spot_img
spot_img
Home Blog Page 21

តើកត្តាអ្វីដែលធ្វើឱ្យក្រុមហ៊ុន USAA អាចឈរជើងលើទីផ្សារ 100ឆ្នាំបាន?

0
តើកត្តាអ្វីដែលធ្វើឱ្យក្រុមហ៊ុន USAA អាចឈរជើងលើទីផ្សារ 100ឆ្នាំបាន?

ក្រុមហ៊ុន USAA គឺជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយរបស់សហរដ្ឋអាមេរិក ដែលផ្តល់ដំណោះស្រាយធានារ៉ាប់រង ធនាគារ ការវិនិយោគ និងអ្នកចូលនិវត្តន៍នៅក្នុងក្រុមហ៊ុនមានសមាជិកជាង 13 លាននាក់។ ជាក់ស្ដែងចំពោះខែមិថុនា ឆ្នាំ2022 នេះ ក្រុមហ៊ុន USAA បានប្រារព្ធខួប 100 ឆ្នាំ ដែលជាទីមោទនភាពសម្រាប់ក្រុមហ៊ុនផងដែរ។ នេះបើយោងតាមគេហទំព័ររបស់ Entrepreneur

USAA

គួរបញ្ជាក់ផងដែរថា ការដែលអាចដំណើរការអាជីវកម្មឱ្យមានអាយុកាល 100ឆ្នាំ វាជារឿងមួយដ៏អស្ចារ្យ ព្រមទាំងជាក្ដីស្រមៃរបស់សហគ្រិននានា។ ហេតុនេះ តើកត្តាអ្វីដែលអាចធ្វើឱ្យក្រុមហ៊ុន USAA អាចឈរជើងដ៏រឹងមាំនៅលើទីផ្សារអស់រយៈពេល 100ឆ្នាំនេះ?

យោងតាមប្រសាសន៍របស់ប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន USAA លោក Wayne Peacock បានបង្ហាញនូវការអនុវត្តន៍គោលការណ៍ភាពជាអ្នកដឹកនាំរបស់ខ្លួនចំនួន 7 ចំណុចសំខាន់ៗ។

1. ភាពជាអ្នកដឹកនាំត្រូវតែមានគោលបំណង

លោក Peacock បាននិយាយថាភាពជាអ្នកដឹកនាំដែលមានគោលបំណង​ ជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់ក្រុមហ៊ុន ព្រោះវាមានភាពងាយស្រួលដឹកនាំក្រុមការងារធ្វើការដើម្បីឆ្ពោះទៅកាន់គោលដៅដ៏ជាក់លាក់ និងឆាប់សម្រេចនូវគោលដៅនោះបានលឿន ជាពិសេសអាចឱ្យអ្នកជំនាន់ក្រោយដឹកនាំបន្តជំនួសបានស្របតាមគោលបំណងដែលបានកំណត់សម្រាប់ក្រុមហ៊ុន។

ទោះបីជាយ៉ាងនេះក្ដី អ្នកដឹកនាំត្រូវតែចាប់ផ្ដើមជាមួយនឹងផ្នត់គំនិតដែលធ្វើជាអ្នកដឹកនាំដែលមានគោលបំណង តាមរយៈការមានភាពស្មោះត្រង់ចំពោះខ្លួនឯងលើគោលដៅដែលបានកំណត់ ព្រមទាំងកំណត់នូវអ្វីដែលចង់ធ្វើ និងកំណត់ផលប៉ះពាល់លើអ្វីដែលចង់ធ្វើនោះ ដើម្បីត្រៀមខ្លួនក្នុងការរកដំណោះស្រាយ។ បន្ថែមពីនេះ ការដែលកំណត់គោលបំណងជាអាទិភាពនៃភាពជាអ្នកដឹកនាំសម្រាប់អ្នកដឹកនាំ វានឹងជួយអ្នកដឹកនាំក្នុងការចៀសវាងនូវការសម្រេចចិត្តការងារតូចតាច ឬការងារណាមិនសូវសំខាន់ និងអាចដឹកនាំក្រុមហ៊ុនឆ្ពោះទៅកាន់គោលដៅរយៈពេលវែង ហើយក្រុមហ៊ុនអាចឈរជើងនៅលើទីផ្សារបានយូរអង្វែង។

2. មានភាពបត់បែន

ក្រោយពីលោក Peacock បានបម្រើការងារឱ្យ USAA គឺគាត់ចាប់ផ្ដើមកាន់តែដឹងយ៉ាងច្បាស់ថា ទោះបីជាមានគោលដៅ និងផែនការច្បាស់លាស់យ៉ាងណា វាក៏នៅតែអាចមានបញ្ហាណាមួយមករំខានផងដែរ ដូច្នេះហើយមានតែភាពបត់បែននោះទេ ទើបអាចសម្របខ្លួនជាមួយស្ថានភាពនោះបាន តាមរយៈការរក្សាគោលដៅក្រុមហ៊ុននៅដដែល ប៉ុន្តែរៀបចំរចនាសម្ព័ន្ធយុទ្ធសាស្រ្តជាប្រចាំថ្ងៃស្របតាមស្ថានភាពជាក់ស្ដែង។

3. ដឹកនាំក្រុមឱ្យសម្រេចកិច្ចការងារ និងជោគជ័យទាំងអស់គ្នា

ការដែលដឹកនាំក្រុមក្នុងការជំរុញឱ្យសម្រេចកិច្ចការងារស្របតាមគោលដៅដែលបានកំណត់ ជារឿងសំខាន់ណាស់ ប៉ុន្តែអ្វីដែលសំខាន់ទៀតនោះ ការបណ្ដុះបណ្ដាលក្រុមការងារ និងការដឹកនាំសមាជិកក្រុមទាំងអស់ឱ្យមានតុល្យភាពរវាងការងារ និងជីវិតផ្ទាល់ខ្លួន ព្រមទាំងជោគជ័យទាំងអស់គ្នា ហើយនេះបើយោងតាមប្រសាសន៍របស់លោក Peacock។

ចូរចងចាំថា ការបំពេញការងារបានល្អសម្រាប់ក្រុមហ៊ុន វាជារឿងសំខាន់ ប៉ុន្តែអ្វីដែលកាន់តែសំខាន់ទៀតនោះការដែលដឹកនាំក្រុមការងារឱ្យមានផលិតភាពការងារ និងជោគជ័យក្នុងជីវិត តាមរយៈការមានតុល្យភាពរវាងជីវិតផ្ទាល់ខ្លួន និងការងារ ព្រមទាំងមានការបណ្ដុះបណ្ដាលបន្ថែម។

4. តែងតែបន្តការសិក្សារៀនសូត្រជានិច្ច

លោក Peacock បាននិយាយបន្ថែមទៀតថា លក្ខណៈដ៏ល្អបំផុតសម្រាប់អ្នកដឹកនាំ គឺតែងតែបន្តការសិក្សារៀនសូត្រជានិច្ច ព្រមទាំងចូលចិត្តក្នុងការស្វែងរកឱកាសដើម្បីរៀនអ្វីថ្មីៗ និងសិក្សាអំពីការដឹកនាំមនុស្ស ឬទំនោរ ក៏ដូចជាចំណង់ចំណូលចិត្តរបស់មនុស្សជាដើម។

ចូរចងចាំថា ដើម្បីអាចដំណើរការក្រុមហ៊ុនឱ្យឈរនៅក្នុងទីផ្សារបានយូរអង្វែង គឺមានការបន្តការសិក្សារៀនសូត្រជានិច្ចនោះទេ ដើម្បីអាចទទួលបានចំណេះដឹងថ្មីៗ និងអាចមើលឃើញឱកាសបានច្រើន ជាពិសេសអាចធ្វើឱ្យក្រុមហ៊ុនតាមទាន់សម័យកាល។

5. បង្កើតបរិយាកាសដ៏ល្អសម្រាប់ក្រុមរបស់អ្នកដើម្បីឈ្នះ

ជាទូទៅមនុស្សតែងតែទៅធ្វើការជារៀងរាល់ថ្ងៃ ដូច្នេះពួកគេអាចមានអារម្មណ៍ថាកន្លែងការងារដូចជាមិនគួរឱ្យចាប់អារម្មណ៍ចង់ទៅ និងគ្មានគុណតម្លៃអ្វីច្រើនសម្រាប់ពួកគេនោះឡើយ។ ហេតុដូចនេះ ទើបលោក Peacock បានចែករំលែកថា ដើម្បីធ្វើឱ្យក្រុមការងារទាំងអស់មានអារម្មណ៍ស្រស់ស្រាយ ព្រមទាំងចាត់ទុកកន្លែងការងារជាកន្លែងដ៏មានគុណតម្លៃសម្រាប់ពួកគេ ដូច្នេះក្នុងនាមជាអ្នកដឹកនាំគួរតែផ្ដល់អាទិភាពក្នុងការបង្កើតបរិយាកាសការងារមួយប្រកបដោយសុវត្ថិភាពសម្រាប់ពួកគេ។ បរិយាកាសការងារដែលមានសុវត្ថិភាព សំដៅលើការធ្វើឱ្យក្រុមការងារមានអារម្មណ៍ថាពួកគេមានសុវត្ថិភាពគ្រប់គ្រាន់ដើម្បីនាំយកនូវអ្វីដែលជាភាពល្អបំផុតសម្រាប់ពួកគេ តាមរយៈការចេះឱ្យតម្លៃខ្ពស់លើការងារដែលកំពុងធ្វើ ដឹងថាខ្លួនឯងជានរណា និងកំពុងធ្វើអ្វី នោះពួកគេនឹងចាត់ទុកកន្លែងការងារជាកន្លែងដ៏ល្អ ដើម្បីបំពេញការងារឆ្ពោះទៅតាមគោលដៅរបស់ក្រុមហ៊ុន និងគោលដៅដែលខ្លួនឯងចង់ឃើញសម្រាប់ជីវិតផ្ទាល់ខ្លួននាពេលអនាគត។

6. បង្កើតទំនាក់ទំនងដ៏ល្អរវាងបេសកកម្មក្រុមហ៊ុន ជាមួយក្រុមការងារ

នៅក្នុងចំណុចនេះ សំដៅលើការធ្វើឱ្យបេសកកម្មរបស់ក្រុមហ៊ុនមានទំនាក់ទំនងដ៏ល្អជាមួយនឹងក្រុមបុគ្គលិកទាំងអស់ តាមរយៈការធ្វើឱ្យបុគ្គលិកទាំងអស់មានការយល់ច្បាស់ពីគោលដៅរបស់ក្រុមហ៊ុន និងហេតុផលសំខាន់ៗដែលនៅពីក្រោយខ្នងការងាររបស់ពួកគេកំពុងធ្វើការ។ ធ្វើបែបនេះ ពួកគេនឹងមានអារម្មណ៍ថា ពួកគេកំពុងជួយក្រុមហ៊ុនឱ្យឆ្ពោះទៅកាន់គោលដៅមួយដ៏ជាក់លាក់ ព្រមទាំងពួកគេកំពុងធ្វើការដ៏សំខាន់ ហើយមានការឱ្យតម្លៃខ្ពស់លើអ្វីដែលពួកគេកំពុងធ្វើ។

ជាក់ស្ដែងចំពោះក្រុមហ៊ុន USAA តែងតែព្យាយាមធ្វើឱ្យមានអាទិភាព និងបេសកកម្មរបស់ក្រុមហ៊ុនមានភាពច្បាស់លាស់ចំពោះសមាជិកក្រុមទាំងអស់។ ធ្វើបែបនេះ ក្រុមការងារទាំងអស់នឹងចាត់ទុកការងារជារឿងសំខាន់សម្រាប់ពួកគេ ហើយមិនមែនធ្វើការដើម្បីតែប្រាក់ខែមួយមុខឡើយ ប៉ុន្តែចាត់ទុកគោលដៅរបស់ក្រុមហ៊ុនជារឿងសំខាន់ ព្រមទាំងព្យាយាមទាំងអស់គ្នាក្នុងការសម្រេចនូវគោលដៅរបស់ក្រុមហ៊ុនពោរពេញដោយថាមពល និងកម្លាំងចិត្ត។

7. បង្ហាញពីការយកចិត្តទុកដាក់ជាមួយក្រុមការងារ

ក្នុងនាមជាអ្នកដឹកនាំ ត្រូវតែបង្ហាញឱ្យឃើញនូវអាកប្បកិរិយាប្រកបដោយការយល់ចិត្ត និងការយោគយល់ជាមួយក្រុមការងារ ដើម្បីអាចជួយបង្កើតអារម្មណ៍សុវត្ថិភាពសម្រាប់សមាជិកក្រុម ដោយជំរុញឱ្យពួកគេក្លាយជាមនុស្សល្អបំផុតស្របតាមអ្វីដែលពួកគេចង់បាន និងហ៊ានបើកចំហអំពីទុក្ខកង្វល់ទាំងឡាយដែលពួកគេមាននៅកន្លែងធ្វើការជាមួយនឹងអ្នក។ ធ្វើបែបនេះ ក្រុមការងារនឹងកាន់តែមានអារម្មណ៍ថាកក់ក្ដៅ និងធ្វើការពោរពេញដោយក្ដីសង្ឃឹមរួមជាមួយនឹងភាពរីករាយជាប្រចាំថ្ងៃ។

ពាណិជ្ជកម្ម

ហេតុអ្វីត្រូវបង្វឹកក្រុមការងារឱ្យចេះជំនាញសេវាកម្មអតិថិជន ជាជាងគ្រាន់តែជួលមនុស្សឱ្យមកធ្វើការផ្នែកនេះ?

0
ហេតុអ្វីត្រូវបង្វឹកក្រុមការងារឱ្យចេះជំនាញសេវាកម្មអតិថិជន ជាជាងគ្រាន់តែជួលមនុស្សឱ្យមកធ្វើការផ្នែកនេះ?

ជំនាញសេវាកម្មអតិថិជន ភាគច្រើនម្ចាស់អាជីវកម្មយល់ថាវាជារឿងធម្មតា ប៉ុន្តែពួកគេមិនបានដឹងទេថា ផ្នែកនេះជួយក្រុមហ៊ុនពួកគេឱ្យកាន់តែរីកចម្រើនទៅមុខ តាមរយៈការចងចិត្តអតិថិជនជាមួយក្រុមហ៊ុន ដោយមិនមែនគ្រាន់តែប្រើយុទ្ធសាស្រ្តទីផ្សារផ្សព្វផ្សាយទាក់ទាញចំណាប់អារម្មណ៍អតិថិជន និងការលក់ផលិតផលសេវាកម្មជូនពួកគេប៉ុណ្ណោះនោះទេ។ ហើយការចងចិត្តអតិថិជននេះ គឺជាផ្នែកសេវាកម្មអតិថិជនដ៏ល្អរបស់ក្រុមហ៊ុន។

ចូរចងចាំថា អតិថិជនជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុន ពីព្រោះបើក្រុមហ៊ុនគ្មានអតិថិជនគាំទ្រ នោះក្រុមហ៊ុនច្បាស់ជាគ្មានចំណូល ហើយបើគ្មានចំណូលក្រុមហ៊ុនក៏មិនអាចបន្តដំណើរទៅមុខបានដែរ។ ហេតុនេះ ធ្វើបែបណាទើបមានអតិថិជនច្រើននៅក្នុងក្រុមហ៊ុន? ចម្លើយនោះគឺ ការផ្ដល់សេវាកម្មអតិថិជនដ៏ល្អបំផុត ដែលលើសពីការធ្វើទីផ្សារ ការលក់ និងផ្ដល់ផលិតផលសេវាកម្ម។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះទោះបីជាការធ្វើទីផ្សារល្អ​ មានផលិតផលសេវាកម្មល្អ និងមានក្រុមលក់ល្អច្រើនប៉ុណ្ណាក៏ដោយ ក៏វាទាមទារឱ្យមានសេវាកម្មអតិថិជនដ៏ល្អបំផុតផងដែរ បើគ្មានសេវាកម្មអតិថិជនល្អ នោះធ្វើទីផ្សារបានអតិថិជនច្រើនតែដំបូង ហើយក៏បាត់ទៅវិញ។ បើមានផលិតផលសេវាកម្មគុណភាពល្អ ប៉ុន្តែការផ្ដល់សេវាកម្មអតិថិជនធ្វើឱ្យអតិថិជនមិនពេញចិត្ត ឬមានបទពិសោធន៍មិនល្អ ក៏អតិថិជនឈប់មកទិញវិញដែរ។ មួយវិញទៀត បើក្រុមលក់ គ្រាន់តែព្យាយាមដើម្បីលក់ ហើយគ្មានជំនាញសេវាកម្មអតិថិជន ក៏ពិបាកក្នុងការលក់ និងចងចិត្តអតិថិជនឱ្យត្រឡប់មកទិញម្ដងទៀតផងដែរ។ ហេតុនេះ សេវាកម្មអតិថិជនជារឿងដ៏សំខាន់ ដែលម្ចាស់អាជីវកម្មទាំងអស់ ជាពិសេសម្ចាស់អាជីវកម្មបែបជួបភ្ញៀវច្រើន ដូចជាអាជីវកម្មប្រឹក្សាលើការថែរក្សាសម្រស់ អាជីវកម្មបែបភោជនីយដ្ឋាន និងផ្សេងៗទៀត ដែលមិនអាចមើលរំលងបាន។

បន្ថែមពីនេះ សំណួរសួរថា បើផ្នែកសេវាកម្មបម្រើអតិថិជនសំខាន់បែបហ្នឹង តើគួរជួលបុគ្គលិកដែលមានជំនាញផ្នែកសេវាកម្មអតិថិជនឱ្យបានច្រើនឬក៏យ៉ាងណា? ឬម្យ៉ាងទៀត ក្រុមហ៊ុនត្រូវតែមានវគ្គបណ្ដុះបណ្ដាលសម្រាប់ក្រុមការងារពាក់ព័ន្ធនានាក្នុងក្រុមហ៊ុនឱ្យចេះជំនាញនេះឬក៏យ៉ាងណា? តើគួរធ្វើបែបណាទើបល្អ?

ឆ្លើយតបនឹងចម្ងល់នេះ ម្ចាស់អាជីវកម្មគួរតែមានវគ្គបណ្ដុះបណ្ដាលក្រុមការងារឱ្យមានជំនាញសេវាកម្មអតិថិជន ព្រមទាំងរៀបចំក្បួនក្នុងការផ្ដល់សេវាកម្មអតិថិជនឱ្យបានល្អបំផុត ជាជាងគ្រាន់តែសម្រុកជួលបុគ្គលិកផ្នែកសេវាកម្មអតិថិជន ពីព្រោះផ្នែកលក់ ផ្នែកធ្វើទីផ្សារ អ្នកសន្ដិសុខ និងអ្នកអនាម័យដែលរៀបចំក្រុមហ៊ុនឱ្យមានផាសុកភាព ក៏ត្រូវការក្នុងការមានជំនាញនេះ ដើម្បីធ្វើឱ្យអតិថិជនកាន់តែមានបទពិសោធន៍ល្អៗជាមួយក្រុមហ៊ុនផងដែរ។ ហើយការមានធ្វើឱ្យអតិថិជនមានបទពិសោធន៍ល្អៗ និងមានការពេញចិត្ត គឺពាក់ព័ន្ធនឹងសេវាកម្មអតិថិជន។

បន្ថែមពីនេះ ចំណុចខាងក្រោម នឹងជួយអ្នកក្នុងការគិតពិចារណា។

  1. ចំពោះក្រុមហ៊ុនដែលត្រូវជួបអតិថិជនច្រើន ឬអតិថិជនចេញចូលច្រើន គួរតែកុំព្យាយាមជួលបុគ្គលិកផ្នែកសេវាកម្មអតិថិជនច្រើនឱ្យសោះ ប៉ុន្តែព្យាយាមផ្ដល់សេវាកម្មបណ្ដុះបណ្ដាលបុគ្គលិកពាក់ព័ន្ធទាំងអស់ដែលតែងតែជួបអតិថិជន ឱ្យចេះពីរបៀបផ្ដល់សេវាកម្មអតិថិជនដ៏ល្អ។
  2. កុំគ្រាន់តែជួលបុគ្គលិកផ្នែកសេវាកម្មអតិថិជនឱ្យច្រើន ប៉ុន្តែត្រូវគិតផ្ដោតលើការរៀបចំដំណើរការក្នុងក្រុមហ៊ុនឱ្យមានការផ្ដល់ជូនសេវាកម្មដ៏ល្អ។ នៅក្នុងចំណុចនេះ ម្ចាស់អាជីវកម្មអាចសិក្សារៀនសូត្រផ្នែកនេះ ដើម្បីអាចបន្ដរៀបចំនិងជួយក្រុមការងារឱ្យផ្ដល់សេវាកម្មអតិថិជនល្អ ឬអាចជួលអ្នកជំនាញផ្នែកសេវាកម្មអតិថិជនក្នុងការជួយបណ្ដុះបណ្ដាល ឬរៀបចំក្រុមហ៊ុនអ្នកឱ្យមានដំណើរការផ្ដល់សេវាកម្មអតិថិជនឱ្យបានល្អ ស្របតាមគោលបំណងដែលអ្នកចង់បាន។
  3. អ្នកត្រូវដឹងថា ការដែលផ្ដល់សេវាកម្មអតិថិជនដ៏ល្អ អ្នកនឹងអាចរក្សាអតិថិជនដែលមានស្រាប់ និងទទួលបានអតិថិជនថ្មីៗជាបន្តបន្ទាប់ ព្រមទាំងអាចទទួលបានមតិកែលម្អដ៏ស្មោះត្រង់ពីអតិថិជនដែលពេញចិត្តនឹងក្រុមហ៊ុនរបស់អ្នកពិតប្រាកដ។
ពាណិជ្ជកម្ម

Alibaba និង​មហាសេដ្ឋី​សិង្ហបុរី​ បានជាប់ឈ្មោះ​លើការសាងសង់​អគារ​ខ្ពស់​ជាង​គេ​របស់ Lion City

0
Alibaba និង​មហាសេដ្ឋី​សិង្ហបុរី​ បានជាប់ឈ្មោះ​លើការសាងសង់​អគារ​ខ្ពស់​ជាង​គេ​របស់ Lion City

ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សមួយរបស់ប្រទេសចិន Alibaba និងភាពជាដៃគូជាមួយក្រុមហ៊ុន Perennial Holdings ព្រមទាំងរាប់បញ្ចូលមហាសេដ្ឋីសិង្ហបុរី  លោក Kuok Khoon Hong និងលោក Ron Sim បានជាប់ឈ្មោះក្នុងការយល់ព្រមពីរដ្ឋាភិបាលក្នុងការសាងសង់អគារខ្ពស់កប់ពពកនៅក្នុងទីក្រុង Lion ប្រទេសសិង្ហបុរី ដែលជាទីផ្សារដ៏ល្អបំផុតមួយនៅក្នុងតំបន់អាស៊ី និងតំបន់ប៉ាស៊ីហ្វិក។

Alibaba, Singapore Tycoons Win Approval To Build Lion City

ចំពោះការសាងសងនោះ ត្រូវបានអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងយល់ព្រមលើសំណើរកាលពីថ្ងៃទី7 ខែកក្កដា ឆ្នាំ2022នេះ ដើម្បីសាងសង់អគារពាណិជ្ជកម្ម សណ្ឋាគារ និងលំនៅដ្ឋានដែលមានកម្ពស់ 63 ជាន់ នៅលើទីតាំង 8 Shenton Way ក្នុង Tanjong Pagar នៅជិត Raffles Place ដែលជាតំបន់ពាណិជ្ជកម្មកណ្តាល។ អចលនទ្រព្យនេះត្រូវបានសាងសង់ឡើងដំបូងក្នុងឆ្នាំ 1986 ជាអគាររតនាគារ ធ្លាប់ជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនវិនិយោគរដ្ឋ Temasek Holdings។

បន្ថែមពីនេះ អគារដែលសាងសងនឹងមានកម្ពស់អតិបរមា 305 ម៉ែត្រ ព្រមទាំងអាចក្លាយជារចនាសម្ព័ន្ធខ្ពស់ជាងគេក្នុងប្រទេសសិង្ហបុរី នៅពេលអគារនេះត្រូវបានបញ្ចប់ការសាងសង់អំឡុងឆ្នាំ 2028 ដែលខ្ពស់ជា Guoco Tower ដែលមានកម្ពស់ 284 ម៉ែត្រ ដែលបច្ចុប្បន្នជាអគារខ្ពស់ជាងគេបំផុតរបស់ទីក្រុង Lion។ គួរបញ្ជាក់ផងដែរថា​ អគារខ្ពស់ទាំងពីរនេះ ត្រូវបានភ្ជាប់ទៅនឹងស្ថានីយ៍រថភ្លើងក្រោមដី Tanjong Pagar។

ក្រៅពី Alibaba និងភាពជាដៃគូជាមួយក្រុមហ៊ុន Perennial ក៏មានក្រុមហ៊ុន Chip Eng Seng និងការបណ្តាក់ទុនរួមគ្នារវាង SingHaiyi Group និង Haiyi Holdings ដែលគ្រប់គ្រងដោយមហាសេដ្ឋីអចលនទ្រព្យលោក Gordon Tang និងប្រពន្ធរបស់គាត់ បានយល់ព្រមទិញភាគហ៊ុននៅក្នុង 8 Shenton Way កាលពីដើមឆ្នាំនេះផងដែរ។

ពាណិជ្ជកម្ម

របៀបសរសេរប្រវត្តិរូបសង្ខេបឡើងវិញ ដើម្បីផ្លាស់ប្ដូរការងារដ៏ល្អ

0
របៀបសរសេរប្រវត្តិរូបសង្ខេបឡើងវិញ ដើម្បីផ្លាស់ប្ដូរការងារដ៏ល្អ

នៅពេលចង់ស្វែងរកការងារ ឬចង់ផ្លាស់ប្ដូរអាជីពការងារថ្មីដែលកាន់តែល្អនៅកន្លែងក្រុមហ៊ុនផ្សេងៗ ជាធម្មតាក្រុមហ៊ុនទាមទារឱ្យមានប្រវត្តិរូបសង្ខេប មុននឹងឈានដល់វគ្គសម្ភាសន៍ការងារជាមួយអ្នកជ្រើសរើសបុគ្គលិក។ ហេតុដូចនេះ ប្រវត្តិរូបសង្ខេបជាផ្នែកមួយដ៏សំខាន់ក្នុងការស្វែងរកការងារ ឬអាចនិយាយបានថា ជាផ្នែកដែលជួយជំរុញឱ្យអ្នកទទួលបានឱកាសការងារស្របតាមក្ដីបំណងប្រាថ្នា។

បន្ថែមពីនេះ អ្នកក៏ត្រូវដឹងដែរថា ចំណេះជំនាញបទពិសោធន៍ការងាររបស់អ្នកតែងតែមានការផ្លាស់ប្ដូរ ឬរីកចម្រើនទៅមុខជានិច្ច ដូច្នេះប្រសិនបើអ្នកចង់ដាក់ពាក្យធ្វើការងារនៅកន្លែងណាមួយលើអាជីពការងារដែលអ្នកស្រលាញ់ ចូរកុំយកប្រវត្តិរូបសង្ខេបដែលអ្នកធ្លាប់សរសេរពីមុនទៅដាក់ពាក្យម្ដងទៀត ដោយគ្មានការកែប្រែអ្វីសោះ។ ចូរធ្វើបច្ចុប្បន្នភាព ឬសរសេរប្រវត្តិរូបសង្ខេបរបស់អ្នកឡើងវិញជានិច្ចរាល់ពេលអ្នកផ្លាស់ប្ដូរការងារ ឬចង់ធ្វើឱ្យអាជីពការងាររបស់អ្នកកាន់តែល្អស្របតាមការចង់បាននៅកន្លែងថ្មី។

តើគួរសរសេរឡើងវិញ ឬកែប្រែប្រវត្តិរូបសង្ខេបរបស់អ្នកបែបណាទើបល្អ? ខ្លឹមសារខាងក្រោមនេះនឹងជួយបង្ហាញគន្លឹះសំខាន់ៗមួយចំនួនដល់អ្នក។

របៀបសរសេរកែលម្អប្រវត្តិរូបសង្ខេបឡើងវិញ

ការសរសេររៀបរាប់អំពីព័ត៌មានផ្ទាល់ខ្លួន សំដៅលើការសរសេរពិពណ៌នាបែបខ្លីៗថា តើអ្នកជានរណា? ព្រមទាំងបង្ហាញពីហេតុផលសំខាន់ៗរបស់អ្នកក្នុងការផ្លាស់ប្តូរអាជីពការងារថ្មី គោលដៅថ្មី របៀបដែលបទពិសោធន៍ដែលអ្នកធ្លាប់មានពីមុនអាចផ្លាស់ប្ដូរអ្នកចូលទៅក្នុងឧស្សាហកម្មថ្មី និងមូលហេតុដែលអ្នកធ្វើបានល្អបំផុតសម្រាប់ការងារដែលអ្នកកំពុងដាក់ពាក្យនោះ។

ជំហានបន្ទាប់ អ្នកត្រូវសរសេររំលេចបង្ហាញពីបទពិសោធន៍របស់អ្នកដែលធ្លាប់មានកន្លងមក តាមរយៈការសរសេរបង្ហាញពីជំនាញដែលអ្នកបានធ្វើនៅពេលអ្នកធ្វើការនៅក្រុមហ៊ុនពីមុន។ នៅចំណុចនេះ អ្នកក៏ត្រូវដឹងថា អ្នកជ្រើសរើសបុគ្គលិកទាំងអស់ ពួកគេតែងតែសម្លឹងឃើញ ឬចាប់អារម្មណ៍ខ្លាំងលើចំណេះជំនាញបទពិសោធន៍ និងទេពកោសល្យរបស់អ្នក តាមរយៈការផ្ដោតមើលលើការសរសេរនូវចំណុចសំខាន់ៗដែលអ្នកបានសរសេរពីអ្វីដែលបានអនុវត្តន៍ជាក់ស្ដែង។ ឧទាហរណ៍ អ្នកមានជំនាញទំនាក់ទំនងដ៏ល្អ ជាអ្នកសហការជាមួយក្រុមការងារដ៏ខ្លាំង និងមានភាពវៃឆ្លាតផ្នែកអារម្មណ៍ជាដើម។

មិនត្រឹមតែប៉ុណ្ណឹងនោះទេ អ្នកក៏អាចសរសេរពិព៌ណ៌នាបន្ថែមពីប្រវត្តិការងារដែលពាក់ព័ន្ធរបស់អ្នកផងដែរ ប៉ុន្តែចៀសវាសសរសេរបញ្ចូលនូវការងារណាដែលអ្នកធ្លាប់ធ្វើ ប៉ុន្តែវាមិនមានភាពពាក់ព័ន្ធឬមានភាពសំខាន់លើមុខតំណែងឬជំនាញដែលអ្នកកំពុងដាក់ពាក្យធ្វើការនោះ។

ជាចុងក្រោយ អ្នកត្រូវសរសេរបង្ហាញពីការអប់រំរបស់អ្នក ដូចជាព័ត៌មានលម្អិតអំពីវិញ្ញាបនប័ត្រ ឬវគ្គសិក្សាដែលអាចពាក់ព័ន្ធ ទោះបីជាអ្នកមិនទាន់បានបញ្ចប់វាក៏ដោយ។

ពាណិជ្ជកម្ម

របៀបបង្កើនប្រសិទ្ធភាពទំនាក់ទំនងជាមួយអតិថិជន តាមរយៈ Meta Business Suite

0
របៀបបង្កើនប្រសិទ្ធភាពទំនាក់ទំនងជាមួយអតិថិជន តាមរយៈ Meta Business Suite

Meta Business Suite គឺជាឧបករណ៍ប្រើប្រាស់ឥតគិតថ្លៃ ហើយវាក៏រួមបញ្ចូលគ្នារវាង Facebook, Instagram និងឧបករណ៍ផ្ញើសារនៅក្នុងកន្លែងតែមួយផងដែរ។ ដូច្នេះអ្នកអាចប្រើប្រាស់នូវឧបករណ៍នេះ ដោយមានការសន្សំពេលវេលា បង្កើតទំនាក់ទំនងជាមួយអតិថិជនបានកាន់តែច្រើន ហើយក៏ជួយធ្វើឱ្យអតិថិជនសប្បាយចិត្តជាមួយនឹងការឆ្លើយតបលឿនៗរបស់អ្នក និងទទួលបានលទ្ធផលអាជីវកម្មកាន់តែល្អប្រសើរ តាមរយៈការជំរុញការលក់បានច្រើន។

បន្ថែមពីនេះ មិនថាអ្នកប្រើប្រាស់វានៅក្នុងទូរស័ព្ទដៃ ឬនៅក្នុងកុំព្យូទ័រនោះទេ Meta Business Suite នឹងធ្វើឱ្យអ្នកមានភាពងាយស្រួលក្នុងការមើលការជូនដំណឹង និងឆ្លើយតបសាររបស់អតិថិជនបានយ៉ាងឆាប់រហ័សទាំងនៅលើ Facebook Messenger និងInstagram នៅកន្លែងតែមួយ ព្រមទាំងអាច បង្កើតការឆ្លើយតបជាមួយនឹងអតិថិជនដោយស្វ័យប្រវត្តិផងដែរ។ ម្យ៉ាងទៀត អ្នកក៏អាចកំណត់ពេលវេលាក្នុងការផុសផ្សព្វផ្សាយ និងផ្សាយពាណិជ្ជកម្មសម្រាប់អាជីវកម្មរបស់អ្នកបានយ៉ាងងាយស្រួល។

តើប្រើប្រាស់ Meta Business Suite ដោយរបៀបណា?

ការប្រើប្រាស់ Meta Business Suite នឹងជួយអ្នកក្នុងការឆ្លើយតប និងទំនាក់ទំនងជាមួយអតិថិជនបានកាន់តែមានប្រសិទ្ធភាពជាងមុន ព្រមទាំងជួយក្រុមអ្នកឆ្លើយតបសារអតិថិជនទាំងអស់មិនចំណាយពេលច្រើនក្នុងការចូលមើល Facebook ផង Instagram ផង នោះឡើយ។

បើយោងតាមទំព័រផ្លូវការរបស់លោក Neil Patel បានបង្ហាញពីរបៀបប្រើប្រាស់ Meta Business Suite មួយចំនួន ដើម្បីបង្កើនទំនាក់ទំនងជាមួយអតិថិជនកាន់តែមានប្រសិទ្ធភាពជាងមុន។

1. ប្រើ Filters និង Labels

អ្នកអាចស្វែងរកពាក្យ App label នៅខាងស្ដាំដៃ (Label បកជាភាសាខ្មែរថា ស្លាកសញ្ញា) ហើយអ្នកអាចចាប់ផ្ដើមកំណត់ក្នុងការដាក់ស្លាកសញ្ញាក្នុងការទំនាក់ទំនងជាមួយអតិថិជនម្នាក់ៗ ដើម្បីអ្នកដឹងថាអតិថិជនដែលអ្នកកំពុងឆ្លើយតបនោះកំពុងស្ថិតនៅក្នុងស្លាកសញ្ញាមួយណា។ គួរបញ្ជាក់ផងដែរ ការកំណត់ដាក់ស្លាកសញ្ញាទំនាក់ទំនងជាមួយអតិថិជនមាន 3 រួមមានអតិថិជនថ្មី (New Customer) សារៈសំខាន់ (Important) និងកាលបរិច្ឆេទសម្រាប់ថ្ងៃនេះ (Today’s date)។

ចំពោះការប្រើប្រាស់ Filters អ្នកអាចស្វែងរកនៅខាងឆ្វេងដៃផ្នែកខាងលើ បន្ទាប់មកអ្នកអាច Filters សម្រាប់សារអាទិភាព ឬសារណាដែលអ្នកមិនទាន់បានអាន។

2. កំណត់ការឆ្លើយតបដោយស្វ័យប្រវត្តិ

ការកំណត់ការឆ្លើយតបដោយស្វ័យប្រវត្តិ ជាផ្នែកមួយជួយអ្នកក្នុងការចំណេញពេលវេលា។ អ្នកអាចកែសម្រួល និងរក្សាទុកការឆ្លើយតបដោយស្វ័យប្រវត្តិរាល់សំណួរទូទៅរបស់អតិថិជនដែលតែងតែសួរបានយ៉ាងងាយស្រួល ព្រមទាំងឆ្លើយតបដោយមានប្រសិទ្ធភាពខ្ពស់។

អ្នកអាចកំណត់ការឆ្លើយតបដោយស្វ័យប្រវត្តិបាន ដោយអ្នកអាចស្វែងរកពាក្យ Automations នៅខាងស្ដាំដៃនៃផ្នែកខាងលើ បន្ទាប់មកចុចលើវា និងអាចសរសេរការឆ្លើយតបដោយស្វ័យប្រវត្តិជាភាសាខ្មែរក៏បាននៅកន្លែងប្រអប់សារ។

3. គ្រប់គ្រងព័ត៌មានអតិថិជន

ចំពោះការគ្រប់គ្រងព័ត៌មានអតិថិជន នឹងជួយអ្នកក្នុងការបិទការលក់ តាមរយៈការបញ្ចូលនូវព័ត៌មានទំនាក់ទំនង ចំណង់ចំណូលចិត្ត និងអាចកំណត់ចំណាំទម្រង់ផ្សេងៗដែលជាព័ត៌មានសំខាន់របស់អតិថិជនដោយឥតគិតថ្លៃ។ ហើយព័ត៌មានទាំងនេះ អ្នកអាចសរសេរនៅត្រង់ពាក្យ About នៅខាងស្ដាំដៃ បន្ទាប់មកយកពាក្យ Add details។

4. ជំរុញ​ឱ្យ​មាន​លទ្ធផល​អាជីវកម្មល្អ​បន្ថែម​ទៀត

នៅក្នុងចំណុចនេះអ្នកអាចចែករំលែកផលិតផល ឬធ្វើការណាត់ជួបជាមួយអតិថិជនតាមរយៈផ្ញើសារដោយផ្ទាល់។ ធ្វើបែបនេះ​ វានឹងជួយអ្នកក្នុងការស្គាល់អតិថិជនកាន់តែប្រសើរ ជួយពួកគេបានច្រើន និងអាចរក្សានូវចំណងទាក់ទងជាមួយអតិថិជន។

ពាណិជ្ជកម្ម

អាចទាញយក និងមើលការពន្យល់នៃ Business Model Canvas ជាភាសាខ្មែរដោយឥតគិតថ្លៃ!

0
អាចទាញយក និងមើលការពន្យល់នៃ Business Model Canvas

Business Model Canvas គឺជាឧបករណ៍ដ៏ល្អមួយសម្រាប់អ្នកមានបំណងចង់ចាប់ផ្ដើមអាជីវកម្ម និង សម្រាប់សហគ្រិនគ្រប់រូបផងដែរ ពីព្រោះវាជាផែនទីបង្ហាញដ៏ជាក់លាក់មួយសន្លឹក ដើម្បីឱ្យយើងដឹងថា អាជីវកម្មរបស់យើងអាចដំណើរការឬមិនដំណើរការស្របតាមការគ្រោងទុកជាមួយនឹងស្ថានភាពទីផ្សារជាក់ស្ដែង។ បន្ថែមពីនេះ វាត្រូវបានបង្កើតឡើងដោយ Alexander Osterwalder នៃ Strategyzer។

គួរបញ្ជាក់ផងដែរថា មុននឹងយើងអាចចាប់ផ្ដើមសរសេរផែនការអាជីវកម្មឱ្យលម្អិត និងច្បាស់លាស់ លុះត្រាតែយើងសរសេរគំរូអាជីវកម្មជាមុនសិន ពីព្រោះគំរូអាជីវកម្ម (Business Model) នឹងបង្ហាញពីហេតុផលរបស់ក្រុមហ៊ុន និងផែនការក្នុងការរកប្រាក់ចំណេញ ដោយវាពន្យល់ពីរបៀបដែលក្រុមហ៊ុនផ្តល់គុណតម្លៃជាក់លាក់មួយដល់អតិថិជន។ គំរូអាជីវកម្មនឹងរួមបញ្ចូលព័ត៌មានលម្អិតអំពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន ទីផ្សារគោលដៅ និងការចំណាយទាំងអស់ទាក់ទងនឹងប្រតិបត្តិការ និងផលិតកម្ម។

ការរចនា Business Model Canvas របស់ Strategyzer មានផ្នែកសំខាន់ៗដូចជា៖

  1. ដៃគូសំខាន់ៗ (Key Partners)
  2. សកម្មភាពសំខាន់ៗ (Key Activities)
  3. ធនធានសំខាន់ៗ (Key Resources)
  4. សំណើគុណតម្លៃ (Value Propositions)
  5. ទំនាក់ទំនងអតិថិជន (Customer relationships)
  6. ឆានែល (Channels)
  7. ផ្នែកអតិថិជន (Customer segments)
  8. រចនាសម្ព័ន្ធចំណាយ (Cost Structure)
  9. ប្រភពនៃប្រាក់ចំណូល​ (Revenue Streams)

ការពន្យល់លម្អិតជាភាសាខ្មែរ៖ Business Model Canvas

ទាញយក File ដើម្បីសរសេរគំរូអាជីវកម្មផ្ទាល់ខ្លួន៖ Business Model Canvas

ពាណិជ្ជកម្ម

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីគ្រប់ជណ្តើរយន្ត តែងតែមានកញ្ចក់?

0
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីគ្រប់ជណ្តើរយន្ត តែងតែមានកញ្ចក់?

ការបង្កើតឱ្យមានជណ្ដើរយន្តសម្រាប់អគារខ្ពស់ៗ វាជាផ្នែកមួយជួយសម្រួលដល់មនុស្សក្នុងការត្រូវដើរតាមជណ្ដើរជើង ដែលវាធ្វើឱ្យមនុស្សហត់ និងធុញទ្រាន់កាន់តែខ្លាំងក្នុងការឡើងចុះពីជាន់នីមួយៗនៅក្នុងអគារទាំងនោះ។ ទោះបីជាយ៉ាងនេះក្ដី អ្នកធ្លាប់ឆ្ងល់ដែរទេថា ហេតុអ្វីបានជាគ្រប់ជណ្ដើរយន្ត តែងតែគេដាក់ឱ្យមានកញ្ចក់? ដូច្នេះខ្លឹមសារខាងក្រោមនេះ នឹងពន្យល់បកស្រាយនូវចម្ងល់មួយនេះជូនអ្នក។

1. ជួយអ្នកជិះឱ្យមានអារម្មណ៍ល្អ

ជាទូទៅ នៅពេលអ្នកជិះជណ្ដើរយន្តបើអ្នកក្រឡែកមើលជុំវិញដោយគ្មានឃើញអ្វីទាំងអស់ នោះនៅពេលជណ្ដើរយន្តឡើងឬចុះទៅកាន់ជាន់ដែលអ្នកចង់ទៅដល់នោះ វានឹងអាចធ្វើឱ្យអ្នកចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចមិនខាន។ ហេតុដូចនេះ ទើបគេដាក់កញ្ចក់នៅក្នុងជណ្ដើរយន្តដើម្បីបង្វែរអារម្មណ៍អ្នកជិះកុំឱ្យមានភាពភ័យខ្លាច និងជួយធ្វើឱ្យពួកគេរងចាំដោយគ្មានភាពធុញទ្រាន់ ឬគ្មានអារម្មណ៍ថារងចាំយូរឡើយ ព្រោះកាលណានៅទីនោះមានកញ្ចក់ ទំនោររបស់មនុស្សគឺចូលចិត្តឆ្លុះកញ្ចក់និងចូលចិត្តមើលអំពីខ្លួនឯង ដូច្នេះពួកគេនឹងលុបបំបាត់នូវអារម្មណ៍ភ័យខ្លាច ធុញទ្រាន់នឹងការរងចាំ ហើយផ្ដោតលើការឆ្លុះកញ្ចក់មើលខ្លួនឯង ឬទាញកាំមេរ៉ាដើម្បីថតជាដើម។

2. ធ្វើឱ្យអ្នកជិះស្ថិតនៅក្នុងតំបន់សុវត្ថិភាព

នៅក្នុងជណ្ដើរយន្ត ជាទីកន្លែងដែលមានទីធ្លារតូច ហើយមនុស្សផ្សេងៗគ្នាអាចចូលមកបានទាំងអស់ ហេតុនេះ អ្នកជិះអាចនឹងមិនស្គាល់គ្នាឡើយ ហើយកាន់តែមិនដឹងថាអ្នកជិះជាមួយនោះជាមនុស្សល្អ ឬមនុស្សមិនល្អដែលចង់ធ្វើសកម្មភាពចោរកម្ម។ល។ ហេតុនេះ ទើបគេដាក់កញ្ចក់មក ដើម្បីធ្វើឱ្យអ្នកជិះទាំងអស់មានអារម្មណ៍សុវត្ថិភាពទោះបីជាកំពុងនៅក្នុងជណ្ដើរយន្តជាមួយមនុស្សមិនស្គាល់ក៏ដោយ ក៏អ្នកមានអារម្មណ៍ថាសុវត្ថិភាព តាមរយៈការអាចមើលឃើញសកម្មភាពនានាពីអ្នកជិតខ្លួននៅតាមកញ្ចក់។​ បន្ថែមពីនេះ ការដាក់កញ្ចក់នៅក្នុងជណ្ដើរយន្ត ជាចិត្តសាស្រ្តមួយដែលធ្វើឱ្យអ្នកជិះទាំងអស់មានអារម្មណ៍ថាផាសុកភាព និងសុវត្ថិភាពជានិច្ច។

ពាណិជ្ជកម្ម

តើធ្វើដូចម្តេចដើម្បីបង្ហាញពីការយល់ចិត្តអតិថិជនដ៏ល្អបំផុត?

0
តើធ្វើដូចម្តេចដើម្បីបង្ហាញពីការយល់ចិត្តអតិថិជនដ៏ល្អបំផុត?

អតិថិជនទាំងអស់ តែងតែចង់ទទួលបានការយល់ចិត្តពីទីកន្លែងដែលពួកគេទៅដើម្បីបញ្ជាទិញអ្វីមួយស្របតាមតម្រូវការ និងការចង់បានរបស់ពួកគេ ជាពិសេសនៅពេលពួកគេមានទុក្ខកង្វល់អ្វីមួយហើយចង់ឱ្យក្រុមហ៊ុនជួយដោះស្រាយ មិនថាក្រុមហ៊ុននោះជាប្រភេទភោជនីដ្ឋាន ឬក្រុមហ៊ុនលក់ផលិតផលសេវាកម្មអ្វីនោះឡើយ សំខាន់ពួកគេចង់មានការយល់ចិត្តដែលអាចធ្វើឱ្យពួកគេមានភាពស្រស់ស្រាយ និងទទួលបានអ្វីដែលពួកគេត្រូវការ។

ហេតុនេះហើយក្នុងនាមជាអ្នកលក់ និងអ្នកផ្ដល់សេវាកម្មអតិថិជន ត្រូវតែបង្កើនសមត្ថភាពផ្នែកយល់ចិត្តនេះឱ្យបានខ្លាំង ដើម្បីអាចបង្ហាញនូវភាពយល់ចិត្តទៅកាន់អតិថិជន ព្រមទាំងអាចជួយពួកគេឱ្យទទួលបានអារម្មណ៍ល្អ និងអាចស្វែងរកអ្វីដែលពួកគេត្រូវការ។ បន្ថែមពីនេះ នៅក្នុងខ្លឹមសារខាងក្រោម ក៏បង្ហាញនូវតិចនិកមួយចំនួន ដើម្បីយកអនុវត្តន៍ក្នុងការបង្ហាញពីការយល់ចិត្តអតិថិជនដ៏ល្អបំផុត។

1. ទទួលស្គាល់ពីទុក្ខកង្វល់របស់អតិថិជន

នៅពេលដែលអតិថិជនទាក់ទងជាមួយអ្នកដោយនិយាយអំពីបញ្ហារបស់ពួកគេដែលមានជាមួយនឹងផលិតផលឬសេវាកម្មរបស់អ្នក ដូច្នេះចូរចាប់ផ្ដើមសន្ទនាជាមួយពួកគេដោយទទួលស្គាល់នូវបញ្ហាទាំងនោះ។ ចូរកុំព្យាយាមនិយាយបដិសេធជាមួយអតិថិជនឱ្យសោះ ប៉ុន្តែត្រូវព្យាយាមស្ដាប់ និងឈ្វេងយល់អំពីបញ្ហាដែលអតិថិជនមាន បន្ទាប់យើងត្រូវនិយាយទទួលស្គាល់ និងសុំទោសចំពោះបញ្ហាមួយនោះ បន្ទាប់មកអ្នកត្រូវបង្ហាញជម្រើសនៃដំណោះស្រាយជូនអតិថិជនត្រឡប់ទៅវិញស្របតាមការចង់បានរបស់ពួកគេ។ ធ្វើបែបនេះ ពួកគេនឹងត្រជាក់ចិត្តឡើងវិញ និងសប្បាយចិត្ត ហើយក៏បន្តមកហាងរបស់អ្នកម្ដងទៀតនៅពេលពួកគេមានតម្រូវការផ្សេង។

ឧទាហរណ៍ខ្លះៗនៃការទទួលស្គាល់ពីទុក្ខកង្វល់របស់អតិថិជន

  • ខ្ញុំយល់ពីការខកចិត្តរបស់អ្នក ប៉ុន្តែខ្ញុំនឹងព្យាយាមរកដំណោះស្រាយជូនអ្នក សូមអ្នកកុំបារម្ភ។
  • ខ្ញុំ​សោកស្ដាយ​ដែល​បាន​ឮ​ថា​អ្នក​កំពុង​ជួប​ប្រទះ​រឿង​នេះ ប៉ុន្តែខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយរឿងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
  • ខ្ញុំយល់ថាហេតុអ្វីបានជាអ្នកខឹង ប្រសិនបើរឿងនេះកើតមកលើខ្ញុំ ក៏ខ្ញុំអាចនឹងមានអារម្មណ៍ដូចអ្នកដែរ ហើយឥលូវនេះខ្ញុំក៏អាចជួយអ្នកបានដែរ។
  • អ្នកពិតជានិយាយត្រឹមត្រូវណាស់ ហេតុនេះខ្ញុំអាចមើលពីដំណើរការខុសឆ្គងដែលបានកើតឡើងបន្ដិច ដើម្បីខ្ញុំព្យាយាមដោះស្រាយជូនអ្នកឱ្យបានល្អស្របតាមអ្នកចង់បានវិញ។
  • និងមានជាច្រើនទៀតអាស្រ័យលើស្ថានភាពជាក់ស្ដែង។
2. ធ្វើជាអ្នកស្តាប់ដ៏ល្អ

អតិថិជនភាគច្រើនពួកគេមិនមែនសុទ្ធតែជាមនុស្សពូកែនិយាយពន្យល់នូវអ្វីដែលពួកគេត្រូវការទាំងអស់ឡើយ ដែលជាហេតុធ្វើឱ្យអ្នកក៏អាចពិបាកក្នុងការដឹងថា តើពួកគេត្រូវការអ្វីឱ្យពិតប្រាកដដែរ? ហេតុដូចនេះហើយទើបទាមទារឱ្យអ្នកលក់ ក៏ដូចជាអ្នកផ្ដល់សេវាកម្មអតិថិជនទាំងអស់ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯងឱ្យក្លាយជាអ្នកស្ដាប់ដ៏ល្អលើសពីការគ្រាន់តែស្ដាប់ដោយគ្មានការទុកចិត្តទុកដាក់។ ការស្ដាប់ដ៏ល្អ គឺជាការស្ដាប់នូវអ្វីដែលអតិថិជនបាននិយាយ ហើយគិតវិភាគក្នុងចិត្តថាអតិថិជនត្រូវការអ្វីឱ្យប្រាកដ ដោយរួមបញ្ចូលនូវការសួរសំនួរ និងការពន្យល់ត្រឡប់ទៅកាន់អតិថិជនវិញដើម្បីបញ្ជាក់ពីភាពត្រូវការរបស់អតិថិជន។ បន្ថែមពីនេះ អ្នកក៏ត្រូវបង្ហាញពីសកម្មភាពនៃការស្ដាប់ដោយយកចិត្តទុកចិត្តទាំងការនិយាយសន្ទនាត្រឡប់ទៅកាន់អតិថិជន និងកាយវិការ។

ឧទាហរណ៍៖ នៅពេលអតិថិជនចូលមកកាន់ហាងរបស់អ្នក ហើយអតិថិជននិយាយប្រាប់អ្នកពីអ្វីដែលគាត់ចង់បាន ដូច្នេះអ្នកត្រូវស្ដាប់ថាគាត់ចង់បានអ្វីខ្លះ? ប្រើប្រាស់សម្រាប់អ្វី (ករណីផលិតផលរបស់អ្នកមានច្រើនជម្រើស ដើម្បីងាយស្រួលណែនាំបន្ថែម)? បន្ទាប់មកអ្នកអាចនិយាយឡើងវិញ ដើម្បីបញ្ជាក់ពីការចង់បាន ហើយស្វែងរកជូនគាត់ និងបើមានអ្វីណែនាំបន្ថែមអាចណែនាំទៅកាន់គាត់។ ហើយនេះជាសកម្មភាពបង្ហាញពីការស្ដាប់មួយ ដើម្បីធ្វើឱ្យអតិថិជនមានអារម្មណ៍ថាសប្បាយចិត្ត ពីព្រោះយើងអាចដឹងពីតម្រូវការរបស់ពួកគេ ហើយថែមទាំងបានផ្ដល់នូវអ្វីដែលយើងចង់បាន ព្រមទាំងបានណែនាំផលិតផលស្រដៀងនោះទៅកាន់គាត់ទៀត ដែលធ្វើឱ្យគាត់កាន់តែពេញចិត្ត ហើយអាចសួរនាំទិញបន្ថែមក៏មាន។

3. រក្សាភាពវិជ្ជមាន និងអត់ធ្មត់

នៅក្នុងចំណុចនេះ ចង់ឱ្យក្រុមអ្នកលក់ និងអ្នកផ្ដល់សេវាកម្មអតិថិជនទាំងអស់ត្រូវតែចេះរក្សាភាពវិជ្ជមាន ក៏ដូចជាមានភាពអត់ធ្មត់ជានិច្ច ទោះបីជាជួបស្ថានភាពជាមួយអតិថិជនបែបណាក៏ដោយ។ ក្នុងនាមជាអ្នកលក់ និងអ្នកផ្ដល់សេវាកម្មអតិថិជន តែងតែជួបជាមួយនឹងបញ្ហាអតិថិជនខកចិត្តអ្វីមួយជាមួយក្រុម ហើយបង្ហាញភាពខឹងមកកាន់អ្នក ដូច្នេះអ្នកត្រូវតែអត់ធ្មត់ និងព្យាយាមប្រើភាសាវិជ្ជមានជានិច្ច ដោយមិនឈ្លោះតបតរជាមួយអតិថិជនវិញឡើយ។ បន្ថែមពីនេះ អ្នកខ្លួនឯងក៏អាចហត់នឿជាមួយនឹងការងារ និងអាចមានភាពស្មុគស្មាញរឿងជីវិតផ្ទាល់ខ្លួន ដូច្នេះអ្នកក៏ត្រូវចេះគ្រប់គ្រងវាផងដែរ ដើម្បីចៀសវាងអ្នកជះកំហឹង ឬបង្ហាញសកម្មភាពណាមួយមិនគប្បីជាមួយអតិថិជន។

ហេតុអ្វីការរក្សាភាពវិជ្ជមាន និងមានភាពអត់ធ្មត់ ជាសកម្មភាពនៃការយល់ចិត្តអតិថិជនដែរ? ពីព្រោះបើអ្នកបង្ហាញភាពអវិជ្ជមាន ឬគ្មានភាពអត់ធ្មត់ជាមួយនឹងស្ថានការណ៍មិនល្អជាមួយអតិថិជនទេ នោះអ្នកនឹងអាចបង្កបញ្ហាជាមួយអតិថិជនកាន់តែខ្លាំង។ ដូច្នេះមានតែអ្នកត្រូវតែចេះរក្សាភាពវិជ្ជមាន និងអត់ធ្មត់ទេ ទើបអ្នកអាចគ្រប់គ្រងស្ថានការណ៍មិនល្អទាំងឡាយបាន និងចេះរបៀបក្នុងការប្រាស្រ័យទាក់ទងជាមួយអតិថិជនបានល្អ ព្រមទាំងព្យាយាមធ្វើអ្វីឱ្យអតិថិជនពេញចិត្ត និងទទួលបានអ្វីដែលពួកគេត្រូវការ។

4. តែងតែផ្ដល់ការគោរពជានិច្ច

ការគោរពជាអ្វីដែលអតិថិជនគ្រប់គ្នាចង់ទទួលបាន មិនថាពួកគេជាអ្នកមាន ឬមានជីវភាពកម្រិតណាក៏ដោយ ដូច្នេះអ្នកត្រូវតែបង្ហាញការយល់ចិត្ត តាមរយៈការផ្ដល់តម្លៃ និងការគោរពអតិថិជន ដូចជាការចេះសួរនាំអំពីឈ្មោះ ស្វាគមន៍អតិថិជនដោយប្រើឈ្មោះរបស់ពួកគេ និងបង្ហាញពីសកម្មភាពយកចិត្តទុកដាក់នានា ដោយមិនបង្ហាញពីសកម្មភាពណាធ្វើឱ្យអតិថិជនមានអារម្មណ៍ពួកគេមិនត្រូវបានបុគ្គលិកនៅទីនោះមិនបានឱ្យតម្លៃ ឬផ្ដល់ការគោរពឡើយ។

ឧទាហរណ៍ពីសកម្មភាពដែលមិនបានគោរពឱ្យតម្លៃអតិថិជន៖ អតិថិជនចូលមកកាន់ហាង បែរជាគ្មាននរណាមកស្វាគមន៍ ឬសួរនាំអ្វីឡើយ បន្ថែមពីនេះឱ្យអតិថិជនឈររងចាំ​ដោយមិនបានបង្ហាញពីសកម្មភាពយកចិត្តទុកដាក់ជាមួយគាត់ឡើយ។ ហើយនេះ ជាសកម្មភាពមិនបានគោរពឱ្យតម្លៃអតិថិជន ហើយវាក៏ជាការបង្ហាញនូវការមិនបានយល់ចិត្តអតិថិជនផងដែរ ដូច្នេះអតិថិជនចាប់ផ្ដើមម៉ួម៉ៅ ឬដើរចេញពីហាងក៏មានដែរ។

ពាណិជ្ជកម្ម

ពាក្យមួយឃ្លាដ៏ក្រៀមក្រំបំផុត របស់នាយកប្រតិបត្តិក្រុមហ៊ុន Nokia គឺ “យើងមិនបានធ្វើអ្វីខុសទេ ប៉ុន្តែយើងចាញ់”

0
ពាក្យមួយឃ្លាដ៏ក្រៀមក្រំបំផុត របស់នាយកប្រតិបត្តិក្រុមហ៊ុន Nokia

អំឡុងពេលសន្និសីទសារព័ត៌មានស្ដីអំពីការប្រកាសថា NOKIA ត្រូវបានក្រុមហ៊ុន Microsoft បានទិញយក នាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia បានបញ្ចប់សុន្ទរកថារបស់គាត់ដោយបាននិយាយថា “យើងមិនបានធ្វើអ្វីខុសទេ ប៉ុន្តែយើងបានចាញ់”។ ហើយពាក្យសម្ដីមួយឃ្លានេះហើយ បានធ្វើឱ្យគណៈ​គ្រប់​គ្រង​ទាំង​អស់ រួម​ទាំង​គាត់ខ្លួនឯង​បាន​ស្រក់​ទឹក​ភ្នែក​ ដោយបង្ហាញពីភាពសោកស្ដាយ និងយ៉ាង​ក្រៀម​ក្រំបំផុតនៃការចាញ់ក្នុងសង្គ្រាមអាជីវកម្មមួយនេះ។

Nokia

ក្រុមហ៊ុន Nokia គឺជាក្រុមហ៊ុនយក្សមួយដែលទទួលបានការគ្រាំទ្រ និងជោគជ័យបំផុតកាលពីទសវត្សរ៍ឆ្នាំ 1990 ប៉ុន្តែក្រោយមកក៏ត្រូវបាត់បង់ទៅវិញកាលពីឆ្នាំ 2013 មក ហើយក៏ជាមេរៀនមួយដែលសហគ្រិនផ្សេងទៀតគួរតែរៀនសូត្រ ពីព្រោះការដួលរលំទាំងស្រុងរបស់ Nokia គឺដោយសារក្រុមហ៊ុនចាប់ផ្ដើមមានគូរប្រកួតប្រជែងខ្លាំងៗផ្នែកបច្ចេកវិទ្យាជាច្រើន ហើយពិភពលោកក៏ផ្លាស់ប្ដូរយ៉ាងលឿន ដែលធ្វើឱ្យក្រុមហ៊ុនតាមមិនទាន់សម័យកាល

បន្ថែមពីនេះ ក្រុមហ៊ុន Nokia ក៏មិនបានសិក្សារៀនសូត្រ ក៏ដូចជាផ្លាស់ប្ដូរក្រុមហ៊ុនឱ្យទាន់សម័យកាល ដែលជាហេតុធ្វើឱ្យបាត់បង់ឱកាសជោគជ័យបន្តទៀត ព្រមទាំងបាត់បង់ឱកាសរកប្រាក់ចំណេញឱ្យបានកាន់តែច្រើន ព្រមទាំងបាត់បង់ឱកាសក្នុងការរស់រានមានជីវិតនៅលើជីវិតបន្ត ពីព្រោះទំនោររបស់មនុស្សចាប់ផ្ដើមក្រឡែកមកចាប់អារម្មណ៍លើបច្ចេកវិទ្យាថ្មីៗ ហើយចាត់ទុកក្រុមហ៊ុន Nokia ជាក្រុមហ៊ុនមានផលិតផលដែលហួសសម័យទៅវិញ។

ជារួមមក ហេតុអ្វីបានជា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nokia និយាយថា “យើងមិនបានធ្វើអ្វីខុសទេ ប៉ុន្តែយើងបានចាញ់” ពីព្រោះក្រុមហ៊ុនរបស់ពួកគេមិនបានធ្វើអ្វីដែលខុសទាំងអស់ ប៉ុន្តែចាញ់ដោយសារពិភពលោកផ្លាស់ប្ដូរលឿនដោយមនុស្សចាប់ផ្ដើមចាប់អារម្មណ៍លើបច្ចេកវិទ្យាថ្មីៗ ហើយដៃគូប្រកួតប្រជែងក៏ខ្លាំងខាងបច្ចេកវិទ្យាទៀត ដូច្នេះធ្វើឱ្យ Nokia ក្លាយជាទីកន្លែងផ្ដល់នូវអ្វីដែលហួសសម័យ។

តាមរយៈបទពិសោធន៍បរាជ័យដ៏ធំរបស់ក្រុមហ៊ុន Nokia បានបង្រៀនឱ្យសហគ្រិនជំនាន់ក្រោយបានដឹងថា៖

  1. កុំឈ្លក់វង្វេងនឹងភាពជោគជ័យដែលខ្លួនឯងទទួលបាន ប៉ុន្តែត្រូវតែបន្តការសិក្សាស្រាវជ្រាវ និងបន្តអភិវឌ្ឍន៍ខ្លួនឯងជាបន្តបន្ទាប់។
  2. កុំមើលស្រាលលើដៃគូប្រកួតប្រជែងឱ្យសោះ ប៉ុន្តែត្រូវស្គាល់ពីពួកគេឱ្យបានច្បាស់ ហើយបង្កើនគុណភាពនៅក្នុងក្រុមហ៊ុនឱ្យតាមទាន់សម័យកាល និងល្អបំផុតស្របតាមតម្រូវការអតិថិជន។
ពាណិជ្ជកម្ម

តើរកស៊ីបែបណា ទើបមិនឆាប់បោះបង់?

0
តើរកស៊ីបែបណា ទើបមិនឆាប់បោះបង់?

ការរកស៊ីអ្វីក៏ដោយ មិនថារកស៊ីលក្ខណៈគ្រួសារ ខ្នាតតូច ឬមធ្យមនោះទេ វាតែងតែមានឧបសគ្គនានា ក៏ដូចជាត្រូវប្រឈបមុខនឹងបញ្ហាជាច្រើនផងដែរ ដូចជាបញ្ហាក្រុមការងារ បញ្ហាសេដ្ឋកិច្ច បញ្ហានយោបាយ បញ្ហាហិរញ្ញវត្ថុ បញ្ហារកស៊ីខាត បញ្ហាដៃគូប្រកួតប្រជែងច្រើនពេកក្នុងទីផ្សារ និងជាច្រើនទៀត។ ហេតុដូចនេះ សួរថាបើប្រឈមមុខនឹងបញ្ហាច្រើនយ៉ាងហ្នឹង ច្បាស់ណាស់នឹងមានអារម្មណ៍អស់សង្ឃឹម និងចង់បោះបង់ការរកស៊ីនោះនៅថ្ងៃណាមួយមិនខាន។ ដូច្នេះតើគួររកស៊ីបែបណា ទើបមិនឆាប់បោះបង់ ទោះបីជាជួបស្ថានការណ៍បែបណាក៏ដោយ?

Strategies For Startups

នៅក្នុងខ្លឹមសារខាងក្រោមនឹងបង្ហាញនូវរបៀបចាប់ផ្ដើមរកស៊ីមួយចំនួន ដែលធ្វើឱ្យអ្នកមិនងាយបោះបង់ឡើយ ទោះបីជាជួបស្ថានភាពបែបណាកដោយ ក៏អ្នកនៅតែមានកម្លាំងចិត្តក្នុងការបន្តរហូតទទួលបានភាពរីកចម្រើនជាបន្តបន្ទាប់។

1. រកស៊ី ដោយកើតចេញពីក្ដីស្រលាញ់

ក្ដីស្រលាញ់ នឹងធ្វើឱ្យអ្នកមិនងាយបោះបង់ឡើយ ដូច្នេះការរកស៊ីដោយកើតចេញពីក្ដីស្រលាញ់ក្នុងការធ្វើអ្វីមួយដែលជាគំនិតអាជីវកម្មរបស់អ្នក ហើយអ្នកចង់បង្កើតវាឱ្យមានរូបរាង និងដំណើរការល្អនោះ ច្បាស់ណាស់អ្នកនឹងចាប់ផ្ដើមមានឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យគំនិតអាជីវកម្មដែលជាក្ដីស្រលាញ់របស់អ្នកនឹងកើតឡើងនាពេលខាងមុខមិនខាន។ បន្ថែមពីនេះ ការរកស៊ីដោយកើតចេញពីក្ដីស្រលាញ់ អ្នកនឹងមានគោលបំណងជាក់លាក់ក្នុងការរកស៊ី ដោយមិនមែនត្រឹមតែចង់រកស៊ីដើម្បីតែលុយមួយមុខឡើយ ប៉ុន្តែអាចជាការចង់ដោះស្រាយបញ្ហាសង្គម ចង់ជួយសេដ្ឋកិច្ចជាតិ និងជាច្រើនទៀតដែលជាផលប្រយោជន៍រួមសម្រាប់ខ្លួនឯងនិងសង្គមជាតិ។

អ្នកត្រូវដឹងថា គ្រប់សហគ្រិនជោគជ័យទាំងអស់ សុទ្ធតែចាប់ផ្ដើមជាមួយគំនិតអាជីវកម្មដែលកើតចេញពីក្ដីស្រលាញ់ដែលពួកគេចង់ធ្វើខ្លាំងបំផុត ពីព្រោះការដែលធ្វើអ្វីដែលជាក្ដីស្រលាញ់ គឺវាមិនឆាប់បោះបង់ងាយៗឡើយទោះបីជាជួបបញ្ហា ឬជួបស្ថានការណ៍យ៉ាងណាក៏ដោយ ក៏យើងនៅតែព្យាយាមជំនះ និងរិះរកគ្រប់វិធីដើម្បីដោះស្រាយដែរ។ ប៉ុន្តែប្រសិនបើអ្នកចាប់ផ្ដើមជាមួយគំនិតអាជីវកម្មតាមគេតាមឯង ឬតាមតែគេណែនាំ ហើយរកស៊ីគ្រាន់តែចង់បានប្រាក់ចំណេញ និងចង់បានភាពល្បីល្បាញ នោះអ្នកនឹងឆាប់បោះបង់នៅពេលអ្នកជួបនឹងបញ្ហាធំណាមួយ។

ជារួមមក អ្នកត្រូវស្វែងរកគំនិតអាជីវកម្មណាមួយដែលកើតចេញពីក្ដីស្រលាញ់ដែលអ្នកចង់ធ្វើបំផុត ដើម្បីបន្តដំណើរក្នុងការធ្វើឱ្យគំនិតអាជីវកម្មនោះចេញជារូបរាងពិតប្រាកដស្របតាមក្ដីស្រមៃដែលអ្នកចង់ឃើញ។

2. រកស៊ី ដោយកើតចេញពីចំណេះជំនាញដែលមាន

ការរកស៊ីកើតចេញពីក្ដីស្រលាញ់ វាជារឿងសំខាន់ដំបូងគេ បន្ទាប់មកអ្នកក៏ត្រូវដឹងដែរថា តើអ្នកមានចំណេះជំនាញគ្រប់គ្រាន់ឬនៅដើម្បីធ្វើអាជីវកម្មនោះឱ្យមានដំណើរការ? ក្ដីស្រលាញ់ពិតជាសំខាន់ ប៉ុន្តែក៏មិនអាចខ្វះចំណេះជំនាញក្នុងការរកស៊ីផងដែរ ពីព្រោះចំណេះជំនាញនឹងធ្វើឱ្យការរកស៊ីរបស់អ្នកអាចដំណើរការរលូនទៅមុខបាន ហើយអ្នកក៏អាចជឿជាក់លើខ្លួនឯង និងមានភាពក្លាហានគ្រប់គ្រាន់ដើម្បីស្វែងរកជំនួយបន្ថែម។ ​

3. រកស៊ី ដោយការសម្លឹងមើលឃើញឱកាសពង្រីកអាជីវកម្មនាពេលអនាគត

ទោះបីជាអ្នកមានក្ដីស្រលាញ់ និងមានចំណេះជំនាញក្នុងការរកស៊ីក៏ដោយ វាក៏ទាមទារឱ្យអ្នកសម្លឹងមើលថា តើថ្ងៃអនាគតអាច 5ឆ្នាំទៅមុខ អាជីវកម្មរបស់អ្នកមានឱកាសពង្រីកខ្លួនបានកម្រិតណា? ប្រសិនបើអាជីវកម្មរបស់អ្នកមិនអាចមានឱកាសពង្រីកខ្លួននោះទេ វាក៏ជាបញ្ហាមួយផងដែរ ពីព្រោះបើធ្វើអាជីវកម្ម ហើយវានៅតែដដែល ដោយគ្មានការរីកចម្រើនទៅមុខ នោះការរកស៊ីក៏មិនល្អផងដែរ ហើយអាចថ្ងៃណាមួយអ្នកនឹងនឿយហត់ជាមួយការរកស៊ីដែលមិនរីកចម្រើនទៅមុខនោះដែរ។ ហេតុនេះ អ្នកត្រូវតែសម្លឹងមើលពីអនាគតអាជីវកម្មរបស់អ្នកក្នុងថ្ងៃអនាគត ដោយអាចកំណត់ពី 2ឆ្នាំ 5ឆ្នាំ ឬ10ឆ្នាំទៅមុខ តើអាជីវកម្មរបស់អ្នកអាចពង្រីកខ្លួនបានទេ? ហើយពង្រីកខ្លួនដោយរបៀបណា?

4. រកស៊ី ដោយមានផែនការអាជីវកម្មច្បាស់លាស់

នៅក្នុងចំណុចចុងក្រោយជាចំណុចកាន់តែសំខាន់ ពីព្រោះវាជាចំណុចដែលអាចធ្វើឱ្យគំនិតអាជីវកម្មរបស់អ្នកអាចក្លាយជាការពិត និងមិនអាចក្លាយជាការពិត ពីព្រោះវាជាផែនទីបង្ហាញផ្លូវថាអ្នកនឹងត្រូវធ្វើបែបណាដើម្បីឱ្យអាជីវកម្មនោះដំណើរការ ព្រមទាំងអាចស្វែងរកប្រភពចំណូល និងការវិនិយោគបានយ៉ាងល្អ។

អ្នកអាចឈ្វេងយល់បន្ថែមពីផែនការអាជីវកម្មតាមតំណរភ្ជាប់ខាងក្រោ​ម៖

ពាណិជ្ជកម្ម

ហេតុអ្វីបានជា ផ្សារទំនើប ភាគច្រើនគ្មានបង្អួច?

0
ហេតុអ្វីបានជា ផ្សារទំនើប ភាគច្រើនគ្មានបង្អួច?

នៅពេលអ្នកចូលផ្សារទំនើបម្ដងៗដើម្បីទិញគ្រឿងទេស ភាគច្រើនអ្នកបានកត់សម្គាល់ដែរឬទេថា តើនៅទីនោះមានបង្អួចនៅតាមជញ្ជាំងដែរទេ? ចម្លើយច្បាស់ជាមិនដែរបានឃើញ ឬក៏អ្នកមិនបានយកចិត្តទុកដាក់ក្នុងការសង្កេតមើលឡើយ សំខាន់អ្នកចូលផ្សារទំនើបដើម្បីដើរស្វែងរកអាហារ និងគ្រឿងទេសផ្សេងៗតាមតម្រូវការរបស់អ្នកប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា តើអ្នកឆ្ងល់ដែរឬទេថា ហេតុអ្វីបានជាផ្សារទំនើបជាទូទៅមិនមានបង្អួចនៅតាមជញ្ជាំង ដោយគ្រាន់តែមានទ្វារធំៗនៅពីមុខហាង? តើវាគ្រាន់តែជាចិត្តសាស្រ្តមួយដើម្បីទាក់ទាញអតិថិជនឱ្យចូលមកមើល និងទិញឬយ៉ាងណា? ហេតុដូចនេះ ដើម្បីស្រាយចម្ងល់របស់អ្នក ខ្លឹមសារខាងក្រោមនឹងបង្ហាញនូវហេតុផលមួយចំនួន។

1. ចង់រក្សាមនុស្សឱ្យនៅខាងក្នុងបានយូរ

ការដែលផ្សារទំនើបភាគច្រើនកម្រនឹងមានបង្អួច វាមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាជាចេតនាក្នុងការរចនាឡើងដើម្បីព្យាយាមរក្សាមនុស្សដែលបានចូលមកឱ្យនៅបានយូរប៉ុណ្ណោះ។ បន្ថែមពីនេះ បើយោងតាមប្រសាសន៍របស់លោក Andrei Vasilescu អ្នកជំនាញការដើរទិញឥវ៉ាន់ដែលសិក្សាពីអាកប្បកិរិយា និងចិត្តវិទ្យានៃការទិញទំនិញ គឺគាត់បានពន្យល់បកស្រាយថា “ម្ចាស់ហាង ចង់បង្កើតបរិយាកាសដាច់ដោយឡែកមួយនៅក្នុងហាងរបស់ពួកគេ​ ដោយគ្មានការរំខានពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីធ្វើឱ្យអតិថិជនអាចមានអារម្មណ៍ផ្ដោតលើបទពិសោធន៍ក្នុងការទិញអីវ៉ាន់របស់ពួកគេ ដោយគ្មានការរំខានពីពន្លឺព្រះអាទិត្យ ឬមេឃកំពុងភ្លៀង ឬក៏ឃើញទិដ្ឋភាពផ្សេងៗនៅខាងក្រៅដែលមិនសូវអំណោយផល ជាហេតុធ្វើឱ្យពួកគេនឹងមិនបន្តការដើរទិញទំនិញទៀតឡើយ ឬក៏អាចភ្លេចដោយសារកត្តាផ្សេងៗដែលបានសម្លឹងឃើញនៅខាងក្រៅបង្អួច។ល។”

2. រក្សាផលិតផលទាំងឡាយក្នុងហាងបានល្អ

ការដែលផ្សារទំនើបមិនមានបង្អួច ដោយសារតែវាអាចរក្សាគ្រប់ផលិតផលទាំងអស់ដែលមាននៅក្នុងហាងបានល្អ តាមរយៈការគ្មានពន្លឺព្រះអាទិត្យចូលមកខ្លាំង ពីព្រោះផលិតផលខ្លះអាចខូចបានលឿន និងអាច​ធ្វើ​ឱ្យ​ស្លាក​សញ្ញា​នៃ​ការ​វេច​ខ្ចប់​បាត់​ទៅ​វិញ​។

3. កាត់​បន្ថយ​តម្លៃ​សំណង់

ប្រសិនបើផ្សារទំនើបមានបង្អួចវិញ នោះច្បាស់ជាអាចនឹងកាត់បន្ថយទំហំទំនេរសម្រាប់ដាក់តាំងផលិតផលនានាមិនខាន។ ជាពិសេស វាក៏ត្រូវចំណាយលុយច្រើន ពីព្រោះការធ្វើជញ្ជាំងខាងក្រៅត្រូវតែមានរចនាសម្ព័ន្ធរឹងមាំដែលអាចផ្ទុកវត្ថុធ្ងន់ៗនៅលើធ្នើរជញ្ជាំងទាំងនោះ។ ម្យ៉ាងទៀតតម្លៃបង្អួចនិងមុខហាង គឺមានតម្លៃថ្លៃ ដូច្នេះបើដាក់បង្អួចទៀត វាអាចត្រូវចំណាយលុយបន្ថែម ហើយនេះជាហេតុធ្វើឱ្យម្ចាស់ហាងមិនចង់ចំណាយច្រើន និងចង់កាត់បន្ថយតម្លៃសំណង់។

ពាណិជ្ជកម្ម

ការផ្លាស់ប្តូរដ៏ធំរបស់Facebook អាចជាសញ្ញាបញ្ចប់សម័យកាលបណ្តាញសង្គមជំនាន់មុន!

ថ្មីៗនេះ ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គមយក្សFacebookបានធ្វើការបង្ហាញ​នូវផ្ទាំងមុខងារថ្មីដែលមានឈ្មោះថាHomeបន្ថែមពីលើFeedsដែលយើងធ្លាប់មានពីមុន។ មុខងារថ្មីនេះ វាបានយកលំនាំតាមTik Tokដែលជាបណ្តាញសង្គមកំពុងតែលេចធ្លោរបស់ចិន​ ដោយ​យើងនឹងឃើញការណែនាំវីដេអូ ឬរូបភាពណាដែលយើងចាប់អារម្មណ៍ ទោះបីជាយើងមិនបានតាមដានគេក៏ដោយ។​

Facebook ចាប់ផ្តើមគំនិតដំបូងចេញពី​ឬសគល់ការកសាងទំនាក់ទំនង បង្កើតមិត្ត និងរក្សាទំនាក់ទំនងក្នុងរង្វង់មិត្តចាស់ៗរបស់យើង។ ក៏ប៉ុន្តែ បន្ទាប់ពីឃើញពីភាពជោគជ័យរបស់TikTok បណ្តាញសង្គមជាច្រើន ឬរួមទាំងFacebookផងដែរ បានផ្លាស់ប្តូរម៉ូដែលរបស់ខ្លួនពីការផ្តោតលើការកសាងទំនាក់ទំនង មកជាធ្វើយ៉ាងណាឲ្យយើងប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនឲ្យបានកាន់តែយូរម៉ោង។ បន្តិចទៀត យើងនឹងចំណាយពេលអូសមើលវីដេ ឬអូមួយហើយៗទៀត ដែលស្រដៀងនឹងបណ្តាញសង្គមTikTokផងដែរ។​

យុទ្ធសាស្ត្រនេះ Facebook ធ្វើឡើងដើម្បីប្រកួតប្រជែងជាមួយ​នឹង​ TikTok ដែលកាលពីឆ្នាំ២០១៩មានអ្នកប្រើប្រមាណតែ៥០០លាននាក់ប៉ុណ្ណោះ តែ​នៅក្នុងខែកញ្ញា បណ្តាញសង្គមនេះបានកើនអ្នកប្រើប្រាស់សកម្មជាង១ពាន់លាននាក់ ដែលកំពុងតែដេញតាម Facebookមានអ្នកប្រើប្រាស់ជាង២ពាន់លាននាក់នៅលើទូទាំងសកលលោក។

ដើម្បីប្រកួតប្រជែង Facebook និង Instagram នៅឆ្នាំនេះបានណែនាំមុខងារថ្មីមួយដែលមានឈ្មោះថា Reels (មិនទាន់អាចប្រើបាននៅឡើយក្នុងប្រទេសកម្ពុជា)ដែលម៉ូដែល​ដូចគ្នាបេះបិទទៅនឹងបណ្តាញសង្គមTikTokគឺផ្តោតទៅលើវីដេអូបញ្ឈរខ្លីៗ។ ហើយសម្រាប់ពេលខាងមុខនេះ Facebookនឹងធ្វើការដាក់វីដេអូរបស់អ្នកប្រើប្រាស់ដែលមានរយៈពេលក្រោម១៥នាទីចូលទៅក្នុងមុខងារវីដេអូថ្មីនេះដោយស្វ័យប្រវត្តិ។

ឆាប់ៗខាងមុខនេះ យើងនឹងផ្លាស់ប្តូររបៀបប្រើប្រាស់បណ្តាញសង្គមរបស់យើង ដែលពីមុនយើងផ្តោតលើការទំនាក់ទំនងរវាងមិត្តភក្តិ និងកសាងទំនាក់ទំនងថ្មី មកជាចំណាយពេលភាគច្រើនអូសមើលមាតិការជាវីដេអូ ឬរូបភាពកាន់តែច្រើន និងកាន់តែចំណាយពេលច្រើន។ ហើយវាគឺជាចំណុចរបត់មួយដែលផ្លាស់ប្តូររបៀបទំនាក់ទំនងលើបណ្តាញសង្គមដែលយើងធ្លាប់តែឃើញពីមុន។

ពាណិជ្ជកម្ម

កំហុសដ៏ធំដែលម្ចាស់អាជីវកម្មខ្នាតតូចតែងតែប្រព្រឹត្តិធ្វើ!

0
កំហុសដ៏ធំដែលម្ចាស់អាជីវកម្មខ្នាតតូចតែងតែប្រព្រឹត្តិធ្វើ!

ការធ្វើអាជីវកម្ម តែងតែអាចប្រព្រឹត្តិនូវកំហុសនានា ដែលម្ចាស់អាជីវកម្មមិនអាចចៀសបាន ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា កំហុសខ្លះក៏អាចចៀសវាងបាន និងកែប្រែឱ្យល្អឡើងវិញផងដែរ ប្រសិនបើមុននឹងចាប់ផ្ដើមអាជីវកម្ម បានសិក្សាអំពីកំហុសនានាដែលម្ចាស់អាជីវកម្មមុនៗបានប្រព្រឹត្តិ ហើយរិះរកវិធីដើម្បីកែច្នៃ និងចៀងវាងកុំឱ្យកើតឡើងចំពោះអ្នក។ បន្ថែមពីនេះ អ្នកមានការរៀបចំផែនការល្អ និងត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហានានា ព្រមទាំងព្យាយាមកុំឱ្យមានការប្រព្រឹត្តិនូវកំហុសច្រើននៅក្នុងអាជីវកម្ម។

ទោះបីជាយ៉ាងនេះក្ដី នៅក្នុងខ្លឹមសារអត្ថបទនេះ នឹងបង្ហាញនូវកំហុសធំៗមួយចំនួនដែលម្ចាស់អាជីវកម្មខ្នាតតូចតែងតែប្រព្រឹត្តិឡើង ដើម្បីជាសាររំលឹកដាស់តឿនក្នុងការចៀសវាង និងកែតម្រូវឱ្យធ្វើបានល្អជាងនេះ ក្នុងគោលបំណងកសាងអាជីវកម្មឱ្យមានដំណើរការរីកចម្រើនទៅមុខជាបន្តបន្ទាប់ និងទទួលរងនូវហានិភ័យនានាក្នុងកម្រិតទាបបំផុតវិញ។

1. ព្យាយាមធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងទាំងអស់

ការដែលមានឈ្មោះថា ម្ចាស់អាជីវកម្ម មិនថាស្ថិតនៅក្នុងកម្រិតណានោះទេ តែងតែមានទំនួលខុសត្រូវ និងភារកិច្ចដែលត្រូវធ្វើច្រើនដោយស្ទើរតែគ្មានពេលឈប់សម្រាក។ ទោះបីជាយ៉ាងណា ក៏វាមានវិធីក្នុងការបំពេញកិច្ចការងារទាំងនោះបានយ៉ាងល្អ និងទាន់ពេលវេលាស្របតាមការចង់បានផងដែរ តាមរយៈការចេះរៀបចំផែនការ និងផ្ទេរឱ្យអ្នកដទៃធ្វើជំនួស មិនមែនសម្រុកធ្វើខ្លួនឯងទាំងអស់នោះឡើយ។ ជាក់ស្ដែង ម្ចាស់អាជីវកម្មខ្នាតតូច តែងតែព្យាយាមសន្សំសំចៃលុយដោយមិនជួលបុគ្គលិកច្រើនដើម្បីបំពេញការងារជំនួសឡើយ ដោយព្យាយាមធានារ៉ាប់រងធ្វើកិច្ចការស្ទើរ 360ដឺក្រេនៅក្នុងក្រុមហ៊ុន ដូចជាការទំនាក់ទំនងជាមួយអតិថិជនទាំងអនឡាញ និងជួបផ្ទាល់ ការគ្រប់គ្រងផ្នែកពន្ធ ប្រព័ន្ធផ្សព្វផ្សាយ ការជូតសម្អាតនិងរៀបចំក្រុមហ៊ុនឱ្យមានផាសុកភាព និងផ្សេងៗជាច្រើនទៀតដែលសុទ្ធតែជាការងារអ្នកផ្សេងអាចធ្វើជំនួសបាន ហើយអាចទុកពេលវេលាខ្លួនឯងឱ្យបានច្រើនក្នុងការរិះរកយុទ្ធសាស្រ្តធ្វើយ៉ាងណាឱ្យក្រុមហ៊ុនរីកចម្រើន និងធ្វើកិច្ចការសំខាន់ៗផ្សេងទៀតទើបជាការប្រសើរ។

2. ធ្វើឱ្យមានភាពច្របូកច្របល់រវាងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអាជីវកម្ម

ម្ចាស់អាជីវកម្មខ្នាតតូច ភាគច្រើនចូលចិត្តធ្វើឱ្យហិរញ្ញវត្ថុផ្ទាល់ខ្លួន និងចរន្តសាច់ប្រាក់ក្នុងក្រុមហ៊ុនមានការច្របូកច្របល់គ្នា ដែលជាហេតុធ្វើឱ្យពិបាកដឹងថាចំណូល ចំណេញឬខាត និងបំណុលនៅក្នុងក្រុមហ៊ុនបែបណា។ល។ សកម្មភាពនេះ នឹងធ្វើឱ្យក្រុមហ៊ុននឹងទទួលរងនូវហានិភ័យផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរនាពេលអនាគត ព្រមទាំងអាចឈានដល់ការដួលរលំក្រុមហ៊ុនក៏មាន ពីព្រោះផ្នែកនេះគឺសំខាន់ណាស់សម្រាប់ការបន្តដំណើររបស់ក្រុមហ៊ុន ដូចពាក្យមួយដែលម្ចាស់អាជីវកម្មនិយាយប្រាប់គ្នាថា “ក្រុមហ៊ុនអាចបន្តដំណើរទៅមុខបាន លុះត្រាតែមានចំណូល ហើយចំណេញ ប៉ុន្តែបើក្រុមហ៊ុនអស់លុយ ឬមានបញ្ហាជាប់គាំងសាច់ប្រាក់ នោះមិនយូរទេក្រុមហ៊ុននឹងត្រូវក្ស័យធន”។

3. ព្យាយាមប្រកួតប្រជែងគ្នាលើការកំណត់តម្លៃ

អាជីវកម្មខ្នាតតូច តែងតែព្យាយាមធ្វើការបញ្ចុះតម្លៃដេញតាមគ្នា ដើម្បីដើម្បីទាក់ទាញអតិថិជន ជំរុញការលក់ ឬយកឈ្នះគូប្រជែងទាំងនោះនៅក្នុងទីផ្សារ។ ការធ្វើបែបនេះ នឹងធ្វើឱ្យក្រុមហ៊ុនកាន់តែធ្លាក់ចំណូល ទោះបីជាលក់ដាច់បានច្រើនក៏ដោយ ជួនកាលមិនរួចនឹងថ្លៃដើមក៏មាន។ ហេតុដូចនេះ កុំព្យាយាមធ្វើបែបនេះពេក ក្រុមហ៊ុនមិនរីកចម្រើនទៅមុខទេ ប៉ុន្តែត្រូវព្យាយាមកំណត់តម្លៃស្ដង់ដារ និងបង្កើតគុណតម្លៃសម្រាប់ផលិតផលឬសេវាកម្មរបស់អ្នក។ ធ្វើបែបនេះ អតិថិជនកាន់តែផ្ដល់តម្លៃ និងចង់បានផលិតផលឬសេវាកម្មរបស់អ្នកកាន់តែច្រើន ទោះបីជាក្រុមហ៊ុននោះមានតម្លៃថ្លៃជាងគេបន្ដិចក៏ដោយ ប្រៀបដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុនលក់ទូរស័ព្ទផ្សេងៗទៀត ដោយក្រុមហ៊ុន Apple តែងតែមានផលិតផលថ្លៃ ប៉ុន្តែនៅតែមានអ្នកគាំទ្រ និងជាជម្រើសទីមួយក្នុងការទិញមកប្រើប្រាស់ ព្រមទាំងជាម៉ាកទូរស័ព្ទដែលមនុស្សស្ទើរគ្រប់គ្នាប្រាថ្នាចង់បាន។

ពាណិជ្ជកម្ម

BYD បង្កើត​ទីផ្សារ​រថយន្ត​ដឹក​អ្នក​ដំណើរ​ក្នុង​ប្រទេស​ជប៉ុន​ជា​លើក​ដំបូង​ជាមួយ​នឹង​រថយន្ត EV បី​ម៉ូដែល

0
BYD បង្កើតទីផ្សាររថយន្តដឹកអ្នកដំណើរក្នុងប្រទេសជប៉ុនជាលើកដំបូងជាមួយនឹងរថយន្ត EV បីម៉ូដែល

ក្រុមហ៊ុន BYD មានទីស្នាក់ការកណ្តាលនៅទីក្រុង Shenzhen នៃប្រទេសចិន និងជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក បានធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូកាលពីថ្ងៃទី21 ខែកក្កដា ឆ្នាំ2022នេះ ដើម្បីបង្ហាញពីផែនការចូលទីផ្សាររថយន្តដឹកអ្នកដំណើរនៅប្រទេសជប៉ុនជាមួយនឹងម៉ូដែលបី គឺ Atto 3, Dolphin និង Seal ហើយនេះបើយោងតាមទស្សនាវដ្ដី Forbes

byd-hits-the-japanese-passenger-vehicle-market-with-three-ev-models

BYD បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា រថយន្ត Atto 3 ត្រូវបានគេគ្រោងនឹងបំម្លែងវាឱ្យក្លាយទៅជារថយន្តដឹកអ្នកដំណើរ BYD ដំបូងគេដែលលក់នៅក្នុងប្រទេសជប៉ុនចាប់ពីឆ្នាំ2023។ Dolphin និង Seal ត្រូវបានគេរំពឹងថានឹងចេញលក់នៅពាក់កណ្តាលឆ្នាំ 2023 ។

បន្ថែមពីនេះ ប្រធាន BYD លោក Wang Chuanfu បានធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានមួយនៅលើអ៊ីនធឺណែតថា “ក្នុងនាមជាសហគ្រាសដំបូងគេ ដែលបានអភិវឌ្ឍន៍យានជំនិះអគ្គិសនីនៅលើពិភពលោក ក្រុមហ៊ុន BYD បានប្រមូលផ្តុំជំនាញ និងបទពិសោធន៍ 27 ឆ្នាំក្នុងវិស័យរថយន្តថាមពលថ្មី ហើយបានស្ទាត់ជំនាញលើបច្ចេកវិជ្ជាទំនើបៗ រួមមានអាគុយ ម៉ូទ័រអេឡិចត្រិច ប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិច និងរថយន្ត។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BYD មានភាគហ៊ុន 7.7% នៃក្រុមហ៊ុន Berkshire Hathawayរបស់លោក Warren Buffett។

BYD ជាប់ចំណាត់ថ្នាក់លេខ 579 នៅលើចំណាត់ថ្នាក់ Forbes Global 2000 នៃក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈកំពូលៗរបស់ពិភពលោកកាលពីដើមឆ្នាំនេះ។

ចំពោះការលក់វិញ BYD អាចយកឈ្នះគូប្រជែង គឺក្រុមហ៊ុន Tesla ដោយត្រឹមតែ 6ខែ (មករា-មិថុនានៃឆ្នាំនេះ) ការលក់សរុបនៃរថយន្តថាមពលថ្មីបានកើនឡើងជាងបីដង គឺលក់អស់ 134,036គ្រឿង ដែលកាលពីឆ្នាំមុនលក់បានត្រឹមតែ 41,036 ប៉ុណ្ណោះ។ លទ្ធផលនេះបានបញ្ជាក់ពីប្រជាប្រិយភាពនៃរថយន្ត EV នៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។

ពាណិជ្ជកម្ម

ភាពខុសគ្នារវាង ធ្វើការប្រើប្រាស់កម្លាំងកាយ និងធ្វើការប្រើខួរក្បាល

0
ភាពខុសគ្នារវាង ធ្វើការប្រើប្រាស់កម្លាំងកាយ និងធ្វើការប្រើខួរក្បាល

ការធ្វើការ មានពីរប្រភេទ ទី1. ការធ្វើការដោយប្រើប្រាស់កម្លាំងកាយ និងទី2. ការធ្វើការដោយប្រើប្រាស់ខួរក្បាលច្រើន។ ហើយសំណួរសួរថា តើការធ្វើការងារមួយណាល្អជាង? ចម្លើយ គឺគ្មានការងារណាដែលមិនល្អ ហើយយើងក៏មិនអាចថាមួយណាល្អជាងដែរ ដោយវាអាស្រ័យលើភាពពេញចិត្តរបស់បុគ្គលម្នាក់ៗជាអ្នកកំណត់ និងសម្រេចចិត្តធ្វើវា។ ប៉ុន្តែ! នៅក្នុងអត្ថបទខាងក្រោមនេះ នឹងបង្ហាញពីភាពខុសគ្នារវាងការធ្វើការទាំងពីរប្រភេទនេះ ដើម្បីចៀសវាងនូវការនិយាយប្រៀបធៀប ឬនិយាយជាន់ពន្លិចគ្នាលើការធ្វើការងារ។ បន្ថែមពីនេះ ក៏ជាការផ្ដល់ជាគំនិតដល់បងប្អូនក្នុងការសម្រេចចិត្តថា តើខ្លួនឯងគួរតែផ្ដោតធ្វើការក្នុងប្រភេទមួយណា?

ធ្វើការប្រើប្រាស់កម្លាំងកាយ

  • ប្រាក់ខែ៖ ទទួលបានលុយច្រើននៅពេលអ្នកកំពុងមានកម្លាំងកាយរឹងមាំ ប៉ុន្តែនឹងថយចុះនៅពេលកម្លាំងរបស់អ្នកថយចុះ។ ប្រាក់ខែឡើងចុះ ទៅតាមកម្លាំងដែលអ្នកអាចទ្រាំទ្របាន និងកំពុងមាន ព្រមទាំងប្រាក់ខែនៅថេរ ឬឡើងតិចតួច ដោយនៅតែប៉ុណ្ណឹងរហូត បន្តជាជំនាន់ ។ល។
  • ពេលវេលា៖ បើធ្វើការ 8 ម៉ោងក្នុងមួយថ្ងៃ គឺត្រូវតែសម្រុកធ្វើការឱ្យគ្រប់ម៉ោង ដោយមានពេលវេលាសម្រាកតែពេលញុំាបាយ និងម៉ោងចេញធ្វើការប៉ុណ្ណោះ។ បន្ថែមពីនេះ អាចរៀងពិបាកក្នុងការសុំច្បាប់សម្រាកដើរលំហែរកំសាន្តជាមួយគ្រួសារ ឬពេលមានជម្ងឺផ្សេងៗ។
  • សុខភាព៖ កម្លាំងកាយនឹងចុះទន់ខ្សោយបន្ដិចម្ដង ព្រមទាំងត្រូវនឿយហត់ជាខ្លាំង ពីព្រោះប្រើកម្លាំងកាយរហូត ព្រមទាំងសុខភាពក៏ចាប់ផ្ដើមមិនល្អនាពេលខាងមុខ។
  • ទោះបីជាយ៉ាងណា ក៏ក្នុងនោះក៏មានគុណសម្បត្តិដែរ ដូចជាអាចមិនត្រូវគិតស្មុគស្មាញក្នុងការធ្វើកិច្ចការងារទាំងនោះឡើយ គ្រាន់តែប្រើកម្លាំងកាយដើម្បីបំពេញការងារនោះដដែលៗដូចសព្វមួយដង។

ធ្វើការប្រើខួរក្បាល

  • ប្រាក់ខែ៖ ទទួលបានលុយច្រើនទៅតាមចំណេះជំនាញ ភាពប៉ិនប្រសប់ និងបទពិសោធន៍ការងារជាក់ស្ដែង។ ចំពោះប្រាក់ខែ អាចទទួលបានតិចនៅពេលដំបូង និងត្រូវការព្យាយាមនៅគ្រាដំបូងឱ្យបានច្រើនក្នុងរយៈពេលខ្លី ដើម្បីទទួលបានប្រាក់ខែខ្ពស់ ក្នុងរយៈពេលវែងនាពេលខាងមុខ។
  • ពេលវេលា៖ ទោះបីជាធ្វើការរយៈពេល 8 ម៉ោង ក៏មានពេលសម្រាកគ្រប់គ្រាន់ និងអាចធ្វើកិច្ចការងារបានជាច្រើន សមស្របនឹងអ្វីដែលខ្លួនឯងចង់បាន និងក្រុមហ៊ុនក៏ចង់បានពីអ្នក។ បន្ថែមពីនេះ ក៏មានភាពងាយស្រួលក្នុងការឈប់សម្រាក និងមានពេលគ្រប់គ្រាន់ក្នុងការធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ។
  • សុខភាព៖ កម្លាំងកាយអាចនឹងមិនចុះខ្សោយឡើយ ប៉ុន្តែអាចចុះខ្សោយ ឬនឿយហត់ក្នុងការគិត ពីព្រោះការងារដោយប្រើខួរក្បាល គឺត្រូវគិតលើរឿងរ៉ាវច្រើនដើម្បីបង្កើត ឬដោះស្រាយលើអ្វីមួយ។ ទោះបីជាយ៉ាងនេះក្ដី កិច្ចការងារនេះ គឺអាចគិត និងរៀបចំផែនការ ដើម្បីឱ្យអ្នកផ្សេងបំពេញការងារជំនួសបាន ដោយហត់តែដំបូងប៉ុណ្ណោះ និងតាមដានពិនិត្យតាមក្រោយ ទៅតាមទំនួលខុសត្រូវ និងតួនាទីផ្ទាល់ខ្លួន។
  • បន្ថែមពីនេះ ការធ្វើការងារដោយប្រើខួរក្បាល គឺអ្នកអាចធ្វើអ្វីតាមក្ដីស្រមៃ និងអាចពង្រីកសមត្ថភាពដើម្បីធ្វើរឿងជាច្រើនទៅតាមភាពចង់បាន ព្រមទាំងមើលឃើញឱកាសច្រើននាពេលអនាគត។

សូមបញ្ជាក់ផងដែរថា ខ្លឹមសារខាងលើ គ្រាន់តែជាជ្រុងនៃការបង្ហាញមួយផ្នែកប៉ុណ្ណោះ ដោយសារក្នុងនោះវាមានរឿងរ៉ាវជាច្រើនដែលបកស្រាយស្ទើមិនអស់។

ពាណិជ្ជកម្ម

គ្មានពាក្យថា “យឺតពេលសម្រាប់អ្នក” ឡើយ!

0
គ្មានពាក្យថា “យឺតពេលសម្រាប់អ្នក” ឡើយ!

ការពិសោធន៍លើការប្រកួតគ្នារវាងសត្វអណ្ដើក ដែលជាសត្វដើរយឺត ជាមួយនឹងសត្វទន្សាយ ដែលជាសត្វរហ័សរហួន ព្រមទាំងដើរលឿន។ ចំពោះការពិសោធន៍នេះ គឺដើម្បីចង់ដឹងថា តើសត្វមួយណានឹងអាចមកដល់ទីប្រកួតមុនគេ? អ្នកច្បាស់ជាគិតក្នុងចិត្តហើយថា សត្វទន្សាយនឹងមកដល់មុន ពីព្រោះសត្វអណ្ដើកដើរយឺតពេក។ ប៉ុន្តែជាលទ្ធផលជាក់ស្ដែង គឺសត្វអណ្ដើកអាចមកដល់ទីប្រកួតស្មើជាមួយនឹងសត្វទន្សាយដែរ។

Editorial: Turning point for the tortoise and the hare | Engadget

ចំពោះលទ្ធផលនេះ អ្នកច្បាស់ជាឆ្ងល់ហើយ ហេតុអ្វីបានជាអ៊ីចឹង?

ចម្លើយនោះគឺថា ទោះបីជាសត្វអណ្ដើក ជាសត្វដើរយឺតជាងសត្វទន្សាយក៏ពិតមែនក៏ដោយ ប៉ុន្តែនៅក្នុងការប្រកួតប្រណាំងគ្នានោះ យើងបានសង្កេតឃើញថា សត្វអណ្ដើតផ្ដោតលើការដើរទៅមុខ ដោយគ្មានការឈប់សម្រាកឡើយ ដោយឡែកសត្វទន្សាយទោះបីជាវាមានសមត្ថភាពដើរលឿនក៏ពិតមែន ប៉ុន្តែវាមិនបានផ្ដោតលើការដើរឆ្ពោះទៅមុខនោះទេ ដោយវាដើរទៅវិញទៅមក និងតែងតែឈប់ជានិច្ច។

ឆ្លុះបញ្ចាំងត្រឡប់មកវិញលើការពិសោធន៍មួយនេះ បានបង្ហាញឱ្យយើងដឹងថា ទោះបីជាយើងស្ថិតនៅក្នុងស្ថានភាពបែបណា ឬក៏មានសមត្ថភាពកម្រិតណា ក៏វាមិនមែនជាបញ្ហាដ៏ធំក្នុងការរារាំងអ្នកមិនឱ្យឆ្ពោះទៅមុខ ឬក៏ជាឧបសគ្គធ្វើឱ្យអ្នកយឺតពេលក្នុងការទទួលបាននូវអ្វីដែលអ្នកចង់បាននៅក្នុងជីវិតនោះឡើយ។

បន្ថែមពីនេះ សូម្បីតែលោក Colonel Harland Sanders ជាអ្នកបង្កើត KFC ដ៏ល្បីទូទាំងពិភពលោក ក៏គាត់និយាយដែរថា “គ្មានអ្វីដែលយឺតពេលនោះឡើយ” ពីព្រោះទម្រាំគាត់ទទួលបានជោគជ័យលើ KFC គឺគាត់មានអាយុ 65 ឆ្នាំទៅហើយ ព្រមទាំងចំណាយពេល 40ឆ្នាំ ក្នុងការធ្វើឱ្យ KFC នេះកាន់តែល្បីល្បាញដូចសព្វថ្ងៃ ហើយគាត់ធ្លាប់បានគេបដិសេដ 1009 ដង ពីម្ចាស់អាហារដ្ឋាននានាផងដែរ។

Colonel Harland David Sanders - ppt video online download

ហេតុនេះ អ្នកក៏ដូចគ្នា ទោះបីជាបច្ចុប្បន្ននេះអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អ្នកមិនទាន់យឺតពេលក្នុងការសម្រេចបាននូវអ្វីដែលអ្នកចង់បាននៅក្នុងជីវិតដែរ គ្រាន់តែវាទាមទារពេលវេលា ការផ្ដោត និងការព្យាយាមអត់ធ្មត់ក្នុងការបន្តដំណើររបស់អ្នកឆ្ពោះទៅកាន់គោលដៅ។

ពាណិជ្ជកម្ម

Facebook បានបង្កើតមុខងារថ្មីមួយទៀត ធានាថាប្លែក! តើអ្នកបាន Update កម្មវិធីហ្វេសប៊ុកខ្លួនឯងឬនៅ?

0
Facebook បានបង្កើតមុខងារថ្មីមួយទៀត ធានាថាប្លែក! តើអ្នកបាន Update កម្មវិធីហ្វេសប៊ុកខ្លួនឯងឬនៅ?

កាលពីម្សិលមិញនេះ Facebook បានធ្វើការអាប់ដេតនូវមុខងារថ្មីមួយដែលប្លែក ដោយវាធ្វើសកម្មភាពដូចទៅនឹង TikTok ដែរ គ្រាន់តែការប្រើប្រាស់ Facebook គឺអ្នកប្រើប្រាស់ទាំងអស់មានសិទ្ធិប្រើប្រាស់ទម្រង់នៃ Facebook ទាំងមុខងារចាស់ ទាំងមុខងារថ្មីមួយទៀតក្នុងកម្មវិធីតែមួយ។ ចំពោះការអាប់ដេតថ្មីនោះ Facebook អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចមើលឃើញការបង្ហោះតាមលំដាប់លំដោយ តាមរយៈការបែងចែកនៃការមើលឃើញជាក្រុម ដូចជាការមើលឃើញនូវការផ្សព្វផ្សាយទាំងអស់ ការមើលឃើញចំពោះមិត្តក្នុងហ្វេសប៊ុកដែលអ្នកចូលចិត្ត (Favorites) អាចមើលឃើញការបង្ហោះរបស់មិត្តក្នុងហ្វេសប៊ុករបស់អ្នក (Friends) អាចមើលតែចំពោះគ្រុបដែលអ្នកបានចូលចិត្ត និងមើលតែផេកណាដែលអ្នកបានតាមដានប៉ុណ្ណោះ។

Facebook's new Feeds feature shows users the latest posts from their friends first.

គួរបញ្ជាក់ផងដែរថា មុខងារថ្មីរបស់ Facebook មានឈ្មោះហៅថា “Feeds” ដែលជាឧបករណ៍ពិសេសមួយនៅក្នុងកម្មវិធី Facebook ដោយបង្ហាញពីការបង្ហោះចុងក្រោយបំផុតទាំងអស់ពីមិត្តរបស់អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុក។ បន្ថែមពីនេះ ក្រុមហ៊ុន Meta ក៏បាននិយាយដែរថា អត្ថបទព័ត៌មានសំខាន់ឥឡូវនេះនឹងត្រូវបានគេស្គាល់ថាជា “Home” ហើយនឹងដើរតួជា “ម៉ាស៊ីនស្វែងរក” បន្ថែមទៀតដោយផ្អែកលើទម្លាប់អនឡាញរបស់មនុស្ស។​ ហើយនេះបើយោងតាមការចុះផ្សាយរបស់ CNBC

អត្ថប្រយោជន៍សំខាន់ៗអំពីមុខងារថ្មីរបស់ Facebook រួមមាន៖

  • ធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ មិនខកខានរាល់ការបង្ហោះអ្វីមួយពីមិត្តភក្តិក្នុងហ្វេសប៊ុក ក្នុងគ្រុប ផេក និងអ្វីជាច្រើនទៀត។
  • ធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានបទពិសោធន៍ល្អៗជាមួយហ្វេសប៊ុកជាងមុនសម្រាប់អតិថិជនចាស់របស់ហ្វេសប៊ុក និងឱកាសដើម្បីទាញយកនូវអតិថិជនថ្មីៗជាបន្តបន្ទាប់។
ពាណិជ្ជកម្ម

សំណួរសម្រាប់សួរខ្លួនឯង ដើម្បីស្វែងរកគំនិតអាជីវកម្ម

0
សំណួរសម្រាប់សួរខ្លួនឯង ដើម្បីស្វែងរកគំនិតអាជីវកម្ម

ការចាប់ផ្ដើមអាជីវកម្ម មិនមែនជារឿងងាយស្រួលនោះទេ មិនថាអាជីវកម្មនោះទំហំប៉ុណ្ណាឡើយ ហេតុដូចនេះហើយប្រសិនបើអ្នកចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនគឺត្រូវគិតពិចារណា និងរៀបចំផែនការ ព្រមទាំងត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ ដោយចៀសវាងការចាប់ផ្ដើមតាមគេតាមឯង និងចាប់ផ្ដើមបែបហេងស៊យខ្លាំងពេក ពីព្រោះវាងាយទទួលរងនូវហានិភ័យខ្ពស់។ ទោះបីជាយ៉ាងនេះក្ដី អ្នកក៏ត្រូវដឹងដែរថា មុននឹងអាចចាប់ផ្ដើមអាជីវកម្ម និងអាចរៀបចំផែនការអាជីវកម្មឱ្យមានភាពច្បាស់លាស់បាន លុះត្រាតែអ្នកមានគំនិតអាជីវកម្មមួយដ៏រឹងមាំជាមុនសិនសម្រាប់ខ្លួនឯង។ ហើយដើម្បីអាចមានគំនិតអាជីវកម្មដ៏ល្អមួយសម្រាប់អ្នក វាក៏មានជំហានរបស់វាក្នុងការស្វែងរកផងដែរ។

អ្នកអាចសិក្សាបន្ថែមពីរបៀបជ្រើសរើសគំនិតអាជីវកម្មមួយដ៏ត្រឹមត្រូវតាមរយៈតំណភ្ជាប់នេះ៖ https://kumnit.com/តើធ្វើដូចម្ដេចទើបមាន-គ/

លើសពីនេះ នៅក្នុងខ្លឹមសារខាងក្រោមនេះ នឹងផ្ដល់ជាសំណួរមួយចំនួនសម្រាប់អ្នកក្នុងការចោទសួរខ្លួនឯងបន្ថែមទៀត ដើម្បីស្វែងរកគំនិតអាជីវកម្មសម្រាប់ខ្លួនឯងបានកាន់តែជាក់លាក់ ហើយអ្នកជឿជាក់ថាខ្លួនឯងពិតជាអាចយកគំនិតនោះមកដំណើរការបានយ៉ាងពេញលេញស្របតាមការចង់បានរបស់អ្នក។

សំណួរទាំងនោះ រួមមាន៖

  1. តើអ្នកសង្កេតឃើញបញ្ហា ឬកង្វះខាតអ្វីខ្លះសម្រាប់អ្នកផ្ទាល់ និងសម្រាប់សង្គមជាតិ?
  2. ចំពោះបញ្ហាដែលអ្នកបានសង្កេតឃើញ ឬជួបផ្ទាល់នោះ តើអ្នកនឹងមានគំនិតអាជីវកម្មអ្វីខ្លះសម្រាប់ដោះស្រាយ?
  3. តើឧស្សាកម្មអ្វីដែលអ្នកចាប់អារម្មណ៍ក្នុងការចង់ប្រឡូកខ្លាំង? ហេតុអ្វី?
  4. តើអ្នកមានគំនិតអាជីវកម្មអ្វីខ្លះក្នុងការចង់ចាប់ផ្ដើមក្នុងឧស្សាកម្មនោះ?
  5. តើគំនិតអាជីវកម្មមួយណាដែលអ្នកគិតថាអ្នកពេញចិត្តខ្លាំងជាងគេបំផុត? ហេតុអ្វី?
  6. តើនរណាជាក្រុមអតិថិជនគោលដៅរបស់អ្នក?
  7. តើនរណាជាដៃគូប្រកួតប្រជែងសំខាន់ៗរបស់អ្នក?
  8. តើអ្វីជាភាពខ្លាំង ភាពខ្សោយ ឱកាស និងភាពគំរាមគំហែងសម្រាប់គំនិតអាជីវកម្មនោះ?
  9. តើនឹងអាចមានហានិភ័យអ្វីខ្លះដែលធ្វើឱ្យគំនិតអាជីវកម្មរបស់អ្នកមិនអាចដំណើរការបាន? តើអ្នកនឹងត្រៀមដំណោះស្រាយបែបណា?
  10. តើនរណាខ្លះនឹងអាចជួយជ្រោមជ្រែងអ្នកក្នុងការដំណើរការគំនិតអាជីវកម្មនោះ?
  11. តើអ្នកសម្លឹងឃើញអនាគតនៃការចាប់ផ្ដើមលើគំនិតអាជីវកម្មក្នុងរយៈពេល 5ឆ្នាំយ៉ាងដូចម្ដេច? តើវាអាចមានលទ្ធភាពពង្រីកបានកម្រិតណា?
ពាណិជ្ជកម្ម

ជំនាញដ៏ល្អបំផុតសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចត្រូវតែមាន!

0
ជំនាញដ៏ល្អបំផុតសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចត្រូវតែមាន!

ជំនាញជាច្រើនដែលម្ចាស់អាជីវកម្មខ្នាតតូចត្រូវមាន ដើម្បីជួយធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើនជាបន្តបន្ទាប់ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី មានជំនាញកាន់តែល្អបំផុតដែលម្ចាស់អាជីវកម្មខ្នាតតូចចាំបាច់ត្រូវតែមាន និងត្រូវតែអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនលើជំនាញទាំងនោះឱ្យកាន់តែខ្លាំង ដើម្បីអាចជួយក្រុមការងារ និងក្រុមហ៊ុនកាន់តែមានសំទុះនៃភាពរីកលូតលាស់បានកាន់តែលឿនស្របតាមការគ្រោងទុក។ ជំនាញសំខាន់ៗទាំងនោះ រួមមាន៖

1. ជំនាញភាពជាអ្នកដឹកនាំ

អ្នកដឹកនាំល្អ តែងតែព្យាយាមដឹកនាំអ្នកនៅក្រោមបង្គាប់ដើម្បីសម្រេចបាននូវគោលដៅរួមរបស់ក្រុមហ៊ុន និងជួយជ្រោមជ្រែងពួកគេឱ្យទទួលបានភាពរីកចម្រើននៅក្នុងអាជីពការងារផ្ទាល់ខ្លួន មិនមែនគ្រាន់តែតាំងខ្លួនឯងជាចៅហ្វាយនាយ និងព្យាយាមឱ្យអ្នកនៅក្រោមបង្គាប់ដើរតាមប៉ុណ្ណោះនោះទេ។ ម្យ៉ាងវិញទៀត អ្នកដឹកនាំល្អ តែងតែមានជំនាញភាពជាអ្នកដឹកនាំ ពីព្រោះជំនាញនេះអាចជួយឱ្យអ្នកដឹកនាំកាន់តែក្លាយជាមនុស្សល្អនៅក្នុងក្រសែភ្នែករបស់អ្នកនៅក្រោមបង្គាប់ទាំងអស់ និងជាគំរូដ៏ល្អសម្រាប់ពួកគេ តាមរយៈការយកចិត្តទុកដាក់ ការចេះស្ដាប់យោបល់អ្នកនៅក្រោមបង្គាប់គ្រប់ឋានៈទាំងអស់ មានសមត្ថភាពក្នុងការចែករំលែកសារច្បាស់លាស់ និងធ្វើឱ្យគំនិតស្មុគស្មាញក្លាយជាគំនិតងាយយល់សម្រាប់មនុស្សគ្រប់គ្នា ចេះលើកទឹកចិត្តក្រុមការងារ មានភាពច្នៃប្រឌិត មានភាពបត់បែន អាចគ្រប់គ្រងផែនការការងារបានយ៉ាងល្អ ចេះគ្រប់គ្រងពេលវេលា ស្ថិតនៅភាពវិជ្ជមានជានិច្ច មានទស្សនវិស័យច្បាស់លាស់ និងជាច្រើនទៀតដែលបង្ហាញពីភាពជាអ្នកដឹកនាំដ៏ល្អបំផុតដើម្បីជួយអ្នកនៅក្រោមបង្គាប់ឱ្យរីកចម្រើន និងជោគជ័យទាំងអស់គ្នាលើគោលដៅរួមដែលបានកំណត់។

ហេតុដូចនេះហើយ ម្ចាស់អាជីវកម្មខ្នាតតូចមិនគួររំលងនូវការអភិវឌ្ឍជំនាញមួយនេះឡើយ ដើម្បីធ្វើឱ្យការដឹកនាំរបស់ខ្លួនកាន់តែទទួលបានប្រសិទ្ធភាពជាងមុន។

សិក្សាជំនាញភាពជាអ្នកដឹកនាំ៖ https://alison.com/courses?query=leadership%20skills

2. ជំនាញទំនាក់ទំនង

ជំនាញទំនាក់ទំនង ពិតជាសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ពីព្រោះជំនាញនេះនឹងជួយធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែពង្រីកខ្លួនបានកាន់តែធំ តាមរយៈការមានបណ្ដាញទំនាក់ទំនងច្រើន ក្នុងការជួយជ្រោមជ្រែងបន្ថែមលើតម្រូវការនានានៅក្នុងអាជីវកម្ម។ លើសពីនេះ ជួយបង្កើនទំនាក់ទំនងរវាងម្ចាស់អាជីវកម្មជាមួយនឹងក្រុមការងារបានយ៉ាងជិតស្និតជាងមុន ដែលជាហេតុធ្វើឱ្យពួកគេអាចបំពេញការងារបានយ៉ាងមានប្រសិទ្ធភាព។

ហេតុដូចនេះ ម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់ ត្រូវតែចាប់ផ្ដើមពង្រឹងសមត្ថភាពផ្ទាល់ខ្លួនឱ្យបានខ្លាំង ដើម្បីអាចយកជំនាញមួយនេះក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រាស្រ័យទាក់ទងជាមួយក្រុមការងារ សម្រួលដល់ការច្នៃប្រឌិតរបស់ក្រុម ជួយជំរុញលើការសហការគ្នារបស់ក្រុម ព្រមទាំងជួយធ្វើឱ្យក្រុមការងារ និងក្រុមហ៊ុនកាន់តែរីកចម្រើនជាបន្តបន្ទាប់។

សិក្សាជំនាញទំនាក់ទំនង៖ https://alison.com/courses?query=Communication%20Skills

3. ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ការមានចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្ម គឺវាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ពីព្រោះវានឹងជួយឱ្យម្ចាស់អាជីវកម្មដឹងថា តើដំណើរការអាជីវកម្មនឹងត្រូវចំណាយបែបណា? ហើយចំណាយលើអ្វីខ្លះ? បន្ថែមពីនេះ នឹងអាចបង្កើនលំហូរសាច់ប្រាក់ឱ្យបានល្អជាប្រចាំ ជាពិសេសនឹងជួយឱ្យមានផែនការបន្តទៀតកាន់តែល្អនាពេលអនាគត។ បន្ថែមពីនេះ វាក៏ជួយម្ចាស់អាជីវកម្មពីការកេងប្រវ័ញ្ឌដោយមិនដឹងខ្លួនពីសំណាក់បុគ្គលិកដែលកាន់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យ។

ហេតុនេះ ម្ចាស់អាជីវកម្មខ្នាតតូច បើចង់ធ្វើឱ្យលំហូរសាច់ប្រាក់នៅក្នុងក្រុមហ៊ុនកាន់តែមានចរន្តល្អ អាចត្រៀមទុកមុននូវហានិភ័យលើការជាប់គាំងសាច់ប្រាក់ ការរៀបចំផែនការអាជីវកម្មឱ្យល្អសម្រាប់អនាគត អាចវិនិយោគលើរឿងសំខាន់ផ្សេងៗសម្រាប់អាជីវកម្ម និងអាចគ្រប់គ្រងសាច់ប្រាក់បានយ៉ាងរលូនជាដើម។

ពង្រឹងសមត្ថភាពលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖ https://alison.com/courses?query=Financial%20Literacy

4. ជំនាញលក់

ជំនាញលក់ ជាជំនាញមួយដែលម្ចាស់អាជីវកម្មចាំបាច់ត្រូវតែមាន ពីព្រោះវាជាផ្នែកមួយនៃការបង្កើនចំណូលដ៏ធំជាងគេ ព្រមទាំងជាផ្នែកមួយដែលអាចបណ្ដុះបណ្ដាលដល់ក្រុមអ្នកលក់ផ្សេងទៀតឱ្យកាន់តែខ្លាំងផងដែរ។ អ្នកត្រូវដឹងថា ម្ចាស់អាជីវកម្មមានជំនាញលក់ខ្លាំង នោះក្រុមអ្នកលក់ក៏ខ្លាំងផងដែរ ហើយបើក្រុមហ៊ុនសម្បូរដោយអ្នកលក់ខ្លាំង នោះក្រុមហ៊ុននឹងកាន់តែមានលំហូរសាច់ប្រាក់ចូលកាន់តែច្រើន។ ប៉ុន្តែបើម្ចាស់អាជីវកម្ម មិនពូកែលក់ផង នោះច្បាស់ជាគ្មានឥទ្ធិពលខ្លាំងដល់ក្រុមលក់ឡើយ ព្រមទាំងនឹងធ្វើឱ្យផ្នែកលក់នឹងមិនពូកែដូចគ្នា បន្ទាប់មកក្រុមហ៊ុននឹងទទួលរងនូវភាពលក់មិនដាច់ជាក់ជាមិនខាន។

សិក្សាជំនាញលក់៖ https://www.linkedin.com/learning/topics/sales-skills

5. ជំនាញសេវាកម្មអតិថិជន

ជំនាញសេវាកម្មអតិថិជន ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកធ្វើឱ្យអាជីវកម្មទទួលបានភាពរីកចម្រើន និងជោគជ័យបានយ៉ាងឆាប់រហ័ស ពីព្រោះជំនាញនេះអាចបង្កើនអតិថិជនថ្មីៗបានច្រើន ជួយជំរុញផ្នែកធ្វើទីផ្សារ បង្កើនចំនួនអតិថិជនដ៏ស្មោះត្រង់បានច្រើន និងអាចរក្សាអតិថិជនទាំងថ្មី ទាំងចាស់ឱ្យប្រើប្រាស់ផលិតផលសេវាកម្មនៅក្រុមហ៊ុនរបស់អ្នកជានិរន្ត។ បន្ថែមពីនេះ វាក៏ជាផ្នែកមួយក្នុងការជួយបន្ថែមគុណតម្លៃលើផលិតផលឬសេវាកម្មរបស់អ្នក តាមរយៈការចេះដោះស្រាយជាមួយអតិថិជន ចេះណែនាំផលិតផលសេវាកម្មដ៏ល្អជូនអតិថិជន ចេះឆ្លើយតបរាល់ចម្ងល់ ឬបញ្ហានានារបស់អតិថិជន និងតែងតែផ្ដល់នូវបទពិសោធន៍ល្អៗជាមួយអតិថិជន។

សិក្សាជំនាញសេវាកម្មអតិថិជន៖ https://www.linkedin.com/learning/topics/customer-service-3

6. ជំនាញទីផ្សារឌីជីថល

សម័យនេះ គឺជាសម័យឌីជីថល ហេតុនេះប្រសិនបើម្ចាស់អាជីវកម្មខ្នាតតូចនៅតែមិនទាន់មានការយល់ដឹងផ្នែកទីផ្សារឌីជីថលទៀត ហើយព្យាយាមប្រើប្រាស់យុទ្ធសាស្រ្តបែបប្រពៃណី នោះអាជីវកម្មនឹងមិនអាចដើរទាន់សម័យកាល និងមិនរីកចម្រើនបានលឿនឡើយ។ បន្ថែមពីនេះ មនុស្សបច្ចុប្បន្នក៏កំពុងមានភាពពេញនិយមក្នុងការប្រើប្រាស់ប្រព័ន្ធអនឡាញ ហើយក្នុងនោះសុទ្ធសឹងជាសម្រុកអតិថិជនរបស់អ្នក ដូច្នេះប្រសិនបើនៅតែរឹងរុសមិនបំម្លែងខ្លួនឯងឱ្យមានជំនាញនេះ ឬប្រើប្រាស់ទីផ្សារឌីជីថលនោះទេ នោះអាជីវកម្មរបស់អ្នកនឹងបាត់បង់ឱកាសរីកចម្រើនជាច្រើន។ បន្ថែមពី ម្ចាស់អាជីវកម្មត្រូវមានចំណេះដឹងផ្នែកទីផ្សារឌីជីថលមួយចំនួនដូចជា SEO ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត និងអ្វីៗជាច្រើនទៀតដើម្បីដឹកនាំអាជីវកម្មឱ្យឆ្ពោះទៅកាន់ភាពរីកចម្រើន។

សិក្សាជំនាញទីផ្សារឌីជីថល៖ https://olympus.mygreatlearning.com/courses/11107

និង https://www.linkedin.com/learning/search?keywords=Digital%20Marketing%20

ពាណិជ្ជកម្ម

សញ្ញាបញ្ជាក់ថា អ្នកមិនបានស្រលាញ់ខ្លួនឯងឱ្យបានច្រើនឡើយ

0
សញ្ញាបញ្ជាក់ថា អ្នកមិនបានស្រលាញ់ខ្លួនឯងឱ្យបានច្រើនឡើយ

មនុស្សគ្រប់គ្នា តែងតែនិយាយថាពួកគេស្រលាញ់ខ្លួនឯង ព្រមទាំងនិយាយណែនាំអ្នកនៅក្បែរខ្លួនថា ត្រូវចេះស្រលាញ់ខ្លួនឯងឱ្យបានច្រើន ប៉ុន្តែពួកគេមិនដឹងទេថា ពួកគេស្រលាញ់ខ្លួនឯងកម្រិតណាឱ្យពិតប្រាកដ ដោយពួកគេគ្រាន់តែបាននិយាយថា ស្រលាញ់ខ្លួនឯង តែអាចសកម្មភាពជាក់ស្ដែងមិនទាន់ស្រលាញ់ខ្លួនឯងក៏ថាបាន។ ហេតុដូចនេះ នៅក្នុងខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវសញ្ញាមួយចំនួនដែលអ្នកអាចឆ្លុះបញ្ចាំងអំពីខ្លួនឯងបានថា អ្នកមិនទាន់ស្រលាញ់ខ្លួនឯងបានច្រើននោះទេ។

1. អ្នកមានអារម្មណ៍ថា អ្នកគឺជានរណាឱ្យប្រាកដ

ការដែលស្គាល់ខ្លួនឯងជានរណាយ៉ាងពិតប្រាកដ ជាផ្នែកមួយដែលមនុស្សគ្រប់គ្នាត្រូវដឹងអំពីខ្លួនឯង ប៉ុន្តែប្រសិនបើយើងនៅតែមានអារម្មណ៍ថាមិនដឹងខ្លួនឯងជានរណាឱ្យពិតប្រាកដផង ច្បាស់ណាស់អ្នកនឹងតែងតែគ្មានភាពជឿជាក់ គ្មានការសប្បាយចិត្តពេញលេញនៅក្នុងកាលៈទេសៈណាមួយ មិនតែងតែព្យាយាមធ្វើអ្វីដើម្បីបំពេញចិត្តខ្លួនឯង និងធ្វើសកម្មភាពនានាដែលសរបញ្ជាក់ថាអ្នកមិនទាន់បានស្រលាញ់ខ្លួនឯងបានច្រើនឡើយ។

ហេតុអ្វីគ្រាន់តែមានអារម្មណ៍ថា ខ្លួនឯងជានរណាឱ្យពិតប្រាកដ ក៏បញ្ជាក់ថាអ្នកមិនស្រលាញ់ខ្លួនឯងបានច្រើន? ពីព្រោះកាលណាអ្នកមិនដឹងថាខ្លួនឯងជានរណាឱ្យពិតប្រាកដផង ច្បាស់ណាស់អ្នកនឹងមិនសូវជឿជាក់លើខ្លួនឯងក្នុងការធ្វើសកម្មភាពនានាដើម្បីសម្រេចគោលដៅនៅក្នុងជីវិត មិនហ៊ានបង្ហាញពីអ្វីជាភាពពិតរបស់ខ្លួនឯងទៅកាន់ពិភពលោក និងតែងតែធ្វើអ្វីតាមតែអារម្មណ៍ ដោយគ្មានគោលដៅជាក់លាក់។

2. រស់នៅក្នុងភាពអវិជ្ជមាន ច្រើនជាងភាពវិជ្ជមាន

ជីវិតរបស់មនុស្សម្នាក់ៗតែងតែមានទាំងសេចក្ដីសុខ និងសេចក្ដីទុក្ខ ហើយវាក៏អាស្រ័យលើផ្នត់គំនិតរបស់មនុស្សម្នាក់ៗផងដែរថា តើពួកគេចង់ធ្វើសកម្មភាពផ្ដោតលើក្ដីសុខច្រើនជាង ឬក្ដីទុក្ខច្រើនជាង? ហេតុដូចនេះ ប្រសិនបើអ្នកចង់ដឹងថាអ្នកស្រលាញ់ខ្លួនឯងបានច្រើនឬអត់ អ្នកអាចសង្កេតពីស្ថានភាពជីវិតរស់នៅរបស់អ្នក ថាតើជីវិតរបស់អ្នកកំពុងស្ថិតនៅភាពអាប់អួរច្រើនជាង ឬភាពស្រស់បំព្រងច្រើនជាង? ប្រសិនបើអាប់អួរច្រើនជាង នោះអ្នកកំពុងតែធ្វើបាបខ្លួនឯងដោយធ្វើឱ្យខ្លួនឯងស្ថិតនៅភាពអវិជ្ជមាន ភាពសោកសៅ និងភាពមិនអាចរីកចម្រើនទៅមុខ ប៉ុន្តែបើភាពស្រស់បំព្រងច្រើនជាង នោះមានន័យថាអ្នកកំពុងស្រលាញ់ខ្លួនឯងបានច្រើន ពីព្រោះអ្នកព្យាយាមធ្វើសកម្មភាពទាំងឡាយណាដែលធ្វើឱ្យជីវិតរបស់អ្នកស្ថិតនៅក្នុងភាពវិជ្ជមាន និងតែងតែធ្វើអ្វីដើម្បីបំពេញចិត្តខ្លួនឯង ព្រមទាំងធ្វើអ្វីដោយផ្ដោតលើការសម្រេចនូវគោលដៅជីវិតផ្ទាល់ខ្លួន ជាពិសេសចេះបង្កើតក្ដីសុខឱ្យខ្លួនឯងបានច្រើន ដោយព្យាយាមរស់នៅជាមួយតែភាពវិជ្ជមាន។

3. មិនខ្វល់ពីសុខភាពខ្លួនឯងជាចម្បង

សុខភាពជារឿងសំខាន់ណាស់ ប្រសិនបើនរណាមានចំណេះដឹងជ្រៅជ្រះកម្រិតណាក៏ដោយ ប៉ុន្តែបើបណ្ដោយឱ្យសុខភាពធ្លាក់ដល់ដំណាក់កាលមិនល្អ ក៏ជារឿងមិនល្អដែរ ហើយវាក៏ជាផ្នែកមួយដែលសរបញ្ជាក់ថាអ្នកមិនស្រលាញ់ខ្លួនឯងបានច្រើននៅឡើយ។ អ្នកត្រូវដឹងថា មនុស្សដែលស្រលាញ់ខ្លួនឯងច្រើន ជាទូទៅពួកគេខ្វាយខ្វល់អំពីសុខភាពរបស់ពួកគេណាស់ ហេតុនេះពួកគេតែងតែព្យាយាមធ្វើយ៉ាងណាឱ្យសុខភាពពួកគេបានល្អតាមដែរអាចទៅរួច ទោះបីជាដឹងថា​ គ្មាននរណាម្នាក់អាចគេចផុតពីការឈឺបានឡើយ គ្រាន់តែពួកគេព្យាយាមធ្វើឱ្យការឈឺនោះកើតឡើងក្នុងកម្រិតស្រាលបំផុត។ ដូច្នេះបើស្រលាញ់ខ្លួនឯង ត្រូវគិតគូរអំពីសុខភាពខ្លួនឯង មិនមែននិយាយថាស្រលាញ់ខ្លួនឯង ប៉ុន្តែតែងតែគេងយប់ជ្រៅ ញុំាអាហារមិនទៀងទាត់ និងចូលចិត្តធ្វើអ្វីដែលប៉ះពាល់ដល់សុខភាពជាបន្តបន្ទាប់។

4. ចូលចិត្តបង្អាប់ខ្លួនឯងជាមួយអ្នកដទៃ

ការបង្អាប់ ឬការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ វាជារឿងល្អ ប្រសិនបើអ្នកប្រៀបធៀបខ្លួនឯងហើយព្យាយាមពង្រឹងសមត្ថភាពឱ្យកាន់តែល្អ មិនមែនប្រៀបធៀបដើម្បីធ្វើឱ្យខ្លួនឯងបាក់ទឹកចិត្ត អស់សង្ឃឹម មានភាពច្រណែន និងធ្វើបាបខ្លួនឯងជាដើម។ ហេតុនេះ បើស្រលាញ់ខ្លួនឯង ត្រូវយល់អំពីខ្លួនឯង និងព្យាយាមធ្វើអ្វីដែលជាគោលដៅដែលអ្នកចង់បាន មិនមែនប្រៀបធៀបជាមួយនឹងអ្នកដទៃ ហើយធ្វើឱ្យខ្លួនឯងបោះបង់ ឬពិបាកចិត្តរាល់ថ្ងៃនោះឡើយ។ ចូររីករាយជាមួយនឹងបច្ចុប្បន្នដែលអ្នកមាន ហើយព្យាយាមធ្វើអ្វីគ្រប់យ៉ាងនូវអ្វីដែលអ្នកចង់សម្រេចបាននៅក្នុងជីវិត។

5. រស់នៅដោយគ្មានគោលដៅច្បាស់លាស់

ការដែលមានគោលដៅច្បាស់លាស់នៅក្នុងជីវិត សរបញ្ជាក់បានថា អ្នកនឹងកំពុងចង់ធ្វើអ្វីមួយដ៏ល្អបំផុតសម្រាប់ជីវិតរបស់អ្នក មិនមែនគ្រាន់តែរស់មួយថ្ងៃឱ្យបានមួយថ្ងៃនោះទេ ប៉ុន្តែរស់ដោយមានក្ដីស្រមៃ និងព្យាយាមធ្វើឱ្យក្ដីស្រមៃក្លាយជាការពិត។ អ្នកត្រូវដឹងថា អ្នកដែលរស់នៅជាមួយក្ដីស្រមៃ ឬមានគោលដៅច្បាស់លាស់ ជាមនុស្សដែលរីករាយបំផុតជាប្រចាំថ្ងៃ ព្រមទាំងមានថាមពលជាប្រចាំដើម្បីបំពេញនូវចំណង់ផ្ទាល់ខ្លួន មិនមែនចេះតែរស់ៗ និងធ្វើអ្វីតាមតែអារម្មណ៍ ឬតាមអ្នកដទៃ។

ពាណិជ្ជកម្ម