘On This Day’និងពិធីបុណ្យឬព្រឹត្តិការណ៍ផ្សេងៗ។ ក្រៅពីនេះហ្វេសបុកបានបង្កើតឲ្យមាន live-streaming និងវីដេអូជូនពរថ្ងៃខួបកំណើត។

អ្វីដែលសម្ខាន់នោះគឺហ្វេសនបុកដឹងថាចំនុចខ្លាំងរបស់ពួកគេគឺចំណេះអំពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ព្រោះហ្វេសបុកជាកន្លែងដែលអាចឲ្យពួកគេរក្សាទំនាក់ទំនងជាមួយមិត្តភ័ក្តនិងសាច់ញ្ញាតិ និងជាកន្លែងដែលគេអាចចែករំលែកអ្វីដែលកើតឡើងនៅក្នុងជីវិតរបស់គេ។ប្រសិនបើម្នាក់ៗឈប់ប្រើប្រាស់ហ្វេសបុកសម្រាប់ទំនាក់ទំនងនិងចែករំលែក វានឹងប្រឈមមុខនឹងការបាត់បង់ទិន្នន័យនិងនឹងដៃគូរប្រកួតប្រជែងអាចឆ្មក់យកឱកាសទាញយកអ្នកប្រើប្រាស់ហ្វេសបុកទៅលើបច្ចេកវិទ្យារបស់គេ។

ទន្ទឹមគ្នាដែរ កាលពីថ្ងៃអង្គារ៍ទី២០ហ្វេសបុកបានប្រកាសពីគំនិតផ្តួចផ្តើមថ្មីមួយទៀត។ លើកនេះពួកគេដាក់បញ្ចូលវានៅលើ News Feeds ដើម្បីរំឮកពីព្រឹត្តិការណ៍សម្ខាន់ៗដែលពួកគេប្រហែលជាចង់Post!
អ្នកប្រហែលជាបានឃើញអ្វីដែលបានរៀបរាប់ខាងលើមួយរយៈមកហើយ ប៉ុន្តែហ្វេសបុកកំពុងតែសម្លឹងមើលទៅពង្រីកបន្ថែមទៀតដើម្បីជំរុញសកម្មភាពនៅលើplatformនេះ។

នេះជាអ្វីដែលហ្វេសបុកបានលើកឡើង៖
“សារដែលចេញពីហ្វេសប៊ុកនឹងលេចឡើងដំបូងគេលើ News Feeds។ គោលដៅរបស់យើងគឺដើម្បី:
ផ្តល់វិធីមួយដើម្បីទាក់ទងជាមួយមិត្តភក្តិនិងចែកចាយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកឬ ព្រឹត្តិការណ៍ផ្សេងៗ
ជួយពួកគេឲ្យមានក្តីសប្បាយរីករាយ
អបអរសាទរក្នុងពិធីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ស្របពេលធ្វើឱ្យពិភពលោកកាន់តែបើកចំហនិងការតភ្ជាប់ “

គំនិតផ្តួចផ្តើមចុងក្រោយបំផុតគឺការឲ្យជម្រើសកាតសម្រាប់Postលើហ្វេសបុកនៅថ្ងៃឈប់សម្រាកដើម្បីផ្ញើរការជូនពរនិងក្តីស្រលាញ់តាមកាតទៅកាន់គ្រួសារនិងមិត្តរបស់អ្នក!

https://vimeo.com/196342427

ពាណិជ្ជកម្ម

តើ​មាន​​Toolsអ្វី​ខ្លះសម្រាប់ជំនួយ​លើ​​ការ​ប្រើប្រាស់​​SEO?

SEO ឬ Search engine optimization គឺជាវិធីសាស្រ្ត បច្ចេកទេសនិងយុទ្ធសាស្រ្តមួយដែលគេប្រើដើម្បីបង្កើនចំនួនអ្នកចូលទៅកាន់គេហទំព័រ(វ៉េបសាយ)ណាមួួយដោយ បង្ហាញគេហទំព័រនោះមុនគេ(high-ranking placement)នៅក្នុងម៉ាស៊ីនស្វែងរក(search engine)ដូចជា Google, Bing, Yahoo ជាដើម។

ខាងក្រោមនេះជាToolsមួយចំនួនសម្រាប់ជួយអ្នកលើការប្រើប្រាស់SEOដែលបានណែនាំដោយ Page Traffice និងបានប្រែសម្រួលជាភាសាជាតិដោយក្រុមគំនិតរួមជាមួយ Kumnit Creative ដែលជាអ្នកជំនាញផ្នែកឌីជីផលម៉ាឃីតធីងនៅកម្ពុជា។

សូមចុចលើរូបភាពដើម្បីពង្រីក

top-15-most-recommended-seo-tools1-%e1%9e%87%e1%9e%b6%e1%9e%97%e1%9e%b6%e1%9e%9f%e1%9e%b6%e2%80%8b%e1%9e%81%e1%9f%92%e1%9e%98%e1%9f%82%e1%9e%9a

 

ពាណិជ្ជកម្ម

តើ​​ទិន្នន័យ​ស្ថិតិ​អំពី​អីុន​ធឺណិតបង្ហាញ​ពី​អ្វី​ខ្លះ?

ពួកយើងកំពុងតែរស់នៅក្នុងសម័យកាលដែលពោលពេញដោយបច្ចេកវិទ្យាទំនើប ជាពិសេសគឺវត្តមានរបស់ប្រព័ន្ធអីុនធឺណិតនេះឯង។ បើគិតត្រឹមឆ្នាំ២០១៥ មានមនុស្សច្រើនជាង3,260លាននាក់កំពុងប្រើប្រាស់អីុនធឺណិតសម្រាប់បំពេញគោលបំណងរៀងៗខ្លួនរបស់គេ។ តួរលេខនេះគឺច្រើនជាង 40%នៃចំនួនប្រជាជនពិភពលោក។

តោះក្រឡេកមើលទិន្នន័យស្ថិតិអំពីអីុនធឺណិតដែលបានស្រាវជ្រាវដោយ Hosting Facts និងបានប្រែសម្រួលជាភាសាជាតិដោយក្រុមគំនិតរួមជាមួយ Kumnit Creative ដែលជាអ្នកជំនាញផ្នែកឌីជីផលម៉ាឃីតធីងនៅកម្ពុជា។

សូមចុចលើរូបភាពដើម្បីពង្រីក

ពាណិជ្ជកម្ម

Facebook ប្រកាសពីបច្ចេកវិទ្យាថ្មី Group Video Chats របស់ Messenger

នាថ្ងៃទី១៩ធ្នូនេះ ហ្វេសបុកបានប្រកាសពីបច្ចេកវិទ្យាចុងក្រោយដែលទើបនឹងបន្ថែមចូលទៅក្នុងMessengerគឺវីដេអូខលជាក្រុម។ កន្លងមក Messengerបានផ្តល់លទ្ធភាពខលជាសម្លេងជាក្រុមនិងវីដេអូខលវាងមនុស្ស២នាក់។ យោងតាមហ្វេសបបុក លទ្ធភាពវីដេអូខលជាក្រុមនេះត្រូវបានអ្នកប្រើប្រាស់ហ្វេសបុកសំនូមពរច្រើនជាងគេ ហើយប្រជាប្រិយភាពរបស់វីដេអូខលនៅលើMessenger មានមនុស្សជាទូទៅជាង245លាននាក់ដែលធ្វើការខលជារៀងរាល់ខែ។

ចំពោះលទ្ធភាពថ្មីចុងក្រោយ ក្នុងពេលខលម្តងអាចដាក់អ្នកចូលរួមបានដល់៦នាក់ជាវីដេអូ ហើយអាចដាក់មនុស្សរហូតដល់៥០នាក់ទៀតស្តាប់ជាសម្លេងក្នុងពេលជាមួយគ្នា។ អ្នកប្រើប្រាស់ក៏អាចផ្ញើរសារជា អក្សរ រូបstickers រូបemoji និងអាចពាក់ម៉ាស់3Dកំឡុងពេលសន្ទនាបានទៀត!

ដូចបានរៀបរាប់ខាងលើលទ្ធភាពថ្មីនេះត្រូវបានប្រកាសជាផ្លូវការក្នុងខែធ្នូ។ ពេលវេលានេះជាវាពេលវេលាដ៏សាកសម្យណាស់ ព្រោះឱកាសឈប់សម្រាកនឹងមកដល់នាពេលខាងមុខឆាប់ៗនេះដូចជាពិធីមុណ្យណូអ៊ែល និងបុណ្យសកលជាដើម។ ក្នុងអំឡុងពេលនេះមនុស្សគ្រប់គ្នាតែងតែទាក់ទងទៅកាន់មិត្តភក្តិ សាច់ញ្ញាតិ និង បងប្អូនជិតឆ្ងាយដើម្បីផ្ញើរក្តីនឹករលឹក សេចក្តីជូនពរ និងការណាត់ជួបសម្រាប់កម្មពិធីជប់លៀងផ្សេងៗ។
បើក្រឡេកទៅមើលកាលពីខែមិនាឆ្នាំ២០១៥វិញ យើងឃើញមានក្រុមហ៊ុនថ្មីមួយដែលមានឈ្មោះថា Meerkat។ ក្រុមហ៊ុនMeerkatបានបង្ហាញនិងប្រកាសចេញឲ្យប្រើបច្ចេកវិទ្យាផ្សាយផ្ទាល់(live-streaming)ពីទូរស័ព្ទដៃ។ ប៉ុន្តែមិនយូរប៉ុន្មាន បន្ទាប់ពី២ទៅ៣អាទិត្យក្រុមហ៊ុនPeriscopeដែលមានក្រុមហ៊ុមTwitterនៅពីក្រោយ ក៏បានដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាផ្សាយផ្ទាល់នោះដែរហើយការប្រកួតប្រជែងរវាងក្រុមហ៊ុនទាំងពីរនេះក៏បានចាប់ផ្តើម។ ការប្រកួតប្រជែងកាន់តែមានភាពតឹងតែងទៅៗរហួតដល់ក្រុមហ៊ុនMeerkatមិនអាចទ្រាំទ្របានទៀត។
ទោះបីជាស្ថានភាពប្រែប្រួលទៅជាអាក្រក់សម្រាប់ក្រុមMeerkat តែពួកគេមិនបានចុះចាញ់ដោយងាយៗនោះទេ។ ពួកគេបានបន្តធ្វើការសិក្សាទៅលើទិន្នន័យ ស្វែងរកចំនុចខ្សោយ និងចំនុចខ្លាំង និងធ្វើការកែតម្រូវទៅលើបច្ចេកទេសផ្សាយផ្ទាល់(live-streaming)តាមទូរស័ព្ទដៃរបស់ពួកគេ។ បន្ទាប់ពី២ទៅ៣ខែ ពួកគេក៏ចេញបច្ចេកវិទ្យាផ្សាយផ្ទាល់ថ្មីមួយទឿត។ កម្មវីធីថ្មីនេះមានឈ្មោះថា Houseparty។ វាជាបច្ចេកវិទ្យាវីដេអូខលជាក្រុម។ Houseparty ទទួលបានចំណាប់អាម្មណ៍ជាខ្លាំងដែលមានអ្នកប្រើប្រាស់រហូតដល់១.២លានអ្នកជារៀងរាល់ថ្ងៃ។ ក្នុងឆ្នាំ២០១៥ វាជាតម្រូវការថ្មីមួយដែលមិនទាន់មានដៃគូរប្រជែងនៅក្នុងទីផ្សារ ប៉ុន្តែប្រសិនបើមានក្រុមហ៊ុនធំចូលមកក្នុងទីផ្សារនេះ បញ្ហាដែលកើតមានឡើងជាមួយក្រុមហ៊ុនTwitterនឹងអាចកើតមានឡើងសារជាថ្មីសម្រាប់ពួកគេ។ មកដល់ចុងឆ្នាំ២០១៦នេះ ក្តីបារម្មណ៍របស់ពួកគេបានក្លាយទៅជាការពិតដោយក្រុមហ៊ុនយក្សហ្វេសបុកបានប្រកាសដាក់ឲ្យប្រើបច្ចេកវិទ្យាវិដេអូខលនៅក្នុងMessengerរបស់ខ្លួន។ គួរបញ្ជាក់ដែលថា Messengerមានអ្នកប្រើប្រាស់ប្រមាណ១ពាន់លាននាក់។

តើអនាគតរបស់ក្រុមហ៊ុនថ្មីថ្មាងHousepartyដែលមានអាយុជាងត្រឹមជាង១ឆ្នាំងនេះនឹងទៅជាយ៉ាងណា?
ប្រសិនបើក្រុមហ៊ុនធំកាន់តែរីកធំឡើងៗហើយគ្រប់គ្រង់ទីផ្សារ តើក្រុមហ៊ុនថ្មីៗអាចនឹងប្រកួតប្រជែងដោយវិធីណា?

ពាណិជ្ជកម្ម

វិធីសាស្រ្តប្លែកមួយសម្រាប់ទាក់ទាញភ្ញៀវរបស់បារ “Please Don’t Tell”

បើអ្នកធ្វើដំណើរតាមបណ្តោយវិថីម៉ាក ភីអិល (Marks Pl) នៃទីក្រុងញូវយ៉កទៅកាន់ឱទ្យានថម្ភឃីន ស្វ៊ែរ (Tompkins Square) អ្នកប្រាកដជាជិះកាត់ហាងលក់ ហតដក(Hot Dog)មួយដែលមានភាពអ៊ូអរមិនដាច់។ នោះគឺហាងគ្រីហ្វដក(Crift Dogs)។ អ្នកអាចកម្មង់ហតដក(Hot Dog)គ្រប់ប្រភេទ! ព្រោះម៉ឺនុយរបស់ពួកគេមានដល់ទៅ៣០ជាងប្រភេទនៃហតដក(Hot Dog)សម្រាប់ចំណូលចិត្តរបស់អ្នក។
ប៉ុន្តែនៅក្នុងហាងនេះមានរឿងប្លែកមួយ ដែលធ្វើភ្ញៀវមានការចម្លែកចិត្តជាខ្លាំង។ នៅជ្រុងម្ខាងនៃហាង ដែលមានចម្ងាយមិនឆ្ងាយពីកន្លែងសម្រាប់ភ្ញៀវទទួលទានហតដក(Hot) គេប្រទះឃើញប្រភេទទូរទូរស័ព្ទមួយដែលប្រជាជននៅទីក្រុងញូវយ៉កបានឈប់ប្រើតាំងពី២០ទៅ២៥ឆ្នាំមុនមកម្លេះ។ ទោះបីទូរនេះឈរមិននៅចំកណ្តាលហាងក៏ពិតមែន ប៉ុន្តែព័រក្រហមដ៏ឆើតឆក់របស់វាបានឆាបយកចំណាប់អារម្មណ៍របស់ភ្ញៀវស្ទើរគ្រប់រូប។
ភ្ញៀវជាច្រើនមិនបានដឹងថាហេតុអ្វីមានវត្តមានទូរនៅទីនេះទេ ពួកគេតែងងឿងឆ្ងល់នៅពេលដែលមនុស្សចូលទៅក្នុងទូរនេះហើយមិនឃើញចេញមកវិញ។ មនុស្សទាំងនោះបានបាត់ខ្លួនយ៉ាងគួរឲ្យសង្ស័យ។ តើទូនេះនាំមនុស្សទាំងអស់នោះទៅណា? នេះជាសំណួរដែលតែងតែត្រូវបានចោទឡើង។
តាមពិតទៅគឺមានបារដ៏ប្រណិតមួយកំពុងលាក់ខ្លួននៅពីក្រោយទូរនេះ។ បារនោះមានយីហោ“Please Don’t Tell”។ បារ“Please Don’t Tell”ឬត្រូវបានស្គាល់ថា “PDT” ជាហាងបារស្រាក្រឡុក(cocktail) នៅក្នុងទីក្រុងញូវយ៉កដែលសព្វថ្ងៃមានភាពល្បីល្បាញយ៉ាងខ្លាំង ។ គេសង្កេតឃើញថាបារនេះបានលក្ខណៈខុសប្លែកពីគេត្រង់ការកំបាំងខ្លួននេះឯង ។ វាមិនបានបង្ហាញអ្វីទាំងអស់នៅតាមដងវិថី និងនៅក្នុងហាងគ្រីហ្វដក(Crift Dogs)។ មិនមានសូម្បីតែស្លាកស្នាមសញ្ញានិងផ្លាកឈ្មោះ។
ចំណែកឯនៅក្នុងទូរក្រហមវិញ វាមានសភាពមិនខុសប្លែកអ្វីពីទូរទូរស័ព្ទដទៃទឿតនោះទេ គឺមានជញ្ជាំងបិទជិត និងមានទូរស័ព្ទមួយ។ ប៉ុន្តែបើពិនិត្យឲ្យបានដិតដល់ នៅជិតទូរស័ព្ទមានសារណែនាំមួយសរសេរថា៖
“សូមស្វាគមន៍មកកាន់PTD
ទូរស័ព្ទនេះគឺជាកណ្តឹងទ្វារ
សូមចុចប៊ូតុងលេខ១ មួយដង។ ពួកយើងនឹងមកបំរើលោកអ្នកក្នុងរយៈពេលយ៉ាងខ្លី។
សូមអរគុណ! “
បន្ទាប់ពីអ្នកបានចុចប៊ូតុងលេខ១ហើយ ទុរស័ព្ទនោះនឹងធ្វើការខល។ មនុស្សដែលឆ្លើយនឹងការខលនេះ នឹងសួរអ្នកថាតើអ្នកបានកក់មុនដេរឬទេ? បើអ្នកបានកក់ហើយជញ្ជាំងម្ខាងរបស់ទូរនោះនឹងបើកទទួលអ្នក។ បារ“PDT” មិនបានធ្វើការផ្សព្វផ្សាយបើកចំហរទេ ពួកគេធ្វើឲ្យមនុស្សមានអារម្មណ៍ពិសេសទៅលើភាពអាថ៌កំបាំង ដែលញ៉ាំងឲ្យមនុស្សម្នាស្ទើរតែទប់ចិត្តមិនបាននឹកចង់តែនិយាយប្រាប់ពីបទពិសោធន៍ថ្មីនេះទៅកាន់មិត្តភ័ក្រ្តគេភ្លាមៗ។ ប្រសិនបើអ្នកមិនដែលបានទៅគ្រីហ្វដក(Crift Dogs)ឬមិនមានមិត្តភ័ក្រ្តប្រាប់ពីវត្តមានរបស់បារអាថ៌កំបាំងនេះទេ អ្នកប្រកាដជាមិនស្គាល់វាជាពុំខាន! សូម្បីតែគេហទំព័រ(វ៉េបសាយ)ក៏ដូចគ្នាគឺមិនមានព័ត៌មានអ្វីបន្តិចសោះ។ មានតែlogo លេខទូរស្ទ័ព និងរូបភាពមួយសន្លឹក។
ក្រោយពីស្តាប់ អ្នកប្រហែលជាចង់ទៅហើយមើលទៅ។

ហាងគ្រីហ្វដក(Crift Dogs)
ហាងគ្រីហ្វដក(Crift Dogs)

តើយុទ្ធសាស្រ្តបែបនេះគ្រប់គ្រាន់អាចជួយឲ្យអាជីវកម្មជោគជ័យក្នុងរយៈពេលវេងមែនឬទេ?

 

ចម្លើយគឺមិនមែនទេ។ យុទ្ធសាស្រ្តនេះគឺគ្រាន់តែជាវិធីចិត្តសាស្រ្តមួយសម្រាប់ទាក់ទាញភ្ញៀវ ។ ចំពោះការរក្សាអតិថិជនទាំងនេះបានឬមិនបាន វាអាស្រ័យលើបទពិសោធន៍ដែលនៅក្នុងបារដែលជាបុគ្គលិកលក្ខណៈរបស់វា។ ប្រសិនបើសេវាកម្មយឺតយ៉ាវ បុគ្គលិកគ្មានភាពរួសរាយ កន្លែងអង្គុយមិនស្រួល ហើយបវិយាកាសអាប់អួរចង្អៀតហប់ក្ដៅសឹងរកខ្យល់ដកដង្ហើមគ្មាន តើអ្នកគិតថាអ្នកនឹងចង់ទៅទីនោះម្តងទៀតឬទេ? អ្នកប្រាកដជាបដិសេធន័។

ជាក់ស្តែង យើងអាចលើកឧទាហរណ៍អាជីវកម្មក្នុងស្រុកមួយដែលទទួលបានភាពល្បីល្បាញដ៏ខ្លាំងក្លាក្នុងរយៈពេលមួយឆ្នាំដំបូង ប៉ុន្តែរយៈកាលក្រោយមកវាក៏បានបាត់កាយទៅវិញដោយមិនបន្សល់ដានអ្វីបន្តិចសោះ។ អាជីវកម្មនោះមានឈ្មោះថាគុយទាវទូក។ អាជីវកម្មគុយទាវជាហាងគុយទាវដំបូងគេបង្អស់ដែលយកគំនិតគុយទាវចានតូចដែលមានក្នុងអតីតកាលមកអនុវត្តសារជាថ្មី។ គុយទាវទូកមួយចានៗមានតម្លៃពី២០០០រៀលទៅ២៥០០រៀល ហើយមនុស្សម្នាក់ត្រូវការញាំយ៉ាងតិចក៏អស់ពី៤ទៅ៥ចាន ទើបមានលំនឹងពោះព្រោះក្នុងមួយចានៗមានសាច់ គុយទាវ និងទឹកស៊ុបត្រឹមតែ៣ទៅ៤ស្លាបព្រាប៉ុណ្ណោះ។
អាជីវកម្មមួយនេះបានធ្វើឲ្យការទទួលទានគុយទាវធម្មតាប្រែក្លាយជាមានភាពពិសេសជាងមុន។ អ្នកទទួលទានខ្លះក៏ឆ្ងាញ់ជាមួយនឹងថតគំនរចានបង្ហោះចួលបណ្តាញសង្គមហ្វេសបុកជាងរសជាតិនៃគុយទាវទៅទៀត។

ការចែករំលែករូបភាពនិងនិយាយតៗគ្នាអំពីគំនរចានគមតូចៗបានជំរុញឲ្យមនុស្សច្រើនឡើងៗចង់
សាកចង់យល់ពីបទពិសោធន៍ថ្មីនៃគុយទាវទូក។ ប៉ុន្តែមិនយូរប៉ុន្មានបន្ទាប់ពីភាពជោគជ័យអាជីវកម្មនេះក៏ត្រូវសាបទៅវិញដោយសារតែរសជាតិ សេវាកម្មនិងបរិយាកាសមិនខុសគ្នាខ្លាំងពីគុយទាវធម្មតា ប៉ុន្តែតម្លៃថ្លៃជាង។

ជារួមមកយើងឃើញថា វិធីសាស្រ្តអាថ៌កំបាំងរបស់PTDក៏ដូចជាគំនរចានរបស់គុយទាវទូកគឺជាយុទ្ធសាស្រ្តដែលមានប្រសិទ្ធភាពនិងលទ្ធភាពទាក់ទាញភ្ញៀវខ្ពស់។ ហើយមេរៀនសំខាន់មួយដែលយើងអាចរៀនបានពីករណីខាងលើនេះគឺភាពជោគជ័យក្នុងពេលបច្ចុប្បន្នគ្រាន់តែជាជយ័ជំនះរយៈពេលខ្លីប៉ុណ្ណោះប្រសិនបើអាជីវកម្មនោះមិនមានបុគ្គលិកលក្ខណៈ(រួមមានកត្តា៖ផលិតផល បរិយាកាស ការរៀបចំនិងឌីហ្សាញ និងសេវាអតិថិជន)ដែលមានគុណភាពពិតប្រាកដ។

ពាណិជ្ជកម្ម

ហេតុអ្វីអ្នកត្រូវចាប់ផ្តើមគ្រប់គ្រងពេលវេលា?


ការគ្រប់គ្រងពេលវេលាគឺការរៀបគម្រោងពីពេលវេលាសម្រាប់ការងារនិមួយៗ។ ការគ្រប់គ្រងពេលវេលាដែលល្អមួយនឹងអាចជួយអ្នកបំពេញការងារដោយវៃឆ្លាត ពោលគឺអាចបំពេញការងារច្រើនក្នុងពេលតិចជាងមុន និងបំពេញការងារបានល្អទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាកឬមានសំពាធខ្លាំង។ អ្នកត្រូវចងចាំថា បើអ្នកមិនអាចគ្រប់គ្រងពេលវេលាបានល្អ នោះវានឹងបណ្តាលឲ្យកើតមានអប្រសិទ្ធភាពការងារនិងជំងឺស្រ្តេស។
តើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកមិនមានពេលវេលាគ្រប់គ្រាន់សោះក្នុងមួយថ្ងៃៗ?
យើងខ្ញុំចង់បង្វែរការគិតរបស់អ្នក មកងាកមើលទីនេះបន្តិច៖

មនុស្សយើងនៅលើផែបដីរួមគ្នានេះមានពេលវេលា24 ម៉ោងដូចគ្នាទាំងអស់។ ហើយចុះហេតុអ្វីមនុស្សមួយចំនួនអាចប្រើប្រាស់ពេលវេលារបស់គេដើម្បីទទួលបានជ័យជំនះទៅលើរឿងច្រើន ខណៈដែលអ្នកផ្សេងទៀតមិនទទួលបានអ្វីទាល់តែសោះឬតិចតួចជាង?
ចម្លើយគឺស្ថិតនៅលើការគ្រប់គ្រងពេលវេលា។

អ្នកត្រូវផ្តោតទៅលើលទ្ធផល និងមិនត្រូវផ្តោតទៅលើការងារច្រើនហួស

អ្នកត្រូវផ្តោតទៅលើលទ្ធផលមិនមែនសមកម្មភាពនោះទេ។ ដូចជានៅពេលអ្នករវល់ខ្លាំង វាមិនមែនបានន័យថាអ្នកកំពុងតែមានប្រសិទ្ធភាពការងារខ្ពស់ឡើយ។ មួយវិញទៀត នៅពេលអ្នកផ្តោតទៅលើកិច្ចការងារច្រើនក្នុងពេលតែមួយ អ្នកត្រូវបែងចែកការគិតនិងការយកចិត្តទុកដាក់ទៅលើការងារនិមួយៗដោយមិនអាចផ្តោតអារម្មណ៍មូលទាំងស្រុងទៅលើកិច្ចការងារណាមួយៗបាននោះទេ។

មនុស្សដែលចេះគ្រប់គ្រងពេលវេលា តែងកំណត់ពីរយៈពេលដែលគេគួរតែចាយទៅលើសកម្មភាពផ្សេងៗ។ ការកំណត់បែបនេះតែជួយឲ្យគេ៖

  • ប្រសិទ្ធភាពការងារកើនខ្ពស់
  • ជួយកាត់បន្ថយស្រ្តេស
  • មានការរីកចម្រើនទាំងភាពជាបុគ្គលនិងក្នុងវិស័យការងារ
  • អាចសម្រេចក្តីបំណង

ផ្ទុយទៅវិញ បើអ្នកមិនចេះប្រើពេលវេលាឲ្យល្អទេ វាអាចបណ្តាល៖

  • មិនអាចបញ្ចប់កិច្ចការតាមកាលកំណត់របស់ស្ថាប័ន
  • តំណើរការងារមានភាពរអាក់រអួល
  • ការងារគ្មានគុណភាព
  • មានកេរ្តិ៍ឈ្មោះមិនល្អ
  • កើតជំងឺស្រ្តេស

ដូច្នេះអ្នកគួរតែចាប់ផ្តើមយកពេលវេលាខ្លះទៅរៀនពីវិធីសាស្រ្តគ្រប់គ្រងពេលវេលា!

ពាណិជ្ជកម្ម

តែ១៥ម៉ោងប៉ុណ្ណោះ Alibaba របស់ Jack Ma រកបាន១៤,៣ ពាន់លានដុល្លា

ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់ចិនបានធ្វើការប្រកាសថា នៅថ្ងៃសុក្រទី១១ ខែ១១ វេលាម៉ោង ៣:២០ នាទីរសៀល ដែលជាទិវាបុណ្យអ្នកគ្មានគូរ  ពួកគេបានលក់ទំនិញបានរហូតដល់១៤,៣ពាន់លានដុល្លាអាមេរិច ដែលច្រើនជាងឆ្នាំមុនៗទៅទៀត។

៨៤%នៃការទិញនិងទូទាត់ប្រាក់គឺប្រព្រឹត្តទៅលើទូរស័ព្ទដៃ

គ្រាន់តែ52វិនាទីដំបូង ក្រុមហ៊ុន អាលីបាបាលក់បាន១៤៦លានដុល្លា។ ហើយ៧នាទីបន្ទាប់មកទៀត ទិន្នន័យលក់បានកើនឡើងដល់១,46 ពាន់លានដុល្លាសហរដ្ឋអាមេរិច ដែលស្ទើរតែមិនគួរឱ្យជឿ។ គ្រាន់តែកន្លះថ្ងៃសុក្រដដែល ពួកគេអាចលក់បាន១២,១ ពាន់លានដុល្លា។

៨៤%នៃការទិញនិងទូទាត់ប្រាក់គឺប្រព្រឹត្តទៅលើទូរស័ព្ទដៃ ដែលទិន្នន័យនេះគឺជារឿងសាមញ្ញដោយសារតែក្រុមហ៊ុនអាលីបាបាមានប្រព័ន្ធឌីជីថលទូទាត់ប្រាក់យ៉ាងល្អប្រសើរ។

គួរបញ្ចាក់ថា គេហទំព័រលក់ទំនិញរបស់អាលីបាបាគឺមានអ្នកប្រើប្រាស់សកម្មប្រមាណ២៧០លាននាក់ក្នុង១ខែ ដែលពួកគេប្រើប្រាស់សេវាកម្មនេះដើម្បីធ្វើការទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ ទិញម្ហូបអាហារ ។ល។

ពាណិជ្ជកម្ម

តោះ ទៅទទួលយកគំនិតថ្មីៗ និងទាន់សម័យនៅ បារខែម​អាស៊ាន!

នាថ្ងៃទី ៤ ៥  និង ទី ៦ ខែវិច្ឆិកានេះ នឹងមានព្រឹត្តិការណ៍ដ៏ធំពិសេសមួយ គឺការជួបជុំរវាង អ្នកមានជំនាញបច្ចេកវិទ្យា អ្នកមានគំនិតច្នៃប្រឌិត អ្នកមានគំនិតអាជីវកម្ម និងទីផ្សារ និយោជិក និយោជក សាស្ត្រាចារ្យ និងសិស្សនិស្សិត នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាន មកជួបជុំគ្នាដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធដល់អ្នកចូលរួមទាំងអស់នៅសាកលវិទ្យាល័យន័រតុន។

អ្នកចូលរួមទាំងអស់នឹងមានឱកាសដ៏ល្អនៅក្នុងការសិក្សាបន្ថែម ចែករំលែក និងបង្ហាញ   បច្ចេកវិទ្យាថ្មីៗ និងគំនិតច្នៃប្រឌិតថ្មី ដោយចូលរួមទៅតាមប្រធានបទនានាដែលខ្លួនចាប់អារម្មណ៍ទៅតាមកាលវិភាគដែលមាន។

លើកនេះបារខែម មានគោលដៅធំជាងមុន រួមជាមួយនឹងការចូលរួមពីសំណាក់វាគ្មិនជាច្រើនដូចជា អ្នករៀបចំព្រឹត្តិការណ៍បាខែមនៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍  អ្នកជំនាញផ្នែកបច្ចេកវិទ្យា ទូរស័ព្ទ អ៊ីនធឺណិត វ៉ិបសាយ អ្នកជំនាញឌីជីថល  អ្នកជំនាញកម្មវិធីកូដចំហរ សហគ្រិន ដែលមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោក  ដើម្បីចែករំលែកនិងបង្ហាញពីបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មីៗ។

ព្រឹត្តិការណ៍នេះនឹងធ្វើទ្បើងរយៈពេលបីថ្ងៃ រួមមានសិក្ខាសាលា និងពិព័រណ៍ បច្ចេកវិទ្យា អាជីវកម្មដោយបើកជាសាធារណៈឥតគិតថ្លៃសម្រាប់អ្នកចូលរួមគ្រប់រូប ជាពិសេស សម្រាប់បុគ្គលិកក្រុមហ៊ុន សាស្ត្រាចារ្យ សិស្សនិស្សិត និងម្ចាស់អាជីវកម្ម ដែលមានចំណាប់អារម្មណ៍ចូលរួមចែករំលែកចំណេះដឹង គំនិតយោបល់ ជំនាញ និងបទពិសោធន៍ទាក់ទងទៅនឹងបច្ចេកវិទ្យា ឌីជីថល ការរចនាច្នៃប្រឌិត និងការអភិវឌ្ឍន៍មុខជំនាញ និងអាជីព ។

អ្នកចូលរួមទាំងអស់នឹងមានឱកាសដ៏ល្អនៅក្នុងការសិក្សាបន្ថែម ចែករំលែក និងបង្ហាញ   បច្ចេកវិទ្យាថ្មីៗ និងគំនិតច្នៃប្រឌិតថ្មី ដោយចូលរួមទៅតាមប្រធានបទនានាដែលខ្លួនចាប់អារម្មណ៍ទៅតាមកាលវិភាគដែលមាន។

បាខែមអាស៊ាន២០១៦ នឹងប្រារព្ធឡើងចាប់ថ្ងៃទី ៤ ដល់ ៦ ខែវិច្ឆិការ ពីម៉ោង ៨ព្រឹក ដល់ ម៉ោង៦ល្ងាច នៅសកលវិទ្យាល័យន័រតុន ។

កុំភ្លេចចូលរួមបារខែមអាស៊ានទាំងអស់គ្នា ដើម្បីក្លាយទៅជាផ្នែកមួយនៃសហគមន៍ នៃការចែករំលែកចំនេះដឹងខាងផ្នែកបច្ចេកវិទ្យា និងគំនិតផ្ដួចផ្ដើមអាជីវកម្មធំជាងគេនៅកម្ពុជា‍‌៕

ពាណិជ្ជកម្ម

តើកាហ្វេ​មួយ​ពែង​មាន​តម្លៃ​ប៉ុន្មាន?

[bws_promobar]

វប្បធម៌ ញ៉ាំ កាហ្វេ ចាប់ផ្តើម រីក ដុះ ដាលយ៉ាង ខ្លាំ ងនៅក្នុង ប្រទេស យើង ជា ពិសេស នារយៈពេលប៉ុន្មាន ឆ្នាំ ចុងក្រោយ នេះក្នុងរាជធានីភ្នំពេញ។ យើង ឃើញមាន ហាង កាហ្វេ រីក ដូចផ្សិត ស្ទើរគ្រប់ទីកន្លែង គ្រប់ ច្រកល្ហក។ កាហ្វេ មួយ កែវ នៅក្នុង ហាង កាហ្វេ ទំនើប ជាមធ្យម គឺមានតម្លៃ ប្រហែល ៣ដុល្លា ហើយ យើងឃើញ ថា វា គឺជា ជម្រើស ដ៏ពេញនិយម ពីសំណាក់ មនុស្ស សម័យ ថ្មី។ តើតម្លៃ ៣ដុល្លា ថ្លៃ ដែរឬទេ?  យើងអាចថា ថ្លៃ ក៏បាន ធូរថ្លៃ ក៏បាន។ ប្រ សិន បើយើង សួរ សំណួរ ដូចខាងលើ មនុស្ស មួយចំនួន ធំប្រាកដជាគិត ថា ថ្លៃដោយ ពួកគាត់ យល់ ថាវា មិន សមាមាត្រ ទៅ នឹង ប្រាក់ ចំណូល របស់ប្រជាជន ទូទៅ ហើយ សម្រាប់ អ្នកដែលមាន ប្រាក់ចំណូល គួរ សម គាត់ នឹង អាច យល់ ថា ៣ដុល្លា គឺមិនជា ថ្លៃនោះទេ។ ប៉ុន្តែ ប្រសិន បើគិត ពីជ្រុង មួយ ទៀត គឺគិត ពីតម្លៃ ពិត របស់ កាហ្វេ មួយកែវ វាអាចមាន តម្លៃ ត្រឹម៣ដុល្លា មែន ឬក៏ អាច ផ្តល់ តម្លៃ ដល់ យើងរហូត នឹកស្មាន មិនដល់។

កាហ្វេ មួយកែវ ក៏អាច មាន តម្លៃរហូត ដល់ មិន អាច កាត់ ថ្លៃ បាន ប្រិសិន បើយើង ចេះ ស្រូប យក តម្លៃ របស់វា។

បើ ស្តាប់ មើល ទៅ ដូចជា មិន ទំនងសោះ ! វា ពិត ជាមាន តម្លៃ ៣ ដុល្លា ប្រសិនបើអ្នក ជាវកាហ្វេ នោះ គ្រាន់តែ ចង់ទទួល បាន នូវ ឱជារស និង ក្លិន ឆ្ងុយឈ្ងប់ របស់ កាហ្វេ ឬ គ្រាន់តែ ចង់ មក អង្គុយ លេងដើម្បី កែអផ្សុក បន្ធូរ អារម្មណ៍ ឬ ក៏ មក ដើម្បីជួបជុំ កម្សាន្ត ជាមួយ មិត្តភក្តិ។ ប៉ុន្តែ កាហ្វេ មួយកែវ ក៏អាច មាន តម្លៃរហូត ដល់ មិន អាច កាត់ ថ្លៃ បាន ប្រិសិន បើយើង ចេះ ស្រូប យក តម្លៃ របស់វា។ អ្នកខ្លះ កាហ្វេ មួយ កែវរបស់គាត់ គឺ អាច បាន សង្សារមួយ ក៏ថាបាន ហើយ Life time value របស់កាហ្វេពេលខ្លះ គឺប្រពន្ធមួយ ផង ក៏មិនដឹង។ អ្នក ខ្លះ ទៀតកាហ្វេ មួយ កែវ អាច បង្កើនចំណង មិត្តភាពកាន់តែ ស្អិត រមួត និង បណ្តាញនកាន់តែទូលាយ ដែលទំនាក់ទំនង ទាំងនោះ ផ្តល់ នូវ តម្លៃដែលមិន អាច កាត់ថ្លៃបាន នាពេលអនាគត។ អ្នក ខ្លះ កាហ្វេមួយ កែវ គឺអាច បំពេញ កិច្ច ការ ងារ ដ៏សំខាន់មួយ ដែលមាន តម្លៃ រាប់ រយ រាប់ពាន់ ឬរាប់ម៉ឺន ដុល្លា។ អ្នកខ្លះ គាត់ ចំណាយ ថ្លៃកាហ្វេ មួយកែវ គឺដើម្បី មាន ឱកាសបាន ជួបអ្នកដែលមាន បទពិសោធ ឬអ្នកមានជំនាញធ្វើការ ពិភាក្សា រៀនសូត្រស្រូប យក ចំណេះ ដែល អ្វីដែលគាត់ បាន រៀន គឺអាច ជះឥទ្ធិពល វិជ្ជមានយ៉ាង ខ្លាំង ក្នុង ជីវិត របស់ គាត់។ អ្នកខ្លះ ទៀត កាហ្វេ មួយកែវ របស់គាត់ អាច ធ្វើឱ្យគាត់ ទទួលបាន ឱកាសការងារដែលល្អ ឬក៏ឱកាស អាជីវកម្ម មួយ ដែលគាត់ នឹកស្មានមិនដល់។ អ្នកខ្លះ កាហ្វេ មួយកែវ របស់គាត់ អាចធ្វើ ឱ្យ គាត់រកឃើញ ដៃគូរ អាជីវកម្ម ដ៏ល្អ ឬ ក៏គំនិត ដ៏អស្ចារ្យ អាចធ្វើឱ្យ គាត់បង្កើត អាជីវកម្ម មួយ ដែលល្បីល្បាញមួយ ។

[ad id=”5037″]

សម្រាប់ ខ្ញុំ វិញ រាល់ កាហ្វេ មួយកែវ ៗ គឺ មាន តម្លៃ ផ្សេងៗ គ្នា ពេលខ្លះ គឺវាគ្រាន់តែ ជា ការ ខ្ចះខ្ជាយ ប្រាក់កាសតែប៉ុណ្ណោះដោយ មិនបាន តម្លៃ អ្វីពីកាហ្វេ អ្វីទាំងអស់។ ប៉ុន្តែ ស្ទើរ រាល់ពេល កាហ្វេ មួយ កែវ តែង តែ ផ្តល់ នូវ តម្លៃ តប មកវិញជា និច្ច។ ដោយសារ តែ កាហ្វេ មួយកែវ ធ្វើឱ្យ ខ្ញុំ ស្គាល់ មនុស្ស ល្អៗ ជាច្រើន និង រក្សាទំនាក់ទំនងមិត្តភាពចាស់ៗ។ អ្នកខ្លះបាន ក្លាយជា មិត្ត ភក័្ត ដ៏ល្អ អ្នកខ្លះ បាន ក្លាយ ជា ក្រុម ការងារ ដ៏ល្អ អ្នកខ្លះបានផ្តល់នូវ គំនិត ល្អៗសម្រាប់អភិវឌ្ឍអាជីវកម្ម និង ការងារ អ្នកខ្លះបាន ក្លាយទៅជា អតិថិជន ដែលផ្តល់ចំណូល និង ជាអ្នកផ្សព្វផ្សាយបន្ត។ ចុះអ្នកវិញ?

តើ នូវរាល់ពេលទៅញ៉ាំកាហ្វេ ម្តងៗ តើអ្នកមាន ដែលគិតពីតម្លៃនៃកាហ្វេ មួយពែង ដែរឬទេ? តើកាហ្វេមួយពែង បាន ផ្តល់ អ្វីខ្លះដល់អ្នក?

ពាណិជ្ជកម្ម

វិធីសាស្រ្ត​៦​យ៉ាង​ដើម្បី​ ស្គាល់​ច្បាស់​ពី​ដៃ​គូរ​ប្រជែង​អាជីវកម្ម

ដោយសារទីផ្សារធុរកិច្ចបច្ចុប្បន្នជាទីផ្សារចំហរដែលមានដៃគូរប្រជែងច្រើន វាទាមទារឲ្យមានចំណេះដឹងច្រើនអំពីដែគូរប្រជែង ទាំងអ្វីដែលពួកគេកំពុងធ្វើ និងគម្រោងដែលពួកគេនឹងធ្វើនៅថ្ងៃអនាគត

ការបើកអាជីវកម្ម គឺជៀសមិនផុត ពីមានដៃគូរប្រកួតប្រជែង ហើយការមិនអើពើទៅលើដៃគូរប្រជែងរបស់ខ្លួន គឺជាគ្រោះថ្នាក់ដ៏ធំមួយ ដែលអាចប្រៀបដូចជា ការកាត់សរសៃរជើងរបស់ខ្លួនឯងអញ្ចឹង។ជាក់ស្តែង នៅខណៈពេលដែលលោកអ្នកមិនបានចាប់អារម្មណ៍នឹងគូរប្រជែងអាជីវកម្ម ពួកគេអាចនឹងកំពុងតែចាប់យកចំនែកទីផ្សាររបស់លោកអ្នកបន្តិចម្តងៗដោយស្ងាត់ស្ងៀម។ ដូច្នេះហើយប្រសិនបើលោកអ្នកមិនបានយកចិត្តទុកដាក់ទៅលើរឿងទាំងនេះទេ លោកអ្នកច្បាស់ជាមិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃមួយដែលអាចរក្សាបាននូវអតិថិជនប្រចាំ និង ទទួលបានអតិថិជនអនាគតជាច្រើនទៀតបានឡើយ។ ប៉ុន្តែសម្រាប់អាជីវកម្មខ្នាតមធ្យមនិងតូច តើអាចធ្វើយ៉ាងណាដើម្បីប្រមូលផ្តុំ និងសិក្សាពីការប្រកួតប្រជែងនៅក្នុងទីផ្សារដែលលោកអ្នកត្រូវការដើម្បីរក្សា ឬពង្រីកចំណែកទីផ្សារនោះ? គំនិតសូមណែនាំនូវវិធីសាស្រ្ត៦យ៉ាង៖

១/ ត្រូវយកចិត្តទុក្ខដាក់លើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ដៃគូរប្រជែងអាជីវកម្ម

លោកអ្នកអាចអានទស្សនាវដ្តីក្នុងស្រុក មើលព័ត៌មាន ស្តាប់វិទ្យុ និងចំណាយពេលមួយចំនួនដើម្បីស្រាវជ្រាវ នៅលើអុីនធឺណិត អំពីព័ត៌មាន ដែលទាក់ទិន នឹង ប្រភេទអាជីវកម្ម ក្នុងវិស័យរបស់លោកអ្នក។ ក្រៅពីការអានអត្ថបទ លោកអ្នកត្រូវយកចិត្តទុកដាក់ ជាពិសេសលើការផ្សព្វផ្សាយពាណិជ្ជកម្មទាំងនោះ  ព្រោះវាបង្ហាញពីអតិថិជនដែលពួកគេផ្តោតទៅលើ ហើយមួយវិញទៀតនោះគឺប្រភេទផលិតផល ឬសេវាកម្ម ដែលពួកគេកំពុងពង្រឹង និងលើកម្ពស់។ ព័ត៌មានទាំងអស់នេះ ពិតជាមានផលប្រយោជន៍ខ្លាំងណាស់ សម្រាប់ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នក។

២/ ធ្វើការសង្កេតឲ្យបានទៀងទាត់

ការស៊ើបអង្កេតទៅលើដៃគូរប្រកួតប្រជែងដែលល្អបំផុតតម្រូវឲ្យមានបច្ចុប្បន្នភាព។ ឧទាហរណ៍ ដៃគូរប្រកួតប្រជែងរបស់លោកអ្នកមានហាងលក់គ្រឿងអេឡិចត្រូនិក លោកអ្នកត្រូវតែទៅហាងនោះ ឲ្យបានញឹកញាប់ ដើម្បីបានដឹងអំពី ផលិតផលឬសេវាកម្ម ដែលគេផ្តល់ តម្លៃដែលដាក់ ជាពិសេសនោះ លោកអ្នកនឹងទទួលបានគំនិតបន្ថែមសម្រាប់ការដាក់តាំងផលិតផល។

៣/ សាកសួរមិត្តរបស់លោកអ្នកដែលជាអ្នកធុរកិច្ចដូចគ្នា

លើកក្រោយនៅពេលដែលលោកអ្នកមានកម្មវិធីជួបជុំ លោកអ្នកអាចសាកសួរមិត្តរបស់លោកអ្នកជាលក្ខណៈបុគ្គល ដោយបញ្ចេញឈ្មោះដៃគួរប្រជែងត្រង់ៗ។ ការធ្វើដូចនេះ អាចនឹងឲ្យលោកអ្នកទទួលបានចំណេះដឹងអំពីផលិតផលថ្មីៗដែលនឹងមកដល់ និងបម្លាស់ប្តូរបុគ្គលិករបស់ដៃគូរប្រជែង។ ក្រៅពីនេះ ពេលខ្លះយើងក៏អាចទទួលបានព័ត៌មានថាតើអាជីវកម្មណាខ្លះត្រូវបានសេងបន្តផងដែរ។

 

៤/ សាកសួរអតិថិជនរបស់ពួកគេ

ចំពោះចំណុចនេះ មិនមែនមានន័យថា លោកអ្នកត្រូវឈរនៅមុខហាងរបស់ពូកគេ ហើយចាំសួរអ្នកដែលដើរចេញពីហាងនោះទេ។ តើយើងគួរធ្វើយ៉ាងម៉េចទៅវិញ? អតិថិជនរបស់អ្នកក៏អាចជាអតិថិជនរបស់ដៃគូរប្រជែងរបស់អ្នកផងដែរ។ ដូច្នេះហើយលោកអ្នកអាចស៊ើបសួរពីពួកគាត់បាន។ មួយវិញទៀត លោកអ្នកក៏អាចឆ្លៀតសួរពួកគាត់ នៅពេលដែលបានជួបពួកគាត់នៅក្នុងឱកាសផ្សេងៗទៀត។

ហើយចំពោះការសួរទៀតសោត លោកអ្នកត្រូវតែស្វែងរកចម្លើយដែលមានប្រយោជន៍។ ឧទាហរណ៍ មានអតិថិជនម្នាក់ដែលអ្នកបានសួរ បានឆ្លើយប្រាប់ថា ដៃគួរប្រជែងរបស់លោកអ្នក ផ្តល់សេវាកម្មល្អខ្លាំងណាស់។ ក្នុងករណីនេះ តើអ្នកនឹងបន្តសួរ ឬឈប់? លោកអ្នកត្រូវគិតថា នៅពេលគាត់និយាយបែបនេះ លោកអ្នកមិនទាន់បានព័ត៌មានអ្វីដែលមានប្រយោជន៍នោះទេ ក្រៅពីបានដឹងថាគាត់ពេញចិត្ត យ៉ាងខ្លាំងទៅនឹងសេវាកម្មរបស់ដៃគូរប្រជែងនោះ។ លោកអ្នកត្រូវតែបន្តសួរទៅមុខទៀត ជីកសួរឲ្យបានជ្រៅ ដូចជា តើចំណុចអ្វីខ្លះដែលធ្វើឲ្យអ្នកពេញចិត្តនឹងសេវាកម្មនោះខ្លាំងយ៉ាងនេះ? តាមការគិតរបស់អ្នក តើអ្វីខ្លះដែលពួកគេធ្វើបានល្អ?។ល។

៥/ សាកល្បងប្រើប្រាស់សេវាកម្ម ឬផលិតផលរបស់ពួកគេ

នេះជាវិធីដែលងាយស្រួល និងទទួលបានព័ត៌មានច្បាស់លាស់។ លោកអ្នកនឹងទទួលបានព័ត៌មានថាតើពួកគេមានអ្វីថ្មីខ្លះ និងថាតើពួកគេបំរើអតិថិជនដោយរបៀបណា។ ប្រសិនបើពួកគេមានជាកម្មវិធីសមាជិក ឬ កម្មវិធីអតិថិជនប្រចាំ លោកអ្នកក៏គួរតែចូលរួមផងដែរ ព្រោះវាជាយុទ្ធសាស្រ្តមួយដែលធូរថ្លៃ និងផ្តល់ប្រសិទ្ធភាពខ្ពស់។

៦/ ការប្រើអតិថិជនសម្ងាត់

វិធីសាស្ត្រមួយក្នុងការធ្វើការវាយតម្លៃ និងស្វែងរកកង្វះខាតនៅក្នុងអាជីវកម្ម សេវាកម្ម ឬផលិតផលដែលត្រូវបានគេយកមកអនុវត្តវិធីសាស្ត្រអតិថិជន សម្ងាត់ (Mystery Shopping)។  វិធីសាស្ត្រអតិថិជនសម្ងាត់ គឺជាវិធីសាស្ត្រ មួយដែលត្រូវបានប្រើប្រាស់យ៉ាងច្រើនដើម្បីប្រមូលព័ត៌មាន សំខាន់ៗសម្រាប់ក្រុមហ៊ុន ឬអាជីវកម្ម ដោយប្រើប្រាស់អ្នកខាងក្រៅ (អ្នកដែលមិនបម្រើការនៅក្នុងក្រុមហ៊ុន។ ព័ត៌មានដែលបានមកពីអតិថិជនសម្ងាត់គឺត្រូវបានយកមកប្រើប្រាស់ក្នុងការវាយតម្លៃ កែតម្រូវ ដើម្បីពង្រឹងក្រុមហ៊ុន ផលិតផល ឬសេវាកម្ម។

ពាណិជ្ជកម្ម

វគ្គ​សិក្សាធុរកិច្ច៖ Facebook Marketing សម្រាប់ពង្រីក​អាជីវកម្ម

សម័យបច្ចេកវិទ្យាតម្រូវឲ្យអ្នកគ្រប់គ្រងអាជីវកម្ម និងអ្នកទីផ្សារទាំងឡាយធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្តទីផ្សារ ជាពិសេសគឺការប្រើប្រាស់តិចនិចផ្សព្វផ្សាយទៅតាមបណ្តាញសង្គមនានា។ តោះ! មកចូលរួមទាំងអស់គ្នាក្នុងវគ្គសិក្ខាសាលា: “Facebook Marketing សម្រាប់ពង្រីកអាជីវកម្ម ” ដែលរៀបចំឡើងដោយKUMNIT CREATIVE

ក្នុងវគ្គសិក្សានេះអ្នកនឹងទទួលបាន៖

  • ការយល់ដឹងសីុជម្រៅពីការប្រើប្រាស់ Facebookដើម្បីអាជីវកម្ម
  • របៀបបង្កើត Facebook Page ដែលអាចជួយបង្កើនការលក់
  • តើគួរ Post របៀបណានៅលើPageដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់?
  • ការលើកឧទាហរណ៍ជាក់ស្តែងអំពីតិចនិចដែលបានប្រើប្រាស់ដោយ ក្រុមហ៊ុនក្នុងស្រុក
  • របៀបវាយតម្លៃប្រសិទ្្ធភាព និងប្រសិទ្ធផលដោយប្រើ Facebook Insight Tool
  • ការយល់ដឹងកំរិតខ្ពស់អំពី Facebook Ads Manager ដូចជា Power Editor និង Ads Manager
  • របៀបប្រើប្រាស់ប្រភេទផ្សេងៗនៃ Facebook Ads (Campaign, Ad set,Ad, Instagram…)

កាលបរិច្ឆេទ៖ 23/10/16

ទីតាំង៖ ផាកកាហ្វេកាល់មែត

ទំនាក់ទំនងចុះឈ្មោះ៖010 296 072 | info@kumnitcreative.com

Facebook Marketing

ពាណិជ្ជកម្ម

កាវ៉ិច​ខ្ចប់​ផលិតផលទាំង១១ដែលពោពេញទៅដោយ​ភាពច្នៃប្រឌិតខ្ពស់

ជាការពិតណាស់គុណភាពផលិតផលគឺជារឿងដែលចាំបាច់សម្រាប់អតិថិជននីមួយៗក្នុងការជ្រើសរើសផលិតផលប្រើប្រាស់។ បន្ថែមពីលើនេះ ការវេចខ្ជប់ផលិតផលក៏ជាកត្តាសម្ខាន់មួយដែលមិនអាចមើលរំលងបានដែរ ព្រោះវាមានឥទ្ធិពលផ្ទាល់ទៅលើភាពលេចធ្លោរ និងការជ្រើសរើសក៏ដូចជាទឹកចិត្តរបស់អតិថិជន! តើអ្នកដឹងទេ ប្រហែល៨៥%នៃអតិថិជនទាំងអស់គឺទិញទំនិញដោយផ្អែកលើរូបរាង និងការវ៉ិចខ្ចប់របស់ផលិតផល។

ខាងក្រោមនេះគឺជា ១១ ឧទាហរណ៍នៃការវេចខ្ចប់ផលិតផលដែលមានគំនិតច្នៃប្រឌិតគួរឲ្យទាក់ទាញខ្លាំងរបស់ផលិតផលប្រទេសក្រៅ ដែលគំនិតបានធ្វើការស្រាវជ្រាវ និងដកស្រង់ចេញពីគេហទំព័របរទេសមួយ។

១/ កញ្ចប់ស្ករmintដែលមានរាងដូចធ្មេញ

តើអ្នកគិតថាវាគួរឲ្យចង់ញាំណាស់មែនទេ?

២/ កញ្ចប់ខ្សែរដែលមានរូបរាងជាសត្វចៀម

ការដែលធ្វើជារូបចៀមបែបនេះមានគុណសម្បត្តិច្រើន ដូចជាការផ្តល់ការគិតថាវាជាខ្សែរមានគុណភាពខ្ពស់ និងធ្វើចេញពីសរសៃរអំបោះដែលបានពីសត្វចៀម១០០%។

៣/ កញ្ចប់ដង្កៀបខ្មៅ និងកៅស៊ូចងសក់ ដែលរៀបជាប្រភេទស្តាយសក់ប្លែកៗ

៤/ កញ្ចប់អំពូលភ្លើងដែលមានរាងជាការ៉េម

៥/ កញ្ចប់សាច់ដែលងាយឲ្យអតិថិជនដឹងពីប្រភេទរបស់សាច់

៦/  កញ្ចប់នំ Pasta ដែលមានរូបចុងភៅដែលមានភាពក្រម៉េចក្រមើម និងងាយឲ្យអ្នកញាំដឹងអំពីកម្រិត Pasta ដែលនៅសល់

៧/ កញ្ចប់រូចរាងជាឡដុតនំ cupcakes

៨/ កញ្ចប់សណ្តែកដី ដែលស្រលាញ់បរិស្ថាន

នំ cupcakes ក្ដៅៗ!

៨/ កញ្ចប់សណ្តែកដី ដែលស្រលាញ់បរិស្ថាន

៩/ ស្រោមជើង ដែលមើលទៅដូចជាជក់លាបពណ៌

១០/ កាសត្រចៀក

១១/ ការវេចខ្ជប់កៅស៊ូចងសក់ជាសំពត់នារីរាំរបាំ

ពិតជាស្រស់ស្អាតណាស់!

ប្រភព brightside.me

ពាណិជ្ជកម្ម

ពង្រឹង​អាជីវកម្ម​តាមរយៈវិធីសាស្ត្រ​អតិថិជន​សម្ងាត់

ដើម្បីឱ្យមានភាពប្រកួតប្រជែងខ្ពស់ក្នុងពិភពធុរកិច្ច សហគ្រាស និងម្ចាស់អាជីវកម្មនីមួយៗតែងតែខិតខំប្រឹងប្រែងដើម្បីពង្រឹងគុណភាពផលិតផល សេវាកម្ម ឬក៏ប្រើប្រាស់យុទ្ធសាស្ត្រដាក់តម្លៃផ្សេងៗដើម្បីយកឈ្នះដៃគូរប្រកួតប្រជែង។ ម្នាក់ៗតែងតែរិះរកគ្រប់មធ្យោបាយបង្កើនចំណុចខ្លាំងរបស់ខ្លួន និងធ្វើការវាយតម្លៃ ស្វែងរកចន្លោះប្រហោងដើម្បីបំពេញបន្ថែម។ មានវិធីសាស្ត្រជាច្រើនក្នុងការធ្វើការវាយតម្លៃ និងស្វែងរកកង្វះខាតនៅក្នុងអាជីវកម្ម សេវាកម្ម ឬផលិតផលដែលត្រូវបានគេយកមកអនុវត្ត ហើយនៅក្នុងចំណោមវិធីសាស្ត្រនោះ មានវិធីសាស្ត្រមួយដែលគេនិយមប្រើប្រាស់គឺវិធីសាស្ត្រអតិថិជនសម្ងាត់ (Mystery Shopping)។

វិធីសាស្ត្រអតិថិជនសម្ងាត់គឺជាវិធីសាស្ត្រមួយដែលត្រូវបានប្រើប្រាស់យ៉ាងច្រើនដើម្បីប្រមូលព័ត៌មាន សំខាន់ៗសម្រាប់ក្រុមហ៊ុន ឬអាជីវកម្ម ដោយប្រើប្រាស់អ្នកខាងក្រៅ (អ្នកដែលមិនបម្រើការនៅក្នុងក្រុមហ៊ុន)។ ព័ត៌មានដែលបានមកពីអតិថិជនសម្ងាត់គឺត្រូវបានយកមកប្រើប្រាស់ក្នុងការវាយតម្លៃ កែតម្រូវ ដើម្បីពង្រឹងក្រុមហ៊ុន ផលិតផល ឬសេវាកម្ម។ អតិថិជនសម្ងាត់ នឹងត្រូវបានជ្រើសរើសដើម្បីឱ្យទៅធ្វើការទិញទំនិញ ជាវសេវាកម្ម ឬក៏ទៅពិនិត្យមើលទីតាំងណាមួយដែលបានកំណត់ ហើយសកម្មភាពនៅក្នុងកំឡុងពេលបំពេញបេសកកម្មគឺត្រូវបានរៀបចំ និងត្រៀមរួចជាស្រេចដែលរួមមាន សំណួរដែលត្រូវសួរ ទំនិញដែលត្រូវទិញ ការរិះគន់ ឬចំណុចមួយចំនួនដែលត្រូវត្រួតពិនិត្យដើម្បីឆ្លេចយកនូវស្ថានភាពរបស់សេវាកម្ម ឬអាជីវកម្មទាំងមូល។

អតិថិជនសម្ងាត់ដែលត្រូវចុះបំពេញបេសកកម្មគឺត្រូវបានហ្វឹកហាត់ជាមុនដើម្បីឱ្យពួកគាត់យល់ដឹងអំពីគោលបំណង និងចំណុចសំខាន់ៗណាខ្លះដែលត្រូវចាប់អារម្មណ៍ក្នុងកំឡុងពេលបំពេញភារកិច្ច។ អតិថិជនសម្ងាត់គឺដាច់ខាតជាអ្នកដែលលម្អិត និងហ្មត់ចត់ ហើយត្រូវចេះចាប់អារម្មណ៍សូម្បីតែចំណុចតូចៗដែលទាក់ទងនឹងអាជីវកម្ម។ ពួកគាត់ត្រូវចុះទៅទីតាំងផ្ទាល់ជាក់លាក់ណាមួយដើម្បីធ្វើការទិញទំនិញ ឬក៏ទៅធ្វើការវាយតម្លៃសេវាកម្មអតិថិជន។ ឧទាហរណ៍ នៅពេលដែលអតិថជនសម្ងាត់ទៅទិញទំនិញនៅទីតាំងនោះ ហើយឃើញមានការតម្រង់ជួរយ៉ាងវែង ពេលវេលារង់ចាំយូរ គាត់ត្រូវធ្វើវាយតម្លៃស្ថានភាព ព្រមទាំងផ្តល់មតិយោបល់ដើម្បីធ្វើកែលម្អរចំណុចខ្វះខាតទាំងនោះឱ្យប្រសើរឡើង។ ក្នុងនោះមានដូចជា៖ តើគួរបន្ថែមបុគ្គលិកដែរឬទេ? តើគួរកែប្រែទម្រង់(Layout)ហាងដើម្បីសម្រួល និងកាត់បន្ថយការរង់ចាំ?ទាំងនេះគឺជាចំណុចខ្លះៗដែលអតិថិជនសម្ងាត់អាចផ្តល់ចម្លើយបាន។

ដោយសារតែគោលបំណងក្នុងការប្រើប្រាស់វិធីអតិថិជនសម្ងាត់គឺដើម្បីទទួលបានព័ត៌មានដែលមិនលម្អៀងសម្រាប់ក្រុមហ៊ុន ឬអាជីវកម្មយកមកកែលម្អនិងធ្វើឱ្យប្រសើរឡើង អតិថិជនសម្ងាត់គឺត្រូវបានគេចម្រាញ់ចេញពីអ្នកដែលមិនមែនជាបុគ្គលិកក្រុមហ៊ុន ហើយត្រូវបានរៀបចំឱ្យចុះធ្វើបេសកកម្មនៅតាមទីតាំងជាក់លាក់ណាមួយ។ ពួកគាត់នឹងធ្វើការវាយតម្លៃដោយសម្ងាត់ ដោយមិនឱ្យបុគ្គលិកណាមួយដឹងពីវត្តមានរបស់ខ្លួន ឬដឹងថាពួកគេត្រូវបានគេចុះមកវាយតម្លៃ ដែលផ្ទុយស្រឡះពីវិធីសាស្ត្រមួយដែលគេតែងតែប្រើប្រាស់គឺការចុះទៅវាយតម្លៃដោយឱ្យបុគ្កលិកដឹងជាមុន។ វិធីសាស្ត្រអតិថិជនសម្ងាត់ គឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពដើម្បីធ្វើការពីសិក្សាពីភាពពិតជាក់ស្តែងរបស់អាជីវកម្ម ជាពិសេសលើសេវាកម្មអតិថិជន។

ប្រសិនបើអ្នកចង់ដឹងពីប្រសិទ្ធភាពរបស់វិធីសាស្ត្រនេះ ចូរសាកល្បងអនុវត្តវាមើល ថាតើវាអាចជួយអ្នកបានដល់កម្រិតណា។ នៅប្រទេសកម្ពុជាយើង មានអាជីវកម្ម និងស្ថាប័នមួយចំនួនក៏បានអនុវត្តវិធីសាស្រ្តនេះជាប្រចាំផងដែរដើម្បីពង្រឹងគុណភាពបុគ្គលិករបស់ខ្លួន និងស្វែងយល់ពីចំណុចខ្វះខាត ឬចំណុចខ្សោយណាខ្លះដែលអាចធ្វើការកែប្រែឡើងវិញ។

វិធីសាស្ត្រអថិតិជនសម្ងាត់មិនមែនគ្រាន់តែស្វែងរកចំណុចណាខ្លះដែលអាចពង្រឹងបាននោះទេ ប៉ុន្តែវិធីសាស្ត្រនេះនឹងជួយអ្នកឱ្យដឹងពីភាពរីកចម្រើនរបស់បុគ្គលិកក្នុងការផ្តល់សេវាកម្ម ឬក៏សាខាណាដែលកំពុងតែអភិវឌ្ឍខ្លួនបានល្អ ឬធ្វើការស្វែងរកបុគ្គលិកមួយណាដែលមានសមត្ថភាពខ្ពស់ជាងគេក្នុងការបំពេញការងារដើម្បីធ្វើការលើកទឹកចិត្ត និងផ្តល់រង្វាន់។ បើនិយាយឱ្យចំទៅ វិធីសាស្ត្រអតិថិជនសម្ងាត់គឺជាវីធីសាស្ត្រប្រើប្រាស់ដើម្បីពង្រឹងគុណភាព និងសិក្សាស្វែងយល់ពីសុខភាពរបស់សេវាកម្មអតិថិជន ឬធ្វើការកំណត់ពីចំណុចខ្លាំងដែលខ្លួនមាន។ ប្រសិនបើអ្នកចង់ដឹងព័ត៌មានកាន់តែច្រើនអំពីអាជីវកម្មរបស់អ្នក កុំភ្លេចសាកល្បងប្រើប្រាស់អិថិជនសម្ងាត់!

ពាណិជ្ជកម្ម

មាន់ និងស៊ុតមាន់ តើមួយណាកើតមុន?

សំណួរនេះមើលទៅគឺពិតជាសំណួរមួយដ៏សែនសាមញ្ញ ប៉ុន្តែ ពិបាកនឹងផ្តល់ចម្លើយមួយឲ្យត្រឹមត្រូវឥតខ្ចោះណាស់។ ប្រសិនបើយើងយកសំណួរនេះទៅសួរ ប្រាកដជាមានមនុស្សមួយចំនួនគិតថា យើងមិនគ្រប់ទឹកផងក៏មិនដឹង។ ប៉ុន្តែ សំណួរ “មាន់ និងស៊ុតមាន់មួយណាកើតមុន” គឺជាសំណួរមួយដែលអ្នកវិទ្យាសាស្ត្របានព្យាយាមធ្វើការឆ្លើយជាយូរណាស់មកហើយ។ ដូចនេះ គេហទំព័រ«គំនិត»សូមលើកយកប្រធានបទនេះមកចែករំលែកមិត្តអ្នកអាន អំពីការរកឃើញចុងក្រោយបំផុតពីបញ្ហានេះរបស់អ្នកវិទ្យាសាស្ត្រ។

សំណួរទាក់ទងនឹងមាន់ និងស៊ុតមាន់ គឺមានលើកឡើងតាំងពីជំនាន់មុនគ្រឹស្គសករាជមកម្ល៉េះដោយអ្នកទស្សនវិទូដ៏ល្បីល្បាញម្នាក់ឈ្មោះអារីស្តូតដែលគាត់បានលើកឡើងថា “វាគួរតែមានបក្សីមួយដែលផ្តល់កំណើតដល់ស៊ុតសម្រាប់បក្សីណាដែលមានកំណើតចេញពីស៊ុត”។ មិនត្រឹមតែទស្សនវិទូអារីស្តូតនោះទេ មានមនុស្សជាច្រើនដែលបានធ្វើការឆ្លើយសំណួរនេះ តួរយ៉ាងអ្នករូបវិទូដ៏ល្បីល្បាញក្នុងសម័យបច្ចុប្បន្នបណ្ឌិត ’Stephen William Hawking ក៏បានចូលរួមចំណែកក្នុងការឆ្លើយនូវសំណួរខាងលើផងដែរ។ លោកបានលើកឡើងថាស៊ុតមាន់គឺមានកំណើតមុន។ ចំណែកឯទ្រឹស្តីនៃការវិវដ្ដន៍វិញក៏បានលើកឡើងផងដែរថា ស៊ុតត្រូវតែមានកំណើតមុន តែទ្រឹស្តីក៏បានបញ្ចាក់ថា ស៊ុតនោះគឺជាស៊ុតទូទៅមិនមែនជាស៊ុតដែលភ្ញាស់ចេញជាមាន់នោះទេ។ សម្រាប់ទ្រឹស្តីដែលចេញពីសាសនាវិញដូចជាសាសនាព្រះពុទ្ធ និងសាសនាហិណ្ឌូដែលជឿលើការចាប់ជាតិជាថ្មីនោះ បានកំណត់ថា មាន់ និងស៊ុតមាន់គ្មានមួយណាដែលកើតមុននោះទេ។

ទ្រឹស្តីនៃការវិវដ្តន៍បានបញ្ចាក់ថា ភាវរស់គឺមានបម្លាស់ប្តូរតាមរយៈពេលវេលាដោយដំណើរលាស់ថ្មី និងការបន្តពូជ។ ដោយសារតែDNAអាចធ្វើការផ្លាស់ប្តូរបានតែនៅមុននឹងការចាប់កំណើត ដំណើរលាស់ថ្មីនៃភាវរស់ត្រូវបានបង្កើតឡើងដោយភាវរស់មួយប្រភេទដែលស្រដៀងនឹងសត្វមាន់ ប៉ុន្តែមិនមែនសត្វមាន់នោះទេ ដែលជាអ្នកបង្កើតស៊ុតមាន់។ ស៊ុតមាន់ទាំងនេះហើយដែលជាអ្នកបង្កើតសត្វមាន់ដែលមានវត្តមានមកទល់នឹងសព្វថ្ងៃនេះដោយឆ្លងតាមការវិវដ្ដន៍ជាច្រើនដំណាក់កាល។ សរុបសេចក្តីមក ឆ្លងតាមការបន្តពូជ និងការវិវដ្តន៍ជាបន្តបន្ទាប់ធ្វើឲ្យយើងទទួលបានស៊ុតដែលក្នុងនោះមានផ្ទុកអំប្រ៊ីយ៉ូ (ទារក)នៃសត្វមាន់ដំបូងបង្អស់។ ដូច្នេះ ស៊ុតមាន់ត្រូវតែមានកំណើតមុនសត្វមាន់។

ផ្ទុយទៅវិញ នៅឆ្នាំ២០១០អ្នកវិទ្យាសាស្ត្ររបស់ចក្រភពអង់គ្លេសដែលបានអះអាងពីភាពជោគជ័យនៃការបំបែកប្រស្នាស្តីពី មាន់និងស៊ុតមាន់នោះបានបញ្ចាក់ថា សត្វមាន់មានកំណើតមុន។ នេះជាការលើកឡើងរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Sheffield និងWarwick។

អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យទាំងពីរខាងលើបានរកឃើញថា ប្រូតេអ៊ីនដែលរកឃើញនៅក្នុងអូវ៉ែររបស់សត្វមាន់គឺមានសារៈសំខាន់ណាស់សម្រាប់ការកកើតឡើងនៃស៊ុតមាន់ ហេតុនេះហើយអ្នកវិទ្យាសាស្ត្រខាងលើបានអះអាងថា ស៊ុតមាន់មានវត្តមានលុះត្រាណាតែមានវត្តមានសត្វមាន់ជាមុនសិន។

ប្រូតេអ៊ីននោះគឺជាភ្នាក់ងារបង្កើនល្បឿនការវិវដ្តន៍របស់សំបកស៊ុត ដែលជាភ្នាក់ងារដ៏មានសារៈសំខាន់សម្រាប់ការពារពងក្រហម និងអង្គធាតុរាវដែលនៅខាងក្នុងស៊ុតខណៈពេលដែលកូនមាន់កំពុងតែមានការវិវដ្តន៍នៅក្នុងសំបក។

ឆ្លងតាមការលើកឡើងរបស់អ្នកវិទ្យាសាស្ត្រនានា យើងពិបាកនឹងធ្វើការសន្មតឲ្យបានត្រឹមត្រូវ១០០%ណាស់ថាតើសត្វមាន់ ឬក៏ស៊ុតមាន់មានកំណើតមុន។ ប៉ុន្តែ ការលើកឡើងរបស់ទ្រឹស្តីនៃការវិវដ្តន៍ហាក់ដូចជាមានភាពសមហេតុផលច្រើនជាង។ចុះចំណែកអ្នកវិញ អ្នកយល់យ៉ាងណា?

ឯកសារយោង៖

http://www.nbcnews.com/

http://articles.cnn.com/_s=PM:WORLD

http://www.icr.org/

http://en.wikipedia.org/

http://science.howstuffworks.com/

ពាណិជ្ជកម្ម

Facebook Marketing: Facebook Ads និង Boosted Postខុសគ្នា​យ៉ាងដូចម្តេច?

ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គមហ្វេសប៊ុកគឺមានការកើនឡើងគួរឱ្យកត់សម្គាល់ និងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗដោយសារតែភាពងាយស្រួល និងអាចបត់បែនបានតាមកាលៈទេសៈក្នុងការប្រើប្រាស់ច្រកផ្សព្វផ្សាយមួយនេះ។ ប៉ុន្តែជាទូទៅ អ្នកផ្សព្វផ្សាយស្ទើរតែទាំងអស់គឺគ្រាន់តែបានប្រើប្រាស់Boost Postប៉ុណ្ណោះដើម្បីធ្វើការផ្សព្វផ្សាយ។ នៅក្នុងហ្វេសប៊ុក ការផ្សព្វផ្សាយគឺអាចធ្វើទៅបានតាមរូបភាពជាច្រើនទៅតាមគោលបំណង និងការចង់បានរបស់ម្ចាស់អាជីវកម្ម ដែលជម្រើសដ៏ច្រើននេះគឺអាចធ្វើទៅបាននៅលើFacebook Ads Manager។ តើវាមានភាពខុសប្លែកយ៉ាងដូចម្តេចរវាងBoost post និងការផ្សព្វផ្សាយតាម Ads Manager? ខាងក្រោមនេះ លោកអ្នកអាចធ្វើការប្រៀបធៀប និងសិក្សាពីភាពខុសគ្នាបាន:

ពាណិជ្ជកម្ម

គួរផ្លាស់ប្តូរតាមទំនោរសង្គមឬក៏បិទអាជីរកម្ម?ករណីសិក្សាក្រុមហ៊ុនកាហ្វេStarbucks

ហាងនីមួយៗ ក្រុមហ៊ុននីមួយៗ ឬក៏ម៉ាកសញ្ញានីមួយៗ មុននឹងបង្កើតឡើងនិងដាក់ឱ្យចរាចរណ៍នៅលើទីផ្សារ គឺតែងតែងមានគោលបំណង និងគោលដៅច្បាស់លាស់ដើម្បីបំពេញតម្រូវការរបស់អតិថិជន ឬក៏ដើម្បីស្របទៅតាមទំនោរសង្គម។ ប៉ុន្តែពេលខ្លះការគិតទុកមុននោះមិនប្រាកដថាអាចបំពេញតម្រូវការ ឬទំនោរសង្គមដូចជាការរំពឹងរហូតនោះទេ។ ពេលខ្លះ ដើម្បីឱ្យអាជីវកម្ម ឬម៉ាកសញ្ញាមួយទទួលបានជោគជ័យគឺទាមទារឱ្យម្ចាស់អាជីវកម្មឬអ្នកគ្រប់គ្រងអាជីវកម្មនោះធ្វើការកែប្រែ និងបត់បែនតាមកាលៈទេសៈ ដើម្បីឱ្យប្រាកដថាដំណើរការអាជីវកម្មគឺប្រព្រឹត្តទៅបានដោយជោគជ័យ។

ជាក់ស្តែង ករណីអាជីវកម្មហាងកាហ្វេដ៏ល្បីទូទាំងពិភពលោកគឺក្រុមហ៊ុនStarbucksដែលមុនដំបូងឡើយ គោលបំណងចំបងគឺបើកអាជីវកម្ម ដោយការលក់កាហ្វេគុណភាពខ្ពស់ រួមជាមួយការផ្តល់ជាកន្លែងទំនាក់ទំនងសង្គម ឬក៏ជាកន្លែងកសាងមិត្តភាពថ្មី។ ដោយសារបរិយាកាសសង្គមនាពេលនោះ មនុស្សចេញពីផ្ទះនៅពេលព្រលឹមទៅកន្លែងធ្វើការងារ ហើយត្រលប់មកផ្ទះនៅពេលបញ្ចប់ការងារ ដូច្នេះហើយទើបក្រុមហ៊ុនកាហ្វេនេះចាប់ឱកាសបើកបំរើជាកន្លែងដែលមានបរិយាកាសស្ថិតនៅចន្លោះរវាងបរិយាកាសធម្មតានៃផ្ទះនិងកន្លែងការងារ។

កន្លងអស់៤ទសវត្សមកហើយដែលក្រុមហ៊ុននេះនៅតែអាចរក្សាបាននូវភាពជោគជ័យនិងឈានមុខគេ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុននេះបានវិវត្តិពីជាអាជីវកម្មខ្នាតតូចទៅជាសាខាក្រុមហ៊ុនfranchise(២៣,០០០ហាង) ខណៈដែលជំនួញប្រភេទនេះរីកដុះដាលដូចផ្សិតដែលបណ្តាលឲ្យក្រុមហ៊ុនចាស់និងថ្មីៗខ្លះក៏បានបិតទ្វារទៅវិញក៏ដោយ។ តើមានមូលហេតុអ្វី?

សម្រាប់ជំនួញគ្រប់ប្រភេទការសម្របខ្លួនទៅតាមបរិបទទីផ្សារគឺជារឿងដែលចាំបាច់បំផុត។ តួយ៉ាងទំនោរនៃអតិថិជនគោលដៅរបស់ក្រុមហ៊ុនStartbuckមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ដូចជាការមកដល់នៃឧបករណ៍អេឡិចត្រូនិកបានធ្វើឲ្យមនុស្សស្ទើរតែគ្រប់រូបដែលមកហាងកាហ្វេទាន់សម័យប្រើប្រាស់ឧបករណ៍ទាំងនោះដើម្បីធ្វើការងារ ជាជាងការរាប់អានមិត្តនិងជជែកកំសាន្តដែលជារូបភាពដើម និងជាគោលបំណងចំបងនៃការបង្កើតStarbucks។ ក្រុមហ៊ុនStarbuckបានប្តូរយុទ្ធសាស្រ្តទីផ្សារដោយសម្របខ្លួនយ៉ាងឈ្លាសវៃទៅតាមសម័យកាលទំនើបដោយបំពេញតម្រូវការថ្មីរបស់អតិថិជនដូចជាការជួបជុំមិត្តភ័ក្រ្ត ពិភាក្សាជំនួញ កន្លែងផ្ទាល់ខ្លួនសម្រាប់ធ្វើការងារ សិក្សា អានសៀវភៅ និងជាទីសម្រាប់ប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន, កុំព្យួទ័រ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត ដែលជាកត្តាក្រុមហ៊ុនStarbuckបានផ្តោតទៅលើការឌីហ្សាញដែលពោលពេញដៅយគំនិតច្នៃប្រឌិត, កន្លែងមានផាសុខភាពនិងងាយស្រួល, ជម្រើសតុនិងកៅអីប្រភេទផ្សេងៗគ្នា បញ្ចូលអាហារតាមតំបន់ទៅក្នុងបញ្ជីមុខម្ហូប កន្លែងសាកថ្ម និងជាពិសេសwifi។

ដោយសារតែការចេះបត់បែនតាមសម័យកាល និងទំនោរសង្គម ធ្វើឱ្យStarbuckនៅតែរក្សាតំណែងជាហាងកាហ្វេដ៏លេចធ្លោជាងគេមួយនៅទូទាំងពិភពលោក ហើយហាងនេះផងដែរក៏បានលេចវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។

ពាណិជ្ជកម្ម

បង្កើតFacebook Page សម្រាប់អាជីវកម្ម

បច្ចេកវិទ្យាកាន់តែរីកចម្រើន ធ្វើឱ្យការប្រកបររកស៊ី ឬការបើអាជីវកម្មកាន់តែងាយស្រួល ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម។ ដោយសារតែការរីកលូតលាស់យ៉ាងខ្លាំងក្លាលើការប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គម ធ្វើឱ្យអាជីវកម្មខ្នាតតូចនិងមធ្យមមានលិទ្ធភាពកាន់តែច្រើនឡើងក្នុងការប្រកួតប្រជែងដណ្តើមទីផ្សារដោយសារតែការចំណាយលើការផ្សព្វផ្សាយលើប្រព័ន្ធបច្ចេកវិទ្យាមានតម្លៃទាប និងអាចបត់បែនបានច្រើន។

បច្ចុប្បន្ននេះ ច្រកផ្សព្វផ្សាយដែលលេចធ្លោជាងគេក្នុងទីផ្សារប្រទេសកម្ពុជាគឺនៅលើបណ្តាញសង្គមFacebook ដោយសារតែភាពពេញនិយមពីសំណាក់អ្នកប្រើប្រាស់ជាច្រើនដែលមានចន្លោះពី 3,4 ទៅ3,7 លាននាក់ ជាពិសេសនៅក្នុងស្រទាប់យុវវ័យដែលជាក្រុមអតិថិជនដ៏មានសក្តានុពល។ ហេតុដូចនេះហើយ គ្រប់ម្ចាស់អាជីវកម្មទាំងអស់មិនគួរមើលរំលងពីឥទ្ធិពលដ៏វិជ្ជមានដែលបណ្តាញសង្គមយក្សមួយនេះបានផ្តល់ឱ្យសម្រាប់អាជិវកម្មនោះទេ។

ប្រសិនបើលោកអ្នកដែលជាម្ចាស់អាជីវករ ឬក៏អ្នកដែលចង់ធ្វើតេស្តសាកល្បងគំនិតអាជីវកម្មរបស់ខ្លួនមិនទាន់ទំព័រអាជីវកម្មនៅលើFacebook នោះទេ លោកអ្នកអាចចាប់ផ្តើមបង្កើតឥឡូវនេះដើម្បីទាញយកផលប្រយោជន៍សម្រាប់អាជីវកម្មរបស់ខ្លួន។ ហើយប្រសិនបើលោកអ្នកមិនទាន់ចេះបង្កើតដោយខ្លួនឯងទេនោះ សូមធ្វើតាមការណែនាំរបស់ក្រុមKUMNIT CREATIVE (គំនិតគ្រីអេធីវ) ដែលបានរៀបរៀងការបង្កើតទំព័រហ្វេសប៊ុកអាជីវកម្មជាជំហានៗដូចខាងក្រោមនេះ។ ហើយក្រុមគំនិតគ្រីអេធីវ ដែលជាក្រុមអ្នកជំនាញ អ្នកប្រឹក្សា និងជាអ្នកផ្តល់សេវាកម្មផ្នែកម៉ាឃីធីង (Marketing) ជាពិសេសគឺម៉ាឃីធីងសម័យទំនើប នឹងធ្វើការចែកចាយយុទ្ធសាស្ត្រ និងទិកនិចផ្សេងៗទៀតនាពេលឆាប់ៗខាងមុខនេះ។ កុំភ្លេចចែករំលែកទៅកាន់មិត្តភក្តិរបស់អ្នកដើម្បីឱ្យពួកគាត់បានទទួលចំណេះដឹងថ្មីៗដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់។

ពាណិជ្ជកម្ម