spot_img
spot_img
Home Blog Page 58

សំណួរទាំង១៣ដែលធ្វើឱ្យអាជីវកម្ម​អ្នកកាន់តែរីកចម្រើន

អាជីវកម្មអាចទៅមុខបានលឿនលុះត្រាតែម្ចាស់អាជីវកម្ម និងក្រុមការងារ​អាចស្វែងរកបញ្ហា និងបង្កើតជាសំណួរដើម្បីដោះស្រាយដើម្បី​ធ្វើឱ្យក្រុមហ៊ុនដើរទៅមុខ​ និងមានការវិវឌ្ឍន៍រីកចម្រើនបាន។ សម្រាប់អ្នកវិញ តើក្រុមការងាររបស់អ្នកមានទម្លាប់ធ្វើដូចនេះដែរទេ? តើមានបុគ្គលិក ឬថ្នាក់ដឹកនាំប៉ុន្មានអ្នកដែលតែងតែលើកជាសំណួរ​បែបយុទ្ធសាស្ត្រដើម្បីឱ្យក្រុមការងាររបស់ខ្លួន​ស្វែងរកដំណោះស្រាយបែបច្នៃប្រឌិតនោះ? ប្រសិនបើមិនសូវមានទេ អ្នកគួរតែដើរតួរជាអ្នកចាប់ផ្តើម​លើកនូវចំណុចសំខាន់ ដើម្បីឱ្យក្រុមការងារអ្នក​ជួយស្វែងរកវិធីដោះស្រាយ​។

ការសួរសំណួរដែលប្លែក និងចំចំណុចខុសៗគ្នា និងធ្វើឱ្យ​មានការផ្លាស់ប្តូរដ៏ធំ។ ហើយខាងក្រោមនេះ គឺមាន១៣សំណួរដែលអ្នកអាចយក​ទៅអនុវត្តសាកល្បងដើម្បី​ឱ្យក្រុមហ៊ុនផ្លាស់ប្តូរពីធម្មតាទៅអស្ចារ្យ​បាន ប្រសិនបើអ្នកអាចរកវិធីដោះស្រាយបាន៖

១. តើយើងអាច​បំពេញចិត្តអតិថិជន និងធ្វើឱ្យពួកគាត់ភ្ញាក់ផ្អើលដោយវិធីណា?

២. តើយើងធ្វើយ៉ាងម៉េចដើម្បីឱ្យ​ការទិញរបស់អតិថិជនម្នាក់ៗមានការកើនឡើង?

៣. តើយើងធ្វើយ៉ាងណាដើម្បីឱ្យអតិថិជនគោលដៅយើងទាំងអស់​ស្គាល់ម៉ាកសញ្ញារបស់យើង?

៤.​ តើអាជីវកម្ម ឬក្រុមហ៊ុនណាមួយដែលមើលទៅប្រកបដោយភាពច្នៃប្រឌិត និងជោគជ័យដែលអ្នកបានឮ ឬស្គាល់រយៈពេល២ឆ្នាំចុងក្រោយនេះ? តើយើងអាចប្រើប្រាស់​វិធីសាស្ត្រ​របស់គេមកអនុវត្តបានយ៉ាងម៉េច?

៥. តើយើងធ្វើយ៉ាងម៉េចដើម្បីឱ្យបុគ្គលិកទាំងអស់មានមោទនភាពក្នុងការធ្វើការងារនៅទីនេះ?

៦. តើយើងធ្វើយ៉ាងម៉េចដើម្បី​ឱ្យបុគ្គលិកគ្រប់ជាន់ថ្នាក់អាចធ្វើការសម្រេចចិត្តបានលឿន?

៧. ប្រសិនបើយើងចង់បានចំណូលគុណនឹង២ តើអ្វីដែលសំខាន់ជាងគេដែលយើងត្រូវការផ្លាស់ប្តូរ? ហើយយើង​ត្រូវធ្វើដោយវិធីណា?

៨. ប្រសិនបើយើងចង់កាត់បន្ថយការចំណាយឱ្យបាន៥០% និងរក្សាចំណូលឱ្យនៅដដែល តើយើងធ្វើយ៉ាងម៉េច?

៩.ប្រសិនបើយើងមិនខ្លាចបរាជ័យ តើអ្វីដែលយើងគួរតែធ្វើសាកល្បង?

១០.តើគោលការណ៍អ្វីដែលដៃគូរប្រជែង​យើងតែងតែគោរព​ធ្វើតាម? បើយើងធ្វើខុសពីនោះ តើយើងនឹងបានផលអ្វី?

១១. ប្រសិនបើយើងទើបតែឈានជើងចូលនៅក្នុងទីផ្សារនេះ ហើយយើងចង់ក្លាយជាម៉ាកសញ្ញាដែលគ្រប់គ្រងទីផ្សារនេះ តើយើងត្រូវធ្វើ​ដោយវិធីណា?

១២. តើយើងធ្វើយ៉ាងណាដើម្បីជម្រុញឱ្យក្រុមការងារទាំងអស់​មាន​អារម្មណ៍ និងសកម្មភាពជាសហគ្រិន ហើយហ៊ានប្រឈមមុខនឹងហានិភ័យ?

១៣. តើអតិថិជនរបស់យើង​ត្រូវការអ្វី និងមិនចូល​ចិត្តអ្វី? តើ២ឆ្នាំទៀត តើពួកគាត់នឹងអាចប្រែចិត្តឬទេ?

សំណួរទាំងនេះអាចនឹងមានប្រយោជន៍​ប្រសិនបើអ្នកលើកឡើងក្នុងអង្គប្រជុំ និងឱ្យពួកគាត់គិតរកមធ្យោបាយ​ដើម្បីដោះស្រាយ និងយុទ្ធវិធីនានា​ ហើយប្រមូលគំនិតទាំងនោះរួមបញ្ចូលគ្នា និងជ្រើសរើសគំនិត​ដែលល្អបំផុតសម្រាប់យកមកអនុវត្ត។ ការប្រជុំគំនិតគ្នាដូចនេះ នឹងធ្វើឱ្យយើងកាន់តែបែកគំនិត និងគិតចេញនូវអ្វីប្លែកៗ ដែលយើងនឹកស្មានមិនដល់។

ពាណិជ្ជកម្ម

តើគួរដឹងអ្វីខ្លះពី Facebook សម្រាប់ម្ចាស់អាជីវកម្មក្នុងឆ្នាំកុរនេះ?

Facebook បានចូលរួមចំណែកជាច្រើន​ក្នុងពិភព​អាជីវកម្ម និងសហគ្រិនភាព ដោយសារតែបណ្តាញសង្គម​យក្សមួយនេះបានផ្តល់ឱកាស​ឱ្យមនុស្សគ្រប់ៗគ្នា ម្ចាស់អាជីវកម្មគ្រប់ៗគ្នា​មិនថាតូចធំ អាចធ្វើការ​ផ្សព្វផ្សាយ​លើបណ្តាញរបស់ខ្លួន​ដោយ​មិនរើសអើង និងអាច​ចាប់ផ្តើម​ការចំណាយ​តិចតួចបំផុត ដែលអនុញ្ញាតិឱ្យ​អាជីវកម្ម​តូចៗ​ និងមធ្យមអាចមានលទ្ធភាពធ្វើការបង្ហាញខ្លួន​នៅលើទីផ្សារ និងមានប្រសិទ្ធភាពបំផុត។ មិនត្រឹមតែ​សហគ្រិន​ប៉ុណ្ណោះទេ សូម្បី​តែបុគ្គលមួយចំនួន​បានទទួលភាពល្បីល្បាញដោយសារFacebook ហើយអ្នកខ្លះ​អាចរកចំណូល​ពី​ភាពល្បីល្បាញដោយសារការបង្ហោះមាតិការ (ក្លាយជាការងារពេញម៉ោង) ហើយអ្នកខ្លះ​បានកសាងខ្លួន​ឱ្យទៅជា​ជនឥទ្ធមន្ត (Influencer)ទៀតផង។ តើឆ្នាំ២០១៩​នេះ​ ដែលបច្ចុប្បន្នស្ថិតនៅក្នុងឆ្នាំកុរនេះ មានអ្វីខ្លះដែលអាចកើតឡើង?


២០១៩​នេះគឺជា​ឆ្នាំ​សម្រាប់វីដេអូ

មិនខុសពីឆ្នាំ២០១៨​នោះទេ វីដេអូនឹងក្លាយជាមាតិកាដែលពេញនិយម និងមានប្រសិទ្ធភាពបំផុត (អាច​ទៅដល់មនុស្សច្រើនជាង​រូបភាពឬអក្សរ)សម្រាប់ឆ្នាំកុរនេះ។ ហេតុអ្វី? Facebook ចង់ធ្វើការប្រកួតប្រជែងជាមួយ​នឹង Youtubeដែលជាបណ្តាញមើលវីដេអូធំជាងគេនៅលើពិភពលោក ដូចនេះ​មិនមានអ្វីចម្លែកទេ​ដែលFacebookចង់​លើកទឹកចិត្តអ្នកដែលបង្ហោះវីដែអូ ឬមាតិការជាបែបវីដេអូ​ដើម្បីអាចទទួលបានផលខ្ពស់ជាង​ប្រភេទមាតិការផ្សេងៗទៀត។ ថ្មីៗនេះអ្នកក៏ប្រហែលជាឃើញការផ្លាស់ប្តូរនៅលើAPP របស់ Facebook ផងដែរ​ដោយ​មានបន្ថែមប៊ូតុង​ខាងក្រោម​មួយ​សម្រាប់​ផ្តាច់វីដេអូ​ពី Newsfeedសម្រាប់ឱ្យអ្នកប្រើប្រាស់​អាចមើលវីដែអូ​សុទ្ធដាច់ដោយឡែកបាន។

ក៏ប៉ុន្តែ​​​​​ មិនមែនវីដេអូ​ទាំងអស់​សុទ្ធតែទទួលបាន​ប្រសិទ្ធភាព និងទទួលបានផលខ្ពស់នោះទេ។ វីដេអូ​មានលក្ខណៈពាណិជ្ជកម្មសុទ្ធសាធ នឹងនៅតែត្រូវបានគេអូសរំលង ហើយបានផលតិចតួចដោយសារតែអ្នកប្រើប្រាស់បច្ចុប្បន្ន​មិនចូលចិត្តមើលការផ្សាយពាណិជ្ជកម្មនោះទេ។ ​ប្រៀបដូចជាយើងកំពុងមើលទូរទ្សន៍អញ្ចឹង នៅពេលដែល​ដល់ពេលផ្សាយពាណិជ្ជកម្ម យើងនឹងចុចដូរប៉ុស្តិ៍មិនខាន។

ក្រៅពីការបង្ហោះវីដេអូ ប្រភេទវីដេអូមួយទៀត​ដែលមាន​ប្រសិទ្ធភាពខ្ពស់នោះគឺជាការ Live វីដេអូដើម្បីទាក់ទាញ​អ្នកប្រើប្រាស់ឱ្យចូលមើលកាន់តែច្រើន និងមានការ Comment ឬ​ Likeច្រើនជាង​មាតិការផ្សេងៗទៀត។


Facebook Page ដែលមានម៉ាកសញ្ញាត្រឹមត្រូវ និងមានគុណតម្លៃ​និង​កាន់តែប្រសើរ

ដើមឆ្នាំ២០១៩ គឺជាឆ្នាំ​ដែលមានការជជែកយ៉ាងច្រើន​អំពី​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មានបំប៉ោងដែលកើតមាន​ឡើងព្រោងព្រាតនៅលើបណ្តាញសង្គមមួយនេះ។ ហេតុនេះហើយ Facebook បានខិតខំយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហានេះដើម្បីទប់ស្កាត់​បញ្ហានានាដែលអាចកើតមានឡើងពីការចែកចាយ​ព័ត៌មានឥតមានប្រភពច្បាស់លាស់នេះ។ ដូចនេះហើយ មួយរយៈចុងក្រោយនេះ យើងឃើញមាន​Page និងគណនី​មួយចំនួនធំត្រូវបានលុបចោល ជាពិសេស​គណនី និងPage ដែល​មានការបង្ហោះ​មាតិការមិនសមរម្យ និងក្លែងក្លាយ ឬគណនី និងPageដែល​ប្រើប្រាស់មាតិការរបស់អ្នកផ្សេងយកមកបង្ហោះ​ដែលគ្មានការអនុញ្ញាតិ សម្រាប់បម្រើប្រយោជ៍របស់ខ្លួន (ដើម្បីបង្កើនចំនួន Like)។ នៅពេលដ៏ខ្លីខាងមុខនេះ នៅពេលដែលបច្ចេកវិទ្យា​បញ្ញាសុប្បនិម្មិត​កាន់តែប្រសើរ Pageដែលគ្មានម៉ាកសញ្ញាត្រឹមត្រូវ ឬ Page ដែលបង្ហោះមាតិការមិនបានការទាំងនោះ​នឹងត្រូវ​បាត់សូន្យ​ចេញពីពិភពគុន​នេះ ហើយPageដែលបង្កើតឡើងដើម្បីម៉ាកសញ្ញាឬគោលបំណងច្បាស់លាស់នឹងអាចឋិតឋេរ ហើយទទួលបានផលប្រសើរជាង។​


Like, Share & Comment គឺកាន់តែតិចទៅៗ

ប្រសិនបើអ្នកមាន Page ហើយនៅពេល​ដែលបង្ហោះ​ម្តងៗកាន់តែ​មានការ Like Share ឬ Commentកាន់តែតិចទៅៗនោះ មិនបាច់ឆ្ងល់ទេ ព្រោះថា​តាំងពីឆ្នាំ២០១៧មក ចំនួន​ខាងលើនេះគឺធ្លាក់ចុះជាលំដាប់​ដោយសារការកែប្រែ​ការកំណត់របស់ Facebook ហើយបណ្តាញសង្គម​មួយនេះចង់​ជម្រុញ​ឱ្យម្ចាស់ Pageបង្កើតមាតិការដែលមានភាពច្នៃប្រឌិត និងគួរឱ្យទាក់ទាញ​ដើម្បីទទួលបានការ  Like Share និងComment ច្រើន​ ហើយមួយវិញទៀត បណ្តាញមួយនេះ​ចង់ជម្រុញ​ឱ្យយើងចាយលុយផ្សព្វផ្សាយដើម្បីអាច​ទៅដល់មនុស្សកាន់តែច្រើនដើម្បីទទួលបាន Like Share និងCommentច្រើន។

ដូចនេះ ប្រសិនបើអ្នកចង់បានLike Comment និងShareច្រើននោះ អ្នកត្រូវតែខិតខំបង្កើតមាតិការណាដែលល្អ ទាក់ទាញ និងមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់Facebookដើម្បីអាច​ទៅដល់មនុស្សកាន់តែច្រើន។


ការចាយលុយផ្សព្វផ្សាយគឺកាន់តែចំណាយច្រើន

អ្នកបង្កើតPageគឺមានកាន់តែច្រើន អ្នករកស៊ីតាមFacebookមានការកើនឡើងយ៉ាងគំហុក ហើយអ្នកមានលុយចាយសម្រាប់ផ្សព្វផ្សាយវិញគឺរាប់សិបម៉ឺននាក់ ដែលធ្វើឱ្យការផ្សព្វផ្សាយ​កាន់តែមានការប្រកួតប្រជែង និងកាន់តែថ្លៃទៅៗ។ កាលពី​ឆ្នាំ២០១២-២០១៥​ ការផ្សព្វផ្សាយ​គឺមានតម្លៃទាប និងមិនមានការប្រកួតប្រជែងច្រើននោះទេ ហើយប្រសិនប្រៀបធៀបជាមួយនឹងបច្ចុប្បន្នវិញ ការចំណាយលើការផ្សព្វផ្សាយលើFacebookគឺឡើងថ្លៃជាងមុនពី៣ ទៅ៥ដងឯណោះ ហើយវានឹងបន្តកើនឡើងនៅថ្ងៃខាងមុខ។

ដូចនេះ ដើម្បី​កាត់បន្ថយ​ថ្លៃចំណាយផ្សព្វផ្សាយ​ជាអតិបរិមា អ្នកផ្សព្វផ្សាយ ឬម្ចាស់អាជីវកម្ម​ត្រូវមានភាព​វៃឆ្លាត​ក្នុងការបង្កើតមាតិការផ្សព្វផ្សាយឱ្យមានភាពទាក់ទាញ ដើម្បី​ជម្រុញ​ឱ្យមានការ Like Share និង Commentពីសំណាក់អ្នកប្រើប្រាស់ Facebook ព្រោះថាទីនេះគឺជា​បណ្តាញសង្គមដែលទាមទារឱ្យមានទំនាក់ទំនងរវាង​មនុស្ស​និងមនុស្ស រវាងPageនិងFan ឬអ្នកប្រើប្រាស់គណនីបណ្តាញសង្គមមួយនេះ។


ការផ្សព្វផ្សាយតាម Facebook Messengerចាប់ផ្តើមកម្រើកឡើង

មានម្ចាស់អាជីវកម្ម និងអ្នកទីផ្សារតិចតួចប៉ុណ្ណោះដែលដឹងឬស្គាល់ការផ្សព្វផ្សាយតាមMessengerមួយនេះ។ បើនិយាយទៅ វាស្រដៀង​នឹងការធ្វើទីផ្សារដោយការផ្ញើរអ៊ីម៉ែល (Email Marketing) តែវាមានប្រសិទ្ធភាព​ខ្ពស់ជាង​ឆ្ងាយណាស់ដោយសារតែនៅក្នុងសង្គម​ខ្មែរយើងមិនសូវមានអ្នកប្រើប្រាស់អ៊ីម៉ែលនោះទេ តែភាគច្រើនគឺមាន Messengerដើម្បីធ្វើការទំនាក់ទំនង​គ្នា។ វានឹងក្លាយជាឧបករណ៍​ផ្សព្វផ្សាយ​នៅដែលFacebookដែលអស្ចារ្យ​ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់​នៅឆ្នាំនេះ ហើយ​អាជីវកម្មកាន់តែច្រើនឡើងៗនឹងចាប់ផ្តើម​បញ្ចូល​ការផ្សព្វផ្សាយនេះ​នៅក្នុងគម្រោងផ្សព្វផ្សាយរបស់ខ្លួន។

ពាណិជ្ជកម្ម

សេវាកម្មជួលឪពុកម្តាយ

ចិនគឺជាប្រទេស​មួយដែល​ល្បីល្បាញខាងមានសេវាកម្មជួលមិត្តប្រុស ឬមិត្តស្រី ហើយនាពេលបច្ចុប្បន្ននេះ ក៏មានសេវាកម្ម​មួយប្រភេទទៀតគឺសេវាកម្មជួលឪពុកម្តាយសម្រាប់សិស្សណាដែលមិនហ៊ាន​ឱ្យឪពុកម្តាយខ្លួនពិតប្រាកដ​ទៅជួប​គ្រូ ឬ​ក៏សង្សាររបស់ខ្លួន។

ការផ្តល់សេវាកម្មជួល​ឪពុកម្តាយសុប្បនិមិត្តនេះវាជួយ​ឱ្យអ្នកជាវសេវា​នូវការជួយ​សម្រួលផ្លូវអារម្មណ៍​ ដូចជា​អារម្មណ៍ភ័យព្រួយ​អាច កើតមាន​ស្ថានភាពមិនល្អណាមួយកើតឡើងនៅពេលដែលជួបមនុស្សពិតរវាង​គ្រូ និងអាណាព្យាបាល ឬ​ជាមួយ​នឹង​សង្សារ បើមិនអាចជួយបានរហូត យ៉ាងហោចណាស់ក៏អាចជួយ​បណ្តោះអាសន្នដែរ។

ការផ្សាយពាណិជ្ជកម្មសេវាកម្មនេះគឺប្រើប្រាស់ការផ្សព្វផ្សាយបែបជាសំណួរ “តើអ្នកមានសង្សារដែលចង់ទៅជួប​ឪពុកម្តាយ​អ្នក តែអ្នកមិនចង់ឱ្យជួបដែរឬទេ?” ដើម្បីធ្វើការទាក់ទាញចំណាប់អារម្មណ៍អតិថិជន។សម្រាប់អ្នកចង់ជួលសេវានេះ គឺត្រូវការបង់ប្រាក់គិតជាម៉ោងដែលគិតជាមធ្យមប្រមាណ ៩ដុល្លារអាមេរិច​ក្នុងមួយម៉ោង។

ពាណិជ្ជកម្ម

កត្តា​បឋមបីយ៉ាង​សម្រាប់អ្នកលក់ជោគជ័យ

អាជីពជាអ្នកលក់គឺជាការងារមួយដែលពោពេញទៅដោយសក្តានុពល និងអាច​រកប្រាក់ចំណូលបានខ្ពស់​ប្រសិនបើយើង​ខិត​ខំប្រឹងប្រែង តស៊ូ និង​ចេះតិចនិច​ក្នុងការចរចារ ឬលក់។ នៅប្រទេសជឿន​លឿន​ អាជីពអ្នកលក់​គឺជាអាជីពមួយដែលគេលើកតម្កើង ហើយ​មានអ្នកល្បីៗលំដាប់ពីភពលោកមិនតិចអ្នកទេដែល​ល្បីដោយសារតែ​អាជីព​លក់នេះដូចជា​លោក Joe Girard លោក Zig Ziglar លោក Dale Carnegie ជាដើម។ តើកត្តា​អ្វីខ្លះ​ដែលដែលអាចជួយ​ឱ្យ​អ្នកលក់ជោគជ័យបាន?

លោកអ៊ុង​ សុឆិកា ដែលជាប្រធានផ្នែកលក់ និង​ជានាយក​ផ្នែកបណ្តុះបណ្តាល​របស់ក្រុមហ៊នធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិឡាយហ្វ៍បានលើកឡើង​យ៉ាង​សាមញ្ញថា អ្នកលក់ជោគជ័យតំបូង​ត្រូវ​មានមានកត្តាបឋមបី គឺ៖

១) ពេញចិត្តនឹងក្រុមហ៊ុន ផលិតផល និងជឿជាក់ថាវិស័យ និងក្រុមហ៊ុនដែលគាត់កំពុងធ្វើនឹងរីកចម្រើនទៅមុខ មិនមែនដោយសារលុយ ឬចំណូលតែមួយមុខនោះទេ។

២) មានគោលដៅហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុច្បាស់លាស់ដែលចង់ជោគជ័យនៅក្នុងវិស័យលក់នេះពិតប្រាកដ។ ឧទាហរណ៍៖ គោលដៅរបស់អ្នកលក់អចលនទ្រព្យ គឺផ្តល់ដី និងគេហដ្ឋានដ៏ល្អនៅ​ក្នុង​ក្តី​សុបិន​របស់​អតិថិជន​ដើម្បី​ឲ្យគាត់មានសុភមង្គលបំផុតជាមួយក្រុមគ្រួសារជាមួយនឹងតម្លៃសមរម្យដែលគាត់អាចទទួលយកបាន។

៣) មានវិន័យ និងស្រលាញ់ការរៀនសូត្រ ហើយចូលចិត្តចែករំលែកមិនលាក់អ្វីដែលខ្លួនធ្វើបាន និងអ្វីដែលជាការលំបាករបស់ខ្លួននៅនឹងខ្លួនឯងឡើយ។ ការលក់​មិនមែន​ស្រួលនោះទេ វាជាការលំបាក ដូច្នេះបើទុកក្នុងខ្លួន គឺអាចនឹងស្ទះស្លាប់ ដូច្នេះយើងចាំបាច់ត្រូវធ្វើការងារជាក្រុម ចែករំលែក ភាពជោគជ័យ និង​ការលំបាក​ផ្សេងៗ​រវាងគ្នា​ និងគ្នា និងអ្នកដឹកនាំផ្នែកលក់ជានិច្ច។

ពាណិជ្ជកម្ម

ទាល់តែ​អាចជួយ​អ្នកដទៃ​ឱ្យជោគជ័យ ទើបយើងជោគជ័យពិតប្រាកដ

ក្នុង​នាមជាមនុស្ស​ម្នាក់​ មិនថា​នៅក្នុងសង្គម​ នៅក្នុង​ស្ថាប័នណាមួយ ឬនៅក្នុងក្រុមណាមួយនោះទេ ទាំងអស់គ្នាមិនគួរប្រកាន់គោលជំហរ​មិនរវីរល់ ឬមិន​ជួយយកអាសារគ្នា​ឡើយ។ យើងគួរតែមានគោលជំហរ​ចេះជួយគ្នា និង​ចេះជួយ​យកអាសារ​អ្នកដទៃ ហើយយើងគួរមានគោលជំហរមួយថា ​ទាល់តែ​អាចជួយ​អ្នកដទៃ​ឱ្យជោគជ័យ ទើបយើងជោគជ័យពិតប្រាកដ។

មានរឿងនិទានមួយ​បានដំណាលថា កសិករ​ម្នាក់បានដាក់អង្គុបចាប់កណ្តុរ​នៅក្បែរជម្រុកស្រូវ។ សត្វកណ្តុរឃើញ​ដូចនេះ​ក៏ប្រាប់ទៅមេមាន់។​ នៅពេលដែលឮដូចនេះ មេមាន់ក៏ស្រែកថា៖ “​រឿងនឹងវាគ្មានទាក់ទងអីនឹងយើងទេ រឿងនេះគឺជារឿងរបស់ឯងទេតើ! អញ្ចឹងប្រយ័ត្នខ្លួនឯងឱ្យល្អទៅ!” និយាយចប់ មេមាន់ក៏ដើរចេញទៅបាត់!

បន្ទាប់មក​កូនកណ្តុរនោះក៏រត់ទៅប្រាប់លោកបងជ្រូក។ ហើយលោកជ្រូកកន្ធាត់នោះក៏ឆ្លើយតបថា៖ “​រឿងរបស់ឯងទេ មិនចាំបាច់មកប្រាប់យើងទេ ប្រយ័ត្ន​ខ្លួនឯង​ឱ្យល្អទៅអាវ៉ា!” ស្រែករួចក៏ដើរ​ចេញទៅបាត់!

មិនទាន់អស់ចិត្ត កូនកណ្តុរ​ក៏បន្ត​រត់ទៅប្រាប់សត្វគោទៀត​​ តែត្រូវបាន​សត្វគោនោះតបដោយចំអកថា៖ “តាំងពីកើតមក ឯងធ្លាប់ឃើញ​អង្គុបចាប់កណ្តុរ​អាច​សម្លាប់​គោណាមួយ​បានដែរឬទេ? ជូនពរឱ្យឯងសំណាងល្អចុះ!” និយាយចប់ គោនោះក៏ដើរ​យ៉ាងក្អេងក្អាងចេញទៅបាត់ទៅ។

ក្រោយមក មានថ្ងៃមួយ អង្គុបចាប់កណ្តុរ​នោះ​ក៏ចាប់បាន​ពស់មានពិស​មួយក្បាល។ នៅពេលយប់ ប្រពន្ធកសិករដែលដាក់អង្គុបនោះដើរចូលទៅយកស្រូវនៅក្បែរនោះ ដោយមិនប្រយ័ត្ន និងមិនចាប់ភ្លឹកថាមានពស់ ក៏ត្រូវបានពស់នោះចិក ហើយត្រូវបានបញ្ចូន​ទៅមន្ទីរពេទ្យព្យាបាល។

ដោយឃើញ​ប្រពន្ធ​ត្រូវពស់ចិក និងមានសុខភាពខ្សោយ កសិករនោះក៏បានកាប់មាន់ដើម្បីធ្វើស៊ុបប៉ូវសុខភាព​ប្រពន្ធរបស់ខ្លួន។​

បន្ទាប់​ពីចេញ​ពីមន្ទីរពេទ្យវិញ ញាតិ​មិត្តបងប្អូន​ក៏បានមកសួរសុខទុក្ខ ហើយដើម្បី​ទទួលភ្ញៀវ កសិករ​នោះក៏សម្រេចចិត្ត​កាប់ជ្រូក​របស់ខ្លួន​ដើម្បី​ធ្វើជាអាហារទទួលភ្ញៀវ។

រីឯសត្វគោ​ក៏មិនរួចខ្លួនដែរ ព្រោះដោយសារតែ​ចំណាយលុយអស់ច្រើនក្នុងការព្យាបាលប្រពន្ធ កសិករនោះក៏សម្រេចចិត្ត​លក់គោ​មួយ​ក្បាលនោះទៅកសិដ្ឋានកាប់គោយកសាច់ដើម្បីយកប្រាក់មកដោះទាល់ជីវភាព។

បន្ទាប់ពីបានអានរឿងនេះហើយ អ្នកយល់យ៉ាងណា? ក្នុងសង្គម ក្នុងស្ថាប័នក្រុមហ៊ុន ក្នុងក្រុម សុទ្ធតែអាច​មានរឿងស្រដៀងគ្នានេះកើតឡើង ហើយ​មនុស្ស​មិនតិចទេដែលព្យាយាម​មិនខ្វល់ខ្វាយ​ពីអ្នកដទៃ​ទោះបីជាគេអាចជួយបានក៏ដោយ ដោយប្រកាន់យកគោលជំហរ​សក់អ្នកណាក្បាលអ្នកហ្នឹង។ តែចូរចាំថា រឿង​ដែលអ្នកមិនរវីរវល់ពេលនេះ អាចជះឥទ្ធិពលអវិជ្ជមាន​ដល់អ្នកនៅពេលណាមួយ ប្រៀបដូចជា​ការ​ដួលរលំនៃគ្រាប់ដូមីណូដែលដំរៀបជួរគ្នាអញ្ចឹង។

ក្នុង​នាមជាមនុស្ស​ម្នាក់​ មិនថា​នៅក្នុងសង្គម​ នៅក្នុង​ស្ថាប័នណាមួយ ឬនៅក្នុងក្រុមណាមួយនោះទេ ទាំងអស់គ្នាមិនគួរប្រកាន់គោលជំហរ​មិនរវីរល់ ឬមិន​ជួយយកអាសារគ្នា​ឡើយ។ យើងគួរតែមានគោលជំហរ​ចេះជួយគ្នា និង​ចេះជួយ​យកអាសារ​អ្នកដទៃ ហើយយើងគួរមានគោលជំហរមួយថា ​ទាល់តែ​អាចជួយ​អ្នកដទៃ​ឱ្យជោគជ័យ ទើបយើងជោគជ័យពិតប្រាកដ។

រឿងនិទានដកស្រង់ចេញពី៖ 青春正能量

 

 

 

ពាណិជ្ជកម្ម

ឧបករណ៍ឥតគិតថ្លៃ ៣ជាជំនួយពិសេសសម្រាប់ការធ្វើទីផ្សារនៅលើបណ្តាញសង្គម

នៅ កម្ពុជា បណ្តាញ សង្គម បាន ក្លាយទៅជា ច្រកផ្សព្វផ្សាយមួយ ដ៏ពេញនិយម និង មាន ប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់ អាជីវកម្ម ដែលមាន ក្រុមអតិថិជន វ័យក្មេង ឬក្រុមអតិថិជន ដែលចូលចិត្តដើរតាមសម័យកាលឌីជីថល។ ចំនួន អ្នកប្រើប្រាស់បានកើនឡើងជាលំដាប់ និងយ៉ាងគំហុគដែលធ្វើឱ្យ ច្រកពាណិជ្ជកម្ម និង ទំនាក់ទំនងសង្គម មួយនេះកាន់តែមាន សក្តានុពល សម្រាប់ម្ចាស់អាជីវកម្ម ឬ អ្នកចង់ លេចមុខមាត់ នៅក្នុង សង្គម (Personal Branding)។ អាជីវកម្មខ្លះមាន គណនី ប្រើប្រាស់លើបណ្តាញសង្គម លើសពី១ ហើយអាចហូត ដល់ រាប់សិប ឯណោះ ដើម្បីបំពេញគោលបំណង និង បេសកកម្មផ្សព្វផ្សាយ ព្រមទាំង ច្បាមចាប់ ក្រុមអតិថិជន គោលដៅ ច្រើនជាអតិបរិមា ដោយអ្នកខ្លះអាច មាន វត្តមាន ស្ទើរគ្រប់ច្រកល្ហកទាំងអស់ដូចជា Facebook Page, Instagram, Linkedin, Twitter ។ល។ ប្រសិនបើមាន ការផ្សព្វផ្សាយ នៅ កន្លែងច្រើនផ្សេងៗគ្នា ហើយមិនមាន ឧបករណ៍ជំនួយ នោះ នឹងធ្វើឱ្យយើងចំណាយ ពេល និងកម្លាំងច្រើនធ្វើការ ដដែល សម្រាប់បង្ហោះឱ្យបានគ្រប់ច្រក។

ថ្ងៃនេះ ខ្ញុំសូម លើកយក នូវឧបករណ៍ ចំនួន៣ ដែលយើងអាចប្រើប្រាស់ឥតគិតថ្លៃ សម្រាប់ការងារ គ្រប់គ្រងការផ្សព្វផ្សាយ និងប្រើប្រាស់បណ្តាញសង្គមឱ្យកាន់តែប្រសើរ និង ងាយស្រួលជាងមុន។ ឧបករណ៍នេះ គឺអនុញ្ញាតិ ឱ្យយើងធ្វើការ បង្ហោះ សារឬ ផុស ក្នុងកន្លែងតែមួយ តែអាច ធ្វើការបញ្ចូន ទៅកាន់គណនីច្រើនជាងមួយក្នុង ពេលតែមួយ។ ឧទាហរណ៍ អ្នកមាន Facebook Page ៣នៅលើហ្វេសប៊ុក ហើយ តម្រូវ ឱ្យអ្នកចូលទៅបង្ហោះសារម្តងមួយៗនៅគ្រប់Pageដើម្បីឱ្យសារនោះមាន វត្តមាន គ្រប់ទីកន្លែងដែលយើងមាន។ ប៉ុន្តែប្រសិនបើអ្នក ប្រើប្រាស់ឧបករណ៍ដែលបង្ហាញខាងក្រោមនេះ អ្នកគ្រាន់តែចូលទៅ គេហទំព័រ ឧបករណ៍នោះ អ្នកអាច បង្ហោះ សារនោះទៅ Facebook Pageទាំងបីក្នុង ពេលដំណាលគ្នាដោយមិនចាំបាច់បើកចូល Page នីមួយៗដូចមុននោះទេ។

Buffer (បាហ្វើ)

គឺជា ឧបករណ៍ជំនួយ ការគ្រប់គ្រង និងប្រើប្រាស់ច្រកផ្សព្វផ្សាយលើបណ្តាញសង្គម ដូចជា Facebook, Linkedin, Instagram, Twitter ជាដើម។ បាហ្វើ ផ្តល់ការ ប្រើប្រាស់ ដោយឥតគិតថ្លៃ សម្រាប់ការប្រើប្រាស់៣បណ្តាញសង្គមភ្ជាប់ជាមួយឧបករណ៍នេះ (មានន័យថាយើងអាច ធ្វើការភ្ជាប់ និងបង្ហោះសារទៅ៣គណនីបណ្តាញសង្គម)។ ប្រសិនបើអ្នកចង់បានច្រើនជាងនេះ អ្នកអាចធ្វើការជ្រើសរើស គម្រោងផ្សេងៗស្របតាមតម្រូវការ ដែលមានតម្លៃចាប់ពី១៥ដុល្លារ/ខែ។

buffer-for-business-influencers

Hootsuit (ហ៊ូតស៊ូត)

ហ៊ូតស៊ូតគឺជា ឧបករណ៍គ្រប់គ្រងបណ្តាញសង្គមមួយទៀតដែលមានផ្តល់ការប្រើប្រាស់ដោយឥតថ្លៃផងដែរ ស្រដៀង នឹង បាហ្វើដែលបានប្រើប្រាស់ដោយ មនុស្ស ជាង ១៥លាននាក់។ ជាអ្នកផ្តល់សេវាកម្មនេះដ៏ចាស់វស្សាមួយ ហ៊ូតស៊ូត បានអនុញ្ញាតិ ឱ្យយើង ភ្ជាប់គណនីបណ្តាញសង្គម ចំនួន ៣ ដោយឥតគិតថ្លៃ និងធ្វើការ រៀបចំកាលវិភាគ បង្ហោះ សារ ស្វ័យប្រវត្តិទៅតាមម៉ោងនិង កាលបរិច្ឆេទដែលយើងចង់កំណត់។ សម្រាប់អ្នកដែលចង់មានតម្រូវការច្រើនជាង ការផ្តល់ឱ្យដោយឥតគិតថ្លៃ ហ៊ូតស៊ូតមានគម្រោង នានាដែលមានតម្លៃ ចាប់ពី២៩ដុល្លារ/ខែ។

Hoot-Suite

Postfity (ផូសហ្វ៊ីធី)

វាក៏ជា ឧបករណ៍ជំនួយ ការមួយទៀតផងដែរ តែអ្វីដែលពិសេស នោះគឺវាអាចឱ្យយើងធ្វើការភ្ជាប់ គណនីបណ្តាញ សង្គម រហូតដល់៥ដោយឥតគិតថ្លៃ។ ហើយប្រសិនបើអ្នកគិតថា ៥នៅតែមិនគ្រប់ អ្នកអាច ទិញគម្រោងណាមួយ ដែលអ្នកគិតថា សាកសម នឹង តម្រូវការដែលមាន តម្លៃចាប់ពី ៩.៩៩ដុល្លារ/ខែ។

Image result for postfity reviews

ពាណិជ្ជកម្ម

ផ្លូវជាតិ​លេខ១​ប្រែមុខមាត់យ៉ាងលឿនទៅជាតំបន់​ពាណិជ្ជកម្មទំនើបដែលមានសក្តានុពល

ផ្លូវជាតិ​លេខ​១​បច្ចុប្បន្ននេះ​មាន​ភាព​សន្ទុះរីកចម្រើន​គួរ​ឱ្យកត់សម្គាល់​បន្ទាប់ពី​ផ្លូវ​នេះ​ត្រូវ​បាន​ ជួសជុល​ស្ថាបនា​ និង​ពង្រីកឱ្យធំ​ជាងមុនហើយផ្លូវនេះ​ស្ថិតនៅ​ក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ត់មួយ​របស់ចិន។ នៅតាម​ដង​វិថីលេខ​១នាពេល​បច្ចុប្បន្ន យើងឃើញ​មាន​ហាង​ទំនើបៗជាច្រើនកំពុង​តែរីកដុះដាលជាបន្តបន្ទាប់ កែប្រែតំបន់​នេះ​ក្លាយទៅជា​តំបន់មួយ​ដ៏ស៊ីវីល័យ និងទំនើប​មិនចាញ់​មជ្ឈមណ្ឌល​ពាណិជ្មកម្មនៅកណ្តាលក្រុងឡើយ។ ម្យ៉ាង​វិញ​ទៀត​យើង​ក៏ឃើញ​មាន​វត្តមាន​បុរីជាច្រើន​បានបោះទីតាំងនៅទីនោះផងដែរ​ដោយសារ​តែ​សក្តានុពលខ្ពស់​របស់តំបន់ និង​ភាពងាយស្រួលរស់នៅ​ត្រជាក់ត្រជុំ(ដោយសារតែជិតទន្លេ)ដែលជាទីប្រាថ្នា​របស់អ្នកដែល​ចង់បានផ្ទះសម្រាប់​រស់នៅ។ តើនៅផ្លូវជាតិ​លេខ១​មាន​អ្វី​គួរ​ឱ្យកត់សម្គាល់ខ្លះ?

១. គម្រោងទីក្រុង​រណបថ្មី​នៅលើដីកោះនរា

កោះនរា​នឹងត្រូវ​បានកែប្រែមុខមាត់​ថ្មី​ បន្ទាប់​ពី​ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុន​វិនិយោគ និងអភិវឌ្ឍន៍ដ៏ធំ​របស់កម្ពុជា​មានគម្រោង​អភិវឌ្ឍ​ទៅជាទីក្រុងរណប​ដូច​ទីក្រុងកោះពេជ្រ​លើ​ផ្ទៃដី​ទំហំ​១០០​ហិកតា។

២. គម្រោង​ផ្សារ​ទំនើប​ ECO Mall

គម្រោង​ផ្សារទំនើប​ដ៏ធំបែបចម្រុះ​មួយនេះគឺស្ថិត​នៅជាប់នៅតាមបណ្តោយផ្លូវជាតិ​លេខ​១ លើផ្ទៃដី​៦ហិកតា និង​ទំហំសរុបអាគារជាង​២៦ម៉ឺន​ម៉ែត្រការ៉េ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ​២០២១​ខាងមុខនេះ។

៣. ផ្សារ​សហគមន៍បែបទំនើបស៊ីវីល័យ

ចម្ងាយពីស្ពានប្រហែល៣គីឡូម៉ែត្រ គឺនឹងឃើញ​ផ្សារទំនើបដូច TK Avenue  នៅខាងឆ្វេងដៃ​ទើបតែបើកដំណើរ​ការ​គឺ The Park Community Mall និងនៅខាង​ស្តាំយើងឃើញមាន​ Polaris  F&B ដែលមាន​ភោជនីយដ្ឋានទំនើបៗដូចជា Park Café, Brown Café, Pizza company, Lucky Burger, និងហាងលក់សំលៀកបំពាក់ ព្រមទាំង​ហាងទំនិញ​ផ្សេងទៀត

Polaris F&B

៤. មជ្ឈមមណ្ឌលកម្សាន្តរបស់ព្រីនស៍

ក្រុមហ៊ុន​ព្រីនស៍ដែលជាក្រុមហ៊ុនយក្សមួយ​ធ្លាប់វិនិយោគលើវិស័យ​ខុនដូន សណ្ឋាការ ធនាគារ និងអាគារពាណិជ្ជកម្មក៏បានបោះទុនវិនិយោគ​ធ្វើ​មជ្ឈមណ្ឌលកម្សាន្ត​មួយ​នៅលើកោះប្រាក់ តាមបណ្តោយទន្លេមេគង្គ​ស្ថិន​នៅ​ស្រុកកៀនស្វាយលើផ្ទៃដី​ទំហំ​១៣ហិកតា ដែលនឹងបើកដំណើរការ​នៅឆាប់ៗខាងមុខនេះ។

៥. គម្រោង​បុរីនានា

នៅផ្លូវជាតិ​លេខ​១​មាន​គម្រោងបុរីជាច្រើនដូចជា បុរី​មង្គល​ភ្នំពេញដែលកំពុងនឹងបើកលក់ថ្មីៗនេះនៅជិតផ្សារ​ព្រែក​ឯង បុរីប៉េងហួត បុរិ​ហាយធិច បុរី​សម្បត្តិមានហេង បុរី​លឹមឈាងហាក់ និងសំណង់លំនៅដ្ឋាន​ផ្សេងៗទៀតផងដែរ។

បុរីមង្គលភ្នំពេញនៅតាមបណ្តោយផ្លូវជាតិលេខ១ | 095 90 90 90/ 015 90 90 90
ពាណិជ្ជកម្ម

តោះ!ឱ្យសៀវភៅជំនួសបាច់ផ្កាថ្ងៃ១៤កុម្ភៈ

ក្នុងរយៈពេលជាង​មួយទស្សវត្សន៍មកនេះ ថ្ងៃ១៤កុម្ភៈគឺជាថ្ងៃដែលក្មេងៗជំទង់ យុវវ័យ មនុស្ស​ចាស់មួយចំនួន​បាន​ទិញកាដូឱ្យគ្នា ជាពិសេស​បាច់​ផ្កា​ជូនទៅមនុស្សដែលខ្លួនស្រឡាញ់ដើម្បីបញ្ជាក់ក្តីស្នេហ៍គ្នាទៅវិញទៅមក ដែលថ្ងៃនេះគឺជាការទទួលឥទ្ធិពលវប្បធម៌លោកខាងលិច ដែលគេឱ្យឈ្មោះ​ថា​ទិវា​នៃ​ក្តីស្រឡាញ់។ ប៉ុន្តែ ដើម្បីជាប្រយោជន៍ និងគុណតម្លៃ យើងគួរតែមានការផ្លាស់ប្តូរឥរិយាបថនេះ ដោយជំនួសឱ្យការឱ្យបាច់ផ្តា យើងគួរតែឱ្យអ្វីផ្សេងដើម្បីបញ្ជាក់ពីក្តីស្រឡាញ់​របស់យើងចំពោះមនុស្សពិសេស។

ខ្ញុំគិតថា សៀវភៅគឺជាកាដូដ៏វិសេសសម្រាប់យើងឱ្យទៅមនុស្សដែលយើងស្រឡាញ់ជាងការឱ្យបាច់ផ្កា។ ហេតុអ្វី? ព្រោះ​ថា​ នៅប៉ុន្មានខាងមុខបន្ទាប់ពីឱ្យផ្កា ផ្កានោះនឹងបាត់បង់សម្រស់ និងស្វិតស្រពោន ឬក៏អស់ន័យខ្លឹមសារនៅពេលណាមួយ ប៉ុន្តែ​អត្ថន័យនៅក្នុងសៀវភៅនឹងដិតជាប់ឋិតឋេរជានិរន្ត​និងផ្តល់នូវគុណតម្លៃចំណេះដឹងថ្មីៗដល់​មនុស្ស​ជាទី​ស្រឡាញ់របស់អ្នក​ផងដែរ។ សៀវភៅអាចជម្រុញ និងលើកទឹកចិត្ត ធ្វើឱ្យយើងភ្លឺស្វាង បង្រៀន​និងអប់រំ ផ្តល់ការកម្សាន្តអារម្មណ៍ បំភ្លឺជីវិត​ និង​ពង្រឹងការគិតរបស់យើងផងដែរ។

ប៉ុន្តែ​អ្វីដែលគួរឱ្យសង្វេកនៅថ្ងៃទិវានៃក្តីស្រឡាញ់នោះ មនុស្សជាច្រើនបានចំណាយលុយមិនត្រូវ​និងមិនបានផលត្រឡប់ជាគុណតម្លៃទាល់តែសោះដោយសារតែការតម្រង់ជួរគ្នាទិញផ្កា តែ​មាន​មិនសូវច្រើន​ប៉ុន្មានទេដែលទិញសៀវភៅ។ តែនេះ ក៏ជាកត្តាមួយដ៏សំខាន់សម្រាប់បែងចែក​ក្រុមអ្នកមានឱកាសជោគជ័យ​ច្រើន និង​អ្នកដែលរស់នៅតាមយថាកម្មផងដែរ ព្រោះថា ប្រសិនបើយើងធ្វើដូចគេដូចឯង យើងប្រាកដមានស្ថានភាពដូចអ្នកទាំងនោះផងដែរ។ ប៉ុន្តែ មនុស្សមួយក្រុមដែលឱ្យតម្លៃលើសៀវភៅ ហើយទិញសៀវភៅឱ្យអ្នកដែលខ្លួនស្រឡាញ់ គាត់គឺជាអ្នកបង្ហាញផ្លូវ និងជួយជម្រុញ​ឱ្យមនុស្សដែលគាត់ស្រឡាញ់មានភាពលេចធ្លោ និងមានដើរលឿនជាងអ្នកដទៃ។

វាគឺជាពេលវេលាមួយសមរម្យដែលយើងគួរតែ​ផ្លាស់ប្តូរ ប្រសិនបើយើងមិនអាចទប់ស្កាត់ឥទ្ធិពលវប្បធម៌ទេ យើងគួរតែកែខៃ និងទាញយកផលចំណេញមកវិញមកពីទិវាទាំងនោះដោយជំនួស​ឱ្យ​ការផ្តល់​បាច់ផ្កា ឬបន្ទះសូកូលា ទៅជាការដូសៀវភៅវិញសម្រាប់បង្ហាញពីក្តីស្នេហ៍ឬក្តីស្រឡាញ់របស់យើង។

បច្ចុប្បន្នគឺជាសម័យកាលឌីជីថលដែលទាមទារឱ្យយើងមានចំណេះដឹងខ្ពង់ខ្ពស់​ដើម្បី​អាចរស់បានសុខស្រួល​ និងដើរលឿនជាងគេបាន។ អាស្រ័យ​ហេតុនេះ ការឱ្យកាដូជាសៀវភៅគឺជាជម្រើសដ៏ប្រសើរបំផុតដែល​ប្រៀបដូចជាយើងឱ្យគុណតម្លៃ ឱ្យចំណេះដឹង និងធ្វើជា​ពលរដ្ឋគំរូផងដែរ ព្រោះ​ថា​ ប្រទេស​កម្ពុជាត្រូវការអ្នកចេះដឹង ត្រូវការអ្នកឆ្លាតវៃ ត្រូវការអ្នកដើរតាមទាន់សម័យបច្ចេកវិទ្យាដើម្បីភាពរីកលូតលាស់លឿន និងដើម្បីភាពរីកចម្រើនជានិរន្ត។

ពាណិជ្ជកម្ម

ជ្រើសរើស​អ្នកទីផ្សារឌីជីថល

គេហទំព័រគំនិតកំពុងតែចង់ពង្រីកខ្លួន និងចង់​ធ្វើឱ្យ​មានការផ្លាស់ប្តូរ និងជះឥទ្ធិពលវិជ្ជមាន​ក្នុងវិស័យឌីជីថល​នៅក្នុងប្រទេសកម្ពុជា ជាពិសេស​សម្រាប់សហគ្រាសធុនតូចនិងមធ្យម។ ហេតុនេះហើយ ពួកយើងកំពុងតែស្វែងរក​អ្នកទីផ្សារសម័យថ្មីវ័យក្មេងដែលមានសក្តានុពលហើយចង់នាំឱ្យមានការផ្លាស់ប្តូរ និងការប្រកួតប្រជែងកាន់តែប្រសើរនៅក្នុងវិស័យធុរកិច្ច ជាពិសេស​ផ្នែក​ឌីជីថលមកចូលរួមនៅក្នុងក្រុមគំនិត។ គំនិតកំពុងស្វែរក​អ្នកទីផ្សារសម័យថ្មីដើម្បីទទួលខុសត្រូវក្នុងការរៀបចំគម្រោង អភិវឌ្ឍ អនុវត្ត និងគ្រប់គ្រង​យុទ្ធសាស្ត្រទីផ្សារឌីជីថល។ ក្រៅពីនេះ បេក្ខជនរូបនោះនឹងអាច​មានទំនួលខុសត្រូវក្នុងការគ្រប់គ្រង ណែនាំ និង​បំពាក់បំប៉ន​អ្នកទីផ្សារសម័យថ្មីវ័យក្មេងផ្សេងទៀត​ដើម្បីបំពាក់បំប៉ន​សមត្ថភាព​គ្រប់គ្រង និងដឹកនាំរបស់ខ្លួន។

តួនាទី និងទំនួលខុសត្រូវការងារ៖

  • រៀបគម្រោង អនុវត្ត និង​គ្រប់គ្រង​យុទ្ធសាស្ត្រទីផ្សារ​ឌីជីថលដែលមានក្នុងវិស័យដូចជា៖
    • ប្រព័ន្ធផ្សព្វផ្សាយ
    • អចលនទ្រព្យ និងប្រព័ន្ធផ្សព្វផ្សាយលក់
    • ប្រព័ន្ធសេវាកម្មប្រមូលផ្តុំផ្សព្វផ្សាយ
    • សៀវភៅ
    • សិក្ខាសាល និងវគ្គបណ្តុះបណ្តាលទាក់ទងនឹងធុរកិច្ច សហគ្រិន​ ទីផ្សារ ការលក់ ហិរញ្ញវត្ថុ ។ល។
    • គម្រោងដែលក្នុងក្រុមផ្ទាល់
  • ធ្វើការគ្រប់គ្រងក្រុម បំពាក់បំប៉ន ចែករំលែក​នូវចំណេះដឹង​ផ្នែក​ឌីជីថល
  • ធ្វើបច្ចុប្បន្នភាព​ជាមួយ​បច្ចេកវិទ្យា និងប្រព័ន្ធឌីជីថលនានាដោយការចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាលទាំងខាងក្នុង និងក្រៅក្រុម ព្រមទាំង​តាមប្រព័ន្ធអ៊ីនធឺណិត។
  • ធ្វើការ​គ្រប់គ្រង រៀងគម្រោងការផ្សព្វផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយឌីជីថលដូចជា
    • Facebook
    • Instagram
    • Linkedin
    • Google and Youtube Ads
    • Line
    • គេហទំព័រ
  • ធ្វើការសិក្សាវាយតម្លៃលើផល​តបត្រឡប់ និងសូចនាករការងារ
  • ធ្វើការរៀបគម្រោង​កញ្ចប់ថវិការផ្សព្វផ្សាយ
  • ជម្រុញ​និងលើកទឹកចិត្តមិត្តរួមការងារដើម្បីសម្រេចគោលដៅ
  • ធ្វើការសិក្សាស្វែងយល់​ពីដៃគូរប្រកួតប្រជែងនិងផ្តល់យោបល់សម្រាប់ការអភិវឌ្ឍន៍កាន់តែប្រសើរ។

លក្ខខណ្ឌ៖

  • បរិញ្ញាបត្រផ្នែកទីផ្សារឌីជីថល ឬ​បច្ចេកវិទ្យាឌីជីថល ឬ​មុខជំនាញដែលពាក់ព័ន្ធ
  • ស្វាគមន៍​និស្សិត​ឆ្នាំទី៤ ឬអ្នកដែលទើបតែរៀនចប់ថ្នាក់បរិញ្ញាបត្រ
  • មានចំណេះដឹងល្អទាក់ទងនឹងវិស័យឌីជីថល និងយុទ្ធសាស្ត្រទីផ្សារ
  • ដឹងពីទំនោរទីផ្សារថ្មីៗ
  • ស៊ាំនឹងកម្មវិធី​រចនាក្រាហ្វិចដូចជា Photoshop, Illustrator
  • មានភាពរឹងមាំ និងម្ចាស់ការខ្លួនឯង មានផ្នត់គំនិតវិជ្ជមាន និង​ព្យាយាមធ្វើឱ្យបានសម្រេចនូវអ្វីដែលខ្លួនធ្វើមិនបាន និងជាងបុគ្គលស្នូលក្នុងក្រុមការងារ។
  • ជាអ្នកគិតបែបសំយោគ និង​ជាអ្នករកដំណោះស្រាយ
  • អ្នកដែលចេះបែងចែករៀបចំពេលវេលា និងអាចធ្វើការជាក្រុមបានល្អ ឬដោយឯករាជ្យ
  • មានទំនាក់ទំនងល្អ និងអត្តចរិកល្អ

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមធ្វើការផ្ញើរប្រវត្តិរូបសង្ខេបរបស់ខ្លួនចូលទៅកាន់ Facebook Page របស់គំនិត​ឬតាមរយៈ អ៊ីម៉ែល៖ hr@kumnit.com

 

 

 

 

ពាណិជ្ជកម្ម

ធុរកិច្ចអន្តរជាតិ៖ តើមានក្រិតក្រមដែលឬទេនៅពេលជួបជុំញ៉ាំអាហារនៅភោជនីយដ្ឋាន?

ការធ្វើធុរកិច្ច​អន្តរជាតិ​តម្រូវឱ្យយើងដឹងពី​វប្បធម៌​របស់ប្រទេស​នីមួយៗដើម្បីងាយស្រួលក្នុងការទំនាក់ទំនង និងបង្កើន​ចំណង​មិត្ត​ភាពកាន់តែជិតស្និតរវាងគ្នានឹងគ្នា និង​បញ្ចៀសការយល់ច្រឡំ​នឹងគ្នាផងដែរ។

សូម្បីតែការចូលអង្គុយនៅភោជនីយដ្ឋាន​ក៏មានពី​​ក្រិតក្រម​ និងអតិថិវិន័យ(etiquette) ផងដែរសម្រាប់ប្រទេស ឬតំបន់មួយចំនួនជាពិសេស​សម្រាប់ជនជាតិចិន។

ប្រជាជនលោកខាងលិច (ជនជាតិ​ស្បែកស) ភាគច្រើន​មិនសូវ​ខ្វល់ខ្វាយច្រើនពី​ទីតាំងកន្លែងអង្គុយប៉ុន្មាននោះទេ។ នៅពេលដែលមានការញ៉ាំអាហារជួបជុំមិត្តភក្តិ ឬ​ការពិសាអាហាសាមគ្គីលក្ខណៈធុរកិច្ច ភ្ញៀវទាំងអស់​អាចជ្រើស​រើសកន្លែងអង្គុយ​ទៅតាម​ការស្រឡាញ់របស់ខ្លួន។ ហើយប្រសិនបើ​ការជួបជុំញ៉ាំអាហារនៅផ្ទះក្នុងឱកាស​បុណ្យ​ណូអែល និងបុណ្យThanksgiving វិញម្ចាស់ផ្ទះតែងតែអង្គុយ​នៅក្បាលតុ ឬចុងតុមានរាងចតុកោណកែង ហើយភ្ញៀវ​អង្គុយសងខាងតុនោះ ដោយ​មិនមានអត្ថន័យ​អ្វីគួរកត់សម្គាល់ពីទីតាំងអង្គុយនោះទេ។

ប៉ុន្តែសម្រាប់ជនជាតិ​ចិន​វិញ ភាគច្រើនគេចូលចិត្ត​អង្គុយតុមូលនៅពេលជួបជុំញ៉ាំអាហារជាមួយគ្នាម្តងៗ ហើយ​ទីតាំងអង្គុយវិញ​គឺអាច​បញ្ជាក់ពីឋានៈរបស់ភ្ញៀវដែលអង្គុយលើកៅអីនោះ។ អ្នកដែលអង្គុយនៅឆ្ងាយជាងគេពីច្រកចូល (ភាគច្រើននៅក្នុងបន្ទប់VIP)គឺជាភ្ញៀវកិត្តិយសដែលមានឋានៈ និងតួនាទីខ្ពស់ជាងគេ ហើយ​អ្នកដែលអង្គុយនៅជិតច្រកទ្វាចូលដែលជាទូទៅនៅទល់មុខ​ភ្ញៀវដែលពិសេសជាងគេនោះគឺជាអ្នកចេញលុយ។ គាត់មិនប្រាកដជាអ្នកអញ្ចើញភ្ញៀវនោះទេ គាត់អាចជាជំនួយការរបស់ដែលអ្នកដែលរៀបចំការជួបជុំនេះឡើងដើម្បីទទួលខុសត្រូវគិតគូរថ្លៃចំណាយអាហារមួយពេលនោះ។ ក្រៅពីនោះ ការអង្គុយគឺធ្វើផ្អែកតាមឋានៈរបស់ភ្ញៀវនីមួយៗពីធំទៅតូចគិតចាប់ពីភ្ញៀវកិត្តិយស​ដែលមានឋានៈខ្ពស់ជាងគេ។

ជាទូទៅសម្រាប់ការជួបជុំរបស់ជនជាតិចិនគឺតែងតែមានតុវិលដើម្បីងាយស្រួលក្នុង​ការលូកចាប់ម្ហូប ហើយអ្នករត់តុតែងតែដាក់ម្ហូបថ្មីៗនៅមុខអ្នកដែលមានឋានៈខ្ពស់ជាងគេ។ ជាទូទៅ​លុះត្រាតែគាត់​ចាប់ផ្តើមលូកម្ហូប​ហើយ ទើបអ្នកផ្សេងចាប់ផ្តើម​បន្តបន្ទាប់តាមក្រោយ។

ពាណិជ្ជកម្ម

តើលេខ១៦៨មានអ្វីពិសេស? ជាលេខហុងស៊ុយមែនឬ?

មាន​មនុស្ស​មិន​តិចទេជា​ពិសេស​ជនជាតិ​ចិន និង​អ្នក​ជាប់​សែស្រឡាយ​ចិន​ដែល​ទិញ​ ឬ​ចង់​បាន​លេខ​ទូរស័ព្ទ​ដែល​មាន​លេខ​១៦៨ ទោះ​បី​ជា​តម្លៃ​វា​ថ្លៃ​ជាង​លេខ​ទូរស័ព្ទផ្សេងទៀត​ច្រើន​យ៉ាង​ណា​ដ៏ដោយ។ មិន​ថា​តែលេខ​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ ប្លាក​យីហោ ផ្លាក​លេខ​រថយន្ត ម៉ូតូ ឬ​ក៏របស់​ដ៏ទៃ​ទៀតឲ្យ​តែ​មាន​លេខ​១៦៨​គឺសុទ្ធ​តែ​ត្រូវប៉ាន់​ និង​ត្រូវបាន​គេគិត​តម្លៃ​ពិសេស។

កុំថាឡើយលេខ១៦៨ត្រូវប៉ាន់លើលេខទូរស័ព្ទ ឬស្លាកលេខ សូម្បី​តែ​ការឱ្យអាំងប៉ាវក៏គ្នា ក៏គេចូលចិត្តឱ្យកន្ទុយ​ដែលមាន​១៦៨ដែរ ហើយភាគច្រើន​ត្រូវបានគេបកស្រាយថាដើម្បីហុងស៊ុយ ឬដើម្បីហេង។ តើ​ហេតុអ្វី​បាន​ជា​លេខ​១៦៨​ពេញ​និយម​យ៉ាងនេះ? តើ​វាមាន​អ្វី​ពិសេសទៅ? តើវាតំណាងឱ្យហុងស៊ុយ ឬហេងដូចគេនិយាយដែរឬទេ?

តាមពិតទៅ លេខ​នេះ​គឺមាន​ប្រភព​ដើម​ពី​ប្រជា​ជន​ចិនដោយសារ​តែ ​នៅពេលដែល​អាន​លេខ​នេះ​គឺមានសម្លេង​ស្រដៀង​នឹង​ឃ្លា​ដែល​មានន័យ​ល្អ។ នៅ​ក្នុង​ភាសាចិន លេខ​១ ត្រូវបាន​គេ​បាន​គេអាន​ថា “អ៊ី” (一)។ រីឯលេខ​ប្រាំមួយ​គឺ​ត្រូវបាន​គេអាន​ថា​ “លីវ” (六)ដែល​មាន​សម្លេង​ស្រដៀង​នឹង​ “លុ” (路) ដែលមាន​ន័យ​ថា​ផ្លូវ។ ចំណែកឯលេខ​ ៨ វិញគឺជា​លេខ​ដែល​ល្អជាងគេ​នៅក្នុង​សង្គម​ចិនដែល​ត្រូវបាន​គេអាន​ថា​ “ប៉ា” (八)ដែល​មាន​សម្លេង​ស្រដៀង​នឹង​ពាក្យថា “ហ្វា” (发)ដែលមាន​ន័យ​ថា សំណាងល្អ ​រុងរឿង មាន​ទ្រព្យ​សម្បត្តិ  និង​រីកចម្រើន។ សរុប​ទៅ លេខ១៦៨ តំណាង​ឲ្យ​ពាក្យ “អ៊ីលុហ្វា” (一路发)ដែលមាន​ន័យ​ថាផ្លូវ​មួយ​ទៅ​កាន់​សំណាងល្អ រុងរឿង មាន​ទ្រព្យ​សម្បត្តិ និង​ភាព​រីកចម្រើន។ ដូចនេះ ការប្រើប្រាស់លេខ​១៦៨ នេះដូចជាការជូនពរ​ឱ្យខ្លួនឯង (ប្រសិនបើទីញខ្លួនឯង) ឬ​ជូនពរអ្នកដទៃ​ឱ្យទទួលបានផ្លូវ​មួយទៅកាន់ភាពមានបានដូច្នេះដែរ!

ឯការបកស្រាយ​ខ្លះទៀតក៏​បាន​លើក​ឡើង​ផងដែរ​ថា ចំពោះ​លេខ​១ ជនជាតិ​ចិន​ចូល​ចិត្ត​អាន​ថា​ “យ៉ាវ” ដែលនៅក្នុង​ភាសាចិន “យ៉ាវ” (要)មាន​ន័យថា ចង់បាន ឬ​ត្រូវការ។ រីឯលេខ​៦​វិញគឺ​មាន​សំណៀង​ស្រដៀង​នឹង​ពាក្យ​ដែលមានន័យថា ភាព​រីករាយ និង​សប្បាយ។ នៅពេលដែល​ផ្គុំ​ចូលគ្នា​ទៅគឺមាន​ន័យ​ថា ចង់​បាន​ឬត្រូវការភាព​សម្បូរសប្បាយ​ និង​មាន​ទ្រព្យ​សម្បត្តិ។

នៅសង្គមចិន ការប្រើប្រាស់លេខគឺពិតជាមានប្រជាប្រិយណាស់ ដែលពេលខ្លះ​អាចសរសេរជំនួសជាប្រយោគ ឬប្រើប្រាស់ដាកជាឈ្មោះហាង ឬដាក់ជាឈ្មោះសម្គាល់គេហទមព័រទៀតផង។

ពាណិជ្ជកម្ម

សន្សំ ឬចាយ?

អត្ថបទនេះជាការឆ្លុះបញ្ចាំងពីទស្សនៈរបស់អ្នកនិពន្ធទៅលើវិទ្យាសាស្ត្រសេដ្ឋកិច្ច តាមការយល់ឃើញរបស់គាត់ ដោយផ្អែកលើតថភាពសង្គម និងដោយរំលេចចេញនូវទ្រឹស្ដីសេដ្ឋកិច្ចមួយចំនួន ជាការចែករំលែកដើម្បីបញ្ឆេះការគិតតាមបែបសេដ្ឋកិច្ចសម្រាប់ប្រិយមិត្តទាំងឡាយ តែមិនត្រូវយកធ្វើជាអំនះអំនាងក្នុងការសិក្សាស្រាវជ្រាវឡើយ។

ការចាយវាយសំខាន់ណាស់សម្រាប់អ្នក និងសម្រាប់សេដ្ឋកិច្ច

នៅក្នុងអត្ថបទមុនអំពីចំណាយ និងចំណូល យើងបានពិភាក្សារួចហើយអំពីសារៈសំខាន់នៃការចាយវាយរបស់អ្នក ចំពោះសេដ្ឋកិច្ចទាំងមូល។ យើងបាននិយាយផ្ដោតសំខាន់លើការចាយវាយ ហាក់បីដូចយើងទាំងអស់គ្នាហ្នឹងមិនអាចរស់បានបើយើងមិនបានចាយវាយ (តែចំពោះមនុស្សភាគច្រើនគឺអញ្ចឹងមែន!) ហើយវាក៏សឹងតែក្លាយជាច្បាប់ធម្មជាតិទៅហើយដែលមនុស្សត្រូវតែចង់ចាយ! ប៉ុន្តែសិល្បះនៃការចាយវាយមានលក្ខណៈស៊ីជម្រៅជាងរូបរាងខាងក្រៅនេះទៅទៀត។ ទស្សនាទាននៃការចាយវាយក្នុងអត្ថបទមុននេះមិនមានអ្វីខុសទេ តែសូមអ្នកដឹងថា ភាពត្រឹមត្រូវមិនមែនបានន័យថាវាពេញលក្ខណៈឡើយ។

…វាសឹងក្លាយជាច្បាប់ធម្មជាតិទៅហើយដែលមនុស្សត្រូវតែចង់ចាយ!

spend-money
ការចាយវាយត្បិតត្បៀតពេកមិនល្អឡើយ

សេដ្ឋវិទូដ៏ល្បីល្បាញលើពិភពលោក គឺ លោក ចន មេញណាត ឃេន (John Maynard Keynes) អាចមិនមែនជាអ្នកបង្កើតទ្រឹស្ដី “Paradox of Thrift” (យើងបានលើកពីទ្រឹស្ដីនេះហើយនៅក្នុងអត្ថបទមុន) តែលោកជាអ្នកដែលនាំវាមកក្នុងពិភពសេដ្ឋកិច្ចម្ដងទៀត និងជាអ្នកធ្វើឲ្យវាល្បាញល្បី។ និយាយឡើងវិញយ៉ាងខ្លីនោះ គឺគាត់លើកឡើងថា ការចាយវាយត្បិតត្បៀត (being thrifty) ជាការល្អសម្រាប់ខ្លួនអ្នក តែមិនល្អឡើយសម្រាប់សេដ្ឋកិច្ចទាំងមូល ហើយចុងបញ្ចប់នឹងជាការមិនល្អសម្រាប់អ្នកដែរ ព្រោះបើគេនាំគ្នាចាយកាន់តែតិចនោះ លុយ (ឬធនធាន) ដែលចរាចរនៅក្នុងចរន្ដសេដ្ឋកិច្ចនឹងកាន់តែថយចុះ ហើយយើងទាំងអស់គ្នានឹងទទួលបានកាន់តែតិច មិនថាឡើយជាលុយ ផលិតផល ឬសេវាកម្មនានា។ និយាយឲ្យចំ កាលណាអ្នកសន្សំកាន់តែច្រើន នោះអ្នកចាយកាន់តែតិច ឯចំណូលសរុបសម្រាប់សេដ្ឋកិច្ចទាំងមូលនឹងធ្លាក់ចុះ។ ទាំងនេះហើយ ជាហេតុផល ជាឫសគល់នៃទ្រឹស្ដីនេះ។

ក្រៅពីនេះ យើងក៏បានបញ្ជាក់ច្បាស់ដែរនៅក្នុងឧទាហរណ៍នៃកញ្ចក់បែកថា ទោះបីជាការជួសជុលកញ្ចក់ដែលបែកធ្វើឲ្យអ្នកខាតបង់ប្រាក់ តែប្រាក់នោះមិនបាត់បង់ទៅណានោះទេ គឺវាក្លាយទៅជាចំណូលរបស់ជាងជួសជុលកញ្ចក់នោះឯង។ នេះហើយជាដំណើរការនៃចរន្ដសេដ្ឋកិច្ច។

និយាយឲ្យខ្លីគឺ ចំណាយអ្នក ស្មើនឹងចំណូលរបស់អ្នកដទៃ។

ក្រៅពីចាយ អ្នកនៅមានជម្រើសមួយទៀត

spend or save
បើអ្នកមិនចាយ អ្នកអាចសន្សំបាន

តែកុំបញ្ចប់ការគិតរបស់អ្នកត្រឹមនេះ! ព្រោះអ្នកមានជម្រើសច្រើនក្នុងការប្រើប្រាស់ប្រាក់ដែលរកបាន។ អ្នកដឹងហើយថា ចំណាយអ្នកក្លាយជាចំណូលរបស់អ្នកដទៃ (ឬចំណាយអ្នកដទៃក្លាយជាចំណូលអ្នក) ប៉ុន្តែមានជម្រើសមួយដែលយើងមិនបានលើកយកមកនិយាយនៅក្នុងអត្ថបទមុន។ នោះគឺ «ការសន្សំ»

មុននឹងពិភាក្សាស៊ីជម្រៅ នេះជារូបមន្តមួយដែលខ្ញុំចង់បង្ហាញអ្នក៖

Y = C + S

ដែល Y: ចំណូល C: ការប្រើប្រាស់ (ដែលតាមពិតជាចំណាយនោះឯង) និង  S: ការសន្សំ។

រូបមន្តនេះជារូបមន្តមួយយ៉ាងងាយ ដែលបែងចែកចំណូលរបស់បុគ្គលជាពីរផ្នែកគឺ៖

១. C ជាការប្រើប្រាស់ ដែលអាចជាការទិញទំនិញ ឬជាការប្រើប្រាស់សេវាកម្មណាមួយ (ចាយ)

២. S ជាការសន្សំ ជាផ្នែកនៃចំណូលដែលសល់ពីការចាយវាយ។

រូបមន្តនេះត្រូវបានបង្កើតឡើងដោយផ្អែកចំបងលើការសន្មតមួយរបស់វិទ្យាសាស្ត្រសេដ្ឋកិច្ចដែលថា «មនុស្សមិនចាយលុយដែលគេរកបានទាំងអស់នោះទេ»។ ហើយសម្រាប់មនុស្សភាគច្រើន នេះជារឿងពិត ព្រោះសម្រាប់បុគ្គលដែលគិតគូរពីអនាគត តែងតែទុកប្រាក់មួយផ្នែកដើម្បីសន្សំ។ តើសន្សំប្រាក់ដើម្បីអ្វី?

…មនុស្សមិនចាយលុយដែលគេរកបានទាំងអស់នោះទេ

អ្នកអាចសន្សំដើម្បីគោលបំណងច្រើនយ៉ាងដូចខាងក្រោម៖

១.ដាក់ប្រាក់បញ្ញើមានកាលកំណត់នៅក្នុងធនាគារ ឬផ្ដល់កម្ចីផ្ទាល់ទៅអ្នកណាម្នាក់ទៀត ដើម្បីទទួលបានការប្រាក់

២.វិនិយោគប្រាក់សន្សំ ដោយទិញមូលបត្រ ដូចជាភាគហ៊ុន និងប័ណ្ណបំណុល ដើម្បីទទួលបានប្រាក់ចំណេញដែលអាចជាការប្រាក់ប្រចាំខែ ឬជាលុយចំណេញដុល បន្ទាប់ពីលក់មូលបត្រទាំងនោះវិញក្នុងតម្លៃខ្ពស់ជាងពេលទិញ

៣.បើកប្រកបអាជីវកម្មផ្ទាល់ខ្លួន

៤.អ្នកក៏អាចលាក់លុយទាំងនោះនៅក្រោមខ្នើយរបស់អ្នក ទុកគ្រាន់ជាជំនួយក្នុងគ្រាអាសន្នដែរ (បើខ្ញុំវិញ ខ្ញុំដាក់លុយទាំងនេះនៅក្នុងគណនីសន្សំមួយ ដែលខ្ញុំដកវិញបានគ្រប់ពេលវេលា និងតាមតម្រូវការរបស់ខ្ញុំ ព្រោះយ៉ាងហោចណាស់វាមានសុវត្ថិភាពជាងលាក់ក្រោមខ្នើយ!)

៥.បើអ្នកសន្សំបានច្រើននោះ អ្នកក៏អាចយកលុយនេះទិញទំនិញមូលធនមានតម្លៃ ដូចជាកុំព្យូទ័រយួរដៃជាដើម

៦.អ្នកក៏បរិច្ចាគលុយរបស់អ្នកដល់អ្នកខ្វះខាតដោយផ្ទាល់ ឬតាមរយៈអង្គការនានាដែលធ្វើរឿងនេះបានដែរ បើអ្នកឲ្យតម្លៃខ្ពស់លើអំពើសប្បុរសធ៌មនោះ ។

ថ្លឹងថ្លែងអត្ថប្រយោជន៍នៃជម្រើសនីមួយៗ

អ្នកដឹងថាអ្វីដែលខ្ញុំបានរៀបរាប់ច្រើនចំណុចខាងលើនេះជាអ្វីទេ? ហ្នឹងហើយ! ខាងលើនេះជា ជម្រើស ជាជម្រើសដែលអ្នកអាចប្រើប្រាស់ប្រាក់របស់អ្នកបាន។ ជម្រើសទាំងនេះនាំឲ្យកើតមានទស្សនាទានដ៏សំខាន់មួយក្នុងវិទ្យាសាស្ត្រសេដ្ឋកិច្ច នោះគឺ “opportunity cost” ជាខ្មែរហៅថា «ថ្លៃឱកាស»។ ថ្លៃឱកាស ជាអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវលះបង់ ដើម្បីអាចទទួលបាន ឬអាចធ្វើអ្វីមួយបាន។ មិនពិបាកពេកទេមែនទេ? ងាកមកមើលឧទាហរណ៍អំពីប្រាក់សន្សំពីខាងលើនេះវិញ នោះអ្នកនឹងឃើញថាបើអ្នកមិនចាយប្រាក់ដែលអ្នករកបានទាំងអស់នោះទេ អ្នកអាចយកវាមកសន្សំ ឬវិនិយោគ ឬធ្វើអ្វីផ្សេងទៀតដូចបានរៀបរាប់ពីមុននេះបន្តិច។ ជម្រើសទាំងឡាយនេះហើយជាថ្លៃឱកាសនៃការចាយវាយ ហើយវាជាកត្តាសំខាន់មួយនៃការសម្រេចចិត្តក្នុងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

ថ្លៃឱកាស ជាអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវលះបង់ ដើម្បីអាចទទួលបាន ឬអាចធ្វើអ្វីមួយបាន

ជម្រើសទាំងប៉ុន្មានខាងលើនេះ នាំមកជាមួយនូវគុណប្រយោជន៍រៀងៗខ្លួន ទោះសម្រាប់រយៈពេលខ្លី ឬរយៈពេលវែង ទាំងចំពោះអ្នកផ្ទាល់ និងចំពោះសង្គម។ សូមអ្នកចាប់អារម្មណ៍នឹងការវិភាគពីអត្ថប្រយោជន៍នៃជម្រើសនីមួយៗជាមួយខ្ញុំដូចខាងក្រោម៖

១.ប្រាក់សន្សំរបស់អ្នកដែលបានដាក់ឲ្យអ្នកដទៃខ្ចី ទាំងដោយអ្នកផ្ទាល់ ឬតាមរយៈធនាគារ នឹងជះឥទ្ធិពលល្អទៅលើសេដ្ឋកិច្ច។ អ្នកដឹងថាមកពីអ្វីឬទេ? គឺមកពីកម្ចីដែលចេញពីប្រាក់សន្សំរបស់អ្នកនឹងអាចឲ្យអ្នកខ្ចីនោះអាចមានលទ្ធភាពបន្តការសិក្សាថ្នាក់ឧត្ដមសិក្សា ទិញគេហដ្ឋានថ្មី ចាប់បើកអាជីវកម្មថ្មី ឬក៏ពង្រីកអាជីវកម្មដែលមានស្រាប់ឲ្យកាន់តែធំជាដើម (នោះគេនឹងត្រូវការបុគ្គលិកច្រើនជាងមុន និងត្រូវចាយទិញបរិក្ខារអាជីវកម្មកាន់តែច្រើនដែរ)។ សកម្មភាពទាំងអស់នេះសុទ្ធតែធ្វើឲ្យសេដ្ឋកិច្ចមានកំណើនទាំងអស់។

២.ស្រដៀងនឹងការឲ្យកម្ចីដូចខាងលើដែរ ប្រាក់ដែលអ្នកវិនិយោគក្នុងការទិញមូលបត្រ ជាពិសេសភាគហ៊ុន នឹងផ្ដល់ជាហិរញ្ញប្បទានដែលគ្មានការប្រាក់ (ព្រោះអ្នកមិនទទួលបានការប្រាក់ពីការវិនិយោគលើភាគហ៊ុនឡើយ អ្នកទទួលតែភាគលាភជាចំណែកនៃប្រាក់ចំណេញប៉ុណ្ណោះ) ធ្វើឲ្យក្រុមហ៊ុនដែលទទួលបានការវិនិយោគនេះមានធនធាន និងមានលទ្ធភាពពង្រីកអាជីវកម្មរបស់ខ្លួនបានកាន់តែប្រសើរ។ បើអ្នកវិនិយោគលើប័ណ្ណរតនាគាររបស់រដ្ឋាភិបាលវិញនោះ អ្នកអាចផ្ដល់កម្ចីការប្រាក់ទាបដល់ការវិនិយោគសាធារណៈនានារបស់រដ្ឋាភិបាលបានដែរ (ប័ណ្ណរតនាគារមិនទាន់មាននៅឡើយទេនៅប្រទេសកម្ពុជាសព្វថ្ងៃ)។

៣.ចំណែកការណ៍ដែលអ្នកចាប់បើកអាជីវកម្មផ្ទាល់ខ្លួនវិញ ក៏មានផលវិជ្ជមានជាច្រើនដល់អ្នកផ្ទាល់ ដល់មជ្ឈដ្ឋានជុំវិញអ្នក និងដល់សង្គម (បើអាជីវកម្មអ្នកទទួលបានជោគជ័យ)។ ទីមួយ គឺវាបង្កើតការងារដល់អ្នកទាំងឡាយណាដែលកំពុងស្វែងរកការងារ។ ទីពីរ អាជីវកម្មអ្នកនឹងបង់ជាពន្ធទៅរដ្ឋ ដែលនេះជាប្រភពដ៏សំខាន់នៃចំណូលជាតិ។ ទីបី អាជីវកម្មជោគជ័យនឹងទាក់ទាញអ្នកដទៃ និងអាជីវកម្មដទៃទៀតមកជុំវិញទីតាំងរបស់អ្នក ធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចនៅទីនោះកាន់តែប្រសើរ។ នេះគ្រាន់តែរាប់ត្រួសៗប៉ុណ្ណោះ។

៤.ឯគ្រាន់តែទុកប្រាក់អ្នកសម្រាប់គ្រាអាសន្ននោះ ក៏មិនអាក្រក់ឡើយ ព្រោះយើងពិតជាមិនអាចដឹងពីអនាគតនោះទេ!

640x-1 from bloomberg
ទំនិញមូលធន (Capital Goods)

៥.សន្សំប្រាក់ដើម្បីទិញរបស់មានតម្លៃ ដូចជាកុំព្យូទ័រយួរដៃ នឹងអាចជួយបង្កើនស្ដង់ដារស់នៅ និងការងាររបស់អ្នកបាន ព្រោះជាមួយនឹងឧបករណ៍អេឡិចត្រូនិចថ្មីនេះ អ្នកអាចធ្វើការបានលឿនជាងមុន និងបានពេញចិត្តជាងមុន ហើយអ្នកអាចប្រើវាទាក់ទងជាមួយនឹងក្រុមគ្រួសាររបស់អ្នកទៀត ប្រសិនបើអ្នកស្ថិតនៅឆ្ងាយពីពួកគេ។ ហេតុនេះហើយជាទូទៅ ចំណាយវិនិយោគលើបរិក្ខារ គ្រឿងចក្រ ម៉ាស៊ីន ឬឧបករណ៍ដែលបម្រើដល់ការផលិតច្រើនតែផ្តល់អត្ថប្រយោជន៍ច្រើន ព្រោះរបស់ទាំងអស់នេះនឹងជួយបង្កើនផលិតភាពរបស់អ្នក។

guide-to-vehicle-donation
ជួយគ្នាក្នុងន័យសប្បុរស

៦.ការបរិច្ចាគធនធានក្នុងន័យសប្បុរស ក៏មានសារៈសំខាន់ណាស់ដែរ ព្រោះវាជាការផ្ទេរធនធានពីអ្នកដែលមាន ទៅអ្នកដែលខ្វះខាត។ ការចែករំលែកធនធានក្នុងគ្រាខ្វះខាតបែបនេះ អាចសម្រាលភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយធម្មជាតិដែលអាចកើតមាន ជាពិសេសនៅពេលគេគ្មានតម្រុយ និងមិនបានត្រៀមប្រឈមគ្រោះថ្នាក់ទាំងនោះ។ ធនធានទាំងនេះនឹងអាចជួយឲ្យសេដ្ឋកិច្ចអាចត្រឡប់មករកភាពវិញបានដែរ។ ម្យ៉ាងទៀត នៅក្នុងពិភពលោកនៃសកលភាវូបនីយកម្មដូចសព្វថ្ងៃ ការជួយអ្នកដទៃក៏អាចជាការជួយខ្លួនឯងដែរ។ ហេតុអ្វីបានដូច្នេះ? ឧទាហរណ៍បើទឹកជំនន់ធ្វើឲ្យលិចលង់អស់ដំណាំស្រូវ នោះអង្ករ និងផលិតផលធ្វើចេញពីម្សៅអង្ករផ្សេងទៀតដូចជា នំប៉័ង នំបញ្ចុក គុយទាវ ជាដើម នឹងឡើងថ្លៃដែរ ហើយវានឹងនាំឲ្យអាហារក្នុងភោជនីយដ្ឋានដែលអ្នកចំណាំតែទៅនោះឡើងថ្ល។ ដូចនេះការបរិច្ចាគរបស់អ្នកដល់អ្នករងគ្រោះទាំងនោះ នឹងអាចជួយសម្រាលការលំបាករបស់ពួកគាត់ និងជួយសម្រួល ក៏ដូចជាពន្លឿនការវិលត្រឡប់វិញរបស់ពួកគាត់ទៅក្នុងខ្សែសង្វាក់ផលិតកម្មស្រូវ ហើយជួយទប់ស្កាត់ការឡើងថ្លៃទំនិញដែលអាចប៉ះពាល់អ្នកដោយផ្ទាល់ និងដោយប្រយោលផងដែរ។ ឃើញទេ? ការបរិច្ចាគរបស់អ្នកអាចត្រឡប់មកជាការជួយខ្លួនអ្នក និងសេដ្ឋកិច្ចទាំងមូលវិញបាន។

សន្និដ្ឋាន

សរុបមក ការចាយវាយមិនមែនជាជម្រើសតែមួយក្នុងការប្រើប្រាស់ប្រាក់របស់អ្នកនោះទេ គឺនៅមានជម្រើសជាច្រើនទៀត។ តែអ្នកមានចាប់អារម្មណ៍ចំណុចសំខាន់មួយដែរឬទេ? ចាំខ្ញុំប្រាប់!

សូមអ្នកនឹកដល់រូបមន្តមួយដែលខ្ញុំផ្ដល់ពីខាងដើម នោះគឺ Y = C + S ។ ដោយហេតុថា ជាចំណូល នោះដើម្បីអ្នកឈានដល់អាចសម្រេចចិត្តថាត្រូវចាយ (C)ឬថាត្រូវសន្សំនោះ (S) អ្នកត្រូវខំប្រឹងរកចំណូលសិន។ ហើយចុះចំណូលនោះបានមកពីណា? ប្រាកដណាស់ថាវាត្រូវជាចំណាយរបស់នរណាម្នាក់ផ្សេងទៀត។ ឃើញទេ ថារឿងចំណាយ ចំណូល និងសន្សំនេះវាមានទំនាក់ទំនងគ្នាខ្លាំងយ៉ាងណានោះ?

ដើម្បីអ្នកឈានដល់អាចសម្រេចចិត្តថាត្រូវចាយ ឬត្រូវសន្សំនោះ អ្នកត្រូវខំប្រឹងរកចំណូលសិន

kid-saving-money
អ្នកគួរចាប់ផ្ដើមសន្សំបន្តិចម្ដងៗពីឥលូវទៅ

ដើម្បីអ្នកអាចចាប់ផ្ដើមសន្សំ និងរៀបចំប្រើប្រាក់សន្សំរបស់អ្នកដើម្បីធ្វើអ្វីមួយបាននោះ ចាំបាច់ត្រូវមានអ្នកដទៃចាយវាយ ហើយប្រាក់ត្រូវធ្លាក់មកលើអ្នកសិន។ ទោះបី អេកូណូម៉ាញ មិនលើកតម្កើង និងមិនជំរុញការចាយវាយដែលខ្ជះខ្ជាយ តែយើងជំរុញឲ្យអ្នកមានទម្លាប់ចាយវាយល្អមួយ ដែលរួមមានការចាយលើមុខចំណាយដែលចាំបាច់ ការកំណត់អាទិភាពនៃការចាយ និងការគិតគូរពីការសន្សំជាបណ្ដើរៗ។ ព្រោះការចាយវាយត្រឹមត្រូវ ក្នុងចំនួនមួយដែលអាចទទួលយកបាន (មានប្រសិទ្ធភាពចំណាយ) នឹងជួយដល់សុខមាលភាពរបស់អ្នក និងដល់សេដ្ឋកិច្ចទាំងមូល។ នេះគឺជាវិធីសាស្ត្រមួយដែលអាចឲ្យអ្នកចាត់ចែងជីវិតរបស់អ្នកប្រកបដោយចីរភាព និងល្អសម្រាប់សេដ្ឋកិច្ចក្នុងរយៈពេលវែង។

អ្វីដែលបានរៀបរាប់ខាងលើ ជាជំហានសាមញ្ញមួយទៀត ត្បិតតែសាំញ៉ាំជាងមុនបន្តិច តែវានឹងជួយកសាងមូលដ្ឋានគ្រឹះដើម្បីអ្នកអាចយល់បានកាន់តែច្បាស់ក្នុងកិច្ចពិភាក្សាផ្សេងៗទៀតនៃវិទ្យាសាស្ត្រសេដ្ឋកិច្ច។ អត្ថបទបន្ទាប់នេះនឹងពិភាក្សាលើ ថ្លៃឱកាស ដែលយើងបានពិភាក្សាបន្តិចហើយនៅក្នុងអត្ថបទនេះ។

អត្ថបទដើមដោយ economind.org តាមរយៈតំណនេះ

ពាណិជ្ជកម្ម

ប្រើប្រាស់​ភ្លេង​ដើម្បី​ជម្រុញ​ឱ្យ​អតិថិជន​ចាយលុយ​កាន់​តែច្រើន

តាមពិតទៅ វា​មិនមែនជា​អាថ៌កំបាំងទៀតទេ​ដែល​ហាងទំនិញ ផ្សារទំនើប ឬភោជនីយដ្ឋានប្រើប្រាស់ទេសភាព ក្លិន និងសម្លេងដើម្បីបង្កើត​បានជាបរិយាកាសណាមួយ​ជួយ​ទាញ​ផលចំណេញ​ និង​លំហូរ​នៃអតិថិជន។       

នៅឆ្នាំ​១៩៧៣ សាស្ត្រាចារ្យ​ផ្នែក​ធុរកិច្ច លោក Philip Kotler ដែលអ្នកនៅក្នុង​វិស័យ​នេះដាក់ឈ្មោះ​ឱ្យជា​បិតា​ផ្នែកទីផ្សារ​បាន​ណែនាំ​នូវបច្ចេកទេស​មួយ​គឺ “ការបង្កើតបរិយាកាស”។ វា​គឺជា​បច្ចេកទេស​មួយ​ដែលគេ​យក​មកអនុវត្ត​ដើម្បី​រៀបចំហាង​ឱ្យ​មាន​បរិយាកាសមួយដើម្បីគាំទ្រនូវ​គោលបំណង​ និង​ការ​ចង់បានរបស់គេដូចជា​ជួយជម្រុញ​ការលក់​ឱ្យបានច្រើន ឬគ្រប់គ្រង​លំហូរ​ភ្ញៀវ។ លោកបានលើកឡើងថា “ក្នុង​ករណីខ្លះ ទីកន្លែងដែលមានការរៀបចំឱ្យ​មានបរិយាកាសណាមួយ គឺមានឥទ្ធិពលលើការសម្រេច​ចិត្ត​ទិញ​ខ្លាំងជាង​ផលិត​ផលខ្លួនឯងទៅទៀត។ ហើយ​ក្នុង​ករណីខ្លះទៀត បរិយាកាសគឺជា​ផលិតផល​គោល”។

នៅក្នុង​អត្ថបទនេះ ខ្ញុំ​សូម​លើកយក​ផ្នែកមួយ​នៃការ​បង្កើត​បរិយាកាស​គឺការ​ប្រើប្រាស់ភ្លេង​នៅក្នុង​ហាង ផ្សារទំនើប ឬភោជនីយដ្ឋាន ។ល។ ការ​សិក្សា​ស្រាវជ្រាវ​ពី​ការ​ប្រើប្រាស់ភ្លេង និង​ឥទ្ធិពល​របស់វាលើការ​ទិញទំនិញគឺមានជាយូរ​ណាស់មកហើយ។ ប្រសិន​បើអ្នក​ធ្លាប់ទៅផ្សារទំនើប ហាងមួយចំនួន ឬភោជនីយដ្ឋានខ្លះ អ្នកប្រាកដជាធ្លាប់ឃើញការប្រើប្រាស់​ភ្លេង​ចាក់កំដរនៅទីនេះ​ ហើយ​មនុស្ស​ភាគច្រើន​ប្រាកដជា​គិត​ថាវាគ្រាន់តែជាការ​ចាក់​ធម្មតា​ៗ​ប៉ុណ្ណោះ ដោយ​មិនបានគិតពីឥទ្ធិពលរបស់វា​លើការ​សម្រេចចិត្តទិញ ឬការចំណាយនោះទេ។

ជាច្រើនទស្សវត្សមកហើយ​ដែលគេ​បាន​ប្រើប្រាស់​ភ្លេង​ដើម្បីជា​ឧបករណ៍ជំនួយ​នៃការលក់។ សម្រាប់​ការប្រើប្រាស់សម្លេង​ភ្លេងឮខ្លាំងៗ នឹងធ្វើឱ្យ​អតិថិជន​ចំណាយពេលតិចនៅក្នុង​ហាង និង​សម្លេង​ឮតិចៗនឹងធ្វើឱ្យ​អតិថិជន​ចំណាយពេលច្រើនជាង។ ប៉ុន្តែ​ការប្រើប្រាស់​កម្រិត​សម្លេង​មិនសូវជា​ប៉ះពាល់​ដល់ចំណាយ​នោះទេ តែវាជាឧបករណ៍សម្រាប់គ្រប់គ្រង​លំហូរ​ចេញ និង​ចូល​របស់អតិថិជន​នៅក្នុង​ហាង ជាពិសេស​នៅពេលដែលអ្នកមានទីធ្លាតូច និង​មានភ្ញៀវច្រើន។

ចង្វាក់ភ្លេង​ក៏​ជា​ចំណុច​សំខាន់​ផងដែរ​នៅក្នុង​ការ​ប្រើប្រាស់ជាឧបករណ៍ជំនួយ​ការលក់។ ហើយ​តាំងពីឆ្នាំ​១៩៨២ សាស្ត្រាចារ្យ​ទីផ្សារ​ម្នាក់លោក Ronald E. Milliman បានធ្វើការ​សិក្សា​ពីទំនាក់ទំនង​រវាង​ចង្វាក់ភ្លេង និង​ឥរិយាបថទិញ​នៅក្នុង​ផ្សារទំនើប។ អ្វីដែលគាត់​បានរកឃើញនោះគឺ ចង្វាក់ភ្លេង​បានជះឥទ្ធិពលទៅលើល្បឿន​នៃ​លំហូរ​របស់អតិថិជន និង​ទំហំនៃការ​លក់ដោយ៖

  • ចង្វាក់ភ្លេងលឿន ធ្វើឱ្យអតិថិជន​ចល័តលឿននៅក្នុង​ហាងទំនិញ ហើយ​មានការទិញទំនិញ​តិច។
  • ចង្វាក់ភ្លេងយឺតធ្វើឱ្យអតិថិជន​ដើរមួយៗនៅក្នុងហាង និង​ធ្វើការទិញទំនិញ​បានច្រើន។

តាមពិតលទ្ធផល​នេះពិតជា​សមហេតុសមផលណាស់ នៅពេលមានភ្លេងយឺត ធ្វើ​ឱ្យល្បឿនដើរ​របស់យើង​ក៏យឺតទៅតាមភ្លេងដែលផ្តល់ឱកាស​ឱ្យយើងអាច​មើលឃើញទំនិញកាន់តែច្រើន។

ឃើញទេ! ភ្លេងគឺពិតជាមានឥទ្ធិពល​ដែលអាច​ប្រើប្រាស់​ដើម្បីគ្រប់គ្រង​ ទាញ​យក​ផលប្រយោជន៍​នៅក្នុង​អាជីវកម្មបានយ៉ាងច្រើន​ប្រសិនបើយើងចេះប្រើប្រាស់។ តើមានអ្នកណាខ្លះ ចង់សាកល្បង?

ពាណិជ្ជកម្ម

ក្រុមហ៊ុនបច្ចេកវិទ្យា​យក្សធំបំផុត​ទាំង​២០​នៅលើ​ពិភពលោក

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កែ​ប្រែ​ប្រួល​ផ្នែក​បច្ចេកវិទ្យា​នៅលើពិភពលោក​បាន​ប្រែប្រួល និង​វិវឌ្ឍ​យ៉ាងលឿន។ ពី​មុន​ ក្រុមហ៊ុន​បច្ចេកវិទ្យាល្បីៗ​គឺមាន​តែប៉ុន្មានក្រុមហ៊ុនប៉ុណ្ណោះដែលដឹកនាំ​ពិភពលោក ប៉ុន្តែ​បច្ចុប្បន្ន​យើង​ឃើញ​មាន​ក្រុមហ៊ុនជាច្រើន​បាន​លេចត្រដែត និង​ព្យាយាម​ប្រជែង​ដណ្តើម​ផ្នែក​ឈានមុខគេនិង​ការ​ភាព​ច្នៃប្រឌិត។

នៅ​ឆ្នាំ២០១៣ សហរដ្ឋអាមេរិចជាប្រទេសដែលលេចធ្លោជាងគេ​ផ្នែក​បច្ចេកវិទ្យា ហើយ​បើ​ក្រឡេកមើល​ពី​ចំនួន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំជាងគេ​ទាំង២០ សហរដ្ឋអាមេរិច​គ្របដណ្តប់​រហូត​ដល់៦៥%ទៅហើយ តាមពីក្រោយដោយ​ចិនដែលមាន​ចំនួន​តែ​១៥% ជប៉ុន១០% រូស្សី ៥% និង​កូរ៉េខាង​ត្បូង​ ៥% តែប៉ុណ្ណោះ ។

កន្លះទស្សវត្ស​ក្រោយមក អ្វីៗប្រែប្រួលគួរឱ្យ​ភ្ញាក់ផ្អើល ដោយ​ប្រទេស​ចិន​ដែលជា​មហាអំណាច​មួយ​ទើបតែ​រះ​ បាន​កំពុង​តែ​តាម​ប្រកៀកប្រកិត​នឹង​មហាយក្ស​អាមេរិច ដោយ​ក្នុង​ចំណោម​ក្រុមហ៊ុនធំជាងគេ​ទាំង២០ផ្នែកបច្ចេកវិទ្យា គឺមាន​តែសហរដ្ឋអាមេរិច និង​ចិន​តែប៉ុណ្ណោះ។ ពីឆ្នាំ​២០១៣ រហូត​ដល់ឆ្នាំ​២០១៨ ក្រុមហ៊ុនរបស់ចិន​បាន​កើន​តួរលេខ​ពី​៣ក្រុមហ៊ុន កើន​ឡើង​ដល់ទៅ​៨​ក្រុមហ៊ុន និង​សហរដ្ឋអាមេរិចធ្លាក់​ចំនួន​ក្រុមហ៊ុន​ពី​១៣ មក​ត្រឹម​១២។

[ad id=”5037″]

យ៉ាង​ណា​មិញ ក្រុមហ៊ុនយក្ស​ធំជាងគេ​ទាំង​៥​គឺ​នៅ​តែ​ជា​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិច​ដដែលដែលមានAppleឈរ​លំដាប់លេខ១ Amazoneឈរលំដាប់លេខ២ Alphabet(Google)ឈរ​លំដាប់លេខ ៣Microsoft ឈរ​លំដាប់លេខ៤ និង​Facebookឈរលំដាប់លេខ៥។

លេខរៀងក្រុមហ៊ុនការវាយតម្លៃ ($B)ប្រភេទប្រទេស
#1Apple$915PublicUSA
#2Amazon$828PublicUSA
#3Alphabet$781PublicUSA
#4Microsoft$771PublicUSA
#5Facebook$556PublicUSA
#6Alibaba$484Publicចិន
#7Tencent$477Publicចិន
#8Netflix$173PublicUSA
#9Ant Financial$150Privateចិន
#10Salesforce$102PublicUSA
#11Booking Holdings$100PublicUSA
#12Paypal*$100PublicUSA
#13Baidu$89Publicចិន
#14Uber$72PrivateUSA
#15JD.com$56Publicចិន
#16Didi Chuxing$56Privateចិន
#17Xiaomi$54Private**ចិន
#18eBay*$37PublicUSA
#19Airbnb$31PrivateUSA
#20Meituan-Dianping$30Privateចិន
#21Toutiao$30Private ចិន

បើ​ក្រឡេក​មើលទៅ​តម្លៃ​នៃ​ក្រុមទាំង​នេះ​បូកបញ្ចូលគ្នាវិញ គឺមានប្រហែល ៥.៩ ទ្រីលានដុល្លារ ដែល​សហរដ្ឋអាមេរិច​កាន់កាប់បានចំណែក​រហូតដល់៧៥% និង​ចិន​២៥% និង​ក្រុមហ៊ុនធំជាង​គេ​ទាំង​៧​មាន​បញ្ចូលគ្នា​មានចំណែក​រហូត​ដល់​៨១%ដែលក្នុង​នោះមាន​ក្រុមហ៊ុន​យក្ស​ចិន​២ផងដែរ។

ការ​ប្រកួត​ប្រជែង​ពិត​ជា​ស្វិត​ស្វាញ​នៅ​ពេលថ្មីៗនេះ ជាពិសេស​រវាង​ក្រុមហ៊ុន​អាមេរិច និងចិន ហើយអ្វីដែលគួរឱ្យ​ចាប់អារម្មណ៍នោះគឺក្រុមហ៊ុនចិន​ដែលមាន​សន្ទុះ​រីចចម្រើន​យ៉ាង​ខ្លាំង​ក្លា​។ ជាក់ស្តែង​យើង​អាច​មើលឃើញ​ពីល្បឿន​រីកលូតលាស់​របស់ក្រុមហ៊ុនចិន ដែល៥ឆ្នាំមុនមាន​តែ​៣​ក្រុមហ៊ុន​ប៉ុណ្ណោះ តែ​នៅពេលនេះកើនរហូត​ដល់​៨​ក្រុមហ៊ុន។ តើនៅ៥ឆ្នាំខាងមុខនេះ នឹងមានអ្វីប្រែប្រួលទៀតទេ? តើក្រុមហ៊ុនចិនអាច​ឈរលើ​លំដាប់​ពី១-៥​ប៉ុន្មានក្រុមហ៊ុន?

ប្រភព៖ https://www.visualcapitalist.com

ពាណិជ្ជកម្ម

យុទ្ធវិធី5S របស់ជប៉ុន

ដើម្បីបង្កើនប្រសិទ្ធិភាព និងប្រសិទ្ធិផលការងារ ម្ចាស់ក្រុមហ៊ុន និងអ្នកមានតំណែងជាន់ខ្ពស់ក្នុងស្ថាប័នជាច្រើនតែងតែរិះរកវិធីណាដែលអាចជួយបង្កើនទិន្នផលការងារ និងកាត់បន្ថយការខាតបង់ពេលវេលាសម្រាប់ឱ្យការអនុវត្តការងារប្រកបដោយភាពរលូន ហើយរហ័ស។

ថ្ងៃនេះ គេហទំព័រគំនិតសូមបង្ហាញជូនវិធីមួយដែលជនជាតិជប៉ុនតែងតែអនុវត្តដើម្បីបង្កើនប្រសិទ្ធិភាពការងារ ដែលវិធីនេះគេឱ្យឈ្មោះថា “5S” រួមមាន Sort, Straighten, Shine, Standardize, និង Sustain។  វិធីនេះគឺផ្តោតសំខាន់ទៅលើការធ្វើឱ្យមានស្តង់ដារ និងមានវិន័យ។ ខាងក្រោមនេះគឺជាការពិពណ៌នាសម្រាប់ចំណុចទាំង៥ដែលជាស្នូលនៃវិធី5S។

  • Sort (ជម្រុះ)៖ ធ្វើការជម្រុះចោល និងធ្វើការបែកចែកអ្វីដែលចាំបាច់ និងអ្វីដែលមិនចាំបាច់នៅកន្លែងធ្វើការរបស់យើង។
  • Straighten (រៀបចំឱ្យមានរបៀប)៖ ធ្វើការរៀបចំរបស់ណាដែលចាំបាច់ដាក់នៅជិតនឹងខ្លួនដើម្បីងាយស្រួលក្នុងការយកវាមកប្រើនៅពេលដែលត្រូវការ។ ត្រូវកំណត់ទីតាំងដាក់របស់របរទាំងអស់ឱ្យបានត្រឹមត្រូវនិងជាក់លាក់ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចរកឃើញ និងអាចយកទៅប្រើបាន ហើយត្រូវដាក់នៅកន្លែងដដែលវិញនៅពេលដែលប្រើប្រាស់រួច។[ad id=”5311″]
  • Shine (រក្សាភាពស្អាតនិងមានសណ្តាប់ធ្នាប់)៖ ត្រូវរៀបចំ និងសម្អាតរាល់របស់របរប្រើប្រាស់ទាំងអស់ឱ្យបានទៀងទាត់ដើម្បីរក្សាទ្រង់ទ្រាយដើម ហើយនិងចៀសវាងការខូចខាត។
  • Standardize (ធ្វើឱ្យមានស្តង់ដារ)៖ ធ្វើការពិនិត្យឡើងវិញនូវSទាំង៣ខាងលើឱ្យបានញឹកញាប់ និងជាប់លាប់ ហើយធ្វើការវាយតម្លៃទៅលើការអនុវត្តផ្អែកតាមបទដ្ឋានស្តង់ដារជាក់លាក់ណាមួយ។
  • Sustain (ធ្វើឱ្យមាននិរន្តរភាព)៖ ត្រូវរក្សាគោលការណ៍ដើម្បីរក្សាលក្ខណៈស្តង់ដារ និងធ្វើឱ្យមានការកែលម្អជារៀងរាល់ថ្ងៃ។

វិធី5Sគឺជាវិធី ដែលត្រូវបានគេយកមកប្រើក្នុងស្ថាប័ន និងការិយាល័យធ្វើការជាច្រើន ជាពិសេសនៅប្រទេសជប៉ុន។ វាក៏បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលស្ថាប័នជាច្រើនបានប្រើប្រាស់វាដើម្បីពង្រឹងគុណភាពការងារ ហើយត្រូវបានគេយកមកអនុវត្តនៅក្នុងគ្រប់វិស័យ ដោយទទួលបានលទ្ធផលជាទីគាប់ប្រសើរ។

5Sគឺជាប្រព័ន្ធ និងវិធីមួយដែលអនុញ្ញាតិឱ្យក្រុមការងាររៀបចំកន្លែងធ្វើការរបស់គេប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធិផលខ្ពស់ និងចំណេញពេលវេលា។

ពាណិជ្ជកម្ម

អង្គុយ​លេង​ក្នុងសួន​ច្បារ​មុខផ្ទះ​ជាន់ទីមួយ ពិតជា​ប្លែកគេ​នៅ​ស្រុកខ្មែរ!

តាំងពី បាន ចូល ប្រឡូក ក្នុង វិស័យ អចលនទ្រព្យ ជិត ៤ឆ្នាំ មកនេះ ខ្ញុំបាន ទៅ ទស្សនា គម្រោង ជាច្រើន នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត នានា ប៉ុន្តែ មានគម្រោង មួយ ដែល ធ្វើ ឱ្យ ខ្ញុំ ហាក់មានអារម្មណ៍ ប្លែក ជាងគេ នោះគឺគម្រោង មួយ ដែល មាន ទីតាំង ស្ថិត នៅ ក្រុង តាខ្មៅ។ គម្រោង នោះគឺគម្រោង Dream Homeដែល អ្នកវិនិយោគ បាននាំ នូវ អារម្មណ៍ ប្លែក មួយ និង មិនធ្លាប់ មាន ពីមុន មក នៅ ប្រទេសកម្ពុជា យើង ។  ប្លែកគេ និង មិនធ្លាប់មានគឺដោយសារ តែ មាន ភាព ស្រស់ស្អាតនៃសម្រស់សួនផ្កាលើអាកាស នៅជាន់ទី១ ដែលធ្វើ ឱ្យ យើង មាន ភាពស្រស់ស្រាយជាមួយ នឹងធម្មជាតិ បៃ តង នៅកៀកបង្កើយ អាចមើលឃើញ ពីក្នុងផ្ទះ ដែល អាច ផ្តល់ សេចក្តីសុខ និង គុណភាព នៃ ការ រស់នៅ ដែល ម៉ូដែលអភិវឌ្ឍលំនៅដ្ឋានបែបនេះ គឺ មាន តែ នៅ តៃវ៉ាន់ប៉ុណ្ណោះ ដែលសង្គមនៅទីនោះជា សង្គមជឿនលឿន និង ចាប់ផ្តើម ឱ្យ តម្លៃដល់ គុណភាពជីវិត និង ការរស់នៅ។

ខ្ញុំបាន ដើរមើលជុំវិញគម្រោងតាំងពី ជាន់ផ្ទាល់ដី ដែល ជាជាន់សម្រាប់ម្ចាស់ផ្ទះ អាច ចត ឡាន បានរហូត ដល់ទៅ២ និង អាច បើកឡើង ចេញចូល ចំណត បានយ៉ាង ស្រួលព្រោះមានទ្វា រចេញចូល ស្វ័យប្រវត្តិដោយ យើង អាច អង្គុយ ចុច កុង តាក់បញ្ជារ ពីក្នុង ឡានទៅ។ ប្រព័ន្ធ បែបនេះ បានទាក់ទាញ ដល់ម្ចាស់ផ្ទះដែលបាន ទិញផ្ទះនៅទីនេះ ដោយពួកគាត់ បាននិយាយថា គាត់ មាន អារម្មណ៍សុវត្ថិភាព សម្រាប់ ឡាន ដែលពួកគាត់មាន ព្រោះអ្នកក្រៅមិនអាចេញចូល បាន ដោយសេរីនោះឡើយ។

បន្ទប់ទទួលភ្ញៀវ និងផ្ទះបាយ មានភាព ធំទូលាយដែលមាននៅជាន់ទីមួយ មានខ្យល់ និងពន្លឺចេញចូលល្អគ្រប់គ្រាន់ និង មាន ការរចនា ដូច នឹង អាគារ ខុន ដូ អញ្ចឹង។ ពន្លឺ គ្រប់គ្រាន់ និង ខ្យល់អាកាស បរិសុទ្ធចេញចូល បែប នេះប្រាកដជាធ្វើឱ្យ អ្នករស់នៅ មាន ថាមពល និងភាព ស្រស់ស្រាយជាមិនខាន ដែលពិតជា ល្អ សម្រាប់ ប្រសិទ្ធភាព ការងារខ្ពស់ ប្រចាំថ្ងៃ និង ធ្វើ អ្វីៗ បាន ប្រសើរ ។ហើយ បើក្រឡេក ទៅខាងក្រៅនៃជាន់ទីមួយ វិញ គឺមានអារម្មណ៍ ថា ស្រស់ស្រាយមែនទែន ព្រោះថា មាន សួន ច្បារដ៏ទូលាយ ដែលអាច ឱ្យយើងអង្គុយលេងស្រូបខ្យល់អាកាសដ៏ត្រជាក់ ញ៉ាំ តែជជែកគ្នាលែង ដើរកម្សាន្ត ហាត់ប្រាណ ឬនាំក្មេងៗរត់ លេង ឱ្យ ចាស់ៗអាច ដើរ ចុះឡើង ហាត់ប្រាណដោយ មិន ខ្វល់ពី ឡានម៉ូតូ មក រំខានឡើយ ពិតជា មាន ក្តីសុខមែនទែន ហើយ ប្រសិនបើបាន មក មើលឃើញផ្ទាល់ ពិតជា ចង់ បាន ការរស់នៅបែបនេះ។

ផ្ទះនីមួយៗ សុទ្ធតែមានបីបន្ទប់គេង ដែល ល្អសម្រាប់ គ្រួរសារ ខ្នាត តូច និង មធ្យមអាចរស់នៅជុំគ្នា បាន យ៉ាងស្រួល។ជាន់ទី បី ខាងលើបង្អស់វិញ គឺ ជា កន្លែង ដែលអាច ស្រូបយក ខ្យល់អាកាសមួយទៀត ហើយបើមើល ពីលើចុះក្រោមវិញ ពិតជា ធ្វើ ឱ្យ បង មាន អារម្មណ៍ស្រឡះ ល្អមិនខានឡើយ។ ក្រៅពីនេះ ផ្ទះនីមួយ បានបំពាក់ ខ្សែទូរសព្ទ គ្រប់ៗផ្ទះ ដែលអាច ឱ្យ ម្ចាស់ផ្ទះ ទំនាក់ទំនង គ្នា ទៅវិញទៅមក បាន។

គម្រោង នេះ គឺសាងសង់ បាន ស្ទើរ តែរួចរាល់១០០% និង អាច ចូលនៅឆាប់ៗខាងមុខនេះ។ អ្នកដែលស្រឡាញ់ធម្មជាតិ អ្នកដែលស្រឡាញ់ការរស់នៅបែប ស្ងប់ស្ងាត់ មិនមានអ្នករំខានច្រើនតែមាន សុវត្ថិភាពខ្ពស់ និង ចូលចិត្ត ស្រូបខ្យល់អាកាស គឺពិតជាមិនខុសបំណងឡើយ។

ខាងក្រោមនេះ គឺជា ទីតាំង របស់គម្រោង ហើយ អ្នកទាំងអស់គ្នា អាច ទៅ មើល បានគ្រប់ពេលវេលា និង អាច ទៅ អង្គុយលេង ស្រូប ខ្យល់អាកាសដោយសេរី។ ប្រសិន បើខ្លាច រកមិនឃើញ អ្នកទាំងអស់គ្នា ទាក់ទង លេខទូរសព្ទ ៖ 098 888 115 / 089 555 495

 

ពាណិជ្ជកម្ម

១០វិធី​ដែលធ្វើ​ឱ្យ​បុគ្គលិក​ចូល​ចិត្ត និងសកម្មក្នុង​ការងារ

Meeting of coworkers and planning next steps of work

បញ្ហា​ភាព​អសកម្ម មិន​សប្បាយចិត្តនឹងការងារ ឬក៏​ប្រសិទ្ធភាព​ការងារ​មាន​កម្រិត​ទាបគឺជា​រឿង​ដែល​និយោជក និង​ម្ចាស់អាជីវកម្ម​តែង​មាន​កង្វល់ និង​ព្រួយបារម្មណ៍ជានិច្ច។ មានបុគ្គលិកជាច្រើន​មកធ្វើ​ការងារ​គឺគ្រាន់តែ​ដើម្បី​ឱ្យ​តែប​ង្គ្រប់​ម៉ោង ហើយធ្វើការងារ​ដែលចាំបាច់បន្តិចបន្តួច និង​មិន​ខិតខំប្រឹងប្រែងឱ្យ​អស់ពីសមត្ថភាពនោះទេ។ ពួកគេភាគច្រើន​តែងតែផ្ទៀងម៉ោង​ជានិច្ច ដើម្បីចេញទៅញ៉ាំបាយថ្ងៃត្រង់ និង​រង់ចាំរហូតដល់ម៉ោង​៥​ដើម្បីវិច​បង្វិច​ចេញពីធ្វើការយ៉ាងរហ័ស។

តាមពិតទៅ ការបង្កើត​បរិយាកាស​ការងារល្អ ការធ្វើ​ឱ្យ​បុគ្គលិកសកម្មនិង​ការងារ និង​ខិតខំធ្វើការគឺកើតចេញ​ពីការព្យយាម​របស់ភាគី​ទាំងសងខាង។

ខាងក្រោមនេះគឺជា​មធ្យោបាយ​ទាំង​៥​ដែលអ្នកដឹកនាំ​អាច​ប្រើប្រាស់​ដើម្បី​ឱ្យបុគ្គលិក​មានភាពសកម្មក្នុងការងារ៖

១. ធ្វើយ៉ាង​ណា​ឱ្យ​បុគ្គលិក​របស់អ្នក​មានអារម្មណ៍ថាជា​ដៃគូរ​អាជីវកម្ម ឬ​ធ្វើ​ឱ្យ​ពួកគាត់មានអារម្មណ៍​កំពុងតែ​វិនិយោគ​នៅក្នុង​ក្រុមហ៊ុននេះដែរ។ ការធ្វើឱ្យពួកគាត់​មាន​អារម្មណ៍ជាម្ចាស់នឹងធ្វើឱ្យគាត់​មាន​លទ្ធផលការងារ​កាន់តែប្រសើរ។

២. ធ្វើឱ្យ​មាន​តម្លាភាព ​មានទំនាក់ទំនង និង​ការប្រាស័យ​ទាក់ទង​ល្អ​រវាង​ថ្នាក់លើ និងបុគ្គលិក។ ធ្វើយ៉ាងណា​ឱ្យ​បុគ្គលិករបស់អ្នក​មានការយល់ដឹងពី​ផ្នែកផ្សេងៗ​នៃក្រុមហ៊ុន និង​ឱ្យពួកគាត់មានឱកាស​ក្នុង​ការផ្តល់មតិយោបល់។

[ad id=”5037″]

៣. មិនត្រូវ​ភ័យខ្លាច​ដាក់ឱ្យ​បុគ្គលិក​ក្រោមបង្គាប់រ៉ាប់រង​នូវទំនួល​ខុសត្រូវ​ថ្មីៗដែលជា​បច្ច័យ​ឱ្យពួកគាត់​មាន​ចំណេះ​ដឹង​ថ្មី។

៤. ត្រូវគោរព និង​ឱ្យតម្លៃពួកគាត់ និង​កសាង​ទំនាកទំនង​ល្អ។ ធ្វើ​យ៉ាងណា​ស្គាល់ពួកគាត់​ឱ្យបានច្រើន និង​ស្និតស្នាលទោះបីជា​ក្រៅម៉ោង​ការងារ។ ធ្វើ​ឱ្យពួកគាត់មើលឃើញ​ថា អ្នកមិនមែន​ចាត់​ទុកគាត់គ្រាន់តែជាអ្នកធ្វើការនោះទេ គឺអ្នកចាត់ទុកពួកគាត់​ដូចគ្រួសារតែមួយ ឬជាមិត្តភក្តិ។

៥. កុំគ្រាន់តែដាក់ការងារឱ្យធ្វើហើយ​មិនរវីរវល់ អ្នកត្រូវតែ​ឧស្សាហ៍សួរនាំពួកគាត់ និង​ស្តាប់​យោបល់​កែលម្អរ​របស់ពួកគាត់ថាតើអ្វីដែលធ្វើទៅដោយរលូន អ្វីដែលមិនមានប្រសិទ្ធភាព។ ប្រសិនបើអ្នកចង់រក្សាបរិយាកាសការងារដែលល្អ អ្នកត្រូវ​តែ​ដឹង​ហេតុការណ៍ថ្មីដែលកើតឡើងជានិច្ច។

ខាងក្រោមនេះ គឺជាវិធីទាំងប្រាំដែល​បុគ្គលិក ឬនិយោជិក​អាច​ជួយឱ្យខ្លួន​ឯងកាន់តែសកម្ម៖

១. ធ្វើការ​ណែនាំ និងបង្រៀន​មិត្តរួមការងារ។ នៅពេលដែលអ្នកធ្វើដូចនេះ អ្នកនឹងមានអារម្មណ៍ល្អចំពោះខ្លួនឯង។ មានការសិក្សាមួយ​បាន​បង្ហាញថា ប្រសិនបើ​យើង​ជួយ​អ្នកណាម្នាក់​ពី១០-៣០នាទីក្នុងមួយថ្ងៃ នោះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកមានពេលវេលា​ច្រើន​ជាងមុន មិនមែនតិចជាងមុននោះទេ។

២. ស្វែងរក​ឱកាស​នៅក្នុងក្រុមហ៊ុន​ដើម្បីរៀនពីអ្វីដែលថ្មី ដូចជា​ចូលរួមការងារជាក្រុមលើគម្រោងណាមួយ រៀនជំនាញថ្មី ឬ​ធ្វើការដឹកនាំការញ៉ាំអាហារថ្ងៃត្រង់ឬពេលល្ងាចដើម្បីចែករំលែក​ចំណេះដឹងគ្នា។

៣. ធ្វើការដាក់ចេញនូវគោលដៅរយៈពេលខ្លី និងវែងណាដែលអ្នកមានអារម្មណ៍ថាចង់​សម្រេច​យ៉ាងខ្លាំង និងមានគោលបំណងច្បាស់លាស់ហើយ​ស្របទៅតាមទស្សនៈវិស័យ និង​យុទ្ធសាស្ត្ររបស់អ្នក។ វាអាចជាការងារសង្គមដែលអ្នកបង្កើតឡើងខ្លួនឯង ដោយមានការគាំទ្រពីក្រុមហ៊ុន និងចូលរួមពីមិត្តភក្តិរួមការងាររបស់អ្នក។ ធ្វើយ៉ាងណា​បំបែក​គោលដៅធំជាបំណែកតូចៗ​ដើម្បី​អាចងាយស្រួលគ្រប់គ្រង និង​សម្រេចបាន។

៤. ធ្វើការទទួលស្គាល់​ និងសរសើរ​មិត្តរួមការងារ​របស់អ្នកតាមរយៈបណ្តាញសង្គមដោយបង្ហោះអ្នកគ្រប់គ្នាដឹង ឬការផ្ញើរសារជូនពរពីភាព​ជោគជ័យ​របស់ពួកគេ ឬក៏​ការចូលរួមចំណែក​អ្វីមួយរបស់ពួកគេ។

៥. ធ្វើឱ្យ​មានភាពស្និតស្នាលក្នុងកន្លែងធ្វើការ ជាពិសេស​គឺមានមិត្តដែលយល់ចិត្ត​បំផុត​នៅកន្លែង​ការងារ។ មានការសិក្សាមួយបានបង្ហាញថា នៅពេលដែលអ្នកមានមិត្តភាពល្អ​នៅកន្លែងធ្វើការ នោះនឹងនាំឱ្យ​លទ្ធផលការងារមានភាព​ល្អប្រសើរ។

ពាណិជ្ជកម្ម

តើប្រព័ន្ធផ្សព្វផ្សាយ ( Media) គឺជាអ្វី?

មុន​នឹង​ឈាន​ចូល​​ដល់​ការ​និយាយ​អំពី​​ប្រព័ន្ធបណ្តាញ​សង្គម ជាដំបូង​​យើង​គួរ​ស្វែង​យល់​អំពី​អត្ថន័យ​នៃ​ពាក្យ​​”ប្រព័ន្ធផ្សព្វផ្សាយ” (media) ជាមុន​សិន​។​ តើ​ប្រព័ន្ធផ្សព្វផ្សាយគឺ​ជា​អ្វី ? ហើយ​តើ​ញឹក​ញយ​ដល់​កម្រិត​ណា​ដែល​យើង​បាន​លឺ​និង​ឃើញ​សារ​ទាំង​នោះ?

​​”ប្រព័ន្ធផ្សព្វផ្សាយ” (media) គឺ​ជា​ច្រក​ឬ​វិធី​ផ្សេងៗ​នៃ​ពត៌មាន​ កម្មវិធីកម្សាន្ត​ ការ​ធ្វើ​ទី​ផ្សារ​ ឬ​មាតិកា​​ផ្សេង​ៗទៀត​ត្រូវ​បាន​ចែក​ចាយ​ ហើយ​ប្រភេទ​នៃ​ប្រព័ន្ធផ្សព្វ​ផ្សាយ​មាន​ច្រើន​។​ ប្រភេទ​ដែល​ចាស់​ជាង​គេ​គឺ​ប្រព័ន្ធផ្សព្វផ្សាយដែលបោះពុម្ព​ដូច​ជា​ទស្សនាវដ្តី​ កាសែត​ និង​ផ្ទាំង​បដាជាដើម​។​ នា​សម័យ​ថ្មី​ដែល​អប​ជាមួយ​តិណូឡូជី​ទំនើប​ ប្រព័ន្ធផ្សព្វ​ផ្សាយ​ក៏​មាន​ការ​ផ្លាស់​ប្តូរ​តាម​នោះ​ដែរ។​ ទម្រង់ធម្មតា​​នៃ​”ប្រព័ន្ធផ្សព្វផ្សាយ” (media) បាន​ផ្លាស់​ប្តូរ​ពី​វិទ្យុ​និង​ទូរទស្សន៍​មក​លើ​​​អ៊ីនធឺណិត​។ សព្វ​ថ្ងៃ​មនុស្ស​រាប់​លាន​នាក់​ប្រើ​ប្រាស់​ប្រព័ន្ធផ្សព្វផ្សាយសង្គម​​ដូច​ជា​ហ្វេស​ប៊ុក​ដើម្បី​ចែក​ចាយ​គំនិត​និង​សារ​ផ្សេង។​

ដូច្នេះ​តើអ្វីគឺ​ជា​​ប្រព័ន្ធផ្សព្វ​ផ្សាយ​សង្គមឬ Social Media ?

ប្រព័ន្ធផ្សព្វផ្សាយសង្គមឬ Social Media គឺ​ជា​វ៉េប​សាយ​ឬ​កម្ម​វិធី​ដែល​អនុញ្ញាត​ឲ្យ​បង​ប្អូនបង្កើត​និង​ចែក​រំលែក​​សារ​ជាមួយ​នឹង​អ្នក​ដទៃ។​ មាតិកា​នៃ​សារ​របស់​បង​ប្អូន​អាច​មាន​ទម្រង់​ជារូប​ភាព​ អក្សរ​ ឬជាវីដេអូ ​។​

ហើយ​តើ​យើង​លឺ​ឬ​ឃើញ​ការ​ផ្សព្វ​ផ្សាយ​នៅ​ទី​ណា? តោះ​ក្រឡេក​មើល​ឧទាហរណ៍មួយ​ជាមួយ​គ្នា!

វិចិត្រ​​ ក្រោក​ពី​គេង​នៅ​ម៉ោង​៧​ព្រឹក​។​ បន្ទាប់​មក​គាត់​បើក​ទូរទស្សន៍​ដើម្បី​ស្តាប់​ពត៌មាន ខណៈពេល​កំពុង​រៀប​ចំ​ខ្លួន។​ នៅ​ពេល​គាត់​បើក​បរ​មក​ធ្វើ​ការ​ គាត់​ស្តាប់​វិទ្យុ​ដែល​ពិ​ភាក្សា​អំពី​កី​ឡា​និង​កម្ម​វិធី​កម្សាន្ត​។ វិចិត្រ​ឃើញ​ផ្ទាំង​បដា​អំពី​ឡាន​ស៊េរីថ្មី​និង​ហាង​សម្លៀក​បំពាក់​នៅ​តាម​ផ្លូវ​ពេល​ធ្វើ​ដំណើរ​មក​កន្លែង​ការងារ។​ ពេល​វិចិត្រ​ដល់​កាវិយាល័យ​ គាត់​បើក​អ៊ីម៉េល​ ហើយ​ក៏​ឃើញ​អ៊ី​ម៉ែល​អំពី​ការ​ផ្សាយ​លក់​ផ្សេងៗ។ ​ហើយ​មុន​ពេល​ចាប់​ផ្តើម​ការងារ ​គាត់​ឆែក​មើល​ហ្វេសប៊ុក​និង​អ៊ីន​ស្តាក្រាម​បន្តិច។​

តាម​សកម្ម​ភាព​ប្រចាំ​ថ្ងៃរបស់​វិចិត្រ​បាន​បង្ហាញ​យើង​ថា​ ក្នុង​រយៈពេល​ខ្លី​សោះ​ មនុស្ស​អាច​ឃើញ​និង​លឺ​សារ​ជាច្រើន​ដែល​ចេញ​ពី​ប្រព័ន្ធផ្សាយ​ផ្សេងៗ​គ្នា។​

ចុះចំណែក​សកម្ម​ភាព​ប្រចាំ​ថ្ងៃរបស់​​អ្នក​វិញ?​ សាក​គិត​ទៅ​មើល​។ តើ​អ្នក​លឺ​ឬ​ឃើញ​សារ​ញឹក​ញយ​កម្រិត​ណា​? ហើយ​តាម​ប្រព័ន្ធផ្សាយ​ណា​ខ្លះ?

ការ​ផ្សព្វផ្សាយ​មាន​​នៅ​គ្រប់​ទី​កន្លែង​។​ យើង​លឺ​ឬ​ឃើញ​សារ​ទាំង​នោះ​ពី​ប្រភព​ច្រើន​និង​ផ្សេងៗគ្នា ដូច​ជា​ទូរទស្សន៍​ ផ្ទាំង​បដា អ៊ីន​ធឺ​ណិត​ ។ល។​ ​ប្រព័ន្ធផ្សាយ​មាន​នៅ​ជុំ​វិញ​ខ្លួន​យើង​ ដូច្នេះ​វា​សំខាន់ដែល​យើង​ត្រូវ​តែ​រៀន​អំពី​របៀប​យល់​ដឹង​និង​វិភាគ​សារ​ជា​ច្រើន​ទាំង​នោះ ដែល​ជា​មូល​ហេតុ​នាំ​យើង​មក​កាន់​ប្រធាន​បទ​បន្ត​ដែល​បិយាយ​អំពី​​​អក្ខរកម្មគ្រឿងផ្សាយពត៌មាន (Media Literacy)

 

ពាណិជ្ជកម្ម

មូលដ្ធានគ្រឹះហិរញ្ញវត្ថុសម្រាប់ “កសាងទ្រព្យ”

គ្រឹះក្នុងការចាប់យកភាពជោគជ័យក្នុងផ្នែកហិរញ្ញវត្ថុគឺត្រូវមានការយល់ដឹងអំពីទំនាក់ទំនងរវាងរបាយការណ៍ប្រាក់ចំណូលនិងតារាងតុល្យការ។
តើ  “អ្នកមាន”មានន័យដូចម្តេច?
នេះប្រហែលជាសំនួរដែលសំខាន់បំផុតមួយដែលអ្នកអាចសួរនិងឆ្លើយផងដែរ។ សម្រាប់មនុស្សជាច្រើន “អ្នកមាន” មានន័យថាមានលុយច្រើន។ ពួកគេគិតថា ប្រសិនបើពួកគេអាចរកលុយបានច្រើនបន្តិចម្តងពីមួយទៅមួយខែ នោះបញ្ហារបស់ពួកគេនឹងអាចដោះស្រាយបាន! ហើយពួកគេអាចរស់នៅស្រួលដូចជាស្តេចអញ្ចឹង។
រស់នៅស្រួលដូច “ស្តេច”?
តោះនាំគ្នាគិតបន្តិច ប្រសិនបើអ្នកអាចរកបាន១០០,០០០ដុល្លាក្នុងមួយឆ្នាំតើអ្នកក្លាយជាមានដែរឬទេ?
ខ្ញុំគិតថា សម្រាប់អ្នកដែលអាចរកបាន៥៩,០០០ដុល្លាក្នុងមួយឆ្នាំនឹងឆ្លើយថា ពួកគេនឹងមាន។ ប៉ុន្តែសម្រាប់អ្នកផ្សេងទៀត វាមិនដូច្នោះទេ។ ពាក្យ “មាន”មួយម៉ាត់នេះស្រដៀងនឹងពាក្យ “ស្រស់ស្អាត”។ អត្ថន័យវាប្រែប្រួលទៅតាមបុគ្គល។
យោងតាម National Public Ration នៃសហរដ្ឋអាមេរិចបានប្រាប់អំពីជីវិតនៃក្រុមមនុស្សដែលមានចំណូល១០០,០០០ដុល្លាប្រចាំឆ្នាំ។ អត្ថបទបានបង្ហាញថា ក្នុងករណីជាច្រើនក្រុមមនុស្សទាំងនេះមានបញ្ហាអំពីរឿងលុយព្រោះលុយរបស់ពួកគេ ចូលច្រើន តែចេញលឿន ដូចជាថ្លៃផ្ទះឬជួល បំណុលកម្ចីសិស្សា និងភារកិច្ចគ្រួសារផ្សេងៗ។ ហើយពួកគេក៏ច្រើននិយមទៅលើសំភារៈទំនើបៗនិងស៊ីវិល័យ។
ស្រ្តីជាម្តាយ ដែលមានប្តីរកចំណូលបាន១០០,០០០ដុល្លាបានប្រាប់ថាគាត់ត្រូវធ្វើការក្រៅម៉ោងជាអ្នកលក់នៅពីរបីកន្លែងដើម្បីអាចឲ្យកូនប្រុសរបស់គាត់អាចបន្តការសិក្សានៅវិទ្យាល័យឯកជនមួយ។ គាត់និយាយថា “ខ្ញុំក៏មានការភ្ញាក់ផ្អើលដែរ ពីព្រោះមើលពីក្រៅមក ពួកយើងមានលុយច្រើនណាស់ដែរ ប៉ុន្តែតាមការពិតពួកយើងធ្វើការថែមម៉ោង ថែមទាំងមានការងារពីរឬបីគឺសម្រាប់តែរកលុយឲ្យបានគ្រាប់គ្រាន់សម្រាប់ជីវភាពនៅក្នុងថ្នាក់មធ្យមដូចពីមុនអញ្ចឹង។”
ពិបាកនឹងជឿណាស់មែនទេ? អ្នកប្រហែលជាកំពុងគិតថា ឧទាហរណ៍ទាំងនេះដូចជាខ្លាំងពេកហើយ វាមិនអញ្ចឹងទាំងអស់ទេ។ ការពិតគឺថា 100,000 ដុល្លាពិតជាមិនអាចទៅឆ្ងាយទេ ជាពិសេសនៅពេលអ្នកមិនមានការអប់រំហិរញ្ញវត្ថុរឹងមាំ។
ការពិតគឺថាប្រាក់មិនធ្វើឲ្យអ្នកក្លាយជា “មាន”ទេ។ អ្វីដែលធ្វើឱ្យអ្នកក្លាយជាអ្នកមានគឺជា IQ ហិរញ្ញវត្ថុរបស់អ្នក។ ប្រសិនបើឲ្យលុយ100,000 ដុល្លាដូចគ្នាទៅកាន់មនុស្សដែលមាន IQ ហិរញ្ញវត្ថុទាប ហើយមនុស្សដែលមាន IQ ហិរញ្ញវត្ថុខ្ពស់ ខ្ញុំធានាថាអ្នកនឹងឃើញពីភាពខុសប្លែកគ្នាដ៏ធំធេងអំពីរបៀបដែលលុយទាំងនោះត្រូវចំណាយនិងករកើន។
ចំណុចកណ្តាលនៃភាពខុសគ្នារវាងអ្នកដែលមាន IQs ទាបនិងខ្ពស់គឺជាអក្ខរកម្មសាមញ្ញ: សមត្ថភាពក្នុងការយល់ដឹងអំពីរបាយការណ៍ហិរញ្ញវត្ថុ។
អ្វីដែលសំខាន់បំផុតដែលអ្នកត្រូវដឹងដើម្បីទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុគឺត្រូវអាន។

ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះគឺការយល់ដឹងអំពីទំនាក់ទំនងរវាងពួក​វា។

មនុស្សជាច្រើនរៀនថ្នាក់គណនេយ្យពីរបៀបអានរបាយការណ៍ប្រាក់ចំណូលនិងតារាងតុល្យការដាច់ដោយឡែកពីគ្នា។ ​វាគួរឱ្យចាប់អារម្មណ៍ណាស់ ដែលថ្នាក់បង្រៀនទាំងនេះ មិនបានបង្រៀនថា ហេតុអ្វីឯកសារមួយមានសារៈសំខាន់ចំពោះឯក​សារ​ផ្សេងទៀត ​ឬថាតើមួយអាច​ប៉ះពាល់ដល់អ្វីខ្លះ​ចំពោះ​ឯក​សារ​ផ្សេងទៀត។

ចំពោះ​ឪពុកអ្នកមានវិញ​ ទំនាក់​ទំនងរវាងឯក​សារទាំងពីរនោះ​គឺជាអ្វីៗគ្រប់យ៉ាង។ «តើអ្នកអាចយល់ពីឯក​សារ​មួយ​ដោយគ្មានឯក​សារ​មួយ​ទៀត​បាន​ដោយ​យ៉ាងដូចម្តេចបាន? តើអ្នកអាចដឹងពីទ្រព្យសម្បត្តិឬបំណុល​ពិតប្រាកដ ដោយគ្មានខ្ទង់ចំណូលឬខ្ទង់ចំណេញ?

ចំពោះឪពុកអ្នកមាន ការយល់ដឹងពីទំនាក់ទំនងរវាងរបាយការណ៍ប្រាក់ចំណូលនិងតារាងតុល្យការបានអនុញ្ញាតឱ្យអ្នកមើលឃើញពីទិសដៅនៃលំហូរសាច់ប្រាក់របស់អ្នកបានយ៉ាងងាយស្រួលដើម្បីកំណត់ថាតើអ្វីមួយបង្កើត​លំហូរ​សាច់​ប្រាក់ចូល​​ឬអត់។

ប្រសិនបើមានអ្វីមួយបង្កើត​លំហូរ​សាច់​ប្រាក់​ចូល​ នោះ​វាគឺជាទ្រព្យសម្បត្តិមួយ។ បើមិនដូច្នេះទេវាជា​បំណុល​មួយ។

ឪពុកអ្នកមាន បាននិយាយថា “ដោយសារតែអ្វីមួយដែលត្រូវបានរាយនៅក្រោមខ្ទង់​ទ្រព្យសម្បត្តិ មិនមែន​បានន័យ​ថាវា​ជាទ្រព្យសម្បត្តិនោះ​ទេ​” ។ ហេតុផលដែលមនុស្ស​ទូទៅ​មាន​បញ្ហាហិរញ្ញវត្ថុ ព្រោះ​ពួកគេបានទិញបំណុលហើយរាយពួកវានៅក្រោមខ្ទង់ទ្រព្យសកម្ម។ ”

ពាក្យវេទមន្ត​”លំហូរសាច់ប្រាក់”​

វាជាការយល់ដឹងដ៏សាមញ្ញមួយដែលពន្យល់ថាហេតុអ្វីអ្នកដែលមានកម្រិត IQ ហិរញ្ញវត្ថុទាបនៅតែក្រីក្រ សូម្បីតែនៅពេលដែលពួកគេរកប្រាក់ច្រើនជាង 100 000 ដុល្លារក្នុងមួយឆ្នាំក៏ដោយ។ ពួកគេមិនដឹងពីរបៀបផ្លាស់ប្តូរលុយរបស់ពួកគេទៅជាទ្រព្យសម្បត្តិដែលធ្វើឱ្យពួកគេមានប្រាក់បន្ថែមទៀត។ ផ្ទុយទៅវិញពួកគេចំណាយប្រាក់ទាំងអស់នេះលើបំណុលហើយរស់នៅដោយប្រាក់ខែធំ។

ពាក្យដ៏​សំខាន់បំផុតនៅក្នុងអាជីវកម្មនិងការវិនិយោគគឺ “លំហូរ​សាច់​ប្រាក់”​។ គាត់នឹងនិយាយថា “ដូច​ជា​អ្នកនេសាទម្នាក់ត្រូវតែមើលលំនាច​និងជំនោរ វិនិយោគិននិងអ្នកជំនួញម្នាក់ត្រូវតែដឹងអំពីការផ្លាស់ប្តូរយ៉ាងច្បាស់នៅក្នុងលំហូរសាច់ប្រាក់។ ទាំង​បុគ្គល​និង​អាជីវកម្មតែង​តែ​ជួបការលំបាកផ្នែកហិរញ្ញវត្ថុព្រោះពួកគេមានការគ្រប់គ្រងមិន​ល្អ​ លើលំហូរសាច់ប្រាក់របស់ពួកគេ។ ”

KISS (រក្សាវាធម្មតា) (Keep It Super Simple)

ជំនាញដ៏អស្ចារ្យបំផុតមួយ​របស់ឪពុកអ្នក​មាន​ខ្ញុំ គឺការ​យកអ្វីដែលស្មុគស្មាញនិងធ្វើឱ្យវា​ក្លាយ​ជា​សាមញ្ញបំផុត។ វាជាវិន័យមួយក្នុងចំណោមបទបញ្ជារបស់គាត់សម្រាប់ការវិនិយោគ៖ KISS រក្សាវាសាមញ្ញ។ គាត់មានមធ្យោបាយក្នុងការយកប្រធានបទហិរញ្ញវត្ថុស្មុគ្រស្មាញនិងធ្វើឱ្យពួកគេងាយស្រួលសម្រាប់សូម្បីតែក្មេងប្រុសអាយុ 9 ឆ្នាំម្នាក់អាច​យល់។

ខ្ញុំដឹងរឿងនេះព្រោះនៅពេលខ្ញុំអាយុ 9 ឆ្នាំឪពុកអ្នកមានអាច​ប្រើគំនូសតាងសាមញ្ញដូចខាងក្រោមដើម្បីបង្រៀនខ្ញុំពីទំនាក់ទំនងរវាងរបាយការណ៍ប្រាក់​ចំណូល​និងតារាងតុល្យការ។ ខ្ញុំនៅតែប្រើវារហូតមកដល់សព្វថ្ងៃ។

ប្រសិនបើអ្នកអាចយល់ពីដ្យាក្រាមដូចខាងក្រោមនេះអ្នកនឹង​មានឱកាសទទួលបាននូវទ្រព្យសម្បត្តិដ៏អស្ចារ្យ។

ទ្រព្យសកម្មគឺជាអ្វីមួយដែលដាក់ប្រាក់នៅក្នុងហោប៉ៅរបស់អ្នក។ វាសាមញ្ញណាស់។ នេះគឺជាគំរូលំហូរសាច់ប្រាក់នៃទ្រព្យសកម្មមួយ:

បំណុល​គឺជាអ្វីមួយដែលយកលុយចេញពីហោប៉ៅរបស់អ្នក។ នេះគឺជាគំរូ

កន្លែងដែលធ្វើ​ឲ្យ​មានភាពច្រឡំ

ឪពុកអ្នក​មាន​ ចង្អុលបង្ហាញថាភាព​ច្រឡំកើតឡើងចំពោះមនុស្សជាច្រើនដោយសារវិធីសាស្រ្តគណនេយ្យដែលបានទទួលអនុញ្ញាតការដាក់​ទ្រព្យសកម្មនិងបំណុលទាំងពីរនៅក្រោមខ្ទង់​ទ្រព្យសម្បត្តិ។ ដើម្បីពន្យល់ពីចំនុចនេះគាត់បានគូសម្តងទៀត:

“នេះជាមូលហេតុដែលធ្វើឱ្យមានការភ័ន្តច្រឡំ” ។ នៅក្នុងដ្យាក្រាមនេះយើងមានផ្ទះតម្លៃ 100 000 ដុល្លារដែលយើង​បាន​ដាក់ប្រាក់ចំនួន 20.000 ដុល្លារហើយឥឡូវមានប្រាក់កម្ចី 80.000 ដុល្លារ។ តើអ្នកដឹងយ៉ាងម៉េចប្រសិនបើផ្ទះនេះគឺជាទ្រព្យសម្បត្តិឬបំណុល​? តើផ្ទះជាទ្រព្យសកម្មមួយដោយសារតែវាត្រូវបានរាយក្រោម​ខ្ទង់​ទ្រព្យសម្បត្តិ? ”

ចម្លើយគឺ “មិន​មែន”​។ ដើម្បីដឹងច្បាស់ អ្នកត្រូវយោងទៅលើរបាយការណ៍ប្រាក់​ចំណូល​ដើម្បីមើលថាតើវាជាទ្រព្យសកម្មឬបំណុល។

ដើម្បីបង្ហាញពីរឿងនេះ ឪពុកអ្នក​មាន​ បានគូររូបដ្យាក្រាមនេះ

គាត់បាននិយាយថា “នេះគឺជាផ្ទះដែលជាបំណុល ” ។ អ្នកអាចប្រាប់បានថាវាជាបំណុលព្រោះវាបានដាក់អ្វីៗផ្សេងៗទៀតដែលពាក់ព័ន្ធសុទតែស្ថិតនៅក្រោមខ្ទង់ចំណាយទាំងអស់។ គ្មានអ្វីនៅក្នុងខ្ទង់ចំណូលទេ។ ”

ផ្ទះជាទ្រព្យសម្បត្តិ
គាត់បានបន្ថែមអ្វីមួយទៅក្នុងខ្ទង់ចំណូលដែលសរសេរថា “ជួល” និង “ប្រាក់ចំណូលជួលសុទ្ធ” ដែលមានពាក្យគន្លឹះ “សុទ្ធ” ។ “បន្ថែមពីលើរបាយការណ៍ហិរញ្ញវត្ថុបានផ្លាស់ប្តូរផ្ទះនោះពីបំណុលទៅជាទ្រព្យសម្បត្តិ។

ឪពុកអ្នកមាន បានពន្យល់យ៉ាងសាមញ្ញថា ប្រសិនបើប្រាក់ចំណូលនៃការជួលផ្ទះដកការចំណាយរបស់ផ្ទះនោះប្រាក់ចំណូលជួលសុទ្ធវិជ្ជមានផ្ទះគឺជាទ្រព្យ។ បើមិនដូច្នោះទេវាគឺជាបំណូល។
មេរៀនដ៏សាមញ្ញទាំងនេះមានសារៈសំខាន់ណាស់។ ហើយពួកវាគឺជាមូលដ្ឋានសម្រាប់កសាងទ្រព្យសម្បត្តិដ៏អស្ចារ្យទាំងអស់។ ត្រឡប់ទៅការបកស្រាយមុនរបស់ខ្ញុំមនុស្សម្នាក់ដែលមាន IQ ហិរញ្ញវត្ថុខ្ពស់និងលុយ $ 100,000 អាចដឹងពីរបៀបវិនិយោគវា នៅក្នុងទ្រព្យសម្បត្តិដែលជាទ្រព្យសម្បត្តិពិត – ដែលបង្កើនប្រាក់បន្ថែមនៅក្នុងហោប៉ៅអ្នកជារៀងរាល់ខែ។ បុគ្គលដែលមាន IQ ហិរញ្ញវត្ថុទាបនឹងចំណាយលុយដូចគ្នាលើបំណុល ក៏ប៉ុន្តែគាត់នៅតែមិនអាចវិភាគរកបានអ្វីដែលខុសនោះទេ។ ផ្ទុយទៅវិញពួកគេនឹងព្យាយាមនិងខំប្រឹងធ្វើការជាងមុនដើម្បីរកលុយបានច្រើន – ជាវដ្ដគុណវិបត្តិដែលយើងហៅថាជាភាសាអង់គ្លេសថា Rat Race ។

ការយល់ដឹងពីទំនាក់ទំនងរវាងរបាយការណ៍ប្រាក់ចំណូលនិងតារាងតុល្យការអនុញ្ញាតឱ្យអ្នកយល់យ៉ាងឆាប់រហ័សថាតើការវិនិយោគគឺជាទ្រព្យឬជាបំណុល ហើយការយល់ដឹងនេះនឹងអនុញ្ញាតឱ្យអ្នកធ្វើការវិនិយោគត្រឹមត្រូវគ្រប់ពេល។

ពាណិជ្ជកម្ម

៧វីធីសាស្រ្តពេលអានមិនយល់!

តើ​អ្នក​ដឹក​ទេ​ថា​ អ្នក​អាចយល់​ពី​សៀវ​ភៅ​មួយ​បាន​ច្រើន​ប្រសិន​បើ​អ្នក​ផ្លាស់​ប្តូរ​វិធី​ក្នុង​ការ​អាន​!

  1. អ្នក​ត្រូវ​បន្ត​អាន​ នៅ​ពេល​ជួប​នឹង​ចំណុច​ដែល​អាន​មិន​យល់​

អ្នក​ត្រូវ​បន្ត​អាន។ វាគឺ​ជា​រឿង​ធម្មតា​ដែល​ ​នៅ​ពេល​អាន​ អ្នក​តែង​តែ​ជួបចំណុច​​ដែល​អាន​មិន​យល់​ ដូច្នេះ​ចូរ​អ្នក​អានកថាខណ្ឌ​​មុន​និង​ក្រោយ​ឃ្លា​ នោះសាក​មើល​​។​

ប្រសិន​បើ​អ្នក​នៅ​តែ​មាន​អារម្មណ៍​ច្របូក​ច្របល់​ ចូរ​អ្នក​អាន​ពី​រ​បី​ទំព័រ​បន្ទាប់​ទៀត​។​ ការ​បន្ត​អាន​ទៅមុខ​គឺ​ជា​ការ​ស្វែង​រក​អត្ថន័យ​នៃ​ឃ្លា​ វគ្គឬផ្នែក​​ណា​មួយ​នៅ​ក្នុងអត្ថ​​ន័យ​ធំ​ជាង​វា​​នៃ​សៀវភៅ។​

  1. អាន​​​ម្តង​ទៀត​

អានឃ្លាឬវគ្គ​នោះម្តង​ទៀត យ៉ាង​តិច​២​ដង​។​ ពេល​អាន​ម្តង​ៗ ត្រូវ​ផ្តោត​អារម្មណ៍​ព្រោះ​ការ​ធ្វើ​បែប​នេះ​គឺ​អាច​ជួយ​ឲ្យ​អ្នក​បង្កើន​កម្រិត​នៃ​ការ​ផ្តោត​អាន​ និង​អាច​យល់​អំពី​ចំណុច​ទាំង​នោះ។​

  1. បំបែកវគ្គឬផ្នែក​​នោះ​ជា​ផ្នែកៗ​ ឬ​ជា​គ្រោង​

​អ្នកអាច​បែង​ចែក​ផ្នែក​នោះដោយ​ផ្នែកៗ។​ ងាយ​បំផុត​គឺ​ជា​៣ ដែល​មាន​ដូច​ជា​ផ្នែក​ផ្តើម​ ផ្នែក​តួរ​ និង​បញ្ចប់​។​ ពេល​ខ្លះ​អ្នក​អាច​បំបែក​វា​ជា​គ្រោង។​

  1. មើល​​ឧទាហរណ៍

ប្រសិន​បើជួប​នឹងគំនិត​ដែល​មាន​ភាព​ស្មុគ​ស្មាញ​ច្រើន​។​ ចូល​អ្នកកុំ​ទាន់​អល់​អែក្នុង​ការ​បន្ត​អាន​ ព្រោះ​ជា​ធម្មតា​នៅ​ពេល​អ្នក​និពន្ធ​គោល​គំនិត​ថ្មី​អ្វី​មួយ​ គាត់​តែង​តែ​មាន​លើ​ក​ជា​ឧទាហរណ៍​មក​ពន្យល់​បន្ថែម​។​ ដូចនេះ​ចូរ​​អ្នក​​អាន​​ឧទាហរណ៍។​

  1. ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្តិច​ទៅ​លើ​ប្រធាន​បទ​ដែល​អ្នក​មិន​យល់​

នៅ​ពេល​អាន​ អ្នក​ត្រូវ​មាន​វិចនានុក្រម​នៅ​ជិតខ្លួន​ ព្រោះ​អ្នក​នឹង​ជួប​ពាក្យ​ពិបាក​ជានិច្ច។ ហើយ​ប្រសិន​ជា​មាន​ពត៌មាន​ណា​ដែល​អ្នក​មិន​ច្បាស់​លាស់​ ហើយ​ចង់​ស្វែង​យល់​បន្ថែម​ ចូរ​អ្នក​ឆែក​វា​មើល​នៅ​លើ​វ៉េប​សាយនានាដែល​គួរ​ជា​ទី​ទុក​ចិត្ត​បាន​។​

  1. ពេល​បញ្ចប់​សៀវភៅទាំង​មូល​​ហើយ​ ចូរ​អ្នក​ត្រលប់​មក​អាន​កន្លែង​ដែល​មិន​យល់​នោះ​ឡើង​វិញ

ចូរ​កុំ​បណ្តោយ​អោយ​ចំណុច​ដែល​អ្នក​មិន​យល់​មក​រារាំ​អ្នក​ពី​ការ​បញ្ចប់​ការ​អាន​សៀវភៅឲ្យ​សោះ​។​ ពេល​ខ្លះ​ប្រសិន​បើ​ព្យាយា​ម​គ្រប់​វិធី​សាស្រ្ត​ហើយ ប៉ុន្តែ​នៅ​តែ​មិន​យល់​ អ្នក​អាច​ទាយ​អំពី​ន័យ​វា​ហើយ​បន្ត​អាន​ទៀត​។​

កត់ត្រា​ទុកលេខ​​ទំព័រ​ដែលមិន​យល់​​នោះ​ទុក​។​ នៅ​ពេល​ដែល​បញ្ចប់​សៀវភៅ​ទាំង​មូល​ អ្នក​អាច​ត្រលប់​មក​អានចំណុច​នោះ​​វិញ​ហើយ​អ្នក​អាច​ដឹង​ថា​តើ​ពេល​នេះ​អ្នក​អាច​យល់​ន័យ​វា​ឬ​នៅ។​

  1. សុំ​ជំនួយ​នៅ​ពេល​អាន​ចប់​

ប្រសិន​បើ​អ្នក​មាន​បញ្ហា​ជាមួយចំណុច​ដែល​ស្មុគស្មាញ​ អ្នក​អាច​ស្វែង​រក​ជំនួយពី​មិត្ត​ ក្រុម​គ្រួសារ​ ឬ​លោកគ្រូអ្នក​គ្រូ​​ដែល​ធ្លាប់​បាន​អានវា​។​ ប្រសិន​បើ​ពួក​គេ​ក៏​មិន​យល់​ដែរ​ដូច្នេះ​អ្នក​អាច​សហការ​គ្នា​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើ​ម្បី​យល់​អំពី​អត្ថ​ន័យ​នោះ។​

 

ពាណិជ្ជកម្ម