spot_img
spot_img
Homeអចលនវត្ថុតើទិញផ្ទះឬទិញដីមួយណាចំនេញជាងទៅ ?

តើទិញផ្ទះឬទិញដីមួយណាចំនេញជាងទៅ ?

-

ប្រសិនបើលោកអ្នកមិនធ្លាប់មានបទពិសោធន៍ក្នុងការវិនិយោគលើអលចនវត្ថុមកពីមុនទេនោះ លោកអ្នកប្រាកដជាមានចម្ងល់មួយនេះក្នុងចិត្តហើយថា “ តើទិញផ្ទះឬទិញដីមួយណាចំនេញជាងទៅ ? “

ជាក់ស្តែងចម្លើយនៃសំណួរមួយនេះគឺអាស្រ័យលើលោកអ្នកផ្ទាល់តែម្តង ។ ដើម្បីឲ្យលោកអ្នកអាចធ្វើការសម្រេចចិត្តបានថាគួរទិញផ្ទះឬក៏ទិញដី អ្វីដែលលោកអ្នកត្រូវធ្វើដំបូងគេបំផុតនោះគឺកំណត់គោលបំណងក្នុងការទិញអចលវត្ថុនោះឲ្យបានច្បាស់លាស់ជាមុនសិន ។ អ្នកគួរតែសួរខ្លួនឯងថា “ តើអ្នកចង់ទិញអចលនវត្ថុដើម្បីអ្វី ? “ ។ “ តើអ្នកចង់ទិញដើម្បីដាក់ជួល ទិញដើម្បីប្រកបអាជីវកម្ម ទិញទុកចំនេញ ទិញដើម្បីរស់នៅឬ ក៏យ៉ាងណា ? “ ហើយសួរថា “ តើលោកអ្នកចង់ទិញដើម្បីទទួលបានផលចំណេញរយៈពេលវែង ឬ ក៏រយៈពេលខ្លី ហើយចំនេញតិច ឬ ក៏ច្រើន “ ? នៅពេលដែលលោកអ្នកអាចកំណត់នូវគោលបំណងរបស់ខ្លួនឯងបានហើយ លោកអ្នកប្រាកដជាអាចជ្រើសរើសនូវប្រភេទអចលនវត្ថុដែលសាកសម្យបំផុតជាក់ជាពុំខាន។

ជាទូទៅប្រសិនបើលោកអ្នកទិញផ្ទះ នោះលោកអ្នកអាចនឹងចំណេញរយៈពេលខ្លី ប្រហែលជាត្រឹមតែរយៈពេល ១ ឆ្នាំជាងទៅ ២ ឆ្នាំ គឺលោកអ្នកអាចដាក់លក់ចេញវិញបានហើយ ។ គួរបញ្ជាក់ផងដែរថា មុននឹងសម្រេចចិត្តទិញផ្ទះ លោកអ្នកត្រូវវិភាគទៀតថា “ តើផ្ទះនៅក្នុងបុរី និងក្រៅបុរីមួយណាមានឱកាសចំនេញច្រើនជាង ? “

ជាទូទៅផ្ទះនៅក្នុងបុរី ឱកាសចំនេញអាចថាច្រើនជាង ពីព្រោះនៅពេលដែលលោកអ្នក ទិញផ្ទះពីបុរីដែលកំពុងតែដាក់បុកគ្រឹះហើយយើងទទួលបានលក្ខណ្ឌបង់ប្រាក់ដែលល្អទៀតនោះ គឺនៅពេលដែលយើងដាក់លក់ចេញវិញ ឱកាសចំនេញក៏មានច្រើនទៅតាមនោះដែរ ។ ឧទាហរណ៍ថាលោកអ្នកទិញផ្ទះពីបុរី នៅពេលដែលដាក់បុកគ្រឹះ អត់ទាន់ចេញជាប្លង់សេ អត់ទាន់ជាឡើងគ្រោងទេ ប៉ុន្តែ នៅពេលដែលចប់គម្រោងសាងសង់ លោកអ្នកអាចដាក់លក់ចេញវិញ ហើយអាចនឹងចំណេញភ្លាមៗបានថែមទៀតផង ។

ប៉ុន្តែអ្វីដែលលោកអ្នកគួរតែគិតពិចារណានៅពេលដែលលោកអ្នកទិញផ្ទះពីបុរីនោះ លោកអ្នកគួរតែពិចារណាទៅលើលក្ខខណ្ឌនៃការបង់ប្រាក់ឲ្យបានច្បាស់លាស់ ។ ប្រសិនបើចំណាយការប្រាក់ខ្ពស់ពេក នោះពេលលក់ចេញវិញផលចំនេញក៏ទទួលបានមិនសូវជាច្រើនដែរ ។

ដោយឡែកក្នុងករណីដែលលោកអ្នកមានគោលបំនងចង់ទិញដើម្បីចំនេញរយៈពេលវែង នោះការវិនិយោគលើដីអាចនឹងសាកសម្យបំផុតសម្រាប់លោកអ្នក ។ ហើយសំនួរសួរថា “ តើគួរវិនិយោគលើដីក្នុងក្រុង ឬ ជាយក្រុង ? “ ដើម្បីឆ្លើយសំណួរនេះបាន លោកអ្នកក៏ត្រូវកំនត់ផងដែរថា “ តើប៉ុន្មានឆ្នាំក្រោយដែលលោកអ្នកមានបំណងនឹងដាក់លក់វិញ ? “ ដើម្បីប្រមូលនូវប្រាក់ចំណេញរបស់លោកអ្នកហើយអាចយកទៅវិនិយោគលើអចលនវត្ថុផ្សេងទៀត ។ យ៉ាងណាមិញចំពោះលោកអ្នកដែលមានកញ្ចប់ថវិកាល្មមៗ គឺគាត់អាចទៅរកនៅជាយក្រុង ហើយក៏រំពឹងថាអាចនឹងចំណេញនា ៤ ទៅ ៥ ឆ្នាំ ឬ ក៏ ១០ ឆ្នាំខាងមុខទៀត ។

ជារួមមក មុនពេលដែលលោកអ្នកសម្រេចចិត្តថាគួរតែទិញប្រភេទអចលនវត្ថុមួយណា លោកអ្នកត្រូវកំណត់នូវតម្រូវការ និង គោលបំណងឲ្យបានច្បាស់ជាមុនសិន ។ ថា “ តើលោកអ្នកចង់ទិញដើម្បីអ្វី ?” ដើម្បីរកចំណូលប្រចាំខែ ឬ ក៏រកចំណូលប្រចាំឆ្នាំ ឬ ក៏ចង់ប្រមូលម្តងឲ្យគ្រប់ អាចថា ៥ ឆ្នាំក្រោយចាំប្រមូលនោះប្រាក់ចំនេញគឺខ្ពស់ផងដែរ ។ ដូច្នេះហើយការកំណត់តម្រូវការនេះគឺចាំបាច់ខ្លាំងណាស់ ។

Sreylin Earng
Sreylin Earnghttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ។ កញ្ញាគឺជានិស្សិតនៃជំនាញពាណិជ្ជកម្មអេទ្បិចត្រូនិច( E-Commerce) នៅវិទ្យាស្ថានជាតិ NIPTICT ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង តាមរយៈការចូលរួមនៅ ការប្រកួតប្រជែងនានាក៏ដូចជាកម្មវិធីសង្គមផ្សេងៗដូចជាការបង្រៀនភាសាអង់គ្លេសដល់ ក្មេងៗនៅតាមសហគមន៍ជនបទជាដើម។លើសពីនេះទៅទៀតកញ្ញាតែងតែអភិវឌ្ឍន៍ខ្លួនតាមរយៈការអានសៀវភៅផ្សេងៗទាក់ទងទៅនឹងអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និង សៀវភៅលើកទឹកចិត្ត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ