spot_img
spot_img
Home Blog Page 72

៥គន្លឹះដើម្បីដឹកនាំអាជីវកម្មខ្នាតតូចរបស់អ្នកឲ្យរួចផុតពីវិបត្តិ

0

នៅពេលដែលអ្នកក្លាយជាម្ចាស់អាជីវកម្មខ្នាតតូចម្នាក់ អ្នកនឹងដឹងថាវិបត្តិធ្ងន់ធ្ងរគឺមានកម្រិតណា។ ភ្លាមៗនោះក្រុមហ៊ុនរបស់អ្នកក៏ឈប់ទទួលបានចំណូល។ ច្បាប់ វីធីសាស្ត្រ និងទម្លាប់ដែលអ្នកធ្លាប់តែប្រើអស់ពេលជាយូរមកហើយក៏លែងមានប្រសិទ្ធភាពតទៅទៀត។ចំពោះខ្លួនអ្នកវិញដែលធ្លាប់តែជាសហគ្រិនដ៏មានភាពវ័យឆ្លាត និងក្លាហានម្នាក់ក៏ប្រែទៅជាអស់សង្ឃឹម។ អ្នកគឺស្ថិតនៅលើចំណុចមួយនៃការបាត់បង់ក្រុមហ៊ុនរបស់អ្នកបានប៉ុន្តែអ្នកបែរជាគ្មានយោបល់ថានឹងគួរធ្វើដូចម្តេច។

កំហុសដ៏គួរឲ្យខ្លាចមួយ

នៅពេលដែលខ្ញុំបានផ្លាស់ប្តូរទីលំនៅពីទ្វីបអឺរ៉ុបមកកាន់សហរដ្ឋអាមេរិចនៅឆ្នាំ២០១២ មហិច្ឆតារបស់ខ្ញុំគឺខ្ពស់។ ខ្ញុំគឺជាសហគ្រិនដែលមានភាពជោគជ័យម្នាក់ដែលធ្លាប់គ្រប់គ្រងភ្នាក់ងារទីផ្សារសម័យទំនើប (Singree.com) ឲ្យក្លាយទៅជាក្រុមហ៊ុនខ្នាតមធ្យម។ ខ្ញុំមានផែនការណ៍ជាច្រើននិងបេសកកម្មដ៏រឹងមាំមួយ។ ប៉ុន្តែអ្វីដែលខ្ញុំមិនមាននោះគឺការស្វែងយល់ឲ្យច្បាស់ពីអ្វីដែលភ្នាក់ងារនិងនិយោជិករបស់ខ្ញុំប៉ិនប្រសប់បានដោយគ្មានខ្ញុំដែលវាជាកំហុសមួយ។ អនុញ្ញាតឲ្យខ្ញុំបានពន្យល់អ្នកទាំងអស់គ្នាដូចខាងក្រោម។

ខ្ញុំបានចាប់ផ្តើម Singree.com នៅពាក់កណ្តាលឆ្នាំ២០០៨-២០០៩នៃវិបត្តិសេដ្ឋកិច្ច។ នៅពេលដំបូង ខ្ញុំគ្រប់គ្រងអាជីវកម្មខ្លួនឯង ប៉ុន្តែខ្ញុំគឺមានមហិច្ឆតានិងមានការផ្ចិតផ្ចង់ណាស់ចំពោះសកម្មភាពរបស់ខ្ញុំទាំងឡាយ។ ខ្ញុំបានធ្វើការយ៉ាងស្វិតស្វាញ២៤ម៉ោងក្នុងមួយថ្ងៃនិង៧ថ្ងៃក្នុងមួយសប្តាហ៍។ ពេលវេលាផុតទៅ Singree.com បានលូតលាស់យ៉ាងឆាប់រហ័សដែលខ្ញុំអាចជួលអ្នកជំនាញទីផ្សារសម័យទំនើបនិងការអភិវឌ្ឍន៍ ១៨ នាក់ទៀត។ ខ្ញុំពិតជាមានមោទនភាពណាស់។ រីឯការផ្លាស់ប្តូរទៅកាន់សហរដ្ឋអាមេរិកដើម្បីពង្រឹងតំណែងជាភ្នាក់ងារវាហាក់បីដូចជារឿងធម្មតា។ អ្វីដែលខ្ញុំដឹងគឺការធ្វើបែបហ្នឹងគឺបានបំផ្លាញអ្វីៗគ្រប់យ៉ាងដែលខ្ញុំមាន។

ខ្ញុំគឺជាមនុស្សដែលពូកែខាងធ្វើអ្វីច្រើនក្នុងពេលតែមួយ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ខ្ញុំបានជួយនិយោជិករបស់ខ្ញុំឲ្យធ្វើការងាររបស់ពួកគេ​ ប៉ុន្តែពួកគេស៊ាំនឹងឲ្យខ្ញុំដោះស្រាយបញ្ហាទាំងអស់របស់ពួកគេ។​ ហេតុនេះហើយ វាគឺជារឿងដែលចៀសមិនរួចដែលភ្នាក់ងារទាំងនោះពិបាកនឹងបែងចែកការងារ នៅពេលខ្ញុំបានផ្លាស់ទៅនៅសហរដ្ឋអាមេរិក។

នៅពេលដែលនៅជាម្ចាស់អាជីវកម្មខ្នាតតូច ខ្ញុំមានបញ្ហាជាមួយនឹងការបែងចែកអំណាច។​ ខ្ញុំមិនបានខ្លាចអ្វីឡើយ។​ ខ្ញុំពិតជាចាប់អារម្មណ៍ទៅលើអ្វីៗគ្រប់យ៉ាងដែលក្រុមហ៊ុនដំណើរការ។ នៅពេលដែលខ្ញុំនៅឯទីក្រុងញូវយ៉ក (New York) ប៉ុន្តែខ្ញុំមិនអាចជួយសង្គ្រោះបានភ្នាក់ងាររបស់ខ្ញុំបានឡើយ ព្រោះថាSingree.com មិនអាចដំណើរការទៅមុខបានទេដោយគ្មានខ្ញុំ។​ ហេតុនេះហើយខ្ញុំត្រូវប្រញាប់ដោះស្រាយបញ្ហានេះជាបន្ទាន់។ ខាងក្រោមនេះជាអ្វីដែលខ្ញុំបានធ្វើ ៖

វិធីសាស្ត្រដើម្បីដោះស្រាយវិបត្តិ

ចូរកុំខ្លាចឲ្យសោះ! មានវិធីសាស្ត្រជាច្រើនដើម្បីជួយអ្នកនិងក្រុមហ៊ុនរបស់អ្នកដើម្បីឆ្លងកាត់ពេលវេលាដ៏តានតឹងបែបនេះ ហើយថ្ងៃនេះខ្ញុំនឹងលើកវាយកមកបកស្រាយទៅកាន់អ្នក។ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងពន្យល់ពីរបៀបគ្រប់គ្រងវិបត្តិមុនពេលដែលវាបំផ្លាញអាជីវកម្មរបស់អ្នកជាមួយនឹងគន្លឹះទាំង ៥ ខាងក្រោម​ ៖

១.ទទួលថាអ្នកមានបញ្ហា

អ្នកនឹងមិនអាចដោះស្រាយបញ្ហាបានទេបើអ្នកមិនសារភាពថាទទួលថាអ្នកពិតជាបានជួបប្រទះនឹងបញ្ហា។​ អ្នកប្រហែលជាដឹងថាបញ្ហានោះពិបាកប៉ុន្តែអ្នកមិនអាចធ្វើអ្វីបានក្រៅពីនៅស្ងៀម។ ហេតុអ្វី? ពីព្រោះអានុភាពនៃការបដិសេធគឺវាមានភាពខ្លាំងក្លា។ អ្នកត្រូវបានបង្អាក់ដោយខួរក្បាលរបស់អ្នកថាមិនត្រូវលើកពីបញ្ហានោះយកមកគិតទេ។

វាពិតជាមានភាពងាយស្រួលណាស់ដែលយើងភ្ជាប់អតីតកាលពីអ្វីដែលក្រុមហ៊ុនរបស់អ្នកធ្លាប់មានជ័យជំនះយ៉ាងធំ ប៉ុន្តែតើវាពិតជាអាចឲ្យអ្នកដោះស្រាយជាមួយបញ្ហានៅចំពោះមុខបានដែរឬទេ? ចម្លើយនោះគឺមិនអាចទៅរួចទេ!​ យើងត្រូវផ្តោតទៅលើបច្ចុប្បន្នភាព មិនមែនទាំងអតីតកាលនិងពេលអនាគតឡើយដែលអាចជួយអ្នកឲ្យគ្រប់គ្រងវិបត្តិនេះបាន។

មានតែពេលដែលអ្នកជឿជាក់ថាអ្នកគឺត្រូវទទួលខុសត្រូវលើការបណ្តោះអាជីវកម្មរបស់អ្នកចេញពីវិបត្តិទេទើបអាចឲ្យអ្នកឈានចូលជំហានដោះស្រាយបញ្ហាពិតប្រាកដ។

ចងចាំថា៖ ការបដិសេធចំពោះបញ្ហាមិនអាចជួយអ្វីបានទេ។ មិនដែលលើកបញ្ហាយកមកគិតក៏មិនអាចដោះស្រាយអ្វីបានដែរ​ មានតែការអនុវត្តទេទើបអាចជួយបាន។

២.ធ្វើឲ្យកម្លាំងពលកម្មរបស់អ្នកកាន់តែប្រសើរ

នៅទីនេះចង់សំដៅយើងត្រូវបណ្តេញចេញនិយោជិកនិងដែលមិនឲ្យតម្លៃចំពោះក្រុមហ៊ុនរបស់អ្នក។ ស្ថានភាពពិបាក ជម្រើសក៏ពិបាកដែរ ហើយអ្នកនឹងត្រូវតែមានអានុភាពគ្រប់គ្រាន់ដើម្បីជម្រុះចោលនូវបុគ្គលិកណាដែលមិនមានប្រសិទ្ធភាពចំពោះក្រុមហ៊ុនរបស់អ្នក។

អាជីវកម្មតូចៗចំណាយអស់ប្រហែល២០ភាគរយនៃចំណូលរបស់ខ្លួនទៅលើប្រាក់ខែបុគ្គលិកហើយពេលដែលជួបវិបត្តិ អ្នកត្រូវបង្ខំចិត្តកាត់បន្ថយចំណាយដើម្បីរស់។ ផ្ទុយមកវិញ ហេតុផលចាំបាច់ថាហេតុអ្វីក៏អ្នកនៅតែបន្តជួលនិយោជិកដែលមិនមានប្រសិទ្ធភាពហើយវាមិនមែនជារឿងថវិកាទេ តែជារឿងប្រសិទ្ធផលលើប្រតិបត្តិការរបស់ក្រុមហ៊ុនអ្នកវិញ។

ចូរស្រមៃថាបើអ្នកមានអ្នកធ្វើគម្រោងដែលមិនអាចបញ្ចប់គម្រោងឲ្យអ្នកទាន់ពេលបាន។​តើអ្នកនៅតែផ្តល់ឱកាសឲ្យគាត់ម្តងទៀតដែរទេ? ពិតមែនហើយអ្នកនឹងផ្តល់ឱកាសឲ្យគេបើអ្នកមានថវិកាច្រើនក៏ប៉ុន្តែនៅពេលដែលអាជីវកម្មរបស់អ្នកគឺស្ថិតនៅក្នុងស្ថានភាពខ្សត់ថវិកា សូមកុំរង់ចាំអី! បិទគម្រោងនិងបណ្តេញអ្នកធ្វើគម្រោងនោះទៅ។ អ្នកបានចំណាយធនធានមហាសាល។​ សូមកុំធ្វើឲ្យមានកំហុសនៃការចំណាយលុយនិងថែមទាំងធ្វើឲ្យបាត់បង់ក្តីសង្ឃឹមចំពោះក្រុមហ៊ុនទាំងមូល។

អ្នកអាចថាតែងតែមានចិត្តសន្តោសប្រណីចំពោះបុគ្គលិករបស់អ្នក ប៉ុន្តែអ្នកប្រាកដអត់ថាពួកគេបានតបស្នងមកលើអ្នកវិញ? ចម្លើយនោះគឺអត់ទេ។ សូមកុំព្យាយាមធ្វើជាមនុស្សម្នាក់ដែលល្អពេក។ នៅប៉ុន្មានខែចុងក្រោយនេះអ្នកអាចនឹងមានភាពចលាចលនៅក្នុងក្រុមហ៊ុន ហេតុនេះអ្នកគួរតែបណ្តេញអ្នកដែលគ្មានប្រសិទ្ធភាពចេញជាជាងការបាត់បង់បុគ្គលិកល្អនៅពេលក្រោយ។

គ្មាននរណាម្នាក់ត្រូវធ្វើការដោយគ្មានប្រាក់កម្រៃទេ។ និយោជិករបស់អ្នកត្រូវការចិញ្ចឹម ដូច្នេះហើយរឿងល្អបំផុតដែលអ្នកគួរតែធ្វើនោះគឺត្រូវតែមានភាពស្មោះត្រង់ជាមួយពួកគេ។ ការកាត់ចោលនិងធ្វើឲ្យប្រសើររហូតដល់កញ្ចប់ថវិការបស់អ្នកមានតុល្យភាពមកវិញ។ សរុបមកក្រុមហ៊ុនផ្សេងក៏ធ្វើបែបនេះដូចគ្នា។

៣.កាត់បន្ថយចំណាយ

នៅពេលដែលក្រុមហ៊ុនរបស់អ្នកទទួលរងសម្ពាធពីវិបត្តិ អ្នកគួរតែកាត់គម្រោងណាដែលមិនបានផ្តល់ប្រាក់ចំណេញឬប្រាក់កម្រៃសមរម្យ។ អ្នកគួរតែកាត់បន្ថយការងារដែលមិនមានប្រសិទ្ធភាព ហើយថែមទាំងកាត់គម្រោងណាដែលផ្តល់ប្រាក់ចំណេញមានសក្តានុពលតែស្រូបទាញលុយចេញពីកញ្ចប់ថវិការបស់អ្នកខ្លាំងដែរ។

ចូរកាត់គម្រោងទាំងនោះចោលពីដោយគ្មានការស្ទាក់ស្ទើរពីព្រោះវាមានសក្តានុពលធ្វើឲ្យក្រុមហ៊ុនយើងក្ស័យធនបាន។ សូម្បីតែក្រុមហ៊ុនដែលធំមហាសាលនិងមានទ្រព្យច្រើន (ឧទាហរណ៍Google) ក៏បានកាត់បន្ថយការចំណាយដើម្បីទៅដល់គោលដៅរបស់ពួកគេដែរ។ ចូរកុំភ្លេចឲ្យសោះថាគម្រោងដែលកាន់តែរង់ចាំយូរគឺកាន់តែចំណាយច្រើន។

៤.ផ្តល់អទិភាពឲ្យគម្រោងដែលបង្កើតចំណូល

បន្ទាប់ពីអ្នកកាត់បន្ថយគម្រោងនិងបុគ្គលិកដែលគ្មានប្រយោជន៍បានហើយ វាដល់ពេលដែលត្រូវធ្វើរឿងដែលអ្នកមិនអាចកម្ចាត់ចោលបានឲ្យកាន់តែប្រសើរឡើង។ វាអាចជាគម្រោងការណ៍ដែលសំខាន់បំផុតហើយនិងនិយោជិកដែលមានសម្ថភាពបំផុត។

បច្ចុប្បន្នចូរបង្កើនប្រសិទ្ធក្រុមហ៊ុនរបស់អ្នកដោយការវិនិយោគនូវធនធានទាំងអស់របស់អ្នកទៅលើគម្រោងដែលអាចបង្កើតចំណូលបាន មិនមែនមានតែសក្តានុពលប៉ុណ្ណោះទេ។ គម្រោងទាំងនេះអាចធ្វើឲ្យអាជីវកម្មរបស់អ្នកដំណើរការទៅមុខបាន។ ចូរយកចិត្តទុកដាក់ជាពិសេសទៅលើពួកវានិងបែងចែកអ្នកជំនាញបំផុតរបស់អ្នកធ្វើការងារនោះ។

ចូរចងចាំថា៖ អ្នកត្រូវរៀនកាត់ចោលនូវរឿងរ៉ាវដែលមិនបានការនិងឲ្យអទិភាពទៅលើគម្រោងដែលត្រូវធ្វើ។

៥. ដោះស្រាយជាមួយបញ្ហាហើយត្រៀមខ្លួនរួចជាស្រេចដើម្បីរៀន

លោកវីនស្តុន ឆឺចឈីលមានប្រសាសន៍ថា “កុំខ្ជះខ្ជាយវិបត្តិដ៏ល្អ” ។​ គាត់និយាយពិតជាត្រឹមត្រូវណាស់។ វិបត្តិឬបញ្ហាគឺជាឳកាសដ៏ល្អដើម្បីពង្រីកចំណេះដឹង មានដំណោះស្រាយថ្មី និងបន្តទៅមុខ។

អ្នកអាចដោះស្រាយជាមួយនឹងបញ្ហាដូចជាការចំណាយដ៏ធំ គម្រោងដែលមិនផ្តល់ប្រាក់ចំណេញ និងនិយោជកដែលគ្មានប្រសិទ្ធភាពបានប៉ុន្តែដំបូងបង្អស់ អ្នកត្រូវការរៀនសូត្រពីការដើរចេញពីស្ថានភាពស្មុគស្មាញជាមុនសិន។ អ្នកកាន់តែក្លាយជាសហគ្រិនល្អជាពិសេសនៅក្នុងកំឡុងពេលមានវិបត្តិ អ្នកក៏កាន់តែមានឱកាសខ្ពស់ធ្វើឲ្យក្រុមហ៊ុនរបស់អ្នកឈានទៅកាន់ចំណុចសក្តានុពលដែរ។

ទីមួយ អ្នកត្រូវរៀនគ្រប់គ្រងខ្លួនឯង។ អ្នកគ្រប់គ្រងដែលតែងតែស្រែកដាក់បុគ្គលិកគឺមិនមែនជារឿងល្អទេជាពិសេសនៅក្នុងស្ថានភាពលំបាកបែបនេះ។ អ្នកត្រូវរៀនគ្រប់គ្រងកំហឹងខ្លួនឯងនិងប្រមូលផ្តុំអារម្មណ៍មកដោះស្រាយបញ្ហា។

ទីពីរ អ្នកត្រូវរៀនរិះរកវិធីសាស្ត្រនិងប្រកបដោយភាពច្នៃប្រឌិត។ សូមផ្តោតអារម្មណ៍ទៅលើការការគ្រប់គ្រងអាជីវកម្មរបស់អ្នកនិងបញ្ឈប់ភាពរសាប់រសល់ព្រោះថាវាមិនត្រឹមតែជួយឲ្យអ្នកមិនបានយកចិត្តទុកដាក់ទៅលើបញ្ហាពិតប្រាកដប៉ុណ្ណោះទេថែមទាំងជួយឲ្យអ្នកក្លាយជាអ្នកដឹកនាំដ៏ពិតប្រាកដ មិនមែនស្ថិតនៅក្រោមសម្ពាធអ្វីមួយ។

ទីបី អ្នកត្រូវរៀនធ្វើជាមនុស្សម្នាក់ដែលអាចបត់បែនបាននិងងាយផ្លាស់ប្តូរ។ អ្នកនឹងមិនដឹងទេថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើង។ ហេតុនេះនៅពេលដែលមានរឿងដែលនឹកស្មានមិនដលកើតឡើង ចូរព្យាយាមគិតពីផែនការសាឡើងវិញនិងបោះជំហានទៅមុខ។ ចូរកុំនៅគាំងជាប់ជាមួយយុទ្ធសាស្ត្រណាដែលមិនមានផលប្រយោជន៍ឲ្យសោះ។

ការគ្រប់គ្រងវិបត្តិជាការសិក្សាទៅលើអ្វីដែលថ្មី។ ចូរប្រើប្រាស់ជំនាញថ្មីទាំងនេះដើម្បីបង្កើតភាពខុសប្លែកចំពោះអាជីវកម្មរបស់អ្នក។

ការដោះស្រាយជាមួយបញ្ហាគឺមិនមែនជារឿងងាយស្រួលទេ ជាពិសេសនៅពេលដែលអ្នកខ្សត់ធនធាន។ តែទោះបីជាយ៉ាងណាក៏ដោយ បើអ្នកដឹងពីរបៀបនៃការឆ្ពោះទៅមុខនិងបានតាំងចិត្តជាស្រេចដើម្បីដោះស្រាយបញ្ហា បញ្ហាមួយចំនួនអាចក្លាយជាឱកាសដើម្បីអភិវឌ្ឍជំនាញនៃលការគ្រប់គ្រងអាជីវកម្ម អាចក្លាយជាមនុស្សម្នាក់ដែលកាន់តែឆ្លាតនិងដឹកនាំក្រុមហ៊ុនទៅរកភាពជោកជ័យ។

ប្រភព៖ www.business.com

 

 

 

 

ពាណិជ្ជកម្ម

ឱកាសចុះ​កម្ម​សិក្សា​ជាមួយ​គំនិត

ពាណិជ្ជកម្ម

វិធីសាស្ត្រនៃការដោះស្រាយបញ្ហានៅកន្លែងធ្វើការក្នុងនាមជាអ្នកគ្រប់គ្រង

0

ក្នុងនាមជាអ្នកគ្រប់គ្រង ពិតណាស់ដែលអ្នកត្រូវចេះវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហា។ បើសិនជាបញ្ហានោះបានកើតឡើងនៅក្នុងអង្គភាពហើយអ្នកនៅក្រោមបង្គាប់របស់អ្នកមិនអាចដោះស្រាយបានទេ ចង់ឬមិនចង់អ្នកត្រូវតែដោះស្រាយបញ្ហានោះឲ្យបានសម្រេចដោយមានប្រសិទ្ធភាព តម្លាភាពនិងត្រឹមត្រូវថែមទៀតផង។

មនុស្សភាគច្រើនពេលជួបប្រទះបញ្ហា គេតែងមានភាពភ័យខ្លាច រួចហើយក៏គេចវេសមិនព្រមរកដំណោះស្រាយ។ មួយវិញទៀតគេតែងរកដំណោះស្រាយចំពោះបញ្ហានោះភ្លាមៗដែលវាជាកំហុសមួយព្រោះគេមិនបានសិក្សាស្វែងយល់ពីឬសគល់នៃបញ្ហានោះឲ្យបានជាក់លាក់។ ជាពិសេសគេចូលចិត្តបន្ទោសអ្នកដទៃពីបញ្ហាដែលកើតមានឡើង។ អ្នកត្រូវចាំថាបញ្ហាអាចកើតមានឡើងគ្រប់ពេលទាំងអស់ ហើយការដោះស្រាយបញ្ហាបាន ជាការផ្លាស់ប្តូរដ៏ល្អនៅក្នុងស្ថាប័នព្រោះថា បើអ្នកដឹងថាការធ្វើបែបហ្នឹងវាមានបញ្ហា អ្នកនឹងមិនធ្វើទៀតទេ ហើយអ្នកនឹងរកផ្លូវផ្សេងដែលវាកាន់តែប្រសើរជាងវិធីចាស់ទៅទៀត។

បញ្ហាពិបាកឬងាយស្រួលក្នុងការដោះស្រាយអាស្រ័យលើបទពិសោធន៍ ចំណេះដឹង ភាពវ័យឆ្លាត និងភាពបត់បែននៃនិយោជកនោះមានដល់កម្រិតណា។ ស្របពេលដែលអ្នកចង់បានការរពង្រីកចំណេះដឹងបន្ថែមទាក់ទងនឹងការដោះស្រាយបញ្ហានៅកន្លែងការងារ គំនិតនឹងលើកយកវិធីសាស្រ្តជាជំហានៗដែលគេតែងប្រើក្នុងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព ៖

១. កត់សម្គាល់បញ្ហា ៖

 អ្នកត្រូវសិក្សាស្វែងយល់ពីឫសគល់បញ្ហាឲ្យបានច្បាស់លាស់ដោយអ្នកអាចបំបែកបញ្ហាជាផ្នែកតូចៗ។ ប៉ុន្តែអ្នកមិនត្រូវផ្តោតអារម្មណ៍តែលើបញ្ហានោះទេ ផ្ទុយមកវិញអ្នកត្រូវផ្តោតអារម្មណ៍លើដំណោះស្រាយព្រោះថាកាលណាក្នុងខួរក្បាលអ្នកគិតតែពីបញ្ហានោះអ្នកនឹងមានតែគំនិតអវិជ្ជមានហើយមិនអាចមើលឃើញដំណោះស្រាយដែលមានសក្តានុពលនោះឡើយ។ អ្នកអាចប្រើវិធីសួរនាំខ្លួនឯងឬអ្នកដទៃនូវសំណួរថា “ហេតុអ្វី?” ឲ្យបានច្រើនដង ព្រោះវាអាចឲ្យអ្នកដឹងពីចម្លើយពិតប្រាកដនៃបញ្ហារបស់អ្នកបាន។

២.​ ស្វែងយល់ពីតម្រូវការម្នាក់ៗ

អ្នកមិនត្រូវបំភ្លេចចោលតម្រូវការរបស់អ្នកដែលពាក់ព័ន្ធជាមួយបញ្ហានោះនោះទេ។ ដំណោះស្រាយដែលល្អបំផុតគឺធ្វើយ៉ាងណាអាចបំពេញចិត្តរបស់មនុស្សទាំងអស់នោះបានកាន់តែច្រើនកាន់តែល្អ។ ប៉ុន្តែអ្នកត្រូវប្រាកដថាដំណោះស្រាយរបស់អ្នកគឺគេសុទ្ធតែអាចទទួលយកបានទាំងអស់គ្នា ហើយវាជាដំណោះស្រាយដែលល្អនិងត្រឹមត្រូវ។

៣. កត់ត្រាដំណោះស្រាយតាមដែលអាចធ្វើបាន

ដូចដែលយើងបានសិក្សាពីតម្រូវការរបស់មនុស្សម្នាក់ៗរួចហើយ យើងឃើញថាដោយសារតែមនុស្សម្នាក់ៗតែងមានតម្រូវការខុសៗគ្នា ហេតុនេះអ្នកអាចកត់ត្រានូវតម្រូវការទាំងអស់ភ្ជាប់មកជាមួយដំណោះស្រាយផ្សេងៗគ្នាដែលអាចតម្រូវតាមចិត្តរបស់គេម្នាក់ៗ។ មួយវិញទៀតបើអ្នកគិតថាដំណោះស្រាយទាំងអស់នោះនៅមិនទាន់គ្រប់គ្រាន់ឬមិនទាន់ល្អបំផុតទេ អ្នកអាចជួបពិភាក្សាជាមួយបុគ្គលិកនិងអ្នកគ្រប់គ្រងឯទៀតដើម្បីទទួលបានបែបបទនៃការដោះស្រាយបញ្ហាថ្មីៗនិងកាន់តែមានប្រសិទ្ធភាពទ្វេឡើង។ ម្យ៉ាងទៀត អ្នកអាចសម្រាកបន្តិចហើយផ្លាស់ប្តូរពីការគិតដែលកាន់តែជ្រៅទៅៗទៅជាការគិតផ្លូវថ្មីមួយទៀត។ ថាមិនត្រូវអ្នកអាចបានដំណោះស្រាយដែលកាន់តែល្អក៏ថាបាន។

៤. វាយតម្លៃជម្រើសទាំងអស់

អ្នកត្រូវតែស្មោះត្រង់ ព្រោះថាការវាយតម្លៃនូវដំណោះស្រាយដែលរកបានមិនអាចទោរទន់ទៅរកមនោសញ្ចេតនា ចំណង់ចំណូលចិត្ត ឬភាពពេញចិត្តនិងមិនពេញចិត្តរបស់ខ្លួនអ្នកឬនរណាម្នាក់នោះទេ។ អ្នកត្រូវវាយតម្លៃតាមភាពជាក់ស្ដែងចំពោះគុណវិបត្តិនិងគុណសម្បត្តិរបស់ដំណោះស្រាយនោះ ព្រមទាំងបែងចែកវាទៅតាមលក្ខខណ្ឌតិចឬច្រើននៃគុណវិបត្តិនិងគុណសម្បត្តិរបស់វារៀងៗខ្លួន។

៥. ជ្រើសរើសជម្រើសមួយឬច្រើន

អ្នកត្រូវជ្រើសរើសជម្រើសមួយឬច្រើនដែលល្អបំផុត ផ្តល់គុណវិបត្តិតិចបំផុត ព្រមទាំងមានគុណសម្បត្តិច្រើនជាងគេ។ អ្នកអាចប្រើវិធីចងដំណោះស្រាយល្អៗដែលមានច្រើនក្នុងចង្កោមតែមួយដែលយើងគិតថាវាអាចយកទៅអនុវត្តដំណាលគ្នាបាន។ ឧទាហរណ៍ថាអ្នកចង់ពង្រីកអាជីវកម្មលក់សម្លៀកបំពាក់ដែលអាជីវកម្មចាស់លក់តែសម្លៀកបំពាក់សម្រាប់យុវវ័យ។ នៅពេលដែលអ្នកគិតថាអ្នកនឹងពង្រីកស្រាប់តែមានមតិជំទាស់ខុសៗគ្នាជាច្រើនពីនិយោជិកថាចង់ផ្លាស់ប្តូរការលក់សម្លៀកបំពាក់នោះទៅជារបស់កូនក្មេងផង យុវវ័យផង វ័យចំណាស់ផង។ ដោយឡែកសម្រាប់ដំណោះស្រាយរបស់អ្នក អ្នកអាចចងដំណោះស្រាយចំពោះបញ្ហានេះទៅជាការលក់សម្លៀកបំពាក់សម្រាប់មនុស្សគ្រប់វ័យដោយដាក់វាទៅតាមជាន់និងវ័យនីមួយៗផ្សេងៗគ្នា។

៦. សម្រេច ផ្សព្វផ្សាយ និងអនុវត្ត

បន្ទាប់ពីអ្នកបានជ្រើសរើសយកជម្រើសមួយឬច្រើនរួចមកហើយ អ្នកត្រូវតែប្រកាសប្រាប់ដល់អ្នកឯទៀតឲ្យពួកគេបានដឹងព្រមទាំងវាស់ស្ទង់ពីភាពពេញចិត្តរបស់គេម្នាក់ៗ និងចាត់វិធានការអនុវត្តដំណោះស្រាយនោះ។ បើអ្នកបានអនុវត្តដំណាក់កាលខាងលើបានល្អ នោះមកដល់ដំណាក់កាលនេះអ្នកនឹងមិនជួបប្រទះការប៉ះទង្គិចឡើយ។

៧. គ្រប់គ្រងដំណើរការនិងមានផែនការណ៍បម្រុង

ក្រោយពីអនុវត្តន៍ដំណោះស្រាយហើយ អ្នកមិនអាចទុកវាចោលនោះទេ អ្នកត្រូវតែគ្រប់គ្រងនិងតាមដានដំណើរការនោះឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារការថ្លោះធ្លោយដោយប្រការណាមួយ។ អ្នកត្រូវប្រាកដថាដំណើរការរបស់អ្នកប្រព្រឹត្តទៅបានល្អនិងអាចគ្រប់គ្រងភាពរអាក់រអួលបានទាន់ពេលវេលា។ មួយវិញទៀតអ្នកមិនត្រូវភ្លេចផែនការណ៍បម្រុងទេក្នុងករណីដែលដំណោះស្រាយនោះមិនទៅតាមអ្វីដែលអ្នកចង់បាន ហើយអ្នកក៏អាចបកទៅរកជំហានទីមួយបានដែរបើដំណោះស្រាយរបស់អ្នកគ្មានប្រសិទ្ធភាព។

បញ្ហាជាមិនមែនជារឿងគួរឲ្យខ្លាចនោះទេ។ វាគ្រាន់តែបង្ហាញប្រាប់អ្នកថាស្ថានភាពបច្ចុប្បន្នរបស់អ្នកខុសប្រក្រតីតែប៉ុណ្ណោះ ហើយអ្នកត្រូវរកវិធីផ្សេងមកប្រើជំនួសវិញ។

ពាណិជ្ជកម្ម

ចង់បើកអាជីវកម្មមែនទេ? ទាំងនេះជាអ្វីដែលអ្នកត្រូវតែធ្វើ!

0

បើអ្នកគិតថាអ្នកត្រៀមខ្លួនដើម្បីមានអាជីវកម្មខ្លួនឯងហើយ អ្នកត្រូវដឹងថាអ្នកត្រូវធ្វើអ្វីខ្លះ។ ខាងក្រោមនេះជាដំណាក់កាលដែលត្រូវធ្វើម្តងមួយជំហានៗ ៖

១. រិះរកគំនិតថ្មីៗ

រាល់អាជីវកម្មថ្មីចាប់ផ្តើមជាមួយគំនិតមួយដែលវាអាចកើតចេញពីអ្វីដែលអ្នកបានរៀនសូត្រចេះដឹង ឬមានមហិច្ឆតាចង់ធ្វើវា។ នៅពេលដែលអ្នកមានគំនិតហើយអ្នកត្រូវកត់ត្រាវាទុក ហើយព្យាយាមស្រាវជ្រាវថាមានក្រុមហ៊ុនណាខ្លះដែលស្ថិតនៅក្នុងវិស័យដែលអ្នកបានជ្រើសរើស។  បន្ទាប់មកអ្នកត្រូវរៀនពីអ្នកដឹកនាំក្រុមហ៊ុននោះនាពេលបច្ចុប្បន្នថាពួកគេកំពុងតែធ្វើអ្វី ហើយថាតើអ្នកអាចរកវិធីណាផ្សេងដែលអាចធ្វើវាឲ្យបានកាន់តែប្រសើរបានដែរឬអត់។

អ្នកអាចសាកល្បងជាមួយជម្រើសមួយទៀតគឺការទិញសិទ្ធិជួញដូរ ( franchise) នៃក្រុមហ៊ុនដែលមានស្រាប់។ អ្នកអាចមានឈ្មោះម៉ាកយីហោ និងគម្រូអាជីវកម្មរួចជាស្រេច ហើយអ្វីដែលអ្នកត្រូវការថែមទៀតនោះគឺទីតាំងល្អ និងមធ្យោបាយផ្សេងៗដើម្បីទទួលបានថវិកាផ្គត់ផ្គង់ប្រតិបត្តិការរបស់អ្នកតែប៉ុណ្ណោះ។

២. បង្កើតគម្រោងអាជីវកម្ម

អ្នកត្រូវការសួរសំណួរទាំងអស់នេះមកកាន់ខ្លួនឯងដើម្បីសរសេរជាគម្រោងអាជីវកម្មដ៏ល្អមួយដូចជា ៖ តើអាជីវកម្មរបស់អ្នកមានគោលបំណងអ្វី? នរណាដែលអ្នកនឹងលក់ឲ្យ? តើគោលដៅចុងបញ្ចប់របស់អ្នកជាអ្វី? តើអ្នកនឹងគ្រប់គ្រងហិរញ្ញវត្ថុចំពោះថ្លៃដើមនៃអាជីវកម្មដំបូងរបស់អ្នកដោយរបៀបណា? គម្រោងអាជីវកម្មជួយឲ្យអ្នកដឹងថាតើក្រុមហ៊ុនអ្នកនឹងត្រូវទៅណា? តើវាអាចយកឈ្នះស្ថានភាពលំបាកបានដូចម្តេច និងអ្វីដែលអ្នកត្រូវការដើម្បីជំនះឧបសគ្គបានដែរឬទេ?

៣. វាយតម្លៃហិរញ្ញវត្ថុរបស់អ្នក

ការចាប់ផ្តើមអាជីវកម្មត្រូវការចំណាយច្រើន ដូច្នេះអ្នកត្រូវកំណត់ថាអ្នកនឹងអាចមានប្រាក់គ្រប់គ្រាន់ដើម្បីចំណាយលើថ្លៃដើមទាំងអស់តាមវិធីណា។ តើអ្នកមានវិធីរកប្រភពថវិកាផ្គត់ផ្គង់ការចំណាយ ឬក៏ចង់ខ្ចីលុយគេធ្វើដើមទុនរកស៊ី? ទោះជាប្រើវិធីណាក៏ដោយ អ្នកត្រូវប្រាកដថាអ្នកមានប្រាក់គ្រប់គ្រាន់ក្នុងការចំណាយនៅពេលដែលអ្នកចាប់ផ្តើមធ្វើ មុនពេលទទួលបានប្រាក់ចំណេញ។​ មួយវិញទៀតអ្នកអាចរកថិវិកាពីវិនិយោគិនដើម្បីគាំទ្រដល់ដំណើរការអាជីវកម្មរបស់អ្នក។

៤. កំណត់រចនាសម្ព័ន្ធអាជីវកម្មស្របច្បាប់របស់អ្នក

​មុនពេលដែលអ្នកធ្វើការចុះបញ្ជីក្រុមហ៊ុនរបស់អ្នក អ្នកត្រូវសម្រេចចិត្តថាតើប្រភេទក្រុមហ៊ុនរបស់អ្នកគឺបែបណា។ អ្នកអាចចុះបញ្ជីទៅតាមកម្រិត ៤​ ខាងក្រោម ៖

  • សហគ្រាសឯកកម្មសិទ្ធិ ៖ បើអ្នកជាម្ចាស់តែម្នាក់ឯងនិងមានទំនួលខុសត្រូវចំពោះបំណុល និងកាតព្វកិច្ចទាំងអស់ដោយខ្លួនឯង។
  • សហគ្រាសសហកម្មសិទ្ធិ ៖ បើមានមនុស្ស២ឬ៣នាក់ដែលមានទំនួលខុសត្រូវជាម្ចាស់អាជីវកម្ម។
  • សាជីវកម្ម ៖ បើអ្នករកស៊ីចូលហ៊ុនជាមួយក្រុមហ៊ុនផ្សេងទៀត ដែលវាត្រូវបានគេលក់ភាគហ៊ុនពីម្ចាស់ដើមឲ្យម្ចាស់ឯទៀត។​
  • សាជីវកម្មបំណុលមានដែនកំណត់ ៖ វាជាសាជីវកម្មដែលមានសម្ព័ន្ធផ្សំចូលគ្នានិងមានការកាពារដោយស្របច្បាប់ពីសាជីវកម្ម។

៥. ការចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មនិងក្រសួងដែលពាក់ព័ន្ធ

ដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នកមានការទទួលស្គាល់ជាផ្លូវការ អ្នកត្រូវចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និង​ក្រសួងផ្សេងទៀតដែលពាក់ព័ន្ធ។ អ្នកត្រូវរៀបចំឯកសារផ្សេងៗដើម្បីគ្រប់គ្រាន់ក្នុងការដាក់បញ្ចូលឈ្មោះក្រុមហ៊ុនឬស្ថាប័នរបស់អ្នកចូលទៅក្នុងក្រសួងបាន។ ម្យ៉ាងទៀតអ្នកត្រូវដឹងថាការចុះបញ្ជីមិនមែនធ្វើឡើងតែនៅក្នុងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែវាអាចត្រូវការការចុះបញ្ជីពីក្រសួងផ្សេងទៀតដែលពាក់ព័ន្ធនឹងដំណើរការប្រតិបត្តិការការអនុវត្តន៍ការងាររបស់អ្នក។ ឧទាហរណ៍ថាអ្នកចង់បើកក្រុមហ៊ុនទេសចរណ៍ អ្នកត្រូវធ្វើការចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មរួចហើយក្រសួងទេសចរណ៍មួយទៀត។

៦. ជ្រើសរើសយកបច្ចេកវិទ្យារបស់អ្នក

អាជីវកម្មសព្វថ្ងៃត្រូវការឲ្យមានបច្ចេកវិទ្យាដើម្បីធ្វើប្រតិបត្តិការ។ ទំហំនៃការប្រើប្រាស់បច្ចេកវិទ្យាតូចឬធំអាស្រ័យលើទំហំនៃឧស្សាហកម្មក្នុងអាជីវកម្មរបស់អ្នកដូចគ្នា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏យ៉ាងហោចណាស់អ្នកត្រូវមានកុំព្យូរទ័រដើម្បីជួយសម្រួលដល់ការរៀបចំការងារ និងឯកសារផ្សេងៗរបស់អ្នកដែរ។ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា អ្នកត្រូវយល់ពីមុខងារអាជីវកម្មសំខាន់ៗដូចជា គណនេយ្យ ការទូទាត់វិក័យប័ត្រ ប្រព័ន្ធសុវត្ថិភាព ការស្តុកទុក ការប្រតិបត្តិការជាដើម។

ការចុះបញ្ជីមិនមែនធ្វើឡើងតែនៅក្នុងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែវាអាចត្រូវការការចុះបញ្ជីពីក្រសួងផ្សេងទៀតដែលពាក់ព័ន្ធនឹងដំណើរការប្រតិបត្តិការការអនុវត្តន៍ការងាររបស់អ្នក។

៧. ការទិញគោលការណ៍ធានារ៉ាប់រង

ការទិញធានារ៉ាប់រងដ៏ត្រឹមត្រូវសម្រាប់អាជីវកម្មគឺជាជំហានសំខាន់មួយដែលអ្នកគួរតែធ្វើមុនពេលអ្នកចាប់ផ្តើមដំណើរការ។ ការដោះស្រាយជាមួយឧបទ្ទវហេតុផ្សេងៗដូចជា ការខូចខាតទ្រព្យសម្បត្តិ ចោរលួច វិវាទជាមួយអតិថិជនដែលទាំងនេះសុទ្ធតែជារឿងធ្ងន់ធ្ងរបើវានឹងកើតឡើងដោយប្រការណាមួយ ហើយអ្នកត្រូវច្បាស់ថាអ្នកត្រូវបានគេការពារយ៉ាងត្រឹមត្រូវ។ ប្រសិនបើអ្នកមាននិយោជិកច្រើន អ្នកត្រូវមានធានារ៉ាប់រងប្រាក់សំណងនិងនិកម្មភាព។ អាជីវកម្មខ្នាតតូចភាគច្រើនត្រូវបានគេណែនាំឲ្យទិញធានារ៉ាប់រងបំណុលទូទៅដែលវាគ្របដណ្តប់ទៅលើផ្នែកមូលដ្ឋានគ្រឹះទាំង ៣ ដូចជា ការខូចខាតទ្រព្យសម្បត្តិ របួសរាងកាយ​ និងការរងរបួសដែលកើតមកលើខ្លួនអ្នកឬអ្នក​ឯទៀត។

៨. ជ្រើសរើសដៃគូរបស់អ្នកសហការ

ការដឹកនាំអាជីវកម្មវាអាចច្រើនលើសលប់ហួសពីព្រំដែនដែលអ្នកអាចគ្រប់គ្រងបាន។​ ហេតុនេះអ្នកត្រូវមានដៃគូពាណិជ្ជកម្មផ្សេងទៀតក្នុងការជួយសម្រួលប្រតិបត្តិការគ្នាទៅវិញទៅវិញមក។ នៅពេលដែលអ្នកជ្រើសរើសដៃគូពាណិជ្ជកម្ម អ្នកត្រូវតែមានការប្រុងប្រយ័ត្នជាទីបំផុត។​​​​​​​ អ្នកគួរតែស៊ើបប្រវត្តិឲ្យបានជាក់លាក់ឬរើសអ្នកដែលអាចទុកចិត្តបានមុនពេលសម្រេចចិត្តថាធ្វើការជាមួយក្រុមហ៊ុននោះ ព្រោះថាបើអ្នករើសយកដៃគូដែលត្រឹមអ្នកនឹងអាចរីកចម្រើនដល់ចំណុចសក្តានុពល តែបើអ្នករើសដៃគូមិនល្អវិញគេនឹងអាចទាញអ្នកទម្លាក់ចុះបានដូចគ្នា។

៩. កសាងក្រុមរបស់អ្នក

វាជារឿងសំខាន់ណាស់សម្រាប់អ្នកក្នុងការជួលក្រុមមនុស្សពូកែៗ និងល្អៗដើម្បីជួយឲ្យក្រុមហ៊ុនរបស់អ្នករីកដុះដាលទៅមុខបាន។ លោក Joe Zawadzki ជាស្ថាននិកនិងនាយកប្រតិបត្តិនៃ MediaMathមានប្រសាសន៍ថា “​ចូរចាំថាផលិតផលរបស់អ្នកគឺមនុស្សជាអ្នកបង្កើត។ អ្នកត្រូវកត់ចំណាំពីសមាជិកក្រុមម្នាក់ៗ ចន្លោះខ្វះខាត រកវិធីសាស្ត្រណាដែលអាចឲ្យម្នាក់ៗធ្វើការជាមួយគ្នាបាន បែងចែកតួនាទីនិងទំនួលខុសត្រូវការងារ ការផ្តល់មតិកែតម្រូវ ព្រមទាំងការធ្វើការងារជាមួយគ្នាបានទោះបីជាម្នាក់ៗមិនបាននៅជាមួយគ្នាក៏ដោយ។

 

១០. បើកបង្ហាញខ្លួនឯងនិងផ្សព្វផ្សាយ

អាជីវកម្មថ្មីថ្មោងដំណើរការទៅបានចាំបាច់ណាស់ត្រូវតែធ្វើឲ្យគេស្គាល់សិន។ តើអ្នកឲ្យគេទិញឬប្រើសេវាកម្មយើងដូចម្តេចបើគេមិនទាំងស្គាល់យើងផង? អ្នកអាចប្រើវិធីសាស្ត្រច្រើនយ៉ាងណាស់ក្នុងការផ្សព្វផ្សាយឲ្យគេស្គាល់យើងបានទាំងក្នុងប្រព័ន្ធអ៊ីនធឺរណែត(គេហទំព័រ បណ្តាញកំសាន្តសង្គម) ប្រព័ន្ធផ្សព្វផ្សាយ(វិទ្យុ ទូរទស្សន៍) និងការផ្សព្វផ្សាយខាងក្រៅ(ចែកខិត្តប័ណ្ណ បោះស្តង់លក់ជាដើម)។ មួយវិញទៀតអ្នកត្រូវមានម៉ាកយីហោ និងឈ្មោះក្រុមហ៊ុនដែលងាយចងចាំផងដែរ។

១១. ពង្រីកអាជីវកម្មរបស់អ្នក

ដើម្បីបង្កើតប្រាក់ចំណេញ អ្នកត្រូវការធ្វើឲ្យអាជីវកម្មរបស់អ្នកលូតលាស់តែវាត្រូវការពេលវេលានិងចំណាយកម្លាំងច្រើន។ អ្នកអាចរើសយកវិធីសហការជាមួយក្រុមហ៊ុនដទៃដើម្បីរីកចម្រើនទៅទាំងអស់គ្នា។ ម៉្យាងទៀតអ្នកក៏អាចធ្វើជាអ្នកឧបត្ថម្ភឲ្យកម្មវិធីសប្បុរសធម៌ដើម្បីឲ្យកេរ្តិ៍ឈ្មោះអ្នកល្បីសុះសាយតាមនោះដែរ។

ជាការពិតណាស់ ការចាប់ផ្តើមអាជីវកម្មជាការប្រថុយប្រថាននិងត្រូវជម្នះឧបសគ្គច្រើន ប៉ុន្តែកាលណាអ្នកមានឧបករណ៍និងពត៌មានដែលមានគុណភាពនោះអ្នកពិតជាអាចដើរលើផ្លូវធ្វើជាសហគ្រិនដ៏ជោគជ័យម្នាក់បាន។

ពាណិជ្ជកម្ម

ចំណុចបីយ៉ាងសម្រាប់បរិយាកាសការងារជោគជ័យ

នៅពេលបុគ្គលិកសប្បាយចិត្តនឹងការងារ ពួកគេយកចិត្តទុកដាក់ជាមួយអតិថិជន ហើយនៅពេលអតិថិជនពេញចិត្ត វាធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើន។ អាជីវកម្មគ្រប់ធុនតែងប្រាថ្នាឲ្យមានបុគ្គលិកដែលប្រើប្រាស់ជំនាញរបស់ខ្លួនយ៉ាងពេញទំហឹង មានការចុះសម្រុងគ្នា និងបង្កើតបរិយាការល្អៗជាមួយគ្នា ប៉ុន្តែសំណួរសួរថា តើអ្នកធ្វើយ៉ាងណាដើម្បីឲ្យមានបរិយាកាសការងារជោគជ័យ?ខាង​ក្រោម​នេះ​គឺជា​ចំណុច​មួយ​ចំនួនដែលអាច​បង្កើត​បរិយាកាស​ល្អ​នៅក្នុង​ក្រុមការងារ​បាន៖

  • ទទួលស្គាល់សារៈសំខាន់នៃភាពរីករាយ៖ ភាពសប្បាយរីករាយផ្តល់ភាពវិជ្ជមានដល់អាជីវកម្ម អតិថិជន និងបុគ្គលិក ព្រោះសប្បាយមានន័យថា មានថាមពល កម្លាំងចិត្តក្នុងការបំពេញការងារនៅក្នុងដៃ។ នៅពេលអ្នកមានការទទួលសមិទ្ធផលអ្វីមួយជាមួយក្រុម អ្នកអាចធ្វើការសាទរបន្តិចបន្តួច ដូចជាការជប់លៀង ឬដំណើរកំសាន្តជាដើម ថ្វីត្បិតតែវាគ្រាន់តែជារឿងតិចតួច ប៉ុន្តែវាធ្វើឲ្យមានភាពខុសប្លែកបាន។
  • ផ្តល់តម្លៃឲ្យបុគ្គលិកអ្នក៖ ជាទូទៅ ក្នុងក្រុមមួយតែងតែមានអ្នកដែលអៀនច្រើន និងលាក់ខ្លួនឯងពីចំណោមមនុស្ស។ ដូចនេះអ្នកគួរតែចាត់ទុកពួកគេស្មើៗគ្នា ដោយធ្វើការទំនាក់ទំនងជាមួយពួកគេជាលក្ខណៈបើកទូលាយនិងស្មោះត្រង់។ លើសពីនេះ អ្នកអាចបង្ហាញពួកគេពីចំណុចល្អ និងអាក្រក់របស់ពួកគេ និងឲ្យពួកគេដឹងថា អ្នករង់ចាំភាពជោគជ័យរបស់គេ និងតែងតែលើកទឹកចិត្តគេឲ្យមានជំនឿចិត្ត ទំនុកចិត្ត ព្រោះវាអាចឲ្យពួកគេប្រឹងប្រែងបំពេញការងាររឹតតែសកម្ម។
  • ផ្តល់ចំណេះដឹងបន្ថែម៖ អ្នកដឹកនាំត្រូវការការលើកទឹកចិត្តបុគ្គលិកឲ្យដើរផ្លូវដែលជាលក្ខណៈផ្ទាល់ខ្លួន និងមានការរីកចម្រើនជាវិជ្ជាជីវៈ។ អ្នកគួរចំណាយលុយខ្លះឲ្យសមាជិកក្រុមចូលរូមកម្មវិធីដូចជា វគ្គបណ្តុះបណ្តាល សិក្ខាសាលា ព្រឹត្តិការណ៍នានាជាដើម។
ពាណិជ្ជកម្ម

វិធីសាស្ត្រដើម្បីក្លាយជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ម្នាក់

0

ទីប្រឹក្សានាយកប្រតិបត្តិនិងជាស្ថានិកនៃ​ The Purposeful Culture Group លោក S. Chris Edmonds មានប្រសាសន៍ថា “សម្រាប់អ្នកដឹកនាំដើម្បី​ក្លាយជាមនុស្សដែលមានក្រមសីលធម៌ គេត្រូវប្រតិបត្តិចំពោះមនុស្សដោយរក្សាទំនុកចិត្ត ការគោរព និងសេចក្តីថ្លៃថ្នូរ។” ដើម្បីសម្រេចបាន អ្នកដឹកនាំត្រូវអនុវត្តតាមវិធីខាងក្រោមនេះ ៖

អ្នកដឹកនាំប្រកបដោយសីលធម៌ជាមនុស្សដូចម្តេច?

វប្បធម៌នៃការរក្សាសីលធម៌គឺមានចាប់ពីថ្នាក់ដឹកនាំកំពូលមក។លោក Thornton មានប្រសាសន៍ថា “អ្នកដឹកនាំដែលមានក្រមសីលធម៌គឺមានឥទ្ធិពលយ៉ាងធំសម្បើមដល់ឥរិយាបថមនុស្សនៅក្នុងអង្គភាពរបស់ពួកគេនិងអ្វីដែលគេអាចទទួលបាន។ អ្នកដឹកនាំដែលមានប្រសិទ្ធភាពផ្តោតអារម្មណ៍លើអ្វីដែលត្រឹមត្រូវនិងធ្វើជាគម្រូដល់អ្នកដែលនៅក្រោមបង្គាប់ថាគេនៅជាខ្នងបង្អែកចាំជួយ និងមិនកេងយកផលប្រយោជន៍តែម្នាក់ឯងឡើយ។” លោក Christie Marchese នាយកប្រតិបត្តិនៃPicture Motionបន្ថែមទៀតថា “ភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌មានន័យថាជានិច្ចជាកាលគឺបញ្ចេញសកម្មភាពក្នុងលក្ខណៈមួយដែលទទួលបានទំនុកចិត្តពីក្រុមខ្លួន ជួយជម្រុញនិយោជិកឲ្យធ្វើការពួកគេឲ្យបានល្អបំផុត កសាងកន្លែងការងារដែលផ្តល់តម្លៃឲ្យភាពយុត្តិធម៌ ការលើកទឹកចិត្ត និងគាំទ្រធ្វើយ៉ាងណាអាចយកឈ្នះចិត្តអតិថិជនបាន។” ខាងក្រោមនេះជាជំហានមួយចំនួនដែលត្រូវបានចែកដោយលោក Thornton ៖

១.គម្រូអាកប្បកិរិយាមានសីលធម៌

ចូរធ្វើជាអ្នកដឹកនាំម្នាក់ដែលប្រតិបត្តិជាមួយអ្នកដទៃដោយក្តីគោរព និងភាពត្រឹមត្រូវជានិច្ចក្នុងជីវិតប្រចាំថ្ងៃ។ បើកសិទ្ធិសេរីភាពឲ្យអ្នកដទៃបានពិភាក្សាពីបញ្ហាសីលធម៌ជាពិសេសនៅកន្លែងការងារផ្ទាល់តែម្តង។

២.អនុម័តតម្លាភាពក្នុងការសម្រេចចិត្តនិងទំនាក់ទំនង

ក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវធ្វើឲ្យនិយោជិកមានអារម្មណ៍ថាមតិយោបល់របស់គេគឺត្រូវបានអ្នកគ្រប់គ្រងស្វាគមន៍និងឲ្យតម្លៃ។ ការធ្វើបែបនេះនឹងអាចឲ្យអ្នកកសាងទំនុកចិត្តនិងបង្កឲ្យមានបរិយាកាសដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចមានយោបល់ចំពោះបញ្ហាសីលធម៌បានគ្រប់ៗគ្នា ព្រមទាំងអាចចែករំលែកទំនួលខុសត្រូវដែលធ្វើឲ្យម្នាក់ៗអាចរស់នៅជាមួយគ្នាដោយមានក្តីសុខបាន។

៣.ចាត់តាំងឲ្យមានឃ្លានិយាយពីសីលធម៌ឬតម្លៃជាលក្ខណៈផ្លូវការ

អ្នកត្រូវបង្កើតឲ្យមានឯកសារដែលលើកឡើងអំពីក្រមសីលធម៌នៅក្នុងអង្គភាពរបស់អ្នក។ អ្នកត្រូវផ្សព្វផ្សាយឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់ចាប់តាំងពីគណៈគ្រប់គ្រងមក ហើយអ្នកត្រូវប្រាកដថាអ្នកគ្រប់គ្នាសុទ្ធតែបានយល់ បានដឹងដោយអ្នកអាចបង្កើតជាវគ្គបណ្តុះបណ្តាលឬសិក្ខាសាលាផ្សេងៗ។

៤.ទាមទារឲ្យម្នាក់ៗមានការចង់បានសីលធម៌គ្រប់ៗគ្នា

អ្នកត្រូវប្រាកដថាមិនមាននរណាម្នាក់ដែលគេចផុតពីការប្រព្រឹត្តសកម្មភាពសីលធម៌នោះទេគឺដាច់ខាតត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួន។ មិនថាអ្នកនោះស្ថិតនៅក្នុងឋានៈ តួនាទីបែបណា ជាពិសេសគឺអ្នកដឹកនាំជាន់ខ្ពស់ក៏រាប់បញ្ចូលដែរ។

៥.ទទួលស្គាល់និងផ្តល់ជារង្វាន់ដល់អ្នកដែលមានអាកប្បកិរិយាមានសីលធម៌ល្អ

អ្នកគ្រប់គ្រងគួរណាស់តែជជែកជាមួយនិយោជិកឲ្យបានញឹកញាប់ពីលក្ខណៈសីលធម៌ត្រឹមត្រូវនិងជជែកពីអ្វីដែលគេគួរតែចៀសវាង។ អ្នកអាចចំណាយពេលខ្លះកែតម្រូវចំណុចខ្វះខាតរបស់បុគ្គលិកនិងផ្តល់ជារង្វាន់លើកទឹកចិត្តខ្លះដល់អ្នកដែលក្លាហានហ៊ានសារភាពនិងរៀនសូត្រកែប្រែទោសកំហុសរបស់ពួកគេ។

៦.ជជែកពីសីលធម៌និងចាត់ទុកវាជាអ្វីដែលត្រូវតែបន្តរៀនរហូត

ណែនាំឲ្យគ្រប់គ្នាប្រុងប្រយ័ត្នចំពោះការអនុវត្តន៍សីលធម៌រវាងគ្នានឹងគ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែងមិនថាមានអ្នកគ្រប់គ្រងនៅឬអត់ក៏ដោយ។ ត្រូវធ្វើឲ្យពួកគេជឿថាការប្រព្រឹត្តនូវទង្វើប្រកបដោយសីលធម៌របស់គេគឺមិនសាបសូន្យឡើយ ហើយមិនថាពេលណាក៏គេនៅតែត្រូវមានមនសិការដាស់តឿនខ្លួនឯងឲ្យគិតពីសីលធម៌ជានិច្ចដែរ។

ប្រភពៈ បរទេស

ពាណិជ្ជកម្ម

តើអ្នកគួរតែរើសយកសាច់ញាតិមកធ្វើការជាមួយដែរទេ?

0

បើយើងក្រឡេកមើលតែមួយភ្លែត យើងប្រហែលជាគិតថាវាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ។ ផ្ទុយមកវិញ សម្រាប់អ្នកដែលជួបបញ្ហាបែបនេះផ្ទាល់ទើបដឹងថាវាពិបាក ជាពិសេសគឺអ្នកដែលធ្លាប់ទទួលរងភាពអយុត្តិធម៌ពីរឿងនេះ។ មិនថាអ្នកជាអ្នកដាក់ពាក្យសុំការងារធ្វើទេដែលពិបាកសូម្បីតែបុគ្គលិកនៅក្នុងក្រុមហ៊ុន​ឯទៀតៗ ឬអ្នកគ្រប់គ្រងខ្លួនឯងផ្ទាល់ក៏ពិបាកដែរ។ ចុះបើអ្នកជាអ្នកគ្រប់គ្រងគេដែលអ្នកកំពុងតែត្រូវការរើសបុគ្គលិក តើអ្នកគួររើសយកបងប្អូនឯងដែរទេ? ជាការពិតវាជាស្ថានភាពដ៏តានតឹងមួយ តើអ្នកគួរមានវិធានការដោះស្រាយបែបណាវិញ? បើក្នុងចំណោមបុគ្គលិកដែលមកដាក់ពាក្យទាំងអស់មានសាច់ញាតិរបស់អ្នកដែរ តើគួររើសពួកគេដែរឬអត់? បើអត់ អ្នកមានអារម្មណ៍ទើសទាល់ដែរទេ? ​ជនជាតិខ្មែរយើងភាគច្រើនសម្រេចចិត្តដោយប្រើមនោសញ្ចេតនា បើជាសាច់ញាតិហើយ​ ទោះបីជាម្នាក់នោះខ្វះខាតសមត្ថភាពដើម្បីដាក់ពាក្យបន្តិចបន្តួចក្តីក៏មិនប្រកាន់ដែរ។ ខាងក្រោមនេះយើងនឹងបង្ហាញពីផលវិបាកនៃការយកសាច់ញាតិឯងមកធ្វើការនិងដំណោះស្រាយមួយចំនួនដែលអ្នកអាចយកទៅប្រើប្រាស់ក្នុងការគ្រប់គ្រងការរើសបុគ្គលិកថ្មីមកធ្វើការ ៖

ផលវិបាក​ ៖

  • អ្នកមានសមត្ថភាពពិតប្រាកដពិបាកទទួលដំណែងដែលគេចង់ដាក់និងសក្តិសមជាមួយ ចំណេះដឹង សមត្ថភាព និងជំនាញរបស់គេ ៖ ភាសាសាមញ្ញតែងនិយាយថាគេមានខ្សែបានធ្វើធំ យើងអត់ខ្សែមានតែអត់។ ពេលដែលយើងទុកដំណែងឲ្យបងប្អូនយើង វាប្រៀបដូចជាការបំបិទការប្រើប្រាស់ផលិតភាពរបស់អ្នកដទៃក្នុងការធ្វើការរបស់គេដូចគ្នាដែរ។
  • អាចកើតមានទំនាស់បែងចែកផលប្រយោជន៍នៅក្នុងស្ថាប័ន ៖​ ផលប្រយោជន៍មានច្រើននៅក្នុងស្ថាប័នដូចជា រង្វាន់លើកទឹកចិត្ត ការឡើងដំណែង តម្លើងប្រាក់ខែ ការសរសើរជាដើម។ នៅពេលដែលមានសាច់ញាតិមកធ្វើការជាមួយ ក្នុងនាមអ្នកជាអ្នកគ្រប់គ្រងគេ អ្នកប្រហែលជាឡើងដំណែងឲ្យបងប្អូនយើងមុន។ អ្នកដឹងទេ តើបុគ្គលិកឯទៀតនឹងគិតយ៉ាងណា? ថ្ងៃណាមួយពួកគេនឹងអាចមានទំនាស់ជាមួយគ្នា ឬជាមួយយើងជាចៅហ្វាយជាក់ជាមិនខាន។ មួយវិញទៀតពួកគេនឹងមានការច្រណែនឈ្នានីស ឈ្លោះទាស់ទែងគ្នាជាក់ជាមិនខាន។
  • ពិបាកដាក់ទោស ៖ បើសិនជាពូរបស់អ្នកបានធ្វើឲ្យបាត់លុយរបស់ក្រុមហ៊ុនអស់ ១​ លានរៀល តើអ្នកពិតជាអាចដាក់ទោសគាត់បានដូចបុគ្គលិកដទៃមែនទេ? ជាការពិតវាមិនមែនជារឿងងាយស្រួលឡើយ។ ដោយសារតែគាត់គឺជាបក្សពួករបស់អ្នកទើបអ្នកមិនអាចប្រកាន់ទោសនឹងគាត់បានទេ។ បើដាក់ទោសគាត់មែន ហើយពេលជួបគ្នានៅខាងក្រៅ តើត្រូវធ្វើបែបណា? ពេលនោះអ្នកនឹងមានការលំបាក់ក្នុងការសម្រេចចិត្តខ្លាំងណាស់។
  • បាត់បង់ប្រជាប្រិយភាព ៖ កាលណាតែធ្វើខុសច្បាប់ឬគោលការណ៍របស់ក្រុមហ៊ុន ទោះបីវាជារឿងបន្តិចបន្តួចឬធំដុំក្តីក៏ធ្វើឲ្យអ្នកខូចខាតកិត្តិនាមរបស់ខ្លួនឯងបានដែរ ជាពិសេសក្នុងនាមយើងជាអ្នកដឹកនាំគេ។ អ្នកក្រោមបង្គាប់នឹងបាត់បង់ទំនុកចិត្តមកលើខ្លួនយើង ហើយក៏មិនសូវឲ្យតម្លៃមកលើពាក្យបង្គាប់បញ្ជាឬពាក្យណែនាំរបស់យើងដែរ។ ថ្ងៃក្រោយទៅបុគ្គលិកល្អៗ មានភាពស្មោះត្រង់ និងខិតខំប្រឹងប្រែងធ្វើការងារអាចនឹងចាកចេញពីយើងម្តងម្នាក់។

ដំណោះស្រាយ​​ ៖

  • ដាក់កំហិតឲ្យផ្នែករើសបុគ្គលិកមានកា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រប្រុងប្រយ័ត្នក្នុងការរើសយកបុគ្គលិកថ្មីមកធ្វើការជាពិសេសគឺត្រូវប្រុងប្រយ័ត្នចំពោះអ្នកមកដាក់ពាក្យដែលមានបងប្អូននៅក្នុងស្ថាប័ន។​
  • ចេញគោលនយោបាយយ៉ាងដាច់ខាតដាក់ទោសចំពោះអ្នកដែលល្មើសច្បាប់។​
  • ធ្វើជាអ្នកដឹកនាំម្នាក់ដែលមានទំនាក់ទំនងល្អជាមួយបុគ្គលិកគ្រប់គ្នា ជាពិសេសជាមួយផ្នែកធនធានមនុស្សដែលទទួលបន្ទុកក្នុងការរើសបុគ្គលិក ដើម្បីឲ្យពួកគេមានទឹកចិត្តស្រលាញ់ក្រុមហ៊ុននិងធ្វើយ៉ាងណារើសបានអ្នកដែលល្អបំផុតសម្រាប់ក្រុមហ៊ុន ព្រមទាំងអាចជួយឲ្យក្រុមហ៊ុនកាន់តែរីកចម្រើន។
  • បង្កើតជាវប្បធម៌ល្អសម្រាប់ក្រុមហ៊ុនដែលតម្រូវឲ្យបុគ្គលិកថ្មីទោះបីជាបងប្អូនឬក៏អត់ក៏ដោយត្រូវចូលដោយស្របច្បាប់ជាបុគ្គលិកធម្មតាសិនតាមសមត្ថភាព ចំណេះដឹង និងជំនាញរបស់ខ្លួន រួចហើយជំរុញឲ្យពួកគេប្រឹងប្រែងធ្វើការដើម្បីឲ្យពួកគេបំពេញការងារឲ្យអស់ពីលទ្ធភាពតាមវិធីផ្សេងៗដូចជា ផ្តល់រង្វាន់ លិខិតសរសើរ ឡើងដំណែង ឡើងប្រាក់ខែ ឬផ្តល់ការអភិវឌ្ឍជំនាញបន្ថែមជាដើម។

 

ពាណិជ្ជកម្ម

៨ចំណុចល្អបំផុតចំពោះការជ្រើសរើសថ្នាក់ដឹកនាំក្នុងក្រុមហ៊ុន

0

ការបង្កើតអាជីវកម្មមួយ​គឺពិតជាពិបាក ប៉ុន្តែអ្វីដែល​ពិបាកជាងនេះគឺការជ្រើសរើស​ថ្នាក់ដឹកនាំនៅក្នុងអាជីវកម្មនោះដើម្បី​ធ្វើឱ្យអាជីវកម្មនោះ​អាច​មាន​ការរីកចម្រើនដូចការរំពឹងទុក។ ហេតុនេះហើយដើម្បីទទួលបានដំបូន្មានល្អៗ គំនិតសូម​លើកយក និង​ដកស្រង់គំនិតសហគ្រិនចំនួន១១រូបដែលមកពីក្រុមប្រឹក្សាសហគ្រិនវ័យក្មេង(YEC)ដែលពួកគាត់ឆ្លើយនូវសំណួរខាងក្រោម

“តើអ្វីដែលជាមេរៀនដ៏ល្អបំផុតដែលអ្នកបានស្វែងយល់ទាក់ទងទៅនឹងការជួលដំណែងខ្ពស់ៗនៅក្នុងក្រុមហ៊ុនរបស់អ្នកបាន?”

 គន្លឹះពីការជ្រើសរើសនាយកប្រតិបត្តិ ៖

ទាំងនេះជាសម្តីរបស់សមាជិកYEC ៖

១. ស្វែងរកអ្នកដែលមានភាពស្រេកឃ្លាន

លោកចន រូដ(John Rood) នៅក្នុង Next Step Test Preparation បានមានប្រសាសន៍ថា “​ខ្ញុំដឹកនាំអាជីវកម្មខ្នាតតូចមួយដែលពីមួយឆ្នាំទៅមួយឆ្នាំតែងតែជ្រើសរើសអ្នកចាត់ចែងជាន់ខ្ពស់បានពីដៃគូប្រកួតប្រជែងដែលធំជាងយើង។ យើងធ្វើបែបនេះដោយការទទួលយកមនុស្សដែលមានការមិនសប្បាយចិត្តជាមួយនឹងជំហានយឺតនិងការិយាល័យនិយមដែលពួកគេស្ថិតនៅក្នុងអាជីវកម្មធំៗ។ ខ្ញុំចង់បានមនុស្សដែលមានភាពស្រេកឃ្លានជាមួយនឹងការចង់អភិវឌ្ឍក្រុមហ៊ុន និងហ៊ានទទួលខុសត្រូវរាល់លទ្ធផលដែលទទួលបាន។​

២. អង្គុយញ៉ាំអាហារជាមួយពួកគេ

“​ អ្នកប្រហែលជាចំណាយពេលច្រើននឹងការជ្រើសរើសអ្នកដែលមានដំណែងខ្ពស់។​ គន្លឹះមួយក្នុងចំណោមគន្លឹះជាច្រើនដើម្បីជ្រើសរើសបានមនុស្សដែលល្អជាធម្មតាគឺការមានការប្រាស្រ័យទាក់ទងល្អ និងត្រូវរូវគ្នា។ នៅពេលដែលអ្នកមានឱកាសបានញ៉ាំអាហារជាមួយមនុស្សម្នាក់នោះ អ្នកនឹងកាន់តែងាយយល់ថាតើគេជាមនុស្សសាមញ្ញម្នាក់ឬក៏អត់? អ្វីដែលជាចំណូលចិត្តខាងក្រៅរបស់ពួកគេក្រៅពីកន្លែងធ្វើការ? វិធីសាស្រ្តដោះស្រាយបញ្ហារបស់ពួកគេទាក់ទងនឹងអាជីរកម្ម? ហើយថាតើគេបានចែករំលែកពីទស្សនៈទូទៅដែលស្រដៀងនឹងអ្នកដែរឬទេ?” លោកចេធី អាលែន(JT Allen) មកពី myFootpath LLC។

៣.​ ការជ្រើសរើសដោយពឹងផ្អែកលើវប្បធម៌របស់គេ

លោកអេរិច ម៉ាតធូ(Eric Mathews) មកពី Start Co. មានប្រសាសន៍ថា “វប្បធម៌នាំមកនូវយុទ្ធសាស្រ្ត។ ប្រសិនបើអ្នកជួលអ្នកកាន់ដំណែងខ្ពស់ដែលមានវប្បធម៌ខុសគ្នាខ្លាំង វាប្រៀបដូចជាអ្នកកំពុងតែបំផ្លាញអង្គភាពរបស់អ្នកដូចគ្នាដែរ។ សាកល្បងគិតថាឧទាហរណ៍ថានៅពេលដែលពួកគេចូលមករស់នៅក្នុងបទដ្ឋាននៃវប្បធម៌របស់អ្នកតើអ្វីជាលទ្ធផល។ ជាមួយគ្នានេះដែរ សន្មតថាតើពួកគេអាចជាឫសគល់នៃបញ្ហាចំពោះក្រុមហ៊ុនរបស់អ្នកដោយសារតែភាពមិនដូចគ្នានៃវប្បធម៌របស់គេ។

៤. ទុកចិត្តលើញាណរបស់អ្នក

“មេរៀនមួយដែលខ្ញុំបានរៀនគឺការទុកចិត្តលើញាណរបស់ខ្លួនឯងនៅពេលដែលមានអារម្មណ៏ថាមានអ្វីម្យ៉ាងមិនប្រក្រតី។​ នៅពេលដែលជាសហគ្រិនដំបូងម្នាក់ វាពិតជាមានការលំបាកខ្លាំងណាស់ដើម្បីកំណត់ថាតើអ្នកណាម្នាក់គួរតែជាមនុស្សម្នាក់ដែលល្អបំផុតនឹងត្រូវបានជ្រើសរើស។ ពេលនេះអ្នកគួរតែពឹងពាក់នរណាម្នាក់ឲ្យជួយអ្នកក្នុងការសម្ភាសន៍និងការជ្រើសរើសនោះ។ ទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលញាណរបស់អ្នកនិយាយថាទេ វាធ្វើឲ្យមានការធ្វេសប្រហែសចំពោះអ្វីដែលអ្នកដទៃប្រាប់អ្នក ហើយស្ដាប់តែញាណរបស់អ្នកក៏វាមិនល្អដែរ។ អ្នកត្រូវរៀនស្ដាប់និងវិភាគឲ្យបានច្បាស់។ ខ្ញុំតែងតែមានការសោកស្ដាយនៅពេលដែលខ្ញុំមិនបានធ្វើបែបហ្នឹង។” យោងតាមសម្តីលោក រ៉ូបឺតតូ អង់ហ្គូឡូ (Roberto Angulo) មកពី AfterCollege។

៥. ផ្តោតអារម្មណ៍ទៅលើធនធានមនុស្សតាំងពីថ្ងៃទីមួយ

“គន្លឹះមួយក្នុងចំណោមគន្លឹះដ៏ល្អបំផុតដែលខ្ញុំអាចផ្តល់ឲ្យសហគ្រិនថ្មីពីការជ្រើសរើសនោះគឺការដាក់បំណែកសំខាន់នៃការយកចិត្តទុកដាក់របស់អ្នកទៅលើសមាជិកក្រុមដំបូង។ អ្នកដែលតែងតែធ្វើតាមគេគឺអាចជំនួសបានយ៉ាងងាយ ប៉ុន្តែចំពោះមនុស្សដំបូងដែលអាចធ្វើការរួមគ្នាជាមួយក្រុមបាននោះគឺពិតជាអាចកំណត់បានពីផលិតផល​ ទីផ្សារ និងមានឱកាសជោគជ័យច្រើន។” លោកយ៉ូវ វីលន័រ(Yoav Vilner) មកពី Ranky។

៦. ចូរធ្វើតាមច្បាប់៣

“គ្មានវិធីខ្លីៗងាយៗនោះទេដើម្បីជួលមនុស្សម្នាក់ក្នុងដំណែងខ្ពស់។ ពួកយើងប្រើច្បាប់៣នេះ សម្ភាសន៍យ៉ាងតិចបេក្ខជន៣នាក់ ការកំណត់៣ខុសៗគ្នា និងនិយោជិកឬក្រុមហ៊ុនជាដៃគូ៣ខុសគ្នាដែលពួកគេប្រហែលជាអាចធ្វើការជាមួយគ្នាបានបើយើងជ្រើសរើសគេ។ នេះប្រហែលជាល្អិតល្អន់តែវាងាយស្រួលដើម្បីពិនិត្យយ៉ាងដាច់ខាត និងជាការពាក់ព័ន្ធនឹងការផ្លាស់ប្តូរជីវិតដល់ចំណុចកំពូល។” យោងតាមលោក ផេកជី ស៊ែល (Peggy Shell) មកពីCreative Alignments

៧. ច្បាស់ថាគេអាចបង្រៀនអ្វីម្យ៉ាងដល់អ្នក

យោងតាមលោកចាសស្ទីន ប៊្លែនឆាត(Justin Blanchard) មកពី ServerMania ថ្លែងថា “មនុស្សដែលខ្ញុំចង់ជ្រើសរើសបំផុតគឺជាមនុស្សដែលយល់ដឹងជ្រៅជ្រះជាងខ្ញុំ។ បើគេអាចល្បងនឹងទស្សនៈរបស់ខ្ញុំ អភិវឌ្ឍការយល់ឃើញរបស់ខ្ញុំ ឬក៏អាចបង្ហាញខ្ញុំពីវិធីសាស្ត្រថ្មីនិងប្រសើរចំពោះការធ្វើអ្វីមួយបាន ខ្ញុំនឹងស្ងើចសរសើរគេជាក់ជាមិនខានជាជាងការដែលពួកគេខ្លាចនឹងប្រកួតប្រជែងជាមួយខ្ញុំ មានតែស្តង់ដាឧស្សាហកម្មសាមញ្ញ ឬមួយមិនបានអភិវឌ្ឍការគិតទាល់តែសោះ។

៨. ចំណាយពេលនៅខាងក្រៅការិយាល័យ

“ការចេញទៅញ៉ាំអាហារពេលល្ងាចឬអាហារពេលព្រឹកហើយត្រូវប្រាកដថាអ្នកហាក់ដូចជាចូលចិត្តគេនៅខាងក្រៅការិយាល័យ។ បើអ្នកចង់ឲ្យឈានទៅដល់ការជ្រើសរើសគេ អ្នកគឺត្រូវការចំណាយពេលនៅជាមួយគ្នាឲ្យបានច្រើន។ នៅពេលដែលម្នាក់នោះចូលមកសម្ភាសន៍អ្នកប្រហែលជាមិនទាន់អាចស្គាល់គេច្បាស់នៅឡើយទេ។ ប្រសិនបើអ្នកធ្វើអ្វីមួយដូចជាចៃដន្យ គេនឹងកាន់តែមានទំនុកចិត្តហើយយើងក៏កាន់តែអាចស្គាល់គេនៅក្នុងផ្លូវផ្សេងដែរ។” សម្តីរបស់លោកចេណា ឃុក(Jayna Cooke) មកពី EVENTup

ប្រភពៈ បរទេស

ពាណិជ្ជកម្ម

ទង្វើ៧យ៉ាងដើម្បីបង្កើនផលិតភាព

ផលិតភាពមិនសំដៅទៅលើការធ្វើការងារច្រើន ប្រើកម្លាំងច្រើននោះទេ តែវាផ្តោតទៅលើការបំពេញការងារដែលចាំបាច់ឲ្យមានប្រសិទ្ធភាពដោយភាពឆ្លាតវៃ។ ខាងក្រោមនេះជាទង្វើ៧យ៉ាងដែលមនុស្សឆ្លាតវៃតែងតែធ្វើដើម្បីបង្កើនផលិតភាព ហើយដើម្បីមានផលវិជ្ជមានជាប្រចាំថ្ងៃ៖
១. ធ្វើកំណត់ត្រា៖ អ្នកគួរតែចំណាយពេលទៅចងចាំអ្វីដែលសំខាន់ ព្រោះមនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់មិនប្រើកំលាំងខួរក្បាលចងចាំនោះទេ តែពួកគេធ្វើការកត់ត្រា ដើម្បីចៀសវាងការភ្លេច។
២. លុបបំបាត់ស្មារតីមិនមូល៖ មនុស្សឆ្លាតវៃមិនធ្វើការច្រើនក្នុងពេលតែមួយទេ ព្រោះទង្វើនេះតំរូវឲ្យមានការផ្តោតអារម្មណ៏ជាថ្មី និងចំណាយពេលវេលានៅពេលមានការផ្លាស់ប្តូរកិច្ចការ។ ផ្ទុយទៅវិញ ពួកគេបំពេញការងារតែមួយក្នុងពេលតែមួយ ព្រមទាំងមានការសំរាកផងដែរ។
៣. លុបបំបាត់ឧបសគ្គ៖ នៅពេលអ្នកមានអារម្មណ៏មិនល្អទៅលើការងារដែលបំពេញមិនគាប់ចិត្ត ពេលខ្លះអ្នកគួរតែថយមួយជំហានហើយត្រលប់ទៅមើលដំណើរវាសារជាថ្មី។ កំណត់ចំណុចដែលធ្វើឲ្យមានឧបសគ្គ ព្រោះវាអាចជាតំរុយសំរាប់ការផ្លាស់ប្តូរដែលអ្នកត្រូវការដើម្បីឲ្យការងារប្រព្រឹត្តិទៅយ៉ាងរលូន។ កំណត់មូលហេតុនៃឧបសគ្គហើយដោះស្រាយវា។
៤. កុំប្រកាប់ខ្ជាប់ភាពល្អឥតខ្ជោះ៖ ពេលខ្លះ ការងារឥតខ្ជោះត្រូវបានគេទាមទារ ប៉ុន្តែភាគច្រើន ភាពល្អគឺគ្រប់គ្រាន់ហើយ។ បើសិនជាអ្នកទទូចចង់ឲ្យគ្រប់យ៉ាងល្អឥតខ្ជោះ អ្នកកំពុងខ្ជះខ្ជាយកំលាំងនិងពេលវេលាដែលអាចប្រើលើអ្វីមានប្រយោជន៍ផ្សេងទៀត។
៥. ធ្វើតាមសមត្ថភាព៖ មនុស្សគិតថាពួកគេអស្ចារ្យ ប៉ុន្តែគេមិនអាចធ្វើអ្វីបានគ្រប់យ៉ាងទេ ដូច្នេះយើងគួរដឹងពីភាពខ្សោយរបស់ខ្លួន និងប្រើប្រាស់មនុស្សដែលអាចបំពេញកង្វះខាតរបស់យើងដើម្បីផ្ទេរការងារ និងត្រលប់ទៅបំពេញអ្វីដែលអ្នកពូកែខាង។
៦. ស្តាប់ការរិះគន់៖ ការទទួលយកការរិះគន់អាចធ្វើឲ្យអ្នកដឹងពីអ្វីដែលអ្នកកំពុងធ្វើគឹគ្មានភាពល្អ និងឆ្លាតវែដូចដែលអ្នកគិតទេ។
៧. ឆ្លងកាត់បន្ទាត់ចុងក្រោយ៖ មនុស្សភាគច្រើនខំប្រឹងនៅពេលការកំណត់ជិតមកដល់។ ចូរបញ្ឈប់ទង្វើទាំងនេះ អ្នកនឹងឃើញខ្លួនឯងយកឈ្នះការកំណត់ និងបំពេញការងារកាន់តែមានគុណភាព។ អ្នកអាចមើលមនុស្សដែលមានភាពឆ្លាតវៃនៅជុំវិញអ្នក ហើយរៀនពីទំលាប់របស់ពួកគេ។

ពាណិជ្ជកម្ម

Century 21 កម្ពុជាចូលរួម​មហាសន្និបាត​កម្រិត​ពិភពលោក​នៅសហរដ្ឋអាមេរិច

Century21 កម្ពុជាបាន​ដឹកនាំ​ ​បណ្តាការិយាល័យផ្សេងៗ​​ចំនួន៥របស់ខ្លួន រួមមាន Century 21 Dream Property, Century 21 Mekong, Century 21 Fortuna Investment, Century 21 Imperial Realty និង Century 21 World Trust ​ដើម្បីម​កចូលរួម​មហាសន្និបាតដ៏ធំ​​កម្រិត​ពិភពលោក​ដែលប្រព្រឹត្ត​នៅ​ទីក្រុង​Las Vegas​ នៃ​សហរដ្ឋអាមេរិច ដើម្បី​ពង្រីកខ្លួន​នៅលើ​ឆាកអន្តរជាតិ កសាងទំនាក់ទំនងជាមួយនឹងការិយល័យ​នានានៅទូទាំងពិភពលោក ពង្រឹងជំនាញវិជ្ជាជីវៈ សិក្សាពីការសម្របខ្លួនទៅនឹងទីផ្សារអចលនទ្រព្យ ដែលបានផ្លាស់ប្តូរតាមសម័យកាល និងពង្រីកចំណេះដឹងដើម្បី​ភាពររីកលូតលាស់អាជីវកម្មជាក្នុង​វិស័យ​អចលនទ្រព្យជាដើម។

មហាសន្និបាតនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ទី ០៥­ ដល់​ ០៨ ខែ មិនា ឆ្នាំ ២០១៧ ដែលមាន អ្នកចូលប្រមាណជាង ៥ពាន់នាក់ ពីបណ្តាប្រទេសចំនួន ៧៨ នៅទូទាំងពិភពលោក ជាពិសេសគឺមាន វត្តមានរបស់ថ្នាក់ដឹកនាំកំពូលដូចជា​អគ្គនាយក​ និងគណៈគ្រប់គ្រង​ផ្សេងៗទៀត របស់មហាគ្រួសារ Century 21 ទាំងអស់ជុំវិញពិភពលោក និង​មាន​វាគ្មិន​មកចែករំលែកបទពិសោធ​ច្រើនជាង​៧០នាក់​​។ សម្រាប់​ការិយាល័យ​មួយចំនួន​នៅ​ប្រទេស​កម្ពុជា​ក៏បានទទួល​ប័ណ្ណ​សរសើរ​ពី​ភាពជោគជ័យ​របស់ខ្លួន​ក្នុងការ​ផ្តល់សេវាកម្ម​អចលនទ្រព្យ​នៅក្នុង​មហា​សន្និបាតនេះផងដែរ។

ក្រៅពី​ការចូលរួម​មហាសន្និបាតនេះ គ្រួសារ​Century កម្ពុជា​នឹងចូលរួម​សិក្សា​ស្វែងយល់ និងទទួល​ពិសោធន៍​ថ្មីៗ និង​ពង្រឹងបណ្តាញទំនាក់ទំនងនៅការិយាយល័យកំពូលៗ​មួយចំនួន​នៅក្នុង​សហរដ្ឋអាមេរិច​ ដែលក្នុងនោះមានទីក្រុង ឡូស​អានជេលេស ឡុងប៊ិច និងញ៉ូវយកដើម្បី​សិក្សា​ពង្រឹង​សមត្ថភាព​របស់ខ្លួន​ដើម្បី​បម្រើ​សេវាកម្មផ្នែក​អចលនទ្រព្យនៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​រកទីផ្សារ​អចលនទ្រព្យ​ប្រទេស​កម្ពុជា​នៅក្នុង​សហរដ្ឋ​អាមេរិច​ផងដែរ។

គួរំឭកផងដែរ ក្រុមហ៊ុនCentury 21 គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែលធំជាងគេលើសកលលោក​​ មាន​នៅ៧៨ប្រទេស ​និង​ការិយល័យតំណាង​ប្រមាណ៧០០០ទូទាំង​ពិភពលោក ព្រមទាំង​ភ្នាក់ងារលក់ជាង១០ម៉ឺននាក់។ សម្រាប់ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​ Century 21 មាន​ការិយាល័យតំណាង ១២​ការិយាល័យ​ដែលមាននៅក្នុង​ក្រុងភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។

 

 

 

 

 

 

 

 

ពាណិជ្ជកម្ម

អាជីវកម្មទាំង៦ ដែលអ្នកអាចចាប់ផ្តើមដោយមិនមានទុន

មុននិងឈានចូលដល់ការណែនាំពីអាជីវកម្មទាំង៦យ៉ាង យើងខ្ញុំនឹងធ្វើការណែនាំជំហានខ្លះមុននិងចាប់ផ្តើមធុរកិច្ច។ ជំហានដំបូង អ្នកត្រូវមានគម្រោងសម្រាប់ធុរកិច្ចនោះ បន្ទាប់មកអ្នកត្រូវការចុះបញ្ជីដើម្បី​ទទួលបាន​អាជ្ញាបណ្ណ័ពីក្រសួង​ពាណិជ្ជកម្ម ប័ណ្ណប៉ាតង់​ពី​ពន្ធដារ និង​ការ​ចុះ​ឈ្មោះ​នៅក្រសួង​ពាក់ព័ន្ធនានា មានគេហទំព័រ(វេបសាយ) មានទំព័រ​ហ្វេសប៊ុក​សម្រាប់​ផ្សព្វផ្សាយ សិក្សា​ស្វែង​យល់ពីទីផ្សារ មានផលិតផល និង​ក្រុមការងារ​ដ៏រឹងមាំមួយ។ ត្រឡប់មកប្រភេទអាជីវកម្មវិញ តើអាជីវកម្មប្រភេទណាដែលអ្នកអាចចាប់ផ្តើមដោយមិនត្រូវការដើមទុនច្រើន? ខាងក្រោម​នេះគឺជា​ប្រភេទអាជីវកម្ម​មួយ​ចំនួនទាំងនោះរួមមាន៖

  • ផលិតផល​ដែលបង្កើតឡើងដោយខ្លួនឯង៖ ផលិតផល​ទាំងនោះរួមមាន វត្ថុសិល្បៈនិងវត្ថុដែលជាទេពកោសល្យដែល​បង្កើតចេញពី​ភាព​ប៉ិន​ប្រសប់​ និង​ជំនាញ​របស់អ្នកជាដើម។ បើសិនអ្នកជាជាងគំនូរ អ្នកអាចលក់គំនូរទាំងនោះបាន។
  • សេវាកម្មតាមផ្ទះ៖ សេវាកម្មមិនត្រូវការដើមទុនច្រើនទេ ព្រោះអ្នកធ្វើការនៅក្នុងផ្ទះ និងជាមួយអ្នកជិតខាងប៉ុណ្ណោះ។ ឧទាហរណ៏ អ្នកអាចចាប់ផ្តើមសេវាមើលថែទាំក្មេង សត្វចិញ្ជឹមសេវា​សម្អាត សេវាបង្រៀន​តាមផ្ទះ ។ល។
  • សេវាកម្មជួសជុល៖ បើសិនអ្នកមានជំនាញពិសេស អ្នកអាចប្រើប្រាស់វាសម្រាប់ ការចាប់ផ្តើមដំបូងនៃអាជីវកម្ម​របស់អ្នក។ ជាក់ស្តែង បើសិនអ្នកជាមនុស្សដែលអាចធ្វើការបានគ្រប់ជំពូក អ្នកអាចធ្វើការជាមួយម្ចាស់ផ្ទះណាដែលមិនចេះពីការជួសជុលផ្ទះ ឬមមាញឹក​ដែលមិនមាន​ពេលគ្រប់គ្រាន់ក្នុង​ការ​ធ្វើដោយ​ខ្លួនឯង ហើយ​ចង់​ប្រើសេវា​របស់អ្នក។ ចំណុចចនេះមិនសូវ ខុសពីសេវាកម្មតាមផ្ទះប៉ុន្មានទេ។
  • ផ្នែកពិភាក្សា ឬពិគ្រោះយោបល់៖ គិតអំពីវិស័យដែលអ្នកធ្លាប់ដឹង និងចូលរួម តើអ្នកទទួលបានចំណេះដឹងប៉ុន្មានពីពេលនោះ ដូចនេះហើយ អ្នកអាចយកបទពិសោធន៏ទាំងនោះមកប្រើប្រាស់បាន។ យើងខ្ញុំ​ជឿជាក់ថា ចំពោះសហគ្រាសដែលទើបនិងចាប់ផ្តើម ពួកគាត់​នឹង​រីករាយសម្រាប់​ការ​ចំណាយដើម្បី​ទទួលបាន​សេវាកម្មរបស់អ្នកប្រសិនបើអ្នកមាន​ជំនាញ​ពិតប្រាកដណាមួយ​ដែលអាច​ជួយ​ឱ្យ​ផ្នែក​មួយ ឬផ្នែកទាំង​មូល​របស់អាជីវកម្មឱ្យមាន​ការ​រីកចម្រើន​។ ការពិគ្រោះយោបល់ជាសេវាកម្មដែកត្រូវការតែពេលវេលា ហើយនិងទទួលបានការឲ្យតម្លៃខ្ពស់។
  • ការលក់៖ ការលក់នេះសំដៅទៅលើ ការជាវទំនិញនិងលក់បន្តឲ្យទៅអ្នកដទៃ។ អ្នកអាចប្រើវិធីលក់ដោយមិនចាំបាច់មានទំនិញនៅក្នុងដៃ ដោយអ្នកអាចកម្មង់ទិញទំនិញនោះនៅពេលដែលមានអតិថិជនជាវតែប៉ុណ្ណោះ។​ការធ្វើបែបនេះ អ្នកមិនចាំបាច់ត្រូវការដើមទុនទេ។
  • ការរកចំណូលបន្ថែម៖​ ន័យនេះសំដៅដល់ការរកចំនូលតាមរយៈអ្វីដែលយើងមាន។ ឧទាហរណ៏ អ្នកមានរថយន្តផ្ទាល់ខ្លួនមួយ អ្នកអាចប្រើវាដើម្បីរត់តាក់ស៊ី នៅពេលទំនេរ។

ជាចុងក្រោយ អាជីវកម្ម​ទាំងនេះបង្ហាញថា អ្នកមិនចាំបាច់មានដើមទុនច្រើនទេដើម្បីចាប់ផ្តើមវា អ្នកគ្រាន់តែដឹងថា អាជីវកម្មមួយណាដែលសាកសមនិងអ្នកបំផុត។

ពាណិជ្ជកម្ម

ទាក់ចិត្តអតិថិជនតាមវិធី៤យ៉ាង

អតិថិជននឹងនឹកដល់តែក្រុមហ៊ុនឬអាជីវកម្មរបស់យើងមុន​គេជានិច្ច ប្រសិន​បើ​យើង​អាច​ធ្វើ​ឲ្យ​គាត់ទទួល​បាន​អារម្មណ៍ថាគាត់បានទទួលការគោរព​ ការឲ្យ​តម្លៃ​ និង​យកចិត្តទុក។ ដូច្នេះតើលោកអ្នកដឹងទេថាធ្វើយ៉ាងណាដើម្បីអោយអតិថិជនទទួល​បាន​នូវ​អារម្មណ៍​ទាំង​នេះ? វិធីសាស្រ្តសំខាន់ៗនឹងត្រូវបានបកស្រាយដូចខាងក្រោម៖

១. បំពេញតម្រូវការបន្ថែមរបស់អតិថិជន

អ្នកអាចបង្ហាញថាអ្នកយកចិត្តទុកដាក់នឹងតម្រូវ​ការអតិថិជន។ ឧទាហរណ៍ដូចជានៅភោជនីយដ្ឋានមួយ នៅពេលដែលអ្នកឃើញពួកគាត់កំពុងតែប្រើប្រាស់ចាន១ពីរនាក់ អ្នកអាចចូលសាកសួរពួកគាត់ថាពួកគាត់ត្រូវការចានបន្ថែមដែររឺទេ?

២.ប្រើប្រាស់ឈ្មោះរបស់ពួកគាត់

អ្នក​គួរ​ព្យាយាម​ប្រើ​ឈ្មោះ​របស់​អតិថិជន​ឲ្យ​បាន​ញឹក​ញាប់​។មិន​ថា​នៅពេលដែលពួកគាត់ទាក់ទងមកកក់ទុក​ ណាត់ជួប ផ្ញើរសារ ឬនិយាយថាអរគុណពេលដែលពួកគាត់ចាកចេញ អ្នកគួរតែនិយាយដោយភ្ជាប់ជាមួយឈ្មោះរបស់ពួកគាត់ផងដែរ។ ទោះជាអ្នកមានការចងចាំ​ខ្សោយ​ក៏ដោយ ក៏អ្នកគួរតែពិនិត្យ​មើលព័ត៌មាននៃការកក់ទុក​ ឬការណាត់ជូបចាស់ៗពីមុន ។

អតិថិជននឹងនឹកដល់តែក្រុមហ៊ុនឬអាជីវកម្មរបស់យើងមុន​គេជានិច្ច ប្រសិន​បើ​យើង​អាច​ធ្វើ​ឲ្យ​គាត់ទទួល​បាន​អារម្មណ៍ថាគាត់បានទទួលការគោរព​ ការឲ្យ​តម្លៃ​ និង​យកចិត្តទុក។

៣.រៀបចំទុកនូវសេវាបន្ទាប់បន្សំ

ការត្រៀមទុកនូវសេវាបន្ទាប់បន្សំត្រូវរៀបចំទៅតាមប្រភេទអាជីវកម្ម។

  • ប្រសិនបើអ្នកបើកហាងលក់នំ cake អ្នកត្រូវមានទៀន ឬមួកសម្រាប់ពិធីខួបកំណើត
  • ប្រសិនបើអ្នកបើកហាងម្ហួបអាហារ អ្នកគួរតែមានកន្លែងសម្រាប់លាងដៃ ឬបន្ទប់សម្រាប់ផ្លាស់ប្តូរខោទឹកនោមទារក

៤.​ ចងចាំ​នូវចំណូលចិត្ត ឬទម្លាប់របស់ពួកគាត់

  • ប្រសិនបើអតិថិជនអ្នកចូលចិត្តពណ៌ខៀវ អ្នកអាចរៀបចំឯកសារអោយដាក់ក្រូណូពណ៌ខៀវ
  • ប្រសិនបើអតិថិជនអ្នកឧស្សាហ៍ពិសារស្រាក្រហម អ្នកអាចរៀបចំស្រាក្រហមអោយពួកគាត់នៅពេលដែលពួកគាត់មកលើកក្រោយ។
ពាណិជ្ជកម្ម

ហេតុផល10យ៉ាងពីមូលហេតុដែលអ្នកគួរសរសេរគម្រោងអាជីវកម្ម

សម្រាប់ធុរកិច្ច​ជន​ភាគច្រើន ការសរសេរ​គម្រោងអាជីវកម្ម​គឺដើម្បី​ស្វែង​រក​ដៃគូរ​អាជីវកម្ម ​សុំកម្ចីពីធនាគារ ឬ​ក្នុង​គោល​បំណង​ផ្សេងៗ​ទៀត។ ភាគច្រើន គម្រោងអាជីវកម្ម​មិនបាន​សរសេរ​ឡើង​ដោយ​ហ្មត់ចត់នោះទេ ​ប៉ុន្តែ​គឺ​គ្រាន់តែ​សរសេរ​ដើម្បី​ឱ្យ​តែមាន​ប៉ុណ្ណោះ។  ​​ជាក់ស្តែង គម្រោងអាជីវកម្មគឺជាសន្លឹក​កិច្ច​ការ​ដ៏មានតម្លៃ​ វា​គឺ​ជា​ផែន​ទីគូរវាស​អនាគត​ធុរកិច្ច​នោះ ហើយ​វាក៏ជា​​សន្លឹក​កិច្ចការដែល​អាច​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រមព្រៀងជាមួយ​នឹង​ដៃគូរ​ដទៃ ព្រមទាំង​ជា​​ការ​ដៅទុកនិងបង្កើតរបៀប​គ្រប់គ្រង របៀប​ប្រតិ្ត​បត្តិ និងផ្តល់សារនៃម៉ាកសញ្ញាជាដើម។ ដូចនេះ តើអ្វីជាមូលហេតុចម្បងៗនៃការសរសេរ​គម្រោងអាជីវកម្ម?? ខាងក្រោម​នេះ​ជា​សម្តីដែលដក​ស្រង​ចេញ​ពី​ក្រុមសហគ្រិនវ័យក្មេង៖

1 ផែនទីនាំផ្លូវ៖ ការធ្វើគម្រោងគអាជីវកម្ម អាចឲ្យយើងដឹងជាក់លាក់នូវអ្វីដែលយើងកំពុងធ្វើ និងអ្វីដែលយើងគួរតែទៅ។ មិនត្រូវគិតថា វាជាសន្លឹកកិច្ច​ការដែលត្រូវតែធ្វើនោះទេ តែ​គឺ​​ជា​ផ្លូវសម្រាប់​ដើរ​ទៅ​កាន់​ភាព​ជោគ​ជ័យ។

2 ទទួលការយល់ដឹងឲ្យកាន់តែស៊ីជម្រៅទៅលើទីផ្សារ ៖ គម្រោង​អាជិវកម្ម​ជួយអ្នក​ឲ្យស្វែង​យល់ច្បាស់​ពី​ឱកាស​ទីផ្សារ​នៃ​ម៉ាកសញ្ញាថ្មីឲ្យកាន់តែស៊ីជម្រៅ មុនពេលចាប់ផ្តើមធ្វើអាជីវកម្ម ។ វាមានសារសំខាន់ណាស់សំរាប់សហគ្រិនដើម្បី​​សម្រេច​ចិត្ត​ថា​គួរ​បន្ត​ឈាន​ជើង​ចូល​ទៅក្នុង​ទីផ្សារ ឬក៏​ប្រើយុទ្ធសាស្ត្រ​ណាដើម្បី​អាច​ប្រកួត​ប្រជែង​អ្នកដែលបានចូលក្នុងទីផ្សារ​នេះមុន។

3 ការរៀបចំ៖ វាអាចជួយអ្នកក្នុងការរៀបចំ និងស្ថិតនៅផ្លូវត្រឹមត្រូវ។ វាត្រូវបានប្រើសំរាប់គម្រោង​ចំណាយ ការព្យាករណ៏ប្រាក់ចំណូល និងអាចជួយឲ្យ​សហគ្រាសធុនតូចរក្សាស្ថេរភាពយូរអង្វែង។

4 ការអនុវត្តនាំមកភាពឥតខ្ចោះ៖ គម្រោងនេះអាចគ្មានតម្លៃ​បន្ទាប់ពីបញ្ចប់វា ប៉ុន្តែ​វាអាច​ធ្វើ​ឲ្យ​អ្នកគិត​ពីអ្វីដែលអ្នកមិនមាន។

5 ការកំណត់ពីតួរលេខ៖ មុនពេលយើងចាប់ផ្តើមគំនិតថ្មី យ៉ាងហោចណាស់ យើងគួរបង្កើត​គម្រោង​នៃគំរូ​ហិរញ្ញវត្ថុ​និង​ធ្វើការ​វិភាគ​លម្អិត​ដើម្បី​អាច​យកប្រើប្រាស់​ជា​ឯកសារយោង​សម្រាប់​លំហូរ​សាច់ប្រាក់ និង​អាច​ឱ្យ​យើង​ត្រៀម​ទុន​បម្រុង​សម្រាប់អាជីវកម្ម។​ ការធ្វើ​ដូចនេះ​ធ្វើ​ឱ្យ​យើងអាចសន្សំពេលវេលា និងធ្វើឲ្យប្រាកដថា​យើង​អាច​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​​ការ​ដំណើរ​ការ​អាជីវកម្ម ជាពិសេស​នៅពេលដែលអាច​មាន​វិបត្តិ​ទុន ឬ​ជាជា​ការ​កំណត់​គោលដៅ​ ប្រាក់ចំណូល និងចំណេញដើម្បី​អាច​ឱ្យ​អាជីវកម្ម​មាន​និរន្តរភាព

6 ដោះស្រាយឧបសគ្គដែលអាចកើតមាន៖ គម្រោង​នេះអាចធ្វើឲ្យអ្នកចោទជាសំណួរទៅលើប្រភពនៃគំនិត ដើម្បី​ដោះស្រាយ​នៅពេលដែល​អាចជួប​ឧបសគ្គ ទាំង​សម្រាប់​អាជីវកម្មទាំងមូល សម្រាប់​ផលិតផល និងសេវាកម្មដើម្បី​អាចឈរជើង និង​ជ្រៀត​ចូលទៅក្នុង​ទីផ្សារ​គោលដៅបាន។

7 ជំរុញកិច្ចសហការ៖ ការសរសេរគម្រោង​អាជីវកម្ម​ជាវិធីមួយដើម្បីឲ្យប្រាកដថា មនុស្ស​ក្នុង​ក្រុម​មាន​ការ​ព្រមព្រៀង​ជាមួយគម្រោង​សព្វថ្ងៃ និងអនាគតសំរាប់ធុរកិច្ច។ នៅជំហានដំបូងសម្រាប់​​ក្រុមហ៊ុនមួយ វាតម្រូវ​ឲ្យមនុស្ស​ស្ថិតលើ​ផ្លូវតែមួយ ក្នុងការសហការគ្នាជំរុញធុរកិច្ចឲ្យជោគជ័យ។ គួរចៀសវាងកង្វះទំនាក់ទំនងជាមួយក្រុម។

8 ការកំណត់គោលដៅ៖ គម្រោង​ធុរកិច្ច​ជា​គម្រោង​ដ៏អស្ចារ្យ​ដែល​អនុញ្ញាតឲ្យ​សហគ្រិនបញ្ជាក់​ពី​ទស្សន​វិស័យ​ និងគម្រោងអនាគតរបស់សហគ្រាស។ យើងប្រើវាជាសំណួរ​ដើម្បីគិត និង​បង្កើត​ទស្សន​វិស័យ​និង​យុទ្ធសាស្ត្រសម្រាប់​អនាគត។ បើគម្រោង​បរាជ័យ យើង​អាចកែ​ប្រើ​យុទ្ធសាស្ត្រ ប៉ុន្តែ​ប្រើ​គោលដៅ​ដែលយើង​ដៅទុក​សម្រាប់​ប្រើ​វាជា​ការ​នាំ​ផ្លូវ​ឆ្ពោះ​ទៅកាន់ភាពជោគជ័យ។

9 ដឹងពីគម្រោងរបស់អ្នក៖ វាមានប្រយោជន៏សម្រាប់ធ្វើផែនការ​ និង​វាយ​តម្លៃ​អំពី​ធនធាន​ដែលត្រូវ​ការ ឬ​កំពុងត្រូវការ​ ដឹងពីដៃគូរប្រកួត​ប្រជែង និងបង្កើតគំរោង3ទៅ5ឆ្នាំខាងមុខ។ អ្វីទាំងនេះមានសារៈសំខាន់ណាស់ បើយើងចង់ពង្រីកអាជីវកម្ម។

10 បង្កើតកម្រិតស្តង់ដា ៖ គម្រោង​ធុរកិច្ច គឺមានតម្លៃ​ និងជា​ឯកសារប្រើសម្រាប់ធ្វើជា​ឧបករណ៍​​នៃការ​វាស់កម្រិត​ស្តង់ដាដ៏ល្អមួយ។ វាគឺជា​ឯកសារ​មួយ​ដែល​​សរសេរ​ចេញ​នូវ​ធាតុមួយចំនួន​ដែលអាជីវកម្ម​របស់យើង​ល្អ​ជាង​អាជីវកម្ម​ដែល​ដូចគ្នា​​​ផ្សេងទៀតដ៏ទៃទៀត ហើយ​ជា​ឧបករណ៍មួយដែល​ដាក់​កម្រិត​ស្តង់ដារអប្បបរិមា​សម្រាប់​អាជីវកម្ម​របស់យើង។

ពាណិជ្ជកម្ម

៦ចំណុចមិនល្អនៅកន្លែងធ្វើការដែលបំផ្លាញការងាររបស់អ្នក

0

កំហុសតែងតែកើតមានចំពោះមនុស្សគ្រប់គ្នាទោះបីជាពួកគេមិនបានដឹងខ្លួនក្តី។ ជាក់ស្តែងនៅកន្លែងការងារនីមួយៗក៏ដូចជានិយោជកផ្ទាល់ក៏ធ្លាប់មានកំហុសនៅឯការិយាល័យរបស់គេផងដែរ។​ ខាងក្រោមនេះជាចំណុចមិនសមគួរមួយចំនួនដែលនិយោជកបានធ្វើ ឬធ្លាប់បានធ្វើជាកំពុងតែប្រព្រឹត្តជារឿយៗ។

១.​​ កង្វះការយកចិត្តទុកដាក់កំឡុងពេលប្រជុំ

តើអ្នកគិតថាការមិនយកចិត្តទុកដាក់ចំពោះមិត្តរួមការងារជារឿងសមរម្យឬទេ? ជាការពិតណាស់វាពិតជាពិបាកខ្លាំងណាស់ក្នុងការប្រមូលផ្តុំអារម្មណ៍របស់អ្នកឲ្យផ្តោតតែលើកិច្ចការណាមួយ។​ យោងទៅតាមការសិក្សាមួយរបស់ Wolf Management Consultant, LLC បានឲ្យដឹងថា ៧៣% នៃអ្នកចូលរួមប្រជុំតែងធ្វើអ្វីផ្សេងដែលមិនពាក់ព័ន្ធនឹងការងារ ស្របពេលដែល ៣៩% ទៀតតែងតែងោកកំឡុងពេលប្រជុំ។

២.​ ការចាកចេញពីការិយាល័យយឺតយ៉ាវ

ផ្អែកតាមការស្រាវជ្រាវរបស់វេបសាយ www.inc.com បង្ហាញថាបុគ្គដែលធ្វើការលើសពី ៤០ម៉ោងក្នុងមួយសប្តាហ៍គឺមានប្រសិទ្ធភាពការងារតិចជាងអ្នកដែលបានចាកចេញពីកន្លែងការងារទាន់ពេល។ ផ្ទុយមកវិញបុគ្គលិកភាគច្រើនតែងតែធ្វើការលើសម៉ោងបើទោះបីជាការងារនោះពួកគេអាចបញ្ចប់នៅថ្ងៃស្អែកក៏ដោយ។

៣.​ អង្គុយនៅតែតុធ្វើការនិងមិនក្រោកធ្វើចលនាឲ្យបានច្រើន

អ្នកជំនាញលើកឡើងថាការងើបក្រោកចេញពីតុរៀងរាល់ ២០នាទីម្តងអាចឲ្យយើងអាចកាត់បន្ថយបញ្ហាសុខភាពជាច្រើន។ ជាការពិតណាស់ការក្រោកឈរឬងើបចេញពីតុ ២០នាទីម្តងហាក់ដូចជាឃ្លាសាមញ្ញប៉ុន្តែវាពិតជាមានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ចំពោះសុខភាព។

៤.​ ការប្រើប្រាស់អ៊ីនធឺណែត (Internet) មិនចំគោលដៅ

ជាធម្មតានៅក្នុងការធ្វើការងារមិនថាបុគ្គលិកឬនិយោជកតែងប្រើប្រាស់ប្រព័ន្ធ Internet។ ស្របពេលដែលគេយក​ Internet មកធ្វើជាប្រយោជន៍ មនុស្សមួយចំនួនក៏ឆ្លៀតប្រើវាដើម្បីលេងបណ្តាញសង្គមសម្រាប់កំសាន្តដូចជា Facebook, Instagram, Youtube ជាដើម បើទោះបីជាពួកគេប្រាប់ខ្លួនឯងថាមិនត្រូវធ្វើវាក៏ដោយ។

៥. ការញ៉ាំនៅក្នុងការិយាល័យដោយគ្មានសណ្តាប់ធ្នាប់

យោងតាមវេបសាយ www.usatoday.com ដែលសិក្សាទៅលើ CareerBuilder Study លើកឡើងថា ៤១% នៃមនុស្សដែលធាត់លើសទម្ងន់កំឡុងពេលធ្វើការគឺមកពីពួកគេញ៉ាំអាហារពេលធ្វើការងារ ហើយគិតតែពីអង្គុយធ្វើការ និងមានអារម្មណ៍ស្មុគស្មាញ (ស្ត្រេស)​ ច្រើន។

ប្រភព៖ http://www.forbes.com

ពាណិជ្ជកម្ម

អត្ថប្រយោជន៍ទាំង៤ក្នុងការធ្វើការងារជាក្រុមសម្រាប់អាជីវកម្មដោយប្រើបច្ចេកវិទ្យាស្រួលៗ

បច្ចេកវិទ្យាកាន់តែរីកចម្រើន ដែលវាបានជួយ​សម្រួល​ការ​ងារជា​ច្រើន​ជា​ពិសេស​ការងារ​ជា​ក្រុម ដើម្បី​បង្កើន​ប្រសិទ្ធភាពការងារ និង​អាច​ជួយ​ឱ្យ​ការងារ​អាច​បញ្ចប់​ទៅបាន​ដោយ​រលូន​ដោយ​មិន​ចាំបាច់​ជួប​មុខគ្នា​ក៏បាន។ ការប្រើប្រាស់​បច្ចេកវិទ្យាមិន​ត្រឹមតែជួយឱ្យ​យើង​ចំណេញពេលវេលា និង​ថវិការនោះទេ តែវា​ក៏ជួយ​ឱ្យ​ការ​ធ្វើ​ការ​ងារ​ជាក្រុម​មាន​ភាព​កាន់តែ​រលូន​ និង​ដោះស្រាយ​បញ្ហា​ដែលសមាជិក​ក្រុមមាន​ការ​រវល់មិនបានមកជួបមុខ​គ្នា​បាន​យ៉ាង​ល្អ។ ដូចនេះ យើងខ្ញុំសូមធ្វើ​ការ​លើក​យកអត្ថប្រយោជន៍ទាំង​4 ដែលបច្ចេកវិទ្យាបានផ្តល់​ឱ្យ​សម្រាប់ការងារ​ជាក្រុម៖

១. ប្រសិទ្ធភាពការងារ

ការទំនាក់ទំនាក់ជាក្រុមតាមកម្មវិធីបច្ចេកវិជ្ជា អាចជួយឲ្យអ្នកគ្រប់គ្រងងាយស្រួល​ក្នុងការបែងចែក​ការងារឲ្យបុគ្គលិកបានច្បាស់លាស់ ជាហេតុនាំឲ្យបុគ្គលិកយល់ច្បាស់ពីតួនាទីរបស់ខ្លួន។ នៅ​ពេល​ដែលបុគ្គលិកស្គាល់ច្បាស់ពីតួនាទីរបស់ខ្លួន ពួកគេនឹងដឹងថាអ្វីគួរធ្វើ  អ្វីមិនគួរធ្វើ ដោយមិនប្រចាំគ្នា។ ដូច្នេះការអនុវត្តការងារ នឹងមានលក្ខណៈរហ័សជាងមុន ហើយសន្សំសំចៃថវិការទៀតផង។

ឧទាហរណ៌ Microsoft  Sharepoint និង​ Slack ​យើងអាចប្រើប្រាស់វាដើម្បីបែងចែក ឬផ្ទេរការងារ​ទៅតាមផ្នែក​ឲ្យបុគ្គលិកនីមួយៗ។ យើង​ក៏ឃើញ​មាន​វត្តមាន​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួន​ផង​ដែរ​ដែល​អ្នកធ្វើការ​ និងបណ្តាញ​ម្ចាស់​អាជីវក​ម្ម​បាន​ប្រើប្រាស់​ក្នុង​កិច្ច​ការ​ងារ​របស់គាត់ដូចជា​ Facebook Line Trello ជាដើម​ដើម្បី​សម្រួល​ការងារ​ជាក្រុម​របស់ពួកគាត់។

ការទំនាក់ទំនាក់ជាក្រុមតាមកម្មវិធីបច្ចេកវិជ្ជា អាចជួយឲ្យអ្នកគ្រប់គ្រងងាយស្រួល​ក្នុងការបែងចែក​ការងារឲ្យបុគ្គលិកបានច្បាស់លាស់ ជាហេតុនាំឲ្យបុគ្គលិកយល់ច្បាស់ពីតួនាទីរបស់ខ្លួន។

២. ព័ត៌មានដែលទទួលបានក៏មានភាពល្អប្រសើរ

ជានិច្ចជាកាលព័ត៌មានដែលបុគ្គលិកទទួលបាននៅមានចន្លោះប្រហោងព្រោះតែបុគ្គលិកខ្លះទទួលបាន​ព័ត៌មានហើយបែរជាភ្លេច រឺមានចេតនាមិនផ្សព្វផ្សាយឲ្យបុគ្គលិកផ្សេងទៀតបានដឹង។ ប៉ុន្តែប្រសិនបើ​អ្នកគ្រប់គ្រងប្រើប្រាស់នូវប្រព័ន្ធទំនាក់នំនងជាក្រុម រាល់បុគ្គលិកទាំងអស់នឹងទទួលបាន​​ពត៌មាន​ច្បាស់លាស់ ពេញលេញហើយទាន់ពេលវេលាទៀតផង។

Facebook Messenger គឺជា​កម្មវិធីល្អ​មួយ​ដែលអាច​ឱ្យ​យើង​ប្រើប្រាស់ក្នុង​ការ​ផ្តល់ដំណឹង និង​ព័ត៌មាន​ដោយសារ​តែ​យើង​អាច​ដឹង​ថា​តើអ្នកណាខ្លះ​បាន​អានរួច ហើយអ្នកណាខ្លះ​មិនទាន់បានអាន។ មិនត្រឹមតែប៉ុណ្ណោះ រាល់​ព័ត៌មាន ឬសារ​ដែលបាន​ផ្ញើរ​ហើយ អាចធ្វើឱ្យអ្នក​ផ្ញើរ និងអ្នក​ទទួល​អាចធ្វើការ​ត្រួតពិនិត្យ​ឡើងវិញនៅពេលណាក៏បាន។

៣. ស្វែងរកបុគ្គលិកដែលមានគុណភាពបានច្រើនជាងមុន

តាមរយៈការធ្វើការងារជាក្រុមតាមកម្មវិធីបច្ចេកវិទ្យា ជំរុញឲ្យបុគ្គលិកដែលមានគុណភាពអាច​ធ្វើការ​ឲ្យយើងបានទោះបីជាពួកគេនៅឆ្ងាយពីទីតាំងកន្លែងធ្វើការក៏ដោយ។ វាប្រសើរជាជាងការរើស​យក​បុគ្គលិកគ្មានគុណភាពដែលស្នាក់នៅក្បែរកន្លែងធ្វើការ។

៤. អតិថិជននឹងពេញចិត្តអាជីវកម្មយើងច្រើនជាងមុន

នៅពេលដែលក្រុមការងារស្រលាញ់ពេញចិត្តនឹងការងាររបស់ពួកគេ ពួកគេនឹងបំពេញការងារបានល្អ ជាហេតុនាំឲ្យអតិថិជនក៏ពេញចិត្តដែរ។

សរុបសេចក្តីមកការងារជាក្រុមដោយប្រើបច្ចេកវិទ្យាផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រោះ​ថា​​នៅពេលដែលមានទំនាក់ទំនងល្អ ប្រសិទ្ធភាពការងារក៏រីកចម្រើន ហើយអតិថិជនក៏កាន់​តែកើន​ឡើង។

ពាណិជ្ជកម្ម

ពាក្យសម្តី​ និង​សកម្មភាព​ដែលធ្វើ​ឱ្យ​បុគ្គលិក​បាក់ទឹកចិត្ត

សកម្មភាព ពាក្យ​សម្តី​ និង​កាយវិការ​របស់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រប់របស់​ក្រុមហ៊ុនឬស្ថាប័ន​គឺ​មាន​សារៈសំខាន់ខ្លាំង​ណាស់ដែលវា​អាច​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​ទឹកចិត្ត និង​ការ​លះបង់របស់បុគ្គលិកម្នាក់ៗ។ ការប្រើប្រាស់វិធីសាស្ត្រ​គ្រប់គ្រង និង​ដឹកនាំ​គឺ​អាច​មាន​ភាព​ដាច់ស្រឡះ​ចំពោះ​បុគ្គលិកដែល​មាន​ការ​អប់រំខ្ពស់ និង​ការអប់រំទាប។ ប៉ុន្តែ​ ក្នុង​តថភាព​គ្រប់គ្រង​ជាក់ស្តែងនៅក្នុង​ប្រទេស​កម្ពជា​គឺនៅមានភាព​ខ្វះខាតភាពជាអ្នកដឹកនាំ​នៅឡើយ ជា​ពិសេស​អាជីវកម្ម​ដែលមានការ​គ្រប់គ្រង​ជា​លក្ខណៈគ្រួសារ ដែលតែងតែប្រើប្រាស់​វិធីសាស្ត្រគ្រប់គ្រង​តែមួយ មិនថា​ចំពោះ​បុគ្គលិក​ដែល​មាន​ការ​អប់រំខ្ពស់ ឬការអប់រំទាប។ ខាង​ក្រោមនេះ គឺជា​សកម្មភាព និង​ពាក្យ​សម្តី​មួយ​ចំនួន​ដែលអ្នកដឹកនាំ ឬអ្នក​គ្រប់គ្រង​ត្រូវចៀសវាង​ប្រើប្រាស់​ ​ប្រសិនបើ​បុគ្គលិក​ក្រោមបង្កាប់គឺជា​អ្នកដែល​មាន​ការ​អប់រំ​ខ្ពស់៖

  • បង្កើន​សម្លេង​ដើម្បី​បង្ហាញ​ទៅដល់​និយោជិត​ថា​ខ្លួន​កំពុង​តែ​មិនពេញចិត្ត និង​ខឹងក្រេវក្រោធស្តី​ពី​លទ្ធផលការងារ​របស់ពួកគេ។
  • ធ្វើការគម្រាម​ដោយ​លើកឡើង​ពីការ​កាត់​ធនធាន ប្រាក់ខែឬក៏ឱកាស​របស់បុគ្គលិក
  • ធ្វើ​ការ​គម្រាម​ថាខ្លួន​នឹង​ធ្វើការ​ត្រួតពិនិត្យក្រុមការងារ​ឡើង​វិញ ហើយ​ឱ្យ​ក្រុមនិយោជិត​ត្រៀមខ្លួន​ឱ្យ​រួចរាល់បើមិនដូច្នេះ​នឹង​មាន​អ្វីមិនល្អ​កើតឡើង
  • ធ្វើការ​កែប្រែ និងណែនាំ​បុគ្គលិកជាញឹកញាប់ដោយវិធី​សាស្ត្រ​រិះគន់បែបអវិជ្ជមាន
  • ធ្វើការ​ដកហូត​ការងារភ្លាមៗ​ពីអ្នកណាម្នាក់ដែលធ្វើការ​យឺតយ៉ាវ ឬក៏​មិនបានល្អ
  • ធ្វើការដាក់ការងារតែមួយ​ទៅឱ្យ​មនុស្ស​ផ្សេងៗគ្នា​ដើម្បី​ឱ្យប្រាកដថា​យ៉ាងហោចណាស់មានម្នាក់​អាចធ្វើការនោះឱ្យ​ខ្លួនបានទាន់ពេលវេលា (ដែលបង្កឱ្យមាន​ការប្រកួតប្រជែងបែបអវិជ្ជមានរវាង​មិត្តរួមការងារ ឬក្រុមការងារ)
  • ធ្វើការ​សង្កត់ធ្ងន់ ឬនិយាយខ្លាំងៗទៅឱ្យ​អ្នកណាម្នាក់ ឬក្រុមការងារណាមួយដែលកំពុង​ទទួលខុសត្រូវការងារជាក់លាក់ណាមួយដើម្បី​ចង់​ឱ្យ​ប្រាកដថា​ការងារ​នោះធ្វើ​ទៅបានដោយរលូន
  • ចូលចិត្ត​សួរ​ហើយ​សួរទៀត​នៅរឿង​ដដែលៗ​ដែលមិនចាំបាច់
  • ផ្លាស់ប្តូរ និង​កែប្រែ​ពាក្យ​សម្តី​ជាញឹកញាប់ ឬមិនគោរពពាក្យ​សម្តី
  • មិន​មាន​ការ​សរសើរ លើកតម្កើន​ ឬជម្រុញទឹកចិត្ត​បុគ្គលិក
  • តម្លើង​ឋានៈ ឬ​ចាត់តាំង​អ្នកដែលមិនមាន​សមត្ថភាព​ឱ្យគ្រប់គ្រងជាពិសេស​សាច់ញាតិ ឬ​មិត្តភក្តិ
ពាណិជ្ជកម្ម

13ចំណុចរបស់បុគ្គលជោគជ័យ

ភាពជោគជ័យគឺជាពាក្យមួយដែលមនុស្សគ្រប់គ្នាតែងប្រាថ្នាទទួលបាន។ នៅពេលពាក្យនេះ ត្រូវបានគេលើកឡើងក្នុងការសន្ទនា មនុស្សភាគច្រើន ជាពិសេសយុវជន តែងគិតឃើញមុនគេដល់គំនរទ្រព្យសម្បត្តិស្តុកស្តម្ភ គេហដ្ឋានធំស្កឹមស្កៃ យាន្តជំនិះទំនើបៗ ភាពឡូយឆាយនិងស៊ីវីល័យ។ល។
ប៉ុន្តែមិនមានបុគ្គលច្រើនរូបទេដែលមើលឃើញពីទំហំការងារ ភាពនឿយហត់ ការអំណត់តស៊ូ ពុះពារនិងខិតខំប្រឹងប្រែងដែលស្ថិតនៅខាងក្រោយរូបភាពទាំងនោះ។ យ៉ាងណាមិញ ភាពជោគជ័យក៏មិនមានអត្ថន័យដូចគ្នាសម្រាប់បុគ្គលគ្រប់រូបដែរ ព្រោះសេចក្តីស្រាលាញ់និងក្តីសុបិន្តរបស់មនុស្សម្នាក់ៗសុទ្ធតែប្លែកពីគ្នា។
ទោះអ្នកមានគោលដៅបែបណាក៏ដោយ មានចំណុច១៣ដែលអ្នកគួរយកទៅពិចារណាដើម្បីអាចទាញជាជំនួយផ្លូវចិត្តសម្រាប់ការបង្រៀនខ្លួនឯងនៅក្នុងដំណើរទៅកាន់និយមន័យនៃពាក្យជ័យជំនះរបស់អ្នក។

ចំណុចទី១ | កុំខ្ជះខ្ជាយពេលវេលាលើការបន្ទោសខ្លូនឯង

ជីវិតគឺមានភាពលំបាករួចទៅហើយ ចុះតើហេតុអ្វីត្រូវបន្ថែមបន្ទុកបន្ទោសខ្លួនឯងទៀត?
នៅក្នុងជីវិតរស់នៅមនុស្សម្នាក់ណាក៏តែងមានកំហុស។ ហើយវាជារឿងធម្មតាដែលនៅពេលអ្នកធ្វើច្រើនគឺខុសច្រើន ប៉ុន្តែអ្នកមិនត្រូវគេចវេសឬបណ្តោយឲ្យកំហុសទាំងនោះមានឥទ្ធិពលគ្រប់គ្រងលើអ្នកទេ។ អ្នកត្រូវទទួលស្គាល់ថាអ្នកបានធ្វើខុស ហើយសួរមតិយោបល់អ្នកផងនិងស្វែងរកដើមហេតុនៃកំហុសនោះមកសិក្សាដើម្បីរៀន និងអភិវឌ្ឍខ្លួន។
គ្មាននរណាម្នាក់អាចឈានមួយជំហ៊ានដល់លើកំពូលភ្នំនោះទេ ដូច្នេះកុំខ្ជះខ្ជាយពេលវេលាបន្ទោសខ្លួនឯងនៅពេលវង្វេងផ្លូវ។

ចំណុចទី២ | កុំអនុញ្ញាតឲ្យអ្នកដទៃមានអំណាចលើអារម្មណ៍អ្នក

តើអ្នកណាម្នាក់ដែលស្គាល់អ្នកច្បាស់ជាងគេ? គឺខ្លួនអ្នក។ មានតែអ្នកម្នាក់គត់ដែលស្គាល់និងអាចគ្រប់គ្រងលើអារម្មណ៍ខ្លួនឯង ។ វាអាចមានរឿងច្រើនដែលហួសពីការគ្រប់គ្រងរបស់អ្នក តែមានរឿងតែមួយគត់ដែលអ្នកតែងតែអាចគ្រប់គ្រងបានគឺការឆ្លើយតបនិងឥរិយាបថរបស់អ្នក។ដូច្នេះត្រូវរៀនធ្វើវាឲ្យក្លាយជាចំនុចខ្លាំង។

ចំណុចទី៣ | មិនខ្មាស មិន​ខ្លាចចំពោះការកែប្រែ

អ្នកត្រូវចងចាំថាអំណួតក្អេងក្អាងគឺជាជំងឺដែលសូម្បីតែទេវត្តាមិនអាចព្យាបាលបាន ហើយភ្នំមួយខ្ពស់តែងនៅមានភ្នំមួយទៀតដែលខ្ពស់ជាង។ អ្នកត្រូវរៀនបើកចិត្តឲ្យទូលាយ ទទួលយកនូវគំនិតអ្នកដទៃនិងលះបង់ចិត្តមានះការពារមុខមាត់ហួសហេតុដែលជាដើមហេតុចម្បងនៃការជាប់ទ្រឹងមួយកន្លៃង។
កុំខ្លាចការបាក់មុខ តែត្រូវខ្លាចការឈរទ្រឹងមួយកន្លែង។

ចំណុចទី៤ | ត្រូវកាត់បន្ថយទម្លាប់រអ៊ូ

នៅពេលស្ថិតនៅក្នុងស្ថានភាពអាក្រក់ តើអ្នករអ៊ូដែរឬទេ?
ហើយនៅពេលដែលអ្នកកាន់តែគិតពីវា វាកាន់តែបន្ថែមទម្ងន់នៃចិត្តដែលកំពុងតឹងតែងមែនទេ? ហើយវាជួយដោះស្រាយបញ្ហាបានដែរឬទេ?

ចំណុចទី៥ | កុំព្យាយាមតម្រូវចិត្តគេគ្រប់គ្នា

តើអ្នកមានមិត្តភ័ក្រ្តណាដែលតែងតែផ្គាប់ចិត្តគេ? ឬមិត្តភក្រ្តណាដែលមិនខ្វល់ការប៉ះពាល់ទៅលើគេឯងសោះដើម្បីបង្ហាញថាគេនឹងខ្លាំង?
អត្តចរិកទាំងពីរនេះមិនមានមួយណាប្រសើរជាងគ្នាទេ។
អ្នកគួរចាប់យកអត្តចរិកដែលរួសរាយតែមិនផ្គាប់ចិត្ត និងហ៊ានបញ្ចេញការយល់់ឃើញដោយមិនរអា។
ត្រូវហ៊ាននិយាយអ្វីដែលអ្នកគិតថាគួរ ទោះបីវាអាចធ្វើឲ្យមនុស្សមួយចំនួនមានការតូចចិត្តឬមិនសប្យាយ។

ចំណុចទី៦ | ត្រូវឈប់ខ្លាចច្រើន

ភាពភ័យខ្លាចទៅលើហានិភ័យរបស់គ្រោងការណ៍ណាមួយដោយគ្មានការពិចារណាគឺបង្ករជាការខាតបង់។
អ្នកត្រូវចេះសិក្សានិងថ្លឹងថ្លែងទៅលើផលចំណេញរួមជាមួយហានិភ័យដែលរំពឹង​ទុក ទើបអាចមើលឃើញពីសក្តានុពលរំពឹងទុករបស់គម្រោងនីមួយៗ។

ចំណុចទី៧ | រស់នៅក្នុងអតីតកាល

កុំខូចចិត្តចំពោះកំហុសក្នុងអតីតកាល ព្រោះអ្នកមិនអាចកែប្រែវាបានទេ។ វាបានហួសទៅហើយ។ អ្នកគួរតែយកថាមពលដែលកំពុងមានមកបំពេញកិច្ចការងារនៅថ្ងៃនេះឲ្យបានល្អបំផុតដើម្បីបន្តជំហានទៅលើកំពូលភ្នំនៃក្តីសុបិន្តអ្នកវិញ។

ចំណុចទី៨ | ឈប់បង្កកំហុសដដែលៗ

តើអ្នកគិតថាថ្ងៃនេះអ្នកអាចបន្តជំហានទៅលើកំពូលភ្នំទេ បើសិនអ្នកសម្រេចចិត្តដើរទៅកាន់ផ្លូវដែលអ្នកធ្លាប់ទៅ១ដងរួចមកហើយដោយសារអ្នកចង់ឃើញទេសភាពដ៏ស្រស់ស្អាតនៃកន្លែងនោះ? ប្រាកដណាស់អ្នកគឺស្ថិតនៅទីតាំងដូចកាលពីម្សិលមិញ។ តើធ្វើបែបនេះខុសមែនទេ? វាមិនមែនខុសទាំងស្រុងនោះទេ។ មានពេលខ្លះ អ្នកគួរតែអនុញ្ញាតឲ្យខ្លួនអ្នកបានសម្រាកនិងលំហែកចិត្តមួយរយៈ។ ក៏ប៉ុន្តែអ្នកមិនត្រូវសម្រាករហូតនោះទេ។
អ្នកត្រូវជំនះចិត្តចង់ឃើញទេសភាពស្អាតដើម្បីបន្តដំណើរទៅលើកំពូលភ្នំនៃក្តីសុបិន្ត។

ចំណុចទី៩ | មានចិត្តត្រេកអរសម្រាប់ជោគជ័យអ្នកផង

តើអ្នកមានអារម្មណ៍ថាច្រណែនដែរឬទេនៅពេលឃើញមិត្តឬអ្នកស្គាល់គ្នាទទួលបានពានរង្វាន់កិត្តិយស ហើយបានចេញមុខតាមការសែត ទស្សនាវដ្តី និងទូរទស្សន៍?
យើងខ្ញុំចង់ប្រាប់អ្នកថា បើសិនអ្នកមានអារម្មណ៍ច្រណែនគឺអ្នកមិនមែនជាមនុស្សអាក្រក់ទេ ហើយអ្នកក៏មិនមែនមានតែម្នាក់ឯងដែរ។ អ្នកអាចមានចិត្តច្រណែនព្រោះអ្នកជាមនុស្ស តែអ្នកនឹងខុសបើសិនអ្នកមិនចេះគ្រប់គ្រងវា។ ត្រូវរៀនបើកចិត្តទទួលស្គាល់ការពិត តែមិនត្រូវមើលស្រាលខ្លួនឯង។ ត្រូវបន្តខិតខំលើកិច្ចការងារខ្លួន។
យើងខ្ញុំសូមបញ្ជាក់សារជាថ្មី ភាពជោគជ័យដែលអ្នកមើលឃើញនៅលើខ្លួនអ្នកដទៃមិនមែនបានមកក្នុងរយៈពេលមួយយប់ទេ។

ចំណុចទី១០ | ងាយចុះចាញ់នឹងការងារលំបាក

ការងារណាក៏លំបាកដែរព្រោះអ្នកកើតមកមិនមែនចេះអ្វីសព្វគ្រប់ដូចតួអង្គមានយុទ្ធសីល៍ិ្បក្នុងរឿងភាពយន្តឯណា។ វាគ្មានការងារណាដែលមិនលំបាកនោះទេ។ អ្នកមិនត្រូវចិញ្ចឹមចិត្តចង់បានភាពជោគជ័យដោយមិនខំប្រឹងទេ ព្រោះវាគ្មានថ្ងៃអាចក្លាយជាការពិតឡើយ។
បំណាច់ចង់សម្រេចសុបិន្តត្រូវហ៊ានជម្រុះចិត្ត ចូលចិត្តសប្បាយ និយាយគ្មានការអនុវត្ត រអ៊ូច្រើន បន្ទោសអ្នកដទៃ។ល។ ហើយដាក់ចិត្តត្រៀមខ្លួនប្រឈមមុខនឹងឧបសគ្គដែលនៅខាងមុខ។

ធ្វើបណ្តើររៀនបណ្តើរ។ ការងារកាន់តែលំបាកកឺជាគ្រូដ៏ពូកែ។

ចំណុចទី១១ | មិនត្រូវខ្លាចចំពោះការនៅម្នាក់ឯង

នៅក្នុងក្រុមក៏អ្នករីករាយ នៅម្នាក់ឯងក៏អ្នកអាចរីករាយបានដែរ។ គ្នានអ្វីជាបញ្ហាទេ។ ចូរកុំខ្លាច។
អ្នកគួរចំណាយពេលខ្លះសម្រាប់ខ្លួនឯងក្នុងការប្រមើមើលផលិតភាពការងារ ឥរិយាបថការងារក៏ដូចជាអត្តចរិកកន្លងមកដើម្បីធ្វើការវាយតម្លៃខ្លួនឯងក្នងគោលបំណងកែប្រែនិងអភិវឌ្ឍន៍។ មួយវិញទៀតអ្នកអាចព្រាងគម្រោងបន្ទាប់ និងបង្កើនគំនិតច្នៃប្រឌិត។

ចំណុចទី១២  | សូមកុំភ្លេចថាជីវិតគឺជាការតស៊ូ

ដោយសារតែមិនធ្លាប់ជួបការលំបាកក្នុងជីវិត មនុស្សមួយចំនួនក៏ផ្តេកផ្តួលជឿស្លុងថាគេគឺជាមនុស្សដែលមានសំណាង ឬថាមិនចាំបាច់ខំប្រឹងធ្វើអ្វីព្រោះយល់ថាភោគផលនឹងបានមកដោយឯងៗសម្រាប់ពួកគេ។
ជិវិតមួយនេះជារបស់អ្នក អ្នកជាមនុស្សដែលមានអំណាចបំផុតលើការកំណត់ជោគវាសនាខ្លួន។ កសាងជីវិតខ្លួនឯងឬទោរទន់តាមអ្នកដទៃ? ខំរកឬខំចាយ? តស៊ូឬបោះបង់? ពុះពារឬខ្ជិលច្រអូស? ធ្វើច្រើនឬបានតែនិយាយ?…ទាំងអស់នេះគឺជាជម្រើសរបស់អ្នក។ តើអ្នកចង់គូសវាសជីវិតមួយនេះដោយបែបណា?

ចំណុចទី១៣ | ភាពជោគជ័យតែងតែទាមទារពេលវេលា

គ្មានការងារមុខណាដែលធ្វើម្តងបានលទ្ធផលល្អឥតខ្ជោះនោះទេ។
ចង់បានជ័យជំនះត្រូវចេះអត់ធ្មត់និងមានជំនាញមួយច្បាស់លាស់។ ចង់ចេះជំនាញមួយស្ទាត់ ត្រូវអនុវត្តឲ្យញឹក។ គ្មានភាពជោគជ័យណាដែលអាចកើតមានត្រឹមរយៈពេលមួយយប់នោះទេ។

ពាណិជ្ជកម្ម

ដោន​ឡូតឥត​គិតថ្លៃ ទស្សនាវដ្តីយុទ្ធសាស្រ្តអាជីវកម្មសម័យទំនើប

We are proud to announce that Kumnit Business Review e-Magazine (vol. 1, issue 1) is now available for free download.

សូមចុចទីនេះដើម្បីទាញ​យក

ទស្សនាវដ្តីអេឡិចត្រូនិក Kumnit Business Review ត្រូវបានបង្កើតឡើង​ដោយ​គំនិត​រួម​សហការ​ជាមួួយ​ក្រុម​ហ៊ុន​Kumnit Creative ដើម្បីចែករំលែកចំណេះដឹងថ្មីៗក្នុងទម្រង់ជាអត្ថបទទ្រឹស្តីនិងការអនុវត្តជាក់ស្តែងនៅក្នុងបរិបទធុរកិច្ចក្នុងប្រទេសកម្ពុជាលើ២ផ្អែកធំៗ យុទ្ធសាស្រ្តទីផ្សារ និងយុទ្ធសាស្រ្តអាជីវកម្មសម័យទំនើប។

ទំនាក់​ទំនង​៖

PPIU Building, 11th Floor, St.169, Sangkat Veal Vong,
Khan 7 Makara, Phnom Penh, Cambodia.
T: 010 296 072/ 011 306 889
ss@kumnitcreative.com | www.kumnitcreative.com
________________________________________

ពាណិជ្ជកម្ម

អ្វី​ដែល​អ្នកមិនគួរ​និយាយនៅពេល​បាក់​ទឹក​ចិត្ត

មនុស្សយើង​តែង​តែ​មាន​ពេល​មួយ​​ដែល​ខ្លួន​មាន​អារម្មណ៍​​បាក់​ទឹក​ចិត្ត​ហើយ​គិត​ចង់​បោះ​បង់​អ្វីទាំង​អស់​ដែល​ខ្លួន​បាន​ខិត​ខំ​ប្រឹង​ប្រែង​។ រឿង​នេះកើ​ត​មាន​ចំពោះ​មនុស្សគ្រប់​គ្នា​ មិនថា​វារឿង​​សិក្សា​រៀន​សូត្រ ស្នេហា​ ការប្រកប​ការងារ​  ​អាជីវកម្ម​ ឬគោលដៅ​ជីវិតសម្រាប់​អនាគត​។ ដូច​ពាក្យ​ចាស់​ដែល​បាន​ដាស់​តឿន​ក្មេង​ៗជំនាន់​ក្រោយ​ថា​ជីវិត​គឺ​ត្រូវ​តស៊ូ បើ​មិន​ចេះ​តស៊ូ​ទេ​អ្វី​ក៏​មិន​អាច​សម្រេច​បាន​ដែរ។​ ​ខាង​ក្រោម​នេះជា​វិធី​សាស្ត្រដាស់​ស្មារតីខ្លះ​ៗដោយ​ការ​​បង្វែរ​ការ​គិត​អវិជ្ជមាន​ក្នុង​ស្ថានភាព​ដែល​ចិត្តកំពុង​អាប់​អួរ​​ ក្លាយ​ជា​ស្រស់​ថ្លា​ជាថ្មីដើម្បីបន្ត​ដំណើរ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែ​ងទៅ​មុខ​តទៀត។

ដោយជំនួសឲ្យការនិយាយថា

ខ្ញុំធ្វើអ្វីក៏មិនចេះដែរ។ ធ្វើយូរហើយនៅតែប៉ុណ្ណឹង!

ខ្ញុំបោះបង់ហើយ។ ខ្ញុំហត់ណាស់!

ហេតុអ្វីការងារនេះពិបាកម្លេះ?

មើលគាត់ចុះ គាត់ពូកែណាស់។

ខ្ញុំមួយជាតិនេះបែបគ្មានថ្ងៃក្លាយជាមនុស្សពូកែបែបហ្នឹងទេ..។

អ្នកគួរតែនិយាយទៅកាន់ខ្លួនឯងដោយបែបបនេះវិញ

តើខ្ញុំបានធ្វើឲ្យបានអស់ពីលទ្ធភាពហើយឬនៅ?

ខ្ញុំនឹងសាកប្រើវិធីសាស្រ្តផ្សេងៗទៀត។ ខ្ញុំមិនចុះចាញ់នុះទេ!

ការងារអ្វីក៏មិនស្រួលដែរ។ ឲ្យតែខ្ញុំខំបន្តទៀតខ្ញុំជឿថាខ្ញុំនឹងអាចក្លាយជាមនុស្សខ្លាំងម្នាក់បាន!

ខ្ញុំនឹងយកគាត់ជាគំរូ ហើយរៀនសូត្រពីគាត់ឲ្យបានច្រើន។

ពាណិជ្ជកម្ម

មនុស្ស​៨០%ឆ្លើយ​ប្រស្នាទាំងនេះខុស​​!

[playbuzz-item url=”//www.playbuzz.com/sovannas10/1-10-2017-10-36-16-am”]

ពាណិជ្ជកម្ម