តើពេលនេះគួរវិនិយោគដីធ្លីនៅទីក្រុងដែលទើបបង្កើតថ្មីដែរ ឬទេ?

16
អចលនទ្រព្យ

នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ង៉ែត ជូ លោកបានមានប្រសាសន៍ថា ការបង្កើតក្រុងថ្មីមិនអាចធ្វើអោយទីផ្សារដីធ្លីដែលកំពុងស្ងាត់កំរើកឡើងវិញភ្លាមៗបាននោះទេ ប៉ុន្តែវាគឺជាពេលវេលាដ៏ល្អបំផុតសំរាប់ការវិនិយោគរយៈពេលវែង ឬអាចនិយាយម្យ៉ាងទៀតបានថា ជាការវិនិយោគចាប់ពី៥ឆ្នាំឡើងទៅ។ ហើយថ្ងៃនេះដែលលោកបានចែករំលែកនូវគន្លឹះ ២យ៉ាងសំខាន់ៗពាក់ពា័ន្ធទៅនឹង “តើពេលនេះគួរវិនិយោគដីធ្លីនៅទីក្រុងដែលទើបបង្កើតថ្មីដែរ ឬទេ?”

  1. អ្នកវិនិយោគអាចទិញដីដែលល្អៗក្រោមតម្លៃទីផ្សារបាន នោះគឺតម្លៃគួរតែក្រោមទីផ្សារយ៉ាងហោចណាស់ចន្លោះពី 20% – 30%។
  2. ការបង្កើតក្រុងថ្មីនឹងនាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ រួមមាន៖ ទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យជាដើម។ ហើយនិងសេវាសាធារណៈកាន់តែខិតទៅជិតប្រជាពលរដ្ឋដែលជាហេតុនាំអោយជំរុញល្បឿននៃការអភិវឌ្ឍក្នុងតំបន់កាន់តែលឿន។

ហើយលោក ង៉ែក ជូ​ បានបញ្ជាក់ផងដែលថាចំណុចគន្លឹះគឺ៖ “ចេះទិញដីដែលល្អ ទិញក្រោមតម្លៃទីផ្សារ និងមានលុយគ្រប់គ្រាន់ ឬខ្ចីធនាគារតិចតួចដើម្បីបង្រ្គប់”។