Tag: សេដ្ឋកិច្ច
ប្រធានធនាគារពិភពលោក៖ វាពិតជាពិបាកនឹងគេចផុតពីវិបត្តិសេដ្ឋកិច្ចពិភពលោក
ប្រធានធនាគារពិភពលោកថ្មីៗនេះបានលើកឡើងនូវក្តីព្រួយបារម្ភអំពីការថយចុះកំណើតសេដ្ឋកិច្ចដោយការបន្តបិទខ្ទប់នូវទីក្រុងធំៗនៅប្រទេសចិនដោយសារការរីករាលដាលជម្ងឺកូវីដ១៩ ដែលរួមមានដូចជាទីក្រុងសៀងហៃ ដែលជាបណ្តុំមជ្ឍមណ្ឌលហិរញ្ញវត្ថុ រោងចក្រ និងកំពង់ផែអន្តរជាតិធំជាងគេនៅលើពិភពលោក ដែលបញ្ហានេះ កំពុងតែធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកកំពុងតែថមថយ។
លោក Malpassនិយាយដោយមិនបានបញ្ជាក់តួរលេខជាក់លាក់ថា “បើយើងក្រឡេកទៅមើលGDPរបស់ពិភពលោក វាកំពុងតែរងសម្ពាធ ហើយវាពិតជាពិបាកនឹងចៀសផុតពីការដាំក្បាលចុះណាស់”!
នៅក្នុងឆ្នាំនេះ បញ្ហាកូវីដ១៩នៅប្រទេសចិនបានកម្រើកឡើងវិញ ដែលនាំឲ្យឈានទៅការបិទខ្ទប់ទីក្រុងធំៗដែលជាដង្ហើមសេដ្ឋកិច្ច។ ហើយនៅដើមឆ្នាំ២០២២នេះ បញ្ហាធ្លាក់ចុះនៃវិស័យអចលនវត្ថុនៅក្នុងប្រទេសនេះផងនោះ បានធ្វើឲ្យសេដ្ឋកិច្ចចិនកំពុងតែជួបការលំបាក ហើយបញ្ហានេះក៏បានជះឥទ្ធិពលមកលើការរីកចម្រើននៃសេដ្ឋកិច្ចពិភពលោក។
ក្រៅពីនេះ វិបត្តិសង្គ្រាមនៅអ៊ុយក្រែន ក៏កាន់តែបន្ថែមសម្ពាធដល់សេដ្ឋកិច្ចពិភពលោកផងដែរ ដោយសារតែប្រទេសជាច្រើននៅទ្វីបអ៊ឺរ៉ុបនៅតែពឹងផ្អែកខ្លាំងនឹងឧស្ម័ន និងប្រេងពីរុស្សី ដែលធ្វើឲ្យតម្លៃប្រេងអន្តរជាតិក្នុងពេលបច្ចុប្បន្ននេះកំពុងតែឡើងថ្លៃយ៉ាងខ្លាំង។ ជាក់ស្តែង ប្រទេសអាឡឺម៉ង់...
ហេតុអ្វីបានជាការព្យាករណ៍សេដ្ឋកិច្ចមានការលំបាកនៅក្នុងកំឡុងពេលមានជម្ងឺរាតត្បាត?
ចាប់តាំងពីការរាតត្បាតកូវីដ១៩បានចាប់ផ្ដើម យើងឃើញមានភាពមិនប្រាកដប្រជាទូទៅដែលលេចចេញជារូបរាងនៅក្នុងភាពខុសគ្នា និង ភ្លាមៗនៃការព្យាករណ៍នៅក្នុងម៉ាក្រូសេដ្ឋកិច្ចដែលវាធ្វើឲ្យយើងពិបាកប៉ាន់ស្មានពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេស។តួយ៉ាងនៅដើមខែកុម្ភៈ ចំពោះការរីកសាយភាយក្នុងចំណោមការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចសម្រាប់ត្រីមាសទី២ សហរដ្ឋអាមេរិកមាន ៣.៥% បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន FocusEconomics ។ នៅថ្ងៃទី១៩ មេសា ការព្យាករណ៍ដែលសុទិដ្ឋិនិយមបំផុតក្នុងចំណោមស្ថាប័នទាំង២៨នៅក្នុងការវាស់ស្ទង់មតិចំពោះការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ប្រចាំសប្ដាហ៍បានបង្ហាញថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន៨.២%។តែបើគិតពីការព្យាករណ៍ដែលមានទុទិដ្ឋិនិយមបំផុតសហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងចំនួន៦៥%។ខណៈពេលដែលស្ថាប័នភាគច្រើនរំពឹងថានឹងមានការស្ទុះងើបឡើងវិញនៅក្នុងត្រីមាសទី៣ អ្នកខ្លះបែរជាមើលឃើញថានឹងមានការធ្លាក់ចុះបន្ថែមទៀតទៅវិញ។នៅក្នុងត្រីមាសទី៤ ទោះបីជាសេដ្ឋវិទូទាំងអស់ព្យាករណ៍ពីកំណើននៃទម្រង់ខ្លះក៏ដោយក៏ការព្យាករណ៍នេះមានចាប់ពីអប្បរមា +១.១% ដល់ អតិបរមា +៧០%។ យ៉ាងណាមិញការព្យាករណ៍បច្ចុប្បន្នបានរីករាលដាលក្នុងចំណោមអ្នកវិភាគ គឺធំជាងការព្យាករណ៍នៅក្នុងរយៈពេល២០ឆ្នាំមុន ហើយខ្ពស់ជាងអ្វីដែលបានមើលឃើញក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចខ្ពស់ នារយៈពេលចុងក្រោយនៃភាពមិនប្រាកដប្រជារបស់ពិភពលោកដែលកំពុងតែបន្តអូសបន្លាយក្នុងរយៈពេលយូរនេះ។
ហេតុអ្វីបានជាមានភាពខុសគ្នាខ្លាំងម្ល៉េះ?
ចម្លើយយ៉ាងខ្លីចំពោះសំណួរខាងលើ...
លោកច្រឹក សុខនីម៖ ស្ថាប័នហិរញ្ញវត្ថុគួរបង្កើតកញ្ចប់កម្ចីរយៈពេលខ្លីដើម្បីចូលរួមដោះស្រាយវិបត្តិ
មួយរយៈចុងក្រោយនេះ គ្មានអ្វីដែលគេនិយាយច្រើនជាងបញ្ហាCovid-19នោះទេ ហើយបញ្ហានេះបានរីករាលដាលពាសពេញពិភពលោក ធ្វើឱ្យមានការព្រួយបារម្មណ៍យ៉ាងខ្លាំងអំពីការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចប្រសិនបើវាមិនធូរស្រាលនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ អ្នកសាព័ត៌មានអន្តរជាតិ និងអ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិក៏បានព្រមានពីវិបត្តិសេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរអាចកើតមានឡើងផងដែរ ប្រសិនបើបណ្តោយឱ្យបញ្ហាជម្ងឺនេះនៅតែបន្ត ហើយប្រទេសមួយចំនួននៅតែមិនបានយកចិត្តទុកដាក់ឱ្យបានខ្ពស់ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលត្បាតនេះ។ ប្រទេសកម្ពុជាក៏មិនខុសពីប្រទេសដ៏ទៃនៅក្នុងតំបន់ និងទូទាំងពិភពលោកដែរ ចំនួននៃការរីករាលដាលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្កឱ្យមានភាពភ័យខ្លាចយ៉ាងខ្លាំង។
មួយសប្តាហ៍ចុងក្រោយនេះ តាមផ្លូវថ្នល់ហាក់មានសភាពស្ងប់ស្ងាត់ ដោយសារតែការកាត់បន្ថយការចេញក្រៅដែលមិនចាំបាច់។ ការជួបជុំ ពិធីជប់លៀង ពិធីមង្គលការ និងពិធីផ្សេងៗទៀតត្រូវបានលើកពេល ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាល។ អាជីវកម្មជាច្រើនចាប់ផ្តើមរងផលប៉ះពាល់ ហើយអាជីវករខ្លះត្រូវបង្ខំបិទទ្វារ ឬផ្អាកដំណើរការដោយសារតែបារម្ភខ្លាច និងបញ្ហាភ្ញៀវធ្លាក់ចុះខ្លាំង។
វិស័យអចលនវត្ថុក៏មិនមានវាសនាខុសពីវិស័យដទៃទៀតដែរ ទោះបីជានៅតែមានការទិញលក់ក៏ពិត...
សន្សំ ឬចាយ?
អត្ថបទនេះជាការឆ្លុះបញ្ចាំងពីទស្សនៈរបស់អ្នកនិពន្ធទៅលើវិទ្យាសាស្ត្រសេដ្ឋកិច្ច តាមការយល់ឃើញរបស់គាត់ ដោយផ្អែកលើតថភាពសង្គម និងដោយរំលេចចេញនូវទ្រឹស្ដីសេដ្ឋកិច្ចមួយចំនួន ជាការចែករំលែកដើម្បីបញ្ឆេះការគិតតាមបែបសេដ្ឋកិច្ចសម្រាប់ប្រិយមិត្តទាំងឡាយ តែមិនត្រូវយកធ្វើជាអំនះអំនាងក្នុងការសិក្សាស្រាវជ្រាវឡើយ។
ការចាយវាយសំខាន់ណាស់សម្រាប់អ្នក និងសម្រាប់សេដ្ឋកិច្ច
នៅក្នុងអត្ថបទមុនអំពីចំណាយ និងចំណូល យើងបានពិភាក្សារួចហើយអំពីសារៈសំខាន់នៃការចាយវាយរបស់អ្នក ចំពោះសេដ្ឋកិច្ចទាំងមូល។ យើងបាននិយាយផ្ដោតសំខាន់លើការចាយវាយ ហាក់បីដូចយើងទាំងអស់គ្នាហ្នឹងមិនអាចរស់បានបើយើងមិនបានចាយវាយ (តែចំពោះមនុស្សភាគច្រើនគឺអញ្ចឹងមែន!) ហើយវាក៏សឹងតែក្លាយជាច្បាប់ធម្មជាតិទៅហើយដែលមនុស្សត្រូវតែចង់ចាយ! ប៉ុន្តែសិល្បះនៃការចាយវាយមានលក្ខណៈស៊ីជម្រៅជាងរូបរាងខាងក្រៅនេះទៅទៀត។ ទស្សនាទាននៃការចាយវាយក្នុងអត្ថបទមុននេះមិនមានអ្វីខុសទេ តែសូមអ្នកដឹងថា ភាពត្រឹមត្រូវមិនមែនបានន័យថាវាពេញលក្ខណៈឡើយ។
…វាសឹងក្លាយជាច្បាប់ធម្មជាតិទៅហើយដែលមនុស្សត្រូវតែចង់ចាយ!
សេដ្ឋវិទូដ៏ល្បីល្បាញលើពិភពលោក គឺ លោក ចន មេញណាត ឃេន (John Maynard Keynes)...
៤ប្រភេទនៃប្រព័ន្ធសេដ្ឋកិច្ច
(Wikipedia, 2017) ប្រព័ន្ធសេដ្ឋកិច្ចគឺជាប្រព័ន្ធនៃផលិតកម្ម ការលៃលកធនធាន និងការបែងចែកទំនិញឬសេវាកម្មនៅក្នុងសង្គមឬទីតាំងភូមិសាស្ត្រជាក់លាក់ណាមួយ។ វាក៏យោងទៅតាមប្រព័ន្ធនៃសង្គមផងដែរដើម្បីកត់សម្គាល់ទៅលើចំណុចអាទិភាពណាខ្លះដែលសង្គមនៅអាចសម្រេចបានក្នុងគោលបំណងបង្កើតយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពនិងទទួលបានភាពជោគជ័យ។ ប្រព័ន្ធនៃសេដ្ឋកិច្ចត្រូវកំណត់ថាអ្វីដែលគេត្រូវផលិត ផលិតដោយរបៀបណា និងផលិតទៅឲ្យអ្នកណា។ យ៉ាងណាមិញប្រព័ន្ធនៃសេដ្ឋកិច្ចត្រូវបានគេបែងចែកជា៤បែប៖
#ទី១ សេដ្ឋកិច្ចបែបប្រពៃណី
វាគឺជាសេដ្ឋកិច្ចដើមដែលប្រពៃណី ទំនៀមទម្លាប់ និងជំនឿរបស់គ្រួសារ សហគមន៍ ក្រុម កុលសម្ព័ន្ធ ឬសាសនារបស់ខ្លួននឹងកំណត់ពីទំនិញឬសេវាកម្មដែលសេដ្ឋកិច្ចនោះត្រូវផលិតនិងចែកចាយហើយភាគច្រើនការដោះដូរទំនិញគឺមិនប្រើប្រាស់លុយកាក់។ ប្រទេសដែលប្រើប្រាស់សេដ្ឋកិច្ចរបៀបនេះភាគច្រើនគឺស្ថិតនៅតំបន់ដាច់ស្រយាលនិងពឹងផ្អែកទៅលើវិស័យកសិកម្មជាចម្បង។ គេអាចហៅម្យ៉ាងទៀតថា “ភាពគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត”។ សេដ្ឋកិច្ចរបៀបនេះគឺមិនសូវមានឬគ្មានការអភិវឌ្ឍន៍ ទទួលយកបច្ចេកវិទ្យា និងផ្នែកសុខាភិបាលពីបរទេសតិចតួចឬគ្មានសោះដោយប្រពៃណីនឹងសម្រេចពីការចិញ្ចឹមជីវិត ការស្លៀកពាក់...
តើសេដ្ឋកិច្ចគឺជាអ្វី?
ខ្ញុំសង្កេតឃើញថា មានការកំណត់និយមន័យផ្សេងៗ ចំពោះពាក្យថាសេដ្ឋកិច្ចនេះ។ គេច្រើនឲ្យនិយមន័យសេដ្ឋកិច្ច ថាជាមុខវិជ្ជាដែលផ្តោតចម្បងលើការរុករកនូវវិធីដើម្បីធ្វើការវិភាជ (ការបែងចែក) ធនធានដែលមានកម្រិត ឲ្យប្រកបដោយប្រសិទ្ធផល។ ឬកាន់តែខ្លីជាងនេះ គេថាសេដ្ឋកិច្ចជាការសិក្សាទៅលើការផ្គត់ផ្គង់ និងតម្រូវការ។ សម្រាប់អ្នកដែលមិនធ្លាប់បានសិក្សាអំពីវា សេដ្ឋកិច្ចមើលទៅហាក់ដូចជាគ្មានអ្វីក្រៅពីនិយមន័យទាំងពីរដែលបានផ្ដល់ពីខាងលើឡើយ។