spot_img
spot_img
Home Blog Page 51

តើ Branding និង Marketing ជាអ្វី ?​ ហើយមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ?

តើ Branding និង Marketing ជាអ្វី ?​ ហើយមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ?
ប្រហែលជាអ្នកធ្លាប់បានលឺរួចមកហើយនូវពាក្យថា Branding និង Marketing។ ជាក់ស្តែងមានមនុស្សជាច្រើនតែងយល់ច្រទ្បំថាតែពាក្យទាំងពីរនេះមានអត្ថន័យដូចគ្នា។ ថ្វីត្បិតថាពាក្យទាំងពីរសុទ្ធតែជាធាតុដ៏សំខាន់នៅក្នុងការធ្វើទីផ្សារហើយក៏មានទំនាក់ទំនងជាមួយគ្នាយ៉ាងស្អិតរមួតក៏ពិតមែនប៉ុន្តែក៏នៅតែមានលក្ខណៈខុសគ្នាដែរ។ យ៉ាងណាមិញក្នុងនាមជាម្ចាស់អាជីវកម្មវាពិតជាចាំបាច់ណាស់ដែលអ្នកត្រូវតែស្វែងយល់ក៏ដូចជាសិក្សាឲ្យបានលម្អិតនិងច្បាស់លាស់ដើម្បីឲ្យអ្នកអាចអនុវត្តន៍នូវយុទ្ធសាស្ត្រទាំងពីរនេះបានត្រឹមត្រូវនិងប្រកបដោយប្រសិទ្ធភាព។
តើ Branding និង Marketing ជាអ្វី ?​ ហើយមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ?

១. Branding

 Branding គឺជាយុទ្ធសាស្ត្រដើម្បីបង្ហាញទៅកាន់អតិថិជនរបស់អ្នកថាអាជីវកម្មរបស់អ្នកជាអាជីវកម្មប្រភេទអ្វីហើយផ្តល់ជូននូវផលិតផលឬសេវាកម្មអ្វីសម្រាប់អតិថិជន។ វាគឺជាជំហានដំបូងដែលអ្នកត្រូវតែធ្វើយ៉ាងណាដើម្បីឲ្យអតិថិជនស្គាល់និងទុកចិត្តលើអាជីវកម្មរបស់អ្នកជាមុនសិនមុននឹងពួកគេសម្រេចចិត្តក្នុងការទិញពីអ្នក។ ដើម្បីជួយអ្នកក្នុងការកំណត់នូវអត្តសញ្ញាណនៃអាជីវកម្មរបស់អ្នកឲ្យបានកាត់តែច្បាស់លាស់អ្នកអាចពិចារណាទៅលើសំណួរមួយចំនួនខាងក្រោមដូចជា
-តើអ្វីជាគោលការណ៍និងគុណតម្លៃនៃអាជីវកម្មរបស់អ្នក?
-តើអ្វីជាគោលដៅនៃអាជីវកម្មរបស់អ្នក?
-តើអ្វីដែលជាកត្តាជម្រុញឲ្យអ្នកចាប់ផ្តើមនូវអាជីវកម្មរបស់អ្នក?
-តើផលិតផលឬសេវាកម្មអ្វីខ្លះដែលអ្នកចង់ផ្តល់ជូនទៅកាន់អតិថិជនគោលដៅរបស់អ្នក?
-តើអ្វីដែលធ្វើឲ្យអាជីវកម្មរបស់អ្នកខុសប្លែកពីដែគូប្រកួតប្រជែងរបស់អ្នក?
-តើអ្វីដែលអ្នកចង់ឲ្យអតិថិជននឹកឃើញមុនគេនៅពេលដែលពួកគេពួកគេលឺនូវឈ្មោះនៃអាជីវកម្មរបស់អ្នក?
-តើអ្នកចង់ឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍ដូចម្តេចនៅពេលដែលពួកគេគិតអំពីអាជីវកម្មរបស់អ្នក?
ក្រោយពេលដែលអ្នកឆ្លើយសំណួរទាំងនេះហើយអ្នកនឹងអាចស្វែងយល់ដោយខ្លួនឯងនូវភាពខុសគ្នារវាង Branding និង Marketing។ អ្នកគួរតែចំណាយពេលមួយចំនួនដើម្បីឆ្លើយសំនួរទាំងនេះឲ្យបានល្អិតល្អន់។ បន្ទាប់មកអ្នកអាចចែករំលែកនូវចម្លើយទាំងនោះទៅកាន់ក្រុមការងារនិងបុគ្គលិករបស់អ្នកដើម្បីឲ្យពួកគេបានដឹងផងដែរ។ វាគឺជាកត្តាដ៏ចាំបាច់ខ្លាំងណាស់ដែលក្រុមការងារនិងបុគ្គលិករបស់អ្នកគួរតែដឹងឲ្យបានច្បាស់ពីទស្សនៈវិស្ស័យនៃអាជីវកម្មហើយស្វែងរកវីធីសាស្ត្រនិងសហការគ្នាដើម្បីដើរទៅរកគោលដៅរួមនោះព្រមគ្នា។ នៅពេលនោះអាជីវកម្មរបស់អ្នកប្រាកដជាអាចទទួលបាននូវភាពជោគជ័យជាក់ជាមិនខាន។

២. Marketing

Marketing គឺជាយុទ្ធវិធីដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងធ្វើយ៉ាងណាដើម្បីឲ្យអតិថិជនមានចាប់អារម្មណ៍មកលើផលិតផលឬសេវាកម្មរបស់អ្នក។ ដូចដែលបាននិយាយពីខាងលើរួចមកហើយថា Branding គឺជាអ្វីដែលអ្នកត្រូវកំណត់ឲ្យបានច្បាស់លាស់និងជាក់លាក់ប៉ុន្តែ Marketing វិញគឺគ្មានភាពទៀងទាត់នោះទេ។ វាតែងតែមានការផ្លាស់ប្តូរទៅតាមប្រភេទនៃផលិតផលនិងបម្រែបម្រួលនៃចំណង់ចំណូលចិត្តរបស់អតិថិជនជានិច្ច។ ដូច្នេះហើយដើម្បីឲ្យការទីផ្សារទទួលបាននូវភាពជោគជ័យអ្នកត្រូវតែមានវិធីសាស្ត្រខុសប្លែកពីគ្នាជាច្រើនដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេបាន។ ជាក់ស្តែងការធ្វើទីផ្សារសព្វថ្ងែនេះគឺពិតជាមានភាពទូលំទូលាយខ្លាំងណាស់ដែលមានរួមបញ្ជូលទាំងការធ្វើទីផ្សារតាមរយៈ  Online និង Offline ផងដែរដែលមានដូចជា
– SEO
– Content Marketing ( ការធ្វើមាតិកាទីផ្សារ)
– Social Media Marketing(ការធ្វើទីផ្សារតាមបណ្តាញសង្គម)
– ការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍និងវិទ្យុ
– ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើផ្ទាំងបដា ជាដើម
តើរវាង Branding និង Marketing មួយណាដែលគួរតែអនុវត្តន៍មុន?
ពិតណាស់ Branding គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលអ្នកគួរតែអនុវត្តន៍មុន។ មិនថាតែអាជីវកម្មរបស់អ្នកជាអាជីវកម្មបង្កើតថ្មី( Start Up)គឺអ្នកត្រូវតែមានគោលគំនិតនិងអត្តសញ្ញាណនៃអាជីវ-កម្មរបស់អ្នកជាមុនសិនមុនពេលដែលអ្នកសម្រេចចិត្តក្នុងការកំណត់នូវយុទ្ធសាស្ត្រទីផ្សារបែបណាដែលអ្នកគួរតែអនុវត្តន៍។ បន្ថែមពីនេះ Branding ក៏ត្រូវបានរួមបញ្ជូលទាំងការធានានូវគុណភាពនៃផលិតផល និងសេវាកម្មផងដែរ។ ប្រសិនបើអ្នកផ្តល់ជូននូវផលិតផលឬសេវាកម្មដែលមិនល្អទៅកាន់អតិថិជនពិតណាស់ពួកគេនឹងគ្មានថ្ងៃមករកអ្នកម្តងទៀតទ្បើយហើយថែមទាំងប្រាប់ទៅកាន់អ្នកដទៃពីបទពិសោធន៍មិនល្អដែលពួកគេទទួលបានពីអាជីវកម្មរបស់អ្នកថែមទៀតផង។​ នៅពេលនោះអតិថិជនភាគច្រើននឹងសន្មត់ថាអាជីវកម្មរបស់អ្នកថាមានកេរ្តិ៍ឈ្មោះមិនល្អហើយពួកគេនឹងមិនហ៊ានទិញផលិតផលពីអ្នកទេ។ ទោះបីជាការធ្វើទីផ្សាររបស់អ្នកល្អប៉ុណ្ណាក៏ដោយឲ្យតែអាជីវកម្មរបស់អ្នកខូចឈ្មោះហើយនោះអ្នកគឺនឹងត្រូវប្រឈមមុខនឹងការខាតបង់ហើយ។ ហេតុដូច្នេះហើយជំហានដំបូងអ្នកគួរតែធ្វើនោះគឺកសាងកេរ្តិ៍ឈ្មោះនៃអាជីវកម្មរបស់អ្នកឲ្យបានល្អនៅក្នុងចិត្តរបស់អតិថិជនជាមុនសិនទើបការធ្វើទីផ្សាររបស់អ្នកអាចទទួលបានជោគជ័យ៕
ពាណិជ្ជកម្ម

តើអ្នកគួរតែបង្កើតAppទូរស័ព្ទ​សម្រាប់អាជីវកម្មអ្នកដែរឬទេ?

ជាមួយ​នឹងការរីកចម្រើននៃជីវភាព បច្ចេកវិទ្យា និងសេវាកម្មអ៊ីនធឺណិតនៅកម្ពុជា យើងឃើញ​ការបម្រែប្រួលទម្លាប់នៃការរស់នៅជាច្រើន ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺជីវតយើង និងទូរសព្ទដៃស្មាតហ្វូន។ ស្ទើរតែមួយភាគធំនៃពេលវេលាប្រចាំថ្ងៃក្រៅពីការងារ យើងបានចំណាយពេលជាមួយនឹង​ទូរស័ព្ទដៃ និងឧបករណ៍​ឆ្លាតវៃ​ជាច្រើនទៀត​ដែលមានភ្ជាប់បណ្តាញអ៊ីនធឺណិត ដែលអាចប្រើប្រាស់បណ្តាញសង្គម និងកម្មវិធីទូរស័ព្ទនានា។

ទំនោរការប្រើប្រាស់យ៉ាងច្រើនបែបនេះក្នុងជីវភាព​ប្រចាំថ្ងៃនេះ ធ្វើឱ្យម្ចាស់អាជីវកម្មជាច្រើន​ចង់វិនិយោគ​បង្កើត​កម្មវិធីអាជីវកម្មរបស់ខ្លួនដាក់ក្នុងទូរស័ព្ទដៃដើម្បីដើរឱ្យទាន់សម័យកាលឌីជីថលនេះ។ តើអាជីវកម្មគ្រប់ប្រភេទគួរតែមានApp ខ្លួនឯងដែរឬក៏យ៉ាងណា? ខាងក្រោមនេះគឺជាសំណួរទាំងឡាយដែលអ្នកគួរសួរខ្លួនឯងមុន​នឹង​សម្រេចចិត្ត​បង្កើត​Appសម្រាប់អាជីវកម្មអ្នក។

១. តើអតិថិជនអ្នកបានសំណូមពរឱ្យមានAppដែរឬទេ?

ប្រសិនបើមានការសំណូមពរ ឬក៏ការចង់បាន​ពីអតិថិជន​ដើម្បីជួយ​បង្កើតងាយស្រួលដល់ពួកគេជាមួយ​នឹងអាជីវកម្មរបស់អ្នក អ្នកគួរតែពិចារណា​បង្កើត​មួយ តែត្រូវប្រើមធ្យោបាយAgile (វិធីសាស្ត្រដែលអាចធ្វើបានលឿនរហ័ស បែកជាការងារតូចៗ និងមានភាពងាយស្រួលបត់បែន)។ តែប្រសិនបើគ្មានការសំណូមពរទេ តែអ្នកចង់វិនិយោគបង្កើតវាឡើង អ្នកត្រូវតែ​មានគំនិតថាតើអាចពង្រីកវិសាលភាពកម្មវិធីនេះដោយវិធីណា និងអាចបានកម្រិតណាដើម្បីអ្នកអាចទាញយកផលប្រយោជន៍ ឬក៏ចំណូលពីវាបាន។

២. តើផលិតផលរបស់អ្នកស័ក្តិសម​នឹងមានAppដែរឬទេ?

តាមពិតទៅមិនមែនគ្រប់អាជីវកម្មទាំងអស់ត្រូវការApp នោះទេ។ ការបង្កើតកម្មវិធីលើឧបករណ៍វៃឆ្លាតទាំងនេះគឺអាស្រ័យលើ ថាតើអតិថិជនប្រើប្រាស់​ផលិតផលរបស់អ្នករបៀបណា ឬត្រូវទំនាក់ទំនងអាជីវកម្មអ្នកយ៉ាងណា។ ប្រសិនបើ​អាជីវកម្មរបស់អ្នក​មិនតម្រូវ​ឱ្យអតិថិជន​មានការប្រាស្រ័យទាក់ទងញឺកញ៉ាប់ជាមួយ​នឹង​ក្រុមហ៊ុន ឬក៏ក្រុមការងារអ្នក អ្នកពិតជាមិនត្រូវការចំណាយលុយបង្កើតApp នោះទេ។ តែប្រសិនបើអតិថិជនត្រូវការប្រាស្រ័យទាក់ទងអ្នកជាញឹកញ៉ាប់ វាជាគំនិតល្អដែលអ្នកគួរវិនិយោគបង្កើត ហើយធ្វើយ៉ាងណា​ឱ្យវាមានដំណើរការប្រើប្រាស់ងាយស្រួល។

៣. តើកម្មវិធីនោះគួរមានអ្វីខ្លះសម្រាប់ប្រើប្រាស់?

តើAppនោះគួរមានអ្វីខ្លះ​សម្រាប់អ្នកប្រើប្រាស់ឬអតិថិជនរបស់អ្នក? ប្រសិនបើកម្មវិធីនោះគឺមិនមានអ្វីក្រៅពី​ព័ត៌មានធម្មតាៗដូចជាគេហទំព័ររបស់ក្រុមហ៊ុននោះទេ វាគ្មានប្រយោជន៍អ្វីបង្កើតវាឡើងមកឡើយ។ អ្នកគួរតែគិតថា​ តើអ្នកអាចបញ្ចូលអ្វីខ្លះសម្រាប់អតិថិជនប្រើប្រាស់ដើម្បីភាពងាយស្រួល? អាចដោះស្រាយបញ្ហាអ្វីខ្លះ? និងជួយជីវិតប្រចាំថ្ងៃអ្វីខ្លះ?

៤. តើអតិថិជន​ត្រូវការអ្វី?

អ្វីដែលអ្នកត្រូវសួរមុនគេគឺថា តើអតិថិជន​របស់អ្នកត្រូវការអ្វី? ហើយ​បង្កើត​App ដើម្បីដោះស្រាយបញ្ហានោះឱ្យអតិថិជន។ តែប្រសិន​បើអតិថិជនរបស់អ្នកត្រូវការចូលម្តងម្កាល ហើយ​គេហទំព័រអាចដោះស្រាយបញ្ហានោះបានយ៉ាងងាយនោះ ការបង្កើតគេហទំព័រគឺគ្រប់គ្រាន់ហើយ ផ្ទុយទៅវិញ ប្រសិនបើអតិថិជនត្រូវការ​ចូលមក​ទំនាក់ទំនងយើងញឹកញាប់ ឬជាប្រចាំ វាជាពេលដ៏ល្អមួយដែលយើងអាចបង្កើត​Appសម្រាប់អាជីវកម្មហើយ។ អ្នកគួរតែផ្តោតលើការផ្តល់ដំណោះស្រាយសម្រាប់អតិថិជន ជាជាងបង្កើតកម្មវិធីមួយដោយគ្រាន់តែអ្នកចង់ និងមានលទ្ធភាពតែប៉ុណ្ណោះ។

៥. តើវាមានគុណប្រយោជន៍យ៉ាងតិច៣ដែរឬទេ?

គ្រប់គ្នាគឺមានភាពជ្រួលជ្រើមក្នុងបង្កើតAppតាមគ្នា ប៉ុន្តែពួកគាត់មិនបានគិតដល់ពីគោលបំណងនៃការបង្កើតដែលអាចផ្តល់គុណតម្លៃ​ និងអាចដោះស្រាយបញ្ហារបស់អតិថិជនបាន។ ដូចនេះ មុននឹងចង់បង្កើត អ្នកគួរតែគិតថាវាអាចនឹងមានប្រយោជន៍ ហើយមានមុខងារអ្វីខ្លះ? តើវាជួយឱ្យមានភាពងាយស្រួលដល់អតិថិជនក្នុងការទំនាក់ទំនង​អាជីវកម្មរបស់អ្នកដែរឬទេ? តើវាជួយឱ្យអតិថិជន​មានអារម្មណ៍ពិសេស និងផ្ទាល់ខ្លួនដែរទេ? តើវាជួយឱ្យបទពិសោធន៍ប្រើប្រាស់សេវាកម្ម ឬផលិតផលកាន់តែពិសេសឬក៏យ៉ាងណា? តើវាជួយឱ្យសេវាកម្មអ្នកកាន់តែរហ័ស? ប្រសិនបើអ្នកមាន​គុណប្រយោជន៍ពិសេសជូនដល់អតិថិជនយ៉ាងតិច៣ នោះអ្នកអាចពិចារណាក្នុងការបង្កើតAppបាន។

៦. តើគុណប្រយោជន៍អ្វីដែលអ្នកនឹងផ្តល់ឱ្យតាមរយៈApp?

ប្រសិនបើអ្នកចង់បង្កើតAppដោយសារតែ​ឃើញមានចំនួនអ្នកចូលមើលគេហទំព័រអាជីវកម្មអ្នកច្រើនតាមរយៈទូរស័ព្ទដៃនោះ វាជាកំហុសធំមួយដែលអ្នកគិតថាវាជាពេលដែលអ្នកត្រូវបង្កើតApp។ អ្វីដែលអ្នកត្រូវឆ្លើយមុននឹងបង្កើតនោះគឺ តើAppនោះផ្តល់អ្វីខ្លះជូនអតិថិជនខុសប្លែកពីគេហទំព័រ?ប្រសិនបើអ្នកមិនមានចម្លើយណាដែល្អសម្រាប់សំណួរនេះទេ ហើយគេហទំព័រវាគ្រប់គ្រាន់សម្រាប់មុខងារនេះ អ្នកគួរតែបោះបង់គំនិតនេះចោល ហើយទៅផ្តោតលើរឿងដែលសំខាន់ជាងនេះ។

៧. តើអ្នកអាចរក្សាទិន្នន័យ និងអាចវិភាគឥរិយាបថអតិថិជនដែរទេ?

សម្រាប់សម័យបច្ចេកវិទ្យា ទិន្នន័យគឺប្រៀបដូចជាប្រភពរ៉ែប្រេងកាតអញ្ចឹង គឺមានតម្លៃកាត់ថ្លៃមិនបាន។ តែទិន្នន័ននេះមិនមែនបានន័យថាគ្រាន់តែចំនួន​អ្នកប្រើប្រាស់​ ឬចំនួនស្ថិតិសមញ្ញៗនោះទែ គឺជាទិន្នន័យដែលអ្នកអាច​យក​មកវិភាគ​ និងសិក្សាពីឥរិយាបថអតិថិជន និងការចង់បានរបស់អតិថិជន​ដើម្បីយកទិន្នន័យនេះមក​ប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍​អាជីវកម្ម និងការប្រមើលមើលពីអនាគតអាជីវកម្ម។ ប្រសិនបើAppដែលអ្នកចង់បង្កើតអាចទាក់ទាញ​អតិថិជន​ឱ្យចូលមកប្រើប្រាស់ញឹកញាប់ ហើយអាច​រក្សា ឬចាប់យកទិន្នន័យ​ឥរិយាបទអតិថិជនបាន វាជាគំនិតមួយដ៏ល្អដែលគួរវិនិយោគបង្កើត តែប្រសិនគ្រាន់តែបង្ហាញព័ត៌មានទូទៅពី​ប្រវត្តិក្រុមហ៊ុន និងមិនមានអ្វីច្រើនដើម្បីឱ្យគេចូលមើលជាបន្តបន្តាប់នោះទេ អ្នកគួរតែបោះបង់គំនិតបង្កើតApp​ទៅ។

 

ពាណិជ្ជកម្ម

វិធីសាស្រ្តទាំង៤ដើម្បីឲ្យអតិថិជនដើរមករកអ្នកដោយខ្លួនឯង

0
Portrait of successful business professionals. Diverse group of business people in modern office.
តើអ្នកគិតថានៅសុខៗអតិថិជននឹងមកទិញផលិតផលពីអ្នកដោយគ្មានមូលហេតុ ឬគ្មានគោលបំណងបែបនេះមែនទេ?

ចម្លើយគឺមិនអាចទៅរួចនោះទេបើសិនជាបែបនោះពិតមែន ប៉ុន្តែវាអាចទៅរួចបានលុះត្រាតែក្រុមហ៊ុនរបស់អ្នកមានអ្វីដែលជាគុណតម្លៃ និងអ្វីដែលពិសេស ដូចជា ផ្នែកសេវាកម្មរហ័ស ផលិតផលមានគុណភាពខ្ពស់ បុគ្គលិកមានភាពរួសរាយ បង្ហាញនូវស្នាមញញឹមប្រិមប្រិយដាក់អតិថិជន ឬមានការធានារាល់ការជាវទិញនូវមុខទំនិញនោះជាដើមទើបធ្វើឲ្យពួកគេបែរចិត្តគំនិតមកចាប់អារម្មណ៍ជាមួយនឹងផលិតផលរបស់អ្នកបាន។ ដោយហេតុថាអតិថិជនភាគច្រើន ក្រៅពីចង់បាននូវផលិតផលដែលមានគុណភាពល្អហើយនោះ ពួកគេក៏នៅចង់បានការមើលថែ ក៏ដូចជាការសាកសួរពីក្រុមហ៊ុនដែរ ព្រោះការធ្វើបែបនេះនឹងធ្វើឲ្យអតិថិជនមានអារម្មណ៍ថាខ្លួនឯងពិតជាសំខាន់ និងមានតម្លៃប្រាកដមែន។ដូច្នេះតើធ្វើបែបណាដើម្បីឲ្យអតិថិជនជ្រើសរើសយកអ្នកជាអាទិភាពក្នុងការទិញផលិតផល?

ខាងក្រោមនេះគឺជាចំណុចទាំង៤ដែលអាចជួយឲ្យអ្នកមានអតិថិជនកាន់តែច្រើន ព្រមទាំងកើនឡើងនូវការលក់ទៀតផង ហើយចំណុចទាំងនេះនឹងធ្វើឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍ចង់តែទៅទិញផលិតផលនៅក្នុងក្រុមហ៊ុនឬហាងអ្នកតែមួយប៉ុណ្ណោះ៖

១. ត្រូវធ្វើឲ្យអតិថិជនមានអារម្មណ៍ថាពិសេសជាងគេ

តើយើងអាចធ្វើឲ្យពួកគេមានអារម្មណ៍ថាខ្លួនគេពិតជាពិសេសតាមរយៈអ្វី?ដោយវិធីណា?

យើងដឹងហើយថាស្នាមញញឹមគឺជាគ្រឿងរណ្ដំចិត្តមនុស្សគ្រប់គ្នាឲ្យមានកម្លាំងចិត្ត មានអារម្មណ៍រីករាយ និងអាចប្ដូរទឹកមុខពីក្រម៉ូវមកស្រស់ថ្លាបានយ៉ាងឆាប់រហ័ស ។តួយ៉ាងក្នុងនោះយើងក៏សង្កេតឃើញថា អារម្មណ៍គឺជាញាណមួយដែលមនុស្សតែងតែយកចិត្តទុកដាក់ ព្រួយបារម្ភ មើលថែនិងថ្នាក់ថ្នមជាងគេបំផុត ព្រោះវាជាញាណដែលឆាប់ពាល់ត្រូវ ឆាប់ប្រតិកម្ម ឆាប់អន់ចិត្ត និងឆាប់សប្បាយចិត្តជាងគេ។ដោយសារតែបែបនេះហើយទើបក្នុងនាមជាអ្នកលក់ដ៏ពូកែ ដ៏ឆ្លាតវៀងវៃម្នាក់ត្រូវតែ ចេះប្រើស្នាមញញឹមដើម្បីលួងលោម ថ្នាក់ថ្នម បម្រើថែទាំ និងផ្គាប់ចិត្តរបស់ពួកគេឲ្យបានល្អបំផុតតាមដែលអ្នកអាចធ្វើបានតាមរយៈការបង្ហាញនូវសេចក្ដីយល់ចិត្ត ស្នាមញញឹម ព្រមទាំងភាពរួសរាយរាក់ទាក់ដាក់ពួកគេមុនពេលដែលពួកគេឈានជើងចូលហាងអ្នកដំបូង។ហើយការស្វាគមន៍យ៉ាងរស់រវើក និងកក់ក្ដៅបែបនេះនឹងធ្វើឲ្យអតិថិជនចង់មកហាងអ្នកម្ដងហើយម្ដងទៀតដោយគ្មានការស្ទាក់ស្ទើរក្នុងចិត្ត។ដូចនេះ អ្នក(អ្នកលក់)ត្រូវធ្វើយ៉ាងណាដើម្បីឲ្យអតិថិជនអ្នកមានអារម្មណ៍ថា ពួកគេពិតជាពិសេស និងសំខាន់នៅក្នុងក្រុមហ៊ុនឬហាងរបស់អ្នកពិតមែន ជាពិសេសអ្នកត្រូវតែរក្សា និងបង្ហាញនូវស្នាមញញឹមដ៏ពព្រាយរបស់អ្នកទៅកាន់អតិថិជនឲ្យបានច្រើនៗ។

Smile, Sun, Sunflower, Mockup, Heart

២. ផ្ដល់ពត៌មានឲ្យបានល្អិតល្អន់ពីផលិតផល

ប្រសិនបើអ្នកគឺជាអតិថិជនថ្មីដែលទើបតែចូលទិញទំនិញនៅក្នុងហាងឬក្រុមហ៊ុននោះជាលើកដំបូង ហើយអ្នកពុំសូវជាស្គាល់ពីផលិតផលនោះបានច្បាស់លាស់ មិនដឹងថាត្រូវជ្រើសរើសផលិតផលណាដែលត្រូវចិត្តអ្នកនោះទេ នោះអ្នកប្រាកដជាសួរបញ្ជាក់ពីពត៌មាននៃផលិតផលនោះពីអ្នកលក់ជាមិនខាន ហើយអ្នកក៏សង្ឃឹមថាពួកគេនឹងណែនាំពីផលិតផលល្អៗនិងផ្ដល់ពត៌មានបានជាក់លាក់ដល់អ្នកដើម្បីជ្រើសរើស។ ប៉ុន្តែចុះបើសិនជាករណីដែលអ្នកលក់មិនសូវជាស្គាល់ពីគុណភាព ឬពត៌មានលម្អិតនៃផលិតផលនោះច្បាស់លាស់ផង តើអ្នកនៅចង់ទិញទំនិញពីកន្លែងនោះទៀតដែរឬទេ?ឬករណីដែលអ្នកលក់មិនចេះបង្កើតទំនាក់ទំនងល្អជាមួយនឹងអតិថិជន មិនសូវចេះសួរនាំ មិនយកចិត្តទុកដាក់ជាមួយនឹងវត្តមានរបស់អ្នក មានអារម្មណ៍ធុញនិងធ្វើព្រងើយកន្តើយដាក់អ្នក តើអ្នកអាចមកទិញទំនិញនៅទីកន្លែងនេះម្ដងទៀតបានដែរឬអត់?ប្រាកដណាស់អ្នកនឹងមិនមកទិញទៀតនោះទេ។

ដូចនេះក្នុងនាមជាអ្នកលក់អស្ចារ្យម្នាក់ អ្នកត្រូវតែផ្ដល់នូវពត៌មានឲ្យបានលម្អិត និយាយបកស្រាយឲ្យបានក្បោះក្បាយពាក់ព័ន្ធនឹងផលិតផលនោះទៅកាន់ពួកគេឲ្យបានយល់ជាក់ច្បាស់ទើបប្រសើរ(តែមិនត្រូវនិយាយច្រើនហួសពេកនោះទេ វាអាចធ្វើឲ្យអតិថិជនឆាប់ធុញនឹងអ្នក)។

៣. ត្រូវឲ្យអតិថិជនជាអ្នកសម្រេចចិត្តដោយខ្លួនឯង

អ្នកទិញមិនចូលចិត្តឲ្យអ្នកលក់មកសម្រេចចិត្តជំនួសខ្លួននោះទេ ហេតុអ្វីបានជាដូច្នឹង? ព្រោះជាក់ស្ដែងយើងឃើញថាអ្នកលក់មួយចំនួនបន្ទាប់ពីនិយាយរៀបរាប់ពីទំនិញរបស់ខ្លួនហើយ ពួកគេតែងព្យាយាមសម្រេចចិត្តជំនួសអតិថិជនតែម្ដង ដោយមិនទាន់សួរឲ្យច្បាស់ថាអតិថិជននេះពិតជាត្រូវការ ពិតជាចង់ទិញទំនិញនោះពិតមែនឬក៏អត់នោះទេ ព្រោះអ្នកលក់នោះតែងគិតថាខ្លួនស្គាល់ពីចិត្តអតិថិជនច្បាស់ថាចង់បានអ្វីជាដើម។តួយ៉ាងអ្នកអាចសាកស្រម៉ៃលោហ៍មើល៍ថា ពេលដែលអ្នកទៅហាងលក់សម្លៀកបំពាក់ ហើយអ្នកចង់ទិញអាវយឺតឬអាវក្រៅមកពាក់ តែអ្នកលក់បែរជាណែនាំអ្នកនិងជម្រុញឲ្យទិញខោអាវដែលអ្នកមិនពេញចិត្ត មិនចង់បាន មិនស៊ីមេទ្រីជាមួយអ្នក ព្រមទាំងប្រាប់អ្នកថាសម្លៀកបំពាក់បែបនេះល្អមានគេនិយមពាក់ច្រើនឬគេទិញច្រើនអីបែបហ្នឹង ហើយពួកគេព្យាយាមនិយាយព្យាយាមសម្រេចចិត្តឲ្យអ្នក  ដោយមិនទុកឱកាសឲ្យអ្នកនិយាយបកស្រាយឬសម្រេចចិត្តដោយខ្លួនឯងទាល់តែសោះ។តើក្នុងករណីនេះអ្នកមានអារម្មណ៍យ៉ាងណា?តើអ្នកចង់មកហាងនេះម្ដងទៀតដែរឬទេ?

ដូចនេះដើម្បីឲ្យហាងឬក្រុមហ៊ុនរបស់អ្នកមានអតិថិជនកាន់តែច្រើនអ្នកគប្បីទុកឱកាសឲ្យអតិថិជនជាអ្នកសម្រេចចិត្ត និងវិនិច្ឆ័យគិតគូរដោយខ្លួនឯង ជាជាងព្យាយាមនិយាយជម្រុញនិងបង្ខំឲ្យពួកគេទិញនូវផលិតផលនោះ។

៤. ផ្ដល់នូវសេវាកម្មមួយដែលរហ័សទាន់ចិត្ត

          គ្រប់អតិថិជនទាំងអស់តែងតែចង់បាននូវផលិតផលដែលខ្លួនបានទិញឬកម្ម៉ង់នោះឲ្យឆាប់មកដល់ភ្លាមៗ ដោយសារតែពួកគេចង់ដឹងពីគុណភាព ចង់ឃើញផលិតផល និងចង់ប្រើវា ជាពិសេស ពួកគេមិនចូលចិត្តការទន្ទឹងរង់ចាំយូរនោះឡើយ។ ដូចនេះដើម្បីឲ្យអតិថិជនមានអារម្មណ៍សប្បាយចិត្ត ហើយពេញចិត្តនឹងអ្នក អ្នកត្រូវតែផ្ដល់ទំនិញទាំងនោះឲ្យបានឆាប់រហ័ស ទាន់ពេលកំណត់តាមដែលអាចធ្វើបាន។

Food Delivery, Labour Day, Food

ជារួមមកចំណុចទាំង៤ខាងលើនេះគឺសុទ្ធសឹងតែជាតិចនិកដែលអាចជួយឲ្យអតិថិជនកាន់តែមានភាពជឿជាក់ និងមានទំនុកចិត្តមកលើក្រុមហ៊ុនអ្នក ជាពិសេសវាអាចជួយឲ្យការលក់របស់អ្នកកាន់តែរីកលូតលាស់ឡើងៗផងដែរ។ហើយចំណុចទាំងនេះដែរគឺជាមូលហេតុថាហេតុអ្វីបានជាពួកគេនៅតែបន្តការទិញផលិតផលរបស់អ្នក។

 

ពាណិជ្ជកម្ម

តើយុទ្ធសាស្ត្រទីផ្សារ 5Ps មានអ្វីខ្លះ?

តើយុទ្ធសាស្ត្រទីផ្សារ 5Ps មានអ្វីខ្លះ?

 

យុទ្ធសាស្ត្រទីផ្សារ 5Ps គឺជាយុទ្ធសាស្ត្រទីផ្សារដ៏មានប្រសិទ្ធភាពមួយជាពិសេសសម្រាប់អាជីវកម្មដែលទើបតែចាប់ផ្តើមដំបូង។ តាមរយៈការអនុវត្តន៍នូវយុទ្ធសាស្ត្រមួយនេះអ្នកនឹងអាចស្គល់កាន់តែច្បាស់អំពីអាជីវកម្មរបស់អ្នកនិងអតិថិជនគោលដៅរបស់អ្នក។ លើសពីនេះទៅទៀតវាក៏អាចជួយអ្នកក្នុងការកំណត់ថាអ្វីដែលដំណើរការនិងអ្វីដែលមានបញ្ហានៅក្នុងការធ្វើអាជីវកម្មទាំងមូលផងដែរ។
តើយុទ្ធសាស្ត្រទីផ្សារ 5Ps មានអ្វីខ្លះ?

១ . Product (ផលិតផល)

ក្នុងនាមជាម្ចាស់អាជីវកម្មអ្នកត្រូវតែដឹងឲ្យបានច្បាស់អំពី ព័ត៌មានលម្អិតផ្សេងៗដែលទាក់ទងទៅនឹងផលិតផលឬសេវាកម្មរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះអ្នកក៏ត្រូវតែដឹងផងដែរថាតើផលិតផលរបស់អ្នកអាចដោះស្រាយបញ្ហាអ្វីខ្លះរបស់អតិថិជនហើយដោះស្រាយដោយរបៀបណាដែរ? ពីព្រោះថានៅពេលដែលអតិថិជនមករកអ្នកអ្វីដែលពួកគេរំពឹងចង់បាននោះគឺជាផលិតផលឬសេវាកម្មដែលអាចដោះស្រាយនូវបញ្ហារបស់ពួកគេបាន។ វាដូចជាប្រៀបដូចជាអ្នកជំងឺនិងគ្រូពេទ្យដែរ លុះត្រាដែលពួកគេឈឺទើបពួកគេទៅរកគ្រូពេទ្យ។ មិនមែនសុខៗទៅរកគ្រូពេទ្យនោះទេ។ ដូច្នេះម្ចាស់អាជីវកម្មគឺប្រៀបដូចជាគ្រូពេទ្យអញ្ជឹងអ្នកត្រូវតែដឹងឲ្យបានច្បាស់ថាអ្វីជាបញ្ហានិងតម្រូវការដ៏ពិតប្រាកដរបស់ពួកគេហើយបង្ហាញទៅកាន់អតិថិជនថាអ្នកពិតជាអាចដោះស្រាយបញ្ហារបស់ពួកគេបានមែន។

២ .Price ( តម្លៃ )

 

តើផលិតផលរបស់អ្នកមានតម្លៃប៉ុន្មាន? នេះគឺជាសំណួរមួយដែលអ្នកគួរតែពិចារណាឲ្យបានល្អិតល្អន់ពីព្រោះថាគោលបំណងដ៏ធំបំផុតនៅក្នុងការធ្វើអាជីវកម្មគឺធ្វើយ៉ាងណាឲ្យមានផលចំនេញ​ ។  ហេតុដូច្នេះហើយអ្នកត្រូវតែមានភាពច្បាស់លាស់ជាមួយនឹងតម្លៃបើមិនដូច្នេះទេអាជីវកម្មរបស់អ្នកអាចប្រឈមមុខនឹងការខាតបង់ជាក់ជាមិនខានទ្បើយ។ កត្តាមួយចំនួនដែលអ្នកត្រូវតែពិចារណានៅពេលកំណត់តម្លៃនៃផលិតផលដែលត្រូវលក់ចេញនោះគឺ ការចំណាយទៅលើថ្លៃដើមនៃផលិតផល មធ្យោបាយដឹកជញ្ជូន ការចំណាយទៅលើបុគ្គលិកហើយមួយផ្នែកតូចទៀតទៅលើការចំណាយនៅពេលដែលអ្នកធ្វើប្រម៉ូសិន ការបញ្ចុះតម្លៃ ជាដើមគឺអ្នកត្រូវគិតទាំងអស់។​  អ្នកត្រូវកំណត់ឲ្យបានច្បាស់លាស់នូវតម្លៃនៃផលិតផលរបស់អ្នកដែលធ្វើយ៉ាងណាឲ្យសមាមាត្រនឹងការចំណាយទាំងអស់ហើយក៏ទទួលបាននូវផលចំនេញផងដែរ ។ បន្ថែមពីនេះអ្នកក៏ត្រូវតែ ប្រាកដថាតម្លៃនៃផលិតផលនោះត្រូវទៅតាមតម្លៃទីផ្សារផងដែរ។ អ្នកគួរតែធ្វើការសិក្សាអំពីទីផ្សារដើម្បីដឹងឲ្យបានកាន់តែច្បាស់ថាតើដៃគូរប្រគួតប្រជែងរបស់អ្នកលក់ផលិតផលទាំងនោះនៅក្នុងតម្លៃដូចម្តេច ហើយអ្នកគួរតែកំណត់តម្លៃនៃផលិតផលនោះត្រូវទៅតាមតម្លៃទីផ្សារផងដែរ។ ការកំណត់តម្លៃនៃផលិតផលឲ្យបានត្រឹមត្រូវគឺជារឿងមួយដែលសំខាន់ពីព្រោះថាអតិថិជនអាចនឹងមិនទិញនូវផលិតផលរបស់អ្នកនោះទេប្រសិនបើផលិតផលរបស់អ្នកមានតម្លៃខ្ពស់ជាងដៃគូប្រគួតប្រជែងរបស់អ្នកពេក។

៣ .Place( ទីតាំង)

តើអតិថិជនអាចរកឃើញផលិតផលរបស់អ្នកនៅកន្លែងណា?​ តាម​អនទ្បាញ ឬក៏នៅក្នុងហាងផ្ទាល់? អ្នកត្រូវតែប្រាកថាអតិថិជនអាចរកអ្នកឃើញបានយ៉ាងងាយស្រួលនិងរហ័សថែមទៀតផង។ នៅពេលដែលអ្នកជ្រើសរើសទីតាំងក្នុងការបើកអាជីវកម្មអ្នកគួរពិចារណាទៅលើកញ្ចប់ថវិកានិងប្រភេទនៃផលិតផលរបស់អ្នក ។ ម្យ៉ាងវិញទៀតអ្នកក៏ត្រូវតែដឹងឲ្យបានច្បាស់ថាតើអតិថិជនគោលដៅរបស់អ្នកនៅតំបន់ណាហើយពួកគេមានតម្រូវការអ្វីខ្លះ។ជាក់ស្តែងប្រសិនបើអ្នកចង់បើកជាបណ្ណាគារឬក៏ហាងលក់សៀវភៅអ្នកគួរតែជ្រើសរើសទីតាំងណាដែលនៅជិតសាលារៀនឬក៏ទីប្រជុំជនដែលមានមនុស្សច្រើននិងមានតម្រូវការទាក់ទងនឹងផលិតផលរបស់អ្នក។

៤ .Promotion(ប្រម៉ូសិន)

 

Promotion(ប្រម៉ូសិន) គឺសំដៅទៅលើ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ វិទ្យុ ផ្ទាំងបដា​ ការធ្វើទីផ្សារឌីជីថល និងទិចនិកនៅក្នុងការលក់ផ្សេងៗដូចជាការបញ្ចុះតម្លៃជាដើម។ ការជ្រើសរើសនូវមធ្យោបាយក្នុងការទំនាក់ទំនងជាមួយអតិថិជនឲ្យបានត្រឹមត្រូវគឺជាកត្តាមួយដ៏សំខាន់ផងដែរ។ ប្រសិនបើអ្នកធ្វើការផ្សព្វផ្សាយទៅកាន់អតិថិជនដែលខុសពីគោលដៅរបស់អ្នកនោះលទ្ធផលដែលអ្នកទទួលបានក៏ខុសពីការរំពឹងទុកដែរហើយថែមទាំងខាតបង់ថវិកាទៀតផង។ ដោយទ្បែកចំពោះការធ្វើប្រម៉ូសិននិងបញ្ចុះតម្លៃវិញអ្នកគួរតែកំណត់ឲ្យបានជាក់លាក់ថាតើអ្នកចង់ធ្វើប៉ុន្មានដងក្នុងមួយឆ្នាំពីព្រោះថាការធ្វើប្រម៉ូសិនច្រើនដងពេកក៏អាចប៉ះពាល់ដល់អាជីវកម្មរបស់អ្នកផងដែរ។ ហេតុនេះហើយអ្នកគួរតែគិតគូរឲ្យបានច្បាស់លាស់។

៥​ People(បុគ្គលិក)

តើអាជីវកម្មរបស់អ្នកត្រូវការបុគ្គលិកដែរឬទេ? ហើយត្រូវការប៉ុន្មាននាក់?តើអ្នកចង់បានបុគ្គលិកដែលមានលក្ខណៈសម្បត្តិបែបណា?ទាំងនេះគឺជាសំនួរមួយចំនួនដែលអ្នកគួរតែពិចារណាឲ្យបានល្អិតល្អន់មុននឹងធ្វើការជ្រើសរើសឬជួលបុគ្គលិក ។ ការជ្រើសរើសបុគ្គលិកគឺកត្តាមួយអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មរបស់អ្នកផងដែរ។ ប្រសិនបើពួកគេបំពេញភារៈកិច្ចបានល្អហើយមានអតិថិជនច្រើនចូលចិត្តនោះអាជីវកម្មរបស់អ្នកប្រាកដជាអាចរីកចម្រើនទៅមុខយ៉ាងរលូនបាន។ ផ្ទុយទៅវិញ ប្រសិនបើគេធ្វើការងារមិនបានល្អទេនោះអាជីវកម្មរបស់អ្នកក៏នឹងអាចមានបញ្ហាដែរ។ លើសពីនេះទៅទៀតការចំណាយទៅលើបុគ្គលិកច្រើនហួសហេតុពេកក៏អាចមានផលប៉ះពាល់ដល់អាជីវកម្មរបស់អ្នកផងដែរ៕

 

ពាណិជ្ជកម្ម

តើ Chatbot មានអត្ថប្រយោជន៍ដូចម្តេចខ្លះសម្រាប់អាជីវកម្មនិងការធ្វើទីផ្សារឌីជីថល?

តើ Chatbot មានអត្ថប្រយោជន៍ដូចម្តេចខ្លះសម្រាប់អាជីវកម្មនិងការធ្វើទីផ្សារឌីជីថល?

 

Chatbot គឺជា Software​ ដែលត្រូវបានបង្កើតទ្បើងក្នុងគោលបំណងឆ្លើយតបសារដោយស្វ័យប្រវត្តិតាមរយៈបញ្ញាសប្បនិម្មិត(​AI) ។ នៅក្នុងឆ្នាំ២០១៦ Facebook បានបន្ថែមនូវមុខងារដ៏ពិសេសមួយនេះដែលធ្វើឲ្យកម្មវិធី(Application) របស់ខ្លួនកាន់តែមានភាពប្រសើរទ្បើងមួយកម្រិតទៀត។ រហូតមកដល់ពេលបច្ចុប្បន្ននេះ Chatbot ក៏បានប្រែក្លាយទៅជាបច្ចេកវិទ្យាដ៏មានប្រយោជន៍សម្រាប់ការធ្វើទៅផ្សារឌីជីថលដែលត្រូវបានស្គាល់ថាជា​ Chatbot Marketing។
តើ Chatbot មានអត្ថប្រយោជន៍ដូចម្តេចខ្លះសម្រាប់អាជីវកម្មនិងការធ្វើទីផ្សារឌីជីថល?

១ .ចំនេញថវិកានិងពេលវេលា

 

Chatbot អាចជួយអ្នកក្នុងការឆ្លើយតបសារជាមួយអតិថិជនជាច្រើនអ្នកក្នុងពេលតែមួយដែលអាចជួយកាត់បន្ថយនូវការចំណាយទៅលើបុគ្គលិកផ្នែកសេវាកម្ម។ ផ្ទុយស្រទ្បះពីមនុស្ស Chatbot អាចធ្វើការឲ្យអ្នក ២៤ ម៉ោងក្នុងមួយថ្ងៃនិង៧ថ្ងៃក្នុងមួយសប្តាហន៍ដោយពុំចាំបាច់ចំណាយប្រាក់ជារៀងរាល់ខែដូចបុគ្គលិកទ្បើយមានន័យថាអ្នកគ្រាន់តែចំណាយទៅលើការបង្កើតឬតម្លើង(Set up) នូវ Chatbot នេះតែម្តងរួចជាការស្រាច់។ លើសពីនេះទៅទៀតវាអាចធ្វើការឆ្លើយតបជាមួយអតិថិជនបានគ្រប់ពេលមិនថាពេលយប់ឬក៏ថ្ងៃដែលអ្នកសម្រាកនោះទេដែលធ្វើឲ្យអ្នកចំនេញនូវពេលវេលា។

២. បង្កើននូវគុណភាពនៃការបម្រើសេវាកម្មអតិថិជន

តាមរយៈមុខងារឆ្លើយតបសារដោយស្វ័យប្រវត្តិរបស់ Chatbot ដែលអាចធានាបានថាអតិថិជនរបស់អ្នកនឹងទទួលបាននូវការឆ្លើយតបភ្លាមៗចំពោះសំនួររបស់ពួកគេដែលជាបទពិសោធន៍នៃការបម្រើសេវាកម្មដ៏ល្អមួយសម្រាប់អតិថិជនផងដែរ។ ការបម្រើសេវាកម្មអតិថិជនឲ្យបានល្អគឺជារឿងដែលចាំបាច់ណាស់សម្រាប់អាជីវកម្មពីព្រោះវាក៏ជាវិធីសាស្ត្រមួយដែលធ្វើឲ្យអ្នកមានប្រៀបជាងដៃគូរប្រកួតប្រជែងរបស់អ្នកផងដែរ។ យ៉ាងណាមិញអ្វីដែលចាំបាច់បំផុតសម្រាប់ការបង្កើត Chatbot នោះគឺអ្នកត្រូវតែកំណត់ឲ្យបាននូវសំនួរទាំងទ្បាយណាដែលអតិថិជនភាគច្រើនតែងតែសួរអំពីអាជីវកម្មអ្នកហើយរៀបចំនូវចម្លើយនៃសំនួរទាំង​នោះឲ្យបានល្អិតល្អន់ដែលព្យាយាមធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនោះមានលក្ខណៈដូចជាមនុស្សពិតៗជៀសវាងដូចជាម៉ាស៊ីនពេកដែលអាចធ្វើឲ្យអតិថិជនងាយនឹងធុញ។ តាមរយៈចម្លើយដែលផ្តល់ជូនអតិថិជនភ្លាមៗនោះ អាចជួយក្នុងការកាត់បន្ថយនូវឱកាសដែលអតិថិជនរបស់ទៅទិញពីដៃគូរប្រកួតប្រជែងរបស់អ្នកដែលឆ្លើយតបជាមួយពួកគេបានរហ័សជាង។

៣​​. បង្កើននូវការយល់ដឹងអំពីអាជីវកម្មរបស់អ្នក

តាមរយៈ Chatbot ​អតិថិជនអាចស្គាល់អំពីអាជីវកម្មរបស់អ្នកកាន់តែច្បាស់ជាងមុន។នៅពេលខ្លះទៀត អតិថិជនគ្រាន់តែចង់ដឹងនូវព័ត៌មាន បន្ថែមអំពីអាជីវកម្មរបស់អ្នកតែប៉ុណ្ណោះ។ ជាមួយនឹង​ Chatbot អតិថិជនអាចទទួលបាននូវចម្លើយយ៉ាងលម្អិតនូវអ្វីដែលពួកគេចង់ដឹង។ ​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀតនៅពេលដែលអតិថិជនទើបតែផ្ញើរសារ( Chat)ចូលមកក្នុងគេហទំព័រអាជីវកម្ម (Page) របស់​អ្នកលើកដំបូងពួកគេនឹងទទួលបាននូវសារដែលស្វាគមន៍និងអរគុណពួកគេចំពោះការចាប់អារម្មណ៍លើអាជីវកម្មរបស់អ្នកជាដើម។ បន្ទាប់មកទៀតពួកគេអាចស្វែងយល់បន្ថែមអំពីអាជីវកម្មរបស់អ្នកតាមរយៈសំនួរមួយចំនួននិងចម្លើយដែលផ្តល់ជូនទៅកាន់ពួកគេដើម្បីជ្រើសរើស។

៤ បញ្ជូនសារ(broadcasts)ទៅកាន់អតិថិជនដែលជា Subscribers

អ្នកអាចប្រើប្រាស់ Chatbot ដើម្បីបញ្ជូនសារដែលជាព័ត៌មានដ៏សំខាន់និងគួរឲ្យចាប់អារម្មណ៍អំពីអាជីវកម្មរបស់អ្នកដូចជាការណែនាំនូវផលិតផលឬសេវាកម្មថ្មីៗ ការប្រម៉ូសិន​ ការបញ្ចុះតម្លៃឬក៏ការផ្តល់ជូនពិសេសផ្សេងៗទៅកាន់អតិថិជនជាច្រើននាក់ក្នុងពេលតែមួយ។ ជាជាងការដែលអ្នកផ្ញើរសារទៅកាន់អតិថិជនម្តងម្នាក់ៗអ្នកអាចប្រើប្រាស់ Chatbot ដើម្បីជួយសម្រួលដល់ការងារនេះវិញ។​​​​

 

ពាណិជ្ជកម្ម

តើមានយុទ្ធសាស្ត្រទីផ្សារណាខ្លះដែលអ្នកគួរតែអនុវត្តន៍នៅលើបណ្តាញសង្គម Facebook?

តើមានយុទ្ធសាស្ត្រទីផ្សារណាខ្លះដែលអ្នកគួរតែអនុវត្តន៍នៅលើបណ្តាញសង្គម Facebook?
Facebook ដែលអ្នកទាំងអស់គ្នាតែងតែស្គាល់ថាជាវេទិកាសម្រាប់បង្កើតឬភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួនជាមួយអ្នកដទៃនោះ ឥឡូវនេះកំពុងតែបានប្រែក្លាយទៅជាឧបករណ៍ដ៏មានសក្តានុពលនៅក្នុងការធ្វើទីផ្សារនាពេលបច្ចុប្បន្ន។ នៅក្នុងបរិបទដែលពោរពេញទៅដោយការប្រកួតប្រជែងដ៏ស្វិតស្វាញមួយនេះប្រសិនបើអ្នកមិនព្រមទទួលយកនូវការផ្លាស់ប្តូរឬមិនព្រមបត់បែនឲ្យស្រមទៅតាមទំនោររបស់អតិថិជនទេនោះអាជីវកម្មរបស់អ្នកអាចនឹងត្រូវបានមើលរំលងដែលជាហានិភ័យមួយសម្រាប់អាជីវកម្ម។ អាស្រ័យហេតុនេះហើយការធ្វើទីផ្សារតាមបណ្តាញសង្គមគឺជាកត្តាដែលសំខាន់ខ្លាំងណាស់អាជីវកម្ម។
តើមានយុទ្ធសាស្ត្រទីផ្សារណាខ្លះដែលអ្នកគួរតែអនុវត្តន៍នៅលើបណ្តាញសង្គម Facebook?

១​. រៀបចំគេហទំព័រអាជីវកម្ម( Facebook Business  Page) របស់អ្នកឲ្យមានលក្ខណៈស្តង់ដាត្រឹមត្រូវ

 

គេហទំព័រអាជីវកម្មដែលអ្នកបានបង្កើតនោះគឺតំណាងឲ្យអាជីវកម្មរបស់អ្នកដែលចង់បង្ហាញទៅកាន់អតិថិជននៅតាមបណ្តាញសង្គម ។ ការរៀបចំ​គេហទំព័រអាជីវកម្មរបស់អ្នករៀបចំឲ្យមានមានរបៀបរៀបរយត្រឹមត្រូវនិងគួរឲ្យទាក់ទាញគឺជាផ្នែកមួយនៃការបង្កើននូវទំនុកចិត្តពីអតិថិជនក៏ដូចជាកសាងនូវកេរ្តិ៍ឈ្មោះនៃអាជីវកម្មរបស់អ្នកផងដែរ។ ម្យ៉ាងវិញទៀតនៅពេលដែលអតិថិជនចង់ដឹងបន្ថែមអំពីអ្នកពួកគេគ្រាន់តែចូលទៅកាន់គេហទំព័រអាជីវកម្មរបស់អ្នកនោះពួកគេនឹងរកឃើញព័ត៌មានផ្សេងៗដែលទាក់ទងនឹងអ្នកបានយ៉ាងងាយស្រួល។ យ៉ាងណាមិញអ្នកគួរតែបំពេញនូវព័ត៌មានសំខាន់ៗដូចជា
– ផ្លាស់ប្តូរនូវ Profile Picture ដោយដាក់នូវ​ Logo របស់អ្នក និង Cover Photo គួរតែជារូបភាព
  ដែលទាក់ទងទៅនឹងអាជីវកម្មរបស់អ្នក
– ការពិពណ៌នាខ្លីអំពីអាជីវកម្មរបស់អ្នក
– បង្នើតនូវ Username ដើម្បីឲ្យអតិថិជនឆាប់រក Page របស់អ្នកឃើញ
– លេខទូរស័ព្ទ
– អាស័យដ្ឋានរួមជាមួយនឹង​ Google Map
– ម៉ោងដែលអាជីវកម្មរបស់អ្នកបើកដំណើរការ
– Email និង​ Website ( បើមាន)

២ .មាតិកា (Content) ដែលអ្នកគួរតែបង្កើត

 

ប្រសិនបើអ្នកចង់ឲ្យអតិថិជនបានស្គាស់អំពីអាជីវកម្មរបស់អ្នកពិតណាស់អ្វីដែលអ្នកត្រូវធ្វើនោះគឺជាការបង្ហាញឲ្យពួកគេបានឃើញតាមរយៈរូបភាពនិងវីដេអូ។ ជាក់ស្តែងប្រសិនបើអ្នកជាម្ចាស់អាជីវកម្មហាងកាហ្វេមាតិកា(Content) ដែលអ្នកគួរតែបង្ហាញទៅកាន់អតិថិជនអាចជា
– រូបភាពឬវីដេអូដ៏គួរឲ្យទាក់ទាញនៃ កាហ្វេ​ ភេសជ្ជៈ និង អាហារដែលមាននៅក្នុងហាងរបស់អ្នក
– រូបភាពដែលបង្ហាញអំពីបរិយាកាសនៅក្នុងហាង

 

– វីដេអូដែលបង្ហាញអំពីសកម្មភាពរបស់បុគ្គលិក

 

– វីដេអូសម្ភាសន៍អំពីចំណាប់អារម្មណ៍របស់អតិថិជនដែលនៅក្នុងហាង
– រូបភាពឬវីដេអូដែលបង្កើនចំណេះដឹងសម្រាប់អតិថិជន(ឧទាហរណ៍ដូចជា​របៀបឆុងកាង
 ​កាហ្វេយ៉ាងណាឲ្យបានត្រឹមត្រូវ ជាដើម)

 

 ក្រៅពីនេះអ្នកក៏អាចធ្វើការសហការជាមួយ Influencers ដើម្បីឲ្យពួកគេបង្កើតជាវីដេអូណែនាំនិងផ្សព្វផ្សាយ អំពីហាងរបស់អ្នកទៅកាន់អ្នកគាំទ្ររបស់ពួកគេផងដែរ​ ។

 

៣.​ បង្កើតជាល្បែងកម្សាន្តងាយៗ(Contest)

 

 

 

អ្នកប្រហែលជាធ្លាប់ឃើញហើយថា​ហាងកាហ្វេល្បីៗដូចជា Starbuck  ជាដើមតែងតែបង្កើតជាល្បែងកម្សាន្តងាយៗ(Contest)ឬ Giveaway សម្រាប់អតិថិជនចូលរួមលេងដើម្បីទទួលបានរង្វាន់ឬក៏វត្ថុអនុស្សាវរីយ៍ផ្សេងៗដោយមានលក្ខណ្ឌនៃការលេងមួយចំនួនដូចជា Like page រួចធ្វើការShare ដោយ Tag មិត្តភក្តិរបស់អ្នកឲ្យបាន​ ៥​នាក់​ ជាដើម។ នេះគឺជាវីធីសាស្ត្រដ៏មានប្រសិទ្ធិភាពក្នុងការភ្ជាប់ទំនាក់ទំនង( Engage)និងធ្វើឲ្យអតិថិជនកាន់តែមានអារម្មណ៍ល្អជាមួយនឹងអាជីវកម្មរបស់អ្នកផងដែរ ​។ លើសពីនេះទៅទៀតវាក៏ជាយុទ្ធសាស្ត្រមួយដែលអាចជួយបង្កើននូវកេរ្តិ៍ឈ្មោះនៃអាជីវកម្មរបស់អ្នកឲ្យមានអ្នកស្គាល់ច្រើនកាន់ជាងមុនផងដែរ។

៤ .ការប្រើប្រាស់ Messenger Chatbot

Facebook បានបន្ថែមនូវមុខងារដែលមានប្រយោជន៍និងកាន់តែមានភាពងាយស្រួលជាច្រើនសម្រាប់ជួយសម្រួលដល់អាជីវកម្ម ។ ជាក់ស្តែងអ្នកក៏អាចប្រើប្រាស់ Messenger Chatbot ដែលមានមុខងារឆ្លើយតបសារដោយស្វ័យប្រវត្តិសម្រាប់អ្នកដែលអាចជួយសម្រួលដល់ការបម្រើសេវាកម្មអតិថិជនឲ្យកាន់តែមានភាពងាយស្រួលមួយកម្រិតទៀត។ ម្យ៉ាងវិញទៀតអ្នកអាចកត់ចំណាំនូវសំនួរដែលអតិថិជនភាគច្រើនតែងតែសួរមកកាន់អ្នកហើយដាក់សំណួររួមនិងចម្លើយទាំងនោះទៅក្នុង Chatbot ។ ដូច្នេះនៅពេលដែលអតិថិជន Chat មកសួរ ពួកគេនឹងទទួលបានចម្លើយក៏ដូចជាព័ត៌មានផ្សេងៗពីអាជីវកម្មរបស់អ្នកដោយអ្នកមិនចាំបាច់ចំណាយពេលវេលាដើម្បីឆ្លើយនូវសំនួរដដែលៗទាំងនោះ។ លើសពីនេះទៅទៀតសម្រាប់មា្ចស់អាជីវកម្មហាងកាហ្វេឬអាហារដ្ឋានអ្នកក៏អាចប្រើ Messenger Chatbot ដើម្បីរៀបចំជាបញ្ជីមុខម្ហូបឬភេសជ្ជៈសម្រាប់អតិថិជនដែលបញ្ជាទិញតាមរយៈ Facebook អាចកម្មង់ អាហារឬភេសជ្ជៈទៅតាមចំណង់ចំណូលចិត្តប្រកបដោយភាពភាពងាយស្រួល៕

 

 

 

 

 

 

 

 

​​​​

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ពាណិជ្ជកម្ម

តើអ្វីទៅជា Influencer Marketing?

តើអ្វីទៅជា Influencer Marketing?
Seriously experienced event photography by www.SNAPP.media

 

Influencer Marketing គឺជាយុទ្ធសាស្ត្រទីផ្សារមួយដែលផ្តោតទៅលើការសហការជាមួយនឹងបុគ្គលដែលមានប្រជាប្រិយភាព( Influencers)ដើម្បីឲ្យពួកគេធ្វើការផ្សព្វផ្សាយអំពីអាជីវកម្មរបស់អ្នក។ ជាទូទៅបុគ្គលដែលមានប្រជាប្រិយភាព(Influencers)តែងតែទទួលបាននូវ ការស្រលាញ់និងចូលចិត្តពីអ្នកគាំទ្រជាច្រើននៅតាមបណ្តាញសង្គមដូចជា Facebook Instagram និង​ YouTube ដែលសុទ្ធសឹងតែជាច្រកផ្សព្វផ្សាយដ៏មានឥទ្ធិពលសម្រាប់អាជីវកម្ម។ កត្តាចិត្តសាស្ត្រមួយដែលធ្វើឲ្យយុទ្ធសាស្ត្រទីផ្សារមួយនេះទទួលបាននូវលទ្ធផលខ្ពស់នោះគឺអតិថិជនភាគច្រើននឹងទិញឬប្រើប្រាស់នូវផលិតផលក៏ដូចជាសេវាកម្មណាដែលពួកគេស្គាល់តាមរយៈការណែនាំពីមិត្តភក្តិ មនុស្សជុំវិញខ្លួននិងបុគ្គលដែលពួកគេគាំទ្រជាជាងការស្គាល់តាមរយៈផ្សព្វផ្សាយរបស់ក្រុមហ៊ុន។ យ៉ាងណាមិញ Influencers គឺត្រូវបានបែងចែកជា ៥ ប្រភេទ ដូចជា

១. Micro-influencer

Micro-influencerគឺសំដៅទៅលើបុគ្គលដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនិងអ្នកគាំទ្រដែលមានចំនួនរាប់ពាន់ទៅរាប់ម៉ឺននាក់។ ពួកគេគឺជាក្រុមមនុស្សដែលមានទំនោរនិងចំណង់ចំណូលចិត្តដូចគ្នាឬស្រដៀងគ្នាទៅលើរឿងអ្វីមួយ ។ ម្យ៉ាងវិញទៀតពួកគេបានបង្កើតនូវទំនាក់ទំនងនិងសម្ព័ន្ធភាពដ៏ល្អជាមួយនឹងអ្នកគាំទ្ររបស់ពួកគេតាមរយៈការបង្កើតនូវមាតិកាថ្មីៗដូចជារូបភាពនិងវីដេអូដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនដែលជាចំណង់ចំណូលចិត្តរបស់ពួកគេ ។​ ជាក់ស្តែងដូចជាបុគ្គលដែលចូលចិត្តដើរកម្សាន្តបែបផ្សងព្រេងនៅកន្លែងដែលពុំសូវមានអ្នកទៅលេងច្រើនពួកគេតែងតែផ្តិតយកនូវរូបភាពនិងវីដេអូដ៏គួរឲ្យទាក់ទាញនៅតំបន់នោះដើម្បីបង្ហោះនៅក្នុងគណនីនៃបណ្តាញសង្គមរបស់ពួកគេសម្រាប់ណែនាំទៅកាន់អ្នកគាំទ្រដែលចូលចិត្តដើរកម្សាន្តឲ្យពួកគេបានស្គាល់និងទៅលេងកន្លែងនោះដែរ។ និយាយចំពោះការធ្វើទីផ្សារវិញប្រសិនបើអ្នកជាម្ចាស់អាជីវកម្មដែលផ្គត់ផ្គង់សម្ភារៈសម្រាប់ដំណើរកម្សាន្តដូចជាតង់ កាតាបស្ពាយ ជាដើមអ្នកអាចសហការជាមួយពួកគេតាមរយៈការបង្កើតជាវីដេអូនិងរូបភាពដែលបង្ហាញនិងណែនាំអំពីផលិតផលរបស់អ្នកទៅកាន់អ្នកគាំទ្ររបស់ពួកគេនៅតាមបណ្តាញសង្គម Facebook Instagram និង​ YouTube របស់ពួកគេ។ នេះជាវិធីសាស្ត្រនៃការផ្សព្វផ្សាយដែលចំអតិថិជនគោលដៅនិងប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។

២. Celebrity Influencer

Celebrity Influencerគឺសំដៅទៅលើបុគ្គលដ៏មានប្រជាប្រិយភាពរួមជាមួយអ្នកគាំទ្ររាប់លាននាក់និងជាបុគ្គលដែលមនុស្សភាគច្រើនបានស្គាល់។  ជាមួយនឹងប្រជាប្រិយភាពនិងចំនួននៃអ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់នេះហើយទើបធ្វើឲ្យពួកគេក្លាយទៅជាបុគ្គលដែលមានឥទ្ធិពលទៅលើការឥរិយាបទនិងការសម្រចចិត្តនៃអតិថិជនដែលជាអ្នកគាំទ្ររបស់ពួកគេ។ និយាយឲ្យចំពួកគេអាចជាតារាចម្រៀង​ តារាសម្តែង និង តារាកំប្លែងល្បីៗ ជាដើម។ សម្រាប់ម្ចាស់អាជីវកម្ម អ្នកអាចសហការជាមួយពួកគេក្នុងការបង្កើតជាវីដេអូនិងរូបភាពដើម្បីផ្សព្វផ្សាយអំពីអាជីវកម្មរបស់អ្នកតាមរយៈបណ្តាញសង្គម រូបភាពផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងបដា ពាណិជ្ជកម្មតាមទូរទស្សន៍ជាដើម។ យ៉ាងណាមិញប្រសិនបើអ្នកជាមា្ចស់អាជីវកម្មហាងសម្លៀកបំពាក់ ឬ គ្រឿងអលង្ការក៏អ្នកអាចសហការជាមួយ Celebrity Influencer តាមរយៈការផ្តល់ជូនឬឧបត្ថម្ភ (Sponsor) នូវសម្លៀកបំពាក់ ឬ គ្រឿងអលង្ការសម្រាប់កម្មវីធីផ្សេងៗដែលពួកគេចូលរួមផងដែរដែលជាឱកាសដ៏ល្អបំផុតក្នុងការបង្ហាញអំពីភាពប្រណិតនិងសោភ័ណ្ឌភាពនៃគ្រឿងអលង្ការឬសម្លៀកបំពាក់ឲ្យមនុស្សជាច្រើនបានស្គាល់។

 

Seriously experienced event photography by www.SNAPP.media

៣ Blog Influencer

Blog Influencer គឺជាបុគ្គលដែលមានជំនាញក្នុងការសរសេរ blog ឬ   អត្ថបទប្រកបដោយភាពទាក់ទាញ​ដែលមានអ្នកគាំទ្រនិងអ្នកអានជាច្រើន ។ ដោយសារតែចំនួននៃអ្នកគាំទ្រដ៏ច្រើននេះហើយទើបធ្វើឲ្យពួកគេមានឥទ្ធិពលទៅលើអ្នកដែលអានអត្ថបទរបស់ពួកគេ។អ្នកអាចសហការជាមួយនឹង Blog Influencer ដើម្បីឲ្យពួកគេសរសេរអត្ថបទដែលមានរូបភាពនិងខ្លឹមសារដែលរៀបរាប់និងណែនាំអំពីផលិតផលឬសេវាកម្មរបស់អ្នកទៅកាន់អ្នកអានរបស់ពួកគេ។ ជាក់ស្តែងដូចជា Cambo Auto(ខេមបូ អូតូ) គឺជាគេហទំព័រដែលផ្តោតទៅលើការចែករំលែកអត្ថបទព័ត៌មាននិងចំណេះដឹងដែលទាក់ទងនឹងយានយន្តប្រកបដោយវិជ្ជាជីវៈនិងគួរឲ្យទុកចិត្តមួយ។ដូច្នេះប្រសិនបើអ្នកជាមា្ចស់អាជីវកម្មរថយន្តហើយចង់ផ្សព្វផ្សាយទៅកាន់អតិថិជនដែលជាអ្នកដែលចូលចិត្តអាននិងតាមដាននូវព័ត៌មានជាលក្ខណៈអត្ថបទ អ្នកអាចសហការជាមួយនឹង Cambo Autoដើម្បីឲ្យពួកគេសរសេរអត្ថបទដែលផ្សព្វផ្សាយអំពីអាជីវកម្មរបស់អ្នក។ តាមរយៈការផ្សព្វផ្សាយបែបនេះអតិថិជនអាចទទួលបានខ្លឹមសារយ៉ាងជាក់លាក់និងលម្អិតក៏ដូចជាគួរឲ្យទុកចិត្តអំពីរថយន្តរបស់អ្នកផងដែរ។

 

៤​ .  Social Media Influencer

Social Media Influencer គឺជាបុគ្គលដ៏មានប្រជាប្រិយភាពនិងមានចំនួនអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅរាប់សែននិងរាប់លាននៅក្នុងបណ្តាញសង្គមនានាដូចជា Instagram , YouTube , Facebook , Tik Tok ជាដើម។ ពួកគេបង្កើតនូវមាតិកា(Content)ដែលទាក់ទងទៅនឹងប្រធានបទជាច្រើន ដូចជា សុខភាព រថយន្ត អាហារ សិល្បៈ សម្រស់ ជាដើម។ ដោយទ្បែកដអ្នកគួរតែជ្រើសរើសនូវ Social Media Influencer ណាដែលមានអ្នកគាំទ្រជាអតិថិជនគោលដៅរបស់អ្នកដើម្បីឲ្យការផ្សព្វផ្សាយរបស់អ្នកទទួលបាននូវលទ្ធផលខ្ពស់។ បន្ទាប់មកទៀតអ្នកគួរតែអំពី មាតិកា(Content) ដែលអ្នកគួរបង្កើតដើម្បីឲ្យពួកគេប្រម៉ូត(Promote)នូវផលិតផលឬសេវាកម្មរបស់អ្នក។ តាមរយៈ Instagram​ ពួកគេអាចបង្ហោះជារូបភាពរបស់ពួកគេផ្ទាល់រួមជាមួយនឹងផលិតផលរបស់អ្នកហើយ Tag ឲ្យគណនី(Account) នៃអាជីវកម្មរបស់អ្នក។ រីឯបណ្តាញសង្គម Facebook  វិញពួកគេអាចបង្កើតជាវីដេអូក៏ដូចជាធ្វើការ Live នូវ Video ដែលនិយាយណែនាំអំពីផលិតផលរបស់អ្នកទៅកាន់អ្នកគាំទ្ររបស់ពួកគេ ។​ បន្ថែមពីនេះពួកគេក៏អាចបង្កើតនូវល្បែងកម្សាន្តនានាដើម្បីទទួលបាននូវផលិតផលរបស់អ្នកដោយឥតគិតថ្លៃឬក៏ Giveaway ជាដើម។

 

៥  .Key Opinion Leaders (KOLs)

Key Opinion Leaders (KOLs) គឺជាបុគ្គលដែលមានជំនាញនិងចំណេះដឹងទូលំទូលាយចំពោះប្រធានបទដ៏ច្បាស់លាស់ណាមួយរបស់ពួកគេ។ ជាទូទៅពួកគេតែងតែបង្កើតជាវីដេអូឬក៏រូបភាពដែលចែករំលែកជាចំណេះដឹងនានានិងព័ត៌មានដែលមានប្រយោជន៏ប្រកបទៅដោយវិជ្ជាជីវៈទៅកាន់អ្នកគាំទ្ររបស់ពួកគេ។​ ប្រសិនបើអ្នកមានគោលបំណងចង់ផ្សព្វផ្សាយទៅកាន់អតិថិជនដែលមានវិជ្ជាជីវៈច្បាស់លាស់នៅក្នុងវិស័យណាមួយ​ Key Opinion Leaders (KOLs)គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អាជីវកម្មរបស់អ្នក។ ពួកគេគឺជាបុគ្គលដែលទទួលបាននូវទំនុកចិត្តនិងភាពជឿជាក់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ពួកគេ។

 

ជារួម Influencer Marketing គឺយុទ្ធសាស្ត្រទីផ្សារដ៏មានឥទ្ធិពលនិងជាផ្នែកមួយនៃការវិនិយោគដ៏សំខាន់សម្រាប់ម្ចាស់អាជីវកម្មពីព្រោះថាអ្នកនឹងត្រូវចំណាយថវិកាមួយចំនួនឬក៏ធនធានផ្សេងៗទៅលើ Influencer ដើម្បីឲ្យពួកគេផ្សព្វផ្សាយឲ្យអ្នក។ អាស្រ័យហេតុនេះហើយអ្នកគួរតែជ្រើសរើសនូវInfluencer ក្នុងការផ្សព្វផ្សាយអាជីវកម្មរបស់អ្នកឲ្យបានត្រឹមត្រូវដែលស្រមទៅតាមអតិថិជនគោលដៅរបស់អ្នក៕

 

ពាណិជ្ជកម្ម

៨ចំណុច​ដើម្បបង្កើន​អាត្រាជោគជ័យក្នុងការលក់ផ្ទះ

 

ការទិញលក់អចលនទ្រព្យទាមទារការគិតពិចារណា​ច្រើន​មុននឹងទិញ ដោយសារតែតម្លៃ​ខ្ពស់ និងមិនងាយ​ដោះដូរចុះឡើង ការប្រកួតប្រជែងទីផ្សារពីសំណាក់អ្នកសាងសង់លំនៅដ្ឋាន ដែលទាមទារឱ្យអ្នកលក់ត្រូវមាន​សិល្បៈ និងសិល្បវិធី​ជាច្រើន​ដើម្បីទាក់ចិត្តអតិថិជន​ឱ្យសម្រេចចិត្តទិញបាន។ ថ្ងៃនេះ​ខ្ញុំសូម​ណែនាំ​វិធី៨យ៉ាងដើម្បីបង្កើនប្រសិទ្ធភាព​បិទការលក់​ផ្ទះរបស់អ្នកឱ្យភាគរយជោគជ័យខ្ពស់។

១.និយាយពីចំណុច​លក់សំខាន់បំផុត​មុនគេ

អតិថិជនភាគច្រើនមាន​ការចាប់អារម្មណ៍​នូវសម្តីដែលអ្នកនិយាយមុនដំបូងបំផុត ហើយការណែនាំ​ចំណុចដែលពិសេស​មុនគេនឹងធ្វើឱ្យអតិថិជន​មានការចាប់អារម្មណ៍ខ្លាំង​ និងបន្តដាក់អារម្មណ៍ស្តាប់អ្នកបន្តទៀត។ តាមការពិសោធន៍ជាក់ស្តែង ការធ្វើដូចនេះនឹងបង្កើនប្រសិទ្ធភាព​ការលក់ និងអាត្រាជោគជ័យខ្ពស់។

២.បង្កើតទំនុកចិត្តដល់អតិថិជន

ទំនុកចិត្តគឺជារឿនដែលសំខាន់បំផុត​ក្នុងពិភពអាជីវកម្ម ជាពិសេស​អ្នកលក់ត្រូវ​បង្កើត​ការជឿទុកចិត្តនេះឱ្យបានដើម្បីជាគ្រឹះកសាងទំនាក់ទំនងល្អជាមួយអតិថិជន។ ការជឿជាក់អាចបែងចែកជាពីរ មួយគឺការជឿជាក់លើផលិតផល និងការជឿជាក់លើមនុស្ស​(ជឿជាក់លើអ្នកលក់ផ្ទាល់) ដែលអ្នកលក់ត្រូវបង្កើតគុណសម្បត្តិទាំង២នេះ​ឱ្យបានមុននឹងលក់អ្វីៗបានរលូន។ ដូចនេះអ្នកត្រូវតែច្បាស់ពីផលិតផលរបស់ខ្លួន ដើម្បីបង្កើតភាពជឿជាក់ផលិតផល និងរៀននិយាយដោយភាពស្វាហាប់ និងជឿជាក់ដើម្បី​ធ្វើឱ្យខ្លួន​ក្លាយជា​មនុស្ស​ជាទីទុកចិត្ត។

៣. ស្តាប់ដោយយកចិត្តទុកដាក់

កុំនិយាយតែម្នាក់ឯង ហើយ​មិនទុកឱកាស​ឱ្យ​អតិថិជនបង្ហាញចំណាប់អារម្មណ៍ ដែលវាជាកំហុសធំបំផុត។ អ្នកត្រូវតែស្តាប់អតិថិជន​ឱ្យបានច្រើន ស្វែងយល់ពីការចង់បានរបស់ពួកគាត់ និងការគិតរបស់គាត់ដោយប្រើប្រាស់វិធីសួរសំណួរឆ្លាតវៃ​របស់អ្នកដើម្បីដឹងពីតម្រូវការអតិថិជន ហើយធ្វើការឆ្លើយតបឱ្យបានសក្តិសមបំផុត។

៤. ប្រើប្រាស់របៀបនិយាយ​ឱ្យត្រូវនឹងប្រភេទអតិថិជន

ទោះបីអតិថិជននោះមកទិញផ្ទះ ឬផលិតផល​ដូចគ្នាក៏ដោយ តែការចង់បាន និងកង្វល់របស់ពួកគាត់គឺតែងតែមានភាពខុសៗគ្នា។ ប្រសិនបើអតិថិជន​ទិញ​ចង់ទិញផ្ទះមែន តែអ្នកដែលចង់ទិញដើម្បីរស់នៅ នឹងផ្តោតខ្លាំង​លើ​បរិយាកាស​រស់នៅ និងសុវត្ថិភាព ហើយអ្នកដែលចង់ទិញដើម្បីវិនិយោគ នឹងផ្តោតខ្លាំងលើការកើនតម្លៃ និងសក្តានុពលនៃតំបន់ រីឯអ្នកដែលទិញ​ដើម្បីកូនៗ នឹងផ្តោតខ្លាំងលើតំបន់ជិតសាលារៀនឬស្ថាប័នអប់រំនានា។ ដូចនេះ អ្នកមិនត្រូវទន្ទេញ​គម្ពីរលក់ទាំងមូល ហើយព្យាយាមសូត្រគ្រប់ពាក្យឱ្យអតិថិជនស្តាប់នោះទេ អ្នកត្រូវតែសង្កត់នូវចំណុចដែលអតិថិជន​ចង់ដឹងខ្លាំងបំផុត។

៥. ជឿជាក់លើផលិតផលខ្លួនឯង

គ្រប់សំណង់ផ្ទះទាំងអស់តែងតែមានចំណុចខ្លាំង និងចំណុចខ្សោយ ហើយអ្នកមិនត្រូវ​បាក់ទឹកចិត្តក្នុងការលក់​ដោយសារតែគុណវិបត្តិរបស់ផលិតផលអ្នកនោះទេ។ ប្រសិនបើអ្នកមិនជឿជាក់លើអ្វីដែលអ្នកលក់នោះទេ អ្នកនឹងមិនអាច​ទាក់ចិត្តអតិថិជន​ឱ្យជឿជាក់ទិញផ្ទះពីអ្នកបានឡើយ។ ចាត់ទុកផ្ទះដែលអ្នកលក់ដូចជាកូនរបស់អ្នក ដែលតែងតែល្អបំផុតសម្រាប់អ្នក ហើយជាមួយនឹងអារម្មណ៍នេះ អ្នកនឹងអាចលក់បានដោយជឿជាក់។

៦. ចេះរៀបរាប់ពីទិដ្ឋភាព​រស់នៅ

អ្នកលក់ជាច្រើន​ចូលចិត្តនិយាយតែនៅជិតតំបន់នេះ តំបន់នោះ ដូចសូត្រមេរៀនឱ្យគេស្តាប់ តែមិនបានដាក់អារម្មណ៍អំពីភាពអស្ចារ្យ​ និងចេះព័ណ៌នា​ពីទស្សនីយភាពនៃការរស់យ៉ាងស្ទាត់ជំនាញ ដែលអាចធ្វើឱ្យអតិថិជនស្រមើស្រមៃឃើញពីជីវិតដ៏ប្រសើរដែលគាត់នឹងមាននៅក្នុងបុរីនោះ។ លុះត្រាណាតែអ្នកអាច​បញ្ចូល​អារម្មណ៍ឱ្យអតិថិជនអាចស្រម៉ៃឃើញពីទិដ្ឋភាពនោះ ការលក់របស់អ្នកអាច​មិនបានផលគាប់ប្រសើរឡើយ។

៧. ចេះប្រើប្រាស់តួរលេខ

ការប្រើប្រាស់តួរលេខគឺជាតិចនិច​មួយជួយបង្កើនភាព​ប៉ិនប្រសប់ និងជំនាញរបស់អ្នកដល់អតិថិជន។ ប្រសិនបើអ្នកអាចប្រើប្រាស់តួរលេខ​ប្រៀបធៀបឱ្យអតិថិជនស្តាប់ ដូចជា​តម្លៃនៅជុំវិញ (ប្រសិនបើអ្នកមានតម្លៃ​ល្អជាង) ឬក៏ប្រើបាស់​តួរលេខ​ជាក់ស្តែងពីការឡើងតម្លៃអចលនវត្ថុនៅតំបន់ផ្សេងមកនិយាយដើម្បីសូកចូល​ក្នុងគម្រោងរបស់អ្នក នោះអ្នកប្រាកដជាអាចទាក់ចិត្តអតិថិជនបានជាមិនខាន។

៨. ដាក់ចំណុច​សំខាន់មួយទៀតនៅចុងបញ្ចប់

ទោះបីជាខ្ញុំបានប្រាប់ថាត្រូវ​និយាយពីចំណុចសំខាន់ពីក្បាលដំបូងមែន តែអ្នកក៏ត្រូវ​ទុក​ព័ត៌មានពិសេស​មួយទៀត​នៅ​ចុងបញ្ចប់ផងដែរ ព្រោះវាជា​ពេលដែលអ្នកត្រូវទាក់ចិត្តអតិថិជនចុងក្រោយ និងជះឥទ្ធិពលក្នុងការសម្រេចចិត្តទិញ។ នៅពេលរៀបរាប់ អ្នកអាចដាក់អ្វីដែលមិនសូវសំខាន់នៅកណ្តាល ហើយ​និយាយ​ពីចំណុច​សំខាន់នៅដើម និងចុងដើម្បីធ្វើឱ្យអតិថិជនមានចិត្តរំភើបពេលឮព័ត៌មាននេះហើយសម្រេចិត្តទិញភ្លាមៗ។

ពាណិជ្ជកម្ម

គន្លឹះនៃភាពជោគជ័យរបស់ហាងកាហ្វេប្រោន

គន្លឹះនៃភាពជោគជ័យរបស់ហាងកាហ្វេប្រោន

 

ហាងកាហ្វេប្រោន(Brown Coffee and Bakery ) គឺជាម៉ាកយីហោនៃហាងកាហ្វេដ៏ល្បីឈ្មោះមួយប្រចាំប្រទេសកម្ពុជាដែលត្រូវបានបង្កើតទ្បើងដោយអ្នកជំនួញជនជាតិខ្មែរម្នាក់​។ ចាប់តាំងពីឆ្នាំ២០០៩រហូតមកដល់បច្ចុប្បន្ន ហាងកាហ្វេមួយនេះពិតជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងជាតិនិងអន្តរជាតិ ។​ ជារៀងរាល់ថ្ងៃយើងតែងសង្កេតឃើញថាហាងកាហ្វេមួយនេះមានអតិថិជនយ៉ាងច្រើនចេញចូលជាហូរហែរមិនចេះស្រាក់ស្រាំនោះទ្បើយ។ ដោយសារតែប្រជាប្រិយភាពនិងភាពជោគជ័យនេះហើយដែលជម្រុញឲ្យម៉ាកយីហោមួយនេះអាចពង្រីកសាខារបស់ខ្លួនរហូតដល់ទៅ២០ទីតាំងខុសៗគ្នាដែលមាន១៨សាខានៅក្នុងរាជធានីភ្នំពេញនិង២សាខាទៀតនៅក្រុងសៀមរាប។
តើមានកត្តាអ្វីខ្លះដែលជម្រុញឲ្យហាងកាហ្វេប្រោនទទួលបាននូវភាពជោគជ័យ?

១ .អត្តសញ្ញាណនិងរចនាបថនៅក្នុងហាង

លក្ខណៈពិសេសដែលធ្វើឲ្យហាងកាហ្វេប្រោនខុសប្លែកពីហាងកាហ្វេនានានោះគឺជារចនាបថដែលមាននៅក្នុងហាងទាំងមូល។ គ្រប់សាខារបស់ប្រោនទាំងអស់សុទ្ធសឹងតែមានការតុបតែងនិងការរៀបចំប្រកបដោយភាពច្នៃប្រឌិតព្រមជាមួយនឹងការរំលេចទៅដោយពណ៌ត្នោតដែលបញ្ជាក់អំពីអត្តសញ្ញាណនិងអត្ថន័យនៃឈ្មោះរបស់ខ្លួន។ អមជាមួយនឹងការលម្អទៅដោយក្បូរក្បាច់រចនាដ៏ល្អប្រណិតដែលជាការរួមបញ្ជូលគ្នារវាងរចនាបថបែបខ្មែរនិងបរទេសក៏បានបង្កើតជាទស្សនីយភាពដ៏គួរឲ្យទាក់ទាញនិងប្រកបទៅដោយសោភ័ណ្ឌភាពនៅក្នុងបរិវេណហាងទាំងមូល។ ក្រទ្បេកទៅមើលទិដ្ឋភាពទាំងក្នុងនិងក្រៅហាងវិញគឺមានដាំលម្អនូវរុក្ខជាតិពណ៌បៃតងខៀវខ្ចីដ៏ស្រស់បំព្រងដែលបង្កើតនូវបរិយាកាសបែបធម្មជាតិប្រកបទៅដោយផាសុកភាពសម្រាប់អតិថិជនក្នុងការស្រស់ស្រូបនូវអាហារ ភេសជ្ជៈ កាហ្វេ និងសម្រាកកម្សាន្ត បន្ធូរអារម្មណ៍ ជួបជុំជាមួយមិត្តភក្តិឬមិត្តរួមការងារប្រកបដោយភាពរីករាយ ។ ម្យ៉ាងវិញទៀតហាងកាហ្វេប្រោនក៏បានរៀបចំទីតាំងរបស់ខ្លួនឲ្យមានលក្ខណៈសមប្រកបសម្រាប់អង្គុយធ្វើការងារនិងសិក្សាស្រាវជ្រាវផ្សេងៗផងដែរ។  ក្រៅពីការរៀបចំតុបតែងហាងទៅតាមរចនាបថបែបខ្មែរ ហាងការកាហ្វេប្រោនក៏បានចូលរួមចំណែកលើកស្ទួយអត្តសញ្ញាណជាតិថែមទៀតផង។ កាលពីចុងឆ្នាំ២០១៦ហាងកាហ្វេប្រោនបានបរិចាកនូវមូលនិធិមួយចំនួនធំដើម្បីជាការជួយទ្រទ្រង់និងគាំទ្រដល់ទម្រង់សិល្បៈល្ខោនស្រមោលស្បែកធំដែលជាអត្តសញ្ញាណជាតិខ្មែរ។ដោយសារតែសកម្មភាពទាំងអស់នេះហើយទើបធ្វើឲ្យអតិថិជនកាន់តែគាំទ្រនិងស្រលាញ់ពេញចិត្តហើយបានធ្វើឲ្យហាងកាហ្វេប្រោនក្លាយទៅជាជម្រើសដ៏ល្អបំផុតនៅក្នុងចិត្តរបស់អតិថិជន។

២. រសជាតិនិងសេវាកម្ម

 

និយាយទៅដល់រសជាតិនៃកាហ្វេ ភេសជ្ជៈនិងអាហារវិញ ហាងកាហ្វេប្រោនមិនដែលធ្វើឲ្យអតិថិជនរបស់ខ្លួនខកចិត្តម្តងណាទ្បើយ។​ កាហ្វេគ្រប់ដំណក់គឺត្រូវបានចម្រាញ់ចេញពីគ្រាប់កាហ្វេស្រស់ៗដែលត្រូវបានលីងយ៉ាងសម្រិតសម្រាងដោយបុគ្គលិកនៅក្នុងហាងកាហ្វេផ្ទាល់។ គួបផ្សំជាមួយនឹងស្ករត្នោតខ្មែរដែលត្រូវមានច្នៃទ្បើងដើម្បីឆុងជាមួយនឹងកាហ្វេផងនោះក៏បានជួយបង្កើននូវរសជាតិនៃកាហ្វេឲ្យមានជាឱជារសផ្អែមស្រទន់ មានក្លិនឈ្ងុយនិងលក្ខណៈពិសេសខុសប្លែកពីកាហ្វេធម្មតា។ ក្រៅពីកាហ្វេប្រោនក៏មានផ្តល់ជូនអតិថិជននូវជម្រើសនៃភេសជ្ជៈថ្មីៗជាច្រើនប្រភេទក៏ដូចជាអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់និងសម្បូរបែបជាច្រើនមុខទៀត។ ដោយផ្តោតទៅលើ ស្តង់តា គុណភាពនិងអនាម័យបានធ្វើឲ្យហាងកាហ្វេប្រោនទទួលបាននូវទំនុកចិត្តយ៉ាងខ្លាំងពីអតិថិជន។ បន្ថែមពីនេះទៅទៀតហាងកាហ្វេប្រោនតែងតែធ្វើឲ្យអតិថិជនមានអារម្មណ៍កក់ក្តៅតាំងពីពេលដែលពួកគេឈានជើងចូលក្នុងហាងដំបូងតែម្តង តាមរយៈទឹកមុខស្រស់ថ្លានិងស្នាមញញឹមដ៏ពព្រាយប្រកបដោយភាពរួសរាយរាក់ទាក់របស់បុគ្គលិកទាំងអស់ដែលរងចាំទទួលស្វាគមន៍និងផ្តល់ជូននូវសេវាកម្មដ៏ល្អសម្រាប់អតិថិជន។ មិនត្រឹមតែប៉ុណ្ណោះហាងកាហ្វេប្រោនក៏មានផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃសម្រាប់អតិថិជនដោយគ្រាន់តែកម្ម៉ង់ចាប់ពី៥ដុល្លារទ្បើងទៅដែលបានផ្តល់ជូននូវភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់អតិថិជន។ និយាយរួមទាំងសេវាកម្មនៅក្នុងនិងក្រៅហាងទាំងមូលគឺពិតជាមានភាពល្អប្រសើរខ្លាំងណាស់។ សូម្បីតែបុគ្គលិកផ្នែកសន្តិសុខដែលចាំជួយរក្សានូវសណ្តាប់ធ្នាប់យានជំនិះសម្រាប់អតិថិជនទៀតសោតនោះក៏មានភាពរស់រាយរាក់ទាក់ជាមួយអតិថិជនផងដែរ។​

៣. យុទ្ធសាស្ត្រទីផ្សារឌីជីថលនិងភាពច្នៃប្រឌិត

ហាងកាហ្វេប្រោនតែងតែធ្វើការផ្តិតយកនូវរូបភាពដ៏គួរឲ្យទាក់ទាញនៃកាហ្វេ​ ភេសជ្ជៈនិងអាហារជាច្រើនមុខរបស់ខ្លួនដោយភ្ជាប់មកជាមួយនឹងការពិពណ៌នាខ្លីៗហើយបង្ហោះនៅតាមបណ្តាញសង្គម Facebook និង Instagram ។ ដើម្បីផ្សព្វផ្សាយទៅកាន់អតិថិជនដែលប្រើប្រាស់បណ្តាញសង្គមទាំងនេះឲ្យពួកគេបានឃើញនិងស្គាល់កាន់តែច្បាស់អំពីហាងកាហ្វេរបស់ពួកគេ។ ម្យ៉ាងវិញទៀតពួកគេតែងតែបង្ហោះនូ​វរូបភាពដែលបង្ហាញអំពីស្នាមញញឹមដ៏រីករាយរបស់អតិថិជនដែលនៅក្នុងហាងក៏ដូចជាទិដ្ឋភាពដ៏គួរឲ្យទាក់ទាញនៅក្នុងហាងទាំងមូលដែលធ្វើឲ្យអ្នកដែលបានឃើញនូវរូបភាពទាំងនោះមានអារម្មណ៍ល្អនិងចាប់អារម្មណ៍ក្នុងការមកហាងកាហ្វេរបស់ពួកគេដែរ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះពួកគេក៏បានបង្កើតជាវីដេអូដែលសម្ភាសន៍អតិថិជនអំពីអារម្មណ៍និងបទពិសោធន៍ដ៏ល្អនានាដែលទទួលបានពីហាងកាហ្វេរបស់ខ្លួនដែលវាគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយក្នុងការបង្កើននូវទំនុកចិត្តពីអតិថិជនដទៃទៀត។ ដោយទ្បែកហាងកាហ្វេប្រោនតែងតែនាំមកនូវគំនិត ច្នៃប្រឌិតដ៏ប្លែកៗនិងគួរឲ្យចាប់អារម្មណ៍សម្រាប់អតិថិជនរបស់ខ្លួនជានិច្ច។ ជាក់ស្តែងកាលពីចុងឆ្នាំ២០១៩នេះប្រោនបានបើកដំណើរនូវសាខាចុងក្រោយបង្អស់របស់ខ្លួនដែលជាប្រភេទ Roastery ដោយមានរៀបចំជាបារឆុងកាហ្វេសម្រាប់អតិថិជនដែលចូលចិត្តឬចង់ដឹងអំពីដំណាក់កាលនៃការឆុងកាហ្វេអាចមកអង្គុយមើលនិងសួរសំណួរអំពីការឆុងកាហ្វេបានថែមទៀតផង។ វាគឺជាវីធីសាស្ត្រដ៏ល្អមួយសម្រាប់អតិថិជនក្នុងការសម្រាកកម្សាន្តហើយថែមទាំងទទួលបាននូវបទពិសោធន៍និងចំណេះដឹងដ៏មានប្រយោជន៍ផងដែរ។ លើសពីនេះទៅទៀតហាងកាហ្វេប្រោនក៏បានព្យយាមលើកទឹកចិត្តឲ្យអតិថិជនរបស់ខ្លួនកាត់បន្ថយនូវការប្រើប្រាស់កែវជ័រហើយងាកមកប្រើប្រាស់កែវនិងដបថ្មជំនួសវិញ ដែលគំនិតមួយនេះទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ពួកគេ។
តួរយ៉ាងមានម្ចាស់អាជីវកម្មមួយចំនួនតែងតែគិតថាឲ្យតែពួកគាត់មានទីតាំងល្អនិងមានអាហារឬភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ប្រាកដជាមានអតិថិជនច្រើនហើយ។​ វាជាការយល់ឃើញមួយដែលមិនទាន់ត្រឹមត្រូវទាំងស្រុងនោះទេពីព្រោះថាដើម្បីឲ្យអាជីវកម្មមួយទទួលបាននូវភាពជោគជ័យត្រូវការជាចាំបាច់នូវកត្តារួមផ្សំជាច្រើន។ អាស្រ័យហេតុនេះប្រសិនបើអ្នកមានគំនិតចង់បើកអាជីវកម្មឬកំពុងតែជាម្ចាស់អាជីវកម្មហាងកាហ្វេនិងអាហារដ្ឋានស្រាប់ អ្នកគួរតែយកចិត្តទុកដាក់ពង្រឹងទៅលើចំណុចដែលបានរៀបរាប់ខាងលើពីព្រោះថាកត្តាទាំងអស់នេះហើយដែលចូលរួមយ៉ាងសំខាន់នៅក្នុងភាពជោគជ័យនៃអាជីវកម្មរបស់អ្នក៕

 

 

 

 

ពាណិជ្ជកម្ម

តើការងារអ្វីខ្លះដែលអាចធ្វើឲ្យអ្នករកប្រាក់ចំណូលបានពីវិស័យបច្ចេកវិទ្យា?

0
Group of computer programmers working in the office. Focus is on blond woman showing something to her colleague on PC.

តើការងារអ្វីខ្លះដែលអាចធ្វើឲ្យអ្នករកប្រាក់ចំណូលបានពីវិស័យបច្ចេកវិទ្យា?

នៅក្នុងសតវត្សទី២១នេះជាយុគសម័យបច្ចេកវិទ្យាដែលមនុស្សរាល់គ្នាអាចធ្វើការទំនាក់ទំនង អាចផ្ដល់ពត៌មានឲ្យគ្នាទៅវិញទៅមកបានយ៉ាងឆាប់រហ័ស ជាពិសេសគឺអាចសិក្សារៀនសូត្រពីចម្ងាយដោយមិនចាំបាច់ទៅសាលាផ្ទាល់នោះទេ។ មិនត្រឹមតែអាចផ្ដល់ផលប្រយោជន៍តែប៉ុណ្ណឹងទេ តែវានៅអាចជួយឲ្យមនុស្សមានការងារធ្វើបានកាន់តែច្រើនទៀតផង សំខាន់ឲ្យតែអ្នកមានចំណេះនិង ជំនាញច្បាស់លាស់ទាក់ទងទៅនឹងប្រព័ន្ធឌីជីថលមួយនេះ។ហើយអ្នកក៏អាចក្លាយទៅជាចៅហ្វាយដោយខ្លួនឯងផងដែរ ដោយគ្រាន់តែមានកុំព្យូទ័រ មានអ៊ីនធើណេតគ្រប់គ្រាន់ និងមានជំនាញទំនាក់ទំនងល្អ គឺ អ្នកអាចចាប់ផ្ដើមធ្វើការងារនៅលើបណ្ដាញសង្គមនោះដោយខ្លួនឯងបានហើយ។ ដូចនេះដើម្បីចង់ដឹងច្បាស់ថាការងារអ្វីខ្លះដែលអ្នកអាចធ្វើ និងអាចរកប្រាក់ចំណូលពីប្រព័ន្ធឌីជីថលនោះបាន ពួកយើងនឹងលើកយកនូវការងារចំនួន៧មកបង្ហាញដូចខាងក្រោម៖

១​.  ធ្វើជា affiliate Marketer

Affiliate Marketing គឺជាការលក់តាមប្រព័ន្ធអនឡាញមួយដែលងាយស្រួលបំផុត ក្នុងការចាប់ផ្ដើមអាជីវកម្ម ដោយអ្នកមិនចាំបាច់បង្កើតផលិតផលឬសេវាកម្មណាមួយនោះទេ។ Affiliate Marketer អាចទទួលបានប្រាក់កម្រៃជើងសារ (​Commission) ពីការលក់ផលិតផលរបស់ក្រុមហ៊ុន ឬអាចទទួលបានប្រាក់ចំណូលពីវេទិកា (Platform) របស់ខ្លួនឯងនិងអាចទទួលបានកម្រៃពីច្រកផ្សព្វផ្សាយ (Channel) ផ្សេងៗទៀតដូចជា Alibaba, Amazon ឬ ebay ជាដើម។ ការងារដែល affiliate Marketer ត្រូវធ្វើនោះគឺត្រូវផ្សព្វផ្សាយ ជួយប្រូម៉ូតម៉ាកនិងផលិតផលឲ្យក្រុមហ៊ុននៅលើឆានែលរបស់ខ្លួនដើម្បីបង្កើនអ្នកទស្សនា និង ជួយស្វែងរកអតិថិជនឲ្យក្រុមហ៊ុន។

២. Chatbot Business

Chatbot គឺជា កម្មវិធីកុំព្យូទ័រមួយដែលត្រូវបានបង្កើតឡើងដើម្បីសន្ទនានិងធ្វើការឆ្លើយតបដោយស្វ័យប្រវត្តិជាមួយនឹងមនុស្សបានយ៉ាងល្អតាមរយៈការប្រើប្រាស់អ៊ីធើណេត។សព្វថ្ងៃនេះយើងឃើញថា Chatbot គឺជាជំនួយការដ៏ប្រសើរបំផុត ដែលអាចជួយសម្រួលការងាររបស់មនុស្សឲ្យកាន់តែមានភាពងាយស្រួល ដោយមិនចាំបាច់ចំណាយពេលច្រើន ឬពេញមួយថ្ងៃដើម្បីឆ្លើយតបសារចុះឡើងជាមួយនឹងអតិថិជននោះទេ។ ហើយការប្រើប្រាស់ Chatbot នេះដែរមិនត្រឹមតែមានភាពងាយស្រួល អស់លុយតិច និងរហ័សប៉ុណ្ណោះទេ វាថែមទាំងអាចជួយឲ្យក្រុមហ៊ុនអាចរកអតិថិជនបានកាន់តែច្រើន ជាពិសេសជួយបង្កើននូវទំនាក់ទំនងរវាងក្រុមហ៊ុននិងអតិថិជនឲ្យកាន់តែជិតស្និទ្ធគ្នាពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចនេះបើសិនជាអ្នកមានចំណេះ ជំនាញផ្នែក Chatbot  វាគឺជាឱកាសមួយដែលអ្នកអាចរកប្រាក់ចំណូលបានច្រើនដោយបង្កើតវាហើយលក់វាទៅឲ្យក្រុមហ៊ុនណាដែលត្រូវការអ្នកឲ្យជួយ ព្រោះសព្វថ្ងៃនេះ គ្រប់ក្រុមហ៊ុនទាំងអស់សុទ្ធតែត្រូវការ Chatbot ដើម្បីជួយពង្រីកនិងពង្រឹងឲ្យអាជីវកម្មរបស់ពួកគេកាន់តែរីកចម្រើនឡើងៗ។

៣. ទីប្រឹក្សានៅលើបណ្ដាញសង្គម ( Social Media Consultant)

ដោយសារតែនាពេលបច្ចុប្បន្ននេះពួកយើងទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុងយុគសម័យបច្ចេកវិទ្យា ទើបការធ្វើទីផ្សារនៅលើបណ្ដាញសង្គមគឺជាផ្នែកមួយដែលពេញនិយម និងមានអ្នកប្រើប្រាស់ច្រើនដើម្បី ធ្វើការផ្សព្វផ្សាយនូវអាជីវកម្ម ម៉ាកយីហោ ផលិតផល និងសេវាកម្មរបស់ខ្លួនឲ្យកាន់តែល្បីរន្ទឺជាងមុន។តែទោះបីជាយ៉ាងណាក៏ដោយ ក៏បច្ចុប្បន្ននៅតែត្រូវការអ្នកដែលឆ្លាតវៀងវៃខាងផ្នែកតិចណូឡូជី ជាពិសេសអ្នកជំនាញនៅលើបណ្ដាញសង្គម ដើម្បីផ្ដល់ជាគំនិតនិងដើម្បីជួយជម្រុញឲ្យធុរកិច្ចរបស់ខ្លួនកាន់តែទទួលបាននូវវឌ្ឍនភាពមួយដ៏អស្ចារ្យ។ដូចនេះ ប្រសិនបើអ្នកជាមនុស្សដែលសម្បូរគំនិតច្រើន ចូលចិត្តវិភាគពីបញ្ហា ពូកែវិភាគពីទិន្នន័យ និងខ្លាំងខាងរកនូវដំណោះស្រាយនៅលើបណ្ដាញសង្គម  អ្នកអាចប្រើប្រាស់ជំនាញផ្នែកនេះដើម្បីរកប្រាក់ចំណូល តាមរយៈការផ្ដល់នូវគំនិត មតិយោបល់ យុទ្ធសាស្ត្រ ឬទិចនិកណាដែលល្អៗទៅដល់ក្រុមហ៊ុន និងប្រាប់ពីវិធីសាស្ត្រក្នុងការប្រើប្រាស់វេទិកានៅលើបណ្ដាញសង្គមយ៉ាងណាឲ្យមានប្រសិទ្ធភាព ឲ្យមានអ្នកគាំទ្រ និងអ្នកទិញកាន់តែច្រើន ជាពិសេសគឺជួយឲ្យក្រុមហ៊ុនអាចបង្ហាញនូវផលិតផលឬសេវាកម្មរបស់ខ្លួនទៅឲ្យអតិថិជនគោលដៅបានឃើញយ៉ាងឆាប់រហ័ស។

Social, Social Network, Structure

៤. ជា YouTuber

​​​​​​​​​​​     ​​​      តើជាធម្មតាអ្នកតែងតែចូលមើលវីដេអូនៅក្នុង YouTube ប៉ុន្មានដង? តើអ្នកធ្លាប់គិតថា YouTube គឺជាវេទិកាមួយដែលអ្នកអាចមានឱកាសចាប់ផ្ដើមធ្វើអាជីវកម្មអនឡាញដែរឬអត់?

ក្រៅពីការធ្វើការងារឲ្យគេ អ្នកក៏អាចរកប្រាក់ចំណូលបានពីការធ្វើនូវវីដេអូដែលទាក់ទងទៅនឹងផ្នែកជាច្រើនដូចជា វីដេអូដែលនិយាយអំពីការសិក្សានូវជំនាញផ្សេងៗរួមមាន ជំនាញទីផ្សារ ទីផ្សារឌីជីថល ជំនាញធុរកិច្ច ឌីហ្សាញ និងផ្សេងៗទៀតនៅលើ YouTube ឬអ្នកអាចជួយផ្សព្វផ្សាយ និងនិយាយពីគុណភាព លក្ខណៈសម្បិត្ត និងរបៀបប្រើប្រាស់នៃផលិតផលរបស់ក្រុមហ៊ុនណាមួយនៅលើច្រកផ្សព្វផ្សាយ (Channel) របស់អ្នកក៏បាន។ និយាយរួមគឺអ្នកអាចធ្វើវីដេអូបែបណាក៏បានឲ្យតែផ្ដល់ជាអត្ថប្រយោជន៍ គំនិត ចំណេះដឹង បទពិសោធន៍ និងភាពសប្បាយរីករាយដល់អ្នកទស្សនា និងអាចទទួលបាននូវផលចំណេញមកវិញ។ ព្រោះជាធម្មតាមនុស្សតែងតែចូលYouTube ដើម្បីចុចមើលនូវវីដេអូ ឬបទចម្រៀងណាដែលពួកគេចង់មើល ចង់ស្ដាប់ទៅតាមចំណង់ចំណូលចិត្ត។ ដោយហេតុថា មនុស្សពុំសូវជាចូលចិត្តអាននូវពត៌មាន ឬអាននូវអត្ថបទច្រើននោះទេ ក៏ប៉ុន្តែពួកគេអាចប្ដូរពីការអានទៅជាការស្ដាប់ជាសម្លេង ឬមើលជាវីដេអូវិញ។ ដូចនេះបើសិនជាអ្នកចូលចិត្ត និងមានជំនាញខាងផ្នែកនេះ គឺអ្នកអាចរកប្រាក់បានយ៉ាងស្រួលតាមរយៈការធ្វើវិដេអូ ឬតាមរយៈការផ្សព្វផ្សាយនូវផលិតផលរបស់ក្រុមហ៊ុនណាមួយនៅលើច្រកផ្សព្វផ្សាយ(Channel)  យូធូបរបស់អ្នក។

៥. ចាប់ផ្ដើមសេវាកម្ម SEO

Search Engine Optimization (SEO) គឺជាដំណើរការមួយដែលជួយឲ្យគេហទំព័រ (Website) របស់អ្នកស្ថិតនៅក្នុងកម្រិតខ្ពស់ជាងគេ មានអ្នកចូលមើលច្រើន និងលោតចេញនៅលើអេក្រង់លើគេនៅពេលដែលមាននរណាម្នាក់ចង់ស្វែងរកពីពត៌មាន ឬុមាតិកាអ្វីមួយនៅក្នុង Google។ហើយអ្នកក៏អាចរកប្រាក់បានច្រើនពី SEO ប្រសិនបើអ្នកចេះពីតិចនិកនិងរបៀបធ្វើវា។

៦. បង្រៀនផ្នែកធុរកិច្ច (Business Coaching)

ប្រសិនបើអ្នកមានគំនិតល្អៗ និងមានជំនាញខាងធុរកិច្ចស្រាប់ អ្នកអាចរកលុយដោយខ្លួនឯងបានច្រើនតាមរយៈការបង្រៀន និងបណ្ដុះបណ្ដាលនូវជំនាញនេះ​ ហើយ អ្នកអាចបង្រៀនពួកគេបានតាមរយៈ Webinars, Podcasts ឬ វីដេអូឆាតតាម Skype ជាដើម។ ដើម្បីចាប់ផ្ដើមជាមួយនឹងការបង្រៀននៅលើបណ្ដាញសង្គមនេះបានអ្នកចាំបាច់ត្រូវតែមានជំនាញ មានបទពិសោធន៍ច្រើន និងឯកទេសខ្លាំងខាងផ្នែកធុរកិច្ច ហើយត្រូវចំណាយពេលរបស់អ្នក២ទៅ៣ម៉ោងដើម្បីបង្រៀនពួកគេ។ហើយប្រសិនជាងអ្នកអាចក្លាយជាអ្នកជំនាញផ្នែកនេះអ្នកនឹងងាយស្រួលក្នុងការរករកលុយ។

Image result for business coaching

៧. បង្កើតនូវផលិតផលឌីជីថល

ចំពោះផលិតផលឌីជីថលត្រង់ចំណុចនេះមិនមែនសំដៅទៅលើផលិតផលដែលមានរូបរាងអាចប៉ះបាន អាចញ៉ាំ អាចប្រើបានដូចផលិតផលដទៃនោះទេ តែវាជាផលិតផលមួយដែលស្ថិតនៅក្នុងទម្រង់ជា Software , PDF file ឬជា Online Course ជាដើម។ អ្នកអាចបង្កើតនូវផលិតផលទាំងនេះរួចលក់វានៅលើគេហទំព័ររបស់អ្នកបាន ដោយសរសេរពីមាតិកា ឬអត្ថបទណាដែលមានសារប្រយោជន៍ដល់មនុស្សរាល់គ្នា ជាពិសេសគឺអត្ថបទដែលទាក់ទងទៅនឹង ធុរកិច្ច ទីផ្សារ ឬសេដ្ឋកិច្ចជាដើម ហើយបើសិនជានរណាម្នាក់ចង់តាមដានរាល់អត្ថបទថ្មីៗដែលអ្នកបានសរសេរ គឺពួកគេត្រូវតែចុះឈ្មោះក្នុងគេងទំព័ររបស់អ្នកទើបអាចទទួលបានពត៌មាន និងអត្ថបទជារៀងរាល់ថ្ងៃបាន។

​   ​     ជារួមមកយើងឃើញថាការងារដែលយើអាចរកបានពីប្រព័ន្ធអេឡិចត្រូនិកនេះមិនមែនមានត្រឹមតែប៉ុន្មានចំណុច ប៉ុន្មានការងារនេះទេ គឺនៅមានច្រើនទៀត ដោយគ្រាន់តែថ្ងៃនេះយើងសូមលើកយកនូវការងារដែលសំខាន់ៗមួយចំនួនតែប៉ុណ្ណោះមកប្រាប់អ្នកទាំងអស់គ្នា។ ដូចនេះបើសិនជាអ្នកចង់បានការងារមួយដែលល្អ ការងារដែលអ្នកអាចធ្វើចៅហ្វាយលើខ្លួនឯងបាន គឺអ្នកត្រូវតែចំណាយពេលខិតខំស្រាវជ្រាវ រៀនពីជំនាញនោះឲ្យបានស៊ីជម្រៅ និងស្ទាត់ជំនាញទើបប្រសើរ។

ពាណិជ្ជកម្ម

តើអ្នកត្រូវធ្វើបែបណាមុនពេលមកសម្ភាសន៍ការងារ??

0
Close up interviewer interview candidate apply for job at meeting room in office

តើអ្នកត្រូវធ្វើបែបណាមុនពេលមកសម្ភាសន៍ការងារ??

នាពេលបច្ចុប្បន្ននេះយើងឃើញថាសន្ទស្សន៍នៃអ្នកដែលបានមកដាក់ពាក្យធ្វើការនៅតាមក្រុមហ៊ុនឬអង្គភាពនានា គឺពិតជាមានចំនួនច្រើនមែនទែន ក៏ប៉ុន្តែអ្នកដែលធ្លាក់នៅក្នុងការសម្ភាសន៍ការងារនោះក៏មិនតិចដែរ។តើមូលហេតុអ្វីបានជាបេក្ខជនទាំងអស់នោះមិនអាចជាប់នៅក្នុងការសម្ភាសន៍បាន?? ហើយពួកគេគួរតែធ្វើបែបណាដើម្បីជាប់ក្នុងការសម្ភាសន៍ការងារទាំងនោះ? ដូចនេះ គំនិតនឹងនាំមកនូវ៤ចំណុចធំៗដែលអាចជួយឲ្យពួកគេជាប់នៅក្នុងការសម្ភាសន៍ការងារបាន៖

១. ត្រូវមើលពីប្រវត្តិក្រុមហ៊ុន និងដឹងពីវាឲ្យបានច្បាស់

មុនពេលដែលអ្នកចង់ ដាក់ពាក្យ (Apply) ការងារណាមួយដែលបានបង្ហោះនៅតាមបណ្ដាញសង្គម រឿងដំបូងបំផុតដែលអ្នកត្រូវធ្វើគឺ ត្រូវចូលទៅពិនិត្យមើលប្រវត្តិរបស់ក្រុមហ៊ុនឬអង្គភាពនោះឲ្យបានច្បាស់លាស់ ហើយត្រូវប្រាកដក្នុងចិត្តសិនថា ក្រុមហ៊ុននោះគេរកស៊ីអី្វ លក់អ្វី មានកេរ្តិ៍ឈ្មោះបែបណា មានចំនួនអ្នកLike គាំទ្រច្រើនប៉ុណ្ណានៅលើpageរបស់គេ  ហើយគេប្រកាសរកបុគ្គលិកប្រភេទណា តួនាទីអ្វី និងជំនាញអ្វីខ្លះ ហើយវាស៊ីគ្នាជាមួយនឹងអ្វីដែលអ្នកចង់ធ្វើដែរឬក៏អត់(ត្រូវនឹងជំនាញខ្លួនឬអត់) ព្រោះការតាមដាននូវរឿងរ៉ាវបែបនេះវាអាចជួយអ្នកឲ្យចេះត្រៀមលក្ខណៈឲ្យបានរួចរាល់ដើម្បីដើរចូលទៅសម្ភាសន៍យ៉ាងមានជំនឿជឿជាក់។តួយ៉ាងមូលហេតុដែលអ្នកត្រូវចូលមើល Page របស់ក្រុមហ៊ុនឲ្យបានច្បាស់លាស់នោះគឺដោយសារតែ ពេលដែលអ្នកទៅសម្ភាសន៍ការងារ អ្នកគ្រប់គ្រងផ្នែកធនធានមនុស្សនឹងសុំអ្នកឲ្យនិយាយខ្លះៗពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់ពួកគេ ដើម្បីចង់ដឹងថាបេក្ខជនរូបនេះស្គាល់ពីក្រុមហ៊ុនបានច្បាស់ប៉ុណ្ណា បានស្រាវជ្រាវពីប្រវត្តិរបស់អង្គភាពរបស់ខ្លួនហ្នឹងបានប៉ុណ្ណា ព្រោះការធ្វើបែបនេះក្រុមហ៊ុនអាចវាស់ស្ទង់សមត្ថភា​ពរបស់បេក្ខជនទាំងនោះបានថា ពួកគេពិតជាចង់មកបម្រើការងារនៅទីនេះមែនដែរឬអត់ ឬមួយក៏គ្រាន់តែដាក់ឲ្យតែបានៗ ឲ្យតែរួចពីដៃទេ។ ដូចនេះអ្នកត្រូវប្រាកដចិត្តថាអ្នកពិតជាស្គាល់ក្រុមហ៊ុននោះច្បាស់ពិតមែន។

Student, Typing, Keyboard, Text, Woman

២.ត្រូវត្រៀមសំណួរសម្រាប់សួរនិងឆ្លើយឲ្យបានល្អ

តើហេតុអ្វីបានជាអ្នកត្រូវត្រៀមសំណួរមុនពេលទៅសម្ភាសន៍ការងារ??ហើយការត្រៀមបែបនោះវាជួយអ្វីខ្លះដល់អ្នក??

ជាធម្មតាបើសិនជាអ្នកពិតជាចង់ចូលម្រើការងារនៅក្នុងក្រុមហ៊ុនឬនៅក្នុងអង្គភាពនោះពិតមែន អ្នកប្រាកដជារៀបចំខ្លួនបានយ៉ាងស្អាត ទាំងសម្លៀកបំពាក់ ការតុបតែងខ្លួន ការនិយាយ និងស្នាមមញញឹម ជាពិសេសគឺត្រៀមរៀបចំនូវសំណួរដែលអ្នកគិតថា ពេលដែលអ្នកទៅសម្ភាសន៍ អ្នកគ្រប់គ្រងផ្នែកធនធានមនុស្សនៅទីនោះអាចនឹងសួរអ្នកពីសំណួរនេះឬសំណួរនោះ ដូចនេះបើអ្នកបានត្រៀមទុកជាមុន នោះអ្នកអាចនឹងមានភាគរយច្រើនដើម្បីជាប់ក្នុងការងារនេះ។

ចំពោះករណីដែលអ្នកមិនធ្លាប់ដាក់ពាក្យការងារ ឬមិនធ្លាប់ទទួលបានបទសម្ភាសន៍ពីមុនមក អ្នកអាចចូលទៅ search នៅក្នុង Google ឬនៅក្នុង Youtube ជាដើមដើម្បីដឹងពីរបៀប ក៏ដូចជាដឹងពីបៀបបទដែលគេសម្ភាសន៍បុគ្គលិក និងសំណួរដែលពួកគេតែងតែសួរ ព្រោះនៅកន្លែងនោះវាអាចប្រាប់អ្នកបានគ្រប់យ៉ាងពីរបៀបនិយាយ របៀបឆ្លើយ និងរបៀបសួរនៅពេលសម្ភាសន៍ជាដើម។ ឬមួយអ្នកអាចទៅសាកសួរអ្នកដែលធ្លាប់ជាប់ក្នុងបទសម្ភាសន៍ ឬធ្លាប់មានបទពិសោធន៍ច្រើនក្នុងការសម្ភាសន៍ ថា “ពេលដែលត្រូវទៅសម្ភាសន៍យើងត្រូវត្រៀមសំណួរបែបណាខ្លះ? ឬ ភាគច្រើនពេលដែលទៅសម្ភាសន៍ហ្នឹងគេតែងតែសួរអ្វីខ្លះពីយើង? ហើយត្រូវឆ្លើយបែបណាទើបល្អជាដើម”។

Detective, Searching, Man, Search

៣. ត្រូវរុករកទីតាំងពី Google map មុនពេលមកសម្ភាសន៍

ដើម្បីឲ្យមកទាន់ពេល អ្នកត្រូវពិនិត្យមើលពីទីតាំង ឬកន្លែងការងារនោះឲ្យបានច្បាស់លាស់សិនមុនពេលដែលអ្នកមកសម្ភាសន៍ការងារ។ មិនមែនដល់ពេលដែលអ្នកត្រូវទៅទើបអ្នកចាប់ផ្ដើមស្វែងរកទីតាំងនៅក្នុង Google map នោះទេព្រោះវាអាចធ្វើឲ្យអ្នកមកសម្ភាសន៍មិនទាន់ពេលវេលាដែលខាងក្រុមហ៊ុនបានកំណត់ ជាពិសេសវានឹងធ្វើឲ្យអ្នកមានអារម្មណ៍តានតឹងក្នុងចិត្តដោយសារខ្លាចមកមិនទាន់ ហើយមកដល់ក្នុងស្ថានភាពមួយដែលប្រថុចញុច ឬអាចមានអារម្មណ៍ថាធុញទ្រាន់លែងចង់មកសម្ភាសន៍ទៀត ដោយសារតែរកផ្លូវមកក្រុមហ៊ុននោះមិនឃើញជាដើម។

វិធីសាស្ត្រមួយទៀតដែលល្អ គឺបេក្ខជនគួរតែខលមកកាន់ផ្នែកធនធានមនុស្ស (HR Manager) ដែលជាអ្នកគ្រប់គ្រងខាងផ្នែកនេះផ្ទាល់ ដើម្បីផ្ញើរទីតាំងមកឲ្យអ្នក (Share Company’s location)។ហើយការធ្វើបែបនេះវាជារឿងមួយដែលល្អ និងងាយស្រួលទាំងសងខាង ព្រោះបើធ្វើបែបហ្នឹង ខាងក្រុមហ៊ុនមិនចាំបាច់ចំណាយពេលច្រើនដើម្បីនិយាយប្រាប់ផ្លូវឬទិសដៅច្រើនដង ឬនិយាយដដែលៗនោះទេ។

ចំពោះបេក្ខជន ករណីនេះអាចចាត់ទុកថាជាដំណាក់កាលមួយដែល HR Manager  អាចកត់សម្គាល់ពីបុគ្គលិកលក្ខណៈ ទំនួលខុសត្រូវ និងអត្តចរិករបស់បេក្ខជនបាន ព្រោះបើសិនជាបេក្ខជនណាម្នាក់ដែលចង់បានការងារឬចង់ចូលមកបម្រើការងារនៅទីនេះពិតប្រាកដមែន ពួកគេនឹងស្រាវជ្រាវពីទីតាំងនោះឲ្យបានមុន ឬ ចំណាយពេលជិះដើររកកន្លែងដែលខ្លួនត្រូវទៅសម្ភាសន៍ហ្នឹងឲ្យបានមុនថ្ងៃសម្ភាសន៍។

Competence, Experience, Hand

៤. ត្រូវមកឲ្យបានមុនពេលសម្ភាសន៍

ហេតុអ្វីបានជាអ្នកត្រូវមកមុនយ៉ាងហោចណាស់១៥នាទីមុនពេលមកសំភាសន៍?

ពេលដែលអ្នកមកសម្ភាសន៍ការងារដំបូង អ្នកប្រាកដជាភ័យ និយាយអ្វីមិនត្រូវ អាចនឹងមានអាការថប់ៗទ្រូង ពិបាកដកដង្ហើមជាដើម ហើយវាគឺជាដើមហេតុដែលធ្វើឲ្យអ្នកមិនអាចឆ្លើយសំណួរបានគ្រប់ជ្រុងជ្រោយ និងមិនបានល្អផងដែរ។ដូចនេះជម្រើសល្អសម្រាប់អ្នក គឺអ្នកគួរតែមកដល់កន្លែងសម្ភាសន៍ការងារឲ្យបានមុនយ៉ាងហោចណាស់១៥នាទី ដើម្បីសម្រួលផ្លូវចិត្ត ផ្លូវអារម្មណ៍របស់អ្នកមានភាពធូរស្បើយ។ ម្យ៉ាងទៀតប្រសិនជាអ្នកមកមុនពេលអ្នកអាចស៊ាំពីទីតាំង ពីមនុស្សនៅទីនោះ ហើយមានភាពជឿជាក់ចំពោះការសម្ភាសន៍នេះទៀតផង។

ជារួមចំណុចទាំង៤ដែលបានបកខាងលើនេះពួកយើងសង្ឃឹមថា វានឹងជួយអ្នកឲ្យជាប់ក្នុងការសម្ភាសន៍ និងឆាប់ទទួលបានការងារមួយដែលអ្នកពេញចិត្ត។

 

ពាណិជ្ជកម្ម

តើធ្វើយ៉ាងម៉េចដើម្បីឲ្យអាជីវកម្មខ្នាតតូចរបស់អ្នកទទួលបានជោគជ័យ?

0

តើធ្វើយ៉ាងម៉េចដើម្បីឲ្យអាជីវកម្មខ្នាតតូចរបស់អ្នកទទួលបានជោគជ័យ?

មនុស្សជាច្រើនតែងតែភ័យខ្លាចក្នុងការបើកអាជីវកម្មដោយខ្លួនឯង ដោយសារតែពួកគេនៅមិនទាន់យល់ច្បាស់ពីរបៀបរកស៊ីឲ្យបានស៊ីជម្រៅនៅឡើយ។ជាធម្មតាការចេញរកស៊ីដំបូង អ្នកចាំបាច់ត្រូវតែមានការអត់ធ្មត់​ មានធនធាន មានចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងដំណើរការអាជីវកម្មនោះឲ្យបានល្អប្រសើរ ជាពិសេសគឺត្រូវស្វែងយល់ឲ្យបានស៊ីជម្រៅចំពោះការផ្ដល់ជូននូវសេវាកម្មមួយដ៏ល្អពេញចិត្តទៅកាន់អតិថិជន។ប្រសិនបើអ្នកមានចំណុចទាំងនេះ ការបើកដំណើរការអាជីវកម្មដោយខ្លួនឯង វាអាចនឹងធ្វើឲ្យអ្នកទទួលបានជោគជ័យ ព្រមទាំងទទួលបានអតិថិជន និង ប្រាក់ចំណូលបានកាន់តែច្រើនឡើងៗទៀតផង។យ៉ាងណាមិញបើសិនជាអ្នកចង់ចាប់ផ្ដើមអាជីវកម្មមួយឲ្យរីកចម្រើន និងមានវឌ្ឍនភាពល្អ អ្នកគួរតែចាប់ផ្ដើមធ្វើ និងគិតអំពីចំណុចទាំង៣ដែលបានរៀបរាប់ខាងក្រោមនេះ៖

១. រៀបចំនូវផែនការធុរកិច្ចរបស់អ្នក (Business Plan)

ការរៀបចំផែនការធុរកិច្ច គឺជារឿងចម្បងមួយដែលអ្នកគួរតែគិត ព្រោះវាអាចជួយណែនាំ ជួយតម្រង់ទិស និងបង្ហាញផ្លូវមួយដ៏ល្អក្នុងការចាប់ផ្ដើមដំណើរការអាជីវកម្មរបស់អ្នកឲ្យកាន់តែរីកចម្រើនទៅមុខយ៉ាងរលូន។ តួយ៉ាងយើងឃើញថា ការសរសេរផែនការអាជីវកម្មគឺប្រៀបបានទៅនឹងការគូសវាសទិសដៅនៅលើក្រដាសសមួយដើម្បីជួយឲ្យអ្នកដើរឆាប់ដល់គោលដៅដែលអ្នកបានកំណត់ទុក។

Business Plan, Business Planning

ជាក់ស្ដែងដូចជាការដើរចូលទៅក្នុងព្រៃដូច្នឹងដែរ ប្រសិនបើអ្នកដើរចូលទៅក្នុងព្រៃនោះដោយគ្មានផែនទី គ្មានត្រីវិស័យ ហើយថែមទាំងមិនស្គាល់ពីតំបន់ឬទីតាំងច្បាស់លាស់ផងនោះ គឺប្រាកដណាស់អ្នកនឹងវង្វេងផ្លូវ ហើយដើរចុះដើរឡើងនៅតែកន្លែងដដែល ទីតាំងដដែលឬអាចវង្វេងចូលទៅជ្រៅជាងមុនក៏ថាបាន ហើយចុងក្រោយគឺនៅតែមិនអាចរកច្រកចេញពីព្រៃនោះបានឡើយ។ប៉ុន្តែបើសិនជាអ្នកបានរៀបចំផែនទី មានត្រីវិស័យ មានរបស់របរប្រើប្រាស់ និងប្រដាប់ប្រដារការពារខ្លួនបានគ្រប់គ្រាន់ហើយនោះ ច្បាស់ណាស់ដែលថាអ្នកមិនខ្លាច មិនភ័យ មិនខ្វះខាតរបស់របរប្រើប្រាស់ ហើយក៏មិនខ្លាចវង្វេងនៅក្នុងព្រៃនោះដែរ។ ដោយសារតែហេតុនេះហើយទើបអ្នកត្រូវរៀបចំមុនពេលចាប់ផ្ដើមប្រតិបត្តិអ្វីមួយ ជាពិសេសទាក់ទងទៅនឹងអាជីវកម្មនេះតែម្ដង ពោលគឺអ្នកត្រូវត្រៀមខ្លួន ត្រៀមចិត្តត្រៀមកាយ និងត្រៀមផែនការរបស់អ្នកឲ្យបានត្រឹមត្រូវដើម្បីឆ្ពោះទៅរកវឌ្ឍភាព និង ភាពជោគជ័យ។ អ្វីដែលពិសេសនោះគឺថា ប្រសិនបើផែនការធុរកិច្ច (Business Plan) ដែលអ្នកបានគ្រោងទុកនោះមានភាពច្បាស់លាស់ ពិតប្រាកដ និងអាចទទួលយកបាន នោះអ្នកអាចនឹងទទួលបានប្រាក់កម្ចីពីធនាគារដើម្បីចាប់ផ្ដើមអាជីវកម្មរបស់អ្នក។

Image result for walk in forest

២. យល់ពីយុទ្ធសាស្ត្រទីផ្សារ ( Marketing Strategy )

ការធ្វើទីផ្សារ វាគឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការចាប់ផ្ដើមដំណើរការអាជីវកម្ម ព្រោះដើម្បីឲ្យមានគេស្គាល់អាជីវកម្មរបស់អ្នកច្រើន អ្នកត្រូវប្រើ និងរិះរកយុទ្ធសាស្ត្រទីផ្សារយ៉ាងណាដើម្បីឲ្យគេចាប់អារម្មណ៍ និងចង់សាកផលិតផលឬសេវាកម្មរបស់អ្នក ជាពិសេសគឺត្រូវស្វែងរកវីធីសាស្ត្រយ៉ាងម៉េចដើម្បីឲ្យធុរកិច្ចរបស់អ្នកមានអតិថិនច្រើន អាចឲ្យពួកគេនៅជាមួយអ្នកបានយូរអង្វែងនិងចងចាំពីផលិតផលរបស់អ្នកជានិច្ច។ ហេតុនេះហើយទើបអ្នកចាំបាច់ត្រូវតែយកចិត្តទុកដាក់ និងផ្ដោតសំខាន់ទៅលើការធ្វើទីផ្សារឲ្យបានខ្លាំង និងមានប្រសិទ្ធភាព ។ ម្យ៉ាងវិញទៀតនៅពេលណាដែលអ្នកទទួលបានអតិថិជនដែលមានសក្តានុពលច្រើន នោះអាជីវកម្មរបស់អ្នកនឹងរីកដុះដាលបានយ៉ាងល្អ។

Online Marketing, Internet Marketing

តួយ៉ាងផែនការទីផ្សាររបស់អ្នកគឺត្រូវបានកំណត់ដោយប្រភេទនៃអាជីវកម្មដែលអ្នកចង់ចាប់ផ្ដើម ប៉ុន្តែភាគច្រើនធុរកិច្ចដែលទទួលបានប្រាក់ចំណេញច្រើនគឺដោយសារតែពួកគេមានវត្តមាននៅលើបណ្ដាញសង្គមច្រើន និងមានគេហទំព័រល្អៗ។ហើយប្រសិនបើអ្នកមិនដឹងពីវិធីបង្កើត និងប្រតិបត្តិនូវផែនការទីផ្សារឲ្យបានល្អទេនោះ អ្នកអាចជួលអ្នកដែលមានជំនាញផ្នែកទីផ្សារនេះមកជួយគ្រប់គ្រង និងរៀបចំទើបជាការប្រសើរ។

៣. ប្រើប្រាស់ពេលវេលាឲ្យបានល្អ

ការគ្រប់គ្រងនិងរៀបចំពេលវេលាឲ្យបានល្អ វាជារឿងមួយដែលសំខាន់នៅពេលដែលអ្នកចាប់ផ្ដើមធុរកិច្ច។ ពេលដំបូងៗអ្នកត្រូវតែចំណាយពេលឲ្យបានច្រើន និងត្រូវយកចិត្តទុកដាក់ទៅលើដំណើរការរកស៊ីរបស់អ្នកឲ្យបានទៅមុខយ៉ាងរលូន ព្រោះដំណាក់កាលដំបូងតែងតែជាដំណាក់កាលមួយដែលលំបាក ត្រូវប្រឈមមុខជាមួយនឹងបញ្ហា រងនូវការរិះគន់ការទិះតៀនពីអតិថិជន និងដៃគូប្រកួតប្រជែងជាច្រើន។យ៉ាងណាមិញ បើអ្នកអាចរក្សា និង គ្រប់គ្រងធុរកិច្ចទីមួយរបស់អ្នកបាន នោះធុរកិច្ចបន្ទាប់ៗទៀតក៏អាចទៅមុខបានយ៉ាងប្រសើរដែរ។ ដូចនេះបើអ្នកចង់ឲ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យ អ្នកត្រូវចំណាយពេលផ្ដោតទៅលើវាឲ្យបានច្រើន ហើយត្រូវមើលការងារទាំងនោះឲ្យបានគ្រប់ជ្រុងជ្រោយចៀសវាងនូវកំហុសឆ្គង ឬហានិភ័យណាមួយអាចកើតឡើងជាយថាហេតុ។

Image result for time

សរុបមក មុនពេលដែលអ្នកចង់ចាប់ផ្ដើមអាជីវកម្មណាមួយ អ្នកគប្បីត្រូវគិតពីចំណេះដឹង និងសមត្ថភាពរបស់ខ្លួនឯងសិនថាមានគ្រប់គ្រាន់ហើយឬនៅ អាចទៅរួចដែរឬអត់ ហើយបើទៅរួច តើអ្នកចេះរៀបចំគម្រោងផែនការឲ្យបានច្បាស់លាស់ និងចេះវិភាគពីទីផ្សារឲ្យបានត្រឹមត្រូវហើយឬនៅ ធ្វើបែបនេះទើបអាចជួយឲ្យការចាប់ផ្ដើមអាជីវកម្មរបស់អ្នកប្រកបដោយភាពរីកចម្រើនទៅមុខបាន។

ពាណិជ្ជកម្ម

លក្ខណៈពិសេសនិងយុទ្ធសាស្រ្តទីផ្សារដ៏ជោគជ័យរបស់ហាងកាហ្វេ​ភ្លេងច័ន្ទ(Pleng Chan)

 

យើងសង្កេតឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យអាជីវកម្មហាងកាហ្វេកំពុងតែមានការរីកដុះដាលយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ អំទ្បុងពេលដែលហាងកាហ្វេជាច្រើនចាប់ផ្តើមបើកដំណើរការអាជីវកម្មរបស់ខ្លួនក៏មានហាងកាហ្វេខ្លះបាន​ខាតបង់ ក្ស័យធន​ហើយក៏បានបិទទៅវិញ។ ដូចដែលអ្នកបានដឹងស្រាប់ហើយថាការបើកហាងកាហ្វេមួយមិនសូវជាពិបាកប៉ុន្មានទេតែអ្វីដែលពិបាកនោះគឺការធ្វើយ៉ាងណាដើម្បីឲ្យអាជីវកម្មរបស់អ្នកអាចឈរជើង រីកចម្រើននិងដណ្តើមបាននូវចំណែកទីផ្សារនៅក្នុងបរិបទដែលពោរពេញទៅដោយការប្រកួតប្រជែងមួយនេះបាន ។

តើគួរតែធ្វើយ៉ាងណាដើម្បីឲ្យអតិថិជនស្គាល់និងចូលចិត្តមកហាងរបស់អ្នកកាន់តែច្រើន ?
តើធ្វើយ៉ាងណាដើម្បីឲ្យហាងរបស់អ្នកក្លាយទៅជាជម្រើសទីមួយនៅក្នុងចិត្តរបស់ពួកគេ ?

នៅក្នុងអត្ថបទនេះយើងនឹងលើកយកនូវហាងកាហ្វេដ៏ល្បីឈ្មោះមួយមកធ្វើការពិព័ណ៌នានិងបកស្រាយអំពីយុទ្ធសាស្រ្តទីផ្សារដែលធ្វើឲ្យហាងកាហ្វមួយនេះទទួលបាននូវភាពជោគជ័យនិងការគាំទ្រយ៉ាងច្រើនជាពិសេសពីស្រទាប់យុវវ័យ ។

ភ្លេងច័ន្ទគឺជាហាងកាហ្វេមួយដែលផ្តល់ជូនអតិថិជននូវ កាហ្វេដែលប្រកបទៅដោយគុណភាព ជម្រើសនៃភេសជ្ជៈ និង អាហារដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទ ។ ហាងកាហ្វេមួយនេះក៏មាននូវលក្ខណៈពិសេសនិងយុទ្ធសាស្រ្តទីផ្សារប្លែកៗពីគេជាច្រើនដែលគួរឲ្យកត់សម្គាល់ផងដែរ។

១ .​សោភ័ណ្ឌភាពនិងបរិយាកាសនៅក្នុងហាង

 

 

 

ហាងកាហ្វេដែលជោគជ័យភាគច្រើនមិនត្រឹមតែផ្តល់ជូនអតិថិជននូវកាហ្វេឬភេសជ្ជៈតែប៉ុណ្ណោះទេ​អ្វីដែលលើសពីនេះទៅទៀតនោះគឺជាអារម្មណ៍និងបរិយាកាសនៃការញុំាកាហ្វេ។ម្ចាស់អាជីវកម្មហាងកាហ្វេជាច្រើនបានមើលរំលងនូវចំណុចដ៏ពិសេសមួយនេះដែលជាហេតុធ្វើឲ្យអាជីវកម្មរបស់ពួកគេពុំសូវទទួលបានភាពជោគជ័យទ្បើយ ​។​​​ និយាយដល់ចំណុចនេះ​ហាងកាហ្វេភ្លេងច័ន្ទគឺពិតជាធ្វើបានយ៉ាងល្អខ្លាំងណាស់​។ នៅពេលដែលអ្នកឈានជើងដើរចូលទៅក្នុងហាងកាហ្វេមួយនេះ អ្នកប្រាកដជាពេញចិត្តជាមួយនឹងបរិយាកាសនៅក្នុងហាងដែលពោរពេញទៅដោយសោភ័ណ្ឌភាពនិងការរៀបចំតុបតែងប្រកបដោយភាពច្នៃប្រឌិតនិងគួរឲ្យទាក់ទាញគ្មានទាស់ភ្នែកកន្លែងណាទ្បើយ។ ការរៀបចំបរិយាកាសនៅក្នុងហាងកាហ្វេនេះគឺតម្រូវទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជនស្ទើរតែគ្រប់ប្រភេទ ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាវាមិនត្រឹមតែជាហាងកាហ្វេធម្មតាតែជាកន្លែងដែលអាចសម្រាកនិងចំណាយពេលទៅលើអ្វីដែលពួកគេចូលចិត្តទៅវិញ ។ ភ្លេងច័ន្ទក៏បានបង្កើតជាបន្ទប់ប្រជុំខ្នាតតូចសម្រាប់បុគ្គលិកឬម្ចាស់អាជីវកម្មជួបជុំពិភាក្សាការងារផ្សេងៗប្រកបដោយលក្ខណះស្ងប់ស្ងាត់និងឯកជនក៏ដូចជាសម្រាប់​សិស្សនិស្សិតក្នុងការសិក្សាស្រាវជ្រាវ​និងជួបជុំពិភាក្សាជាមួយមិត្តភក្តិប្រកបដោយភាពសប្បាយរីករាយផងដែរ ។  យ៉ាងណាមិញហាងកាហ្វេមួយនេះក៏មាននូវសៀវភៅដ៏សម្បូរបែបរាប់ពាន់ក្បាលសម្រាប់អតិថិជនដែលចូលចិត្តការអានដើម្បីមកសម្រាកកម្សាន្តនិងអាននូវសៀវភៅដែលពួកគេចូលចិត្ត។ លើសពីនេះទៅទៀតភ្លេងច័ន្ទក៏បាននូវឧបករណ៍តន្រ្តីនានាសម្រាប់អតិថិជនដែលចូលចិត្តលេងនូវតន្ត្រីមកសម្រាកកម្សាន្តនិងលេងនូវឧបករណ៍ទាំងនោះទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។​​

 

 

 

ជារួមនេះគឺជាវិធីសាស្ត្រដ៏ល្អមួយក្នុងការទាក់ទាញ និងផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អជាមួយអតិថិជនដោយធ្វើឲ្យពួកគេមានអារម្មណ៍ថាអ្នកជាផ្នែកមួយនៃចំណង់ចំណូលចិត្តរបស់ពួកគេ។​​​​​ ដូច្នេះហើយការដែលអ្នកព្យាយាមបំពេញនូវតម្រូវការនិងចំណង់ចំណូលចិត្តរបស់អតិថិជនគឺពិតជារឿងដែលសំខាន់និងចាំបាច់ណាស់សម្រាប់អាជីវកម្ម ។

 

២ .កសាងនូវគុណតម្លៃនៃអាជីវកម្ម

​វាជាការពិតណាស់ដែលថាអ្នកបង្កើតអាជីវកម្មទ្បើងដើម្បីទាញយកប្រាក់ចំណូលពីអតិថិជន​ ។​​ ប៉ុន្តែការធ្វើអាជីវកម្មមួយឲ្យបាន​ជោគជ័យនិងយូរអង្វែរមិនមែនផ្តោតសំខាន់ទៅលើតែការលក់តែមួយមុខនោះទេ​​។ អ្វីដែលលើសពីនេះទៅទៀតនោះគឺជាការកសាងនូវទំនាក់ទំនងដ៏ល្អបំផុតជាមួយអតិថិជនទើបពួកគេអាចនៅជាមួយអ្នកបានយូរ​អង្វែង។​​​​​​​ ​ ជាក់ស្តែងដូចជាអ្វីដែលភ្លេងច័ន្ទបានធ្វើកន្លងមកនេះគឺពួកគេព្យាយាមបង្កើតនូវគុណតម្លៃដ៏ល្អនិងមានប្រយោជន៍ជាច្រើនជូនដល់អតិថិជន​​​តាមរយៈការផ្តល់ជូននូវវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃផ្សេងៗរួមមាន​ វគ្គគូរគំនូរ ថតរូប​ លេងឧបករណ៍តន្រ្តី​ ជាដើម។​ ក្រៅពីនេះពួកគេក៏បានបង្កើតនូវសិក្ខាសាលាខ្លីៗដោយអញ្ជើញនូវវាគ្មិនល្បីៗជាច្រើនរូបដើម្បីមកចែករំលែកបទពិសោធន៍និងចំណេះដឹងក្នុងគោលបំណងជួយពង្រឹងសម្ថភាពដល់សិស្ស​ និស្សិតនិង​ អ្នកធ្វើការ​​​​​​​​​​​​​​​ជាដើម​ ​។​ ជាលទ្ធផលពួកគេទទួលបាននូវការគាំទ្រនិងការស្រលាញ់ចូលចិត្តពីអតិថិជនយ៉ាងច្រើន។

អាស្រ័យហេតុនេះក្នុងនាមជាម្ចាស់អាជីវកម្មអ្នកគួរតែព្យយាមរិះរកនិងបង្កើតនូវគុណតម្លៃសម្រាប់អតិថិជនរបស់អ្នកឲ្យបានច្រើនហើយព្យាយាមថែរក្សាពួកគេឲ្យបានល្អនោះពួកគេនិងក្លាយទៅជាណែនាំអំពីអាជីវកម្មរបស់អ្នកទៅកាន់មនុស្សជុំវិញខ្លួនពួកគេជាក់ជាមិនខាន។​​ អ្នកកាន់តែផ្តល់នូវតម្លៃទៅឲ្យពួកគេច្រើនប៉ុណ្ណា ពួកគេនឹងក៏នឹងផ្តល់នូវផលតបស្នងឲ្យអ្នកកាន់តែច្រើនប៉ុណ្ណោះដែរ​​ ។​ ពួកគេមិនមែនត្រឹមតែជាអតិថិជនធម្មតានោះទេ​ ផ្ទុយទៅវិញពួកគេគឺជាអ្នកគាំទ្រដ៏ស្មោះត្រង់នៃអាជីវកម្មរបស់អ្នក​។

៣​ .ការអនុវត្តន៍នូវយុទ្ធសាស្រ្តទីផ្សារឌីជីថល

មធ្យោបាយដ៏ល្អបំផុតដែលអាចធ្វើឲ្យអតិថិជនស្គាល់និងចងចាំពីអាជីវកម្មរបស់អ្នកនោះគឺតាមរយៈការធ្វើទីផ្សារឌីជីថល។  ភ្លេងច័ន្ទបានចាប់យកចំណុចនេះជាគោលហើយអនុវត្តន៍បានយ៉ាងល្អប្រកបទៅដោយភាពជោគជ័យ ។ ហាងកាហ្វេមួយនេះតែងតែធ្វើការថតរូបភាពប្រកបទៅដោយសោភ័ណ្ឌភាពនិងវីដេអូដែលណែនាំអំពីភេសជ្ជៈនិងមុខម្ហូបដ៏ឆ្ងាញ់ពិសារជាច្រើនហើយផ្សព្វផ្សាយនៅតាមបណ្តាញសង្គមដើម្បីឲ្យអតិថិជនបានឃើញ។ បន្ថែមពីនេះទៅទៀត ពួកគេក៏បង្កើតជាវីដេអូសាច់រឿងយុវវ័យខ្លីៗដោយផ្តិតយកនូវបរិយាកាស​នៅក្នុងហាងដើម្បីឲ្យអ្នកដែលទស្សនាវីដេអូទាំងនោះបានស្គាល់និងនឹកចាំពីហាងកាហ្វេរបស់ពួកគេ ។ដូចដែលអ្នកបានដឹងស្រាប់ហើយថានៅក្នុងបណ្តាញសង្គម ចំពោះវីដេអូណាដែលគួរឲ្យចាប់អារម្មណ៍តែងតែទទួលបាននូវការចែករំលែក(Share)កាន់តែច្រើនដែរ​​។​ នៅពេលដែលមានអ្នកចែករំលែកកាន់តែច្រើនឱកាសដែលមានអ្នកឃើញនិងស្គាល់នូវហាងកាហ្វេរបស់ពួកគេក៏ច្រើនដែរ​​​ ។​ នេះគឺជាវិធីក្នុងការ​ផ្សព្វផ្សាយអាជីវកម្មមួយដ៏ល្អនិងមានប្រសិទ្ធិភាពខ្ពស់ផងដែរ​​​​​​​។​​ លើសពីនេះទៅទៀតពួកគេក៏បង្កើតនូវការលែងហ្គេមងាយៗនៅតាមបណ្តាញសង្គម​​ដើម្បីបង្កើនចំនួយ​ Like និង Share ហើយផ្តល់រង្វាន់ដល់អតិថិជនណាដែលបានឈ្នះផងដែរ ។​ ​ទាំងនេះហើយគឺជាយុទ្ធសាស្រ្តទីផ្សារឌីជីថលដែលអាចជួយបង្កើនកេរ្តិ៍ឈ្មោះនិងរូបភាពនៃអាជីវកម្មបានយ៉ាងល្អ ៕

 

 

ពាណិជ្ជកម្ម

តើបណ្តាញសង្គមមានលក្ខណៈពិសេស មុខងារនិងអត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះសម្រាប់អាជីវកម្ម?

តើបណ្តាញសង្គមមានលក្ខណៈពិសេស មុខងារនិងអត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះសម្រាប់អាជីវកម្ម?

 

យោងទៅតាមគេហទំព័រ Hootsuite បានបង្ហាញថាចំនួននៃអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជាមានការកើនទ្បើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ នាឆ្នាំ២០២០នេះទិន្នន័យនៃអ្នកប្រើប្រាស់មានចំនួនយ៉ាងច្រើនរហូតទៅដល់៩.៧០លាននាក់។ យើងសង្កេតឃើញថាបណ្តាញសង្គមគឺពិតជាមាននូវវិសាលភាពនិងឥទ្ធិពលយ៉ាងខ្លាំងដែលធ្វើម្ចាស់អាជីវកម្មជាច្រើនបានចាប់អារម្មណ៍ហើយងាកមកប្រើប្រាស់បណ្តាញសង្គមក្នុងការទីផ្សារនិងផ្សព្វផ្សាយអាជីវកម្មរបស់ពួកគេ​។​ ដូចដែលអ្នកបានដឹងស្រាប់ហើយថាបណ្តាញសង្គមមានច្រើនប្រភេទណាស់ដូចជា​​ Facebook ,Tik Tok , Twitter , Pinterest , Instagram , LinkedIn ជាដើម ។​​​​​​​

តើបណ្តាញសង្គមទាំងនោះមានលក្ខណៈពិសេស​ មុខងារនិងអត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះសម្រាប់អាជីវកម្ម?

អត្ថបទនេះនឹងលើកយកនូវបណ្តាញសង្គមចំនួន ​៤ ​មកធ្វើការរៀបរាប់ បកស្រាយនិងបង្ហាញ​​​អំពីមុខងារនិងអត្ថប្រយោជន៍​​​​

១​. Facebook

​​​អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់ច្បាស់ហើយអំពីបណ្តាញសង្គមមួយនេះ​។​ ​​​​​​នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះចំនួននៃអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ​មានយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតទៅដល់​ ​៩.២០លាននាក់។​​​ បណ្តាញសង្គម​មួយនេះមិនមែនត្រឹមតែជាវេទិកាសម្រាប់ចែករំលែកនូវព័ត៌មានថ្មីៗ​​ ​ចំណេះដឹងផ្សេងៗ​​ ​​​​​​​​​​ឬក៏រឿងរ៉ាវផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ ប៉ុន្តែ​​​​​វាក៏ជាប្រព័ន្ធផ្សព្វផ្សាយមួយដ៏មានសក្តានុពលនិងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់សម្រាប់អាជីវកម្មផងដែរ។​​​ អ្នកអាចបង្កើតនូវទំព័រផ្លូវការណ៍(Page)សម្រាប់អាជីវកម្មអ្នករួចប្រើប្រាស់បណ្តាញសង្គមមួយនេះ​​​ជាវេតិកាសម្រាប់ចែករំលែកនូវព័ត៌មាន​និង​​​ចំណេះដឹងនានាស្តីអំពីអាជីវកម្មរបស់អ្នក​​​។​ តាមរយៈការបង្កើតនូវមាតិកាផ្សេងៗដូចជា​រូបភាព​ វីដេអូ​​​និងសារជាសម្លេងជាដើម ជា​ប្រយោជន៍ដើម្បីឲ្យអតិថិជនបានស្គាល់នូវអាជីវកម្មរបស់អ្នកច្បាស់ជាងមុន ដែលនេះក៏ជាមធ្យោបាយមួយដ៏ល្អបំផុតក្នុងការផ្សព្វផ្សាយនិងបង្កើននូវកេរ្តិ៍ឈ្មោះនៃអាជីវកម្មរបស់អ្នកផងដែរ។ ​​​​​​​​អ្វីដែលពិសេសនោះគឺ Facebook ក៏មាននូវមុខងារ(Feature) ដ៏អស្ចារ្យមួយគឺ​ Facebook Insight ដែលអាចជួយអ្នកក្នុងការតាមដានអំពីសកម្មភាពផ្សេងៗនៃទំព័រអាជីវកម្មរបស់អ្នករួមជាមួយនឹងទិន្នន័យដ៏លម្អិតនៃចំនួនអ្នកដែល​ Like Comment ​​View នូវរាល់​រូបភាព​ឬក៏វីដេអូដែលអ្នកបានបង្ហោះ។​​​ ​​​​​​មិនត្រឹមតែប៉ុណ្ណោះ​អ្នកក៏អាចស្វែងរកនូវទិន្នន័យមួយចំនួនដូចជា​​ អាយុ​ ភេទ​​​​​​​​​ ក៏ដូចជាទីតាំង​​​​​ដែលអតិថិជនរបស់អ្នករស់នៅជាដើម។​ ទិន្នន័យទាំងអស់នេះគឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងដែលអាចជួយអ្នកក្នុងការបែងចែកនិងកំណត់នូវអតិថិជនគោលដៅរបស់អ្នកជាពិសេសនៅពេលដែលអ្នកចង់ធ្វើការ​ Boost Page​ ឬក៏ Boost Post​ នៃទំព័រអាជីវកម្មរបស់អ្នក។​ លើសពីនេះទៅទៀត​ Facebook ក៏មានបន្ថែមនូវមុខងារពិសេសៗជាច្រើនទៀតដែលបង្កនូវភាពងាយស្រួលនិងមានលក្ខណៈសមប្រកបសម្រាប់អាជីវកម្មរបស់អ្នក។​ អាស្រ័យហេតុនេះហើយទើបអាជីវកម្មរបស់អ្នកគួរតែមានវត្តមាននៅលើបណ្តាញសង្គមមួយនេះ។​​​​​​​​​

២​. Instagram

បណ្តាញសង្គមមួយនេះទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូទាំងពិភពលោកដោយផ្តោតសំខាន់ទៅលើមាតិកា (Content) ជារូបភាពនិងវីដេអូ។​ Instagram បានភ្ជាប់មកជាមួយនឹងមុខងារពិសេសៗមួយចំនួនដូចជា​ Story ដែលអនុញ្ញាតឲ្យអ្នកចែករំលែកនូវរូបភាពនិងវីដេអូខ្លីដែលទាក់ទងទៅនឹងផលិតផលឬសេវាកម្មរបស់អ្នក។​ មិនតែប៉ុណ្ណោះ Instagram​ ក៏មាន​នូវ​ Filter ជាច្រើនដែលអាចជួយអ្នកក្នុងការ​​កែលម្អ(edit)រូបភាពឲ្យមានភាពទាក់ទាញជាងមុនទៅតាមចំណង់ចំណូលរបស់អ្នកផងដែរ។ជាក់ស្តែងក្រុមហ៊ុនម៉ាកល្បីៗជាច្រើននៅលើពិភពលោកដូចជា​ Nike  Channel Gucci ជាដើមបានប្រើប្រាស់​​បណ្តាសង្គមដ៏មានឥទ្ធិពលមួយនេះសម្រាប់ផ្សព្វផ្សាយផលិតផលរបស់ពួកគេដោយបង្ហាញពីរូបរាងដ៏គួរឲ្យ​​​​​​​​​ទាក់ទាញនៃផលិតផលជាច្រើនតាមរយៈរូបភាពនិងវីដេអូដែលប្រកបទៅដោយគុណភាពខ្ពស់។ បណ្តាញសង្គមមួយនេះសាកសមបំផុតសម្រាប់កសាងនូវរូបភាពនៃអាជីវកម្មរបស់អ្នកដើម្បីឲ្យអតិថិជនបានស្គាល់។​​​​​​​​​​​​​ លើសពីនេះទៅទៀត​អ្នកក៏អាច​​​​​​​​​​ធ្វើការ​ Live Video ដែលបង្ហាញអំពីផលិតផលឬសេវាកម្មរបស់អ្នកនៅលើបណ្តាញសង្គមមួយនេះផងដែរ។ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ Instagram រហូតទៅដល់​ ៦.១០លាននាក់​ដោយភាគច្រើនជាយុវវ័យចន្លោះពីអាយុ​​ ១៣ ទៅ ៣៥​​​​​​​ឆ្នាំ។​ តាមរយៈទិន្នន័យខាងលើនេះសបញ្ជាក់ឲ្យឃើញថា វាគឺជាឱកាសដ៏សម្រាប់អ្នកក្នុងការប្រើប្រាស់បណ្តាញសង្គមមួយនេះក្នុងការធ្វើទីផ្សារនិងផ្សព្វផ្សាយអំពីផលិតផលឬសេវាកម្មរបស់អ្នក។

.LinkedIn

LinkedIn គឺជាបណ្តាញសង្គមមួយដែលមានលក្ខណៈស្តង់ដានិងផ្តោតសំខាន់ទៅលើការបង្កើតទំនាក់ទំនងក្នុងវិស័យធុរៈកិច្ច ។ ជាទូទៅអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះភាគច្រើន ជាបុគ្គលិកនៃស្ថាប័នរដ្ឋនិងឯកជនផ្សេងៗដែលប្រកបទៅដោយវិជ្ជាជីវៈ បញ្ញាវ័ន្ត និង ម្ចាស់អាជីវកម្មជាច្រើនទៀតផង ។ សព្វថ្ងៃនេះក្រុមហ៊ុនធំៗជាច្រើនដូចជា​ Chip Mong  ធនាគារ​ ABA ​  BRED BANK ជាដើម តែងតែធ្វើការផ្សព្វផ្សាយនិងចែករំលែកនូវព្រឹត្តការណ៍និងព័ត៌មានថ្មីៗស្តីអំពីអាជីវកម្មរបស់ខ្លួនក៏ដូចជាការផ្ដល់ជូននូវឱកាសការងារផ្សេងៗជាច្រើនផ្នែកនៅលើបណ្តាញសង្គមមួយនេះ។​ ដូច្នេះហើយតាមរយៈ LinkedIn អ្នកអាចធ្វើការស្វែងរកនូវឱកាសការងារផ្សេងៗទៅតាមជំនាញនិងវិជ្ជាជីវៈរបស់អ្នកផងដែរ។ ក្រៅពីនេះអ្នកក៏ធ្វើការពង្រីកនូវទំនាក់ទំនងការងារជាមួយនឹងបុគ្គលផ្សេងៗជាច្រើនទៀតបានយ៉ាងទូលំទូលាយ។​ ម្យ៉ាងវិញទៀត LinkedIn ក៏មាននូវមុខងារមួយចំនួនដែលអាចឱ្យអ្នកបង្ហាញនូវប្រវត្តិនៃការងាររបស់អ្នក សមិទ្ធផលការងារដែលអ្នកទទួលបាន លក្ខណៈសម្បត្តិនិងជំនាញផ្សេងៗដែលអ្នកមានផងដែរ ពីព្រោះថាក្រុមហ៊ុនធំៗភាគច្រើនអាចនឹងស្វែងរកព័ត៌មានមួយចំនួនអំពីអ្នកនៅលើបណ្តាញសង្គមមួយនេះ ។ ​សម្រាប់ម្ចាស់អាជីវកម្មវិញការដែលអ្នកមាននូវគណនី​ LinkedIn អាចនឹងធ្វើឲ្យអាជីវកម្មរបស់អ្នកមើលទៅមានភាពស្តង់ដានិងប្រកបទៅដោយវិជ្ជាជីវៈក៏ដូចជាបង្កើននូវមុខមាត់នៃអាជីវកម្មរបស់អ្នកបាន​មួយកម្រិតទៀតផងដែរប្រសិនបើអ្នកចេះគ្រប់គ្រងគណនី​របស់អ្នកបានល្អនិងត្រឹមត្រូវ​។​​​

. ​​ Tik Tok

Tik Tok គឺជាបណ្តាញសង្គមមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្កើតនិងចែលរំលែកនូវវីដេអូខ្លីៗអមជាមួយនឹងបទចម្រៀងផ្សេងៗក្នុងរយៈពេល១៥​-៦០ វិនាទី។ នាចុងឆ្នាំ២០១៩ បណ្តាញសង្គមមួយនេះទទួលបាននូវការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ជាពិសេសយុវវ័យដែលមានចំនួនរហូតទៅដល់ ៨០០​ លាននាក់ហើយចំនួននៃអ្នកប្រើប្រាស់នេះទៀតសោតអាចនឹងកើនទ្បើងរហូតដល់ទៅ ១០០០ លាននៅក្នុងឆ្នាំ២០២០នេះដោយយោងទៅតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុនផ្ទាល់។ បើនិយាយចំពោះអាជីវកម្មវិញ Tik Tok គឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពក្នុងផ្សព្វផ្សាយនូវផលិតផលឬសេវាកម្មរបស់ខ្លួនទៅកាន់អតិថិជន។ ដោយសារតែចំនួននៃអ្នកប្រើប្រាស់បណ្តាញសង្គមនេះមានច្រើនហេតុដូច្នេះហើយឱកាសដែលអតិថិជនបានឃើញនិងស្គាល់អំពីអាជីវកម្មរបស់អ្នកក៏មានច្រើនផងដែរ ។ អ្នកប្រហែលជាឆ្ងល់ហើយថា តើអ្នកអាចផ្សព្វផ្សាយពីផលិតផលឬសេវាកម្មរបស់អ្នកយ៉ាងណាទើបទទួលបាននូវលទ្ធផលខ្ពស់ ? ចម្លើយនោះគឺអ្នកអាចបង្កើតជាវីដេអូកម្សាន្តខ្លីៗដែលប្រកបទៅដោយភាពច្នៃប្រឌិត កំប្លែងៗ  ដែលគួរឲ្យចាប់អារម្មណ៍និងទាក់ទាញដែល​បង្ហាញអំពីផលិតផលឬសេវាកម្មរបស់អ្នក។ ម្យ៉ាងវិញទៀតអ្នកក៏អាចសហការជាមួយនឹងអ្នកដែលមានប្រជាប្រិយភាព( influencers) នៅលើបណ្តាញសង្គមមួយនេះដើម្បីឲ្យពួកគេផ្សព្វផ្សាយនិងណែនាំពីផលិតផលឬក៏សេវាកម្មរបស់អ្នកទៅកាន់អ្នកគាំទ្ររបស់ពួកគេដែលជាអតិថិជនគោលដៅរបស់អ្នកផងដែរ។ ហេតុដូច្នេះប្រសិនបើអ្នកជាម្ចាស់អាជីវកម្មហើយចង់ផ្សព្វផ្សាយពីផលិតផលឬសេវាកម្មរបស់អ្នក​ Tik Tok គឺជាជម្រើសដ៏ល្អនិងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់​​​​ ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

ពាណិជ្ជកម្ម

សំណួរទាំង៥ដែលអាចជួយអ្នកក្នុងឲ្យការរៀបចំផែនការទីផ្សារប្រកបដោយប្រសិទ្ធិភាព

marketing

 

ការធ្វើទីផ្សារគឺពិតជាមានភាពចាំបាច់ណាស់សម្រាប់អាជីវកម្ម​​ពីព្រោះថាវាគឺជាកត្តាចម្បងដែលជម្រុញឱ្យការលក់របស់អ្នកកើនទ្បើង។​ អាស្រ័យហេតុនេះហើយដើម្បីឲ្យការធ្វើទីផ្សាររបស់អ្នកទទួលបាននូវលទ្ធផលខ្ពស់អ្នកចាំបាច់ត្រូវតែរៀបចំនិងធ្វើផែនការទីផ្សារឱ្យបានល្អនិងស្របទៅតាមគោលដៅរបស់ក្រុមហ៊ុន។

ខាងក្រោមនេះគឺជាសំណួរទាំង៥ដែលអាចជួយអ្នកក្នុងធ្វើផែនការទីផ្សារប្រកបដោយប្រសិទ្ធិភាព ​:

 ១. តើអ្វីជាគុណតម្លៃនៃអាជីវកម្មរបស់អ្នក?

គុណតម្លៃនៃអាជីវកម្មគឺជាការពិព័ណ៌នាយ៉ាងខ្លីអំពីអាជីវកម្មរបស់អ្នកដោយភ្ជាប់ជាមួយខ្លឹមសារនិងចំណុចពិសេសមួយចំនួនដែលធ្វើឱ្យអាជីវកម្មរបស់អ្នកខុសប្លែកពីដៃគូរប្រកួតប្រជែង។ វាក៏ជាអ្វីដែលអ្នកគួរតែមានផងដែរនៅមុនពេលដែលអ្នកចាប់ផ្តើមនូវអាជីវកម្មពីព្រោះថាគុណតម្លៃនៃអាជីវកម្មនេះហើយគឺជាអ្នកតម្រង់ទិសនៅក្នុងការធ្វើទីផ្សាររបស់អ្នក។ លើសពីនេះទៅទៀតវាក៏ហេតុផលដែលជម្រុញឱ្យអតិថិជនជ្រើសរើសផលិតផលឬសេវាកម្មរបស់អ្នកជាជាងដៃគូរប្រកួតប្រជែងផងដែរ។ ជាក់ស្តែងដូចជា Uber ដែលមនុស្សជាច្រើនបានស្គាល់រួចមកហើយថាជាកម្មវិធីទូរស័ព្ទដៃប្រើសម្រាប់ជួយសម្រួលដល់អ្នកប្រើប្រាស់នៅក្នុងការហៅតាក់ស៊ី​។​ គុណតម្លៃរបស់ពួកគេគឺ”ការធ្វើដំណើររបស់អ្នកនឹងមានភាពងាយស្រួលហើយរហ័សជាងមុនដោយគ្រាន់តែចុចនៅប៊ូតុងមួយនៅលើទូរស័ព្ទរបស់អ្នកនោះតាក់ស៊ីនឹងមកដល់កន្លែងអ្នកតែម្តង។ អ្នកបើកបររបស់អ្នកនឹងដឹងច្បាស់ពីកន្លែងដែលអ្នកចង់ទៅ។ រីឯការបង់ប្រាក់វិញនឹងត្រូវធ្វើតាមរយះទូរស័ព្ទរបស់អ្នកប្រកបដោយភាពងាយស្រួលនិងរហ័សទាន់ចិត្ត”។ ​​​​ ដូចដែលអ្នកបានឃើញស្រាប់ហើយថាគុណតម្លៃនៃអាជីវកម្មរបស់ពួកគេគឺពិតជាមានភាពច្បាស់លាស់និងអាចបំពេញតម្រូវការបស់អតិថិជនបានយ៉ាងល្អប្រសើរទៀតផង។ ដូច្នេះហើយអ្នកគួរតែបង្កើតនូវគុណតម្លៃនៃអាជីវកម្មរបស់អ្នកឱ្យបានល្អជាមុនសិនមុននឹងធ្វើការចាប់ផ្តើមនូវអាជីវកម្មរបស់អ្នក។

២. តើអ្នកណាជាអតិថិជនគោលដៅរបស់អ្នក?

 

មុននឹងអ្នកចាប់ផ្តើមបង្កើតនូវយុទ្ធសាស្រ្តទីផ្សារអ្នកគួរតែកំណត់និងបែងចែកឱ្យបានច្បាស់លាស់ពីប្រភេទនៃអតិថិជនគោលដៅរបស់អ្នកជាមុនសិន។​ ការធ្វើបែបនេះនឹងជួយឱ្យអ្នកអាចស្វែងយល់និងដឹងច្បាស់អំពីតម្រូវការដ៏ពិតប្រាកដរបស់ពួកគេបាន។ ក្រោយពេលដែលអ្នកបានដឹងច្បាស់ហើយអ្នកនឹងអាចរៀបចំនូវយុទ្ធសាស្រ្តទីផ្សារបានល្អប្រសើរនិងប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ចំណុចដែលអ្នកគួរតែលើកយកមកសិក្សាមានដូចជា :
⁃ តើពួកគេជាអ្នកណា?
⁃ តើពួកគេជាមនុស្សប្រុស​ឬក៏ស្រី?
⁃ តើពួកគេមានអាយុប៉ុន្មានឬស្ថិតនៅក្នុងវ័យណា?
⁃ តើពួកគេរស់នៅឯណាឬតំបន់ណា?
⁃​ តើពួកគេប្រកបការងារអ្វី?
⁃​តើពួកគេមានចំណូលប្រចាំខែជាមធ្យមប៉ុន្មាន?

⁃ តើចំណង់ចំណូលចិត្តរបស់ពួកគេមានទំនោរទៅលើអ្វី?
⁃ តើបញ្ហាឬក៏តម្រូវការអ្វីដែលពួកគេកំពុងតែជួបប្រទះ ?

៣. តើអ្នកណាជាដៃគូប្រកួតប្រជែងរបស់អ្នក?

អ្នកត្រូវតែកំណត់ឱ្យបានថាតើដៃគូរប្រកួតប្រជែងរបស់អ្នកជាអ្នកណា ហើយពួកគេកំពុងតែធ្វើអ្វីខ្លះដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេ។ ការដឹងនិងស្គាល់ច្បាស់ពីដៃគូប្រកួតប្រជែងរបស់អ្នកនឹងជួយឱ្យអ្នកអាចវិភាគព្រមទាំងសិក្សាប្រៀបធៀបអាជីវកម្មរបស់អ្នកនិងអាជីវកម្មរបស់ពួកគេដើម្បីឱ្យអ្នកអាចអភិវឌ្ឍន៍ខ្លួនបាន។ ការសង្កេតនិងវិភាគអំពីដៃគូប្រកួតប្រជែងគឺជាគន្លឹះនៃភាពជោគជ័យសម្រាប់អាជីវកម្ម។

ចំណុចដែលអ្នកគួរតែលើកយកមកសិក្សាមានដូចជា :

⁃ តើផលិតផលឬសេវាកម្មអ្វីដែលពួកគេកំពុងតែធ្វើអាជីវកម្ម?
⁃ តើពួកគេកំណត់តម្លៃនៃផលិតផលយ៉ាងដូចម្តេច?
⁃ តើពួកគេចែកចាយនិងដឹកជញ្ជូនដោយរបៀបណា?
⁃ តើអ្វីដែលជាចំណុចខ្លាំងនិងចំណុចខ្វះខាតដែលមាននៅក្នុងអាជីវកម្មរបស់ពួកគេ?
⁃ តើអ្នកណាជាអតិថិជនរបស់ពួកគេ?
⁃ តើផលិតផលអ្វីខ្លះដែលអតិថិជនតែងតែទិញពីពួកគេ?

៤. តើអ្វីទៅជាគោលដៅនៃការធ្វើទីផ្សាររបស់អ្នក?

គោលដៅនៃអាជីវកម្មគឺជាអ្វីដែលអ្នកចង់សម្រេចឱ្យបានតាមរយះការដាក់ចេញនូវសកម្មភាពទីផ្សារ​ ។​​​​​​​​​​​​​​​​ ជាដំបូងអ្នកត្រូវតែដឹងអោយបានច្បាស់ជាមុនសិនថាអ្នកចង់បានអ្វីអោយពិតប្រាកដពីអាជីវកម្មរបស់អ្នក​។​ តើអ្នកចង់បង្កើននូវកេរ្តិ៍ឈ្មោះនៃអាជីវកម្មរបស់អ្នកអោយមានអតិថិជនស្គាល់ច្រើនជាងមុន ឬ ក៏អ្នកចង់អោយការលក់របស់អ្នកកើនទ្បើង ? អ្នកត្រូវតែមានចក្ខុវិស័យនិងគោលបំណងច្បាស់លាស់សម្រាប់អាជីវកម្មរបស់អ្នក ​​​​​​​​​​​​​​​​​​​​​។ បន្ទាប់មកអ្នកត្រូវតែដឹងពីមធ្យោបាយដែលអាចជួយអ្នកក្នុងការសម្រេចនូវគោលបំណងទាំងនោះបាន ។ ឧទាហរណ៍ថា អ្នកជាម្ចាស់អាជីវកម្មហាងកាហ្វេខ្នាតមធ្យមមួយដោយក្នុងមួយថ្ងៃអ្នកលក់បានត្រឹមតែ៥០កែវ​​​​តែប៉ុណ្ណោះ ដូច្នេះហើយអ្នកចង់ឱ្យការលក់របស់អ្នកមានការកើនទ្បើងអោយបាន១០០ កែវក្នុងមួយថ្ងៃ ។​ បន្ទាប់ពីដឹងអំពីគោលដៅរបស់អ្នកហើយអ្វីដែលអ្នកគួរតែធ្វើបន្តទៀតគឺជាការរៀបចំនូវផែនការសកម្មភាព​​ដូចជា ការធ្វើប្រម៉ូសិនផ្សេងៗនៅក្នុងហាង បង្កើតជាហ្គេមសប្បាយៗហើយផ្តល់រង្វាន់ដល់អ្នកដែលឈ្នះ រៀបចំបរិយាកាសនៅក្នុងហាងយ៉ាងណាអោយមានភាពទាក់ទាញនិងថតរូបភាពស្អាតៗរបស់អតិថិជននៅក្នុងហាងរបស់អ្នកហើយបង្ហោះនៅលើបណ្តាញសង្គមជាដើម​។​​​​ ​ដែលនេះជាឧទាហរណ៍ក៏ដូចជាគំនិតមួយចំនួនសម្រាប់អ្នកក្នុងការយកជាគំរូនៅក្នុងការអនុវត្តន៍ផងដែរ។

៥.​តើអ្នកបានត្រៀមនូវកញ្ចប់ថវិកាប៉ុន្មានសម្រាប់ចំណាយទៅលើការធ្វើទីផ្សាររបស់អ្នក?

ការអនុវត្តន៍នូវផែនការទីផ្សារតែងតែត្រូវការជាចាំបាច់នូវថវិកាសម្រាប់ចំណាយទៅលើដំណើរការទាំងមូល។ អ្នកត្រូវតែគិតនិងបែងចែកអោយបានច្បាស់លាស់អំពីប្រភពនៃការចំណាយផ្សេងៗដើម្បីឲ្យអ្នក​មានភាពងាយស្រួលក្នុងការរៀបចំនិងត្រៀមទុកជាមុននូវកញ្ចប់ថវិកាដែលសមាមាត្រនឹងការចំណាយទាំងនោះ ។​​​​ ការធ្វើដូច្នេះគឺអាចជួយអ្នកក្នុងការបញ្ជៀសនូវហានិភ័យនៃការចំណាយហួសពីតម្រូវការដែល។

 

 

ពាណិជ្ជកម្ម

វិធី៣យ៉ាងដើម្បីបំផុសនូវគំនិតច្នៃប្រឌិតនៅក្នុងការលក់

0

តើអ្នកកំពុងតែលក់ដោយប្រើគំនិតច្នៃប្រឌិតដែលអ្នកមានឬយ៉ាងណា?

បើអ្នកកាន់តែមានសេចក្ដីប្រាថ្នាក្នុងការសម្រេចគោលដៅជាក់លាក់ និងចំៗខ្លាំងប៉ុណ្ណា អ្នកក៏កាន់តែមានភាពច្នៃប្រឌិតក្នុងការស្វែងរកវិធីសម្រេចគោលដៅកាន់តែខ្លាំងឡើងប៉ុណ្ណឹងដែរ។បើអ្នកកាន់តែមានភាពពុះពារក្នុងការដោះស្រាយបញ្ហាសំខាន់ខ្លាំងប៉ុណ្ណា អ្នកក៏កាន់តែមានសមត្ថភាពក្នុងការស្វែងរកវិធីដោះស្រាយបញ្ហាដោយឡែកៗពីគ្នាកាន់តែច្រើនប៉ុណ្ណោះ។ហើយបើសំណួរដែលអ្នកសួរមកលើខ្លួនឯងឬសួរទៅកាន់អ្នកដទៃមានភាពមុះមុតខ្លាំងប៉ុណ្ណា នោះអ្នកក៏កាន់តែមានភាពច្នៃប្រឌិតក្នុងការគិតរកចម្លើយកាន់តែច្រើនឡើងយ៉ាងហ្នឹងដែរ។ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា តើអ្នកអាចបំផុសនូវគំនិតច្នៃប្រឌិតរបស់អ្នកបានយ៉ាងដូចម្ដេចដើម្បីឲ្យការលក់មានប្រសិទ្ធភាព? ដូចនេះចំណុចទាំង៣ខាងក្រោមនេះនឹងជួយអភិវឌ្ឍនិងបំផុសនូវគំនិតច្នៃប្រឌិតរបស់អ្នកឲ្យកាន់តែខ្ពស់៖

     ១. ហ្វឹកហាត់គិតប្រកបដោយភាពច្នៃប្រឌិត

ការគិតបែបច្នៃប្រឌិត វាមិនមែនជារឿងមួយដែលមនុស្សរាល់គ្នាអាចធ្វើបានទាំងអស់នោះទេ ប្រសិនបើពួកគេមិនមានការហ្វឹកហាត់ ការអនុវត្តន៍ និងមិនមានភាពអត់ធ្មត់ក្នុងការធ្វើវាទេនោះ ជាពិសេសចំពោះការលក់ ព្រោះវាមានផ្នែកជាច្រើនដែលអាចបង្កើននូវគំនិតច្នៃប្រឌិតរបស់អ្នកឲ្យកាន់តែមានភាពរស់រវើក ។ជាក់ស្ដែង បើអ្នកកាន់តែក្លាយជាមនុស្សច្នៃប្រឌិតនៅក្នុងផ្នែកនេះច្រើនប៉ុណ្ណា អ្នកក៏កាន់តែរកប្រាក់បានច្រើនប៉ុណ្ណឹងដែរ។

Creativity, Idea, Inspiration

ចំពោះផ្នែកទី១ដែលថាគំនិតច្នៃប្រឌិតមានភាពសំខាន់នោះគឺការស្វែងរកអតិថិជន ព្រោះភាពជោគជ័យដំបូងរបស់អ្នកក្នុងការស្វែងរកអតិថិជន វានឹងផ្ដល់ផលយ៉ាងធំធេងដល់ចំណូលរបស់អ្នក ហើយសមត្ថភាពរបស់អ្នកក្នុងការស្វែងរកអតិថិជនឲ្យបានកាន់តែច្រើននិងប្រសើរឡើងជាលំដាប់នោះ គឺវាអាស្រ័យទៅលើរូបារម្មណ៍របស់អ្នកនេះឯង។រីឯផ្នែកទី២ ដែលគំនិតច្នៃប្រឌិតមានភាពសំខាន់នោះគឺ ការស្វែងរកមូលហេតុដើម្បីទាក់ទាញចិត្តឲ្យគេទិញ។អ្នកត្រូវមានភាពច្នៃប្រឌិតក្នុងការដាក់សំណួរដើម្បីស្វែងរកឲ្យឃើញថាតើអ្វីគឺជាតម្រូវការរបស់អតិថិជន?? ហើយអ្វីជាមូលហេតុដែលធ្វើឲ្យអតិថិជនសម្រេចចិត្តទិញផលិតផលឬសេវាកម្មនោះ?? យ៉ាងណាមិញផ្នែកទាំងពីរនេះ វាគឺជាការដកពិសោធន៍សតិបញ្ញា ភាពវាងវៃ ភាពរហ័សរហួន ការបត់បែននិងថាមពលខួរក្បាលរបស់អ្នកយ៉ាងពិតប្រាកដ។

២. គិតរិះរកវិធីសាស្រ្តប្រើទំនិញបែបថ្មី

គំនិតច្នៃប្រឌិតរបស់អ្នក គឺជាកត្តាមួយដែលសំខាន់បំផុតក្នុងការរកវិធីសាស្ត្រនិងការប្រើទំនិញថ្មីឲ្យមានប្រសិទ្ធភាព។អ្នកត្រូវប្រើថាមពលខួរក្បាលដើម្បីគិតរកវិធីសាស្ត្រ និងទិចនិកចំនួនក្នុងការប្រើទំនិញបែបថ្មី ដើម្បីធ្វើឲ្យការលក់ដែលនៅមិនទាន់មាននរណាធ្លាប់លក់ពីមុនមកនោះកើតឡើង។តួយ៉ាង ការយកកត្តាផ្សំតូចៗនៃការធ្វើធុរកិច្ចមករួមបញ្ចូលគ្នា រួមមាន រូបអ្នក ក្រុមហ៊ុនអ្នក អតិថិជន ទំនិញឬសេវាកម្ម តម្លៃ ការដឹកជញ្ចូន ការតម្លើង និង កិច្ចការផ្សេងៗ គឺសុទ្ធតែជារឿងមួយដែលស្មុគស្មាញ ដែលអ្នកចាំបាច់ត្រូវតែមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការដោះស្រាយ និងគ្រប់គ្រងវាឲ្យបានល្អ។

​​   ​សមត្ថភាពរបស់អ្នកក្នុងការប្រើគំនិតច្នៃប្រឌិតដើម្បីយកឈ្នះលើមតិរិះគន់របស់អ្នកទិញ និងការឆ្លើយតបចំពោះការតវ៉ា គឺជារឿងសំខាន់មួយចំពោះភាពជោគជ័យនៅទឹកចុងក្រោយ ហើយសមត្ថភាពក្នុងការសម្រេចការលក់ និងធ្វើឲ្យអតិថិជនសម្រេចចិត្ត វាគឺជាកត្តាសំខាន់ក្នុងការសន្និដ្ឋានថា អ្នកលក់បានប៉ុណ្ណា ហើយអ្នកនឹងរកប្រាក់បានច្រើនប៉ុណ្ណា។

៣. ត្រូវដឹងថាខ្លួនឯងនិយាយពីអី្វ

ការលក់ប្រកបដោយភាពច្នៃប្រឌិត គឺចាប់ផ្ដើមដោយការយល់ដឹងលម្អិតពីទំនិញឬសេវាកម្មរបស់អ្នក។ បើអ្នកកាន់តែដឹង និងយល់ច្បាស់ថា តើអ្នកកំពុងតែលក់អ្វីច្រើនប៉ុណ្ណា អ្នកក៏កាន់តែមានភាពច្នៃប្រឌិតក្នុងការលក់ច្រើនប៉ុណ្ណោះដែរ។បើអ្នកកាន់តែមានការយល់ដឹងថា “ហេតុអ្វីបានទំនិញរបស់អ្នកខ្ពស់ជាងទំនិញរបស់គូប្រជែង ឬហេតុអ្វីបានជាទំនិញរបស់អ្នកអន់ជាងដៃគូប្រកួតប្រជែងបាន?” នោះអ្នកនឹងអាចរកទិចនិកដើម្បីពង្រឹងនិងអភិវឌ្ឍវាឲ្យកាន់តែរីកចម្រើន ជាពិសេសគឺអាចនិយាយរៀបរាប់ពីគុណភាពនិងសារសំខាន់នៃផលិតផលរបស់អ្នកបានយ៉ាងល្អ។

​​   ជារួមបើសិនជាអ្នកចង់បំផុសនូវចំណេះដឹង និង គំនិតច្នៃប្រឌិតដែលមាននៅក្នុងខ្លួនអ្នក អ្នកត្រូវតែចំណាយពេលហ្វឹកហាត់ និងរៀនពីវាជារៀងរាល់ថ្ងៃតាមរយៈការធ្វើការងារ និងការសិក្សារៀនសូត្ររបស់អ្នក។ដូចនេះចំពោះចំណុចធំៗទាំង៣ខាងលើដែលបានលើកឡើងមកនេះ ពួកយើងសង្ឃឹមថាវានឹងជួយអភិវឌ្ឍសមត្ថភាពនៃការគិតរបស់អ្នកឲ្យបានកាន់តែរីកចម្រើន និងជួយឲ្យការលក់របស់អ្នកកាន់តែទទួលបានជោគជ័យផងដែរ។ដកស្រង់ចេញពីសៀវភៅ “ ចិត្តសាស្ត្រនៃការលក់”

 

 

 

ពាណិជ្ជកម្ម

យុទ្ធនាការទីផ្សារធំៗចំនួន៣របស់កូកា-កូទ្បា

យុទ្ធនាការទីផ្សារធំៗចំនួន៣របស់កូកា-កូទ្បា

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍​ ហើយចង់ស្វែងយល់អំពីគំនិតថ្មីៗនៅក្នុងការធ្វើទីផ្សារ នោះក្រុមហ៊ុន កូកា-កូទ្បាពិតជាគម្រូដ៏ល្អបំផុតសម្រាប់លោកអ្នក។ ចាប់តាំងពីឆ្នាំ១៨៨៦រហូតដល់ពេលបច្ចុប្បន្នក្រុមហ៊ុនយក្សមួយនេះនៅតែបន្តរក្សាកេរ្តិ៍ឈ្មោះដ៏ល្បីរបស់ខ្លួននៅក្នុងទីផ្សារភេសជ្ជះរបស់ពិភពលោក។ កត្តាមួយក្នុងចំណោមកត្តាជាច្រើនទៀតដែលជម្រុញអោយក្រុមហ៊ុននេះជោគជ័យទៅបានគឺអាស្រ័យទៅលើការធ្វើយុទ្ធនាការទីផ្សារប្រកបដោយភាពច្នៃប្រឌិតនិងប៉ិនប្រសព្វរបស់ក្រុមហ៊ុននេះផ្ទាល់។

តើយុទ្ធនាការទីផ្សារណាខ្លះដែលធ្វើឲ្យក្រុមហ៊ុនកូកា-កូទ្បាទទួលបាននូវភាពជោគជ័យរហូតដល់សព្វថ្ងៃ?

១ . យុទ្ធនាការ Share A Coke :

 

កាលពីឆ្នាំ២០១៩កន្លងទៅនេះក្រុមហ៊ុន កូកា-កូទ្បា​​ ​បានដាក់ចេញនូវយុទ្ធនាការបោះពុម្ពឈ្មោះ ពលរដ្ឋអាមេរិច នៅលើសំបកកំប៉ុងរបស់ខ្លួនដែលយុទ្ធធានាការនេះពិតជាទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនអាមេរិច ដោយមានមនុស្សជាច្រើនបានចូលរួមថតរូបកំប៉ុងកូកា-កូទ្បា​​  ដែលមានឈ្មោះរបស់ពួកគេផ្ទាល់ហើយធ្វើការបង្ហោះនិងចែករំលែកនៅក្នុងបណ្តាញសង្គម ។ ជាលទ្ធផលអត្រានៃការលក់របស់ក្រុមហ៊ុន កូកា-កូទ្បា​ ​​មានការកើនទ្បើងយ៉ាងគំហុកគួរឲ្យកត់សម្គាល់។ ពិសេសជាងនេះទៅទៀត យុទ្ធនាការនេះត្រូវបានធ្វើទ្បើងនៅក្នុងប្រទេសចំនួន២០ទូទាំងពិភពលោក ហើយនៅតែបន្តទទួលបាននូវភាពជោគជ័យផងដែរ។

តើអ្វីដែលអ្នកអាចរៀនបានពីយុទ្ធនាការទីផ្សារមួយនេះ?

 

មូលហេតុចម្បងដែលធ្វើឱ្យយុទ្ធនាការនេះទទួលបាននូវភាពជោគជ័យខ្លាំងយ៉ាងនេះគឺដោយសារតែការដែលអាចផ្សារភ្ជាប់នូវទំនាក់ទំនងយ៉ាងល្អរវាងអតិថិជននិងផលិតផលរបស់ពួកគេ ។ តើអ្នកគិតថាមានមនុស្សប៉ុន្មានអ្នកដែលនឹងទិញផលិតផលរបស់អ្នកប្រសិនបើពួកគេឃើញឈ្មោះរបស់ពួកគេនៅលើផលិតផលនោះ?ការធ្វើបែបនេះអាចធ្វើឲ្យអតិថិផនរបស់អ្នកមានអារម្មណ៍ថាពិសេស ស្និតស្នាល និង ផ្ទាល់ខ្លួន។ ដូច្នេះមុនពេលដែលអ្នកចាប់ផ្តើមធ្វើយុទ្ធនាការទីផ្សារឬក៏ការផ្សព្វផ្សាយពាណិជ្ជកម្មណាមួយ​ អ្នកគួរតែគិតជាមុនសិនថាតើអ្នកអាចផ្សារភ្ជាប់នូវទំនាក់ទំនងរវាងអតិថិជននិងផលិតផលរបស់អ្នកបានដោយរបៀបណា​?

២​ . យុទ្ធនាការ Always Coca-Cola

 

នៅឆ្នាំ១៩៩៣ ក្រុមហ៊ុន កូកាកូទ្បា បានសាកល្បងនៅក្នុងការចាប់យកបច្ចេកវិទ្យាថ្មីមករួមបញ្ចូលនៅក្នុងការធ្វើយុទ្ធនាការទីផ្សាររបស់ពួកគេ ។ ជំនួសអោយការប្រើប្រាស់គំនូរជីវចលដែលគូរ​​​​ដោយដៃមកធ្វើជាវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម​​ ក្រុមហ៊ុន កូកាកូទ្បា​ បានវិនិយោគទៅលើគំនូរជីវចលដោយប្រើប្រាស់កុំព្យូរទ័រវិញ​។​ គំនូរជីវចលនោះគឺបានបង្ហាញអំពីខ្លាឃ្មុំទឹកកកមួយហ្វូងដែលកំពុងតែផឹកនូវភេសជ្ជះ កូកាកូទ្បា នៅពេលដែលពួកគេកំពុងតែមើលភាពយន្ត​។ ​​​​​​​​យុទ្ធនាការមួយនេះគឺទទួលបាននូវការចាប់អារម្មណ៍ខ្លាំងណាស់ពីសំណាក់អតិថិជនរបស់ពួកគេដោយសារ​វាគឺជាអ្វីដែលថ្មី ប្លែក​​​​​​​​​​ និងមិនមានក្រុមហ៊ុនណាមួយធ្លាប់ធ្វើនៅអំទ្បុងពេលនោះទេ​។

តើអ្វីដែលអ្នកអាចរៀនបានពីយុទ្ធនាការទីផ្សារមួយនេះ?

យុទ្ធនាការទីផ្សារមួយនេះ បានបង្ហាញអោយយើងដឹងថាក្នុងនាមជាអ្នកធ្វើទីផ្សារ ការដែលហ៊ាននៅក្នុងការសាកល្បងនូវអ្វីដែលថ្មីៗ​ ពិតជារឿងដែលសំខាន់ខ្លាំងណាស់​សម្រាប់អាជីវកម្ម។ តើអ្នកគិតថា ការផ្សព្វផ្សាយពាណិជ្ជកម្មខាងលើអាចនឹងទទួលបាននូវលទ្ធផលយ៉ាងដូចម្តេច បើសិនជាពួកគេបដិសេធនៅក្នុងការប្រើប្រាស់គំនូរជីវចលកុំព្យូទ័រហើយបែរជាជំនួសដោយគំនូរជីវចលដែលគូរដោយដៃវិញ ? ការសម្រេចចិត្តរបស់ក្រុមហ៊ុន កូកាកូទ្បា​ ក្នុងការជ្រើសរើសបច្ចេកវិទ្យាថ្មីៗ គឺជាការជំនួសនូវអ្វីដែលសាមញ្ញធម្មតាទៅជាអ្វីដែលប្លែកនិងគួរឲ្យទាក់ទាញសម្រាប់ជួយបង្កើននូវចំណាប់អារម្មណ៍ពីអតិថិជននៅពេលដែលពួកគេបានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មនោះ។ ដូច្នេះអ្នកគួរបង្កើននូវការចាប់អារម្មណ៍និងសម្លឹងស្វែងរកនូវបច្ចកវិទ្យាថ្មីៗណាដែលអាចជួយអោយការធ្វើទីផ្សាររបស់អ្នកមានភាពល្អប្រសើរទ្បើងបាន ។

៣. យុទ្ធនាការ The World’s Cup

 

យុទ្ធនាការទីផ្សារ The World’s Cup​​​​​​​​​​​​ ត្រូវបានបង្កើតទ្បើងដើម្បីចូលរួមអបអរសារទរ​​ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ចម្រុះជាតិសាសន៍ទូទាំងពិភពលោកកាលពីឆ្នាំ ២០១៤។ ក្រុមហ៊ុន កូកា-កូទ្បា បានផ្សព្វផ្សាយនូវវីដេអូពាណិជ្ជកម្មដ៏គួរអោយទាក់ទាញមួយដែលបង្ហាញអំពីការនាំយកនូវសំបុត្រអញ្ជើញសម្រាប់ការចូលរួមប្រកួតក្នុងព្រឹត្តការណ៍នេះរួមជាមួយនឹងភេសជ្ជះកូកា-កូទ្បាទៅជូនក្រុមបាល់ទាត់សញ្ជាតិផ្សេងៗទូទាំងពិភពលោក ។ វាមិនត្រឹមតែជាវីដេអូសាច់រឿងធម្មតាទេ តែជាវីដេអូដែលបង្កប់នូវមនោសញ្ចេតនានិងភាពកក់ក្តៅរួមជាមួយគ្នាផងដែរ។

តើអ្វីដែលអ្នកអាចរៀនបានពីយុទ្ធនាការទីផ្សារមួយនេះ?

បើសិនជាអ្នកចង់បង្កើតនូវការផ្សព្វផ្សាយពាណិជ្ជកម្មមួយដែលទាក់ទាញ អ្នកគួរតែគិតពីអ្វីដែលអាចកើតទ្បើងនៅក្នុងជិវិតពិតជាក់ស្តែងទើប ​អាចបំផុសនូវគំនិតនិងអារម្មណ៍របស់អតិថិជនអ្នកបាន ។ បើទោះបីជាអ្នកមិនមានកញ្ចប់ថវិកាច្រើនសម្រាប់ចំណាយដូចជាក្រុមហ៊ុនកូកា-កូទ្បា ក៏ដោយប៉ុន្តែអ្នកអាចរៀនពីពួកគេហើយចាប់យកនូវគំនិតថ្មីៗដែលមានប្រយោជន៍យកមកកែច្នៃហើយអនុវត្តន៍បាន ។ ការចំណាយពេលដើម្បីរៀនពីអ្នកដទៃគឺជាគន្លឹះនៃភាពជោគជ័យ។

ពាណិជ្ជកម្ម

វិធីសាស្ត្រ៦យ៉ាងដើម្បីចៀសវាងពីការខាតបង់ក្នុងការវិនិយោគទុន

0

វិធីសាស្ត្រ៦យ៉ាងដើម្បីចៀសវាងពីការខាតបង់ក្នុងការវិនិយោគទុន

“អ្នកដែលមិនហ៊ានប្រថុយបានត្រឹមតែរង់ចាំឱកាសតែប៉ុណ្ណោះ ចំណែកឯអ្នកដែលហ៊ានប្រថុយនឹងក្លាយជាអ្នកសាងឱកាស តែបើមិនហ៊ានប្រថុយគ្រោះថ្នាក់ទេ អ្នកនឹងគ្មានថ្ងៃទទួលបានកម្រៃដ៏ច្រើនមហាសាលឡើយ”(ទស្សនៈរបស់ជនជាតិជីហ្វ)។

ជាការពិតណាស់មនុស្សគ្រប់គ្នាសុទ្ធតែរំពឹងឲ្យខ្លួនឯងទទួលបានកម្រៃពីការវិនិយោគទុនឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ហើយចង់ចៀសវាងនូវបញ្ហាប្រឈមផ្សេងៗ និងការខាតបង់មួយចំនួនក្នុងការវិនិយោគ។ដោយយើងឃើញថានៅក្នុងខ្សែភ្នែករបស់ជនជាតិជីហ្វ​ ផលប្រយោជន៍នៃការវិនិយោគទុននិងការប្រថុយរមែងមានអត្រាប្រែប្រួលទៅតាមគ្នា។ជាក់ស្ដែងបើការវិនិយោគទុនមានផលតបស្នងខ្ពស់ នោះហានិភ័យក៏ខ្ពស់ទៅតាមហ្នឹងដែរ តែផ្ទុយទៅវិញបើសិនជាការវិនិយោគទុនមានហានិភ័យតិច នោះផលកម្រៃដែលយើងទទួលបានពីការវិនិយោគក៏តិចទៅតាមហ្នឹងដែរ។ដូចនេះតើយើងត្រូវធ្វើយ៉ាងណាដើម្បីអាចចៀសវាងរាល់បញ្ហានិងការខូតខាតក្នុងការវិនិយោគបានទៅ?ចំណុចទាំង៦ខាងក្រោមនេះនឹងជួយអ្នកឲ្យវិនិយោគទុនបានកម្រៃច្រើន៖

១. កុំដាក់លុយទាំងអស់នៅក្នុងកាបូបតែមួយ

ពេលដែលអ្នកដំណើរការទៅតាមផែនការវិនិយោគទុនរបស់អ្នក ចូរចាំទុកថាកុំចំណាយដើមទុនទាំងអស់ទៅលើផលិតផលតែមួយឬប្រភេទតែមួយជាដាច់ខាត ព្រោះបើហោប៉ៅមួយរហែក អ្នកនឹងមានហោប៉ៅមួយទៀតដែលមានលុយ។វិធីដែលល្អគឺ អ្នកគួរតែបំបែកដើមទុនដែលមានទៅវិនិយោគលើធុរកិច្ចផ្សេងៗគ្នា ព្រោះការធ្វើដូច្នេះអ្នកនឹងអាចកាត់បន្ថយហានិភ័យនិងការពារកុំឲ្យមានការខូតខាតធ្ងន់ធ្ងរពេករហូតដល់មិនអាចដោះស្រាយបាន។ដូចនេះការវិនិយោគបែបនេះគឺជាវិធីមួយដែលមានសុវត្ថិភាពបំផុត។

២. កុំធ្វើអ្វីទៅតាមអារម្មណ៍

   នៅក្នុងទីផ្សារភាគហ៊ុនតែងតែមាននិន្នាការក្នុងការនិយោគទុនទៅលើអ្វីមួយឲ្យកើតឡើងជានិច្ច ហើយពេលណាដែលកើតនិន្នាការនោះឡើង ប្រាកដជាមានដើមទុនជាច្រើនមកប្រមូលផ្ដុំគ្នាក្នុងរយៈពេលដ៏ខ្លី។ដូច្នេះពេលវេលានេះគឺជាពេលវេលាដែលវិនិយោគិនគួរតែហ៊ានចំណាយដើមទុន​រប​ស់ខ្លួនឲ្យពេញទំហឹង តែកុំធ្វើអ្វីដែលផ្ទុយពីនិន្នាការនិងធ្វើទៅតាមអារម្មណ៍របស់ខ្លួនឯងជាដាច់ខាត។

Samuel, Smiley, Smiliy, Thumbs Down

៣​. ប្រើប្រាជ្ញានិងបទពិសោធន៍របស់អ្នកដទៃឲ្យក្លាយទៅជាប្រយោជន៍

ចំពោះវិនិយោគិនថ្មីដែលទើបតែចាប់ផ្ដើមធ្វើការវិនិយោគទុននៅក្នុងទីផ្សារភាគហ៊ុនអាចនឹងមានអារម្មណ៍ស្មុគស្មាញពេលដែលត្រូវជួបនឹងវិធីឬទិចនិចវិនិយោគទុនផ្សេងៗ ព្រោះនាពេលបច្ចុប្បន្ននេះមានផលិតផលថ្មីៗក៏កាន់តែកើនឡើងជាបន្តបន្ទាប់ ដូច្នេះល្បឿនក្នុងការផ្សព្វផ្សាយទិន្នន័យកាន់តែមិនមែនជារឿងងាយដែលវិនិយោគិនធម្មតាម្នាក់អាចធ្វើបាននោះឡើយ។ ហេតុដូចនេះ ការវិនិយោគទុនដោយអាស្រ័យលើកម្លាំងរបស់ខ្លួន​តែម្នាក់នោះ វាមិនមែនជារឿងងាយស្រួលឡើយ។តែវិធីដែលមានសុវត្ថិភាពនិងគួរឲ្យជឿជាក់ជាងការសម្រេចចិត្តដោយខ្លួនឯងនោះគឺ យើងគួរប្រគល់ដើមទុនឲ្យអ្នកជំនាញជួយសម្រេចចិត្តវិនិយោគទុនជំនួសវិញទើបជាការប្រសើរ។

៤. វិនិយោគទុនលើធុរកិច្ចអចលនទ្រព្យក្នុងទីតាំងដែលសមរម្យ

   អចលនទ្រព្យគឺជាវត្ថុដែលអាចវិនិយោគ អាចស្នាក់នៅឬអាចឲ្យអ្នកដទៃជួលក៏បាន។ដូច្នេះការជ្រើសរើសទីតាំងដ៏ល្អគ៏ជាគន្លឹះមួយដ៏សំខាន់ដែលធ្វើឲ្យវិនិយោគិនទទួលបាននូវផលតបស្នងយ៉ាងច្រើនមហាសាល ជាក់ស្ដែងដូចជា ទីតាំងដែលនៅកណ្ដាលក្រុងដែលមានផ្លូវគមនាគមន៍ងាយស្រួល មានតំបន់ពាណិជ្ជកម្មដែលមានមនុស្សទៅមកជាច្រើនឆ្លងកាត់ ជាតំបន់ទេសចរណ៍ដែលមានមនុស្សអ៊ូអរ ជាតំបន់សេដ្ឋកិច្ចពិសេស និងជាតំបន់ឧស្សាហកម្ម គឺសុទ្ធសឹងតែជាទីតាំងដែលសក្តិសមបំផុតក្នុងការវិនិយោគទុនទៅលើអចលនទ្រព្យទាំងអស់នោះ។

Tokyo, Bill, Sky, Night, Landmark

      ៥.មានចំណេះដឹង

ចំណេះដឹងគឺជាផ្លាកសញ្ញាប្រាប់ផ្លូវ និងប្រាប់ពីទិសដៅដែលអ្នកចង់ទៅ។យើងឃើញថាពេលដែលនិន្នាការមួយនៅក្នុងទីផ្សារចាប់ផ្ដើមស្ងប់នោះ អ្នកខ្លះអាចនឹងប្រញាប់ធ្វើការសម្រេចចិត្តវិនិយោគម្ដងទៀតដើម្បីឆ្លៀតឱកាសយកចំណេញមុននឹងឱកាសនោះកន្លងផុតទៅ ព្រោះទោះបីជាផលកម្រៃដែលទទួលបានមានកំណត់ក៏ដោយ តែត្រូវចាត់ទុកថាវាជាឱកាសមួយដែលកម្រមានណាស់។ដូចនេះបើចង់រកផលកម្រៃឲ្យបានច្រើន យើងត្រូវចេះប៉ាន់ស្មាននិន្នាការទីផ្សារឲ្យបាន មុនពេលដែលនិន្នាការនោះកើតឡើង ។ដោយសារតែហេតុផលបែបនេះហើយទើបយើងនិយាយបានថា ចំណេះដឹងប្រៀបដូចជាផ្លាកសញ្ញាប្រាប់ផ្លូវ។

Image result for knowledgeable

      ៦. ធ្វើទៅតាមកម្លាំងរបស់ខ្លួន

   នៅពីក្រោយផលកម្រៃដ៏ច្រើនមហាសាលរមែងមានហានិភ័យខ្ពស់ដែលមិនអាចចៀសវាងបានឡើយ ប៉ុន្តែការវិនិយោគទុនដែលមានហានិភ័យខ្ពស់ក៏ធ្វើឲ្យយើងទទួលបានផលកម្រៃខ្ពស់ដែរ។ដូច្នេះចំពោះវិនិយោគិនដែលមានដើមទុនសមល្មម ឬមានដើមទុនកំណត់មួយ ពួកគេមិនគួរជ្រើសរើសយកការវិនិយោគដែលមានហានិភ័យខ្ពស់ពេកនោះទេ ព្រោះវានឹងធ្វើឲ្យពួកគេខាតបង់ ឬក្ស័យធនជាដើម។

ជារួម មិនថាអ្នកបម្រុងនឹងវិនិយោគឬកំពុងតែវិនិយោគនៅក្នុងទីផ្សារភាគហ៊ុននោះទេ កុំភ្លេចពិចារណាផងថា តើខ្លួនឯងមានកម្លាំងគ្រប់គ្រាន់ក្នុងការវិនិយោគទុននោះដែរឬទេ? កុំបណ្ដោយខ្លួនឲ្យធ្លាក់ចុះជ្រៅរហូតដល់មិនអាចកែប្រែបានឲ្យសោះ ព្រោះបម្រាមដែលសំខាន់បំផុតក្នុងការវិនិយោគទុននោះគឺការធ្វើអ្វីដោយមិនគិតពីផលដែលអាចនឹងកើតឡើងនាពេលអនាគត។ដូច្នេះវិនិយោគិនរាល់គ្នាគួរតែរៀបចំផែនការ និងកំណត់គោលដៅទុកជាមុនទើបអាចក្លាយជាវិនិយោគិនដ៏ជោគជ័យម្នាក់។

ពាណិជ្ជកម្ម

ហេតុអ្វីបានជាត្រូវសរសេរផែនការធុរកិច្ច?

0

ហេតុអ្វីបានជាត្រូវសរសេរផែនការធុរកិច្ច?

បច្ចុប្បន្ននេះពិភពលោកមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ដូច្នេះហើយទើបការធ្វើធុរកិច្ចមានការប្រឈមយ៉ាងខ្លាំង។បើធុរកិច្ចមិនអាចកែប្រែឲ្យមានប្រសិទ្ធភាពនិងឲ្យស្របទៅនឹងស្ថានការណ៍ដែលកើតឡើងទាំងនៅក្នុងនិងក្រៅប្រទេសបានទេ នោះឱកាសដែលធ្វើឲ្យធុរកិច្ចអាចដំណើរការបានរហូតដល់ត្រើយដើម្បីសម្រេចគោលដៅដែលបានកំណត់នោះក៏មិនមែនជារឿងងាយស្រួលដែរ។ដូច្នេះរឿងដែលសំខាន់បំផុតក្នុងការធ្វើធុរកិច្ចនោះគឺ ការរៀបគម្រោងឲ្យបានគ្រប់គ្រាន់និងមានការវាយតម្លៃដើម្បីមើលថាតើអ្វីដែលបានដំណើរការទៅនោះវាស្របទៅនឹងគម្រោងដែរឬទេ?តើវាកំពុងឆ្ពោះទៅកាន់ទិសដៅដែលយើងចង់បានហើយឬនៅ?បើធុរកិច្ចណាមិនបានធ្វើផែនការឲ្យបានល្អទេ ឬគ្មានការគ្រប់គ្រង ឬមិនបានកំណត់ការវាយតម្លៃលទ្ធផលនៃដំណើរការប្រកបដោយប្រសិទ្ធភាពទេនោះ ទីបំផុតធុរកិច្ចនោះនឹងមិនអាចដំណើរការបានជាបន្តទៀតបានឡើយ។

ដើម្បីការពារកុំឲ្យរឿងមិនល្អទាំងនេះកើតឡើងក្នុងការធ្វើធុរកិច្ចនោះ អ្នកធុរកិច្ចឬអ្នកដែលបម្រុងនឹងធ្វើធុរកិច្ចចាំបាច់ត្រូវតែយកគំនិតដែលបានរៀបចំជាប្រព័ន្ធយ៉ាងល្អ និងទិន្នន័យផ្សេងៗដែលបានស្រាវជ្រាវមកដាក់បញ្ចូលគ្នាដែលយើងហៅថា“ផែនការធុរកិច្ច Business Plan”ដើម្បីធ្វើជាវិធីឬផែនទីដើម្បីឲ្យធុរកិច្ចនាពេលអនាគតអាចឈរជើងបានយូរ។

Business Plan, Business Planning

មនុស្សជាច្រើនអាចនឹងឆ្ងល់ថា ហេតុអ្វីទើបយើងត្រូវសរសេរផែនការធុរកិច្ច?ចម្លើយដែលងាយតែមានន័យដែលអ្នកជំនាញផ្នែកសរសេរផែនការធុរកិច្ចភាគច្រើនបាននិយាយគឺថា ការសរសេរផែនការធុរកិច្ចជា ការបង្ហាញនូវទិន្នន័យសំខាន់ៗដែលបានប្រមូលមកពីការស្រាវជ្រាវ ការវិភាគ និងការប៉ាន់ស្មានស្ថានការណ៍ដើម្បីប្រើជាវិធីក្នុងការធ្វើធុរកិច្ច។ រឿងដែលសំខាន់បំផុតនៃការសរសេរផែនការធុរកិច្ចគឺ បង្ហាញឲ្យឃើញពីសក្តានុពលរបស់ធុរកិច្ចដែលកំពុងដំណើរការ ដើម្បីរកដើមទុនមកធ្វើធុរកិច្ចបន្ថែម។

បើចង់ឲ្យនិយាយពីវត្ថុបំណងនៃការសរសេរផែនការធុរកិច្ចឲ្យចំៗនោះ យើងអាចសរុបបានថា៖

១. យើងត្រូវសរសេរផែនការធុរកិច្ចដើម្បីប្រាប់អំពីគោលដៅនិងដំណាក់កាលដែលត្រូវធ្វើដើម្បីសម្រេចគោលដៅទាំងនោះ។

២. យើងត្រូវមានផែនការធុរកិច្ចដើម្បីជួយអភិវឌ្ឍសមត្ថភាពផ្នែកគ្រប់គ្រងដោយឲ្យអ្នកធុរកិច្ចបានហ្វឹកហាត់ពីវិធីគិត និងវិធីកែប្រែស្ថានការណ៍ល្អនិងមិនល្អដែលកើតឡើងចំពោះធុរកិច្ចរបស់ខ្លួន។

៣.​ យើងត្រូវមានផែនការធុរកិច្ចដើម្បីឲ្យអ្នកធុរកិច្ចធ្វើធុរកិច្ចដែលមានបែបផែននិងមានភាពជាអ្នកជំនាញ។

៤.​ យើងត្រូវមានផែនការធុរកិច្ចដើម្បីជួយរកឧបសគ្គដែលវិនិយោគិនអាចនឹងជួបក្នុងកំឡុងពេលធ្វើធុរកិច្ច និងជួយឲ្យអ្នកវិនិយោគអាចត្រៀមខ្លួនទប់ស្កាត់ជាមួយនឹងបញ្ហាទាំងនោះបានយ៉ាងល្អ។ក្រៅពីនេះការសរសេរផែនការធុរកិច្ចអាចជួយឲ្យវិនយោគិនមានទំនាក់ទំនងល្អជាមួយនឹងអ្នកផ្គត់ផ្គង់វត្ថុធាតុដើម ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម អ្នកច្បាប់ គណនេយ្យករ អ្នកត្រួតពិនិត្យបញ្ជី ទីប្រឹក្សាធុរកិច្ច និងក្រុមបុគ្គលផ្សេងៗទៀត។

ជារួមការសរសេរផែនការធុរកិច្ចមុនពេលនឹងចាប់ផ្ដើមចូលប្រឡូកអាជីវកម្មដោយខ្លួនឯង គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះការធ្វើបែបនេះអាចធ្វើឲ្យយើងដឹងថាធុរកិច្ចដែលយើងបានជ្រើសរើសនោះពិតជាល្អមែនឬអត់ មានភាពរីកចម្រើនឬអត់។ហើយចំពោះគំនិតនៃការសរសេរនេះបានដកស្រង់ចេញពីសៀវភៅវិធីសរសេរផែនការធុរកិច្ច។

 

ពាណិជ្ជកម្ម

តើអ្នកគួរតែមានលក្ខណៈសម្បត្តិអ្វីខ្លះដើម្បីក្លាយជាវិនិយោគិនដ៏ជោគជ័យ?

នាពេលបច្ចុបបន្ននេះវិស័យអចលនទ្រព្យកំពុងតែមានវិសាលភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ យើងសង្កេតឃើញថាក្នុងអំទ្បុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសំណង់អគារធំៗ ព្រមទាំងគេហដ្ឋានជាច្រើនកំពុងតែរីកដុះដាលនិងលេចចេញជារូបរាងជាលំដាប់។ អាស្រ័យហេតុនេះទើបមានមនុស្សជាច្រើនមានការចាប់អារម្មណ៍ហើយបែរមកវិនិយោគលើវិស័យនេះវិញ។ ការប្រទ្បូកនៅក្នុងវិស័យអចលនទ្រព្យអោយបានជោគជ័យមិនសូវជាងាយស្រួលប៉ុន្មានទេ។ ក្នុងអំទ្បុងពេលដែលអ្នកដើរនៅលើផ្លូវនេះអ្នកប្រាកដជាបានជួបនូវបញ្ហានិងការខាតបង់ជាច្រើនដែលវិនិយោគិនមិនតិចទេបានឆ្លងកាត់រួចមកហើយមុនពេលដែលពួកគេឈានទៅដល់ភាពជោគជ័យ។

ដូច្នេះបើសិនជាអ្នកកំពុងតែមានក្តីស្រមៃឬក៏មានបំណងចង់ក្លាយទៅជាវិនិយោគិនដ៏ជោគជ័យម្នាក់​ អត្ថបទនេះនឹងបង្ហាញប្រាប់អ្នកអំពីលក្ខណ:សម្បត្តិមួយចំនួនដែលវិនិយោគិនជោគជ័យជាច្រើនមានហើយអ្នកក៏គួរតែមានផងដែរ។

១. ស្គាល់ច្បាស់ពីដែនកំណត់របស់ខ្លួនឯង

ខ្លួនអ្នកផ្ទាល់គឺជាទ្រព្យសម្បត្តិដ៏ពិសេសបំផុតដែលអ្នកមាន។ ជាការពិតអ្នកគឺជាចំណុចចាប់ផ្តើមដ៏ធំបំផុតនៃការវិនិយោគរបស់អ្នក។ វាគឺជារឿងមួយដែលសំខាន់ក្នុងការស្វែងយល់ពីជំនាញនិងទេពកោសល្យរបស់អ្នក។ប្រហែលជាអ្នកអាចមានសម្ថភាពនូវក្នុងការគ្រប់គ្រងនូវអចលនទ្រព្យសម្រាប់ជួលតែក៏មិនប្រាកដថាអ្នកអាចក្លាយទៅអ្នកវិនិយោគដ៏ជោគជ័យនៅក្នុងវិស័យអចលនទ្រព្យដែរ។ វិនិយោគិនជោគជ័យតែងតែគិតថាតើពួកគេគួរតែចំណាយពេលទៅលើអ្វីដែលល្អបំផុត។ការដែលអ្នកព្យាយាមចង់ធ្វើរឿងគ្រប់យ៉ាងអាចនឹងក្លាយទៅជាការចំណាយពេលឥតប្រយោជន៍ទៅវិញ។ អ្នកគួរតែយកពេលខ្លះមកគិតនិងឆ្លុះបញ្ចាំងពីខ្លួនឯងដើម្បីអោយអ្នកដឹងថាតើអ្នកពូកែខាងអ្វីជាងគេហើយអ្នកគួរតែយកពេលវេលារបស់អ្នកទៅធ្វើរឿងអ្វីដែលសាកសមបំផុតសម្រាប់ខ្លួនឯង។ អ្នកគួរតែលះបង់នូវរឿងមួយចំនួនដែលពុំសូវសំខាន់សម្រាប់អ្នកហើយរៀនទុកចិត្តលើអ្នកដទៃនិងមនុស្សជុំវិញខ្លួនរបស់អ្នកអោយធ្វើអ្វីទាំងនោះសម្រាប់អ្នកវិញពីព្រោះថាមនុស្សម្នាក់ៗមានចំណុចពិសេស ទេពកោសល្យនិងជំនាញរៀងៗខ្លួន។ វិនិយោគិនដ៏ជោគជ័យតែងតែដឹងច្បាស់ពីដែនកំណត់របស់ខ្លួនឯង។

២ .ផ្តោតទៅលើទិន្នន័យច្បាស់លាស់

វិនិយោគិនជោគជ័យមិនធ្វើការសម្រេចចិត្តទៅតាមអារម្មណ៍របស់ខ្លួនឯងនោះទេ ។ នៅពេលដែលរឿងអ្វីមួយគ្មានការធានាពីភាពជោគជ័យច្បាស់លាស់ទេនោះ​ការពិនិត្យមើលទៅលើទិន្ន័យគឺជាចំណុចដែលសំខាន់បំផុត។អ្វីទាំងអស់ដែលមាននៅក្នុងអាជីវកម្មតាំងពីការធ្វើទីផ្សាររហូតដល់ការវិភាគចរចារសុទ្ធតែមាននូវទិន្ន័យ។បើសិនជាអ្នកមើលឃើញថាទិន្ន័យរបស់អចលនទ្រព្យនោះមិនល្អទេ អ្នកមិនគួរវិនិយោគទេ ពីព្រោះថាអ្នកអាចនឹងខាតបង់នាពេលអនាគត។ វិនិយោគិនជោគជ័យចាត់ទុកទិន្ន័យជាតម្លៃស្នូលនៃការវិនិយោគ។

៣ . គិតទៅលើគុណភាពជាជាងបរិមាណ

វិនិយោគិនជោគជ័យនឹងជ្រើសរើសកិច្ចព្រមព្រៀងមួយដែលផ្តល់ផលប្រយោជន៍ច្រើនជាជាងកិច្ចព្រមព្រៀងដែលមើលទៅហាក់ដូចជាមានចំនួនច្រើនតែផ្តល់ផលប្រយោជន៍តិច។ នៅពេលដែលអ្នកចាប់ទទួលកិច្ចព្រមព្រៀងណាមួយអ្នកគួរតែពិនិត្យទៅលើចំណុចមូលដ្ឋានមួយចំនួនជាមុនសិនថាតើអ្នកនឹងត្រូវខាតបង់អ្វីខ្លះបើសិនជាអ្នកវិនិយោគលើគម្រោងមួយនេះ ? ជាទូទៅបញ្ហាជាមួយនឹងគម្រោងខ្នាតមធ្យមគឺថាអ្នកត្រូវតែធ្វើប្រតិបត្តិការរបស់អ្នកអោយបានល្អបំផុតទើបអ្នកអាចទទួលបាននូវផលចំនេញ​ដែលវាមិនសូវជាងាយស្រួលប៉ុន្មានទេ ។ ផ្ទុយទៅវិញបើសិនជាអ្នកអត់ធ្មត់ហើយរងចាំទទួលគម្រោងផ្សេងដែលល្អជាងនេះអ្នកអាចនឹងទទួលបានភាពជោគជ័យជាង​។

៤​​ . រៀនឆ្លើយថា”​ទេ”

អ្នកមិនអាចចេះតែយល់ព្រមចំពោះរឿងគ្រប់យ៉ាងនោះទេ ។ វិនិយោគិនជោគជ័យដឹងច្បាស់ថា តើនៅក្នុងស្ថានភាពបែបណាគួរតែបដិសេធហើយស្ថានភាពបែបណាគួរតែយល់ព្រម។ ប្រហែលជាពេលខ្លះភ្នាក់ងារអចលនទ្រព្យអាចនឹងបញ្ចុះបញ្ចូលអ្នកអោយវិនិយោគលើអចលនទ្រព្យណាមួយ​​ ដូច្នេះបើសិនជាអ្នកមិនចាប់អារម្មណ៍ទេអ្នកគួរតែបដិសេធជាជាងការយល់ព្រមចំពោះគ្រប់រឿងដែលអាចផ្តល់ផលប៉ះពាល់ដល់អ្នកនាពេលអនាគត។​ មិនមែនមនុស្សនិងអចលនទ្រព្យទាំងអស់សុទ្ធសឹងតែល្អសម្រាប់អ្នកទេ​ ​​​​ហើយការបដិសេធក៏មិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ។

៥ .ចំណង់ចំណូលចិត្ត និងការតស៊ូ

វិនិយោគិនភាគច្រើនទទួលបានជោគជ័យគឺដោយសារតែការស្រលាញ់និងការពេញចិត្តចំពោះអ្វីដែលគេកំពុងតែធ្វើ។ ពួកគេតែងតែបង្កើននូវចំណេះដឹងនិងគំនិតបន្ថែមទៀតតាមរយះការអាននិងការចូលរួមសិក្ខាសិសាផ្សេងៗដែលទាក់ទងនឹងវិស័យអចលនទ្រព្យ។ លើលពីនេះទៅទៀតពួកគេព្យាយាមបង្កើតនូវទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួននិងអ្នកដែលអាចជួយពួកគេបាន។ យ៉ាងណាមិញវិនិយោគិនជោគជ័យជាច្រើនសុទ្ធតែមាននូវចំណុចពិសេសរួមមួយគឺជាការតស៊ូមិនបោះបង់។ មិនថាជួបនឹងបញ្ហាឬការលំបាកយ៉ាងណាក៏ដោយក៏ពួកគេនៅតែបន្តស្វែងរកដំណោះស្រាយរហូតបានទទួលបានជោគជ័យដែរ​។

៦. ការមានវិន័យលើខ្លួនឯង

អ្នកត្រូវមានវិន័យលើខ្លួនឯង មិនគួរបណ្តោយអោយភាពលោភលន់នាំមុខអ្នកទ្បើយ ។ មានវិនិយោគិនមិនតិចទេដែលជួបប្រទះនឹងការខាតបង់រហូតដល់អស់ទ្រព្យពីខ្លួនក៏មាន​ នៅពេលដែលទីផ្សារអចលនទ្រព្យមានការធ្លាក់ចុះម្តងៗ ដោយសារតែការខ្វះនូវម្ចាស់ការលើខ្លួនឯង។ ការតាមដានព័ត៌មានថ្មីៗអំពីអចលនទ្រព្យគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់វិនិយោគិនប៉ុន្តែមានវិនិយោគិនមួយចំនួនពុំបានចាប់អារម្មណ៍នោះទេ។​ នៅពេលដែលតម្លៃអចលនទ្រព្យកំពុងតែទ្បើងខ្ពស់ពួកគេសង្វាតប្រមូលលុយទាំងអស់ទៅទិញដោយភាពលោភលន់ហើយភ្លាមៗនោះស្រាប់តែទីផ្សារបែរជាធ្លាក់ចុះវិញពួកគេក៏ត្រូវខាតបង់យ៉ាងធ្ងន់ធ្ងរ​ដែលនេះគឺជាលទ្ធផលនៃការមិនមានវិន័យលើខ្លួនឯង។

ដូច្នេះហើយបើសិនជាអ្នកចង់ក្លាយវិនិយោគិនដ៏ជោគជ័យអ្នកគួរតែព្យាយាមអភិវឌ្ឍន៍ខ្លួនឯងក៏ដូចជាបំពេញបន្ថែមនូវចំនុចខ្វះដែលអ្នកមានហើយចំណាយពេលបន្ថែមទៀតលើការតាមដានព័ត៌មាននិងចំណេះដឹងទាក់ទងនឹងអចលនទ្រព្យអោយបានច្រើនតាមដែលអាចធ្វើបាន។ លើសពីនេះទៅទៀតបើសិនជាអ្នកដាក់ចិត្តចង់ប្រទ្បូកក្នុងវិស័យនេះហើយអ្នកគួរតែរៀបចំផែនការជីវិតអ្នកអោយបានត្រឹមត្រូវនិងកុំបោះបង់ចោលទ្បើយទោះបីជាវាលំបាកតែថ្ងៃណាមួយអ្នកប្រាកដជានឹងទទួលបាននូវភាពជោគជ័យជាក់ជាមិនខាន។

ពាណិជ្ជកម្ម