spot_img
spot_img
Home Blog Page 19

ថៃគ្រោងចាយលុយជាង១៦លានដុល្លារដើម្បីផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរណ៍

ប្រទេស​ថៃ​គ្រោង​នឹង​វិនិយោគ ១៦,៥ លាន​ដុល្លារ​ក្នុង​ការ​លើក​កម្ពស់​ឧស្សាហកម្ម​ទេសចរណ៍​របស់​ខ្លួន​ក្នុង​រដូវ​កាលវិស្សមកាលចុងឆ្នាំនេះ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Sudawan Wangsuphakijkosol បានប្រកាសថា ថវិកានឹងត្រូវបែងចែកទៅឱ្យអាជ្ញាធរទេសចរណ៍ថៃ (TAT) សម្រាប់សកម្មភាពផ្សព្វផ្សាយផ្សេងៗ។ ការផ្សព្វផ្សាយទាំងនេះនឹងដំណើរការចាប់ពីត្រីមាសទី 4 នៃឆ្នាំនេះរហូតដល់ត្រីមាសទី 1 ឆ្នាំ 2024។ ថវិកានឹងត្រូវប្រើប្រាស់សម្រាប់គម្រោងនានាដូចជា ការផ្សព្វផ្សាយប្រទេសថៃជាគោលដៅផ្សារទំនិញអន្តរជាតិ យុទ្ធនាការទីផ្សារផ្សព្វផ្សាយអំពីប្រទេសថៃក្នុងទីផ្សារអន្តរជាតិ ការរំលេចនូវពិធីបុណ្យធំៗសំខាន់ៗ និងការពិភាក្សាអំពីការពង្រីកទីផ្សារនៃការមិនយកថ្លៃទិដ្ឋាការ និងការស្នាក់នៅយូរសម្រាប់ទីផ្សារភ្ញៀវទេសចរណ៍។

ការផ្តោតសំខាន់មួយនៃការផ្សព្វផ្សាយគឺការដាក់ប្រទេសថៃជាគោលដៅទិញទំនិញលំដាប់កំពូល។ ថវិកាចំនួន 150 លានបាតត្រូវបានបែងចែកសម្រាប់គម្រោង Amazing Thailand Passport Privileges ដែលនឹងផ្តល់សិទ្ធិពិសេស និងការបញ្ចុះតម្លៃដល់ភ្ញៀវទេសចរ។ លើសពីនេះ មានថវិកាយុទ្ធនាការទីផ្សារដាច់ដោយឡែកចំនួន 150 លានបាតសម្រាប់ទីផ្សារពិភពលោកទាំងអស់។ រដ្ឋាភិបាល​ក៏​កំពុង​ពិចារណា​សហការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​សម្រាប់​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា និង​ពង្រីក​ម៉ោង​កម្សាន្ត​ក្នុង​ទីក្រុង​មួយ​ចំនួន។

រដ្ឋាភិបាលថៃកំពុងអនុវត្តវិធានការជំរុញវិស័យទេសចរណ៍ តាមរយៈការវិនិយោគលើសកម្មភាពផ្សព្វផ្សាយ និងគំនិតផ្តួចផ្តើមនានា។ តាមរយៈការផ្តោតលើការទិញទំនិញ ពិធីបុណ្យ និងការទាក់ទាញភ្ញៀវអន្តរជាតិ ថៃមានបំណងទាក់ទាញភ្ញៀវទេសចរឲ្យបានកាន់តែច្រើន និងជំរុញកំណើនសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍របស់ប្រទេសឲ្យមានភាពល្អប្រសើរ។

ពាណិជ្ជកម្ម

McDonald’s បញ្ចេញយុទ្ធសាស្ត្រទុកដាក់សំរាមជាមួយ​ការផ្សាយពាណិជ្ជកម្មយ៉ាងទាក់ទាញភ្នែក

McDonald’s បានចែករំលែករូបភាពអាហារដែលជាសារដាស់តឿនសាធារណជនឱ្យបោះចោលសំរាមទៅក្នុងធុងសំរាម។

McDonald’s បានយកម៉ាយីហោខ្លួនឯងដែលគេស្គាល់ជាច្រើនធ្វើជាគំរូដល់អតិថិជនក្នុងការធ្វើយុទ្ធនាការក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ ដើម្បីជួយថែរក្សាបរិស្ថាន ជម្រកធម្មជាតិ និងជំរុញអ្នកគាំទ្រស្រឡាញ់កន្លែងដែលអ្នករស់នៅ។ យុទ្ធនាការក្រៅផ្ទះដ៏រស់រវើក ដែលបង្ហាញពីអ្នកកាន់កំប៉ុងភេសជ្ជៈបោះចូលអាងត្រី​​ កញ្ចប់ដំឡូងបំពងចោលលើធម្មជាតិ និងការបោះចោលសំរាមក្នុងផ្ទះជាដើម។ នេះជាការបង្កើតរបស់​ McDonald’s​ ដោយមានការជួយផ្សព្វផ្សាយពីភ្នាក់ងារ ផ្សាយពាណិជ្ជកម្ម TBWA\ANG និងថតរូបដោយ Stephen Galea

https://www.instagram.com/reel/CxPmFSWLczk/?utm_source=ig_embed&ig_rid=358daadc-775d-46c5-8cbf-b99b40d679fb

យុទ្ធនាការនេះបង្ហាញពីភាពមិនស៊ីសង្វាក់គ្នារវាងផ្ទះរបស់យើង និងធម្មជាតិ គឺមធម្មជាតិដូចជាផ្ទះរបស់យើងចឹង។ TBWA\ANG បាននិយាយថា​៖ «​ បើយើងបោះ​កំប៉ុងដែល​ប្រើ​រួច​ទៅ​ក្នុង​អាងចិញ្ចឹម​ត្រី​គឺដូចយើងបោះចោលក្នុង​ផ្ទះ​របស់​យើង​ចឹង ដូច្នេះយើង​ក៏​គួរ​បង្ហាញ​ការ​គោរព​ចំពោះ​ធម្មជាតិ​ ព្រោះ​វា​ក៏ជា​ផ្ទះ​របស់​យើង​ផង​ដែរ»៕

ប្រភព៖

https://designtaxi.com/news/425054/McDonald-s-Sheds-Light-On-Litter-With-Eye-Popping-Ads-Imagining-Wrappers-Indoors/

ពាណិជ្ជកម្ម

កម្ពុជាចុះអនុស្សារណៈនៃការយោគយល់ ជាមួយក្រុមហ៊ុនយក្សចិន Alibaba ដើម្បីដាក់លក់ផលិតផលកម្ពុជាលើទីផ្សារចិន

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី វិន ជែ (WEN Jia) ភាគហ៊ុនិករបស់ក្រុមហ៊ុន Alibaba និងជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។
ជាកិច្ចចាប់ផ្តើម លោកស្រី វិន ជែ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកផ្តល់កិត្តិយសចំពោះជំនួបនេះ និងចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សារណៈនៃការយោគយល់ (MOU) រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងក្រុមហ៊ុន Alibaba របស់ប្រទេសចិន” ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈ “ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក-Platform eWTP)” និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។ លោកស្រី បានបញ្ជាក់បន្ថែមទៀតថា គម្រោងនៃការចុះ MOU នេះ បានទទួលការគាំទ្រផងដែរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយសមិទ្ធផលនេះ ក៏មានលក្ខណៈស្របទៅនឹងកោណនៃសេដ្ឋកិច្ចឌីជីថល នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នៃអាណត្តិទី៧ ។ មួយវិញទៀត លោកស្រី ក៏បានជម្រាបជូន សម្តេចធិបតី អំពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុន Alibaba ដោយបច្ចុប្បន្ននេះ មានអតិថិជនសរុបចំនួនប្រមាណ ១.៣០០ លាននាក់ នៅទូទាំងសកលលោក ហើយក្រុមហ៊ុនក៏បានដាក់លក់ផងដែរនូវផលិតផលកម្ពុជានៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ខ្លួន ដូចជា អង្ករ និងផ្លែមាន ជាដើម ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មានថ្នាលតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ប្រជាជនចិនប្រើប្រាស់ ក្នុងការស្នើសុំទិដ្ឋាការកម្ពុជា ផងដែរ ហើយសេវាកម្មនេះទទួលបាននូវចំណាប់អារម្មណ៍ខ្ពស់ និងមានចំនួនអ្នកស្នើសុំកើនទ្បើងគួរឱ្យកត់សម្គាល់ខ្លាំង ។
ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសប្បាយរីករាយ និងការស្វាគមន៍គាំទ្រដល់ក្រុមហ៊ុន Alibaba ដែលបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន-សហគ្រាស ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា តាមរយៈការនាំយកផលិតផល និងសេវាកម្មកម្ពុជា ទៅកាន់ទីផ្សារពិភពលោក ហើយ សម្តេចធិបតី ក៏មានសុទិដ្ឋិនិយមផងដែរថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់ថ្នាល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិ ឱ្យបានជាអតិបរមា ៕
ពាណិជ្ជកម្ម

Tesla បង្កើ​ត ”CyberBeers​” តម្លៃ​150$​ កំុឲ្យអតិថិជនធុញនឹងការរងចាំ​ Cybertruck

Tesla កំពុងតែបំបាត់ការធុញទ្រាំ ទន្ទឹមរងចាំរបស់អ្នកគាំទ្រចំពោះរថយន្ត Cybertruck ដ៏កម្រមួយនេះ។ ចំពោះការរងចាំនេះក្រុមហ៊ុន Tesla​ បានបង្កើតសំភារៈថ្មីៗជាប្រើនដើម្បីទាក់ទាញអតិថិជនដែលចង់ឃើញរថយន្ដនេះក្នុងនោះមាន  ​គ្រែ​ឆ្មា​ និង​សូម្បី​តែ ​ស្លាបព្រា McFlurry ដែលយកគំរូតាមរថយន្ដ​ Cybertruck​ ប៉ុន្តែ​នៅ​តែ​មិនទាន់​ឃើញរូបរាង Cybertruck ចេញនៅ​ឡើយទេ។

ដើម្បីឲ្យការរងចាំរបស់អតិថិជនរយៈពេលជាង 2 ឆ្នាំកាន់តែខ្លី។ ​ក្រុមហ៊ុនផលិតរថយន្តរបស់ Elon Musk បានណែនាំ CyberBeer + CyberStein Limited Edition Set ដែលនៅក្នុងឈុតនេះមាន CyberBeer ចំនួន 2 ដបដែលជា 7% ABV Helles Lager ផលិតជាមួយ European Noble Hops Saaz និង Hallertau Mittlefruh ។ ជាមួយនឹងកែវចំនួន 2 ដែលដំណាងឲ្យប្រេងឥន្ធនៈ Hoppy របស់រថយន្ត កែវស្រាបៀរ​រុំ​ដោយសេរ៉ាមិច​ពណ៌​ខ្មៅឈ្មោះ​ថា ‘CyberSteins’  ដែល​ត្រូវ​បាន​ស្រោប និង​បាញ់​ដើម្បី​ធ្វើ​ត្រាប់​តាម​ទម្រង់​ធរណីមាត្រ​របស់ Cybertruck។​ ទន្ទឹមនឹងនេះ ផ្នែកម្ខាងនៃដបមានផ្ទៃរលោង និងមាននិមិត្តសញ្ញាហត្ថលេខារបស់ Tesla។

រីឯនៅផ្នែកម្ខាងទៀតនៃដបជារចនាប័ទ្មស្រដៀងនឹងស្លាកសញ្ញា Cybertruck ហើយម្ខាងទៀតត្រូវបានដាក់ស្លាកដោយសត្វ hedgehog និយាយថា “haha cheers” ។ ស្រាបៀរនៅខាងក្នុងគឺ Helles lager ដែលជា lager ស្លេករបស់អាល្លឺម៉ង់ធម្មតានៃទីក្រុង Munich ។ វាត្រូវបានបង្កាត់ដោយ Torrance រដ្ឋកាលីហ្វ័រញ៉ា រោងចក្រផលិតស្រាបៀរ Buzzrock Brewing Co.។​​​

កំរិតស្រាបៀរមានតែ 7% ABV និង 22 IBU ហើយត្រូវបានពិពណ៌នាថាជា៖ Helles-bock Lager ជាមួយ Saaz និង Hallertau Mittelfruh Hops គឺងាយស្រួលផឹកជាមួយនឹងក្លិន ABV និងក្រូចឆ្មារ/តែ។ Tesla កំពុងទទួលការកម្មង់ពីអតិថិជន ហើយរំពឹងថានឹងចាប់ផ្តើមដឹកជញ្ជូនផលិតផលនៅចុងខែតុលា។

ប្រភព៖

https://designtaxi.com/news/425350/Tesla-Wants-To-Distract-You-From-Cybertruck-s-Absence-With-150-CyberBeers/

ពាណិជ្ជកម្ម

សៀវភៅអំពីសេដ្ឋកិច្ចចិនទើបនឹងចេញថ្មីដែលអ្នកគួរអានThe New China Playbook

ថ្ងៃនេះខ្ញុំសូមណែនាំសៀវភៅមួយក្បាលដែលទើបនឹងបោះពុម្ភផ្សាយនាឆ្នាំ២០២៣នេះ ដែលសរសេរពាក់ព័ន្ធនឹងប្រព័ន្ធសេដ្ឋកិច្ចរបស់មហាយក្សជិតរបស់បណ្ឌិត Keyu Jin។ គាត់គឺជាសាស្ត្រាចារ្យជនជាតិចិនផ្នែកសេដ្ឋកិច្ចនៅThe London School of Economics and Political Science នៃចក្រភពអង់គ្លេស។ វាគឺជាសៀវភៅដ៏ល្អមួយ និងទាន់សម័យកាល ដែលសក្តិសមសម្រាប់អ្នកសិក្សាស្រាវជ្រាវអំពីសេដ្ឋកិច្ច អ្នកនយោបាយ និងប្រជាជនទូទៅដែលចង់ចេះចង់ដឹង។

Jin Keyu, Professor of Economics, London School of Economics and Political Science, United Kingdom

ក្នុងសៀវភៅ New China Playbook: Beyond Socialism and Capitalism បណ្ឌិតKeyu Jin បានលើកឡើងថា ប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសចិន មិនមែនគ្រាន់តែជាកូនកាត់នៃសង្គមនិយម និងមូលធននិយមនោះទេ ប៉ុន្តែជាគំរូថ្មី និងប្លែក។ គាត់បានហៅគំរូនេះថា “សង្គមនិយមជាមួយនឹងលក្ខណៈរបស់ចិន” ហើយគាត់ជឿថាវាគឺជាគន្លឹះនៃការបន្តភាពជោគជ័យរបស់ប្រទេសចិន។

បណ្ឌិត Jin ចាប់ផ្តើមដោយការតាមដានប្រវត្តិសាស្រ្តនៃកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិន តាំងពីដើមដំបូងនៃអតីតប្រធានាធិបតី លោក តឹង សៀវភីង រហូតដល់បច្ចុប្បន្ន។ គាត់បានអះអាងថា រដ្ឋាភិបាលចិនតែងតែអនុវត្តតាមកាលទេសៈជាក់ស្តែង និងប្រាកដនិយមក្នុងវិធីសាស្រ្តកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយថាខ្លួនមានឆន្ទៈក្នុងការកែសម្រួលគោលនយោបាយរបស់ខ្លួនតាមតម្រូវការ។ ភាពបត់បែននេះបានអនុញ្ញាតឱ្យប្រទេសចិនសម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

បណ្ឌិត Jin ក៏បានលើកឡើងលក្ខណៈសំខាន់ៗនៃគំរូសេដ្ឋកិច្ចថ្មីរបស់ប្រទេសចិន។ គាត់បានសរសេរថា រដ្ឋាភិបាលចិនដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច ប៉ុន្តែក៏អនុញ្ញាតឱ្យមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជន និងការប្រកួតប្រជែងទីផ្សារផងដែរ។ ការរួមបញ្ចូលគ្នានៃអន្តរាគមន៍របស់រដ្ឋ និងកម្លាំងទីផ្សារនេះបានអនុញ្ញាតឱ្យប្រទេសចិនសម្រេចបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ខណៈពេលដែលរក្សាបាននូវស្ថិរភាពសង្គមផងដែរ។ ជាក់ស្តែងរដ្ឋាភិបាលចិនអនុញ្ញាតិឲ្យមានការគ្រប់គ្រង និងអន្តរាគមបែបវិមជ្ឍការដល់ប្រព័ន្ធគ្រប់គ្រងតាមតំបន់ក្នុងការសម្រេចចិត្តជម្រុញវិស័យធុរកិច្ច ឧស្សាហកម្ម និងការវិនិយោគ។ ឧទាហរណ៍ជាក់ស្តែង នាយករដ្ឋមន្ត្រីអណត្តិថ្មីរបស់ចិនលោក Li Qiang គឺជាឧទាហរណ៍មួយ ដែលកំឡុងពេលដែលគាត់នៅកាន់ការនៅទីក្រុងសៀងហៃ បានទាក់ទាញក្រុមហ៊ុន Tesla ឲ្យដាក់ការវិនិយោគបង្កើតរោងចក្រដែលមានទុន២ពាន់លានដុល្លារ។ គម្រូម៉ូដែលនេះ បានជម្រុញឲ្យអ្នកគ្រប់គ្រងតំបន់ខ្លួននីមួយៗស្វះស្វែងរកវិធីក្នុងការទាក់ទាញការវិនិយោគ និងជម្រុញសេដ្ឋកិច្ចក្នុងតំបន់ឲ្យមានភាពរីកចម្រើនដើម្បីជាការប្រកួតប្រជែងយកស្នាដៃរៀងៗខ្លួន។

ក្នុងសៀវភៅនេះក៏បានលើកឡើងពីគម្រូប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន ប្រៀបធៀបជាមួយប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដែលមានភាពខុសគ្នាច្រើន និងលើកឡើងអំណះអំណាងមួយចំនួនអំពីបញ្ហាប្រឈមដែលចិនអាចជួបប្រទះផងដែរ។ បណ្ឌិត Jin បានលើកឡើងថា កត្តាដែលធ្វើឲ្យចិនតែងតែឆ្លងផុតអំពីគ្រោះថ្នាក់នៃវិបត្តិហរិញ្ញវត្ថុធំៗ គឺដោយសារតែការអន្តរាគម លូកដៃចូលជួយឥតឈប់ឈរពីសំណាក់រដ្ឋាភិបាល ដែលធ្វើឲ្យការវិភាគ និងទស្សន៍ទាយអំពីសេដ្ឋកិច្ចចិនពីសំណាក់អ្នកជំនាញលោកខាងលិចតែងតែមានការប៉ាន់ស្មានខុស។ គាត់ក៏បានលើកឡើងអំពីវិបត្តិហិរញ្ញវត្ថុដែលមានកើតឡើងនៅក្នុងវិស័យអចលនវត្ថុផងដែរ ដែលចិនកំពុងតែជួបប្រទះ និងមូលហេតុដែលវានបានកើតឡើង និងការប្រមើលមើលត្រួសៗផងដែរ។

ក្រៅពីនេះ បណ្ឌិត Jin ក៏បានលើឡើងអំពីស្ថានភាពនៃការរីកចម្រើននៃវិស័យបច្ចេកវិទ្យារបស់ចិន ដែលប្រទេសនេះធ្លាប់ត្រូវបានលោកខាងលិច និងប្រទេសជឿនលឿនផ្សេងៗទស្សន៍ទាយថាពិបាកនឹងមានការរីកចម្រើន តែមហាយក្សសេដ្ឋកិច្ចចិននេះបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលអំពីការវិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងបច្ចេកវិទ្យាAI និង Big Data ហើយក៏ជាប្រទេសមុនគេដែលបង្កើតបានបច្ចេកវិទ្យា5Gផងដែរ។ បច្ចេកវិទ្យាបានជ្រៀតចូលយ៉ាងស៊ីជម្រៅនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសការទូទាត់ប្រាក់ដោយប្រើបច្ចេកវិទ្យាQR Code គឺមានច្រើនជាងសហរដ្ឋអាមេរិចរាប់សិបដង។ គាត់បាននិយាយថា ពេលខ្លះ នៅពេលដែលយើងរីកចម្រើនក្រោយគេ គឺជាគុណប្រយោជន៍មួយផងដែរ ដោយយើងដឹងថាគេដើរដោយរបៀបណា អ្វីដែលគេធ្វើជោគជ័យ ហើយអ្វីដែលមិនបានប្រសើរ ហើយយើងអាចកែខៃ និងធ្វើឲ្យបានប្រសើរជាង ឬមួយក៏យើងអាចហក់ផ្លោះសម័យកាលជាដើម។

បណ្ឌិតJin បញ្ចប់ដោយការជជែកវែកញែកថាគំរូសេដ្ឋកិច្ចថ្មីរបស់ចិនគឺជាជម្រើសថ្មីមួយដែលមិនមែន សង្គមនិយម ហើយក៏មិនមែនមូលធននិយមផងដែរ។ គាត់ជឿថា វាអាចផ្តល់នូវមធ្យោបាយមួយដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងយុត្តិធម៌សង្គម ដោយមិនមានការលះបង់ទាំងសេរីភាពបុគ្គល ឬសុខុមាលភាពសមូហភាព។

តែទោះជាយ៉ាងណាក៏ដោយ សៀវភៅរបស់បណ្ឌិត Jin ត្រូវបានអ្នកខ្លះរិះគន់ការពាររដ្ឋាភិបាលចិនពេក និងមិនបានលើកយកចំណុចអាក្រក់ៗរបស់មហាយក្សចិន។ ទោះជាយ៉ាងណាក៏ដោយបណ្ឌិត Jin នៅតែអះអាងថាគោលដៅរបស់គាត់គឺគ្រាន់តែផ្តល់នូវការវិភាគដែលមិនលំអៀងទៅលើប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសចិន។

សម្រាប់ខ្ញុំវិញ បណ្ឌិត Jin បានលើកឡើងទាំងចំណុចល្អៗ និងចំណុចខ្វះខាតរបស់ប្រព័ន្ធសេដ្ឋកិច្ច និងការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន ដែលសម្រាប់អ្នកចូលចិត្តស្រាវជ្រាវ អាចច្បិចយកចំណុចល្អៗទាំងនោះ មកធ្វើការច្នៃ និងសម្របឲ្យត្រូវនឹងបរិបទសេដ្ឋកិច្ច ដើម្បីជម្រុញសេដ្ឋកិច្ចក្នុងស្រុកឲ្យមានសន្ទុះលឿនទៅមុខ។

ពាណិជ្ជកម្ម

Amazon បង្ហាញផ្លៃឈើ​ បន្លែ សាច់ ដែលមានស្នាមញញឹមជានិមិត្តរូបក្នុងការផ្សាយពាណិជ្ជកម្មផ្សព្វផ្សាយគ្រឿងទេសរបស់ខ្លួន

ដើម្បីបង្ហាញថា Amazon UK មានជម្រើសទិញទំនិញដ៏អស្ចារ្យ Amazon កំពុងចាប់ផ្តើមយុទ្ធនាការមួយដែលមានស្លាកថា “Food too, who knew?” ដោយប្រើស្នាដៃសិល្បៈអាហារ។ វាត្រូវបានរៀបចំឱ្យមើលទៅដូចជាមុខញញឹមនៃស្លាកសញ្ញា Amazon ដើម្បីបង្កើតទំនាក់ទំនង និងទាក់ទាញភ្លាមៗ។

អាហារដែល Amazon UK បានដាក់បង្ហាញរួមមាន ចេក ម្ទេស ប៉ាស្តា និងឪឡឹក។ យុទ្ធនាការនេះមានគោលបំណងបង្ហាញពីគុណភាពនៃម៉ាកយីហោ។ ដែលអ្នកប្រើប្រាស់នៅចក្រភពអង់គ្លេសនឹងទទួលបានផ្លែឈើ និងបន្លែស្រស់ និងអាហារតាមរយៈ Amazon Fresh នៅក្នុងហាង និងតាមអ៊ីនធឺណិត។ តាមរយៈតម្លៃសមរម្យនៅលើ Amazon UK Grocery Store ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ហើយសំខាន់មួយទៀតនៃយុទ្ធនាការនេះគឺថា Amazon UK បានជ្រើសរើសទីតាំងដើម្បីបង្ហាញស្លាកសញ្ញារបស់ខ្លួនដែលជាទីតាំងមានមនុុស្សធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ។ 

រូបចេកដែលតំណាងឱ្យអាហារពេលព្រឹកត្រូវបានដាក់នៅតំបន់ចរាចរណ៍ដែលធ្វើឲ្យនិកឃើញដល់អាហារពេលព្រឹកមានទឹកដោះគោជូរ កាហ្វេ និងចេក ។ ​រីឯរូបបង្គាដើម្បីបង្ហាញពីអាហារថ្ងៃត្រង់ រូបភាពត្រូវបានដាក់នៅ​ចំណត​រថយន្ត​ក្រុង​ដើម្បី​រំលឹក​អ្នក​ធ្វើ​ដំណើរពីអាហារថ្ងៃត្រង់ដូចជាសាឡាត់ប៉ាស្តាបង្គានិងម្ទេស ដើម្បីតំណាងឱ្យអាហារពេលល្ងាចប្រកបដោយគុណភាពដូចជាសាច់មាន់ Tikka Masala ជាដើម។ 

យុទ្ធនាការ នេះត្រូវបានដឹកនាំដោយ Richard Megson និង Nathalie Thery នៅ Red Brick Road ជាមួយនឹងរូបភាពដែលថតដោយអ្នកថតរូបអាហារ Robert Billington ។ 

តាមរយៈ ហាងលក់គ្រឿងទេសរបស់ Amazon អ្នកប្រើប្រាស់នៅចក្រភពអង់គ្លេសអាចទិញទំនិញរួមទាំងផលិតផលស្រស់ៗ សម្ភារៈផ្ទះបាយ និងជម្រើសអាហារដ៏រីករាយ ដែលទាំងអស់អាចរកបានតាមរយៈ Amazon Fresh នៅក្នុងហាង និងអនឡាញក្នុងតម្លៃសមរម្យ។

ប្រភព៖

https://designtaxi.com/news/425339/Amazon-Showcases-Foods-Bearing-The-Iconic-Smile-In-Ads-Promoting-Its-Groceries/

 

ពាណិជ្ជកម្ម

ទម្លាប់៧យ៉ាងរបស់បុគ្គលដែលមានប្រសិទ្ធភាពខ្ពស់

ទម្លាប់៧យ៉ាងរបស់បុគ្គលដែលមានប្រសិទ្ធភាពខ្ពស់ (The 7 Habits of Highly Effective People) និពន្ធដោយ Stephen R. Covey គឺជាសៀវភៅសម្រាប់កែលម្អ និងអភិវឌ្ឍខ្លួនឯង ដែលជាសៀវភៅលក់ដាច់បំផុតមួយក្នុងពិភពលោក លក់បានរហូតដល់ជាង 25 លានក្បាល។ វាគឺជាការណែនាំដ៏លម្អិតសម្រាប់ភាពជោគជ័យផ្ទាល់ខ្លួន និងអាជីព ដោយផ្អែកលើគំនិតដែលថាយើងអាចសម្រេចបាននូវគោលដៅរបស់យើងដោយការអភិវឌ្ឍន៍ និងអនុវត្តទម្លាប់ជាក់លាក់។ ទម្លាប់​ទាំង ៧ យ៉ាង​មាន​ដូច​តទៅ៖

ទម្លាប់ទី១៖ ធ្វើជាមនុស្សបុរេសកម្ម

មនុស្សបុរេសកម្មទទួលខុសត្រូវចំពោះជីវិត និងជម្រើសរបស់ពួកគេផ្ទាល់។ ពួកគេមិនបន្ទោសអ្នកដទៃ ឬកាលទេសៈចំពោះបញ្ហារបស់ពួកគេទេ។ ផ្ទុយទៅវិញ ពួកគេផ្តោតលើអ្វីដែលពួកគេអាចគ្រប់គ្រង និងចាត់វិធានការដើម្បីកែលម្អស្ថានភាពរបស់ពួកគេឲ្យបានមុននឹងវាកើតឡើង។

ទម្លាប់ទី ២៖ គិតមុនធ្វើ

មនុស្សដែលមានប្រសិទ្ធភាព មានចក្ខុវិស័យច្បាស់លាស់សម្រាប់អនាគតរបស់ពួកគេ។ ពួកគេដឹងពីអ្វីដែលពួកគេចង់សម្រេចបាន ហើយពួកគេបង្កើតផែនការដើម្បីទៅដល់ទីនោះ។

ទម្លាប់ទី ៣៖ ធ្វើរឿងសំខាន់មុន

មនុស្សដែលមានប្រសិទ្ធភាពផ្តល់អាទិភាពដល់កិច្ចការរបស់ពួកគេ ហើយផ្តោតលើអ្វីដែលសំខាន់បំផុត។ ពួកគេជៀសវាងការរំខាន ហើយមិនពន្យារពេល។

ទម្លាប់ទី៤៖ គិតឈ្នះ-ឈ្នះ

មនុស្សដែលមានប្រសិទ្ធភាពស្វែងរកដំណោះស្រាយដែលមានប្រយោជន៍ទៅវិញទៅមកក្នុងអន្តរកម្មទាំងអស់របស់ពួកគេ។ ពួកគេជៀសវាងស្ថានភាពឈ្នះ-ចាញ់ និងចាញ់-ចាញ់។

ទម្លាប់ទី៥៖ យល់ពីគេសិន ចាំឲ្យគេយល់យើងជាក្រោយ

មនុស្សដែលមានប្រសិទ្ធភាពស្តាប់អ្នកដទៃដោយយល់ចិត្តមុននឹងព្យាយាមឲ្យគេយល់ពីខ្លួនឯង។ ពួកគេព្យាយាមមើលអ្វីៗពីទស្សនៈរបស់អ្នកដទៃ និងបង្កើតទំនាក់ទំនងល្អ។

ទម្លាប់ទី៦៖ សាមគ្គីភាព

មនុស្សដែលមានប្រសិទ្ធភាពផ្តល់តម្លៃដល់ការងារជាក្រុម និងការសហការគ្នា។ ពួកគេអាចច្របាច់បញ្ចូលគ្នានូវភាពខ្លាំងរបស់ពួកគេជាមួយនឹងភាពខ្លាំងរបស់អ្នកដទៃដើម្បីបង្កើតអ្វីមួយដែលធំជាងផលបូកនៃពួកគេនីមួយៗ។

ទម្លាប់ទី៧៖ ធ្វើឲ្យខ្លួនកាន់តែមោះមុត

មនុស្ស​ដែល​មាន​ប្រសិទ្ធភាព​មើល​ថែ​ខ្លួន​ឯង​ទាំង​ផ្លូវ​កាយ ផ្លូវចិត្ត អារម្មណ៍ និង​ខាង​វិញ្ញាណ។ ពួកគេវិនិយោគលើការអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់ពួកគេដើម្បីឱ្យពួកគេអាចមានប្រសិទ្ធភាពជាងមុននៅក្នុងគ្រប់ស្ថានភាព នៃជីវិតរបស់ពួកគេ។

លោក Covey អះអាង​ថា ទម្លាប់​ទាំង​ប្រាំពីរ​នេះ​គឺ​មានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយ​ពួកគេ​ត្រូវតែ​អនុវត្ត​រួមគ្នា​ដើម្បី​សម្រេចបាន​ប្រសិទ្ធភាព​ពិតប្រាកដមួយ។ គាត់ក៏បានផ្តល់នូវលំហាត់ និងឧបករណ៍មួយចំនួនដើម្បីជួយអ្នកអានអភិវឌ្ឍ និងអនុវត្តទម្លាប់ទាំងនេះនៅក្នុងជីវិតរបស់ពួកគេផងដែរ។

ទម្លាប់៧យ៉ាងរបស់បុគ្គលដែលមានប្រសិទ្ធភាពខ្ពស់ គឺជាសៀវភៅកែលម្អ និងអភិវឌ្ឍខ្លួនឯងមួយ ដែលបានជួយមនុស្សរាប់លាននាក់ឱ្យសម្រេចបាននូវគោលដៅរបស់ពួកគេ និងរស់នៅក្នុងជីវិតកាន់តែពេញលេញ និងស្រស់បំព្រងជាងមុន។ វាជាធនធានដ៏មានតម្លៃសម្រាប់អ្នកដែលចង់បង្កើនប្រសិទ្ធភាពផ្ទាល់ខ្លួន និងអាជីពឲ្យកាន់តែប្រសើរជាងមុន។

អ្នកអាចរកទិញបាននៅហាងសៀវភៅ៖ អ្នកអាន

ពាណិជ្ជកម្ម

តើគួរចាប់អាជីពជាភ្នាក់ងារអចលនវត្ថុក្នុងកំឡុងពេលដែលសេដ្ឋកិច្ចមានបញ្ហាឬទេ?

ការក្លាយជាភ្នាក់ងារអចលនវត្ថុក្នុងអំឡុងពេលមសេដ្ឋកិច្ចមានបញ្ហាអាចហាក់ដូចជាផ្ទុយទៅនឹងការយល់ឃើញរបស់មតិទូទៅ ប៉ុន្តែមានហេតុផលមួយចំនួនដែលអ្នកអាចគិតពិចារណាថាតើគួរបន្តចាប់យកអាជីពនេះក្នុងអំឡុងពេលសេដ្ឋកិច្ចដ៏លំបាកនេះដែរឬទេ?

ឱកាសទីផ្សារ៖ ខណៈពេលដែលការធ្លាក់ចុះសេដ្ឋកិច្ចអាចនាំឱ្យមានការថយចុះសកម្មភាពទិញលក់អចលនទ្រព្យ ពួកគេក៏បង្កើតឱកាសពិសេសផងដែរ។ តម្លៃអចលនទ្រព្យអាចនឹងកាន់តែមានតម្លៃសមរម្យ ហើយអចលនទ្រព្យដែលម្ចាស់លក់ប្រញ៉ាប់ដើម្បីដោះស្រាយបញ្ហាអាចនឹងមានច្រើន។ ក្នុងនាមជាភ្នាក់ងារអចលនវត្ថុ អ្នកអាចជួយអតិថិជនស្វែងរកអចលនវត្ថុតម្លៃល្អៗសម្រាប់អតិថិជនក្នុងស្ថានភាពទាំងនេះ។

ធ្វើពិពិធកម្មលំហូរប្រាក់ចំណូល៖ ភ្នាក់ងារអចលនទ្រព្យតែងតែទទួលបានកម្រៃជើងសារដោយផ្អែកលើការលក់អចលនទ្រព្យ។ ក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច ការធ្វើពិពិធកម្មប្រាក់ចំណូលរបស់អ្នកដោយចាប់យកធ្វើជាអ្នកជំនាញ ឬភ្នាក់ងារអចលនទ្រព្យ ដែលតំណាងឱ្យទាំងអ្នកទិញ និងអ្នកលក់  អាចជួយបង្កើន ឬរក្សាប្រាក់ចំណូលឲ្យមានស្ថិរភាព។

ការវិនិយោគរយៈពេលវែង៖ អចលនទ្រព្យត្រូវបានចាត់ទុកថាជាការវិនិយោគរយៈពេលវែង។ តាមរយៈការកសាងអាជីពអចលនទ្រព្យរបស់អ្នកក្នុងអំឡុងពេលដែលទីផ្សារកំពុងតែធ្លាក់ចុះ អ្នកអាចកសាងគ្រឹះយ៉ាងរឹងមាំឲ្យខ្លួនឯងសម្រាប់ភាពជោគជ័យនៅពេលទីផ្សារស្ទុះងើបឡើងវិញ។

ភាពបត់បែន៖ អចលនទ្រព្យផ្តល់នូវភាពបត់បែនក្នុងលក្ខខណ្ឌនៃម៉ោងធ្វើការ និងទីតាំង។ ភាពបត់បែននេះអាចជាចំណុចទាក់ទាញពិសេសក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច ឬនៅពេលសេដ្ឋកិច្ចធ្លាក់ចុះ ដោយពួកគេអាចស្វែងរកប្រភពចំណូលក្រៅម៉ោង។

ឱកាសសិក្សា៖ ពេលវេលាសេដ្ឋកិច្ចដ៏លំបាកអាចផ្តល់នូវបទពិសោធន៍សិក្សាដ៏មានតម្លៃសម្រាប់ភ្នាក់ងារអចលនទ្រព្យ។ អ្នកអាចអភិវឌ្ឍជំនាញចរចាដ៏រឹងមាំ រៀនសម្របខ្លួនទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងទទួលបានការយល់ដឹងអំពីយុទ្ធសាស្ត្រហិរញ្ញវត្ថុដែលអាចផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់អ្នក ក៏ដូចសម្រាប់រូបអ្នកផ្ទាល់ផងដែរ។

ការជួយអ្នកដទៃ៖ ភ្នាក់ងារអចលនទ្រព្យដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយមនុស្សឱ្យស្វែងរកការសម្រេចចិត្តសំខាន់ៗក្នុងជីវិត ដូចជាការទិញ ឬលក់ផ្ទះជាដើម។ ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ច បុគ្គលម្នាក់ៗអាចត្រូវការការណែនាំ និងការគាំទ្របន្ថែមទៀត ហើយអ្នកអាចផ្តល់ជំនួយដ៏មានតម្លៃក្នុងអំឡុងពេលទាំងនេះ។

បណ្តាញ និងទំនាក់ទំនង៖ ការកសាងបណ្តាញអតិថិជន និងទំនាក់ទំនងក្នុងវិស័យដែលអ្នកកំពុងតែប្រឡូក គឺជាផ្នែកសំខាន់មួយក្នុងការក្លាយជាភ្នាក់ងារអចលនទ្រព្យដ៏ជោគជ័យ។ ការធ្លាក់ចុះសេដ្ឋកិច្ចអាចជាឱកាសមួយដើម្បីបង្កើតទំនាក់ទំនងជាមួយអតិថិជន ឲ្យពួកគាត់ជឿជាក់អ្នក ដែលនឹងនាំឲ្យពួកគាត់ចងចាំជំនួយរបស់អ្នកចំពោះគាត់នៅពេលដែលទីផ្សារមានភាពប្រសើរឡើង។

ស្មារតីសហគ្រិន៖ ភ្នាក់ងារអចលនទ្រព្យគឺមានបេះដូងជាសហគ្រិន។ ការចាប់ផ្តើមអាជីពក្នុងវិស័យអចលនទ្រព្យក្នុងអំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះអាចអនុញ្ញាតឱ្យអ្នកអភិវឌ្ឍ និងសាកល្បងជំនាញសហគ្រិនរបស់អ្នក ដើម្បីស្វែងរកវិធីច្នៃប្រឌិតថ្មី និងភាពជោគជ័យក្នុងទីផ្សារដែលមានការប្រកួតប្រជែង។

ការលូតលាស់ផ្ទាល់ខ្លួន៖ ការយកឈ្នះលើបញ្ហាប្រឈមនៃការងារក្នុងបរិយាកាសសេដ្ឋកិច្ចដ៏លំបាកអាចនាំទៅរកការរីកចម្រើនផ្ទាល់ខ្លួន និងភាពធន់។ វាអាចជាបទពិសោធន៍ដ៏មានតម្លៃដែលកំណត់បុគ្គលិកលក្ខណៈ និងក្រមសីលធម៌ការងាររបស់អ្នក។

ការកើនឡើងនាពេលអនាគត៖ ការធ្លាក់ចុះនៃសេដ្ឋកិច្ចគឺជាវដ្តមួយ ហើយជាធម្មតាវាត្រូវបានបន្តដោយកំណើនសេដ្ឋកិច្ច ឬការងើបឡើងវិញ។ តាមរយៈការកសាងអាជីពអចលនៈទ្រព្យរបស់អ្នកក្នុងអំឡុងពេលធ្លាក់ចុះ អ្នកកំណត់ទីតាំងខ្លួនឯង កសាងគ្រឹះរឹងមាំសម្រាប់ភាពជោគជ័យ និងការរីកចម្រើននៅពេលដែលទីផ្សារមានភាពប្រសើរឡើង។

វាជារឿងសំខាន់ដែលអ្នកត្រូវចងចាំថា ភាពជោគជ័យក្នុងនាមភ្នាក់ងារអចលនទ្រព្យក្នុងអំឡុងពេលមានបញ្ហាសេដ្ឋកិច្ចទាមទារការសម្របខ្លួន ការតស៊ូអត់ធ្មត់ និងក្រមសីលធម៌ការងារខ្ពស់។ លើសពីនេះទៀត វាមានសារៈសំខាន់ណាស់ក្នុងការស្រាវជ្រាវទីផ្សារអចលនទ្រព្យក្នុងតំបន់របស់អ្នកឱ្យបានហ្មត់ចត់ និងយល់ពីលក្ខខណ្ឌជាក់លាក់នៅក្នុងតំបន់របស់អ្នក មុនពេលសម្រចចិត្តធ្វើការជ្រើសរើសអាជីពមួយនេះ។

ពាណិជ្ជកម្ម

ស្ថានទូតបារាំងបានរៀបចំពិពណ៌ ‘’ ផ្សារបារាំង ‘’​ នៅថ្ងៃទី២១ ខែតុលាខាងមុខនេះ

ស្ថានទូតបារាំងបានរៀបចំពិពណ៌ ផ្សារបារាំង ​ដែលអនុញ្ញាតឲ្យសាធារណជនចូលទស្សនាកម្សាន្ដដោយសេរី ហើយប្រព្រឹត្តនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៦ ល្ងាច (ការអនុញ្ញាតឱ្យចូលចុងក្រោយ គឺនៅម៉ោង ៥:៣០ នាទីល្ងាច) នៅស្ថានទូតបារាំងប្រចាំកម្ពុជា​។ ផ្សារបារាំងនេះបង្ហាញពីវប្បធម៌ ហត្ថកម្ម អាហារបែបសិល្បៈ សុខុមាលភាព…។

អ្នកទាំងអស់គ្នាអាចមកចូលរួមនាក់ឯង មកជាមួយក្រុមគ្រួសារ ឬមិត្តភក្តិក៏បានដើម្បីឈ្វេងយល់អំពីគំនិតផ្តួចផ្តើមបារាំងនៅកម្ពុជា តាមរយៈអ្នកតាំងពិព័រណ៍ចំនួន ៦០- ៧០ស្តង់។ ព្រមទាំងមានសកម្មភាពជាច្រើននឹងកើតមានឡើងនៅថ្ងៃតាំងពិព័រណ៍នោះដូចជា ការភ្លក់អាហារ សកម្មភាពកីឡារបស់ Decathlon Cambodia សកម្មភាពវប្បធម៌សម្រាប់មនុស្សគ្រប់វ័យ នៅកន្លែងបរិយាកាសបើកចំហរ។ (រូបភាពកាលឆ្នាំ2022)

May be an image of 1 person and outdoors

May be an image of 5 people, people standing, tree and outdoors

មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងអស់គ្នាអាចរកម្សាន្តនៅជុំវិញឧទ្យានរបស់ស្ថានទូត ដែលបើកជូនសាធារណជនចូលទស្សនាជាពិសេសសម្រាប់ឱកាសនោះ និងឈ្វេងយល់អំពីជីវចម្រុះនៃសួនច្បារមួយដ៏ធំជាងគេនៅក្នុងទីក្រុង។​​ សម្រាប់បរិវេណមានម៉ាស៊ីនត្រជាក់ដែលមានស្តង់ផ្ដល់អាហារ និងអាហារសម្រន់​នឹងធ្វើឱ្យអ្នកសប្បាយរីករាយភ្លក់មុខម្ហូប។

សម្រាប់បំរាម៖ កាតាប ឬកាបូប និងសម្ភារសំពីងសំពោងត្រូវបានហាមឃាត់៕

ប្រភព ៖ Ambassade de France au Cambodge 

 

ពាណិជ្ជកម្ម

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងបើកដំណើរការចាប់ពីថ្ងៃនេះតទៅ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់នឹងត្រូវបិទទ្វារនៅថ្ងៃទី១៥ ខែតុលាឆ្នាំ ២០២៣ វេលាម៉ោង ១២:00យប់តទៅ ហើយថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣តទៅ ខេត្តសៀមរាបនឹងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិថ្មីវិញ។

May be an image of the Panama Canal

នាព្រឹកនេះថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ តទៅខេត្តសៀមរាបនឹងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិថ្មីវិញដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០ គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប ទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម វិនិយោគដោយវិនិយោគគិនចិនក្នុងផ្ទៃដី ៧០០ហិកតា ដែលចំណាយទឹកប្រាក់វិនិយោគប្រមាណជាង ១០០០ លានដុល្លារ ដែលជាការវិនិយោគBOT ក្នុងរយៈពេល ៥៥ ឆ្នាំ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនិងប្រារព្ធពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មដំបូងគេបង្អស់ហោះនិងចុះចតមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាពិសេសគឺយន្តហោះនេះបាននាំភ្ញៀវទេសចរណ៍ចិន ប្រមាណជាង ៣០០នាក់ មកទស្សនាកម្ពុជា យើងផងដែរ។

No photo description available.

May be an image of the Panama Canal

ប្រភព៖ ទទក

ពាណិជ្ជកម្ម

ទម្លាប់​តូចតាច​ទាំង ១០ ដែល​អាច​ផ្លាស់ប្តូរ​ជីវិត​អ្នក​បាន​

ការផ្លាស់ប្តូរទម្លាប់តូចៗនេះ ពីដំបូងវាហាក់ដូចជាគ្មានអ្វីផ្លាស់ប្តូរទេ ប៉ុន្តែបន្ទាប់ពីសាកល្បងអ្វីៗទាំងនេះអស់រយៈពេល 15-20 ថ្ងៃអ្នកនឹងចាប់ផ្តើមកត់សម្គាល់ពីភាពខុសគ្នា។

1. ដកដង្ហើមចេញចូលមួយៗ

អង្គុយចុះ បិទភ្នែករបស់អ្នករយៈពេល 2 នាទី ហើយព្យាយាមដកដង្ហើមមួយចេញចូល ។ ធ្វើបែបនេះច្រើនដងក្នុងមួយថ្ងៃ។ ដើម្បីរៀនពីរបៀបអនុវត្តវា អ្នកអាចធ្វើតាមការបង្រៀនណាមួយនៅលើ Google ឬ YouTube ប្រសិនបើអ្នកមិនចង់ចំណាយពេលរៀនវាទេ អ្នកអាចគ្រាន់តែដកដង្ហើមវែងៗជំនួសវិញ។

2. ចាប់ផ្តើមថ្ងៃរបស់អ្នកដោយការដឹងគុណ

ធ្វើល្អជាមួយមនុស្សដែលខ្លួនឯងស្រលាញ់ ។ ជារៀងរាល់ព្រឹក សូមចំណាយពេលមួយភ្លែត ដើម្បីធ្វើរឿងល្អៗយ៉ាងហោចណាស់ឲ្យបានបីក្នុងជីវិតរបស់អ្នក។

3. ផឹកទឹក 1-2 កែវបន្ទាប់ពីភ្ញាក់ពីគេង

សកម្មភាព៖ រៀងរាល់ព្រឹក ផឹកទឹកក្តៅឧណ្ហៗ ១-២កែវ។ ហេតុផល៖ ការផ្តល់ជាតិទឹកដល់រាងកាយរបស់អ្នកជារឿងដំបូងនៅពេលព្រឹកអាចបង្កើនកម្រិតថាមពលរបស់អ្នក និងបណ្តេញជាតិពុលចេញពីរាងកាយរបស់អ្នក។ ការសិក្សាមួយចំនួនក៏បានបញ្ជាក់ផងដែរថា ការផឹកទឹកនៅពេលព្រឹកនៅលើពោះទទេអាចបង្កើនការរំលាយអាហាររបស់អ្នក។

4. ចំណាយពេលរៀន 20​-30 នាទី

បិទរាល់ការរំខានឌីជីថលរបស់អ្នក (ប្រព័ន្ធផ្សព្វផ្សាយសង្គម អ៊ីមែល។ល។) ហើយចំណាយពេលទៅសិក្សាអ្វីមួយអ្វីក៏បាន។ ​ធ្វើវាដដែលៗជាប្រចាំថ្ងៃរយៈពេល 30-45 នាទីជាមួយខ្លួនឯង។ 30-45 នាទីហាក់ដូចជាមិនច្រើនទេក្នុង 1 ថ្ងៃ ប៉ុន្តែវាក្លាយជា 3-4-5 ម៉ោងក្នុងមួយសប្តាហ៍ និងច្រើនជាង 100 ម៉ោងក្នុងរយៈពេល 6 ខែ។ 100 ម៉ោងគឺច្រើនគ្រប់គ្រាន់ដើម្បីផ្តល់ឱ្យអ្នកនូវជំនាញគ្រប់គ្រាន់។ សាកស្រមៃមើលថាអ្នកគ្រាន់តែត្រូវការពេល 30-45 នាទីក្នុងមួយថ្ងៃ 6 ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីរៀនអ្វីថ្មីទាំងស្រុង ដែលអាចជួយអ្នកឱ្យចាប់ផ្តើមរកប្រាក់ ឬធ្វើអ្វីមួយដែលមានប្រសិទ្ធភាពជាងមុន។

5. ហាត់ប្រាណ ​4-5 ថ្ងៃក្នុងមួយសប្ដាហ៍

ត្រូវមានសកម្មភាពសម្រាប់រាងកាយគួរតែហាត់ប្រាណយ៉ាងហោចណាស់ 20-30 នាទីក្នុងមួយថ្ងៃ យ៉ាងហោចណាស់ 4 ថ្ងៃក្នុងមួយសប្តាហ៍។ ការហាត់ប្រាណធ្វើឲ្យអ្នកនឹងមានអារម្មណ៍សកម្ម កាន់តែស្វាហាប់ ហើយទីបំផុតវានឹងជួយអ្នកឱ្យកាន់តែមានផលិតភាពក្នុងការងាររបស់អ្នក។ មនុស្សមួយចំនួនថែមទាំងរកឃើញថាការហាត់ប្រាណប្រសើរជាងការព្យាបាលជាក់ស្តែងក្នុងករណីមានភាពតានតឹងក្នុងជីវិត។

6. រៀបចំផែនការប្រចាំថ្ងៃថាត្រូវធ្វើអ្វីក្នុងមួយថ្ងៃៗ

ចំណាយពេលពីរបីនាទីរៀងរាល់ល្ងាច ដើម្បីរៀបចំផែនការកិច្ចការ និងអាទិភាពរបស់អ្នកសម្រាប់ថ្ងៃបន្ទាប់។ 

7. ធ្វើអំពើល្អ ​សប្បុរសធម៌

ធ្វើអំពើសប្បុរសធម៌តូចតាច ដូចជាការជួយសម្រាប់នរណាម្នាក់ ឬផ្តល់ការសរសើរពិតប្រាកដ។ វាបណ្តុះគំនិតវិជ្ជមាន និងបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ។

8. រក្សាឥរិយាបថល្អ

ឥរិយាបថល្អអាចបង្កើនទំនុកចិត្ត កាត់បន្ថយការឈឺខ្នង ហើយជាការពិត វាអាចធ្វើអោយរាងកាយរបស់អ្នកប្រសើរឡើង។

9. អនុវត្តការគេងឱ្យបានល្អ

បង្កើតការគេងឱ្យជាប់លាប់​ ទៀងម៉ោង  គេងក្នុងបន្ទប់ងងឹត និងបង្កើតទម្លាប់ពេលគេងឲ្យបានល្អ។ ការគេងលក់ស្រួល = ការងើបឡើងវិញពីការហត់នឿយបានល្អប្រសើរ = ថាមពលកាន់តែច្រើន ការគេងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខុមាលភាពទូទៅរបស់អ្នក។

10. ភ្ចាប់ទំនាក់ទំនងជាមួយមិត្តភក្ដិ គ្រួសារ ឪពុកម្ដាយ

ត្រូវមានទំនាក់ទំនងជាមួយមិត្តភក្ដិ ឬសមាជិកគ្រួសារជារៀងរាល់ថ្ងៃ ទោះបីវាគ្រាន់តែជាការនិយាយលេង ផ្ញើរសា ឬហៅទូរស័ព្ទក៏ដោយ ។ ការរក្សាទំនាក់ទំនងពិតជាមានសារៈសំខាន់សម្រាប់​មនុស្ស និងមនុស្សដែលវាផ្ដល់ជាសុភមង្គល និងសុខុមាលភាពដល់យើងក្នងជីវិត។ 

ប្រភព

https://madhavbahl.medium.com/10-tiny-habits-that-can-change-your-life-4590f25bac91

 

ពាណិជ្ជកម្ម

អភិវឌ្ឍទេពកោសល្យសម្រាប់អនាគតដែលមិនអាចទាយទុកជាមុនបានក្នុងយុគAI

នៅក្នុងយុគសម័យមួយដែលមានភាពជឿនលឿននៃបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស និងភាពមិនច្បាស់លាស់ អាជីវកម្មត្រូវតែផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ទេពកោសល្យដើម្បីបន្តទៅមុខ។ អនាគតនៃការងារប្រហែលជាមិនអាចទាយទុកជាមុនបាន ប៉ុន្តែគុណសម្បត្តិមួយចំនួនតែងតែមានតម្លៃមិនអាចកាត់ថ្លៃបាន។ នេះ​ជា​ការ​យល់​ដឹង​សំខាន់ៗ​ពី​អត្ថបទរបស់ Harvard Business Review របស់​សាកលវិទ្យាល័យ Harvard ថ្មីៗ​នេះ​ស្តីពី​ការ​រៀបចំ​ទេពកោសល្យ​សម្រាប់​អនាគត​មិន​ច្បាស់លាស់៖

ចាប់យកជំនាញមុន៖ លើសពីការផ្លាស់ប្តូរជំនាញឡើងវិញ ឬបង្កើនជំនាញឲ្យកាន់តែល្អ ស្ថាប័នគួរតែផ្តោតលើ “បុរេ-ជំនាញ” ដែលជាការរៀបចំទេពកោសល្យសម្រាប់តួនាទី និងជំនាញដែលមិនទាន់មាននៅឡើយ។ វិធីសាស្រ្តបុរេសកម្មនេះធានាថានិយោជិតអាចត្រៀមខ្លួនរួចជាស្រេចសម្រាប់អ្វីៗដែលអាចកើតឡើងនាពេលអនាគត។

ផ្តល់អាទិភាពដល់សក្តានុពលជាជាងបទពិសោធន៍ពីអតីតកាល៖ ដោយសារភាពពាក់ព័ន្ធនៃជំនាញបច្ចុប្បន្នមានការថយចុះ ឬជំនាញពីមុនអាចនឹងហួសសម័យ ការជ្រើសរើស និងតម្លើងតួរនាទីគួរតែផ្តល់អាទិភាពដល់ជំនាញទន់ដូចជា ការចង់ដឹង ភាពធន់ និងការសម្របខ្លួននិងបត់បែនជាងជំនាញរឹង។ ការផ្តោតអារម្មណ៍គួរតែផ្តោតលើអ្វីដែលបុគ្គលអាចសម្រេចបាននាពេលអនាគតជាជាងការសម្រេចបានកាលពីអតីតកាលរបស់ពួកគេ។

ផ្តល់មតិស្ថាបនា៖ មតិកែលម្អដែលផ្អែកលើទិន្នន័យនឹងជួយបុគ្គលិកតម្រង់ពកោសល្យរបស់ពួកគេជាមួយនឹងតម្រូវការរបស់ស្ថាប័ននាពេលអនាគត។ អ្នកដឹកនាំគួរតែដើរតួជាគ្រូបង្វឹក ដោយណែនាំបុគ្គលិកឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។

ពង្រីកលំហរទេពកោសល្យ៖ ជំនួសឱ្យបុគ្គលិកធ្វើនៅក្នុងតួនាទីជាក់លាក់ណាមួយ ស្ថាប័នគួរតែជួយពួកគេឱ្យអភិវឌ្ឍជំនាញឲ្យបានទូលំទូលាយ។ នេះមិនត្រឹមតែធ្វើឱ្យពួកគេមានភាពបត់បែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ភាពចម្រុះ និងការរួមបញ្ចូលគ្រប់ជ្រុងជ្រោយផងដែរ។

ផ្តល់អំណាចដល់អ្នកគ្រប់គ្រងថ្នាក់កណ្តាល៖ អ្នកគ្រប់គ្រងថ្នាក់កណ្តាលដើរតួយ៉ាងសំខាន់ក្នុងការដោះសោសក្តានុពលរបស់មនុស្ស។ តួនាទីរបស់ពួកគេមានការវិវត្តនិងផ្លាស់ប្តូរ ហើយឥឡូវនេះពួកគេត្រូវការគ្រប់គ្រងក្រុមដោយប្រើប្រាស់វិធីកូនកាត់ ដោយធានាសុវត្ថិភាពផ្លូវចិត្ត និងបន្សាំភាពស្មុគស្មាញនៃយុគសម័យ AIនិងមនុស្ស។

វិនិយោគលើជំនាញភាពជាអ្នកដឹកនាំសម្រាប់អនាគត៖ អ្នកដឹកនាំនៅថ្ងៃស្អែកត្រូវបំពាក់ដោយជំនាញទន់ សមត្ថភាពក្នុងការបំផុសគំនិត និងចក្ខុវិស័យដើម្បីដឹកនាំនៅក្នុងពិភពលោកដែលរួមរស់ដោយមនុស្ស និង AI ។ ភាពជាអ្នកដឹកនាំគួរតែនិយាយអំពីការរួមបញ្ចូល ភាពចម្រុះនៃការយល់ដឹង និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ។

សរុបមក ខណៈពេលដែលបច្ចេកវិទ្យាកំពុងវិវឌ្ឍឥតឈប់ឈរ ទំនួលខុសរបស់យើងគឺត្រូវផ្តោតការអភិវឌ្ឍលើធនធានមនុស្សដើម្បីធានាថា ទេពកោសល្យរបស់មនុស្សមានការវិវត្តស្របគ្នា។ ដោយផ្តោតលើយុទ្ធសាស្ត្រទាំងនេះ ស្ថាប័នអាចទាញយកសក្តានុពលពេញលេញនៃកម្លាំងការងាររបស់ពួកគេ ដោយធានាបាននូវអនាគតរុងរឿង និងប្រកបដោយភាពច្នៃប្រឌិត។

ពាណិជ្ជកម្ម

តើសួនកម្សាន្តលេខ 1 នៅលើពិភពលោក Disneyland បានចំណូលមកពីអ្វីខ្លះ?

បំប្លែងតុក្តាការស្រមើស្រមៃទៅជាការបង្កើតប្រាក់ចំណូលជាងខ្ទង់លានដុល្លារ​ដោយ បង្កើតអារម្មណ៍ និងបទពិសោធន៍ថ្មីៗហូតក្លាយជាសួនកម្សាន្តលេខ 1 នៅលើពិភពលោកដែលមានអ្នកទស្សនា +100 លាននាក់ក្នុងមួយឆ្នាំៗ។

សូមក្រឡេកមើលគំរូអាជីវកម្មដែលបង្កើតប្រាក់ចំណូលរបស់សួនកម្សាន្ត Disneyland 

  1. ប្រាក់ចំណូលពីការលក់សំបុត្រ Disneyland ក្នុងទម្រង់ផ្សេងៗគ្នា រួមមាន 1-Day, 2-Day ។ល។
  2. ប្រាក់ចំណូលពីការពង្រីកសាខា Disneyland ជុំវិញពិភពលោក
  3. ប្រាក់ចំណូលពីការលក់សំបុត្រតាមកាលបរិច្ឆេទនិងពេលវេលា
  4. ប្រាក់ចំណូលពីការលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ
  5. ប្រាក់ចំណូលពីការលក់សំបុត្រជាមុន
  6. ចំណូលពីការលក់អាហារ និងភេសជ្ជៈ
  7. ប្រាក់ចំណូលពីអាជីវកម្មពាក់ព័ន្ធផ្សេងទៀត ដូចជា សណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន
  8. ប្រាក់ចំណូលពីភាគហ៊ុនរក្សាសិទ្ធិរបស់ Disneyland៕
ពាណិជ្ជកម្ម

បំប្លែងតុក្តាស្រមើស្រមៃរបស់លោក Walter Disney បានបង្កើតប្រាក់ចំណូលខ្ទង់លានដុល្លារ

បំប្លែងតុក្តាការស្រមើស្រមៃទៅជាការបង្កើតប្រាក់ចំណូលជាងខ្ទង់លានដុល្លារ​ដោយ បង្កើតអារម្មណ៍ និងបទពិសោធន៍ថ្មីៗរហូតក្លាយជាសួនកម្សាន្តលេខ 1 នៅលើពិភពលោកដែលមានអ្នកទស្សនា +100 លាននាក់ក្នុងមួយឆ្នាំៗ។ ហើយសួនកម្សាន្ដនោះមានឈ្មោះថា​ Disneyland ដែលបង្កើតឡើងដោយលោក​ Walter Disney។ តោះមកយល់ដឹងពីការចាប់ផ្ដើមរបសល់ Disneyland ទាំងអស់គ្នា៖

บัตรเข้าสวนสนุกดิสนีย์แลนด์ปาร์ค (Disneyland Park) และดิสนีย์แคลิฟอร์เนีย แอดเวนเจอร์ ปาร์ค (Disney California Adventure Park) - Klook ประเทศไทย

ការចាប់ផ្តើមនៃ Disneyland កើតចេញពីបុរសម្នាក់ឈ្មោះ Walter Disney ដែលមានទេពកោសល្យក្នុងការគូររូបតុក្កតា ជាមួយនឹងបងប្រុសរបស់គាត់ឈ្មោះ Roy Oliver។​  ក្រុមហ៊ុន Disney បានបើកក្រុមហ៊ុនដំបូងរបស់គាត់គឺ Disney Brothers Studio ក្នុងឆ្នាំ 1923 ហើយក្រោយមកបានប្តូរឈ្មោះទៅជា The Walt Disney Studios ។

This Day in Disney History- February 14 - MickeyBlog.com

អាជីវកម្មរបស់ Walt Disney កំពុងបង្កើតតុក្កតាខ្លី ក្នុងទម្រង់ផ្សេងៗគ្នា ដោយចាប់ផ្តើមជាមួយ Alice’s Wonderland និងបង្កើតតួអង្គគំនូរជីវចលដំបូងគឺ Oswald the Lucky Rabbit ក្នុងឆ្នាំ 1927 ហើយការរកឃើញតួអង្គកុមារដែលពេញនិយមបំផុតគ្រប់ពេលគឺ Mickey Mouse ។

បន្ទាប់មកគាត់បានបង្កើតរឿងរបស់តួអង្គបន្ថែមដូចជា Minnie Mouse, Donald Duck និងជាច្រើនទៀត។​ រហូតដល់អាជីវកម្មពិភពគំនូរជីវចលរបស់ Walt Disney រីកចម្រើនយ៉ាងខ្លាំង។

ហើយគំនិតបង្កើតសួនកំសាន្ដគឺជាគំនិតចៃដន្យ ដោយពេលមួយគាត់គាត់បាននាំកូនស្រីរបស់គាត់ទៅលេងនៅសួនកម្សាន្ត។ ​គាត់​អង្គុយ​មើល​កូន​ស្រី​លេង​នៅ​លើ​ឧបករណ៍​លេង គាត់ក៏មាន​គំនិត​ថា​វា​ជា​ការ​ល្អ​ប្រសិន​បើ​មាន​របស់​ក្មេង​លេង​ដែល​ឪពុក​ម្តាយ​និង​កូន​អាច​លេង​ជាមួយ​គ្នា​បានដោយ​រីករាយ។ គាត់ក៏មានគំនិតបង្កើតជាសួនកម្សាន្ត និងគំរូអាជីវកម្មថ្មីសម្រាប់សួនកម្សាន្តពីមនុស្សដែលអង្គុយមើលកូន ក្លាយជាមនុស្សដែលអង្គុយក្បែរកូនៗ ។ ពី​អ្នក​ដែល​យក​កូន​ទៅ​លេង​ទៅ​អ្នក​ដែល​អង្គុយ​ក្បែរ​កូនលេងសប្បាយជាមួយកូនៗ។ នេះជាការបង្កើតបទពិសោធន៍ដែលបង្កើនសុភមង្គល និងការចងចាំដែលមិនអាចកាត់ថ្លៃបាន។ រហូតដល់ឆ្នាំ 1954 ដែល Walt Disney បានទិញដីជាង 160 ហិចតា ដើម្បីចាប់ផ្តើមសាងសង់សួនកម្សាន្ត។ 

វាពិតជាអស្ចារ្យដែលសួនកម្សាន្ដនេះនៅតែបន្ដភាពល្បីល្បាញមកដល់ពេលបច្ចុប្បន្នព្រមទាំងគេស្ឡាល់ពាសពេញពិភពលោករហូតដល់ពង្រីកទីកន្លែងដល់ប្រទេសផ្សេងទៀត។

Disneyland Paris Will Reopen on July 15 - Here's What You Need to Know | Travel + Leisure

តោះ​មើល​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ចូល​រួម​ក្នុង​សួន​កម្សាន្ត​ផ្សេងៗ​ក្នុង​មួយ​ឆ្នាំៗទាំង 5​ ទីតាំង៖

[1] Magic Kingdom, Walt Disney World Resort, Orlando Florida 17.1 លាននាក់
[2] Disneyland Park, Disneyland Resort, Anaheim California 16.9 លាននាក់
[3] Universal Studios Japan, Universal Studios Japan, Osaka Japan 12.4 លាននាក់
[4] តូក្យូ Disney, Tokyo Disney Resort, Tokyo Japan 12.0 លាននាក់
[5] Islands of Adventure, Universal Studios Orlando, Orlando, Florida 11.0 លាននាក់

 

ពាណិជ្ជកម្ម

ចំណូលទាំង 9 របស់ហាងកាហ្វេ Starbucks

“ហាងកាហ្វេដែលលើសពីហាងកាហ្វេទាំងអស់ច្រើនជាងការលក់ភេសជ្ជៈ មានទាំងផ្តល់បរិយាកាស បទពិសោធន៍  រហូតដល់ក្លាយជាម៉ាកកាហ្វេលំដាប់ពិភពលោក”

ចាប់ផ្តើមពីហាងតូចមួយ រហូតដល់អាចត្រូវបានចែកចាយដើម្បីបើកសាខាជាង​ 30,000 នៅក្នុងជាង 70 ប្រទេសជុំវិញពិភពលោក​ ដែលជាហាងកាហ្វេប្រណិតនឹងធ្វើឱ្យមនុស្សទូទាំងពិភពលោកចូលចិត្តកាហ្វេម៉ាកយីហោនេះ។ ហើយនេះជាប្រភពប្រាក់ចំណូលខ្លះៗរបស់​ហាងកាហ្វេ Starbucks​

  1. ប្រាក់ចំណូលដែលបានមកពីការលក់កាហ្វេផ្ទាល់ មានកាហ្វេជាច្រើនប្រភេទ រួមទាំងក្តៅ ត្រជាក់ លាយ និងទំហំកែវតូច មធ្យម ធំ និងលក្ខណៈពិសេសភេសជ្ជៈជាច្រើនទៀត។
  2. ប្រាក់ចំណូលដែលបានមកពីការលក់វត្ថុអនុស្សាវរីយ៍ របស់ប្រើប្រាស់ដូចជា កែវទឹក និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ។
  3. ប្រាក់ចំណូលបានមកពីការលក់ផលិតផលដែលមិនមែនជាកាហ្វេដូចជាអាហារសម្រន់ផ្សេងៗ
  4. ប្រាក់ចំណូលបានមកពីការពង្រីកសាខាជាច្រើន មិនថាក្នុងទម្រង់ Starbucks Corporate Owned ឬ Starbucks Licensed។
  5. ប្រាក់ចំណូលពីកាត Starbucks ដែលអតិថិជនទទួលបានភាពងាយស្រួលក្នុងការចាយ និងទទួលបានការបញ្ចុះតម្លៃផ្សេងៗ
  6. ប្រាក់ចំណូលបានមកពីការលក់សិទ្ធិដល់អ្នកដែលចាប់អារម្មណ៍លើការគ្រប់គ្រង
  7. ប្រាក់ចំណូលបានមកពីការសហការជាមួយដៃគូម៉ាកផ្សេងៗ
  8. ប្រាក់ចំណូលពី E-Commerce
  9. ប្រាក់ចំណូលបានមកពីបណ្តាញផ្សេងៗ៖ វេទិកាចែកចាយតាមអ៊ីនធឺណិត៕

Best Starbucks Drinks on the Menu: All 40 Drinks, Ranked - Thrillist

ពាណិជ្ជកម្ម

Apple បានជួសជុល iPhone 15 ដែលឡើងកម្ដៅដោយ iOS 17 ទៅ iOS 17.0.3

ក្រុមហ៊ុន Apple បានជួសជុលកំហុសដែលបណ្តាលឱ្យ iPhone 15 ឡើងកម្ដៅដោយការអាប់ដេត ប្រព័ន្ធប្រតិបត្តិការ iOS 17 ។ Apple បានចេញផ្សាយ iOS 17.0.3 កាលពីថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីឲ្យមានការអាប់ដេត ប្រព័ន្ធប្រតិបត្តិការ iOS 17​ ទៅ iOS 17.0.3 វិញ។

Apple បាននិយាយថា “ការធ្វើបច្ចុប្បន្នភាពនេះជាការដោះស្រាយបញ្ហានៅក្នុង iOS ប្រព័ន្ធប្រតិបត្តិការ iPhone។សម្រាប់ iPhone វាក៏កំពុងជំរុញការអាប់ដេតផងដែរព្រោះវាក៏ជាការ ​ជួយជួសជុល​កម្មវិធី​របស់​ខ្លួន​ផង​ដែរ​។

ក្រុមហ៊ុន Apple បាននិយាយថា បញ្ហាកម្ដៅមិនទាក់ទងនឹងការរចនាស៊ុមអាលុយមីញ៉ូម និងទីតានីញ៉ូមថ្មីនៅលើម៉ូដែល Pro កម្រិតខ្ពស់នោះទេ ហើយវាក៏មិនទាក់ទងទៅនឹងរន្ធសាក USB-C នៅលើទូរស័ព្ទថ្មីនេះផងដែរ។

គេហទំព័ររបស់ Apple បានបញ្ជាក់ថា iPhone ទាំងអស់អាចមានអារម្មណ៍ថាកក់ក្តៅនៅពេលដែលពួកគេកំពុងងើបឡើងវិញពីទិន្នន័យបានស្ដារឡើងវិញពីការបម្រុងទុកមុន នៅពេលសាកថ្មឥតខ្សែ ប្រើកម្មវិធី ឬហ្គេមដែលប្រើក្រាហ្វិក ឬចាក់វីដេអូគុណភាពខ្ពស់ ​iPhone គឺមានសុវត្ថិភាពក្នុងការប្រើប្រាស់នៅពេលដែលដែរសីតុណ្ហភាពឡើងខ្ពស់វានឹងបង្ហាញការព្រមានឲ្យបញ្ឈប់៕

ប្រភព

https://www.cnbc.com/2023/10/04/apple-iphone-15-overheating-fix-released-in-ios-update.html

 

ពាណិជ្ជកម្ម

ផ្សាររាត្រីភូមិអាហារដ៏ធំជាងគេនៅក្នុងទីក្រុងភ្នំពេញនឹងមកដល់ឆាប់ៗនេះ

ឆាប់ៗនេះរាជធានីភ្នំពេញនឹងមានផ្សាររាត្រីភូមិអាហារដ៏ធំជាងគេដែលមានទីតាំងនៅផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ។​ ដែលមានការវិនិយោគលើសពី​ ​$1,000,000 ដែលជាការវិនិយោគដ៏ខ្ពស់ជាងគេទៅលើផ្សាររាត្រីមួយនេះនៅក្នុងប្រទេសកម្ពុជា។ ហើយនៅទីនេះមានផ្ទៃដីសរុបប្រហែល 18,000 ម៉ែត្រការ៉េ ដែលពិតជាធំទូលាយ និងមានចំនួនស្តង់រហូតដល់ 334 ដែលជាកន្លែងមានស្ដង់លក់ច្រើនជាងគេនៅក្នុងរាជធានីភ្នំពេញ។

May be an image of text

ផ្សាររាត្រីភូមិអាហារមានស្ដង់លក់អាហារមកពីគ្រប់ទិសទី  ភេសជ្ជៈត្រជាក់ៗជាច្រើន។ នៅទីនេះក៏មានការប្រគុំតន្រី្តនៅក្នុងបរិយាកាសដ៏ស្រស់ស្រាយ  កន្លែងកំសាន្ត អមជាមួយនឹងការសម្តែងដ៏អស្ចារ្យនៅចំកណ្តាលទីតាំងនៃផ្សារ និងវាលស្មៅសម្រាកលំហែកាយផងដែរ។​ សំខាន់មានកម្មវិធីផ្សេងៗជាច្រើនសម្រាប់កំដរអារម្មណ៍អតិថិជនផងដែរ។ 

May be an image of text

ពិតជាពិសេស និងអស្ចារ្យពិតមែន​កំុភ្លេចរងចាំចូលរួមទាំងអស់គ្នាណា៎! 

ប្រភពពត៌មាន

https://www.facebook.com/QboxbyPrinceTimesSquare

 

ពាណិជ្ជកម្ម

Nike បើកគេហទំព័រលក់ស្បែកជើងជជុះ Nike Refurbished សំដៅឆ្ពោះទៅរកគោលដៅ Net Zero

ក្នុងឆ្នាំ 2014 ទីផ្សារស្បែកជើងមានតម្លៃប្រមាណ 45 ពាន់លានដុល្លារ។ ហើយបន្តកើនឡើងដោយលោតផ្លោះរហូតដល់ឆ្នាំ 2023 នេះ ទីផ្សារស្បែកជើងប៉ាតាមានតម្លៃរហូតដល់ 72.2 ពាន់លានដុល្លារអាមេរិក។ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 100 ពាន់លានដុល្លារអាមេរិកនៅឆ្នាំ 2026។ មិនត្រឹមតែទីផ្សារសម្រាប់ស្បែកជើងប៉ាតាដែលទើបនឹងផលិតថ្មីៗប៉ុណ្ណោះទេ ។ ប៉ុន្តែទីផ្សារលក់ស្បែកជើងប៉ាតាជជុះ និងលក់បន្តក៏កំពុងកើនឡើងផងដែរ។ 

នៅឆ្នាំ 2021 ត្រូវបានគេរាយការណ៍ថាទីផ្សារស្បែកជើងប៉ាតាលក់បន្តមានតម្លៃរហូតដល់ 10 ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះដែរ ទីផ្សារស្បែកជើងប៉ាតាជជុះមានតម្លៃរហូតដល់ 12.8 ពាន់លានដុល្លារអាមេរិក។ ជាមួយនឹងការរីកចម្រើនថ្មីៗនេះ Nike បានបើកគេហទំព័រផ្ទាល់ខ្លួនសម្រាប់លក់ស្បែកជើងប៉ាតាជជជុះដែលមានឈ្មោះថា Nike Refurbished ។ តាមពិត Nike Refurbished ធ្លាប់មានពីមុននៅឆ្នាំ 2021 ប៉ុន្តែវាមិនទាន់បានបើកដំណើរការពេញលេញនៅឡើយទេ។ ការបើកដំណើរការឡើងវិញនៃ Nike Refurbished ដើម្បីពង្រីកតំបន់លក់ស្បែកជើងប៉ាតាជជុះ។ 

Nike Refurbished មិនត្រឹមតែដើម្បីគាំទ្រដល់ការរីកចម្រើននៃទីផ្សារស្បែកជើងប៉ាតាជជុះប៉ុណ្ណោះទេ។ ប៉ុន្តែគោលបំណងចម្បងគឺមកពីក្រុមហ៊ុន Nike ប្រកាសបេសកកម្មរបស់ខ្លួនក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថានចាប់តាំងពីឆ្នាំ 2019 ជាមួយនឹងគម្រោង Move to Zero ក្នុងគោលបំណងកាត់បន្ថយការបញ្ចេញកាបូនដល់សូន្យ។ និងកាត់បន្ថយការបង្កើតសំរាម និងកាកសំណល់ឱ្យនៅត្រឹមសូន្យ។

ស្បែកជើងដែលនឹងត្រូវបានលក់នៅក្នុង Nike Refurbished គឺជាស្បែកជើងដែលអតិថិជនNike បានទិញហើយយកមកផ្លាស់ប្តូរវិញ ឬការខូចខាតតិចតួចនៅលើស្បែកជើង ។ ជំនួសដោយការបោះចោលជាសំរាម Nike បានយកមកវិញដើម្បីជួសជុល ដើម្បីឱ្យវាដូចថ្មី និងឲ្យវាក្លាយជារបស់ប្រើបានតាមដែលអាចធ្វើទៅបាន។ ទោះវាថ្មីប៉ុន្តែពួកគេនៅ តែចាត់ទុកថាជាស្បែកជើង ដែលត្រូវបានប្រើហើយ។ សំខាន់​តម្លៃ​លក់​នឹង​ថោក​ជាង​តម្លៃ​ធម្មតា​ជាង​ ៥០% ៕

ឯកសារយោង

https://hypebeast.com/2023/9/nike-refurbished-online-launch-info  

https://greyjournal.net/hustle/finance/global-sneaker-resale- market-estimated-at-6-billion/  

https://www.persistencemarketresearch.com/market-research/second-hand-footwear-market.asp  

https://leaders.com/news/business/inside-the-growing -sneaker-resale-market/ 

 

ពាណិជ្ជកម្ម

តើធ្វើជាអ្នកដឹកនាំអស្ចារ្យក្នុងសម័យកាលមិនប្រកដប្រជា និងមានភាពស្មុគស្មាញដោយវិធីណា?

នៅក្នុងបរិយាកាសធុរកិច្ចដែលមានការប្រែប្រួលលឿននាពេលបច្ចុប្បន្ននេះ អ្នកដឹកនាំប្រឈមមុខនឹងបញ្ហាជាច្រើនដែលកំណត់ដោយការប្រែប្រួល(Volatile) ភាពមិនប្រាកដប្រជា(Uncertainty) ភាពស្មុគស្មាញ(Complexity) និងភាពមិនច្បាស់លាស់(Ambiguity) ដែលវាមានពាក្យកាត់ថាVUCA។ មានប្រភពចេញពីមហាវិទ្យាល័យWar and Army នៃសហរដ្ឋអាមេរិក គោលការណ៍ VUCA ត្រូវបានរចនាឡើងដើម្បីយល់ពីភាពជោគជ័យនៃភាពជាអ្នកដឹកនាំនៅក្នុងគ្រាដ៏ច្របូកច្របល់បែបនេះ។ ទោះយ៉ាងណាក៏ដោយ ខណៈពេលដែលវាពិពណ៌នាយ៉ាងល្អនូវអ្វីដែលអ្នកដឹកនាំជោគជ័យធ្វើ វាមិនបានចង្អុរបង្ហាញឲ្យបានលម្អិតថាតើអ្នកដឹកនាំទាំងអស់ រីកចម្រើនលូតលាស់ដោយវិធីណា។ ក្នុងអត្ថបទធុរកិច្ចពីស្ថាប័នដ៏ល្បីល្បាញ Harvard Business Review, Angus Fletcher, Thomas L. Gaines, និង Brittany Loneyបានលើកយកប្រធានបទនេះមកពន្យល់ថាតើអ្នកដឹកនាំគួរធ្វើបែបណា ក្នុងសម័យកាលដែលលំបាក និងមិនប្រាកដប្រជានេះ។

ខ្លឹមសារនៃភាពជាអ្នកដឹកនាំនៅក្នុងពិភព VUCA ស្ថិតនៅលើសមត្ថភាពក្នុងការបង្កើត និងផ្សព្វផ្សាយចក្ខុវិស័យនៃអនាគត ដែលមានភាពបត់បែនគ្រប់គ្រាន់ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ហើយមានភាពច្បាស់លាស់គ្រប់គ្រាន់ដើម្បីផ្តល់នូវការប្រកួតប្រជែងខ្ពស់។ “ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ” នេះរួមបញ្ចូលនូវលក្ខណៈស្នូលដូចជា ភាពបត់បែន ការសហការ ការមើលឃើញទុកជាមុន ការស្តាប់សកម្ម និងការប្រាស្រ័យទាក់ទងច្បាស់លាស់។

ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមពិតប្រាកដមិនមែនគ្រាន់តែជាការយល់ដឹងអំពី VUCA ប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវចេះធ្វើវា។ អ្នកដឹកនាំសម័យទំនើបត្រូវតែផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេ ដោយសង្កត់ធ្ងន់ទៅលើការធ្វើសេចក្តីសម្រេចដែលមានទិន្នន័យតិចតួច ដែលផ្តល់អាទិភាពដល់សមត្ថភាពខួរក្បាលរបស់មនុស្សក្នុងការធ្វើរឿងនេះឲ្យបានល្អ ខុសពីAI ដែលទាមទារឲ្យមានទិន្នន័យច្រើនដើម្បីអាចធ្វើការវិភាគ និងសម្រេចចិត្តបានត្រឹមត្រូវក្នុងកាលទេសៈមិនអាចប៉ាន់ស្មានបាន។ នេះពាក់ព័ន្ធនឹងការស្វែងរក “ព័ត៌មានពិសេស” – ការយល់ដឹងពិសេសដែលអាចដឹងថាជាសញ្ញានៃការគំរាមកំហែង ឬឱកាសដែលកំពុងកើតមាន។

ជាងនេះទៅទៀត អ្នកដឹកនាំគួរតែប្រកាន់យកនូវបច្ចេកទេសថ្មីៗដូចជា៖

ប្រើប្រាស់សំណួរសកម្ម៖ ជំនួសឱ្យការគ្រាន់តែស្តាប់សកម្ម សួរសំណួររសើបៗ និងចំចំណុចដែលអាចឲ្យយើងមើលឃើញកាន់តែស៊ីជម្រៅ និងស្វែងរកអ្វីដែលអាចលាក់បាំងនៅពីក្រោយ។

បង្កើនប្រសិទ្ធភាពអ្នករៀបចំផែនការ មិនមែនផ្តោតលើផែនការ៖ ភាពជាអ្នកដឹកនាំចាស់កំរិល​ភាគច្រើនគឺផ្តោតទៅលើការបង្កើតផែនការដែលល្អឥតខ្ចោះ។ តែនៅក្នុងសម័យកាលនេះ នៅពេលដែលអ្វីៗមិនប្រាកដប្រជា ការដែលចំណាយពេលច្រើនពេកទៅលើកការគិតធ្វើផែនការបែបនេះ គឺជាការខ្ចះខ្ជាយកម្លាំង និងពេលវេលាដែលភាគច្រើនផែនការទាំងនោះគឺមិនអាចប្រើប្រាស់បាន។ យើងត្រូវបណ្តុះផ្នត់គំនិតអ្នកដឹកនាំឲ្យត្រៀមខ្លួនរួចរាល់ក្នុងការគិតអំពីសេណារីយ៉ូទាំងអស់ដែលអាចកើតមានឡើង និងត្រៀមខ្លួនប្រឈមជាមួយនឹងវាប្រកបដោយភាពធន់ និងបត់បែន។

យកអារម្មណ៍ធ្វើជាសញ្ញាសម្រាប់ធ្វើការសម្រេចចិត្ត៖ ជំនួសឱ្យ​ការខំ​ប្រឹង​បង្រ្កាប​ ឬសង្កត់អារម្មណ៍​ដូចជា​ការ​ភ័យ​ខ្លាច និង​កំហឹងឲ្យស្ងប់តាមវិធីសមាធិ និងសម្រួលអារម្មណ៍ ចូរ​ប្រើ​វា​ជា​សញ្ញា​ដើម្បី​កំណត់​ឡើងវិញ និង​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព។ នៅពេលដែលអ្នកមានអារម្មណ៍មិនល្អដោយសារស្ថានភាពបច្ចុប្បន្ន ចូរអ្នកប្រើប្រាស់វាដើម្បី​រំឮកពីភាពជោគជ័យដែលអ្នកទទួលបាននៅក្នុងពេលដែលអ្នកធ្លាប់ជួបរឿងប្រហាក់ប្រហែលនេះ និងវិធីដោះស្រាយនៅពេលនោះ។ សកម្មភាពនេះ នឹងធ្វើឲ្យអ្នកដាស់អារម្មណ៍ខ្លួនឯងថា អ្នកធ្លាប់បានយកឈ្នះរឿងបែបនេះម្តងរួចមកហើយ។

ជារួម ខណៈពេលដែលអនាគតអាចភាពមិនច្បាស់លាស់ និងមិនប្រាកដប្រជា នៅពេលដែលយើងមានឧបករណ៍ និងផ្នត់គំនិតត្រឹមត្រូវ អ្នកដឹកនាំដោះស្រាយបញ្ហាប្រឈមទាំងនេះ និងដឹកនាំស្ថាប័នរបស់ពួកគេទៅកាន់ភាពជោគជ័យ។

អានអត្ថបទដើម

ពាណិជ្ជកម្ម

៨ខែដើមឆ្នាំ២០២៣ ទេសចរអន្តរជាតិកើនឡើង ២៥០,៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២

ជារៀងរាល់ខែ​នាយកដ្ឋានស្ថិតិទេសចរណ៍បានធ្វើការប្រមូល និងចងក្រងទិន្នន័យទេសចរអន្តរជាតិពីគ្រប់ច្រកទ្វារព្រំដែនអន្ដរជាតិទូទាំងប្រទេសសរុប 26 ច្រកទ្វារ​ ដែលមានកិច្ចសហការផ្ដល់ទិន្នន័យប្រចាំខែដោយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍​ នៃក្រសួងមហាផ្ទៃ។

ក្រសួងទេសចរណ៍បានបង្ហាញពីទិន្នន័យស្ថិតិទេសចរណ៍ថា សម្រាប់រយៈពេល៨ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៣,៥ លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ដោយឡែកបើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៩ គ្រាមុនវិបត្តិកូវីដ-១៩ យើងឃើញថា ចំនួននេះនៅមានការថយចុះ ១៩,៧% នៅឡើយ ពោលគឺយើងទើបតែទទួលបានទេសចរអន្តរជាតិប្រមាណ ៨០.៣% នៃឆ្នាំ ២០១៩​ប៉ុណ្ណោះ។ តាមការរំពឹងទុក កម្ពុជានឹងទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ៤,៥ លាន ទៅ ៥ លាននាក់សម្រាប់ពេញមួយឆ្នាំ២០២៣នេះ។

ទន្ទឹមនឹងនេះ ក្នុងចំណោមទេសចរអន្តរជាតិប្រមាណ ៣,៥ លាននាក់ខាងលើ ទេសចរដែលចូលតាមផ្លូវអាកាសមានចំនួនប្រមាណ ១,២ លាននាក់ ដោយកើនឡើង ២០៦,១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិកូវីដ-១៩) តួលេខនេះ នៅមានការថយចុះប្រមាណ ៦០,៩% នៅឡើយ។ ដូចគ្នានេះដែរ ចំនួនទេសចរអន្តរជាតិ ដែលចូលតាមផ្លូវគោក និងផ្លូវទឹកសម្រាប់រយៈពេល៨ខែឆ្នាំ២០២៣នេះ មានចំនួនប្រមាណ ២,២៨ លាននាក់។ យើងកត់សម្គាល់ឃើញថា ទេសចរអន្តរជាតិភាគច្រើន មកតាមផ្លូវគោកពីប្រទេសជិតខាង ដែលជាទីផ្សារអាទិភាពដ៏សំខាន់មួយ ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩។

 

ពាណិជ្ជកម្ម