spot_img
spot_img
Home Blog Page 26

សម្រង់សម្ដីដ៏ល្អបំផុតសម្រាប់អ្នកគិតពិចារណា

0
សម្រង់សម្ដីដ៏ល្អបំផុតសម្រាប់អ្នកគិតពិចារណា

នៅលើពិភពលោកនេះ មានសម្រង់សម្ដីជាច្រើនមកពីបុគ្គលជោគជ័យ ដោយយើងអាចយកមកគិតពិចារណា និងអនុវត្តន៍លើសម្រង់សម្ដីមួយចំនួនបាន ហើយនៅក្នុងខ្លឹមសារសម្រង់សម្ដីខាងក្រោមនេះ នឹងជួយលើកទឹកចិត្តអ្នក និងជំរុញការគិតរបស់អ្នកឱ្យល្អប្រសើរឡើងវិញបាន។

  1. ភាពជោគជ័យតែងតែកើតមានចំពោះអ្នក ប្រសិនបើអ្នកចំណាយពេលវេលាច្រើនបំផុតក្នុងការស្វែងរកវា។ “Henry David Thoreau”
  2. ឱកាសនឹងមិនបានកើតឡើងនោះទេ ប្រសិនបើអ្នកមិនចេះចាប់យក និងបង្កើតវាឡើង។ “Chris Grosser”
  3. មនុស្សជោគជ័យតែងតែធ្វើនូវអ្វីដែលអ្នកមិនជោគជ័យមិនព្រមធ្វើ។ “Jim Rohn”
  4. ឈប់បន្តធ្វើអ្វីដើម្បីរត់តាមលុយ ប៉ុន្តែត្រូវចាប់ផ្តើមធ្វើអ្វីដែលព្យាយាមតាមចំណង់ចំណូលចិត្ត។ “Tony Hsieh”
  5. មនុស្សខ្លះតែងតែសុបិនចង់ជោគជ័យ ខណៈពេលដែលអ្នកផ្សេងទៀតកំពុងភ្ញាក់ពីព្រឹកប្រលឹមដើម្បីខិតខំធ្វើការយ៉ាងសកម្ម ក្នុងការសម្រេចបំណងប្រាថ្នា។ “Napoleon Hill”
  6. ប្រសិនបើអ្នកអាចសុបិន្តនូវអ្វីមួយបាន នោះអ្នកក៏អាចធ្វើវាបានដែរ។ “Walt Disney”
  7. ប្រសិនបើអ្នកកំពុងធ្វើការលើអ្វីមួយដែលអ្នកពិតជាយកចិត្តទុកដាក់ នោះអ្នកមិនចាំបាច់មាននរណាមកជំរុញច្រើននោះទេ ប៉ុន្តែចក្ខុវិស័យរបស់អ្នកនឹងជំរុញចិត្តអ្នកឱ្យធ្វើវា។ “Steve Jobs”
  8. គ្មានអ្វី​ដែល​មិនអាច​ទៅរួចនោះ​ទេ ដូច្នេះត្រូវនិយាយប្រាប់ខ្លួនឯងថា ខ្ញុំអាចទៅរួច! “Audrey Hepburn”
  9. ផ្លូវទៅកាន់ភាពជោគជ័យ និងផ្លូវទៅកាន់ភាពបរាជ័យគឺស្ទើរតែជាផ្លូវដូចគ្នាទាំងស្រុង។ “Colin R. Davis”
  10. ភាពជោគជ័យ គឺជាសន្តិភាពនៃចិត្ត ដែលជាលទ្ធផលផ្ទាល់នៃការពេញចិត្តខ្លួនឯងក្នុងការដឹងថាអ្នកបានខិតខំប្រឹងប្រែងដើម្បីក្លាយជាមនុស្សល្អបំផុត និងជាអ្នកមានសមត្ថភាព។ “John Wooden”
  11. កុំ​ទុក​ឱ្យ​ថ្ងៃ​ម្សិលមិញ មកពាក់ព័ន្ធនឹងរឿងរ៉ាវនៅក្នុងថ្ងៃនេះច្រើនពេក។ “Will Rogers”
  12. ការកំណត់គោលដៅ គឺជាជំហានដំបូងក្នុងការប្រែក្លាយអ្វីដែលមើលមិនឃើញទៅជាអ្វីដែលអាចមើលឃើញបាន។ “Tony Robbins”
  13. ស្រឡាញ់គ្រួសាររបស់អ្នក ខិតខំធ្វើការឱ្យខ្លាំង និងរស់នៅតាមចំណង់ចំណូលចិត្តរបស់អ្នក។ “Gary Vaynerchuk”
  14. អ្នកមិនអាចគ្រប់គ្រងនូវរាល់អ្វីៗដែលកើតឡើងពីខាងក្រៅបានទេ ប៉ុន្តែអ្នកតែងតែអាចគ្រប់គ្រងនូវរាល់អ្វីៗដែលកើតឡើងពីខាងក្នុង។ “Wayne Dyer”
  15. ចាប់ផ្តើមពីចំណុចដែលអ្នកកំពុងនៅ ហើយប្រើអ្វីដែលអ្នកមាន និងធ្វើអ្វីដែលអ្នកអាចធ្វើបាន។ “Arthur Ashe”

 

ពាណិជ្ជកម្ម

ជំនាញអាជីវកម្ម ដែលអ្នកចាំបាច់ត្រូវតែយល់ដឹងបន្ថែម

0
ជំនាញអាជីវកម្ម ដែលអ្នកចាំបាច់ត្រូវតែយល់ដឹងបន្ថែម

ការធ្វើអាជីវកម្មមួយឱ្យដំណើរការបានល្អស្របតាមផែនការ គឺវាមិនមានភាពងាយស្រួលឡើយ ដោយវាទាមទារឱ្យម្ចាស់អាជីវកម្មមានជំនាញច្រើនក្នុងការធ្វើរឿងមួយនេះ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ខ្លឹមសារអត្ថបទខាងក្រោម នឹងបង្ហាញជំនាញសំខាន់ចំនួន 10 ដែលម្ចាស់អាជីវកម្មគួរតែយល់ដឹងបន្ថែម។

1. ការយល់ដឹងអំពីសេដ្ឋកិច្ច

ការយល់ដឹងអំពីសេដ្ឋកិច្ច ទាំងក្នុងស្រុក និងក្រៅស្រុក ក៏ជាកត្តាសំខាន់នៅក្នុងអាជីវកម្មរបស់អ្នកផងដែរ។ បន្ថែមពីនេះ ការសិក្សាផ្នែកសេដ្ឋកិច្ច ក៏វាបានផ្ដល់នូវគន្លឹះបន្ថែមសម្រាប់ធ្វើការសម្រាប់ចិត្តសំខាន់ៗនៅក្នុងក្រុមហ៊ុន ព្រមទាំងអាចយល់ដឹងស៊ីជម្រៅអំពីយុទ្ធសាស្ត្រកំណត់តម្លៃ និងតម្រូវការទីផ្សារសម្រាប់អាជីវកម្មរបស់អ្នកទៀតផង។

2. ជំនាញវិភាគទិន្នន័យ

ក្រុមហ៊ុន Microsoft, Uber និង Blue Apron កំពុងប្រើប្រាស់ទិន្នន័យដើម្បីកែលម្អសេវាកម្ម និងប្រតិបត្តិការរបស់ពួកគេ។ នេះសុទ្ធតែប្រើប្រាស់ជំនាញវិភាគទិន្នន័យ ហើយជំនាញមួយនេះ ក៏កំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារនាពេលបច្ចុប្បន្នផងដែរ។ លើសពីនេះ វាក៏ជំនាញមួយដែលអាចឱ្យអ្នកវិភាគដឹងអំពីបញ្ហាអាជីវកម្មសំខាន់ៗ និងជួយជំរុញដល់ការសម្រេចចិត្តរបស់អ្នកមានការត្រឹមត្រូវដើម្បីផ្ដល់ជាប្រយោជន៍ដល់ក្រុមហ៊ុនរបស់អ្នក។

3. ជំនាញគណនេយ្យហិរញ្ញវត្ថុ

នៅក្នុងចំណុចនេះ ទាមទារឱ្យអ្នកមានចំណេះដឹងផ្នែកគណនេយ្យហិរញ្ញវត្ថុ ប្រសិនបើអ្នកចង់ក្លាយម្ចាស់អាជីវកម្ម ឬកំពុងជាម្ចាស់អាជីវកម្មស្រាប់ ពីព្រោះចំណេះដឹងនេះសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវតែដឹង ដូចជាដំណើរការលំហូរសាច់ប្រាក់ ដឹងពីប្រាក់ចំណេញឬខាត ចេះគ្រប់គ្រងលំហូរសាច់ប្រាក់ ដឹងអំពីរបៀបអាន និងបកស្រាយតារាងតុល្យការជាដើម ព្រមទាំងកាន់តែដឹងអំពីសក្ដានុពលរបស់ក្រុមហ៊ុនរបស់អ្នក។

4. ជំនាញគ្រប់គ្រងអាជីវកម្ម

ជំនាញគ្រប់គ្រងពិតជាសំខាន់ ដូច្នេះអ្នកត្រូវតែមានជំនាញគ្រប់គ្រងនេះឱ្យបានខ្លាំង និងរឹងមាំ ដើម្បីដឹកនាំក្រុមឆ្ពោះទៅកាន់ភាពជោគជ័យទាំងអស់គ្នា និងអាចដំណើរការសកម្មភាពស្របតាមផែនការបានយ៉ាងរលូន។ លើសពីនេះ ប្រសិនបើអ្នកមានជំនាញនេះ អ្នកក៏អាចមានសមត្ថភាពជំរុញផលិតភាពក្រុមការងារបានកាន់តែល្អផងដែរ។

5. ជំនាញភាពជាអ្នកដឹកនាំ

ជំនាញភាពជាអ្នកដឹកនាំ មានសារៈសំខាន់ណាស់សម្រាប់ភាពជោគជ័យនៅកន្លែងធ្វើការ ព្រមទាំងធ្វើឱ្យអ្នកអាចសម្រេចបាននូវកិច្ចការសំខាន់ៗជាច្រើននៅក្នុងក្រុមហ៊ុន។ ហេតុដូចនេះ អ្នកត្រូវតែសិក្សាឈ្វេងយល់បន្ថែមទៀត ដើម្បីពង្រឹងជំនាញភាពជាអ្នកដឹកនាំនេះឱ្យបានខ្លាំងសម្រាប់ខ្លួនឯង។

6. ជំនាញចរចា

ជំនាញចរចា ពាក់ព័ន្ធនឹងការប្រាស្រ័យទាក់ទងជាមួយអ្នកជំនាញ ឬអ្នកប្រើប្រាស់ផ្សេងទៀត ដើម្បីឈានទៅដល់ការសម្របសម្រួលដែលមានអត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ លើសពីនេះ វាកាន់តែមានសារៈសំខាន់នៅក្នុងអាជីវកម្ម ដោយអ្នកអាចប្រើជំនាញនេះនៅក្នុងកិច្ចពិភាក្សា ឬបទបង្ហាញស្ដីអំពីការស្នើសុំដើមទុនបន្ថែម ឬកិច្ចការសំខាន់ផ្សេងទៀតដែលអ្នកចង់ឱ្យភាគីម្ខាងទៀតយល់ស្របជាមួយនឹងអ្នក។

7. ជំនាញដោះស្រាយបញ្ហា

ជំនាញដោះស្រាយបញ្ហា នឹងជួយអ្នកឱ្យមានសមត្ថភាពដោះស្រាយបញ្ហាជាច្រើនដែលកើតមាននៅក្នុងអាជីវកម្មរបស់អ្នកបានយ៉ាងល្អ ព្រមទាំងអាចបត់បែនបានគ្រប់ស្ថានភាពទាំងអស់។ លើសពីនេះ វាក៏ជួយអ្នកក្នុងការដោះស្រាយបញ្ហារបស់ក្រុមការងារ ដោះស្រាយនូវភាពមិនពេញចិត្តរបស់អតិថិជន និងអាចមានគំនិតថ្មីៗជាបន្តបន្ទាប់ដើម្បីបង្កើនប្រាក់ចំណេញនៅក្នុងក្រុមហ៊ុនជាដើម។

8. ជំនាញទីផ្សារ និងការលក់

ចំណេះដឹងផ្នែកទីផ្សារ និងការលក់ វានឹងអាចជួយម្ចាស់អាជីវកម្មផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ពួកគេបានយ៉ាងល្អ ព្រមទាំងអាចបិទការលក់បានលឿនស្របជាមួយនឹងគោលដៅដែលបានកំនត់។ ជំនាញទាំងនេះ រួមបញ្ចូលការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម សមត្ថភាពផ្សាយពាណិជ្ជកម្ម និងការសរសេរចម្លងជាដើម។ ការអភិវឌ្ឍជំនាញទីផ្សារដ៏រឹងមាំ ក៏អាចជួយម្ចាស់អាជីវកម្មឈានដល់ទស្សនិកជនកាន់តែទូលំទូលាយ និងជំរុញការលក់របស់ពួកគេបានយ៉ាងច្រើនផងដែរ។

9. ជំនាញធ្វើការសម្រេចចិត្ត

អ្នកជំនាញទាំងអស់ ជាពិសេសម្ចាស់អាជីវកម្មត្រូវការជំនាញធ្វើការសម្រេចចិត្តដ៏រឹងមាំ ដើម្បីស្វែងរកបញ្ហាស្មុគស្មាញដែលពួកគេនឹងប្រឈមមុខទាំងនៅកន្លែងធ្វើការ និងនៅក្នុងក្រុមហ៊ុន ដើម្បីស្វែងរកដំណោះស្រាយ និងសម្រេចចិត្តធ្វើអ្វីមួយឱ្យកាន់តែមានភាពល្អប្រសើរជាងមុន។

10. ជំនាញបង្កើតបណ្ដាញ

ជំនាញពិតជាសំខាន់ ដែលម្ចាស់អាជីវកម្មគួរតែចេះ និងយកទៅអនុវត្តន៍ឱ្យបានច្រើន ពីព្រោះជំនាញនេះ សំដៅលើការដែលមានសមត្ថភាពខ្លាំងក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សផ្សេងទៀតនៅក្នុងឧស្សាហកម្មដូចគ្នា។ លើសពីនេះ វាក៏អនុញ្ញាតឱ្យអ្នកពិចារណាលើកិច្ចសហប្រតិបត្តិការជាមួយអ្នកដទៃ និងចែករំលែកចំណេះដឹងផ្នែកឧស្សាហកម្មដែលអ្នកកំពុងស្ថិតនៅផងដែរ។

11. ជំនាញនិយាយជាសាធារណៈ

ជំនាញនេះ ពិតជាសំខាន់ខ្លាំង ហើយក៏មានម្ចាស់អាជីវកម្មមួយចំនួនតូចក៏បានមើលរំលងអំពីសារៈសំខាន់នៅក្នុងជំនាញនេះផងដែរ។ ត្រូវចងចាំថា ជំនាញនិយាយសាធារណៈ នឹងជួយអ្នកក្នុងការដឹកនាំ និងណែនាំក្រុមការងារបានយ៉ាងល្អ ជាពិសេសការធ្វើបទបង្ហាញអំពីអាជីវកម្មរបស់អ្នកទៅកាន់វិនិយោគិនសំខាន់ៗផងដែរ។ លើសពីនេះ ជំនាញនិយាយសាធារណៈ​ក៏ជាផ្នែកមួយក្នុងការធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែមានមនុស្សស្គាល់ច្រើន និងយល់ដឹងអំពីអាជីវកម្មរបស់អ្នក។

ពាណិជ្ជកម្ម

តើអ្នកស្គាល់ប្រភេទនៃអាជីវកម្មអន្តរជាតិឬនៅ?

0
តើអ្នកស្គាល់ប្រភេទនៃអាជីវកម្មអន្តរជាតិឬនៅ?

ការធ្វើអាជីវកម្ម មានទាំងការដំណើរការនៅក្នុងស្រុក និងអាចពង្រីកជាអាជីវកម្មបែបអន្តរជាតិបានតាមប្រភេទនីមួយៗ។ ម្យ៉ាងទៀតប្រភេទអាជីវកម្មអន្តរជាតិក៏មានច្រើន ប៉ុន្តែខាងក្រោមនេះ ជាប្រភេទដែលពេញនិយមខ្លាំង ដែលម្ចាស់អាជីវកម្មទាំងអស់ដែលមានបំណងបម្លែងអាជីវកម្មផ្ទាល់ខ្លួនជាអន្តរជាតិបាន។

1. ការនាំចេញ

ការនាំចេញ ជាជម្រើសដំបូងនៅពេលដែលអ្នកផលិតសម្រេចចិត្តពង្រីកទៅក្រៅប្រទេស មានន័យថា លក់ផលិតផលទៅក្រៅប្រទេសដោយផ្ទាល់ទៅកាន់អតិថិជនគោលដៅ ឬដោយប្រយោលដោយរក្សាភ្នាក់ងារលក់បរទេស ឬអ្នកចែកចាយ។

2. អាជ្ញាប័ណ្ណ

ការផ្តល់អាជ្ញាបណ្ណគឺជាមធ្យោបាយមួយផ្សេងទៀតដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនជាអន្តរជាតិ។ ក្នុងករណីអាជ្ញាបណ្ណអន្តរជាតិមានកិច្ចព្រមព្រៀងមួយ នោះក្រុមហ៊ុនហៅថា អាជ្ញាបណ្ណ ផ្តល់សិទ្ធិដល់ក្រុមហ៊ុនបរទេសក្នុងការប្រើប្រាស់កម្មសិទ្ធិបញ្ញា (អរូបី) ក្នុងរយៈពេលជាក់លាក់ណាមួយ ដែលជាធម្មតាជាថ្នូរនឹងសួយសារអាករ។ អាជ្ញាប័ណ្ណកម្មសិទ្ធិបញ្ញា ដូចជាប៉ាតង់ ការរក្សាសិទ្ធិ ដំណើរការផលិត ឬឈ្មោះពាណិជ្ជកម្មមានច្រើននៅទូទាំងប្រទេស។

3. ហ្វ្រេនឆាយ

ហ្រ្វេនឆាយ សំដៅលើក្រុមហ៊ុនមេដែលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនរបស់ខ្លួន ឬក្រុមហ៊ុនផ្សេងទៀតដើម្បីធ្វើអាជីវកម្មតាមលក្ខណៈដែលបានកំណត់ទុកជាក់លាក់មួយ។ ចំពោះការអនុវត្តនៃការដំណើរការអាជីវកម្មនោះ គឺមានភាពតឹងតែង និងអនុវត្តន៍ទាំងស្រុងនូវអ្វីដែលក្រុមហ៊ុនម្ចាស់ដើមបានកំណត់។ ឧទាហរណ៍ ក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុន McDonald និងក្រុមហ៊ុនលក់ហ្រេ្វនឆាយជាច្រើនទៀតទូទាំងពិភពលោក។

4. ការវិនិយោគផ្ទាល់ពីបរទេស (FDI)

ការវិនិយោគផ្ទាល់ពីបរទេស សំដៅលើប្រតិបត្តិការនៅក្នុងប្រទេសមួយដែលគ្រប់គ្រងដោយក្រុមហ៊ុននៅក្នុងប្រទេសបរទេស មានន័យថាការកសាងកន្លែងថ្មីនៅក្នុងប្រទេសផ្សេងទៀត។ ហើយការវិនិយោគផ្ទាល់ពីបរទេសមានពីរទម្រង់ គឺការបណ្តាក់ទុនរួមគ្នា និងក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុង។ការបណ្តាក់ទុនរួមគ្នាត្រូវបានកំណត់ថាជា ការចូលរួមរបស់ក្រុមហ៊ុនពីរ ឬច្រើនរួមគ្នាក្នុងសហគ្រាស ដែលភាគីនីមួយៗផ្តល់ទ្រព្យសម្បត្តិ កាន់កាប់ក្រុមហ៊ុនក្នុងកម្រិតខ្លះ និងចែករំលែកហានិភ័យ។ រីឯក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​គ្រប់​គ្រង​ទាំង​ស្រុង​ត្រូវ​បាន​គ្រប់​គ្រង 100% ដោយ​ក្រុមហ៊ុន​បរទេស។

ពាណិជ្ជកម្ម

របៀបក្លាយជាម្ចាស់អាជីវកម្ម

0
របៀបក្លាយជាម្ចាស់អាជីវកម្ម

នៅលើពិភពលោកយើងនេះ គ្មានអ្វីដែលមនុស្សមិនអាចបង្កើតឡើងបាននោះទេ ឱ្យតែបុគ្គលនោះផ្ដោតខ្លាំង និងមានឆន្ទៈក្នុងការធ្វើខ្ពស់ ម្យ៉ាងទៀតមានការរៀបចំ និងការយល់ដឹងនូវអ្វីដែលខ្លួនឯងកំពុងធ្វើបានយ៉ាងច្បាស់។ បន្ថែមពីនេះ ប្រសិនបើឥឡូវនេះ អ្នកកំពុងចង់ក្លាយជាម្ចាស់អាជីវកម្ម ប៉ុន្តែអ្នកមិនទាន់យល់ថា តើអ្វីជាម្ចាស់អាជីវកម្ម? ហើយតើត្រូវធ្វើដូចម្ដេចទើបអាចក្លាយជាម្ចាស់អាជីវកម្ម? ដូច្នេះនៅក្នុងខ្លឹមសារអត្ថបទមួយនេះ លោក Tony Robbins នឹងចែករំលែកនៅក្នុងគេហទំព័រផ្លូវការផ្ទាល់ខ្លួននូវចំណុចមួយចំនួនដែលអ្នកត្រូវតែមានដើម្បីអាចក្លាយជាម្ចាស់អាជីវកម្ម។

សូមបញ្ជាក់ផងដែរថា លោក Tony Robbins គឺជាសហគ្រិន ជាអ្នកនិពន្ធដែលមានការលក់ដាច់ខ្លាំងនៅ New York Times ជាសប្បុរជន ជាកំពូលអ្នកដឹកនាំក្នុងអាជីវកម្ម និងជាអ្នកយុទ្ធសាស្រ្តទាំងនៅក្នុងជីវិត និងនៅក្នុងអាជីវកម្ម។ បន្ថែមពីនេះ​ លោកក៏ជាបុគ្គលដែលមានឥទ្ធិពលខ្លាំងដល់មនុស្សជាង 50 លាននាក់មកពី 100 ប្រទេសជុំវិញពិភពលោក តាមរយៈកម្មវិធីអូឌីយ៉ូ វីដេអូអប់រំ និងសិក្ខាសាលាផ្ទាល់របស់គាត់។

ដំបូន្មានដើម្បីក្លាយជាម្ចាស់អាជីវកម្ម ពីលោក Tony Robbins

1. ចេះឱ្យច្រើនជំនាញ និងធ្វើការច្រើនក្នុងពេលតែមួយ

ក្នុងនាមជាម្ចាស់អាជីវកម្មថ្មី ទាមទារឱ្យអ្នកធ្វើការច្រើនក្នុងពេលតែមួយទាំងការទំនាក់ទំនងជាមួយនឹងដៃគូសហការ អ្នកវិនិយោគ គិតគូរពីផែនការអាជីវកម្ម យុទ្ធសាស្រ្តទីផ្សារ ការធ្វើបទបង្ហាញ និងការរៀបចំការិយាល័យផ្ទាល់ខ្លួនជាដើម។ លើសពីនេះ ក៏ទាមទារឱ្យអ្នកចេះនូវជំនាញជាច្រើនផងដែរ ដូចជាជំនាញដោះស្រាយបញ្ហា ភាពជាអ្នកដឹកនាំ ជំនាញគណនេយ្យ និងការចេះអានរបាយការណ៍ហិរញ្ញវត្ថុ។ល។ ហើយក្នុងចំណុចនេះ ប្រសិនបើអ្នកស្វែងរកជំនួយក្នុងការជួយលើកិច្ចការមួយចំនួន ក៏ដូចជាជួយណែនាំ បង្ហាញផ្លូវ និងប្រឹក្សាបន្ថែមទៀតក៏កាន់តែជារឿងល្អបំផុតក្នុងការចាប់ផ្ដើមបម្លែងខ្លួនឯងឱ្យក្លាយជាម្ចាស់អាជីវកម្ម។

2. ហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួន

ម្ចាស់អាជីវកម្មនឹងត្រូវលះបង់ពេលវេលាច្រើន ដោយនឹងត្រូវខកខានវិស្សមកាល និងផ្អាកសកម្មភាពផ្ទាល់ខ្លួននានា ដើម្បីយកពេលវេលាទាំងនោះផ្ដោតលើគោលដៅរយៈពេលវែងដែលអ្នកចង់ធ្វើឡើងនៅក្នុងអាជីវកម្មរបស់អ្នក។ នៅក្នុងចំណុចនេះ អ្នកត្រូវតែសម្រេចចិត្តឱ្យបានច្បាស់ និងត្រូវព្យាយាមធ្វើនូវអ្វីដែលអ្នកស្រលាញ់ ទាំងជីវិតការងារ ជីវិត និងអាជីវកម្មរបស់អ្នក ហើយត្រូវមានពេលមួយចំនួនរយៈពេលខ្លីដើម្បីចំណាយពេលសម្រាកលំហែរជាមួយនឹងធម្មជាតិ ទើបជីវិតរបស់អ្នកល្អប្រសើរ ព្រមទាំងអាចសម្រេចនូវគោលបំណងនៃការបង្កើតអាជីវកម្ម និងអាចបង្កើនប្រាក់ចំណេញ ហើយរីករាយនឹងសេរីភាពដែលអ្នកទទួលបានជាក់ជាមិនខាន។

3. វិនិយោគលើខ្លួនឯងឱ្យបានច្រើន

នៅក្នុងចំណុចនេះ ចូរអ្នកកុំទាន់មានផ្នត់គំនិតថា ចង់ក្លាយជាម្ចាស់អាជីវកម្ម ដើម្បីតែបង្កើនបានប្រាក់ចំណេញបានលឿនឱ្យសោះ ប៉ុន្តែអ្នកត្រូវគិតត្រឡប់មកវិញថា តើអ្វីដែលអ្នកគួរតែវិនិយោគលើខ្លួនឯងដើម្បីបង្កើនសមត្ថភាពផ្ទាល់ខ្លួនឱ្យកាន់តែខ្លាំង? លើសពីនេះ ក៏ត្រូវចេះក្នុងការសន្សំសំចៃ និងត្រៀមដើមទុនក្នុងការដំណើរការអាជីវកម្មឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ ចាប់តាំងពីដំណាក់កាលចាប់ផ្ដើមដំបូង។

4. ផ្តោតលើអ្វីដែលសំខាន់

ម្ចាស់អាជីវកម្ម ជាទូទៅជាអ្នកបង្កើតវប្បធម៌អង្គភាពបែបវិជ្ជមាន និងបង្កើតយុទ្ធសាស្រ្តថ្មីៗដើម្បីបង្កើនអតិថិជនស្មោះត្រង់នៅក្នុងក្រុមហ៊ុន។ លើសពីនេះ ក៏ជាអ្នកបង្កើតចក្ខុវិស័យដ៏គួរឱ្យទាក់ទាញសម្រាប់ក្រុមហ៊ុន និងជំរុញឱ្យអ្នកដទៃធ្វើតាមអ្នកតាមរយៈចក្ខុវិស័យនោះ។ ម្យ៉ាងទៀត ចូរកុំព្យាយាមសរសេរចងក្រងព័ត៌មានលម្អិត ប៉ុន្តែអ្នកត្រូវណែនាំទិសដៅរបស់ក្រុមហ៊ុនដោយការកសាងតម្លៃដ៏រឹងមាំ និងវប្បធម៌នៃការច្នៃប្រឌិត។ ហើយនៅមានរឿងរ៉ាវសំខាន់ៗជាច្រើនទៀត ដែលអ្នកត្រូវគិតផ្ដោតធ្វើ ដោយវាអាស្រ័យលើទំហំអាជីវកម្មរបស់អ្នក និងគោលដៅរបស់អ្នក។

5. កសាងក្រុមដ៏ត្រឹមត្រូវមួយ

ក្រុម ជាផ្នែកស្នូលក្នុងការចូលរួមចំណែកធ្វើឱ្យអាជីវកម្មរបស់អ្នកដំណើរការបានរលូន និងអាចសម្រេចបាននូវគោលដៅដែលអ្នកចង់បាននៅពេលចាប់ផ្ដើមអាជីវកម្មដំបូង។ ដូច្នេះហើយនៅពេលដែលអ្នកចាប់ផ្ដើមកសាងក្រុមការងារ អ្នកត្រូវតែជ្រើសរើសមនុស្សឱ្យបានត្រឹមត្រូវ ដោយជាអ្នកមានឆន្ទៈ ជាអ្នកដែលអាចបង្ហាត់បង្រៀនបាន ជាអ្នកដែលមានសមត្ថភាព និងជាអ្នកដែលចូលរួមចំណែកក្នុងការធ្វើឱ្យអាជីវកម្មរបស់អ្នកសម្រេចបាននូវគោលដៅរយៈពេលវែងបាន។

ពាណិជ្ជកម្ម

របៀបធ្វើឱ្យខ្លួនឯងកាន់តែសប្បាយរីករាយពីមួយថ្ងៃទៅមួយថ្ងៃ

0
របៀបធ្វើឱ្យខ្លួនឯងកាន់តែសប្បាយរីករាយពីមួយថ្ងៃទៅមួយថ្ងៃ

ភាពសប្បាយរីករាយនៅក្នុងជីវិត នរណាក៏ចង់បានដែរ ដោយគ្មាននរណាម្នាក់ចង់រស់នៅជាមួយនឹងសេចក្ដីទុក្ខកង្វល់ឡើយ ប៉ុន្តែគ្រាន់តែជីវិតជាក់ស្ដែងមិនអាចគេចផុតនូវបញ្ហា និងភាពសោកសៅឡើយ។ ទោះបីជាយ៉ាងនេះក្ដី ក៏មានវិធីក្នុងការជួយអ្នកឱ្យបង្កើនភាពសប្បាយរីករាយឱ្យបានច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ច្រើនជាងភាពទុក្ខសោកដែរ ដោយអ្នកអាចអនុវត្តន៍តាមវិធីដូចខាងក្រោមបាន។

  1. ឧស្សាហ៍ចេញក្រៅជាមួយមនុស្សដែលធ្វើឱ្យអ្នកសប្បាយរីករាយឱ្យបានច្រើន
  2. ចំណាយពេលវេលាជាមួយនឹងធម្មជាតិ ដើម្បីកាត់បន្ថយភាពតានតឹង និងបង្កើនភាពស្រស់ស្រាយ
  3. បញ្ឈប់ក្ដីបារម្ភទាំងឡាយដែលប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នក
  4. ធ្វើអ្វីដែលអ្នកចូលចិត្ត និងបង្កើនសមត្ថភាពផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃ
  5. ក្រោកពីព្រឹកប្រលឹម ដើម្បីចាប់ផ្ដើមបង្កើនភាពរីករាយតាំងពីពេលព្រឹកជារៀងរាល់ថ្ងៃ
  6. កុំគិតផ្ដោត និងខ្វល់ជាមួយនឹងពាក្យសម្ដីរបស់មនុស្សជុំវិញច្រើនពេក ពីព្រោះពួកគេតែងតែមានរឿងនិយាយ មិនថាអ្នកធ្វើអ្វីនោះឡើយ
  7. គិត និងរស់នៅជាមួយភាពវិជ្ជមានឱ្យបានច្រើនតាមដែលអាចធ្វើបាន
  8. ត្រូវតែមានជំនឿជឿជាក់លើខ្លួនឯង ទាំងសមត្ថភាព និងអ្វីដែលអ្នកអាចធ្វើបានល្អ
  9. កុំព្យាយាមប្រៀបធៀបខ្លួនឯងជាមួយអ្នកផ្សេង ពីព្រោះដំណើរជីវិតផ្សេងគ្នា
  10. ត្រូវចេះស្រលាញ់ខ្លួនឯងឱ្យបានច្រើនៗ
  11. គេងឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ
  12. ឆ្លៀតពេលទំនេរ ដើម្បីធ្វើលំហាត់ប្រាណក្នុងការធ្វើឱ្យសុខភាពកាន់តែល្អ
  13. ចងចាំពាក្យមួយឃ្លាថា “ក្ដីសុខរបស់អ្នក គឺមានតែអ្នកម្នាក់គត់ដែលជាអ្នកបង្កើត មិនមែនអ្នកផ្សេង ពីព្រោះវាជាជីវិតរបស់អ្នក”
  14. រស់នៅជាមួយនឹងក្ដីស្រមៃ ហើយតែងតែព្យាយាមសម្រេចវាបានជាដំណាក់ៗតាមការរៀបចំទុក
  15. ត្រូវធ្វើឱ្យជីវិតការងារ និងការរស់នៅប្រចាំថ្ងៃ ឱ្យមានភាពសមាមាត្រគ្នា
  16. ស្វែងរកគោលបំណងណាមួយជាក់លាក់​
  17. ចាប់ផ្ដើមញញឹមឱ្យបានច្រើន
  18. ចាប់ផ្ដើមជាមួយនឹងជីវិតដែលពោរពេញដែលភាពសប្បាយរីករាយឱ្យបានច្រើន
ពាណិជ្ជកម្ម

សញ្ញាដែលបញ្ជាក់ថាអ្នកកើតមកដើម្បីក្លាយជាសហគ្រិន

0
សញ្ញាដែលបញ្ជាក់ថាអ្នកកើតមកដើម្បីក្លាយជាសហគ្រិន

​ការមានបំណងចង់ក្លាយជាសហគ្រិន វាមិនមែនជារឿងពិបាកនោះទេ ប៉ុន្តែការដែលអាចធ្វើឱ្យខ្លួនឯងក្លាយជាសហគ្រិនមួយរូបដែលមានមនុស្សជាច្រើនទទួលស្គាល់ វាពិតជាពិបាក និងត្រូវការចំណាយពេលវេលាយូរណាស់។ ទោះបីជាយ៉ាងនេះក្ដី អ្នកក៏អាចរៀនសង្កេតអំពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនផងដែរ ថាតើអ្នកមានបុគ្គលិកលក្ខណៈជាសហគ្រិនដែរឬទេ? ខាងក្រោមនេះ នឹងបង្ហាញពីសញ្ញាមួយចំនួនដែលបញ្ជាក់ថាអ្នកកើតមកដើម្បីក្លាយជាសហគ្រិន។

1. បុគ្គលដែលរស់នៅដោយមានក្ដីស្រមៃជាក់លាក់

បុគ្គលនេះ តែងតែមានគំនិតផ្ដួចផ្ដើមក្នុងការធ្វើអ្វីមួយដែលជាក្ដីស្រមៃផ្ទាល់ខ្លួន ដោយមិនមែនជាការផ្ដោតតែរឿងលុយឡើយ។ នៅក្នុងនេះ ពួកគេតែងតែមានរូបសញ្ញាមួយចំនួនដើម្បីគិតស្រមៃឱ្យចេញជារូបភាពជាក់លាក់មួយក្នុងការឆ្ពោះ និងធ្វើសកម្មភាពដើម្បីធ្វើឱ្យវាឱ្យចេញជារូបរាងពិតប្រាកដ។ បន្ថែមពីនេះ ចំពោះក្ដីស្រមៃដែលមាន តែងតែកើតចេញពីបេះដូងស្រលាញ់ពិតប្រាកដ ព្រមទាំងមានការផ្ដោតអារម្មណ៍ខ្លាំង ដោយមិនងាយផ្លាស់ប្ដូរចេញឡើយ មានតែខិតខំរិះរកយុទ្ធសាស្រ្តថ្មីៗដើម្បីសម្រេចនូវអ្វីដែលខ្លួនចង់បាន។

ចងចាំថា សហគ្រិន តែងតែធ្វើអ្វីដែលជាក្ដីស្រមៃ និងធ្វើអ្វីមួយមិនមែនដើម្បីយកលុយជាគោលដៅធំឡើយ ប៉ុន្តែតែងតែព្យាយាមធ្វើអ្វីមួយដែលមានឥទ្ធិពលល្អទៅកាន់ពិភពលោក។

2. បុគ្គលដែលមានភាពខ្លាំងផ្នែកអារម្មណ៍

ការក្លាយជាសហគ្រិនមិនមែនជារឿងងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាឡើយ ហើយអ្វីដែលកាន់តែពិបាកនោះគឺផ្នែកអារម្មណ៍ ដូច្នេះប្រសិនបើអ្នកមានផ្នែកអារម្មណ៍ខ្លាំងតាំងពីកំណើត នេះជារឿងមួយល្អ ពីព្រោះអ្នកអាចគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួនបាន និងអាចជម្នះរាល់បញ្ហាដែលអ្នកនឹងជួបប្រទះបានយ៉ាងល្អជាមនុស្សដែលមានផ្នែកអារម្មណ៍មិនសូវខ្លាំង។

3. បុគ្គលដែលមានភាពបត់បែនលឿន

ភាពបត់បែនលឿន ជាកាតាលីករដ៏សំខាន់នៅក្នុងការធ្វើអាជីវកម្មមួយឱ្យដំណើរការបានលឿន និងតាមទាន់សម័យកាល។ ការដែលមានភាពបត់បែន ក៏អាចធ្វើឱ្យអ្នកអាចសម្របខ្លួនជាមួយបញ្ហានានា និងស្ថានភាពជាច្រើន ព្រមទាំងអាចដោះស្រាយវាបានយ៉ាងល្អ តាមរយៈការសម្របជាមួយនឹងយុទ្ធសាស្រ្តថ្មីៗជាដើម។

4. បុគ្គលដែលមានទស្សនវិស័យវែងឆ្ងាយ

ភាពជាសហគ្រិន តែងតែសម្លឹងឃើញនូវអនាគតវែងឆ្ងាយ ព្រមទាំងអាចវិភាគដឹងអំពីឱកាសគ្រប់ទីកន្លែង ហើយពួកគេក៏ជាបុគ្គលដែលចូលចិត្តភាពច្នៃប្រឌិត ការបង្កើតថ្មី និងតែងតែស្វែងរកគំនិតថ្មី ការកែលម្អផលិតផលសេវាកម្មដែលមានស្រាប់ឱ្យកាន់តែល្អជាងមុន។​ បន្ថែមពីនេះ ពួកគេតែងតែមានទស្សនវិស័យវែងឆ្ងាយសម្រាប់ខ្លួនឯងក្នុងការធ្វើអ្វីមួយ តាមរយៈការមានសមត្ថភាពដែលអាចមើលឃើញអំពីអនាគត។

5. បុគ្គលដែលមានសមត្ថភាពដោះស្រាយបញ្ហា

ពួកគេចូលចិត្តដោះស្រាយបញ្ហា និងមិនដែលខ្លាចរអានឹងជួបបញ្ហាអ្វីឡើយ ថែមទាំងមិនដែលរអ៊ូនឹងបញ្ហាទាំងនោះទេ មានតែដោះស្រាយ និងច្នៃវាឱ្យក្លាយជាឱកាស។

ចងចាំថា ក្នុងនាមជាសហគ្រិនតែងតែស្វែងរកបញ្ហាដើម្បីដោះស្រាយ ពេលខ្លះបញ្ហាតូច ពេលខ្លះបញ្ហាធំ ពេលខ្លះបញ្ហាបច្ចេកទេស ពេលខ្លះបញ្ហាអាជីវកម្ម ឬទាក់ទងនឹងបញ្ហាក្រុម។

6. បុគ្គលដែលតែងតែវិនិយោគលើខ្លួនឯងជានិច្ច

ពួកគេតែងតែចំណាយពេលវេលា និងហ៊ានចំណាយលុយវិនិយោគលើវគ្គសិក្សានានាដើម្បីអភិវឌ្ឍន៍សមត្ថភាពពួកគេឱ្យកាន់តែមានភាពខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសផ្ដោតលើជំនាញអ្វីដែលពួកគេចង់ខ្លាំងជាងមុន។ បន្ថែមពីនេះ ពួកគេតែងតែចំណាយលើការសិក្សាស្រាវជ្រាវ ការអាន និងបន្តសិក្សាជានិច្ច។

7. បុគ្គលដែលមានភាពក្លាហាន និងហ៊ានប្រថុយប្រថានក្នុងការធ្វើអ្វីមួយ

ពួកគេតែងតែហ៊ានធ្វើអ្វីដែលពួកគេយល់ថាត្រឹមត្រូវ និងមានគោលដៅជាក់លាក់ ដោយពួកគេមិនដែលគិតថាខ្លាចខុស ឬខ្លាចអ្នកផ្សេងមើលមកមិនល្អនោះទេ សំខាន់ពួកគេដឹងថាពួកគេកំពុងធ្វើអ្វី ហើយក៏ត្រៀមចិត្តរួចរាល់ក្នុងការទទួលយករាល់លទ្ធផលដែលនឹងទទួលបាន។

ពាណិជ្ជកម្ម

តើ Customer Loyalty មានន័យដូចម្ដេច?

0
តើ Customer Loyalty មានន័យដូចម្ដេច?

Customer Loyalty (​អតិថិជនស្មោះត្រង់) សំដៅលើការពេញចិត្តរបស់អតិថិជនលើម៉ាកយីហោណាមួយជាក់លាក់ ដោយសារតែអតិថិជនតែងតែពេញចិត្តលើម៉ាកយីហោនេះដែលអាចបំពេញតម្រូវការរបស់ពួកគេបានល្អ ហើយពួកគេតែងតែទិញផលិតផល ឬសេវាកម្មនៅទីនោះជាញឹកញាប់ ដោយមិនងាយផ្លាស់ប្តូរចំណូលចិត្តរបស់ពួកគេលើក្រុមហ៊ុនប្រកួតប្រជែងផ្សេងទៀតនោះទេ។

ចំពោះអាជីវកម្មរបស់អ្នកផ្ទាល់វិញ នៅពេលដែលអ្នកមានអតិថិជនស្មោះត្រង់ចំពោះម៉ាកយីហោរបស់អ្នក នោះពួកគេនឹងមិនងាយផ្លាស់ប្ដូរចិត្តទៅរកទិញនៅកន្លែងផ្សេងទៀតឡើយ ព្រមទាំងមិនងាយរងឥទ្ធិពលពីការធ្វើទីផ្សាររបស់ក្រុមហ៊ុនផ្សេងៗ និងការកំណត់តម្លៃ ដោយពួកគេកាន់តែហ៊ានចំណាយកាន់តែច្រើនលើម៉ាកយីហោរបស់អ្នក។ លើសពីនេះ ប្រសិនបើពួកគេសម្រេចចិត្តចាកចេញពីម៉ាកយីហោរបស់អ្នក លុះត្រាតែពួកគេអាចទទួលបានផលិតផល ឬសេវាកម្មណាដែលមានគុណភាពដូចគ្នានឹងអ្នកដែលពួកគេស្គាល់ និងស្រលាញ់ខ្លាំងដែរ។

លក្ខណៈរបស់អតិថិជនស្មោះត្រង់ រួមមាន៖

  • ពួកគេតែងតែបញ្ជាទិញផលិតផលពីម៉ាកយីហោរបស់អ្នកម្ដងហើយម្ដងទៀត
  • ពួកគេមិនស្វែងរកអ្នកផ្គត់ផ្គង់ផ្សេងៗទៀតជាញឹកញាប់ឡើយ ដោយភាគច្រើនប្រើប្រាស់តែផលិតផលឬសេវាកម្មរបស់អ្នកតែប៉ុណ្ណោះ
  • ពួកគេកាន់តែមានឆន្ទៈក្នុងការជួយផ្សព្វផ្សាយ និងណែនាំអំពីម៉ាកយីហោរបស់អ្នកទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេដែរ
  • ពួកគេមិនសូវមានការចាប់អារម្មណ៍ខ្លាំងជាមួយក្រុមហ៊ុនគូប្រកួតប្រជែងរបស់អ្នកឡើយ
  • ពួកគេតែងតែយល់ដឹងកាន់តែខ្លាំងអំពីបញ្ហានានារបស់អាជីវកម្មរបស់អ្នកដែលកើតឡើង និងជឿជាក់លើអ្នកដើម្បីពង្រឹងឬដោះស្រាយបញ្ហានោះបានល្អ
  • ពួកគេតែងតែផ្តល់ជាមតិកែលម្អអំពីរបៀបដែលម៉ាកយីហោរបស់អ្នកអាចកែលម្អផលិតផល ឬសេវាកម្មឱ្យកាន់តែល្អជាងមុន
  • ដរាបណាមានតម្រូវការ ពួកគេនឹងបន្តទិញនិងប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នកជានិច្ច

ធាតុផ្សំជាមូលដ្ឋាននៃការទទួលបានអតិថិជនស្មោះត្រង់

  • ផ្ដល់ដូចនឹងអ្វីដែលអតិថិជនរំពឹងទុក៖ សំដៅលើអ្វីដែលអតិថិជនតែងតែរំពឹងទុកពីផលិតផលឬសេវាកម្មរបស់អ្នក រួមផ្សំជាមួយនឹងអ្វីដែលអ្នកអាចនឹងដោះស្រាយបញ្ហារបស់ពួកគេបានល្អ។ ដូច្នេះហើយអ្នកត្រូវតែបំពេញនូវអ្វីដែលជាតម្រូវការរបស់អតិថិជន និងអ្វីដែលអតិថិជនហ៊ានចំណាយលើផលិតផលសេវាកម្មរបស់អ្នក។
  • ផ្ដល់សេវាកម្មល្អបំផុត៖ សំដៅលើការរៀបចំប្រព័ន្ធនៃការផ្ដល់សេវាកម្មល្អជូនដល់អតិថិជន ពីព្រោះការផ្ដល់សេវាកម្មល្អ វាក៏ជាផ្នែកដ៏សំខាន់នៃការលើកស្ទួយលើម៉ាកយីហោរបស់អ្នក។
  • ការចូលរួមរវាងអតិថិជនជាមួយម៉ាកយីហោ៖ សំដៅលើការធ្វើយ៉ាងណាដើម្បីបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងអតិថិជនរបស់អ្នក ជាមួយនឹងម៉ាកយីហោរបស់អ្នក។
  • ផ្ដល់នូវគុណតម្លៃដល់អតិថិជន៖ អ្នកអាចផ្សព្វផ្សាយដោយផ្សាភ្ជាប់ជាមួយនឹងគុណតម្លៃអាជីវកម្មដែលអ្នកនឹងផ្ដល់ជូនដល់អតិថិជនដោយមានការទាញចំណាប់អារម្មណ៍ និងការចូលរួមពីអតិថិជនឱ្យបានច្រើន។
ពាណិជ្ជកម្ម

គុណសម្បត្តិ និងគុណវិបត្តិ ក្នុងការជួលភា្នក់ងារប្រឹក្សាយោបល់ផ្នែកជ្រើសរើសបុគ្គលិក

0
គុណសម្បត្តិ និងគុណវិបត្តិ ក្នុងការជួលភា្នក់ងារប្រឹក្សាយោបល់ផ្នែកជ្រើសរើសបុគ្គលិក
តើអ្នកគិតថា តើមានមូលហេតុអ្វីដែលធ្វើឲ្យក្រុមហ៊ុនមួយចំនួនគួរតែជួលភ្នាក់ងារប្រឹក្សាយោបល់ផ្នែកជ្រើសរើសបុគ្គលិក? តើការជួលភ្នាក់ងារឲ្យជ្រើសរើសបុគ្គលិកឲ្យនេះ មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
គុណសម្បត្តិ៖
១. ភ្នាក់ងារមានជំនាញច្បាស់លាស់ និងផ្ដោតទៅលើកិច្ចការងារនេះស្រាប់ ព្រមទាំងមាននីតិវិធីត្រឹមត្រូវក្នុងការសម្រាំងជ្រើសយកបុគ្គលិកដែលមានសមត្ថភាពពិតប្រាកដជូនដល់ក្រុមហ៊ុន ២. ភ្នាក់ងារជ្រើសរើសបុគ្គលិក ពួកគាត់មានទិន្នន័យនៅក្នុងដៃស្រាប់ ដូច្នេះខាងភ្នាក់ងារមានភាពងាយស្រួលក្នុងការស្វែងរកអ្នកមានជំនាញច្បាស់លាស់ និងមានសមត្ថភាព ដែលស៊ីគ្នាជាមួយនឹងតួនាទីរបស់ក្រុមហ៊ុនអ្នក ឬអាចទៅពិនិត្យមើលទៅលើបេក្ខជនណាដែលធ្លាប់ដាក់ពាក្យស្នើរសុំធ្វើការពីមុន។ ៣. សម្រាប់ក្រុមហ៊ុនខ្លះ គឺពួកគាត់ទើបតែចាប់ផ្ដើម គឺនៅពុំទាន់មានផ្នែកធនធានមនុស្សនៅឡើយទេ​ ដូច្នេះពួកគាត់គួរតែជ្រើសរើសសេវាកម្មប្រឹក្សាយោបល់ ឬភា្នក់ងារជួលបុគ្គលិកណាដែលមានជំនាញច្បាស់លាស់ និងអាចទុកចិត្តបានដើម្បីជួយស្វែងរកបេក្ខជនណាដែលមានសមត្ថភាពស្របទៅនឹងតម្រូវការរបស់ក្រុមហ៊ុនព្រោះដំណើរការក្នុងការជ្រើសរើសបុគ្គលិកនេះ គឺត្រូវចំណាយពេលយូរ និងមានច្រើនដំណាក់កាល។ ម្យ៉ាងវិញទៀត ការជួលភ្នាក់ងារបែបនេះ គឺជួយឲ្យអ្នក (ក្រុមហ៊ុន) អាចមានពេលគ្រប់គ្រាន់ក្នុងការស្វែងរកនូវគំនិតច្នៃប្រឌិត ឬយុទ្ធសាស្ត្របែបណាដែលអាចជួយជម្រុញឲ្យក្រុមហ៊ុនមានភាពរីកចម្រើនជាងមុន និងអាចយកពេលវេលានេះ ទៅធ្វើការស្រាវជ្រាវអំពីផលិតផល ទីផ្សារ និងដៃគូប្រកួតប្រជែង ជាជាងចំណាយពេលច្រើនតែទៅលើការជ្រើសរើសបុគ្គលិកដោយខ្លួនឯង។ តែប្រសិនបើជាក្រុមហ៊ុនខ្នាតធំវិញ គឺមានផ្នែកធនធានមនុស្សនេះស្រាប់ក្នុងការបំពេញកិច្ចការមួយនេះ ទាំងទៅលើការ ប្រកាសជ្រើសរើសបុគ្គលិក និងមានពេលវេលាក្នុងសម្ភាសន៍ និងសម្រាំងយកបុគ្គលិកដោយខ្លួនឯង ដោយពុំបាច់ជួលភ្នាក់ងារក៏បាន។
គុណវិបត្តិៈ
១. ក្រុមហ៊ុនត្រូវចែកភាគរយទៅកាន់ភ្នាក់ងារជ្រើសរើសបុគ្គលិក បន្ទាប់ពីទទួលបានបេក្ខជនដែលមានសមត្ថភាព និងជំនាញស្របទៅនឹងការចង់បានរបស់ក្រុមហ៊ុន និយាយរួមគឺក្រុមហ៊ុនត្រូវចំណាយលុយទៅលើសេវាកម្មមួយនេះ។
ពាណិជ្ជកម្ម

ឈ្វេងយល់អំពីព័ត៌មានប្រឌិត (Fake News) និងទោសទណ្ឌ!

0
ឈ្វេងយល់អំពីព័ត៌មានប្រឌិត (Fake News) និងទោសទណ្ឌ!

បើយោងតាមទំព័រផ្លូវការរបស់នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការសង្កេតឃើញនៃភាពអវិជ្ជមានពីការចែករំលែក “ព័ត៌មានមិនពិត – Fake News” កំពុងកើតមានយ៉ាងច្រើន ជាពិសេសលើបណ្តាញផ្សព្វផ្សាយសង្គម (Social Media)។ ហេតុដូចនេះទើបក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានធ្វើការចែករំលែកការយល់ដឹងអំពី “ព័ត៌មានមិនពិត – Fake News” ជាទស្សនទានជូនដល់បងប្អូនពលរដ្ឋ ដូចសេចក្តីសេង្ខេបខាងក្រោម៖

ព័ត៌មានមិនពិត – Fake News” គឺជាប្រភេទព័ត៌មានមិនត្រឹមត្រូវ (Misinformation) ព័ត៌មានប្រឌិត (Disinformation) ឬបោកបញ្ឆោត (False Information) ដែលបានបោះពុម្ព ឬផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយសង្គម (Social Media) ដែលមានចេតនាបំផ្លាញ ឬធ្វើឱ្យខូចកិត្តិយសដល់អង្គភាព ក្រុមហ៊ុន ឬបុគ្គល ដោយហេតុផលមនោគមន៍វិជ្ជា ការសងសឹក ផលប្រយោជន៍ហិរញ្ញវត្ថុ ឬផលចំណេញផ្នែកនយោបាយជាដើម។ លើសពីនេះក្នុងព្រះរាជាណាចក្រកម្ពុជា “ព័ត៌មានមិនពិត – Fake News” សង្កេតឃើញមាន 3 ប្រភេទ ធំៗគឺ៖

1- ព័ត៌មានតិះដៀល ឬប្រមាថ (Satire or Parody) ៖ ជាប្រភេទអត្ថបទប្រើពាក្យកំប្លែងលេងសើច ការនិយាយបំផ្លើស ឬការសើចចំអក ការរិះគន់ហែកហួរបុគ្គល ឬក្រុមមនុស្ស ជាពិសេសក្នុងបរិបទនយោបាយ និងលើប្រធានបទផ្សេងទៀត។ មកដល់បច្ចុប្បន្នបច្ចេកទេស Deep Fake ត្រូវបានយកមកប្រើប្រាស់ក្នុងការរចនាជាវីដេអូ ឬសម្លេង បង្កើតជាព័ត៌មានតិះដៀល ឬប្រមាថខាងលើផងដែរ។

2- ព័ត៌មានប្រឌិត (Misleading News) ៖ ជាប្រភេទអត្ថបទដែលដកស្រង់ព័ត៌មាន ឬការស្រាវជ្រាវផ្សេងៗ មកបន្ថែមអត្ថន័យហួសការពិត និងមិនឆ្លុះបញ្ចាំងអំពីខ្លឹមសារដើម (Misinformation) ក្នុងគោលបំណងទាក់ទាញអ្នកទស្សនា។

3- ព័ត៌មានបោកបញ្ឆោតដោយចេតនា (Clickbait) ៖ ជាប្រភេទព័ត៌មានប្រឌិត (Disinformation) ឬបោកបញ្ឆោត (False Information) ដែលបង្កើតឡើងដោយចេតនាដើម្បីរកលុយតាមរយៈចំនួននៃការចុច ឬចំនួនទស្សនា ឬជាការឃោសនាបង្កើតឱ្យមានការភ័ន្តច្រឡំលើអ្វីមួយ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានប្រឌិត និងដើម្បីសុខមាលភាពសង្គមជាតិ បងប្អូនប្រជាពលរដ្ឋអាចអនុវត្តន៍វិធីសាស្ត្រមួយចំនួន ដើម្បីកំណត់សុក្រិតភាពនៃព័ត៌មាន ដូចសង្ខេបជូនខាងក្រោម៖

  • អានខ្លឹមសារអត្ថបទ និងឈ្វេងយល់អំពីប្រភពនៃព័ត៌មាន (អ្នកនិពន្ធ គេហទំព័រ)
  • ធ្វើការផ្ទៀងផ្ទាត់អត្ថបទ ពីប្រភពផ្សេងៗ
  • ធ្វើការត្រួតពិនិត្យកាលបរិច្ឆេទអត្ថបទ
  • ធ្វើការប្រឹក្សាយោបល់ជាមួយបងប្អូន ឬមិត្តភ័ក្ត មុននឹងផ្សព្វផ្សាយបន្ត
  • ធ្វើការរាយការណ៍ព័ត៌មានប្រឌិត (ឧទាហរណ៍ Report Post) ទៅកាន់ក្រុមហ៊ុនផ្សព្វផ្សាយសង្គម ឬរាយការណ៍ជូនអជ្ញាធរមានសមត្ថកិច្ច។

មាត្រាចែងពាក់ព័ន្ធនឹងបទល្មើសផ្សព្វផ្សាយព័ត៌មានប្រឌិតក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖

  • មាត្រា305 “បទបរិហារកេរ្តិ៍ជាសាធារណ:” បានចែងថា៖ គ្រប់ការអះអាងបំផ្លើស ឬការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិស័ព្ទនៃបុគ្គល ឬនៃស្ថាប័ន គឺជាការបរិហារកេរ្តិ៍ និងត្រូវពិន័យជាប្រាក់ពី 100,000រៀល (មួយសែនរៀល) ទៅ 10,000,000រៀល (ដប់លានរៀល) ។
  • មាត្រា502 “បទប្រមាថ” បានចែងថា៖ ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអ្នករាជការសាធារណ: ឬចំពោះពលរដ្ឋទទួលអាណត្តិសាធារណ:ដោយការបោះឆ្នោត នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី 1 (មួយ) ថ្ងៃ ទៅ 6 (ប្រាំមួយ) ថ្ងៃ និងពិន័យជាប្រាក់ពី 1,000រៀល (មួយពាន់រៀល) ទៅ 100,000រៀល (មួយសែនរៀល)។
  • និងមានទោសទណ្ឌផ្សេងៗទៀត ដូចមានចែងក្នុងច្បាប់ពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា។
ពាណិជ្ជកម្ម

ឈ្វេងយល់ពីវិធីការពារខ្លួនពីកម្មវីធីក្លែងបន្លំរូបភាព វីដេអូ (DeepFake)

0
ឈ្វេងយល់ពីវិធីការពារខ្លួនពីកម្មវីធីក្លែងបន្លំរូបភាព វីដេអូ (DeepFake)

ប្រសិនបើអ្នកកំពុងប្រើប្រាស់បណ្ដាញសង្គម អ្នកច្បាស់ជាស្គាល់ ឬបានឃើញ App ឬ filters ជាច្រើន ដែលកែលម្អ ឬផ្លាស់ប្ដូរមុខមាត់ ទាំងជារូបភាព ឬវីដេអូ។ បច្ចេកវិទ្យាទាំងនេះ វាបានកើតឡើងជាយូរឆ្នាំណាស់មកហើយ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា វាត្រូវបានមនុស្សជាច្រើននៅលើពិភពលោកបានស្គាល់ និងប្រើប្រាស់វា។

នៅឆ្នាំ 2017 មានការផ្សព្វផ្សាយវីដេអូ​ 2-3  នៅលើ Reddit ដែលបង្ហាញពីភាពអាចទៅរួចនៃការផ្លាស់ប្ដូរមុខគ្នានៅក្នុងវីដេអូ ដោយមានជំនួយពីបច្ចេកវិទ្យា បញ្ញាសប្បនិម្មិត (Artificial intelligence)​ និង Machine Learning។ បច្ចេកទេសនេះ ត្រូវបានគេហៅថា ក្លែងក្លាយ (DeepFake)។ DeepFake ជាកម្មវិធីដ៏ល្អ ​ប្រសិនបើអ្នកប្រើប្រាស់​បានប្រើនៅក្នុងផ្លូវល្អ ដើម្បីធ្វើឱ្យមានភាពប្រសើរលើផ្នែកណាមួយក្នុងអាជីវកម្មជាដើម។ ប៉ុន្តែ វាក៏អាចមានផលប៉ះពាល់ត្រលប់មកវិញដែរ បើមានជនមិនស្គាល់មុខប្រើប្រាស់ក្នុងផ្លូវអវិជ្ជមាន។

លើសពីនេះ កម្មវិធី DeepFake គឺមានច្រើនទាំងក្នុងកុំព្យូទ័រ ឬទូរស័ព្ទដៃ ដូចជា Reface, MyHeritage, Zao, FaceApp, DeepFakes Web, DeepArt, Wombo, DeepFace Lab, Face Swap Live, AvengeThem និងជាច្រើនទៀត។

ហើយបច្ចុប្បន្ននេះ ដោយមានមនុស្សជាច្រើនដែលកំពុងតែប្រើប្រាស់កម្មវិធី DeepFake ទាំងលើបណ្ដាញសង្គម Facebook , Tiktok និងផ្សេងៗទៀត ដែលជាការព្រួយបារម្ភលើបញ្ហាអវិជ្ជមានមួយចំនួន ដូចជា៖

  • អាចមានជនខិលខូច យករូបភាព ឬវីដេអូក្លែងក្លាយដែលមានរូបយើងនៅក្នុងនោះ ដើម្បីធ្វើរឿងអសីលធម៌ ការបង្ខូចកេរ្តិ៍ឈ្មោះ ឆបោកយកប្រាក់ និងសកម្មភាពប្រព្រឹត្តិបទល្មើសផ្សេងៗ។
  • បង្ករឱ្យមានបញ្ហាជាច្រើន ចំពោះខ្លួនឯង​ ឬគ្រួសារ នៅក្នុងប្រការណាមួយដែលមិនអាចដឹងទុកមុន។

ដើម្បីកាត់បន្ថយកម្រិតហានិភ័យនានា អ្នកអាចអនុវត្តតាមវិធីខាងក្រោម៖

ទី1. បញ្ឈប់ការបង្ហោះរូបថតខ្លួនឯង និងគ្រួសារនៅលើគណនីក្នុងកម្មវិធីផ្សេងៗដែលមិនបានការពារ

ទី2. ប្រុងប្រយ័ត្នជានិច្ច នៅពេលបង្ហោះរូបថតខ្លួនឯងទៅកាន់គេហទំព័រសាធារណៈណាមួយដែលគ្មានប្រភពច្បាស់លាស់

ទី3. ត្រូវប្រាកដចិត្តថា អ្នកមានសុវត្ថិភាពខ្ពស់នៅលើឧបករណ៍បច្ចេកវិទ្យាទាំងអស់

ទី4. ប្រាប់គ្រួសារ និងមិត្តភក្តិ ស្ដីអំពីបញ្ហាហានិភ័យនានានៃការបង្ហោះរូបភាព ឬវីដេអូនៅលើបណ្ដាញសង្គម

ក្នុងករណី អ្នកបានឃើញខ្លួនឯងនៅក្នុងកម្មវិធី DeepFake ណាមួយ​ដែលអាចប៉ះពាល់ដល់អ្នក សូមអនុវត្តតាមវិធីខាងក្រោម៖

ទី1. ធ្វើការ Report រូបភាព នៅក្នុងកម្មវិធីដែលជននោះកំពុងប្រើប្រាស់

ទី2. ប្រមូលភស្ដុតាងនៃរូបភាពទាំងអស់ នៅក្នុងកម្មវិធីនោះ

ទី3. ចូលរួមសហការជាមួយសមត្ថកិច្ច

ទី4. ប្រឹក្សាជាមួយអ្នកជំនាញផ្នែកច្បាប់ ដើម្បីបញ្ជាក់ថា តើត្រូវធ្វើសំណុំរឿងបែបណាបន្ត?

ទី5. រិះរកគ្រប់មធ្យាបាយ ដើម្បីធ្វើយ៉ាងណាឱ្យប្រាកដថា អ្នកមានសុវត្ថិភាពឡើងវិញ

ពាណិជ្ជកម្ម

ហេតុអ្វីអ្នកត្រូវចុះបញ្ជីអាជីវកម្ម?

0
ហេតុអ្វីអ្នកត្រូវចុះបញ្ជីអាជីវកម្ម?

ការចុះបញ្ជីអាជីវកម្មពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប ប៉ុន្តែមុននឹងសម្រេចចិត្តចុះបញ្ជីអាជីវកម្មនេះ ម្ចាស់អាជីវកម្មក៏ត្រូវសិក្សាឈ្វេងយល់ឱ្យច្បាស់ជាមុនសិន មុននឹងសម្រេចចិត្តចុះបញ្ជីអាជីវកម្មរបស់ខ្លួនឯងផងដែរ។

បើយោងតាមប្រសាសន៍លោកស្រី ប៉ោ ជូ អគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុនឯកជនមួយ បានផ្ដល់ដំបូន្មានថា ម្ចាស់អាជីវកម្មត្រូវពិចារណាលើ 3 ចំណុចមុនពេលសម្រេចចិត្តចុះបញ្ជីអាជីវកម្ម រួមមាន៖

ទី1. មុនចុះបញ្ជីអាជីវកម្ម៖ អ្នកត្រូវគិតពិចារណាថា តើអ្នកត្រូវត្រៀមឯកសារអ្វីខ្លះ? តើត្រូវជ្រើសរើសប្រភេទអាជីវកម្មបែបណា? តើគួរជ្រើសរើសបែបអាជីវកម្មខ្នាតតូច ខ្នាតមធ្យម ឬកម្រិតណា?

ទី2. អំឡុងពេលចុះបញ្ជីអាជីវកម្ម៖ នៅពេលចុះបញ្ជីអាជីវកម្ម អ្នកត្រូវតែដឹងថា តើអ្នកគួរសម្រេចចិត្តចុះបញ្ជីខ្លួនឯង ឬចុះតាមរយៈភ្នាក់ងារ ឬក៏ទាក់ទងជាមួយមិត្តភក្តិដើម្បីផ្ដល់ជាជំនួយ?

ទី3. ក្រោយពីចុះបញ្ជីអាជីវកម្ម៖ ក្រោយពេលចុះបញ្ជីអាជីវកម្មរួចរាល់ អ្នកត្រូវដឹងថា តើអ្នកត្រូវមានកាតព្វកិច្ចអ្វីខ្លះដែលត្រូវបំពេញ ដើម្បីធ្វើការងារឱ្យស្របច្បាប់ក្រោយពេលដែលអ្នកទទួលបានអាជ្ជាប័ណ្ឌ ឬលិខិតបញ្ជាក់នៃការចុះបញ្ជីពាណិជ្ជកម្ម។

ទោះបីជាយ៉ាងនេះក្ដី ក្រោយពីអ្នកចុះបញ្ជីអាជីវកម្មរបស់អ្នករួចហើយ អ្នកក៏ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនរួមមាន៖

1. បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់អាជីវកម្មរបស់អ្នក ព្រមទាំងអាចរក្សាកម្មសិទ្ធិឈ្មោះក្រុមហ៊ុនរបស់អ្នកមិនឱ្យក្រុមហ៊ុនផ្សេងយកដាក់បាន

2. ជៀសវាងការផាកពិន័យផ្សេងៗ និងការតម្រូវឱ្យបិទទ្វារអាជីវកម្ម

3. ទាក់ទាញអតិថិជន​ (ក្រុមហ៊ុនធំ) ដែលបញ្ជាទិញក្នុងទំហំធំ ព្រោះគ្មានក្រុមហ៊ុនធំណា ចង់រកស៊ីជាមួយអាជីវកម្មដែលមិនចុះបញ្ជីនោះទេ

4. ជួយសម្រួលដល់កម្ចីប្រាក់ពីធនាគារ និងការវិនិយោគពីវិនិយោគិន

5. ទទួលបានអត្ថប្រយោជន៍ផ្សេងៗពីបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់និយោជិត​របស់អ្នក

6. បំពេញកាតព្វកិច្ចជាពលរដ្ឋ ក្រោមច្បាប់និងបទប្បញ្ញត្តិនៃប្រទេសកម្ពុជា ដើម្បីទទួលបានការគាំពារតាមផ្លូវច្បាប់

7. នៅពេលចុះបញ្ជីអាជីវកម្ម នោះម្ចាស់អាជីវកម្មមានសិទ្ធិពេញលេញក្នុងការជួលបុគ្គលិកពេញម៉ោង និងផ្ដល់ប្រាក់ដល់ពួកគេ

ពាណិជ្ជកម្ម

ការចាប់ផ្ដើមអាជីវកម្មលើវិស័យលក់សម្ភារៈកូនក្មេងនៃហាង Kon Store

0
ការចាប់ផ្ដើមអាជីវកម្មលើវិស័យលក់សម្ភារៈកូនក្មេងនៃហាង Kon Store

ហាង Kon Store Cambodia គឺជាហាងលក់សម្ភារៈទារក និង​កុមារមានគុណភាពខ្ពស់ ​ដែលទើបតែមានវត្តមាននៅក្នុងទីផ្សារ ដោយទីតាំងហាងស្ថិតនៅជិតរង្វង់មូលទួលគោក ផ្ទះលេខ 93A, St 289 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ថែមពីនេះ ទំនិញភាគច្រើននាំចូលពីប្រទេសថៃ ជប៉ុន កាណាដា អាមេរិច បារាំង កូរ៉េ និងពីសហភាពអឺរ៉ុប។

ឆ្លងតាមកិច្ចសម្ភាសន៍ផ្ទាល់ជាមួយលោកស្រី លី លីហ្សា សហស្ថាបនិកនៃហាង Kon Store គឺលោកស្រីបានបកស្រាយពីរឿងរ៉ាវនៃការបង្កើតហាងនេះឡើងមកកាន់ក្រុមការងារគំនិតដូចខ្លឹមសារខាងក្រោម។

Kon StoreKon Store

មូលហេតុនៃការបង្កើតហាង Kon Store

ការចាប់ផ្ដើមដំបូងនៃហាង Kon Store គឺលោកស្រីជួបផលវិបាកក្នុងការសម្រេចចិត្តជ្រើសរើសអីវ៉ាន់សម្រាប់កូននៅពេលមានកូនលើកដំបូង ដូចជាគ្មានការប្រឹក្សាយោបល់លើការជ្រើសរើសទំនិញបានច្រើន និងមិនសូវមានទំនិញល្អៗសម្រាប់កូនរបស់គាត់ឡើយ ដោយជាទូទៅគាត់ត្រូវរើសអីវ៉ាន់តាមការប៉ាន់ស្មាន។ ម្យ៉ាងវិញទៀត ដោយសារតែលោកស្រីបានសង្កេតឃើញថា ចំពោះអ្នកម្ដាយដែលទើបមានកូនលើកដំបូង គឺគាត់មិនដឹងថាត្រូវទិញអីវ៉ាន់អ្វីសម្រាប់កូនរបស់គាត់ឡើយ។ កត្តាទាំងពីរនេះហើយ ដែលធ្វើឱ្យលោកស្រីចាប់ផ្ដើមស្រលាញ់សម្ភារៈក្មេងៗ និងមានគំនិតចង់បើកហាងនេះឡើង ដើម្បីជួយផ្ដល់ប្រឹក្សាយោបល់សម្រាប់អ្នកម្ដាយគ្រប់រូបលើការសម្រេចចិត្តទិញសម្ភារៈដល់កូនឱ្យបានល្អជាងមុន។

បន្ទាប់ពីលោកស្រីលីហ្សា មានគំនិតក្នុងការបង្កើតហាង Kon Store ហើយ ដូច្នេះលោកស្រីក៏ចាប់ផ្ដើមបបួលមិត្តភក្តិដែលមានគំនិតចង់ចាប់ផ្ដើមលើផ្នែកសម្ភារៈកូនក្មេងដែរ ដោយមានជំនាញដែលអាចបំពេញឱ្យគ្នាបាន ដើម្បីសហការគ្នាក្នុងការធ្វើឱ្យហាងមួយនេះកាន់តែរីកចម្រើន។ ជាក់ស្ដែងនៅថ្ងៃទី 29 ខែធ្នូ ឆ្នាំ2021 ហាង Kon Store ក៏បានពង្រីកខ្លួនធំជាងមុននៅទួលគោក។ ហើយត្រង់ចំណុចនេះ យើងច្បាស់ជាមានចម្ងល់ហើយថា តើកត្តាអ្វីដែលហាង Kon Store អាចពង្រីកខ្លួនពីតូច មកធំបាន?

កត្តាដែលធ្វើឱ្យ ហាង Kon Store រីកចម្រើន

នៅក្នុងកិច្ចសម្ភាសន៍ លោកស្រីលី លីហ្សា បានបញ្ជាក់ប្រាប់ថា កត្តាដែលធ្វើឱ្យហាង Kon Store រីកចម្រើនដូចសព្វថ្ងៃនេះ ដោយសារ៖

  1. ផ្ដល់ជាការប្រឹក្សាយោបល់ដល់ម៉ាក់ៗក្នុងជម្រើសលើសម្ភារៈសម្រាប់កូនៗ
  2. ជ្រើសរើសទំនិញដោយផ្ទាល់ ដើម្បីធានាថាអីវ៉ាន់ណាមានគុណភាពល្អ ស័ក្តសមសម្រាប់ក្មេងៗ និងមិនគួរយកមកដាក់លក់
  3. ចម្រាញ់យករូបភាពដែលថតផ្ទាល់និងច្បាស់ល្អ ដើម្បីផ្សព្វផ្សាយនៅលើផេកផ្លូវការ

លើសពីនេះ លោកស្រីលីហ្សា ក៏បានលើកទឹកចិត្តដល់បងប្អូនដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន សូមចាប់ផ្ដើមចេញពីការស្រលាញ់ ការមានឆន្ទៈ ការមានពេលវេលាគ្រប់គ្រាន់ក្នុងការចាប់ផ្ដើម ត្រូវផ្ដោតលើគុណភាពផលិតផល និងមានដើមទុនគ្រប់គ្រាន់ទៅតាមបរិមាណនៃអាជីវកម្មដែលអ្នកចង់ចាប់ផ្ដើម។

ទស្សនាវីដេអូកិច្ចសម្ភាសន៍៖ https://fb.watch/cUvGSHSKFP/

ពាណិជ្ជកម្ម

តើយើងគួរតែវិនិយោគទៅលើវិស័យអចលនទ្រព្យបែបណាទើបអាចទទួលបានផលចំណេញខ្ពស់?

0
តើយើងគួរតែវិនិយោគទៅលើវិស័យអចលនទ្រព្យបែបណាទើបអាចទទួលបានផលចំណេញខ្ពស់?

កាលពីថ្ងៃ ទី៣ ឧសភា ឆ្នាំ២០២២ អ្នកជំនាញ​ផ្នែក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ង៉ែត ជូ និង​ជា​អ្នកជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ចែករំលែកនូវគន្លឹះមួយចំនួននៅលើទំព័រហ្វេសបុករបស់គាត់ ពាក់ព័ន្ធទៅនឹង “ការវិនិយោគទៅលើវិស័យអចលនទ្រព្យអោយត្រូវនឹងការវិវត្តិរបស់ទីផ្សារនាពេលអនាគត និងអាចទទួលបានផលចំណេញខ្ពស់”។

ហើយខាងក្រោមនេះគឺជាជម្រើសទាំង៣ ដែលលោកបានលើកឡើងដើម្បីផ្ដល់ជាគំនិត សម្រាប់អ្នកទាំងអស់គ្នាពិចារណាមុនពេលអ្នកចង់ចាប់ផ្ដើមចូលប្រឡូកនៅក្នុងវិស័យអចលនទ្រព្យៈ

១) ដីសំរាប់សកម្មភាពពាណិជ្ជកម្មនៅជាយក្រុង៖

ដីដែលអ្នកវិនិយោគគួរស្ថិតនៅជុំវិញក្រុង ត្រឹមចម្ងាយ៣០-៦០គីឡូម៉ែត្រពីកណ្តាលក្រុង និងមានក្បាលដីជាប់ផ្លូវធំឬគម្រោងផ្លូវធំ (យ៉ាងតិចទំហំ៣០ម៉ែត្រ)។ ជាទូទៅដីប្រភេទនេះ បើបានក្បាលដីកាន់តែធំកាន់តែប្រសើរដូចជាចាប់ពីទំហំ៤០-៥០ម៉ែត្រឡើង ប៉ុន្តែជំរៅដីគួរតែត្រឹម៤០-៥០ម៉ែត្របានហើយ។ ដីប្រភេទនេះជាដីលំដាប់លេខ១ដោយហេតុថាមានតម្រូវការខ្ពស់ និងអាចបំពេញអោយតម្រូវការជាទីតាំងធ្វើពាណិជ្ជកម្មនាពេលអនាគតដូចជាភោជនីដ្ឋាន ហាងកាហ្វេ យានដ្ឋានជួសជុលរថយន្ត កន្លែងដាក់តាំងលក់ផលិតផល (showroom) ហាងទំនិញជាដើម។ ចំណុចគួរកត់សំគាល់ ទីតាំងដីប្រភេទនេះមិនត្រឹមតែមានតម្រូវការខ្ពស់នោះទេ ផ្ទុយទៅវិញមានការផ្គត់ផ្គង់ទាបបំផុតបើប្រៀបធៀបទីតាំងសំរាប់ការសាងសង់ជាលំនៅដ្ឋាន។ ម្យ៉ាងទីតាំងសំរាប់សាងសង់លំនៅដ្ឋានអាចសាងសង់ទៅលើច្រើនជាន់បានដែលខុសពីទីតាំងសំរាប់ធ្វើពាណិជ្ជកម្មដែលភាគច្រើនគឺសង់ផ្ទាល់ដីដោយមិនមានច្រើនជាន់នោះទេ។

២) ដីសំរាប់អភិវឌ្ឍន៍លំនៅដ្ឋាននៅជាយក្រុង៖

ដីដែលអ្នកវិនិយោគគួរស្ថិតនៅមិនឆ្ងាយពីក្រុងភ្នំពេញដូចប្រភេទដីជំរើសទី២ខាងលើដែរ (ចន្លោះពី៣០-៦០គមពីកណ្តាលក្រុងភ្នំពេញ)។ ដីប្រភេទនេះជាដីសំរាប់ការអភិវឌ្ឍលំនៅដ្ឋាននាពេលអនាគត ដូច្នេះគួរជាប់ផ្លូវទំហំយ៉ាងតិច១០ម៉ែត្រ និងមានទំហំយ៉ាងតិចចាប់ពី៣ហិកតាឡើង។ ប្រសិនបើទំហំតូចជាងនេះ នោះនឹងមានការលំបាកក្នុងការអភិវឌ្ឍជាលំនៅដ្ឋាន រីឯទីផ្សារពុះដីឡូតិ៍នឹងត្រូវបាត់បង់នាពេលអនាគត។ ដូច្នេះហើយ ប្រសិនបើអ្នកខ្វះទុនវិនិយោគ អ្នកគួរចេះសហការជាមួយមិត្តភក្តិ និងអ្នកដទៃ។

៣) ដីសំរាប់បម្រើអោយវិស័យស្សាហកម្ម៖

ជាប្រភេទដីសំរាប់សង់ជារោងចក្រ តំបន់ឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេសដែលបំរើអោយវិស័យឧស្សាហកម្ម។ ដីប្រភេទនះគួរមានទំហំយ៉ាងតិច៥ហិកតា។ ហើយបើសំរាប់សង់ជាតំបន់ឧស្សាហកម្មគួរមានទំហំយ៉ាងតិចក៏៥០ហិកតាដែរ។ គួរមានចម្ងាយចន្លោះពី៤០គមទៅ៨០គមពីកណ្តាលក្រុងភ្នំពេញព្រោះងាយនឹងទទួលបានការកើនតម្លៃនៅពេលក្រុងភ្នំពេញចេះតែត្រូវពង្រីកកាន់តែធំនាពេលអនាគតដែលធ្វើអោយតម្លៃដីកាន់តែកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាងនេះទៅទៀតដើម្បីសំរួលដល់ការដឹកជញ្ជូនដីប្រភែទនេះត្រូវមានទីតាំងស្ថិតក្នុងតំបន់ដែលមានបណ្តាញគមនាគមន៍ភ្ជាប់ទៅច្រកអន្តរជាតិ ឬកំពង់ផែសំខាន់ៗ។ តំបន់ទាំងនោះរួមមានដូចជាផ្លូវ៤១ ផ្លូវ៥១ ផ្លូវ៤៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥។ល។ ដីប្រភេទនេះអាចនឹងប្រែក្លាយជាតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្មក្នុងរយៈពេល២០-៣០ឆ្នាំខាងមុខ។

 

 

ពាណិជ្ជកម្ម

អគ្គនាយកដ្ឋានពន្ធដារ បានបើកដំណើរការ “កម្មវិធីវិក្កយបត្រនាំសំណាង”

0
អគ្គនាយកដ្ឋានពន្ធដារ បានបើកដំណើរ “កម្មវិធីវិក្កយបត្រនាំសំណាង”

កាលពីថ្ងៃទី 5 ខែឧសភា ឆ្នាំ 2022 នេះ អគ្គនាយកដ្ឋានពន្ធដារបានសម្ពោធបើកដំណើរការនូវកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw App) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

លោកឯកឧត្តម គង់ វិបុល បានថ្លែងនៅក្នុងកម្មវិធីសម្ពោធនោះថា “កម្មវិធីវិក្កយបត្រនាំសំណាង គឺជាគំនិតផ្តួចផ្ដើមថ្មីមួយ ដែលផ្ដល់លទ្ធផលឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមចំណែកពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធនិងកសាងជាតិទាំងអស់គ្នា ហើយមានឱកាសទទួលបានសំណាងឈ្នះនូវរង្វាន់យ៉ាងច្រើន។ បន្ថែមពីនេះ កម្មវីធីវិក្កយបត្រនាំសំណាង ក៏ជាកម្មវិធីបន្ថែមលើប្រព័ន្ធដែលអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញកន្លងមក ដើម្បីជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមពង្រឹងកាតព្វកិច្ចសារពើពន្ធ ពង្រឹងវប្បធម៌នៃការបង់ពន្ធ និងលើកកម្ពស់កម្រិតអនុលោមភាពសារពន្ធ។

លើសពីនេះ ចំពោះការរៀបចំនិងដាក់ចេញនូវកម្មវិធីវិក្កយបត្រនាំសំណាង គឺមានគោលបំណងពង្រឹងការអនុវត្តវិធានវិក្កយបត្រ ដែលបានកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រកាសលេខ 723 សហវ.ប្រក ចុះថ្ងៃទី 14 ខែសីហា ឆ្នាំ 2019 ស្ដីពីវិធាននៃការប្រើប្រាស់វិក្កយបត្រនាពេលកន្លងមក។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលទៀតនោះ គឺការប្រើប្រាស់កម្មវិធីវិក្កយបត្រនាំសំណាង​នេះក៏មានឱកាសទទួលបានការឈ្នះរង្វាន់ផងដែរ  ដោយអគ្គនាយកដ្ឋានពន្ធដារនឹងរៀបចំកម្មវិធីចាប់ឆ្នោតរៀងរាល់ 6 ខែម្ដង។ រង្វាន់ទាំងនោះ រួមមាន៖

  • រថយន្ត Mazda Pick Up ស៊េរីទំនើប ចំនួន 2 រង្វាន់
  • ម៉ូតូ Honda Dreams ចំនួន 10 រង្វាន់
  • ទូរស័ព្ទដៃ iPhone 13 Pro ចំនួន 10 រង្វាន់
  • និងទូរទស្សន៍ LG ចំនួន 20 រង្វាន់។

របៀបប្រើប្រាស់ កម្មវិធី វិក្កយបត្រនាំសំណាង GDT Lucky Draw App៖

https://www.facebook.com/cambodiataxation/posts/308055608158524

 

GDP Lucky Draw App GDP Lucky Draw AppGDP Lucky Draw App

ពាណិជ្ជកម្ម

ឆានែល YouTube ដែលអ្នកអាចរៀនពី “ចំណេះដឹងនៃការធ្វើអាជីវកម្ម”

0
ឆានែល YouTube ដែលអ្នកអាចរៀនពី “ចំណេះដឹងនៃការធ្វើអាជីវកម្ម”

​ចំណេះដឹងនៃការធ្វើអាជីវកម្ម ជាផ្នែកមួយដែលសំខាន់សម្រាប់អ្នកដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្ម និងចង់ធ្វើឱ្យអាជីវកម្មផ្ទាល់ខ្លួនមានភាពរីកចម្រើនកាន់តែខ្លាំង។ លើសពីនេះ នាពេលបច្ចុប្បន្ននេះក៏មានការចែករំលែកចំណេះដឹងជាច្រើន ប៉ុន្តែអ្នកអាចមិនដឹងថាមិនដឹងតាមដានឆានែល YouTube ណាខ្លះដើម្បីជួយផ្ដល់ជាចំណេះដឹងនៃការធ្វើអាជីវកម្មដល់អ្នកឱ្យកាន់តែប្រសើរបាន។

ហេតុដូចនេះហើយ ក្រុមការងារគំនិតណែនាំឆានែលចំនួន 6 សម្រាប់អ្នកក្នុងការទទួលបានចំណេះដឹងនៃការធ្វើអាជីវកម្មបន្ថែម។

1. INC.

ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងដំណើរការនៃការចាប់ផ្តើមអាជីវកម្ម ឬកំពុងគិតអំពីវា ដូច្នេះឆានែល YouTube របស់ Inc. គឺជួយជំរុញ ផ្ដល់ជាគំនិត និងមានការលើកទឹកចិត្តជាច្រើន។ នៅក្នុងនោះមាន វីដេអូខ្លីៗ ព្រមទាំងក៏មានសមាជិកក្រុមShark Tank លោកMark Cuban, Robert Herjavec និង Lori Greiner ដែលនឹងចែករំលែកនូវចំណេះដឹងរបស់ពួកគេអំពីភាពជោគជ័យ និងបរាជ័យនៃការធ្វើអាជីវកម្ម។

លើសពីនេះ ឆានែល YouTube របស់ Inc.  នឹងផ្តល់ដំបូន្មាន ឧបករណ៍ និងសេវាកម្ម ដើម្បីជួយម្ចាស់អាជីវកម្ម និងនាយកប្រតិបត្តិ ធ្វើឱ្យអាជីវកម្មរបស់ពួកគេកាន់តែជោគជ័យ ព្រមទាំងចែករំលែកនូវព័ត៌មាន និងដំបូន្មានដែលផ្ដោតលើកិច្ចការអាជីវកម្ម ការគ្រប់គ្រង ទីផ្សារ ការលក់ ការស្វែងរកដើមទុន ការគ្រប់គ្រងមនុស្ស និងជាច្រើនទៀត។

2. Forbes

ទស្សនាវដ្ដី Forbes នឹងបង្ហោះវីដេអូខ្លីៗជាច្រើននៅលើឆានែល YouTube របស់ខ្លួន ដោយក្នុងនោះជាកិច្ចសម្ភាសន៍ជាមួយសហគ្រិនជោគជ័យ និងចែករំលែកដោយផ្ដោតសំខាន់លើអាជីវកម្ម ភាពជាសហគ្រិន ទ្រព្យសម្បត្តិ ការវិនិយោគ និងភាពជាអ្នកដឹកនាំ។

3. Shopify

ឆានែល YouTube របស់ Shopify គឺល្អបំផុតសម្រាប់អ្នកដែលទើបតែចាប់ផ្តើមអាជីវកម្មលើវិស័យ e-commerce។ នៅក្នុងនោះក៏វីដេអូជាច្រើនដែលពន្យល់អំពីរបៀបលក់អនឡាញ ចំណេះដឹងនៃការមានគំនិតអាជីវកម្ម និងផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា Shopify ​ជា​វេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​​ក្នុង​ការ​ចាប់​ផ្តើម​អាជីវកម្ម មិនថានៅលើអ៊ីនធឺណិត ឬដោយផ្ទាល់ឡើយ វេទិកានេះតែងតែផ្ដល់នូវភាពជឿជាក់ ជាពិសេសវាត្រូវបានជឿទុកចិត្តដោយអាជីវកម្មជាង 1,000,000 នៅទូទាំងពិភពលោក រួមទាំង Kylie Cosmetics, Gymshark, Allbirds និងជាច្រើនទៀត។

4. Harvard Business Review

ឆានែល YouTube របស់ Harvard Business Review ដែលគ្រប់គ្រងដោយសាកលវិទ្យាល័យ Harvard ភាគច្រើនផ្សព្វផ្សាយវីដេអូផ្តោតលើឧបករណ៍អាជីវកម្ម ធនធាន និងការយល់ដឹងលើភាពជាក់ស្តែង ដើម្បីជួយដល់សហគ្រិនបច្ចុប្បន្ន និងសហគ្រិនថ្មីៗបន្ថែម។ លើសពីនេះ ក៏ផ្តល់ជូននូវវីដេអូអ្នកជំនាញអំពីការគ្រប់គ្រងទូទៅ និងប្រធានបទផ្សេងទៀត ដូចជាផែនការអាជីព យុទ្ធសាស្ត្រ និងតុល្យភាពជីវិតការងារ។

5. This Week in Startups

នៅក្នុងឆានែល YouTube នេះ លោក Jason Calacanis និងអ្នកស្រីMolly Wood នឹងផ្ដល់ការចែករំលែកដោយផ្ដោតលើការចាប់ផ្តើមអាជីវកម្ម បច្ចេកវិទ្យា ទីផ្សារ ប្រព័ន្ធផ្សព្វផ្សាយ គ្រីបតូ និងប្រធានបទក្តៅបំផុតទាំងអស់ពាក់ព័ន្ធនឹងអាជីវកម្ម និងបច្ចេកវិទ្យា។ លើសពីនេះ ពួកគេក៏ធ្វើកិច្ចសម្ភាសន៍ជាមួយស្ថាបនិក ប្រតិបត្តិករ វិនិយោគិន និងអ្នកច្នៃប្រឌិតដ៏អស្ចារ្យបំផុតរបស់ពិភពលោកផងដែរ។

គួរបញ្ជាក់ផងដែរថា អ្នកស្រី Molly គឺជាអ្នករាយការណ៍ព័ត៌មានអាជីវកម្ម និងបច្ចេកវិទ្យាឈានមុខគេក្នុងវិស័យបោះពុម្ព វិទ្យុ និងទូរទស្សន៍អស់រយៈពេលជាង 20 ឆ្នាំ ហើយជាអ្នកត្រួសត្រាយផតឃែស្ថ មុនពេលក្លាយជាអ្នកវិនិយោគបច្ចេកវិទ្យាអាកាសធាតុ។ ចំណែកឯ លោក Jason បានវិនិយោគជាង 100 លានដុល្លារក្នុងការចាប់ផ្តើមអាជីវកម្ម 300+ រួមមាន Uber, Calm, Robinhood, Wealthfront និងផ្សេងទៀត។

 6. Behind the Brand

ឆានែល YouTube របស់ Behind the Brand នឹងបង្ហាញអំពីអ្នកច្នៃប្រឌិត សហគ្រិន និងរឿងរ៉ាវនៅពីក្រោយខ្នងនៃភាពជោគជ័យរបស់ពួកគេ។ ឆានែលនេះក៏ធ្វើកិច្ចសម្ភាសន៍ជាមួយបុគ្គលដែលបង្កើតអាជីវកម្មធំៗ ម៉ាកយីហោល្បីៗ តារាល្បី សិល្បករ និងច្រើនទៀត។

ពាណិជ្ជកម្ម

ហេតុអ្វីអ្នកគួរតែធ្វើការតិចហើយចំណាយពេលច្រើនទៅលើការគិតច្នៃប្រឌិត

0
ហេតុអ្វីអ្នកគួរតែធ្វើការតិចហើយចំណាយពេលច្រើនទៅលើការគិតច្នៃប្រឌិត

      ធ្វើការតិចនៅត្រង់នេះមិនមែ​នមានន័យថា ចង់ឲ្យអ្នកខ្ជិលធ្វើការ ចង់ឲ្យអ្នកអង្គុយលេងឥតប្រយោជន៍ ឬ ឲ្យអ្នកធ្វើការឲ្យតែរួចតែពីដៃនោះទេ ក៏ប៉ុន្តែចង់ឲ្យអ្នកចំណាយពេលវេលាណាមួយសមស្របបន្ទាប់ពីបញ្ចប់ការងាររបស់អ្នក ដើម្បីទៅធ្វើការងារច្នៃប្រឌិត ឬ គិតពីអ្វីដែលថ្មី ប្លែកមួយចំនួនដើម្បីជួយពង្រីកនូវចំណេះដឹងរបស់អ្នកឲ្យកាន់តែអស្ចារ្យ និងលេចធ្លោជាងមុន។ជាពិសសការច្នៃប្រឌិតនឹងជួយអ្នកឲ្យធ្វើការបានយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់។

ពេលខ្លះអ្នកបានចំណាយពេលយ៉ាងច្រើនទៅលើការអង្គុយធ្វើការនៅនឹងតុការិយាល័យ ប៉ុន្តែលទ្ធផលដែលទទួលបានគឺសឹងតែគ្មានតែម្ដង ព្រោះទី១ អាចមកពីអ្នកនៅពុំទាន់មានគំនិតផ្ដួចផ្ដើមនៅឡើយដោយសារតែអ្នកពុំមានពេលគ្រប់គ្រាន់ក្នុងការស្វែងរកគំនិតថ្មីៗ ឬពិភាក្សាគ្នាជាមួយសមាជិកក្រុម ទី២អាចបណ្ដាលមកពីអ្នកពុំទាន់ចេះពីរបៀបចាត់ចែងពេលវេលាធ្វើការ។ ដូចនេះការធ្វើការងារតិចមិនមែនសុទ្ធតែមិនល្អនោះទេ ព្រោះយើងបានយកពេលវេលាដែលនៅសេសសល់នោះទៅធ្វើ និងគិតរឿងអ្វីដែលមានប្រយោជន៍ផ្សេងទៀត។ យើងធ្វើតិច តែខ្លឹម និងអាចទទួលបានលទ្ធផលល្អ។ ហើយខាងក្រោមនេះយើងនឹងប្រាប់អ្នកពីគុណប្រយោជន៍នៃការចំណាយពេលច្រើនទៅលើការច្នៃប្រឌិត៖

១. មានគំនិតច្នៃប្រឌិតខ្ពស់

      នាពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថា សន្ទុះនៃការប្រកួតប្រជែងរបស់អាជីវកម្មនីមួយៗពិតជាមានការកើនឡើងខ្ពស់ ដែលជាហេតុធ្វើឲ្យអាជីវកម្មនីមួយៗចង់បានមនុស្សដែលមានភាពប៉ិនប្រសប់ និង ឈ្លៀសវៃក្នុងការបំពេញការងារ ដូចនេះហើយទើបអាជីវកម្មនីមួយៗត្រូវការបុគ្គលិកដែលមានគំនិតច្នៃប្រឌិតខ្ពស់ មានភាពវៃឆ្លាតដែលអាចបត់បែនពីស្ថានភាពអាក្រក់ទៅជាស្ថានភាពល្អ និង មានភាពរហ័សរហួន ដើម្បីជួយឲ្យក្រុមហ៊ុនកាន់តែមានភាពរីកចម្រើន និង មានអតិថិជនបានច្រើនជាងក្រុមហ៊ុនដទៃទៀត។

ការណ៍ដែលអ្នកធ្វើការបានច្រើនឬតិច វាមិនសំខាន់ទេ អ្វីដែលសំខាន់គឺថាការងារដែលអ្នកធ្វើនោះមានប្រសិទ្ធភាព និង មានអត្ថប្រយោជន៍ដែរឬអត់ ដែលអាចជួយរុញច្រានឲ្យក្រុមហ៊ុននោះទទួលបានជោគជ័យ និង មានឈ្មោះល្បីសុសសាយនៅក្នុងសង្គម។ ដូចនេះអ្នកគួរតែចំណាយពេលឲ្យច្រើនទៅលើការគិត ការវិភាគ ដើម្បីទទួលបាននូវគំនិតច្នៃប្រឌិតដ៏អស្ចារ្យ ព្រោះពេលណាដែលមានភាពច្នៃប្រឌិតខ្ពស់ ការងាររបស់អ្នកក៏ខ្ពស់ទៅតាមហ្នឹងដែរ។

២. មានទស្សនវិស័យវែងឆ្ងាយ

      ជាការពិតណាស់ ភាពច្នៃប្រឌិតនឹងជួយអ្នកឲ្យមានគំនិតច្រើន យល់ដឹងបានច្រើន ឆ្លាត  រហ័សរហួន និង ធ្វើឲ្យអ្នកហ៊ានជាងមុន ជាពិសេសធ្វើឲ្យអ្នកអាចប្រមើលមើលពីអនាគតកាលបានមុន។ យ៉ាងណាមិញពេលដែលអ្នកចំណាយពេលច្រើនទៅលើភាពច្នៃប្រឌិត និងចំណាយពេលស្វែងរកចម្លើយនៃសំណួររបស់អ្នក នោះកោសិកាខួរក្បាលរបស់អ្នកនឹងមានដំណើរការល្អ គិតបានលឿន ហើយឆ្លាតវៀងវៃផងដែរ ដែលជួយអ្នកឲ្យចេះគិតគូរបានវែងឆ្ងាយ និងគិតវិភាគបានល្អិតល្អន់។

៣. មានភាពជឿជាក់

ដើម្បីមានភាពជឿជាក់លើខ្លួនឯង អ្នកគួរតែរក្សា ឬ បង្កើននូវសកម្មភាពច្នៃប្រឌិតរបស់អ្នកឲ្យមានភាពរស់រវើក ព្រោះពេលណាដែលអ្នកសកម្មជាមួយនឹងការងារច្នៃប្រឌិតទាំងនោះ អ្នកនឹងដឹងពីសមត្ថភាពការគិតរបស់ខ្លួនអ្នក កាត់បន្ថយភាពភ័យខ្លាច បង្កើនភាពក្លាហាន និង មានទំនុកចិត្តជឿជាក់លើខ្លួនឯងបានកាន់តែខ្ពស់។ជាឧទាហរណ៍ បើសិនជាអ្នករៀបចំការិយាល័យធ្វើការរបស់អ្នកឲ្យមានភាពស្រស់ស្អាត មានពន្លឺគ្រប់គ្រាន់ មានក្លិនក្រអូប និង មានផាសុកភាពល្អ នោះ អ្នកនឹងបំពេញការងារ និងធ្វើផែនការមួយបានយ៉ាងល្អឥតខ្ចោះ។ ដូច្នេះ នេះគឺជាភាពច្នៃប្រឌិតមួយដែលធ្វើឲ្យអ្នកមានភាពជឿជាក់ចំពោះខ្លួនឯងទៅកិច្ចការងារទាំងនោះ ដោយសារការតុបតែង ការច្នៃប្រឌិត នៅកន្លែងធ្វើការនេះឯង។

ជារួមមក អ្នកគួរតែយកពេលដែលនៅសេសសល់បន្ទាប់ពីធ្វើការ ទៅគិតពីអ្វីដែលជួយអភិវឌ្ឍគំនិតរបស់អ្នកឲ្យមានភាពច្នៃប្រឌិតខ្ពស់ មានភាពជឿជាក់ និងមានទស្សនវិស័យច្បាស់លាស់។ ម្យ៉ាងវិញទៀត នៅក្នុងអត្ថបទនេះមិនមែនចង់ឲ្យអ្នកធ្វើការឲ្យបានតិចនោះទេ ប៉ុន្តែចង់ឲ្យអ្នកចេះចំណាយពេលទៅគិតពីអ្វីដែលថ្មីៗ ដើម្បីជួយអភិវឌ្ឍការងាររបស់អ្នកឲ្យកាន់តែមានប្រសិទ្ធភាពតែប៉ុណ្ណោះ។

 

ពាណិជ្ជកម្ម

មហាសេដ្ឋីចិនទាំង 10 ដែលមានជាងគេបំផុតក្នុងឆ្នាំ 2022

0
មហាសេដ្ឋីចិនទាំង 10 ដែលមានជាងគេបំផុតក្នុងឆ្នាំ 2022

បើយោងតាមទស្សនាវដ្ដី​ Forbes បានបង្ហាញពីកំពូលអ្នកមានបំផុតទាំង 10 រូប នៅក្នុងប្រទេសចិន ដោយទ្រព្យសម្បត្តិសុទ្ធដែលពួកគាត់មាន គឺគិតត្រឹមថ្ងៃទី 5 ខែឧសភា ឆ្នាំ 2022។

1. Zhong Shanshan

លោក Zhong Shanshan ជាអ្នកផលិតទឹកដប និងភេសជ្ជៈតែ Nongfu Spring។ គាត់ជាប់ចំណាត់ថ្នាក់លេខមួយ ដែលមានជាងគេបំផុតនៅក្នុងប្រទេសចិន។ លោក Zhong ក៏ធ្វើជាប្រធាន Beijing Wantai Biological Pharmacy ដែលជាអ្នកបង្កើតការធ្វើតេស្ត Covid-19 និងជាអ្នកគ្រប់គ្រងឱសថស្ថានជីវសាស្ត្រ Beijing Wantai ដែលបានផ្សព្វផ្សាយជាសាធារណៈនៅលើផ្សារហ៊ុននៃសៀងហៃ កាលពីខែមេសា ឆ្នាំ 2020។

ទ្រព្យសម្បត្តិសុទ្ធ៖ 68,4 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ ភេសជ្ជៈ និងឱសថ

2. Zhang Yiming

លោក Zhang Yiming គឺជាស្ថាបនិកដ៏សំខាន់ម្នាក់នៃ ByteDance ដែលដំណើរការកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមវីដេអូខ្លីដ៏ពេញនិយមមួយគឺ TikTok ហើយក៏ជាប់ចំណាត់ថ្នាក់ជា Unicorn ដ៏មានតម្លៃបំផុតរបស់ពិភពលោក។ លោក Zhang បានលាលែងពីតំណែងជាប្រធានក្រុមហ៊ុន ByteDance ក្នុងខែវិច្ឆិកា ឆ្នាំ 2021។

ទ្រព្យសម្បត្តិសុទ្ធ៖ 49,5 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីនធឺណិត

3. Ma Huateng

លោក Ma Huateng គឺជាប្រធានក្រុមហ៊ុនអ៊ីនធឺណេតយក្សរបស់ចិន Tencent Holdings ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមអាជីវកម្មដ៏ធំបំផុតរបស់ប្រទេសនេះដោយមូលធន​ទីផ្សារ។ លើសពីនេះ កម្មវិធីផ្ញើសារសង្គមដ៏ពេញនិយម WeChat របស់ Tencent មានអ្នកប្រើប្រាស់ជាង 1 ពាន់លាននាក់។កាលពីខែមីនា លោក Ma បាននិយាយថា ឧស្សាហកម្មអ៊ីនធឺណែតរបស់ប្រទេសចិនកំពុង “រៀបចំរចនាសម្ព័ន្ធឡើងវិញ” និង “ផ្លាស់ប្តូរទៅជារបៀបដែលមានសភាពល្អ”។

ទ្រព្យសម្បត្តិសុទ្ធ៖ 39,5 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីនធឺណិត

4. William Lei Ding

លោក William Lei Ding គឺជាមហាសេដ្ឋីអ៊ីនធឺណិត ជាអ្នកបង្កើតហ្គេមអនឡាញដំបូងបង្អស់របស់ខ្លួនក្នុងឆ្នាំ 2003 ព្រមទាំងជានាយកប្រតិបត្តិនៃ NetEase ដែលបានចុះបញ្ជី Nasdaq ដែលជាអាជីវកម្មហ្គេមអនឡាញដ៏ធំបំផុតមួយរបស់ប្រទេសចិន។ ក្រុមហ៊ុនបានរៃអង្គាសប្រាក់បានចំនួន 422 លានដុល្លារនៅក្នុង IPO របស់ហុងកុងនៃកម្មវិធីតន្ត្រីរបស់ខ្លួនដែលមានឈ្មោះថា Cloud Village កាលពីខែធ្នូឆ្នាំមុន។

ទ្រព្យសម្បត្តិសុទ្ធ៖ 30,4 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ ហ្គេម​អន​ឡា​ញ

5. He Xiangjian

មហាសេដ្ឋីផ្នែកគ្រឿងប្រើប្រាស់ក្នុងផ្ទះ លោក He Xiangjian គឺជាសហស្ថាបនិកនៃក្រុមហ៊ុន Midea Group ចុះបញ្ជីនៅ Shenzhen ព្រមទាំងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង 200 រួមទាំងក្រុមហ៊ុនមនុស្សយន្ត Kuka ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ផងដែរ។ គាត់បានលាលែងពីតំណែងជាប្រធានក្នុងឆ្នាំ 2012 បន្ទាប់មកកូនប្រុសរបស់គាត់ឈ្មោះ He Jianfeng គឺជានាយកក្រុមហ៊ុន Midea Group និង Midea Real Estate Holding ។

ទ្រព្យសម្បត្តិសុទ្ធ៖ 27,2 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ

6. Li Shufu

លោក Li Shufu (ត្រូវបានគេស្គាល់ថា Eric Li) ជាសហគ្រិនដែលមានជាងគេបំផុតរបស់ប្រទេសចិនក្នុងឧស្សាហកម្មរថយន្ត ហើយលោក Li ក៏ធ្វើជាប្រធានក្រុមហ៊ុន Zhejiang Geely Holding ដែលកាន់កាប់ភាគហ៊ុនដោយផ្ទាល់ និងដោយប្រយោលនៅក្នុងក្រុមហ៊ុនផលិតរថយន្ត រួមមាន Volvo និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Polestar ។ លោក Li ក៏បានទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន Daimler ក្រុមហ៊ុនផលិតរថយន្តស្ព័រ Lotus និងក្រុមហ៊ុនចាប់ផ្តើមរថយន្តហោះ Terrafugia ផងដែរ។

ទ្រព្យសម្បត្តិសុទ្ធ៖ 27,2 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ រថយន្ត

7. Jack Ma

លោក Jack Ma គឺជាអតីតគ្រូបង្រៀនភាសាអង់គ្លេស និងជាអ្នកបង្កើតក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតមួយរបស់ពិភពលោក។ កាលពីខែកញ្ញា ឆ្នាំ 2019 លោក Jack Ma បានលាលែងពីតំណែងជាប្រធានប្រតិបត្តិរបស់ Alibaba ហើយត្រូវបានបន្តដោយ CEO Yong Zhang ដែលត្រូវបានគេស្គាល់ថា Daniel Zhang ។

ទ្រព្យសម្បត្តិសុទ្ធ៖ 24,4 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ពាណិជ្ជកម្មអេឡិចត្រូនិក

8. Wang Wei

លោក Wang Wei បានបង្កើត និងធ្វើជាប្រធានក្រុមហ៊ុនដឹកជញ្ជូនកញ្ចប់ S. F. Holding ដែលជាសេវាកម្មដឹកជញ្ជូនកញ្ចប់ដែលគេស្គាល់ថាជា “FedExនៃប្រទេសចិន” ហើយក៏ត្រូវបានគេហៅថា SF Express ផងដែរ។

ទ្រព្យសម្បត្តិសុទ្ធ៖ 24,3 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ ការចែកចាយជាកញ្ចប់

9. Qin Yinglin

លោក Qin ធ្វើជាប្រធាន Muyuan Food ដែលជាអ្នកបង្កាត់ពូជជ្រូកដ៏ធំបំផុតរបស់ប្រទេសចិន។ គាត់បានចាប់ផ្តើមអាជីវកម្មជាមួយប្រពន្ធរបស់គាត់ឈ្មោះ Qian Ying ដែលជាក្រុមប្រឹក្សាភិបាលរបស់ Muyuan ជាមួយនឹងជ្រូកចំនួន 22 ក្បាលក្នុងឆ្នាំ 1992។

ទ្រព្យសម្បត្តិសុទ្ធ៖ 21,8 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ ការបង្កាត់ពូជជ្រូក

10. Huang Shilin

លោក Huang Shilin គឺជាអនុប្រធាននៃក្រុមហ៊ុន Contemporary Amperex Technology (CATL) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថ្មដ៏ធំបំផុតរបស់ប្រទេសចិនសម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនី។ អតិថិជនរបស់ CATL រួមមាន BMW, Volkswagen និង Geely។

ទ្រព្យសម្បត្តិសុទ្ធ៖ 14,9 ពាន់លានដុល្លារ

ប្រភពនៃទ្រព្យសម្បត្តិ៖ ថ្ម (batteries)

ពាណិជ្ជកម្ម

ចាប់ផ្ដើមអាជីវកម្មលើកដំបូង តើគួរជ្រើសរើសប្រើយុទ្ធសាស្រ្តសមុទ្រក្រហម ឬសមុទ្រខៀវ?

0
យុទ្ធសាស្រ្តសមុទ្រក្រហម និង​ យុទ្ធសាស្រ្តសមុទ្រខៀវ

នៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ កំពុងមានអាជីវកម្មជាច្រើនដែលកើតមានឡើងជាបន្តបន្ទាប់ ដូច្នេះហើយទើបមានអាជីវកម្មមួយចំនួនក៏កំពុងមានការប្រកួតប្រជែងខ្លាំង ហើយក៏មានអាជីវកម្មខ្លះក៏គ្មានការប្រកួតប្រជែងដែរ។ រឿងទាំងនេះ គឺវាជាប់ពាក់ព័ន្ធនឹងការចាប់ផ្ដើមអាជីវកម្មជាមួយយុទ្ធសាស្រ្តសមុទ្រក្រហម និងយុទ្ធសាស្រ្តសមុទ្រខៀវ។

ឈ្វេងយល់អំពីអត្ថន័យនៃយុទ្ធសាស្រ្តទាំងពីរនេះ៖ តើអ្វីជា យុទ្ធសាស្រ្តសមុទ្រក្រហម និង យុទ្ធសាស្រ្តសមុទ្រខៀវ?

បន្ថែមពីនេះ អ្នកក៏ត្រូវយល់ដឹងអំពីផ្នែកសំខាន់នៃយុទ្ធសាស្រ្តទាំងពីរនោះផងដែរ។

1. យុទ្ធសាស្រ្តសមុទ្រក្រហម

ប្រសិនបើអ្នកសម្រេចចិត្តចាប់ផ្ដើមអាជីវកម្មដែលប្រើនូវយុទ្ធសាស្រ្តសមុទ្រក្រហម នោះអ្នកនឹងជួបនូវស្ថានភាពដូចខាងក្រោម៖

  • អាជីវកម្មរបស់អ្នកមានលក្ខណៈដូចនឹងអាជីវកម្មផ្សេងទៀតដែលមាននៅក្នុងឧស្សាហកម្មរបស់អ្នក​ ព្រមទាំងមានការប្រកួតប្រជែងនៅក្នុងទីផ្សារដែលមានស្រាប់
  • ត្រូវព្យាយាមយកឈ្នះការប្រកួតប្រជែងនោះ ប្រសិនបើអ្នកចង់ឱ្យអាជីវកម្មរបស់អ្នកដំណើរការបានដោយជោគជ័យស្របតាមគោលបំណងរបស់អ្នក
  • ត្រូវទាញយកតម្រូវការដែលមានស្រាប់ ដើម្បីបង្កើតជាអាជីវកម្មផ្ទាល់ខ្លួន
  • អ្នកនឹងព្យាយាមធ្វើការផ្លាស់ប្តូរតម្លៃ ឬថ្លៃដើមនៃការចាប់ផ្ដើមអាជីវកម្មរបស់អ្នក ដើម្បីអាចឱ្យអាជីវកម្មរបស់អ្នកមាននៅលើទីផ្សារជាបន្តទៀត

2. យុទ្ធសាស្រ្តសមុទ្រខៀវ

ប្រសិនបើអ្នកសម្រេចចិត្តចាប់ផ្ដើមអាជីវកម្មដែលប្រើនូវយុទ្ធសាស្រ្តសមុទ្រខៀវ នោះអ្នកនឹងជួបនូវស្ថានភាពដូចខាងក្រោម៖

  • អាជីវកម្មរបស់អ្នកនឹងបង្កើតទីផ្សាដែលមិនមានការប្រកួតប្រជែង
  • អាជីវកម្មរបស់អ្នកនឹងធ្វើឱ្យការប្រកួតប្រជែងត្រូវបានលុបបំបាត់
  • អាជីវកម្មរបស់អ្នកនឹងបង្កើត និងចាប់យកតម្រូវការថ្មីសម្រាប់អតិថិជន

ជារួមមក ការចាប់ផ្ដើមអាជីវកម្មលើកដំបូង ប្រសិនបើអ្នកប្រើយុទ្ធសាស្រ្តសមុទ្រក្រហម មានន័យថា អ្នកបង្កើតអាជីវកម្មដូចគេ ឬស្រដៀងនឹងគេដែរនៅក្នុងទីផ្សារ ដូច្នេះនឹងមានគូប្រជែងច្រើន ហើយក៏មានឱកាសក្នុងការជោគជ័យក្នុងអាជីវកម្ម ព្រមទាំងអាចពង្រីកខ្លួនទៅកាន់យុទ្ធសាស្រ្តសមុទ្រខៀវដោយកាត់បន្ថយការមានគូប្រជែងច្រើននៅក្នុងទីផ្សារ តាមរយៈការចេះបម្លែងអាជីវកម្មរបស់អ្នកឱ្យកាន់តែប្រសើរ និងបំពេញតាមតម្រូវការអតិថិជនរបស់អ្នក ថែមទាំងមានការត្រៀមលក្ខណៈបានរួចរាល់។ ម្យ៉ាងទៀត ចំពោះយុទ្ធសាស្រ្តសមុទ្រខៀវវិញ ទោះបីជាវាថ្មី ក៏ពិតមែន ប៉ុន្តែបើអ្នកធ្វើខុសនឹងតម្រូវការអតិថិជន និងមិនរឹងមាំ ឬគ្មានដើមទុនច្រើនដើម្បីបង្កើតអ្វីដែលអ្នកគ្រោងទុកនោះទេ នោះក៏ហានិភ័យដែរ ព្រមទាំងអាចឈានមកកាន់ការប្រើយុទ្ធសាស្រ្តសមុទ្រក្រហមវិញក៏មាន។ ប៉ុន្តែទោះបីជា យ៉ាងនេះក្ដី ប្រសិនបើអ្នកអាចអនុវត្តន៍យុទ្ធសាស្រ្តសមុទ្រខៀវតាមក្បួនច្បាស់លាស់ មានគោលដៅជាក់លាក់ និងមានមហិ្ឆចតាខ្ពស់ ព្រមទាំងមានការត្រៀមលក្ខណៈរួចរាល់ នោះគ្រប់យ៉ាងនឹងជោគជ័យ។

ហេតុនេះហើយ ការប្រើយុទ្ធសាស្រ្តទាំងពីនេះ គឺល្អដូចគ្នា ប៉ុន្តែបើចង់ធ្វើឱ្យអាជីវកម្មរបស់អ្នករីកចម្រើនជាបន្តបន្ទាប់ វាទាមទារឱ្យអ្នកកំណត់នូវគុណតម្លៃជាក់លាក់ មានតម្លៃផលិតផលស្របជាមួយនឹងអតិថិជនចង់បាន និងព្យាយាមកែលម្អអាជីវកម្មរបស់អ្នកឱ្យមានភាពទាន់សម័យកាល។

បន្ថែមពីនេះ អ្នកក៏ត្រូវឈ្វេងយល់អំពីលទ្ធភាពដែលអ្នកអាចធ្វើបាន និងព្យាយាមសិក្សាឱ្យបានច្បាស់ក្នុងការអនុវត្តលើយុទ្ធសាស្រ្តសមុទ្រក្រហម និងយុទ្ធសាស្រ្តសមុទ្រខៀវជាមួយនឹងគំនិតអាជីវកម្មរបស់អ្នក មុនពេលសម្រេចចិត្តចាប់ផ្ដើមវាឡើង។

ពាណិជ្ជកម្ម

តើអ្វីជា យុទ្ធសាស្រ្តសមុទ្រក្រហម និង យុទ្ធសាស្រ្តសមុទ្រខៀវ?

0
តើអ្វីជា យុទ្ធសាស្រ្តសមុទ្រក្រហម និង យុទ្ធសាស្រ្តសមុទ្រខៀវ

យុទ្ធសាស្ត្រសមុទ្រក្រហម និងយុទ្ធសាស្រ្តសមុទ្រខៀវ ត្រូវគេយកមកប្រើប្រាស់ជាទូទៅនៅក្នុងការចាប់ផ្តើមអាជីវកម្ម។ លើសពីនេះ ការចាប់ផ្ដើមអាជីវកម្មខ្នាតតូច និងខ្នាតមធ្យម ក៏ដូចជាសហគ្រាសពហុជាតិ បានយល់ឃើញថា យុទ្ធសាស្រ្តទាំងពីរនេះបានជួយពួកគេក្នុងការស្វែងរកទីផ្សារបានត្រឹមត្រូវ។

ហេតុដូច្នេះហើយប្រសិនបើអ្នកមានបំណងចង់ចាប់ផ្ដើមអាជីវកម្ម ឬកំពុងចាប់ផ្ដើមអាជីវកម្មហើយ ប៉ុន្តែមិនទាន់ស្គាល់អំពីយុទ្ធសាស្រ្តទាំងពីរនេះ សូមឈ្វេងយល់នៅចំណុចខាងក្រោម៖

យុទ្ធសាស្ត្រសមុទ្រក្រហម សំដៅលើការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនៅលើទីផ្សារក្នុងឧស្សហកម្មដូចគ្នា ដើម្បីព្យាយាមយ៉ាងណាយកឈ្នះដៃគូប្រកួតប្រជែងដែលមានច្រើននៅក្នុងទីផ្សារ ជាពិសេសការប្រកួតប្រជែងគ្នាលើការកំណត់តម្លៃលើផលិតផលសេវាកម្ម។ យុទ្ធសាស្ត្រនេះ មានគោលដៅសំខាន់ គឺការយកឈ្នះលើការប្រកួតប្រជែង និងទាញយកតម្រូវការដែលមានស្រាប់។

ឧទាហរណ៍៖ McDonald’s ធ្លាប់បានប្រើនូវយុទ្ធសាស្ត្រសមុទ្រក្រហមនៅក្នុងឧស្សាហកម្មអាហាររហ័សដោយកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា ដូច្នេះទាមទារឱ្យមានការកំណត់ការបញ្ចុះតម្លៃដ៏ខ្លាំងក្លា ការប្រែប្រួលផលិតផលថ្មី និងការផ្សាយពាណិជ្ជកម្មដើម្បីកសាងកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង។ ទោះបីជា ពេលនោះ McDonald’ កំពុងមានការប្រកួតប្រជែងខ្លាំង និងបានប្រើយុទ្ធសាស្រ្តនេះក្ដី ក៏ McDonald’ អាចយកជ័យជម្នះបានដែរ គ្រាន់តែត្រូវជួបនឹងហានិភ័យខ្ពស់ និងចំណាយច្រើន។

យុទ្ធសាស្ត្រសមុទ្រខៀវ សំដៅលើការបង្កើតតម្រូវការថ្មីដែលមិនទាន់មាននៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន ហើយជាទូទៅយុទ្ធសាស្រ្តនេះមិនព្យាយាមប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងទៀតទេ និងក៏កម្រមានគូប្រកួតប្រជែងជាមួយដែរ។ ហើយដើម្បីអាចប្រើប្រាស់យុទ្ធសាស្ត្រសមុទ្រខៀវឱ្យទទួលបានជោគជ័យ គឺទាមទារឱ្យស្វែងរកឱកាសទីផ្សារត្រឹមត្រូវ និងធ្វើឱ្យការប្រកួតប្រជែងត្រូវបានលុបបំបាត់។

ឧទាហរណ៍៖ នៅក្នុងឆ្នាំ 2001 នៅពេលដែល Apple បង្កើត iPod ពួកគេមិនត្រឹមតែបង្កើតផលិតផលជោគជ័យប៉ុណ្ណោះទេ ពួកគេក៏បានបង្កើតប្រភេទផលិតផលថ្មីដើម្បីផ្ដល់ជូននូវបទពិសោធន៍ថ្មីសម្រាប់អតិថិជននៅក្នុងទីផ្សារដែលមិនទាន់មាននរណាបានបង្កើត។ ក្នុងនោះ ពួកគេបានចេញមកជាមួយនឹងឧបករណ៍ចាក់តន្ត្រីឌីជីថលប្រភេទថ្មី ដែលតាមពាក្យរបស់លោក Steve Jobs បាននិយាយថា​ “អនុញ្ញាតឱ្យអ្នកដាក់បណ្តុំតន្ត្រីទាំងមូលរបស់អ្នកនៅក្នុងហោប៉ៅរបស់អ្នក ហើយស្តាប់វាគ្រប់ទីកន្លែងដែលអ្នកទៅ”។ ហើយនេះ ជាយុទ្ធសាស្រ្តសមុទ្រខៀវ ដែលជាការបង្កើតនូវផលិតផលថ្មី ដើម្បីបំពេញតម្រូវការថ្មីសម្រាប់អតិថិជន ហើយក៏មិនមានការជាប់ព័ន្ធនឹងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនណាដែរ។

ពាណិជ្ជកម្ម

សកម្មភាពទាំង៦ដែលអាចជួយបង្កើនភាពជឿជាក់ និងទំនុកចិត្តលើខ្លួនឯងបានកាន់តែខ្ពស់!

0
តើយើងគួរធ្វើបែបណាដើម្បីបង្កើនភាពជឿជាក់លើខ្លួនឯង?
៦ចំណុចខាងក្រោមនេះ គឺជាសកម្មភាពតូចៗមួយចំនួនដែលវាជាកត្តាអាចជះឥទ្ធិពលទៅលើកម្រិតនៃភាពជឿជាក់របស់អ្នក៖

១.​ រៀនដើរឲ្យលឿន និងស្វាហាប់ជាងមុន

ហេតុអ្វីបានជាការដើរលឿនវាគឺជាកត្តាដែលធ្វើឲ្យអ្នកមានភាពជឿជាក់លើខ្លួនឯង?
ឥរិយាបទនៃការ ដេក ដើរ ឈរ អង្គុយរបស់អ្នក នឹងបង្ហាញអំពីបុគ្គលិកលក្ខណៈយ៉ាងជាក់ច្បាស់ ថាតើអ្នកជាមនុស្សបែបរហ័សរហួន និងរវៀសរវៃ?? ឬជាមនុស្សបែបស៊ើកៗ មួយៗ លើកដៃលើកជើងមិនរួចរាល់ពេលកិច្ចការងារ?? សកម្មភាពទាំងអស់នេះ ក៏ជាកត្តាជះឥទ្ធិពលទៅលើការគិត ផលិតភាពការងារ និងភាពជឿជាក់របស់អ្នកផងដែរ។ ប្រសិនបើអ្នកទម្លាប់ខ្លួនអ្នកឲ្យរៀនធ្វើលឿន ដើរលឿន គិតលឿន(ប្រកបដោយភាពសមហេតុផល) នោះនៅពេលក្រោយៗទៀត សកម្មភាពទាំងអស់នោះនឹងលេចឡើងដោយស្វ័យប្រវត្តិ ហើយវាក្លាយទៅជាទម្លាប់តែម្ដង ។ ម្យ៉ាងវិញទៀត តាមរយៈការសង្កេតឃើញរបស់នាងខ្ញុំជាក់ស្ដែង ខ្ញុំគិតថាមនុស្សដែលចូលចិត្តដើរលឿន (សំដៅទៅលើភាពរហ័សរហួន ពុំមែនសំដៅទៅលើការដើរលឿនដូចហោះ ដោយពុំបានមើលមុខ មើលក្រោយ មើលឆ្វេងស្ដាំនោះទេ) ភាគច្រើនគឺជាមនុស្សដែល:
  • មានភាពជឿជាក់លើខ្លួនឯង
  • ជាមនុស្សដែលសកម្ម
  • ជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់
  • មានភាពរួសរាយ និងចូលចិត្តការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន
  • មិនចូលចិត្តការរង់ចាំ មិនរួញរាចិត្ត និងសុញសាញគំនិតច្រើននោះទេ
  • ជាមនុស្សដែលចូលចិត្តរៀបផែនការមុនពេលធ្វើកិច្ចការណាមួយ
  • ជាមនុស្សដែលចូលចិត្តចាប់យកឱកាស ហ៊ានសាកល្បង
  • ព្រមទាំងហ៊ានប្រថុយទៅលើរឿងអ្វីដែលខ្លួនឯងចង់ដឹង និងធ្វើ។
ដូចនេះ អ្នកអាចសាកល្បងហាត់ពត់ខ្លួនឯង ហើយរៀនធ្វើកិច្ចការណាមួយឲ្យមានភាពសកម្ម រៀនដើរឲ្យលឿន ដើរឲ្យស្វាហាប់ និងរហ័សរហួនជាមុន ដើម្បីបង្វឹកសមត្ថភាពការគិត និងបង្កើនភាពជឿជាក់មកលើខ្លួនអ្នកឲ្យកាន់តែច្រើនជាមុន។

២. និយាយប្រកបទៅដោយសីលធម៌ និងហេតុផល

មនុស្សដែលយល់ដឹងការណ៍រាក់ជ្រៅ និងជាមនុស្សម្នាក់ដែលគួរឲ្យគោរព ពួកគាត់ពុំដែលនិយាយពាក្យឥតប្រយោជន៍ ពុំដែលនិយាយឲ្យតែរួចៗពីមាត់ នោះទេ ហើយក៏ពុំដែលដណ្ដើមនរណាម្នាក់និយាយដើម្បីបង្ហាញថាខ្លួនឯងអ្វីក៏ចេះ អ្វីក៏ដឹងនោះដែរ ពោល គឺភាគច្រើនពួកគាត់តែងតែធ្វើជាអ្នកស្ដាប់ដ៏ល្អម្នាក់ រួចផ្ដល់ជាមតិយោបល់ ឬដំបូន្មានល្អៗមួយចំនួនទៀតទៅកាន់ដៃគូសន្ទនា ប្រសិនបើគេចង់បាន ព្រមទាំងនិយាយប្រកបទៅដោយភាពសមហេតុផល និយាយមួយៗម៉ាត់ៗ និងនិយាយគួរឲ្យចង់ស្ដាប់។ ដូចនេះមុនពេលដែលអ្នកចង់និយាយអ្វីមួយចេញមក ត្រូវប្រាកដថាវាជារឿងដែលមានប្រយោជន៍ និងមិនប៉ះពាល់ដល់អ្នកដទៃ ជាពិសេសនោះគឺ កុំទម្លាប់ខ្លួនឲ្យនិយាយលឿនពេក ឬយឺតពេក ព្រោះភាគច្រើន និយាយលឿនភាគច្រើនតែងតែមានកំហុសខុសឆ្គង ហើយនិយាយយឺតតែងតែធ្វើឲ្យអ្នកដែលកំពុងស្ដាប់របស់អ្នកតឹងទ្រូងដែរ។ អ្នកគប្បីដឹងថា របៀបនៃការនិយាយរបស់អ្នកក៏បង្ហាញអំពីកម្រិតនៃភាពជឿជាក់របស់អ្នកដែរ។

៣. រៀនសម្រេចគោលដៅតូចៗឲ្យបានជោគជ័យ

ភាពជឿជាក់របស់អ្នកនឹងកើតមានឡើងបន្តិចម្ដងៗ នៅពេលដែលអ្នកបានសម្រេចកិច្ចការបានជោគជ័យ បើទោះបីជាកិច្ចការតូចតាចក៏ដោយ។ដោយសារតែកិច្ចការទាំងអស់នោះបានធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងមានប្រយោជន៍ និងគិតថាខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់អាចបំពេញកិច្ចការបានល្អប្រសើរជាងខ្លួនឯងពីមុន និងអាចមានសមត្ថភាពធ្វើកិច្ចការធំៗផ្សេងទៀតបាន។ ដូចនេះដើម្បីចាប់ផ្ដើមបង្កើនភាពជឿជាក់ឲ្យខ្លួនឯង អ្នកគប្បីចាប់ផ្ដើមអនុវត្តគោលដៅតូចៗនិងព្យាយាមសម្រេចវាឲ្យជោគជ័យ ដើម្បីមានកម្លាំងចិត្ត ចង់ចាប់ផ្ដើមសម្រេចកិច្ចការងារធំៗដទៃទៀតបាន ព្រោះអ្វីគ្រប់យ៉ាងគឺចាប់ផ្ដើមពីតូចមកទាំងអស់ សូម្បីតែជីវិតរបស់អ្នកក៏ត្រូវឆ្លងកាតពីភាពជាទារកមកដែរ ទើបអាចធំបានមកដល់សព្វថ្ងៃនេះបាន។ សន្សឹមៗកុំបបោល!

៤. ការស្លៀកពាក់មានរបៀបរៀបរយ

ការស្លៀកពាក់ក៏ជាកត្តាដែលជះឥទ្ធិពលទៅលើកម្រិតនៃភាពជឿជាក់របស់អ្នកដែរ ដោយសារតែអ្វីដែលមនុស្សមើលដំបូងគេ នោះគឺរបៀបស្លៀកពាក់ និងការរៀបចំខ្លួនរបស់អ្នកនេះឯង ត្រង់ចំណុចនេះ ខ្ញុំមិនសំដៅទៅលើការស្លៀកពាក់ហ៊ឺហារ ឡូយឆាយ ទិញសម្លៀកបំពាក់ថ្លៃៗ ឬទិញអាវធំពាក់ដើម្បីធ្វើខ្លួនជាអ្នកជោគជ័យ ឬពាក់មាសពេជ្រជ្រែកខ្លួន ដើម្បីបង្កើនភាពជឿជាក់នោះទេ គឺខ្ញុំសំដៅទៅលើ ការចេះរៀបចំខ្លួនយ៉ាងណាឲ្យមានភាពសមរម្យ ថ្លៃថ្នូរ សាកសមជាសិស្ស ជានិស្សិត ជាអ្នកធ្វើការ ឬជាអ្នកឯកទេសម្នាក់ដែលគួរឲ្យគោរព ស្រលាញ់និងគេអាចជឿទុកចិត្តបាន។ ឧទាហរណ៍ថា បើពេលណាមួយ ថៅកែរបស់អ្នក តម្រូវឲ្យអ្នកចេញទៅជួបភ្ញៀវដើម្បីចរចារគ្នាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនៃការលក់អ្វីមួយ ប៉ុន្តែការស្លៀកពាក់របស់អ្នកពុំសាកសមជាអ្នកអាជីពទាល់តែសោះ តើអ្នកគិតថាអតិថិជនជឿជាក់រាល់ពាក្យសម្ដីដែលអ្នកនិយាយដែរឬទេ? ពួកគេព្រមចុះកិច្ចសន្យាអាជីវកម្មជាមួយនឹងអ្នកដែរឬទេ? ហើយអ្នកខ្លួនឯងមានទំនុកចិត្តក្នុងការនិយាយជាមួយនឹងពួកគេដែរឬទេ? ភាគរយច្រើនគឺអ្នកប្រាកដជាមានអារម្មណ៍ថា ចាញ់ច្រាបគេ ពាក្យសម្ដីមិនសូវប្រៃ ឬគេមិនសូវយកចិត្តទុកស្ដាប់ជាដើម។ ដូចនេះអ្នកត្រូវត្រៀមខ្លួនឲ្យបានរៀបរយ និងរួចរាល់គ្រប់ពេលវេលា ព្រោះការស្លៀកពាក់ស្អាតបាត និងមានរបៀបរៀបរយល្អគ្រប់ពេល នឹងជួយឲ្យអ្នកកាន់តែមានភាពជឿជាក់លើខ្លួនឯង បើទោះបីជាអ្នកចេញទៅក្រៅជាមួយអ្នកណា ឬប្រទះជួបនរណាម្នាក់ដែលអ្នកស្គាល់ ក៏អ្នកមិនភ័យខ្លាចក្នុងការនិយាយជាមួយនឹងពួកគេដែរ។

. បង្កើនចំណេះដឹងបន្ថែម

អ្នកនឹងមានអារម្មណ៍ថា ជឿជាក់លើខ្លួនឯងជាងមុន នៅពេលដែលអ្នកបានរៀនអ្វីដែលថ្មីអ្វីដែលប្លែក អ្នកបានអានសៀវភៅច្រើន បានអានព័ត៌មានថ្មីពាក់ព័ន្ធនឹងការប្រែប្រួលរបស់ប្រទេសជាតិ ឬបានបំពេញកិច្ចការងារបានច្រើនជាដើម។ អ្នកនឹងត្រូវបានគេទុកចិត្ត ឬអ្នកផ្ទាល់មានភាពជឿជាក់លើខ្លួនឯងបាន លុះត្រាណាតែអ្នកមានចំណេះដឹងច្រើនជាប់នឹងខ្លួន អ្នកយល់ដឹងពីសង្គម និងយល់ពីមនុស្ស ទើបពេលដែលនិយាយជាមួយនឹងអ្នកដទៃមានភាពស៊ីចង្វាក់គ្នា មិនធ្វើឲ្យអ្នកមានអារម្មណ៍ខ្លាចៗក្នុងការឆ្លើយតបទៅវិញ។

៦. ត្រូវហ៊ាន និងក្លាហានជាមុន

ហ៊ានអង្គុយតុមុខគេ ហ៊ានលើកដៃសួរ ឬលើកឡើងនូវគំនិតរបស់ខ្លួននៅក្នុងអង្គប្រជុំបើទោះបីអាចយកជាការបានឬមិនបានក៏ដោយ និងហ៊ាននិយាយដោយប្រើកែវភ្នែកមើលចំនៅពេលដែលអ្នកសន្ទនាជាមួយនឹងនរណាម្នាក់។ ការណ៍ដែលអ្នកហ៊ានត្រូវចំណុច ហ៊ានត្រូវរឿង អ្នកនឹងអាចអភិវឌ្ឍខ្លួនឯងបានកាន់តែខ្លាំង និងជឿជាក់លើខ្លួនឯងបានមួយកម្រិតទៀត។
ពាណិជ្ជកម្ម