នៅក្នុងសម័យកាលនេះ ជាសម័យកាលមួយដែលម្ចាស់អាជីវកម្មធ្វើយុទ្ធសាស្រ្តផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ប៉ុន្តែជាក់ស្ដែងការផ្សព្វផ្សាយតាមនេះ អ្នកខ្លះទទួលបានប្រសិទ្ធភាព តែអ្នកខ្លះមិនទទួលបានប្រសិទ្ធភាពនោះទេ។
តើគួរធ្វើបែបណា ដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញឱ្យមានប្រសិទ្ធភាព? ជាដំណោះស្រាយ ម្ចាស់អាជីវកម្ម គួរតែដឹងថា ស្ថិតិផ្សព្វផ្សាយដែលគេពេញនិយម និងមានប្រសិទ្ធភាព គឺនឹងបង្ហាញលម្អិតនៅក្នុងអត្ថបទនេះ។
តើម្ចាស់អាជីវកម្ម គួរមានយុទ្ធសាស្រ្តអ្វី ដើម្បីធ្វើឱ្យអាជីវកម្មល្បី ដោយពុំចាំបាច់ផ្សព្វផ្សាយ?
ទី១. កំណត់តម្លៃផលិតផល ឬសេវាកម្មឱ្យត្រូវនឹងទីផ្សារ
ទី២. ការច្នៃប្រឌិតផលិតផលឬសេវាកម្មឱ្យមានភាពខុសប្លែក និងមានចំណុចពិសេសដាច់គេ ដោយគ្មាននរណាធ្វើដូច។
ទី៣. ចងចិត្តអតិថិជនឱ្យជាប់ និងស្ថេរភាព ពេលនោះអតិថិជននឹងមានការពេញចិត្តហើយណែនាំបន្តទៅកាន់មនុស្សផ្សេងទៀត។
ការផ្សព្វផ្សាយ ដែលម្ចាស់អាជីវកម្មប្រើប្រាស់បានដោយឥតគិតថ្លៃ និងមានប្រសិទ្ធភាពខ្ពស់នៅអាស៊ី
1. Facebook
អ្នកអាចចាប់ផ្ដើមបង្កើត Facebook page ដើម្បីធ្វើការផ្សព្វផ្សាយផលិតផលឬសេវាកម្ម ដោយផ្សារភ្ជាប់នឹងយុទ្ធសាស្រ្តផ្សព្វផ្សាយឱ្យបានត្រឹមត្រូវ ដើម្បីផ្សព្វផ្សាយឱ្យត្រូវជាមួយនឹងអតិថិជនគោលដៅ។
2. Instagram
អតិថិជនដែលមានវ័យពី 18-25ឆ្នាំ ភាគច្រើនគឺប្រើប្រាស់ IG នេះ ហេតុនេះម្ចាស់អាជីវកម្មដែលមានអតិថិជននៅក្នុងវ័យនេះ គួរតែចាប់ផ្ដើមយុទ្ធនាការណ៍ដើម្បីធ្វើការផ្សព្វផ្សាយ ដោយអាចផ្សព្វផ្សាយជារូបភាពដែលមានគុណភាព និងវីដេអូខ្លីៗដើម្បីទាក់ទាញចិត្តអតិថិជន។
3. Tik Tuk
ការផ្សព្វផ្សាយលើ Tik Tuk ក៏ជាកន្លែងមួយដ៏សំខាន់ដែរ ដូច្នេះម្ចាស់អាជីវកម្មអាចបង្កើតជាវីដេអូចែករំលែកខ្លីៗដោយផ្សារភ្ជាប់នឹងផលិតផលនិងសេវាកម្មរបស់ខ្លួន។
4. YouTube
YouTube ក៏ជាកន្លែងមួយដ៏សំខាន់ដែរ សម្រាប់មកប្រើប្រាស់ដើម្បីទាក់ចិត្តអតិថិជន ដូច្នេះម្ចាស់អាជីវកម្មគួរតែផ្សព្វផ្សាយផលិតផលឬសេវាកម្មខ្លួន ដោយបង្កើតជាវីដេអូណែនាំ វីដេអូចែករំលែកហើយផ្សារភ្ជាប់នឹងអ្វីដែលអ្នកចង់លក់។
5. យុទ្ធសាស្រ្តលើ Story
ម្ចាស់អាជីវកម្ម ក៏មិនគួររំលងការផ្សព្វផ្សាយតាមរយៈការ add Story ដែរ ដោយយើងអាច Add Story លើ Facebook និង Instagram ជាដើម។
6. ការធ្វើទីផ្សារលើអ៊ីម៉េល
ការសរសេរអ៊ីម៉េល និងយុទ្ធសាស្រ្តទីផ្សារលើអ៊ីម៉េល គឺល្អបំផុតក្នុងការផ្សព្វផ្សាយដើម្បីលក់សម្រាប់ម្ចាស់អាជីវកម្មណាដែលមានអតិថិជនគោលដៅដែលពេញនិយមប្រើ អ៊ីម៉េល។
7. Workshops
Workshop ជាការរៀបចំឱ្យមានកម្មវិធីបង្វឹកមួយឬកម្មវិធីផ្សេងៗ ដើម្បីងាយស្រួលទំនាក់ទំនងជាមួយអតិថិជន ហើយកម្មវិធីនោះអាចជាការផ្ដល់ជូននូវការសិក្សាដោយឥតគិតថ្លៃលើវគ្គបណ្ដុះបណ្ដាលណាមួយ ឬការចែករំលែកចំណេះដឹងតាមប្រព័ន្ធអនឡាញជាដើម ដោយក្នុងនោះអាចបញ្ចូលនូវការផ្សព្វផ្សាយលើផលិតផលឬសេវាកម្មរបស់ខ្លួន។
8. Google My Business
Google My Business សំដៅលើការផ្សព្វផ្សាយដោយកំណត់ទីកន្លែងអាជីវកម្មតាំងនៅ (Google Maps) ហើយបញ្ចូលលេខទូរស័ព្ទ ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការស្វែងរក និងមានទំនុកចិត្តក្នុងការទៅដល់ទីតាំងផ្ទាល់។
ជារួមមក ម្ចាស់អាជីវកម្ម អាចប្រើប្រាស់នូវឧបករណ៍ក្នុងការផ្សព្វផ្សាយខាងលើ ដោយពឹងផ្អែកលើអាជីវកម្ម និងអតិថិជនគោលដៅជាក់ស្ដែង ដើម្បីជ្រើសរើសនូវឧបករណ៍ណាមួយមកធ្វើការផ្សព្វផ្សាយឱ្យត្រូវនឹងទីផ្សារ និងត្រូវជាមួយនឹងអតិថិជនគោលដៅ។ អ្វីដែលសំខាន់ ម្ចាស់អាជីវកម្ម ក៏កុំភ្លេចកំណត់តម្លៃឱ្យល្អ ធ្វើឱ្យផលិតផលឬសេវាកម្មមានភាពច្នៃប្រឌិត និងប្រើយុទ្ធសាស្រ្តចងចិត្តអតិថិជនចាស់ ឱ្យណែនាំអតិថិជនថ្មី។