spot_img
spot_img
Home Blog Page 26

អ្វីដែលអ្នកត្រូវគ្រប់គ្រងឱ្យបាននៅក្នុងជីវិតប្រចាំថ្ងៃ

0
អ្វីដែលអ្នកត្រូវគ្រប់គ្រងឱ្យបាននៅក្នុងជីវិតប្រចាំថ្ងៃ

នៅក្នុងជីវិតប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗសុទ្ធតែមានភារកិច្ចដែលត្រូវបំពេញនិងគ្រប់គ្រងជាច្រើន ប៉ុន្តែនៅក្នុងខ្លឹមសារអត្ថបទនេះ នឹងបង្ហាញចំណុច 4 ផ្នែកដែលយើងត្រូវតែគ្រប់គ្រងឱ្យបានល្អសម្រាប់ជីវិតប្រចាំថ្ងៃ ដើម្បីធ្វើឱ្យស្ថានភាពរស់នៅកាន់តែមានភាពល្អប្រសើរជានិច្ច។

1. គ្រប់គ្រងការចាយវាយហិរញ្ញវត្ថុប្រចាំថ្ងៃ ដើម្បីឱ្យការចំណាយបានត្រឹមត្រូវ

ការប្រើប្រាស់លុយប្រចាំថ្ងៃ វាជារឿងដែលយើងត្រូវគិតគូរមុននឹងសម្រេចចិត្តថាចំណាយលើអ្វីមួយ ពីព្រោះមនុស្សភាគច្រើនតែងតែចាយវាយតាមតែអារម្មណ៍ចង់បានមួយឆាវៗប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យពួកគេជួបវិបត្តិហិរញ្ញវត្ថុ និងគ្មានថ្ងៃមានស៊េរីភាពផ្នែកហិរញ្ញវត្ថុ។

ហេតុដូចនេះ ដើម្បីធ្វើឱ្យខ្លួនឯងមានស៊េរីភាពផ្នែកហិរញ្ញវត្ថុ ព្រមទាំងអាចសល់លុយច្រើននាពេលអ្នកមានអាយុច្រើន ចំណុចដំបូងត្រូវតែចេះគ្រប់គ្រងការចាយវាយប្រចាំថ្ងៃ ដោយធ្វើយ៉ាងណាឱ្យការប្រើប្រាស់លុយមានប្រយោជន៍ និងមានការចំណាយបានត្រឹមត្រូវ។

2. គ្រប់គ្រងរបៀបធ្វើសកម្មភាពជាប្រចាំ ថាចំណាយពេលលើអ្វីខ្លះ?​

សកម្មភាពប្រចាំថ្ងៃរបស់អ្នក នឹងឆ្លុះបញ្ចាំងឱ្យឃើញពីវាសនានាពេលអនាគតរបស់អ្នក ហេតុដូច្នេះបើអ្នកចង់មានអនាគតមួយដ៏ល្អ ចូរធ្វើឱ្យសកម្មភាពប្រចាំថ្ងៃរបស់អ្នកឱ្យបានល្អ ដោយវាអាចជួយអ្នកឱ្យមានសមត្ថភាពរីកចម្រើនជាប្រចាំ។ បន្ថែមពីនេះ អ្នកក៏ត្រូវដឹងដែរថាដើម្បីអាចធ្វើឱ្យខ្លួនឯងទទួលបានអ្វីដែលខ្លួនឯងចង់បាននាពេលអនាគត អ្នកក៏ត្រូវសួរខ្លួនឯងថា តើអ្នកគួរចំណាយពេលវេលាលើអ្វីខ្លះ? តើមិនគួរចំណាយពេលវេលាច្រើនលើអ្វីខ្លះ?

3. គ្រប់គ្រងអាកប្បកិរិយា និងរបៀបនិយាយរបស់ខ្លួនឯង

អ្នកមិនអាចផ្លាស់ប្ដូរផ្នត់គំនិត និងសកម្មភាពរបស់អ្នកដទៃបានទេ ប៉ុន្តែអ្នកអាចគ្រប់គ្រងខ្លួនឯងបាន ទាំងការគ្រប់គ្រងអាកប្បកិរិយា របៀបនិយាយ អារម្មណ៍ និងផ្សេងៗជាច្រើនទៀត។ ម្យ៉ាងវិញទៀត ការគ្រប់គ្រងអាកប្បកិរិយា និងរបៀបនិយាយរបស់អ្នក វានឹងជួយឱ្យអ្នកមានស្ថានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃមិនខាន គ្រាន់តែថា វាក៏ត្រូវការពេលវេលាក្នុងការហ្វឹកហាត់ខ្លួនឯងដើម្បីគ្រប់គ្រងផងដែរ។

4. គ្រប់គ្រងរបៀបសេពគប់ជាមួយមនុស្សជុំវិញ

ការសេពគប់ ជារឿងសំខាន់ណាស់ ពីព្រោះបើសេពគប់មនុស្សខុស អ្នកក៏នឹងងាយដើរផ្លូវខុស ប៉ុន្តែបើសេពគប់មនុស្សត្រូវ អ្នកក៏ឆាប់រីកចម្រើននៅក្នុងជីវិតផងដែរ ដូចពាក្យចាស់លោកពោលថា សេពគប់ចោរ អ្នកនឹងក្លាយជាចោរដូចគ្នា ប៉ុន្តែសេពគប់បណ្ឌិត អ្នកនឹងក្លាយជាបណ្ឌិត។ ហេតុដូច្នេះ មុននឹងសេពគប់នរណា អ្នកត្រូវតែមានការប្រុងប្រយ័ត្ន និងគ្រប់គ្រងរបៀបសេពគប់ជាមួយមនុស្សឱ្យបានល្អ ដើម្បីចៀសវាងការសេពគប់មនុស្សខុស។

ពាណិជ្ជកម្ម

ក្នុងស្ថានភាពបច្ចុប្បន្ន តើគួរទិញផ្ទះដើម្បីទុកចំណេញដែរទេ?

ការវិនិយោគអចលនទ្រព្យ គឺជាវិធីសាស្ត្របង្កើនទ្រព្យដ៏ពេញនិយមមួយ រហូតដល់មានការសាយភាយយ៉ាងផុសផុល នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មានមនុស្សមិនតិចទេ ដែលមានបានពីការទិញផ្ទះទុកលក់វិញ ឬក៏ទុកជួលដើម្បីយកចំណូលប្រចាំខែ ហើយក៏មានអ្នកទិញរួច កប់ដើម ហើយលក់ចេញយកតែថ្លៃដើមវិញក៏មិនបាន។

បន្ទាប់ពីវិបត្តិកូវីដ និងស្ថានភាពបច្ចុប្បន្នដែលញ៉ាំញីដោយភ្លើងសង្គ្រាមនៅអ៊ុយក្រែន ធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួល ជាពិសេសវិបត្តិអតិផរណា ធ្វើឲ្យមានមនុស្សជាច្រើនមានសំណួរថា “តើគួរទិញផ្ទះទុកចំណេញដែរឬទេ ក្នុងពេលបច្ចុប្បន្ននេះ”?

ប្រសិនបើនិយាយជារួម ទិញផ្ទះទុកលក់វិញយកប្រាក់ចំណេញក្នុងរយៈពេលខ្លីគឺពិតជាពិបាកនឹងទៅរួចណាស់ក្នុងស្ថានភាពសព្វថ្ងៃនេះ។ ដូចនេះ ប្រសិនបើអ្នកមិនមានព័ត៌មានច្បាស់លាស់ និងមិនមានបទពិសោធន៍ច្រើនក្នុងការវិនិយោគនោះទេ អ្នកមិនគួរទិញផ្ទះដើម្បីទុកចំណេញក្នុងស្ថានភាពនេះឡើយ។ ពិតណាស់ ឱកាសចំណេញនៅតែមាន សម្រាប់ប្រភេទផ្ទះ និងនៅទីតាំងមួយចំនួនដែលមានសក្តានុពល និងមានចរន្តសេដ្ឋកិច្ចល្អ (ផ្ទះអាជីវកម្ម) តែវាទាមទារឲ្យអ្នកមានកែវភ្នែកល្អសម្រាប់ការជ្រើសរើសឲ្យត្រូវ និងមានព័ត៌មានច្បាស់លាស់សម្រាប់ការសម្រេចចិត្ត។

ជាក់ស្តែង បើក្រឡេកពីសន្ទុះឡើងថ្លៃនៃផ្ទះជាប្រភេទលំនៅដ្ឋាន វាស្ទើរតែមិនមានការកើនឡើង ឬក៏អាចធូរថ្លៃជាងមុនផងក៏មានដែរដោយសារតែមានអ្នកខ្លះត្រូវការបញ្ចេញអចលនទ្រព្យប្រញ៉ាប់ដើម្បីយកដើម​ទុន​ទៅទប់ទល់នឹងស្ថានភាពនាពេលបច្ចុប្បន្ន។ ដូចនេះ ប្រសិនបើមិនទាន់មានតម្រូវការចាំបាច់ទេ អ្នកមិនគួរវិនិយោគលើអចលនទ្រព្យដោយមិនមានការថ្លឹងថ្លែង និងរំពឹងខ្ពស់ពេកទៅលើប្រាក់ចំណេញរយៈពេលខ្លីនោះទេ។ តែប្រសិនបើអ្នកមានដើមទុនច្រើន ពេលវេលានេះគឺជាពេលវេលាដែលអ្នកអាចរង់ចាំ ស្វែងរកអចលនទ្រព្យដែលគេអាចបញ្ចេញប្រញ៉ាប់ដើម្បីទុកលក់បន្ទាប់ពីស្ថានភាពល្អប្រសើរវិញបាន។

បើយើងក្រឡេកមើលបទពិសោធន៍កន្លងមក ស្ថានភាពសេដ្ឋកិច្ចតែងតែមានឡើងចុះ ហើយទីផ្សារអចលនទ្រព្យតែងតែបត់បែនទៅតាមសេដ្ឋកិច្ច។ ស្ថានភាពបែបនេះ នឹងមិននៅត្រឹងរហូតនោះទេ វាតែងតែត្រឡប់មករកភាពប្រសើរឡើងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់។ រួមផ្សំនឹងកត្តាកំណើនប្រជាជន ហើយនឹងសក្តានុពលនៃការរីកចម្រើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ប្រាកដណាស់ យើងនៅតែអាចនិយាយបានថា ស្ថានភាពនៃទីផ្សារអចលនវត្ថុនឹងនៅតែមានភាពវិជ្ជមាន ទោះបីជាមានភាពរអាក់រអួលរយៈពេលខ្លីក៏ដោយ។

សរុបសេចក្តីមក ប្រសិនបើអ្នកមិនមានបទពិសោធន៍ឬជំនាញនោះទេ អ្នកមិនគួរទិញផ្ទះទុកចំណេញនាពេលនេះទេ លុះត្រាតែអ្នកមានតម្រូវការប្រើប្រាស់ និងចាំបាច់តែប៉ុណ្ណោះ។ តែសម្រាប់អ្នកដែលមានបទពិសោធន៍ និងមានជំនាញច្បាស់លាស់ ខ្ញុំជឿជាក់ថា ពួកគាត់នឹងអាចរកច្រកចំណេញបានទោះក្នុងកាលទេសៈណាក៏ដោយ!

ពាណិជ្ជកម្ម

ឱកាសល្អសម្រាប់អ្នកដែលចង់រៀន “ជំនាញឆុងកាហ្វេ”

0
ឱកាសល្អសម្រាប់អ្នកដែលចង់រៀន “ជំនាញឆុងកាហ្វេ”

កាលពីថ្មីៗនេះ ក្រសួងទេសចរណ៍ បានប្រកាសសេចក្ដីជូនដំណឹងស្ដីពីវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃលើជំនាញឆុងកាហ្វេ តាមប្រព័ន្ធអនឡាញ www.tptd.org។​

គួរបញ្ជាក់ផងដែរថា ការផ្ដល់នូវវគ្គបណ្ដុះបណ្ដាលលើជំនាញឆុងកាហ្វេដោយឥតគិតថ្លៃនេះ មានគោលបំណងចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍​ ជាពិសេសដើម្បីផ្ដល់នូវជំនាញថ្មី និងជំនាញបន្ថែមដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណៈជន ដែលមានបំណងអភិវឌ្ឍន៍សមត្ថភាព និងជំនាញក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ។ ហេតុដូច្នេះ ទើបក្រសួងទេសចរណ៍ បានសហការជាមួយវិទ្យាស្ថាន ខូហ្វី (KOFI) ដើម្បីបើកវគ្គបណ្ដុះបណ្ដាលជំនាញឆុងកាហ្វេតាមប្រព័ន្ធអនឡាញ ដោយចាប់ផ្ដើមសិក្សាចាប់ពីថ្ងៃទី3 ខែធ្នូ ឆ្នាំ2022 តទៅ។

របៀបចុះឈ្មោះ៖ https://youtu.be/IPmtb_RTHNg

របៀបចូលរៀន៖ https://youtu.be/A_eqlZ1BwHU

សិក្សារៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង 8:30 ព្រឹក ដល់ម៉ោង 11:30 ព្រឹក ( សិក្សារយៈពេល ៤សប្តាហ៍)

លេខកូដថ្នាក់៖ C-23-3

ទំនាក់ទំនងតាមតេឡេក្រាម៖ 078899919, 015511116

ជំនាញឆុងកាហ្វេ

ប្រភព៖ នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ TPTD

ពាណិជ្ជកម្ម

កម្ពុជាឈ្នះពានរង្វាន់ «អង្ករល្អផ្តាច់គេលើពិភពលោក» ប្រចាំឆ្នាំ២០២២

0
កម្ពុជាឈ្នះពានរង្វាន់ «អង្ករល្អផ្តាច់គេលើពិភពលោក» ប្រចាំឆ្នាំ២០២២

ពូជផ្ការំដួលផ្កាម្លិះ ត្រូវបានជាប់ចំណាក់ថ្នាក់ជាអង្ករល្អបំផុតនៅលើពិភពលោកជាលើកទីប្រាំនៅក្នុងសន្និសិទអង្ករពិភពលោក TRT (The Rice Trader) នៅទីក្រុងភូកេត នៃប្រទេសថៃ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា នេះបើយោងតាមមេដឹកនាំនៃស្ថាប័នឧស្សាហកម្មអង្ករកំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។

បើតាមលោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា នេះជាឆ្នាំទី៥ហើយ ដែលអង្កររបស់កម្ពុជាទទួលបានជ័យលាភីនេះ ក្នុងនោះរួមមានឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងឆ្នាំ២០២២នេះ។

គួរបញ្ជាក់ផងដែរថា ពូជផ្ការំដួលឬផ្កាម្លិះ ជាពូជស្រូវក្រអូប ដែលបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូកកសិករប្រើប្រាស់ដោយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាឆ្នាំ១៩៩៩។ ពូជស្រូវនេះ ផ្ដល់នូវទិន្នផលខ្ពស់ គុណភាពអង្ករល្អប្រសើរមានភាពថ្លា វែងរលូន បាញ់ទន់ឆ្ងាញ់ និងមានក្លិនក្រអូប ជាពិសេសជាពូជដែលមានប្រភេទអង្ករមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។

ពូជផ្ការំដួលផ្កាម្លិះ

ពាណិជ្ជកម្ម

ដើម្បីកុំឱ្យស្ដាយក្រោយមួយជីវិត តើអាយុ ចន្លោះ ២០-៣០ ឆ្នាំ មិនគួរធ្វើអ្វីខ្លះ?

0
ដើម្បីកុំឱ្យស្ដាយក្រោយមួយជីវិត តើអាយុ ចន្លោះ ២០-៣០ ឆ្នាំ មិនគួរធ្វើអ្វីខ្លះ?

អាយុចន្លោះ ២០-៣០ឆ្នាំ ជាវ័យដ៏សំខាន់សម្រាប់បុគ្គលម្នាក់ៗ ពីព្រោះវ័យនេះជាវ័យដែលមានសក្ដានុពលខ្លាំងដើម្បីអភិវឌ្ឍន៍សមត្ថភាព និងបង្កើតប្រាក់ចំណូល ហើយក៏ជាវ័យដែលកំពុងចង់សប្បាយច្រើនដូចគ្នា។

ហេតុនេះហើយ ដើម្បីធ្វើឱ្យជីវិតអាយុចន្លោះ ២០-៣០ឆ្នាំ ដំណើរការល្អ ដោយធ្វើអ្វីល្អៗ និងកាត់បន្ថយភាពស្ដាយក្រោយនាពេលអនាគត អ្នកអាចចៀសវាងនូវសកម្មភាពមួយចំនួន ដែលនឹងបង្ហាញនូវខ្លឹមសារខាងក្រោម។

. មិនគួរធ្វើឱ្យខ្លួនឯងគ្មានអាជីពមួយច្បាស់លាស់

នៅក្នុងចន្លោះអាយុនេះ អ្នកត្រូវតែធ្វើឱ្យខ្លួនឯងមានចំណេះជំនាញច្បាស់លាស់ ដើម្បីមានអាជីពមួយជាក់លាក់ ក៏ដូចជាមានចំណូលមួយដែលជាគោលជំហសម្រាប់ខ្លួនឯង ដោយមិនបណ្ដោយឱ្យខ្លួនឯងនៅវង្វេងនឹងអាជីពផ្ទាល់ខ្លួន វាជាការស្ដាយក្រោយ បើអ្នកមានអាយុលើសពី 30ឆ្នាំ ហើយ អ្នកមិនទាន់មានអាជីពមួយច្បាស់លាស់ទៀត។

. ចំណាយពេលវេលាច្រើនលើរឿងសប្បាយ

ជីវិតរបស់មនុស្សម្នាក់ៗ ខ្លីណាស់ ហើយក៏មិនដឹងថាអាចស្លាប់នៅអាយុប៉ុន្មានដូចគ្នា ម្យ៉ាងវិញទៀតភាពសប្បាយនរណាៗក៏ចង់សប្បាយដែរ គ្រាន់តែថាកុំចំណាយពេលវេលាច្រើនលើសលប់ពេកលើរឿងសប្បាយ ប៉ុន្តែអាចបែងចែកពេលវេលាដ៏ស័ក្តសមសម្រាប់ខ្លួនឯងក្នុងការសប្បាយ និងសម្រាកលំហែរកាយ។

ការចំណាយពេលវេលាច្រើនលើរឿងសប្បាយ ដូចជាការជប់លៀងញឹកញាប់ ដើរលេងញឹបញាប់ ការលេងហ្គេម ចំណាយលើប្រព័ន្ធសព្វផ្សាយសង្គម និងជាច្រើនទៀត វានឹងធ្វើឱ្យអ្នកគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីពង្រឹងសមត្ថភាព។ អ្នកត្រូវដឹងថា វ័យចន្លោះ ២០-៣០ ជាវ័យដែលមានសក្ដានុពលក្នុងការអភិវឌ្ឍន៍ខ្លួន និងរកចំណូល ដូច្នេះត្រូវមានផែនការសម្រាប់ខ្លួនឯង ដោយបែងចែកពេលណាត្រូវចំណាយលើរឿងសប្បាយ និងពេលណាត្រូវសិក្សារៀនសូត្រពង្រឹងសមត្ថភាព។

. ខ្វល់ច្រើនលើពាក្យសម្ដី ឬការគិតរបស់អ្នកដទៃ

ពាក្យសម្ដី ឬការគិតរបស់អ្នកដទៃ វាអាចមានឥទ្ធិពលខ្លាំងលើក្រុមមនុស្សអាយុចន្លោះ ២០-៣០ឆ្នាំ ដោយអាចធ្វើឱ្យពួកគេមានការឆាប់បោះបង់ ខកខានក្នុងការធ្វើអ្វីមួយ បាក់ទឹកចិត្ត និងខ្លាចជាដើម។ ហេតុនេះ យើងត្រូវដឹងថា ជីវិតរបស់យើង គឺជាយើងខ្លួន​ឯងជាអ្នកកំណត់ និងជាអ្នកសម្រេច ហើយសម្ដីអ្នកដទៃ វាគ្រាន់តែជាយោបល់ដែលយើងយកមកគិតពិចារណា ប៉ុន្តែលទ្ធផលបែបណា គឺជាអ្នកសម្រេចចិត្តក្នុងការធ្វើ។

ចូរធ្វើអ្វីដែលអ្នក យល់ថាត្រឹមត្រូវ បើខុសចូរកែតម្រូវ បើត្រូវ ចូរបន្តសកម្មភាព។ អ្នកដទៃ អាចនិយាយនូវអ្វីដែលពួកគេយល់ឃើញ ប៉ុន្តែអ្នកជាមនុស្សបែបណា ឬចង់បានអ្វី គឺមានតែអ្នកប៉ុណ្ណោះទើបដឹងច្បាស់។

៤. ចូលចិត្តធ្វើអ្វីស្រួលៗ

ការចូលចិត្តធ្វើអ្វីស្រួលៗ វាមិនអាចនាំឱ្យអ្នកទទួលបាននូវជីវិតកាន់តែល្អប្រសើរនោះទេ ហើយលទ្ធផលជីវិតរបស់អ្នកនឹងស្ថិតនៅភាពដដែលៗមិនខាន ហើយមិនយូរទេ អ្នកនឹងចាប់ផ្ដើមធុញទ្រាន់នឹងជីវិតខ្លួនឯង។

ហេតុដូច្នេះ អ្នកត្រូវតែហ៊ានធ្វើអ្វីលំបាកៗ ហើយហ៊ានជំនះនូវអ្វីថ្មីៗ ទោះបច្ចុប្បន្នអាចលំបាកសម្រាប់អ្នក ប៉ុន្តែមិនយូរទេ ការខិតខំប្រឹងប្រែងរបស់អ្នក នឹងមានលទ្ធផលល្អសម្រាប់ជីវិតរបស់អ្នក។

៥. ខ្ជះខ្ជាយលើការប្រើប្រាស់លុយ

នៅក្នុងវ័យ ២០-៣០ឆ្នាំ ជាវ័យកំពុងចង់មានភាពឡូយឆាយ និងសប្បាយច្រើន ដូច្នេះការប្រើប្រាស់លុយចាយវាយក៏ខ្ជះខ្ជាយច្រើនដែរ ដូច្នេះអនាគតច្បាស់ជាមិនសល់លុយឡើយ ព្រមទាំងធ្វើឱ្យខ្លួនឯងមិនសល់អ្វីទាំងអស់។ មានន័យថា បើអ្នកខ្ជះខ្ជាយលុយលើអ្វីមិនចាំបាច់ច្រើន នោះវាជាការខាតបង់សម្រាប់អ្នក ដើម្បីវិនិយោគលើអ្វីដែលល្អៗ ដូចជាវិនិយោគលើការសិក្សា វិនិយោគលើអ្វីមួយដែលអាចបង្កើតចំណូលបន្ថែម និងផ្សេងៗទៀត។

ករណីថាអ្នកចេះប្រើប្រាស់លុយបានល្អ នោះអនាគតនៅពេលអ្នកអាយុកាន់តែច្រើន អ្នកនឹងមានស៊េរីភាពហិរញ្ញវត្ថុ អាចឈានដល់ការមានផ្ទះ ឡាន និងរបស់របរជាច្រើនទៀតដែលអ្នកចង់បាន។

ពាណិជ្ជកម្ម

ឥទ្ធិពលអវិជ្ជមាននៃប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអាចប៉ះពាល់ដល់មនុស្ស

0
ឥទ្ធិពលអវិជ្ជមាននៃប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអាចប៉ះពាល់ដល់មនុស្ស

ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលកំពុងមានសព្វថ្ងៃនេះ គឺវាបានផ្ដល់ផលវិជ្ជមានជាច្រើន ដូចជាការសិក្សា តាមអនឡាញបានទូលំទូលាយ ប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយអាជីវកម្មដើម្បីបង្កើនប្រាក់ចំណូល អាចកសាងម៉ាកយីហោផ្ទាល់ខ្លួន ងាយស្រួលទំនាក់ទំនងជាមួយគ្រួសារ មិត្តភក្តិ និងមនុស្សផ្សេងៗគ្រប់ពេលគ្រប់ទីកន្លែង និងអត្ថប្រយោជន៍ជាច្រើនទៀត។

Social Media

ទទឹមនឹងការផ្ដល់ផលវិជ្ជមានជាច្រើន វាក៏បានផ្ដល់ភាពអវិជ្ជមានមួយចំនួនដែលអាចប៉ះពាល់ដល់ជីវិតរបស់មនុស្សផងដែរ។ ផលអវិជ្ជមានទាំងនោះ រួមមាន៖

1. កាត់បន្ថយនូវទំនាក់ទំនងដោយផ្ទាល់

មនុស្សនឹងផ្ដាច់ការទំនាក់ទំនងជាមួយគ្នាដោយផ្ទាល់កាន់តែឃ្លាតឆា្ងយ ដែលបណ្ដាលឱ្យភាពស្និតស្នាល និងភាពរីករាយជាមួយគ្នាក៏កាន់តែបាត់បង់ ជាពិសេសនៅក្នុងគ្រួសារ និងមិត្តភក្តិជាដើម តាមរយៈ ការជួបជុំគ្នា ដោយម្នាក់ៗផ្ដោតតែលើការចុចទូរស័ព្ទដើម្បីលេងឬមើលអ្វីមួយក្នុងប្រព័ន្ធផ្សព្វផ្សាយ។ល។

2. កំណើននៃជំងឺធ្លាក់ទឹកចិត្ត

យោងតាមការសិក្សាថ្មីៗ មនុស្សកាន់តែច្រើនប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម កាន់តែមានអារម្មណ៍អវិជ្ជមានកាន់តែច្រើនដែលពួកគេជួបប្រទះ រួមទាំងជំងឺធ្លាក់ទឹកចិត្ត។ កត្តានេះ បណ្ដាលមកពីការប្រៀបធៀបតាមបណ្ដាញសង្គមមានការកើនឡើង ហើយក៏មានពាក្យរិះគន់ ក៏ដូចជាភាពអវិជ្ជមានជាច្រើនដែលមាននៅលើបណ្ដាញសង្គមដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមទទួលរងនូវឥទ្ធិពលច្រើន។ បន្ថែមពីនេះ នៅក្នុងករណីថា អ្នកប្រើប្រាស់មួយចំនួនកំពុងតែស្ថិតនៅក្នុងស្ថានភាពមិនល្អ ហើយបែរជាមើលឃើញមិត្តភត្តិក្នុងបណ្ដាញសង្គមកំពុងជួបស្ថានភាពល្អ និងរីករាយនឹងជីវិតច្រើន ពួកគេក៏ទទួលរងនូវអារម្មណ៍ប៉ះពាល់ផងដែរ។

3. គេងមិនបានគ្រប់គ្រាន់

មនុស្សភាគច្រើនដែលប្រើប្រាស់បណ្ដាញសង្គម ពួកគេនឹងមិនងាយចូលគេងបានទៀងទាត់ឡើយ ដែលជាហេតុធ្វើឱ្យពួកគេគេងមិនបានគ្រប់គ្រាន់ ហើយប៉ះពាល់ដល់ផលិតភាពការសិក្សារៀនសូត្រ និងបំពេញកិច្ចការងារផ្សេង។

4. ការំពឹងទុកខុសពីការពិតជាក់ស្ដែង

នៅលើប្រព័ន្ធផ្សព្វផ្សាយ កំពុងមានកំណើននូវការនិយាយ ក៏ដូចជាការបង្ហាញនូវភាពមិនពិតច្រើន ដែលធ្វើឱ្យយើងពិបាកវិនិច្ឆ័យថា អ្វីជារឿងពិត ឬអ្វីជារឿងមិនពិត ហើយនេះជាកង្វះខាតដ៏ធ្ងន់ធ្ងរនៃភាពត្រឹមត្រូវតាមបណ្ដាញសង្គម។ កត្តានេះ វាក៏អាចធ្វើឱ្យមនុស្សមួយចំនួនដែលជឿជាក់លើអ្វីមួយដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គម អាចជំពាក់បំណុលគេច្រើន ការសម្រេចចិត្តខុស និងការខកបំណងជាដើម។

5. បង្កើតឱ្យមានអាកប្បកិរិយាមិនល្អ

ប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងធ្វើឱ្យមនុស្សមានការផ្លាស់ប្ដូរអាកប្បកិរិយា ដូចជាប្រើប្រាស់ពេលវេលាទំនេរច្រើនលើរឿងគ្មានប្រយោជន៍នៅលើបណ្ដាញសង្គម ចេះប្រើប្រាស់កាយវិការឬពាក្យសម្ដីមិនល្អ និងធ្វើសកម្មភាពមិនល្អជាច្រើនដែលពួកគេបានឃើញនៅលើបណ្ដាញសង្គមជាដើម។

ពាណិជ្ជកម្ម

មេរៀន “ប្រកាសពន្ធប្រចាំឆ្នាំ”

0
មេរៀន "ប្រកាសពន្ធប្រចាំឆ្នាំ"

ចំពោះសិស្សនិស្សិតដែលកំពុងមានបំណងចង់សិក្សាបន្ថែម ឬមិនមានពេលគ្រប់គ្រាន់ដើម្បីសិក្សាដោយផ្ទាល់ “វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ” បានចែករំលែកនូវមេរៀនតាមវីដេអូនៅលើឆាណែល YouTube ជាមួយសាស្រ្តចារ្យពន្យល់ជាភាសាខ្មែរ ដើម្បីងាយស្រួលយល់លើមុខវិជ្ជា “ប្រកាសពន្ធប្រចាំឆ្នាំ” ដោយមានចំនួន 24វីដេអូ៖

វីដេអូទី1៖ https://youtu.be/qw2T8ANt-OE

វីដេអូទី2៖ https://youtu.be/brwhAruiPY0

វីដេអូទី3៖ https://youtu.be/hkb7KlmVjyo

វីដេអូទី4៖ https://youtu.be/INdlAK0kZUc

វីដេអូទី5៖ https://youtu.be/RvpinNuGg3I

វីដេអូទី6៖ https://youtu.be/L8nsHdFpmXY

វីដេអូទី7៖ https://youtu.be/QFGNBFYUZUc

វីដេអូទី8៖ https://youtu.be/cc02SIJrX5w

វីដេអូទី9៖ https://youtu.be/evF_L-bnqcc

វីដេអូទី10៖ https://youtu.be/lOh3RJyvBxg

វីដេអូទី11៖ https://youtu.be/heR41nZ5JF0

វីដេអូទី12៖ https://youtu.be/-7BOMZBxAeg

វីដេអូទី13៖ https://youtu.be/93FqDzXdPPM

វីដេអូទី14៖ https://youtu.be/ltY3MSC3ols

វីដេអូទី15៖ https://youtu.be/BisAu2RkEYw

វីដេអូទី16៖ https://youtu.be/he72btkgkU0

វីដេអូទី17៖ https://youtu.be/FcvE9Hk2sxI

វីដេអូទី18៖ https://youtu.be/PG4fUtR8nxY

វីដេអូទី19៖ https://youtu.be/CeoOrbPIgjw

វីដេអូទី20៖ https://youtu.be/2BztlG4O1q8

វីដេអូទី21៖ https://youtu.be/WWcFq7DemCA

វីដេអូទី22៖ https://youtu.be/EbuzNAlikGQ

វីដេអូទី23៖ https://youtu.be/DE6RgUPnFDg

វីដេអូទី24-ចប់៖ https://youtu.be/qY85HFhO9zg

ប្រភពដើម៖ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ

ពាណិជ្ជកម្ម

ហេតុអ្វីអ្នកមានលុយ ភាគច្រើនចូលចិត្ត ប្រើប្រាស់របស់ប្រ៊េនៗ?

0
ហេតុអ្វីអ្នកមានលុយ ភាគច្រើនចូលចិត្ត ប្រើប្រាស់របស់ប្រ៊េនៗ

នៅក្នុងសង្គមបច្ចុប្បន្ន មិនថាប្រទេសណាមួយនោះទេ សុទ្ធតែមានអ្នកក្រីក្រ អ្នកមធ្យម និងអ្នកមានលុយច្រើនជាដើម ដូច្នេះស្ថានភាពរស់នៅ និងការប្រើប្រាស់សម្ភារៈនានាក៏ខុសគ្នាដែរ ប៉ុន្តែគ្រាន់តែខ្លឹមសារអត្ថបទនេះចង់បង្ហាញនូវហេតុផលមួយចំនួនដែលអ្នកមានលុយ ឬអាចនិយាយថា អ្នកមានជីវៈភាពធូរធារ ឬកំពូលអ្នកមាន ភាគច្រើនចូលចិត្តប្រើប្រាស់របស់ប្រ៊េនៗ ឬរបស់ដែលមានតម្លៃថ្លៃៗ ដូចជាសម្លៀកបំពាក់ កាបូប ទូរស័ព្ទដៃ កុំព្យូទ័រ ទឹកអប់ និងឡានជាដើម។

ហេតុផលសំខាន់នោះរួមមាន៖
1. លើកនូវសេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់ពួកគេឱ្យកាន់តែមានតម្លៃ

មនុស្សស្ទើតែ 99% គឺវាយតម្លៃមនុស្សតាមរយៈការមើលឃើញពីសំបកខាងក្រៅ ដោយពួកគេនឹងវិនិច្ឆ័យភ្លាមៗថា បុគ្គលដែលពួកគេកំពុងឃើញនោះស្ថិតនូវក្នុងស្ថានភាពបែបណា និងគួរឱ្យគោរពឱ្យតម្លៃកម្រិតណា។ល។ ហេតុដូច្នេះ អ្នកដែលពួកគេខិតខំព្យាយាមរកប្រាក់ចំណូលផ្ទាល់ខ្លួនបានច្រើន ក៏ពួកគេចំណាយលុយលើការប្រើប្រាស់នូវរបស់ប្រ៊េនៗមួយចំនួនផងដែរ ដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប កុំព្យូទ័រ និងទូរស័ព្ទជាដើម ដែលវានឹងជួយលើកមុខមាត់ពួកគេឱ្យកាន់តែល្អនៅក្នុងសង្គមជាក់ស្ដែង។

2. បង្កើនទំនុកចិត្ត និងភាពជឿជាក់នៅពេលពួកគេធ្វើដំណើរទៅណា ឬការបំពេញកិច្ចការងារ

ការប្រើប្រាស់របស់ប្រ៊េន នឹងធ្វើឱ្យបុគ្គលដែលមានសមត្ថភាពបង្កើតប្រាក់ចំណូលច្រើន ឬអ្នកមានជីវភាពល្អ ធ្វើឱ្យពួកគេកាន់តែមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង។

3. បង្ហាញពីសមត្ថភាពរកលុយរបស់ពួកគេ តាមរយៈសម្ភារៈប្រ៊េនៗទាំងនោះ

ចំពោះបុគ្គលដែលមានសមត្ថភាពដែលអាចបង្កើតចំណូលសម្រាប់ពួកគេ ពួកគេតែងតែមិនចង់លើកបង្ហាញចំនួនទឹកលុយដែលពួកគេមានទេ ពីព្រោះអាចធ្វើឱ្យមនុស្សជុំវិញមិនពេញចិត្ត ឬយល់ឃើញមិនល្អជាមួយគេ ដូច្នេះមានតែកេរ្តិ៍ឈ្មោះ និងការប្រើប្រាស់របស់ថ្លៃៗ ឬប្រ៊េនប៉ុណ្ណោះនោះទេ ទើបអាចបង្ហាញទៅកាន់ពិភពខាងក្រៅថា ពួកគេពិតជាមានសមត្ថភាពក្នុងការបង្កើតប្រាក់ចំណូលច្រើន ហើយមានលទ្ធភាពក្នុងការចំណាយលើរបស់ប្រ៊េនៗទាំងនោះ។

គួរបញ្ជាក់ដែរថា៖ នេះជាការយល់ឃើញមួយជ្រុងប៉ុណ្ណោះ ពីព្រោះវាអាចមានហេតុផលផ្សេងទៀតជាច្រើន ទៅតាមការយល់ឃើញរបស់បុគ្គលម្នាក់ៗ។

ពាណិជ្ជកម្ម

ផ្សារដែលមានវ័យចំណាស់ និងធំជាងគេ នៅលើពិភពលោក

0

នាពេលបច្ចុប្បន្ននេះ ផ្សារកំពុងមានច្រើន មិនថាជាផ្សារតូចៗ និងផ្សារទំនើបនោះទេ គឺកំពុងមានការរីកដុះដាលច្រើនទូទាំងពិភពលោក ប៉ុន្តែអ្វីដែលខ្លឹមសារអត្ថបទនេះនឹងបង្ហាញ គឺជាផ្សារមួយដែលមានវ័យចំណាស់ និងធំជាងគេនៅលើពិភពលោក។

តើផ្សារនោះមានឈ្មោះអ្វី នរណាជាអ្នកបង្កើត និងនៅប្រទេសណា? នេះជាសំណួរដែលអ្នកកំពុងអានកំពុងនឹងចង់ដឹង ដូច្នេះខ្លឹមសារខាងក្រោមនឹងបង្ហាញចម្លើយ។

ផ្សារដែលមានវ័យចំណាស់ និងធំជាងគេនៅលើពិភពលោកនេះ មានឈ្មោះថា The Grand Bazaar ដែលចាប់ផ្ដើមសាងសង់ឡើងចាប់ពីឆ្នាំ1455-1461 ដោយលោកFatih Sultan Mehmet ជាស្តេចស៊ុលតង់នៃចក្រភពអូតូម៉ង់ ហើយការសាងសង់នេះ បានធ្វើឡើងនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី។

ចំពោះការសាងសង់នេះ បានរចនាឡើងខុសពីផ្សារបែបប្រពៃណីច្រើន ដោយមានខ្យល់បក់កាត់ផ្លូវដែលគ្របដណ្តប់ចំនួន 61 ព្រមទាំងអាចឱ្យអ្នកលក់រៀបចំហាងដែលបានសាងសង់នៅក្នុង archways និងជញ្ជាំង។ អំឡុងពេលនោះ ផ្សារមួយនេះបានទាក់ទាញចំណាប់អារម្មណ៍ហាងជាច្រើនដែលមកដាក់លក់ប្រមាណជាង 4000 ហាង។

បន្ថែមពីនេះ ផ្សារទំនើប Grand Bazaar បានក្លាយជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសេដ្ឋកិច្ច ដើម្បីជំរុញពាណិជ្ជកម្មរវាងអឺរ៉ុប និងអាស៊ី។ ផ្សារនេះ ក៏បានធ្វើឱ្យអ្នកធ្វើដំណើរជុំវិញពិភពលោកវាយតម្លៃថា ជាផ្សារដែលគ្មានគូប្រៀបទេទាក់ទងនឹងភាពសម្បូរបែប និងគុណភាពនៃទំនិញដែលផ្តល់ជូន។

ចំពោះស្ថានភាពបច្ចប្បន្ននេះ ផ្សារទំនើប Grand Bazaar នៅតែជាផ្សារមួយដែលមានការរចនាឡើងសម្បូរបែប មានសម្រុះព័ណ៌ មានហាងជាច្រើនកំពុងដាក់លក់ ព្រមទាំងត្រូវបានគេចាត់ទុកជាបេះដូងដ៏សំខាន់នៃទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី។

the grand bazaar

ពាណិជ្ជកម្ម

Jeff Bezos ប្រកាសបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់ភាគច្រើនដល់អង្គការសប្បុរសធម៌

0
Jeff Bezos ប្រកាសបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់ភាគច្រើនដល់អង្គការសប្បុរសធម៌

លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon គ្រោងនឹងផ្ដល់ការបរិចា្ចគភាគច្រើននៃទ្រព្យសម្បត្តិសុទ្ធសរុបចំនួន 124 ពាន់លានដុល្លាររបស់គាត់ទៅកាន់អង្គការសប្បុរសធម៌ ដើម្បីក្លាយជាមហាសេដ្ឋីចុងក្រោយគេដែលសន្យាបរិច្ចាគទ្រព្យសម្បត្តិដ៏ច្រើនរបស់គាត់។ ហើយនេះបើយោងតាមកិច្ចសម្ភាសន៍រវាងលោក Bezos ជាមួយសារព័ត៌មាន CNN។ គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងដែល Bezos បានប្រកាសថាគាត់គ្រោងនឹងផ្តល់ប្រាក់ភាគច្រើនរបស់គាត់។

កាលពីប៉ុន្មានឆ្នាំមុន លោក Bezos ត្រូវបានគេរិះគន់យ៉ាងខ្លាំងដោយសារការមិនចុះហត្ថលេខានៅលើ Giving Pledge ដែលជាយុទ្ធនាការដែលធ្វើឡើងដោយ Bill Gates, Melinda French Gates និងWarren Buffet ដើម្បីលើកទឹកចិត្តមហាសេដ្ឋីទាំងអស់ឱ្យបរិច្ចាគទ្រព្យសម្បត្តិភាគច្រើនរបស់ពួកគេ។

ទោះបីជាយ៉ាងនេះក្ដី នៅក្នុងឆ្នាំ 2022 នេះ លោក Bezos ជាមួយនឹងមិត្តស្រីរបស់គាត់ បានសម្រេចចិត្តបរិច្ចាគទ្រព្យសម្បត្តិភាគច្រើនទៅកាន់អង្គការសប្បុរសធម៌ ដោយផ្ដោតលើការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងផ្ដល់ប្រាក់ដល់អ្នកដែលគាំទ្រក្នុងការជួយដល់មនុស្សជាតិ តាមរយៈការផ្តល់ពានរង្វាន់ Bezos Courage និង Civility Award។

ការបរិចា្ចគនេះ Jeff Bezos ក៏បានប្រកាសបញ្ជាក់ដែរថាគាត់នឹងបរិច្ចាគ 100 លានដុល្លារដល់ អ្នកនាងDolly Parton ដែលជាតារាចម្រៀង និងសប្បុរសជន ដើម្បីផ្តល់ឱ្យទៅក្រុមសប្បុរសធម៌ដែលនាងជ្រើសរើស ឬពេញចិត្ត។ Bezos បានចែករំលែកព័ត៌មាន និងវីដេអូខ្លីមួយនៅលើ Twitter កាលពីថ្ងៃសៅរ៍ ទី12 ខែវិច្ឆិកានេះនៃព្រឹត្តិការណ៍មួយដែលគាត់ និងដៃគូរបស់គាត់ Lauren Sanchez បានផ្តល់ពានរង្វាន់ Bezos Courage និង Civility Award ឆ្នាំ 2022 ដល់អ្នកនាង Parton។

Dolly Parton ត្រូវបានគេស្គាល់ជាច្រើនតាមរយៈការងារសប្បុរសធម៌របស់នាង ដូចជាការជួយបង្កើតវ៉ាក់សាំងរបស់ Moderna សម្រាប់ COVID-19 និងបង្កើតមូលនិធិ Dollywood ដែលជាអង្គការសប្បុរសធម៌សាធារណៈ។

Dolly Parton

ពាណិជ្ជកម្ម

កម្ពុជាអនុញ្ញាតឱ្យចាយក្រដាសប្រាក់គំរូថ្មី ២០០៛ និង២០០០៛

0
កម្ពុជាអនុញ្ញាតឱ្យចាយក្រដាសប្រាក់គំរូថ្មី ២០០៛ និង២០០០៛

ក្រដាសប្រាក់ ២០០រៀល និង ២០០០រៀល ធ្លាប់បានធ្វើចរាចរម្ដងរួចហើយកាលពីមួយរយៈមុន ក៏ប៉ុន្តែកាលពីថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចចេញផ្សាយធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រប្រភេទ ២០០០រៀល និង២០០រៀល បែបគំរូថ្មី ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ គួរបញ្ជាក់ផងដែរថា ការអនុញ្ញាតឱ្យធ្វើចរាចរលើប្រាក់គំរូថ្មីទាំងពីរនេះ ចាប់ផ្ដើមពីសេចក្ដីប្រកាសនេះតទៅ គឺចាប់ពីថ្ងៃ ១៤ ខែវិច្ឆិការ ឆ្នាំ២០២២។

ព័ត៌មានលម្អិតនៃសេចក្ដីប្រកាសនេះ

ពាណិជ្ជកម្ម

Elon Musk គ្រោងអភិវឌ្ឍ Twitter ទៅជា Super App ដូច WeChat

មហាសេដ្ឋីដ៏ល្បី លោក Elon Musk បានធ្វើឲ្យកក្រើកពិភពឌីជីថលម្តងទៀតបន្ទាប់ពីសម្រេចការទិញក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារនាពេលថ្មីៗនេះ។ លោកក៏បានបង្ហើបផងដែរថា ការទិញក្រុមហ៊ុនបណ្តាញសង្គមដ៏ធំមួយនេះ គឺជាផ្នែកមួយនៃគម្រោងរបស់ខ្លួនដែលចង់បង្កើតApp ទេព (Super App) ដែលជាកម្មវិធីមួយប្រមូលកម្មវិធីផ្សេងៗដែលចាំបាច់ជាច្រើនទៀតឲ្យនៅកន្លែងតែមួយ ដែលទស្សនវិស័យរបស់លោកុំចង់ប្រដូចកម្មវិធីរបស់ខ្លួនទៅនឹងកម្មវិធីWeChatរបស់ចិន។

តាមពិតទៅ កម្មវិធីទេព(Super App)បែបនេះ មិនមែនជារឿងថ្មីសម្រាប់ពិភពលោកនោះទេ ដែលកម្មវិធីបែបនេះ ត្រូវបាន App របស់ចិន គឺ WeChat ចាប់ផ្តើមបង្កើតជិតមួយទស្សវត្សមកហើយ ដែលក្នុងកម្មវិធិWeChatគឺជាបណ្តាញសង្គមដ៏ធំជាងគេនៅប្រទេសចិន មានសេវាកម្មដូចជាការទំនាក់ទំនង ចែករំលែករូបថត វីដេអូ ហើយមានរួមបញ្ចូលដោយកាបូបលុយដែលភ្ជាប់ជាមួយធនាគារសម្រាប់ចាយ និងទិញទំនិញ កម្មវិធីកក់សណ្ឋាគារ កក់ឡាន ឬសេវាកម្មផ្សេងៗ និងសេវាកម្មដទៃចាំបាច់ជាច្រើនទៀតនៅកន្លែងតែមួយ ងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃនាសម័យកាលបច្ចេកវិទ្យា។

ប៉ុន្តែកម្មវិធីទេពបែបនេះ នៅមិនទាន់មាននៅឡើយសម្រាប់ទីផ្សារនៅទ្វីបអាមេរិច និងអឺរ៉ុប ដែលធ្វើឲ្យលោក Elon Muskមានគម្រោងបង្កើតកម្មវិធីបែបនេះទីមួយនៅទីផ្សារលោកខាងលិច។ លោកក៏បានធ្វើការជជែកជាមួយនឹងបុគ្គលិកTwitterផងដែរអំពីភាពងាយស្រួល និងសម្រួលការរស់នៅរបស់WeChat ហើយនៅមិនទាន់មានកម្មវិធីបែបនេះនៅឡើយក្រៅពីប្រទេសចិន ដែលធ្វើឲ្យលោកមាន​សុទិដ្ឋិនិយម និងមើលឃើញឱកាសយ៉ាងច្រើនសម្រាប់កម្មវិធីបែបនេះ។

Elon Musk ក៏បានលើកឡើងថា បន្ទាប់ពីទិញ Twitterហើយ វានឹងជួយពន្លឿនគម្រោងធ្វើកម្មវិធីទេពរបស់លោកឲ្យបានសម្រេចក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ។

ពាណិជ្ជកម្ម

កម្ពុជាគ្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ – បាវិត នៅឆ្នាំ 2023

0

កាលពីថ្ងៃទី10 ខែវិច្ឆិការនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្ដមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ក៏បានថ្លែងថា “ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានចំងាយ 138 គីឡូម៉ែត្រ ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី3  កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម ព្រមទាំងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ដែលគិតទាំងស្ពាន និងផ្លូវប្រហែលជា 5 គីឡូម៉ែត្រ ហើយថវិកាដែលគ្រោងបណ្តាក់ទុកប្រមាណ 1,638 លានដុល្លារ ដែលមានទំហំតិចជាងក្រុងព្រះសីហនុ ប៉ុន្តែប្រវែងផ្លូវក៏ខ្លីជាងផ្លូវល្បឿនលឿនក្រុងព្រះសីហនុផងដែរ។ គម្រោងនេះនឹងបើកការដ្ឋាននៅឆ្នាំ2023 និងបញ្ចប់នៅចុងឆ្នាំ2026 ឬដើមឆ្នាំ2027”។

ពាណិជ្ជកម្ម

ការអញ្ជើញមកដល់កម្ពុជាលើកដំបូងរបស់លោក ចូ បៃដិន នាព្រឹកនេះ

0
ការអញ្ជើញមកដល់កម្ពុជាលើកដំបូងរបស់លោក ចូ បៃដិន នាព្រឹកនេះ

នាព្រឹកថ្ងៃទី12 ខែវិច្ឆិការនេះ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា រយៈពេល 2 ថ្ងៃ ចាប់ពីថ្ងៃទី 12 ដល់ 13 ខែវិច្ឆិការ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ហើយនេះបើតាមសេចក្ដីប្រកាសរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

នៅក្នុងកិច្ចប្រជុំអាស៊ានលើកទី40និង41 នេះ លោក បៃដិន ​នឹង​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្តេជ្ញាយូរអង្វែង​របស់​សហរដ្ឋ​អាមេរិក​ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍ ​និង​មជ្ឈភាព​អាស៊ាន​ កសាង​នូវ​ភាព​ជោគជ័យ​ដែល​បាន​មក​ពី​កិច្ច​ប្រជុំ​ពិសេស​ជា​ប្រវត្តិ​សាស្រ្ត​រវាង​អាមេរិក ​និង​អាស៊ាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពីខែ​ឧសភា​កន្លងទៅ ហើយនេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន។

បន្ថែមពីនេះ លោកបៃដិននឹងគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក-អាស៊ាន ក្នុងការធានាសន្តិសុខ និងវិបុលភាពក្នុងតំបន់ និងសុខុមាលភាពរបស់ប្រជាជនរួមបញ្ចូលគ្នាចំនួន 1ពាន់លាន។ លោកប្រធានាធិបតី ចូ បៃឌិន ក៏បានកំណត់យកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាចំណុចស្នូលនៃគោលនយោបាយការបរទេស។ សូម្បីតែការឃោសនារបស់លោកក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋមេរិកដែលទើបតែកន្លងទៅពីរថ្ងៃនេះ លោកបានកំណត់យកសារនយោបាយផ្តោតលើលទ្ធប្រជាធិបតេយ្យ ដើម្បីប្រឆាំងនឹងភាពជ្រុលនិយម និងទ្រឹស្តីលាបពណ៌នៅសហរដ្ឋអាមេរិក។

ចុះចំណែកប្រទេសកម្ពុជាយើងវិញ តើនឹងអាចទាញបានប្រយោជន៍អ្វីខ្លះពី​វត្តមាន​របស់​ប្រធានាធិបតីអាមេរិកមកភ្នំពេញ?

ទស្សនាវីដេអូនេះ៖ https://www.youtube.com/watch?v=xNn8D3AXcHY

ពាណិជ្ជកម្ម

តើអ្វីជាគោលបំណងនៃការរៀបចំ “ពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ 2022”?

0
តើអ្វីជាគោលបំណងនៃការរៀបចំ “ពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ 2022”?

ពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ 2022 គឺជាកម្មវិធីដ៏ធំមួយដែលរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាកម្មវិធីឈានមុខគេប្រចាំឆ្នាំលើកទីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ រៀបចំ និងសម្របសម្រួលដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “អាស៊ានរួមគ្នាធ្វើ និងដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាតាមរយៈមូលធនមានទេព្យកោសល្យបច្ចេកវិទ្យា” ដែលប្រព្រឹត្តទៅនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (ទីតាំងទី1) និង The Factory Phnom Penh (ទីតាំងទី2) ចាប់ពីថ្ងៃទី11 ដល់ថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2022។

ពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ 2022 នេះ ក៏មានកិច្ចពិភាក្សា និងការចែករំលែកបទពិសោធន៍រវាងវាគ្មិនជំនាញៗ ការឈ្វេងយល់ពីប្រព័ន្ធអេកូឡូស៊ី សក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការពង្រីកចំណេះដឹង ការបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច និងជាពិសេសការបង្កើតឱកាសវិនិយោគ។

បន្ថែមពីនេះ បើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ការបង្កើតឱ្យមានពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ 2022 គឺមានគោលបំណងបង្កើតថ្នាលបច្ចេកវិទ្យាថ្នាក់ជាតិ ដើម្បី៖

  1. កៀរគររដ្ឋសមាជិកអាស៊ាន រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីសហការ ចែករំលែកបទពិសោធន៍ និន្នាការថ្មីៗ បញ្ហាប្រឈម និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យាសេដ្ឋកិច្ចនិងសង្គមឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី4។
  2. បង្ហាញអំពីវឌ្ឍនភាពគោលនយោបាយ និងក្របខណ្ឌគតិយុត្ត ជាពិសេសផលិតផលនិងសេវាបច្ចេកវិទ្យានានា។
  3. ឆ្លុះបញ្ចាំងអំពីប្រព័ន្ធអេកូឡូស៊ីប្រកបដោយអំណោយផលនិងទាក់ទាញ ព្រមទាំងចាប់យកឱកាសវិនិយោគក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា។
  4. អភិវឌ្ឍន៍បណ្ដាញអាជីវកម្មរវាងធុរកិច្ចបច្ចេកវិទ្យាថ្មី សហគ្រាសធុនតូចនិងមធ្យម ឧស្សាហកម្ម និងវិនិយោគ។
  5. ចាប់យកសក្ដានុពលនៃវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
  6. លើកកម្ពស់ការយល់ដឹង និងបង្កើតសំណើរួម ក្របខណ្ឌ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍រួមជាដើម។

ចុះឈ្មោះចូលរួមទស្សនាដោយសេរីតាមរយៈ ៖ https://ticket.cambodiatechex.gov.kh

ពាណិជ្ជកម្ម

ហេតុអ្វីបានជាក្រុមហ៊ុនMetaកំពុងតែធ្លាក់ចុះយ៉ាងគំហុក?

មួយរយៈនេះ ក្រុមហ៊ុនរបស់មហាសេដ្ឋីវ័យក្មេងលោក Mark Zuckerberg ដូចជាមិនសមប្រកបសោះ ដោយសារតែជួបបញ្ហាផ្ទួនៗ រហូតដល់ការធ្លាក់ចុះភាគហ៊ុនយ៉ាងសម្បើមមិនធ្លាប់មាននាពេលកន្លងមកនេះ។ តើហេតុអ្វីបានជាក្រុមហ៊ុនMeta ដែលជាក្រុមហ៊ុនមេរបស់ Facebook Instagramជាដើមមានបញ្ហាធ្លាក់ចុះយ៉ាងនេះ?

១. ការធ្លាក់ចុះនៃចំណូលពីការផ្សាយពាណិជ្ជកម្ម

រយៈពេលកន្លងមកនេះ ចំណូលរបស់ Metaធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែប្រភពចំណូលធំដែលបានមកពីការផ្សាយពាណិជ្ជកម្មបានធ្លាក់ចុះយ៉ាងច្រើនមិនធ្លាប់មានបន្ទាប់ពីក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាមានការផ្លាស់ប្តូរ (ដឹកនាំទំនោរដោយApple)តាមរយៈការសួរ និងសុំការអនុញ្ញាតិរបស់អ្នកប្រើប្រាស់ក្នុងការតាមដានសកម្មភាពនានាមុននឹងអាចធ្វើទៅបាន។ កត្តានេះ បានធ្វើឲ្យការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Metaដែលធ្លាប់តែសុក្រិត និងមានប្រសិទ្ធភាពចាប់ផ្តើមមានបញ្ហា និងមិនមានប្រសិទ្ធភាពខ្ពស់ដូចមុន ធ្វើឲ្យចំណូល​បានពីសេវាកម្មផ្សាយពាណិជ្ជកម្មធ្លាក់ចុះយ៉ាងខ្លាំង។

២. បញ្ហាដ៏ចម្បងមួយទៀតរបស់ Meta គឺការបាត់ទំនុកចិត្តពីសំណាក់អ្នកវិនិយោគទៅលើការបង្កើតពិភពនិម្មិត Metaverse នាឆ្នាំ២០២១កន្លងមកនេះ។ ក្រុមហ៊ុន Metaបានចំណាយលុយប្រមាណ២០ពាន់លានដុល្លារក្នុងគម្រោងមួយនេះ តែទោះជាយ៉ាងណា គេជឿជាក់ថា គម្រោងនេះគឺមិនអាចទទួលបានជោគជ័យនោះទេ។

៣. បញ្ហាដែលកើតចេញពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចនៅលើសកលលោកដោយសារតែការធ្លាក់ចុះនៃសេដកិច្ច ការកើនឡើងខ្ពស់អាត្រានៃអតិផរណាដែលកើតឡើងដោយសារតែសង្គ្រាមនៅអ៊ុយក្រែនក៏បានជះឥទ្ធិពលអវិជ្ជមានទៅលើទីផ្សារភាគហ៊ុន ក៏ដូចជាភាគហ៊ុនរបស់ក្រុមហ៊ុន Metaផងដែរ។

ពាណិជ្ជកម្ម

ហេតុអ្វីក្រុមហ៊ុន Meta បញ្ឈប់បុគ្គលិករហូត 11,000 នាក់?

0
ហេតុអ្វីក្រុមហ៊ុន Meta បញ្ឈប់បុគ្គលិករហូត 11,000 នាក់?

កាលពីថ្មីៗនេះ លោក Mark Zuckerberg បាននិយាយទៅកាន់បុគ្គលិករបស់ខ្លួនឯងថា Meta នឹងមានការបញ្ឈប់បុគ្គលិកចំនួន 11,000នាក់ ស្មើនឹង13%នៃចំនួនបុគ្គលិកសរុបទាំងអស់​​។ ការបញ្ឈប់នេះ ជាប្រវត្តិសាស្រ្តមួយដែលមានក្រុមហ៊ុនបញ្ឈប់បុគ្គលិកច្រើនបែបនេះ។

សំណួរសួរថា ហេតុអ្វីក្រុមហ៊ុន Meta បញ្ឈប់បុគ្គលិកច្រើនបែបនេះ?

ការបញ្ឈប់បុគ្គលិកយ៉ាងច្រើន និងការដែលធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធសរុបរបស់លោក Zuckerberg  ធ្លាក់ចុះត្រឹមតែរយៈពេលមួយឆ្នាំ (2021-2022) ដោយពី 140ពាន់លានដុល្លារ មកសល់ត្រឹម 37 ពាន់លានដុល្លារ ព្រមទាំងត្រូវបានដកឈ្មោះចេញពីបញ្ជីមហាសេដ្ឋីក្នុងចំណោម 10នាក់លើពិភពលោក។

Facebook

ចំពោះហេតុផលសំខាន់នៃការធ្វើឱ្យលោក Zuckerberg សម្រេចចិត្តបញ្ឈប់បុគ្គលិកច្រើនយ៉ាងនេះ និងខ្លួនឯងក៏ត្រូវបាត់បង់ទ្រព្យសម្បត្តិសុទ្ធអស់ជាច្រើន គឺដោយសារតែ៖

  • Meta កំពុងចាត់វិធានការថ្មីបន្ថែមមួយចំនួនដើម្បីកែប្រែក្រុមហ៊ុនដែលកំពុងមានការចុះទន់ខ្សោយ មកឱ្យមានប្រសិទ្ធភាពជាងមុន ដែលជាហេតុទាមទារឱ្យក្រុមហ៊ុនសម្រេចចិត្តកាត់បន្ថយចំណាយលើបុគ្គលិក និងមិនជួលបុគ្គលិកថ្មីរហូតត្រឹមត្រីមាសទី1។
  • Meta ចង់ធ្វើឱ្យការប្រើប្រាស់ដើមទុនកាន់តែមានភាពប្រសិទ្ធភាពជាងមុន និងផ្លាស់ប្ដូរធនធានរបស់ Meta ទៅជា “តំបន់ដែលមានកំណើនអាទិភាពខ្ពស់” ដូចជាម៉ាស៊ីនស្វែងរក AI របស់ខ្លួន ការផ្សាយពាណិជ្ជកម្ម និងវេទិកាអាជីវកម្ម ក៏ដូចជាគម្រោង metaverse ។
ពាណិជ្ជកម្ម

ហេតុអ្វីការគោរពឱ្យតម្លៃអតិថិជនមានសារៈសំខាន់?

0
ហេតុអ្វីការគោរពឱ្យតម្លៃអតិថិជនមានសារៈសំខាន់?

អាជីវកម្មមួយអាចដំណើរការបានយូរអង្វែងបាន លុះត្រាតែអាជីវកម្មនោះមានចរន្តសាច់ប្រាក់ចេញចូលល្អ ព្រមទាំងមានអតិថិជនគាំទ្រច្រើន ហើយដើម្បីធ្វើឱ្យអតិថិជនមានការគាំទ្រច្រើន ដោយមិនមែនគាំទ្រមួយថ្ងៃ ប៉ុន្តែគាំទ្ររហូតក្លាយជាអតិថិជនស្មោះត្រង់សម្រាប់ក្រុមហ៊ុន គឺតាមរយៈការផ្ដល់សេវាកម្មអតិថិជនដ៏ល្អ ដោយធ្វើឱ្យអតិថិជនមានការពេញចិត្តខ្លាំង។

ការផ្ដល់សេវាកម្មអតិថិជនល្អមានច្រើន ប៉ុន្តែនៅក្នុងអត្ថបទនេះបង្ហាញពី “ការចេះគោរពឱ្យតម្លៃអតិថិជន” ដោយការគោរពឱ្យតម្លៃដោយមិនគិតពីការវាយតម្លៃពីសំបកក្រៅ ឬគិតពីឋានៈតួនាទីអ្វីឡើយ ប៉ុន្តែបានផ្ដល់ការគោរពឱ្យតម្លៃដល់អតិថិជនគ្រប់គ្នាឱ្យតែចូលហាងឬក្រុមហ៊ុនរបស់ខ្លួន។

ហេតុអ្វីត្រូវគោរពឱ្យតម្លៃអតិថិជនគ្រប់គ្នាបែបនេះ?

ការគោរពឱ្យតម្លៃដល់ភ្ញៀវដែលបានចូលមកហាងឬក្រុមហ៊ុនទាំងអស់ដោយគ្មានការរើសអើងអ្វីនោះ វាជាការបង្ហាញនូវគុណតម្លៃរបស់ក្រុមហ៊ុន ព្រមទាំងធ្វើឱ្យអតិថិជនកាន់តែមានភាពសប្បាយចិត្ត ពេញចិត្ត និងគាំទ្រអាជីវកម្មរបស់អ្នករយៈពេលវែង។

បន្ថែមពីនេះ ចំពោះសារៈសំខាន់នៃការគោរពឱ្យតម្លៃអតិថិជន វានឹងជួយ៖

  • បង្កើនអតិថិជនស្មោះត្រង់ច្រើន ដោយពួកគេមកក្រុមហ៊ុនរបស់អ្នកម្ដងហើយម្ដងទៀត
  • អតិថិជនហ៊ានចំណាយលុយច្រើនជាងមុនលើផលិតផលសេវាកម្មរបស់អ្នក
  • អតិថិជននឹងជួយផ្សព្វផ្សាយបន្តទៅកាន់អ្នកផ្សេង ឬនៅលើបណ្ដាញសង្គម
  • កេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នកកាន់តែល្អ
  • ឱកាសធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន
ពាណិជ្ជកម្ម

តិចនិកធ្វើឱ្យហាង Queen Bee មានការគាំទ្រខ្លាំង និងពង្រីកសាខាបានលឿន!

0
តិចនិកធ្វើឱ្យហាង QueenBee មានការគាំទ្រខ្លាំង និងពង្រីកសាខាបានលឿន!

Queen Bee ត្រូវបានបង្កើតឡើងតាំងពីដើមឆ្នាំ 2015 ដោយលោកស្រី ញៀវ យិនហ្គេច ដែលមានទីតាំងដំបូងនៅក្រោយសាលាបាក់ទូកនៃរាជធានីភ្នំពេញ។

ការចាប់ផ្ដើមដំបូង QueenBee ត្រឹមតែជាអាជីវកម្មមួយដែលលក់លើរទេះតាមចិញ្ចើមផ្លូវប៉ុណ្ណោះ ប៉ុន្តែដោយសារតែការស្រលាញ់ ចំណង់ចំណូលចិត្ត និងភាពប៉ិនប្រសប់ក្នុងការច្នៃរសជាតិភេសជ្ជៈ Queen Bee ទទួលបានការគាំទ្រយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។

នៅឆ្នាំ 2016 រហូតដល់ឆ្នាំ 2022 នេះ Queen Bee អាចពង្រីកសាខាជាង 10សាខា នៅភ្នំពេញ ខេត្តកំពង់ចាម ក្រុងប៉ោយប៉ែត ខេត្តស្វាយរៀង និងខេត្តកណ្ដាល ព្រមទាំងកំពុងមានគម្រោងពង្រីកសាខាទៅកាន់ 25ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។

បើយោងតាមប្រសាសន៍របស់លោកស្រីហ្គេច បានប្រាប់ក្រុមការងារគំនិតថា “អ្វីដែលធ្វើឱ្យ QueenBee ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន និងអាចពង្រីកសាខាបានលឿនបែបនេះ គឺដោយសារតែ QueenBee ផ្ដោតខ្លាំងលើគុណភាព រសជាតិឆ្ងាញ់ តម្លៃសមរម្យ សេវាកម្មល្អ បុគ្គលិករួសរាយរាក់ទាក់ ទីតាំងមានផាសុកភាព និងអនាម័យ។” បន្ថែមពីនេះ អ្វីដែលធ្វើឱ្យអតិថិជនកាន់តែពេញចិត្តទៀតនោះ QueenBee បានបង្កើតនំខារ៉ាមែលទឹកដោះគោ និងតែទឹកដោះគោតៃវ៉ាន់ ដ៏មានរសជាតិឆ្ងាញ់។

QueenBee QueenBee

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ 2019 លោកស្រីហ្គេច បានទទួលមេដៃសហគ្រិនឆ្នើមមួយ ពានមេដឹកនាំឆ្នើមមួយ និងពានបញ្ចប់វគ្គសិក្សាទាំង 8 វគ្គ នៅ CEO Master Club មួយ ដែលត្រូវបានប្រគល់ផ្ទាល់ក្រោមអធិបតីភាពឯកឧត្តមសេនីយ៍ឯក បណ្ឌិត​ ហ៊ុន ម៉ាណែត នៅក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2019 ដែលរៀបចំឡើងដោយ CEO Master Club។

ពាណិជ្ជកម្ម

គ្រាន់តែស្កេនម្រាមដៃ ក៏អាចស្គាល់ពីចំណុចខ្លាំងខ្លួនឯង

0
គ្រាន់តែស្កេនម្រាមដៃ ក៏អាចស្គាល់ពីចំណុចខ្លាំងខ្លួនឯង

មនុស្សម្នាក់ៗតែងតែមានទេពកោសល្យរៀងៗខ្លួន ហើយក៏សុទ្ធតែមានចំណុចខ្លាំង និងចំណុចខ្សោយ ដោយគ្មាននរណាម្នាក់កើតមកល្អឥតខ្ចោះនោះទេ។ ទោះបីជាយ៉ាងនេះក្ដី បុគ្គលម្នាក់ៗ ដើម្បីអាចធ្វើឱ្យជីវិតរបស់ខ្លួនឯងកាន់តែរីកចម្រើន អាចឆាប់សម្រេចបាននូវអ្វីដែលខ្លួនឯងចង់បាន ព្រមទាំងធ្វើអ្វីដែលខ្លួនឯងស្រលាញ់និងពេញចិត្តក្នុងការធ្វើ គឺទាមទារឱ្យពួកគេស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ ទាំងចំណុចខ្លាំង និងចំណុចខ្វះខាតដែលពួកគេមាន។

តើធ្វើបែបណាទើបអាចស្គាល់ពីខ្លួនឯងកាន់តែច្បាស់?

នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើប ដែលវាជាផ្នែកមួយជួយមនុស្សឱ្យកាន់តែរស់នៅក្នុងភាពល្អប្រសើរជាងមុន។ បន្ថែមពីនេះ នៅកម្ពុជា ក៏មានបច្ចេកវិទ្យាទំនើបមួយដែលអាចជួយមនុស្សឱ្យស្គាល់ពីខ្លួនឯងកាន់តែច្បាស់ គឺបច្ចេកវិទ្យា Brainology ដែលមានលោកធា តុងហ័រ ជាស្ថាបនិក ជាអ្នកជំនាញផ្នែកតេស្តសមត្ថភាពខួរក្បាលពីកំណើត និងជាគ្រូបង្វឹកផ្នែកសុខភាពផ្លូវចិត្ត។

តើអ្វីជាបច្ចេកវិទ្យា Brainology? ហើយវាជួយមនុស្សឱ្យស្គាល់ខ្លួនឯងបែបណាខ្លះ?

បច្ចេកវិទ្យា Brainology គឺជាកម្មវិធីវិទ្យាសាស្រ្តដែលអាចជួយមនុស្សស្វែងរកឃើញទេពកោសល្យ និងមុខជំនាញសិក្សាដែលសមស្របនឹងទេពកោសល្យរបស់ខ្លួនពីកំណើត តាមរយៈការស្កេនស្នាមក្រយ៉ៅម្រាមដៃទាំង 10 របស់មនុស្ស។

គួរបញ្ជាក់ផងដែរថា តាមរយៈការការសិក្សាស្រាវជ្រាវបានបង្ហាញថា ក្រយ៉ៅដៃ និងខួរក្បាល ចាប់ផ្តើមមកកើតនៅសប្តាហ៍ទី13 ព្រមជាមួយគ្នាដែលមានលក្ខណ:បន្ស៊ីគ្នា និងចប់ពេញលេញព្រមគ្នានៅសប្តាហ៍ទី24នៅក្នុងផ្ទៃម្តាយ ដូច្នេះហើយការស្កេនស្នាមក្រយៅដៃ អាចឱ្យយើងដឹងអំពីលក្ខណ:សមត្ថភាពខួរក្បាល ទំនោរអារម្មណ៍ ទេពកោសល្យ ចំណុចខ្លាំង ចំណុចត្រូវប្រុងប្រយ័ត្ន និងអត្តចរិតពីកំណើតរបស់មនុស្សម្នាក់ៗបាន។

ព័ត៌មានលម្អិត អាចឆាតសួរតាមផេកនេះ៖ Brainology-ប្រេនណូឡូជី

ពាណិជ្ជកម្ម