ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាឌីជីថលគឺជាឯសារយុទ្ធសាស្រ្ដដែលបង្ហាញពីចក្ខុវិស័យ គោលដៅផលិតផលឬសេវាកម្មយុទ្ធសាស្រ្ដ និងបច្ចេកវិទ្យាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក្នុងប្រទេសកម្ពុជា។ ហើយនេះចក្ខុវិស័យ និងគោលដៅក្នុងការអភិវឌ្ឍផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាដែលជាឯសារក្នុងឆ្នាំ 2023៖
-
ចក្ខុវិស័យ
ដើម្បីជំរុញដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្កើនផលិតភាព ប្រសិទ្ធភាព និងការនាំមកនូវនវានុវត្តន៍សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
-
គោលដៅ
ក. ដើម្បីបង្កើនចំណេះដឹងផ្នែកឌីជីថល និងជំនាញព័ត៌មានវិទ្យា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល
ខ. ដើម្បីធ្វើពិពិធកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងប្រព័ន្ធនវានុវត្តន៍ជាតិសម្រាប់វិស័យអាទិភាព
(មានន័យថា ដើម្បីធ្វើឲ្យហេដ្ធារចនាសម្ព័ន្ធឌីជីថលមានសកម្មភាពច្រើននៅក្នុងប្រព័ន្ធបច្ចេកវិទ្យា វិទ្យាសាស្ត្រឬ ព័ត៌មានវិទ្យា)
គ. ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីរស់រវើកតាមរយៈការតភ្ជាប់ឌីជីថល និងរូបវន្ដ។