spot_img
spot_img
Home Blog Page 31

មុននឹងបង្កើតអាជីវកម្មបាន អ្នកត្រូវតែខ្លាំងលើចំណុចនេះសិន

0
មុននឹងបង្កើតអាជីវកម្មបាន អ្នកត្រូវតែខ្លាំងលើចំណុចនេះសិន

យុវជនជាច្រើន កំពុងតែមានចិត្តចង់ចាប់ផ្ដើមអាជីវកម្ម ហើយនេះជារឿងល្អ ពីព្រោះប្រសិនបើចាប់ផ្ដើមជោគជ័យគឺជួយទាំងខ្លួនឯង ជួយអ្នកដទៃតាមរយៈការបង្កើតការងារធ្វើសម្រាប់ពួកគេ និងជួយដល់សេដ្ឋកិច្ចប្រទេសជាតិកាន់តែរីកចម្រើន។

ប៉ុន្តែមានកំហុសដ៏ធំមួយចំនួនដែលពួកគេបានប្រព្រឹត្តិនោះគឺ

  • ចាប់ផ្ដើមអាជីវកម្មតាមតែគេណែនាំ ឬធ្វើតាមគេ
  • ចាប់ផ្ដើមទាំងដែលខ្លួនឯងគ្មានចំណេះដឹងក្នុងការធ្វើអាជីវកម្ម
  • ចាប់ផ្ដើមតែម្នាក់ឯង ដោយមិនបានស្វែងរកជំនួយពីបុគ្គលខ្លាំងៗ
  • ចាប់ផ្ដើមអាជីវកម្ម ដោយគ្មានផែនការអាជីវកម្មច្បាស់លាស់
  • ចាប់ផ្ដើមទាំងដែលខ្លួនឯងមិនទាន់ត្រៀមខ្លួនរួចរាល់
  • ចាប់ផ្ដើមទាំងដែលមិនទាន់ស្គាល់ខ្លួនឯងច្បាស់
  • ចាប់ផ្ដើមអាជីវកម្ម ទាំងដែលខ្លួនឯងមិនបានស្រលាញ់លើមុខជំនួញនោះពិតប្រាកដ
  • ចាប់ផ្ដើមអាជីវកម្ម ទាំងដែលគ្មានទស្សនវិស័យ និងបេសកកម្មជាក់លាក់
  • ។ល។

ហេតុផលទាំងអស់នេះហើយ ដែលយើងតែងតែសង្កេតឃើញថា អាជីវកម្មមួយចំនួនឆាប់ដួលរលំ និងល្បីសុះសាយតែមួយឆាប់ប៉ុណ្ណោះ។ ដូច្នេះដើម្បីចៀសវាងពីកំហុសទាំងអស់នោះ អ្នកត្រូវតែពង្រឹងនូវចំណុចដែលមានដូចខាងក្រោមជាមុនសិន មុននឹងសម្រេចចិត្តចាប់ផ្ដើមអាជីវកម្ម។

1. គំនិតរកស៊ីខ្លាំង

នៅពេលចង់ចាប់ផ្ដើមអាជីវកម្ម ច្បាស់ណាស់ថាអ្នកក៏កំពុងមានគំនិតរកស៊ីលើអ្វីមួយដ៏ល្អ ប៉ុន្តែបើគ្រាន់តែមានចិត្តរកស៊ី តែមិនដឹងរកស៊ីអ្វីក៏ពិបាក ដូច្នេះត្រូវធ្វើឱ្យប្រាកដថា អ្នកមានគំនិតរកស៊ីមួយដ៏ល្អ។ ធ្វើបែបណា ទើបមានគំនិតរកស៊ីល្អ? គឺអ្នកអាចឈ្វេងយល់អំពីខ្លួនឯង ថាអ្នកចង់ធ្វើអ្វី? មានក្ដីស្រមៃអ្វី? មានចំណុចខ្លាំងអ្វី? ព្រមទាំងធ្វើការស្រាវជ្រាវអំពីគំនិតរកស៊ីឱ្យបានច្រើន ជាពិសេសអាចបង្កើតទំនាក់ទំនងជាមួយសហគ្រិនផ្សេងទៀតដែលកំពុងរីកចម្រើន ដើម្បីសុំមតិយោបល់ពីពួកគេបន្ថែម។ បន្ទាប់មក អ្នកអាចសង្ខេបដោយខ្លួនឯង ដើម្បីបង្កើតគំនិតរកស៊ីលើផ្នែកមួយដែលល្អ ហើយអ្នកពិតជាចង់បង្កើតវាឱ្យចេញជារូបរាងពិតប្រាកដ។

2. មានបេសកកម្មខ្លាំង

ការដែលមានបេសកកម្មខ្លាំងក្នុងការចាប់ផ្ដើម ធ្វើឱ្យអ្នកមិនឆាប់បោះបង់ និងអាចបន្តដំណើរបានវែងឆ្ងាយ និងឆាប់ទទួលបានលទ្ធផលតាមការរំពឹងទុក។ លើសពីនេះ វាក៏ធ្វើឱ្យអ្នកបានដឹងយ៉ាងច្បាស់អំពី គោលបំណងក្នុងការធ្វើអាជីវកម្មរបស់អ្នក ហើយធ្វើឱ្យអ្នកងាយស្រួលស្វែងរកព័ត៌មានដ៏ត្រឹមត្រូវ ក៏ដូចជារៀបយុទ្ធសាស្រ្តដើម្បីពង្រីកអាជីវកម្ម និងស្គាល់ច្បាស់ពីចំណុចខ្លាំងក្នុងអាជីវកម្ម ហើយអាចសម្រេចចិត្តបានលឿន ច្បាស់លាស់ ត្រឹមត្រូវ ដើម្បីដឹកនាំដំណើរការអាជីវកម្ម។

3. បង្កើតក្រុមខ្លាំង

ការចាប់ផ្ដើមអាជីវកម្ម ប្រសិនបើអ្នកចាប់ផ្ដើមតែម្នាក់ឯងក៏ល្អ ប៉ុន្តែគ្រាន់តែដើរយឺត តែបើបង្កើតក្រុមសហការគ្នាគឺដើរលឿន គ្រាន់តែទាមទារឱ្យអ្នកស្វែងរកសមាជិកក្រុមដែលខ្លាំង ដើម្បីបន្តបេសកកម្មជាមួយគ្នា។ ដូច្នេះអ្នកត្រូវតែចេះស្វែងរកបុគ្គលណាដែលមានសមត្ថភាព និងមានផ្នត់គំនិតរីកចម្រើន ព្រមទាំងមានបេសកកម្មស្រដៀង ឬដូចនឹងអ្នក ដើម្បីចាប់ដៃគ្នាធ្វើអាជីវកម្មរួមគ្នា។

ម្យ៉ាងទៀត អ្នកក៏ត្រូវចេះបង្កើតបណ្ដាញជាមួយនឹងសហគ្រិនខ្លាំងៗឱ្យបានច្រើន ហើយប្រសិនបើអ្នកជ្រើសរើសបុគ្គលិកក៏ត្រូវជ្រើសរើសបុគ្គលដែលខ្លាំងផងដែរ ដោយខ្លាំងទាំងសមត្ថភាព និងខ្លាំងទាំងការអនុវត្តន៍ ហើយជាបុគ្គលដែលបើកចិត្តធ្វើអ្វីថ្មីៗ និងបន្តការអភិវឌ្ឍន៍សមត្ថភាព។

4. ផែនការខ្លាំង

ការបង្កើតអាជីវកម្មមួយ ប្រសិនបើមិនមានផែនការខ្លាំងទេ នោះដំណើរការអាជីវកម្មក៏មិនខ្លាំងដែរ។ ដូច្នេះអ្នកត្រូវតែមានចំណេះដឹងក្នុងការធ្វើផែនការអាជីវកម្មរបស់អ្នក ដើម្បីងាយស្រួលដល់អ្នកក្នុងការដឹកនាំចាត់ចែងគ្រប់គ្រងអាជីវកម្មឱ្យដំណើរការរលូន។

ការដែលមានផែនការអាជីវកម្មខ្លាំង វានឹងជួយឱ្យអ្នក

  • អ្នកគួរចាប់ផ្ដើមពីចំណុចណា
  • ងាយស្រួលសម្រេចចិត្តលើរឿងសំខាន់ៗបានលឿននិងត្រឹមត្រូវ
  • អាចចៀសវាងពីកំហុសធំៗដែលនឹងអាចកើតមានឡើង
  • អាចស្វែងរកដំណោះស្រាយបានទាន់ពេលវេលា
  • ទទួលរងហានិភ័យតិចបំផុតនៅពេលចាប់ផ្ដើម
  • ធ្វើឱ្យអ្នកមានការត្រៀមខ្លួនទុកមុនលើរឿងរ៉ាវផ្សេងៗដែលនឹងអាចកើតមានឡើង
  • មិនងាយដើរខុសពីគោលបំណងអាជីវកម្ម
  • អាចវាយតម្លៃពីសកម្មភាពនានា ដើម្បីកែតម្រូវលើសកម្មភាពណាដែលមិនទទួលបានលទ្ធផលល្អតាមការរំពឹងទុក
  • ។ល។

5. យល់ពីបរិបទនៃការរកស៊ីខ្លាំង

ការធ្វើអាជីវកម្មមានរឿងរ៉ាវជាច្រើនដែលត្រូវដឹង ដូច្នេះមុននឹងចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន ត្រូវរៀនប្រឡូកឱ្យបានច្រើន ដើម្បីដឹងពីស្ថានភាពនៃការរកស៊ី តាមរយៈការហាត់ការ ឬធ្វើការនៅក្រុមហ៊ុនដែលទើបចាប់ផ្ដើមដំបូង ហើយសាកល្បងទៅធ្វើការនៅក្រុមហ៊ុនស្ដង់ដារ ឬក្រុមហ៊ុនធំៗ ដើម្បីដឹងពីដំណើរការអាជីវកម្ម។

ម្យ៉ាងទៀត អ្នកត្រូវតែរៀនសិក្សាដោយខ្លួនឯងផ្ទាល់តាមវិធីរបស់អ្នក មិនថាតាមដានសហគ្រិនជោគជ័យចែករំលែកបទពិសោធន៍ ការចុះទៅសាកសួរផ្ទាល់ពីអ្នករកស៊ីផ្សេងទៀត និងស្រាវជ្រាវតាមអ៊ីនធឺណិតជាដើម ដើម្បីយល់ដឹងកាន់តែច្បាស់ពីបរិបទនៃការរកស៊ី។

បរិបទនៃការរកស៊ីដែលអ្នកត្រូវឈ្វេងយល់៖

  • របៀបដំណើរការអាជីវកម្ម
  • របៀបគ្រប់គ្រងចាត់ចែងអាជីវកម្ម
  • របៀបបង្កើត និងគ្រប់គ្រងក្រុម
  • ប្រព័ន្ធច្បាប់ពាក់ព័ន្ធក្នុងការធ្វើអាជីវកម្ម
  • និងជាច្រើនទៀត។
ពាណិជ្ជកម្ម

6 វិធី ដើម្បីគ្រប់គ្រងការអភិវឌ្ឍអាជីពរបស់អ្នក

0
6 វិធី ដើម្បីគ្រប់គ្រងការអភិវឌ្ឍន៍អាជីពរបស់អ្នក

ការអភិវឌ្ឍសមត្ថភាព ជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះ ដូច្នេះដើម្បីធ្វើឱ្យខ្លួនឯងកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់នៅកន្លែងធ្វើការ អ្នកត្រូវតែចេះគ្រប់គ្រងការអភិវឌ្ឍខ្លួនឯង និងព្យាយាមពង្រឹងសមត្ថភាព ទោះបីជាក្រុមហ៊ុនរបស់អ្នកមិនបានផ្ដល់ជាវគ្គបណ្ដុះបណ្ដាលសម្រាប់អ្នកក៏ដោយ។

តើធ្វើបែបណាទើបអាចគ្រប់គ្រងការអភិវឌ្ឍអាជីពផ្ទាល់ខ្លួនឱ្យកាន់តែរីកចម្រើន? បើយោងតាមគេហទំព័រ Harvard Business Review បានបង្ហាញពី 6 វិធីយ៉ាង ដើម្បីគ្រប់គ្រងការអភិវឌ្ឍអាជីពរបស់អ្នក ទោះបីជាក្រុមហ៊ុនមិនបានខ្វល់ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលដល់អ្នកក៏ដោយ។

វីធីទី1. យល់ពីអ្វីដែលអ្នកត្រូវបានវាយតម្លៃ

អ្នកត្រូវដឹងថា អ្វីដែលអ្នកនឹងត្រូវវាយតម្លៃសម្រាប់ខ្លួនឯង និងអ្វីដែលថ្នាក់ដឹកនាំ ឬប្រធាននឹងវាយតម្លៃការងាររបស់អ្នក។ ក្នុងចំណុចនេះ អ្នកអាចសួរខ្លួនឯងថា៖

  • តើភាពជោគជ័យមើលទៅដូចអ្វីនៅក្នុងមុខតំណែងរបស់អ្នក?
  • តើអ្វីជាគោលដៅការងារ និងមាត្រដ្ឋានជោគជ័យរបស់អ្នក?

វាជាការល្អបំផុតក្នុងការកំណត់អត្តសញ្ញាណទាំងនេះ ហើយពិភាក្សាជាមួយនឹងអ្នកគ្រប់គ្រងរបស់អ្នក ប៉ុន្តែប្រសិនបើវាមិនកើតឡើងទេនោះ សូមសរសេរអ្វីដែលអ្នកយល់ពីគោលដៅ និងសូចនាករសំខាន់ៗដែលត្រូវធ្វើ។ បន្ទាប់មក យកវាទៅពិភាក្សាជាមួយនឹងចៅហ្វាយរបស់អ្នកដើម្បីទទួលបានកិច្ចព្រមព្រៀង ឬការអនុម័ត ហើយអាចសុំមតិយោបល់បន្ថែមពីគាត់ ដើម្បីធានាថាអ្នកដើរលើផ្លូវត្រូវ។

វីធីទី2. រកដំណោះស្រាយចំពោះកង្វះខាតផ្ទាល់ខ្លួន

ចូរធ្វើជាបុគ្គលដែលតែងតែបន្តការរៀនសូត្រ និងកែតម្រូវខ្លួនឯងឱ្យមានភាពល្អប្រសើរ ព្រមទាំងត្រូវចេះស្វែងរកមតិកែលម្អពីប្រធាន ថ្នាក់ដឹកនាំដែលពាក់ព័ន្ធ មិត្តភក្តិ មិត្តរួមការងារ និងអ្នកនៅជុំវិញខ្លួន។ ម្យ៉ាងទៀត អ្នកត្រូវតែរៀនចំណាយពេលសន្ទនាជាមួយខ្លួនឯង ដើម្បីសិក្សាពីចំណុចខ្វះខាត និងអ្វីដែលត្រូវពង្រឹងបន្ថែម។ បន្ទាប់មក អ្នកអាចចាប់ផ្ដើមធ្វើបទបង្ហាញ ឬធ្វើកិច្ចប្រជុំ ដើម្បីបង្ហាញពីអ្វីដែលអ្នកគិតថាដំណើរការល្អ ហើយសុំមតិយោបល់បន្ថែមពីអ្នកចូលរួមដើម្បីកែលម្អ។

ចូរធ្វើជាអ្នកស្ដាប់ អ្នករៀន និងចេះកែលម្អខ្លួនឯង ដោយពុំចាំបាច់ឱ្យអ្នកគ្រប់គ្រង ឬថ្នាក់លើបង្រៀនឡើយ គឺវាចាប់ផ្ដើមពីអ្នកខ្លួនឯងជាដំបូងសិន។

វិធីទី3. រៀនជំនាញថ្មីៗដើម្បីពង្រឹងសមត្ថភាព

ទោះបីជាអ្នកបច្ចុប្បន្ននេះ កំពុងធ្វើការងារក្នុងផ្នែកអ្វីក៏ដោយ ឬក៏ជាអ្នកជំនាញលើផ្នែកណាមួយក្នុងមុខតំណែងរបស់អ្នក ប៉ុន្តែអ្នកត្រូវតែបណ្ដុះខ្លួនឯងឱ្យចេះរៀនសូត្រនូវជំនាញថ្មីៗបន្ថែមទៀត។ ហើយជំនាញនោះ ត្រូវតែជាជំនាញដែលអាចជួយឱ្យសមត្ថភាពរបស់អ្នកកាន់តែខ្លាំង និងមានផលិតភាពការងារកាន់តែខ្ពស់។

ឧទាហរណ៍ បច្ចុប្បន្ននេះ អ្នកគឺជាអ្នកលក់ឆ្នើមម្នាក់ ដូច្នេះដើម្បីកាន់តែធ្វើឱ្យខ្លួនឯងកាន់តែរីកចម្រើន និងខ្លាំងបន្តទៀត អ្នកអាចស្វែងរកជំនាញដែលពាក់ព័ន្ធមករៀនបន្ថែម ដូចជាជំនាញចរចា និងជំនាញទីផ្សារជាដើម។

វិធីទី4. បង្កើនភាពមើលឃើញពីសមត្ថភាពរបស់អ្នកជាមួយថ្នាក់ដឹកនាំ

ប្រសិនបើអ្នកជាបុគ្គលដែលមានសមត្ថភាពខ្លាំងពិតប្រាកដ ប៉ុន្តែបើអ្នកមិនចេះពីរបៀបបង្ហាញដល់ថ្នាក់ដឹកនាំបានឃើញពីសមត្ថភាពរបស់អ្នកទេ នោះអ្នកក៏បាត់បង់ឱកាសច្រើនដែរ ដូចជាឱកាសទទួលបានសេចក្ដីទុកចិត្ត ឱកាសឡើងតំណែង ឱកាសធ្វើការងារបានកាន់តែច្រើន និងឱកាសរីកចម្រើនកាន់តែខ្លាំង។

ដូច្នេះចូរអ្នកត្រូវតែចេះពីរបៀបបង្ហាញទៅកាន់ថ្នាក់ដឹកនាំ តាមរយៈការចេះស្ម័គ្រចិត្តសម្រាប់គំនិតផ្ដួចផ្ដើមធ្វើអ្វីមួយ និងបង្ហាញភាពលេចធ្លោររបស់អ្នកឱ្យបានច្រើន។

វិធីទី5. ធ្វើជាអ្នកជំនាញលើផ្នែកដែលសំខាន់ខ្លាំងក្នុងក្រុមហ៊ុន

ទោះបីជាអ្នកកំពុងធ្វើការងារក្នុងមុខតំណែងអ្វីក៏ដោយ ក៏អ្នកត្រូវចេះរៀនសង្កេតមើលពីស្ថានភាពក្រុមហ៊ុនរបស់អ្នក ថាមានចំណុចខ្វះខាតអ្វី ហើយផ្នែកណាដែលសំខាន់សម្រាប់ក្រុមហ៊ុន ប៉ុន្តែខ្វះមនុស្សធ្វើ។ ដូច្នេះនេះជាឱកាសសម្រាប់អ្នក ប៉ុន្តែសំណួរសួរថា តើត្រូវធ្វើដូចម្ដេច? គឺអ្នកអាចចាប់ផ្ដើមសកម្មភាពចូលរួមជាមួយផ្នែកនោះ ព្យាយាមធ្វើការស្រាវជ្រាវសិក្សាបន្ថែម ហើយស្វែងរកអ្នកជំនាញខាងនោះជួយជ្រោមជ្រែង និងហ៊ានបញ្ចេញសមត្ថភាពបន្តិចម្ដងៗ រហូតធ្វើឱ្យខ្លួនក្លាយជាមនុស្សសំខាន់នៅក្នុងក្រសែភ្នែកថ្នាក់ដឹកនាំ និងអាចក្លាយជាអ្នកជំនាញលើផ្នែកនោះ។

វិធីទី6. ស្វែងរកការប្រឹក្សា និងការណែនាំដ៏ល្អ

ការជ្រើសរើសការប្រឹក្ស និងអ្នកណែនាំដ៏ល្អ ជារឿងសំខាន់ ពីព្រោះពួកគេជួយអ្នកឱ្យកាន់តែរីកចម្រើនបានលឿន ប៉ុន្តែផលវិបាកនោះគឺថា មិនដឹងរកពួកគេនៅទីណា?

ជាដំណោះស្រាយ អ្នកអាចសង្កេតមើលអ្នកជុំវិញ និងមនុស្សដែលអ្នកបានជួប ឬបានស្គាល់ទាំងអស់ បន្ទាប់មកធ្វើការវាយតម្លៃ ដើម្បីឱ្យដឹងថា តើមានបុគ្គលណាខ្លះដែលអ្នកអាចទុកចិត្តបាន និងអាចសុំពួកគេក្នុងការប្រឹក្សា និងណែនាំសម្រាប់អ្នក។

ពាណិជ្ជកម្ម

របៀបចាប់ផ្ដើមអាជីវកម្មអនឡាញដោយខ្លួនឯង

0
របៀបចាប់ផ្ដើមអាជីវកម្មអនឡាញដោយខ្លួនឯង

ការចាប់ផ្ដើមអាជីវកម្មតាមអនឡាញ នរណាក៏អាចចាប់ផ្ដើមបានដែរ ប៉ុន្តែបើចាប់ផ្ដើមឱ្យមានលក្ខណៈស្ដង់ដារដែលមនុស្សគ្រប់គ្នាទុកចិត្ត ហើយអាចធ្វើឱ្យអាជីវកម្មអនឡាញនោះដំណើរការបានរលូន និងជោគជ័យ គឺមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។

អាជីវកម្មអនឡាញ ក៏ទាមទារឱ្យអ្នកមានក្បួន និងរបៀបត្រឹមត្រូវដើម្បីធ្វើ ហើយក៏មានអាទិភាពរកប្រាក់ចំណូលបានខ្ពស់ដែរ ព្រមទាំងអាចឈានដល់ការបើកអាជីវកម្មធំដោយមានទីតាំងច្បាស់លាស់ ពីព្រោះនៅក្នុងសម័យនេះ មនុស្សប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតច្រើន និងពេញនិយមទិញអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការនៅតាមអនឡាញ ប៉ុន្តែពួកគេជ្រើសរើសតែអាជីវកម្មណាដែលមើលទៅគួរឱ្យទុកចិត្ត និងពេញនិយមប៉ុណ្ណោះ។

ដូច្នេះប្រសិនបើអ្នកចង់ចាប់ផ្ដើមអាជីវកម្មអនឡាញដែរ តើត្រូវយល់ដឹងអំពីអ្វីខ្លះ? ហើយចាប់ផ្ដើមដោយរបៀបណា?

អ្វីដែលអ្នកត្រូវដឹង មុនពេលចាប់ផ្ដើម

  1. តើអ្នកចង់លក់អ្វី?
  2. តើចង់បង្កើតម៉ាកខ្លួនឯង ឬទិញស្ដុកពីគេលក់បន្ត?
  3. ឈ្វេងយល់ពីទំហំទីផ្សារ បើធៀបនឹងផលិតផលដែលលក់
  4. តើគុណភាពផលិតផលដែលអ្នកនឹងលក់នោះយ៉ាងមិចដែរ?
  5. តើមនុស្សភាគច្រើនមានតម្រូវការអ្វី?
  6. តើនរណាជាអតិថិជនគោលដៅរបស់អ្នក?
  7. តើនរណានឹងជួយអ្នកក្នុងការចាប់ផ្ដើម?
  8. បង្កើតផែនការអាជីវកម្ម
  9. ផែនការយុទ្ធសាស្រ្តធ្វើទីផ្សារសម្រាប់អាជីវកម្ម

របៀបចាប់ផ្ដើមអាជីវកម្មអនឡាញ

ជំហានទី1. បង្កើតផេកផ្លូវការសម្រាប់ធ្វើអាជីវកម្មរបស់អ្នក៖ ដោយបង្ហាញLogoអាជីវកម្ម ឈ្មោះអាជីវកម្ម បង្ហាញព័ត៌មានលម្អិតអំពីក្រុមហ៊ុន និងរៀបចំផេកឱ្យបានល្អ ដើម្បីធ្វើឱ្យអតិថិជនទុកចិត្ត និងងាយស្រួលទំនាក់ទំនងបញ្ជាការកម្ម៉ង់។ ហើយចំណុចនេះ ប្រសិនបើអ្នកមិនចេះបង្កើតផេកផ្លូវការដែលមានលក្ខណៈស្ដង់ដារទេ អ្នកអាចជួលអ្នកជំនាញផ្នែកនេះ ដើម្បីឱ្យគេរៀបចំជូនអ្នក។

ជំហានទី2. ជ្រើសរើសផលិតផលត្រូវ៖ ប្រសិនបើអ្នកបង្កើតម៉ាកខ្លួនឯង អ្នកត្រូវតែធ្វើឱ្យផលិតផលរបស់អ្នកស្របច្បាប់ មានគុណភាព និងអាចបំពេញតម្រូវការរបស់មនុស្សបានច្រើន។ ប៉ុន្តែប្រសិនបើអ្នកទិញម៉ាករបស់អ្នកដទៃមកលក់បន្ត នោះអ្នកក៏ត្រូវមើលដែរថា តើផលិតផលនោះស្របច្បាប់ទេ? មានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ទេ? គុណភាពល្អទេ? និងស្រាវជ្រាវព័ត៌មានឱ្យបានច្រើនអំពីម៉ាកដែលអ្នកនឹងយកមកលក់បន្ត ដើម្បីអ្នកខ្លួនឯងអាចលក់ដាច់ ងាយធ្វើទីផ្សារ និងកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន ព្រមទាំងបង្កើតទំនុកចិត្តដល់អ្នកប្រើប្រាស់។

ជំហានទី3. បង្កើតឱ្យមានក្រុម៖ ប្រសិនបើអ្នកបើកអាជីវកម្មអនឡាញលក្ខណៈតូចដែរ ដូច្នេះអាចពឹងពាក់ឱ្យបងប្អូនសាច់ញាតិដែលអាចជាទីពឹងក្នុងការជួយបន្ថែម ទាំងការរៀបចំស្ដុក និងជួយមើលការខុសត្រូវផ្សេងៗតាមតម្រូវការរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកចាប់ផ្ដើមធំល្មមដែរ អាចជ្រើសរើសបុគ្គលិកម្នាក់ឬច្រើន តាមភាពជាក់ស្ដែង ក្នុងការជួយរៀបចំ និងជួយអ្នកឆ្លើយតបភ្ញៀវជាដើម។

ជំហានទី4. ពិចារណាក្នុងការសហការជាមួយអ្នកដឹកជញ្ជូន៖ ចំណុចនេះ អ្នកអាចរៀបចំឱ្យមានអ្នកដឹកឥវ៉ាន់សម្រាប់ភ្ញៀវ ដោយប្រសិនបើមានបងប្អូនជាអ្នកដឹក អាចទាក់ទងជាមួយគាត់ និងម្យ៉ាងទៀត អាចសហការជាមួយក្រុមហ៊ុនដឹកជញ្ជូន។

ជំហានទី5. រៀបចំយុទ្ធសាស្រ្តផ្សព្វផ្សាយ៖ អ្នកអាចចាប់ផ្ដើមពីការផ្សព្វផ្សាយកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន និងអាជីវកម្មរបស់អ្នក ដើម្បីឱ្យមនុស្សបានស្គាល់ និងបាន Like & Follow ផេកផ្លូវការរបស់អ្នក។ បន្ទាប់មក រៀបចំយុទ្ធសាស្រ្តផ្សព្វផ្សាយមាតិកាឱ្យត្រូវនឹងអតិថិជនគោលដៅ អមជាមួយនឹងអាជីវកម្មរបស់អ្នក។ លើសពីនេះ ក៏ត្រូវចេះពីរបៀប Boost page និងរបៀបផ្សព្វផ្សាយឱ្យបានត្រូវពេលវេលា ហើយមានលក្ខណៈរលូន ដោយគ្មានភាពរញ៉ែរញ៉ៃ។

ពាណិជ្ជកម្ម

ចង់ប្រឡូកក្នុងវិស័យអចលនវត្ថុ កុំភ្លេចអានសៀវភៅ “វិថីអចលនទ្រព្យ”

0
ចង់ប្រឡូកក្នុងវិស័យអចលនវត្ថុ កុំភ្លេចអានសៀវភៅ “វិថីអចលនទ្រព្យ”

សៀវភៅ «វិថីអចលនទ្រព្យ» បោះពុម្ពលើកទី 2 ដោយជោគជ័យ ហើយកំពុងមានស្ដុកនៅហាងសៀវភៅអ្នកអាន ដូច្នេះនេះជាឱកាសថ្មីមួយសម្រាប់បងប្អូនដែលពុំទាន់បានជាវសៀវភៅនេះ ឬជាវមិនទាន់កាលពីបោះពុម្ពលើកទី1។

សៀវភៅវិថីអចលនទ្រព្យ

អំពីសៀវភៅ «វិថីអចលនទ្រព្យ»

សៀវភៅនេះ ជាស្នាដៃនិពន្ធរបស់លោក គាម សៀកឡុង ស្ថាបនិកក្រុមហ៊ុន Century 21 Dream Property ដែលលោកមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យអចលនទ្រព្យ ដូច្នេះរាល់ខ្លឹមសារនៅក្នុងសៀវភៅ គឺសុទ្ធតែរំលេចអំពី៖

  • បទពិសោធន៍ និងការអនុវត្តជាក់ស្ដែងនៅក្នុងវិស័យអចលនទ្រព្យ
  • ជំហានដំបូងនៃការប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ ដោយដឹងថា ចាប់ផ្ដើមពីណា? ត្រូវត្រៀមអ្វី? ប្រឈមនឹងបញ្ហាអ្វីខ្លះ? មានសក្ដានុពលអ្វី?
  • របៀបបង្កើតក្រុមហ៊ុនអចលនទ្រព្យ ហើយលើកបង្ហាញពីក្រុមហ៊ុនថ្មីៗដែលកំពុងគ្មានចំណូល ឬរកស៊ីខាត
  • របៀបវិនិយោគលើអចលនទ្រព្យឱ្យបានត្រឹមត្រូវ
  • ចែករំលែកកំហុសជាច្រើនរបស់លោក គាម សៀកឡុងផ្ទាល់ នៅពេលចាប់ផ្ដើមលើវិស័យអចលនទ្រព្យជាលើកដំបូង ទាំងការខាតអស់លុយ9ម៉ឺននៅក្នុងរយៈពេល1ឆ្នាំ និងជាច្រើនទៀតដែលបង្ហាញនៅក្នុងសៀវភៅ។ ព្រមទាំងបង្ហាញពីរបៀបដែលបានស្ដារនូវកំហុសនោះឡើងវិញ។

ជារួមមក សៀវភៅនេះ គឺសក្តិសមបំផុតសម្រាប់បងប្អូនដែលចង់ប្រឡូកក្នុងវិស័យអចលនវត្ថុ ដើម្បីដឹងមុន និងត្រៀមខ្លួនឱ្យបានរួចរាល់ ព្រមទាំងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ ហើយចំពោះបងប្អូនដែលចង់យល់ដឹងបន្ថែមទៀតលើវិស័យនេះ ក៏កាន់តែសក្តិសម ពីព្រោះសៀវភៅនេះ ប្រៀបដូចជាក្បួនដើម្បីបង្ហាញផ្លូវ និងជួយបងប្អូនបន្ថែមទៀត។

ទំនាក់ទំនងទិញសៀវភៅ តាមរយៈ

☎️ 089 555 993

📌Page Naek Arn-អ្នកអាន 

ពាណិជ្ជកម្ម

តើម្ចាស់អាជីវកម្មខ្នាតតូច គួរយល់ដឹងពីរបៀបធ្វើទីផ្សារអ្វីខ្លះ?

0
តើម្ចាស់អាជីវកម្មខ្នាតតូច គួរយល់ដឹងពីរបៀបធ្វើទីផ្សារអ្វីខ្លះ?

ការធ្វើទីផ្សារជារឿងមួយដ៏សំខាន់ណាស់នៅក្នុងអាជីវកម្ម មិនថាអាជីវកម្មនោះស្ថិតនៅក្នុងប្រភេទអាជីវកម្មអ្វីនោះទេ។ ហើយប្រសិនបើ ផលិតផលរបស់អ្នកមានគុណភាពល្អ ប៉ុន្តែមិនចេះធ្វើទីផ្សារ ក៏អាជីវកម្មរបស់អ្នកក៏ពិបាកនឹងរីកចម្រើនលឿនដែរ។

នៅក្នុងចំណុចនេះ ភាគច្រើនម្ចាស់អាជីវកម្មខ្នាតតូចបានមើលរំលង ក៏ដូចជាមិនសូវធ្វើទីផ្សារច្រើនសម្រាប់អាជីវកម្មរបស់ខ្លួនឡើយ។ ពេលខ្លះធ្វើទីផ្សារខុស ឬមិនចេះធ្វើទីផ្សារសម្រាប់អាជីវកម្មរបស់ខ្លួនក៏មានដែរ។ ដូច្នេះនៅក្នុងខ្លឹមសារអត្ថបទមួយនេះ នឹងបង្ហាញអ្នក ជាពិសេសម្ចាស់អាជីវកម្មខ្នាតតូច ឱ្យបានឈ្វេងយល់បន្ថែមពីរបៀបធ្វើទីផ្សារនៅក្នុងអាជីវកម្មរបស់ខ្លួនឱ្យកាន់តែល្អ។

តើអ្វីជាការធ្វើទីផ្សារ?

ការធ្វើទីផ្សារ សំដៅលើសកម្មភាពណាមួយដែលក្រុមហ៊ុនបានធ្វើសកម្មភាព ដើម្បីទាក់ទាញអតិថិជនគោលដៅមកកាន់ផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនតាមរយៈការផ្ញើសារដែលមានគុណភាពខ្ពស់។ ហើយការធ្វើទីផ្សារ មានគោលបំណងផ្តល់នូវគុណតម្លៃដាច់ដោយឡែកសម្រាប់អនាគត និងអ្នកប្រើប្រាស់តាមរយៈខ្លឹមសារជាមួយនឹងគោលដៅរយៈពេលវែងនៃការបង្ហាញពីគុណតម្លៃផលិតផល និងការពង្រឹងភាពស្មោះត្រង់នៃម៉ាកយីហោ ហើយបន្ទាប់មកធ្វើការបង្កើនការលក់។

ឈ្វេងយល់ពី 4 Ps នៃការធ្វើទីផ្សារ

4 Ps មកពីពាក្យ Product (ផលិតផល), Price (តម្លៃ), Place (ទីតាំង), &Promotion (ការផ្សព្វផ្សាយ)

  • Product (ផលិតផល)៖ តើអ្នកនឹងលក់អ្វី? តើផលិតផលរបស់អ្នកបំពេញតម្រូវការអតិថិជនរបស់អ្នកយ៉ាងដូចម្តេច?
  • Price (តម្លៃ)៖ តើអ្នកនឹងកំណត់តម្លៃបែបណា? តើគុណតម្លៃនៃផលិតផលរបស់អ្នកគឺជាអ្វី?
  • Place (ទីតាំង)៖ តើអ្នកនឹងជ្រើសរើសទីតាំងនៅកន្លែងណា ដែលសម្បូរដោយអតិថិជនគោលដៅរបស់អ្នក? តើអតិថិជនកំពុងស្វែងរកផលិតផលរបស់អ្នកនៅឯណា?
  • Promotion (ការផ្សព្វផ្សាយ)៖ តើអតិថិជនរបស់អ្នកឈ្វេងយល់អំពីអ្នកដោយរបៀបណា? តើអ្នកប្រើយុទ្ធសាស្ត្រអ្វីខ្លះ ហើយមានប្រសិទ្ធភាពដែរឬទេ? តើអ្នកអាចបែងចែកផលិតផលរបស់អ្នកពីដៃគូប្រកួតប្រជែងដោយរបៀបណា?

ប្រភេទនៃការធ្វើទីផ្សារ ដែលអ្នកគួរចាប់ផ្ដើមសាកល្បង

ប្រភេទនៃការធ្វើទីផ្សារមានច្រើនណាស់ ប៉ុន្តែចំពោះអាជីវកម្មខ្នាតតូចគួរតែសាកល្បងនូវប្រភេទនៃការធ្វើទីផ្សារមួយចំនួនដែលមានដូចជា៖

1. កំណត់ទីផ្សារគោលដៅ

ការកំណត់ទីផ្សារគោលដៅនេះ ជារឿងសំខាន់ណាស់ ប៉ុន្តែម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួនបានមើលរំលង ហើយតែងតែគិតថា មនុស្សគ្រប់គ្នាសុទ្ធតែជាអតិថិជនគោលដៅរបស់ពួកគេ។

ចូរអ្នកត្រូវចងចាំថា ការដែលអាចកំណត់ទីផ្សារគោលដៅបាន គឺវាជួយអ្នកឱ្យស្គាល់ច្បាស់អំពីទំហំទីផ្សាររបស់អ្នក ហើយដឹងយ៉ាងច្បាស់ទៀតថា តើអតិថិជនគោលដៅរបស់អ្នកជានរណា? ហើយអ្នកកាន់តែងាយស្រួលក្នុងការធ្វើទីផ្សារឱ្យចំគោលដៅដែលអ្នកចង់បាន។

ជំហានដំបូង អ្នកត្រូវតែកំណត់ប្រភេទអតិថិជនគោលដៅរបស់អ្នក តាមវិធីខាងក្រោម៖

  • អាយុ
  • ភេទ
  • ជនជាតិ
  • កម្រិតនៃការអប់រំ
  • មុខរបរ
  • កម្រិតនៃប្រាក់ចំណូល
  • ស្ថានភាពគ្រួសារ (នៅលីវ ឬមានគ្រួសាររួច)

លើសពីនេះ អ្នកក៏ត្រូវដឹងអំពី៖

  • ចំពោះផលិតផល តើអតិថិជនរបស់អ្នកចូលចិត្តអ្វី និងមិនចូលចិត្តអ្វី?
  • តើអតិថិជនរបស់អ្នកភាគច្រើននៅទីណាខ្លះ?
  • តើអតិថិជនរបស់អ្នកភាគច្រើនចូលចិត្តប្រភេទមាតិកាបែបណា?
  • តើអតិថិជនរបស់អ្នកភាគច្រើនមានតម្រូវការអ្វីខ្លះ? ។ល។
2. Content Marketing (ទីផ្សារមាតិកា)

Content Marketing គឺជាការបង្កើត និងចែកចាយមាតិកា ដែលត្រូវបានរចនាឡើងដើម្បីកម្សាន្ត អប់រំ និងផ្តល់គុណតម្លៃដល់អ្នកប្រើប្រាស់។ ហើយយុទ្ធសាស្រ្តនេះ នឹងជួយបង្កើនចំណាប់អារម្មណ៍កាន់តែខ្លាំងពីអតិថិជន និងកសាងទំនុកចិត្តជាមួយពួកគេ។ ជារួមមក យុទ្ធសាស្ត្រនេះជួយឆ្លើយតបនឹងសំណួររបស់អ្នកប្រើប្រាស់ អំពីមូលហេតុដែលពួកគេគួរតែជ្រើសរើសប្រើប្រាស់ផលិតផលនៅក្នុងអាជីវកម្មរបស់អ្នក ជាជាងទៅប្រើប្រាស់របស់ក្រុមហ៊ុនផ្សេង។

របៀបប្រើប្រាស់ការធ្វើទីផ្សារបែប Content Marketing

  • ចាប់ផ្ដើមបង្កើតការសរសេរប្លុក (Blogging)
  • ចាប់ផ្ដើមធ្វើសកម្មភាពឱ្យបានច្រើននៅលើប្រភេទបណ្ដាញសង្គមណាដែលអតិថិជនរបស់អ្នកចូលចិត្តប្រើប្រាស់ ដូចជា Facebook, TikTok និង IG ជាដើម
  • បង្កើតមាតិកាដែលអតិថិជនរបស់អ្នកចង់ឃើញ និងចូលចិត្ត ហើយផ្សារភ្ជាប់ជាមួយនឹងអ្វីដែលអ្នកលក់
  • បង្កើតប្រតិទិនសម្រាប់ផ្សព្វផ្សាយមាតិការបស់អ្នក
  • បង្កើតភាពចម្រុះនៃប្រភេទមាតិកា ដោយបញ្ចូលទាំង Infographic, វីដេអូ និងអត្ថបទជាដើម
  • បង្ហាញពីចំណាប់អារម្មណ៍របស់អតិថិជនរបស់អ្នកក្រោយពីបានប្រើប្រាស់ផលិតផលរបស់អ្នក
3. Social Media Marketing (ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម)

អ្នកអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្កើតទំនាក់ទំនងឱ្យជិតស្និត ក៏ដូចជាមានភាពរឹងមាំជាមួយនឹងអតិថិជនរបស់អ្នក។

ក្រុមហ៊ុនជោគជ័យ តែងតែមានគោលបំណងបង្កើតសហគមន៍អ្នកគាំទ្រ និងបង្កើនការស្តាប់តាមបណ្ដាញសង្គមដោយប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្មខ្នាតតូច ក៏អាចសាកល្បងបាន។ លើសពីនេះ អ្នកក៏អាចសិក្សាបន្ថែមថា អតិថិជនរបស់អ្នកភាគច្រើនចំណាយពេលច្រើននៅលើបណ្ដាញសង្គមមួយណា ដើម្បីងាយស្រួលដល់អ្នកក្នុងការសម្រុកធ្វើសកម្មភាពនៅទីនោះឱ្យបានច្រើន។

4. Facebook Ads (ការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក)

Facebook ជាកន្លែងមួយដែលមនុស្សពេញនិយមប្រើប្រាស់ច្រើន ហើយនៅក្នុងនោះក៏សម្បូរអតិថិជនរបស់អ្នកផងដែរ ដូច្នេះវាជាជម្រើសដ៏ល្អក្នុងការធ្វើទីផ្សារ ដោយប្រើវិធីសាស្រ្ត Facebook Ads ពីព្រោះវាអាចឆាប់បានទៅដល់អតិថិជនរបស់អ្នកកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជំហានក្នុងការផ្សាយពាណិជ្ជកម្មដោយប្រើ Facebook Ads៖

  • បង្កើតគណនី Facebook សម្រាប់អាជីវកម្មខ្នាតតូចរបស់អ្នកដោយប្រើ Business Suite
  • បង្កើតការច្នៃប្រឌិតពាណិជ្ជកម្ម (រូបថត ឬវីដេអូ) ជាមួយនឹងចំណងជើងគួរឱ្យទាក់ទាញ និងរូបភាពដែលគួរឱ្យចាប់អារម្មណ៍
  • ប្រើកម្មវិធីគ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់ Facebook ដែលផ្តល់រាល់មុខងារដែលអ្នកត្រូវការ ដើម្បីចាប់ផ្តើមយុទ្ធនាការផ្សាយពាណិជ្ជកម្ម ឧ. ការកំណត់គោលដៅទស្សនិកជន ថវិកា ពេលវេលាដំណើរការ ស្ថិតិពេលវេលា និងជាច្រើនទៀត។
  • វាយតម្លៃពីរបៀបដែលការផ្សាយពាណិជ្ជកម្មរបស់អ្នកកំពុងដំណើរការ

សូមបញ្ជាក់ នៅក្នុងចំណុចនេះ ប្រសិនបើអ្នកមិនសូវមានជំនាញ ឬមិនសូវចេះច្បាស់ អ្នកអាចជ្រើសរើសបុគ្គលិក ឬស្វែងរកជំនួយពីបុគ្គលណាដែលពួកគេមានជំនាញខាង Facebook Ads ដើម្បីធ្វើកិច្ចការនេះសម្រាប់អាជីវកម្មរបស់អ្នក។

5. ផ្តល់ការប្រឹក្សាដោយឥតគិតថ្លៃ

ប្រសិនបើអ្នកជាអ្នកជំនាញលើផ្នែកណាមួយ ឬអាចស្វែងរកដៃគូសហការពីបុគ្គលណាម្នាក់ ដែលពាក់ព័ន្ធនឹងអាជីវកម្មរបស់អ្នក ដើម្បីបង្កើតការប្រឹក្សាយោបល់ជាពិសេសឥតគិតថ្លៃដល់អតិថិជន។

ធ្វើបែបនេះ ដើម្បីធ្វើឱ្យអតិថិជនកាន់តែងាយសម្រេចចិត្តបានលឿន និងល្អ ព្រមទាំងពួកគេកាន់តែបានយល់ច្បាស់អំពីផលិតផលនៅក្នុងក្រុមហ៊ុនរបស់អ្នកកាន់តែច្បាស់ជាងមុន។

ពាណិជ្ជកម្ម

ហេតុអ្វីបានជាមនុស្សត្រូវមានទាំង Hard Skills និង Soft Skills?

0
ហេតុអ្វីបានជាមនុស្សត្រូវមានទាំង Hard Skills និង Soft Skills?

ជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills) សុទ្ធតែជាជំនាញដែលមនុស្សត្រូវការទាំងពីរ ដោយមិនអាចខ្វះជំនាញណាមួយបានឡើយ ឬមិនអាចមានតែជំនាញរឹង ហើយគ្មានជំនាញទន់ ឬមានតែជំនាញទន់ តែគ្មានជំនាញរឹងបានឡើយ។ ដូច្នេះសំណួរចោទឡើងថា ហេតុអ្វីមនុស្សត្រូវតែមានជំនាញទាំងពីរនេះ?

ដើម្បីឈ្វេងយល់កាន់តែច្បាស់ថា ជំនាញទាំងពីរនេះមានភាពពាក់ព័ន្ធគ្នាដូចម្ដេច យើងអាចឈ្វេងយល់អំពីជំនាញនីមួយៗជាមុនសិន។

ជំនាញរឹង (Hard Skills)

ជំនាញរឹង ជាចំណេះដឹងបច្ចេកទេស ឬការបណ្តុះបណ្តាលដែលអ្នកបានទទួលតាមរយៈបទពិសោធន៍ជីវិតណាមួយ រួមទាំងក្នុងអាជីព ឬការអប់រំរបស់អ្នកនៅក្នុងសាលា។

ជំនាញរឹង រួមមាន៖

  • ជំនាញភាសាបរទេស
  • សញ្ញាបត្រ ឬវិញ្ញាបនបត្រ
  • ការសរសេរកម្មវិធីកុំព្យូទ័រ
  • ជំនាញ IT
  • គណនេយ្យករ
  • ការគ្រប់គ្រងយុទ្ធនាការទីផ្សារ
  • ការវិភាគហានិភ័យ
  • និងមានជាច្រើនទៀត។

ជំនាញទន់ (Soft Skills)

ជំនាញទន់ ជាទម្លាប់ និងលក្ខណៈផ្ទាល់ខ្លួន ដែលកំណត់ពីរបៀបដែលអ្នកធ្វើការ ដោយខ្លួនឯង និងជាមួយអ្នកដទៃ។

ជំនាញទន់ រួមមាន៖

  • ជំនាញទំនាក់ទំនង
  • ភាពបត់បែន
  • ភាពជាអ្នកដឹកនាំ
  • ការលើកទឹកចិត្ត
  • ការអត់ធ្មត់
  • ការបញ្ចុះបញ្ចូល
  • ការងារជាក្រុម
  • ចេះបើកចិត្ត
  • ភាពច្នៃប្រឌិត
  • ការចេះយល់ចិត្តមនុស្សជុំវិញ
  • សមត្ថភាពដោះស្រាយបញ្ហា
  • ក្រមសីលធម៌ការងារ
  • ការគ្រប់គ្រង​ពេលវេលា
  • និងមានជាច្រើនទៀត។

ប្រសិនបើមនុស្សមានមួយជំនាញ ខ្វះមួយជំនាញ តើមានអ្វីកើតឡើង?

  • ក្នុងករណីថា មនុស្សមានតែជំនាញរឹង តែគ្មានជំនាញទន់ ៖ មនុស្សនោះនឹងមានជំនាញឯកទេសមួយដ៏ខ្លាំងក្លា ប៉ុន្តែខ្វះការធ្វើការជាក្រុម មិនចេះយល់ចិត្តមនុស្សជុំវិញ ហើយពិបាកធ្វើការជាមួយនឹងមិត្តរួមការងារ នោះបុគ្គលនោះគ្មានភាពរីកចម្រើនលឿនឡើយ។
  • ក្នុងករណីថា មនុស្សមានតែជំនាញទន់ តែគ្មានជំនាញរឹង ៖ មនុស្សនោះនឹងមានតែការចេះធ្វើការជាមួយអ្នកជុំវិញ ចេះក្រែងចិត្តនិងយល់ពីសុខទុក្ខអ្នកដទៃ ប៉ុន្តែគ្មានជំនាញគោលមួយច្បាស់លាស់ នោះបុគ្គលនោះ ក៏មានភាពរីកចម្រើនយឺតដែរ។

ហើយនេះ គ្រាន់តែជាការលើកឧទាហរណ៍បង្ហាញមួយផ្នែកតូចនោះទេ ដើម្បីជួយបង្ហាញឱ្យអ្នកបានឈ្វេងយល់ និងដឹងថា ជំនាញទាំងពីរនេះ សុទ្ធតែសំខាន់ ហើយមនុស្សចាំបាច់ត្រូវតែមានទាំងពីរ។

អត្ថប្រយោជន៍ នៅពេលមានជំនាញទាំងពីរនេះ

នៅពេលដែលមនុស្សមានទាំងជំនាញរឹង និងជំនាញទន់ ពួកគេនឹង៖

  • មានសមត្ថភាពកាន់តែរីកចម្រើនបានលឿន
  • មានផលិតភាពការការងារខ្ពស់
  • មានឱកាសនៃការជោគជ័យក្នុងជីវិត និងក្នុងការបំពេញការងារណាមួយបានឆាប់រហ័ស
  • អាចសម្រេចបានកិច្ចការងារសំខាន់ៗបានច្រើន
ពាណិជ្ជកម្ម

យុទ្ធសាស្រ្តមិនឱ្យអតិថិជនតថ្លៃ ហើយព្រមទិញដោយសប្បាយចិត្ត

0
យុទ្ធសាស្រ្តមិនឱ្យអតិថិជនតថ្លៃ ហើយព្រមទិញដោយសប្បាយចិត្ត

នាពេលបច្ចុប្បន្ននេះ មានអាជីវកម្មជាច្រើនកំពុងបើកដំណើរការ ដូច្នេះអតិថិជនក៏មានជម្រើសច្រើនក្នុងការសម្រេចចិត្តទិញផលិតផលសេវាកម្មនៅក្នុងអាជីវកម្មណាក៏បាន ដែលពួកគេមានអារម្មណ៍សប្បាយចិត្ត និងមានទំនុកចិត្ត។

ម្យ៉ាងទៀត ទំនោររបស់អតិថិជនភាគច្រើនចូលចិត្តតថ្លៃ ហើយធ្វើការសម្រេចចិត្តយឺតយ៉ាវក្នុងការទិញ ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្ម ក៏ដូចជាអ្នកធ្វើទីផ្សារ និងអ្នកលក់ តើគួរធ្វើបែបណា ដើម្បីបញ្ឈប់ការតថ្លៃរបស់អតិថិជន ហើយជំរុញឱ្យអតិថិជនសម្រេចចិត្តទិញបានលឿន ហើយទិញទាំងភាពសប្បាយរីករាយ?

ខាងក្រោមនេះ ជាយុទ្ធសាស្រ្តមួយចំនួន ដែលម្ចាស់អារម្មណ៍ អ្នកធ្វើទីផ្សារ និងអ្នកលក់ អាចយកមកអនុវត្តន៍បាន។

1. ពង្រឹងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យមានភាពរឹងមាំ

ម្ចាស់អាជីវកម្ម និងអ្នកធ្វើទីផ្សារ គួរតែរិះគិតឱ្យបានលំអិតអំពីវិធីសាស្រ្តដើម្បីកសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យកាន់តែមានទីផ្សារទូលំទូលាយ ព្រមទាំងមានភាពពេញនិយមច្រើន។ ជាពិសេស ធ្វើឱ្យកេរ្តិ៍ឈ្មោះម៉ាកយីហោមានភាពល្បីល្បាញ គួរជាទីទុកចិត្តសម្រាប់អតិថិជនគ្រប់រូប។

នៅក្នុងចំណុចនេះ ដើម្បីធ្វើឱ្យកេរ្តិ៍ឈ្មោះអាជីវកម្មមានភាពរឹងមាំ អ្នកគួរគិតផ្ដោតលើ៖

  • គុណភាពផលិតផល
  • របៀបធ្វើទីផ្សារផ្សព្វផ្សាយ
  • បង្ហាញពីទស្សនវិស័យ បេសកកម្ម និងគុណតម្លៃរបស់ក្រុមហ៊ុន
  • បង្ហាញពីអត្ថប្រយោជន៍ដែលផលិតផលមាននៅក្នុងក្រុមហ៊ុន បានជួយអ្វីដល់សង្គម និងមនុស្សជាតិ
  • កេរ្តិ៍ឈ្មោះម្ចាស់អាជីវកម្មផ្ទាល់
  • ទំនាក់ទំនងជាមួយនឹងអតិថិជន
  • បង្កើតបណ្ដាញដែលពាក់ព័ន្ធ និងបណ្ដាញដែលជួយជ្រោមជ្រែងឱ្យបានច្រើន
  • ការពង្រីកអាជីវកម្ម

ចូរចងចាំថា កេរ្តិ៍ឈ្មោះអាជីវកម្មល្អ អតិថិជនមានការទុកចិត្ត និងមិនសូវតថ្លៃជាមួយនឹងអ្នកឡើយ ព្រមទាំងសម្រេចចិត្តដោយមានភាពរីករាយ ហើយពួកគេក៏មិនស្ដាយនឹងអ្វីដែលពួកគេចំណាយឡើយ។

2. កំណត់តម្លៃស្ដង់ដារ

ត្រង់ចំណុចនេះ ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែគិតផ្ដោតថា តើអតិថិជនគោលដៅរបស់អ្នក ជាប្រភេទអ្នកមានលុយច្រើន អ្នកមានលុយមធ្យម ឬអ្នកមានលុយតិច? តើពួកគេមានការចំណាយបែបណា? បន្ទាប់មក ត្រូវកំណត់តម្លៃស្ដង់ដារមួយសម្រាប់ផលិតផលរបស់អ្នក។

ការកំណត់តម្លៃស្ដង់ដារ ជារឿងមួយសំខាន់។ ចូរចងចាំថា ប្រសិនបើអតិថិជនគោលដៅរបស់អ្នក ជាប្រភេទមនុស្សអ្នកមានលុយច្រើន នោះពួកគេនឹងចំណាយលុយតែលើប្រភេទផលិតផលណាដែលមានគុណភាពល្អ និងមានតម្លៃថ្លៃ ប៉ុន្តែប្រសិនបើផលិតផលរបស់អ្នកមានតម្លៃទាបពេក ក៏ពួកគេមិនចំណាយលើដែរ។ ដូច្នេះអ្នកត្រូវតែសិក្សាអំពីចរិតលក្ខណៈនៃរបៀបចាយលុយរបស់ប្រភេទអតិថិជនរបស់អ្នក បន្ទាប់មកកំណត់តម្លៃស្ដង់ដាររបស់ផលិតផលរបស់អ្នក ដោយភ្ជាប់ជាមួយនឹងសារសំខាន់ដែលរំលេចនៅលើផលិតផលរបស់អ្នក។

ធ្វើបែបនេះ អតិថិជនក៏ពិបាកនឹងតថ្លៃជាមួយនឹងអ្នកដែរ ពីព្រោះអ្នកបានកំណត់តម្លៃស្ដង់ដារមួយសម្រាប់ផលិតផលរបស់អ្នក ហើយមនុស្សទូទៅសុទ្ធតែដឹងថា ផលិតផលរបស់អ្នកភាគច្រើនមានតម្លៃប៉ុណ្ណា ហើយប្រសិនបើផលិតផលរបស់អ្នក មានអ្នកផ្សេងយកទៅលក់បន្តនៅក្នុងតម្លៃទាបជាងអ្នក នោះអតិថិជននឹងមានការសង្ស័យ ឬមិនទុកចិត្ត ខ្លាចប៉ះចំផលិតផលក្លែងក្លាយ ហើយមិនហ៊ានទិញនោះទេ ប៉ុន្តែពួកគេនឹងសម្រេចចិត្តទិញផលិតផលរបស់អ្នកក្នុងតម្លៃដែលអ្នកបានកំណត់នៅកន្លែងផ្សេង។

3. លក់គុណតម្លៃ ជាជាងបង្ខំឱ្យអតិថិជនទិញ

ត្រង់ចំណុចនេះ ផ្ដោតលើម្ចាស់អាជីវកម្ម ត្រូវបង្រៀនក្រុមអ្នកលក់ទាំងអស់ ឱ្យយល់ច្បាស់អំពីអ្វីដែលពួកគេកំពុងលក់។ បន្ទាប់មក ត្រូវបណ្ដុះបណ្ដាលក្រុមអ្នកលក់ឱ្យចេះពីរបៀបលក់ និងចេះពីវិធីបង្ហាញគុណប្រយោជន៍ ក៏ដូចជាគុណតម្លៃរបស់ផលិតផលដែលពួកគេកំពុងលក់ទៅកាន់អតិថិជន។ លើសពីនេះ ក្រុមអ្នកលក់ ក៏ត្រូវចេះមានភាពបត់បែនដោយខ្លួនឯង និងចេះណែនាំផលិតផលទៅកាន់អតិថិជន ព្រមទាំងអស់ជួយផ្ដល់តម្រូវការដែលអតិថិជនចង់បាន។

ឧទាហរណ៍ នៅពេលអតិថិជនទិញផលិតផលអ្វីមួយពីក្រុមហ៊ុនរបស់អ្នក ហើយអតិថិជនបាននិយាយថា ហេតុអ្វីផលិតផលនេះថ្លៃម្ល៉េះ? តើអាចចុះតម្លៃបានទេ? ដូច្នេះក្នុងនាមជាអ្នកលក់ អាចនិយាយបង្ហាញថា ហេតុអ្វីផលិតផលនោះថ្លៃ? ដោយនិយាយថា ផលិតផលនេះ នាំចូលមកពីប្រទេសណាមួយ ឬនាំចូលមកពីក្រុមហ៊ុនមួយដែលមានភាពល្បីល្បាញ ហើយវាជាផលិតផលលក់ដាច់ខ្លាំង និងវាជួយ… (បង្ហាញពីសារៈសំខាន់ដែលផលិតផលនោះមាន ដោយនិយាយសង្ខេបៗ ដែលជាចំណុចសំខាន់) ។ និយាយបែបនេះ អតិថិជននឹងមានអារម្មណ៍ ផលិតផលរបស់អ្នកមានគុណភាពល្អ ហើយវាសមនឹងតម្លៃដែលអ្នកកំពុងលក់។

4. បង្កើតជម្រើសដល់អតិថិជន

ត្រង់ចំណុចនេះ ក្នុងនាមជាអ្នកលក់ ត្រូវតែមានការយល់ដឹងអំពីផលិតផលដែលខ្លួនកំពុងលក់ឱ្យបានច្រើន ព្រមទាំងដឹងថា ស្ដុកឥវ៉ាន់របស់ខ្លួននៅសល់ប៉ុន្មាន។ ធ្វើបែបនេះ ដើម្បីការពារថា នៅពេលផលិតផលមួយដែលអតិថិជនត្រូវការ តែអស់ស្ដុក តើយើងនឹងណែនាំអ្វីទៅកាន់អតិថិជន? ឬប្រសិនបើផលិតផលណាមួយដែលអតិថិជនចង់បាន វាថ្លៃពេក អតិថិជនគ្មានលុយគ្រប់ ឬចង់តថ្លៃ អ្នកអាចបង្ហាញផលិតផងផ្សេងដែលស្រដៀងគ្នា មកបង្ហាញ ដើម្បីធ្វើយ៉ាងឱ្យអតិថិជនកាន់តែមិនអាចប្រកែកមិនទិញមិនបាន ឬមិនគិតយូរឡើយ។

ឧទាហរណ៍ គាត់ចង់ទិញផលិតផលមួយក្នុងក្រុមហ៊ុនរបស់អ្នក ហើយផលិតផលនោះតម្លៃថ្លៃ ហើយគាត់គ្មានលុយគ្រប់ ឬមានចិត្តស្ទាក់ស្ទើរ ដូច្នេះក្នុងនាមជាអ្នកលក់ ត្រូវផ្ដល់ជម្រើសមួយទៀតដែលល្អ ដើម្បីធ្វើឱ្យគាត់កាន់តែមានជម្រើស ហើយសម្រេចចិត្តទិញ តាមរយៈបង្ហាញផលិតផលថ្មីមួយទៀត ដែលមានលក្ខណៈស្រដៀងគ្នានឹងផលិតផលដែលមានតម្លៃថ្លៃនោះ។

ពាណិជ្ជកម្ម

ការកំណត់គោលដៅដ៏ឆ្លាតវៃ និងឆាប់សម្រេចបានលទ្ធផលខ្ពស់

0

ការកំណត់គោលដៅដ៏ឆ្លាតវៃ ដែលមនុស្សគ្រប់គ្នានិយាយថា Setting Smart goals គឺអាចប្រើប្រាស់ក្នុងការកំណត់គោលដៅក្នុងជីវិតផ្ទាល់ខ្លួន កំណត់គោលដៅអាជីវកម្ម និងគោលដៅផ្សេងៗទៀតតាមការកំណត់របស់បុគ្គលម្នាក់ៗ។

ហើយដំណើរការនៃការកំណត់គោលដៅឆ្លាតវៃ ទាមទារឱ្យអ្នកមានភាពប្រាកដនិយមនៅពេលកំណត់គោលដៅ ពីព្រោះការអស់សង្ឃឹម ការបាក់ទឹកចិត្តអាចកើតមានឡើង ប្រសិនបើអ្នកកំណត់គោលដៅដែលពិបាកក្នុងការសម្រេចបាន។

ហេតុដូចនេះ ខ្លឹមសារខាងក្រោម នឹងបង្ហាញអ្នកអំពីរបៀបកំណត់គោលដៅ SMART ឬការកំណត់គោលដៅដ៏ឆ្លាតវៃដែលឆាប់សម្រេចបានលទ្ធផលខ្ពស់។

Smart Goals

របៀបកំណត់គោលដៅ តាមក្បួន SMART

1. S= Specific មានភាពច្បាស់លាស់

អ្នកត្រូវតែកំណត់គោលដៅដែលមានភាពជាក់លាក់ ហើយអ្នកក៏ត្រូវយល់យ៉ាងច្បាស់ថា អ្នកចង់បានអ្វី និងចង់សម្រេចកិច្ចការអ្វី។ ត្រូវចងចាំថា ទោះបីជាគោលដៅរបស់អ្នកជាអ្វីក៏ដោយ ក៏ត្រូវតែធ្វើឱ្យប្រាកដថាគោលដៅរបស់អ្នកគួរតែត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់ ហើយកំណត់នូវអ្វីដែលនឹងត្រូវសម្រេច និងសកម្មភាពដែលត្រូវអនុវត្ត ដើម្បីសម្រេចគោលដៅ។

សំណួរដើម្បីជាជំនួយដល់អ្នក៖

  • ​តើ​ខ្ញុំ​ចង់​សម្រេច​អ្វី?
  • ហេតុអ្វីខ្ញុំចង់សម្រេចគោលដៅនេះ?
  • តើអ្នកណាពាក់ព័ន្ធដើម្បីចូលរួមជួយសម្រេចគោលដៅនោះ?
  • តើគោលដៅនេះត្រូវសម្រេចនៅឯណា?
  • តើត្រូវចាត់វិធានការអ្វីខ្លះ ដើម្បីសម្រេចបានវា?
  • តើអ្វីនឹងជាឧបសគ្គ និងជាតម្រូវការដែលពាក់ព័ន្ធដើម្បីសម្រេចគោលដៅ?
2. M= Measurable អាចវាស់វែងបាន

អ្នក​ត្រូវ​មាន​គោល​បំណង​ជា​បរិមាណដែលអាចវាស់វែង និង​អាច​តាម​ដាន​អំពីស្ថានភាព និងភាព​រីក​ចម្រើនរបស់អ្នក។ ក្នុងនោះ អ្នកអាចកំណត់ថា តើទិន្នន័យណាដែលត្រូវប្រើដើម្បីវាស់ស្ទង់គោលដៅ?

សំណួរដើម្បីជាជំនួយដល់អ្នក៖

  • តើមានគោលដៅចំនួនប៉ុន្មានដែលអ្នកចង់សម្រេច?
  • តើចំណាយពេលប៉ុន្មានទើបអាចសម្រេច?
  • តើខ្ញុំដឹងដោយរបៀបណា ប្រសិនបើខ្ញុំបានទៅដល់គោលដៅរបស់ខ្ញុំ?
  • តើអ្វីជាសូចនាករនៃវឌ្ឍនភាពរបស់ខ្ញុំ?
3. A= Achievable អាចសម្រេចបាន

គោលដៅត្រូវតែមានភាពប្រាកដនិយម ដើម្បីរក្សានូវភាពរីករាយ និងមានឆន្ទៈក្នុងការខិតខំព្យាយាមសម្រេចវា។ ការកំណត់គោលដៅខ្ពស់ គឺជាការល្អ ប៉ុន្តែអ្នកក៏ត្រូវបំបែកគោលដៅធំនោះ ជាផ្នែកតូចៗដើម្បីកាន់តែងាយស្រួលក្នុងការសម្រេច។ ប្រសិនបើគោលដៅមិនអាចសម្រេចបានទេ អ្នកប្រហែលជាត្រូវបង្កើនធនធានជាមុនសិន ដើម្បីផ្តល់ឱ្យខ្លួនឯងនូវភាពជោគជ័យ។

សំណួរដើម្បីជាជំនួយដល់អ្នក៖

  • តើខ្ញុំមានធនធាន និងសមត្ថភាពដើម្បីសម្រេចគោលដៅនោះទេ?
  • របៀបសម្រេចគោលដៅ
  • តើមានជំនាញ ឬមានអ្វីខ្លះ ដែលជាតម្រូវការដើម្បីជួយសម្រេចគោលដៅ?
4. R= Relevant ភាពប្រាកដនិយម

គោលដៅគួរតែត្រូវគ្នានឹងបេសកកម្មរបស់ខ្លួនឯង ហើយបើធ្វើអាជីវកម្ម គួរតែកំណត់គោលដៅឱ្យត្រូវគ្នានឹងទស្សនវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុន ដោយកុំកំណត់គោលដៅគ្រាន់តែជាលំហាត់សម្រាប់អ្វីដែលត្រូវធ្វើ។ លើសពីនេះ ដើម្បីកំណត់បានល្អ អ្នកត្រូវតែកំណត់គោលដៅណាដែលពាក់ព័ន្ធផ្សេងទៀត ដើម្បីកំណត់អត្ថប្រយោជន៍សំខាន់ៗចំពោះខ្លួនឯង ឬចំពោះក្រុមហ៊ុនជាដើម។​

សំណួរដើម្បីជាជំនួយដល់អ្នក៖

  • តើអ្វីជាគោលដៅអាទិភាពសម្រាប់អ្នក?
  • ហេតុអ្វីបានជាខ្ញុំកំណត់គោលដៅនេះ? តើវាមានសារៈសំខាន់ខ្លាំងប៉ុណ្ណា?
5. T= Time-Bound កំណត់ពេលវេលាជាក់លាក់

គោលដៅគួរតែមានពេលវេលាកំណត់ ពីព្រោះគោលដៅ​ដែល​គ្មាន​កាល​កំណត់ គឺ​មិនសូវបាន​ធ្វើ​បាន​ច្រើន​ទេ។ ដូច្នេះអ្នកត្រូវតែមានការកំណត់ពេលវេលានៃការចាប់ផ្ដើម និងពេលវេលាដែលត្រូវសម្រេចបានឱ្យជាក់លាក់ ដើម្បីអ្នកអាចវាយតម្លៃភាពជោគជ័យនៃការព្យាយាមរបស់អ្នក និងអាចកំណត់គោលដៅថ្មីបន្តទៀត។

សំណួរដើម្បីជាជំនួយដល់អ្នក៖

  • តើអ្នកចង់សម្រេចគោលដៅរបស់អ្នកនៅពេលណា?
  • តើត្រូវចាប់ផ្ដើមពីពេលណា និងបញ្ចប់ពីពេលណា?
ពាណិជ្ជកម្ម

តើធ្វើយ៉ាងណាដើម្បីឲ្យក្រុមការងាររបស់អ្នកមានគំនិតច្នៃប្រឌិត?

0
តើធ្វើយ៉ាងណាដើម្បីឲ្យក្រុមការងាររបស់អ្នកមានគំនិតច្នៃប្រឌិត?

មនុស្សគ្រប់គ្នាសុទ្ធតែមានគំនិតច្នៃប្រឌិតនិងលក្ខណៈពិសេសរៀងៗខ្លួន ដោយគ្រាន់តែអ្នកខ្លះគាត់មិនដឹងថាខ្លួនឯងមានលក្ខណៈពិសេសក្នុងការគិតបែបច្នៃប្រឌិតនេះ និងមិនដែលយកវាមកអនុវត្តន៍ជាក់ស្ដែងនៅក្នុងការរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះទើបធ្វើឲ្យគំនិតច្នៃប្រឌិតរបស់គាត់ចេះតែថមថយទៅៗ។ ហើយអាថ៌កំបាំងដែលអាចជួយឲ្យក្រុមការងាររបស់អ្នកមានគំនិតច្នៃប្រឌិតនោះគឺ៖

១. លើកទឹកចិត្តឲ្យមានការស្វែងរកនូវអ្វីដែលថ្មីៗ

Gray Magnifying Glass and Eyeglasses on Top of Open Book

នៅពេលដែលអ្នកអនុញ្ញាតិឲ្យក្រុមការងាររបស់អ្នករៀនសាកល្បងធ្វើអ្វីដែលថ្មីៗ ស្រាវជ្រាវ និងអានចំណេះដឹងទូទៅ ក៏ដូចជាចំណេះដឹងពាក់ព័ន្ធជាមួយនឹងជំនាញបានច្រើន ពេលនោះពួកគេនឹងចាប់ផ្ដើមមានេះព័ត៌មានច្រើនផ្ទុកនូវក្នុងខួរក្បាល ដែលបង្កឲ្យមានគំនិតច្នៃប្រឌិតកើតឡើងបានច្រើន ជាពិសេសនោះគឺអាចជួយឲ្យក្រុមការងាររបស់អ្នកមានជំនាញច្បាស់លាស់ទៀតផង ។ ម្យ៉ាងវិញទៀត នៅពេលដែលក្រុមការងាររបស់អ្នកចេះស្វែងរកអ្វីដែលថ្មីដោយខ្លួនឯង ពួកគាត់នឹងរៀនបានច្រើន យល់ដឹងបានច្រើន និងចងចាំនូវចំណុចទាំងនោះបានយូរទៀតផង។ ដូចនេះដើម្បីឲ្យក្រុមការងារអ្នក មានគំនិតច្នៃប្រឌិតច្រើន អ្នកគប្បីលើកទឹកចិត្តពួកគេឲ្យរៀនអ្វីថ្មីៗឲ្យបានច្រើន អានឲ្យបានច្រើន ដើម្បីអភិវឌ្ឍន៍ការគិតឲ្យកាន់តែខ្លាំង។

២. គាំទ្រពួកគាត់ និងផ្ដល់ភាពជឿជាក់ដល់ពួកគាត់ ឲ្យគាត់ហ៊ានសាកល្បង

ការផ្ដល់នូវការគាំទ្រ គឺពិតជាកត្តាមួយយ៉ាងសំខាន់ដែលជួយជម្រុញឲ្យបុគ្គលិកឬមួយក៏កូនក្រុមរបស់អ្នកមានកម្លាំងចិត្តក្នុងការបញ្ចេញនូវគំនិតក៏ដូចជាហ៊ានចាប់ផ្ដើមធ្វើនូវ Project ណាមួយដោយខ្លួនឯងឬជាក្រុម។ ពេលខ្លះកូនក្រុមឬបុគ្គលិកក្រោមបង្គាប់របស់អ្នកមានគំនិត ចង់ធ្វើនូវគម្រោងនេះឬគម្រោងនោះរួចហើយ​ ប៉ុន្តែគាត់ពុំបានបង្ហាញឬមួយក៏លើកឡើងនូវគំនិតទាំងអស់នោះទេ ដោយសារតែពួកគេចេះតែខ្លាច ខ្លាចថាពេលដែលពួកគេលើឡើងនូវគំនិតនោះហើយ ពុំមានការគាំទ្រ ឬត្រូវរុញច្រានចោលជាដើម។ ដូចនេះដើម្បីអនុញ្ញាតិឲ្យកូនក្រុមរបស់អ្នកមានគំនិតច្នៃប្រឌិតចំពោះការងារ អ្នកគួរតែផ្ដល់ការគាំទ្រដល់គាត់ និងហ៊ានឲ្យគាត់សាកល្បងនូវអ្វីដែលថ្មីៗដើម្បីស្វែងរកនូវអ្វីដែលជាទេពកោសល្យរបស់ពួកគាត់ពិតប្រាកដិ។

៣. ឲ្យក្រុមការងាររបស់អ្នកធ្វើការងារឲ្យបានច្រើនមុខ

Photo Of People Leaning On Wooden Table

ការងារច្រើនមុខត្រង់ចំណុចនេះ មិនមែនចង់មានន័យថាត្រូវតម្រូវឲ្យកូនក្រុមឬមួយក៏បុគ្គលិករបស់អ្នកស្រវាដៃពីរដៃបីឱបក្រសោបការងារទាំងអស់ដែលមាននោះទេ ប៉ុន្តែគឺយើងចង់សំដៅទៅលើការដែលអនុញ្ញាតិឲ្យកូនក្រុមរបស់អ្នកអាចយល់ដឹងអំពីការងារបានច្រើនចូលប្រឡូកការងារឲ្យបានច្រើន តែមុននឹងអាចឲ្យពួកគេអាចធ្វើការបានច្រើនបែបនេះបាន លុះត្រាតែកូនក្រុមរបស់អ្នកមានការយល់ដឹងច្បាស់ពាក់ព័ន្ធនឹងជំនាញនោះស្រាប់ ទើបអាចបន្តទៅធ្វើការងារថ្មីមួយទៀតបាន។ ដូចនេះបន្ទាប់ពីកូនក្រុមរបស់អ្នកគាត់មានការយល់ដឹងពាក់ព័ន្ធជាមួយនឹងជំនាញណាមួយហើយ អ្នកគួរតែអនុញ្ញាតិឲ្យពួកគាត់ចូលប្រឡូកនិងយល់ដឹងពីការងារផ្សេងៗ ដើម្បីឲ្យពួកគាត់មានសមត្ថភាពខ្លាំងជាងមុន និងពោរពេញទៅដោយគំនិតច្នៃប្រឌិត បើទោះបីជាមិនស្ទាត់ជំនាញក៏ដោយ យ៉ាងហោចណាស់ក៏អ្នកអាចដឹងអំពីការងារទាំងអស់នោះដែរ ជាជាងដឹងតែការងារតែមួយមុខ។

៤. អនុញ្ញាតិឲ្យក្រុមការងារចូលរួមឲ្យច្រើនជាមួយនឹងបច្ចេកវិទ្យា

Group of People Watching on Laptop

បច្ចុប្បន្ននេះ បច្ចេកវិទ្យាគឺពិតជាបានជួយសម្រួលដល់ការរស់នៅរបស់យើងម្នាក់ៗបានច្រើនមែនទែន ហើយវាក៏មិនមែនមានត្រឹមតែអ្វីដែលកំពុងតែប្រើសព្វថ្ងៃនេះតែប៉ុណ្ណឹងនោះទេ គឺវានៅបន្តមានថ្មីៗប្លែកៗជាច្រើនទៀត ដែលតម្រូវឲ្យយើងម្នាក់ៗត្រូវឈ្វេងយល់ពីវាបន្ថែមទៀត។ ក្នុងនោះដែរ ប្រសិនបើអ្នកបានបញ្ជ្រាបនូវចំណេះដឹងខ្លះៗពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យា នោះក្រុមការងាររបស់អ្នកនឹងកាន់តែមានផលិតភាពការងារខ្ពស់ជាងមុន មានភាពសកម្មជាមុន និងធ្វើឲ្យពួកគេចាប់ផ្ដើមគិតចេញនូវអ្វីដែលថ្មីៗច្រើនជាងមុន ជាជាងគិតអ្វីដែលដដែល ធ្វើឲ្យពួកគាត់ក្រិនគំនិត។

៥. ឲ្យពួកគាត់រៀនពីកំហុស

កូនក្រុម ឬបុគ្គលិករបស់អ្នកម្នាក់ៗនឹងមានការគិតបានហ្មត់ចត់ ល្អិតល្អន់ និងគិតប្រកបទៅដោយភាពច្នៃប្រឌិតជាងមុន នៅពេលដែលពួកគាត់បានសិក្សាឈ្វេងយល់អំពីកំហុសឆ្គងដែលគាត់ធ្លាប់បានសាងកន្លងមក រួចយកចំណុចទាំងអស់នោះយកមកបម្លែងទៅជាចំណុចដែលយើងគួរតែចៀសវាងធ្វើនោពេលក្រោយទៀត។ ដូចនេះនៅពេលដែលគាត់បានជួបបញ្ហាប្រហាក់ប្រហែលគ្នា គាត់នឹងអាចដឹងថា តើត្រូវគិតបែបណា ឬត្រូវដោះស្រាយបែបណាជាមួយនឹងបញ្ហាទាំងនោះជាដើម។

 

 

 

 

ពាណិជ្ជកម្ម

របៀបគ្រប់គ្រងអាជីវកម្មខ្នាតតូចឱ្យដំណើរការល្អ

0
របៀបគ្រប់គ្រងអាជីវកម្មខ្នាតតូចឱ្យដំណើរការល្អ

ការបើកដំណើរការអាជីវកម្មខ្នាតតូច ក៏ទាមទារឱ្យមានការរៀបចំផែនការអាជីវកម្មត្រឹមត្រូវ និងមានក្បួនមួយចំនួនដែលមានលក្ខណៈស្រដៀងនឹងការដំណើរការអាជីវកម្មខ្នាតស្ដង់ដារដែរ ដើម្បីពង្រីកអាជីវកម្មខ្នាតតូចឱ្យកាន់តែធំ។ លើសពីនេះ ក៏ទាមទារឱ្យមានការគ្រប់គ្រងឱ្យបានល្អដែរ ប៉ុន្តែសំណួរសួរថា តើត្រូវគ្រប់គ្រងអាជីវកម្មខ្នាតតូចបែបណាទើបអាចដំណើរការល្អ?

Small Business

ខាងក្រោមនេះ នឹងបង្ហាញពីរបៀបនៃការគ្រប់គ្រងអាជីវកម្មខ្នាតតូចឱ្យដំណើរការល្អ និងអាចពង្រីកខ្លួនឱ្យកាន់តែធំជាងមុន។

1. ការជ្រើសរើសមនុស្សត្រូវ

ដំណាក់កាលដំបូង ម្ចាស់អាជីវកម្មត្រូវតែចេះជ្រើសរើសមនុស្សឱ្យបានត្រូវ ទាំងដៃគូសហការ និងបុគ្គលិក ដោយត្រូវធានាថាពួកគេជាមនុស្សល្អដែលអាចទុកចិត្តបាន និងមានសមត្ថភាពខ្លាំងពូកែ។

ជ្រើសរើសមនុស្សត្រូវ ជារឿងជោគជ័យមួយដំណាក់កាល ព្រោះពួកគេនឹងជួយជ្រោមជ្រែងក្នុងអាជីវកម្មរបស់អ្នកបានកាន់តែល្អ ហើយឆាប់រីកចម្រើន។

2. បែងចែកតួនាទី ទំនួលខុសត្រូវ

ក្រោយពីឆ្លងកាត់ដំណាក់កាលទី1 ជំហានបន្ទាប់ អ្នកត្រូវតែចេះបែងចែកតួនាទី និងទំនួលខុសត្រូវដល់បុគ្គលិកម្នាក់ៗទៅតាមចំណេះជំនាញ និងសមត្ថភាពរបស់ពួកគេ ហើយសូម្បីតែដៃគូសហការរបស់អ្នកក៏ត្រូវមានការបែងចែកតួនាទី ទំនួលខុសត្រូវ និងការបែងចែកភាគលាភគ្នាឱ្យបានត្រឹមត្រូវ។

ធ្វើបែបនេះ ដើម្បីធ្វើឱ្យដៃគូសហការរបស់អ្នកកាន់តែមានទំនុកចិត្តលើអ្នក និងធ្វើឱ្យបុគ្គលិកកាន់តែមានផលិតភាពការងារខ្ពស់។ លើសពីនេះ ដំណើរការអាជីវកម្មរបស់អ្នកក៏កាន់តែល្អ ពីព្រោះបុគ្គលម្នាក់ៗសុទ្ធតែមានតួនាទី និងទំនួលខុសត្រូវ ព្រមទាំងមានសមត្ថភាពខ្លាំង។

3. បន្តស្រាវជ្រាវ និងអភិវឌ្ឍន៍

ម្ចាស់អាជីវកម្ម ត្រូវតែបង្កើតឱ្យមានក្រុមមួយក្នុងការតាមដាន និងស្រាវជ្រាវបន្ថែមទៀត ដើម្បីស្វែងរកចំណុចខ្វះខាតក្នុងអាជីវកម្ម និងខ្វះខាតលើផលិតផលសេវាកម្ម បន្ទាប់មកធ្វើការកែតម្រូវ។ លើសពីនេះ ធ្វើឱ្យអាជីវកម្មរបស់ខ្លួនមានការផ្លាស់ប្ដូរ និងធ្វើបច្ចុប្បន្នភាពឱ្យទាន់សម័យកាល ព្រមទាំងធ្វើឱ្យអាជីវកម្មរបស់ខ្លួនតែងតែមានភាពច្នៃប្រឌិត ការបង្កើតថ្មី ហើយមានភាពថ្មីប្លែកជានិច្ច ដោយមិនស្ថិតនៅក្នុងស្ថានភាពដដែលៗ។

ចូរធ្វើឱ្យអាជីវកម្មរបស់អ្នកតែងតែមានភាពផ្លាស់ប្ដូរ ដើម្បីភាពរីកចម្រើន ហើយការផ្លាស់ប្ដូរនោះរួមមានគំនិត ផលិតផល សេវាកម្ម ដំណើរការផ្សេងៗក្នុងអាជីវកម្ម យុទ្ធសាស្រ្តទីផ្សារ របៀបលក់ និងផ្សេងៗទៀតដែលចូលរួមចំណែកធ្វើឱ្យអាជីវកម្មរបស់អ្នកដំណើរការកាន់តែល្អ និងឆាប់រីកចម្រើន។

4. បង្កើតច្បាប់ក្នុងក្រុមហ៊ុន

ម្ចាស់អាជីវកម្ម ត្រូវតែបង្កើតវប្បធម៌ និងច្បាប់ក្នុងក្រុមហ៊ុន ដើម្បីឱ្យបុគ្គលិកគោរពនិងប្រតិបត្តិតាម។ ក្នុងនោះ វប្បធម៌ក្រុមហ៊ុន អ្នកអាចបង្កើតថា បុគ្គលិកទាំងអស់ត្រូវមានភាពស្មោះត្រង់ មានភាពសាមគ្នីគ្នា គ្មានការឈ្លោះប្រកែកគ្នា ជាដើម ដើម្បីបណ្ដុះសា្មរតីឱ្យបុគ្គលិកកាន់តែល្អ និងមានភាពរួបរួមគ្នា។ ចំពោះច្បាប់ក្រុមហ៊ុនវិញ ម្ចាស់អាជីវកម្មអាចចែងចំពោះកំហុសឆ្គងដែលបុគ្គលិកអាចធ្វើខុស ដូចជាបុគ្គលិកមិនយឺត តើត្រូវធ្វើបែបណា? បើបុគ្គលិកលួចទ្រព្យសម្បត្តិក្រុមហ៊ុន តើមានវិធានការអ្វី? ហើយបើបុគ្គលិក មិនអនុវត្តន៍តាមប្រការណាមួយ តើនឹងមានអ្វីកើតឡើង? ។ល។

5. ប្រើឧបករណ៍ជំនួយ

ម្ចាស់អាជីវកម្ម អាចគិតពិចារណាលើឧបករណ៍មួយចំនួន ដើម្បីជួយដល់ដំណើរការអាជីវកម្ម និងការគ្រប់គ្រងបុគ្គលិក។ ឧបករណ៍ទាំងនោះ អាចជាកម្មវិធីគ្រប់គ្រងទិន្នន័យបុគ្គលិក លុយកាក់ ទ្រព្យសម្បត្តិ កម្មវិធីគ្រប់គ្រងដំណើរការផលិតផល កម្មវិធីជំនួយក្នុងការជ្រើសរើសបុគ្គលិក កម្មវិធីប្រជុំបុគ្គលិក កម្មវិធីគ្រប់គ្រងទិន្នន័យអតិថិជន និងអាចជួលអ្នកមានជំនាញមួយចំនួនក្នុងការជួយលើផ្នែកណាមួយ។

ពាណិជ្ជកម្ម

ពិធីបើកសម្ពោធជាផ្លូវការរបស់ហាង Kon Store

0
ពិធីបើកសម្ពោធជាផ្លូវការរបស់ហាង Kon Store

ភ្នំពេញ ២៩ ធ្នូ ២០២១៖ ហាងលក់សម្ភារៈទារក​ ​កុមារដែលប្លែក និងផលិតផលគុណភាពខ្ពស់មានវត្តមានក្នុងទីក្រុងភ្នំពេញហើយ!​​

ហាងKon Store Cambodia គឺជាហាងលក់សម្ភារៈទារក និង​កុមារមានគុណភាពខ្ពស់​លេខមួយ ដែលទើបតែមានវត្តមាននៅក្នុងទីផ្សារ ដោយទីតាំងហាងស្ថិតនៅជិតរង្វង់មូលទួលគោក ផ្ទះលេខ93A, St 289 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជាមួយ​នឹងការតាំងលម្អបែបប្លែកពីហាងដទៃ។ ​ហាង Kon Store បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការរបស់ខ្លួន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ។

Kon Store

ម្ចាស់ហាង Kon Store Cambodia លោកស្រី លី លីហ្សា និងលោក ហាក់ គីមថុង បានមានប្រសាសន៍ថា ការបើកសម្ពោធ Kon Store Cambodia នាឱកាសនេះ គឺបានសបញ្ជាក់ថា ហាងយើងខ្ញុំបានត្រៀមខ្លួនរួចរាល់ សម្រាប់ផ្តល់សេវាកម្ម និងការលក់ទំនិញទារក​ និងកុមារដែលមានគុណភាពខ្ពស់ ហើយមានស្តង់ដារជាមួយនឹងបែបបទហាងថ្មី និងសកម្មភាព​ប្លែកៗ ដែលមានអត្ថប្រយោជន៍ជាច្រើននៅឆ្នាំ២០២២ខាងមុខនេះសម្រាប់លោកប៉ា អ្នកម៉ាក់ទាំងអស់ ដែលជាអតិថិជនរបស់ Kon Store។

 

Kon StoreKon Store

គាត់បានបញ្ជាក់បន្ថែមទៀតថា “យើងខ្ញុំក៏រឹតតែមានសេចក្តីសោមនស្សយ៉ាងក្រៃលែង នៅក្នុងការអបអរសាទរការបើកសម្ពោធ ដោយហាងមានរៀបចំនូវកម្មវិធីយ៉ាងពិសេស គឺការ​ផ្តល់ជូននូវការចុះតម្លៃពិសេស រហូតដល់៣៥% សម្រាប់អតិថិជនទាំងអស់ ដែលមកទិញពីថ្ងៃនេះ ដល់ថ្ងៃទី៣១ខែ​ធ្នូ។ កាន់តែពិសេសនោះ ​ ហាងយើងខ្ញុំ បានបង្កើតកម្មវិធីដូចជា​ការប្រឡងផាត់ពណ៌សម្រាប់អូនតូចៗពី៣ដល់៦ឆ្នាំ ដើម្បីបង្កើនភាពច្នៃប្រឌិតដល់ក្មេងៗ និងជាចំណែក​ចូលរួមដល់ការរីកលូតលាស់ផ្នែកខួរក្បាល និងផ្នែកសង្គមដល់ពួកគាត់ដោយសហការជាមួយនឹង ផលិតផលToybies ព្រមទាំងកម្មវិធីសិក្ខាសាលាចែករំលែកចំណេះដឹង សហការជាមួយ​នឹង​ ផលិតផលម៉ាក Lamoonbaby ក្រោមប្រធានបទ “ការថែទាំទារកដែលទើបនឹងកើត” ពីលោកស្រីវេជ្ជបណ្ឌិត  កុសល កណិការ ដែលជាអ្នកជំនាញក្នុងការផ្តល់ចំណេះ​ដឹងដល់​អ្នកម៉ាក់ៗ ដែលទើបតែសម្រាល រឺត្រៀមសម្រាល ក្នុងការត្រៀមខ្លួន និងអស់ក្តីបារម្ភពីបញ្ហាសុខភាព រឺការមើលថែផ្សេងៗ។”

Kon Store

ម្ចាស់ហាង Kon Store Cambodia បានគូសបញ្ជាក់ថា ហាងនឹងខិតខំបង្កើតកម្មវិធីល្អៗ បែបនេះ ឱ្យបានច្រើនថែមទៀតសម្រាប់អតិថិជន ដែលតែងតែគាំទ្រ និងទិញទំនិញនៅហាងរបស់ខ្លួន និងដើម្បីជាចំណែកចូលរួមអភិវឌ្ឍន៍សង្គមផងដែរ។ «ថ្វីបើKon Store Cambodia ទើបតែមានវត្តមាននៅក្នុងទីផ្សារក៏ពិតមែន​ តែអតិថិជនជាច្រើនបានស្រឡាញ់ និងពេញចិត្តការទិញទំនិញនៅទីនេះ ដោយសារតែ ហាងយើងខ្ញុំបានផ្តល់នូវភាពងាយស្រួល ជាពិសេសផ្តោតទៅលើការផ្តល់ប្រឹក្សាជូន នៅពេលដែលពួកគាត់ទិញទំនិញម្តងៗដើម្បីឱ្យត្រូវនឹងតម្រូវការ។ ពួកយើងតែងតែចំណាយពេលពិគ្រោះជាមួយគាត់ និងណែនាំ​តែទំនិញក្មេងៗដែលល្អបំផុត។ មានអតិថិជនជាច្រើនបាននិយាយថា មកទិញទីនេះ មានអារម្មណ៍ថាងាយស្រួលទិញ ព្រោះហាងមានជំនាញប្រឹក្សាបានល្អ និងយកចិត្តទុកដាក់អតិថិជន រីឯទំនិញវិញសុទ្ធតែជាទំនិញដែល​មានគុណភាពខ្ពស់ពីប្រទេសថៃ ជប៉ុន កាណាដា អាមេរិក បារាំង កូរ៉េ និងពីសហភាពអឺរ៉ុបជាដើម»។

Kon Store

Kon Store

នៅក្នុងការបោះជំហានទៅមុខជាបន្តបន្ទាប់នៅក្នុងទីផ្សារ Kon Store Cambodia បានតាំងចិត្តយ៉ាងមុះមុត នៅក្នុងការស្វែងរកនូវសម្ភារៈប្រើប្រាស់ដែលមានគុណភាពខ្ពស់ សម្រាប់កូនៗ និងអ្នកម៉ាក់ៗ។ ហើយអ្វីដែលយើងនៅតែបន្តផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុតដែរនោះ គឺការដែលធ្វើឱ្យអតិថិជនអញ្ជើញមកទិញសម្ភារៈនៅហាងយើងខ្ញុំហើយ ពួកគាត់នឹងមានអារម្មណ៍ថាប្លែកពីហាងដទៃ ទាំងការរៀបចំ ទាំងការតាំងលម្អ ក៏ដូចជា​ការប្រឹក្សាដល់ម៉ាក់ៗ ដើម្បីអាចជ្រើសរើសផលិតដែលសក្តិសមបំផុតសម្រាប់ពួកគាត់។

ក្នុងចំណោមផលិតផលលក់ដាច់ទាំងអស់ ក្នុងនោះក៏មានផលិតផល BEABA ដែលជាម៉ាកសញ្ញារបស់ប្រទេសបារំាង មានវត្តមានលើទីផ្សារប្រទេសកម្ពុជា តាំងពីចុងឆ្នាំ២០១៩ ដែលអតិថិជនជាឪពុកម្តាយសម័យកាលនេះ ស្គាល់ច្បាស់ពីផលិតផល BEABA នោះគឺម៉ាស៊ីនកិនបបរសម្រាប់ទារក (BEABA Babycook) និង​សម្ភារៈអាហាររបស់ទារក។ នេះបើតាមអ្នកតំណាងក្រុមហ៊ុនចែកចាយផលិតផល​ BEABA អ្នកស្រី កក្កដា បាន​បន្ថែមយ៉ាងដូច្នេះថា​ ​សម្រាប់ផលិតផល BEABA មានអាយុកាលជាង​៣០ឆ្នាំហើយ​ និង​បានកំពុងចែកចាយទៅកាន់ ៧០​ប្រទេសទូទាំងពិភពលោក។​

អ្នកស្រី បន្តទៀតថា៖ «ហើយថ្មីៗ ក្រុមហ៊ុនធំ BEABA ទទួលបាននូវសិទ្ធិលក់ផ្តាច់មុខម៉ាកសញ្ញា Childhome ពី Childcare Company នៃប្រទេស ប៊ែលហ្ស៊ីកដែលមានសម្ភារៈប្រើប្រាស់សម្រាប់ទារកជាង ៥០០មុខ មានអាយុកាលជាង៣៥ឆ្នាំមកហើយ និងកំពុងចែកចាយជាង​៦០ប្រទេសទូទាំងពិភពលោក។ ហើយឥឡូវនេះ Childhome ក៏មានវត្តមានក្នុងប្រទេសកម្ពុជា​ ដែលមានដាក់តាំងបង្ហាញមុនដំបូងគេបង្អស់ នៅក្នុងហាង Kon Store ផ្ទាល់តែម្តង​»។

ផលិតផល BEABA និង​ Childhome ជានិមិត្តសញ្ញានៃគុណភាព ជាផលិតផលសម្រាប់ទារកដែលតែងតែឈរលើគុណតម្លៃទាំង៤នោះ គឺ

  • ផាកសុខភាព (Comfort)
  • ក្តីស្រលាញ់ (Passion)
  • សុវត្ថិភាព (Safety)
  • ភាពច្នៃប្រឌិត(Innovation)។

យើងខ្ញុំសង្ឃឹមថា ផលិតផល ​Childhome នឹងត្រូវចិត្តឪពុកម្តាយ និងមានប្រជាប្រិយភាពលើទីផ្សារដូចផលិតផល BEABA ដោយសារតែ​គុណភាព ប្រណិតភាព និង​ការរចនាលេចធ្លោរបស់ផលិតផលនីមួយៗរបស់​ Childhome ធ្វើឱ្យ Childhome មានឈ្មោះល្បីរួចជាស្រេចហើយ នាបណ្តា​ប្រទេសជឿនលឿនខាងសហព័ន្ធអឺរ៉ុប និងអាស៊ី​​។​​

 

សម្រាប់ព័ត៌មានបន្ថែម និងការកម្ម៉ង់ទិញសម្ភារៈពី Kon Store Cambodia តាមរយៈ

☎️077 26 16 26 / 015 26 16 26

ឬតាមរយៈទំព័រហ្វេសប៊ុក https://web.facebook.com/konstorecambodia​​​​

ពាណិជ្ជកម្ម

តើម្ចាស់អាជីវកម្មគួររក្សាបុគ្គលិកឆ្នើមបែបណា?

0
តើម្ចាស់អាជីវកម្មគួររក្សាបុគ្គលិកឆ្នើមបែបណា?

ក្នុងនាមជាម្ចាស់អាជីវកម្ម តែងតែចង់រក្សាបុគ្គលិកឆ្នើមឱ្យបានច្រើនឱ្យនៅធ្វើការនៅក្នុងក្រុមហ៊ុន ព្រោះពួកគេអាចជួយជំរុញប្រតិបត្តិការអាជីវកម្មឱ្យកាន់តែរីកចម្រើន។ ទោះជាបែបនេះក៏ដោយ ក៏ការរក្សាបុគ្គលិកឆ្នើមឱ្យនៅធ្វើការជាមួយយើងបានយូរអង្វែង វាមិនមែនជារឿងដែលងាយស្រួលនោះទេ ដូច្នេះតើត្រូវធ្វើបែបណា ដើម្បីអាចរក្សាបុគ្គលិកឆ្នើមបាន?

ខាងក្រោមនេះ ជាយុទ្ធសាស្រ្ត​មួយចំនួន ដែលម្ចាស់អាជីវកម្មគ្រប់រូបអាចសាកល្បងអនុវត្តន៍បាន៖

1. ទំនួលខុសត្រូវ

បង្ហាញបុគ្គលិករបស់អ្នកឱ្យបានដឹងថា អ្នកជឿជាក់លើពួកគេដោយផ្តល់ឱ្យពួកគេនូវទំនួលខុសត្រូវដែលអនុញ្ញាតឱ្យពួកគេរីកចម្រើននិងជាការងារមួយដែលមានសារៈសំខាន់ខ្លាំងក្នុងក្រុមហ៊ុន។ ធ្វើបែបនេះ ក្នុងគោលបំណងឱ្យពួកគេបានដឹងថា ពួកគេមានតម្លៃខ្លាំងសម្រាប់ក្រុមហ៊ុន ហើយពួកគេក៏មានឱកាសរីកចម្រើនកាន់តែខ្លាំងដែលធ្វើការងារនោះ។

បន្ថែមពីនេះ អ្នកក៏ត្រូវជំរុញ ​និងលើកទឹកចិត្តពួកគេឱ្យទទួលបានជំនាញថ្មីៗ និងផ្តល់ឱកាសសិក្សាបន្តផ្សេងៗទៀត ព្រមទាំងអនុញ្ញាត​ឱ្យពួកគេសាកល្បងនូវអ្វីដែលពួកគេគិតថាល្អ និងចូលរួមយ៉ាងសកម្មក្នុងការបង្កើតថ្មីដែលពោរពេញដោយភាពច្នៃប្រឌិតដែលពួកគេមាន។

ម្ចាស់អាជីវកម្ម ត្រូវចងចាំថា បុគ្គលិកឆ្នើម តែងតែជាបុគ្គលិកចូលចិត្តធ្វើអ្វីថ្មី និងហ៊ានសាកល្បងនូវអ្វីដែលពួកគេគិតថាល្អ ព្រមទាំងពួកគេចូលចិត្តបន្តការរៀនសូត្រជានិច្ច ពីព្រោះពួកគេចង់ធ្វើឱ្យសមត្ថភាពរបស់ពួកគេមានការរីកចម្រើនរហូត និងតែងតែចង់ចេះចង់ដឹងនូវរឿងអ្វីដែលថ្មី ដូច្នេះក្នុងនាមជាម្ចាស់ក្រុមហ៊ុន ត្រូវតែរៀនផ្ដល់ឱកាសសម្រាប់ពួកគេក្នុងការបញ្ចេញនូវសមត្ថភាព។

2. ផ្ដល់ការគោរពនិងឱ្យតម្លៃ

គ្រប់បុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកឆ្នើម តែងតែចង់ដឹងថាពួកគេត្រូវបានគេគោរព ឱ្យតម្លៃ និងកោតសរសើរកម្រិតណា។ ដូចពាក្យថា មនុស្សអាចភ្លេចរឿងដែលអ្នកបាននិយាយ ប៉ុន្តែពួកគេនឹងចងចាំជានិច្ចនូវរបៀបដែលអ្នកធ្វើឱ្យពួកគេមានអារម្មណ៍ ដូច្នេះក្នុងនាមជាអ្នកដឹកនាំ ត្រូវតែធ្វើឱ្យបុគ្គលិកឆ្នើមដែលអ្នកចង់រក្សានោះ មានអារម្មណ៍កក់ក្ដៅ មានអារម្មណ៍ថាខ្លួនឯងមានតម្លៃខ្លាំង និងមានអារម្មណ៍ថាពួកគេមានការគោរពនិងកោតសរសើរពួកថ្នាក់ដឹកនាំជាច្រើន។

3. ចែករំលែកប្រាក់ចំណូល

ប្រសិនបើបុគ្គលិកឆ្នើមនោះ បានចូលរួមយ៉ាងសកម្មក្នុងការបង្កើតប្រាក់ចំណូលដល់ក្រុមហ៊ុន នោះក្នុងនាមជាម្ចាស់អាជីវកម្ម អាចគិតពិចារណាក្នុងការចែករំលែកប្រាក់ចំណូលដែលទទួលបាននោះ កាត់ឱ្យពួកគេមួយចំនួនតាមការកំណត់របស់អ្នក។ ធ្វើបែបនេះ ពួកគេកាន់តែចង់បន្តធ្វើសកម្មភាពឱ្យកាន់តែល្អ និងរីកចម្រើនជាងមុនដើម្បីបង្កើតប្រាក់ចំណូលដល់ក្រុមហ៊ុន ហើយពួកគេក៏បានទទួលប្រាក់ចំណេញមួយចំនួនតូចដែលអ្នកបានផ្ដល់ជូនពួកគេ។

4. ផ្ដល់ប្រាក់រង្វាន់

ក្នុងចំណុចនេះ ម្ចាស់អាជីវកម្មក៏ត្រូវរៀបចំនូវប្រាក់រង្វាន់ លិខិតសរសើរ និងអាចអញ្ចើញអាហារថ្ងៃត្រង់ ឬផ្សេងៗទៀត ចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកដែលមានភាពលេចធ្លោរជាងគេ ដើម្បីធ្វើឱ្យពួកគេកាន់តែមានមោទនភាពចំពោះខ្លួនឯងកាន់តែខ្លាំង។

5. ពេលវេលាសម្រាក

ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែមានការរៀបចំនូវថ្ងៃឈប់សម្រាកសម្រាប់បុគ្គលិក ទាំងថ្ងៃបុណ្យជាតិធំៗ ថ្ងៃដែលបុគ្គលិកមានការឈឺ និងអាចផ្ដល់ជាពេលវេលាពិសេសដើម្បីដឹកនាំបុគ្គលិកក្នុងការដើរលេងកម្សាន្ត។ ធ្វើបែបនេះ ធ្វើឱ្យបុគ្គលិកមានអារម្មណ៍ខ្លួនឯងមិនសូវមានសម្ពាធខ្លាំង និងមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាក។

ពាណិជ្ជកម្ម

ទិដ្ឋភាពក្នុងការតាំងពិព័រណ៌យន្ដហោះ និងបច្ចេកវិទ្យា

0
ក្រោយពីខកខានរយៈពេលមួយឆ្នាំដោយសារតែកូវីដ-១៩ នៅថ្ងៃទី១៧-១៨-១៩ ​ខែធ្នូ ឆ្នាំ​ ២០២១ កន្លងទៅនេះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងបានរៀបចំធ្វើការតាំងពិព័រណ៌យន្ដហោះ និងបច្ចេកវិទ្យាឡើងវិញនៅឯនៅឯមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង ដោយនៅក្នុងការតាំងពិព័រណ៌នេះ គឺត្រូវបានគេដាក់បង្ហាញនូវយន្តហោះ និងឧទ្ធម្ភាគចក្រជាច្រើន ដើម្បីឲ្យសាធារណជនចូលរួមទស្សនា ក៏ដូចជាថតរូបកម្សាន្ត។ This image has an empty alt attribute; its file name is image-1024x683.png ហើយសាធារណជនក៏អាចចូលទៅអង្គុយក្នុងកៅអីអ្នកបើកបរដោយផ្ទាល់បាន និងសិក្សាឈ្វែងយល់បន្ថែមទៀតពីអ្នកជំនាញបើកបរប្រចាំការនៅតាមឧទ្ធម្ភាគចក្រនីមួយៗផងដែរ។ This image has an empty alt attribute; its file name is image-7-1024x683.png ក្រៅពីការដាក់តាំងបង្ហាញនូវ យន្តហោះ និងឧទ្ធម្ភាគចក្រ ក៏មានការដាក់តាំងបង្ហាញពីស្នាដៃសិស្សានុសិស្ស​មកពីវិទ្យាល័យ មហាវិទ្យាល័យ រាជធានី-ខេត្ត ដើម្បីទាក់ទាញចំណាប់អារម្មណ៍សិស្សមក​ទស្សនានូវ​ស្នាដៃរបស់កូនខ្មែរដែល​មាន​គំនិត​ក្នុងការច្នៃប្រឌិតនូវគម្រោងថ្មីៗ ក៏ដូចជាលើកទឹកចិត្ត និងបំផុសគំនិតដល់យុវជន​ដែល​មាន​ទេពកោសល្យខាងបច្ចេកវិទ្យាដើម្បីមានភាពជឿជាក់ក្នុងការបញ្ចេញនូវស្នាដៃរបស់ខ្លួនទៅដល់សារធារណជន។ This image has an empty alt attribute; its file name is image-5-1024x683.png អ្វីដែលពិសេសជាងគេ និងមានភាពខុសប្លែកពីឆ្នាំមុនៗនៅក្នុងកម្មវិធីកម្មវិធីពិព័រណ៍យន្ដហោះ និងបច្ចេកវិទ្យាលើកទី៣ នោះ គឺខាងកម្មវិធីបាន​រៀបចំការប្រកួតប្រជែង Humanoid Robot ដែល​មានបក្ខជនប្រកួតរហូតដល់ទៅ ១០ ក្រុមដែលមកពីវិទ្យាល័យ និងមហាវិទ្យាល័យរាជធានី-ខេត្តផ្សេងៗគ្នា ។ This image has an empty alt attribute; its file name is image-6-1024x683.png ក្រោយពីការប្រកួតនៅលើសង្វៀនប្រកួតយ៉ាងក្តៅគគុក យើងក៏បានស្វែងរកម្ចាស់ជ័យលេភីចំនួន ៣ក្រុម៖
  • ម្ចាស់ជ័លេភីលេខ១ បានទៅលើក្រុម EMT ទទួលបានពានរង្វាន់ ១ មេដាយម្នាក់១ សញ្ញាប័ត្រម្នាក់១ និងទឹកប្រាក់ចំនួន ១​ ៨០០​ ០០០រៀល
  • ម្ចាស់ជ័យលេភីលេខ២ បានទៅលើក្រុម TME មេដាយម្នាក់១ សញ្ញាប័ត្រម្នាក់១ និងទឹកប្រាក់ចំនួន ១​ ៤០០​ ០០០រៀល
  • ម្ចាស់ជ័យលេភីលេខ៣ បានទៅលើក្រុម CYBORG TECH DIVISION ទទួលបានមេដាយម្នាក់១ សញ្ញាប័ត្រម្នាក់១ និងទឹកប្រាក់ចំនួន ១​ ០០០​ ០០០រៀល
  • ម្ចាស់ជ័យលេភីដែលទទួលបានរង្វាន់នៃការរចនា HUMANOID ROBOT លេចធ្លោជាងគេគឺបានទៅលើក្រុម THE THERMINATOR ទទួលបានសញ្ញាប័ត្រចំនួន១ ។
  • ម្ចាស់ជ័យលេភីដែលទទួលបានរង្វាន់នៃការធ្វើបទបង្ហាញលេចធ្លោជាងគេបានទៅលើក្រុម 2gether ទទួលបានសញ្ញាប័ត្រចំនួន១ ។
This image has an empty alt attribute; its file name is image-1-1024x683.png ហើយម៉្យាងវិញទៀត ក្នុងអំឡុងដំណើរការកម្មវិធីនេះក៏មានការប្រកួតយន្តហោះកៅស៊ូ ជាប្រភេទយន្តហោះដែល​ហោះដោយប្រើប្រាស់ឈើជាឆ្អឹងរបស់តួយន្តហោះ និងប្រើប្រាស់ការរង្វិលរបស់កៅស៊ូដើម្បីឲ្យយន្តហោះនោះអាច​ហោះបាន​។ ហើយចំណែកឯម្ចាស់ជ័យលេភីនៃការប្រកួតប្រជែងទៅលើវិញ្ញាសាយន្តហោះកៅស៊ូនេះបានទៅលើក្រុមចំនួន៣គឺ៖ This image has an empty alt attribute; its file name is image-3-1024x683.pngម្ចាស់ជ័លេភីលេខ១ បានទៅលើក្រុម យន្តហោះឥតស្រមោល ទទួលបានពានរង្វន់ ១ មេដាយម្នាក់១ និងសញ្ញាប័ត្រម្នាក់១
  • ម្ចាស់ជ័លេភីលេខ២ បានទៅលើក្រុម THE​​DUO ទទួលបានមេដាយម្នាក់១ និងសញ្ញាប័ត្រម្នាក់១
  • ម្ចាស់ជ័លេភីលេខ២ បានទៅលើក្រុម SIDE QUEST ទទួលមេដាយម្នាក់១ និងសញ្ញាប័ត្រម្នាក់១
  • ម្ចាស់ជ័យលេភីដែលទទួលបានរង្វន់នៃការធ្វើរចនាលេចធ្លោរជាងគេបានទៅលើក្រុម DEFENDER មក ទទួលបានសញ្ញាប័ត្រចំនួន១ ។
  • ម្ចាស់ជ័យលេភីដែលទទួលបានរង្វន់នៃការធ្វើបទបង្ហាញលេចធ្លោរជាងគេបានទៅលើក្រុម AEROទទួលបានសញ្ញាប័ត្រចំនួន១ ៕This image has an empty alt attribute; its file name is image-4-1024x683.png
ពាណិជ្ជកម្ម

របៀបសហការជាមួយមនុស្សដែលអ្នកមិនចូលចិត្ត

0
របៀបសហការជាមួយមនុស្សដែលអ្នកមិនចូលចិត្ត

នៅកន្លែងធ្វើការ ច្បាស់ណាស់នឹងមានបុគ្គលិកមិនសូវចុះសម្រុងជាមួយគ្នា ហើយពេលខ្លះអាចមិនចុះសម្រុងជាមួយនឹងប្រធានផ្នែក និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលពួកគេមិនពេញចិត្តនឹងគ្នា។ ដូច្នេះតើត្រូវធ្វើដូចម្ដេចដើម្បីអាចសហការធ្វើការជាមួយគ្នាបានជាមួយនឹងមនុស្សដែលអ្នកមិនចូលចិត្ត ឬពិបាកចុះសម្រុង?

បើយោងតាមគេហទំព័ររបស់ Harvard Business Review បានបង្ហាញអំពីយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពមួយចំនួន ដើម្បីអាចជួយអ្នកឱ្យធ្វើការសហការជាមួយគ្នាកាន់តែប្រសើរឡើងជាមួយមនុស្សដែលអ្នកមិនចូលចិត្តឬពិបាកចុះសម្រុង។

ហើយយុទ្ធសាស្រ្តទាំងនោះ រួមមាន៖

1. គិតអំពីមូលហេតុនៃភាពតានតឹង និងរបៀបដែលអ្នកកំពុងឆ្លើយតបចំពោះវា

ជំហានដំបូង អ្នកត្រូវតែហ៊ានទទួលយកនិងធ្វើការឆ្លុះបញ្ចាំង បន្ទាប់មកត្រូវរំលឹកខ្លួនអ្នកថា អ្នកមិនអាចចុះសម្រុងឬពេញចិត្តចំពោះមនុស្សគ្រប់គ្នាបានទេ ប៉ុន្តែរាល់អន្តរកម្មជាមួយនឹងអ្នកដទៃគឺវាមានគុណតម្លៃខ្លាំងណាស់ ដោយអ្នកអាចរៀនពីមនុស្សស្ទើរតែទាំងអស់ដែលអ្នកបានជួប ឬកំពុងធ្វើការជាមួយនឹងអ្នក។

លើសពីនេះ អ្នកក៏ត្រូវពិនិត្យមើលដោយស្មោះត្រង់នូវអ្វីដែលបណ្តាលឱ្យអ្នកមានភាពតានតឹង និងតួនាទីដែលអ្នកកំពុងដើរតួក្នុងការបង្កើតវា ហើយស្វែងរកឫសគល់ដែលធ្វើឱ្យអ្នកគ្មានអារម្មណ៍ និងមិនចូលចិត្តសហការជាមួយបុគ្គលណាម្នាក់ បន្ទាប់មកអ្នកត្រូវរៀនទទួលយកវា និងរៀនមើលអំពីកំហុសឬសកម្មភាពរបស់ខ្លួនឯងផង។

2. ព្យាយាមឈ្វេងយល់ពីទស្សនៈរបស់អ្នកដទៃ

អ្នកត្រូវតែចំណាយពេលគិតដោយចេតនាអំពីទស្សនៈរបស់អ្នកដទៃ ជាពិសេសប្រសិនបើបុគ្គលនោះមានសារៈសំខាន់ចំពោះភាពជោគជ័យរបស់អ្នក។

សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​បុគ្គល​នេះ​ប្រព្រឹត្ត​បែប​នេះ? តើអ្វីអាចជំរុញទឹកចិត្តពួកគេ? តើពួកគេមើលមកខ្ញុំឃើញបែបណា? តើពួកគេអាចចង់បាន និងត្រូវការអ្វីខ្លះពីខ្ញុំ?

3. ធ្វើជាអ្នកដោះស្រាយបញ្ហា ជាជាងការរិះគន់ ឬប្រជែងអ្នកដទៃ

ការដែលអាចធ្វើការជាមួយគ្នាឱ្យកាន់តែប្រសើរឡើង អ្នកត្រូវតែផ្លាស់ប្ដូរផ្នត់គំនិតពីការចង់ប្រកួតប្រជែង ទៅជាការសហការគ្នាវិញ។ លើសពីនេះ ត្រូវតែចូលរួមសកម្មភាពធ្វើការជាមួយពួកគេផ្ទាល់ និងត្រូវរៀនបើកចំហចិត្តក្នុងការធ្វើការជាមួយពួកគេ។ ហើយអ្នកក៏អាចសួរមកខ្លួនឯងថា តើ​អ្នក​គិត​អ្វី? តើ​អ្នក​មាន​គំនិត​សម្រាប់​របៀប​ដែល​យើង​អាច​ធ្វើ​ការ​បាន​ល្អ​ជាមួយ​គ្នា​ទេ? បន្ទាប់មកធ្វើសកម្មភាពណាដែលអ្នកគិតថាល្អ និងអាចសហការជាមួយពួកគេដើម្បីសម្រេចនូវគោលដៅការងារ។

4. សួរសំណួរបន្ថែម

នៅក្នុងកិច្ចសហការគ្នា អ្នកត្រូវតែសួរសំណួរឱ្យបានច្រើន បន្ទាប់មករៀនស្ដាប់ពីមតិយោបល់របស់អ្នកដទៃ និងបើមានអ្វីកែអាចចូលរួមផ្ដល់ជាមតិយោបល់កែលម្អ ជាជាងនិយាយរិះគន់បន្ថែម ឬការនិយាយខ្វែងគំនិតគ្នានឹងគ្នា។ លើសពីនេះ អ្នកក៏អាចស្នើសុំឱ្យមានជំនួយពីពួកគេ ដើម្បីអាចចាប់ផ្ដើមបង្កើតទំនាក់ទំនងរវាងអ្នកនិងពួកគេឱ្យកាន់តែល្អ ទោះបីជាការចាប់ផ្ដើមដំបូងរៀងពិបាកបន្ដិចក៏ដោយ។

5. យល់អំពីបុគ្គលិកលក្ខណៈរបស់អ្នកដទៃ

មនុស្សម្នាក់ៗតែងតែមានបុគ្គលិកលក្ខណៈផ្សេងៗគ្នា សូម្បីតែចំណង់ចំណូលចិត្ត ស្ទាយផ្ទាល់ខ្លួន និងអត្តចរិតជាដើម ដូច្នេះអ្នកត្រូវតែរៀនយល់អំពីពួកគេឱ្យបានច្រើន ដើម្បីចៀសវាងធ្វើឱ្យអ្នកកាន់តែមានភាពតានតឹងខ្លាំងនៅពេលធ្វើការសហការជាមួយពួកគេ ហើយពួកគេធ្វើសកម្មភាពណាមួយដែលអ្នកមិនពេញចិត្តជាដើម។ បន្ទាប់មក អ្នកត្រូវរៀនសម្របខ្លួន និងចេះយោគយល់គ្នាទៅវិញទៅមក។

ពាណិជ្ជកម្ម

របៀបដែលបុគ្គលិកអាចផ្លាស់ប្តូរផ្នត់គំនិតនៅក្នុងក្រុមហ៊ុន

0
របៀបដែលបុគ្គលិកអាចផ្លាស់ប្តូរផ្នត់គំនិតនៅក្នុងក្រុមហ៊ុន

បុគ្គលិកភាគច្រើនចង់ក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងក្រុមហ៊ុន ប៉ុន្តែដើម្បីធ្វើបែបនេះបាន លុះត្រាតែពួកគេមានការផ្លាស់ប្ដូរខ្លួនឯងឱ្យមានផ្នត់គំនិតរីកចម្រើន មានភាពបត់បែនខ្លាំង និងមានសមត្ថភាពខ្លាំងពូកែជាងមុន។

ហេតុដូច្នេះនៅក្នុងអត្ថបទមួយនេះនឹងបង្ហាញអ្នក អំពីរបៀបក្នុងការផ្លាស់ប្ដូរផ្នត់គំនិតនៅក្នុងក្រុមហ៊ុន ដើម្បីធ្វើឱ្យអ្នកខ្លួនឯងកាន់តែមានភាពរីកចម្រើន ព្រមទាំងធ្វើឱ្យសមត្ថភាពផ្ទាល់ខ្លួនកាន់តែប្រសើរជាងមុន។

ប្រសិនបើអ្នកកំពុងធ្វើការឱ្យក្រុមហ៊ុនណាមួយ ហើយអ្នកកំពុងចង់ធ្វើឱ្យខ្លួនឯងមានផ្នត់គំនិតរីកចម្រើនជាងមុន ដូច្នេះអ្នកអាចអនុវត្តន៍តាមវិធីសាស្រ្តខាងក្រោម៖

1. ធ្វើឱ្យខ្លួនឯងមានភាពច្បាស់លាស់

អ្នកត្រូវតែបណ្ដុះខ្លួនឯងឱ្យមានឆន្ទៈច្បាស់លាស់ និងមានទស្សនវិស័យវែងឆ្ងាយដែលមានភាពជាក់លាក់ បន្ទាប់មកអ្នកក៏ត្រូវធ្វើឱ្យខ្លួនឯងមានឥទ្ធិពលទៅកាន់មនុស្សជុំវិញ ដោយមនុស្សគ្រប់គ្នាដែលជាមិត្តរួមការងាររបស់អ្នកជឿជាក់លើសមត្ថភាពរបស់អ្នក ហើយភាគច្រើននៅពេលអ្នកនិយាយអ្វីក៏ពួកគេទុកចិត្តនិងដើរតាមអ្នកដែរ។

នៅពេលដែលអ្នកអាចធ្វើឱ្យខ្លួនឯងមានភាពច្បាស់លាស់ហើយ ភាពផ្លាស់ប្ដូរ និងភាពរីកចម្រើនជាបន្តបន្ទាប់នឹងកើតមានសម្រាប់អ្នក។ លើសពីនេះ អ្នកក៏ត្រូវធ្វើឱ្យខ្លួនឯងមានផ្នត់គំនិតថា អ្នកជាបុគ្គលមួយរូបដែលសំខាន់ក្នុងការចូលរួមចំណែកក្នុងការជួយក្រុមហ៊ុនឱ្យមានភាពរឹងមាំ និងភាពរីកចម្រើនទៅបានខ្លាំងនាពេលអនាគតផងដែរ។

2. ការកសាងជំនាញតាមលំដាប់លំដោយ

នៅពេលអ្នកធ្វើការនៅក្នុងក្រុមហ៊ុន តែងតែមានទាំងកិច្ចការងារដែលមានទំនួលខុសត្រូវតិចតួច ហើយក៏មានកិច្ចការងារខ្លះដែលទាមទារឱ្យអ្នកមានទំនួលខុសត្រូវខ្ពស់ ហើយសូម្បីតែបញ្ហាក៏ដូចគ្នា មានទាំងបញ្ហាតូច និងបញ្ហាធំដែលអាចកើតមានឡើងចំពោះអ្នកនិងចំពោះក្រុមហ៊ុនទាំងមូល។ ដូច្នេះដើម្បីធ្វើឱ្យខ្លួនឯងកាន់តែមានសមត្ថភាពខ្លាំង អ្នកត្រូវតែមានផ្នត់គំនិតថា ទោះបីជាការងារនោះជាប្រភេទអ្វីក៏ដោយ មិនថាជាការងារតូចឬការងារធំនោះទេ អ្នកត្រូវតែបំពេញការងារតាមសម្រួល ដោយធ្វើតាមលំដាប់លំដោយនៃអាទិភាពការងារនីមួយៗ។

ចូរពង្រឹងសមត្ថភាពខ្លួនឯង ឱ្យចេះបែងចែកការងារ និងអាចគ្រប់គ្រងការបំពេញការងារឱ្យបានល្អតាមលំដាប់លំដោយ ព្រមទាំងពង្រឹងសមត្ថភាពខ្លួនឯង ក៏ដូចជាជំនាញរបស់អ្នកឱ្យមានភាពខ្លាំងទៅតាមពេលវេលា និងតាមការកំណត់ចង់បានរបស់អ្នក ពីព្រោះអ្វីៗសុទ្ធតែត្រូវការពេលវេលា និងភាពតស៊ូព្យាយាមរបស់អ្នក ដូច្នេះមិនអាចចង់បានអ្វី ឬចង់សម្រេចអ្វីបានលឿនៗដោយគ្មានលំដាប់លំដោយនោះទេ។

3. ផ្តោតអារម្មណ៍ និងប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាព

ការផ្ដោតអារម្មណ៍ និងការបេ្តជ្ញាចិត្តជារឿងដ៏ចាំបាច់ដែលអ្នកត្រូវតែមាន ពីព្រោះវាជាផ្នែកមួយជួយឱ្យអ្នកមានផលិតភាពការងារខ្ពស់ ព្រមទាំងធ្វើឱ្យអ្នករីកចម្រើននៅក្នុងការងារ តួនាទីរបស់អ្នកបានឆាប់រហ័ស។

ចូរធ្វើឱ្យខ្លួនឯងមានភាពផ្ដោតអារម្មណ៍ ដើម្បីសម្រេចលើកិច្ចការងារណាមួយជាចម្បង ដោយកុំធ្វើឱ្យខ្លួនឯងមានភាពបែកអារម្មណ៍ក្នុងការធ្វើអ្វីមួយដោយសារកត្តារារាំងផ្សេងទៀត។ បន្ទាប់មក ត្រូវតែមានការប្តេជ្ញាចិត្ត ដើម្បីធ្វើឱ្យខ្លួនឯងមិនងាយបោះបង់។ ការធ្វើបែបនេះ នោះអ្នកនឹងធ្វើឱ្យខ្លួនឯងមានផ្នត់គំនិតរីកចម្រើន និងធ្វើការមានផលិតភាពខ្ពស់ជាងមុនៗដោយមិនដឹងខ្លួន។

4. ជួយជ្រោមជ្រែងអ្នកជុំវិញ

ការជួយជ្រោមជ្រែងដល់អ្នកជុំវិញឱ្យមានភាពប្រសើរឡើង និងរីកចម្រើនជាងមុន ជារឿងមួយដែលអ្នកមិនអាចមើលរំលងបានឡើយ ពីព្រោះនៅពេលអ្នកបានជួយអ្នកជុំវិញឱ្យមានសមត្ថភាពខ្លាំង នោះអ្នកក៏កាន់តែរីចកម្រើនខ្លាំងជាងមុនទ្វេដងដែរ ហើយនៅពេលអ្នកមានចំណុចខ្វះខាតអ្វី នោះអ្នកជុំវិញនឹងជួយកែតម្រូវនិងជួយអ្នកត្រឡប់មកវិញ។

ពាណិជ្ជកម្ម

របៀបកសាងទំនុកចិត្តដល់អតិថិជន

0
របៀបកសាងទំនុកចិត្តដល់អតិថិជន

ទំនុកចិត្តរបស់អតិថិជន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីធ្វើឱ្យអាជីវកម្មជោគជ័យ ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែមានយុទ្ធសាស្រ្តយ៉ាងណាបង្កើតទំនុកចិត្តដល់អតិថិជនទាំងអស់ឱ្យបានខ្លាំងតាមដែលអាចធ្វើបាន។

សារៈសំខាន់នៃការធ្វើឱ្យអតិថិជនមានទំនុកចិត្ត

នៅពេលដែលអ្នកអាចកសាងទំនុកចិត្តដល់អតិថិជនបានកាន់តែខ្លាំង នោះអាជីវកម្មរបស់អ្នកក៏កាន់តែរីកចម្រើន ព្រមទាំងអាចកាត់បន្ថយលើការចំណាយក្នុងការធ្វើទីផ្សារផងដែរ តាមរយៈ៖

  • អតិថិជននឹងរីករាយក្នុងការផ្សព្វផ្សាយអំពីផលិតផលសេវាកម្មរបស់ក្រុមហ៊ុនអ្នក
  • អតិថិជននឹងហ៊ានចំណាយច្រើនលើផលិតផលសេវាកម្មរបស់អ្នក
  • អតិថិជននឹងហ៊ានក្នុងនិយាយណែនាំទៅកាន់មនុស្សជុំវិញ
  • អតិថិជននឹងស្មោះស្ម័គ្រក្នុងការប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នកជារៀងរហូត
  • អតិថិជននឹងផ្ដល់ការបញ្ចេញមតិយោបល់ដ៏ស្មោះត្រង់ ដើម្បីឱ្យអ្នកមានការកែលំអឱ្យមានភាពល្អប្រសើរជាងមុន

ហើយខាងលើនេះ ជាសារៈសំខាន់មួយចំនួនដែលអាជីវកម្មរបស់អ្នកនឹងទទួលបានត្រឡប់មកវិញ ក្រោយពីអ្នកអាចបង្កើនទំនុកចិត្តដល់អតិថិជន ប៉ុន្តែសំណួរសួរថា តើត្រូវធ្វើដូចម្ដេច ដើម្បីអាចកសាងទំនុកចិត្តដល់អតិថិជនបានល្អ?

របៀបកសាងទំនុកចិត្តដល់អតិថិជន

ម្ចាស់អាជីវកម្មគ្រប់រូប អាចសាកល្បងអនុវត្តន៍តាមវិធីខាងក្រោម៖

1. បង្ហាញពីភាពត្រឹមត្រូវ

ភាពត្រឹមត្រូវ ជាវិធីមួយដែលអាចយកឈ្នះចិត្តអតិថិជនរបស់អ្នកបានខ្លាំងជាងគេ តាមរយៈការបើកចំហអំពីអាជីវកម្មរបស់អ្នក ថាអ្នកកំពុងធ្វើអ្វី? មានបេសកកម្មបែបណា? ហើយអាជីវកម្មរបស់អ្នកជាអ្វីពិតប្រាកដ? ព្រមទាំងផ្ដល់នូវភាពស្មោះត្រង់ជាមួយនឹងអតិថិជន។

បន្ថែមពីនេះ ក្នុងនាមជាម្ចាស់អាជីវកម្មក៏ត្រូវជំរុញឱ្យបុគ្គលិកផ្នែកពាក់ព័ន្ធទាំងអស់ ចេះបង្កើតទំនាក់ទំនងល្អជាមួយនឹងអតិថិជនឱ្យបានច្រើន និងបង្ហាញដល់អតិថិជនថា​យើងនឹងជួយពួកគេឱ្យមានភាពប្រសើរឡើងតាមរយៈទំនាក់ទំនង។

2. បង្កើតភាពពេញនិយម

អ្នកត្រូវតែធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពពេញនិយម ដោយធ្វើឱ្យមនុស្សជាច្រើនទាំងក្រៅ និងក្នុងប្រព័ន្ធបណ្ដាញសង្គមកំពុងតែប្រើប្រាស់ផលិតផលសេវាកម្មនៅក្នុងក្រុមហ៊ុនរបស់អ្នក ហើយពួកគេមានភាពជឿជាក់យ៉ាងខ្លាំងមកកាន់ក្រុមហ៊ុនរបស់អ្នក។ ធ្វើបែបនេះ នោះមនុស្សផ្សេងទៀតដែលជាអតិថិជនគោលដៅថ្មីៗរបស់អ្នកនឹងចាប់ផ្ដើមចាប់ផ្ដើម និងសាកល្បងប្រើប្រាស់ដែរ បន្ទាប់មកប្រសិនបើពួកគេពេញចិត្ត នោះពួកគេនឹងក្លាយជាអតិថិជនដ៏ស្មោះត្រង់របស់អ្នក។

ហើយត្រង់ចំណុចនេះដែរ ម្ចាស់អាជីវកម្មត្រូវចងចាំថា គ្រប់ផលិតផលដែលកំពុងលក់សុទ្ធតែមានគុណភាពល្អដូចនឹងអ្វីដែលបានផ្សព្វផ្សាយ ព្រោះការពារកុំឱ្យធ្វើឱ្យអតិថិជនខកចិត្ត និងបាត់បង់ទំនុកចិត្តកាន់តែខ្លាំងមកលើក្រុមហ៊ុនរបស់អ្នក។

3. បង្កើត About Us ដ៏អស្ចារ្យ នៅក្នុងផេកផ្លូវការរបស់អ្នក

ការដែលសរសេរបំពេញត្រង់កន្លែង About Us (អំពីយើង) ក៏ជាចំណុចមួយដែលម្ចាស់អាជីវកម្មមិនគួរមើលរំលងឡើយ ពីព្រោះវាក៏ជាផ្នែកមួយក្នុងការជួយឱ្យអតិថិជនស្គាល់អំពីអាជីវកម្មរបស់អ្នកកាន់តែច្បាស់ជាងមុន និងជឿជាក់លើក្រុមហ៊ុនរបស់អ្នកផងដែរ។

ហើយត្រង់កន្លែង About Us នោះអ្នកអាចបញ្ចូលព័ត៌មាននៃការចាប់ផ្ដើមក្រុមហ៊ុនរបស់អ្នកដោយសង្ខេប បញ្ចូលទស្សនវិស័យ បេសកកម្ម និងចំណុចសំខាន់ៗមួយចំនួនទៀតដែលអ្នកចង់បង្ហាញទៅកាន់អ្នកអានទាំងអស់។

4. ផ្ដល់ជូនសេវាកម្មអតិថិជនដ៏ល្អបំផុត

ការផ្ដល់ជូននូវសេវាកម្មអតិថិជនដ៏ល្អ ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្តមកកាន់ក្រុមហ៊ុនរបស់អ្នក ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្មត្រូវតែរៀបយុទ្ធសាស្រ្តក្នុងការផ្ដល់ជូននូវសេវាកម្មអតិថិជនឱ្យបានល្អបំផុតតាមដែលអាចធ្វើបាន។

ផ្ដល់សេវាកម្មល្អ អតិថិជននឹងសប្បាយចិត្ត ហើយពួកគេនឹងមករកអ្នកម្ដងទៀត។

5. បង្ហាញពីគុណភាពនិងគុណតម្លៃលើផលិតផល

ក្នុងនាមម្ចាស់អាជីវកម្ម ត្រូវធ្វើឱ្យប្រាកដថា ផលិតផលរបស់ខ្លួនត្រូវតែមានគុណភាពខ្ពស់ និងមានគុណប្រយោជន៍ខ្លាំងក្នុងការជួយដោះស្រាយនូវបញ្ហាអ្វីមួយតាមការកំណត់បានយ៉ាងល្អ និងក៏ត្រូវបង្ហាញពីគុណតម្លៃដែលមានក្នុងផលិតផល។ ធ្វើបែបនេះ អតិថិជនកាន់តែរីករាយជាមួយនឹងផលិតផលរបស់អ្នក និងកាន់តែមានភាពជឿទុកចិត្តលើក្រុមហ៊ុនរបស់អ្នកកាន់តែខ្លាំងផងដែរ។

ពាណិជ្ជកម្ម

របៀបកសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យមានទីផ្សារធំទូលាយជាងមុន

0
របៀបកសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យមានទីផ្សារធំទូលាយជាងមុន

ការបង្កើតអាជីវកម្មជាចំណុចចាប់ផ្ដើមមួយដ៏អស្ចារ្យ បន្ទាប់មកអ្វីដែលកាន់តែអស្ចារ្យជាងនេះ គឺការកសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យកាន់តែមានភាពល្បីល្បាញ និងមានទីផ្សារធំទូលាយជាងមុន។ ត្រង់ចំណុចនេះ ម្ចាស់អាជីវកម្មទាំងអស់ ត្រូវចាំថា ការធ្វើសកម្មភាពរបស់អ្នក រួមផ្សំជាមួយនឹងអ្វីដែលមនុស្សចងចាំនិងនិយាយបន្តគ្នាអំពីក្រុមហ៊ុនរបស់អ្នក នោះស្មើនឹងអ្នកបានកសាងកេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់អ្នក។ ហើយសូមបញ្ជាក់ផងដែរថា ការកសាងកេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក ត្រូវតែមានភាពល្អ មានគុណតម្លៃខ្លាំង និងមានប្រយោជន៍ដល់អតិថិជនរបស់អ្នក។

ប៉ុន្តែ! សំណួរសួរថា មុននឹងអាចកសាងកេរ្តិ៍ឈ្មោះអាជីវកម្មបាន តើត្រូវចាប់ផ្ដើមពីចំណុចណា? ត្រង់ចំណុចនេះ ម្ចាស់អាជីវកម្មអាចគិតពិចារណាលើចំណុចសំខាន់ៗដូចខាងក្រោម៖

  • ធ្វើអ្វីដែលអ្នកនិយាយថាអ្នកនឹងធ្វើ
  • ពង្រឹងគុណភាពផលិតផលឱ្យមានភាពល្អនិងមិនប៉ះពាល់ខ្លាំង
  • វប្បធម៌ក្រុមហ៊ុន & គុណតម្លៃក្រុមហ៊ុន
  • រៀបចំប្រព័ន្ធនៃការផ្ដល់សេវាកម្មដ៏ល្អ
  • បណ្ដុះគំនិតខ្លួនឯងក្នុងការជួយអ្នកដទៃឱ្យរីកចម្រើន
  • ធ្វើអ្វីដែលអ្នកដទៃមើលឃើញថាល្អ
  • ធ្វើសកម្មភាពនៃការផ្ដល់ជូនអ្វីមួយលើសពីការរំពឹងទុកទៅកាន់អ្នកពាក់ព័ន្ធ
  • ចូលរួមជាមួយសមាគមន៍របស់អ្នក
  • ពង្រីកបណ្ដាញឱ្យបានច្រើន

ក្រៅពីអ្នកបានគិតពិចារណាលើចំណុចសំខាន់ខាងលើនេះហើយ ជំហានបន្ទាប់អ្នកអាចចាប់ផ្ដើមរៀបចំផែនការសកម្មភាពដើម្បីកសាងកេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក ដោយរួមបញ្ចូលនូវចំណុចមួយចំនួនដូចខាងក្រោមបន្ថែមទៀត៖

1. បុព្វហេតុនៃការចាប់ផ្ដើមអាជីវកម្ម
  • តើមានកត្តាសំខាន់អ្វីខ្លះដែលនាំឱ្យអ្នកចាប់ផ្ដើមអាជីវកម្មឬបង្កើតផលិតផលមួយនេះ?
  • តើមានហេតុការណ៍សំខាន់ៗអ្វីខ្លះ ដែលអាចផ្លាស់ប្ដូរការគិត ក៏ដូចជាលើកទឹកចិត្តអ្នក?
  • តើមេរៀនជីវិតអ្វីខ្លះ ដែលជះឥទ្ធិពលដល់អាជីវកម្មរបស់អ្នក?
  • តើអ្វីជាកត្តាជំរុញទឹកចិត្តអ្នក ឱ្យខិតខំធ្វើការនៅក្នុងអាជីវកម្មរបស់អ្នកដោយគ្មានភាពនឿយហត់?
  • តើផលិតផលនិងសេវាកម្មរបស់អ្នកនឹងជួយដោះស្រាយអ្វីខ្លះ?

លើសពីនេះ អ្នកក៏អាចបង្កើតសំណួរជាច្រើនផ្សេងទៀត បន្ទាប់មកអាចឆ្លើយតបតាមរយៈធ្វើជាវីដេអូរៀបរាប់ ដើម្បីទាក់ទាញចិត្តអ្នកទស្សនា។ ធ្វើបែបនេះ មនុស្សកាន់តែចាប់អារម្មណ៍ និងស្គាល់ម៉ាកយីហោរបស់អ្នកកាន់តែច្រើន ហើយកេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នកនឹងល្បីរន្ទឺគ្រប់ទិសទីមិនខាន។

2. បង្កើតយុទ្ធនាការផ្សព្វផ្សាយ ដើម្បីសួរអតិថិជនសម្រាប់មតិកែលម្អដោយស្មោះត្រង់

ការធ្វើបែបនេះ ជាវិធីជោគជ័យបំផុតក្នុងការផ្សព្វផ្សាយរូបភាពម៉ាកយីហោរបស់អ្នកនៅលើប្រព័ន្ធអ៊ីនធឺណេត ហើយនឹងទទួលបានភាពជឿជាក់កាន់តែខ្លាំងពីអតិថិជនគោលដៅ និងអនាគតអតិថិជនរបស់អ្នក ពីព្រោះមនុស្សជឿជាក់ជាង 70% លើការពិនិត្យតាមដាននៅតាមអ៊ីនធឺណេត។

នៅពេលដែលអ្នកអាចធ្វើឱ្យអតិថិជនរបស់អ្នក មានភាពជឿទុកចិត្តបានកាន់តែច្រើន អាជីវកម្មរបស់អ្នកក៏កាន់តែមានកេរ្តិ៍ឈ្មោះល្អ និងមានទីផ្សារកាន់តែធំជាងមុន  តាមរយៈមនុស្សគ្រប់គ្នាបានទទួលស្គាល់ថា ម៉ាកយីហោរបស់អ្នកមានភាពល្អដែលអាចទុកចិត្តបាន។

3. ធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពពេញនិយម

ម្ចាស់អាជីវកម្មត្រូវតែស្វែងរកជំនួយ ដូចជាអ្នកពូកែធ្វើទីផ្សារនៅលើបណ្ដាញសង្គម រកInfluencer រកContent writer រកContent Marketing រកContent Creator និងបង្កើតកម្មវិធីផ្សេងទៀត។ ធ្វើបែបនេះ ដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពសកម្មខ្លាំង និងពេញនិយមសម្រាប់ក្រុមមនុស្សដែលជាអតិថិជនគោលដៅរបស់អ្នក។

4. បង្ហាញគុណតម្លៃនៅក្នុងផលិតផល

នៅក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែនាំមកនូវគុណតម្លៃពិតប្រាកដ ដើម្បីទទួលបានការចាប់អារម្មណ៍ និងអភិវឌ្ឍន៍កេរ្តិ៍ឈ្មោះឱ្យកាន់តែខ្លាំងនៅក្នុងអាជីវកម្មរបស់ខ្លួន។ ហេតុនេះ អ្នកត្រូវតែបង្ហាញឱ្យឃើញពីគុណតម្លៃរបស់អ្នកនៅក្នុងផលិតផលរបស់អ្នក តាមរយៈការបង្កើតទីផ្សារ ការផ្សាយពាណិជ្ជកម្ម និងសម្ភារៈផ្សេងៗដែលអ្នកកំពុងលក់ ដើម្បីគូសបញ្ជាក់ឱ្យបានលម្អិតពីរបៀបដែលផលិតផលរបស់នឹងផ្ដល់ជូនដល់អតិថិជនរបស់អ្នក។

ពាណិជ្ជកម្ម

ហេតុអ្វីម្ចាស់អាជីវកម្ម ត្រូវតែមានចំណេះដឹងហិរញ្ញវត្ថុ?

0
ហេតុអ្វីម្ចាស់អាជីវកម្ម ត្រូវតែមានចំណេះដឹងហិរញ្ញវត្ថុ?

នៅពេលម្ចាស់អាជីវកម្មមានចំណេះដឹងហិរញ្ញវត្ថុ នោះអាជីវកម្មកាន់តែដំណើរការបានល្អ ហើយបុគ្គលិកឬអ្នកពាក់ព័ន្ធផ្សេងៗទៀត ក៏មិនសូវហ៊ានធ្វើអ្វីដែលខ្ជះខ្ជាយឬមិនងាយអាចកេងបន្លំបានឡើយ។ លើសពីនេះ ម្ចាស់អាជីវកម្មក៏មាន​សមត្ថភាពក្នុងការយល់ដឹងអំពីតារាងតុល្យការ របាយការណ៍ប្រាក់ចំណេញ-ខាត និងអាចប្រើប្រាស់ជំនាញហិរញ្ញវត្ថុជាច្រើន រួមទាំងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការគ្រប់គ្រងចំណាយប្រតិបត្តិការនៅក្នុងក្រុមហ៊ុន ការគ្រប់គ្រងលំហូរសាច់ប្រាក់ ចេះរៀបចំផែនការហិរញ្ញវត្ថុបានល្អ និងការវិនិយោគ។

ក្រៅពីសារៈសំខាន់ដែលបានរៀបរាប់មួយចំនួនខាងលើ ដូច្នេះដើម្បីកាន់តែលម្អិតបន្ថែមទៀត ខ្លឹមសារខាងក្រោមនេះនឹងពន្យល់បង្ហាញថា នៅពេលម្ចាស់អាជីវកម្មមានចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ តើនឹងចំណេញអ្វីខ្លះ?

1. ធ្វើឱ្យមានកញ្ចប់ថវិកា​ត្រឹមត្រូវ

សហគ្រិនដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ តែងតែតាមដានអំពីស្ថានភាពថវិកានៅក្នុងក្រុមហ៊ុនពេញមួយឆ្នាំ ដើម្បីអាចសម្រេចបាននូវគោលដៅដែលបានកំណត់ជាមុន ថាតើទាំងនេះជាប្រាក់ចំណេញ ចំណូល ឬជាចំណាយ? ដើម្បីការពារកុំឱ្យការចំណាយច្រើនជាងចំណូល។ លើសពីនេះ គាត់ក៏តែងតែមានការព្យាករណ៍នៅក្នុងអាជីវកម្មដែរ ដើម្បីដឹងថា ផ្នែកណាអាចមានហានិភ័យ ឬអាចខ្វះខាតលុយ បន្ទាប់មកគាត់តែងតែត្រៀមដំណោះស្រាយជាមុន ក្នុងការរៀបចំផែនការប្រើប្រាស់កញ្ចប់ថវិកាឱ្យបានត្រឹមត្រូវ។

2. អាចគ្រប់គ្រងបំណុលបានល្អ

ការដែលអាចមានរបៀបគ្រប់គ្រងបំណុលបានល្អ វាទាមទារឱ្យយើងមានចំណេះដឹងហិរញ្ញវត្ថុ ដោយអ្នកអាចគ្រប់គ្រងបំណុលនោះ ដោយប្រើប្រាស់នូវគោលបំណងមួយដ៏សមស្រប ហើយត្រូវកំណត់ពេលវេលាដើម្បីធ្វើយ៉ាងណាឱ្យអ្នកមានការបង្វិលសងគេវិញបានទាន់ពេលវេលា និងអ្នកអាចប្រើប្រាស់ប្រាក់កម្ចីនោះមកធ្វើអ្វីដែលកាន់តែជួយអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន។

3. សម្រេចចិត្តដោយផ្អែកលើការវិភាគត្រឹមត្រូវ

សហគ្រិនដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ តែងតែអាចមានសមត្ថភាពក្នុងការអានរបាយការណ៍ប្រាក់ចំណូល តារាងតុល្យការ លំហូសាច់ប្រាក់ និងសមាមាត្រហិរញ្ញវត្ថុបានត្រឹមត្រូវ ហើយស្ថិតនៅក្នុងស្ថានភាពល្អ។ ហើយការសម្រេចចិត្តមួយដ៏ល្អ ក៏ទាមទារឱ្យពឹងផ្អែកលើចំណេះដឹងមួយត្រឹមត្រូវនៃអាជីវកម្ម រួមផ្សំជាមួយនឹងស្ថានភាពហិរញ្ញវត្ថុល្អ ដើម្បីធ្វើសមាមាត្រគ្នា ហើយធ្វើការសម្រេចចិត្តដើម្បីសម្រេចលើគោលដៅណាមួយក្នុងអាជីវកម្មរបស់អ្នក។

4. ជួយអាជីវកម្មឱ្យកាន់តែរីកចម្រើន

នៅពេលដែលម្ចាស់អាជីវកម្មអាចគ្រប់គ្រងលំហូរសាច់ប្រាក់បានល្អ និងអាចរៀបចំផែនការហិរញ្ញវត្ថុមួយដ៏រឹងមាំ នោះការដែលធ្វើឱ្យអាជីវកម្មដំណើរការរលូន និងឆាប់រីកចម្រើន គឺជារឿងងាយស្រួលនោះទេ ប៉ុន្តែក៏ទាមទារឱ្យម្ចាស់អាជីវកម្មចាំបាច់ត្រូវតែមានចំណេះដឹងផ្នែកនេះជាមុនសិនដែរ។

ពាណិជ្ជកម្ម

ហេតុអ្វីអ្នកមាននៅតែមាន អ្នកក្រនៅតែក្រ?

0
ហេតុអ្វីអ្នកមាននៅតែមាន អ្នកក្រនៅតែក្រ?

ហេតុអ្វីអ្នកមាននៅតែមាន អ្នកក្រនៅតែក្រ? ជាសំណួរមួយដ៏អស្ចារ្យ ហើយក៏ជាសំណួរមួយដែលនាំឱ្យយើងទាំងអស់គ្នាបានគិតពិចារណាអំពីភាពពិតជាក់ស្ដែងផងដែរ ពីស្ថានភាពរស់នៅរបស់អ្នកមាន និងស្ថានភាពរស់នៅរបស់អ្នកក្រ។

មនុស្សគ្រប់គ្នាកើតមកទាំងអស់ សុទ្ធតែចង់មានជីវិតមួយដ៏ល្អ និងមិនចង់ក្លាយជាអ្នកក្រដែលរកព្រឹកខ្វះល្ងាច ឬរកបានតែមួយរស់នោះទេ។ ដូច្នេះនៅក្នុងអត្ថបទមួយនេះនឹងបង្ហាញអ្នក អំពីហេតុផលមួយចំនួនដូចខាងក្រោម ដែលបង្ហាញថា ហេតុអ្វីអ្នកមាននៅតែមាន ហើយអ្នកក្រនៅតែក្រ?

1. បរិបទរស់នៅ

អ្នកមាន តែងតែធ្វើឱ្យខ្លួនឯងមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដោយអាចគ្រប់គ្រងលុយបានល្អ ព្រមទាំងអាចប្រើប្រាស់លុយបង្កើតលុយបានទៀតផង។ លើសពីនេះ អ្នកមានចូលចិត្តធ្វើការឱ្យខ្លួនឯងជាជាងធ្វើការឱ្យអ្នកដទៃ ចូលចិត្តផ្ដោតលើឱកាសច្រើន មានផ្នត់គំនិតរីកចម្រើន ដើរទាន់សម័យកាល ហ៊ានប្រថុយប្រថាន និងធ្វើអ្វីដែលផ្ដល់តម្លៃឬលទ្ធផលល្អ។

អ្នកក្រ ខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ចូលចិត្តធ្វើការឱ្យអ្នកដទៃជាងធ្វើការឱ្យខ្លួនឯង ហើយចូលចិត្តផ្ដោតខ្លាំងឧបសគ្គ និងហានិភ័យ ព្រមទាំងចូលចិត្តរងចាំអ្វីដែលនឹងកើតឡើង ដោយមិនចូលចិត្តធ្វើអ្វីឱ្យកើតឡើងដោយខ្លួនឯងនោះទេ។

2. ចំណេះដឹង

អ្នកមាន តែងតែបានទៅសាលាល្អៗ ដែលបង្រៀនទាំងចំណេះដឹងផ្នែកបច្ចេសទេសនិងជំនាញទន់ដែលអាចឱ្យពួកគេមានការគិត និងការធ្វើសកម្មភាពបានកាន់តែល្អប្រសើរ ហើយអ្នកមានចូលចិត្តបន្តការរៀនសូត្រពេញមួយជីវិត។ ខណៈពេលដែលអ្នកក្រ ពេលខ្លះមិននឹងបានចូលសាលារៀនផងនិងបើបានចូលរៀន ក៏ចូលសាលាដែលជួយបង្វឹកជំនាញមូលដ្ឋានមួយចំនួន និងព្យាយាមឱ្យពួកគេខិតខំខ្លួនឯងបន្ថែមទៀត ប្រសិនបើចង់ក្លាយជាអ្នកជំនាញលើផ្នែកណាពិតប្រាកដ។ ​​​​

3. ផ្នត់គំនិត

អ្នកមាន តែងតែមានផ្នត់គំនិតធ្វើជាសហគ្រិន រស់នៅក្នុងទស្សនវិស័យ និងបេសកកម្មផ្ទាល់ខ្លួន ជាពិសេសចូលចិត្តចាប់យកឱកាស និងច្នៃវិបត្តិមកក្លាយជាឱកាស។ លើសពីនេះ អ្នកមាន ចូលចិត្តគិតអ្វីដែលមនុស្សធម្មតាគិតមិនឃើញ និងរៀនសាកល្បងអ្វីថ្មីៗជាច្រើន។ អ្វីដែលកាន់តែសំខាន់ អ្នកមានចូលចិត្តបណ្ដុះខ្លួនឯងឱ្យមានជំនាញជាច្រើន ដែលសាលាភាគច្រើនមិនបានបង្រៀនឡើយ ដូចជាចំណេះដឹងហិរញ្ញវត្ថុ ការច្នៃប្រឌិត ភាពបទបែន ចំណេះដឹងផ្នែកសេដ្ឋកិច្ច និងជំនាញបង្កើតឱកាសជាដើម។

រីឯអ្នកក្រ តែងតែមានផ្នត់គំនិតធ្វើការឱ្យគេ ចង់បានប្រាក់ខែខ្ពស់ និងមានផ្នត់គំនិតចាស់កំរិលជាច្រើន ហើយថែមទាំង ចូលចិត្តរស់នៅក្នុងស្ថានភាពជីវិតដដែលៗ និងមិនចូលចិត្តចាកចេញពីតំបន់សុខស្រួលរបស់ខ្លួនឡើយ។

ពាណិជ្ជកម្ម

គន្លឹះបម្លែងអាជីវកម្មខ្នាតតូច មកជាអាជីវកម្មខ្នាតធំ

0
គន្លឹះបម្លែងអាជីវកម្មខ្នាតតូច មកជាអាជីវកម្មខ្នាតធំ

ការដែលអាចធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន ក៏ដូចជាអាចពង្រីកឱ្យកាន់តែធំជាងមុន គឺទាមទារឱ្យមានផែនការនិងជំនាញធំទូលាយ ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកត្រូវតែពង្រីកសកម្មភាពអាជីវកម្មរបស់អ្នក និងបង្កើតបណ្តាញអាជីវកម្មមួយចំនួនធំបន្ថែមទៀត ដើម្បីប្រាកដថាអ្នកកំពុងជំរុញកំណើនអាជីវកម្មរបស់អ្នកក្នុងទិសដៅដ៏ត្រឹមត្រូវ។​​​​

បន្ថែមពីនេះ ដើម្បីកាន់តែស៊ីជម្រៅក្នុងការធ្វើយ៉ាងណាឱ្យអ្នកអាចបម្លែងអាជីវកម្មខ្នាតតូច មកជាអាជីវកម្មខ្នាតធំបាន ក្នុងនាមជាម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់អាចសាកល្បងអនុវត្តន៍តាមវិធីខាងក្រោម៖

1. កំណត់​គោលដៅដើម្បីរៀបចំផែនការអាជីវកម្ម

ការដែលមានគោលដៅច្បាស់លាស់ ជារឿងមួយសំខាន់ ដើម្បីអាចធ្វើឱ្យអាជីវកម្មរីកចម្រើនបាន ហើយនៅពេលមានការកំណត់គោលដៅ នោះច្បាស់ជាទាមទារឱ្យការរៀបចំផែនការបន្តទៀត។ លើសពីនេះ ក្នុងនាមជាម្ចាស់អាជីវកម្មខ្នាតតូច អ្នកត្រូវតែមានការយល់ដឹងគ្រប់គ្រាន់ដើម្បីស្គាល់ច្បាស់ពីឱកាសទីផ្សារដើម្បីអាចចាប់យកឱកាសនោះមកពង្រីកអាជីវកម្មបានលឿន។ លើសពីនេះ ផលិតផលរបស់អ្នកគួរតែផ្តល់អត្ថប្រយោជន៍ជាក់លាក់និងច្បាស់លាស់ដល់អតិថិជន ព្រមទាំងអនុវត្តន៍តាមផែនការដែលអ្នកបានកំណត់ទាំងរយៈពេលខ្លី និងរយៈពេលវែង ដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់អ្នកដំណើរការបានរលូន រហូតអាចពង្រីកអាជីវកម្មកាន់តែធំជាងមុនទៅតាមផែនការ។

2. ផ្តោតលើការបែងចែកទីផ្សារ

អាជីវកម្មខ្នាតតូចតែងតែជួបការលំបាកក្នុងទីផ្សារធំ ដូច្នេះអាចពិបាកពង្រីក ពីព្រោះវាស្ទើរតែមិនអាចប្រកួតប្រជែងជាមួយម៉ាកធំៗបាន។ ហេតុនេះ អ្នកត្រូវតែវាយតម្លៃកន្លែងម៉ាកយីហោរបស់អ្នកឡើងវិញនៅក្នុងទីផ្សាររបស់អ្នក ហើយបង្រួមគោលដៅរបស់អ្នក ដើម្បីបែងចែកទីផ្សារ។

ការបែងចែកទីផ្សារ ពាក់ព័ន្ធនឹងការបែងចែកទីផ្សារទូលំទូលាយទៅជាក្រុមតូចៗ ដោយផ្អែកលើព័ត៌មានប្រជាសាស្រ្ត ឬទម្លាប់នៃការទិញរបស់អតិថិជនដែលមានស្រាប់។ បន្ទាប់មក អ្នកអាចជ្រើសរើសផ្នែកមួយក្នុងចំណោមផ្នែកទាំងនេះ ជាអតិថិជនគោលដៅរបស់អ្នក។ ធ្វើបែបនេះ ទើបកាន់តែងាយស្រួលក្នុងការធ្វើទីផ្សារទៅកាន់ក្រុមមនុស្សជាក់លាក់ខ្ពស់នៃអតិថិជនសក្តានុពល ថែមទាំងអាចផ្សព្វផ្សាយបានកាន់តែទូលំទូលាយទៅកាន់ក្រុមមនុស្សក្នុងទម្រង់ធំជាងមុន។

3. បង្កើតបណ្តាញអាជីវកម្មឱ្យបានច្រើន

ការបង្កើតបណ្ដាញអាជីវកម្មឱ្យបានច្រើនមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មខ្នាតតូច ដើម្បីមានឱកាសក្នុងការពង្រីកអាជីវកម្មឱ្យកាន់តែធំជាងមុន។

ដូច្នេះដើម្បីអាចបង្កើតបណ្ដាញឱ្យបានច្រើន ក្នុងនាមជាម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់ ត្រូវតែ៖

  • បង្ហាញថា អ្នកគឺជានរណា៖ អ្នកអាចចាប់ផ្ដើមផ្សព្វផ្សាយអំពីខ្លួនឯង និងអាជីវកម្មរបស់អ្នកនៅកន្លែងជួបជុំណាមួយ ដើម្បីឱ្យម្ចាស់អាជីវកម្មផ្សេងទៀតបានស្គាល់អំពីអ្នក និងបានស្គាល់អំពីសក្ដានុពលនៃអាជីវកម្មរបស់អ្នក។ លើសពីនេះ អ្នកក៏អាចចាប់ផ្ដើមបង្កើតបណ្ដាញតាមប្រព័ន្ធសង្គម ដូចជា Facebook, TikTok និងផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យមនុស្សទទួលស្គាល់ពីម៉ាកយីហោរបស់អ្នក និងស្វែងរកអ្នកដើម្បីចាប់ដៃគូសហការជាមួយនឹងអ្នកជាដើម។
  • កសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យរឹងមាំ៖ ទោះបីជាអាជីវកម្មរបស់អ្នកនៅតូចក៏ដោយ ក៏អ្នកត្រូវតែធ្វើឱ្យអាជីវកម្មមានគុណតម្លៃខ្លាំង និងមានអ្នកទទួលស្គាល់ច្រើន ជាពិសេសរំលេចនូវចំណុចខ្លាំង និងនិតិវិធីដ៏មានប្រសិទ្ធភាពនានាក្នុងអាជីវកម្ម។ ធ្វើបែបនេះ ក្នុងគោលបំណង បង្កើតការទាក់ទាញចិត្តមនុស្សកាន់តែខ្លាំង ហើយសហគ្រិនខ្លាំងៗមួយចំនួននឹងមករកអ្នកដើម្បីសហការគ្នា។
  • ជួយមនុស្សជុំវិញអ្នក៖ ការជួយអ្នកដទៃក្នុងបណ្តាញអាជីវកម្មរបស់អ្នក នោះអ្នកកាន់តែរឹងមាំ ព្រោះអ្នកក៏អាចទទួលយកជំនួយពីពួកគេផងដែរ។
  • ជួបមនុស្សថ្មីៗឱ្យបានច្រើន៖ ការដែលមានសមត្ថភាពក្នុងការជួបមនុស្សថ្មីៗ នោះវាក៏ជួយដល់ការពង្រីកបណ្តាញអាជីវកម្មរបស់អ្នកផងដែរ។ ហើយការជួបមនុស្សថ្មីៗនេះ អ្នកអាចចាប់ផ្ដើមដោយការសុំប្រឹក្សាយោបល់ពីពួកគេ និងធ្វើយ៉ាងណាឱ្យពួកគេបានមើលឃើញថា អ្នកមានប្រយោជន៍ខ្លាំងដល់គេនៅពេលចាប់ដៃគូសហការជាមួយអ្នក។ ហើយដើម្បីអាចជួបមនុស្សថ្មី អ្នកអាចជួបបាននៅតាមព្រឹត្តិការណ៍នានា កិច្ចប្រជុំអាជីវកម្ម និងសន្និសីទជាដើម។
  • បង្កើតទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធឱ្យបានច្រើន៖ ត្រង់ចំណុចនេះ អ្នកត្រូវដឹងថា តើអាជីវកម្មរបស់អ្នកត្រូវការផ្នែកណាខ្លះដើម្បីជួយជ្រោមជ្រែងអ្នកឱ្យកាន់តែដំណើរអាជីវកម្មល្អ និងអាចពង្រីកអាជីវកម្មបានលឿនជាងមុន? ឧទាហរណ៍៖ អ្នកជំនាញផ្នែកច្បាប់ អ្នកជំនាញផ្នែកធ្វើទីផ្សារ និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជាដើម។

4. ជ្រើសរើសដៃគូសហការឱ្យត្រូវ

ក្រោយពីអាចបង្កើតបណ្ដាញបានច្រើនហើយ អ្វីដែលអ្នកត្រូវគិតបន្ទាប់ទៀតនោះ គឺការជ្រើសរើសដៃគូសហការឱ្យបានត្រឹមត្រូវ។ ប៉ុន្តែសំណួរសួរថា តើត្រូវធ្វើដូចម្ដេចទើបអាចជ្រើសរើសដៃគូឱ្យបានត្រឹមត្រូវ? ខាងក្រោមនេះ អ្នកអាចធ្វើការវាយតម្លៃលើដៃគូសហការរបស់អ្នកបាន ថាតើត្រឹមត្រូវ ឬមិនត្រឹមត្រូវ?

  • តើបុគ្គលនោះមានជំនាញជាក់លាក់ដែលអាចជួយបំពេញនូវបេសកកម្មក្នុងអាជីវកម្មរបស់អ្នកឱ្យរីកចម្រើនទៅមុខឬទេ?
  • តើបុគ្គលនោះមានបុគ្គលិកលក្ខណៈដូចនឹងអ្វីដែលយើងចង់បានកម្រិតណា?
  • តើបុគ្គលនោះ ជាមនុស្សដែលអាចទុកចិត្តបានកម្រិតណា?

5. បន្តស្រាវជ្រាវ និងអភិវឌ្ឍន៍អាជីវកម្មជានិរន្ត

ម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់ ត្រូវតែព្យាយាមសិក្សាស្រាវជ្រាវរកអ្វីថ្មីៗ ឬស្រាវជ្រាវលើផលិតផលសេវាកម្មរបស់ខ្លួន ដើម្បីដឹងថា តើគួរពង្រឹងត្រង់ចំណុចណា និងធ្វើបែបណាទើបឱ្យផលិតផលសេវាកម្មរបស់ខ្លួនមានការវិវត្តន៍ជាបន្តបន្ទាប់ ដោយធានាទាំងគុណភាពល្អជាងមុន និងមានភាពច្នៃប្រឌិតរហូត? ធ្វើបែបនេះ ទើបអាចធ្វើឱ្យអតិថិជនដែលមានស្រាប់កាន់តែមិនងាយដកចិត្តពីអាជីវកម្មរបស់អ្នក ថែមទាំងទាក់ទាញចិត្តអតិថិជនថ្មីៗបានកាន់តែច្រើន។

នៅពេលអតិថិជនមានកាន់តែច្រើន នោះតម្រូវការក៏កាន់តែមានច្រើនដែរ ដូច្នេះអ្នកនឹងមានឱកាសក្នុងពង្រីកអាជីវកម្មឱ្យកាន់តែធំ។

ពាណិជ្ជកម្ម