spot_img
spot_img
Home Blog Page 59

តើបណ្តាញសង្គមមានលក្ខណៈពិសេស មុខងារនិងអត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះសម្រាប់អាជីវកម្ម?

តើបណ្តាញសង្គមមានលក្ខណៈពិសេស មុខងារនិងអត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះសម្រាប់អាជីវកម្ម?

 

យោងទៅតាមគេហទំព័រ Hootsuite បានបង្ហាញថាចំនួននៃអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជាមានការកើនទ្បើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ នាឆ្នាំ២០២០នេះទិន្នន័យនៃអ្នកប្រើប្រាស់មានចំនួនយ៉ាងច្រើនរហូតទៅដល់៩.៧០លាននាក់។ យើងសង្កេតឃើញថាបណ្តាញសង្គមគឺពិតជាមាននូវវិសាលភាពនិងឥទ្ធិពលយ៉ាងខ្លាំងដែលធ្វើម្ចាស់អាជីវកម្មជាច្រើនបានចាប់អារម្មណ៍ហើយងាកមកប្រើប្រាស់បណ្តាញសង្គមក្នុងការទីផ្សារនិងផ្សព្វផ្សាយអាជីវកម្មរបស់ពួកគេ​។​ ដូចដែលអ្នកបានដឹងស្រាប់ហើយថាបណ្តាញសង្គមមានច្រើនប្រភេទណាស់ដូចជា​​ Facebook ,Tik Tok , Twitter , Pinterest , Instagram , LinkedIn ជាដើម ។​​​​​​​

តើបណ្តាញសង្គមទាំងនោះមានលក្ខណៈពិសេស​ មុខងារនិងអត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះសម្រាប់អាជីវកម្ម?

អត្ថបទនេះនឹងលើកយកនូវបណ្តាញសង្គមចំនួន ​៤ ​មកធ្វើការរៀបរាប់ បកស្រាយនិងបង្ហាញ​​​អំពីមុខងារនិងអត្ថប្រយោជន៍​​​​

១​. Facebook

​​​អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់ច្បាស់ហើយអំពីបណ្តាញសង្គមមួយនេះ​។​ ​​​​​​នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះចំនួននៃអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ​មានយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតទៅដល់​ ​៩.២០លាននាក់។​​​ បណ្តាញសង្គម​មួយនេះមិនមែនត្រឹមតែជាវេទិកាសម្រាប់ចែករំលែកនូវព័ត៌មានថ្មីៗ​​ ​ចំណេះដឹងផ្សេងៗ​​ ​​​​​​​​​​ឬក៏រឿងរ៉ាវផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ ប៉ុន្តែ​​​​​វាក៏ជាប្រព័ន្ធផ្សព្វផ្សាយមួយដ៏មានសក្តានុពលនិងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់សម្រាប់អាជីវកម្មផងដែរ។​​​ អ្នកអាចបង្កើតនូវទំព័រផ្លូវការណ៍(Page)សម្រាប់អាជីវកម្មអ្នករួចប្រើប្រាស់បណ្តាញសង្គមមួយនេះ​​​ជាវេតិកាសម្រាប់ចែករំលែកនូវព័ត៌មាន​និង​​​ចំណេះដឹងនានាស្តីអំពីអាជីវកម្មរបស់អ្នក​​​។​ តាមរយៈការបង្កើតនូវមាតិកាផ្សេងៗដូចជា​រូបភាព​ វីដេអូ​​​និងសារជាសម្លេងជាដើម ជា​ប្រយោជន៍ដើម្បីឲ្យអតិថិជនបានស្គាល់នូវអាជីវកម្មរបស់អ្នកច្បាស់ជាងមុន ដែលនេះក៏ជាមធ្យោបាយមួយដ៏ល្អបំផុតក្នុងការផ្សព្វផ្សាយនិងបង្កើននូវកេរ្តិ៍ឈ្មោះនៃអាជីវកម្មរបស់អ្នកផងដែរ។ ​​​​​​​​អ្វីដែលពិសេសនោះគឺ Facebook ក៏មាននូវមុខងារ(Feature) ដ៏អស្ចារ្យមួយគឺ​ Facebook Insight ដែលអាចជួយអ្នកក្នុងការតាមដានអំពីសកម្មភាពផ្សេងៗនៃទំព័រអាជីវកម្មរបស់អ្នករួមជាមួយនឹងទិន្នន័យដ៏លម្អិតនៃចំនួនអ្នកដែល​ Like Comment ​​View នូវរាល់​រូបភាព​ឬក៏វីដេអូដែលអ្នកបានបង្ហោះ។​​​ ​​​​​​មិនត្រឹមតែប៉ុណ្ណោះ​អ្នកក៏អាចស្វែងរកនូវទិន្នន័យមួយចំនួនដូចជា​​ អាយុ​ ភេទ​​​​​​​​​ ក៏ដូចជាទីតាំង​​​​​ដែលអតិថិជនរបស់អ្នករស់នៅជាដើម។​ ទិន្នន័យទាំងអស់នេះគឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងដែលអាចជួយអ្នកក្នុងការបែងចែកនិងកំណត់នូវអតិថិជនគោលដៅរបស់អ្នកជាពិសេសនៅពេលដែលអ្នកចង់ធ្វើការ​ Boost Page​ ឬក៏ Boost Post​ នៃទំព័រអាជីវកម្មរបស់អ្នក។​ លើសពីនេះទៅទៀត​ Facebook ក៏មានបន្ថែមនូវមុខងារពិសេសៗជាច្រើនទៀតដែលបង្កនូវភាពងាយស្រួលនិងមានលក្ខណៈសមប្រកបសម្រាប់អាជីវកម្មរបស់អ្នក។​ អាស្រ័យហេតុនេះហើយទើបអាជីវកម្មរបស់អ្នកគួរតែមានវត្តមាននៅលើបណ្តាញសង្គមមួយនេះ។​​​​​​​​​

២​. Instagram

បណ្តាញសង្គមមួយនេះទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូទាំងពិភពលោកដោយផ្តោតសំខាន់ទៅលើមាតិកា (Content) ជារូបភាពនិងវីដេអូ។​ Instagram បានភ្ជាប់មកជាមួយនឹងមុខងារពិសេសៗមួយចំនួនដូចជា​ Story ដែលអនុញ្ញាតឲ្យអ្នកចែករំលែកនូវរូបភាពនិងវីដេអូខ្លីដែលទាក់ទងទៅនឹងផលិតផលឬសេវាកម្មរបស់អ្នក។​ មិនតែប៉ុណ្ណោះ Instagram​ ក៏មាន​នូវ​ Filter ជាច្រើនដែលអាចជួយអ្នកក្នុងការ​​កែលម្អ(edit)រូបភាពឲ្យមានភាពទាក់ទាញជាងមុនទៅតាមចំណង់ចំណូលរបស់អ្នកផងដែរ។ជាក់ស្តែងក្រុមហ៊ុនម៉ាកល្បីៗជាច្រើននៅលើពិភពលោកដូចជា​ Nike  Channel Gucci ជាដើមបានប្រើប្រាស់​​បណ្តាសង្គមដ៏មានឥទ្ធិពលមួយនេះសម្រាប់ផ្សព្វផ្សាយផលិតផលរបស់ពួកគេដោយបង្ហាញពីរូបរាងដ៏គួរឲ្យ​​​​​​​​​ទាក់ទាញនៃផលិតផលជាច្រើនតាមរយៈរូបភាពនិងវីដេអូដែលប្រកបទៅដោយគុណភាពខ្ពស់។ បណ្តាញសង្គមមួយនេះសាកសមបំផុតសម្រាប់កសាងនូវរូបភាពនៃអាជីវកម្មរបស់អ្នកដើម្បីឲ្យអតិថិជនបានស្គាល់។​​​​​​​​​​​​​ លើសពីនេះទៅទៀត​អ្នកក៏អាច​​​​​​​​​​ធ្វើការ​ Live Video ដែលបង្ហាញអំពីផលិតផលឬសេវាកម្មរបស់អ្នកនៅលើបណ្តាញសង្គមមួយនេះផងដែរ។ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ Instagram រហូតទៅដល់​ ៦.១០លាននាក់​ដោយភាគច្រើនជាយុវវ័យចន្លោះពីអាយុ​​ ១៣ ទៅ ៣៥​​​​​​​ឆ្នាំ។​ តាមរយៈទិន្នន័យខាងលើនេះសបញ្ជាក់ឲ្យឃើញថា វាគឺជាឱកាសដ៏សម្រាប់អ្នកក្នុងការប្រើប្រាស់បណ្តាញសង្គមមួយនេះក្នុងការធ្វើទីផ្សារនិងផ្សព្វផ្សាយអំពីផលិតផលឬសេវាកម្មរបស់អ្នក។

.LinkedIn

LinkedIn គឺជាបណ្តាញសង្គមមួយដែលមានលក្ខណៈស្តង់ដានិងផ្តោតសំខាន់ទៅលើការបង្កើតទំនាក់ទំនងក្នុងវិស័យធុរៈកិច្ច ។ ជាទូទៅអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះភាគច្រើន ជាបុគ្គលិកនៃស្ថាប័នរដ្ឋនិងឯកជនផ្សេងៗដែលប្រកបទៅដោយវិជ្ជាជីវៈ បញ្ញាវ័ន្ត និង ម្ចាស់អាជីវកម្មជាច្រើនទៀតផង ។ សព្វថ្ងៃនេះក្រុមហ៊ុនធំៗជាច្រើនដូចជា​ Chip Mong  ធនាគារ​ ABA ​  BRED BANK ជាដើម តែងតែធ្វើការផ្សព្វផ្សាយនិងចែករំលែកនូវព្រឹត្តការណ៍និងព័ត៌មានថ្មីៗស្តីអំពីអាជីវកម្មរបស់ខ្លួនក៏ដូចជាការផ្ដល់ជូននូវឱកាសការងារផ្សេងៗជាច្រើនផ្នែកនៅលើបណ្តាញសង្គមមួយនេះ។​ ដូច្នេះហើយតាមរយៈ LinkedIn អ្នកអាចធ្វើការស្វែងរកនូវឱកាសការងារផ្សេងៗទៅតាមជំនាញនិងវិជ្ជាជីវៈរបស់អ្នកផងដែរ។ ក្រៅពីនេះអ្នកក៏ធ្វើការពង្រីកនូវទំនាក់ទំនងការងារជាមួយនឹងបុគ្គលផ្សេងៗជាច្រើនទៀតបានយ៉ាងទូលំទូលាយ។​ ម្យ៉ាងវិញទៀត LinkedIn ក៏មាននូវមុខងារមួយចំនួនដែលអាចឱ្យអ្នកបង្ហាញនូវប្រវត្តិនៃការងាររបស់អ្នក សមិទ្ធផលការងារដែលអ្នកទទួលបាន លក្ខណៈសម្បត្តិនិងជំនាញផ្សេងៗដែលអ្នកមានផងដែរ ពីព្រោះថាក្រុមហ៊ុនធំៗភាគច្រើនអាចនឹងស្វែងរកព័ត៌មានមួយចំនួនអំពីអ្នកនៅលើបណ្តាញសង្គមមួយនេះ ។ ​សម្រាប់ម្ចាស់អាជីវកម្មវិញការដែលអ្នកមាននូវគណនី​ LinkedIn អាចនឹងធ្វើឲ្យអាជីវកម្មរបស់អ្នកមើលទៅមានភាពស្តង់ដានិងប្រកបទៅដោយវិជ្ជាជីវៈក៏ដូចជាបង្កើននូវមុខមាត់នៃអាជីវកម្មរបស់អ្នកបាន​មួយកម្រិតទៀតផងដែរប្រសិនបើអ្នកចេះគ្រប់គ្រងគណនី​របស់អ្នកបានល្អនិងត្រឹមត្រូវ​។​​​

. ​​ Tik Tok

Tik Tok គឺជាបណ្តាញសង្គមមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្កើតនិងចែលរំលែកនូវវីដេអូខ្លីៗអមជាមួយនឹងបទចម្រៀងផ្សេងៗក្នុងរយៈពេល១៥​-៦០ វិនាទី។ នាចុងឆ្នាំ២០១៩ បណ្តាញសង្គមមួយនេះទទួលបាននូវការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ជាពិសេសយុវវ័យដែលមានចំនួនរហូតទៅដល់ ៨០០​ លាននាក់ហើយចំនួននៃអ្នកប្រើប្រាស់នេះទៀតសោតអាចនឹងកើនទ្បើងរហូតដល់ទៅ ១០០០ លាននៅក្នុងឆ្នាំ២០២០នេះដោយយោងទៅតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុនផ្ទាល់។ បើនិយាយចំពោះអាជីវកម្មវិញ Tik Tok គឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពក្នុងផ្សព្វផ្សាយនូវផលិតផលឬសេវាកម្មរបស់ខ្លួនទៅកាន់អតិថិជន។ ដោយសារតែចំនួននៃអ្នកប្រើប្រាស់បណ្តាញសង្គមនេះមានច្រើនហេតុដូច្នេះហើយឱកាសដែលអតិថិជនបានឃើញនិងស្គាល់អំពីអាជីវកម្មរបស់អ្នកក៏មានច្រើនផងដែរ ។ អ្នកប្រហែលជាឆ្ងល់ហើយថា តើអ្នកអាចផ្សព្វផ្សាយពីផលិតផលឬសេវាកម្មរបស់អ្នកយ៉ាងណាទើបទទួលបាននូវលទ្ធផលខ្ពស់ ? ចម្លើយនោះគឺអ្នកអាចបង្កើតជាវីដេអូកម្សាន្តខ្លីៗដែលប្រកបទៅដោយភាពច្នៃប្រឌិត កំប្លែងៗ  ដែលគួរឲ្យចាប់អារម្មណ៍និងទាក់ទាញដែល​បង្ហាញអំពីផលិតផលឬសេវាកម្មរបស់អ្នក។ ម្យ៉ាងវិញទៀតអ្នកក៏អាចសហការជាមួយនឹងអ្នកដែលមានប្រជាប្រិយភាព( influencers) នៅលើបណ្តាញសង្គមមួយនេះដើម្បីឲ្យពួកគេផ្សព្វផ្សាយនិងណែនាំពីផលិតផលឬក៏សេវាកម្មរបស់អ្នកទៅកាន់អ្នកគាំទ្ររបស់ពួកគេដែលជាអតិថិជនគោលដៅរបស់អ្នកផងដែរ។ ហេតុដូច្នេះប្រសិនបើអ្នកជាម្ចាស់អាជីវកម្មហើយចង់ផ្សព្វផ្សាយពីផលិតផលឬសេវាកម្មរបស់អ្នក​ Tik Tok គឺជាជម្រើសដ៏ល្អនិងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់​​​​ ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

ពាណិជ្ជកម្ម

សំណួរទាំង៥ដែលអាចជួយអ្នកក្នុងឲ្យការរៀបចំផែនការទីផ្សារប្រកបដោយប្រសិទ្ធិភាព

marketing

 

ការធ្វើទីផ្សារគឺពិតជាមានភាពចាំបាច់ណាស់សម្រាប់អាជីវកម្ម​​ពីព្រោះថាវាគឺជាកត្តាចម្បងដែលជម្រុញឱ្យការលក់របស់អ្នកកើនទ្បើង។​ អាស្រ័យហេតុនេះហើយដើម្បីឲ្យការធ្វើទីផ្សាររបស់អ្នកទទួលបាននូវលទ្ធផលខ្ពស់អ្នកចាំបាច់ត្រូវតែរៀបចំនិងធ្វើផែនការទីផ្សារឱ្យបានល្អនិងស្របទៅតាមគោលដៅរបស់ក្រុមហ៊ុន។

ខាងក្រោមនេះគឺជាសំណួរទាំង៥ដែលអាចជួយអ្នកក្នុងធ្វើផែនការទីផ្សារប្រកបដោយប្រសិទ្ធិភាព ​:

 ១. តើអ្វីជាគុណតម្លៃនៃអាជីវកម្មរបស់អ្នក?

គុណតម្លៃនៃអាជីវកម្មគឺជាការពិព័ណ៌នាយ៉ាងខ្លីអំពីអាជីវកម្មរបស់អ្នកដោយភ្ជាប់ជាមួយខ្លឹមសារនិងចំណុចពិសេសមួយចំនួនដែលធ្វើឱ្យអាជីវកម្មរបស់អ្នកខុសប្លែកពីដៃគូរប្រកួតប្រជែង។ វាក៏ជាអ្វីដែលអ្នកគួរតែមានផងដែរនៅមុនពេលដែលអ្នកចាប់ផ្តើមនូវអាជីវកម្មពីព្រោះថាគុណតម្លៃនៃអាជីវកម្មនេះហើយគឺជាអ្នកតម្រង់ទិសនៅក្នុងការធ្វើទីផ្សាររបស់អ្នក។ លើសពីនេះទៅទៀតវាក៏ហេតុផលដែលជម្រុញឱ្យអតិថិជនជ្រើសរើសផលិតផលឬសេវាកម្មរបស់អ្នកជាជាងដៃគូរប្រកួតប្រជែងផងដែរ។ ជាក់ស្តែងដូចជា Uber ដែលមនុស្សជាច្រើនបានស្គាល់រួចមកហើយថាជាកម្មវិធីទូរស័ព្ទដៃប្រើសម្រាប់ជួយសម្រួលដល់អ្នកប្រើប្រាស់នៅក្នុងការហៅតាក់ស៊ី​។​ គុណតម្លៃរបស់ពួកគេគឺ”ការធ្វើដំណើររបស់អ្នកនឹងមានភាពងាយស្រួលហើយរហ័សជាងមុនដោយគ្រាន់តែចុចនៅប៊ូតុងមួយនៅលើទូរស័ព្ទរបស់អ្នកនោះតាក់ស៊ីនឹងមកដល់កន្លែងអ្នកតែម្តង។ អ្នកបើកបររបស់អ្នកនឹងដឹងច្បាស់ពីកន្លែងដែលអ្នកចង់ទៅ។ រីឯការបង់ប្រាក់វិញនឹងត្រូវធ្វើតាមរយះទូរស័ព្ទរបស់អ្នកប្រកបដោយភាពងាយស្រួលនិងរហ័សទាន់ចិត្ត”។ ​​​​ ដូចដែលអ្នកបានឃើញស្រាប់ហើយថាគុណតម្លៃនៃអាជីវកម្មរបស់ពួកគេគឺពិតជាមានភាពច្បាស់លាស់និងអាចបំពេញតម្រូវការបស់អតិថិជនបានយ៉ាងល្អប្រសើរទៀតផង។ ដូច្នេះហើយអ្នកគួរតែបង្កើតនូវគុណតម្លៃនៃអាជីវកម្មរបស់អ្នកឱ្យបានល្អជាមុនសិនមុននឹងធ្វើការចាប់ផ្តើមនូវអាជីវកម្មរបស់អ្នក។

២. តើអ្នកណាជាអតិថិជនគោលដៅរបស់អ្នក?

 

មុននឹងអ្នកចាប់ផ្តើមបង្កើតនូវយុទ្ធសាស្រ្តទីផ្សារអ្នកគួរតែកំណត់និងបែងចែកឱ្យបានច្បាស់លាស់ពីប្រភេទនៃអតិថិជនគោលដៅរបស់អ្នកជាមុនសិន។​ ការធ្វើបែបនេះនឹងជួយឱ្យអ្នកអាចស្វែងយល់និងដឹងច្បាស់អំពីតម្រូវការដ៏ពិតប្រាកដរបស់ពួកគេបាន។ ក្រោយពេលដែលអ្នកបានដឹងច្បាស់ហើយអ្នកនឹងអាចរៀបចំនូវយុទ្ធសាស្រ្តទីផ្សារបានល្អប្រសើរនិងប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ចំណុចដែលអ្នកគួរតែលើកយកមកសិក្សាមានដូចជា :
⁃ តើពួកគេជាអ្នកណា?
⁃ តើពួកគេជាមនុស្សប្រុស​ឬក៏ស្រី?
⁃ តើពួកគេមានអាយុប៉ុន្មានឬស្ថិតនៅក្នុងវ័យណា?
⁃ តើពួកគេរស់នៅឯណាឬតំបន់ណា?
⁃​ តើពួកគេប្រកបការងារអ្វី?
⁃​តើពួកគេមានចំណូលប្រចាំខែជាមធ្យមប៉ុន្មាន?

⁃ តើចំណង់ចំណូលចិត្តរបស់ពួកគេមានទំនោរទៅលើអ្វី?
⁃ តើបញ្ហាឬក៏តម្រូវការអ្វីដែលពួកគេកំពុងតែជួបប្រទះ ?

៣. តើអ្នកណាជាដៃគូប្រកួតប្រជែងរបស់អ្នក?

អ្នកត្រូវតែកំណត់ឱ្យបានថាតើដៃគូរប្រកួតប្រជែងរបស់អ្នកជាអ្នកណា ហើយពួកគេកំពុងតែធ្វើអ្វីខ្លះដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេ។ ការដឹងនិងស្គាល់ច្បាស់ពីដៃគូប្រកួតប្រជែងរបស់អ្នកនឹងជួយឱ្យអ្នកអាចវិភាគព្រមទាំងសិក្សាប្រៀបធៀបអាជីវកម្មរបស់អ្នកនិងអាជីវកម្មរបស់ពួកគេដើម្បីឱ្យអ្នកអាចអភិវឌ្ឍន៍ខ្លួនបាន។ ការសង្កេតនិងវិភាគអំពីដៃគូប្រកួតប្រជែងគឺជាគន្លឹះនៃភាពជោគជ័យសម្រាប់អាជីវកម្ម។

ចំណុចដែលអ្នកគួរតែលើកយកមកសិក្សាមានដូចជា :

⁃ តើផលិតផលឬសេវាកម្មអ្វីដែលពួកគេកំពុងតែធ្វើអាជីវកម្ម?
⁃ តើពួកគេកំណត់តម្លៃនៃផលិតផលយ៉ាងដូចម្តេច?
⁃ តើពួកគេចែកចាយនិងដឹកជញ្ជូនដោយរបៀបណា?
⁃ តើអ្វីដែលជាចំណុចខ្លាំងនិងចំណុចខ្វះខាតដែលមាននៅក្នុងអាជីវកម្មរបស់ពួកគេ?
⁃ តើអ្នកណាជាអតិថិជនរបស់ពួកគេ?
⁃ តើផលិតផលអ្វីខ្លះដែលអតិថិជនតែងតែទិញពីពួកគេ?

៤. តើអ្វីទៅជាគោលដៅនៃការធ្វើទីផ្សាររបស់អ្នក?

គោលដៅនៃអាជីវកម្មគឺជាអ្វីដែលអ្នកចង់សម្រេចឱ្យបានតាមរយះការដាក់ចេញនូវសកម្មភាពទីផ្សារ​ ។​​​​​​​​​​​​​​​​ ជាដំបូងអ្នកត្រូវតែដឹងអោយបានច្បាស់ជាមុនសិនថាអ្នកចង់បានអ្វីអោយពិតប្រាកដពីអាជីវកម្មរបស់អ្នក​។​ តើអ្នកចង់បង្កើននូវកេរ្តិ៍ឈ្មោះនៃអាជីវកម្មរបស់អ្នកអោយមានអតិថិជនស្គាល់ច្រើនជាងមុន ឬ ក៏អ្នកចង់អោយការលក់របស់អ្នកកើនទ្បើង ? អ្នកត្រូវតែមានចក្ខុវិស័យនិងគោលបំណងច្បាស់លាស់សម្រាប់អាជីវកម្មរបស់អ្នក ​​​​​​​​​​​​​​​​​​​​​។ បន្ទាប់មកអ្នកត្រូវតែដឹងពីមធ្យោបាយដែលអាចជួយអ្នកក្នុងការសម្រេចនូវគោលបំណងទាំងនោះបាន ។ ឧទាហរណ៍ថា អ្នកជាម្ចាស់អាជីវកម្មហាងកាហ្វេខ្នាតមធ្យមមួយដោយក្នុងមួយថ្ងៃអ្នកលក់បានត្រឹមតែ៥០កែវ​​​​តែប៉ុណ្ណោះ ដូច្នេះហើយអ្នកចង់ឱ្យការលក់របស់អ្នកមានការកើនទ្បើងអោយបាន១០០ កែវក្នុងមួយថ្ងៃ ។​ បន្ទាប់ពីដឹងអំពីគោលដៅរបស់អ្នកហើយអ្វីដែលអ្នកគួរតែធ្វើបន្តទៀតគឺជាការរៀបចំនូវផែនការសកម្មភាព​​ដូចជា ការធ្វើប្រម៉ូសិនផ្សេងៗនៅក្នុងហាង បង្កើតជាហ្គេមសប្បាយៗហើយផ្តល់រង្វាន់ដល់អ្នកដែលឈ្នះ រៀបចំបរិយាកាសនៅក្នុងហាងយ៉ាងណាអោយមានភាពទាក់ទាញនិងថតរូបភាពស្អាតៗរបស់អតិថិជននៅក្នុងហាងរបស់អ្នកហើយបង្ហោះនៅលើបណ្តាញសង្គមជាដើម​។​​​​ ​ដែលនេះជាឧទាហរណ៍ក៏ដូចជាគំនិតមួយចំនួនសម្រាប់អ្នកក្នុងការយកជាគំរូនៅក្នុងការអនុវត្តន៍ផងដែរ។

៥.​តើអ្នកបានត្រៀមនូវកញ្ចប់ថវិកាប៉ុន្មានសម្រាប់ចំណាយទៅលើការធ្វើទីផ្សាររបស់អ្នក?

ការអនុវត្តន៍នូវផែនការទីផ្សារតែងតែត្រូវការជាចាំបាច់នូវថវិកាសម្រាប់ចំណាយទៅលើដំណើរការទាំងមូល។ អ្នកត្រូវតែគិតនិងបែងចែកអោយបានច្បាស់លាស់អំពីប្រភពនៃការចំណាយផ្សេងៗដើម្បីឲ្យអ្នក​មានភាពងាយស្រួលក្នុងការរៀបចំនិងត្រៀមទុកជាមុននូវកញ្ចប់ថវិកាដែលសមាមាត្រនឹងការចំណាយទាំងនោះ ។​​​​ ការធ្វើដូច្នេះគឺអាចជួយអ្នកក្នុងការបញ្ជៀសនូវហានិភ័យនៃការចំណាយហួសពីតម្រូវការដែល។

 

 

ពាណិជ្ជកម្ម

វិធី៣យ៉ាងដើម្បីបំផុសនូវគំនិតច្នៃប្រឌិតនៅក្នុងការលក់

0

តើអ្នកកំពុងតែលក់ដោយប្រើគំនិតច្នៃប្រឌិតដែលអ្នកមានឬយ៉ាងណា?

បើអ្នកកាន់តែមានសេចក្ដីប្រាថ្នាក្នុងការសម្រេចគោលដៅជាក់លាក់ និងចំៗខ្លាំងប៉ុណ្ណា អ្នកក៏កាន់តែមានភាពច្នៃប្រឌិតក្នុងការស្វែងរកវិធីសម្រេចគោលដៅកាន់តែខ្លាំងឡើងប៉ុណ្ណឹងដែរ។បើអ្នកកាន់តែមានភាពពុះពារក្នុងការដោះស្រាយបញ្ហាសំខាន់ខ្លាំងប៉ុណ្ណា អ្នកក៏កាន់តែមានសមត្ថភាពក្នុងការស្វែងរកវិធីដោះស្រាយបញ្ហាដោយឡែកៗពីគ្នាកាន់តែច្រើនប៉ុណ្ណោះ។ហើយបើសំណួរដែលអ្នកសួរមកលើខ្លួនឯងឬសួរទៅកាន់អ្នកដទៃមានភាពមុះមុតខ្លាំងប៉ុណ្ណា នោះអ្នកក៏កាន់តែមានភាពច្នៃប្រឌិតក្នុងការគិតរកចម្លើយកាន់តែច្រើនឡើងយ៉ាងហ្នឹងដែរ។ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា តើអ្នកអាចបំផុសនូវគំនិតច្នៃប្រឌិតរបស់អ្នកបានយ៉ាងដូចម្ដេចដើម្បីឲ្យការលក់មានប្រសិទ្ធភាព? ដូចនេះចំណុចទាំង៣ខាងក្រោមនេះនឹងជួយអភិវឌ្ឍនិងបំផុសនូវគំនិតច្នៃប្រឌិតរបស់អ្នកឲ្យកាន់តែខ្ពស់៖

     ១. ហ្វឹកហាត់គិតប្រកបដោយភាពច្នៃប្រឌិត

ការគិតបែបច្នៃប្រឌិត វាមិនមែនជារឿងមួយដែលមនុស្សរាល់គ្នាអាចធ្វើបានទាំងអស់នោះទេ ប្រសិនបើពួកគេមិនមានការហ្វឹកហាត់ ការអនុវត្តន៍ និងមិនមានភាពអត់ធ្មត់ក្នុងការធ្វើវាទេនោះ ជាពិសេសចំពោះការលក់ ព្រោះវាមានផ្នែកជាច្រើនដែលអាចបង្កើននូវគំនិតច្នៃប្រឌិតរបស់អ្នកឲ្យកាន់តែមានភាពរស់រវើក ។ជាក់ស្ដែង បើអ្នកកាន់តែក្លាយជាមនុស្សច្នៃប្រឌិតនៅក្នុងផ្នែកនេះច្រើនប៉ុណ្ណា អ្នកក៏កាន់តែរកប្រាក់បានច្រើនប៉ុណ្ណឹងដែរ។

Creativity, Idea, Inspiration

ចំពោះផ្នែកទី១ដែលថាគំនិតច្នៃប្រឌិតមានភាពសំខាន់នោះគឺការស្វែងរកអតិថិជន ព្រោះភាពជោគជ័យដំបូងរបស់អ្នកក្នុងការស្វែងរកអតិថិជន វានឹងផ្ដល់ផលយ៉ាងធំធេងដល់ចំណូលរបស់អ្នក ហើយសមត្ថភាពរបស់អ្នកក្នុងការស្វែងរកអតិថិជនឲ្យបានកាន់តែច្រើននិងប្រសើរឡើងជាលំដាប់នោះ គឺវាអាស្រ័យទៅលើរូបារម្មណ៍របស់អ្នកនេះឯង។រីឯផ្នែកទី២ ដែលគំនិតច្នៃប្រឌិតមានភាពសំខាន់នោះគឺ ការស្វែងរកមូលហេតុដើម្បីទាក់ទាញចិត្តឲ្យគេទិញ។អ្នកត្រូវមានភាពច្នៃប្រឌិតក្នុងការដាក់សំណួរដើម្បីស្វែងរកឲ្យឃើញថាតើអ្វីគឺជាតម្រូវការរបស់អតិថិជន?? ហើយអ្វីជាមូលហេតុដែលធ្វើឲ្យអតិថិជនសម្រេចចិត្តទិញផលិតផលឬសេវាកម្មនោះ?? យ៉ាងណាមិញផ្នែកទាំងពីរនេះ វាគឺជាការដកពិសោធន៍សតិបញ្ញា ភាពវាងវៃ ភាពរហ័សរហួន ការបត់បែននិងថាមពលខួរក្បាលរបស់អ្នកយ៉ាងពិតប្រាកដ។

២. គិតរិះរកវិធីសាស្រ្តប្រើទំនិញបែបថ្មី

គំនិតច្នៃប្រឌិតរបស់អ្នក គឺជាកត្តាមួយដែលសំខាន់បំផុតក្នុងការរកវិធីសាស្ត្រនិងការប្រើទំនិញថ្មីឲ្យមានប្រសិទ្ធភាព។អ្នកត្រូវប្រើថាមពលខួរក្បាលដើម្បីគិតរកវិធីសាស្ត្រ និងទិចនិកចំនួនក្នុងការប្រើទំនិញបែបថ្មី ដើម្បីធ្វើឲ្យការលក់ដែលនៅមិនទាន់មាននរណាធ្លាប់លក់ពីមុនមកនោះកើតឡើង។តួយ៉ាង ការយកកត្តាផ្សំតូចៗនៃការធ្វើធុរកិច្ចមករួមបញ្ចូលគ្នា រួមមាន រូបអ្នក ក្រុមហ៊ុនអ្នក អតិថិជន ទំនិញឬសេវាកម្ម តម្លៃ ការដឹកជញ្ចូន ការតម្លើង និង កិច្ចការផ្សេងៗ គឺសុទ្ធតែជារឿងមួយដែលស្មុគស្មាញ ដែលអ្នកចាំបាច់ត្រូវតែមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការដោះស្រាយ និងគ្រប់គ្រងវាឲ្យបានល្អ។

​​   ​សមត្ថភាពរបស់អ្នកក្នុងការប្រើគំនិតច្នៃប្រឌិតដើម្បីយកឈ្នះលើមតិរិះគន់របស់អ្នកទិញ និងការឆ្លើយតបចំពោះការតវ៉ា គឺជារឿងសំខាន់មួយចំពោះភាពជោគជ័យនៅទឹកចុងក្រោយ ហើយសមត្ថភាពក្នុងការសម្រេចការលក់ និងធ្វើឲ្យអតិថិជនសម្រេចចិត្ត វាគឺជាកត្តាសំខាន់ក្នុងការសន្និដ្ឋានថា អ្នកលក់បានប៉ុណ្ណា ហើយអ្នកនឹងរកប្រាក់បានច្រើនប៉ុណ្ណា។

៣. ត្រូវដឹងថាខ្លួនឯងនិយាយពីអី្វ

ការលក់ប្រកបដោយភាពច្នៃប្រឌិត គឺចាប់ផ្ដើមដោយការយល់ដឹងលម្អិតពីទំនិញឬសេវាកម្មរបស់អ្នក។ បើអ្នកកាន់តែដឹង និងយល់ច្បាស់ថា តើអ្នកកំពុងតែលក់អ្វីច្រើនប៉ុណ្ណា អ្នកក៏កាន់តែមានភាពច្នៃប្រឌិតក្នុងការលក់ច្រើនប៉ុណ្ណោះដែរ។បើអ្នកកាន់តែមានការយល់ដឹងថា “ហេតុអ្វីបានទំនិញរបស់អ្នកខ្ពស់ជាងទំនិញរបស់គូប្រជែង ឬហេតុអ្វីបានជាទំនិញរបស់អ្នកអន់ជាងដៃគូប្រកួតប្រជែងបាន?” នោះអ្នកនឹងអាចរកទិចនិកដើម្បីពង្រឹងនិងអភិវឌ្ឍវាឲ្យកាន់តែរីកចម្រើន ជាពិសេសគឺអាចនិយាយរៀបរាប់ពីគុណភាពនិងសារសំខាន់នៃផលិតផលរបស់អ្នកបានយ៉ាងល្អ។

​​   ជារួមបើសិនជាអ្នកចង់បំផុសនូវចំណេះដឹង និង គំនិតច្នៃប្រឌិតដែលមាននៅក្នុងខ្លួនអ្នក អ្នកត្រូវតែចំណាយពេលហ្វឹកហាត់ និងរៀនពីវាជារៀងរាល់ថ្ងៃតាមរយៈការធ្វើការងារ និងការសិក្សារៀនសូត្ររបស់អ្នក។ដូចនេះចំពោះចំណុចធំៗទាំង៣ខាងលើដែលបានលើកឡើងមកនេះ ពួកយើងសង្ឃឹមថាវានឹងជួយអភិវឌ្ឍសមត្ថភាពនៃការគិតរបស់អ្នកឲ្យបានកាន់តែរីកចម្រើន និងជួយឲ្យការលក់របស់អ្នកកាន់តែទទួលបានជោគជ័យផងដែរ។ដកស្រង់ចេញពីសៀវភៅ “ ចិត្តសាស្ត្រនៃការលក់”

 

 

 

ពាណិជ្ជកម្ម

យុទ្ធនាការទីផ្សារធំៗចំនួន៣របស់កូកា-កូទ្បា

យុទ្ធនាការទីផ្សារធំៗចំនួន៣របស់កូកា-កូទ្បា

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍​ ហើយចង់ស្វែងយល់អំពីគំនិតថ្មីៗនៅក្នុងការធ្វើទីផ្សារ នោះក្រុមហ៊ុន កូកា-កូទ្បាពិតជាគម្រូដ៏ល្អបំផុតសម្រាប់លោកអ្នក។ ចាប់តាំងពីឆ្នាំ១៨៨៦រហូតដល់ពេលបច្ចុប្បន្នក្រុមហ៊ុនយក្សមួយនេះនៅតែបន្តរក្សាកេរ្តិ៍ឈ្មោះដ៏ល្បីរបស់ខ្លួននៅក្នុងទីផ្សារភេសជ្ជះរបស់ពិភពលោក។ កត្តាមួយក្នុងចំណោមកត្តាជាច្រើនទៀតដែលជម្រុញអោយក្រុមហ៊ុននេះជោគជ័យទៅបានគឺអាស្រ័យទៅលើការធ្វើយុទ្ធនាការទីផ្សារប្រកបដោយភាពច្នៃប្រឌិតនិងប៉ិនប្រសព្វរបស់ក្រុមហ៊ុននេះផ្ទាល់។

តើយុទ្ធនាការទីផ្សារណាខ្លះដែលធ្វើឲ្យក្រុមហ៊ុនកូកា-កូទ្បាទទួលបាននូវភាពជោគជ័យរហូតដល់សព្វថ្ងៃ?

១ . យុទ្ធនាការ Share A Coke :

 

កាលពីឆ្នាំ២០១៩កន្លងទៅនេះក្រុមហ៊ុន កូកា-កូទ្បា​​ ​បានដាក់ចេញនូវយុទ្ធនាការបោះពុម្ពឈ្មោះ ពលរដ្ឋអាមេរិច នៅលើសំបកកំប៉ុងរបស់ខ្លួនដែលយុទ្ធធានាការនេះពិតជាទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនអាមេរិច ដោយមានមនុស្សជាច្រើនបានចូលរួមថតរូបកំប៉ុងកូកា-កូទ្បា​​  ដែលមានឈ្មោះរបស់ពួកគេផ្ទាល់ហើយធ្វើការបង្ហោះនិងចែករំលែកនៅក្នុងបណ្តាញសង្គម ។ ជាលទ្ធផលអត្រានៃការលក់របស់ក្រុមហ៊ុន កូកា-កូទ្បា​ ​​មានការកើនទ្បើងយ៉ាងគំហុកគួរឲ្យកត់សម្គាល់។ ពិសេសជាងនេះទៅទៀត យុទ្ធនាការនេះត្រូវបានធ្វើទ្បើងនៅក្នុងប្រទេសចំនួន២០ទូទាំងពិភពលោក ហើយនៅតែបន្តទទួលបាននូវភាពជោគជ័យផងដែរ។

តើអ្វីដែលអ្នកអាចរៀនបានពីយុទ្ធនាការទីផ្សារមួយនេះ?

 

មូលហេតុចម្បងដែលធ្វើឱ្យយុទ្ធនាការនេះទទួលបាននូវភាពជោគជ័យខ្លាំងយ៉ាងនេះគឺដោយសារតែការដែលអាចផ្សារភ្ជាប់នូវទំនាក់ទំនងយ៉ាងល្អរវាងអតិថិជននិងផលិតផលរបស់ពួកគេ ។ តើអ្នកគិតថាមានមនុស្សប៉ុន្មានអ្នកដែលនឹងទិញផលិតផលរបស់អ្នកប្រសិនបើពួកគេឃើញឈ្មោះរបស់ពួកគេនៅលើផលិតផលនោះ?ការធ្វើបែបនេះអាចធ្វើឲ្យអតិថិផនរបស់អ្នកមានអារម្មណ៍ថាពិសេស ស្និតស្នាល និង ផ្ទាល់ខ្លួន។ ដូច្នេះមុនពេលដែលអ្នកចាប់ផ្តើមធ្វើយុទ្ធនាការទីផ្សារឬក៏ការផ្សព្វផ្សាយពាណិជ្ជកម្មណាមួយ​ អ្នកគួរតែគិតជាមុនសិនថាតើអ្នកអាចផ្សារភ្ជាប់នូវទំនាក់ទំនងរវាងអតិថិជននិងផលិតផលរបស់អ្នកបានដោយរបៀបណា​?

២​ . យុទ្ធនាការ Always Coca-Cola

 

នៅឆ្នាំ១៩៩៣ ក្រុមហ៊ុន កូកាកូទ្បា បានសាកល្បងនៅក្នុងការចាប់យកបច្ចេកវិទ្យាថ្មីមករួមបញ្ចូលនៅក្នុងការធ្វើយុទ្ធនាការទីផ្សាររបស់ពួកគេ ។ ជំនួសអោយការប្រើប្រាស់គំនូរជីវចលដែលគូរ​​​​ដោយដៃមកធ្វើជាវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម​​ ក្រុមហ៊ុន កូកាកូទ្បា​ បានវិនិយោគទៅលើគំនូរជីវចលដោយប្រើប្រាស់កុំព្យូរទ័រវិញ​។​ គំនូរជីវចលនោះគឺបានបង្ហាញអំពីខ្លាឃ្មុំទឹកកកមួយហ្វូងដែលកំពុងតែផឹកនូវភេសជ្ជះ កូកាកូទ្បា នៅពេលដែលពួកគេកំពុងតែមើលភាពយន្ត​។ ​​​​​​​​យុទ្ធនាការមួយនេះគឺទទួលបាននូវការចាប់អារម្មណ៍ខ្លាំងណាស់ពីសំណាក់អតិថិជនរបស់ពួកគេដោយសារ​វាគឺជាអ្វីដែលថ្មី ប្លែក​​​​​​​​​​ និងមិនមានក្រុមហ៊ុនណាមួយធ្លាប់ធ្វើនៅអំទ្បុងពេលនោះទេ​។

តើអ្វីដែលអ្នកអាចរៀនបានពីយុទ្ធនាការទីផ្សារមួយនេះ?

យុទ្ធនាការទីផ្សារមួយនេះ បានបង្ហាញអោយយើងដឹងថាក្នុងនាមជាអ្នកធ្វើទីផ្សារ ការដែលហ៊ាននៅក្នុងការសាកល្បងនូវអ្វីដែលថ្មីៗ​ ពិតជារឿងដែលសំខាន់ខ្លាំងណាស់​សម្រាប់អាជីវកម្ម។ តើអ្នកគិតថា ការផ្សព្វផ្សាយពាណិជ្ជកម្មខាងលើអាចនឹងទទួលបាននូវលទ្ធផលយ៉ាងដូចម្តេច បើសិនជាពួកគេបដិសេធនៅក្នុងការប្រើប្រាស់គំនូរជីវចលកុំព្យូទ័រហើយបែរជាជំនួសដោយគំនូរជីវចលដែលគូរដោយដៃវិញ ? ការសម្រេចចិត្តរបស់ក្រុមហ៊ុន កូកាកូទ្បា​ ក្នុងការជ្រើសរើសបច្ចេកវិទ្យាថ្មីៗ គឺជាការជំនួសនូវអ្វីដែលសាមញ្ញធម្មតាទៅជាអ្វីដែលប្លែកនិងគួរឲ្យទាក់ទាញសម្រាប់ជួយបង្កើននូវចំណាប់អារម្មណ៍ពីអតិថិជននៅពេលដែលពួកគេបានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មនោះ។ ដូច្នេះអ្នកគួរបង្កើននូវការចាប់អារម្មណ៍និងសម្លឹងស្វែងរកនូវបច្ចកវិទ្យាថ្មីៗណាដែលអាចជួយអោយការធ្វើទីផ្សាររបស់អ្នកមានភាពល្អប្រសើរទ្បើងបាន ។

៣. យុទ្ធនាការ The World’s Cup

 

យុទ្ធនាការទីផ្សារ The World’s Cup​​​​​​​​​​​​ ត្រូវបានបង្កើតទ្បើងដើម្បីចូលរួមអបអរសារទរ​​ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ចម្រុះជាតិសាសន៍ទូទាំងពិភពលោកកាលពីឆ្នាំ ២០១៤។ ក្រុមហ៊ុន កូកា-កូទ្បា បានផ្សព្វផ្សាយនូវវីដេអូពាណិជ្ជកម្មដ៏គួរអោយទាក់ទាញមួយដែលបង្ហាញអំពីការនាំយកនូវសំបុត្រអញ្ជើញសម្រាប់ការចូលរួមប្រកួតក្នុងព្រឹត្តការណ៍នេះរួមជាមួយនឹងភេសជ្ជះកូកា-កូទ្បាទៅជូនក្រុមបាល់ទាត់សញ្ជាតិផ្សេងៗទូទាំងពិភពលោក ។ វាមិនត្រឹមតែជាវីដេអូសាច់រឿងធម្មតាទេ តែជាវីដេអូដែលបង្កប់នូវមនោសញ្ចេតនានិងភាពកក់ក្តៅរួមជាមួយគ្នាផងដែរ។

តើអ្វីដែលអ្នកអាចរៀនបានពីយុទ្ធនាការទីផ្សារមួយនេះ?

បើសិនជាអ្នកចង់បង្កើតនូវការផ្សព្វផ្សាយពាណិជ្ជកម្មមួយដែលទាក់ទាញ អ្នកគួរតែគិតពីអ្វីដែលអាចកើតទ្បើងនៅក្នុងជិវិតពិតជាក់ស្តែងទើប ​អាចបំផុសនូវគំនិតនិងអារម្មណ៍របស់អតិថិជនអ្នកបាន ។ បើទោះបីជាអ្នកមិនមានកញ្ចប់ថវិកាច្រើនសម្រាប់ចំណាយដូចជាក្រុមហ៊ុនកូកា-កូទ្បា ក៏ដោយប៉ុន្តែអ្នកអាចរៀនពីពួកគេហើយចាប់យកនូវគំនិតថ្មីៗដែលមានប្រយោជន៍យកមកកែច្នៃហើយអនុវត្តន៍បាន ។ ការចំណាយពេលដើម្បីរៀនពីអ្នកដទៃគឺជាគន្លឹះនៃភាពជោគជ័យ។

ពាណិជ្ជកម្ម

វិធីសាស្ត្រ៦យ៉ាងដើម្បីចៀសវាងពីការខាតបង់ក្នុងការវិនិយោគទុន

0

វិធីសាស្ត្រ៦យ៉ាងដើម្បីចៀសវាងពីការខាតបង់ក្នុងការវិនិយោគទុន

“អ្នកដែលមិនហ៊ានប្រថុយបានត្រឹមតែរង់ចាំឱកាសតែប៉ុណ្ណោះ ចំណែកឯអ្នកដែលហ៊ានប្រថុយនឹងក្លាយជាអ្នកសាងឱកាស តែបើមិនហ៊ានប្រថុយគ្រោះថ្នាក់ទេ អ្នកនឹងគ្មានថ្ងៃទទួលបានកម្រៃដ៏ច្រើនមហាសាលឡើយ”(ទស្សនៈរបស់ជនជាតិជីហ្វ)។

ជាការពិតណាស់មនុស្សគ្រប់គ្នាសុទ្ធតែរំពឹងឲ្យខ្លួនឯងទទួលបានកម្រៃពីការវិនិយោគទុនឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ហើយចង់ចៀសវាងនូវបញ្ហាប្រឈមផ្សេងៗ និងការខាតបង់មួយចំនួនក្នុងការវិនិយោគ។ដោយយើងឃើញថានៅក្នុងខ្សែភ្នែករបស់ជនជាតិជីហ្វ​ ផលប្រយោជន៍នៃការវិនិយោគទុននិងការប្រថុយរមែងមានអត្រាប្រែប្រួលទៅតាមគ្នា។ជាក់ស្ដែងបើការវិនិយោគទុនមានផលតបស្នងខ្ពស់ នោះហានិភ័យក៏ខ្ពស់ទៅតាមហ្នឹងដែរ តែផ្ទុយទៅវិញបើសិនជាការវិនិយោគទុនមានហានិភ័យតិច នោះផលកម្រៃដែលយើងទទួលបានពីការវិនិយោគក៏តិចទៅតាមហ្នឹងដែរ។ដូចនេះតើយើងត្រូវធ្វើយ៉ាងណាដើម្បីអាចចៀសវាងរាល់បញ្ហានិងការខូតខាតក្នុងការវិនិយោគបានទៅ?ចំណុចទាំង៦ខាងក្រោមនេះនឹងជួយអ្នកឲ្យវិនិយោគទុនបានកម្រៃច្រើន៖

១. កុំដាក់លុយទាំងអស់នៅក្នុងកាបូបតែមួយ

ពេលដែលអ្នកដំណើរការទៅតាមផែនការវិនិយោគទុនរបស់អ្នក ចូរចាំទុកថាកុំចំណាយដើមទុនទាំងអស់ទៅលើផលិតផលតែមួយឬប្រភេទតែមួយជាដាច់ខាត ព្រោះបើហោប៉ៅមួយរហែក អ្នកនឹងមានហោប៉ៅមួយទៀតដែលមានលុយ។វិធីដែលល្អគឺ អ្នកគួរតែបំបែកដើមទុនដែលមានទៅវិនិយោគលើធុរកិច្ចផ្សេងៗគ្នា ព្រោះការធ្វើដូច្នេះអ្នកនឹងអាចកាត់បន្ថយហានិភ័យនិងការពារកុំឲ្យមានការខូតខាតធ្ងន់ធ្ងរពេករហូតដល់មិនអាចដោះស្រាយបាន។ដូចនេះការវិនិយោគបែបនេះគឺជាវិធីមួយដែលមានសុវត្ថិភាពបំផុត។

២. កុំធ្វើអ្វីទៅតាមអារម្មណ៍

   នៅក្នុងទីផ្សារភាគហ៊ុនតែងតែមាននិន្នាការក្នុងការនិយោគទុនទៅលើអ្វីមួយឲ្យកើតឡើងជានិច្ច ហើយពេលណាដែលកើតនិន្នាការនោះឡើង ប្រាកដជាមានដើមទុនជាច្រើនមកប្រមូលផ្ដុំគ្នាក្នុងរយៈពេលដ៏ខ្លី។ដូច្នេះពេលវេលានេះគឺជាពេលវេលាដែលវិនិយោគិនគួរតែហ៊ានចំណាយដើមទុន​រប​ស់ខ្លួនឲ្យពេញទំហឹង តែកុំធ្វើអ្វីដែលផ្ទុយពីនិន្នាការនិងធ្វើទៅតាមអារម្មណ៍របស់ខ្លួនឯងជាដាច់ខាត។

Samuel, Smiley, Smiliy, Thumbs Down

៣​. ប្រើប្រាជ្ញានិងបទពិសោធន៍របស់អ្នកដទៃឲ្យក្លាយទៅជាប្រយោជន៍

ចំពោះវិនិយោគិនថ្មីដែលទើបតែចាប់ផ្ដើមធ្វើការវិនិយោគទុននៅក្នុងទីផ្សារភាគហ៊ុនអាចនឹងមានអារម្មណ៍ស្មុគស្មាញពេលដែលត្រូវជួបនឹងវិធីឬទិចនិចវិនិយោគទុនផ្សេងៗ ព្រោះនាពេលបច្ចុប្បន្ននេះមានផលិតផលថ្មីៗក៏កាន់តែកើនឡើងជាបន្តបន្ទាប់ ដូច្នេះល្បឿនក្នុងការផ្សព្វផ្សាយទិន្នន័យកាន់តែមិនមែនជារឿងងាយដែលវិនិយោគិនធម្មតាម្នាក់អាចធ្វើបាននោះឡើយ។ ហេតុដូចនេះ ការវិនិយោគទុនដោយអាស្រ័យលើកម្លាំងរបស់ខ្លួន​តែម្នាក់នោះ វាមិនមែនជារឿងងាយស្រួលឡើយ។តែវិធីដែលមានសុវត្ថិភាពនិងគួរឲ្យជឿជាក់ជាងការសម្រេចចិត្តដោយខ្លួនឯងនោះគឺ យើងគួរប្រគល់ដើមទុនឲ្យអ្នកជំនាញជួយសម្រេចចិត្តវិនិយោគទុនជំនួសវិញទើបជាការប្រសើរ។

៤. វិនិយោគទុនលើធុរកិច្ចអចលនទ្រព្យក្នុងទីតាំងដែលសមរម្យ

   អចលនទ្រព្យគឺជាវត្ថុដែលអាចវិនិយោគ អាចស្នាក់នៅឬអាចឲ្យអ្នកដទៃជួលក៏បាន។ដូច្នេះការជ្រើសរើសទីតាំងដ៏ល្អគ៏ជាគន្លឹះមួយដ៏សំខាន់ដែលធ្វើឲ្យវិនិយោគិនទទួលបាននូវផលតបស្នងយ៉ាងច្រើនមហាសាល ជាក់ស្ដែងដូចជា ទីតាំងដែលនៅកណ្ដាលក្រុងដែលមានផ្លូវគមនាគមន៍ងាយស្រួល មានតំបន់ពាណិជ្ជកម្មដែលមានមនុស្សទៅមកជាច្រើនឆ្លងកាត់ ជាតំបន់ទេសចរណ៍ដែលមានមនុស្សអ៊ូអរ ជាតំបន់សេដ្ឋកិច្ចពិសេស និងជាតំបន់ឧស្សាហកម្ម គឺសុទ្ធសឹងតែជាទីតាំងដែលសក្តិសមបំផុតក្នុងការវិនិយោគទុនទៅលើអចលនទ្រព្យទាំងអស់នោះ។

Tokyo, Bill, Sky, Night, Landmark

      ៥.មានចំណេះដឹង

ចំណេះដឹងគឺជាផ្លាកសញ្ញាប្រាប់ផ្លូវ និងប្រាប់ពីទិសដៅដែលអ្នកចង់ទៅ។យើងឃើញថាពេលដែលនិន្នាការមួយនៅក្នុងទីផ្សារចាប់ផ្ដើមស្ងប់នោះ អ្នកខ្លះអាចនឹងប្រញាប់ធ្វើការសម្រេចចិត្តវិនិយោគម្ដងទៀតដើម្បីឆ្លៀតឱកាសយកចំណេញមុននឹងឱកាសនោះកន្លងផុតទៅ ព្រោះទោះបីជាផលកម្រៃដែលទទួលបានមានកំណត់ក៏ដោយ តែត្រូវចាត់ទុកថាវាជាឱកាសមួយដែលកម្រមានណាស់។ដូចនេះបើចង់រកផលកម្រៃឲ្យបានច្រើន យើងត្រូវចេះប៉ាន់ស្មាននិន្នាការទីផ្សារឲ្យបាន មុនពេលដែលនិន្នាការនោះកើតឡើង ។ដោយសារតែហេតុផលបែបនេះហើយទើបយើងនិយាយបានថា ចំណេះដឹងប្រៀបដូចជាផ្លាកសញ្ញាប្រាប់ផ្លូវ។

Image result for knowledgeable

      ៦. ធ្វើទៅតាមកម្លាំងរបស់ខ្លួន

   នៅពីក្រោយផលកម្រៃដ៏ច្រើនមហាសាលរមែងមានហានិភ័យខ្ពស់ដែលមិនអាចចៀសវាងបានឡើយ ប៉ុន្តែការវិនិយោគទុនដែលមានហានិភ័យខ្ពស់ក៏ធ្វើឲ្យយើងទទួលបានផលកម្រៃខ្ពស់ដែរ។ដូច្នេះចំពោះវិនិយោគិនដែលមានដើមទុនសមល្មម ឬមានដើមទុនកំណត់មួយ ពួកគេមិនគួរជ្រើសរើសយកការវិនិយោគដែលមានហានិភ័យខ្ពស់ពេកនោះទេ ព្រោះវានឹងធ្វើឲ្យពួកគេខាតបង់ ឬក្ស័យធនជាដើម។

ជារួម មិនថាអ្នកបម្រុងនឹងវិនិយោគឬកំពុងតែវិនិយោគនៅក្នុងទីផ្សារភាគហ៊ុននោះទេ កុំភ្លេចពិចារណាផងថា តើខ្លួនឯងមានកម្លាំងគ្រប់គ្រាន់ក្នុងការវិនិយោគទុននោះដែរឬទេ? កុំបណ្ដោយខ្លួនឲ្យធ្លាក់ចុះជ្រៅរហូតដល់មិនអាចកែប្រែបានឲ្យសោះ ព្រោះបម្រាមដែលសំខាន់បំផុតក្នុងការវិនិយោគទុននោះគឺការធ្វើអ្វីដោយមិនគិតពីផលដែលអាចនឹងកើតឡើងនាពេលអនាគត។ដូច្នេះវិនិយោគិនរាល់គ្នាគួរតែរៀបចំផែនការ និងកំណត់គោលដៅទុកជាមុនទើបអាចក្លាយជាវិនិយោគិនដ៏ជោគជ័យម្នាក់។

ពាណិជ្ជកម្ម

ហេតុអ្វីបានជាត្រូវសរសេរផែនការធុរកិច្ច?

0

ហេតុអ្វីបានជាត្រូវសរសេរផែនការធុរកិច្ច?

បច្ចុប្បន្ននេះពិភពលោកមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ដូច្នេះហើយទើបការធ្វើធុរកិច្ចមានការប្រឈមយ៉ាងខ្លាំង។បើធុរកិច្ចមិនអាចកែប្រែឲ្យមានប្រសិទ្ធភាពនិងឲ្យស្របទៅនឹងស្ថានការណ៍ដែលកើតឡើងទាំងនៅក្នុងនិងក្រៅប្រទេសបានទេ នោះឱកាសដែលធ្វើឲ្យធុរកិច្ចអាចដំណើរការបានរហូតដល់ត្រើយដើម្បីសម្រេចគោលដៅដែលបានកំណត់នោះក៏មិនមែនជារឿងងាយស្រួលដែរ។ដូច្នេះរឿងដែលសំខាន់បំផុតក្នុងការធ្វើធុរកិច្ចនោះគឺ ការរៀបគម្រោងឲ្យបានគ្រប់គ្រាន់និងមានការវាយតម្លៃដើម្បីមើលថាតើអ្វីដែលបានដំណើរការទៅនោះវាស្របទៅនឹងគម្រោងដែរឬទេ?តើវាកំពុងឆ្ពោះទៅកាន់ទិសដៅដែលយើងចង់បានហើយឬនៅ?បើធុរកិច្ចណាមិនបានធ្វើផែនការឲ្យបានល្អទេ ឬគ្មានការគ្រប់គ្រង ឬមិនបានកំណត់ការវាយតម្លៃលទ្ធផលនៃដំណើរការប្រកបដោយប្រសិទ្ធភាពទេនោះ ទីបំផុតធុរកិច្ចនោះនឹងមិនអាចដំណើរការបានជាបន្តទៀតបានឡើយ។

ដើម្បីការពារកុំឲ្យរឿងមិនល្អទាំងនេះកើតឡើងក្នុងការធ្វើធុរកិច្ចនោះ អ្នកធុរកិច្ចឬអ្នកដែលបម្រុងនឹងធ្វើធុរកិច្ចចាំបាច់ត្រូវតែយកគំនិតដែលបានរៀបចំជាប្រព័ន្ធយ៉ាងល្អ និងទិន្នន័យផ្សេងៗដែលបានស្រាវជ្រាវមកដាក់បញ្ចូលគ្នាដែលយើងហៅថា“ផែនការធុរកិច្ច Business Plan”ដើម្បីធ្វើជាវិធីឬផែនទីដើម្បីឲ្យធុរកិច្ចនាពេលអនាគតអាចឈរជើងបានយូរ។

Business Plan, Business Planning

មនុស្សជាច្រើនអាចនឹងឆ្ងល់ថា ហេតុអ្វីទើបយើងត្រូវសរសេរផែនការធុរកិច្ច?ចម្លើយដែលងាយតែមានន័យដែលអ្នកជំនាញផ្នែកសរសេរផែនការធុរកិច្ចភាគច្រើនបាននិយាយគឺថា ការសរសេរផែនការធុរកិច្ចជា ការបង្ហាញនូវទិន្នន័យសំខាន់ៗដែលបានប្រមូលមកពីការស្រាវជ្រាវ ការវិភាគ និងការប៉ាន់ស្មានស្ថានការណ៍ដើម្បីប្រើជាវិធីក្នុងការធ្វើធុរកិច្ច។ រឿងដែលសំខាន់បំផុតនៃការសរសេរផែនការធុរកិច្ចគឺ បង្ហាញឲ្យឃើញពីសក្តានុពលរបស់ធុរកិច្ចដែលកំពុងដំណើរការ ដើម្បីរកដើមទុនមកធ្វើធុរកិច្ចបន្ថែម។

បើចង់ឲ្យនិយាយពីវត្ថុបំណងនៃការសរសេរផែនការធុរកិច្ចឲ្យចំៗនោះ យើងអាចសរុបបានថា៖

១. យើងត្រូវសរសេរផែនការធុរកិច្ចដើម្បីប្រាប់អំពីគោលដៅនិងដំណាក់កាលដែលត្រូវធ្វើដើម្បីសម្រេចគោលដៅទាំងនោះ។

២. យើងត្រូវមានផែនការធុរកិច្ចដើម្បីជួយអភិវឌ្ឍសមត្ថភាពផ្នែកគ្រប់គ្រងដោយឲ្យអ្នកធុរកិច្ចបានហ្វឹកហាត់ពីវិធីគិត និងវិធីកែប្រែស្ថានការណ៍ល្អនិងមិនល្អដែលកើតឡើងចំពោះធុរកិច្ចរបស់ខ្លួន។

៣.​ យើងត្រូវមានផែនការធុរកិច្ចដើម្បីឲ្យអ្នកធុរកិច្ចធ្វើធុរកិច្ចដែលមានបែបផែននិងមានភាពជាអ្នកជំនាញ។

៤.​ យើងត្រូវមានផែនការធុរកិច្ចដើម្បីជួយរកឧបសគ្គដែលវិនិយោគិនអាចនឹងជួបក្នុងកំឡុងពេលធ្វើធុរកិច្ច និងជួយឲ្យអ្នកវិនិយោគអាចត្រៀមខ្លួនទប់ស្កាត់ជាមួយនឹងបញ្ហាទាំងនោះបានយ៉ាងល្អ។ក្រៅពីនេះការសរសេរផែនការធុរកិច្ចអាចជួយឲ្យវិនយោគិនមានទំនាក់ទំនងល្អជាមួយនឹងអ្នកផ្គត់ផ្គង់វត្ថុធាតុដើម ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម អ្នកច្បាប់ គណនេយ្យករ អ្នកត្រួតពិនិត្យបញ្ជី ទីប្រឹក្សាធុរកិច្ច និងក្រុមបុគ្គលផ្សេងៗទៀត។

ជារួមការសរសេរផែនការធុរកិច្ចមុនពេលនឹងចាប់ផ្ដើមចូលប្រឡូកអាជីវកម្មដោយខ្លួនឯង គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះការធ្វើបែបនេះអាចធ្វើឲ្យយើងដឹងថាធុរកិច្ចដែលយើងបានជ្រើសរើសនោះពិតជាល្អមែនឬអត់ មានភាពរីកចម្រើនឬអត់។ហើយចំពោះគំនិតនៃការសរសេរនេះបានដកស្រង់ចេញពីសៀវភៅវិធីសរសេរផែនការធុរកិច្ច។

 

ពាណិជ្ជកម្ម

តើអ្នកគួរតែមានលក្ខណៈសម្បត្តិអ្វីខ្លះដើម្បីក្លាយជាវិនិយោគិនដ៏ជោគជ័យ?

នាពេលបច្ចុបបន្ននេះវិស័យអចលនទ្រព្យកំពុងតែមានវិសាលភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ យើងសង្កេតឃើញថាក្នុងអំទ្បុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសំណង់អគារធំៗ ព្រមទាំងគេហដ្ឋានជាច្រើនកំពុងតែរីកដុះដាលនិងលេចចេញជារូបរាងជាលំដាប់។ អាស្រ័យហេតុនេះទើបមានមនុស្សជាច្រើនមានការចាប់អារម្មណ៍ហើយបែរមកវិនិយោគលើវិស័យនេះវិញ។ ការប្រទ្បូកនៅក្នុងវិស័យអចលនទ្រព្យអោយបានជោគជ័យមិនសូវជាងាយស្រួលប៉ុន្មានទេ។ ក្នុងអំទ្បុងពេលដែលអ្នកដើរនៅលើផ្លូវនេះអ្នកប្រាកដជាបានជួបនូវបញ្ហានិងការខាតបង់ជាច្រើនដែលវិនិយោគិនមិនតិចទេបានឆ្លងកាត់រួចមកហើយមុនពេលដែលពួកគេឈានទៅដល់ភាពជោគជ័យ។

ដូច្នេះបើសិនជាអ្នកកំពុងតែមានក្តីស្រមៃឬក៏មានបំណងចង់ក្លាយទៅជាវិនិយោគិនដ៏ជោគជ័យម្នាក់​ អត្ថបទនេះនឹងបង្ហាញប្រាប់អ្នកអំពីលក្ខណ:សម្បត្តិមួយចំនួនដែលវិនិយោគិនជោគជ័យជាច្រើនមានហើយអ្នកក៏គួរតែមានផងដែរ។

១. ស្គាល់ច្បាស់ពីដែនកំណត់របស់ខ្លួនឯង

ខ្លួនអ្នកផ្ទាល់គឺជាទ្រព្យសម្បត្តិដ៏ពិសេសបំផុតដែលអ្នកមាន។ ជាការពិតអ្នកគឺជាចំណុចចាប់ផ្តើមដ៏ធំបំផុតនៃការវិនិយោគរបស់អ្នក។ វាគឺជារឿងមួយដែលសំខាន់ក្នុងការស្វែងយល់ពីជំនាញនិងទេពកោសល្យរបស់អ្នក។ប្រហែលជាអ្នកអាចមានសម្ថភាពនូវក្នុងការគ្រប់គ្រងនូវអចលនទ្រព្យសម្រាប់ជួលតែក៏មិនប្រាកដថាអ្នកអាចក្លាយទៅអ្នកវិនិយោគដ៏ជោគជ័យនៅក្នុងវិស័យអចលនទ្រព្យដែរ។ វិនិយោគិនជោគជ័យតែងតែគិតថាតើពួកគេគួរតែចំណាយពេលទៅលើអ្វីដែលល្អបំផុត។ការដែលអ្នកព្យាយាមចង់ធ្វើរឿងគ្រប់យ៉ាងអាចនឹងក្លាយទៅជាការចំណាយពេលឥតប្រយោជន៍ទៅវិញ។ អ្នកគួរតែយកពេលខ្លះមកគិតនិងឆ្លុះបញ្ចាំងពីខ្លួនឯងដើម្បីអោយអ្នកដឹងថាតើអ្នកពូកែខាងអ្វីជាងគេហើយអ្នកគួរតែយកពេលវេលារបស់អ្នកទៅធ្វើរឿងអ្វីដែលសាកសមបំផុតសម្រាប់ខ្លួនឯង។ អ្នកគួរតែលះបង់នូវរឿងមួយចំនួនដែលពុំសូវសំខាន់សម្រាប់អ្នកហើយរៀនទុកចិត្តលើអ្នកដទៃនិងមនុស្សជុំវិញខ្លួនរបស់អ្នកអោយធ្វើអ្វីទាំងនោះសម្រាប់អ្នកវិញពីព្រោះថាមនុស្សម្នាក់ៗមានចំណុចពិសេស ទេពកោសល្យនិងជំនាញរៀងៗខ្លួន។ វិនិយោគិនដ៏ជោគជ័យតែងតែដឹងច្បាស់ពីដែនកំណត់របស់ខ្លួនឯង។

២ .ផ្តោតទៅលើទិន្នន័យច្បាស់លាស់

វិនិយោគិនជោគជ័យមិនធ្វើការសម្រេចចិត្តទៅតាមអារម្មណ៍របស់ខ្លួនឯងនោះទេ ។ នៅពេលដែលរឿងអ្វីមួយគ្មានការធានាពីភាពជោគជ័យច្បាស់លាស់ទេនោះ​ការពិនិត្យមើលទៅលើទិន្ន័យគឺជាចំណុចដែលសំខាន់បំផុត។អ្វីទាំងអស់ដែលមាននៅក្នុងអាជីវកម្មតាំងពីការធ្វើទីផ្សាររហូតដល់ការវិភាគចរចារសុទ្ធតែមាននូវទិន្ន័យ។បើសិនជាអ្នកមើលឃើញថាទិន្ន័យរបស់អចលនទ្រព្យនោះមិនល្អទេ អ្នកមិនគួរវិនិយោគទេ ពីព្រោះថាអ្នកអាចនឹងខាតបង់នាពេលអនាគត។ វិនិយោគិនជោគជ័យចាត់ទុកទិន្ន័យជាតម្លៃស្នូលនៃការវិនិយោគ។

៣ . គិតទៅលើគុណភាពជាជាងបរិមាណ

វិនិយោគិនជោគជ័យនឹងជ្រើសរើសកិច្ចព្រមព្រៀងមួយដែលផ្តល់ផលប្រយោជន៍ច្រើនជាជាងកិច្ចព្រមព្រៀងដែលមើលទៅហាក់ដូចជាមានចំនួនច្រើនតែផ្តល់ផលប្រយោជន៍តិច។ នៅពេលដែលអ្នកចាប់ទទួលកិច្ចព្រមព្រៀងណាមួយអ្នកគួរតែពិនិត្យទៅលើចំណុចមូលដ្ឋានមួយចំនួនជាមុនសិនថាតើអ្នកនឹងត្រូវខាតបង់អ្វីខ្លះបើសិនជាអ្នកវិនិយោគលើគម្រោងមួយនេះ ? ជាទូទៅបញ្ហាជាមួយនឹងគម្រោងខ្នាតមធ្យមគឺថាអ្នកត្រូវតែធ្វើប្រតិបត្តិការរបស់អ្នកអោយបានល្អបំផុតទើបអ្នកអាចទទួលបាននូវផលចំនេញ​ដែលវាមិនសូវជាងាយស្រួលប៉ុន្មានទេ ។ ផ្ទុយទៅវិញបើសិនជាអ្នកអត់ធ្មត់ហើយរងចាំទទួលគម្រោងផ្សេងដែលល្អជាងនេះអ្នកអាចនឹងទទួលបានភាពជោគជ័យជាង​។

៤​​ . រៀនឆ្លើយថា”​ទេ”

អ្នកមិនអាចចេះតែយល់ព្រមចំពោះរឿងគ្រប់យ៉ាងនោះទេ ។ វិនិយោគិនជោគជ័យដឹងច្បាស់ថា តើនៅក្នុងស្ថានភាពបែបណាគួរតែបដិសេធហើយស្ថានភាពបែបណាគួរតែយល់ព្រម។ ប្រហែលជាពេលខ្លះភ្នាក់ងារអចលនទ្រព្យអាចនឹងបញ្ចុះបញ្ចូលអ្នកអោយវិនិយោគលើអចលនទ្រព្យណាមួយ​​ ដូច្នេះបើសិនជាអ្នកមិនចាប់អារម្មណ៍ទេអ្នកគួរតែបដិសេធជាជាងការយល់ព្រមចំពោះគ្រប់រឿងដែលអាចផ្តល់ផលប៉ះពាល់ដល់អ្នកនាពេលអនាគត។​ មិនមែនមនុស្សនិងអចលនទ្រព្យទាំងអស់សុទ្ធសឹងតែល្អសម្រាប់អ្នកទេ​ ​​​​ហើយការបដិសេធក៏មិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ។

៥ .ចំណង់ចំណូលចិត្ត និងការតស៊ូ

វិនិយោគិនភាគច្រើនទទួលបានជោគជ័យគឺដោយសារតែការស្រលាញ់និងការពេញចិត្តចំពោះអ្វីដែលគេកំពុងតែធ្វើ។ ពួកគេតែងតែបង្កើននូវចំណេះដឹងនិងគំនិតបន្ថែមទៀតតាមរយះការអាននិងការចូលរួមសិក្ខាសិសាផ្សេងៗដែលទាក់ទងនឹងវិស័យអចលនទ្រព្យ។ លើលពីនេះទៅទៀតពួកគេព្យាយាមបង្កើតនូវទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួននិងអ្នកដែលអាចជួយពួកគេបាន។ យ៉ាងណាមិញវិនិយោគិនជោគជ័យជាច្រើនសុទ្ធតែមាននូវចំណុចពិសេសរួមមួយគឺជាការតស៊ូមិនបោះបង់។ មិនថាជួបនឹងបញ្ហាឬការលំបាកយ៉ាងណាក៏ដោយក៏ពួកគេនៅតែបន្តស្វែងរកដំណោះស្រាយរហូតបានទទួលបានជោគជ័យដែរ​។

៦. ការមានវិន័យលើខ្លួនឯង

អ្នកត្រូវមានវិន័យលើខ្លួនឯង មិនគួរបណ្តោយអោយភាពលោភលន់នាំមុខអ្នកទ្បើយ ។ មានវិនិយោគិនមិនតិចទេដែលជួបប្រទះនឹងការខាតបង់រហូតដល់អស់ទ្រព្យពីខ្លួនក៏មាន​ នៅពេលដែលទីផ្សារអចលនទ្រព្យមានការធ្លាក់ចុះម្តងៗ ដោយសារតែការខ្វះនូវម្ចាស់ការលើខ្លួនឯង។ ការតាមដានព័ត៌មានថ្មីៗអំពីអចលនទ្រព្យគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់វិនិយោគិនប៉ុន្តែមានវិនិយោគិនមួយចំនួនពុំបានចាប់អារម្មណ៍នោះទេ។​ នៅពេលដែលតម្លៃអចលនទ្រព្យកំពុងតែទ្បើងខ្ពស់ពួកគេសង្វាតប្រមូលលុយទាំងអស់ទៅទិញដោយភាពលោភលន់ហើយភ្លាមៗនោះស្រាប់តែទីផ្សារបែរជាធ្លាក់ចុះវិញពួកគេក៏ត្រូវខាតបង់យ៉ាងធ្ងន់ធ្ងរ​ដែលនេះគឺជាលទ្ធផលនៃការមិនមានវិន័យលើខ្លួនឯង។

ដូច្នេះហើយបើសិនជាអ្នកចង់ក្លាយវិនិយោគិនដ៏ជោគជ័យអ្នកគួរតែព្យាយាមអភិវឌ្ឍន៍ខ្លួនឯងក៏ដូចជាបំពេញបន្ថែមនូវចំនុចខ្វះដែលអ្នកមានហើយចំណាយពេលបន្ថែមទៀតលើការតាមដានព័ត៌មាននិងចំណេះដឹងទាក់ទងនឹងអចលនទ្រព្យអោយបានច្រើនតាមដែលអាចធ្វើបាន។ លើសពីនេះទៅទៀតបើសិនជាអ្នកដាក់ចិត្តចង់ប្រទ្បូកក្នុងវិស័យនេះហើយអ្នកគួរតែរៀបចំផែនការជីវិតអ្នកអោយបានត្រឹមត្រូវនិងកុំបោះបង់ចោលទ្បើយទោះបីជាវាលំបាកតែថ្ងៃណាមួយអ្នកប្រាកដជានឹងទទួលបាននូវភាពជោគជ័យជាក់ជាមិនខាន។

ពាណិជ្ជកម្ម

តើការផ្សព្វផ្សាយពាណិជ្ជកម្មគឺជាអ្វី?

ការផ្សព្វផ្សាយពាណិជ្ជកម្មគឺជាផ្នែកមួយនៃការធ្វើទីផ្សាររបស់ក្រុមហ៊ុនឬម្ចាស់អាជីវកម្មតាមរយះការពិព័ណ៌នា បង្ហាញ ណែនាំអំពីផលិតផលឬសេវាកម្មរបស់អ្នកក្នុងគោលបំណងអោយអតិថិជនបានស្គាល់។ ​​​​​​​​​​​លើសពីនេះទៅទៀតគោលបំណងដ៏ធំបំផុតនៃការផ្សព្វផ្សាយពាណិជ្ជកម្មគឺធ្វើយ៉ាងណាអោយមានកំណើននៃការលក់។

ដូចដែលអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាការផ្សព្វផ្សាយពាណិជ្ជកម្មគឺពិតជាចាំបាច់ណាស់សម្រាប់អាជីវកម្ម ។ ប៉ុន្តែវាអាចនឹងក្លាយទៅជាការចំណាយដ៏ខ្ជះខ្ជាយនិងខាតពេលឥតប្រយោជន៍ទៅវិញប្រសិនបើការផ្សព្វផ្សាយពាណិជ្ជកម្មនោះមិនទទួលបានការចាប់អារម្មណ៍ពីអតិថិជនរបស់អ្នក។ កំហុសឆ្គងដ៏ធំបំផុតនៃវីដេអូ ឬ ផ្ទាំងពាណិជ្ជកម្មភាគច្រើនគឺកង្វះនូវភាពច្នៃប្រឌិត គ្មានភាពទាក់ទាញ មិនគួរអោយចាប់អារម្មណ៍ និងមិនគួរអោយចងចាំ ។

ជាក់ស្តែងដូចជាវីដេអូពាណិជ្ជកម្មរបស់ក្រុមហ៊ុនរថយន្តស៊េរីទំនើបមួយនៅរដ្ឋ Chicago ដែលបានបង្ហាញអំពីរថយន្តទំនើបដ៏ថ្មីស្រទ្បាងមួយគ្រឿងអមជាមួយនឹងរូបរាងដ៏គួរអោយទាក់ទាញដែលកំពុងធ្វើដំណើរយ៉ាងលឿនក្នុងរយះចំងាយ ១០០ម៉ាយ៍( miles)​​​​​​​​​​​​​ក្នុងមួយម៉ោងតាមជម្រាលភ្នំ ។ ​​​ប៉ុន្តែអ្វីដែលជាការពិតនោះគឺនៅរដ្ឋ Chicago គ្មានភ្នំនោះទេ រីឯល្បឿនកំណត់ក្នុងការបើកបរ វិញគឺ ៦០ ម៉ាយ៍ក្នុងមួយម៉ោង។ ដូចនេះកំហុសដ៏ធំបំផុតរបស់អ្នកផលិតវីដេអូពាណិជ្ជកម្មមួយនេះគឺជាភាពខ្វះខាតក្នុងការគិតវិភាគអោយបានល្អិតល្អន់ពីស្ថានភាពជាក់ស្តែង។ ជាលទ្ធផលនៃការផ្សព្វផ្សាយពាណិជ្ជកម្មនេះមិនបានទទួលការគាំទ្រនិងការពេញចិត្តពីអតិថិជនទ្បើយ ​ដែលជាហេតុធ្វើអោយក្រុមហ៊ុនត្រូវខាតបង់ថវិកានិងពេលវេលាឥតប្រយោជន៍។
ដូច្នេះប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម មុននឹងសម្រេចចិត្តធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម អ្នកគួរតែសួរខ្លួនឯងជាមុនសិនថា តើការផ្សព្វផ្សាយនោះអាចបង្កើននូវចំណាប់អារម្មណ៍របស់អតិថិជនមកលើអាជីវកម្មរបស់អ្នកឬក៏អត់? ឬក៏អ្នកអាចចំណាយលុយទាំងនោះទៅលើការអភិវឌ្ឍន៍នូវផលិតផលឬសេវាកម្មរបស់អ្នកអោយប្រសើរជាងមុនវិញ?
សាកគិតទៅមើលថាប្រសិនបើផលិតផលឬសេវាកម្មរបស់អ្នកល្អប្រសើរជាងមុនវាអាចជួយអ្នកក្នុងការកាត់បន្ថយការចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មបានមួយចំនួនធំ។ កាលណាគុណភាពនៃផលិតផលឬសេវាកម្មរបស់អ្នកកាន់តែល្អប្រសើរទ្បើងហើយនោះអ្នកប្រាកដជាទទួលបាននូវការពេញចិត្តនិងទំទុកចិត្តពីអតិថិជនជាក់ជាមិនខាន​។ បន្ទាប់មកពួកគេនឹងត្រទ្បប់មកទិញផលិតផលឬសេវាកម្មរបស់អ្នកម្តងទៀតដោយពុំចាំបាច់មានការផ្សព្វផ្សាយពាណិជ្ជកម្មទ្បើយ។ លើសពីនេះទៅទៀតពួកគេអាចនឹងណែនាំ អំពីផលិតផលឬសេវាកម្មរបស់អ្នកទៅកាន់មិត្តភក្តិ គ្រួសារនិងមនុស្សជុំវិញខ្លួនរបស់ពួកគេដែលអាចទាក់ទាញនូវអតិថិជនថ្មីៗជាច្រើន​ដែលនេះគឺជាជោគជ័យមួយដ៏ធំនៃអាជីវកម្ម។
ប៉ុន្តែមិនមែនមានន័យថារាល់អាជីវកម្មទាំងអស់សុទ្ធតែមិនចាំបាច់ត្រូវធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់នោះទេ។ ដូចដែលបាននិយាយពីខាងលើរួចមកហើយថាការផ្សព្វផ្សាយពាណិជ្ជកម្មគឺជាមធ្យោបាយមួយដែលអ្នកអាចបង្ហាញពីផលិតផលឬសេវាកម្មរបស់អ្នកអោយអតិថិជនបានស្គាល់ ដូច្នេះអ្នកគួរតែព្យាយាមបង្កើតនូវផ្ទាំងឬវីដេអូពាណិជ្ជកម្មដែលប្រកបភាពច្នៃប្រឌិត និងទាក់ទាញ។
តើអ្នកគួរតែផ្តោតទៅលើចំណុចអ្វីខ្លះនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម?

១. គោលបំណង

ជាទូទៅគោលបំណងនៃការផ្សព្វផ្សាយមាន ៤ គឺ
-ណែនាំផលិតផលឬសេវាកម្មរបស់អ្នកទៅកាន់ អតិថិជន(inform)
-បញ្ចុះបញ្ចូលអតិថិជនអោយទិញផលិតផលរបស់អ្នក ( Persuade)
-រំលឹកអតិថិជនអំពីផលិតផលឬសេវាកម្មរបស់អ្នក (remind)
-ជម្រុញការសម្រេចចិត្តរបស់អតិថិជនអោយជ្រើសរើសផលិតផលឬសេវាកម្មរបស់(reinforce)

២ .  ខ្លឹមសារ

ខ្លឹមសារនៃវីដេអូឬផ្ទាំងពាណិជ្ជកម្មត្រូវតែភ្ជាប់ទំនាក់ទំនងជាមួយនឹងគុណតម្លៃនៃអាជីវកម្មរបស់អ្នកតាមរយះពាក្យពេចន៍និងរូបភាព។ រាល់ខ្លឹមសារទាំងអស់គួរតែត្រូវបានធ្វើតេស្តសាកល្បងដោយអតិថិជនគោលដៅរបស់អ្នកជាមុនសិន តាមរយះ៦សំណួរខាងក្រោមនេះ :
1. តើអ្វីទៅជាខ្លឹមសារចម្បងដែលអ្នកចង់បង្ហាញនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មមួយនេះ?
2. តើអ្នកគិតថាអ្នកដែលបង្កើតនូវការផ្សព្វផ្សាយនេះចង់អោយអ្នកដឹងអំពីអ្វី ហើយធ្វើអ្វី ក្រោយពេលមើលវីដេអូឬសេវាកម្មរបស់អ្នក?
3.តើអ្នកគិតថាការផ្សព្វផ្សាយពាណិជ្ជកម្មនេះមានឥទ្ធិពលខ្លាំងប៉ុនណាក្នុងការធ្វើអោយអតិថិជនរបស់អ្នកទិញផលិតផលរបស់អ្នក?
4. តើអ្វីដែលជាចំណុចល្អនិងចំណុចខ្វះខាតនៅក្នុងផ្សព្វផ្សាយពាណិជកម្មរបស់អ្នក ?
5. តើអ្នកមានអារម្មណ៍យ៉ាងដូចម្តេចក្រោយពេលមើលផ្ទាំងពាណិជ្ជកម្មនេះ?
6. តើតំបន់ណាខ្លះដែលសាកសមក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នក?
ឧទាហរណ៍: តំបន់ក្បែរសាលារៀន តាមដងវិថី

៣ . ប្រព័ន្ធផ្សព្វផ្សាយ

 ការជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយគួរតែផ្តោតទៅលើការចំណាយជាសំខាន់។ ក្រៅពីការផ្សព្វផ្សាយតាមរយះកាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ ផ្ទាំងបដាដែលមានតម្លៃថ្លៃ​អ្នកអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយថ្មីៗជាច្រើនទៀតដូចជា Facebook LinkedIn YouTube Instagram ជាដើមដែលមានតម្លៃថោកជាង។តែជា​ដំបូងអ្នកត្រូវតែដឹងជាមុនសិនថា តើអតិថិជនគោលដៅរបស់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមួយណា។បន្ទាប់មកទៀតអ្នកអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនោះដើម្បីផ្សព្វផ្សាយទៅកាន់ពួកគេអោយចំគោលដៅតែម្តង។

៤ កញ្ចប់ថវិកា

ការរៀបចំកញ្ចប់ថវិកាសម្រាប់ចំណាយទៅលើការផ្សព្វផ្សាយអោយបានល្អិតល្អន់គឺជារឿងដែលសំខាន់ខ្លាំងណាស់សម្រាប់អាជីវកម្ម។​​ ជាពិសេសបើសិនជាអ្នកជាម្ចាស់អាជីវកម្មខ្នាតតូច​​ពិតណាស់ការចំណាយរបស់អ្នកគឺមានកំណត់​ដូច្នេះហើយមុននឹងអ្នកចង់ធ្វើការផ្សព្វផ្សាយអ្នកគួរតែមានគម្រោងថវិកាចំណាយអោយបានច្បាស់លាស់ជាមុនសិនជៀសវាងការចំណាយហួសហេតុ។​

៥ . ការវាស់ស្ទង់

អ្នកគួរតែព្យាយាមវាស់ស្ទង់នូវលទ្ធផលនៃការផ្សព្វផ្សាយរបស់អ្នក។ ប្រសិនបើការធ្វើប្រម៉ូសិនតាមអនទ្បាញទទួលបានលទ្ធផលល្អជាងការផ្សព្វផ្សាយតាមទូរទស្សន៍ អ្នកអាចបង្វែរការចំណាយរបស់អ្នកទៅលើអនទ្បាញវិញ។

 

 

ពាណិជ្ជកម្ម

តើគួរដាក់តម្លៃប៉ុន្មានល្អ? (ភាគ3)

ការ​ដាក់​តម្លៃ​ផលិត​ផល​ឲ្យ​បាន​ត្រឹម​ត្រូវ​គឺ​ជា​ការ​បង្កើត​តុល្យ​ការ​សម្រាប់​អាជីវកម្ម។​ ការ​ដាក់​តម្លៃ​ទាប​មិន​មែន​ជា​វិធី​សាស្រ្ត​ល្អ​បំផុត​ទេ ទោះ​បី​ជា​ចំនួន​នៃ​ការ​លក់​មាន​ច្រើន​​ប៉ុន្តែ​អាច​នឹង​មិន​ចំណេញ​ប៉ុន្មាន​ទេ។ ដូច​គ្នា​ដែរ ចំពោះ​ការ​ដាក់​តម្លៃ​ខ្ពស់​អាច​មាន​ចំនួន​លក់​តិច​ ហើយ​ជម្រុះ​ចេញ “​អតិថិជន​ដែលការចំណាយ​មាន​កំណត់​​” ដូច្នេះ​នាំ​ឲ្យបាត់​បង់​​ចំណែក​ទីផ្សារ​ខ្លះ។

គ្រប់​អាជីវកម្ម​ទាំង​អស់​ត្រូវ​តែ​គិត​គូរ​អំពី​ចំណុច​នេះ​។ ហើយម្ចាស់​អាជីវកម្ម​ត្រូវ​តែ​ពិចារណាដោយ​​ផ្អែក​ទៅ​លើ​កត្តា​មួយ​ចំនួន​ដូច​ជា​​ ការ​ផលិត​ ការ​ចំណាយ​ ចំណូល​ប៉ាន់​ស្មាន​ និង​តម្លៃ​របស់​ដៃ​គូរ​ប្រជែង។ ការ​ដាក់​តម្លៃ​មិន​ថា​ទៅ​លើ​ទំនិញ​ថ្មី ​ឬ​ទំនិញ​ដែល​មាន​ស្រាប់ មិន​មែន​គ្រាន់តែ​​ជា​ ការ​គណនា​គណិតវិទ្យា​ឡើយ។ តាម​ពិត​ទៅ​ ការ​គណនា​តួរ​លេខ​គឺ​គ្រាប់​តែ​ជា​ជំហាន​ដំបូង​មួយ​នៅ​ក្នុង​ដំណើរ​ការ​ទាំង​មូល​ប៉ុណ្ណោះ​។

តួរ​លេខ​គឺ​ជា​ការ​គិត​បែប​តក្ក។ ផ្ទុយ​មក​វិញ​ អតិថិជន​ទិញ​គឺអាស្រ័យ​ពាក់​ព័ន្ធទៅ​នឹង​ចិត្ត​សាស្រ្ត។​ ពួក​យើង​ត្រូវ​តែ​គណនា​តួរ​លេខ​ ប៉ុន្តែ​យើង​ត្រូវ​តែ​ដើរ​មួយ​ជំហាន​ទៀត​​ដែល​មិន​មែន​ជា​ការ​និ​យាយ​អំពី​ការ​គណនាតួរលេខ​​។​

ភាគ​មុន​យើង​បាន​មើល​​ វីធីសាស្រ្ត​ ចំនួន​ ៥ ដូច​ជា ដែល​មាន​ដូច​ជា”ការ​ជ្រើស​រើស​​យុទ្ធសាស្រ្ត​​​តម្លៃ​​ដែល​ត្រឹម​ត្រូវ​” “តម្លៃលក់​រាយ​​ចេញ​ដោយ​រោង​ចក្រផលិត MSRP” និង “ការ​ដាក់​តម្លៃ​ ​ ឃី​ស្តូន (Keystone pricing)”  “តម្លៃជាឈុត (bundle pricing)” “​បញ្ចុះ​តម្លៃ​” រួម​ទាំង​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​នៃ​ការ​ដាក់​តម្លៃ​នីមួយៗ។​ ថ្ងៃ​នេះ​យើង​បន្ត​ជាមួ​យ​វិធីសាស្រ្ត​2ទៀត។​

៦/ Loss-leading pricing

តើ​អ្នក​ធ្លាប់​ចូល​ទៅ​ក្នុង​ហាង​ដោយ​សារ​​ការ​បញ្ចុះ​តម្លៃ50% 60% 70% លើ​ទំនិញមួយ​​ ​​ ប៉ុន្តែ​ចេញ​មក​វិញ​ជាមួយ​ទំនិញជា​​ច្រើនទៀត​នៅ​ក្នុង​ដៃ?

នេះហើយ​គឺ​ជា​ការ​ប្រើ​យុទ្ធសាស្រ្តតម្លៃ​​ Loss-leading ដើម្បី​ទាក់​ទាញ​អតិថិជន​ដោយ​ទំនិញ​បញ្ចុះ​តម្លៃ​ ​ ហើយ​បញ្ចុះ​បញ្ចូល​ពួក​គេ​ឲ្យ​ទិញ​ទំនិញ​ផ្សេង​ៗបន្ថែម​ទៀតដើម្បី​បង្កើន​ការ​លក់​នៃ​ទំនិញ​ដែល​មាន​ប្រាក់​ចំណេញ​ល្អ​។​ វិធីសាស្រ្ត​នេះ​​គេ​ប្រើ​នៅ​ក្នុង​អាជីវកម្ម​លក់រាយ​ដូចជាហាង​លក់​គ្រឿងទេស ជាក់​ស្តែង​ដូច​ជា​ Lucky Supermarket និង​ Aeon Mart ជាដើម​។

ទោះ​បី​ជាទំនិញ​បញ្ចុះ​តម្លៃ​ ត្រូវ​បាន​លក់ចេញ​ដោយ​​ខាត​ដើម​ ប៉ុន្តែ​ហាង​ទទួល​ផល​ពី​ទំនិញផ្សេង​ទៀត​ដែល​អតិថិជន​ទិញ​ជាមួយ​គ្នា​ ​។

គុណសម្បត្តិ៖ វិធី​នេះ​ដើរ​​ល្អ​ ដោយ​ជម្រុញ​អតិថិជន​ទិញ​ទំនិញ​ច្រើន​នៅ​ក្នុង​ការ​ទិញ​ម្តងៗ ដែល​បង្កើន​ការចំណាយ​របស់​អតិថិជន​ម្នាក់ៗ ប៉ុន្តែ​អាច​កាត់​កង​នឹង​ការ​លក់​ខាត​ដើម​នៃ​ទំនិញ​បញ្ចុះ​តម្លៃ​។

គុណ​វិបត្តិ៖ វា​មាន​ភាព​ស្រដៀង​គ្នា​នឹង​ការ​បញ្ចុះ​តម្លៃធម្មតា​​ដែរ។ នៅ​ពេល​អ្នក​ប្រើ​វា​ញឹក​ពេក​ អតិថិជន​នឹង​​រំពឹង​ការ​បញ្ចុះ​តម្លៃ​ពី​អ្នក​ទៀត​ ហើយ​ចាប់​ផ្តើម​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទិញ​ក្នុង​តម្លៃ​ពេញ។

៧/ ដាក់​តម្លៃ​បែប​ចិត្ត​សាស្រ្ត​៖ បង្កើន​ចំនួន​ការលក់ ​ដោយ​ប្រើ​លេខ ​សេស​

ការ​សិក្សា​បង្ហាញ​ថា​ បន្ទាប់​ពីអតិថិជនចាយ​​លុយ​ហើយ​ ពួក​គេ​​តែង​តែ​មាន​អារម្មណ៍​ស្តាយ​លុយ​។ បើ​ហាង​អាច​ជួយ​កាត់​បន្ថយ ​អារម្មណ៍ឈឺចាប់​នេះ​បាន​​ អតិថិជន​នឹង​ទិញ​ទំនិញ​អ្នក។ ដូច្នេះ​ហាងនានា​បាន​ប្រើ​វិធី​សាស្រ្ត​តម្លៃ​ដែល​មាន​លេខ​សេស​ ដូច​ជា​ 5, 7 ឬ 9។ ឧទាហរណ៍ ពួកគេ​ដាក់​តម្លៃ​ $8.99 ជំនួស​ឲ្យ​ $9។

នៅ​ក្នុង​សៀវភៅ​របស់​លោក​ William Poundstone ដែល​មាន​ចំណង​ជើង​ថា Priceless គាត់​​បាន​លើក​ការ​សិក្សា​ចំនួន​ប្រាំបី​អំពី​ ការ​ប្រើ​ប្រាស់​តួរលេខ​ទាក់់​ទាញ​ ( ឧទាហរណ៍ ដូច​ជា ​លេខ​សេស​ ជា​ដើម​) ហើយ​បាន​រក​ឃើញ​ថា តួរលេខ​ទាំង​នេះ​គឺ​អាច​លើក​កម្ពស់ ​ការ​លក់ ​​ជា​មធ្យម​បានដល់​  24% បើ​ធៀប​នឹង​តួរលេខ​ធម្មតា។

ប៉ុន្តែ​​តើ​អ្នក​នឹង​រើស ​លេខ​សេស ​មួយ​ណា​យក​មក​ប្រើ​? គឺលេខ​ 9។  ការ​សិក្សា​ដោយ​សកល​វិទ្យា​ល័យ​ MIT បាន​ធ្វើ​ការ​ពិសោធន៍តម្លៃ​​លើ​ សំលៀក​បំពាក់​ស្រ្តី​ ដោយ​តម្លៃ $34 $39 និង​ $44។ តើ​តម្លៃ​ណា​មួយ​ដែល​អតិថិជន​ទិញ​ច្រើន​ជាង​គេ?

គឺ $39! តម្លៃ​នេះ​មាន​ចំនួន​ទិញ​បាន​ច្រើន​​ជាង​តម្លៃ​ $34 ទៀត។

គុណ​សម្បត្តិ៖ តួរលេខ​ទាក់​ទាញ​ ធ្វើ​ឲ្យ​អតិថិជន​ឃើញ​ហើយ​ចង់​ទិញ​ភ្លាម​។ តម្លៃ​លេខសេស​ ធ្វើ​ឲ្យ​អតិថិជន​ទទួល​ងារម្មណ៍ ហាក់​បី​​ដូច​ជា​កំពុង​ទិញ​បានតម្លៃ​ថោក​។

គុណ​វិបត្តិ៖ ប្រសិន​បើ​អ្នក​លក់​ទំនិញ​ប្រណិត ការដាក់​តម្លៃ​ $999.99 ជំនួសឲ្យ $1,000 អាច​ប៉ះ​ពាល់ដល់​ការ​យល់​ឃើញ​របស់​អតិថិជន​មក​លើ​​ម៉ាក​សញ្ញា​អ្នក​។​ ​វិធី​សាស្រ្ត​តម្លៃ​នេះ​ អាច​ធ្វើ​ឲ្យ​អតិថិជន​ជាន់​ខ្ពស់​របស់​អ្នក​គិត​ថា​ទំនិញ​មាន​បញ្ហា​ ឬ​អ្នក​កំពុង​លក់​ឲ្យ​អតិថិជន​ក្រុម​ផ្សេង​។

សូម​អរគុណ​សម្រាប់​ការ​តាម​ដានសិក្សា​ស្វែង​យល់​អំពី​យុទ្ធសាស្រ្ត​ដាក់​តម្លៃ​​។​ ភាគបន្ត​យើង​នឹង​មើល​ទៅ​លើ​យុទ្ធសាស្រ្ត​  “តម្លៃប្រ​ជែង​គ្នា​ (Competitive pricing)” “តម្លៃ​ថ្លៃ​ដាច់​គេ (Premium pricing)” និង “តម្លៃ​យុទ្ធការ​ (Anchor pricing)”។

សូម​រង់​ចាំ​តាមដាន​អាន​ទាំងអស់​គ្នា​ចាស!

ពាណិជ្ជកម្ម

ហេតុអ្វីបានជានិយាយចរចារគ្នាហើយ តែនៅតែលក់មិនដាច់?តើត្រូវធ្វើយ៉ាងម៉េចទើបល្អ?

0
Working women at their store. They wearing casual clothing, accepting new orders online and packing merchandise for customer

ហេតុអ្វីបានជានិយាយចរចារគ្នាហើយ តែនៅតែលក់មិនដាច់?តើត្រូវធ្វើយ៉ាងម៉េចទើបល្អ?

ការណ៍ដែលអ្នកលក់ពូកែនិយាយ ពូកែណែនាំ ពូកែបញ្ចុះបញ្ចូល មិនមែនជារឿងមិនល្អនោះទេតែវាគឺជារឿងមួយដ៏ប្រសើរ ព្រោះសមត្ថភាពទាំងនេះគឺជាសមត្ថភាពដែលអ្នកលក់គ្រប់រូបចាំបាច់ត្រូវតែមានដើម្បីលក់ទំនិញរបស់ខ្លួនដាច់ ។ក៏ប៉ុន្តែហេតុអ្វីបានជាពេលខ្លះពេលដែលពួកគេទៅចរចារជាមួយនឹងអតិថិជនថ្មីៗ ពួកគេមិនអាចលក់ផលិតផលរបស់ពួកគេបានទៅវិញ?តើហេតុអ្វី? ដូចនេះខាងក្រោមនេះពួកយើងនឹងបង្ហាញពីចំណុចមួយចំនួនដែលពួកគេមិនគួរធ្វើ៖

  • អ្នកលក់និយាយច្រើនពេក យូរពេក ច្រំដែលៗគួរឲ្យធុញគួរឲ្យរំខាន
  • និយាយតិចពេក អ្នកស្ដាប់​ ស្ដាប់អត់បានស្ដាប់មិនយល់
  • និយាយជ្រួញចិញ្ចើមឬនិយាយបែបហត់ៗ
  • និយាយដោយគ្មានឫកពា គ្មានសិល្បៈជាអ្នកនិយាយ ឬប្រើពាក្យមិនសមរម្យទៅកាន់អតិថិជន
  • និយាយកាត់អតិថិជន មិនស្ដាប់យោបល់ឬការគិតរបស់អតិថិជន អួតក្អេងក្អាង អួតខ្លួនច្រើនពេក ហើយចូលចិត្តនិយាយបំបាក់មុខអ្នកដទៃ
  • និយាយរឿងដែលមិនចង់ស្ដាប់ ជេរគូប្រជែងឬក្រុមហ៊ុនដទៃថាមិនល្អ និយាយចេញក្រៅសាច់រឿង និយាយផ្ដេសផ្ដាសនិងគ្មានប្រយោជន៍។
  • និយាយជាមួយអតិថិជនមិនដឹងរឿងគឺគិតតាំងពីចំណុចដើម

តែបើសិនជាយើងចង់ក្លាយទៅជាអ្នកលក់ដ៏ពូកែម្នាក់យើងត្រូវធ្វើដូចម្ដេច?

ខាងក្រោមនេះគឺជាទិចនិក ដែលអ្នកអាចធ្វើខ្លួនជាអ្នកចរចារ និង ជាអ្នកនិយាយដ៏ពូកែម្នាក់ ដើម្បីឲ្យអ្នកអាចសម្រេចផលដោយកម្លាំងនៃពាក្យសម្ដីបាន៖

  • កុំបរិភោគគ្រប់យ៉ាងដែលអ្នកចូលចិត្ត ហើយក៏កុំនិយាយគ្រប់រឿងដែលអ្នកដឹង
  • ចូរគិតគ្រប់ពាក្យដែលនិយាយ តែកុំនិយាយគ្រប់ពាក្យដែលគិត
  • ស្ដាប់នូវការបញ្ចេញមតិរបស់អតិថិជនដោយភាពរីករាយ
  • គិតថារឿងដែលពិបាកមិនមែនមានន័យថាទៅមិនរួចនោះទេ
  • ត្រូវដឹងថាមនុស្សល្ងង់តែងនិយាយនូវអ្វីដែលគេដឹង តែមនុស្សឆ្លាតដឹងនូវអ្វីដែលគេនិយាយ
  • អ្នកដែលមិនព្រមល្ងង់ក្នុងឱកាសខ្លះ គឺមិនមែនជាមនុស្សឆ្លាត
  • ចេះប្រយ័ត្នប្រយែងពាក្យសម្ដីដែលខ្លួននិយាយ

មានតែបទពិសោធន៍ ការយល់ដឹង ការហ្វឹកហាត់តែប៉ុណ្ណោះទើបធ្វើឲ្យអ្នកក្លាយជាកំពូលអ្នកលក់ដែលមានថ្វីមាត់បាន។ដូចនេះចូរចាប់ផ្ដើមជីវិតថ្មី​ ដោយការកែប្រែខ្លួនឯង កែលម្អខ្លួនឯងពីចំណុចខ្វះខាតបន្តិចបន្តួចឬការខុសភ្លាត់ដែលមានបន្តិចម្ដងៗ ដើម្បីអភិវឌ្ឍន៍សក្ដានុពលរបស់យើងទៅកាន់អ្នកដែលមានគុណភាពជីវិត ពោលគឺ ភាពជាអ្នកលក់ដែលប្រកបទៅដោយ គុណភាព គុណធម៌ និងគុណប្រយោជន៍ដោយមិនចាំបាច់រង់ចាំរហូតដល់ដើមខែថ្មីឬឆ្នាំថ្មីនោះទេ។

ពាណិជ្ជកម្ម

ហេតុអ្វីបានជាអ្នកគួរតែជួលភ្នាក់ងារអចលនទ្រព្យនៅពេលទិញឬលក់ផ្ទះ?

ហេតុអ្វីបានជាអ្នកគួរតែជួលភ្នាក់ងារអចលនទ្រព្យនៅពេលទិញឬលក់ផ្ទះ?
ការទិញផ្ទះគឺជាប្រតិបត្តិការមួយដ៏សំខាន់បំផុតដែលអ្នកនឹងធ្វើនៅក្នុងជិវិតរបស់អ្នក។ ជាទូទៅដំណើរការនៃការទិញផ្ទះគឺមានរយះពេលយូរនិងស្មុគស្មាញ ដូច្នេះហើយការជួលភ្នាក់ងារអចលនទ្រព្យដើម្បីជួយអ្នកក្នុងដំណើរការនេះ ផ្តល់នូវអត្ថប្រយោជន៍ខ្លាំងណាស់ដល់អ្នករួមមាន៖

១ . ចំណេះដឹងច្បាស់លាស់និងជំនាញ

ជាក់ស្តែងភ្នាក់ងារអចលនទ្រព្យគឺជាអ្នកជំនាញហើយដឹងច្រើនជាងអ្នកអំពីការទិញនិងលក់អចលនទ្រព្យ។ពួកគេមានបទពិសោធន៍ជាច្រើនរួមជាមួយនឹងនិតិវិធីក្នុងការទិញនិងលក់ផ្ទះក៏ដូចជាលិខិតស្នាមផងដែរ។ អ្នកពុំចាំបាច់ខាតពេលទៅស្វែងយល់ពីដំណើរការនិងព័ត៌មានអំពីការទិញផ្ទះទាំងអស់នោះទេពីព្រោះថាភ្នាក់ងារអចលនទ្រព្យនឹងណែនាំអ្នកអំពីដំណើរការទាំងមូលយ៉ាងរលូននិងគ្មានភាពតានតឹង។​​​​​​​

២ . ចំនេញពេលវេលានិងប្រកបដោយភាពងាយស្រួល

ក្រៅពីដឹងច្រើនអំពីអចលនទ្រព្យរឿងមួយទៀតដែលភ្នាក់ងារធ្វើហើយនោះសំខាន់ណាស់គឺការរៀបចំឯកសារដែលពាក់ព័ន្ធ។​​ភ្នាក់ងារអចលនទ្រព្យរបស់អ្នកនឹងជួយដោះស្រាយបញ្ហាគ្រប់យ៉ាងដែលអាចធ្វើអោយដំណើរការទាំងមូលកាន់តែងាយស្រួលសម្រាប់អ្នក។ ពួកគេនឺងរាប់រងរាល់ផ្នែកដែលស្មុគស្មាញ​​​​​​និងពិបាកក្នុងការទិញឬលក់ផ្ទះ។ ភ្នាក់ងារអចលនៈទ្រព្យនឹងរងចាំទទួលរាល់ការហៅទូរស័ព្ទទាំងអស់ហើយនឹងណែនាំអ្នករាល់គម្រោងណាដែលល្អបំផុតសម្រាប់អ្នក។ ភ្នាក់ងារអចលនៈទ្រព្យក៏នឹងជួយអ្នកក្នុងការចរចារជាមួយនឺងអតិថិជនឬម្ចាស់អចលនទ្រព្យផងដែរ។

៣​​​​​​​​​ . ស្គាល់ច្បាស់ពីទីតាំងភូមិសាស្រ្ត

ជាទូទៅភ្នាក់ងារអចលនៈទ្រព្យតែងតែមានចំណេះដឹងនិងទិន្ន័យច្បាស់លាស់​អំពីសង្កាត់និងតំបន់ដែលចង់រស់នៅ។ ពួកគេនឹងណែនាំក៏ដូចជាផ្តល់ជូនអ្នកនូវព័ត៌មានអំពីសាលារៀន​​​​​​​​​​​​​​​​​​​​​​​​​ មន្ទីរពេទ្យ​​​​​​​ ផ្សារ​​​​​ បរិយាកាសនៃការរស់នៅនិងអ្វីៗផ្សេងទៀតដែលអ្នកចង់ដឹងអំពីជាក់លាក់អំពីតំបន់នោះមុនពេលអ្នកសំរេចចិត្តទិញផ្ទះ។​​

៤ . ​​ការចរចារនៅតម្លៃ​និងការណែនាំ

មនុស្សជាច្រើនយល់ច្រទ្បំថាភ្នាក់ងារអចលនទ្រព្យគឺជាអ្នកជ្រើសរើសតម្លៃសម្រាប់អ្នកលក់និងអ្នកទិញ។ តាមការពិតអ្វីដែលពួកគេធ្វើគឺណែនាំក៏ដូចជាព្រឹក្សាជាមួយនឹងអ្នកដើម្បីធ្វើការជ្រើសរើសដ៏ត្រឹមត្រូវ។ នៅពេលអ្នកចាប់អារម្មណ៍លើអចលនទ្រព្យណាមួយពួកគេនឹងបង្កើតយុទ្ធសាស្ត្រចរចាហើយនឹងព្យាយាមជួយអ្នកដើម្បីទទួលបានតម្លៃកាន់តែប្រសើរ។ អ្វីដែលជាការពិត​វគឺជាអ្នកទៅវិញទេដែលត្រូវជ្រើសរើសតម្លៃជាមុនសិន។ ភ្នាក់ងារគឺជាអ្នកដែលចាំជួយសម្របសម្រួលរវាងអ្នកលក់និងអ្នកទិញ។

៥ . ព័ត៌មានទាក់ទងនឹងស្ថានភាពទីផ្សារ

មានកត្តាមួយចំនួនដែលរួមចំណែកដល់ការកំណត់តម្លៃសម្រាប់អចលនទ្រព្យ។ ស្ថានភាពទីផ្សារជារឿយៗគឺជាអ្នកកំណត់តម្លៃ។ ភ្នាក់ងារអចលនៈទ្រព្យត្រូវការដឹងអ្វីៗគ្រប់យ៉ាងអំពីបញ្ហាទាំងនេះហើយបន្ទាប់មកណែនាំអតិថិជនឱ្យទៅទិសដៅត្រឹមត្រូវ។ ភ្នាក់ងារនឹងផ្តល់ជូនអ្នកនូវព័ត៌មានអំពីផ្ទះស្រដៀងគ្នាផ្សេងទៀតជាច្រើននិងតម្លៃលក់ជាមធ្យមនៅលើទីផ្សារដែលអ្នកអាចធ្វើការសម្រេចចិត្តបាន។

 

ពាណិជ្ជកម្ម

តើធ្វើដូចម្ដេចទើបអាចវិភាគទីផ្សារបានល្អិតល្អន់?

0

តើធ្វើដូចម្ដេចទើបអាចវិភាគទីផ្សារបានល្អិតល្អន់?

ការវិភាគទីផ្សារគឺជារឿងមួយដែលចាំបាច់បំផុតចំពោះការធ្វើអាជីវកម្ម ព្រោះការដឹងពីទីផ្សារបានច្បាស់នឹងធ្វើឲ្យអាជីវកម្មនោះរីកដុះដាលកាន់តែខ្លាំង និង មានអ្នកគាំទ្រកាន់តែច្រើនផងដែរ ជាពិសេសអាចធ្វើឲ្យម៉ាកយីហោនៃអាជីកម្មនោះឈានមុខគេលើទីផ្សារប្រកួតប្រជែង។ហើយខាងក្រោមនេះគឺជាសំណួរមួយចំនួនដែលយើងអាចសួរមកខ្លួនឯងដើម្បីស្វែងយល់ពីទីផ្សារនៃការធ្វើអាជីវកម្មរបស់ខ្លួនឲ្យកាន់តែច្បាស់៖

១. នរណាជាអតិថិជនពិតប្រាកដរបស់អ្នក

    សរសេរតារាងគុណសម្បិត្តនិងលក្ខណៈទាំងអស់ដែលអតិថិជនគោលដៅគួរមាន ដូចជា អាយុ ការសិក្សា មុខរបរ កម្រិតចំណូល ទស្សនៈ ឬតម្រូវការរបស់គេជាអ្វីខ្លះ។ បើអ្នកកាន់តែអាចកំណត់ពីអតិថិជនគោលដៅជាក់ច្បាស់ប៉ុណ្ណា ការស្វែងរកអតិថិជនទាំងនេះដើម្បីជជែកក៏កាន់តែស្រួលឡើងប៉ុណ្ណោះដែរ។

២. នរណាទិញទំនិញឬសេវាកម្មរបស់អ្នកនៅពេលនេះ?

អ្នកគួរតែប្រើច្បាប់ 80/20 ថានរណាគឺជា20%នៃអតិថិជនរបស់អ្នកដែលជាអ្នកបង្កើតចំណូល80%នៃធុរកិច្ចរបស់អ្នក?តើពួកគេមានអ្វីខ្លះដែលដូចគ្នា?តើអ្នកអាចរកអតិថិជនដែលដូចអតិថិជនដ៏ល្អបំផុតនាពេលបច្ចុប្បន្នបានច្រើនឡើងយ៉ាងដូចម្ដេច?

៣. នរណាជាអតិថិជនអនាគតរបស់អ្នក?

ទីផ្សារមានការផ្លាស់ប្ដូរជាបន្តបន្ទាប់ អ្នកក៏ត្រូវតែផ្លាស់ប្ដូរដូចគ្នា អ្នកអាចធ្វើការប៉ាន់ស្មាន៥ឆ្នាំទៅមុខ ដោយវាយតម្លៃពីទំនោរបច្ចុប្បន្ន ថាតើនរណាមានឱកាសជាអតិថិជនដ៏ល្អបំផុតរបស់អ្នកនៅពេលនេះ?

៤. អ្នកដែលមិនស្ថិតនៅក្នុងក្រុមអតិថិជនរប​ស់អ្នកជានរណា?

តើនរណាជាអ្នកដែលអាចប្រើទំនិញឬសេវាកម្មរបស់អ្នក តែមិនទិញពីអ្នកឬមិនទិញពីគូរប្រជែងសោះ? មនុស្សទាំងនេះគ្មាននៅលើទីផ្សារទេ។តាមការពិតអ្នកដែលមិនស្ថិតនៅក្នុងក្រុមអតិថិជន គឺជាទីផ្សារធំបំផុតនៃទំនិញឬសេវាកម្មរបស់អ្នកដែលនៅមិនទាន់មកដល់។បើអ្នកអាចរកឃើញឬបញ្ជាក់ថាជានរណា ហើយរកឃើញពីវិធីសាស្ត្រអូសទាញពួកគេ នោះអ្នកនឹងបង្កើនអត្រាការលក់របស់អ្នកដល់ចំណុចកំពូលដែលមិនធា្លប់មានពីមុនមក។

៥. តើមូលហេតុអ្វីទើបអតិថិជនព្រមទិញ?  

    តើមានចំណុចមានប្រៀបឬមានប្រយោជន៍ដែលអតិថិជនដឹងក្នុងការទិញទំនិញឬសេវាកម្មរបស់អ្នកគឺអ្វី?ក្នុងបណ្ដាលចំណុចផ្សេងៗដែលអ្នកណែនាំដល់អតិថិជន តើផ្នែកសំខាន់នៃទំនិញឬសេវាកម្មដែលអតិថិជនពេញចិត្តបំផុតគឺអ្វី?តើកុងតាក់បញ្ឆេះអារម្មណ៍ ដែលជាមូលហេតុធ្វើឲ្យអតិថិជនទិញគឺអ្វី?អ្នកត្រូវតែដឹងចំពោះចម្លើយនៃសំណួរទាំងនេះ។

៦. តើមូលហេតុអ្វីទើបអតិថិជនមិនព្រមទិញ?

អ្នកដែលនៅមិនទាន់ទិញទំនិញរបស់អ្នកឬរបស់អ្នកដទៃនៅពេលនេះ ជាប្រភពអតិថិជនថ្មីដែលមានទំហំធំបំផុត។បើអ្នកអាចរកចម្លើយបានថាហេតុអ្វីទើបពួកគេមិនទិញ នោះអ្នកនឹងអាចទម្លុះទីផ្សារថ្មីនិងលក់បានជាងសព្វដង។អ្នកត្រូវសួរខ្លួនឯងជារឿយៗថា “ហេតុអ្វីបានជាពួកគេមិនព្រមទិញទំនិញរបស់យើង?”

ជាញឹកញាប់មធ្យោបាយដែលងាយបំផុតក្នុងការចូលដល់ទីផ្សាររបស់អ្នកដែលមិនស្ថិតនៅក្នុងក្រុមអតិថិជន គឺរកឲ្យឃើញ និង ប្រាប់ពីប្រយោជន៍ដោយចំពោះឲ្យអ្នកដែលមិនស្ថិតនៅក្នុងក្រុមអតិថិជនបានឃើញពីគុណតម្លៃនិងកើតមានអារម្មណ៍ចង់ក្លាយជាម្ចាស់នៃទំនិញឬសេវាកម្មមួយនេះ។ដូចនេះអ្នកត្រូវបង្ហាញឲ្យអតិថិជនគោលដៅឃើញថា គេនឹងទទួលប្រយោជន៍ពីទំនិញឬសេវាកម្មទាំងនោះពិតប្រាកដ។

៧. តើទំនោរធុរកិច្ចនិងទីផ្សាររបស់អ្នកគឺអ្វី?

តើមានការផ្លាស់ប្ដូរអ្វីដែលកំពុងកើតឡើង ដែលអាចបង្ខំឲ្យអ្នកផ្លាស់ប្ដូរវិធីដែលអ្នកលក់ឬមនុស្សដែលអ្នកលក់របស់ឲ្យ?តើទីផ្សាររបស់អ្នកកំពុងតែងាកទៅរកទិសណា?តើអតិថិជនរបស់អ្នកកំពុងផ្លាស់ប្ដូរយ៉ាងដូចម្ដេច?

៨.​គូរប្រជែងអ្នកគឺជានរណា?

នរណាជាគូប្រជែងធំ និង ជាគូប្រជែងបន្ទាប់របស់អ្នក?តើអតិថិជនគោលដៅរបស់អ្នកមើលឃើញប្រយោជន៍អ្វីក្នុងការទិញទំនិញពីគូប្រជែងរបស់អ្នក?តើអ្នកអាចឆ្លើយប្រឆាំងនឹងប្រយោជន៍ដែលអតិថិជនទទួលដឹងទាំងនេះបានដូចម្ដេច?តើអ្នកនឹងកំណត់ស្ថានភាពរបស់ខ្លួនដើម្បីទាក់ទាញឲ្យមនុស្សទិញទំនិញពីអ្នក ជំនួសឲ្យការទៅទិញពីផលិតផលរបស់ដៃគូប្រកួតប្រជែងបានយ៉ាងដូចម្ដេច?រឿងទាំងនេះសុទ្ធតែជាគន្លឹះក្នុងការទម្លុះទីផ្សារ។ក្រុមហ៊ុនត្រូវរៀបចំតំណែងរបស់ខ្លួនឯងយ៉ាងសមស្របនៅពេលប្រៀបធៀបជាមួយគូប្រជែង​ពេលនោះអត្រាការលក់របស់ពួកគេនឹងកើនឡើងរាប់រយភាគរយតែម្ដង។

 

 

 

ពាណិជ្ជកម្ម

តើគួរដាក់តម្លៃប៉ុន្មានល្អ? (ភាគ2)

ការ​ដាក់​តម្លៃ​ផលិត​ផល​ឲ្យ​បាន​ត្រឹម​ត្រូវ​គឺ​ជា​ការ​បង្កើត​តុល្យ​ការ​សម្រាប់​អាជីវកម្ម។​ ការ​ដាក់​តម្លៃ​ទាប​មិន​មែន​ជា​វិធី​សាស្រ្ត​ល្អ​បំផុត​ទេ ទោះ​បី​ជា​ចំនួន​នៃ​ការ​លក់​មាន​ច្រើន​​ប៉ុន្តែ​អាច​នឹង​មិន​ចំណេញ​ប៉ុន្មាន​ទេ។ ដូច​គ្នា​ដែរ ចំពោះ​ការ​ដាក់​តម្លៃ​ខ្ពស់​អាច​មាន​ចំនួន​លក់​តិច​ ហើយ​ជម្រុះ​ចេញ “​អតិថិជន​ដែលការចំណាយ​មាន​កំណត់​​” ដូច្នេះ​នាំ​ឲ្យបាត់​បង់​​ចំណែក​ទីផ្សារ​ខ្លះ។

ភាគ​មុន​យើង​បាន​មើលទៅ​លើ​​​វិធីសាស្ត្រ​ ចំនួន​៣ ដែល​មាន​ដូច​ជា”ការ​ជ្រើស​រើស​​យុទ្ធសាស្រ្ត​​​តម្លៃ​​ដែល​ត្រឹម​ត្រូវ​” “តម្លៃលក់​រាយ​​ចេញ​ដោយ​រោង​ចក្រផលិត MSRP” និង “ការ​ដាក់​តម្លៃ​ ​ ឃី​ស្តូន (Keystone pricing)” រួម​ទាំង​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​នៃ​ការ​ដាក់​តម្លៃ​នីមួយៗ។​ ថ្ងៃ​នេះ​យើង​បន្ត​ជាមួ​យ​វិធីសាស្រ្ត​2ទៀត។​

៤/ តម្លៃជាឈុត (bundle pricing)

អ្នកប្រាកដជា​​បាន​ឃើញ​យុទ្ធសាស្រ្ត​នេះប្រើ​ក្នុង​ហាងច្រើន​​នៅ​ក្នុង​ផ្សារ​ទំនើប​។ ទូទៅ​គេ​ប្រើវា​ច្រើន​ទៅ​លើ​ផលិតផល​សម្លៀក​បំពាក់​ ដូចជា​​ស្រោម​ជើង​ ខោអាវ​ក្នុង និងក្នុងហាង​អាហារ​ ជាដើម។ ជាមួយ​វិធី​សាស្រ្តនេះ ហាង​អាច​​លក់​ទំនិញ​​បាន​​​​ច្រើនមុខ​ក្នុង​ការ​ទិញ​ម្តង​​របស់​អតិថិជន​ ។​

គុណ​សម្បត្តិ៖ ​យុទ្ធសាស្រ្ត​នេះ​ជួយ​​បង្កើន​តម្លៃ​ផលិតផល​និង​កាត់​បន្ថយ​តម្លៃ​ទំនិញ​មួយ​មុខៗ សម្រាប់​អតិថិជន​។​ ដូច្នេះ​នាំឲ្យ​ ចំនួន​​ការ​លក់​ បាន​ច្រើន។​

គុណ​វិបត្តិ៖ ពេល​អ្នក​ចាប់​ផលិតផល​ដាក់​លក់​ជា​ឈុត​បែប​នេះ​ ការ​លក់​ទំនិញ​មួយៗ​ដោយ​ឡែកៗ នឹង​ពិបាក​ដោយ​សារ​តម្លៃ​ថ្លៃ​ជាង​ឈុត។​

៥/​បញ្ចុះ​តម្លៃ​

អ្នក​លក់​ណា​​មិន​ដឹង​ថា​ អតិថិជន​ស្រលាញ់​ ការ​លក់​បញ្ចុះ​តម្លៃ​ មែន​ទេ? ហ្នឹង​ហើយ​ទើប​ ការ​បញ្ចុះ​តម្លៃ​គឺ​ជា​យុទ្ធសាស្រ្ត​កំពូល​ សម្រាប់​អាជីវកម្ម​លក់​រាយ​សឹង​គ្រប់​វិស័យ​ទាំងអស់​។ វីធីនេះ​ផ្តល់​​ប្រយោជន៍ច្រើន​សម្រាប់​ហាង​ ដូច​ជា​ការ​កើន​ឡើង​​ចំ​នួន​អតិថិជន​មក​ហាង​ផ្ទាល់ បញ្ចេញ​ស្តុក​ចាស់​ និង​ទាក់​ទាញក្រុម​ “​អតិថិជន​ដែលការចំណាយ​មាន​កំណត់​​”។

គុណ​សម្បត្តិ៖ មាន​ប្រសិទ្ធភាព​ក្នុងការ​ទាញ​អតិថិជន​មក​កាន់​ហាង​និង​បញ្ចេញ​ស្តុក​ចាស់។​

គុណ​វិបត្តិ៖ ប្រសិន​បើ​ប្រើ​ញឹក​ញាប់​ពេក​ អតិថិជននឹង​មិនទិញ​ពេល​ដែល​គ្មាន​កម្មវិធី​​បញ្ចុះ​តម្លៃ។​

សូម​អរគុណ​សម្រាប់​ការ​តាម​ដានសិក្សា​ស្វែង​យល់​អំពី​យុទ្ធសាស្រ្ត​ដាក់​តម្លៃ​​។​ ភាគបន្ត​យើង​នឹង​មើល​ទៅ​លើ​យុទ្ធសាស្រ្ត​ “ដាក់​តម្លៃ​បែប​ចិត្ត​សាស្រ្ត” “តម្លៃប្រ​ជែង​គ្នា​ (Competitive pricing)” “តម្លៃ​ថ្លៃ​ដាច់​គេ (Premium pricing)” និង “តម្លៃ​យុទ្ធការ​ (Anchor pricing)”។

សូម​រង់​ចាំ​តាមដាន​អាន​ទាំងអស់​គ្នា​ចាស!

ពាណិជ្ជកម្ម

តើគួរដាក់តម្លៃប៉ុន្មានល្អ? 10 យុទ្ធសាស្រ្តតម្លៃលក់រាយ (ភាគ១)

ការ​ដាក់​តម្លៃ​ផលិត​ផល​ឲ្យ​បាន​ត្រឹម​ត្រូវ​គឺ​ជា​ការ​បង្កើត​តុល្យ​ការ​សម្រាប់​អាជីវកម្ម។​ ការ​ដាក់​តម្លៃ​ទាប​មិន​មែន​ជា​វិធី​សាស្រ្ត​ល្អ​បំផុត​ទេ ទោះ​បី​ជា​ចំនួន​នៃ​ការ​លក់​មាន​ច្រើន​​ប៉ុន្តែ​អាច​នឹង​មិន​ចំណេញ​ប៉ុន្មាន​ទេ។ ដូច​គ្នា​ដែរ ចំពោះ​ការ​ដាក់​តម្លៃ​ខ្ពស់​អាច​មាន​ចំនួន​លក់​តិច​ ហើយ​ជម្រុះ​ចេញ “​អតិថិជន​ដែលការចំណាយ​មាន​កំណត់​​” ដូច្នេះ​នាំ​ឲ្យបាត់​បង់​​ចំណែក​ទីផ្សារ​ខ្លះ។

គ្រប់​អាជីវកម្ម​ទាំង​អស់​ត្រូវ​តែ​គិត​គូរ​អំពី​ចំណុច​នេះ​។ ហើយម្ចាស់​អាជីវកម្ម​ត្រូវ​តែ​ពិចារណាដោយ​​ផ្អែក​ទៅ​លើ​កត្តា​មួយ​ចំនួន​ដូច​ជា​​ ការ​ផលិត​ ការ​ចំណាយ​ ចំណូល​ប៉ាន់​ស្មាន​ និង​តម្លៃ​របស់​ដៃ​គូរ​ប្រជែង។ ការ​ដាក់​តម្លៃ​មិន​ថា​ទៅ​លើ​ទំនិញ​ថ្មី ​ឬ​ទំនិញ​ដែល​មាន​ស្រាប់ មិន​មែន​គ្រាន់តែ​​ជា​ ការ​គណនា​គណិតវិទ្យា​ឡើយ។ តាម​ពិត​ទៅ​ ការ​គណនា​តួរ​លេខ​គឺ​គ្រាប់​តែ​ជា​ជំហាន​ដំបូង​មួយ​នៅ​ក្នុង​ដំណើរ​ការ​ទាំង​មូល​ប៉ុណ្ណោះ​។

តួរ​លេខ​គឺ​ជា​ការ​គិត​បែប​តក្ក។ ផ្ទុយ​មក​វិញ​ អតិថិជន​ទិញ​គឺអាស្រ័យ​ពាក់​ព័ន្ធទៅ​នឹង​ចិត្ត​សាស្រ្ត។​ ពួក​យើង​ត្រូវ​តែ​គណនា​តួរ​លេខ​ ប៉ុន្តែ​យើង​ត្រូវ​តែ​ដើរ​មួយ​ជំហាន​ទៀត​​ដែល​មិន​មែន​ជា​ការ​និ​យាយ​អំពី​ការ​គណនាតួរលេខ​​។​

សិល្បៈ​នៃ​ការ​ដាក់​តម្លៃ​ ទាម​ទារ​ឲ្យ​អ្នក​គណនា​ “ឥទ្ធិពល​នៃអាកប្បកិរិយា​មនុស្ស​ទៅ​លើ​ការ​មើល​ឃើញ​អំពី​តម្លៃ”។

ដើម្បីដាក់​តម្លៃ​ផលិតផល​​ អ្នក​ត្រូវ​តែ​សិក្សា​អំពី​យុទ្ធសាស្រ្ត​ដាក់​តម្លៃ​នីមួយៗ និង​ឥទ្ធិពល​ចិត្ត​សាស្រ្ត​ដែលវា​មាន​ទៅ​លើ​អតិថិជន​ ហើយ​អ្នក​អាច​ជ្រើស​រើស​យុទ្ធសាស្រ្ត​មួយ​ដែល​សាក​សម​សម្រាប់​អាជីវកម្ម​ក៏​ដូច​ជា​ផលិត​ផល​របស់​អ្នក​។​

១/ តម្លៃ​លក់​រាយ​៖ ការ​ជ្រើស​រើស​យុទ្ធសាស្រ្ត​​តម្លៃ​​ដែល​ត្រឹម​ត្រូវ​

អាជីវកម្ម​លក់​រាយ​ជា​ច្រើន​ប្រើ​ ការ​ដាក់​តម្លៃ​ឃីស្តូន​​ (ហៅ​ថា keystone pricing។ ខ្ញុំ​នឹង​និយាយបន្ថែម​​នៅ​ខាង​ក្រោម) ដែល​ជា​វីធី​គុណ​​ថ្លៃដើមទ្វេរដង​។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ អ្នក​នឹង​ត្រូវ​​​ ​ម៉ាខ​អាប់​ (ហៅ​ថា mark up = ភាពខុសគ្នារវាងតម្លៃលក់និងថ្លៃដើមផលិតផលគិតជាភាគរយនៃថ្លៃដើម) ខ្ពស់​ ឬ​ទាប​ជាង​នេះ អាស្រ័យ​លើ​ស្ថាន​ភាព​ជាក់​ស្តែង។​

នេះ​គឺ​ជា​រូបមន្តងាយៗ​ដើម្បី​គណនា​តម្លៃ​លក់​រាយ​៖

តម្លៃលក់រាយ= ថ្លៃដើមទំនិញ/ ( 100-ភាគរយ​ម៉ាខ​អាប់) x 100

ឧទាហរណ៍​ អ្នក​ចង់​ដាក់​តម្លៃ​ផលិតផល​មួយ​ដែល​មាន​ថ្លៃ​ដើម​ $15 ដោយការ​ម៉ាខ​អាប់ 45% ជំនួស​ឲ្យ​ការ​ម៉ាខ​អាប់ទូទៅ​ 50%។ អ្នក​នឹង​ត្រូវ​គណនា​ដូច​ខាង​ក្រោម៖

តម្លៃលក់រាយ= $15/ ( 100%-45%) x 100

=15/55 x 100

=$27

រូប​មន្ត​​ម៉ាខ​អាប់​នេះ​សាមញ្ញ​ ប៉ុន្តែ​មិនសាកសម​សម្រាប់​គ្រប់​ប្រភេទផលិតផលទេ។ ពីព្រោះ​អាជីវកម្ម​ទាំង​អស់​មិន​ដូច​គ្នា​ ដូច្នេះ​គំនិត​សូម​លើក​បង្ហាញ​វិធី​សាស្រ្ត​​១០​ក្នុង​ការ​ដាក់​តម្លៃ​ដែល​ពេញ​និយម​ ភ្ជាប់​ជាមួយ​ការ​បក​ស្រាយ​អំពី​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​នៃ​វីធីសាស្រ្ត​នីមួយៗ ដើម្បី​អាច​ឲ្យ​ការ​ជ្រើសរើស​របស់​អ្នក​មាន​ភាព​ងាយ​ស្រួល​បន្តិច។

២/ តម្លៃលក់​រាយ​​ចេញ​ដោយ​រោង​ចក្រផលិត MSRP ​ (MSRP=manufacturer suggested retail price)

ដូចទៅ​នឹង​​ឈ្មោះ​របស់វិធីសាស្រ្ត​នេះ​ MSRP គឺជា​តម្លៃលក់​រាយ ​ដែល​រោង​ចក្រណែ​នាំ​​អ្នកចែក​ចាយ​ផលិផលរបស់​ពួកគេ លក់ទៅ​កាន់​អតិថិជន​​។ រោង​ចក្រ​ប្រើ​ប្រាស់​​វិធីសាស្រ្ត​​ MSRP ដើម្បី​បង្កើត​ស្តង់​ដារ​តម្លៃ​សម្រាប់​ផលិតផល​គ្រប់​ទីកន្លែង​​និង​អ្នក​ចែក​ចាយរាយ។

អាជីវកម្ម​ប្រើវិធីសាស្រ្ត​​ MSRP សម្រាប់​ផលិតផល​ស្តង់​ដារខ្ពស់​​ដូច​ជា​គ្រឿងអេឡិច​ត្រូនិក​ជាដើម​។

គុណ​សម្បត្តិ៖ អ្នក​​ចំណេញ​ពេល​វេលា មិនចាំ​បាច់​​គិត​គូរ​អំពី​តម្លៃ​គឺ​គ្រាន់​តែ​ដាក់​តម្លៃ​តាម​ការ​កំណត់​ពី​រោង​ចក្រ​ផលិត។

គុណ​វិបត្តិ​៖ អាជីវកម្ម​ដែល​ប្រើ​ MSRP ជា​​ធម្មតា​មិន​អាច​ប្រកួត​លើ​តម្លៃ​បាន​ទេ ពី​ព្រោះ​គ្រប់​គ្នា​​លក់ក្នុង​តម្លៃ​ដូច​គ្នា​។

៣/ ការ​ដាក់​តម្លៃ​ ​ ឃី​ស្តូន (Keystone pricing)

វា​គឺ​ជា​វិធី​សាស្រ្ត​សាមញ្ញ​មួយដែល​ងាយ​ស្រួល​​។ អ្នក​គ្រាន់​តែ​គុណ​ថ្លៃ​ដើម​ទ្វេរ​ដង​ ដើម្បីទទួល​បាន​តម្លៃ​លក់​រាយ។ ប៉ុន្តែ​មាន​កាលៈទេសៈ​ច្រើន​ដែល​ការ​ដាក់​តម្លៃ​តាម​វីធី​នេះ​អាច​ធ្វើ​ឲ្យ​តម្លៃ​លក់​រាយ​ ទាប​ពេក​ ខ្ពស់​ពេក​ ឬក៏​ត្រូវ​ល្មម​ជាមួយ​អាជីវកម្ម​។

ប្រសិន​បើ​អ្នក​មាន​ផលិតផល​ដែលមាន​​រង្វិល​ការ​លក់​យឺត​ និង​ចំណាយ​ច្រើន​លើ​ការ​ដឹក​ជញ្ជូន​និង​ការស្តុក ហើយ​វាមាន​លក្ខណៈពិសេស​ឬ​មិនមាន​អ្នក​​លក់​​ទូលំ​ទូលាយ​ ដូច្នេះ​អ្នក​ប្រហែល​មិន​សូវ​ចំណេញ​ទេ​បើ​ដាក់​តម្លៃ​តាម​ ឃីស្តូន​។ ក្នុង​ករណី​នេះ​អ្នក​អាច​ប្រើ​ការ​ម៉ាខ​អាប់​ខ្ពស់​ជាង​នេះ​ ដើម្បី​បង្កើន​តម្លៃ​លក់​រាយ​សម្រាប់​  “ផលិតផល​មាន​តម្រូវ​ការ”​ ទាំងនេះ។​

ម៉្យាង​ទៀត​ ប្រសិន​បើ​ផលិតផល​អ្នក​មាន​អ្នក​លក់​ច្រើន​និង​ងាយ​រកទិញ​​បាន​ ការ​ដាក់​​តម្លៃ​ ឃីស្តូន​ អាច​នឹង​ពិបាក​លក់​ចេញ។

គុណ​សម្បត្តិ៖ ការ​ដាក់​តម្លៃ​តាម​ឃីស្តូន ងាយ​និង​លឿន​ ហើយ​ទទួល​បាន​ប្រាក់​ចំណេញម៉ាជីន​​ច្រើន។

គុណ​វិបត្តិ៖ វាអាស្រ័យ​ទៅលើ ភាពងាយ​ស្រួល​រក​ទិញ​ និង​តម្រូវ​ការ​​របស់​ផលិផល​មួយ​។  ការ​ដាក់​តាម​ឃីស្តូន​អាច​មាន​តម្លៃ​ថ្លៃ​ពេក​សម្រាប់​អតិថិជន។

តើមានការដាក់តម្លៃបែបណាទៀតដើម្បីជម្រុញការលក់? តើអាចទេបើហាងលក់ខាតដើម?

ចម្លើយមាននៅក្នុងអត្ថបទបន្ត។ សូមរង់ចាំតាមដាន។

ពាណិជ្ជកម្ម

តើអ្នកធ្លាប់ជួបបញ្ហាពិបាកនៅពេលដែលគេស្នើរឲ្យនិយាយអំពីអាជីវកម្មដែរឬទេ?

តើ​អ្នក​ធ្លាប់​ជួប​បញ្ហា​ពិបាក​នៅ​ពេល​ដែល​គេ​ស្នើរ​ឲ្យ​និយាយ​អំពី​អាជីវកម្ម​ដែរឬទេ?

សុន្ទរកថាជណ្តើរយន្ត ឬ​ត្រូវ​បាន​គេ​និយម​ហៅ​ជា​ភាសា​អង់​គ្លេស Elevator Speech សំដៅ​លើ​ការនិយាយ​អធិប្បាយ​អំពី​អាជីវកម្មរបស់អ្នកជាសាធារណៈ ដោយ​​ច្នៃប្រឌិត ដោយ​ថាមពល​ និងដោយ​ឱ្យអ្នកស្តាប់ទទួល​អារម្មណ៍ដ៏ពុះកញ្ជោល​របស់​អ្នក​ចំពោះ​អាជីវកម្ម ក្នុង​រយៈ​ពេល​១ទៅ៣នាទី​។​ អ្នកអាចនិយាយក្នុងកម្មវិធី​​បណ្តាញ​ដើម្បី​ណែនាំខ្លួន ឬការ​ថ្លែង​​សុន្ទរថាបើកកម្មវិធី​ ។ សុន្ទរកថា​នេះនឹង​ជំរុញទឹកចិត្តទស្សនិកជនអោយចង់ស្វែងយល់បន្ថែម។

ឱកាសនិយាយអំពីអាជីវកម្មជាមួយអ្នកដទៃ ​តែង​តែ​កើត​មាន​ឡើងដោយ​មិន​ព្រៀង​ទុក​​។ ​អ្នកត្រូវ​តែ​បង្កើត​ ទម្លាប់និយាយ ​អំពី​ខ្លួនឯង​និងអាជីវកម្ម។ ក្នុងស្ថានភាព​ភ្លាម​ៗដែលគេស្នើសុំឱ្យអ្នក​ពិពណ៌នាអំពីអាជីវកម្ម​របស់​អ្នក​ អ្នកនឹង​មិន​ភ័យ​ មិន​មាន​សំពាធ ហើយ​មានទំនុកចិត្តជាមួយនឹងខ្លឹមសារនៃសុន្ទរកថាជណ្តើរយន្តរបស់អ្នក ព្រោះ​អ្នកដឹងពីអ្វីដែលត្រូវនិយាយ។

តើ​អ្នក​ធ្លាប់​ជួប​បញ្ហា​ពិបាក​នៅ​ពេល​ដែល​គេ​ស្នើរ​ឲ្យ​និយាយ​អំពី​អាជីវកម្ម​ដែរឬទេ? តើ​អ្វី​ដែល​ធ្វើ​ឲ្យ​កា​រ​អធិប្បាយ​របស់​អ្នក​មាន​ការ​រអាក់​រអួល​?

ពេល​ខ្លះ​ការ​និយាយ​ឲ្យ​បាន​ច្បាស់​ៗ​ និងនិយាយឲ្យ​សា្តប់​ទៅ​​មាន​ឥទ្ធិពល ​ក្នុង​ពេល​តែមួយ​ គឺ​មិន​មែន​ងាយ​ស្រួល​ដូច​ការ​គិតឡើយ ជាពិសេស​អ្នក​គឺ​ជា​មនុស្ស​ដែល​ដឹង​ស៊ី​ជម្រៅ​និង​គ្រប់​សកម្មភាព​ទាំងអស់​របស់​អាជីវកម្ម។ អ្នក​ដឹង​ពត៌មាន​​ច្រើន​ពេក​ ហើយ​ចំពោះ​ម្ចាស់​អាជីវកម្ម​ដូច​អ្នក​គឺ​មើល​ឃើញ​សឹង​គ្រប់​ផ្នែក​សុទ្ធ​តែ​ជា​ចំណុច​ល្អ​។​ ដូច្នេះ​តើ​ត្រូវ​លើក​និយាយអំពី​ចំណុច​ណា​ ហើយចោល​ចំណុច​ណា?

ការ​ជ្រើសរើស​ពត៌មានមួយ​ចំនួន​ក្នុង​ចំណោម​ពត៌មាន​ដ៏ច្រើន និង​ជម្រើស​ពាក្យ​ពេចន៍ដែល​មាន​ការ​បង្ហាញ​អំពី​ថាមពល​ និង​អារម្មណ៍​​ពុះ​កញ្ជ្រោលចំពោះ​អាជីវកម្មអ្នក​ គឺ​ជា​កិច្ច​ការ​លំបាក​មួយ។​ ការ​ដឹង​ច្រើន​អំពី​អាជីវកម្ម​របស់​អ្នក​​គឺ​ជា​រឿង​ខុស​គ្នា​អំពី​ការ​និយាយ​ឲ្យ​គេ​ចាប់​​អារម្មណ៍លើ​អាជីវកម្ម​អ្នក។

តើកត្តា​អ្វីខ្លះ​ដែលធ្វើឱ្យសុន្ទរកថាជណ្តើរ​យន្ត​​ជោគជ័យ? ឥទ្ធិពល​ទៅ​លើ​អ្នក​ស្តាប់​គឺ​ជា​មុខងារ​​សំខាន់​បំផុត​របស់​សុន្ទរកថាជណ្តើរ​យន្ត។ គោល​បំណង​របស់​អ្នក​គឺ​ចាប់​យក​ចំណាប់​អារម្មណ៍​ និង​បង្កើត​ចំណង់ឲ្យអ្នក​ស្តាប់​ចង់​ទំនាក់​ទំនង​ជាមួយ​អ្នក​។​ ​សុន្ទរកថារបស់​អ្នក​ត្រូវ​តែ​បង្ហាញ​​ច្បាស់ៗ​អំពី​ការ​ផ្តល់​ជូន និង​គុណ​តម្លៃ​​របស់​អ្នក។ ​ហើយ​វា​ក៏​ត្រូវ​តែ​ពាក់​ព័​ន្ធនិង​មាន​ការ​ជម្រុញ​ទឹក​ចិត្ត​ចំពោះ​ពួក​គេ​ផង​ដែរ​។

អ្នកអាចប្រើពត៌មានជំនួយខាងក្រោមនេះដើម្បីបង្កើតសុន្ទរកថារបស់អ្នក។ នេះគឺជារចនាសម្ព័ន្ធសាមញ្ញមួយ​ដែលអាច​ប្រើ​ជា​ជំនួយ​បាន​ ៖

  • ខ្ញុំឈ្មោះ​ … ហើយក្រុមហ៊ុនរបស់ខ្ញុំគឺ …។
  • សូមអរគុណសម្រាប់ឱកាសនេះ​។
  • យើងខ្ញុំ​ជួយ… (ពិពណ៌នាអតិថិជនគោលដៅ) ដែល …(ពិពណ៌នាអំពីបញ្ហាអតិថិជនទាំងនេះប្រឈមមុខ)។
  • យើងខ្ញុំ​ជួយអតិថិជន​​ (ពិពណ៌នាអំពីដំណោះស្រាយ) ។
  • អតិថិជនស្រលាញ់យើងខ្ញុំដោយសារ…..
  • យើងមានលក្ខណៈពិសេស​និង​ខុសប្លែក​…
  • អតិថិជន​ដែលបានប្រើប្រាស់​សេវាកម្ម​យើងនិយាយថាពួកគេពេញចិត្តនឹង​…..
  • នៅពេលយើងបំពេញការងារ​ យើងធានាជូន​នូវ​…..
  • ប្រសិនបើអ្នកទាំង​អស់​គ្នា​មាន​ការ​ចាប់អារម្មណ៍ក្នុងការស្វែងរកបន្ថែម….. (សកម្មភាពត្រូវធ្វើ) ។

 

ពាណិជ្ជកម្ម

ចំណូល​$500-$1000/ខែ​តើគួររកស៊ីអ្វី?

មានមនុស្សមិនតិច​ទេ​ដែលតែងតែទាក់ទងមកខ្ញុំសួរនាំ​អំពីគំនិតរកស៊ី ដោយសារតែពួកគាត់ចង់រកស៊ី។ អ្នកខ្លះថាគាត់មាន5,000ដុល្លារ ឬមួយម៉ឺនដុល្លារ ឬច្រើនជាងហ្នឹង ហើយ​គាត់ចង់ដឹងថាគួររកស៊ីអ្វីទើបជោគជ័យ ហើយអ្នកដែលមិនមានលុយ​ដុំ តែមានចំណូល​ខ្ទង់​$500-$1,000ក៏គិតចង់រកស៊ី ហើយស្វះស្វែង​រក​ថា​តើគាត់គួរដាក់លើអ្វី បើករបរអ្វីទើបល្អ។

តាមពីទៅមុខរបររកស៊ីគឺមានមិនតិចនោះទេដែលគ្រប់គ្នាអាចចាប់ឱកាសបាន តែមិនមែនមានន័យថា​គ្រប់គ្នា​អាច​ធ្វើបានជោគជ័យនោះទេ។ ការគិតរឿងរកស៊ីគឺជា​រឿងដែលមិនពិបាកនោះទេ តែធ្វើឱ្យវា​រីកចម្រើនទើបជារឿងពិបាក ហើយមួយវិញទៀត ដើមទុនពិតជាសំខាន់​ក្នុងការរកស៊ី តែមិនមែនមានន័យថា មានលុយនឹងធ្វើឱ្យការរកស៊ីមានដំណើរការល្អ និងជោគជ័យនោះទេ។ កុំថាឡើយអ្នកដែលមានចំណូល$500-$1000/ខែឈឺក្បាលខ្វល់ចិត្តមិនដឹងរកស៊ីអី អ្នកមានលុយរាប់សែនមិនតិចទេដែលដូចអ្នក មិនដឹងដាក់ទុនលើអីដូចគ្នា ព្រោះអ្វី?

ប្រសិនបើខ្ញុំមិនបានប្រឡូក​ច្រើន ប្រាកដណាស់ខ្ញុំនឹងមានអារម្មណ៍ថា ការរកស៊ីមានអីពិបាក ឱ្យតែមានលុយ ខ្ញុំធ្វើដឹងតែដើរហើយ ដឹងតែជោគជ័យហើយ ដឹងតែចំណេញហើយ។ តែនៅពេលដែលអ្នក​បានដើរច្រើន ធ្វើច្រើន ជួបអ្នករកស៊ីច្រើនខ្ញុំឃើញ​អ្នកមានលុយមិនតិចទេដែលបើកហាងហើយ មានលុយទប់ទល់ នៅតែត្រូវបិទទ្វារ បរាជ័យ ឯអ្នកខ្លះវិញ មិនសូវមានលុយ ឬមិនមានដើមទុន តែអាចបើក​អាជីវកម្មមួយដែល​រីកចម្រើនឥតឈប់ឈរ។ ហេតុអ្វី?

ការបើករបររកស៊ី​ ចំណុចស្នូលសំខាន់បំផុតមិនមែន​ដើមទុនតែមួយនោះទេ។ ចំណង់ចំណូលចិត្ត បទពិសោធន៍ និងជំនាញដែលអ្នកមានសុទ្ធតែជា​ការកំណត់ជោគវាសនា​អាជីវកម្មរបស់អ្នក។ ហេតុអ្វីបានជាខ្ញុំថា សូម្បីតែអ្នកមានលុយរាប់សែន​ដុល្លារនៅតែមិនដឹងរកស៊ីអ្វី ដាក់លើអ្វីដូចបានលើកឡើងខាងលើ? ព្រោះអ្នកទាំងនោះ គាត់មានបទពិសោធន៍ គាត់ដឹងច្បាស់ថា មិនមែនមានលុយចេះតែដាក់ហើយជោគជ័យនោះទេ គាត់សុទ្ធតែ​ធ្លាប់សាកមុខរបរមិនតិចទេដែលផ្តល់មេរៀនសំខាន់ឱ្យគាត់ គឺថាការស្រឡាញ់ ចំណង់ចំណូលចិត្ត ចំណេះ ជំនាញ ធនធានមនុស្ស គឺសុទ្ធតែ​សំខាន់ណាស់ក្នុងការធ្វើឱ្យអាជីវកម្មមួយជោគជ័យ។

ខ្ញុំឃើញ​មនុស្ស​មិនតិចទេ ដែលបើករកស៊ីតាមគេតាមឯង ដោយសារតែឃើញគេរកបាន តែក៏ត្រូវ​បកក្រោយវិញដោយសារ​មិនអាចធ្វើដូចគេបាន មិនមែនដោយសារគាត់មិនខ្លាំងនោះទេ ព្រោះគាត់​រកស៊ីមិនចំជំនាញ និងក្តីស្រឡាញ់ ហើយប្រសិនបើមិនស្រឡាញ់ហើយ ការតស៊ូគឺមានកម្រិតទាបបំផុត។ ដូចជានៅក្នុងវិស័យ​អចលនទ្រព្យអញ្ចឹង មនុស្សមិនតិចទេសម្រុក​ចូលប្រឡូកក្នុង​វិស័យមួយនេះដោយគិតថា រកលុយបាន ឆាប់ជោគជ័យ តែក្រោយមកក៏ត្រូវឈប់កណ្តាលទីដោយសារតែរបរនេះ​មិនត្រូវ​នឹងខ្លួន ហើយ​ត្រឡប់ទៅរករបរផ្សេងវិញ​ហើយដែលខ្លួនចូលចិត្ត ហើយក៏ទទួលបានជោគជ័យ។

ប្រសិនបើអ្នកមិនដឹង​ថា​គួរចាប់ផ្តើមអាជីវកម្មអ្វី ខ្ញុំគិតថា អ្នកគួរតែ​គិតឡើងវិញ​ ហើយស្វះស្វែងរក​ចំណុចខ្លាំងរបស់អ្នក​ រៀនពីខ្លួនឯងឱ្យបានច្រើន។ ហើយប្រសិន​បើអ្នកមានចំណូលប្រចាំខែ គួរតែ​ចំណាយ​ប្រាក់មួយចំនួន​ដើម្បី​វិនិយោគលើខ្លួនឯង​ដើម្បីពង្រឹងសមត្ថភាព។ ព្រោះថា ប្រសិន​បើអ្នកមិនដឹងថាធ្វើអ្វីផង មានន័យថា អ្នកមិនទាន់ស្គាល់ខ្លួនឯងច្បាស់ មិនដឹងថាខ្លួនខ្លាំងអ្វី ហើយក្នុងស្ថានភាពនេះ ហានិភ័យនឹងមានខ្ពស់ប្រសិនបើអ្នក​ចាប់ផ្តើមអាជីវម្ម។

ពេលខ្លះ អ្នកដែលប្រាប់អ្នក​ឱ្យរកនេះរកនោះ ដោយមិនដឹងពីអ្នកច្បាស់នោះ ភាគច្រើនសុទ្ធតែការប្រើការស្រមើស្រម៉ៃ ហើយពេលខ្លះ​ក៏មិនហ៊ានបើករបរនោះខ្លួនឯងផង។ មានតែខ្លួនអ្នកទេដែលដឹងពីអ្នកច្បាស់ និងជាអ្នកកំណត់ជោគវាសនា​របស់ខ្លួនឯង អ្នកក្រៅគ្រាន់តែជាអ្នកឱ្យយោលប់សម្រាប់អ្នកទុកពិចារណា​ប៉ុណ្ណោះ។ ដូចនេះ មុននឹងចាប់ផ្តើមរកស៊ីអ្វីមួយ ទោះបីជាមានលុយតិចឬលុយច្រើនក៏ដោយ អ្នកត្រូវតែស្គាល់ពីខ្លួនឯង ដឹងពីជំនាញ និងក្តីស្រឡាញ់របស់ខ្លួនឯងជាមុនសិន។

ពាណិជ្ជកម្ម

លោកង៉ែតជូ៖ កំហុសឆ្គងទាំង៦ ដែលធ្វើឱ្យការវិនិយោគដីធ្លីបរាជ័យ

ការវិនិយោគដីធ្លីគឺជា​ការវិនិយោគដែលកំពុងតែពេញនិយមបំផុត​ដោយសារតែមនុស្សជាច្រើន​យល់ថា មានតែការវិនោយោគក្នុងវិស័យនេះទេដែលធ្វើឱ្យពួកគេឆាប់មានបាន និងមិនបាច់ចំណាយ​កម្លាំងច្រើននោះទេ។ តែដោយសារ​តែ​ការគិតស្រួលពេកនេះហើយ ដែលធ្វើ​ឱ្យ​មនុស្ស​មិនតិចទេដែលបាត់បង់លុយកាក់​ដោយ​សារតែការសម្រេចចិត្ត​ខុស និងមិនមានចំណេះដឹងគ្រប់គ្រាន់។ បើតាមបណ្តាញសង្គមរបស់លោក ង៉ែតជូ ដែលជាអ្នកវិនិយោគ​លើវិស័យអចលនទ្រព្យ​មួយរូប និងជាអ្នកដែលចូលចិត្ត​ចែករំលែក​បទពិសោធន៍របស់ខ្លួនលើការវិនិយោគដីធ្លីទាំងជោគជ័យ និងបរាជ័យ​នោះបានលើកឡើងថា មានកំហុសឆ្គង​៦យ៉ាងដែលធ្វើឱ្យយើង​មិនអាច​ទទួលបានជោគជ័យ​លើការវិនិយោគនោះទេ!
១) ចង់បានផលចំណេញក្នុងរយៈពេលខ្លី៖

តាមគោលការណ៍គណនេយ្យ ដីធ្លី និងប្រភេទអចលនទ្រព្យទាំងអស់ត្រូវបានចាត់ទុកថាជាទ្រព្យរយៈពេលវែងដែលអាចបង្វិលជាសាច់ប្រាក់វិញក្នុងរយៈពេលយ៉ាងតិច១ឆ្នាំ។ ប៉ុន្តែមានអ្នកវិនិយោគជាច្រើនមិនយល់ពីគោលការណ៍នេះហើយបន្ទាប់ពីវិនិយោគរួចតែងទន្ទឹងចង់បានផលចំណេញភ្លាមៗ។ ហើយជារើយៗយើងតែងឮពាក្យថា រកស៊ីអចលនទ្រព្យឬដីធ្លីមិនល្អទេព្រោះកប់លុយ។ តាមពិតមិនកប់លុយទេមកពីអ្នកវិនិយោគរំពឹងខុស និងគ្មានផែនការវិនិយោគរយៈពេលវែង។

២) ចង់បានលំហូរសាច់ប្រាក់ (ចំណូល) ពីការវិនិយោគ៖

បន្ថែមលើពេលវេលារយៈពេលវែង ការវិនិយោគលើដីធ្លីត្រូវការដើមទុនច្រើន អ្នកវិនិយោគខ្លះមានទុនតិចតួចហើយប្រាថ្នាចង់បានលំហូរសាច់ប្រាក់ពីការជួលដី ការណ៍នេះមិនអាចសំរេចបាននោះទេ។ ទោះបីជួលជាដីទទេ ធ្វើជាឃ្លាំង ឬជាតូបជួល ក៏ត្រូវការដើមទុនយ៉ាងតិចចន្លោះពី១០-២០ម៉ឺនដុល្លាដែរ។

៣) ខ្វះផែនការហិរញ្ញវត្ថុ៖

ដោយសារតែចង់បានចំណូល និងផលចំណេញរយៈពេលខ្លី អ្នកវិនិយោគជាច្រើនមិនបានធ្វើផែនការហិរញ្ញវត្ថុសំរាប់រយៈពេលវែងនោះទេ។ ការណ៍នេះហើយដែលនាំឱ្យពួកគេឆ្លាក់ក្នុងវិបត្តិលំហូរសាច់ប្រាក់ និងឈានដល់ដំណាក់កាលបង្ខំចិត្តលក់ខាតផងក៏មាន។

៤) ខ្វះយន្តការទប់ទល់នឹងហានិភ័យ៖

ការវិនិយោគលើដីធ្លីត្រូវការដើមទុនច្រើន និងរយៈពេលវែង ដូច្នេះអ្នកវិនិយោគត្រូវកំណត់នូវយន្តការនានាដើម្បីទប់ទល់នឹងហានិភ័យដែលកើតឡើងជាយថាហេតុ។ យន្តការរួមមានបង្កើតចំណូលពីប្រភពផ្សេងៗ អភិវឌ្ឍគំរោងនានា ឬត្រៀមលក់ទ្រព្យសម្បត្តិដែលមិនកើនតម្លៃនាពេលអនាគត។

៥) មិនមានចំណេះដឹងគ្រប់គ្រាន់៖

អ្វីដែលបានរៀបរាប់ក្នុងចំណុចទី១ ទី២ ទី៣ និងទី៤ ខាងលើសុទ្ធតែជាចំណេះដឹងចាំបាច់។ ប៉ុន្តែបន្ថែមលើនេះ អ្នកវិនិយោគត្រូវមានការយល់ដឹងផ្សេងៗទៀតដូចជាប្រភេទដី ទំហំ ទំរង់ ទីតាំង និងលក្ខខណ្ឌច្បាប់នានា។ល។ ជាងនេះទៅទៀតត្រូវមានការយល់ដឹងថាលក្ខខណ្ឌដីបែបហ្នឹង ទំរង់បែបហ្នឹង ទីតាំងបែបហ្នឹង តម្លៃប៉ុណ្ណឹងវាសមនឹងយកទៅអភិវឌ្ឍជាអ្វី? ហើយអ្នកណាជាអតិថិជន? សរុបមក អ្នកវិនិយោគ ត្រូវមានចំណេះដឹងលម្អិត ហើយចាត់ទុកការវិនិយោគជាអាជីពទើបជាការល្អ។ បើវិនិយោគតាមគេតាមឯង ឬទិញដីបន្តិចបន្តួចទុកយកចំណេញ នោះឱកាសជោគជ័យមានតិចណាស់។

៦) ខ្វះព័ត៌មាន៖

នៅក្នុងការវិនិយោគវិស័យដីធ្លីក៏ដូចជាការធ្វើអាជីវកម្មនានាដែរ ទាមទាឱ្យអ្នកមានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ដូចជាស្ថានភាពតំរូវការ និន្នាការទីផ្សារ តម្លៃ ទីតាំងភូមិសាស្ត្រ ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន គំរោងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័នានា។ល។ ដូច្នេះ អ្នកត្រូវផ្តោតការវិនិយោគតែលើតំបន់ដែលអ្នកអាចក្តោបបានព័ត៌មានគ្រប់ជ្រុងជ្រោយ។

ការ​លើកឡើងរបស់លោកង៉ែត ជូ​គឺជា​សារដាស់តឿន​ដ៏ល្អ​សម្រាប់អ្នកវិនិយោគ​គ្រប់រូបដែលចង់ហក់ចូល ឬបានហក់ចូលក្នុងវិស័យនេះឱ្យត្រៀមខ្លួនបានល្អ។ ពិតណាស់វិស័យនេះអាច​ផ្តល់ផល​វិនិយោគ​បានយ៉ាងល្អ​ ប៉ុន្តែ​ក៏អាច​ផ្តល់ហានិភ័យខ្ពស់ផងដែរប្រសិនបើអ្នកធ្វើការវិនិយោគដោយស្តាប់តាមគេតាមឯង ជាពិសេស​អ្នកដែលមិនមានច្បាស់លាស់ និង​អ្នកគ្រាន់តែចង់កេងចំណេញពី​បទពិសោធន៍ថ្មីរបស់អ្នក។ ចូរចាំថា គ្មានអ្វីដែលងាយស្រួលនោះទេ អ្នកត្រូវតែខំប្រឹង មានចំណេះដឹង មាន​ជំនាញដើម្បីទទួលបានភាពជោជ័យ​ពិតប្រាកដ។

ពាណិជ្ជកម្ម

បើដាក់ពាក្យការងារបែបនេះ កុំសង្ឃឹម​ថាគេហៅមកសម្ភាសន៍!

បច្ចុប្បន្ន ឱកាសការងារមានច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែមានមនុស្សជាច្រើន​បែជាមិនមានការងារធ្វើ។ យើងឃើញយុវជនជាច្រើន​តែងជួបជុំគ្នា​និយាយពីរឿង​លំបាកក្នុងការរកការងារ ឯម្ចាស់អាជីវកម្ម និងថ្នាក់ដឹកនាំក្រុមហ៊ុន​ក៏ជួបជុំគ្នារអ៊ូ​រឿងពិបាករកមនុស្សមកបំពេញ​កិច្ចការក្នុងក្រុមហ៊ុនខ្លួនទៅវិញ។ ហេតុអ្វី?

ហេតុផលដែលងាយស្រួលយល់គឺតម្រូវការ និងការផ្គត់ផ្គង់​មិនស៊ីគ្នា។ ផលិតផលកម្លាំងពលកម្មមានច្រើន​នៅក្នុងទីផ្សារ ប៉ុន្តែមិនស៊ីនឹងត្រូវការដែលគេចង់បាន សូម្បីតែតម្រូវការបឋមបំផុត គឺការដាក់ពាក្យធ្វើការក៏អ្នករកការងារមិនទាន់ស្របនឹងតម្រូការផងដែរ។

មានឃើញ​ការផ្សព្វផ្សាយជាច្រើននៅលើបណ្តាញសង្គមអំពីឱកាសការងារ ហើយ​នៅក្នុងការផ្សព្វផ្សាយ​មានការរៀបរាប់លម្អិតយ៉ាងណាក៏ដោយ​អំពីលក្ខខណ្ឌតម្រូវឱ្យបេក្ខជនដាក់ពាក្យធ្វើ ដូចជាផ្ញើរប្រវត្តិរូបសង្ខេប​មកកាន់ក្រុមហ៊ុនជាដើម ប៉ុន្តែស្ទើរមួយភាគធំនៃបក្ខេជនទាំងនោះ​នៅតែសួរសំណួរដែលមានចម្លើយនៅលើការផ្សព្វផ្សាយ ហើយ​មិនធ្វើការផ្ញើរប្រវត្តិរូបរបស់ខ្លួន តែបែជាគ្រាន់តែដាក់លេខទូរសព្ទរបស់ខ្លួនឯងទៅវិញ។ ខ្ញុំ        បានជួបម្ចាស់អាជីវកម្ម និងថ្នាក់ដឹកនាំជាច្រើនដែលរអ៊ូអំពីបញ្ហានេះ រអ៊ូថាពិបាក​រកមនុស្ស​មកបំពេញការងារ រអ៊ូថាសូម្បី​តែរកបេក្ខជនមកសម្ភាសន៍ក៏ពិបាកដែរ ដោយសារតែអ្នកចង់ធ្វើការភាគច្រើន​មិនទាំងចេះរៀបចំដាក់ពាក្យ​ផង តើឱ្យក្រុមហ៊ុនប្រគល់ភារកិច្ច និងទំនួលខុសត្រូវយ៉ាងណា?

អាចទេគេនឹងហៅមកសម្ភាសន៍​ដោយគ្រាន់តែដាក់លេខទូរសព្ទ? អាចទេ គេនឹងចាប់អារម្មណ៍​ចង់បានមកធ្វើការជាមួយ​សូម្បីតែ​ជំហានបឋមបំផុត​ បេក្ខជន​មិនអាចធ្វើបានផង? ខ្ញុំគិតថា វាអាច​ប្រសិន​បើការងារ​នោះ​គឺជាការងារ​ដែលមិនសមទំនង និងមិនមានអនាគត តែភាគរយស្មើនឹងសូន្យប្រសិនបើនោះជាក្រុមហ៊ុនត្រឹមត្រូវ និងគេចង់បានអ្នកមានសមត្ថភាព​មកបំពេញការងារឱ្យគេ។ ដូចនេះ​ ប្រិសិនបើគ្រាន់តែដាក់លេខទូរសព្ទឱ្យគេ អ្នកនឹងមិនមានឱកាសទទួលបានការងារជារៀងរហូត ព្រោះអ្នកជាមនុស្ស​ចាំឱកាស​ មិនមែនជាមនុស្សរត់រកឱកាស ហើយឱកាសទាំងនោះ នឹងមិនរត់ទៅរកអ្នកឡើយ ព្រោះថាឱកាសទាំងនោះ​មិនដឹងថាហុចឱ្យអ្នកដោយវិធីណាដែរ ដោយសារសូម្បីតែឱកាសក៏មិនដឹងថាអ្នកចេះអី ឬចង់ធ្វើអ្វី។ ដូច្នេះ គួរតែរៀនរៀបចំប្រវត្តិរូបសង្ខេប​ជាមុនសិន ដើម្បី​អាចទទួលបានការងារសមរម្យណាមួយដែលសក្តិសម​នឹង​សមត្ថភាពរបស់អ្នក ព្រោះបើអ្នកគ្រាន់តែឱ្យលេខទូរសព្ទគេ គេនឹងមិនដឹងថាអ្នកចេះអ្វី ឬចង់ធ្វើការអ្វីនោះទេ។

ពាណិជ្ជកម្ម

ហេតុអ្វី​ហ្វេស​ប៊ុក​ប្លក់​ខ្ញុំ​ (2020)?

ជា​ទូទៅ​អ្នក​អាច​ ត្រូវ​ហ្វេស​ប៊ុក​ប្លក់​ ជាបណ្ណោះ​អាសន្ន​ដោយ​សារ​តែ​មូល​ហេតុ​បច្ចេក​ទេស។​ នៅ​ក្នុង​ករណី​នេះ​ ជាធម្មតា​ហ្វេស​ប៊ុក​​នឹង​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង​ ហើយ​និង​ផ្តល់​ដំណឹង​មក​កាន់​អ្នក​។​ ប្រសិន​បើ​មាន​អ្នក​ប្រើ​ប្រាស់​​ច្រើននាក់​ បាន​រាយ​ការណ៍​ថា​​គណនី​របស់​អ្នក​គឺ​ជា​គណនី​ក្លែង​ក្លាយ​ ឬ​អ្នក​បាន​ផុស​សារ​​ដែល​មិន​ស្រប​នឹង​ច្បាប់​ហ្វេស​ប៊ុក​ ហ្វេសប៊ុក​នឹង​ប្លក់​គណនី​របស់​អ្នក​។​

អ្នក​នឹង​ត្រូវ​ប្លក់​​នៅ​ពេល​ដែល​៖

  • រូបភាព​ឬសារ ​ដែល​អ្នក​ផុស​ ឬ​ស៊ែរ​ មាន​ភាព​គួរ​ឲ្យ​សង្ស័យ​ ឬ ខុស​នឹង​ច្បាប់​របស់​ប្រព័ន្ធ​សន្តិសុខ​ហ្វេស​ប៊ុក។
  • សារ​ ឬ ការ​ស្នើរ​សុំ​បង្កើត​ទំនាក់​ទំនងមិត្ត​ភាព​ (​friend requests) ដែល​អ្នក​​បាន​ផ្ញើរ​ចេញ ត្រូវ​បាន​ភាគី​ម្ខាង​ទៀត​រុញ​ច្រាន​ចោល​។
  • សកម្ម​ភាពមួយ​ចំនួន​​របស់​អ្នក​​មិនបាន​គោរព​តាម​ច្បាប់​​ ស្តង់ដារ​សហគមន៍​ហ្វេសប៊ុក។

អ្នកនឹង​​ត្រូវ​ហ្វេស​ប៊ុក​ប្លក់​យូរ​ឬ​ឆាប់​ គឺ​អា​ស្រ័យ​ទៅ​តាម​កម្រិត ​នៃ​ការ​បំពាន​របស់​អ្នក​​ធ្ងន់​ធ្ងរ​ប៉ុណ្ណា​។

ដើម្បី​ជៀស​វាង​​ ឬ​បង្ការ ពី​​ការ​ប្លក់​របស់​ហ្វេស​ប៊ុក​ អ្នក​អាច​ធ្វើ​តាម​ចំណុចដូច​​ខាង​ក្រោម​៖

  1. ពិនិត្យនិង​ស្វែងយល់​​អំពី “​​​ស្តង់ដារ​សហគមន៍​ហ្វេសប៊ុក”​ ដើម្បី​ឲ្យ​ដឹង​ថា​ការ​ស៊ែរ​បែប​ណា​ដែល​ហ្វេស​ប៊ុក​អនុញ្ញាត។​
  2. ជៀសវៀង​ការ​ផ្ញើរ​សារ​ទៅកាន់​មនុស្ស​​ដែល​អ្នកមិន​​ស្គាល់​។
  3. ផ្ញើរ​ការ​ស្នើរ​សុំ​បង្កើត​ទំនាក់​ទំនងមិត្ត​ភាព ជាមួយ​តែ​មនុស្ស​ដែល​អ្នក​ស្គាល់​ប៉ុណ្ណោះ​។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ដើម្បី​សិក្សា​ស្វែង​យល់​អំពី​ “​​​ស្តង់ដារ​សហគមន៍​ហ្វេសប៊ុក”​ ជា​ភាសា​អង់​គ្លេស។​

Facebook “Community Standards” from Hornet on Vimeo.

ពាណិជ្ជកម្ម

តើអ្វីទៅនឹងធ្វើឲ្យជីវិតអ្នកល្អប្រសើរ?

0

តើអ្នកដឹងទេ កត្តាអ្វីខ្លះដែលធ្វើឱ្យយើងមានជីវិតកាន់តែប្រសើរ? ហើយត្រូវធ្វើយ៉ាងម៉េចដើម្បីរក្សាឲ្យខ្លួនឯងមានសុខុមាលភាព​និង​ភាពសប្បាយរីករាយ?​តើរាល់ថ្ងៃនេះអ្នកបានចំណាយពេលទៅលើអ្វីខ្លះ?

​        យើងគួរតែសួរទៅកាន់មនុស្សទាំងអស់នោះថាតើគោលដៅជីវិតដែលសំខាន់បំផុតរបស់ពួកគេគឺអ្វី?​រីឯចម្លើយដែលបានមកគឺ​ ប្រហែលជា៨០%នៃមនុស្សទាំងអស់ គឺ​គោលដៅជីវិតរបស់ពួកគេគឺក្លាយជាអ្នកមាន រីឯ៥០%បាននិយាយថា​គោលដៅជីវិតដែលសំខាន់បំផុតរបស់ពួកគេគឺ​ក្លាយជាអ្នកល្បីល្បាញម្នាក់​ដូចនេះហើយដើម្បីទទួលបានជោគជ័យនៅក្នុងជីវិត​យើងត្រូវជម្រុញខ្លួនឯង ឲ្យខិតខំបំពេញការងារ ព្យាយាមធ្វើការឲ្យបានល្អ។​យ៉ាងណាមិញទំនាក់ទំនងល្អនឹងធ្វើឲ្យមនុស្សមានសុខភាពល្អ និង មានភាពសប្បាយរីករាយនៅក្នុងជីវិត​ហើយពួកយើងក៏បានរៀនមេរៀន៣ធំៗពីទំនាក់ទំនង។​

​        មេរៀនទី១គឺទំនាក់ទំនងនៅក្នុងសង្គមតាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញថា ការបង្កើនទំនាក់ទំនងក្នុងសង្គមពិតជាល្អមែនទែនសម្រាប់ពួកយើងទាំងអស់គ្នាដើម្បីបង្កើននូវសុខភាពផ្លូវចិត្ត និង សុខភាពផ្លូវកាយរបស់អ្នកឲ្យកាន់តែរឹងមាំ និង រីករាយ។ ជាក់ស្ដែងមនុស្សដែលមានទំនាក់ទំនងល្អជាមួយគ្រួសារ ជាមួយមិត្តភិក្ត ជាមួយមិត្តរួមការងារ និង ជាមួយសហគមន៍ គឺយើងឃើញថាពួកគេមានសុខភាពល្អ មានអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្ត​ និង រស់នៅបានយូរជាងមនុស្សដែលខ្វះការទំនាក់ទំនង ឬ​មនុស្សដែលមិនចូលចិត្តទាក់ទងគេឯង ពោលគឺ ចូលចិត្តធ្វើអ្វីតែឯងៗ គ្មានមនោសញ្ចេតនា…ជាដើម។ភាគច្រើនមនុស្សដែលខ្វះការទំនាក់ទំនងនឹងធ្វើឲ្យពួកគេតែងជួបនឹងបញ្ហាមួយចំនួនដូចជា បាក់ទឹកចិត្ត​​ ស្មុគស្មាញចិត្តគំនិត និង​មានអារម្មណ៍តប់ប្រមល់ ឬ ធុញថប់ជាដើម ជាពិសេសសុខភាព និង មុខងារខួរក្បាលរបស់ពួកគេនឹងថយចុះជាលំដាប់ធ្វើឲ្យគេរស់មិនសូវបានយូរ។

មេរៀនទី២ដែលសំខាន់គឺ គុណភាពនៃមិត្តភាព​ ​ព្រោះមិត្តភាពក៏ជាផ្នែកមួយដែលជួយធ្វើឲ្យជីវិតរបស់អ្នកមានភាពល្អប្រសើរដែរ។ តួយ៉ាងវាមិនសំខាន់ទេថាអ្នកមានមិត្តភិក្តប៉ុន្មាននាក់ ហើយធ្វើយ៉ាងម៉េចទៅលើទំនាក់ទំនងនេះ​ តែអ្វីដែលសំខាន់គឺគុណភាពនៃទំនាក់ទំនងជិតស្និទ្ធ។​មូលហេតុដែលយើងត្រូវគិតទៅលើគុណភាពនៃមិត្តភាព ព្រោះការរស់នៅដោយការឈ្លោះប្រកែកគ្នាគឺវាពិតជាមានឥទ្ធិពលអាក្រក់ដល់សុខភាព ជួនកាលអាចធ្វើឲ្យអ្នកគិតច្រើន ឬពិបាកចិត្តដោយសារតែជម្លោះនេះក៏ថាបាន។

មេរៀនទី៣ដែលយើងរៀនពីទំនាក់ទំនងដែលជួយដល់សុខភាពគឺថា ទំនាក់ទំនងល្អមិនមែនការពារបានតែរាងកាយរបស់យើងប៉ុណ្ណោះទេ តែវាក៏ជួយការពារខួរក្បាលរបស់យើងផងដែរ។តួយ៉ាងយើងឃើញថា មនុស្សដែលមានអាយុ៨០ឆ្នាំ ហើយកំពុងស្ថិតនៅក្នុងទំនាក់ទំនងល្អ ឬ ហៅបានថា​ជាទំនាក់ទំនងស្អិតរមួតជាមួយគ្នា ចេះយល់ចិត្តគ្នា ហើយពួកគាត់មានអារម្មណ៍ថាទោះបីជាខ្លួនឯងចាស់ហើយក៏ដោយ ក៏នៅមានអ្នកពឹងពាក់បាន មានអ្នកចាំជួយចាំគាំទ្រខ្លួន នោះគាត់ជាប្រភេទមនុស្សដែលរូបរាងកាយចាស់ តែខួរក្បាលរបស់គាត់នៅចងចាំល្អ ហេតុអ្វី? គឺដោយសារតែទំនាក់ទំនងល្អដែលមាននៅអាយុ៨០ជួយព្យាបាលការគិត ព្យាបាលខួរក្បាល និង អារម្មណ៍របស់គាត់ឲ្យចងចាំបានល្អ។ ប៉ុន្តែចំពោះអ្នកដែលមានទំនាក់ទំនងរដិបរដុប ទំនាក់ទំនងដែលមានភាពរកម្មរកុសជាមួយគ្នា មិនចេះយល់ចិត្តគ្នា ឬ ពេលខ្លះមានអារម្មណ៍ថាគ្មានអ្នកណាអាចជាទីពឹងបាន នោះពួកគាត់នឹង ឆាប់បាត់បង់ការចងចាំនៅមុនអាយុ៨០ទៅទៀតក៏ថាបាន។

ជារួមយើងឃើញថាទំនាក់ទំនងល្អវាពិតជាជួយឲ្យយើងមានសុខភាពល្អ អារម្មណ៍ល្អ និង សប្បាយរីករាយ។តាមរយៈការសរសេររបស់លោកម៉ាកថ្វេន បានសរសេរថា “ វាមិនមានពេលច្រើននោះទេ ដូចនេះមនុស្សគ្រប់គ្នាគួរតែរីករាយនៅក្នុងជីវិត និង​ ផ្ដល់ឲ្យគ្នានូវក្ដីស្រលាញ់ពិតប្រាកដ​ រួចបោះចោលនូវការឈ្លោះប្រកែកគ្នា ការមិនចេះអភ័យទោស ឬ អាធ្យាស្រ័យឲ្យគ្នា ការហែកហួរគ្នា និង ការគុំគួនគ្នាទៅ។ ជាចុងបញ្ចប់ជីវិតដែលល្អប្រសើរគឺជាជិវិតដែលត្រូវបានបង្កើតឡើងដោយទំនាក់ទំនងល្អ

ប្រែសម្រួលពី Ted Talk: Robert Waldinger

ពាណិជ្ជកម្ម