spot_img
spot_img
Home Blog Page 53

ធនាគារជីបម៉ុងនៅតែបន្តជាមួយនឹងយុទ្ធសាស្រ្តឌីជីថល

0

នាថ្មីៗនេះធនាគារពាណិជ្ជកម្មជីបម៉ុងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងដៃគូពាណិជ្ជកម្មថ្មីចំនួន៦ ដើម្បីឲ្យសេវាកម្មនៃការបើកប្រាក់ខែ (Payday) មានដំណើរការទៅបានយ៉ាងរលូន។​ នាពេលបច្ចុប្បន្ននេះធនាគារមានក្រុមហ៊ុន ចំនួន៣០ដែលជាដៃគូពាណិជ្ជកម្មនិង មានគណនីជិត១០,០០០គណនី។

លោក ហុង​ សុខឡេង ( Hong Sok Leng) ដែលជាអនុប្រធានជាន់ខ្ពស់នៃធនាគារពាណិជ្ជកម្មជីបម៉ុង បានមានប្រសាសន៍ថា ដៃគូអាជីវកម្មថ្មីចំនួន៦ដែលទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃសេវាកម្ម Payday​​​ គឺមានរយៈពេលវែង។ ធនាគារជីបម៉ុងបាននិយាយថា ឥលូវនេះធនាគារជាធនាគារបែបឌីជីថល ដែលផ្ដោតទៅលើបច្ចេកវិទ្យា សម្រាប់ការធ្វើប្រតិបត្តិការ និង កិច្ចការជំនួញផ្សេងៗ ដូចជា ការទូទាត់ប្រាក់បៀវត្ស ការដកប្រាក់ ការផ្ទេរប្រាក់និង សេវាកម្មហិរញ្ញវត្ថុផ្សេងទៀត។ លោក សុខឡេង បានបន្ថែមទៀតថា សេវាកម្ម Payday​ របស់ធនាគារបានផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗជាច្រើន សម្រាប់ក្រុមហ៊ុន និង និយោជិក។ សេវាកម្មនេះជួយបំពេញចិត្តឲ្យនិកយោជកនូវសិទ្ធពិសេស ដូចជាផ្ដល់នូវអត្រាការប្រាក់ខ្ពស់ និង ការបញ្ចុះអត្រាការប្រាក់កម្ចីទិញផ្ទះជាពិសេស។

លោក ហុង សុខឡេង បាន​បន្តទៀតថា សេវាកម្ម Payday  វាគឺជាប្រព័ន្ធមួយដែលគិតគូរពីអតិថិជន ហើយសេវាកម្មនេះផ្ដល់ជូនតាមរយៈអ៊ីនធើណេតជាមួយនឹងប្រតិបត្តិការដែលអាចបត់បែនបាន ទៅតាមពេលវេលាជាក់ស្ដែងតាមរយៈ ធនាគារអ៊ីនធើណេតសាជីវកម្មជីបម៉ុង។ ធនាគារពាណិជ្ជកម្មជីបម៉ុងសព្វថ្ងៃនេះ មានទូរ ATMs ចំនួន៣៦  និង មានសាខាចំនួន៧។ ធនាគារនឹងបើកសាខា៤ផ្សេងទៀតនៅក្នុងទីក្រុងភ្នំពេញ និង នៅតាមខេត្តមួយចំនួននៅដើមខែមិថុនានេះរួមមាន ខេត្តបាត់ដំបង ខេត្តសៀមរាប​ និង​ ខេត្តកំពង់ចាម និង នៅលើវិថីផ្លូវលេខ២៧១ នៅក្នុងទីក្រុងភ្នំពេញ។

លោក លាង ម៉េង ( Leang Meng)  ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនិង ជាប្រធានស្ដីទីនៃធនាគារពាណិជ្ជជីបម៉ុងមានប្រសាសន៍ថា ធនាគារជីបម៉ុងបានប្ដេជ្ញាចិត្តថានឹងក្លាយជាធនាគារពាណិជ្ជឌីជីថលឈានមុខគេនៅក្នុងប្រទេសកម្ពុជា និង មានភាពល្បីល្បាញជាងគេ។ ហើយលោកបានបន្ថែមទៀតថា ធនាគារចង់ឮនូវការចង់បានព្រមទាំងតម្រូវការពីអតិថិជន និង​ដៃគូពាណិជ្ជរបស់ខ្លួន​ ដើម្បីស្វែងរកដំណោះស្រាយ និង ស្វែងរកសេវាកម្មមួយដែលល្អដើម្បីបំពេញតម្រូវការឲ្យអតិជន និង ដៃគូពាណិជ្ជរបស់ខ្លួន។ជាចុងក្រោយគាត់បានបន្ថែមទៀតថា​ “ការធ្វើសេវាកម្ម និង ផលិតផលបែបឌីជីថលនេះ គ្រាន់តែជាជំហានទី១នៃការចាប់ផ្ដើមតែប៉ុណ្ណោះ ពួកយើងនៅមានជំហាន១០ផ្សេងទៀតដែលត្រូវឆ្ពោះទៅរក”។

ពាណិជ្ជកម្ម

៨ យ៉ាង​ដែលអ្នកមិនត្រូវបង្ហោះ​លើFacebookដើម្បី​រក្សាកេរ្តិ៍​ឈ្មោះរបស់អ្នកឱ្យល្អ

បណ្តាញសង្គម​គឺជា​ឧបករណ៍មួយ​ដែល​មានសារៈប្រយោជន៍ខ្លាំងមែនទែន​ ដែលមិនមែនសម្រាប់តែរក្សាទំនាក់ទំនងរវាងមិត្តចាស់ រាប់អានមិត្តថ្មី បង្កើន​និងពង្រីការរកស៊ីប៉ុណ្ណោះទេ តែវាក៏ជាកន្លែង​មួយ​ដែលអ្នកអាច​កសាង​កេរ្តិ៍ឈ្មោះ និងម៉ាកយីហោល្អឱ្យខ្លួនឯង​ផងដែរ។ ប៉ុន្តែ ប្រសិនបើអ្នកប្រើវេទិការនេះមិនមានការប្រុង​ប្រយ័ត្ននោះទេ វាអាចធ្វើអ្នកក្លាយជាជនរងគ្រោះ និងខូចឈ្មោះទៅវិញ។ ហើយថ្ងៃនេះខ្ញុំលើកយក​ចំណុច ៨យ៉ាងដែលអ្នកមិនគួរធ្វើ​នៅលើ​បណ្តាញសង្គម។

១. បង្ហោះសារ​ដែលគ្រាន់តែចង់អួតគេ

អ្នកគួរចៀសវាង​បង្ហោះ​សារណាដែលមានគោលបំណងគ្រាន់តែ​ចង់អួតពី​ទ្រព្យ​សម្បត្តិ​ សម្ភារៈ ភាពមាន​បានរបស់ខ្លួន​ដើម្បីចង់ឱ្យគេសរសើរ បង្ហាញថាខ្លួន​អាច​ចាយលុយ​លើទំនិញ​ថ្លៃៗប្រេនៗ ឬចង់ឱ្យគេច្រណែន​ខ្លួនជាដើម។ ប្រសិន​បើអ្នកមាន​ព័ត៌មាន​ល្អណាមួយ​ចង់ចែករំលែកទៅកាន់មិត្តភក្តិ អ្នកអាច​ចែករំលែក​ក្នុងរូបភាពមួយ​ដែលមានភាពសាមញ្ញ។ ចូរចៀសវៀង​បង្ហោះ​នូវអ្វីដើម្បី​គ្រាន់តែចង់​បានការសរសើរ​ និងការច្រណែន​ពីអ្នកជុំវិញខ្លួនឱ្យសោះ។

២. សរសេរ​រឿង​ផ្ទាល់ខ្លួន​​ជាសាធារណៈ

ទោះបីជាអ្នកបែកបាក់ស្នេហា មានជម្លោះ​ក្នុងគ្រួសារ ជាមួយ​មិត្តភក្តិឬអ្នកធ្វើការជាមួយ ចូរចៀសវាង​ចែករំលែក​រឿងរ៉ាវទាំងនេះជាសាធារណៈឱ្យសោះ។ ការផ្សព្វផ្សាយ​រឿងទាំងនេះមិនបានផ្តល់​ផលចំណេញ​ដល់អ្នកឡើយ ហើយធ្វើឱ្យគេ​កាន់តែ​មើល​អ្នកក្នុងផ្លូវអវិជ្ជមាន​តែប៉ុណ្ណោះ។ ចូរគិតមុនផុស​ថា ប្រសិនបើអ្នក​បង្ហោះ​សារទាំងនេះ តើមានគុណវបត្តិអ្វីខ្លះដែលអាច​កើតឡើង?

៣. រិះគន់​ឌឺដងគេ

តាមពិត​ទៅ នេះជារឿងដែលមនុស្សជាច្រើន​មិនបានគិតដល់ ហើយប្រព្រិត្តិនូវកំហុសដ៏ធំមួយនេះ។ ភាគច្រើនគិតថា ការធ្វើដូចនេះ​ដើម្បី​បញ្ជាក់អ្នកគ្រប់គ្នាថាខ្លួន​ត្រឹមត្រូវ និងជាជនរងគ្រោះដោយបង្ហោះសារបែបឌឺដង ឬ​ទម្លាក់កំហុស​ឱ្យ​អ្នកដទៃ​។ ទោះបីជាអ្នក​ជាជនរងគ្រោះក៏ដោយ តែប្រសិនបើអ្នកបង្ហោះ​សារបែបឌឺដង និងរិះគន់គេជាសាធារណៈដូចនេះ វាគ្រាន់តែធ្វើឱ្យអ្នកគ្រប់គ្នា​​មាន​សញ្ញា​ “?” មួយ​នៅក្នុង​ខួរក្បាលរបស់អ្នកដទៃ​ចំពោះអ្នក ហើយគ្រប់គ្នា​និង​មានការសង្ស័យ​ថាអ្នកពិតជាជនរងគ្រោះមែន ឬគ្រាន់តែចង់លាងខ្លួនឱ្យស្អាតតែប៉ុណ្ណោះ? ហើយ​ប្រសិនបើ​អ្នកប្រព្រិត្តិ​រឿងនេះ​កាន់តែញឹកញយ ម៉ាកយីហោរបស់អ្នក​នឹងកាន់តែ​ធ្លាក់ទៅវិញ ដោយគ្រប់គ្នា​ចាប់ផ្តើមមានជំនឿថា អ្នកគ្រាន់តែជាមនុស្ស​ម្នាក់​ដែលយកខ្លួនឯងជាធំ ហើយចូលចិត្តគិតថា មានតែខ្លួនទេទើបគិតអ្វីក៏ត្រូវ។ ហើយប្រសិនបើអ្នកជាអ្នកដឹកនាំទៀត កូនក្រុមដែលមានសមត្ថភាពរបស់អ្នក​នឹងចាប់ផ្តើម​ធ្លាក់ទំនុកចិត្ត និងលែងជឿជាក់អ្នក។ ខ្ញុំ​ជួបអ្នករកស៊ី និងអ្នកធ្វើការ​ដែលមានភាពចាស់ទុំមិនតិចទេ ហើយភាគច្រើនគឺពួកគាត់មិនចូលចិត្តធ្វើការជាមួយ ឬទុកចិត្តអ្នកដែលចូលចិត្ត​ចែករំលែក​ការរិះគន់ និងឌឺដង​អ្នកដទៃ​លើទីសាធារណៈដើម្បីលើកមុខមាត់ខ្លួនឯងឡើយ។ ហើយបើអ្នកនៅមាន​ការសង្ស័យ អ្នកអាចសួរនាំ​រឿងនេះទៅអ្នកដែលអ្នកគិតថាចាស់ទុំ និងមានភាពជាអ្នកដឹកនាំ ថាតើគាត់មានគំនិតយ៉ាងណាចំពោះរឿងនេះ។

៤. បង្ហោះរូបភាពផឹកស៊ីរញ៉េរញ៉ៃ

ការជប់លៀងសប្បាយគឺជារឿង​ដែលមិនអាច​ចៀសរួចក្នុងជីវិត តែអ្វីដែលអ្នកត្រូវគិត គឺត្រូវប្រុងប្រយ័ត្ន​ការបង្ហោះរូបថតណាដែលទាញអ្នក ឬមិត្តភក្តិអ្នកទម្លាក់ទឹក ដូចជា​រូបភាព​បែបប្រមឹក ជក់បារី ឬរូបច្រង៉េងច្រង៉ាង។ ទោះបីជាអ្នកជាមនុស្សល្អយ៉ាងណាក៏ដោយ​ មានសមត្ថភាពយ៉ាងណាក៏ដោយ ហើយគ្រាន់តែមានបរិយាកាសសប្បាយ​រីករាយម្តងម្តាល  តែប្រសិនបើរូបទាំងនេះ​ត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គមនោះ មនុស្សគ្រប់គ្នានឹងគិតផ្ទុយ​ពីនេះ ហើយ​ភាគច្រើននឹងមានគំនិតអវិជ្ជមានចំពោះអ្នក។

៥. បង្ហោះរូប​ភាពដែល​អាក្រាត ឬស៊ិចស៊ីជ្រុល

ខ្ញុំគិតថា​​ គ្រប់គ្នាប្រាកដជាដឹងរួចមកហើយអំពីរឿងបង្ហោះរូបភាព​ស៊ិចស៊ី​ជ្រុល ថាវាមិនល្អនោះ​ទេ។ ប៉ុន្តែអ្វីដែលខ្ញុំចង់រំឮកបន្ថែម គឺសូម្បី​តែនៅក្នុង​ក្រុមChatមិត្តភក្តិ​ដែលអ្នកទុកចិត្តបំផុត​ក៏​មិនត្រូវបង្ហោះ​ចូលផងដែរ​ប្រសិន​បើអ្នក​មិនចង់​ឱ្យគេឃើញជាសាធារណៈនោះ។ ព្រោះពេលខ្លះ ការលេងសើចមួយចំនួន​អាចធ្វើឱ្យអ្នក​ទទួល​រង​ហានិភ័យ​ដែលអ្នកមិនអាច​ស្មានដល់។

៦.រអ៊ូ​រទាំរឿងការងារ ឬរឿងដៃគូរ​រកស៊ី

ទោះបី​ជា​អ្នកថ្ងៃនោះ​គឺជាថ្ងៃដ៏អាក្រក់នៅក្នុងការិយាល័យធ្វើការ​យ៉ាងណាក៏ដោយ វាមិនមែនជារឿងល្អទេដែលអ្នករអ៊ូ​រទាំ​អំពី​កន្លែងធ្វើការរបស់អ្នក ឬក៏​អំពី​ដៃគូរ​ការងាររបស់អ្នកនៅលើ​បណ្តាញសង្គម ឬអនឡាញ។ ប្រសិនបើអ្នកបង្ហោះ​សារបែបទាំងនេះ ច្បាស់ណាស់​គ្រប់គ្នាមើលមកកាន់អ្នកអាចគិតផ្សេងពីអ្វីដែលអ្នក​រអ៊ូនោះ ហើយប្រសិនបើថ្នាក់លើរបស់អ្នកឃើញ ឬក៏ក្រុមហ៊ុន​ដទៃផ្សេងទៀតឃើញ ឬអ្នករកស៊ី​ផ្សេងទៀតឃើញ អ្នកនឹងក្លាយទៅជាមនុស្សម្នាក់ដែលមិនគួរឱ្យទុកចិត្ត។

៧. បង្ហោះ​ពី​ផែនការយុទ្ធសាស្ត្រសម្ងាត់​របស់​ក្រុមហ៊ុន​ជាសាធារណៈ

ប្រសិនបើក្រុមហ៊ុនរបស់អ្នកមានគម្រោងណាមួយដែលមិនទាន់ចង់​ឱ្យលេចទៅសាធារណៈ ហើយអ្នកបង្ហោះដើម្បី​ឱ្យគ្រប់គ្នាមានអារម្មណ៍ថាអ្នកអស្ចារ្យ​កំពុងតែ​ធ្វើការលើ​ការងារដ៏សំខាន់មួយនោះ លទ្ធផល​អាចនឹងផ្ទុយស្រឡះ។ ថ្នាក់លើរបស់អ្នកនឹងលែងជឿជាក់អ្នក ដៃគូររបស់អ្នក​នឹងបាត់ទំនុកចិត្ត ហើយ​ថ្ងៃក្រោយអ្នកអាច​នឹង​មិនទទួលបានឱកាស​លើ​គម្រោងដែលសំខាន់ៗទៀតឡើយ។

៨. និយាយដើម ឬវាយប្រហារគេ

ខណៈពេលដែលអ្នកគិតថាបណ្តាញសង្គមគឺជាកន្លែងដ៏មានសុវត្ថិភាពមួយ​សម្រាប់និយាយ​ដើម ឬក៏វាយប្រហារដល់អ្នកធ្វើការជាមួយ អតីតសហជីវិន ឬមិត្តភក្តិភក្តិដែលគិតថាបានក្បត់អ្នក វាគឺជាគំនិតដែលអាក្រក់បំផុតដែលអ្នកបង្ហោះសារទាំងនោះ​។ ធ្វើ​ការ​ឌឺដង​ ទោះបីជាលក្ខណៈប្រយោលមិនចំឈ្មោះក៏ដោយ វាអាចធ្វើឱ្យអ្នកផ្សេងទៀតយល់ច្រឡំលើអ្នក ហើយវាជាមូលហេតុគ្រប់គ្រាន់សម្រាប់មិត្តភក្តិ ឬអ្នកដែលស្គាល់អ្នក លែងទុកចិត្តអ្នក។

ពាណិជ្ជកម្ម

គេចាយលុយ Boost Facebook តែហាង​លក់សៀវភៅ​មួយនេះ​ប្រើប្រាស់វិធីផ្សេងដើម្បីទាក់ចិត្តអតិថិជនឱ្យទិញ

ការ​រកស៊ី​តាម​អនឡាញ ជាពិសេស​នៅលើបណ្តាញសង្គមFacebook មាន​ភាព​ផុស​ផុល​យ៉ាងខ្លាំង​មួយ​រយៈចុងក្រោយនេះ។ អ្នកខ្លះ​ផ្តោត​​រកស៊ីពេញម៉ោងនៅបណ្តាញ​សង្គមមួយនេះ ហើយអ្នកខ្លះទៀត​បានឆ្លៀត​ពេល​ខ្លះ​ក្រៅម៉ោងរកស៊ីលើ​វេទិការនេះ​បន្ទាប់​ពី​កិច្ច​ការងារស្នូល​របស់ខ្លួន។ ដោយសារតែ​ការប្រកួតប្រជែង​ផ្សព្វផ្សាយកាន់តែពុះកញ្ច្រោល​ មនុស្ស​​ចេះ​ចុចប៊ូតុង​Boostកាន់តែច្រើនទៅៗ ហើយម្នាក់ៗហ៊ានចាយលុយយ៉ាងច្រើន​នៅ​លើ​បណ្តាញសង្កម​មួយ​នេះដើម្បីផ្សព្វផ្សាយទាក់ទាញភ្ញៀវ​ឱ្យទិញទំនិញរបស់ខ្លួន។

ខណៈពេលដែលសហគ្រិន អ្នករកស៊ី​ និងអ្នកទីផ្សារមួយភាគធំ ខិតខំ​ចាយលុយ​ទៅលើការផ្សព្វផ្សាយ (Boost)លើ Facebook ហាងសៀវភៅអនឡាញ​មួយគឺ My Bookshop Cambodiaប្រើប្រាស់​វិធី​ផ្សេងពីគេ ដោយ​មិនចាយលុយសូម្បីតែ១សេនលើការផ្សព្វផ្សាយតាមFacebookក្នុងរយៈពេល​១ឆ្នាំ​កន្លះ​ចុងក្រោយនេះ ហើយដែលគាត់ផ្តោត​គឺ បង្កើតមាតិកាទីផ្សារល្អ​ៗសម្រាប់​អ្នកតាមដាន Page និង​ការប្រឹក្សា​លើការជ្រើស​រើសសៀវភៅ​ដែលល្អ​បំផុតសម្រាប់អតិថិជន។

លោក ប៊ួយ​ សុធន ស្ថាបនិកបណ្ណាគារ My Bookshop Cambodia

ហាង​លក់សៀវភៅអនឡាញដែលមានលោកប៊ួយ សុធន ជាសហស្ថាបនិក និងទីប្រឹក្សាជាន់ខ្ពស់បាននិយាយថា  ហាងសៀវភៅនេះគឺហាងសៀវភៅមួយដែលមិនផ្តោតតែលើការលក់ខ្លាំងពេកឬក៏គ្រាន់តែបង្ហោះសៀវភៅជាកាតាឡុកដូចហាង​សៀវភៅ​ ឬក៏ហាងទំនិញផ្សេងៗទៀតនោះទេ តែអ្វីដែលហាងនេះធ្វើ​ខុសពីគេ គឺ​គាត់តែងតែផ្តោត​លើអតិថិជន​ជា​ចម្បង ដោយធ្វើការចែករំលែកចំណុចសំខាន់ៗនៃ​សៀវភៅ បង្កើត​មាតិកាដែលគួរឱ្យចាប់អារម្មណ៍ និងមានគុណប្រយោជន៍ ដើម្បីផ្សារភ្ជាប់ជាមួយ​នឹងសៀវភៅនិងអ្នកអាន បំផុស​ឱ្យម​នុស្ស​អានសៀវភៅ និងធ្វើ​ការប្រឹក្សា​លើប្រភេទសៀវភៅ​ដែល​អតិថិជន​ចង់​ទិញ ឬណែនាំ​អតិថិជន​គាត់ឱ្យអានសៀវភៅដែលសក្តិសម​បំផុត។មិនតែប៉ុណ្ណោះរាល់ការផ្សព្វផ្សាយណែនាំផលិតផលនីមួយៗសុទ្ធតែបានសិក្សាពិនិត្យយ៉ាងច្បាស់លាស់ លើគុណភាពនៃការនិពន្ធជាពិសេស ហើយតែងតែធានាជូនភ្ញៀវនូវការចំណាយតិចបានផលច្រើនទាំងលុយកាក់ និងពេលវេលា។

លោក ប៊ួយ សុធនក៏បានបន្តទៀតថា បេសកកម្មធំបំផុតនៅលើPageហាងសៀវភៅមិនមែនជាការលក់នោះទេគឺ30% post លក់ ឯ70%ទៀតគឺ ចែករំលែក ដែលពេលខ្លះ អ្នកអានសឹងថា មិនពិបាកគិតច្រើនលើគុណភាព (មិនពិបាករើសឬសម្រេចចិត្ត) ឬសឹងថា មិនចាំបាច់ទិញនោះទេ ព្រោះ Admin Page តែងដកស្រង់ខ្លឹមសំខាន់ៗនៃសៀវភៅនីមួយៗ post ជារៀងរាល់ថ្ងៃ ដែលក្រុមការងារ My BOOKSHOP Cambodia រំពឹងទុកថា អ្នកដែល follow page រាល់ថ្ងៃ ទោះមិនទិញក្តី ក៏អាចទទួលបានព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ល្អៗជាច្រើនជារៀងរាល់ថ្ងៃ “ចូរអាន page ដើម្បីទទួលបានការកំសាន្ត និងពុទ្ធិទូទៅប្រចាំថ្ងៃ”។

សហស្ថាបនិក​រូបនេះ​ក៏បានបញ្ជាក់ថា ហាង​សៀវភៅមួយនេះ​បង្កើតបាន២ឆ្នាំ​មកហើយ ហើយ៦ខែ​ដំបូង​គាត់ក៏​បាន​ចាយលុយខ្លះៗ​ដើម្បីផ្សព្វផ្សាយ​តាមFacebookដើម្បីឱ្យអតិថិជនស្គាល់ផងដែរ​ តែក្រោយមកគាត់​បានដាក់គោលដៅ​ខ្លួនឯង​ថា​នឹង​មិនចំណាយលើការផ្សព្វផ្សាយដោយការBoostទៀតឡើយ ដោយ​ព្យាយាម​បង្កើត​មាតិកាដែលមានគុណប្រយោជន៍​សម្រាប់ទាក់ទាញ​អតិថិជន​ដើម្បី​ឱ្យក្លាយជាម៉ូយ​រយៈពេលវែង ហើយអ្វីដែលគាត់ព្យាយាម​រយៈពេល​១ឆ្នាំកន្លះចុងក្រោយនេះពិតជាបាន​ផល​ដូចការរំពឹងទុកមែន។

ការងារ​ដែលផ្តោតលើការបង្កើតមាតិកាល្អៗដែលពាក់ព័ន្ធ​នឹង​អាជីវកម្ម​ដើម្បី​ទាក់ទាញ​អ្នកតាមដានគឺជារឿងមួយ​ដែលមិនងាយស្រួល ហើយត្រូវការ​ពេលវេលា​​​ តែ​នៅពេលដែល​អ្នកអាចសាង​កេរ្តិ៍ឈ្មោះដ៏ល្អមួយ (ដូចហាងសៀវភៅ​ My Bookshop Cambodia) អ្នកនឹង​អាច​ឆក់​យក​ទំនុកចិត្ត និងការជឿជាក់​ពីសំណាក់អតិថិជន ហើយអ្នកនឹងក្លាយជាអ្នកប្រឹក្សា​ផ្ទាល់ខ្លួនដ៏គួរឱ្យជឿជាក់មួយ​សម្រាប់ពួកគាត់​ជាមិនខាន។ ហាងសៀវភៅ​ My Bookshop Cambodia ប្រើប្រាស់វិធីនេះ​ដើម្បី​ទាញ​ម៉ូយបានយ៉ាងច្រើន (Loyalty Customer) ដោយសារតែគាត់អាចកសាង​ទំនុកចិត្ត និងភាព​ជឿជាក់លើការប្រឹក្សា​លើសៀវភៅ​ដែលល្អ​បំផុត​សម្រាប់អ្នកអាន។គាត់កំណត់យក យន្តការ “ការណែនាំតៗគ្នាពីបងប្អូនអតិថិជនដែលពេញចិត្ត គុណភាពសៀវភៅ និងសេវាកម្ម -Word of Mouth“។

 

ពាណិជ្ជកម្ម

លោក វ៉ា វីរៈ តើវិនិយោគ​លើអចលនទ្រព្យមានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ?

0

តើអចលនវត្ថុសំដៅទៅលើអ្វី?តើមូលហេតុអ្វីបានជាយើងចាំបាច់ត្រូវវិនិយោគទៅលើវិស័យអចលនវត្ថុ?តើការវិនិយោគទៅលើអចលនវត្ថុផ្ដល់ផលប្រយោជន៍អ្វីខ្លះទៅដល់វិនិយោគិន?

អចលនវត្ថុគឺសំដៅទៅលើ ដីធ្លី ផ្ទះ អគារ ឃ្លាំង ឬ រោងចក្រជាដើមដែលវាស្ថិតនៅលើដីនោះ ហើយវិស័យអចលនវត្ថុ មានច្រើនប្រភេទសម្រាប់បម្រើមុខងារ និង តម្រូវការផ្សេងៗរបស់មនុស្ស ដូចជាបម្រើទៅលើលំនៅឋាន បម្រើទៅលើអាជីវកម្ម ឧស្សាហកម្ម កសិកម្ម និង បម្រើទៅលើវិស័យទេសចរណ៍ជាដើម។ ជាក់ស្ដែងនាពេលបច្ចុប្បន្ននេះយើងឃើញថាមនុស្សភាគច្រើនតែងតែបោះទុនវិនិយោគទៅលើវិស័យអចលនវត្ថុជាងវិស័យណាៗទាំងអស់ដោយសារតែការវិនិយោគទៅលើវិស័យនេះអាចធ្វើឲ្យអ្នកវិនិយោគិនភាគច្រើនទទួលបានផលចំណេញ និង ប្រាក់ចំណូលបានច្រើន។ដូចនេះដើម្បីឲ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់ពីចំណុចវិជ្ជមាន និង ចំណុចអវិជ្ជមានចំពោះការវិនិយោគលើវិស័យអចលវត្ថុ គំនិតនឹងដកស្រង់រាល់ការបកស្រាយរបស់លោក វ៉ា វីរៈ ដែលជានាយកប្រតិបត្តិក្រុមហ៊ុន  Century 21 Fortuna Investment  និងជា អ្នកជំនាញផ្នែកអចលទ្រព្យ។ លោកបាននិយាយថា៖ ការវិនិយោគទៅលើមុខជំនួញអ្វីក៏ដោយគឺសុទ្ធតែមានផលវិជ្ជមាន និង អវិជ្ជមាន ដោយជៀសមិនរួច​ ហើយការវិនិយោគទៅលើវិស័យអចលនវត្ថុក៏ដូច្នឹងដែរ។ ខាងក្រោមនេះគឺជាចំណុចវិជ្ជមាន និង ចំណុចអវិជ្ជមានចំពោះការវិនិយោគទៅលើវិស័យអចលនវត្ថុ៖

  1. ចំណុចវិជ្ជមានៈ
  • ធ្វើឲ្យមានការកើនឡើងតម្លៃៈ វិនិយោគិននឹងអាចទទួលបានផលចំណេញច្រើនពីវិស័យមួយនេះ ដោយសារតែតម្លៃរបស់អចលនវត្ថុមិនដែលថមថយចុះទេ គឺមានតែឡើងថ្លៃជាងមុន ព្រោះបច្ចុប្បន្នហើយនិងអនាគតមានភាពខុសគ្នា។
  • ជួយផ្ដល់នូវចរន្តហូរចូលនៃទឺកប្រាក់ៈ សំដៅទៅលើការជួលបន្តទៅឲ្យអ្នកដទៃ ដូចជាជួលឲ្យគេធ្វើកសិកម្ម ឧស្សាហកម្ម ឬការិយាល័យជាដើម ដែលវាអាចជាឱកាសសម្រាប់អ្នកក្នុងការទទួលយកប្រាក់ចំណេញ។
  • ប្រើលុយអ្នកដទៃដើម្បីឲ្យខ្លួនឯងទទួលបានផលចំណេញៈ មានន័យថាបើអ្នកមិនមានធនធានគ្រប់គ្រាន់ អ្នកអាចយកអចលនទ្រព្យផ្សេងដែលជាកម្មសិទ្ធរបស់អ្នកទៅដាក់នៅធនាគារដើម្បីយកលុយពីធនាគារទៅឲ្យម្ចាស់អចលនទ្រព្យ។
  • ជួយទប់ទល់ករណីមានអតិផរណាកើតឡើងៈ មានន័យថាយើងគួរតែយកលុយទៅវិនិយោគទៅលើវិស័យមួយនេះ ជាជាងទុកលុយចោលអត់ប្រើវា ព្រោះការវិនិយោគនឹងធ្វើឲ្យអ្នកកើននូវប្រាក់ចំណូល។
  1.  ចំណុចអវិជ្ជមានៈ
  • ទាមទារឲ្យយើងមានលុយច្រើនៈ ការវិនិយោគនីមួយៗតែងតែតម្រូវឲ្យអ្នកមានដើមទុនច្រើន ជាពិសេសការវិនិយោគទៅលើវិស័យអចលនវត្ថុនេះតែម្ដង ដែលវាតម្រូវឲ្យអ្នកមានលុយរាប់ម៉ឺន រាប់លានដុល្លារទើបអាចធ្វើការវិនិយោគបាន។
  • មានជំនាញខាងច្បាប់ៈ អ្នកត្រូវចេះផ្នែកច្បាប់ខ្លះៗ ដូចជា ការកាត់ប្លង់ដី ការបង់ពន្ធលើអចលនទ្រព្យ ការជួលអគារ និង ការស្វែងរកអតិថិជនជាដើម។
  • ឲ្យយើងចេះមើលថែទាំវាឲ្យបានល្អៈ បើយើងមើលថែទាំវាបានល្អ មានសោភណភាព និង មានផាសុកភាពល្អ នោះតម្លៃនៃអចលនទ្រព្យក៏កើនឡើងតាមហ្នឹង តែ​បើមិនបានថែទាំបានល្អទេ តម្លៃវានឹងធ្លាក់ថ្លៃតាមហ្នឹងដែរ
  • តម្រូវឲ្យយើងវិនិយោគរយៈពេលវែងៈ អ្នកវិនិយោគិនគួរតែវិនិយោគទៅលើរយៈពេលវែង ព្រោះបើសិនជាវិនិយោគិនវិនិយោគទៅលើរយៈពេលខ្លី នោះពួកគាត់អាចនឹងប្រឈមមុខជាមួយនឹងការខាតបង់ខ្លាំង ព្រោះគ្រាន់តែចំណាយទៅលើការធ្វើសេវាកម្ម និង​បង់ពន្ធគឺវាស្ទើរតែអស់ទៅហើយ។

 

ពាណិជ្ជកម្ម

កំពូលមហាសេដ្ឋីនៅសហរដ្ឋ​អាមេរិច​កើន​ប្រាក់​៤៨៥ពាន់លានដុល្លារក្នុង​ពេលមាន​វិបត្តិ​កូវីដ១៩

ក្នុងកំឡុងពេលមានវិបត្តិ​​ជម្ងឺឆ្លងរាលដាល​កូវីដ១៩ កំពូលមហា​សេដ្ឋី​នៅ​សហរដ្ឋអាមេរិច​បានកើន​ប្រាក់​​សរុប​ទាំង​អស់​៤៨៤​ពាន់​លានដុល្លារ​ នេះ​បើ​យោងតាម​របាយការណ៍​ទើបចុះផ្សាយថ្មីៗនេះ។

ទិន្នន័យ​ដែលគិត​ចាប់ពី​ពាក់កណ្តាល​ខែ មីនា ដល់​ពាក់កណ្តាលខែ​ឧសភានេះបានបង្ហាញថា មហាសេដ្ឋីដែល​មានទ្រព្យ​ស្តុកស្តម្ភ​គឺទទួលបាន​ផលចំណេញពី​វិបត្តិនេះ។

កំពូល​មហាសេដ្ឋីទាំង​៥​ដូចជាលោក Jeff Bezos, Bill Gates, Mark Zuckerberg, Warren Buffett និង Larry Ellison កើនទ្រព្យ​សរុប​ចំនួន​៧៥.៥ពាន់លានដុល្លារ ដែលស្មើរនឹង​១៩%​នៃ​កំណើន​សរុប​របស់មហាសេដ្ឋីទាំង នេះបើយោងតាមរបាយការណ៍របស់​ American for Tax Fairness និង Institute of Policy Studies’ Program for Inequality.

លោក Mark Zuckerberg ដែលជា​ស្ថាបនិកបណ្តាញសង្គមដ៏មានប្រជាប្រិយ Facebook បានកើនទ្រព្យ​២៥ពាន់លាន​ដុល្លារ ក្នុងខណៈពេលដែល​លោក Jeff Bezos ស្ថាបនិកវេទិការលក់ទំនិញអនឡាញ Amazon កើន​៣៤.៦ពានលានដុល្លារ។

លោក Elon Musk ក៏ស្ថិត​ក្នុងចំណោម​កំពូល​មហាសេដ្ឋី​ដែលទទួលបាន​ផលចំណេញ​ខ្ពស់​ផងដែរក្នុង​រយៈពេល២​ខែ​ចុងក្រោយនេះ​ដោយ​ទ្រព្យ​សម្បត្តិ​របស់គាត់បានកើន៤៨% គឺកើនដល់​៣៦ពាន់លានដុល្លារ។

នៅ​ក្នុងខែ​មីនា មហាសេដ្ឋីប្រាក់ពាន់លាន​គឺមាន​៦១៤នាក់​នៅក្នុង​បញ្ជី​ Forbes ហើយ​ចំនួន​នេះបានកើនឡើង​ដល់​៦៣០​នាក់​ក្នុងរយៈពេល២ខែ។

តួរលេខ​បាន​បង្ហាញ​​ និងឆ្លុះបញ្ចាំងអំពី​ការកើនទ្រព្យ​របស់​កំពូល​មហាសេដ្ឋី​នៅក្នុងសម័យកាលកូវីដ១៩ ដែល​ភាគច្រើនគឺមកពី​វិស័យ​បច្ចេកវិទ្យា ខណៈពេលដែល​សេដ្ឋកិច្ចជាទូទៅ​ជួបភាព​លំបាក និងមិន​អាច​ប៉ាន់​ស្មាន​ជាក់លាក់បាន ហើយ​មនុស្សជាច្រើនបានបាត់បង់ការងារធ្វើ។

 

ពាណិជ្ជកម្ម

បុរីមង្គលភ្នំពេញ​ផ្លាស់ប្តូរមុខមាត់ថ្មីដើម្បីត្រៀម​ខ្លួនអភិវឌ្ឍគម្រោងថ្មីៗ និងកាន់តែអស្ចារ្យ

បុរីមង្គលភ្នំពេញគឺ​ជាបុរីដែលមានឈ្មោះបោះសម្លេង ហើយមានបទពិសោធក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានជិត២ទស្សវត្សមកហើយ។ បុរីនេះទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ដោយសារតែ​គុណភាពសំណង់ ល្បឿននៃការសាងសង់ រចនាបថម៉ូដផ្ទះតែងតែមាន​ការវិវឌ្ឍន៍ឥតឈប់ឈរ និងសេវាកម្ម​បម្រើអតិថិជន​មានការ​យកចិត្តទុកដាក់ខ្ពស់។

ដោយសារតែ​សម័យ​កាល​ចេះតែវិវឌ្ឍទៅមុខ និង​ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះឱ្យ​ស្ថិត​នៅ​បុរីជួរមុខមួយ ថ្មីៗនេះ បុរីមង្គលភ្នំពេញ​បានធ្វើការ​ប្រកាស​ដូរម៉ាកសញ្ញា​ថ្មី​របស់ខ្លួន​ ហើយ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការជំនួស​ឱ្យ​រូបសញ្ញាចាស់។ បើ​តាម​អគ្គនាយកបុរីមង្គលភ្នំពេញ លោក អាន រ៉ាឌី បានលើកឡើងថា “ការផ្លាស់ប្តូរ​រូបរាងថ្មីនេះ​គឺដើម្បី​វិវឌ្ឍខ្លួន​ឱ្យកាន់តែទំនើប និងកាន់តែទាន់សម័យ ហើយយើងខ្ញុំ​ចង់ប្រាប់អតិថិជនដែលតែងតែគាំទ្របុរីមង្គលភ្នំពេញថា យើងខ្ញុំនឹងខិតខំឥតឈប់ឈរ​ក្នុងការអភិវឌ្ឍន៍ខ្លួនជាប់ជានិច្ច​ដើម្បី​អភិវឌ្ឍ​លំនៅដ្ឋាន​ដែលមានគុណភាពខ្ពស់ មានហេដ្ឋារចនាសម្ព័ន្ធល្អនិងសម្បូរបែប មានភាពទាន់សម័យ និងគួរជាទីរស់នៅ​ ​ដែលអាច​ផ្តល់សុភមង្គលជូនគ្រួសារគ្រប់រូប”។

រហូតមកដល់បច្ចុប្បន្ន បុរីមង្គលភ្នំពេញ​បាន​អភិវឌ្ឍលំនៅដ្ឋានចំនួន​៧​គម្រោងធំៗ​រួចមកហើយ ដែលគម្រោងទាំងអស់សុទ្ធតែស្ថិតនៅចំទីតាំងល្អៗ និងមានភាពងាយស្រួលក្នុងការធ្វើដំណើរដូចជា​នៅតំបន់ទួលសង្កែ វាលស្បូវ ជ្រោយចង្វារ ព្រែកឯង និង​ទួលពង្រ។ ហើយរាល់គម្រោងរបស់បុរីមង្គលភ្នំពេញទាំងអស់​សុទ្ធតែ​ទទួលបានជោគជ័យ​ ដោយសារតែ​គុណភាពសំណង់ល្អ ទីតាំងមានសក្តានុពល និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាកម្មជូនអតិថិជន​ទាំងមុន និងក្រោយការទិញ ធ្វើឱ្យបុរីមង្គលភ្នំពេញ​ត្រូវបានណែនាំ​ពីមាត់មួយទៅមាត់មួយពីសំណាក់អតិថិជន។

បច្ចុប្បន្ន​នេះ បុរីមង្គលភ្នំពេញ​កំពុងតែ​បើកលក់​គម្រោង​លំនៅដ្ឋានសុភមង្គលនៅជិតផ្សារទួលពង្រ និងតំបន់​សក្តានុពលខ្ពស់ជាច្រើន និងគម្រោង​នៅ​​ជិតផ្សារ​ព្រែកឯងដែលនៅជិត​គម្រោងអភិវឌ្ឍ​ទីក្រុងទំនើបកោះនរា។

បើតាម​អគ្គនាយក​បុរីមង្គភ្នំពេញ​លោក​ អាន​​ រ៉ាឌីក៏បានបង្ហើបថា “បុរីមង្គល​ភ្នំពេញ នឹងធ្វើការបើកសម្ភោធ​គម្រោង​ដ៏ធំមួយទៀត​នាពេលឆាប់ៗខាងមុខនេះដែលស្ថិត​នៅ​តាមបណ្តោយផ្លូវជាតិ​លេខ១ ហើយគម្រោង​មួយនេះគឺជាគម្រោង​ដែលអតិថិជន​មង្គលភ្នំពេញជាច្រើនកំពុងទន្ទឹងរង់ចាំ​ ដោយសារតែគម្រោង​នេះគឺ​ស្អាតជាងគម្រោងមុនៗ ប្លែកជាងគម្រោងមុនៗ មានសួនច្បារបៃតងដែល​ផ្តល់ផាសុខភាព​ដល់ការរស់នៅ ជាប់បឹង ស្ថិត​នៅ​ជិត​គម្រោង​អភិវឌ្ឍ​ទីក្រុង​ទំនើប​កោះនរា (ដែល​មានគម្រោង​សាងសង់​ភ្ជាប់​កោះ​ពេជ្រ​មក​កោះនរា) មានផ្ទះជាលក្ខណៈអាជីវកម្ម មានផ្ទះវីឡាភ្លោះ វីឡាកូនកាត់ ដែល​​ផ្តោតលើ​រចនាបថទំនើប ទាន់សម័យ​ ដែលសុទ្ធតែជាការ​ប្រាថ្នាចង់បាន​សម្រាប់ការរស់នៅ។ បុរីមង្គលភ្នំពេញ នឹងបើកអាទិភាព​ផ្តល់ជូនតម្លៃពិសេសសម្រាប់​អតិថិជន​ដែលចាប់អារម្មណ៍​ ហើយធ្វើការកក់ទុក​មុនការបើកសម្ភោធលក់គម្រោង​ដែលនឹងប្រព្រឹត្តទៅ​នាពេលឆាប់ៗខាងមុខនេះ!​ ”

  • សម្រាប់តាមដាន​ព័ត៌មានពីគម្រោង​ថ្មី​ៗ និងព័ត៌មាន​អភិវឌ្ឍន៍មុនគេ សូមតាមដាន៖

 

ពាណិជ្ជកម្ម

ហេតុអ្វីបានជាការព្យាករណ៍សេដ្ឋកិច្ចមានការលំបាកនៅក្នុងកំឡុងពេលមានជម្ងឺរាតត្បាត?

0

ចាប់តាំងពីការរាតត្បាតកូវីដ១៩បានចាប់ផ្ដើម យើងឃើញមានភាពមិនប្រាកដប្រជាទូទៅដែលលេចចេញជារូបរាងនៅក្នុងភាពខុសគ្នា និង ភ្លាមៗនៃការព្យាករណ៍នៅក្នុងម៉ាក្រូសេដ្ឋកិច្ចដែលវាធ្វើឲ្យយើងពិបាកប៉ាន់ស្មានពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេស។តួយ៉ាងនៅដើមខែកុម្ភៈ ចំពោះការរីកសាយភាយក្នុងចំណោមការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចសម្រាប់ត្រីមាសទី២ សហរដ្ឋអាមេរិកមាន ៣.៥% បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន FocusEconomics ។ នៅថ្ងៃទី១៩ មេសា ការព្យាករណ៍ដែលសុទិដ្ឋិនិយមបំផុតក្នុងចំណោមស្ថាប័នទាំង២៨នៅក្នុងការវាស់ស្ទង់មតិចំពោះការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ប្រចាំសប្ដាហ៍បានបង្ហាញថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន៨.២%។តែបើគិតពីការព្យាករណ៍ដែលមានទុទិដ្ឋិនិយមបំផុតសហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងចំនួន៦៥%។ខណៈពេលដែលស្ថាប័នភាគច្រើនរំពឹងថានឹងមានការស្ទុះងើបឡើងវិញនៅក្នុងត្រីមាសទី៣ អ្នកខ្លះបែរជាមើលឃើញថានឹងមានការធ្លាក់ចុះបន្ថែមទៀតទៅវិញ។នៅក្នុងត្រីមាសទី៤ ទោះបីជាសេដ្ឋវិទូទាំងអស់ព្យាករណ៍ពីកំណើននៃទម្រង់ខ្លះក៏ដោយក៏ការព្យាករណ៍នេះមានចាប់ពីអប្បរមា +១.១% ដល់ អតិបរមា +៧០%។ យ៉ាងណាមិញការព្យាករណ៍បច្ចុប្បន្នបានរីករាលដាលក្នុងចំណោមអ្នកវិភាគ គឺធំជាងការព្យាករណ៍នៅក្នុងរយៈពេល២០ឆ្នាំមុន ហើយខ្ពស់ជាងអ្វីដែលបានមើលឃើញក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចខ្ពស់ នារយៈពេលចុងក្រោយនៃភាពមិនប្រាកដប្រជារបស់ពិភពលោកដែលកំពុងតែបន្តអូសបន្លាយក្នុងរយៈពេលយូរនេះ។

ហេតុអ្វីបានជាមានភាពខុសគ្នាខ្លាំងម្ល៉េះ?

ចម្លើយយ៉ាងខ្លីចំពោះសំណួរខាងលើ គឺព្រោះតែមិនមាននរណាម្នាក់ដែលអាចដឹងច្បាស់ថានឹងមានអ្វីកើតឡើងនោះទេ ដូចនេះមានកត្តា៣សំខាន់ដែលបណ្ដាលឲ្យអ្នកព្យាករណ៍មានការលំបាកជាពិសេស។

  • កត្តាទីមួយ៖ ទាក់ទងទៅនឹង ផលប៉ះពាល់សេដ្ឋកិច្ច និង ល្បឿននៃការផ្លាស់ប្ដូរគោលនយោបាយ
  • កត្តាទីពីរ៖ ការរីករាលដាលនៃជម្ងឺរាតត្បាតដែលកំពុងតែធ្វើឲ្យអន្តរាយដល់សេចក្ដីទុកចិត្តនៃទិន្នន័យសេដ្ឋកិច្ចដែលវាជាមូលដ្ឋានគ្រឹះនៃគម្រូម៉ាក្រូសេដ្ឋកិច្ចល្អ។
  • កត្តាទី៣៖ គម្រូម៉ូដែល (model)កំពុងតែបង្វែរទិសដៅយ៉ាងខ្លាំង ពីព្រោះអ្នកព្យាករណ៍សេដ្ឋកិច្ចកំពុងតែស្វែងយល់ពីពិភពនៃរោគរាតត្បាត ដែលមិនធ្លាប់មានដើម្បីស្វែងយល់ឲ្យបានកាន់តែច្បាស់អំពីការវិត្តន៍នៃការផ្ទុះឡើងនៃជម្ងឺនេះនៅក្នុងប្រទេសនីមួយៗ។

ដោះស្រាយពីភាពមិនច្បាស់លាស់

ខណៈពេលដែលជម្ងឺរាតត្បាតរីករាលដាល វានឹងបង្កជាបញ្ហាប្រឈមតែមួយគត់ចំពោះអ្នកព្យាករណ៍ម៉ាក្រូសេដ្ឋកិច្ច ដែលអាជីពនៃវិជ្ជាជីវៈនេះត្រូវជួបនូវបញ្ហាភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងការប្រឈមមុខដើម្បីដោះស្រាយ ហើយដំណោះស្រាយនោះមានភាពស្មុគស្មាញយ៉ាងខ្លាំង។ យ៉ាងណាមិញយើងឃើញថាវិបត្តិហិរញ្ញវត្ថុជាសកលនៅឆ្នាំ២០០៨ បានធ្វើឲ្យអ្នកសេដ្ឋវិទូភាគច្រើននៅស្ងៀមស្ងាត់ នៅទ្រឹងមួយកន្លែងដោយសារតែពិបាកក្នុងការព្យារករណ៍ពីសេដ្ឋកិច្ច ប៉ុន្តែការយល់ដឹងដែលទទួលបាននៅក្នុងវិស័យដូចជាសេដ្ឋកិច្ចនៃការរីករាលដាលផ្នែកហិរញ្ញវត្ថុ និង ផលប៉ះពាល់នៃវិធានការរូបិយវត្ថុបានធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃគម្រូព្យាករណ៍នាពេលបច្ចុប្បន្ននេះ។ក្នុងរបៀបដូចគ្នាជម្ងឺកូវីដ១៩នឹងបញ្ចេញពន្លឺថ្មីទៅលើឥរិយាបទនៃសេដ្ឋកិច្ច ដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចនៃគោលនយោបាយសារពើរពន្ធ និង មានការផ្លាស់ប្ដូរនៃរបៀបចាយវាយរបស់មនុស្សដោយសារតែភាពភ័យខ្លាចនៃការឆ្លង។ដូចនេះហើយទើបយើង និងអ្នកព្យាករណ៍មួយចំនួនពិបាកក្នុងការប៉ាន់ស្មាន វាស់ស្ទង់ពីស្ថានភាពសេដ្ឋកិច្ចកំឡុងពេលមានជម្ងឺរាតត្បាត។

ប្រែសម្រួលពី៖ https://hbr.org/

ពាណិជ្ជកម្ម

គន្លឹះហុងស៊ុយ​ដើម្បី​រកបានសង្សារ

អ្នកប្រហែល​ជាស្គាល់​ពាក្យ​ហុងស៊ុយច្បាស់ណាស់​ដែលមនុស្ស​ទូទៅ​តែងតែចូលចិត្ត​លើក​យក​មកនិយាយ ដែលវាពាក់ព័ន្ធ​នឹងលាភសំណាង និស្ស័យជីវិត និងភាព​មានបាន។ ប៉ុន្តែខ្ញុំជឿជាក់ថា ហុងស៊ុយ​សម្រាប់ស្នេហា​ អាចជាឃ្លាដ៏ថ្មីមួយសម្រាប់អ្នក។ តើអ្នកដឹង​ទេ ការរៀបចំហុងស៊ុយ​ស្នេហាបានល្អ វាពិតជាអាចជួយ​បង្កើនភាគរយ​អ្នកក្នុងការទាក់ទាញ​សង្សារ ឬដៃគូរជីវិតបាន។ គន្លឹះ​រៀបចំហុងស៊ុយ​ដ៏សាមញ្ញខាងក្រោមនេះ ប្រាកដជាអាចជួយ​អ្នក​បង្កើន​គុណភាពជីវិតស្នេហា​ទោះបីជាអ្នកកំពុងតែ​នៅឯកា ឬក៏​មានគូរ ឬក៏ទើបតែចាប់ផ្តើមចំណងស្នេហ៍ថ្មីក៏ដោយ។ ដើម្បី​រៀបចំហុងស៊ុយស្នេហា អ្នកមិនចាំបាច់ត្រូវការរបស់សក្ការៈ ឬក៏​ផ្តាយសំណាងអ្វីនោះទេ។

ហុងស៊ុយ​គឺជាឧបករណ៍ដ៏វិសេសមួយ​ក្នុងការជួយ​ស្វែងរក​គូរ និងសង្សារ ហើយចំណុចស្នូល​របស់ហុងស៊ុយ​គឺជា​ការផ្សារភ្ជាប់គ្នា​រវាង​អ្នក និង​ពិភព​ដែលនៅជុំវិញអ្នកដូចជា​ផ្ទះ ខុនដូរ ការិយាល័យជាមួយ​នឹង​គោលដៅ​ស្នូល​របស់អ្នក។

វាមាន​គន្លឹះ​ជាច្រើនដែលអាចជួយអ្នកស្វែងរកគូរ​បាន តែចំណុចដែល​សំខាន់បំផុតសម្រាប់ហុងស៊ុយស្នេហា គឺអ្នកត្រូវ​តែ​មានភាពក្លាហាន​ដើម្បី​សម្រេចគោលបំណងនេះ។ ចូរអ្នកសាកគិតទៅមើល ប្រសិនបើអ្នកជានារីម្នាក់ តើអ្នកនឹងជ្រើសរើស​បុរស​មួយណាដើម្បីផ្តើមចំណងស្នេហារវាងបុរស២នាក់​ដែលអ្នកទី១គឺកាន់បាច់ផ្កាជូនអ្នក​តែមិនដែលនិយាយអ្វីសោះ មិនជឿជាក់លើខ្លួនឯង ឬមិនហ៊ាននិយាយអ្វីសោះ និងបុរសម្នាក់ទៀត​ដែល​មានអត្តចរិក​រួសរាយ​រាក់ទាក់ ក្លាហាន មានភាពជឿជាក់ ហើយនៅពេលដែលអ្នកនៅជិតគេ អ្នកមានអារម្មណ៍​សប្បាយរីករាយនិងញញឹមជាប់ជានិច្ច? ប្រាកដណាស់ភាគច្រើនប្រាកដជា​ជ្រើស​រើស​យកអ្នកទី២។

ចូរ​ប្រើប្រាស់គន្លឹះខាងក្រោមនេះដើម្បីរៀបចំហុងស៊ុយ​ស្នេហា ដែលអាច​ជួយឱ្យ​អ្នកមានភាពជឿជាក់លើខ្លួនឯង ដែលជាចំណុចសំខាន់របស់ហុងស៊ុយ។

១. ដាក់កញ្ចក់ឆ្លុះមុខ​ឱ្យខ្ពស់ តែមិនត្រូវខ្ពស់ពេក

កញ្ចក់​មួយ​ដែលភ្ជួរនៅជាប់ជញ្ជាំង​ជិត​ច្រកចេញចូលរបស់អ្នក​ដែលមានកម្ពស់​ខ្ពស់ល្មមអាច​មើលឃើញ​មុខអ្នក និងខ្លួនអ្នកពេញ​ភ្នែក​គឺជា​អាចជួយ​ឱ្យ​អ្នក​មើល​ពី​ការរៀបចំខ្លួនអ្នក​បានល្អយ៉ាងណា នឹងធ្វើ​ឱ្យអ្នកមានភាពជឿជាក់​មុន​នឹងចេញជួបគេ ជាពិសេសអាច​បង្កើត​អារម្មណ៍​ស្រស់ស្រាយនាពេលព្រឹក។។

២. ចេញក្រៅ​និងធ្វើ​លំហាត់ប្រាណ

រូបរាង​កាយគឺជា​កូនសោរ​ឆ្ពោះទៅកាន់ភាពជឿជាក់។ នៅពេលដែលអ្នក​មានអារម្មណ៍ល្អជាមួយ​នឹងរូបរាង​របស់អ្នក ថាមពល​វិជ្ជមាននេះ​នឹងបង្ហាញចេញទៅក្រៅ។ អ្នក​នឹង​មានដំណើរ​កាន់តែទាក់ទាញ​ ដោយ​ពេលដើរម្តងៗគឺអ្នកមានភាពក្លាហាន​ក្នុងការដើរងើបមុខ​មើលទៅ​អ្វីៗជុំវិញ​ខ្លួន ហើយកែវភ្នែក​របស់អ្នកនឹងមានពន្លឺភ្លឺថ្លា ដែលជា​កត្តា​ជម្រុញ​ឱ្យអ្នក​មានភាពទាក់ទាញ​ទៅដៃគូរ​ភេទផ្ទុយគ្នាកម្រិតខ្ពស់។ ចូរ​ចំណាយ​ពេលវេលាខ្លះ​ដើម្បីធ្វើ​បញ្ជី​រាយ​នាម​ចំណុច​ដែលអ្នកអាច​ចាប់ផ្តើម​សកម្មភាព​ហើយអាច​អភិវឌ្ឍ​រូបរាង​របស់អ្នក​ឱ្យប្រសើរ​ឡើងជារៀងរាល់សប្តាហ៍ដើម្បីជួយ​ជម្រុញ​ចិត្តរបស់អ្នកឱ្យកាន់តែខ្លាំងក្លា សុខភាព​មាំមួន និងមានភាពទាក់ទាញខ្លាំង។

៣. ធ្វើឱ្យជុំវិញខ្លួន​របស់អ្នក​មានទៅដោយ​របស់ល្អៗ

នៅពេលដែលអ្នករស់នៅផ្ទះ ឬខុនដូ​ដែលស្រស់​ស្អាត និងមានសណ្តាប់ធ្នាប់ អ្នក​នឹងតែងតែមានអារម្មណ៍​ស្រស់ស្រាយជារៀងរាល់ថ្ងៃ​នៅពេល​ត្រឡប់មកផ្ទះវិញ។ ចូរ​រក្សា​ខ្យល់អាកាសចេញចូលឱ្យល្អនៅក្នុងបន្ទប់ និង​រក្សា​បន្ទប់​ឱ្យមានភាព​ទូលាយ និង​មានទីធ្លាស្រឡះល្អដើម្បី​អាចឱ្យ​ថាមពលឈី​ហូរចេញចូលបានល្អ។ ដាក់តាំងរបស់ណាដែលធ្វើឱ្យអ្នកមានអារម្មណ៍​ស្រស់ស្រាយសប្បាយចិត្ត ហើយវាមិនចាំបាច់ជារបស់ដែលមានតម្លៃថ្លៃនោះទេ។ ការរៀបចំតាំងលម្អរដោយដើមឈើ ឬផ្កា​គឺជា​របស់ដែលចំណាយ​តិច​តែ​អាចធ្វើឱ្យ​អារម្មណ៍យើង​ល្អ និងបរិសុទ្ធ។

ទាំងនេះគឺជា​វិធីសាស្ត្ររៀបចំហុងស៊ុយស្នេហា​ដែល​ជួយ​ឱ្យអ្នកមានភាព​ជឿជាក់លើខ្លួន​ឯង ព្រោះថា នៅពេលដែលអ្នកមាន​ចំណុចមួយនេះហើយ អ្នកប្រាកដជា​ស្ថិតនៅស្ថានភាពដ៏ល្អមួយ​ក្នុង​ការស្វែងរកគូរ។

ពាណិជ្ជកម្ម

ច្បាប់ទាំង១៤ដែលអាចធ្វើឲ្យ ក្រុមហ៊ុនរបស់អ្នកបន្តទៅបានយូរអង្វែង

0

នៅក្នុងចក្ខុវិស័យរបស់ក្រុមហ៊ុននីមួយៗ គឺត្រូវរកវិធីសាស្រ្តបែបណាដើម្បីទទួលបាននូវប្រាក់ចំណេញខ្ពស់ មានអតិថិជនច្រើន និង បង្កើននូវម៉ាករបស់ខ្លួន ជាពិសេសគឺប្រើយុទ្ធសាស្រ្តបែបណាដើម្បីឲ្យក្រុមហ៊ុនរបស់ខ្លួនមានវត្តមាននៅលើទីផ្សារអាជីវកម្មឲ្យបានស្ថិតស្ថេរយូរអង្វែង។​ម្យ៉ាងវិញទៀត ដើម្បីឲ្យក្រុមហ៊ុនអ្នកបន្តទៅមុខបានយូរ អ្នកក៏ត្រូវបង្កើននូវការទំនាក់ទំនង ការជឿទុកចិត្ត និងការគោរពការឲ្យតម្លៃគ្នាទៅវិញទៅមកផងដែរ ព្រោះបើសិនជាក្រុមហ៊ុនរបស់អ្នកមិនមានការគោរព ការសាមគ្គីគ្នាទេនោះក្រុមហ៊ុនរបស់អ្នកនិងឆាប់បាត់មុខទៅវិញជាមិនខាន។ច្បាប់ទាំង១៤ខាងក្រោមនេះនិងជួយកសាងវប្បធម៌នៅក្នុងក្រុមហ៊ុនអ្នកឲ្យបន្តទៅមុខបានយូរ ព្រមទាំងធ្វើឲ្យមនុស្សគ្រប់គ្នាចង់ចូលរួម៖

. ការផ្ដល់កិត្តិយសទៅដល់គ្នា

. កុំធ្វើជាមនុស្សលេងសើច

. ប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដូចជាពួកគេជាគ្រួសារ ជាមិត្តភក្តិជិតស្និទ្ធបំផុត​ ឬជាដៃគូរបស់អ្នក

. អនុវត្តនូវការដឹងគុណរបស់អ្នក

. តែងចងចាំថា អ្នកមិនដឹងថានរណាដែលកំពុងឆ្លងកាត់នូវរឿងរ៉ាវ​អ្វីខ្លះនោះទេ

.ក្នុងពេលដែលមានភាពច្របូកច្របល់អ្នកត្រូវតែមានភាពអត់ធ្មត់ចំពោះបញ្ហាទាំងនោះ

.ត្រូវចេះជួយមនុស្សដែលកំពុងតែជួបបញ្ហាឲ្យងើបឡើង តែមិនត្រូវរុញច្រានពួកគេ ឬ ជាន់ពន្លិចពួកគេនោះទេ។

. ធ្វើជាមនុស្សដែលមានការបើកចិត្តគំនិតទទួលយកនូវការដោះស្រាយបញ្ហា

៩. មានស្នាមញញឹមគ្រប់ពេល

១០. ផ្ដោតទៅលើការងាររបស់អ្នកឲ្យបានខ្លាំងជាងការតាមមើលថាអ្នកណាធ្វើការងារឬមិនធ្វើការងារ។

១១. អ្នកត្រូវចាំថាការខិតខំប្រឹងប្រែធ្វើការងារនឹងជួយឲ្យអ្នកសម្រេចនូវកិច្ចការនិងភារកិច្ចទាំងឡាយបានយ៉ាងល្អប្រសើរ។

១២. ត្រូវយល់ដឹងពីបុគ្គលិកលក្ខណៈរបស់នរណាម្នាក់ឲ្យបានច្បាស់លាស់សិន មុនពេលដែលអ្នកវិនិច្ឆ័យ ថាគេជាមនុស្សយ៉ាងណា។

១៣. មិនត្រូវនិយាយពាក្យអសីលធម៌ ឬ និយាយដោយគ្នានការគោរពទេ

១៤. ចងចាំថា ការប្រាស្រ័យទាក់ទងគ្នាដោយបើកចំហ និង ដោយស្មោះត្រង់តែងតែជាផ្លូវមួយដ៏ល្អបំផុត នៅពេលដោះស្រាយបញ្ហា។

ដូច្នេះហើយគន្លឹះក្នុងការបង្កើតក្រុមហ៊ុនឲ្យមានភាពយូរអង្វែង គឺតម្រូវឲ្យមានការគោរព ការឲ្យតម្លៃនិង ទុកចិត្តគ្នាទៅវិញទៅមក ហើយត្រូវនិយាយផ្សព្វផ្សាយវាពីមួយថ្ងៃទៅមួយថ្ងៃ។ ចំពោះច្បាប់ទាំង១៤ដែលបានលើកឡើងនេះ គឺវាពិតជាមានសារៈសំខាន់ដែលអ្នកត្រូវតែចងចាំ។អ្វីដែលខ្ញុំស្នើសុំគឺ នៅពេលដែលអ្នកចាប់ផ្ដើមក្រុមហ៊ុន អ្នកគួរតែគប្បីចំណាយពេលដើម្បីកំណត់នូវអ្វីដែលសំខាន់សម្រាប់អ្នកនិងក្រុមហ៊ុនរបស់អ្នក។ ការធ្វើបែបនេះនឹងមិនត្រឹមតែធ្វើឲ្យមានភាពងាយស្រួលក្នុងការសម្រេចចិត្តប្រចាំថ្ងៃតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយអ្នកឲ្យមានការរីកចម្រើនឆ្ពោះទៅរកចក្ខុវិស័យរយៈពេលវែងរបស់អ្នកផងដែរ។

ពាណិជ្ជកម្ម

កុំព្រួយបារម្ភអំពីការលួចចម្លងរបស់ដៃគូប្រកួតប្រជែងរបស់អ្នក តែអ្នកត្រូវបារម្ភអំពីរឿងទាំងនេះ

0

នៅក្នុងការធ្វើអាជីវកម្ម ទោះបីជាវាងាយស្រួលក្នុងការថតចម្លងក៏ដោយក៏ប៉ុន្តែវាមិនងាយស្រួលក្នុងការថតចម្លងនូវភាពជោគជ័យជាមួយនឹងយុទ្ធសាស្ត្ររបស់នរណាម្នាក់ទេ។ តើអ្នកនៅចងចាំ HP’s TouchPad ដែរឬទេ? ដែលការខិតខំប្រឹងប្រែងដើម្បីយកគំរូតាម iPad រប​ស់ Apple ត្រូវបានបរាជ័យនិងត្រូវខាតលុយអស់រាប់រយលានដុល្លា។ ដោយស្ថិតនៅលើខ្សែបន្ទាត់តែមួយ ក្រុមហ៊ុន Microsoft បានបរាជ័យយ៉ាងខ្លាំងក្នុងការប្រកួតប្រជែងជាមួយនឹងអាយផតដោយការបង្ហាញនូវអ្វីដែលមានលក្ខណៈស្រដៀងគ្នា។

នៅក្នុងកម្រិតតូចជាងមុន ខ្ញុំគិតថាមនុស្សគ្រប់គ្នាតែងតែមានដៃគូទីផ្សារប្រកួតប្រជែងរៀងៗខ្លួនដែលមើលទៅហាក់ដូចជាការចម្លងឬត្រាប់តាម ជំនួសឲ្យការច្នៃប្រឌិតគិតនូវអ្វីដែលថ្មី។ការផ្ដួលដៃគូរប្រកួតប្រជែងទាំងនេះគឺជារឿងគួរឲ្យចាប់អារម្មណ៍ ហើយក៏ជារឿងដែលគួរតែខឹងដែរ ប៉ុន្តែអ្នកដឹកនាំអាជីវកម្មដែលល្អបំផុតអាចនឹងមានអារម្មណ៍ល្អប្រសើរទៅលើរឿងនេះវិញដោយសារតែពួកគេដឹងថា អ្នកធ្វើត្រាប់តាម និង អ្នកថតចម្លងតាមគឺកម្រនឹងទទួលបានជោគជ័យក្នុងរយៈពេលវែងណាស់។ អ្នកត្រូវទទួលស្គាល់ថា ប្រសិនបើជាមាននរណាម្នាក់តែងផ្ដោតទៅលើអ្វីដែលអ្នកកំពុងធ្វើ នោះមានន័យថាពួកគេមិនអាចយកចិត្តទុកដាក់ទៅលើអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេទេ ហើយក៏មិនអាចដឹងពីជំហានបន្ទាប់ដែលពួកគេត្រូវដើរដើម្បីទទួលបានជោគជ័យដែរ ជាពិសេសគឺពួកគេមិនដឹងថាខ្លួនឯងកំពុងតែមានអ្វីហើយខ្វះអ្វីនោះទេ ព្រោះតែរវល់តែចម្លងពីគេ។ ម្យ៉ាងវិញទៀត ខ្ញុំធ្លាប់ឃើញក្រុមហ៊ុនជាច្រើនត្រូវបានបរាជ័យដោយសារតែពួកគេចូលចិត្តសន្យាដូចៗគ្នា គឺដូចទៅនឹងដៃគូប្រកួតប្រជែងដទៃៗទៀតដែលធ្លាប់ធ្វើ ហើយបន្ទាប់មកក៏ខ្វះនូវការប្រតិបត្តិទៅតាមពាក្យសន្យា ក៏ព្រោះតែខ្លួនមិនអាចធ្វើឬបំពេញវាបានឲ្យល្អដូចមាត់។

អ្នកប្រកួតប្រជែងដែលអ្នកត្រូវតែប្រុងប្រយ័ត្ននោះគឺជាអ្នកដែលមិននៅលើអេក្រង់រ៉ាដារបស់អ្នកនេះឯង។ពួកគេមិនមែនជាអ្នកចូលចិត្តធ្វើតាមឬចម្លងតាមគេនោះទេ ប៉ុន្តែពួកគេគឺជាអ្នកដែលតែងតែប៉ាន់ស្មាន និង វិភាគ ថាតើមានកើតឡើងនៅលើទីផ្សារខ្លះ?តើតម្រូវការចាំបាច់មួយណាដែលមនុស្សត្រូវការដោយខ្វះមិនបាន? ហើយពួកគេគឺជាអ្នកដែលតែងនិយាយជាមួយអនាគតអតិថិជនរបស់ពួកគេអំពីតម្រូវការរបស់អតិថិជន ហើយគ្រោងនឹងអភិវឌ្ឍការផ្ដល់ឲ្យកាន់តែប្រសើរ និង ពេញចិត្ត។ទាំងនេះគឺជាមូលហេតុដែលឥលូវនេះអ្នកត្រូវប្រាកដថាអ្នកត្រូវផ្ដោតសំខាន់ទៅលើអាជីវកម្មរបស់ខ្លួនឯង និង កន្លែងដែលអ្នកត្រូវបោះជំហាន ប្រសើរជាងផ្ដោតទៅលើអ្នកដែលចម្លងតាមអ្នក។ ក្រុមហ៊ុនដែលអ្នកកំពុងតែប្រកួតប្រជែងគឺ ពួកគេមិនខ្ជះខ្ជាយពេលវេលានៅលើគេហទំព័រ និង នៅលើវេបសាយរបស់អ្នកទេ ប៉ុន្តែពួកគេផ្ដោតការយកចិត្តទុកដាក់ទៅលើផលិតផលរបស់ពួកគេ និង អ្វីដែលចាំបាច់ ឬ ជាអ្វីដែលនៅក្នុងទីផ្សាររបស់អ្នកមិនមាន។

អ្នកត្រូវតែចងចាំថាការដែលអ្នកលេចខ្លួនឡើងមកដំបូងគឺ មិនមានការធានាថានឹងទទួលបានជោគជ័យគ្រប់ពេលគ្រប់វេលានោះទេ។ Apple ដំបូងឡើយមិនទាន់មានលេចចេញនូវស្មាតហ្វូននៅឡើយទេ, Facebook ក៏មិនមែនជាបណ្ដាញសង្គមដំបូងគេដែរ, Tesla ក៏មិនមែនជាឡានអគ្គិសនីដំបូង រីឯ Google ក៏មិនមែនជាម៉ាស៊ីនស្រាវជ្រាវដំបូងគេដែរ។ មេដឹកនាំដែលខ្លាំងពូកែនឹងដឹកនាំអាជីវកម្មរបស់ពួកគេឲ្យកាន់តែរីកចម្រើន ព្រមទាំងខិតខំរិះរកមធ្យោបាយកែច្នៃផលិតផលពួកគេឲ្យកាន់តែមានភាពលេចធ្លោជាងគេនៅលើទីផ្សារ។ដូចនេះអ្នកគឺជាអ្នកដឹកនាំម្នាក់ មិនមែនជាអ្នកដើរតាមគេនោះទេ អឹចឹងហើយអ្នកត្រូវតែផ្ដោតសំខាន់ទៅលើផលិតផលនិងសេវាកម្មដ៏ល្អបំផុតរបស់អ្នក។ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែធ្វើ ដើម្បីកុំឲ្យខ្ជះខ្ជាយថាមពលនិងពេលវេលាទៅព្រួយបារម្ភខ្លាចអ្នកដទៃលួចចម្លងវីធីសាស្ត្ររបសអ្នក៖

  • ផ្ដោតទៅលើអតិថិជនរបស់អ្នកៈ មានក្រុមហ៊ុនជាច្រើនតែងតែចំណាយពេលវេលាខ្ជះខ្ជាយ និង ចំណាយកម្លាំងឥតប្រយោជន៍ទៅព្រួយបារម្ភពីការប្រកួតប្រជែងជាជាង ព្រួយបារម្ភពីអតិថិជនរបស់ពួកគេទៅទៀត។ ដូចនេះត្រូវថែរក្សាអតិថិជនរបស់អ្នកឲ្យបានល្អកុំឲ្យបាត់បង់ទៅដៃអ្នកផ្សេង។
  • បង្កើត Channels សម្រាប់ការផ្ដល់មតិឲ្យគ្នាៈ  គំនិតដែលអស្ចារ្យគឺបានមកពីអ្នកដែលពាក់ព័ន្ធ ដូច្នេះចូរស្ដាប់ពី អតិថិជន ដៃគូ និង និយោជិករ​បស់អ្នក ព្រោះពួកគេអាចជាគន្លឹះដែលអាចជួយអ្នកឲ្យទទួលបាននូវមតិថ្មីៗ ឬ អាចប្រាប់អ្នកពីអ្វីដែលផលិតផលមិនមាននៅលើទីផ្សារ។
  • រក្សាចក្ខុវិស័យនៅលើនិន្នាការដែលកំពុងតែរីកចម្រើនៈ AI ( Artificial Intelligence) គឺកំពុងតែផ្លាស់ប្ដូរនូវឧស្សាហកម្មជាច្រើន។ដូចនេះអ្នកគួរតែពិចារណាអំពីរបៀបដែលនិន្នាការទាំងនេះ និង និន្នាការផ្សេងទៀតអាចផ្លាស់ប្ដូរអាជីវកម្មនិង ទីផ្សាររបស់អ្នក។
  • កែច្នៃអាជីវកម្មរបស់អ្នកឲ្យបានមុនពេលដែលមានអ្នកធ្វើៈ អ្នកមិនត្រូវគិតគុណប្រយោជន៍នៃការប្រកួតប្រជែងដែលអ្នកមាននៅថ្ងៃនេះទេ ហើយវាក៏មិនស្ថិតស្ថេរជារៀងរហូតនោះដែរ ព្រោះនៅមានរណាម្នាក់ទៀតអាចធ្វើល្អជាងអ្នកទៅទៀត ដូចនេះអ្នកនិងក្រុមហ៊ុនត្រូវតែខ្នះខ្នែងខិតខំបង្កើតនូវអ្វីដែលថ្មី អ្វីដែលប្លែកជាងអ្នកដទៃ។

ជាចុងក្រោយអ្វីដែលអ្នកត្រូវយកចិត្តទុកដាក់ទៅលើនោះ គឺមិនមែនអង្គុយព្រួយបារម្ភពីដៃគូប្រកួតប្រជែងលួចចម្លងអ្វីពីអ្នកនោះទេ តែអ្នកត្រូវយកចិត្តទុកដាក់ទៅលើ៤ចំណុចដែលខ្ញុំបានសរសេរទើបប្រសើរជាង ព្រោះចំណុចទាំងនេះអាចជួយឲ្យអ្នករីកចម្រើនបានយូរអង្វែង។

ពាណិជ្ជកម្ម

តើគួរសរសេរពាក្យពេចន៍ក្នុងការផ្សព្វផ្សាយបែបណាទើបទាក់ទាញ?

យើងសង្កេតឃើញថា ការលក់ដូរ និងផ្សព្វផ្សាញផលិតផល ឬសេវាកម្មនៅលើបណ្តាញសង្គមនានា ពិសេសបណ្តាញសង្គម Facebook គឺបាននឹងកំពុងរីកដុះដាលខ្លាំងគួរឲ្យកត់សម្គាល់។​ ក៏ប៉ុន្តែ មិនមែនឲ្យតែអ្នកដែលប្រើប្រាស់បណ្តាញសង្គម Facebook ជាជំនួយក្នុងការប្រកបអាជីវកម្មរបស់ខ្លួនសុទ្ធតែអាចទទួលបានភាពជោគជ័យនោះទេ។ បើយើងក្រលេកមើលទៅលើយុទ្ធសាស្ត្រនៃការលក់ ពិសេសគឺទៅលើរបៀបក្នុងការប្រើប្រាស់ពាក្យពេចន៍សរសេរផ្សព្វផ្សាយគឺមានភាពស្រដៀងគ្នាខ្លាំងតែម្តង ហើយវាក៏អាចជាមូលហេតុមួយក្នុងចំណោមមូលហេតុសំខាន់ដទៃទៀតដែលអ្នកអតិថិជន និងអ្នកប្រើប្រាស់បណ្តាញសង្គម Facebook នេះមានភាពធុញទ្រាន់ និងអូសរំលងចោលជាបន្តបន្ទាប់។

តើគួរសរសេរពាក្យពេចន៍ក្នុងការផ្សព្វផ្សាយបែបណាទើបទាក់ទាញ?

ថ្ងៃនេះ គំនិត សូមធ្វើការបង្ហាញនូវវិធីសាស្ត្រមួយចំនួនដែលអាចជួយឲ្យការប្រើប្រាស់ពាក្យពេចន៍ក្នុងការផ្សព្វផ្សាយរបស់លោកអ្នកមានភាពប្រសើរជាងមុន។

១. ចំនួននៃការប្រើប្រាស់ពាក្យពេចន៍

លោកអ្នកត្រូវដឹងថា នៅពេលលោកអ្នកធ្វើការសរសេរពាក្យពេចន៍ក្នុងការផ្សព្វផ្សាយច្រើនលើសលុបពេកនោះប្រាកដណាស់ដែល ជាង៩០% នៃអ្នកដែលបានឃើញការផ្សព្វផ្សាយរបស់អ្នកហើយ ដែលនឹងអូសរំលងចោល។ ដូច្នេះលោកអ្នកគួរកាត់បន្ថយចំនួននៃការប្រើប្រាស់ពាក្យឲ្យនូវសមល្មម។ អ្វីដែលពិសេសនោះ បើយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន CleverTap ដែលជាក្រុមហ៊ុនអន្តរជាតិមួយដែលបានធ្វើការសិក្សាទៅលើឥរិយាបថរបស់មនុស្សនៅលើបណ្តាញសង្គមនានា បានបង្ហាញថាចំនួនពាក្យពេចន៍ដែលមានភាពទាក់ទាញខ្លាំងសម្រាប់ អាជីវកម្មតូចធំនានាគឺនៅចន្លោះពី ១០១ ទៅ ១២០ តួរអក្សរសម្រាប់ភាសាអង់គ្លេស ចំណែកឯភាសាខ្មែរយើងវិញក៏មិនខុសគ្នាប៉ុន្មានដែរ បើយើងប្រៀបធៀបទៅគឺ ០៣ ទៅ ០៥ ជួរគឺល្អបំផុត ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺចំពោះ ជួរដំបូង គឺត្រូវតែទាក់ទាញខ្លាំងបំផុត ទើបភាគរយនៃអ្នកដែលបានឃើញការផ្សព្វផ្សាយរបស់អ្នកចាប់អារម្មណ៍ខ្ពស់។

២. ប្រើប្រាស់ពាក្យពេចន៍ដែលមានថាមពល

តើពាក្យពេចន៍ថាមពលគឺជាអ្វី? ពាក្យពេចន៍ដែលមានថាមពល គឺជាពាក្យពេចន៍ដែលទាក់ទាញអតិថិជនបានខ្លាំងបំផុត។ ពាក្យទាំងនោះមានដូចជា៖ ការបញ្ជុះតម្លៃពិសេស ឬប្រម៉ូសិនពិសេស រួសរាន់ឡើង ដំណឹងពិសេស ទិញមួយថែមមួយ … ។ ពាក្យពេចន៍ទាំងនេះគឺភាគច្រើនត្រូវបានគេយកមកប្រើប្រាស់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន ឲ្យសាកល្បងជាវផលិតផល ឬសេវាកម្មរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ លោកអ្នកអាចសាកល្បងបានដោយយកពាក្យពេចន៍ថាមពលនេះបូករួមជាមួយចំណុចទីមួយខាងលើ ពោលគឺសរសេរដោយពាក្យពេចន៍ថាមពលនៅជួរដំបូងគេ ហើយធ្វើការប្រៀបធៀបលទ្ធផលទៅនឹងការសរសេរចាស់ៗរបស់លោកអ្នក ថាតើវាមានភាពខុសគ្នាយ៉ាងណាខ្លះ។

៣. ការប្រើប្រាស់រូបសញ្ញា Emoji

លោកអ្នកសាកស្រម៉ៃមើលនៅពេលលោកអ្នកក្រលេកឃើញអត្ថបទមួយដែលពោពេញទៅដោយអក្សរសុទ្ធ តើលោកអ្នកប្រាកដចិត្តទេដែលលោកអ្នកនឹងអានអត្ថបទនោះរហូតដល់ចប់? ភាគតិចណាស់ដែលមនុស្ស នឹងអានការផ្សព្វផ្សាយរបស់អ្នករហូតដល់ចប់នៅពេលដែលពួកគេឃើញការសរសេរនោះមានអក្សរច្រើនពេក នេះបើតាមការបង្ហាញពី ក្រុមហ៊ុន CleaverTap ខាងលើដដែល។ ដូច្នេះការប្រើប្រាស់រូបសញ្ញា Emoji អាចជួយឲ្យការសរសេររបស់លោកអ្នកមានភាពប្រសើរ និងទាក់ទាញជាងមុន។ លើសពីនេះទៅទៀតវាការជួយសម្រួលដល់ការអាន និងសរសេររបស់លោកអ្នកផងដែរ ដោយវាអាចយកធ្វើជាសញ្ញារំលេចបញ្ជាក់នូវព័ត៌មានសំខាន់ៗមួយចំនួនផងដែរ ដូចជាសញ្ញាទូរស័ព្ទ ☎️ សម្រាប់បញ្ជាក់លេខទូរស័ព្ទជាដើម៕​

ពាណិជ្ជកម្ម

វិធីសាស្ត្រ៣យ៉ាងក្នុងការបម្រើសេវាកម្មអតិថិជនប្រកបដោយភាពច្នៃប្រឌិត

0

មនុស្សមួយចំនួនប្រហែលជាគិតថាការបម្រើសេវាកម្មអតិថិជន​គឺជាការងារដែលងាយស្រួលណាស់ ហើយមានមនុស្សមួយចំនួនទៀតក៏មិនសូវជាឲ្យតម្លៃការងារនេះដែរ ប៉ុន្តែអ្វីដែលពួកគេមិនបានគិតនោះគឺសេវាកម្មអតិថិជន ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយជម្រុញឲ្យ​អាជីវកម្មនីមួយៗអាចដំណើរការបានដោយមានអតិថិជនគាំទ្រនិងពេញចិត្តច្រើនហើយវាក៏ជាផ្នែកមួយដែលជួយបង្កើនចំណូលសម្រាប់អាជីវកម្មផងដែរ​។ សម្រាប់អ្នកដែលបំពេញការងារនៅក្នុងវិស័យនេះ ឬ ពាក់ព័ន្ធនឹងវិស័យនេះ គាត់ប្រាកដជាយល់ច្បាស់ថាការងារនេះមិនមែនជាការងារដែលងាយស្រួលនោះទេ ព្រោះគាត់ត្រូវប្រឈមនិងដោះស្រាយបញ្ហាជាច្រើនសម្រាប់អតិថិជន លើសពីនេះទៅទៀត អតិថិជនមានច្រើនប្រភេទណាស់ដែលតម្រូវឲ្យគាត់ត្រូវចេះបត់បែនកាយវិការ ពាក្យសម្តី និងវិធីសាស្ត្រឲ្យស្របទៅតាមកាលៈទេសៈដើម្បីផ្តល់នូវដំណោះស្រាយល្អមួយសម្រាប់អតិថិជន​។

ជាការពិតណាស់ នៅក្នុងពេលបម្រើសេវាកម្មអតិថិជន រមែងតែជួបប្រទះនឹងបញ្ហាថ្មីៗជាច្រើន ដូចនេះសម្រាប់អ្នកដែលធ្វើការក្នុងផ្នែកមួយនេះ តម្រូវឲ្យចេះពីវិធីសាស្ត្រដោះស្រាយបញ្ហា និងទំនាក់ទំនងជាមួយអតិថិជនបែបណាដើម្បីផ្តល់សេវាកម្មដ៏ល្អមួយដែលអតថិជនពេញចិត្តនិងត្រលប់មកម្តងទៀត។  ខាងក្រោមនេះគឺជាវិធីសាស្រ្ត៣យ៉ាងដែលអាចជួយឲ្យអ្នកបម្រើសេវាអតិថិជនប្រកបដោយភាពច្នៃប្រឌិត ៖

១.​ បង្កើតការគិតដែលល្អសម្រាប់អតិថិជន​

សាកស្រមៃពីហាងដែលអ្នកពេញចិត្តជាងគេមើល  ហើយសាកសួរខ្លួនឯងថាហេតុអ្វីបានជាខ្ញុំពេញចិត្តហាងនេះ, ចម្លើយដែលអាចមាននោះគឺមកពីហាងនេះធ្វើឲ្យអ្នកមានអារម្មណ៍ល្អ មានផលិតផលល្អ ឬដោយសារតែអ្នកពេញចិត្តនឹងសេវាកម្មនៅកន្លែងនោះនិងហេតុផលផ្សេងៗមួយចំនួនទៀត។ ក្នុងចំណុចនេះ អ្នកត្រូវធ្វើយ៉ាងណាដើម្បីឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍ល្អចំពោះអាជីវកម្មរបស់អ្នក ដូចដែលអ្នកមានអារម្មណ៍ល្អទៅកាន់ហាងដែលអ្នកពេញចិត្តអញ្ចឹងដែរ, មុននឹងអាចធ្វើបែបនេះអ្នកត្រូវតែយល់អំពីតម្រូវការរបស់អតិថិជនអ្នកជាមុនសិន។​ ជាទូទៅ តម្រូវការអតិថិជនបែងចែកជា២ ទីមួយគឺតម្រូវការពិត (Rational Need) និងទីពីរគឺតម្រូវការផ្លូវចិត្ត (Emotional Need)​។ ការយល់ពីតម្រូវការទាំង២នេះពិតជាសំខាន់ណាស់ ប៉ុន្តែតម្រូវការផ្លូវចិត្តគឺសំខាន់ជាងតម្រូវការពិតទៅទៀត ព្រោះថាប្រសិនបើអតិថិជនមានអារម្មណ៍មិនល្អចំពោះសេវាកម្មរបស់អ្នកហើយ ទោះបីជាផលិតផលរបស់អ្នកល្អយ៉ាងណាក៏ដោយ មិនប្រាកដថាអតិថិជននោះនឹងមកម្តងទៀតទេដោយសារតែគាត់បានទទួលបទពិសោធន៍មិនល្អជាមួយហាងរបស់អ្នករួចទៅហើយ ពេលនោះការគិតរបស់គាត់ចំពោះហាងអ្នកប្រាដកជាមិនល្អ ទេ ។

ហើយអ្វីដែលសំខាន់បំផុតនោះគឺ អ្នកត្រូវធ្វើយ៉ាងណាឲ្យអតិថិជនមានមានអារម្មណ៍ល្អចំពោះអ្នកពេលជួប ឬ ពេលទទួលបានសេវាកម្មលើកដំបូង​។ប្រសិនបើអ្នកអាចធ្វើវាបាន ប្រាដកណាស់អតិថិជននោះនឹងត្រលប់មកម្តងទៀត ដោយសារតែគាត់ទទួលបានបទពិសោធន៍ល្អតាំងពីដំបូង ហើយគាត់ប្រាកដជាសន្មត់ថាហាងរបស់អ្នកជាហាងមួយដែលមានសេវាកម្មអតិថិជនល្អ។ មួយវិញទៀត អ្នកមិនគួរធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់ចាំយូរពេកនោះទេ ព្រោះថាអតិថិជនស្អប់ការរង់ចាំណាស់។ ដូចនេះកំឡុងពេលដែលអតិថិជនកំពុងរង់ចាំអ្នកគួរស្វែងរកវិធីណាក្នុងការកំដរអារម្មណ៍គាត់ដើម្បីកុំឲ្យគាត់មានអារម្មណ៍ថាយូរ  ដូចជាចាក់ចម្រៀង ឬ ផ្តល់ជាសៀវភៅ កាសែត ឬ ទស្សាវដ្តីសម្រាប់ភ្ញៀវអាន ហើយអ្នកគួរតែផ្តល់ពត៌មានឲ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងពេលវេលាដែលគាត់ត្រូវរង់ចាំ។ ការធ្វើបែបនេះមានន័យថាអ្នកកំពុងតែធ្វើឲ្យអតិថិជនមានអារម្មណ៍និងការគិតវិជ្ជមានមកកាន់ហាង ឬ សេវាកម្មរបស់អ្នកហើយ។​

២. បង្កើនការយល់ដឹងពីសេវាកម្មរបស់អ្នក

តើអ្នកដែលភ្លេចថាមានភ្ញៀវដែលនៅចាំអ្នកផ្តល់សេវាកម្មឲ្យទេ​?

បើសិនជាធ្លាប់ អ្នកគួរតែស្វែងរកវិធីដើម្បីលុបកំហុសនេះចោល  ព្រោះប្រសិនបើអតិថិជននោះមានអារម្មណ៍មិនល្អ អ្នកច្បាស់ជាមានបញ្ហាមិនខាន។ ដើម្បីលុបចោលកំហុសមួយនេះ អ្នកគួរតែធ្វើការកត់ចំណាំនៅលើក្រដាសតូចមួយ ហើយដាក់នៅទីកន្លែងណាដែលអ្នកងាយនឹងមើលឃើញដើម្បីរំលឹកអ្នកនូវអ្វីដែលអ្នកភ្លេច។ មួយវិញទៀតអ្នកគួរតែផ្លាស់ប្តូរសកម្មភាពធ្វើការឲ្យបានញឹកញាប់ មានន័យថាអ្នកមិនគួរផ្តោតតែទៅលើការងារតែមួយផ្នែកហើយមិនខ្វល់ពីការងារផ្សេងនោះទេ ព្រោះអ្នកនឹងភ្លេចការងារផ្សេងទៀតដែលអ្នកត្រូវធ្វើ។ ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវធ្វើការច្រើនក្នុងពេលតែមួយនោះទេ ព្រោះវាអាចធ្វើឲ្យលទ្ធផលការងាររបស់អ្នកមិនបានល្អដែលធ្វើឲ្យអតិថិជនមិនពេញចិត្ត។ក្រៅពីនេះ អ្នកគួរតែធ្វើការក្នុងល្បឿនសមស្របមួយ ដោយមិនលឿនពេកនោះទេ ព្រោះពេលខ្លះអ្នកអាចមានកំហុសមួយដែលអ្នកមិនបានចាប់អារម្មណ៍ ដូចនេះអ្នកគួរតែបន្ថយល្បឿនហើយផ្តោតលើគុណភាពសេវាកម្មរបស់អ្នកវិញ។

៣. បង្កើតក្រុមការងារ

ជាការពិតណាស់ នៅពីក្រោយការជោគជ័យធំមួយតែងតែមានក្រុមការងារដែលល្អមួយ  ហើយនៅក្នុងផ្នែកសេវាកម្មអតិថិជននេះក៏តម្រូវឲ្យមានក្រុមការងារល្អដែរ។ ​ដូចនេះអ្នកគួរតែបង្កើតទំនាក់ទំនងល្អក្នុងក្រុមរបស់អ្នក វាក៏ជាផ្នែកមួយដែលសំខាន់ក្នុងការជួយជម្រុញទឹកចិត្តអ្នកក្នុងពេលបំពេញការងារដែរ​។  ដើម្បីឲ្យមានភាពងាយស្រួល អ្នកគួរតែបង្កើតឲ្យមានការជួបជុំក្រុមដើម្បីអនុញ្ញាត្តិឲ្យសមាជិកក្នុងក្រុមចែករំលែកបញ្ហា ចំណេះដឹង​ បទពិសោធន៍ និងដំណោះស្រាយឲ្យគ្នាទៅវិញទៅមក។ ហើយសម្រាប់អ្នកដែលជាអ្នកបំពេញការងារផ្នែកសេវាកម្មអតិថិជន វាពិតជាសំខាន់ណាស់ដែលអ្នកគួរសិក្សាពីការដោះស្រាយបញ្ហាឲ្យសមស្របទៅតាមស្ថានភាព ដូចនេះអ្នកអាចយកអ្វីដែលមិត្តរួមក្រុមចែករំលែកយកមកប្រើប្រាស់បាន។ លើសពីនេះទៅទៀត អ្នកគួរតែលើកទឹកចិត្តគ្នាទៅវិញទៅមក និង​ជួយគ្នាទៅវិញទៅមកនៅពេលដែលជួបប្រទះនឹងបញ្ហា។ នៅពេលដែលអ្នកមានអារម្មណ៍ល្អចំពោះក្រុមការងាររបស់អ្នក អ្នកប្រាកដជាពេញចិត្តនឹងការងារដែលអ្នកកំពុងបំពេញ ពេលនោះហើយដែលអ្នកដឹងថាលទ្ធផលការងាររបស់អ្នកគឺល្អ ដោយសារតែរាល់ការងារដែលអ្នកបំពេញគឺអ្នកធ្វើដោយពេញចិត្ត​និងយកចិត្តទុកដាក់ ហើយជាលទ្ធផលត្រឡប់មកវិញនោះគឺ អតិថិជនដែលអ្នកបានជួបនិងប្រើប្រាស់សេវាកម្មរបស់អ្នកប្រាកដជាទទួលបានបទពិសោធន៍ល្អពីសេវាកម្មរបស់អ្នក។​

សរុបមកវិញ សេវាកម្មអតិថិជនដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យអាជីវកម្មស្វែងរកចំណូល និងរក្សាអតិថិជនបាន ដូចនេះសម្រាប់អ្នកដែលបំពេញការក្នុងវិស័យនេះគួរតែព្យាយាមស្វែងរកចំណេះដឹងថ្មីៗ ដើម្បីបង្កើនជំនាញនិងចំណេះដឹងពាក់ព័ន្ធនឹងផ្នែកនេះឲ្យបានច្រើនដែលវាអាចជួយឲ្យអ្នកចេះបត់បែន និងដោះស្រាយបញ្ហាជូនអតិថិជន​បានយ៉ាងលឿននិងទទួលបានការពេញចិត្តពីអតិថិជន។​

ពាណិជ្ជកម្ម

តើម៉ាកគឺជាអ្វី?

ជាដំបូង​ខ្ញុំ​ចង់​លើក​យកឧទាហរណ៍១​មក​បង្ហាញ។​ នោះ​គឺ​ទឹក។ ទឹក​គឺ​ជា​ធន​ធាន​ដែល​ចាំបាច់​សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​ដើម្បី​រស់​។​ វា​ជា​ធន​ធាន​របស់​ភព​ផែន​ដី​ដែល​មនុស្ស​គ្រប់​រូប​អាច​ប្រើប្រាស់​ឬ​ទទួល​ទាន​ដោយ​សេរី តាំង​ពី​យូរ​លង់​មក​ហើយ​។​ ប៉ុន្តែ​​វា​បាន​ក្លាយ​ជា​ផលិតផល​ នៅ​ពេល​ដែល​ក្រុមហ៊ុន​ជំនួញ​ ចាប់​ផ្តើម​​ធ្វើ​ពាណិជ្ជកម្មទឹក​បរិសុទ្ធ​និង​ទឹក​រ៉ែ​ដែល​មាន​ការ​វេច​ខ្ចប់​នៅ​ក្នុង​ដប​។

ប៉ុន្តែ​ទឹក​គឺ​ដូច​គ្នា មែន​ទេ? វាគឹជា​វត្ថុ​រាវ​និង​ថ្លា។​ ដូច្នេះ​តើ​ក្រុមហ៊ុន​​ជាច្រើន​ដែល​លក់​ទឹក​​ដូច​គ្នា​បែប​នេះ​ ធ្វើ​បែប​ណា​ដើម្បី​អាច​ជំរុញ​អតិថិជន​ឲ្យ​ទិញ​ទឹក​បរិសុទ្ធ​របស់​ពួក​គេ​ជាជាង​ទិញ​ពី​អ្នក​ផ្សេង?

ចម្លើយចំពោះ​សំនួរ​នេះ​​គឺ​ជាការ​បង្កើត​ម៉ាកហ្នឹង​ឯង​។

យោង​តាម​និយម​ន័យ​ផ្តល់​ដោយសមាគម​ទីផ្សារ​នៃប្រទេ​ស​អាមេរិក​ ម៉ាក​​គឺ​​ជា​ឈ្មោះ​ ការ​ឌីហ្សាញ​ និង​សញ្ញាឡូកូ​ ដែល​គេ​ប្រើប្រាស់​ដើម្បី​កំណត់​ផលិតផល​ឬ​សេវាកម្ម​របស់​អ្នក​លក់​ម្នាក់​​ ខុស​ពី​អ្នក​លក់​ដទៃ​ទៀត។​ ​

អ្នក​អាច​គិត​ថា​ ម៉ាក​គឺ​ជា​គំនិត​ឬ​រូប​ភាព​ដែល​អតិថិជន​មើល​ឃើញ​នៅ​​ក្នុង​ចិត្ត​ ​អំពីគុណ​សម្បត្តិ​នៃ​ផលិតផល (ឧ. ស្បែក​ជើង​កីឡានេះ​ស្រាល) ​រួម​ជាមួយ​នឹង​អារម្មណ៍​ដែល​កើត​ឡើង​នៅ​ពេល​ជាមួយ​គ្នា​នោះ (ឧ. ស្បែក​ជើង​កីឡានេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ថាម​ពល​ដ៏​អស្ចារ្យ!)។​ ដូច្នេះ​ម៉ាក​មិន​មែនកើត​មក​ពី​​គុណ​សម្បត្តិនៃ​ផលិតផល​ឬ​សេវាកម្ម​តែម៉្យាង​​ប៉ុណ្ណោះ​ទេ​​ ប៉ុន្តែ​វា​ក៏​ជា​អារម្មណ៍​របស់​អតិថិជន​មាន​ទៅ​លើ​ក្រុមហ៊ុន​មួ​យ​ឬក៏ទៅ​លើ​​ផលិតផលណា​មួយផង​ដែរ​​​។​

អ្នក​លក់​ច្រើន​អាច​ចម្លង​ផលិតផល​ទៅ​​តាម​គ្នា​ ប៉ុន្តែ​ម៉ាក​តែង​តែ​មាន​មួយ​ជានិច្ច​។​ ឧទាហរណ៍​ ភេសជ្ជៈ Coca-Cola និង​ Pepsi មាន​រសជាតិ​សឹង​តែ​ដូច​គ្នា​ ប៉ុន្តែ​ហេតុអ្វី​បាន​ជា​អតិថិជន​ខ្លះ​​ចូល​ចិត្ត​ Coca-Cola និងអ្នក​ខ្លះទៀត​ចូល​ចិត្ត​ Pepsi ​​?

យើង​សាក​ក្រឡេក​មើល​ ឧទាហរណ៍​អំពី​ទឹក​ម្តង​ទៀត​។​ ផលិតផល​ដែល​កំពុង​ដាក់​លក់​នៅ​លើ​ទីផ្សារ​គឺ​ទឹកសុទ្ធ​កំប៉ុង​ ប៉ុន្តែ​ដើម្បី​បញ្ចុះ​បញ្ចូល​អតិថិជន​ឲ្យ​ទិញ​ទឹក​ណា​មួយ​ ក្រុមហ៊ុន​លក់​ទឹកទាំង​អស់​​ត្រូវ​តែ​បង្កើត​ម៉ាក​ទឹក​សុទ្ធ​ផ្សេងៗ​គ្នា​ ដូច​ជា Evian, Perrier​ ឬ Fiji។ ហើយ​ម៉ាក​នីមួយៗ​ទាំង​នេះ​បង្កើត​ជា​​អត្ថន័យ​ផ្សេង​គ្នា​សម្រាប់​ទឹក​សុទ្ធ​របស់​ពួក​គេ​។​

– Evian ធ្វើ​ឲ្យ​អតិថិជន​មាន​អារម្មណ៍​កុមារភាព​

– Perrier ធ្វើ​ឲ្យ​អតិថិជនមាន​អារម្មណ៍​ស៊ិសស៊ី​

– Fiji ធ្វើ​ឲ្យ​អតិថិជនមាន​អារម្មណ៍​ថា​ទទួល​បាន​សុខភាព​ដោយ​ធម្មជាតិ

ជាសរុប​ ម៉ាក​គឺ​ជា​អារម្មណ៍​អំពី​ផលិតផល​ឬក្រុមហ៊ុន​ណា​មួយ។​ មនុស្ស​ម្នាក់ៗ បង្កើត​រូបភាព​ទាំង​នោះ​នៅ​ក្នុង​ចិត្ត​របស់​ពួក​គាត់​រៀង​ខ្លួន​ ហើយ​ម៉ាក​ខ្លះ​បង្កើន​ឬអាច​ថយ​ចុះ​​នូវ​ភាព​ល្បីល្បាញ​ដោយ​សារ​តែ​អារម្មណ៍​​​អតិថិជនចំពោះ​ពួក​គេ​ហ្នឹងឯង!

តើ​ការ​កសាង​ម៉ាក​គឺ​ជា​អ្វី?

“ ការ​កសាង​ម៉ាក​សញ្ញា​ គឺ​ជា​ការ​ផ្តល់ថាម​ពល​នៃ​ម៉ាក​​ ទៅ​លើ​​ផលិតផល​និង​សេវាកម្ម​ ” (Kotler & Keller, 2015)

ការ​កសាង​ម៉ាក​សញ្ញា​គឺ​ជា​ដំណើរ​ការនៃ​ការ​បង្កើត​អត្ថន័យ​សម្រាប់​ក្រុមហ៊ុន​ ឬ​ផលិតផល​ឬសេវាកម្មដោយ​បង្កើតនិង​ច្នៃ​រូបភាព​នៃ​​ម៉ាកសញ្ញា​​នៅ​ក្នុង​ចិត្ត​របស់​អតិថិជន។​ វា​គឺ​ជា​យុទ្ធសាស្រ្ត​របស់​ក្រុមហ៊ុន ​ដើម្បី​ឲ្យ​អតិថិជន ​ងាយ​ចំណាំ​ និងបង្កើត​បទពិសោធន៍ ជាមួយផលិតផលឬសេវាកម្ម​ ហើយចំណុច​សំខាន់​មួយ​ទៀត​ គឺ​ការ​ផ្តល់​ហេតុផល ច្បាស់​លាស់​​​មួយ​​​ សម្រាប់ឲ្យ​អតិថិជន​ ជ្រើសរើស​ផលិតផលអ្នក ​ជាជាង​អ្នក​ដទៃទៀត នៅ​ក្នុងទីផ្សារ។​

គោលបំណង​នៃ​ការ​កសាង​ម៉ាក​សញ្ញា​ គឺ​ដើម្បី​ទាក់​ទាញ​ និង​រក្សា​ទុក​អតិថិជន​ស្មោះស្ម័គ និង​បុគ្គល​ដែលជា​អ្នក​រួម​ចំណែក​ផ្សេងៗ​ទៀត​ដោយ​ ការ​រក្សា​សន្យារបស់​​ម៉ាក​សញ្ញា​​ ។​

តើ​កសាង​ម៉ាក​ដោយ​ដូចម្តេច?

ក្រុមហ៊ុន​នីមួយៗ​តែង​តែ​ប្រើប្រាស់វិធីសាស្រ្ត​​ផ្សេង​គ្នា​ក្នុង​ការ​បង្កើត​និង​ច្នៃ​រូបភាព​នៃ​​ម៉ាកសញ្ញា​​នៅ​ក្នុង​ចិត្ត​របស់​អតិថិជន​។​ ឧទាហរណ៍​ ការ​កសាង​ម៉ាក​អាច​ធ្វើ​ឡើង​តាមរយៈ ៖

  • និយម​ន័យ​នៃ​ម៉ាក​៖ ការ​បង្ហាញ​អំពី គោល​បំណង​ គុណតម្លៃ និង​ការសន្យា
  • Brand positioning statement
  • អត្តសញ្ញាណ​ម៉ាក​៖ ឈ្មោះ​ ជម្រើស​ពាក្យ​ពេចន៍​ ការ​រចនា ( រួម​បញ្ចូលដូចជា ​ឡូកូ ពណ៌ និង​ហ្វុង​ ..…)
  • ការ​ផ្សព្វផ្សាយពាណិជ្ជកម្ម​ ​​និង​ទំនាក់​ទំនង​ជាមួយ​សាធារណៈ​៖ ទូរទស្សន៍ ទស្សនាវដ្តី​ ការ​ផ្សាយ​ពាណិជ្ជកម្ម​ដូចជានៅ​លើ​ហ្វេសប៊ុក​ វ៉េប​សាយ​ និងផ្ទាំង​បដាជាដើម
  • ការ​ឧបត្ថម្ភ​ និង​ការ​សហការ​សម្រាប់​កម្ម​វិធី​ផ្សេងៗ
  • របៀប​វេចខ្ចប់​និង​ការ​ឌីហ្សាញ​កញ្ចប់​ផលិតផល​
  • បទពិសោធន៍អតិថិជន​​នៃ​ការ​មក​ផ្ទាល់​នៅ​ហាង
  • បែប​ផែន​នៃ​ការ​ធ្វើ​ការងាររបស់​បុគ្គលិក​ និង​របៀប​នៃ​ការ​ដឹក​នាំ​ក្រុមហ៊ុន
  • ​សេវាកម្មអតិថិជន​

ចំពោះ​ឧទាហរណ៍​នៃ​ម៉ាក​ទឹក​សុទ្ធ​ ការ​ឌីហ្សាញ​នៃការ​វេចខ្ចប់ផលិតផល​ និង​ការ​ផ្សាព្វផ្សាយ​ អាច​និយាយ​បាន​ថា​គឺ​ជាវិធីសាស្រ្ត​​២ ដ៏​បាន​ឥទ្ធិផល​​បំផុត​​​ក្នុង​ការ​ធ្វើ​ទីផ្សារ​ទំនិញនេះ​។​​

ការ​វេចខ្ចប់ផលិតផល គឺ​ជា​វិធីសាស្រ្ត​ទីផ្សារ និង​ជា​ភ្នាក់​ងារ​លក់​ ​ស្ងាត់ស្ងៀម​។ វា​ផ្តល់​ព័ត៌មាន​អំពី​ផលិតផល​​ទៅ​កាន់​អតិថិជន​ និង​ធ្វើ​ឲ្យ​ម៉ាក​របស់​អ្នក​មាន​ភាព​លេខ​ធ្លោ​ក្នុង​ចំណោម​​ម៉ាក​ដទៃទៀត​នៅ​លើ​ធ្នើរ​ក្នុង​ផ្សារ​ទំនើប​ឬ​ផ្សារ​ម៉ាត។

ឧទាហរណ៍​មួយ​ដែល​ខ្ញុំ​​ចាត់​ទុក​ថា​ជោគជ័យ​គឺ​ Fiji ដែល​បាន​រចនា​ដប​ដ៏​ស្រស់​ស្អាត​ ដែល​ឆ្លុះបញ្ចាំង​អំពី​​ គុណ​តម្លៃ​នៃ​ម៉ាក​ ( ដបថ្លា​ដែលយើង​​អាច​មើល​ពី​ម្ខាង​ដល់​ម្ខាង​បង្ហាញអំពី​ទឹក​ដ៏​​បរិសុទ្ធ​ និង​រូប​ភាព​ផ្កា​ស្រស់​លាយ​លំ​ជាមួយ​ស្លឹក​ឈើដែល​ផ្សាភ្ជាប់​នឹង​ធម្មជាតិ​។​

ការផ្សាព្វផ្សាយ គឺ​ជា​វិធីសាស្រ្ត​ដ៏មាន​ឥទ្ធិពល​សម្រាប់​បង្កើត​និង​ច្នៃ​រូបភាព​ម៉ាកនៅក្នុង​ចិត្ត​របស់​អតិថិជន​​ តាម​រយៈរូបភាព​និង​វីដអូ ដែល​​រៀបរាប់​អំពី​​រឿង​រ៉ាវ​ដ៏មាន​អត្ថន័យ​នៃផលិតផល​​ឬ​ក្រុមហ៊ុននោះ។​  ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ផ្សព្វផ្សាយ​នៃ​ការ​កសាង​ម៉ាក​របស់​​ទឹក​សុទ្ធ​

– Evian ធ្វើ​ឲ្យ​អតិថិជន​មាន​អារម្មណ៍​កុមារភាព​

– Perrier ធ្វើ​ឲ្យ​អតិថិជនមាន​អារម្មណ៍​ស៊ិសស៊ី​

 

– Fiji ធ្វើ​ឲ្យ​អតិថិជនមាន​អារម្មណ៍​ថា​ទទួល​បាន​សុខភាព​ដោយ​ធម្មជាតិ​

ប្រភព៖ thebrandingjournal.com

 

ពាណិជ្ជកម្ម

Appមួយដែលអ្នករកស៊ីតាមFacebook Page ត្រូវតែមាន

Facebook Page គឺជា​បណ្តាញ​សង្គម​មួយ​ដែលមានប្រជាប្រិយភាព​បំផុត​នៅក្នុងកម្ពុជា​ក្នុងចំណោម​អ្នកប្រើប្រាស់ និងអ្នករកស៊ី។ ប៉ុន្តែ​មានរឿងមួយដែលអ្នករកស៊ី​ ឬអ្នកគ្រប់គ្រងPageតែងតែរអ៊ូនោះគឺ បណ្តាញសង្គម​មួយនេះ​តែងតែមានការផ្លាស់ប្តូរ និងធ្វើបច្ចុប្បន្នភាព​ឥតឈប់ឈរ ដែលធ្វើឱ្យអ្នកមិនសូវចេះ​ប្រើប្រាស់និងចូលចិត្ត​បច្ចេកវិទ្យា ពិបាកនឹងតាមទាន់។

មួយរយៈចុងក្រោយនេះ មានអ្នក​ធ្លាប់ចូលវគ្គបណ្តុះបណ្តាលខ្ញុំ និងមិត្តភក្តិខ្ញុំជាច្រើនបានទាក់ទងម​ក​សួរ​ថាហេតុអ្វីគាត់លែងអាច​ឆ្លើយតបជាសារសម្លេងទៀតបាន​តាមរយៈការប្រើប្រាស់ទូរស័ព្ទដោយប្រើPage Manager។ តាមពិតទៅ Facebook បាន​ណែនាំ​កម្មវិធីទូរស័ព្ទថ្មីគឺ Creator Studio ដែលអនុញ្ញាតិ​ឱ្យអ្នកកាន់Page ឬម្ចាស់អាជីវកម្មអាច​ទាក់ទងភ្ញៀវ​បានតាមរយៈPage​ដូចFacebook Messengerអញ្ចឹង ដែលយើងអាចធ្វើការផ្ញើរសារជាសម្លេងបានងាយស្រួលទាំង​Androi និង IOs ដោយមិនចាំបាច់ប្រើប្រាស់​ Page Managerទៀតនោះទេ។ ក្រៅពីការឆ្លើយតប អ្នកអាចមើលព័ត៌មាននានាបានពី​ការផ្សព្វផ្សាយរបស់អ្នក ថាតើវាបានទៅដល់មនុស្សប៉ុន្មាននាក់ មានអ្នក Like Share Commentប៉ុន្មាននាក់ជាដើម។

តាមពិតទៅ Creator Studio មិនមែនជាអ្វីថ្មីនោះទេ។ Facebook បានបង្កើត​វាបានយូរគួរសម​មកហើយ ដោយដាក់ឱ្យប្រើប្រាស់​នៅលើ​Web Browser ដែលអនុញ្ញាតិឱ្យយើងធ្វើការ​គ្រប់គ្រងការផ្សព្វផ្សាយ ដាក់កាលវិភាគកាលផ្សព្វផ្សាយទុកមុន បង្ហោះវីដេអូ​មួយទៅកាន់Pageលើសពីមួយក្នុងពេលដំណាលគ្នា និងមានលក្ខណៈសម្បតិ្តពិសេសផ្សេងៗទៀត ជាពិសេសគឺ​អាចបង្ហោះការផ្សព្វផ្សាយពីCreator Studioទៅកាន់​Instagram បានដោយផ្ទាល់ទៀតផង។ ថ្មីត្បិតតែ​កម្មវិធី​នៅលើទូរស័ព្ទមិនទាន់អាចធ្វើបានច្រើនដូចនៅតាមWeb Browser មែនតែខ្ញុំជឿជាក់ថា វានឹងកាន់តែប្រសើរនាពេលអនាគត។

Facebookតែងតែធ្វើបច្ចុប្បន្នភាព​ស្ទើររាល់ខែ ត្រីមាស ឆមាស និងឆ្នាំ ដែលទាមទារឱ្យអ្នកប្រើប្រាស់តាមដានជាប់ជានិច្ចដើម្បីទទួលបានផលប្រយោជន៍មុនគេ។ ហើយនៅប្រទេស​កម្ពុជា​ គឺមានប្រភព​ផ្សព្វផ្សាយអំពី​តិចនិក​ថ្មីតិចតួចបំផុត ដែលជម្រុញឱ្យគេហទំព័រគំនិតខិតខំ​ចែករំលែក​នូវអ្វីដែលថ្មីបំផុត និងវិធីសាស្ត្រដែលត្រឹមត្រូវបំផុត​ដើម្បីចែក​ជូន​ម្ចាស់អាជីវកម្ម អ្នកទីផ្សារ និងអ្នកស្រឡាញ់វិស័យនេះដើម្បី​រក្សា​និរន្តរភាព​រីកចម្រើន ជាជាង​កើនតែរយៈពេលខ្លី!

 

ពាណិជ្ជកម្ម

៥វិធីសាស្ត្រដើម្បីចាប់ផ្តើមអានសៀវភៅ

ជាការពិតណាស់ សម្រាប់អ្នកដែលចូលចិត្តអាននៅពេលដែលពួកគេចាប់កាន់សៀវភៅ ប្រៀបបីដូចជាពួកគេទទួលបាននូវរបស់ដែលមានតម្លៃនៅក្នុងដៃអញ្ចឹង ព្រោះពួកគេយល់ថាមិនត្រឹមតែទទួលបានកម្សាន្តអារម្មណ៍នៅពេលដែលពួកគេធុញថប់ ប៉ុន្តែវាថែមទាំងផ្តល់នូវចំណេះដឹងផ្សេងៗជាច្រើនដែលពួកគេអាចយកវាទៅប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេបាន។  តែសម្រាប់អ្នកដែលគិតថាខ្លួនឯងជាមនុស្សដែលមិនចូលចិត្តនូវការអានសៀវភៅ អ្វីដែលពួកគេយល់នោះគឺសៀវភៅជាថ្នាំងងុយដេកទៅវិញ ព្រោះសម្រាប់ពួកគេរាល់ពេលចាប់កាន់សៀវភៅហើយចាប់ផ្តើមអានមិនដល់៥នាទីក៏អាចធ្វើឲ្យពួកគេស្ងាបហើយចាប់ផ្តើមមានអារម្មណ៍ធុញទ្រាន់ នោះជាហេតុផលដែលធ្វើឲ្យពួកគេបោះបង់ចោលនូវការអាន តែអ្នកទាំងអស់គ្នាគួរគិតជាថ្មីថានោះមិនមែនជាឧបសគ្គសម្រាប់អ្នកក្នុងការអានសៀវភៅទៀតទេ ពួកយើងទាំងអស់គ្នាគួរបង្កើតទម្លាប់នៃការអានសៀវភៅ ព្រោះថាប្រទេសជឿនលឿនជាច្រើននៅលើសកលលោកអាចរីកចម្រើនទៅមុខបានត្រូវការៗចូលរួមពីអ្នកដែលមានចំណេះដឹងគ្រប់គ្នា។ ហើយដើម្បីជាជំនួយសម្រាប់អ្នកដែលចាប់ផ្តើមនូវការអានសៀវភៅ ពួកយើងនឹងចែកជូននូវវិធីសាស្ត្រខ្លះៗដល់អ្នកអ្នកទាំងអស់គ្នា ដែលយើងបានលើកនូវចំណុចដូចជា៖

  • ជ្រើសរើសសៀវភៅដែលផ្តល់នូវគុណតម្លៃ

ការអានសៀវភៅឬអត្ថបទផ្សេងៗមិនខុសពីការដែលអ្នកតាមដានខ្សែរឿងភាគនោះទេ ព្រោះនៅពេលដែលអ្នកទស្សនាភាពយន្តនោះអ្នកប្រាកដជាបានសង្កេតឃើញថានៅក្នុងភាពយន្តនីមួយៗអ្នកនិពន្ធតែងតែបង្កប់នូវចំណេះដឹងក៏ដូចជាតម្លៃអប់រំផ្សេងៗតាមរយៈតួអង្គឬសាច់រឿងទាំងមូលផងដែរ ប៉ន្តែអ្នកក៏ត្រូវមើលដែរថាតម្លៃអប់រំទាំងអស់នោះបានជះឥទ្ធិពលអ្វីមកលើជីវិតរស់នៅបច្ចុប្បន្នរបស់អ្នក។  ចំពោះការអានសៀវភៅលើសពីការកម្សាន្តជាច្រើន ប៉ុន្តែវាជាគោលដៅមួយដែលនាំឲ្យអ្នកទទួលបាននូវអ្វីដែលល្អប្រសើរ។  អ្នកទាំងអស់គ្នាគប្បីជ្រើរើសសៀវភៅណាដែលផ្តល់នូដំណោះស្រាយក៏ដូចជាចំណេះដឹងដែលទាក់ទងនឹងមុខវិជ្ជាដែលអ្នកកំពុងសិក្សារ ឬមុខរបររកស៊ីរបស់អ្នកជាដើម។

  • ចាប់ផ្តើមអានតាមពេលវេលាកំណត់មួយ

ជាទូទៅមនុស្សម្នាក់ៗមានកិច្ចការផ្សេងៗគ្នា ប៉ុន្តែអ្នកទាំងអស់គ្នាគួររៀបចំនូវកាលវិភាគមួយសម្រាប់ខ្លួនឯង ព្រោះថាការកំណត់ពេលវេលាជាក់លាក់មួយប្រៀបដូចជាកិច្ចការប្រចាំថ្ងៃមួយដែលអ្នកត្រូវតែអនុវត្តដោយខានមិនបាន។ អ្នកអាចចំណាយពេលវេលាណាមួយដែលអ្នកយល់ថាសក្តិសម។  អ្នកអាចចាប់ផ្តើមដោយការអាននៅវេលាសម្រាកពីការសិក្សានៅសាលា ចន្លោះពេលសម្រាកពីការងារ ឬក្រោយពេលបំពេញកិច្ចការប្រចាំថ្ងៃរួចរាល់។  ម៉្យាងវិញទៀត អ្នកគួរចំណាយពេល១ម៉ោងឬ២ម៉ោងក្នុងមួយថ្ងៃ ឬ៥ថ្ងៃក្នុងមួយសប្តាហ៍ តែបើសិនជាអ្នកអាចចំណាយពេលបានច្រើនជាងនេះតាមដែលអ្នកអាចធ្វើបាន។ ហើយបន្ទាប់មកព្យាយាមកត់ត្រានូវចំណុចសំខាន់ៗដែលអ្នកបានអានរួច។

  • ជ្រើសរើសបរិយាកាស

ក្នុងការធ្វើអ្វីមួយ បរិយាកាសក៏ជាកត្តតាដែលជួយជម្រុញផ្លូវចិត្ត និងជាផ្នែកមួយដែលជះឥទ្ធិពលក្នុងការផ្តោតអារម្មណ៍ផងដែរ។ បន្ទាប់ពីអ្នកដឹងថាគួរអានសៀវភៅបែបណា និងក្នុងពេលវេលាបែបណាហើយនោះ អ្នកក៏ត្រូវដឹងពីទីកន្លែងដែលជួយអ្នកឱ្យអានឆាប់យល់ និងចងចាំបានល្អ។ ចំពោះទីតាំងដែលអ្នកគួរជ្រើសរើសនោះគួរតែជាកន្លែងដែលស្ងប់ស្ងាត់ និងមានសំលេងតិចមិនសូវរំខានដ៏ការអានសៀវភៅរបស់អ្នក ដែលស្របជាមួយនឹងបរិយាកាសមានសោភណភាព និងផាសុកភាពដែលមិនប៉ះពាល់ដល់ការផ្ចង់អារម្មណ៍របស់អ្នក។  ហើយចំពោះឧបករណ៍ផ្សេងៗដែលអាចបង្កការរំខាន់ដល់អ្នក គួរតែដាក់ទៅឲ្យឆ្ងាយពីខ្លួនរបស់អ្នក ព្រោះដើម្បីឲ្យអ្នកបានយកចិត្តទុកដាក់អានសៀវភៅបានល្អ។

  • ឲ្យរង្វាន់ខ្លួនឯង

ចំពោះចំណុចនេះយើងត្រូវភ្ជាប់វាជាមួយចំណុចទីពីរ ព្រោះថាការកំណត់គោលដៅក្នុងការអាន គឺអាស្រ័យទៅលើអ្នកជាអ្នកកំណត់ខ្លួនឯង។ មានន័យថា អ្នកអាចកំណត់គោលដៅក្នុងការអានជាជំហ៊ានៗដូចជា តាមថេរវេលា ចំនួនទំព័រ ចំនួនមេរៀន និងចំនួនថ្ងៃ ខែ ឆ្នាំ។ ហើយបន្ទាប់ពីអ្នកបានសម្រេចគោលដៅរួចហើយអ្នកអាចលើកទឹកចិត្តខ្លួនឯងដោយនិយាយពាក្យអបអរសាទរ  ការចែករំលែកភាពជោគជ័យរបស់យើងជាមួយមិត្ត ក្រុមគ្រួសារ ឬមនុស្សពិសេសរបស់អ្នក ឬទៅទីកន្លែងកម្សាន្តផ្សេងផងដែរ។

  • អនុវត្តអ្វីដែលបានរៀន

ចំណុចចុងក្រោយ ដើម្បីវាស់វែងថាតើអ្នកបានយល់ និងចេះចាំមេរៀនដែលអ្នកបានអានរួចបានប៉ុណ្ណា អ្នកត្រូវតែយកមេរៀនទាំងនោះមកអនុវត្តន៍ស្ថានភាពជាក់ស្ដែង សង្ខេបខ្លឹមសារសំខាន់ៗឡើងវិញ ឬអភិវឌ្ឍន៍ទ្រឹះស្តីដែលមានតម្លៃបន្ត ព្រោះបើអ្នកគ្រាន់តែអានដើម្បីឲ្យតែមានព័ត៌មាននៅក្នុងខួរក្បាល នោះថ្ងៃណាមួយអ្នកនឹងភ្លេចវិញ ដូច្នេះអ្វីដែលអ្នកបានសិក្សារកន្លងមក គួរយកវាមកប្រើប្រាស់ទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។

 

ពាណិជ្ជកម្ម

វិធីដើម្បីធ្វើឲ្យការងាររបស់អ្នកកាន់តែមានភាពទាក់ទាញនិងមានភាពពេញលេញ

0

       ពិចារណាវិធី៨យ៉ាងនេះនឹងធ្វើឲ្យការងាររបស់អ្នកកាន់តែគួរឲ្យចាប់អារម្មណ៍ និង ពេញចិត្ត ហើយគំនិតទាំងនេះអាចមិនត្រឹមតែធ្វើឲ្យអ្នកសប្បាយចិត្តនៅកន្លែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយអ្នករក្សានូវនិរន្តរភាព អត្ថប្រយោជន៍ កម្រិតផាសុកភាព និង កេរ្តិ៍ឈ្មោះដែលអ្នកបានខិតខំយ៉ាងខ្លាដើម្បីរកប្រាក់ចំណូល។ដូចនេះចំណុចខាងក្រោម

១. ស្ម័គ្រចិត្តក្នុងការបំរើការងារថ្មីដែលវាទាក់ទងជាមួយនិងកិច្ចការស្រាវជ្រាវ

នៅក្នុងអង្គភាពអាជីវកម្មភាគច្រើន ពួកគេអាចនឹងត្រូវការបេក្ខជនស័្មគ្រចិត្ត ឬ បុគ្គលិកស្ម័គ្រចិត្តដើម្បីជួយសម្របសម្រួលការងារ ជួយធ្វើបទបង្ហាញដើម្បីបំផុសគំនិតជួយដល់បុគ្គលិកថ្មី ឬ ត្រូវជួយសរសេរអត្ថបទឲ្យក្រុមហ៊ុនជាដើម ដែលសកម្មភាពទាំងនេះគឺជាឱកាសដើម្បីហាត់ពត់ និង ពង្រឹងសមត្ថភាពរបស់អ្នកឲ្យកាន់តែរីកចម្រើនជាងមុន ហើយវាក៏ជាចំណុចមួយដែលធ្វើឲ្យការងាររបស់អ្នកកាន់តែរីកចម្រើនឡើង និង ទទួលបាននូវការសរសើរពីក្រុមហ៊ុនផងដែរ។ យ៉ាងណាមិញបើអ្នកដាក់ចិត្តដាក់កាយទៅលើការងារស្ម័គ្រចិត្តនោះហើយ អ្នកត្រូវតែច្បាស់ថា ការងារស្ម័គ្រចិត្តដែលអ្នកចង់ទៅធ្វើនោះគឺត្រូវទាក់ទងជាមួយជំនាញ និង អាជីពរប​ស់អ្នក។ដូចនេះបើសិនជាអ្នកចង់ដឹងព័ត៌មានទាក់ទងនឹងការងារស្ម័គ្រចិត្តនេះ អ្នកអាចសួរទៅកាន់ផ្នែក​គ្រប់គ្រងធនធានមនុស្ស ឬ អ្នកគ្រប់គ្រងស្ថាប័នផ្ទាល់ក៏បានដើម្បីដឹងពីដំណើរការនៃការជ្រើសរើសនេះ។

២. ផ្ដល់ជូនដើម្បីជួយមិត្តរួមការងាររបស់អ្នក

តាមការស្រាវជ្រាវបាន​បង្ហាញថាការជួយការងារដល់មិត្តរួមការងារអាចធ្វើឲ្យអ្នកទទួលបានចំណេះដឹង និង ចំណេះធ្វើបានច្រើន ព្រមទាំងជួយបង្កើនទំនាក់ទំនងបានកាន់តែជិតស្និទ្ធផងដែរ ដូចនេះអ្នកអាចសួរអ្នកគ្រប់គ្រងរបស់អ្នកពីរបៀបដែលអាចបង្កើនជំនាញនិង បទពិសោធន៍របស់អ្នកដើម្បីគាំទ្រសហការីដែលជាមិត្តរួមការងារជាមួយគ្នា។ ដោយពេលខ្លះអ្នកធ្វើការនៅជាន់ជាមួយអ្នកដែលត្រូវការអ្នកដើម្បីជួយក្នុងការបំពេញការងារ ដូចជា ជួយជួសជុលកុំព្យូទ័រ ជួយពិនិត្យឯកសារ ឬ ជួយសរសេរអត្ថបទជាដើម។ដូចនេះដើម្បីក្លាយឈ្មោះជាបុគ្គលិកល្អម្នាក់​អ្នកគួរតែចេះជួយយកអាសារមិត្តរួមការងាររបស់អ្នក និង ចែករំលែកចំណេះដឹងទៅឲ្យគ្នាទៅវិញទៅមកទើបជួយអភិវឌ្ឍសមត្ថភាពរបស់អ្នកឲ្យកាន់តែរីកចម្រើនបាន។

៣.​ ចំណាយពេលដើម្បីឲ្យតម្លៃចំពោះអ្នកដទៃដោយអត្ថន័យ

មនុស្សគ្រប់គ្នាសុទ្ធតែចង់បានការសរសើរ ការឲ្យតម្លៃចំពោះគ្នានិងគ្នា ជាពិសេសដូចដែលអ្នកបានដឹងរួចហើយថាការផ្ដល់ឲ្យមានអារម្មណ៍ល្អទៅកាន់អ្នកដទៃនឹងជួយបង្កើនការបំពេញវិជ្ជាជីវៈរបស់អ្នកដោយទទួលស្គាល់ថាវាជាការងារដ៏ល្អប្រសើរមួយដើម្បីជួយលើកទឹកចិត្តនិងសរសើរទៅកាន់សហការីរបស់អ្នកដោយផ្ទាល់នៅក្នុងអ៊ីម៉ែល នៅក្នុងកិច្ចប្រជុំ និង​តាមរយៈវេទិកាទំនាក់ទំនងផ្ទៃក្នុងជាដើម។ អ្នកត្រូវប្រាកដក្នុងចិត្តថាការនិយាយរបស់អ្នកត្រូវមានលក្ខណៈពេញលេញ និង ត្រឹមត្រូវ ដែលវាមិនមែននិយាយត្រឹមតែ ជាការអរគុណនោះទេ ។ដូចនេះការផ្ដល់កិត្តិយស និង និយាយសរសើរជាសាធារណៈដែលប្រកបទៅដោយអត្ថន័យដល់អ្នកដទៃក៏ជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់អ្នក និង តម្លៃរបស់អ្នកដែរ។

៤. ចូលរួមទាំងសកម្មភាពខាងក្រៅនិងខាងក្នុង ដើម្បីជួយពង្រីកនូវចំណេះជំនាញរបស់អ្នក

       វាអាចជាជំនាញរបស់អ្នកដែលត្រូវតែទទួលការអភិវឌ្ឍ មិនមែនជាការងាររបស់អ្នកនោះទេ។ អ្នកត្រូវកំណត់ចំណាំចំពោះតំបន់ណាដែលអាចធ្វើឲ្យអ្នកទទួលបានការអភិវឌ្ឍ និង អាចស្វែងរកឱកាសក្នុងការសម្រេចនូវកិច្ចការសំខាន់ណាមួយបាន។សកម្មភាពនៅខាងក្រៅ វាពិតជាងាយស្រួលក្នុងការស្វែងរក ប៉ុន្តែដំបូងអ្នកត្រូវពិនិត្យទៅលើការរៀនសូត្រ និង ការអភិវឌ្ឍនៅក្នុងអង្គភាពអាជីវកម្ម ឬ នៅក្នុងក្រុមហ៊ុន ដូចជាការចូលរួមធ្វើបទបង្ហាញ ឬ ការធ្វើសិក្ខាសិលាជាដើម។ ម្យ៉ាងវិញទៀតការទទួលយកវគ្គសិក្សាខាងក្នុងក៏នឹងជួយបង្កើនការប្រឈមរបស់អ្នកចំពោះមនុស្សថ្មីនៅក្នុងក្រុមហ៊ុន ដែលអាចធ្វើឲ្យបទពិសោធន៍ការងាររបស់អ្នកកាន់តែរីកចម្រើនឡើង និង មានពូកែខាងផ្នេកទំនាក់ទំនង។

៥. ណែនាំខ្លួនអ្នកទៅកាន់មិត្តរួមការងារថ្មី និង ចូលរួមគ្រប់សកម្មភាពដែលទាក់ទងនឹងសង្គម

       ណែនាំខ្លួនឯងទៅឲ្យមនុស្សជុំវិញខ្លួនបានស្គាល់ វាជាឱកាសដែលអ្នកអាចបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយនឹងបុគ្គលិកការងារនៅក្នុងក្រុមហ៊ុន ជាពិសេសនៅពេលដែលអ្នកស្គាល់មនុស្សបានច្រើនអ្នកក៏ងាយស្រួលក្នុងការបំពេញការងារផងដែរ។ ជាងនេះទៅទៀតអ្នកក៏គួរតែចូលរួមគ្រប់សកម្មភាពសង្គមផងដែរ ដូចជាការ ជួយកុមារកំព្រា ការចូលរួមក្នុងការថែរក្សាបរិស្ថាន ឬ ជួយចែករំលែកចំណេះដឹងទៅកាន់អ្នកដទៃជាដើម ដើម្បីបង្ហាញពីការខ្វល់ខ្វាយពីស្ថានភាពនៅក្នុងសង្គម។

 ៦. រៀបចំកន្លែងធ្វើការរបស់អ្នកឡើងវិញ

 រៀបចំកន្លែងធ្វើការនៅត្រង់នេះមានន័យថា អ្នកត្រូវចេះបង្កើតនូវបរិយាកាសការងារឲ្យមានភាពស្រស់ស្រាយ និង សប្បាយរីករាយជាមួយគ្នានៅកន្លែងការងាររបស់អ្នក ឬ រៀបចំការតុបតែងការិយាល័យរបស់អ្នកឲ្យបានស្អាត និង មានផាសុខភាពល្អ។ តើមានអ្វីដែលនៅចំពោះមុខអ្នក និង​ នៅជុំវិញអ្នក ដែលធ្វើឲ្យអ្នកសប្បាយចិត្ត ឬ​ រំឮកអ្នកពីមនុស្សជាទីស្រលាញ់​ ឬ ទីកន្លែងដែលអ្នកស្រលាញ់ដែរឬទេ? បើសិនជាមិនមានទេនោះ អ្នកអាចចាប់ផ្ដើមធ្វើនូវជំហានតូចៗ និង សាមញ្ញៗ ដូចជាដាក់ស៊ុមរូបថតគ្រួសារអ្នក ឬ មនុស្សជាទីស្រលាញ់របស់អ្នក ដាក់ថូផ្កា តាំងនូវពានរង្វាន់ដែលអ្នកធ្លាប់ទទួលបាន ឬ មួយក៏រៀបចំកម្រាលឥដ្ឋដែលអ្នកចូលចិត្តជាដើម។ ប្រសិនជាមានរបស់របរទាំងនេះនៅទីតាំងដែលអ្នកធ្វើការ វានឹងជួយជម្រុញឲ្យអ្នកមានមោទនភាព និង តែងតែទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់ ព្រោះរបស់ទាំងនោះនឹងលើកទឹកចិត្តអ្នកឲ្យក្រោកឈរឡើង ហ៊ានប្រឈមមុខនឹងវា ទោះបីជាមានឧបសគ្គមកតោងទាមក៏ដោយ។ដូចនេះដើម្បីជាការលើកទឹកចិត្តក្នុងពេលធ្វើការអ្នកគួរតែរៀបចំតុបតែងកន្លែងធ្វើការរបស់អ្នកឲ្យមានសោភណភាពល្អ និង តុបតែងនូវវត្ថុណាដែលជួយលើកកម្លាំងចិត្តដល់អ្នក។

៧.  ចំណាយពេលឲ្យបានច្រើនដើម្បីបញ្ចូលថាមពលឲ្យបានពេញលេញ

       ចំណាយពេលឲ្យខ្លួនឯងបានសម្រាក ពោលគឺ សម្រាកទាំងកម្លាំងខួរក្បាល និង កម្លាំងកាយ  ហើយក៏ត្រូវចំណាយពេលខ្លះដើម្បីបញ្ចូលនូវថាមពលខ្លះៗដែរដើម្បីកាត់បន្ថយភាពតុកស៊ីកមួយចំនួន។ដូចនេះអ្នកត្រូវយកចិត្តទុកដាក់ក្នុងការរក្សាឲ្យបាន នូវតុល្យភាពរវាងការងារ និង ជីវិតរបស់អ្នក មានន័យថា អ្នកមានពេលសម្រាប់ធ្វើការ ហើយអ្នកក៏មានពេលក្នុងការដើរលេង សម្រាកលំហែកាយផងដែរ។  យ៉ាងណាមិញបើអ្នកមានភាពស្មុគស្មាញគិតមិនចេញ ដោះស្រាយមិនកើត អ្នកអាចទុកកិច្ចការនោះមួយភ្លេតសិន ហើយទុកពេលឲ្យខ្លួនឯងសម្រាកបន្តិច ឬ ដើរជុំវិញនៅកន្លែងធ្វើការរបស់អ្នកដើម្បីធ្វើចលនាខ្លះដើម្បីកុំឲ្យអង្គុយនៅមួយកន្លែងពេក ព្រោះការដើរនេះអាចជួយសម្រួលនូវថាមពលរបស់អ្នកឲ្យបានប្រសើរឡើងវិញ។

៨.  ធ្វើនូវចំណង់ចំណូលចិត្ត ឬ សកម្មភាពថ្មីជាក់លាក់មួយ

អ្នកគួរតែធ្វើអ្វីមួយនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកឲ្យមានភាពរីករាយ និង ទទួលបាននូវទិន្នផលមួយខ្ពស់ ព្រោះការធ្វើអ្វីដែលអ្នកប្រាថ្នាចង់ធ្វើនឹងជួយកាត់បន្ថយនូវសម្ពាធ និង ភាពតានតឹងរបស់អ្នក ហើយវាជួយឲ្យអ្នកបានជួបនឹងជីវិតមួយដ៏ស្រស់ស្អាត រំភើប និង ពោរពេញទៅដោយសុភមង្គល។ ម្យ៉ាងទៀតអ្នកក៏គួរតែធ្វើសកម្មភាពណាថ្មីៗដែលអ្នកមិនធ្លាប់ធ្វើ ព្រោះការដែរធ្វើអ្វីប្លែកចម្លែកអារម្មណ៍នឹងធ្វើឲ្យអ្នកបានយល់ បានស្គាល់គ្រប់កិច្ចការទាំងអស់ ហើយវាក៏ជួយបង្កើននូវសមត្ថភាពរបស់អ្នកផងដែរ។

 

 

ពាណិជ្ជកម្ម

វីធី៧យ៉ាងដែលធ្វើឲ្យខ្លួនរ​បស់អ្នកមានការចាប់អារម្មណ៍លើកដំបូង នៅកន្លែងការងារថ្មី

0

អាកប្បកិរិយាដែលអ្នកបានបង្ហាញជាលើកដំបូងនៅពេលជួបនរណាម្នាក់គឺពិតជាសំខាន់ណាស់សម្រាប់អ្នក ព្រោះមនុស្សភាគច្រើនចូលចិត្តវិនិច្ឆ័យចំណេះដឹង អត្តចរិក និង បុគ្គលិកលក្ខណៈរបស់អ្នកដទៃតាមរយៈកត្តាខាងក្រៅ(ការតុបតែងខ្លួន)។ បើកត្តាខាងក្រៅរបស់អ្នកមើលទៅស្អាតបាតសាកសមជាអ្នកអាជីព នោះ ពួកគេប្រាកដជាចាត់ទុកអ្នកជាមនុស្សម្នាក់ដែលមានចំណេះដឹងខ្ពស់ជាមិនខាន។ដូចនេះថ្ងៃនេះយើងនឹងលើកយកវិធី៧យ៉ាងដើម្បីធ្វើឲ្យខ្លួនឯងទទួលបាននូវការចាប់អារម្មណ៍ជាលើកដំបូងនៅកន្លែងធ្វើការ៖

១. ការស្លៀកពាក់

ការស្លៀកពាក់ វាគឺជារឿងសំខាន់មួយដែលអាចទាក់ភ្នែកមនុស្សគ្រប់គ្នាបាន ហើយវាក៍អាចធ្វើឲ្យពួកគេគោរពស្រលាញ់ និង ឲ្យតម្លៃអ្នកបានដែរ អាស្រ័យទៅលើរបៀបនៃការតុបតែងខ្លួនអ្នក។ យើងបានដឹងហើយថា រឿងដំបូងដែលមនុស្សតែងផ្ដោតអារម្មណ៍ និង វិនិច្ឆ័យទៅលើមនុស្សថាជាមនុស្សបែបណា មានអត្តចរិតបែបណានោះគឺវាស្ថិតនៅលើរូបរាងខាងក្រៅ ម្យ៉ាងទៀតការស្លៀកពាក់ឲ្យបានត្រឹមត្រូវ នឹង ធ្វើឲ្យអ្នកមានទំនុកចិត្ត និង មានភាពជឿជាក់លើខ្លួនឯងក្នុងការសម្រេចកិច្ចការអ្វីមួយ។​ ដូច្នេះហើយបើសិនជាអ្នក ត្រូវទៅសម្ភាសន៍ជាមួយនឹងអ្នកគ្រប់គ្រងក្រុមហ៊ុន អ្នកត្រូវរៀបចំខ្លួនឲ្យបានស្អាត សាកសមជាអ្នកអាជីពទើបអ្នកអាចមានភាគរយខ្ពស់ដើម្បីទទួលបានការងារនោះ។

២. ដាក់ខ្លួនអ្នកនៅទីនោះ

ប្រសិនបើអ្នកអាចកម្ចាត់ភាពខ្មាសអៀនរបស់អ្នកនៅកន្លែងធ្វើការថ្មីរបស់អ្នកបាន អ្នកប្រាកដជាអាចបំបាក់នូវរនាំងដែកដែលអ្នកតែងតែជួបនោះបានយ៉ាងងាយគឺ អ្នកគ្រាន់តែទុកខ្លួនឯងនៅទីនោះ ដូច្នេះក្រុមរបស់អ្នកនឹងព្យាយាមស្វែងយល់ពីអ្នក។

៣. ស្វែងរកវិធីដើម្បីជម្រុញការសន្ទនារបស់អ្នក

មានវិធីសាស្ត្រជាច្រើនដែលអ្នកអាចបង្កើតបានក្នុងការជម្រុញនូវការសន្ទនាក្រៅផ្លូវការរបស់អ្នកបាន ដូចជា ពេលញ៉ាំអាហារ ញ៉ាំកាហ្វេ និង ពេលសម្រាកជាដើម។ពេលណាដែលអ្នកកាន់តែមានការសន្ទនាគ្នា នោះទំនាក់ទំនងរបស់អ្នកកាន់តែមានភាពរឹងមាំ ពង្រីកបានកាន់តែធំ និង មានស្ថេរភាពបានយូរអង្វែង។

៤. ចិត្តល្អ និង មានភាពច្បាស់លាស់

វិធីល្អបំផុតក្នុងចំណោមវិធីផ្សេងៗទៀតដើម្បីធ្វើឲ្យមានអារម្មណ៍វិជ្ជមានចំពោះមិត្តរួមការងារថ្មី គឺគ្រាន់តែបង្ហាញនូវទឹកចិត្តល្អ ចេះជួយយកអាសារគ្នា ចេះឲ្យតម្លៃគ្នា និង គោរពគ្នាគឺគ្រប់គ្រាន់ទៅហើយ។ ជាពិសេសនៅពេលណាដែលអ្នកមានភាពហ្មត់ចត់ មានភាពច្បាស់លាស់ចំពោះការងារ និង តួនាទីដែលជាកាតព្វកិច្ចរបស់ខ្លួនឯង នោះមនុស្សគ្រប់គ្នានឹងគោរពស្រលាញ់អ្នក  និង អាចទទួលបាននូវចំណាប់អារម្មណ៍របស់អ្នកផងដែរ។ដូចនេះដើម្បីទទួលបាននូវការចាប់អារម្មណ៍ពីអ្នកដទៃ មិនថានៅកន្លែងការងារ ឬ កន្លែងណាក៏ដោយ អ្នកត្រូវបង្ហាញនូវសន្ដានចិត្តល្អ ភាពច្បាស់លាស់ និង ភាពប្រាកដប្រជាដែលអ្នកមានទៅកាន់ពួកគេ។

៥. ទទួលយកនូវក្រុមរបស់អ្នក

រាល់សមាជិកថ្មីដែលទើបតែនឹងចូលធ្វើការថ្មីៗ ពួកគេគួរតែចំណាយពេលមួយចំនួនខ្លីដើម្បីស្គាល់ពីសមាជិកដទៃនៅក្នុងក្រុមរបស់ពួកគេ ទើបជួយឲ្យបុគ្គលិកថ្មីសម្របខ្លួនបានលឿនជាងមុន។ម្យ៉ាងវិញទៀតអ្នកមិនត្រូវ

ធ្វើអ្វីមួយដើម្បីតែប្រយោជន៍ខ្លួនឯង តែអ្នកត្រូវធ្វើអ្វីមួយដើម្បីប្រយោជន៍នៅក្នុងក្រុមទាំងមូលរបស់អ្នក ទើបល្អប្រសើរ។

៦. សួរ និង ស្ដាប់

       ការសួរជាសំណួរ និង ការស្ដាប់ដោយយកចិត្តទុកដាក់ វាគឺជាវិធីមួយដែលអ្នកអាចទទួលបានការចាប់អារម្ម​ណ៍លើកដំបូងពីអ្នកដទៃ ព្រោះវាបង្ហាញថា អ្នកពិតជាចង់ដឹង ចង់ឮ ចង់សាក និង ចង់រៀន ជាមួយនឹងការងារនោះពិតមែន ជាពិសេសវានឹង បង្ហាញថាអ្នកពិតជាមានឆន្ទៈក្នុងការចូលរួមចំណែកបេសកកម្មនោះប្រាកដមែន។យ៉ាងណាមិញការចង់រៀនអំពីការងារ និង ការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរនៅកន្លែងធ្វើការ គឺជាលក្ខណៈសំខាន់ពីររបស់និយោជិកដែលមានឧត្តមគតិ។

៧. បង្កើតកេរ្ត៍ឈ្មោះជុំវិញគំនិតផ្ដួចផ្ដើម

គំនិតផ្ដួចផ្ដើម គឺជារឿងសំខាន់បំផុតសម្រាប់និយោជិកថ្មីដើម្បីឈានទៅដល់ការសម្រេចនូវសមិទ្ធផលដ៏ល្អមួយ។បើអ្នកមានគំនិតផ្ដួចផ្ដើមល្អ នោះអ្នកនឹងឆាប់ទទួលបាននូវចំណាប់អារម្មណ៍របស់មនុស្សរាល់គ្នាជាពិសេសអ្នកនឹងទទួលបាននូវការយកចិត្តទុកដាក់ពីមិត្តរួមការងាររបស់អ្នក ជាហេតុធ្វើឲ្យពួកគេបែរមករកអ្នក ចាត់ទុកអ្នកជាមនុស្សសំខាន់ម្នាក់នៅក្នុងក្រុមហ៊ុន។

 

 

ពាណិជ្ជកម្ម

អចលនទ្រព្យស្ងប់ស្ងាត់ជាងមុន ជាឱកាស​ភ្នាក់ងារជំនាញពិតប្រាកដ​រះឡើង

នរណាក៏ដឹងដែរថា វិស័យអចលនទ្រព្យ​បានពុះកញ្ច្រោល​យ៉ាងខ្លាំងនា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយក៏ជា​វិស័យ​គោលមួយ​សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចប្រទេសកម្ពុជា ដែលធ្វើឱ្យមនុស្សជា​ច្រើន​បានបោះបង់​មុខរបរ​ផ្សេងៗមក​ចាប់​អាជីព​ក្នុង​វិស័យនេះ ជាពិសេស​គឺ​ក្លាយជាភ្នាក់ងារអចលនទ្រព្យ​ដោយសារតែ​មិនចាំបាច់មានដើមទុនច្រើន។

តែមួយ​រយៈចុងក្រោយនេះ ជម្ងឺរាតត្បាតបានផ្ទុះឡើង ធ្វើឱ្យ​ម្នាក់ៗភ័យខ្លាច​រឿង​កើតវិបត្តិសេដ្ឋកិច្ច ហើយ​បង្កើតបានជាព័ត៌មាន​មួយ​អំពី​ការធ្លាក់ចុះ​ទីផ្សារ ឬអាច​ជះឥទ្ធិពល​ដូចឆ្នាំ​២០០៨ និង២០០៩ ដែលវិស័យអចលនទ្រព្យ​ធ្លាប់រង​របួសធ្ងន់ធ្ងរ​ម្តងរួចទៅហើយ។ ពេល​ទីផ្សារល្អ មនុស្ស​មិនតិច​ទេដែលរត់ចូលមក ហើយពេលទីផ្សារ​រៀង​ស្ងប់ស្ងាត់ មិនពុះកញ្រ្ចោល មនុស្សក៏មិនតិចដែររត់ចេញវិញ។

ខ្ញុំឃើញ​ភ្នាក់ងារមិនតិចទេ​ដែល​ផ្លាស់ប្តូរអាជីព​ពី​អ្នកលក់អចលនទ្រព្យ ហើយប្តូររបរ​ផ្សេងវិញ ជាពិសេស​ក្លាយជា​អ្នក​លក់អនឡាញដូចជា​ម៉ាស អាកុល ឬឡេជាដើម។ នៅពេលដែលមានព័ត៌មាន​ថាអចលនទ្រព្យ​នៅតែលក់បាន នៅតែអាច​រកចំណូលបាន មានមនុស្ស​មិនតិចទេសើចចំអក ហើយនិយាយថា “កុំខ្មេស! ឥឡូវស្ងាត់ដូចចោរ​លួចសេះ ហើយអ្នកស្គាល់គាត់​ទើបតែដូរមុខ​របរទេ​ដោយសារតែ​លក់លែងបានទៀត វិស័យនេះរកលែងបានហើយ!”។ ​

តើពិតទេដែលវិស័យអចលនទ្រព្យ​ពិតជា​មិនអាច​រកលុយបានក្នុងកាលៈទេសៈនេះ? តើពិតទេដែល​ដែលថា​យើងគួរដូរ​មុខរបរ​ ព្រោះ​វាអស់​សក្តានុពលទៀតហើយ? ឬមួយក៏គួរស្តាប់មតិដែលថា វានៅតែល្អ និងអាចរកលុយបាន?

កាលពីខ្ញុំចូលប្រឡូក​ក្នុងវិស័យនេះដំបូងកាលពី៥​ឆ្នាំ​មុន ក៏មានមនុស្សមិនតិចដែលនិយាយ​ថា គេធ្វើច្រើនណាស់ វិស័យនេះ​លែងហ៊ឹកហ៊ាក់ដូចមុនទៀតហើយ ហើយក៏មាន​មតិដែលថា វិស័យនេះនៅតែល្អនិងនៅតែ​មានសក្តានុពល​ខ្ពស់។ ហើយគំនិត​នេះ​នៅតែ​មាន​រហូត​មកដល់​ក្នុងស្ថានការណ៍​វិបត្តិ​កូវីដ១៩ទៀត។

ប្រសិនបើ​ខ្ញុំមិននៅក្នុងវិស័យនេះផ្ទាល់ទេ ច្បាស់ណាស់ខ្ញុំប្រាកដជាជឿថា​ វាលែងល្អទៀតហើយ វាលែង​ជាកន្លែង​រកលុយបានទៀតហើយ ពេលនេះគួរតែកុំប្រឡូក​ក្នុងវិស័យនេះឱ្យសោះ ព្រោះថា​យើង​នឹងធ្វើការសម្រេចចិត្ត​ដោយ​ផ្អែកលើ​ពាក្យ​ចចាមអារាមប៉ុណ្ណោះ។

តាមពិតទៅ ក្នុងវិស័យ​អចលនទ្រព្យ ពេលទីផ្សារល្អ​ ក៏មានអ្នកខាតលុយ ហើយពេលទីផ្សារទ្រឹង ក៏មានអ្នកចំណេញលុយ​ផងដែរ។ ប្រសិនបើអ្នកដើរជាមួយអ្នកដែលមាន​បទពិសោធន៍ផ្ទាល់ក្នុងវិស័យនេះ អ្នកប្រាកដជា​បានឮដូចអ្វីដែលខ្ញុំ​លើឡើងខាងលើ។ ព្រោះអ្វី? អ្នកជំនាញ​ពិតប្រាកដ​ តែងតែចេះច្នៃវិបត្តិមក​ជាឱកាស ហើយអ្នកដែល​តាមគេតាមឯង និងវិនិយោគតាមគេតាមឯងដោយមិនមានមូលដ្ឋានគ្រឹះ និងចំណេះដឹង ហើយទោះទីផ្សារល្អយ៉ាងណា​ក៏នៅតែមិនអាច​រកលុយបាន ហើយថែមទាំងខាត​ឡុងចុងទៀតផង។

ហេតុអ្វី ពេលនេះជាពេលដែលល្អមួយសម្រាប់ភ្នាក់ងារដែលមានជំនាញ​ពិតប្រាកដរះឡើងក្នុងពេលមានវិបត្តិ ឬក៏ទីផ្សារទ្រឹង? ព្រោះថា នៅពេលដែលទីផ្សារល្អ អ្នកណាក៏អាចលក់បាន ដោយ​មិនចាំបាច់​មានជំនាញ​ច្រើន ឬរកដំណោះស្រាយច្រើនឱ្យអតិថិជនទេ ហើយអតិថិជនខ្លួនឯង​ក៏អាច​លក់បានខ្លួនឯងដោយស្រួលដោយ​មិនចាំបាច់​ពឹងពាក់​ភ្នាក់ងារផងដែរ។ តែនៅពេលមានវិបត្តិ​ ទីផ្សារស្ងប់ស្ងាត់ ការលក់គឺមិនងាយស្រួលនោះទេ ហើយក៏មិនមែននរណាក៏អាចលក់បាននោះដែរ ហើយសម្រាប់អតិថិជន​ខ្លះគឺត្រូវ​បង្ខំចិត្តលក់ក្នុងរយៈពេលខ្លីណាមួយឱ្យចេញដើម្បី​យកលុយ​មកបង្វិល​ដើម្បីទប់ទល់វិបត្តិ ដែលទាមទារឱ្យភ្នាក់ងារមានភាព​ប៉ិនប្រសប់ និងចំណានក្នុង​ការ​រកភ្ញៀវ ចំណានក្នុងការចរចារ និងជំនាញក្នុងការដោះស្រាយបញ្ហាបង់ប្រាក់នានា​រវាង​អ្នក​លក់និង​អ្នកទិញ។ ក្នុងសម័យកាលដែលភ្នាក់ងារ​ដទៃ​ចាកចេញ ទៅ​រករបរផ្សេងដូចជា​លក់តាមអនឡាញ ទោះបី​ទីផ្សាររៀងធ្លាក់ចុះ អ្នកក៏អស់​គូរប្រជែងជាច្រើនផងដែរដែលដណ្តើមអ្នកលក់អចលនទ្រព្យ។ ហើយពេលនេះ គឺជាពេលដែលអ្នកផ្តោត​លើការជួយដល់អតិថិជនណាដែល​ជួបការលំបាក ដោយចង់លក់ចេញឆាប់ៗ ទោះបីជាត្រូវលក់ក្រោមតម្លៃទីផ្សារក៏ដោយ ក៏គាត់នឹងពិចារណា ដើម្បីធ្វើយ៉ាងណាអាច​បង្វិលសាច់់ប្រាក់ទាន់ពេល។ ប្រសិនបើអ្នក​ជួយគាត់បាន វាមានភាគរយ​ខ្ពស់​ណាស់​ដែលគាត់​ចាំអ្នកក្នុងចិត្ត គឺមិនមែនចាំថាអ្នកលក់ឱ្យគាត់បានធូរថ្លៃនោះទេ គាត់នឹងចាំក្នុងចិត្ត​ថា អ្នកបានជួយគាត់ក្នុងគ្រាលំបាក ជួយគាត់ពេលដែលគាត់ត្រូវការបំផុត។ ហើយ​សម្រាប់អតិថិជនដែលមិនមានការទិញលក់​ក្នុងសម័យវិបត្តិក៏ដោយ ពួកគាត់​នឹងមើលឃើញ​អ្នក ចាំអ្នក ព្រោះក្នុងកាលៈទេសៈណាក៏ដោយ អ្នកនៅតែជាភ្នាក់ងារអាជីព ជាភ្នាក់ងារដែល​ត្រៀមខ្លួនជានិច្ច​​ក្នុងជួយ​សម្រាលការលំបាក​របស់ភ្ញៀវ និងជួយដោះស្រាយ​បញ្ហា​របស់ភ្ញៀវ ហើយទោះបីជាវិបត្តិបានបញ្ចប់ អ្នកប្រាកដជាមានកន្លែងមួយ បើ​មិនបាននៅក្នុងបេះដូងអតិថិជន​ទេ ក៏​អាច​ស្ថិតនៅជាប់ក្នុងខួរក្បាលរបស់អតិថិជនផងដែរ ហើយអ្នកនឹងរះឡើង។

តើអ្នកជឿទេ? បច្ចុប្បន្ន​មានអតិថិជន​មិន​តិចទេដែលទាក់ទង​មក​ដើម្បី​រកទិញអចលនទ្រព្យដែល​មានតម្លៃក្រោមទីផ្សារ ព្រោះពួកគាត់ទាំងនោះមានលុយនៅក្នុងដៃ ហើយនេះជាពេលវេលា​ដែលពួកគាត់ត្រូវបញ្ចេញដាវ​ដើម្បី​ចាប់យកឱកាស​។ បើអ្នកមិនជឿ ឱ្យតែ​មានតម្លៃក្រោមទីផ្សារ ឬតម្លៃល្អ កុំភ្លេចទាក់ទងមកខ្ញុំណា! ដូចខ្ញុំបាននិយាយអញ្ចឹង ពេលទីផ្សារល្អ ក៏មានអ្នកខាតលុយ ទីផ្សារធ្លាក់ ក៏នៅមានអ្នកចំណេញលុយ ហើយក្នុងនាមជាភ្នាក់ងារអាជីព គឺ​ស្វែងរកឱកាស​ឱ្យ​អតិថិជន​ចំណេញ​លុយ​គ្រប់ស្ថានការណ៍។

ពាណិជ្ជកម្ម

ទាល់តែមានចរិត៣យ៉ាងទើបអ្នកអាចចាប់ផ្ដើមអាជីវកម្មបានដោយជោគជ័យ

0

 អ្នកតែងតែមានក្ដីស្រម៉ៃដ៏អស្ចារ្យមួយដែលតែងតែដក់ជាប់នៅក្នុងអារម្មណ៍ និង ដក់ជាប់នៅក្នុងខួរក្បាលរបស់អ្នកជានិច្ចជារៀងរាល់ថ្ងៃ ប៉ុន្តែពេលខ្លះនេះគ្រាន់តែជាការនឹកគិតចង់បានទៅតាមគំនិតភ្លាមៗតែប៉ុណ្ណោះ បន្ទាប់មកអ្នកក៏បែរជានិយាយថា អ្នកមិនដែលធ្វើវាពីមុនមកទេ អ្នកភ័យខ្លាចពេលធ្វើខុស ខ្លាចគេស្ដីបន្ទោសឲ្យអ្នក ដូច្នេះអ្នកក៏សម្រេចចិត្តថាមិនធ្វើអ្វីទាំងអស់ មិនបញ្ចេញសកម្មភាពដើម្បីឆ្ពោះទៅរកភាពជោគជ័យ និង ឈប់គិតពីក្ដីស្រម៉ៃទាំងនោះ ព្រោះអ្នកគិតថាអ្នកមិនដែលធ្វីវាពីមុនមកនោះទេ។តែយ៉ាងណាក៏ដោយអ្នកត្រូវតែហ៊ានស្រម៉ៃ ហ៊ានជម្នះនូវភាពភ័យខ្លាចរបស់អ្នក ហើយហ៊ានធ្វើវាឲ្យក្លាយជាការពិត  ទើបអាចអ្នកអាចចាប់ផ្ដើមអាជីវកម្មមួយដែលអ្នកធ្លាប់នឹកស្រម៉ៃបាន។ចំណុចខាងក្រោមនេះជាចំណុចសំខាន់ដែលអាចជួយបំពេញក្ដីស្រម៉ៃរបស់អ្នកបានក្នុងការចាប់ផ្ដើមអាជីវកម្មប្រកបទៅដោយភាពជោគជ័យ៖

១. ជាមនុស្សដែលមានចិត្តពុះកញ្ជ្រោលចង់រៀនខ្លាំង

ពេលណាដែលអ្នកមានចិត្តពុះកញ្ជ្រោលខ្លាំង មានភាពងប់ងល់ខ្លាំងទៅលើការធ្វើអ្វីមួយ ដូចជាការរៀនសូត្រ ការអានសៀវភៅ ឬ ចង់ក្លាយជាអ្នកយកព័ត៌មាន ឬ ចង់បើកអាជីវកម្មដោយខ្លួនឯងជាដើម នោះអ្នកនឹងខិតខំប្រឹងប្រែងធ្វើវាឲ្យអស់ពីសមត្ថភាព ព្យាយាមធ្វើវាម្ដងហើយម្ដងទៀតទាល់តែបានសម្រេចបំណងប្រាថ្នារបស់អ្នក។អ្នកត្រូវតែមានសក្ដានុពលក្នុងការតាំងចិត្តរៀនសូត្រ ពោលគឺរៀនពីមនុស្សជុំវិញខ្លួនអ្នក និង រៀនពីមនុស្សដែលមានបទពិសោធន៍ជ្រៅជ្រះជាងអ្នកដែលអ្នកគិតថាពួកគេអាចនឹងបង្រៀនអ្នកឲ្យយល់ដឹងពីវាបានកាន់ច្បាស់។​បើក្ដីស្រម៉ៃរបស់អ្នកចង់ក្លាយទៅជាសហគ្រិនជោគជ័យម្នាក់ អ្នកត្រូវរៀនស្វែងយល់ពីមជ្ឃដ្ឋានក្រៅ រៀនស្វែងយល់ពីការគ្រប់គ្រង ការដឹកនាំ ស្វែងយល់ពីការគ្រប់គ្រងហិរញ្ញវត្ថុ និង ស្វែងយល់ពីរបៀប ឬ បៀបបទនៃការធ្វើអាជីវកម្មជាដើម។តួយ៉ាងបើកាលណាដែលអ្នកមានអារម្មណ៍ពុះកញ្ជ្រោលចង់ធ្វើអ្វីមួយខ្លាំង នោះលទ្ធិផលដែលអ្នកទទួលបាននឹងឲ្យផលខ្លាំងយ៉ាងហ្នឹងដែរមកកាន់អ្នក។ជាពិសេសអ្នកត្រូវចាំថា មនុស្សរាល់គ្នាដែលបានចូលមកក្នុងជីវិតរបស់អ្នកពួកគេតែងតែមានមេរៀនអ្វីមួយមកបង្រៀនដល់អ្នក ដែលមេរៀនទាំងនោះជាមេរៀនដែលអ្នកតែងឆ្ងល់ជាយូរណាស់មកហើយ ឬ ជាមេរៀនដែលអ្នកមិនធ្លាប់ជួប។

២. រក្សាភាពថ្លៃថ្នូរ និង ភាពដាក់ខ្លួន

ការដាក់ខ្លួនមិនមែនជាការបន្ទាបខ្លួនអ្នកឲ្យគេជាន់ឲ្យគេមើលងាយនោះទេ តែវាគឺជាចរិកមួយដែលមិនចូលចិត្តអួតអាង មិនចូលចិត្តក្អេងក្អាង និងមិនចូលចិត្តប្រើអំណាចទៅគាបសង្កត់អ្នកដទៃនោះទេ តែការដាក់ខ្លួននេះនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានទំនុកចិត្ត មានភាពជឿជាក់ខ្ពស់លើខ្លួនឯង មានអ្នកស្រលាញ់ចូលចិត្តច្រើន និង ជួយអភិវឌ្ឍន៍ខ្លួនអ្នកឲ្យកាន់តែពូកែឡើងៗ។ម្យ៉ាងទៀតនៅពេលដែលអ្នកចេះបន្ទាបខ្លួន អ្នកនឹងរៀនបានច្រើន មានគំនិតច្រើន ស្គាល់គេឯងច្រើនជាងមនុស្សដែលចូលចិត្តអួតអាងបានតែបន្លឺសម្លេងហើយក៏បាត់ទៅវិញ។ ដូច្នេះការដាក់ខ្លួនវានឹងជួយជម្រុញអ្នកឲ្យទទួលបានជោគជ័យ និង មានសមត្ថភាពខ្ពស់ជាងភាពក្អេងក្អាង។

៣. ប្រើប្រាស់ធនធានរបស់អ្នក

វាមិនសំខាន់ទេដែលថាអ្នកធ្លាប់មានបទពិសោធន៍ការងាររាប់ម៉ឺនរាប់លានដងក៏ដោយ តែអ្វីដែលសំខាន់នោះគឺថា តើអ្នកទទួលចំណេះដឹងពីវាបានច្រើនដែរឬអត់ បានលឿនឬអត់ ហើយយកវាមកអនុវត្តនៅក្នុងការងារមានប្រសិទ្ធភាពឬអត់តែប៉ុណ្ណោះ។ យ៉ាងណាមិញប្រសិនបើអ្នកមិនមានបទពិសោធន៍ច្រើនទេ អ្នកត្រូវរៀនពីវិធីដើម្បីទទួលបានវា ហើយរៀនពីវាទើបបទពិសោធន៍ដែលអ្នកទទួលបានមានប្រយោជន៍ល្អសម្រាប់អ្នក។តួយ៉ាង នៅលើពិភពលោកសព្វថ្ងៃនេះ អ្នកមិនចាំបាច់ធ្វើការគណនាលេខនព្វន្តដោយដៃនោះទេ ប៉ុន្តែអ្នកត្រូវតែដឹងពីវិធីប្រើប្រាស់ម៉ាស៊ីនគិតលេខទើបជាការប្រសើរ។

ជារួមមកអ្នកទាំងឡាយណាដែលមានឆន្ទៈក្នុងការបន្តការដើរទៅមុខដែលពោរពេញទៅដោយឧបសគ្គ មានដុំថ្ម ដុំគ្រួសតូចធំនៅពាំងពីមុខក៏ដោយ នោះអ្នកទាំងនោះនឹងទទួលបាននូវភាពជោគជ័យយ៉ាងអស្ចារ្យនៅក្នុងជីវិតរបស់ពួកគេ។

ពាណិជ្ជកម្ម

ហេតុអ្វីបានជាអ្នកគួតែចាប់ផ្ដើមអាជីវកម្មនាពេលឥឡូវនេះ?

0

លោកMark Cuban ដែលជាសហគ្រិនជោគជ័យនៅក្នុងអាជីវកម្ម បានចាប់ផ្ដើមវិថីជីវិតរបស់គាត់ឲ្យឈានទៅរកភាពជោគជ័យ នៅពេលដែលគាត់មិនមានធនធានច្រើនគ្រប់គ្រាន់ និងកំពុងតែស្នាក់នៅក្នុងមហាវិទ្យាល័យបាក់បែកមួយដែលរស់នៅជាមួយគ្នា៥នាក់និងគ្រែចំនួន៣។ ហើយលោកបាននិយាយបន្ថែមទៀតថា ឥឡូវនេះគឺជាពេលមួយដ៏ល្អបំផុតក្នុងការចាប់ផ្ដើមធ្វើអាជីវកម្មណាដែលអ្នកស្រលាញ់ពេញចិត្តខ្លាំង។ ៥ឆ្នាំទៅ១០ឆ្នាំទៀតបើគិតចាប់ពីឥឡូវនេះទៅ គឺ យើងអាចនឹងងាកក្រឡេកមើលទៅអាជីវកម្មកាលពីមុនដែលមានចំនួន៣០អាជីវកម្មដែលត្រូវបានបង្កើត ហើយអ្នកនឹងបន្ទោសខ្លួនឯងថា “ ពិតជាឆ្គួតមែន ហេតុអ្វីបានជាខ្ញុំមិនបានគិតដល់ដំណាក់កាលនេះទៅវិញ?” ពីព្រោះឥឡូវនេះវាពិតជាមានន័យខ្លាំងណាស់។ ការគិតបស់លោកគឺពិតជាត្រឹមត្រូវខ្លាំងណាស់ ដូចនេះខាងក្រោមនេះយើងនឹងបង្ហាញពីមូលហេតុមួយចំនួន៖

១. ទីមួយបំភ្លេចដើមទុនចោល

ពិតមែនហើយ វាគឺជាពេលវេលាមួយដ៏អាក្រក់ដើម្បីស្វែងរកនូវដើមទុនដើម្បីបណ្ដាក់ទុនរកស៊ី ម្យ៉ាងវិញទៀតវិនិយោគិនទាំងអស់ក៏មិនអាចប៉ាន់ស្មានដឹងថានាពេល៥ឆ្នាំទៅមុខទៀតពិភពលោកនឹងប្រែក្លាយទៅជាយ៉ាងណានោះទេ។តួយ៉ាងគោលដៅរបស់អ្នកគួរតែបង្កើតឲ្យបានច្រើនទៅតាមអ្វីដែលអ្នកអាចធ្វើបានដោយខ្លួនឯង ដោយធនធានផ្ទាល់ខ្លួន បណ្ដាញទំនាក់ទំនងផ្ទាល់ខ្លួន និង​ សមត្ថភាពផ្ទាល់ខ្លួន។យ៉ាងណាមិញតាមការបង្ហាញរបស់លោក Mark Cuban បានប្រាប់ថា គាត់បានឃើញស្ថាបនិកជាច្រើនតែងដើរចេញឆ្ងាយពីអ្វីទាំងអស់ នៅពេលក្រុមហ៊ុនរបស់ពួកគេត្រូវបានលក់ នេះក៏ព្រោះតែពួកគេបានផ្ដល់អ្វីៗច្រើនពេកទៅដល់អ្នកវិនិយោគិន។ ដូចនេះការចាប់ផ្ដើមអភិវឌ្ឍការងារអាជីវកម្មរបស់អ្នកដោយការខិតខំប្រឹងប្រែងពីភាពពុះពារ និង ភាពអំណត់អត់ធ្មត់ដែលចេញពីចិត្តខាងក្នុង ព្រមទាំងការចាប់ផ្ដើមដោយមិនមានការបណ្ដាក់ទុនផងនោះ នឹងអនុញ្ញាត្តិឲ្យអ្នកបំពេញនូវគម្រោងការចុងក្រោយទៅតាមវិធីរបស់អ្នក ដែលអ្នកវិនិយោគិនខ្លះមិនអាចធ្វើបាន។

២. ទីពីរចាប់ផ្ដើមពីជំហានតូចៗឥឡូវនេះ

          ការបូកផ្សំគ្នារវាងចំណុចតូចៗជាច្រើន វានឹងធ្វើឲ្យក្លាយទៅជាចំណុចធំ មួយបានយ៉ាងអស្ចារ្យ។ យ៉ាងណាមិញចំពោះការចាប់ផ្ដើមធ្វើអាជីវកម្មក៏ដូចគ្នា បើអ្នកចាប់ផ្ដើមវាពីជំហានតូចៗទៅ ពោលគឺចាប់ផ្ដើមពីបាតដៃទទេ ឬ មួយក៏ មានធនធានសមល្មមសម្រាប់ធ្វើដើមទុន អ្នកនឹងអាចមានឱកាសក្នុងការ សម្រេចនូវភាពជោគជ័យរបស់អ្នកនៅក្នុងវិស័យធុរកិច្ចនេះបាន។ដូចនះ អ្នកគួរតែប្រើពេលវេលានេះដើម្បីធ្វើការបន្ថែមទៀតដើម្បីពង្រឹងនូវសមត្ថភាព បទពិសោធន៍ ទំនាក់ទំនង និង សន្សំថវិកាមួយចំនួនបន្ថែមទៀតដើម្បីពង្រីកអាជីវកម្មរបស់អ្នកឲ្យកាន់តែមានភាពរីកចម្រើន។

ជារួមមក អ្នកត្រូវស្វែងរកនូវអ្វីដែលអ្នកស្រលាញ់ចង់ធ្វើ ហើយកំណត់គោលដៅឲ្យបានជាក់លាក់ រៀបចំគម្រោងឲ្យបានច្បាស់លាស់ និង ចេញជាសកម្មភាពតូចៗ។

ប្រភព៖https://www.inc.com/

ពាណិជ្ជកម្ម