spot_img
spot_img
Homeធុរកិច្ចFacebook ប្រកាសពីបច្ចេកវិទ្យាថ្មី Group Video Chats របស់ Messenger

Facebook ប្រកាសពីបច្ចេកវិទ្យាថ្មី Group Video Chats របស់ Messenger

-

នាថ្ងៃទី១៩ធ្នូនេះ ហ្វេសបុកបានប្រកាសពីបច្ចេកវិទ្យាចុងក្រោយដែលទើបនឹងបន្ថែមចូលទៅក្នុងMessengerគឺវីដេអូខលជាក្រុម។ កន្លងមក Messengerបានផ្តល់លទ្ធភាពខលជាសម្លេងជាក្រុមនិងវីដេអូខលវាងមនុស្ស២នាក់។ យោងតាមហ្វេសបបុក លទ្ធភាពវីដេអូខលជាក្រុមនេះត្រូវបានអ្នកប្រើប្រាស់ហ្វេសបុកសំនូមពរច្រើនជាងគេ ហើយប្រជាប្រិយភាពរបស់វីដេអូខលនៅលើMessenger មានមនុស្សជាទូទៅជាង245លាននាក់ដែលធ្វើការខលជារៀងរាល់ខែ។

ចំពោះលទ្ធភាពថ្មីចុងក្រោយ ក្នុងពេលខលម្តងអាចដាក់អ្នកចូលរួមបានដល់៦នាក់ជាវីដេអូ ហើយអាចដាក់មនុស្សរហូតដល់៥០នាក់ទៀតស្តាប់ជាសម្លេងក្នុងពេលជាមួយគ្នា។ អ្នកប្រើប្រាស់ក៏អាចផ្ញើរសារជា អក្សរ រូបstickers រូបemoji និងអាចពាក់ម៉ាស់3Dកំឡុងពេលសន្ទនាបានទៀត!

ដូចបានរៀបរាប់ខាងលើលទ្ធភាពថ្មីនេះត្រូវបានប្រកាសជាផ្លូវការក្នុងខែធ្នូ។ ពេលវេលានេះជាវាពេលវេលាដ៏សាកសម្យណាស់ ព្រោះឱកាសឈប់សម្រាកនឹងមកដល់នាពេលខាងមុខឆាប់ៗនេះដូចជាពិធីមុណ្យណូអ៊ែល និងបុណ្យសកលជាដើម។ ក្នុងអំឡុងពេលនេះមនុស្សគ្រប់គ្នាតែងតែទាក់ទងទៅកាន់មិត្តភក្តិ សាច់ញ្ញាតិ និង បងប្អូនជិតឆ្ងាយដើម្បីផ្ញើរក្តីនឹករលឹក សេចក្តីជូនពរ និងការណាត់ជួបសម្រាប់កម្មពិធីជប់លៀងផ្សេងៗ។
បើក្រឡេកទៅមើលកាលពីខែមិនាឆ្នាំ២០១៥វិញ យើងឃើញមានក្រុមហ៊ុនថ្មីមួយដែលមានឈ្មោះថា Meerkat។ ក្រុមហ៊ុនMeerkatបានបង្ហាញនិងប្រកាសចេញឲ្យប្រើបច្ចេកវិទ្យាផ្សាយផ្ទាល់(live-streaming)ពីទូរស័ព្ទដៃ។ ប៉ុន្តែមិនយូរប៉ុន្មាន បន្ទាប់ពី២ទៅ៣អាទិត្យក្រុមហ៊ុនPeriscopeដែលមានក្រុមហ៊ុមTwitterនៅពីក្រោយ ក៏បានដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាផ្សាយផ្ទាល់នោះដែរហើយការប្រកួតប្រជែងរវាងក្រុមហ៊ុនទាំងពីរនេះក៏បានចាប់ផ្តើម។ ការប្រកួតប្រជែងកាន់តែមានភាពតឹងតែងទៅៗរហួតដល់ក្រុមហ៊ុនMeerkatមិនអាចទ្រាំទ្របានទៀត។
ទោះបីជាស្ថានភាពប្រែប្រួលទៅជាអាក្រក់សម្រាប់ក្រុមMeerkat តែពួកគេមិនបានចុះចាញ់ដោយងាយៗនោះទេ។ ពួកគេបានបន្តធ្វើការសិក្សាទៅលើទិន្នន័យ ស្វែងរកចំនុចខ្សោយ និងចំនុចខ្លាំង និងធ្វើការកែតម្រូវទៅលើបច្ចេកទេសផ្សាយផ្ទាល់(live-streaming)តាមទូរស័ព្ទដៃរបស់ពួកគេ។ បន្ទាប់ពី២ទៅ៣ខែ ពួកគេក៏ចេញបច្ចេកវិទ្យាផ្សាយផ្ទាល់ថ្មីមួយទឿត។ កម្មវីធីថ្មីនេះមានឈ្មោះថា Houseparty។ វាជាបច្ចេកវិទ្យាវីដេអូខលជាក្រុម។ Houseparty ទទួលបានចំណាប់អាម្មណ៍ជាខ្លាំងដែលមានអ្នកប្រើប្រាស់រហូតដល់១.២លានអ្នកជារៀងរាល់ថ្ងៃ។ ក្នុងឆ្នាំ២០១៥ វាជាតម្រូវការថ្មីមួយដែលមិនទាន់មានដៃគូរប្រជែងនៅក្នុងទីផ្សារ ប៉ុន្តែប្រសិនបើមានក្រុមហ៊ុនធំចូលមកក្នុងទីផ្សារនេះ បញ្ហាដែលកើតមានឡើងជាមួយក្រុមហ៊ុនTwitterនឹងអាចកើតមានឡើងសារជាថ្មីសម្រាប់ពួកគេ។ មកដល់ចុងឆ្នាំ២០១៦នេះ ក្តីបារម្មណ៍របស់ពួកគេបានក្លាយទៅជាការពិតដោយក្រុមហ៊ុនយក្សហ្វេសបុកបានប្រកាសដាក់ឲ្យប្រើបច្ចេកវិទ្យាវិដេអូខលនៅក្នុងMessengerរបស់ខ្លួន។ គួរបញ្ជាក់ដែលថា Messengerមានអ្នកប្រើប្រាស់ប្រមាណ១ពាន់លាននាក់។

តើអនាគតរបស់ក្រុមហ៊ុនថ្មីថ្មាងHousepartyដែលមានអាយុជាងត្រឹមជាង១ឆ្នាំងនេះនឹងទៅជាយ៉ាងណា?
ប្រសិនបើក្រុមហ៊ុនធំកាន់តែរីកធំឡើងៗហើយគ្រប់គ្រង់ទីផ្សារ តើក្រុមហ៊ុនថ្មីៗអាចនឹងប្រកួតប្រជែងដោយវិធីណា?

Suos Sovanna
Suos Sovannahttp://www.kumnitcreative.com
អំពី អ្នកនិពន្ធៈ សុវណ្ណា​ គឺជាសហស្ថាបនិកនៃហាងសៀវភៅអញឡាញអ្នកអាន និងជាអ្នកគ្រប់គ្រងផ្នែកទីផ្សារទំនើបនៅស្ថាប័នដដែលនេះ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ